នីការ៉ាហ្គ័រ ៖ អំពើហឹង្សា បានផ្ទុះឡើង នៅតាមដងផ្លូវ នៃទីក្រុង ម៉ាណាហ្គួ ដែលសាក្សីជាច្រើន នាក់និយាយថា មនុស្សជាច្រើននាក់រងរបួស ហើយចំនួនអ្នកស្លាប់ នៅមិនទាន់ដឹងពី តួលេខពិតប្រាកថនៅឡើយ។
មុនអំពើហឹង្សា ដែលបានកើតឡើងកាលពីថ្ងៃពុធ អង្គការ លើកលែងទោសអន្តរជាតិ និយាយថា មនុស្សយ៉ាងហោចណាស់ ៨១នាក់ ត្រូវបាន សម្លាប់ និងអ្នករងរបួស ៨៦៨នាក់ ចាប់តាំងពី ថ្ងៃទី១៨ ខែមេសា។
កាលពីថ្ងៃពុធម្សិល មិញ ការដើរក្បួនដ៏ធំមួយ ត្រូវបានគេឃើញថា ដឹកនាំដោយ មាតានៃចលនាខែមេសា ជាក្រុមនៃ ម្តាយភាគច្រើន ដែលបាននិយាយថា ពួកគេចេញមកទាមទារកយុត្តិធម៌ សំរាប់ កូនៗរបស់ពួកគេ ដែលត្រូវបានសម្លាប់ក្នុងការបង្ក្រាបដោយហឹង្សា មកលើក្រុមបាតុករ។
រយៈពេលជាង១ខែ បន្ទាប់ពិការផ្លាស់ប្តូរទៅជា បន្រព័ន្ធសន្តិសុខសង្គម របស់ប្រទេស អាមេរិកកណ្តាលមួយនេះ បានបង្កឲ្យមានការតវ៉ា ដឹកនាំដោយក្រុមនិស្សិត ដែលបាតុកម្ម បានធ្លាក់ចូលទៅក្នុង ភាពប្រឈមប្រចាំថ្ងៃទៅនឹងច្បាប់ របស់ប្រធានាធិបតី ឌេនញែល អតេហ្គា ជាអតិតទ័ពព្រះ របបម៉ាស៊ីសនិយម។
លោក អតេហ្គា ជាសម្ព័ន្ធមិត្តមួយរបស់ ប្រទេសវ៉េណេស៊ូអេឡា សង្គមនិយមដែលបាន តទល់ ចំពោះការទាមទារបស់ក្រុមអ្នកតវ៉ា ដែលលោកលាលែងពីតំណែងលើការស្លាប់ មនុស្សជាច្រើន។ រដ្ឋាភិបាលរបស់លោកអតេហ្គា បានច្រានចោល ការស្នើសុំដោយអង្គ ការ នៃ រដ្ឋអាមេរិក ដែលបានអំពាវនាវឲ្យមានការបោះឆ្នោតមុនពេលកំណត់៕

ឡាវ ៖ ប្រទេសចិន និងប្រទេសឡាវ បានព្រមព្រៀងជំរុញការកសាងសហគមន៍ នៃអនាគតរួមគ្នា ដើម្បីទទួលបានលទ្ធផលថ្មី។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងអំឡុង ពេល កិច្ចពិភាក្សារវាង ប្រធានាធិបតីចិន លោក ហ្សី ជិនពីង ដែលជាអគ្គលេខាធិកា គណកម្មាធិការបក្ស គុមុយនីសចិន និងប្រធានាធិបតីឡាវ លោក ប៊ូនហាង វ៉ូរ៉ាឈីត និងជា អគ្គលេខាធិកា គណកម្មាធិការកណ្តាលបក្ស បដិវត្តន៏ប្រជាជនឡាវ ក្នុងទីក្រុង ប៉េកាំង ប្រទេសចិន។
លោកហ្សីជីន ពីង បានរំលឹកឡើងវិញ នូវជំនួបជាមួយ លោក ប៊ូន ហាង កាលពីពី បីឆ្នាំ កន្លងទៅនេះ ដោយនិយាយថា កិច្ចព្រមព្រៀងជាច្រើន ត្រូវបាន ឈានដល់ រវាងភាគីទាំងពីរ ដែលកំពុងត្រូវបានអនុវត្តន៏ យ៉ាងសកម្ម និងមាន ប្រសិទ្ធ ភាពដែល បាននាំមកនូវផលប្រយោជន៏ទៅវិញទៅមក ដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ ប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងការ ក៏សាងសហគមន៏ នៃអនាគតរួមគ្នា ជាមួយសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលមានតួនាទី នាំមុខ ក្នុងការអភិវឌ្ឍន៏ នៃទំនាន់ទំនងរវាងភាគីទាំងពី និងប្រទេសទាំងពីរ។
លោកហ្សី ជីន ពីង បានគូសបញ្ជាក់ថា ភាគីទាំងពីរ គួតែអនុវត្តន៏ កិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ ក្នុងកំរិតចម្រុះ និងបង្កើន ការទុកចិត្តគ្នា ហើយភាគីតាំងពី គួបង្កើនកិច្ចប្រឹងប្រែង ដើម្បី ជម្រុញ កិច្ចសហប្រតិបត្តិការ ក្នុងគំរោងធំៗ ស្ថិតក្រោមក្របខ័ណ្ឌ គំនិតផ្តួចផ្តើម ខ្សែក្រ វ៉ាត់ និងផ្លូវ ធ្វើឲ្យប្រសើរកំរិតជីវភាពរស់នៅរបស់ប្រជាជន និងពង្រឹងកិច្ចសហប្រតិបត្តិ ការ ក្នុងការកាត់បន្ថយភាពក្រីក្រ និងធ្វើការរួមគ្នា ដើម្បីបង្កើត គំរូថ្មីនៃ កិច្ចសហប្រតិបត្តិ ការ ឡាវ-ចិន។
ប្រធានាធិបតីឡាវ លោក ប៊ូនហាង វីរ៉ាឈីត បានព្រមព្រៀងទាំងស្រុង នូវ យោបល់របស់ លោក ហ្សី ជីនពីង លើការជម្រុញ ការក៏សាង សហគមន៏ចិន-ឡាវ នៃ អនាគត រួមគ្នា ដោយសន្យារក្សា ការផ្លាស់ប្តូរក្នុងកំរិតខ្ពស់ ជាទៀងទាត់ រវាងភាគីទាំងពីរ និងពង្រឹងការផ្លាស់ប្តូរបទពិសោធន៏ ក្នុងការក៏សាងបក្ស និងអភិបាលកិច្ចរដ្ឋ។
លោក ប៊ូនហាង បានសន្យាបង្កើន កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល លើគ្រប់វិស័យ បង្កើនកិច្ចសហប្រតិបត្តិការគំរោងធំៗ ក្រិមក្របខ័ណ្ឌ គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ និងពង្រឹងការសម្របសម្រួលកិច្ចការតំបន់ និងអន្តរជាតិ៕

ម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី និយាយថា រដ្ឋាភិបា របស់លោក មានផែនការ អភិវឌ្ឍន៏ កោះសមុទ្រ ដែលជាប្រធានបទនៃជម្លោះដែនដី ជាមួយប្រទេសសឹង្ហបុរី រយៈពេលជាច្រើនថ្ងៃបន្ទាប់ពី លោកបានលប់ចោលគំរោងផ្លូវដែកធំមួយ ជាមួយប្រទេស ជិតខាងភាគខាត្បូងរបស់លោក។ តុលាការយុត្តិធម៌អន្តរជាតិ ICJ បានផ្តល់ កោះថ្មដុះ ដែល គេស្គាល់ថាជា ផ្ទាំងថ្មកណ្តាលនៅជិតច្រកសមុទ្រប្រទេសសឹង្ហបុរី ឲ្យទៅ ប្រទេស ម៉ាឡេស៊ី ក្នុងឆ្នាំ២០០៨។
នៅឆ្នាំនេះដែរ តុលាការមានមូលដ្ឋាននៅប្រទេសហូឡង់ ក៏បាន ចេញសេចក្តីសម្រេច ឲ្យកោះនៅជិតគ្នានេះ គឺកោះ ផេដ្រាប្រានកា ជាកម្មសិទ្ធរបស់ប្រ ទេស សឹង្ហបុរី។
ប្រទេសម៉ាឡេស៊ី បានស្វែងរក នូវការពិនិត្យឡើងវិញ នៃការចេញសេចក្តី សម្រេច កាលពីឆ្នាំមុន ក្នុងក្តីសង្ឃឹមមួយ ប្រជែងសាជាថ្មីនូវការអះអាងរបស់ខ្លួន នៃកោះ ផេដ្រាប្រានកា ។
ប្រទេសសឹង្ហបុរី បានជំទាស់ទៅនឹងគោលបំណងរបស់ប្រទេសម៉ាឡេស៊ី ក្នុងការពិនិត្យឡើងវិញ នូវការចេញសេចក្តីសម្រេច ហើយក្រសួងការបរទេស ប្រទេស សឹង្ហបុរី បាននិយាយផងដែរថា តុលាការយុត្តិធម៌អន្តរជាតិ បានជម្រាប់ប្រាប់ដល់ក្រសួង ថា ប្រទេសម៉ាឡេស៊ី បានដកនូវសំណើរនោះវិញ។
នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មី របស់ប្រទេស ម៉ាឡេស៊ី លោក ម៉ូហាធា ម៉ូហាម៉េត និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសម៉ាឡេស៊ី បានសាងសង់ចរាសម្ព័ន្ធរួចរាល់ នៅលើកោះ ជិតច្រកសមុទ្រប្រទេស សឹង្ហបុរីរួចរាល់ហើយ៕
ភ្នំពេញ ៖ ដោយមើលឃើញថា ភ្នំដែលមានសក្តានុពលមួយនៅក្នុងខេត្តកំពត ហៅថា ភ្នំតាទុង ដែលត្រូវបានប្រគល់អោយក្រុមហ៊ុនឯកជនមួយ ដើម្បីយកទៅធ្វើការអភិវឌ្ឍ តែរហូតមកដល់ពេលនេះពុំទាន់មានឃើញការអនុវត្តដូចការសន្យានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចាត់អោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គឺឯកឧត្តម ស៊ុយ សែម ត្រូវធ្វើការពិនិត្យជាមួយក្រុមហ៊ុននោះឡើងវិញ បើទុកចោលមិនមានការអភិវឌ្ឍនោះ គឺត្រូវដកហូតយកមកវិញ ដើម្បីប្រគល់ទៅឲ្យក្រុមហ៊ុនផ្សេងទៀតអភិវឌ្ឍ សម្រាប់ការផលិតស៊ីម៉ង់ត៏ ព្រោះកម្ពុជាត្រូវការស៊ីម៉ង់ត៏ បន្ថែមទៀត ទាំងសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងអាចធ្វើការនាំចេញទៅក្រៅប្រទេសទៀតផង ។
ការលើកឡើងដូចនេះ គឺនៅក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ ក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែឧសភា នេះ។
ចំពោះរោងចក្រនៅទីនេះ អាចផលិតបានស៊ីម៉ង់ត៏ប្រមាណ១លាន៧សែនតោនទៅ២លានតោនក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់តែក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ប៉ុណ្ណោះ…មានភ្នំមួយនៅកំពតមិនទាន់ប្រើប្រាស់អស់សក្តានុពលទេ ត្រូវយកភ្នំនោះពីក្រុមហ៊ុនដែលមិនបានធ្វើការអភិវឌ្ឍមកវិញ…)៕

ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៦៩ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ “រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍគ្រួសារ និងសង្គមជាតិ” និងខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ “ទប់ស្កាត់គ្រោះថ្នាក់ ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករ និយោជិតវ័យក្មេង ដើម្បីលុប បំបាត់ពលកម្មកុមារ” នាមជ្ឈមណ្ឌលកោះពេជ្រនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា យើងពិតជាមិនអាចបំភ្លេចបានទេនូវមហាវិនាស កម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជន និងកុមារកម្ពុជារាប់លាននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គមខ្ទេចខ្ទីស្ទើរ គ្មានសល់ ដែលកាលនោះកុមារកម្ពុជាជាច្រើនបានស្លាប់ដោយសារកង្វះអាហារ និងគ្មានថ្នាំ ព្យាបាល។
លោកជំទាវឧបនាយករដ្ឋមន្ត្រីបានបន្តថា កុមារដែលនៅសល់ពីស្លាប់ បានរស់នៅដោយក្តីលំបាកវេទនា ព្រាត់ប្រាស់ឪពុកម្តាយ រងទារុណកម្ម អំពើហិង្សា និងត្រូវគេបង្ខំឱ្យធ្វើ ការដូចជាទាសករ។ ហេតុនេះហើយ ទើបប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីទិវា ជាតិនៃការចងចាំ ដោយបានកំណត់យកថ្ងៃទី២០ ខែឧសភា ត្រូវបានកំណត់ជាថ្ងៃឈប់សំរាកជាសាធារណៈ ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ការរំលឹក ដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។
លោកជំទាវថា រាជ រដ្ឋាភិបាលបានផ្តល់សច្ចាប័នលើអនុសញ្ញាពិធីសារបន្ថែម និងកិច្ចព្រមព្រៀងអន្តរជាតិនានា ដើម្បីការពារឧត្តមប្រយោជន៍របស់កុមារ ស្របទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលតែងតែលើកកម្ពស់ និងការពារសិទ្ធិជាមូលដ្ឋានទាំង៤របស់កុមារ គឺ៖ សិទ្ធិរស់រានមានជីវិត,សិទ្ធិអភិវឌ្ឍ,សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម។
ក្នុងឱកាសនេះលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានបង្ហាញនូវមោទនភាពខ្ពស់ ដោយកុមារកម្ពុជាទទួលបានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យសិទ្ធកុមារ។
លោករដ្ឋមន្ត្រីថា ជារៀងរាល់ឆ្នាំបណ្តាប្រទេសជាច្រើនលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា រួមគ្នាប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សា លើកុមារ និងដើម្បីរំលឹកនូវអំពើឃោរឃៅរបស់ពួកហ្វាស៊ីសអ៊ីត្លែរ ដែលបានកាប់សម្លាប់ស្ដ្រីនិងកុមារ នៅភូមិលីឌីសែប្រទេសឆេក និងភូមិអូរ៉ាឌូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ ហើយដោយឡែកកុមារកម្ពុជាក៏ត្រូវបានសម្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលរបបមួយនេះបានកាប់សម្លាប់ប្រជាជន និងកុមារកម្ពុជា រាប់លាននាក់៕

ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិដែលមាន១០ជំពូក និងចែកចេញជា ៣៨មាត្រា ដែលត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពី
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ហើយបានបញ្ជូនទៅសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិនោះ នាពេលនេះសេចក្តីព្រាងច្បាប់ដ៏មានសារសំខាន់មួយនេះត្រូវបានពិភាក្សា និងអនុម័តយល់ព្រម ពីរដ្ឋសភាតាមរយៈសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ដែលមានសមាជិករដ្ឋសភាចូលរួមចំនួន ១១២រូប លើចំនួនសមាជិករដ្ឋសភាសរុប ១២៣រូប។
យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលអំពីសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិនេះបានអោយដឹងថា ច្បាប់ស្តីពិសញ្ជាតិត្រូវបានអនុម័ត និងប្រកាសអោយប្រើដោយព្រះរាជ ក្រមកាលពីខែតុលា ឆ្នាំ១៩៩៦។ រហូតមកដល់ពេលនេះមានរយៈពេលជិត២២ឆ្នាំហើយ ដែល ច្បាប់ស្តីពីសញ្ជាតិត្រូវបានដាក់អោយអនុវត្ត ហើយក្នុងអំឡុងពេលនៃការអនុវត្តច្បាប់នេះមិន ទាន់ត្រូវបានធ្វើវិសោធនកម្មអោយស្របនឹងការវិវត្តថ្មីៗនៃក្របខណ្ឌច្បាប់ និងសង្គមកម្ពុជានៅ ឡើយ។
ដោយពិនិត្យឃើញថា ការអនុវត្តច្បាប់ស្តីពិសញ្ជាតិ លែងមានលក្ខណៈសមស្របជា មួយស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា និង ដើម្បីធានាអោយមានសង្គតិភាពជាមួយនឹងច្បាប់ និងបទប្បញ្ញត្តិនានាផង រាជរដ្ឋាភិបាលបាន ចេញសេចក្តីសម្រេចចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្តីពីការបង្កើតក្រុមប្រឹក្សាការងារដើម្បី សិក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនេះ ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំធ្វើ វិសោធនកម្មចំពោះច្បាប់នេះ ហើយបន្ទាប់ពីការសិក្សាស្រាវជ្រាវលើច្បាប់នេះ រួមជាមួយនឹង ច្បាប់ជាតិ និងអន្តរជាតិនានា ក្រុមការងារនេះបានរកឃើញថា មានបទប្បញ្ញត្តិជាងពាក់ កណ្តាលនៃច្បាប់ស្តីពីសញ្ជាតិទាំងមូលចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីធានាអោយមាន សង្គតិភាពទៅនឹងបទប្បញ្ញត្តិចែងក្នុងក្រមរដ្ឋប្បវេណី និងច្បាប់ផ្សេងទៀត និងអោយស្រប តាមការវិវត្តន៍ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។
ដោយឈរមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានសម្រេចអោយរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិជាថ្មីឡើងវិញ ដើម្បី អោយស្របតាមការវិវត្តន៍ផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីពង្រឹងការគ្រប់គ្រង កិច្ចការសញ្ជាតិអោយកាន់តែមានប្រសិទ្ធភាព សំដៅធានានូវសិទ្ធិរបស់ប្រជាពលរដ្ឋ ការពារ សន្តិសុខ និងផលប្រយោជន៍របស់ជាតិ៕


ខេត្តរតនគិរីៈ ព្រៃឧទ្យានជាតិស្រុកអូរយ៉ាវ នឹងរលាយហិនហោច នៅពេលឆាប់ៗ ខាងមុខនេះ គ្រាដែលក្រុមឈ្មួញជាមន្ត្រីប៉ូលីស មានការឃុបឃិតជាមួយមន្ត្រីបរិស្ថាន ដែលគ្រប់គ្រងនៅតំបន់នោះ កាប់ដឹកយ៉ាងរង្គាលជារៀងរាល់ថ្ងៃ។ នេះបើតាមការអះអាងបញ្ជាក់របស់មន្ត្រីអាជ្ញាធរមូលដ្ឋាន។
រថយន្តឡង់គ្រីស័ររបស់មន្ត្រីនគរបាល ២គ្រឿង ព្រមទាំងឈើ៦២កំណាត់ ជាប្រភេទឈើស្រឡៅ ត្រូវបានមន្ត្រីបរិស្ថាន សហការជាមួយនគរបាលប៉ុស្តិ៍ឃុំយ៉ាទង់ ចុះបង្ក្រាបរឹបអូស កាលពីវេលា៣.៤០នាទី រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងភូមិសំ ឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រង់ចណុចផ្លូវបំបែកចូលភូមិ សំ ។ នេះជាបទល្មើសជាក់ស្តែង ហើយក៏មិនមែនជាលើកទី១ដែរ។
បើតាមប្រភពពីសមត្ថកិច្ច និងតៃកុងឡានដឹកឈើល្មើសខាងលើ បានឲ្យដឹងថា រថយន្តឡង់គ្តីស័រ កែច្នៃព្រមទាំងឈើ ជារបស់ឈ្មួញឈ្មោះ ឌឹម ជឿន ជានាយរងប៉ុស្តិ៍នគរបាលឃុំប៉ក់ញៃ ព្រមទាំងមក្សពួកគេ មួយចំនួនទៀត។ ឈើទាំងនេះ ពួកគេកាប់ដឹកចេញពីតំបន់ឧទ្យានជាតិអូរយ៉ាដាវ ដោយប្រើកម្លាំងប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅក្នុងឃុំយ៉ាទង់ ជាអ្នកចូលកាប់។
លោក លឿង ខេមរៈ ប្រធានស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ បានឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នេះថា លោកមិនហ៊ានបញ្ជាក់ពីឈ្មោះមេឈ្មួញនោះថាជាអ្នកណាទេ ក៏ប៉ុន្តែភស្តុតាងរថយន្ត និងឈើ លោកកំពុងឲ្យកម្លាំងប្រមូលដឹកយកមករក្សាទុកនៅស្នាក់ការ ឧទ្យានជាតិអូរយ៉ាដាវ ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃមាស ឃុំបរខាំ ស្រុកអូរយ៉ាដាវ នៅថ្ងៃទី២៩ នេះហើយ។
បើទោះជាយ៉ាងណា ព្រៃឧទ្យានជាតិជាតិ ដែលនៅសេសសល់ព្រៃឈើមួយចំនួន កំពុងរងការបំផ្លាញ ស្ទើរជិតអស់ទៅហើយ ក្រោមស្នាដៃលោកនាយរងប៉ុស្តិ៍ឈ្មោះ ឌឹម ជៀន ជាមេឈ្មួញដុះស្លែ ក្រោមការឃុបឃិតជាប្រព័ន្ធ ជាមួយសមត្ថកិច្ចនៅតំបន់នោះ ដោយយកដៃប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងតំបន់ ជាអ្នកកាប់បំផ្លាញ។ យ៉ាងណាមិញ ការកាប់បំផ្លាញ និងដឹកជញ្ជូននេះ មិនមែនទើបតែធ្វើសកម្មភាពនោះទេ គឺគេដឹកយកទៅលក់ប្រទេសវៀតណាម តាមច្រករបៀងភ្នំក្រហម និងច្រកភូមិឡំ ទាំងយប់ ទាំងថ្ងៃ ទាំងរដូវប្រាំង និងរដូវវស្សា ជាច្រើនឆ្នាំមកហើយ សូម្បីតែព្រៃនៅតំបន់ប្រាសាទ តាក់ណាំង ក៏រលាយហិនហោច អស់ឈើធំៗដែរ ហេតុអ្វី បានជាមន្ត្រីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ដែលឈរជើងនៅតំបន់នោះ និយាយថាមិនដឹង?
៕

ភ្នំពេញ ៖ លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ស្ត្រីជនជាតិចិនដែលធ្វើទារុណកម្មលើឈ្នួលបម្រើអស់រយៈពេល៤ឆ្នាំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា២១៩នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។ នៅថ្ងៃទី៣១ ខែឧសភា នេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជនត្រូវចោទ។
គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បានអន្តរាគមន៍ ជួយសង្គ្រោះក្មេងស្រីរងគ្រោះ ពីសំណាក់ស្ត្រីម្ចាស់ផ្ទះ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរគ្នានោះ ។ ស្ត្រីម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្នពិសី ហៅសុភា ជាអ្នកលក់សម្លៀកបំពាក់ នៅផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ជា ស្រីនូ មានស្រុកកំណើតនៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ក្មេងស្រីរងគ្រោះ ត្រូវបានគេប្រើអំពើហិង្សាមកលើរូបនាង អស់រយៈពេល៤ឆ្នាំមកហើយ។
កាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យម្ចាស់ផ្ទះ ដែលមានលទ្ធភាពជួលអ្នកបម្រើជួយមើលថែរក្សាផ្ទះ ត្រូវយកចិត្តទុកដាក់លើបញ្ហាលំបាករបស់ពួកគេ ចៀសវាងគិតតែពីអារម្មណ៍ខ្លួនឯង ដែលជាម្ចាស់ផ្ទះ។សម្ដេច តេជោហ៊ុន សែន ចាត់ទុកការងារបម្រើតាមផ្ទះ គឺជាការងារលំបាក ដែលតម្រូវម្ចាស់ផ្ទះ ផ្ដល់ការគោរពឱ្យតម្លៃ និងមានចិត្តធម៌ចំពោះពួកគេផងដែរ៕

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និង ប្រទេសវៀតណាមបានអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ចំនួន១៨នាក់ មកប្រទេសវិញ ខណដែលពលករខ្មែរទាំងនោះចូលទៅធ្វើការដោយខុសច្បាប់នៅ ប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨៕
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖

ភ្នំពេញ ៖ តុលាការក្រុងភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ បានសម្រេចឃុំខ្លួនមន្ត្រីនគរបាលខណ្ឌព្រែកព្នៅម្នាក់ដែលបាញ់បោះសេរី ក្រោមការចោទប្រកាន់ពីបទគំរាម និងប្រើប្រាស់អាវុធខុសច្បាប់។
ជនសង្ស័យឈ្មោះ ផន សុផល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ នគរបាលខណ្ឌព្រែកព្នៅ ស្នាក់នៅផ្ទះលេខ ១៤៤ AE1 ផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អន សារី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខផ្សារផ្លាហ្សា។
តាមពាក្យបណ្តឹងនោះ ជនរងគ្រោះបានរៀបរាប់ថា នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ផន សុផល បានជិះម៉ូតូ ម៉ាក ZOOMER X ពណ៌លឿង ក្នុងស្ថានភាពស្រវឹង។
ជនរងគ្រោះបន្តថា បន្ទាប់មកជនសង្ស័យបានដកកាំភ្លើងម៉ាក K54 បាញ់ឡើងលើ២គ្រាប់ (ផ្ទុះមួយគ្រាប់) នៅចំណុចមុខតូបលេខ ៧១៩០ ក្នុងផ្សារផ្លាហ្សា ផ្លូវលេខ៤៥ ភូមិទី១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញក្នុងគោលបំណងគំរាមមិត្តភក្តិផឹកស៊ីជាមួយ ដោយពោលពាក្យថាពួកប៉ូលីសផឹកស៊ីមិនដែលចេញលុយទេ ។ ប៉ុន្តែក្រោយមកឈ្មោះ អន សារីបានដកពាក្យបណ្តឹងវិញ៕

សៀមរាប ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង ០៥នាទី នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្តសៀមរាប ដែលដឹកនាំដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនជនបរទេសម្នាក់ឈ្មោះ GILBERT MICHAEL GREENWOOD ភេទប្រុស កើតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥៥ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ488043160 ពាក់ព័ន្ធបទល្មើស រំលោភសេពសន្ថវៈលើកុមារ ប្រព្រឹត្តនៅសហរដ្ឋអាមេរិក ចាប់ខ្លួនតាមសំណើរផ្នែកភ្នាក់ងារសន្តិសុខការទូត(Deplomatic Security Services . DSS)សហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ។
ជននេះ បានបញ្ជូន មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញជនសង្ស័យរូបនេះទៅ អនុវត្តតាមនីតិវិធីច្បាប់ បន្តនៅអាមេរិក៕


ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនស្ត្រីជនជាតិចិនដែលប្រើអំពើហិង្សាលើឈ្នួលបម្រើនៅ ខណ្ឌពោធិ៍សែនជ័យ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
សមត្ថកិច្ច កាលពីថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បានអន្តរាគមន៍ ជួយសង្គ្រោះក្មេងស្រីរងគ្រោះ ពីសំណាក់ស្ត្រីម្ចាស់ផ្ទះ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរគ្នានោះ ។ ស្ត្រីម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្នពិសី ហៅសុភា ជាអ្នកលក់សម្លៀកបំពាក់ នៅផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ជា ស្រីនូ មានស្រុកកំណើតនៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ក្មេងស្រីរងគ្រោះ ត្រូវបានគេប្រើអំពើហិង្សាមកលើរូបនាង អស់រយៈពេល៤ឆ្នាំមកហើយ។
កាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យម្ចាស់ផ្ទះ ដែលមានលទ្ធភាពជួលអ្នកបម្រើជួយមើលថែរក្សាផ្ទះ ត្រូវយកចិត្តទុកដាក់លើបញ្ហាលំបាករបស់ពួកគេ ចៀសវាងគិតតែពីអារម្មណ៍ខ្លួនឯង ដែលជាម្ចាស់ផ្ទះ។សម្ដេច តេជោហ៊ុន សែន ចាត់ទុកការងារបម្រើតាមផ្ទះ គឺជាការងារលំបាក ដែលតម្រូវម្ចាស់ផ្ទះ ផ្ដល់ការគោរពឱ្យតម្លៃ និងមានចិត្តធម៌ចំពោះពួកគេផងដែរ៕



ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនស្ត្រីជនជាតិចិនដែលប្រើអំពើហិង្សាលើឈ្នួលបម្រើនៅ ខណ្ឌពោធិ៍សែនជ័យ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
សមត្ថកិច្ច កាលពីថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បានអន្តរាគមន៍ ជួយសង្គ្រោះក្មេងស្រីរងគ្រោះ ពីសំណាក់ស្ត្រីម្ចាស់ផ្ទះ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរគ្នានោះ ។ ស្ត្រីម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្នពិសី ហៅសុភា ជាអ្នកលក់សម្លៀកបំពាក់ នៅផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ជា ស្រីនូ មានស្រុកកំណើតនៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ក្មេងស្រីរងគ្រោះ ត្រូវបានគេប្រើអំពើហិង្សាមកលើរូបនាង អស់រយៈពេល៤ឆ្នាំមកហើយ។
កាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យម្ចាស់ផ្ទះ ដែលមានលទ្ធភាពជួលអ្នកបម្រើជួយមើលថែរក្សាផ្ទះ ត្រូវយកចិត្តទុកដាក់លើបញ្ហាលំបាករបស់ពួកគេ ចៀសវាងគិតតែពីអារម្មណ៍ខ្លួនឯង ដែលជាម្ចាស់ផ្ទះ។សម្ដេច តេជោហ៊ុន សែន ចាត់ទុកការងារបម្រើតាមផ្ទះ គឺជាការងារលំបាក ដែលតម្រូវម្ចាស់ផ្ទះ ផ្ដល់ការគោរពឱ្យតម្លៃ និងមានចិត្តធម៌ចំពោះពួកគេផងដែរ៕

មីយ៉ាន់ម៉ា ៖ មេធាវីការពារក្តី និយាយថា ប៉ូលីសមីយា់ន់ បានទទួលទូរស័ព្ទដៃរបស់អ្នករាយការណ៏ ព័ត៌មានរ៉យទ័រ ដែលត្រូវបានចោទប្រកាន់ពីបទកាន់កាប់ ឯកសារសំងាត់ អាចជាការមិន ពិត ព្រោះថា យ៉ាងហោចណាស់ទូរស័ព្ទមួយ ត្រូវបានយកមកប្រើប្រាស់ បន្ទាប់ពីទូរស័ព្ទ នោះ ត្រូវបានរឹបអូស។
មេធាវី និយាយថា សារតាមប្រព័ន្ធ WhatsApp ត្រូវបានបញ្ជូនមកពី ទូរស័ព្ទដៃ របស់ អ្នកកាសែត លោក វ៉ាឡុន បន្ទាប់ពីលោក និងសហការរីរបស់លោក ក្យសូអូ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១២ ខែ ធ្នូ ។
ប៉ូលីសម្នាក់ និយាយថា លោក និងប៉ូលិស ដ៏ទៃទៀត បានពិនិត្យមើលទូរស័ព្ទ និងបានប្រាប់តុលាការថា លោក មិនបានដឹងពីការផ្លាស់ប្តូរនៅលើប្រព័ន្ធ WhatsApp នោះទេ ហើយក៏មិនបានដឹងថា នណា ផ្សេងទៀត បានប្រើប្រាស់ទូរស័ព្ទនេះមុនការបញ្ជូនទូរស័ព្ទទៅឲ្យអ្នកស៊ើបអង្កេត នៅថ្ងៃ ទី១៤ ខែធ្នូ។
តុលាការនៅក្នុងទីក្រុងយ៉ាងហ្គោន បានបើកសវនាការ ចាប់តាំងពីខែមករា ដើម្បីសម្រេចថាតើ លោកវ៉ាឡូន អាយុ៣២ឆ្នាំនិងសហការីរបស់លោក លោក ក្យសូអូ វ័យ២៨ឆ្នាំ និងត្រូវបានចោទប្រកាន់ក្រោមសកម្ម ភាពសម្ងាត់ផ្លូវការនាសម័យអាណានិគម ដែលនិងត្រូវមានទោសជាប់ពន្ធនាគារ ១៤ឆ្នាំ។ ចៅក្រមលោក យ៉េល្វីន បានបង្គាប់ឲ្យ លោក អ៊ុងក្យសាន អ្នកជំនាញ ខាងបច្ចេកវិទ្យា ព័ត៌មាន ប៉ូលីស ដែលកោះហៅដោយ រដ្ឋអាជ្ញា ដើម្បីបង្ហាញនៅសវនាការ ដែលលោក បានដកស្រង់ទិន្នន័យចេញពី ទូរស័ព្ទដៃ របស់អ្នករាយការណ៏ព័ត៌មានរ៉យទ័រទាំងពីរនាក់។
មេធាវីការពារក្តី បានជំទាស់ ដោយអះអាងថា ប៉ូលីស មិនបានបង្ហាញឯកសារពិត ដែលបានមកពីទូរស័ព្ទដៃ របស់ អ្នករាយការព័ត៌មាន ។ លោក វ៉ាឡុន និយាយថា លោកមិនយល់ ពីស្ថានភាព ហើយការ កាត់ទោសនេះ កំពុងបញ្ជូន ឯកសារ ដែលលោក និងសហការីម្នាក់ទៀតមិនបានដឹង៕

ស៊ីរី ៖ ថាមពលប្រព័ន្ធព្រះអាទិត្យ ឬសូឡា កំពុងធ្វើឲ្យប្រសើរឡើង នូវការរស់នៅ របស់ជនភៀសខ្លួនស៊ីរី ក្នុងជំរុំហ្សាតារី ក្នុងប្រទេសហ្សកដានី និងបានជួយកាត់បន្ថយ វិបត្តិ ថាមពលរបស់ប្រទេសហ្សកដានីផងដែរ។
រយៈពេល៧ឆ្នាំ ធ្លាក់ក្នុងវិបត្តិ ស៊ីរី សេចក្តី សង្ឃឹម របស់ជនភៀសខ្លួន ក្នុងប្រទេស ហ្សកដានី ក្នុងការត្រឡប់ទៅកាន់ប្រទេស របស់ពួកគេវិញ មានតិចតួច ប៉ុន្តែ ជីវិតរស់នៅ មានការប្រសើរឡើង នៅក្នុងប្រទេសហ្សក ដានី។
ហ្សាតារី គឺជា ជាជំរុំជនភៀសខ្លួនមួយកន្លែង សាងសង់ដោយ ស្នងការជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន UNHCR ដែលជំរុំបានទទួលជន ភៀសខ្លួនស៊ីរី ប្រមាណ ១សែននាក់ ចាប់តាំងពីខែ សីហា ឆ្នាំ២០១២។ បច្ចុប្បន្ននេះ រោងចក្រថាមពល ប្រព័ន្ធព្រះអាទិត្យ មានបន្ទាះសូឡា ៤ពាន់បន្ទះ ដែលដាក់ឲ្យប្រើ ប្រាស់នៅជំរុំ ដែលមាន ទំហំ បីដងនៃតារាងបាល់ទាត់។ វាជាការបង្កើតឡើងធំបំផុត ក្នុងជំរុំជនភៀសខ្លួន លើ ពិភពលោក។
រោងចក្រប្រព័ន្ធព្រះអាទិត្យនេះ និងអាចជួយ ផ្គត់ផ្គង់ ជនភៀសខ្លួន នៅជំរុំ ហ្សាតារី ដែលមានចំនួនអគ្គីសនីសរុប ១២ទៅ១៤ម៉ោង ក្នុងមួយថ្ងៃ។ មុនពេលមាន រោងចក្រប្រព័ន្ធព្រះអាទិត្យ យើងបានប្រើប្រាស់ការផ្គត់ផ្គង់ ជាមធ្យម៨ម៉ោង ។
ជាការបន្ថែម រោងចក្រនេះ អាចជួយសន្សំថវិកាបាន 5.8 លានដុល្លារ សំរាប់ស្នងការ ជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន UNHCR លើមូលដ្ឋានប្រចាំ ឆ្នាំ និងជួយសន្សំ ប្រាក់ជាច្រើនលានដុល្លារទៀត លើវិក័យបត្រ អគ្គីសនី របស់រដ្ឋាភិបាល ហ្សកដានី។ ខណៈជាប្រទេសមួយ កំពុងទទួលរង ការខ្វះ ខាតថាមពល ប្រទេសហ្សក ដានី រយៈពេលជាច្រើនឆ្នាំមកនេះ បានស្វែងរកការប្រើ ប្រាស់ ថាមពលកកើតឡើងវិញ។
បញ្ហាខ្វះខាតថាមពលរបស់ប្រទេសនេះ បានកើតមាន ឡើងខណៈដែល មានជន ភៀស ខ្លួន ជិត២លាននាក់ បានចូលមកប្រទេសនេះ ពី ប្រទេសស៊ីរី៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍