All posts by មេគង្គ ប៉ុស្តិ៍

ភ្លើង​ឆេះ​ឃ្លាំង​លក់​រថយន្ត​លេខ​៥៨៨ តាមផ្លូវ​២០០៤

​ភ្នំពេញ ៖​ឃ្លាំង​លក់​រថយន្ត យីហោ ៥៨៨ ស្ថិតនៅ​តាមផ្លូវ​២០០៤ ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​ត្រូវបាន​អគ្គីភ័យ ឆាបឆេះ​បណ្តាលអោយ សម្ភា​រះ ចាស់ ៗ ដែល​កាស​សំណល់ ត្រូវ​ភ្លើង ឆេះ​រង​ការខូចខាត ។​ទោះបីជា​យ៉ាង ណា រថយន្ត ដែល​ដាក់តាំង​លក​នៅ​ផ្នែក​ខាងមុខ ពុំ​ត្រូវ​ភ្លើង ឆេះ​ឡើយ ។

អគ្គីភ័យ នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨​ខែមករា ឆ្នាំ ២០១៨ នេះ ហើយ រថយន្ត​ទឹកជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍ ព​ន្ល​ត ់ទាន់​ពុំ​បណ្តាលអោយ ឆេះ​រាលដាល់​ឡើយ ។

តាម​ព័ត៌មាន​អោយដឹងថា នៅវេលា មុនពេល​កើតហេតុ​គេ​ឃើញ​បាន​ឆេះ​ចេញពី​ផ្នែក​ខាងក្រោយ នៅ​ឃ្លាំង ផ្សែងហុយ ទ្រលោម និង​អ​ណ្តា​ត់​ភ្លើង យ៉ាង សន្ធោ​ស​ន្ឌៅ បង្កអោយមាន​ការភ្ញាក់ផ្អើល ។

តាម​នគរបាល បានអោយដឹងថា នៅក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១២​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​បាញ់​ទឹក​អស់​៥​រថយន្ត ពុំ​បណ្តាលអោយ​ឆេះ​រាលដាល​រថយន្ត​ឡើយ​។
តាម​នគរបាល បានអោយដឹងថា អគ្គីភ័យ​នេះ​បណ្តាលអោយ​កាកសំណល់​ចាស់ៗ ក្នុង​ឃ្លាំង​ផ្នែក​ខាងក្រោយ​ដូចជា ទ្រុង​រថយន្ត កៅអី ពូករថ​យន្ត​ចាស់ៗ​ជាដើម ទុក​គរ ជាមួយ​ខ្មៅ​ដុះ​ទ្រុប នោះ​ត្រូវ​ភ្លើង ឆេះ​រង​ការ​ខូច​។

ទាក់ទិន​កា​កើតមាន​អគ្គីភ័យ នេះ គេ​មានការ​សង្ស័យថា​បណ្តាល​មកពី​កន្ទុយបារី ដែល​គេ​បោះចោល ហើយ ក្លាយជា​អគ្គីភ័យ តែម្តង ៕
​

ជប៉ុន បើក​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​ថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា​ចំណាយ​ទុន​ជាង​៣​លាន​ដុល្លារ​

​ភ្នំពេញ ៖ ស្របទៅនឹង​ព្រឹត្តិការណ៍ ដែល​ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាស​នូវ​គោលនយោបាយ​ជាតិ​ស្តីពី មនុស្ស​ចាស់​នៅ​កម្ពុជា មាន​ក្រុមហ៊ុន មកពី​ប្រទេស​ជប៉ុន​មួយ​ឈ្មោះថា​(ProcastCAMBODIA Co., Ltd.)​បាន​ចំណាយ​ទុន​ជាង​៣​លាន​ដុល្លារ បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល សេវា​ថែទាំ​មនុស្ស​ចាស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​គ្រោង​នឹង​បើក​ឱ្យ​ដំណើរ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​ជាមួយ លោក​Kondo Yoshio ប្រធាន​ក្រុមហ៊ុន​Procast CAMBODIA Co., Ltd. នៅ​ព្រឹក​ថ្ងៃទី​១៨​ខែមករា នា​ទីស្តីការក្រសួង​ថា កម្ពុជា​នឹងមាន​ការបណ្តុះបណ្តាល​សេវា​ថែទាំ​មនុស្ស​ចាស់ ដំបូង​បំផុត ដែល​ពុំ​ធ្លាប់មាន​។ អគារ​វិទ្យាស្ថាន​សេវា​ថែទាំ​មនុស្ស​ចាស់ បាន​ដំណើរការ​សាងសង់​រួចរាល់ ហើយ​បាននិងកំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​បំពាក់​សម្ភារៈ​ផ្សេងៗ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ដែលមាន​អ្នកឯកទេស បង្រៀន​មកពី​ប្រទេស​ជប៉ុន ។ វិទ្យាស្ថាន​មួយ​នេះ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅ​អំឡុង​ខែមេសា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

លោក រដ្ឋមន្ត្រី​បញ្ជាក់ថា សេវា​មួយ​នេះ​ពិតជា​ត្រូវការ បណ្តុះ​បណ្តា​ជំនាញ​ច្បាស់លាស់​អាចនិយាយបាន​ថា មាន​សមត្ថភាព​ប្រហាក់ប្រហែល​និង​គិ​លា​នុប្ប​ថ គិ​លា​នុប្ប​យិ​កា ព្រោះថា​ការថែទាំ​មនុស្ស​ចាស់​គឺ​ត្រូវការ​មានចិត្ត​សាស្ត្រ វិទ្យាសាស្ត្រ ក្រមសីលធម៌ និង​ជំនាញ​ជា​ចាំបាច់​។ ការបញ្ជូន​កម្មសិក្សាការី​ទៅធ្វើ​សេវា​នេះ​នៅ​ប្រទេស​ជប៉ុន​ជា​រឿង​មួយ ប៉ុន្តែ​កម្ពុជា​ក៏មាន​តម្រូវការ​សេវា​បែបនេះ​ចាំបាច់​ផងដែរ ដោយសារ​អត្រា​មនុស្ស​ចាស់​នៅ​កម្ពុជា​កាន់តែច្រើន ហើយ​ក្រុមគ្រួសារ កូនចៅ រវល់ ពិសេស​កំណើនសេដ្ឋកិច្ច​និង​សុខមាលភាព​របស់​ប្រជាជន​កម្ពុជា មាន​ភាពល្អប្រសើរ ទាមទារ​ឱ្យមាន​សេវា​ថែទាំ មនុស្ស​ចាស់​ឱ្យ​បានល្អ​នៅពេល​ខាងមុខនេះ​។​​

ជាមួយគ្នា​នោះដែរ លោក Kondo Yoshio​បានបញ្ជាក់​តាមរយៈ​ការបកប្រែ​ឱ្យដឹងថា ក្រុមហ៊ុន​បាន​ចំណាយ​ទុន​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក ក្នុង​ការកសាង​មជ្ឈមណ្ឌល​ដែលមាន​កំពស់​៥​ជាន់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ក្នុង​រាជធានី​ភ្នំពេញ​។ នៅ​ឆ្នាំ​ដំបូង​នេះ ក្រុមហ៊ុន​គ្រោង​នឹង​បណ្តុះបណ្តាល​មនុស្ស​ប្រមាណ​១៨០​នាក់​នៅ​កម្ពុជា​។ ចំពោះ​សេវា​ថ្លៃ​សិក្សា​ក្រុមហ៊ុន​នឹង​រក​ដៃគូរ​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ផ្តល់​ថ្លៃ​សិក្សា​ជូន​និស្សិត​កម្ពុជា ដែលមាន​បំណង​រៀន​ជំនាញ​នេះ​។ នៅពេល​រៀន​ចប់​ពួកគេ​នឹង​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​។

លោក​បញ្ជាក់ទៀតថា​សាលា​មួយ​នេះ នឹង​បង្រៀន​កម្រិត​បរិញ្ញាបត្រ​រង ដែលមាន​៣​មហា​វិទ្យា​​ល័យ​គឺ មហាវិទ្យាល័យ ថែទាំ​ ចាស់ជរា មហាវិទ្យាល័យ អក្សរសាស្ត្រ​ភាសារ​ជប៉ុន និង​មហាវិទ្យាល័យ អាយ​ធី ដែល​ត្រូវ​ប្រើពេល​២​ឆ្នាំ ដោយ​មិន​កំណត់​ពី​អាយុ​នោះទេ ពោលគឺ​តាម​តម្រូវការ​ជាក់ស្តែង និង​ចាំបាច់​៕​

សាលាឧទ្ធរណ៍​ដោះលែងមេធាវី អ៊ិត ពិសិដ្ឋ​រង្សី ដែល​បាញ់​គេ​របួស​

​ភ្នំពេញ ៖ មេធាវី អ៊ិត ពិសិដ្ឋ​រង្សី ដែល​បាញ់​គេ​របួស​ឥឡូវនេះ ត្រូវបាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ​។​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​បង្ហើប​ឱ្យដឹង​នៅ​ថ្ងៃទី​១៨ ខែមករា ថា មេធាវី អ៊ិត ពិសិដ្ឋ​រង្សី ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន រួច​បាន​ប្តឹង​បន្តទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ហើយ​ត្រូវ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដោះ​លែងឱ្យ​នៅក្រៅ​តែម្ដង​។​​

ដោយឡែក​មន្ត្រី​ពន្ធនាគារ​ប៉េ​ហ្ស៊ី ឱ្យដឹងថា ពេលនេះ​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី នៅក្នុង​ឃុំ​ដដែល ដោយ​ពុំទាន់​ទទួលបាន​ដីកា​សម្រេច​ពី​ខាង​សាលាឧទ្ធរណ៍​ដូច​ការលើកឡើង​នោះទេ ។​

​សូមជម្រាបថា លោក អ៊ិត ពិសិដ្ឋ​រង្សី អាយុ​៣៥​ឆ្នាំ ត្រូវបាន​ចៅក្រម​ស៊ើបសួរ បង្គាប់​ឱ្យ​យកទៅ​ឃុំខ្លួន ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ ស ក្រោម​ការចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​។​​

គួររំឭកថា តាម​របាយការណ៍​រប​ស់​នគរបាល​ខណ្ឌ​៧​មករា បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនសង្ស័យ​បានចេញ​ពី​ហូប​ការ​រួច​ជិះ​រថយន្ត​របស់ខ្លួន​ម៉ាក​Lexus470​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP-8254​តែម្នាក់ឯង​មក​ផឹក​បន្ត​ជាមួយ​មិត្តភក្តិ​នៅ​ចំណុចកើតហេតុ​ផ្លូវ​លេខ​២១១ កែង​ផ្លូវ​២១៧ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។ ពេល​កំពុង​ផឹកស៊ី​នោះ ស្រាប់តែ​ពួកគេ​មាន​ជម្លោះ​ជាមួយគ្នា ហើយ​ជនសង្ស័យ​បាន​ទៅយក​កាំភ្លើង​នៅក្នុង​រថយន្ត​មក​បាញ់​ជន​រង​គ្រោ​ឈ្មោះ លី តុលា អាយុ​២២​ឆ្នាំ បណ្តាល​ឲ្យ​រងរបួស​ជើង និង​បាញ់​ឡើងលើ​មួយ​គ្រាប់​។ បន្ទាប់មក ជនសង្ស័យ​ក៏បាន​យក​កាំភ្លើង​ទៅ​ភ្ជង់​ក្បាល​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ខុន បញ្ចា​សិទ្ធិ អាយុ​២០​ឆ្នាំ នាំ​ឲ្យ​ភ័យ​ឡើង​ព្រលឹងចុងសក់​។​

​ដោយឡែក​តាម​ព័ត៌មាន​ដែល​ភ្នាក់ងារ​ព័ត៌មាន​បានទទួល​នៅ​កន្លែងកើតហេតុ​នាពេលនោះ បាន​ឲ្យ​ដឹងថា ដំបូង​ឡើង​លោក​មេធាវី​បង្ក​និង​ជនរងគ្រោះ​ទាំង​២​នាក់​ជាម​នុស្ស​ស្គាល់គ្នា ហើយ​បាន​ញ៉ាំ​ការ​ជាមួយគ្នា នៅ​យប់កើតហេតុ​។ តែ​ពេល​ហូប​ការ​រួច​ជនបង្ក​ចេញមក​មុន​ហើយ​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ទៅ​ទទួលទាន​បន្ត​នៅ​ហាង​ទាខ្វៃ នៅ​ជិត​ផ្ទះ​អគ្គស្នងការ​នគរបាល​ជាតិ​ស្ថិតនៅ​តាមផ្លូវ​២១១ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ស្រាប់តែ​មានទំនាស់​ក៏​បាញ់​តែម្តង​។ ក្រោយ​បាញ់​ជនរងគ្រោះ​ហើយ ស្រាប់តែ​លោក​មេធាវី បាន​ប្រើ​ពាក្យសំដី​ថា «​ហ្អែ​ង កុំ​ចេះ​ប្រយ័ត្ន​អញ​បាញ់​ងាប់​»៕
​

សំណុំរឿង​បាត់​បច្ច័យ​បុណ្យសព​លោក កែម ឡី តុលាការ​សម្រេច​ចោទប្រកាន់​មនុស្ស​បីនាក់​

​ភ្នំពេញ ៖ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ លោក គុជ គីម​ឡុង បានសម្រេច​ចោទប្រកាន់ និង​ដាក់​ព្រះ​តេជគុណ​ប៊ុត ប៊ុន​តិ​ញ លោក មឿ​ន តុលា និង​លោក ប៉ា ងួនទៀង ដែលជា​សមាជិក​គណៈកម្មកា​រ បុណ្យសព​លោក កែម ឡី ឲ្យ​ស្ថិត នៅក្រោម​ការ ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​បង្ការ ឬ​បញ្ចប់​បទល្មើស​កុំ​ឲ្យ​កើតមាន​ឡើងជា ថ្មី ។​

​ការដាក់​ក្រោម​ការឃុំខ្លួន​បណ្តោះអាសន្ន​នេះ បន្ទាប់ពី​លោក ពេជ្រ ស្រស់ ប្រធាន គណ បក្ស​យុវជន​កម្ពុជា បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ដោយ​អះអាងថា គណៈ​កម្ម ការ បុណ្យសព​លោក កែម ឡី បានធ្វើ​ឲ្យ​បាត់​លុយ​បច្ច័យ​បុណ្យ ហើយ​មិនឃើញ​ប្រគល់ ថវិកា​ដែល​ប្រមូលបាន​ពី​សប្បុរសជន​នានា ជូន​ក្រុមគ្រួសារ​សព លោក កែម ឡី នោះទេ​។​

​យោងតាម​ដីកា​សន្និដ្ឋាន បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​របស់ លោក គុជ គីម​ឡុង នៅ​ថ្ងៃទី ៤ ខែមករា ឆ្នាំ​២០១៨ ចេញផ្សាយ​នៅ​ថ្ងៃ​១៨ ខែមករា នេះ បាន​ឲ្យ​ដឹងថា “​បទល្មើស​នេះ គឺ​រំលោភ​ល​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​ចំណុច​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ តាម​បទបញ្ញត្តិ​មាត្រា ៣៩១, ៣៩២ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដាក់​ឲ្យ ស្ថិតនៅក្រោម​ការឃុំខ្លួន​បណ្តោះអាសន្ន លើ​ឈ្មោះ​ខាងលើ ដើម្បី​បង្ការ ឬ​បញ្ចប់​បទ ល្មើស កុំ​ឲ្យ​កើតមានឡើង​ជាថ្មី និង​ធានា​រក្សា​ជន​ត្រូវ​ចោទ ទុក​ឲ្យ​តុលាការ ចាត់ការ​តាម នីតិវិធី​” ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧​លោក ពេជ្រ ស្រស់ បានសម្រេច​ប្តឹង​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ លោក ប៉ា ងួនទៀង និង​លោក មឿ​ន តុលា ដោយ​ស្នើ​ឲ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ស៊ើបអង្កេត​ស្វែងរក​ការពិត​លើ​គណៈកម្មការ​ចំពោះ​ថវិកា​ដែល​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ក្នុង​និង​ក្រៅប្រទេស ចូល​បុណ្យសព​លោក​បណ្ឌិត កែម ឡី​។​

ការប្តឹង​របស់លោក ពេជ្រ ស្រស់ បាន​ធ្វើឡើង​បន្ទាប់ពី​ម្តាយ និង​ប្អូនប្រុស​សព​លោក កែម ឡី បានលើកឡើង​ពី​ការបាត់បង់​ថវិកា និង​មិន​ទទួលបាន​ថវិកា​ពី​ពិធី​បុណ្យសព​ដែល មាន​ប្រជាពលរដ្ឋ​បាន​ចូល​បុណ្យ​យ៉ាងច្រើន​នោះ​។​

​សូមបញ្ជាក់ថា លោក កែម ឡី​ត្រូវបាន​ឃាតក​បាញ់សម្លាប់ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៦ ក្នុង​ហាង​លក់ទំនិញ​របស់​ស្ថានីយ៍​ប្រេង​មួយកន្លែង នៅ​ជិត​ស្តុ​ប​បូកគោ ខណ្ឌ​ចំការ មន​៕

​

ដំរីព្រៃ​១​ក្បាល​ឆ្លងដែន​ពី​ថៃ ជាន់​ស្ត្រី​ស៊ីឈ្នួល​ដក​ដំឡូង​ម្នាក់​ស្ទើរ​ស្លាប់​

​ប៉ោយប៉ែត ៖ ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​បន្ទា​ប់​ពី​ការវាយប្រហា​ពី​ដំរីព្រៃ​ឈ្មោល​មួយ​ក្បាល បាន​ជាន់​ទាំង​កម្រោល កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈានចូល​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០១៨ នៅ​ភូមិ​ដំណាក់​ក្សាន ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ឈ្នោះ ចក់ គឹម​ណៃ អាយុ​៣២​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ និង​មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ស្ត្រី​រងគ្រោះ​រងរបួស​ធ្ងន់​បាក់​ឆ្អឹងជំនី​ខាងស្តាំ​ខ្ទេច​តែម្តង​ខណៈ​កំពុង​ដេក​ម​និ​ដឹ​ហ​ខ្លួន ហើយ​ត្រូវ​ដំរី​ខាងលើ​ធាក់​មួយ​ជើង និង​យក​ប្រមោយ​ទាញ​សំពត់​តង់​កៅស៊ូ​ដំពូល​រោងស្នាក់នៅ​កម្ទេចចោល​ថែមទៀត​។​

​តាម​បុរស​ជា​ប្តី​ស្ត្រី​រងគ្រោះ​ឈ្មោះ តក់ ស្រស់ អាយុ​៣១​ឆ្នាំ និយាយថា គាត់ និង​គ្រួសារ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​ចំណុចកើតហេតុ​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ ប៉ុន្តែ​ទើប​រក​ការងារ​បានធ្វើ​(​កាប់​ដំឡូង​)​រយៈពេល​៧​ថ្ងៃ លុះ​ព្រឹក​ថ្ងៃទី​១៨ នេះ ក៏​ជួប​រឿង​អកុសល​កំពុង​ដោយ​ដេក​លង់លក់​ត្រូវ​សត្វ​ដំរីព្រៃ​ដ៌​ធំ​មួយ​ក្បាល​ខាងលើ ធ្វើការ​វាយប្រហារ​បង្ក​របួស​ធ្ងន់ធ្ងរ​តែម្តង​។​ក្រោយ​កើ​
​ត​ហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​សំពៅ​លូន ក្នុងស្រុក​សំពៅ​លូន ដើម្បី​ជួយសង្គ្រោះ​បឋម​បន្ទាប់មក​ក៏ត្រូវ​ក្រុមគ្រូពេទ្យ​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​

​តាម​ប្តី​ជនរងគ្រោះ​អះ​អា​ថា គ្រួសារ​គាត់​ក្រីក្រ​ណាស់​មានកូន​ស្រី​តូចៗ​៣​នាក់ ផ្ញើ​នៅ​ជាមួយ​ប្អូនស្រី​ឱ្យជួយ​មើលថែទាំ​នៅឯ​ស្រុកកំណើត សូម្បីតែ​ទូរស័ព្ទ​កញ្ចាស់​មួយ​ក៏​គ្មាន​ប្រើ​ដែរ និង​សំណូមពរ​ដល់​សប្បុរស​ជន​ក្នុង​និង​ក្រៅប្រទេស​មេត្តាជួយ​ដល់​គ្រួសារ​គាត់​ផង​។​
​សួ​ម​បញ្ជាក់​ផងដែរ​ថា ថ្មី​នេះ ដំរីព្រៃ​ឈ្មោល​មួយ​ក្បាល​នេះ បាន​ទៅ​ឈ​នៅមុខ​សាលារៀន​បឋមសិក្សា​ថ្មបាំង ឋិត​ក្នុង​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ រំខាន​ដល់​សិស្ស​មិនបាន​ទៅ​សិក្សា​អស់​មួយរយៈ លុះ​ពេលយប់​ដំរី​នេះ​បាន​ទៅ​ដេក​នៅ​ព្រៃ​បរិ​ថា​ពេល​ថ្ងៃ​ទើប​វា​ចេញមក​អុកឡុក​អ្នកស្រុក​វិញ​៕​

ភ្លើង​ឆេះ​ផ្ទះ​ឈើ​១​ខ្នង និង​សម្ភារៈ​សរុប​ជាង​៧០​លាន​រៀល

ព្រៃវែង ៖ ផ្ទះ​ឈើ​១​ខ្នង​រួមជាមួយ​សម្ភារៈ​ជាច្រើន​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​។​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៨​ស្ថិតក្នុង​ភូមិ​ព្រៃ​ស្នួល​.​ឃុំ​គោ​ខ្ទ​ក​.​ស្រុក​កំពង់ត្របែក​.​ខេត្តព្រៃវែង​។​

បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​នេះ​មាន​ទំហំ​៨×៧​ម៉ែត្រ​ធ្វើ​អំពី​ឈើ​សរសរ​បេតុង​.​ប្រក់​ក្បឿង​.​ជញ្ជាំង​ដែក​ម្ចាស់​ឈ្មោះ​ខៀវ​.​សូ​ភេទ​ស្រី​អាយុ​៦៧​ឆ្នាំ​។​

​តាម​របាយការណ៍​ឲ្យ​ដឹង​បន្តថា​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់ផ្ទះ​ពលរដ្ឋ​ជិតខាង​នោះទេ គឺ​គ្រាន់តែ​បាត់បង់​នូវ​សម្ភារៈ​ដែល​អគ្គីភ័យ​លេប​ត្របាក់​រួមមាន​ស្រូវ​ចំនួន​៤​តោន​.​ម៉ាស៊ីនកិនស្រូវ​១​គ្រឿង​.​ម៉ាស៊ីន​បូ​ប​ទឹក​១​គ្រឿង​.​មាស​៣​តម្លឹង​៥​ជី​.​ប្រាក់រៀល​៣​លាន​រៀល​.​ប្រាក់​ដុល្លារ​៣.៥០០​ដុល្លារ​.​កង់​១​គ្រឿង​.​កង្ហា​៤​គ្រឿង​.​ទូ​ដាក់​ខោអាវ​២.​ជង្រុក​ស្រូវ​ទំហំ​៤×៥​ម៉ែត្រ​សង់​អំពី​ឈើ​ប្រក់​ដែក​១​ខ្នង​.​ទូរទស្សន៍​កូ​ល័​រ​១​គ្រឿង​.​បន្ទះ​សូ​ឡា​អាគុយ​១​កំ​ប្ល៉េ​រ​.​ប្លង់ដី​.​សំបុត្រកំណើត និង​ឯកសារ​សំខាន់ៗ​ជាច្រើន​ទៀត​សរុប​ជា​ទឹកប្រាក់​ប្រហែល​ជាង​៧៤​លាន​រៀល​។

​ករណីនេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​មូលហេតុ​មកពី​ឆ្លង​ចរន្ត​អគ្គីសនី​ផ្ទុះ​ស្សេ​ខ្សែភ្លើង​ទើប​បណ្ដាល​ឲ្យ​ឆាបឆេះ​បែបនេះ​៕
​

ជិត​ដល់​ថ្ងៃ​រៀបការ បែរជា​ត្រូវ​ប៉ូលិស​ចាប់​កូន​ក​ម្លោះ​ដោយសារ​គ្រឿងញៀន​

​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ម្នាក់​ជាប់អន្ទាក់​សមត្ថកិច្ច​ខណ្ឌដង្កោ ខណៈ​សមត្ថកិច្ច​កំពុង​ដាក់​គោលដៅ​ឆែក​អាវុធជាតិផ្ទុះ និង​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​១០​កញ្ចប់​តូច និង​លុយ​ចំនួន​១.០០០​ដុល្លារ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវ​២១៧ ភូមិ​ម​ល័ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជ​នស​ង្ស​យ័​ខាងលើនេះ មានឈ្មោះ ឆាយ ប៊ុន​ថា អាយុ​៣៤​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ស្នាក់នៅ​សង្កាត់​បឹង​កេងកង ខណ្ឌចំការមន​។ ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​នឹង​រៀប​មង្គលការ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ស​ង្ស​យ័​បាន​សារភាពថា ថ្នាំញៀន​ខាងលើនេះ រូបគេ​បាន​យកទៅ​ផ្ញើ​តាម​ឡាន​អោយ​ម៉ូយ​នៅឯ​ខេត្តកំពង់ចាម​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធិ​៕
​

កម្ពុជាចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ ទ្រទ្រង់​មនុស្ស​វ័យចាស់​

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​យល់ព្រម​ទទួល​ធ្វើជា​ប្រធាន​មូលនិធិ​ទ្រទ្រង់​មនុស្ស​ចាស់ ដែល​នឹង​ជួយ​គាំទ្រ​កាន់តែខ្លាំង​ដល់​ការអនុវត្ត​សកម្មភាព​នៃ​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​ចាស់ ឆ្នាំ​២០១៧-២០៣០​។​

​នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ដាក់អោយ​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យចាស់​ឆ្នាំ​២០១៧-២០៣០ ដោយ​ប្រគល់​ភារកិច្ច នៃ​ការអនុវត្ត​គោលនយោបាយ​នេះ ទៅអោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​។

​គោលនយោបាយ​ជាតិ​ថ្មី​នេះ បង្កើត​ប្រព័ន្ធ​គាំពារ​សុខុមាលភាព​រយៈពេល​វែង​សម្រាប់​មនុស្ស​វ័យចាស់​នៅ​កម្ពុជា អោយទទួល​បាន​នូវ​គុណភាព​ជីវិត និង​ការ​គាំពារ​យ៉ាង​ពេញលេញ ខណៈដែល​កាលពី​ក្នុង​ឆ្នាំ​២០១៣ កម្ពុ​ជាមាន​មនុស្ស​វ័យចាស់ អាយុ​ពី​៦០​ឆ្នាំ​ឡើង ប្រមាណ​១​លាន​២​សែន​នាក់ គឺ​ស្មើនឹង​៨%​នៃ​ចំនួន​ប្រជាជន​សរុប​១៥​លាន​នាក់​។ ហើយ​ចំនួន​មនុស្ស​វ័យចាស់​នៅ​កម្ពុជា ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើន​ឡើងដល់​ប្រមាណ ២​លាន​នាក់ នៅ​ឆ្នាំ​២០៣០ ស្មើនឹង ១១% នៃ​ប្រជាជន​សរុប​១៨​លាន​នាក់ នាពេលនោះ​។

​តាម​ការបញ្ជាក់​របស់ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា បង្ហាញថា គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់​ឆ្នាំ​២០១៧-២០៣០ ត្រូវបាន​អនុម័ត​ពី​រាជរដ្ឋាភិបាល នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី នា​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ​។ គោលនយោបាយ​នេះ ត្រូវបាន​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​ដោយមាន​កិច្ចសហការ​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដូចជា​អង្គការ​មនុស្ស​ចាស់​កម្ពុ​ជា (HELP AGE CAMBODIA) និង អង្គការសហប្រជាជាតិ​សម្រាប់​ការអភិវឌ្ឍ​ប្រជាជន ហៅថា​(UNFPA) ។ លោក វង សូត ក៏បាន​បញ្ជាក់ដែរថា ការរៀបចំ​គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​វ័យចាស់ ឆ្នាំ​២០១៧-២០៣០​នេះ ក៏​ធ្វើឡើង​ស្របតាម​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៣! ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨! ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ផងដែរ​។

​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យចាស់​ឆ្នាំ​២០១៧-២០៣០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​យល់ព្រម​ទទួល​ធ្វើជា ប្រធាន​មូលនិធិ​ទ្រទ្រង់​មនុស្ស​ចាស់​នៅ​កម្ពុជា ដោយ​សម្តេច​បាន កត់សំគាល់ថា បើទោះបីជា តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​កម្ពុ​ជា មនុស្ស​វ័យចាស់ ត្រូវបាន​មើលថែទាំ​ដោយ​កូនចៅ ក្រុមគ្រួសារ​ក្តី ប៉ុន្តែ​ជារួម​មនុស្ស​វ័យចាស់​ក៏ត្រូវ​តែ​ទទួលបាន​នូវ​ការ​គាំពារ​សុខមាលភាព និង​ការយកចិត្តទុកដាក់ ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផងដែរ​។
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ចាត់ទុកថា ការបង្កើត​គោលនយោបាយ គាំពារ​សុខមាលភាព​ដ​ល់​ប្រជាពលរដ្ឋ គឺជា​រៀង​ចាំបាច់​បំផុត នាពេលនេះ​។

​សូមបញ្ជាក់ថា គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យ​ចំណាស់​ឆ្នាំ​២០១៧-២០៣០ នឹង​ផ្តោតលើ​សកម្មភាព​និង​ការងារ​អាទិភាព​ចំនួន​៩ សម្រាប់​មនុស្ស​វ័យចាស់ រួមមាន​៖ សន្ដិសុខ​ហិរញ្ញវត្ថុ​, សុខភាព និង​សុខុមាលភាព​, របៀបរបប​ការរស់នៅ​, បរិស្ថាន​ដែល​អំណោយផល​, សមាគម​មនុស្ស​ចាស់ និង​វ័យចាស់​, ទំនាក់ទំនង​អន្ដរ​ជំនាន់​, ការរំលោភបំពាន និង​អំពើហិង្សា​លើ​មនុស្ស​ចាស់​, ស្ថានភាព​មាន​អាសន្ន និង ការត្រៀមខ្លួន​មនុស្ស​វ័យក្មេង​សម្រាប់​ឈានចូល​វ័យចាស់​។

​គួរ​បញ្ជាក់ថា នាពេល​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​និង​កំពុង​អនុវត្ត នូវ​ក្របខណ្ឌ​គោលនយោបាយ​គាំពារ​សង្គម​មួយចំនួន​រួចមកហើយ ដើម្បី​លើកកម្ពស់​ជីវភាព សុខមាលភាព​និង​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ក្នុងនោះ​មានដូចជា ៖ គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥! បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល (​ប​.​ជ​.​ស​) បេឡា​ជាតិ​អតីតយុទ្ធជន (​ប​.​ជ​.​អ​) មូលនិធិ​ជនពិការ​(​ម​.​ជ​.​ព​) មូលនិធិ​គាំពារ​សុខុមាលភាព សម្រាប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ក្រុមប្រឹក្សាឃុំ​សង្កាត់ មូលនិធិ​គាំពារ​សង្គម​សម្រាប់​កម្មករ​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ​! មូលនិធិ​មន្ទីរ​ពេ​ទ្រ​គន្ធបុប្ផា និង​មូលនិធិ​ត្រីចក្រយាន​កម្ពុជា រឺ​មូលនិធិ​សី​ក្លូ ជាដើម​៕​

ប្រាក់ខែ​មន្ត្រីរាជការ នឹងត្រូវ​ដំឡើង​២​ដង ក្នុង​ឆ្នាំ​២០១៨​នេះ

​ភ្នំពេញ ៖ រដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ថ្មី​ចំនួន​ពីរ នា​ដើមឆ្នាំ​២០១៨ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ដែល​កំពុង​បំពេញការងារ​ក្នុង​វិ​ស្ថាប័នរដ្ឋ និង​ស័​យ​ឯកជន ក្នុងនោះ​រួមមាន ការដំឡើង​ប្រាក់បៀវត្ស​២​ដង​ក្នុង​១​ឆ្នាំ សម្រាប់​មន្ត្រីរាជការ​។ ការកំណត់​ដំឡើង​ប្រាក់​បៀ​វត​អ​ប្បរមា ដែល​លើសពី​១​លាន​២​សែន​រៀល​ទើប​ជាប់​កាតព្វកិច្ច​បង់ពន្ធ ។​

​ដូច​ទៅនឹង​ការប្រកាស​នាពេល​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ដំឡើង​ប្រាក់បៀវត្ស​ចំនួន​ពីរលើក ចាប់ពី​ដើមឆ្នាំ​២០១៨ តទៅ សម្រាប់​មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន នគរបាលជាតិ និង​យោធិន​។ លើក​ទី​១ ត្រូវធ្វើឡើង​នៅ​អំឡុង​ខែមករា និង​លើក​ទី​២ នៅ​អំឡុង​ខែមេសា មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ការដំឡើង​ប្រាក់បៀវត្ស នៅក្នុង​ឆ្នាំ​២០១៨​នេះ គឺ​ត្រូវបាន​ដំឡើង ក្នុង​អត្រាកំណើន​ជាង​១០% នៃ​មូលដ្ឋាន​ប្រាក់បៀវត្ស​ឆ្នាំ​ចាស់ និង​ជាការ​ដំឡើង​ប្រាក់ បំណាច់​មុខងារ​។

​យោងតាម​តារាង​ប្រាក់បៀវត្ស ទាប​បំផុត សម្រាប់​ឆ្នាំ​២០១៨​នេះ ត្រូវបាន​បែងចែក ដូចជា ៖ ១៖ ប្រាក់បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល ផ្នែក​រដ្ឋបាល ថ្នាក់ទាប​បំផុត ដែល មុន​ខែមករា ឆ្នាំ​២០១៨ មាន​ចំនួន​៨៥​ម៉ឺន​៣,៥០០​រៀល ត្រូវ​តម្លើង​ដល់​៩១​ម៉ឺន​៤.៤៥០​រៀល​ក្នុងដំណាក់កាល​ទី​១ និង​ឡើងដល់ ១​លាន​១៤,៤៥០​រៀល ក្នុងដំណាក់កាល​ទី​២​។ ២៖ ប្រាក់បៀវត្ស​គ្រូបង្រៀន កម្រិត​ទាប​បំផុត ដែល​មុន​ខែមករា ឆ្នាំ​២០១៨ មាន​ចំនួន​៩៥​ម៉ឺន​៣.៥០០​រៀល ត្រូវ​តម្លើង​ដល់ ១​លាន​១​ម៉ឺន​៤,៤៥០​រៀល ក្នុងដំណាក់កាល​ទី​១ និង​កើន​ឡើងដល់ ១​លាន​១​សែន​១​ម៉ឺន​៤.៤៥០​រៀល ក្នុងដំណាក់កាល​ទី​២ ។ ៣៖ ប្រាក់បៀវត្ស​គ្រូពេទ្យ កម្រិត​ទាប​បំផុត ដែល​មុន​ខែមករា ឆ្នាំ​២០១៨ មាន​ចំនួន​៩៥​ម៉ឺន​៣,.៥០០​រៀល ត្រូវ​តម្លើង​ដល់ ១​លាន​១​ម៉ឺន​៤.៤៥០​រៀល ក្នុងដំណាក់កាល​ទី​១ និង​កើន​ដល់ ១​លាន​១​សែន​១៤.៤៥០​រៀល ក្នុងដំណាក់កាល​ទី​២ ។ ៤៖ ប្រាក់បៀវត្ស​នគរបាលជាតិ ថ្នាក់ទាប​បំផុត ដែល​មុន​ខែមករា ឆ្នាំ​២០១៨ មាន​ចំនួន​៩៣​ម៉ឺន​៧.៩៧៨​រៀល ត្រូវ​តម្លើង​ដល់ ៩៩​ម៉ឺន​៨៩២៨​រៀល​ក្នុងដំណាក់កាល​ទី​១ និង​កើន​ដល់​១​លាន​៩​ម៉ឺន​៨.៩២៨​រៀល ក្នុងដំណាក់កាល​ទី​២​។ ៥៖ ប្រាក់បៀវត្ស​យោធិន (​កងទ័ព​) ថ្នាក់ទាប​បំផុត ដែល​មុន​ខែមករា ឆ្នាំ​២០១៨ មាន​ចំនួន​៨៨​ម៉ឺន​៩៧៨​រៀល ត្រូវ​តម្លើង​ដល់ ៩៣​ម៉ឺន​៥.០២៨​រៀល ក្នុងដំណាក់កាល​ទី​១ និង​កើន​ដល់​១​លាន​៣​ម៉ឺន​៥០២៨​រៀល ។ បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​មុខងារសាធារណៈ បាន​បង្ហាញថា សម្រាប់​ការដំឡើង​ប្រាក់​ប្រៀ​វត្ស​អប្បបរមា​របស់​យោធិន និង មន្ត្រី​នគរបាលជាតិ គឺ​គិត​បញ្ចូល​ទាំង ប្រាក់​ហូប​ប្រចាំថ្ងៃ និង​របប​អង្ករ​ប្រចាំខែ​គិត​ជា​សាច់ប្រាក់​។

ដោយឡែក​ចាប់ពី​ខែមករា​ឆ្នាំ​២០១៨ តទៅ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ថ្មី​មួយទៀត គឺ ការបង់​ពន្ធលើប្រាក់បៀវត្ស របស់​មន្ត្រី បុគ្គលិក កម្មករ ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​ទូទៅ​ផងដែរ ។

​យោងតាម សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការ​ការ អនុវត្ត​អាត្រា​ពន្ធលើប្រាក់បៀវត្ស​ថ្មី បាន​បង្ហាញថា ចំនួន​ប្រាក់បៀវត្ស​ចាប់ពី​០​រៀល ទៅដល់​១​លាន​២​សែន​រៀល មិន​ត្រូវបាន​ជាប់ពន្ធ​នោះទេ​។

ចំណែក បៀវត្ស​ចាប់ ១​លាន​២​សែន​១​រៀល ដល់ ២​លាន​រៀល ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​៥​ភាគរយ ។ បៀវត្ស​ចាប់ពី ២​លាន​១​រៀល ដល់​៨​លាន​៥​សែន​រៀល ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ ១០​ភាគរយ​។ បៀវត្ស​ចាប់ពី ៨​លាន​៥​សែន​១​រៀល ដល់ ១២​លាន​៥​សែន​រៀល ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ ១៥​ភាគរយ​។ និង​បៀវត្ស លើសពី​១២​លាន​៥​សែន​រៀល ត្រូវ​ជាប់​កាត​ព្វ​បង់ពន្ធ​២០​ភាគរយ​៕
​ 

ប្រទេស​ថៃ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​ទេសចរណ៍​អាស៊ាន ២០១៨ ក្នុង​ខេត្ត​ឈាង​ម៉ៃ​

 

​ថៃ ៖ ប្រទេស​ថៃ បានប្រកាស​ត្រៀម​រួចជាស្រេច​សម្រាប់​វេទិការ​ទេសចរ​អាស៊ាន 2018 ដែល​នឹង​ធ្វើឡើង​ក្នុង​ខេត្ត ឈាង​ម៉ៃ ពីថ្ងៃ​ទី 22 ដល់ 26 ខែ មករា នៅឯ​មជ្ឈមណ្ឌល​តាំង​ពិ​ពណ៌ និង​សន្និសីទ​ខេត្ត ឈាង​ម៉ៃ ក្រោម​ប្រធានបទ ការភ្ជាប់​គ្នា​ជា​និរន្តរ៍ និង​វិបុលភាព​គ្មាន​ព្រំដែន​នៃ​អាស៊ាន ។​

​រហូតមកដល់​ពេលនេះ ប្រទេស ថៃ ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ពិធី​នេះ​ចំនួន 6 លើក ហើយ​នេះ​ជា​លើកដំបូង ដែល​ប្រទេស ថៃ ទទួល​ពិធី​នេះ​ក្នុង​ខេត្ត ឈាង​ម៉ៃ ។ ប្រទេស ថៃ មាន​គំរោង​លើកកម្ពស់​គោលដៅ​ទេសចរ​ទី​ពីរ បន្ទាប់ពី​រាជធានី បាងកក និង​បង្កើត​ការងារ​នៅ​តំបន់​ជនបទ បង្កើន​ការចែក​ចាយ​ចំណូល​ពី​ទេសចរណ៍​ដល់​តំបន់​ផ្សេងៗ និង​បង្ហាញ​ពី​ការភ្ជាប់​ទំនាក់ទំនង​ជិតស្និត​របស់​ប្រទេស ថៃ ជាមួយ​បណ្ដា​ប្រទេស​នៅ​អនុតំបន់​ទន្លេមេគង្គ ។ សូមបញ្ជាក់ថា សមាជិក អាស៊ាន ទាំង 10 ប្រទេស ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ឆ្លាស់​វេន​គ្នា សម្រាប់​វេទិកា​រទ​សេ​ចរណ៍​អាស៊ាន ។​

​ព្រឹត្តិការណ៍​មួយ​សប្ដាហ៍​នេះ នឹង​ផ្ដល់ឱកាស​ដល់​ផ្នែក​ឯកជន និង សាធារណៈ ក្នុងនោះ​មាន​សេវា​ធ្វើដំណើរ និង ទេសចរណ៍ ដោយមាន​មន្ត្រី​តំណាង​ប្រទេស​ទាំង 10 ជួបជុំគ្នា​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​ដែល​អាស៊ាន​ត្រូវ​ប្រឈម ពិសេស​វិស័យ​ទេសចរណ៍ ។

​រដ្ឋមន្ត្រី​ទេសចរណ៍ អាស៊ាន ទាំង 10 រូប នឹង​ជួ​ប្រជុំ​ជាមួយ​អង្គការ​ទេសចរ​ណ៍​ក្នុង​តំបន់ ព្រមទាំង​ក្រុមហ៊ុន​ឯកជន ដែលមាន​សណ្ឋាគារ ភោជនីយដ្ឋាន ភ្នាក់ងារ​ផ្ដល់​សេវា​ធ្វើដំណើរ ក្រុមហ៊ុន​ទេសចរ និង​ក្រុមហ៊ុន​អាកាសចរណ៍ ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រី​ទេសចរ​អាស៊ាន នឹង​ជួប​ទ្វេភាគី​ជាមួយ​ដៃគូរ​មកពី​ប្រទេស រុស្ស៊ី ចិន ជប៉ុន ឥណ្ឌា និង កូរ៉េខាងត្បូង​៕
​

ក្រសួងពាណិជ្ជកម្ម​ស្វះ​ស្វែងរក​ទីផ្សារ​នាំចេញ​ដំឡូង​មី​បន្ថែម​ទៀត

​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា ក្រសួង​កំពុង​ចរចារ ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត ដើម្បី​ជម្រុញ​និង​អភិវឌ្ឍ​ឧ​ស្សហកម្ម​ដំឡូង​មី​របស់​កម្ពុជា ។​

​នៅក្នុង​ឱកាស​ចុះ​សិក្សា និង​ស្វែងយល់​ពី​បញ្ហា​ប្រឈម​ចំពោះ​សហគ្រាស​ផលិត​ម្សៅដំឡូង​មី ក្នុងភូមិ​កៀន​រ៉ូង សង្កាត់​វិហារ​ហ្លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា ក្រសួង​កំពុង​ខិតខំ​ប្រឹងប្រែង ក្នុងការ​ជំរុញ​និង​អភិវឌ្ឍ​ឧ​ស្សហកម្ម​ដំឡូង​មី តាមរយៈ​មធ្យោបាយ​ជាច្រើន ដូចជា ការចរចា​ស្វែងរក​ទីផ្សារ​ថ្មីៗ​, ការ​ចងក្រង​គោលនយោបាយ​ដំឡូង​មី​, ការរៀបចំ​ទិវា​ដំឡូង​មី​ប្រចាំឆ្នាំ និង​ការអនុវត្ត​គម្រោង​ពង្រីក និង​ធ្វើ​ពិពិធ​កម្ម ការនាំចេញ របស់​កម្ពុជា​ដំណាក់កាល​ទី​២ ព្រមទាំង​គម្រោង​ជំរុញ​ទីផ្សារ​ខ្នាតតូច ដែល​ផ្តោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​

ប្រជាកសិករ​ដាំដំឡូង​មី​ជាដើម​។ នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បានធ្វើការ​ពិនិត្យ​មើល​ដំឡូង​មី​ស្រស់ ដែល​សហគ្រាស​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ ប្រមូល​ទិញ​ពី​ប្រជាកសិករ​នៅក្នុង​មូលដ្ឋាន និង​តាម​បណ្តា​ខេត្ត​នានា ព្រមទាំង​ទស្សនា​ខ្សែសង្វាក់​ផលិតកម្ម​ម្សៅដំឡូង​មី​ផងដែរ​។ បន្ទាប់ពី​ស្វែងយល់​កាន់តែច្បាស់​អំពី​ចង្វាក់​ផលិតកម្ម​ម្សៅដំឡូង​មី និង​បញ្ហា​ប្រឈម​នានា ដែល​រាំងស្ទះ​ដល់​ការនាំចេញ​ម្សៅដំឡូង​មី​កម្ពុជា ជាពិសេស​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ហើយ​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់ លោក សុង ហេង ដែលជា​ម្ចាស់​សហគ្រាស​សញ្ញា​ហង្ស​ពីរ សូមអោយ​បន្ត​ពង្រឹង​ចង្វាក់ ផលិតកម្ម​របស់ខ្លួន​បន្ថែមទៀត ហើយ​ក្រសួង​នឹងចូលរួម​ដោះស្រាយ បញ្ហា​ប្រឈម​ដែល​សហគ្រាស​កំពុង​ជួបប្រទះ ។

គួរ​បញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី​៨ នៅលើ​ពិភពលោក និង​លំដាប់​ទី​៤ នៅក្នុង​តំបន់ ។ ការនាំចេញ​ផលិតផល​ដំឡូង​មី​របស់​កម្ពុជា បាន​កើនឡើង​ពី ២២​ម៉ឺន​តោន ក្នុង​ឆ្នាំ ២០១២ ដល់​ជាង ៣​លាន​៦​សែន​តោន ក្នុង​ឆ្នាំ​២០១៦ ។ ការនាំចេញ​ផលិតផល​ដំឡូង​មី​របស់​កម្ពុជា ត្រូវបាន​បែង​ចែកចេញជា ប្រភេទ​ផ្សេងៗ​គ្នា រួមមាន ចំណិត​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ ម្ស៉ៅ​ដំឡូង​មី និង​កាកសំណល់​ដំឡូង​មី​។ ទីផ្សារ​ធំ​ដែល​នាំចូល​ផលិតផល​ដំឡូង​មី​របស់​កម្ពុជា មានដូចជា ប្រទេស​ថៃ វៀតណាម និង​ចិន​៕
​

អាមេរិក បង្កើន​អំណាច​យោធា​ក្នុង​ឧបទ្វីប​កូរ៉េ អំឡុង​ការប្រកួត​អូឡាំពិក​រដូវរងារ​

​អាមេរិក ៖ សហរដ្ឋអាមេរិក បង្កើន​កម្លាំង​ជុំវិញ​ឧបទ្វីប​កូរ៉េ អំឡុង​ការប្រកួត​អូ​ឡាំ​ពិ​ច​រដូវរងារ​ក្នុងប្រទេស កូរ៉េខាងត្បូង ពីថ្ងៃ​ទី 9 ដល់ 25 ខែកុម្ភៈ ដោយ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ និង នាវា​ពិឃាត​បន្ថែមទៀត ទៅកាន់​ដែនទឹក​ឧបទ្វីប​កូរ៉េ ។ សកម្មភាព​នេះ​ធ្វើឡើង​ស្រប​ពេលដែល​មន្ត្រី​កូរ៉េ​ទាំងពីរ ជួបគ្នា​ជាច្រើនលើក និង បន្ទាប់ពី សហរដ្ឋអាមេរិក ព្រមព្រៀង​ផ្អាក​សមយុទ្ធ​យោធា​ជាមួយ កូរ៉េខាងត្បូង រហូតដល់​បញ្ចប់​កីឡា​អូ​ឡាំ​ពិ​ច ។​

​មន្ត្រី សហរដ្ឋអាមេរិក និយាយថា ទោះជា​មន្ត្រី​កូរ៉េ​ទាំងពីរ​បាន​ជួបគ្នា ប៉ុន្តែ​ស្ថានភាព​នៅតែ​តានតឹង ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ។ កងទ័ពអាកាស អាមេរិក ប្រចាំ​មហាសមុទ្រ​ប៉ាស៊ីហ្វិក បាន​បញ្ជូន​នាវា រួម​ជាមួយនឹង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-2 “Spirit” និង​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី F-35 ជាច្រើន​គ្រឿង ទៅកាន់​មូលដ្ឋាន​យោធា​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។ អ្វីដែល​ថ្មី​គឺមាន​ការបន្ថែម​យន្តហោះ​ទម្លាក់​គ្រាប់បែក នុយក្លេអ៊ែរ B-2 ដែលមាន​អនុភាព​ខ្លាំង​ជាង B-1B ព្រោះ​វា​អាច​នាំយក​គ្រាប់បែកនុយក្លេអ៊ែរ អាច​ជ្រៀតចូល​ទៅក្នុង​ដី បំផ្លាញ​រូង​ក្រោម​ដី និង​សំណង់​ក្រោម​ដី ដែល​គេ​ជឿថា កូរ៉េខាងជើង បាន​សាងសង់​ដើម្បី​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ ។​

​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan ចេញពី​មូលដ្ឋាន Yokosuka ប្រទេស ជប៉ុន បាន​ទៅដល់​ដែនទឹក​ក្បែរ​ឧបទ្វីប​កូរ៉េ មុនពេល​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson ចេញដំណើរ​ពី​មូលដ្ឋាន​យោធា​រដ្ឋ វ៉ា​ស៊ី​ង​តុ​ន ។ ចំណែក​នាវា​ប្រយុទ្ធ USS Wasp មាន​សមត្ថភាព​ប្រយុទ្ធ និង​ផ្ទុក​យន្តហោះ​ជំនាន់​ក្រោយ F-35B បាន​ទៅដល់​ដែនទឹក​ភាគខាងត្បូង​ប្រទេស ជប៉ុន ជាមួយនឹង​យន្តហោះ F-35 ច្រើនជាង 30 គ្រឿង ។ គណបក្សកាន់អំណាច កូរ៉េខាងជើង ចេញ​សេចក្ដីថ្លែងការណ៍​ថា ទង្វើ​របស់ សហរដ្ឋអាមេរិក មានបំណង​ញុះ​ញ៉​ង់​ដល់​កិច្ចប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ ហើយ​ជាការ​បង្កហេតុ​យោធា​ដែល​មិនអាច​អត់ឱន​ឲ្យ​បាន ៕
​

ក្រុម​រដ្ឋមន្ត្រី20ប្រទេសពិចារណា​បន្ថែម​ទណ្ឌកម្ម​ពហុភាគី​ទៅលើ​កូរ៉េខាងជើង​

​កូរ៉េ ៖ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង 20 របស់​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក ព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​ទីក្រុង Vancouver ប្រទេស កាណាដា ថា​នឹង​ពិចារណា​ដាក់ទណ្ឌកម្ម​ពហុភាគី ចំពោះ​ប្រទេស កូរ៉េខាងជើង បន្ថែម​ទៅលើ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ ។

​សេចក្ដីថ្លែងការណ៍​រួមគ្នា​បញ្ជាក់ថា អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ នឹង​ពិចារណា​វិធានការ​ជាច្រើន​ចំពោះ​មហិច្ឆតា​អ​វុ​ធ​នុយក្លេអ៊ែរ កូរ៉េខាងជើង ក្នុងនោះ​មាន ទណ្ឌកម្ម​ពហុភាគី និង​កិច្ចការ​ការទូត បន្ថែម​ទៅលើ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ។ ទោះយ៉ាងណា កិច្ចប្រជុំ គាំទ្រ​ទៅលើ​ការសន្ទនា​រវាង​មន្ត្រី​កូរ៉េ​ទាំងពីរ ដែល​នាំទៅរក​ការបន្ធូរបន្ថយ​ភាព​តាម​តឹង ។

​សូមបញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី 20 ប្រទេស ក្នុង​ទីក្រុង Vancouver ប្រទេស កាណាដា ជា​កិច្ចប្រជុំ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក ដែល​ធ្លាប់​គាំទ្រ កូរ៉េខាងត្បូង អំឡុង​សម័យ​សង្គ្រាម​កូរ៉េ ធ្វើឡើង​ស្រប​ពេលដែល​មន្ត្រី​កូរ៉េ​ទាំងពីរ ជួបគ្នា​ដើម្បី​ពិភាក្សា​អំពី​ការបញ្ជូន​ប្រតិភូ កូរ៉េខាងជើង ទៅ​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងារ​ឆ្នាំ 2018 ក្នុង​ទីក្រុង ព្យេ​អុង​ចាង ប្រទេស កូរ៉េខាងត្បូង ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 9 ដល់​ថ្ងៃទី 25 ខែ កុម្ភៈ ។ ប្រទេស កូរ៉េខាងជើង ទើបតែ​ឆ្លើយតប​ចំពោះ​ការបញ្ជូន​អត្ត​ព​លិ​ក នៅ​ដើមខែ មករា ឆ្នាំ 2018 នេះ ប៉ុណ្ណោះ ៕
​

សមត្ថកិច្ច​ចុះ​បិទ​គ្លី​នី​ក​អត់​ច្បាប់​២​កន្លែង​នៅ​ក្រុង​បាវិត​

​ស្វាយរៀង ៖ លេខាធិការដ្ឋាន​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល ខុសច្បាប់​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត វន វិ​ណា​រ៉ា អនុប្រធាន​មន្ទីរ​សុខាភិបាល សហការ​ជាមួយនឹង​អនុ​គណៈកម្មាការ លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល ខុសច្បាប់​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក អ៊ុង សា អភិបាលរងក្រុង​បាវិត ដោយមាន​ការចូលរួម​ពី​លោក​ព្រះរាជអាជ្ញា នគរបាល និង​កងរាជអាវុធហត្ថ បាន​ចុះ​បិទ​គ្លីនិក​ចិន​គ្មាន​ច្បាប់​មួយកន្លែង យីហោ​ឈ្មោះ «​ថ្នាំ​ប្រទេស​ចិន​» នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត និង​ដកហូត​អាជ្ញាប័ណ្ណ​បន្ទប់​ថែទាំ​ជំងឺ មួយកន្លែង​ទៀត ឈ្មោះ «​បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ សន្តិភាព​ថ្មី​» នៅ​សង្កាត់​បាវិត ក្រុង​បាវិត​។​

​ការចុះ​បិទ​ទីតាំង​លក់​ឱសថ​ក្លែងក្លាយ និង​បន្ទប់​ពិគ្រោះ​ជំងឺ​ទាំងពីរ​ខាងលើនេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨​។​

​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ សន្តិភាព​ថ្មី​នេះ អាជ្ញាប័ណ្ណ​ផ្តល់ជូន​ត្រឹមតែ​បន្ទប់​ថែទាំ​ទេ ប៉ុន្តែ​ម្ចាស់​បាន​លើក​ស្លាក​ជា​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ និង​ផ្តល់​សេវា​ជា​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ ដែល​ផ្ទុយទៅនឹង​ក្រឹត្យក្រម​សុខាភិបាល​។​

​អាជ្ញាធរខេត្ត​បាន​ឲ្យ​ដឹង​ទៀតថា ក្រោម​ការណែនាំ​របស់​គ​ណ​:​ក​ម្មា​ធិ​ការ​អន្តរក្រសួង ដើម្បី​ទប់ស្កាត់​ការជួញដូរ​ឱសថ​ក្លែងក្លាយ និង​គ្មាន​ច្បាប់​អនុញ្ញាត លេខាធិការដ្ឋាន​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខេត្តស្វាយរៀង បានធ្វើ​សកម្ម​ភាពចុះ​ពិនិត្យ​តាមដាន​ជាប្រចាំ ចំពោះ​សេវា​សុខាភិបាល​ឯកជន ធ្វើយ៉ាងណា​ការពារ​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​៕
​

កម្ពុជា​-​វៀតណាម សង់​ផ្សារ​គំរូ​ក្នុងស្រុក​មេមត់ ព្រំដែន​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​តៃនិញ​

​ត្បូងឃ្មុំ ៖ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-​វៀតណាម លើកដំបូង​ដែលមាន​ឈ្មោះថា ផ្សារ​ដា មាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​មេមត់ ជាប់​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​តៃនិញ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ ក្រោម​គណៈ​អធិបតីភាព លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង លោក វ៉ូ ហ្គុ​ង​មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា​។​
​ផ្សារ​គំរូ​ព្រំដែន​ដំបូង​គេ​មួយ​នេះ នឹង​ក្លាយជា​កន្លែង​ដោះដូរ​ទំនិញ​ដ៏​សំខាន់​រវាង​កម្ពុជា និង​វៀតណាម ហើយ​វា​ក៏​ជា​ចំណែក​មួយ​អាចជួយ​អោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រីក​ធំធាត់​ឡើង ទៅតាម​គោលដៅ​នៃ​ប្រទេស​ទាំងពីរ ។​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែងថា ផ្សារ​គំរូ​ព្រំដែន​នេះ​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​-​វៀតណាម​អោយ​កាន់តែ​ប្រសើរ​ជាង​មុន ។ លើសពីនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម ជាពិសេស​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ព្រមទាំង​ភាគី​ពាក់ព័ន្ធ ដែល​បាន​ជួយ​សម្របសម្រួល​គម្រោង​សាងសង់​ផ្សារ​នេះ ដើម្បី​ទុកជា​និម្មិត​រូប និង​ជា​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​។

​លោក​បន្តថា ការបង្កើត​ផ្សារ​គំរូ​នេះ គឺជា​ការចាប់ផ្តើម​ទំព័រ​សករាជ​ថ្មី​មួយទៀត នៃ​ការពង្រឹង​កិច្ចសហការ និង​សម្រួល​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​ជិត​ប្រជាពលរដ្ឋ ជាពិសេស​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ចំនួន ៥​ពាន់​លាន​ដុល្លារ តាម​ផែនការមេ​ដែល​បាន​គ្រោងទុក​ក្នុងពេល​អនាគត​។​ឯកឧត្តម សង្ឃឹមថា​ផ្សារ​នេះ នឹង​បម្រើ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា និង​សម្រាប់​ដាក់លក់​ទំនិញរ​បស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម និង​របាំង​ពាណិជ្ជកម្ម​នានា ដែល​តែ​តែង​រាំងស្ទះ​ដល់​ការធ្វើ​ចរាចរណ៍​ទំនិញ និង​ផលិតផល​នៅតាម​ព្រំដែន​កម្ពុជា និង​វៀតណាម​។​

លោក​វ៉ូ ហ្គុ​ង​មិញ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់ថា ការសាង់សង់​ផ្សារ​គំរូ​មួយ​នេះ នឹង​នាំមក​នូវ​ក្តីសង្ឃឹម​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា និង​វៀតណាម ហើយនឹង​ក្លាយជា​គំរូ​នៃ​ការអភិវឌ្ឍ និង​ការពង្រីក​កិច្ចសហការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃ​អនាគត ប្រកបដោយ​ជោគជ័យ​។

​គួរ​រំលឹក​ដែរ​ថា គម្រោង​សាងសង់​ផ្សារ​នេះ ត្រូវបាន​អនុម័ត​លើកដំបូង​កាលពី​ឆ្នាំ​២០១៣ ហើយ​ត្រូវបាន​បន្ត​អនុវត្ត​ឡើងវិញ​នៅ​ឆ្នាំ​២០១៦ នៅលើ​ផ្ទែ​ដី​ទំហំ ១៩.៦២៨​ម៉ែត្រការ៉េ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ថា​រី​ត្បូងឃ្មុំ ជាមួយ​ទុនវិនិយោគ​សរុប​ចំនួន ប្រមាណ​ជិត ២ លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​។

គួរបញ្ជាក់​ផងដែរ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ តាម​របាយការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា គិត​ត្រឹម​រយ​:​ពេល​១១​ខែ នៃ​ឆ្នាំ​២០១៧ ប្រទេស​ទាំងពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម ៣.៤៣៨​លាន​ដុល្លារ ពោលគឺ​បាន​កើនឡើង ៣១,៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ចំនួន​ត្រឹមតែ ២.៩២៦​លាន​ដុល្លារ ប៉ុណ្ណោះ​៕​