រាជធានីភ្នំពេញ ៖ តំណាងរាស្ត្រថ្មីទាំង៤៤អង្គ/រូបដែលមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងនោះរួមមានទាំងសម្តេចក្រុមព្រះន.រណឫទ្ធិផងដែរ នឹងយាង និងអញ្ជើញចូលទៅស្បថនៅក្នុងព្រះបរមរាជវាំងចំពោះព្រះភក្ត្រព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
តំណាងរាស្ត្រថ្មីទាំង៤៤អង្គ/រូបនោះរួមមាន៖
១. លោក ហេង ចាន់ថា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ
២. លោក ផន ចន្ថា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ
៣. លោក ញ៉េប ប៊ុនជិន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង
៤. លោក អ៊ូ ឡុងឌី តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង
៥. សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៦. លោក យូ ហុកគ្រី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៧. លោក យ៉ង់ សារីម តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៨. លោក ខាត់ ទីន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៩. លោក យិម វៀនថន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
១០. លោក ហុង ប៊ុនហ៊ាង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
១១. លោក នុត សុខុម តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
១២. លោក អ៊ុក ខុត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
១៣. លោក ពៅ អៀងគ្រី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៤. លោក សោម ណារិន្ទ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៥. លោក ឡុង ឬទ្ធីយ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៦. លោក នាង ចាន់ណាក់ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៧. លោក ស៊ន់ សេក តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៨. លោក ប៉ុន ណារ៉ែន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៩. លោក សៅ រ៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២០. លោក កៅ ល្អប្រពៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២១. លោក ទេព វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២២. លោក ច័ន្ទ នរ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៣. លោក យ៉ាន់ សោគុណ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៤. លោក អាំង សំបូរ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៥. លោក វ៉ោន សាហាក់ តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ
២៦. លោក ឆឹង ចំរើន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៧. លោក ផាន់ សិទ្ធី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៨. លោកស្រី កង បូរាណ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៩. លោក សុខ ច័ន្ទក្រិស្នា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
៣០. លោក សាយ ហាក់ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣១. លោក រស់ សាផន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣២. លោក ថាវ គឹមឡុង តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣៣. លោក អ៊ា ឃីម៉េង តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់
៣៤. លោក យឹម សាវី តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប
៣៥. លោក វ៉ាន់ សុផាន់ណា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប
៣៦. លោក យោគ ស៊ីថុន តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
៣៧. លោក ឈឿន តែមួយ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
៣៨. លោក ចាប ញ៉ាលីវុធ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៣៩. លោក គឹង សំណាង តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤០. លោក អ៊ី ជឿន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤១. លោក សំ វុឌ្ឍី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤២. លោក សេង សុខេង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៤៣. លោក គង្គ សាវ៉ន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៤៤. លោក ហួន រាជចំរើន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល៕


ចិន ៖ មន្ត្រីមូលដ្ឋានបាននិយាយថា មនុស្សចំនួន៦នាក់បានស្លាប់ និងចំនួន៩នាក់ទៀតបានរងរបួសក្រោយពីដីបានរអិលធ្លាក់ទៅលើអ្នកដំណើរជាច្រើន និងយានយន្តកង់បីមួយគ្រឿងដែលបើកឆ្លងកាត់កន្លែងនោះកាលពីចុងសប្ដាហ៍មកនេះនៅតំបន់ស្វយ័តហ្គ័ងស៊ីហ្ស័ងនៅភាគខាងត្បូងប្រទេសចិន។
មន្ត្រីអាជ្ញាធរបានបញ្ជាក់ថា មនុស្សចំនួន៥នាក់បានស្លាប់នៅកន្លែងកើតហេតុ ហើយម្នាក់ទៀតបានស្លាប់នៅតាមផ្លូវបញ្ជូនទៅមន្ទីរពេទ្យ ហើយជនរងគ្រោះទាំងអស់បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅតាមមន្ទីរនៅក្បែរកន្លែងកើតហេតុ។
ជនរងគ្រោះម្នាក់បាននិយាយថា ដំបូងឡើយមានដុំថ្មតូចៗរមៀលធ្លាក់ពីលើភ្នំបន្ទាប់មកដុំថ្មធំៗបានធ្លាក់មកជាបន្តបន្ទាប់ត្រូវចំរថយន្តរបស់ពួកគេដែលស្ថិតនៅក្បែរនោះ។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានបិទផ្លូវនៅជុំវិញកន្លែងគ្រោះថ្នាក់នេះ ហើយពេលនេះពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយ៕

សេអ៊ូល ៖ កូរ៉េខាងត្បូងបានចេញសេចក្តីព្រមានមិនឲ្យកូរ៉េខាងជើងមានការបំពានកិច្ចព្រមព្រៀងយុទ្ធសន្តិភាពជាថ្មី បន្ទាប់នៅក្នុងខែវិច្ឆិកានេះ រដ្ឋាភិបាលក្រុង ព្យុងយ៉ាងបានបំពានកិច្ចព្រមព្រៀងនេះម្តងហើយ គ្រាដែលយោធាកូរ៉េខាងជើងបានបាញ់ និងបង្កឱ្យយោធារបស់ខ្លួនម្នាក់រងរបួស ខណៈដែលទាហានរូបនេះលួចរត់គេចចេញពីដែនដីកូរ៉េខាងជើង ដោយឆ្លងកាត់បន្ទាត់ព្រំដែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters។
ទាហានកូរ៉េខាងជើងដែលលួចរត់គេចខ្លួនរូបនេះត្រូវបានក្រុមទាហានខ្លួនដេញតាមបាញ់បណ្តាលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវទាហានកូរ៉េខាងត្បូងជួយសង្គ្រោះ និងជាសះស្បើយឡើងវិញ បន្ទាប់ពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យកូរ៉េខាងត្បូង។ ហេតុការណ៍នេះបានកើតឡើង ខណៈដែលភាពតានតឹងកើតមានរវាងរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ជាមួយនឹងអន្តរជាតិ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។
សូមបញ្ជាក់ថា ទាហានកូរ៉េខាងជើងម្នាក់ បានរត់ឆ្លងកាត់បន្ទាត់ព្រំដែនទៅប្រទេស កូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ ដោយវីដេអូត្រូវបានចេញផ្សាយដោយមេបញ្ជាការយោធាអង្គការសហប្រជាជាតិក្នុងទីក្រុង សេអ៊ូល បង្ហាញពីការបំពានបទឈប់បាញ់ពីសំណាក់ដ្ឋាភិបាល ក្រុងព្យុងយ៉ាង ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់សង្គ្រាមឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣៕

រាជធានីភ្នំពេញ ៖ យោងតាមព្រះរាជបន្ទូលរបស់សម្តេចក្រុមព្រះ ន.រណឫទ្ធិ ព្រះប្រធានគណ បក្សហ្ទ៊ុនស៊ិនប៉ិច បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា គណបក្សនេះបានដាក់បេក្ខភាព លោក យូ ហុកគ្រី ជាអនុប្រធានទី១ នៃរដ្ឋសភា ។ ចំណែកលោក នុត សាខុម ជាអនុប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) ។
សម្តេចក្រុមព្រះបានបង្ហាញថា “ខ្ញុំបានដាក់លោក នុត សុខុម ជាអនុប្រធាន គ.ជ.ប មានតួនាទីធំ។ មុនដំបូងយើងបានជ្រើសរើស លោក យូ ហុកគ្រី ប៉ុន្តែច្បាប់មិនអនុញ្ញាត ព្រោះគាត់មានសញ្ជាតិពីរ គេមិនអនុញ្ញាតទេ។ ប៉ុន្តែលោក យូ ហុកគ្រី បានជាអនុប្រធានរដ្ឋសភាទី១។ ខ្ញុំធ្លាប់ធ្វើជាប្រធានរដ្ឋសភាខ្ញុំអត់ធ្វើទេ”។
សម្តេចក្រុមព្រះ បានបញ្ជាក់ជាថ្មីថា ក្នុងការចូលជាសមាជិកសភា គឺស្របតាមការកំណត់ របស់តុលាការកំពូល ដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កន្លងមក ហើយសមាជិក គណបក្សទាំងអស់ នឹងចុះធ្វើការតាមមូលដ្ឋានរបស់ខ្លួន នីមួយៗ ដើម្បីឲ្យបានជាប់ឆ្នោត នៅពេលខាងមុខ ៕

រាជធានីភ្នំពេញ ៖ នៅប្រមាណជាម៉ោង៩ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមុខមកបញ្ជាក់ប្រាប់សាធារណៈជនថា សម្តេចមិនមានអ្វីកើតឡើង ចំពោះរូបសម្តេចឡើយ។
ការចេញមកបញ្ជាក់ របស់សម្តេចតេជោហ៊ុនសែននេះ ធ្វើឡើងបន្ទាប់ពីមានការអះអាងថា សារព័ត៌មាន Fresh News ត្រូវបានគេហេកចូលដោយចុះផ្សាយព័ត៌មានថា មានការធ្វើឃាតរូបសម្តេចតេជោកាលពីម៉ោង៥ព្រឹកមិញនេះ។
សម្តេចតេជោបានសរសេរថា “កាលពីព្រឹកមិញនេះ គឺមានព័ត៌មានបង្ហោះនៅលើសារព័ត៌មានហ្វេសប៊ុក Fresh News ថាមានការធ្វើឃាតរូបខ្ញុំ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដោយជនទុច្ចរិត និងជនខិលខូចមួយចំនួនដែលបានលួចចូល (Hack) ហ្វេសប៊ុករបស់ក្រុមការងារ Fresh News។ ប៉ុន្តែពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវហើយ។ខ្ញុំសូមបញ្ជាក់ថា មិនមានអ្វីកើតឡើងចំពោះរូបខ្ញុំទេ។ សូមអរគុណជនរួមជាតិចំពោះការគាំទ្រ និងគោរពស្រឡាញ់ចំពោះរូបខ្ញុំ”។
នៅចុងបញ្ចប់ នៃខ្លឹមសាររបស់សម្តេច ក៏បានជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៧ នេះ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គ ដើម្បីផ្តល់សុពលភាពដល់សមាជិកថ្មី ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
អង្គប្រជុំមានការចូលរួមពីសមាជិកសភាសរុបចំនួន៦៧រូប ដើម្បីផ្តល់សុពលភាពសមាជិក សភាថ្មីមកពីគណបក្សហ្វ៊ុន ស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរ អភិវឌ្ឍន៍សេដ្ឋកិច្ចសរុបទាំងអស់៤៤រូប ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើការបែងចែកអាសនៈការពីពេលថ្មីៗកន្លងមកនេះ ដោយគណបក្ស ហ្វ៊ុន ស៊ិនប៉ិចបានទទួលបានអាសនៈ៤១ គណបក្សសញ្ជាតិកម្ពុជា ទទួលបានអាសនៈចំនួន២ និងគណបក្សខ្មែអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបានអាសនៈចំនួន១។
*គណបក្សហ្វ៊ុនស៊ិនប៉ិច ៤១រូប៖
១. លោក ហេង ចាន់ថា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ
២. លោក ផន ចន្ថា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ
៣. លោក ញ៉េប ប៊ុនជិន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង
៤. លោក អ៊ូ ឡុងឌី តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង
៥. សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៦. លោក យូ ហុកគ្រី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៧. លោក យ៉ង់ សារីម តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៨. លោក ខាត់ ទីន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៩. លោក យិម វៀនថន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
១០. លោក ហុង ប៊ុនហ៊ាង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
១១. លោក នុត សុខុម តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
១២. លោក អ៊ុក ខុត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
១៣. លោក ពៅ អៀងគ្រី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៤. លោក សោម ណារិន្ទ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៥. លោក ឡុង ឬទ្ធីយ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៦. លោក នាង ចាន់ណាក់ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៧. លោក ស៊ន់ សេក តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៨. លោក ប៉ុន ណារ៉ែន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៩. លោក សៅ រ៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២០. លោក កៅ ល្អប្រពៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២១. លោក ទេព វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២២. លោក ច័ន្ទ នរ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៣. លោក យ៉ាន់ សោគុណ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៤. លោក អាំង សំបូរ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៥. លោក វ៉ោន សាហាក់ តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ
២៦. លោក ឆឹង ចំរើន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៧. លោក ផាន់ សិទ្ធី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៨. លោកស្រី កង បូរាណ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៩. លោក សុខ ច័ន្ទក្រិស្នា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
៣០. លោក សាយ ហាក់ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣១. លោក រស់ សាផន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣២. លោក ថាវ គឹមឡុង តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣៣. លោក អ៊ា ឃីម៉េង តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់
៣៤. លោក យឹម សាវី តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប
៣៥. លោក វ៉ាន់ សុផាន់ណា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប
៣៦. លោក យោគ ស៊ីថុន តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
៣៧. លោក ឈឿន តែមួយ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
៣៨. លោក ចាប ញ៉ាលីវុធ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៣៩. លោក គឹង សំណាង តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤០. លោក អ៉ី ជឿន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤១. លោក សំ វុឌ្ឍី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
*គណបក្សសញ្ជាតិកម្ពុជា ២រូប៖
១. លោក សេង សុខេង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
២. លោក គង្គ សាវ៉ន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
* គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមានចំនួន ១រូប៖ លោក ហួន រាជចំរើន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល៕



ភ្នំពេញ ៖ ជាបុគ្គលឯករាជ្យ លោក ជា ចំរើន នៅពេលនេះបានដាក់លិខិតទៅកាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលជាសមាជិករបស់គណបក្ស ប្រជាជនកម្ពុជាជាផ្លូវការ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី២៤ វិច្ឆិកា ឆ្នឈ២០១៧ លោក ជា ចំរើន បាន បញ្ជាក់ថា លោកពិតជាបានដាក់លិខិតមួយច្បាប់គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាដែលមាន សម្តេច អគ្គមហាសេនាបតីតេជោជាប្រមុខដឹកនាំដ៏ឆ្នើម នៃគណបក្សប្រជាជនកម្ពុជាដែលប្រកបដោយ សមត្ថភាព ប្រាជ្ញាឈ្លាសវៃ និងគុណធម៌ ដោយខ្លឹមសារនៃពាក្យស្នើសុំនេះសូមឲ្យសម្តេចប្រធានគណ បក្ស មេត្តាពិនិត្យ និងអនុញ្ញាតឲ្យរូបលោកបានចូលជាសមាជិក គណបក្សប្រជាជនកម្ពុជាដោយក្តី អនុគ្រោះបំផុត។
លោក ជា ចំរើន បានបញ្ជាក់ថា ពាក្យសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាបាន ដាក់ជូន ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (គ៨៥) រួចហើយ។ លោកបានបន្ថែមថា មុននឹងសុំចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជានាពេលនេះលោកជាបុគ្គលឯករាជ្យ និងជាអ្នកធ្វើការងារតាម របៀបជាអង្គការក្រៅរដ្ឋាភិបាលដើម្បីជួយសង្គម ហើយថាការដែល រូបលោកសម្រេចចិត្តសុំចូលជា សមាជិកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជានាពេលនេះ ព្រោះក្តីស្រឡាញ់បំផុតចំពោះគណបក្ស និង មិនបានសម្លឹងឃើញពីតំណែង ឬក៏តួនាទីអ្វីមួយដែលគណបក្សនឹងផ្តល់មកឲ្យរូបលោកនោះសោះ ក្នុង ករណីដែលសម្តេចប្រមុខគណបក្សសម្រេចទទួលយករូបលោកឲ្យចូលជាសមាជិកបក្សតាមការស្នើសុំនេះ ឬក៏យ៉ាងណានោះ។
បើទោះបីជាមានការស្នើសុំមិនឱ្យសារព័ត៌មានលើកឡើងពីនិន្នាការក្នុងអតីតកាលរបស់លោក យ៉ាងណាក្តី ក៏លោក ជា ចំរើន ត្រូវបានគេស្គាល់លោកជាទូទៅថា លោកធ្លាប់ជាមន្ត្រីជាន់ខ្ពស់មួយរូប ក្នុងជួររាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក៕

ខេត្តកណ្ដាល ៖ ករណីជំនួញឈើគ្រញូងជាង៣តោន ត្រូវបានសមត្ថកិច្ចប៉ូលីសខេត្តកណ្តាល បង្ក្រាបនៅក្រុងតាខ្មៅ កាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៧ ឈានដល់ការឃាត់មនុស្ស១៩នាក់ តែមានតែមនុស្ស៤នាក់ប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចបញ្ជូនមកតុលាការ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។ ក្រោយឃុំខ្លួនត្រឹម១២ថ្ងៃប៉ុណ្ណោះ លោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចដោះលែង។
ប្រភពព័ត៌មានពីមន្ត្រីនៅក្នុងសាលាដំបូងខេត្តកណ្តាល បានបង្ហើបឱ្យដឹងនៅថ្ងៃនេះ ថា ជនត្រូវចោទទាំង៤នាក់ឈ្មោះ ដូ យ៉ាំងឡាំ ឈ្មោះ លួង ចន្ធី ឈ្មោះ ដាំង យាំតាំ និង ឈ្មោះ ឱម តុលារតន៍ ត្រូវបានលោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ចេញដីកាសម្រេចអនុញ្ញាតឱ្យជនត្រូវចោទនៅក្រៅឃុំបណ្តោះអាសន្ន តាមរយៈដីកាលេខ២៩៣០ ដ ក ស ក្រ ឃ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ករណីដោះលែងនេះ អ្នកឆ្លើយឆ្លងព័ត៌មាន ទូរទស្សន៍ អាស៊ី អាគ្នេយ៍ ប្រចាំខេត្តកណ្តាល មិនទាន់ទទួលបានការពន្យល់ ពីអ្នកនាំពាក្យតំណាង អយ្យការ អមសាលាដំបូងខេត្តកណ្តាល គឺ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៅឡើយ ដោយសារលោក បានប្រាប់តាមទូរស័ព្ទថា លោកបានសុំច្បាប់ បច្ចុប្បន្នលោកនៅក្រៅប្រទេស ។ ចំណែក ប្រធាន សាលាដំបូងខេត្តកណ្តាល គឺ លោក ហុក វ៉ាន់ធីណា ក៏នៅមិនទាន់ទទួលការពន្យល់នៅឡើយដែរ ដោយសារម្សិលម៉ិញ លោកបានប្រាប់តាមទូរស័ព្ទថា ជាថ្ងៃឈប់សម្រាកជាប់ជាជីវិតឯកជនរបស់ លោក ។
គួរបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យ ការ អមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់បើកការពីបទ”ប្រមូលផល អនុផលព្រៃឈើប្រភេទ កម្រ (គ្រាក់ ក្រញូង)ដើម្បីបើកការស៊ើបសួរ តាមមាត្រា៩៨នៃច្បាប់ស្ដីពីព្រៃឈើ ។
ប្រភពព័ត៌មានបានបន្តទៀតថា ម្ចាស់ទីតាំងឈ្មោះ អ៊ី ស្រុន ភេទប្រុស ពុំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទេ ដោយសារតែរកពុំទាន់ឃើញបទល្មើស ។ ប៉ុន្តែ តុលាការកំពុងបន្តនីតិវិធី ហើយបើរកឃើញថា ម្ចាស់ផ្ទះមានជាប់ពាក់ព័ន្ធ តុលាការនឹងមានចំណាត់ការបន្តទៀត ។
ឈើក្រញូងរាប់ពាន់កំណាត់ ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បង្ក្រាបបាននៅក្នុងផ្ទះដែលជាទីតាំងស្តុកមួយកន្លែង តាមបណ្តោយផ្លូវលេខ ១១៥ ស្ថិតក្នុងភូមិតាក្ដុលត្បូងសង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង ជាង១០យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
លោក លី សុជាតិ នាយរង ការិយាល័យ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានឱ្យដឹងថាផ្ទះស្តុកឈើក្រញូងខាងលើ មានម្ចាស់ ផ្ទះឈ្មោះ អ៊ី ស្រុន ភេទប្រុស ជួលផ្ទះ ទៅឱ្យក្រុមហ៊ុន បណ្ដាញទូរស័ព្ទ ដាក់សម្ភារៈ ផ្សេងៗ និងស្តុកឈើ ។
ប្រតិបត្តិការបង្ក្រាបទីតាំងស្តុកឈើខាងលើ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល ដោយមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងខេត្តកណ្តាល។
កម្លាំងបានចូលឆែកឆេរលំនៅដ្ឋានខាងលើ រកឃើញឈើក្រញូងជាច្រើនពាន់កំណាត់ ផ្ទុកក្នុងរថយន្ត ពីរ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ និងម៉ាកកាមរី និងឈើក្រញូង ច្រកក្នុងបាវជាច្រើនបាវ ហើយថែមទាំងបានឃាត់ខ្លួន មនុស្ស១៩នាក់ទៀតផង ។
ករណីនេះសមត្ថកិច្ចបានតាមប្រមាញ់ចាប់រថយន្តដឹកឈើក្រញូងខាងលើដែលកំពុងបើកតាមផ្លូវជាតិ ពេលនោះ គឺកម្លាំងបានតាមរថយន្តខាងលើរហូត ដល់រថយន្តនោះបើចូលផ្ទះមួយកន្លែងនៅតាមបណ្តោយផ្លូវលេខ១១៥ និងបានបិទទ្វារផ្ទះជិត។ភ្លាមនោះលោកក៏បានសុំគោលការណ៍ធ្វើការឆែកឆេរភ្លាមៗ រកឃើញឈើក្រញូងជាច្រើនពាន់កំណាត់៕

អេហ្ស៊ីប ៖ កាលពីថ្ងៃអាទិត្យប្រជាពលរដ្ឋរាប់សិបនាក់បានជួបជុំគ្នានៅក្នុងជំរំមួយនៅតំបន់ហ្គាហ្សាដើម្បីសម្ដែងការគោរពចំពោះជនរងគ្រោះដោយការវាយប្រហារនៅព្រះវិហារអ៊ីស្លាមមួយកាលពីចុងសប្ដាហ៍មកនេះនៅតំបន់ស៊ីណៃនៅភាគខាងជើងប្រទេសអេហ្ស៊ីបដែលបានសម្លាប់មនុស្សចំនួន៣០៥នាក់។
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមបានវាយប្រហារនៅព្រះវិហារអ៊ីស្លាមមួយកន្លែងនៅពេលធ្វើពិធីបួងសួងកាលពីថ្ងៃសុក្រដោយពួកគេបានបំផ្ទុះគ្រាប់បែក បាញ់កាំភ្លើង និងគ្រាប់រ៉ុក្កែត និងបានបិទទ្វារមិនឲ្យក្រុមអ្នកគោរពបូជាអាចរត់ចេញពីក្នុងព្រះវិហារនោះបានទៀតផង។
ក្រោយពីមានការវាយប្រហារនេះហើយ ច្រកឆ្លងកាត់ព្រំដែនរ៉ាហ្វាដែលជាច្រកទ្វារធ្វើដំណើរដ៏សំខាន់សម្រាប់ពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សានេះត្រូវបានបិទទ្វារក្រោយពីបានបើកឲ្យប្រជាពលរដ្ឋមូលដ្ឋានធ្វើដំណើរជាបណ្ដោះអាសន្ន។
សូមបញ្ជាក់ថា ប្រទេសអេហ្ស៊ីបបានបិទច្រករ៉ាហ្វានេះតាំងពីឆ្នាំ២០១៣ក្រោយពីលោក ម៉ូហាម៉េត ម៉ូស៊ី បានជាប់ឆ្នោតជាប្រធានាធិបតីអ៊ីស្លាមនិយមនៅប្រទេសអេហ្ស៊ីបស្របដែលមន្ត្រីអាជ្ញាធរកំពុងបើកយុទ្ធនាការប្រឆាំងក្រុមបះបោរអ៊ីស្លាមនិយមនៅប្រទេសនេះ៕

ចិន ៖ មន្ត្រីមូលដ្ឋានបាននិយាយថា មនុស្សចំនួន២នាក់និងយ៉ាងតិច៣០នាក់ទៀតរងរបួសព្រមទាំងបំផ្លាញអគារនិងរថយន្តមួយចំនួនផងដែរ បន្ទាប់ពីមានការផ្ទុះមួយបានកើតឡើងនៅទីក្រុងកំពង់ផែស្ថិតនៅភាគខាងត្បូងទីក្រុងស៊ាងហៃកាលពីថ្ងៃអាទិត្យការ។
ទីភ្នាក់ងារស៊ីនហួបាននិយាយថា ការផ្ទុះនេះបានកើតឡើងកាលពីព្រឹកថ្ងៃម្សិលមិញនៅរោងចក្រមួយនៅសង្កាត់មួយនៅទីក្រុងកំពង់ផែនីងប៉ូ ហើយប៉ូលិសបាននិយាយថា គេមិនទាន់ដឹងពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ។
ប្រព័ន្ធផ្សព្វផ្សាយដដែលនេះបានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសទាំងនេះគឺមានមនុស្សចំនួន២នាក់រងរបួសរបួសធ្ងន់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីការស្លាប់នេះទេ។
ប្រទេសចិនតែងតែកើតមានគ្រោះថ្នាក់ផ្ទុះនិងអគ្គិភ័យនៅតាមតំបន់ឧស្សាហកម្មបណ្ដាលមនុស្សស្លាប់ដែលប្រជាពលរដ្ឋតជារឿយៗតែងតែទម្លាក់កំហុសទៅលើមន្ត្រីអាជ្ញាធរចំពោះការមិនបានយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់នេះ៕

ខេត្តកំពង់ស្ពឺ ៖ អ្នកអធិប្បាយព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ លោក ស ងួន បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ដរបស់លោក បុកជាមួយរថយន្ដកុងទីន័រ ពេលធ្វើដំណើរមកពីខេត្តព្រះសីហនុ បណ្ដាលឲ្យប្រពន្ធរបស់លោកស្លាប់ភ្លាមៗ និងកូនស្រីរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅចំណុចឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថាឲ្យដឹងថា នៅចំណុចកើតហេតុជាផ្លូវកោង ដោយឡានរថយន្ដលើបើកបរក្នុងទិសដៅមកពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្ដកុងទីន័រ ដែលធ្វើដំណើរក្នុងទិសច្រាសគ្នាពេញទំហឹងតែម្ដង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ភរិយារបស់លោក ស ងួន បានស្លាប់ភ្លាមៗនៅក្នុងរថយន្ដ ហើយកូនស្រីរបស់លោករងរបួសធ្ងន់ ដោយឡែកលោក ស ងួន ផ្ទាល់មិនទាន់ដឹងថា ស្ថានភាពរងគ្រោះយ៉ាងណានោះទេ៕



រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះរដ្ឋសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន ដើម្បីពិភាក្សាអំពីសម្រេចលើបញ្ជីឈ្មោះបេក្ខជន តំណាងរាស្ត្រថ្មីចំនួន៤៤រូប ដែលស្នើដោយ គ.ជ.ប។ ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក៏នឹងរៀបចំនីតិវិធីជ្រើសតាំងសមាជិករបស់ គ.ជ.ប ៣រូប ជំនួសអ្នកដែលបានលាលែង។
ក្រៅពីរបៀបវារៈទាំងពីរនោះ នៅព្រឹកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក៏នឹងកំណត់ពេលវេលាប្រជុំពេញអង្គផងដែរ។ នេះបើតាម លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដែលដកស្រង់សម្តីចេញផ្សាយដោយសារព័ត៌មាន FN ៕

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះ កាលពីរសៀលម្សិលមិញ ដោយសារគេវាយសម្លាប់នឹងអង្រែ នៅបូរីសន្តិភាព ផ្ទះលេខA5-12 ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ជនរងគ្រោះមានឈ្មោះ លេង មុំ អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះខាងលើ ស្រុកកំណើតភូមិបឹងស ឃុំឫស្សីស្រុក ស្រុកពាមជ ។
តាមការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចរកឃើញថា ជាករណីវាយប្លន់សម្លាប់ ព្រោះក្បាលជនរងគ្រោះបែក ។ ចំណែកកន្លែងកើតហេតុមានបន្សល់វត្ថុតាង អង្រែបុកគ្រឿង១ សក់ជ្រុះមួយចំនួនក្បែអង្រែបុកគ្រឿង ស្នាមឈាមមួយកន្លែង និងទូរឈើ មានស្នាមរើកកាយ។ចំពោះសម្ភារៈបាត់បង់ រួមមាន៖ ទូរសព្ទ័ដៃ១គ្រឿង ម៉ាក OPPO ខ្សែកមាស១ខ្សែ កាបូប១ និងលុយមួយចំនួន ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍