All posts by មេគង្គ ប៉ុស្តិ៍

តុលាការ​កំពូល​ចាប់ផ្តើម​សវនាការ​លើ​បណ្តឹង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ហើយ

​រាជធានី​ភ្នំពេញ ៖ អត់​មានការ​ពន្យារពេល​នោះឡើយ​នៅវេលា​ម៉ោង​៨ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ តុលាការ​កំពូល​បាន​ដំណើរការ​បើកសវនាកា​រ​ជា​សាធារណៈ​លើ​បណ្តឹង រំលាយ​បក្ស​សង្គ្រោះ​ជាតិ ខណៈដែល​សវនាការ​នោះ​ស្ថិតក្រោម​វត្តមាន​ចៅក្រម​៩​រូប និង​តំណាង​មហាអយ្យការ​មួយរូប ក្រឡាបញ្ជី​មួយរូប ។ ជាមួយ​នោះ​មេធាវី​ដើមបណ្តឹង​ចំនួន​៤​រូប​ក៏បាន​ចូលរួម​ក្នុង​សវនាការ​នេះ​ផងដែរ ។​
​បើទោះជា​ក្នុង​សវនាការ​មិន​អនុញ្ញាត​ឲ្យ​មានការ​ថតរូប​ភាព និង​សំឡេង ប៉ុន្តែ​មន្ត្រី​តុលាការ​បាន​ថ្លែង​ឲ្យ​ដឹងថា ដំណើរការ​ជំនុំជម្រះ អាច​នឹង​ប្រើ​រយៈពេល​ច្រើន អាច​ពេញ​មួយថ្ងៃ ដើម្បី​ពិនិត្យ​ភស្តុតាង​ជាច្រើន​នៅក្នុង​សំណុំរឿង​។​
​ដូច្នេះ​គេ​អាច​នឹង​មើលឃើញថា មន្ត្រី​តុលាការ​កំពូល​ដែល ស្ថិតក្នុង​សវនាការ​គឺជា​អ្នកសម្រេច​ជោគវាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​៕

​

អឺរ៉ុប​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា និង​ដំណោះស្រាយ​សន្តិភាព​នៅ​ស្ស៊ី​ម​បា​វ៉េ​

​អឺរ៉ុប ៖ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា​នៅ​ប្រទេស​ស៊ីម​បា​វ៉េ និង​អំពាវនាវ​សុំ​ឲ្យ​មាន​ដំណោះស្រាយ​សន្តិភាព​ចំពោះ​វិបត្តិ​ដែល​បាន​កើតឡើង​ទាំងយប់​នៅពេល​យោធា​បាន​ច្បាម​យក​អំណាច​។​
​មន្ត្រី​យោធា​នៅ​ប្រទេស​ស៊ីម​បា​វ៉េ​បាន​ដណ្ដើម​អំណាច​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដោយ​និយាយថា ខ្លួន​កំពុង​សំដៅ​កម្ចាត់​ក្រុម​ឧក្រិដ្ឋជន​នៅ​ជុំវិញ​ប្រធានាធិបតី​ប្រទេស​នេះ​គឺ​លោក រ៉ូ​ប៊ឺ​ត មូ​ហ្គា​បេ ជា​មេ​ដឹក​តែមួយគត់​ដែល​ប្រជាពលរដ្ឋ​នៅ​ប្រទេស​នេះ​បាន​ស្គាល់​តាំងពី​បាន​ឯករាជ​រយៈពេល​៣៧​ឆ្នាំ​មកនេះ​។​
​មន្ត្រី​នាំពាក្យ​គណៈកម្មការ​អឺរ៉ុប​បាន​និយាយប្រាប់​ក្រុមអ្នកកាសែត​ថា មន្ត្រី​ប្រតិបត្តិ​នៅ​សហភាព​អឺរ៉ុប​មាន​កង្វល់​ពី​ការវិវឌ្ឍ​ថ្មីៗ​នេះ​នៅ​ប្រទេស​ស៊ីម​បា​វ៉េ និង​បាន​អំពាវនាវ​ឲ្យ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ជួប​ជជែក​ពិភាក្សាគ្នា​ដោយ​សន្តិភាព​៕


​

ព្រឹក​នេះ​តុលាការ​កំពូល​បើកសវនាកា​រ​រឿងក្តី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​នឹង​បើកសវនាការ​ជា​សាធារណៈ​លើ​បណ្តឹង «​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​» ដោយមាន​ចៅក្រម​៩​រូប និង​តំណាង​មហាអយ្យការ​មួយរូប ក្រឡាបញ្ជី​មួយរូប និង​មាន​មេធាវី​ដើមបណ្តឹង​មាន​៤​រូប​។ នៅក្នុង​អង្គ​សវនាការ គឺ​មិន​អនុញ្ញាត​ឲ្យ​ថត​សំឡេង និង​ថតរូប​ភាព​ទេ​។​
​ចំណែក​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប ក៏​ក្រុម​មេធាវី​ជឿជាក់ថា នឹងត្រូវ​តុលាការ​កំពូល​ផ្អាក​សកម្មភាព​នយោបាយ​៥​ឆ្នាំ​ផងដែរ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​
​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ បានដាក់​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប​ទៀត ជូន​តុលាការ​កំពូល ដោយ​ស្នើឱ្យ​ផ្អាក​សកម្មភាព​នយោបាយរ​យៈ​ពេល​៥​ឆ្នាំ ដែល​ពេលនេះ​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​របស់​បក្ស​ស​ង្គ្រោះ​ជាតិ បាន​កើន​ដល់​១១៨​រូប​ហើយ​៕

​

សុំ​ស្នេហ៍​មិនបាន​ជះ​ទឹក​អាស៊ីដ​ដាក់​ស្ត្រី​ម្នាក់​បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ​

​ភ្នំពេញ ៖ ស្ត្រី​ម្នា​ក់រង​ការវាយប្រហារ​ដោយ​ជនដៃដល់​ប្រើ​ទឹក​អាស៊ីត​ជះ​ស្រោច​លើ​ផ្ទៃមុខ​និង​ដងខ្លួន​បណ្តាលអោយ​រង​របួសធ្ងន់ ហេតុនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំ​មុខផ្ទះ​ជនរងគ្រោះ​តែម្តង នៅ​ផ្លូវ​បេតុង​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​
​ប្រភព​ព័​ត័​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជីះ​ម៉ូតូ​ចេញពីផ្ទះ​ហើយក៏​បាន​ឈប់​ចត​មុខផ្ទះ​ស្រាប់តែ​ជនដៃដល់​បានធ្វើ​សកម្មភាព​យក​ដប​ដាក់​ទឹក​អាស៊ីត​ជះ​ស្រោច​ជនរងគ្រោះ​បណ្តាលអោយ​រលេះរលួយ​ពេញ​ផ្ទៃមុខ​និង​ដងខ្លួន​ហើយ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ ឌឿ​ន សុខ​ណា​រ៉ា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ​ខៀវ វិសិដ្ឋ ហៅ​ថៃ​យ៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​១១០​ផ្លូវ​បេតុង​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​បន្ទាប់ពី​ធ្វើ​សកម្មភាព​ជះ​ទឹក​អាស៊ីត​ហើយ​ជនសង្ស័យ​ខាងលើ​បាន​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​
​បើ​យោងតាម​សម្តី​កូនស្រី​របស់​ស្ត្រូ​រងគ្រោះ​បានអោយដឹងថា មូល​ហេតុដែល​ឈានដល់​ការ​ជះ​ទឹក​អាស៊ីដ​នេះ​ដោយសារ​ជនសង្ស័យ​សុំ​ស្នេហ៍​ជនរងគ្រោះ​មិនបាន ហើយ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

​

អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​៣​ថ្ងៃ​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល

​រាជធានី​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ផ្គត់ផ្គង់​ចរន្ដអគ្គិសនី ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅតាម​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ដោយ​មូលហេតុ ជួសជុល ផ្លាស់ប្ដូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​៕ សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង របស់​អគ្គិសនី​កម្ពុជា​ទាំងស្រុង​៖

​

ស្ថានទូត​អាមេរិក​នៅ​ស្ស៊ី​ម​បា​វ៉េ​ប្រាប់​បុគ្គលិក​ទាំងអស់​ស្នាក់នៅ​ក្នុងផ្ទះ​

ស្ស៊ី​ម​បា​វ៉េ ៖ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​ក្នុងប្រទេស​ស៊ីម​បា​វ៉េ​បាន​ណែនាំ​បុគ្គលិក​ទាំងអស់​កុំ​ឲ្យ​ចាក​ចេញពីផ្ទះ ខណៈដែល មានការ​ប៉ាន់​ស្មានថា នឹងមាន​ការធ្វើ​រដ្ឋប្រហា​រ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មួយ​នេះ​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា ពលរដ្ឋ​អាមេរិក​ទាំងអស់​នៅក្នុង​ប្រទេស​ស៊ីម​បា​វ៉េ​ត្រូវបាន​ណែនាំ​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​រហូតដល់​មានការ​ជូនដំណឹង​លម្អិត​បន្ថែម ហើយ​បាន​បន្ថែមថា ស្ថានទូត​អាមេរិក​នៅក្នុង​ប្រទេស​នេះ​ក៏​នឹងត្រូវ​បិទទ្វារ​ផងដែរ​នៅ​ថ្ងៃ​ពុធ​នេះ​។​
​ការជូនដំណឹង​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​ទាហាន​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំង​រដ្ឋធានី​ហា​រ៉ា​រ៉េ (Harare) ប្រទេស​ស៊ីម​បា​វ៉េ និង​មានការ​រឹបអូស​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅ​ថ្ងៃ​ពុធ​នេះ​បន្ទាប់ពី​គណបក្សកាន់អំណាច​រប​ស់​ប្រធានាធិបតី​ស៊ីម​បា​វ៉េ​លោក រ៉ូបឺត មូ​ហ្គា​បេ (Robert Mugabe) បាន​ចោទប្រកាន់​មេបញ្ជាការ​យោធា​ម្នាក់​ពីបទ​ក្បត់ជាតិ​។​
​គួរ​បញ្ជាក់ថា នេះ​គឺជា​លើកដំបូង​ដែល​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មួយ​នេះ​កំពុង​មើលឃើញ​នូវ​ការបែកបាក់​ជា​ចំហ​រវាង​យោធា និង​លោក មូ​ហ្គា​បេ (Mugabe) ដែលជា​មេដឹកនាំ​រដ្ឋ​វ័យ​ចំណាស់​គេ​នៅលើ​ពិភពលោក​ដែល​បាន​កាន់អំណាច​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​ពី​ក្រុម​ជនជាតិភាគតិច​ស្បែ​កស​នៅក្នុង​ឆ្នាំ​១៩៨០៕

​

មាន​រដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​កាន់អំណាច​យូរ​បំផុត​នៅ​អាហ្វ្រិក

​ហ្ស៊ី​ម​បា​វេ ៖ តាម​សារព័ត៌មាន Telegraph របស់​អង់គ្លេស​ចេញផ្សាយ​នា​ព្រឹក​នេះ​ថា កងកម្លាំង​យោធា ជាមួយនឹង​កងកម្លាំង​ការពារជាតិ​ហ្ស៊ី​ម​បា​វេ (ZDF) បានប្រកាស​អំពី​ការធ្វើ​រដ្ឋប្រហារ​យោធា នៅពេល​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ពុធ ទី​១៥ ខែវិច្ឆិកា នេះ​ដែល​គេ​ជឿជាក់ថា ជា​ចេតនា​ទម្លាក់​មេដឹកនាំ​កាន់អំណាច​យូរ​បំផុត​នៅ​អាហ្វ្រិក លោក Robert Mugabe ចេញពី​អំណាច​។​
​សារព័ត៌មាន​ដដែល​រាយការណ៍​ថា កងកម្លាំង​យោធា​ជាមួយនឹង​កងកម្លាំង​ការពារជាតិ​ហ្ស៊ី​ម​បា​វេ (ZDF) បានធ្វើការ​គ្រប់គ្រង​រាល់​បណ្តាញសារព័ត៌មាន​ទាំងអស់​ក្នុងស្រុក​។ ប៉ុន្តែ​ខាង​យោធា​ដែល​ស្មោះស្ម័គ្រ​នឹង​មេដឹកនាំ​វ័យ​៩៣​ឆ្នាំ​រូបនេះ បាន​ចេញមុខ​អះអាង​តប​វិញ​ថា វា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ ហើយ​មេដឹកនាំ​របស់​ពួកគេ គឺ​នៅតែ​កាន់អំណាច និង​មាន​សុវត្ថិភាព​ដដែល​។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងដែលប្រទេសអាហ្វ្រិកខាងត្បូងមួយនេះកំពុងមើលឃើញនូវការបែកបាក់ជាចំហរវាងយោធា និងលោក មូហ្គាបេ (Mugabe) ដែលជាមេដឹកនាំរដ្ឋវ័យចំណាស់គេនៅលើពិភពលោកដែលបានកាន់អំណាចចាប់តាំងពីទទួលបានឯករាជ្យពីក្រុមជនជាតិភាគតិចស្បែកសនៅក្នុងឆ្នាំ១៩៨០៕

​

ជនជាតិ​ព័រ​ទុយ​កាល់​ម្នាក់​លង់ទឹក​ធ្លាក់​​ភ្នំ​គូលែន​ស្លាប់​

​ខេត្តសៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា បុរស​ជនជាតិ​ព័រ​ទុយ​កាល់​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ទៅលេង​កម្សាន្ត​នៅ​ចំណុច​ទឹកធ្លាក់​ព្រះអង្គ​ធំ (​ភ្នំ​គូលែន​) ស្ថិតនៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ luis filip Da silva teixeira ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ភ្ញៀវទេសចរ​ជនជាតិ​ព័រ​ទុយ​កាល់ ស្នាក់នៅ​សណ្ឋាគារ​ឡូ​ទុ​ស​ប្ល​ង្គ រី​សត ភូមិ​គ្រួស សង្កាត់​ស្វាង​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​៕

​

បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន

​រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ម្នាក់ គឺ​លោក អ៊ួ​ន ឈិន ហើយ​បាន​បញ្ជូន​ភ្លាមៗ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ។​
​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក អ៊ួ​ន ឈិន នៅ​ចំណុច​បន្ទប់​E04 ជាន់​ទី​៧ នៃ​សណ្ឋាគារ​ម៉ារ​ឌី នៅ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ក្រោម​បទ​សង្ស័យ​ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ខុសច្បាប់​។​
​មន្ត្រីនគរបាល​បញ្ជាក់​ថា ការឃាត់ខ្លួន​បុគ្គលិក​វិទ្យុ​អាស៊ីសេរី រូបនេះ ធ្វើឡើង​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

​

មនុស្ស​ស្លាប់​កើន​ដល់​៥៤០​នាក់​ហើយ ករណី​រញ្ជួយ​ដី​នៅ​ព្រំដែន​អ៊ីរ៉ង់​-​អ៊ីរ៉ាក់​

​តេ​ហេ​រ៉ង់ ៖ មកទល់នឹង​ពេលនេះ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់​៥៤០​នាក់​ហើយ ខណៈ​មនុស្ស​ជាង ៨,០០០​នាក់​ទៀត​រងរបួស​ក្នុងករណី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៣​រ៉ិ​ច​ទ័​រ ដ៏​កក្រើក​មួយ​បាន​វាយប្រហារ​ចំ​តំបន់​ព្រំដែន​រវាង​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC ។​
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​អ៊ីរ៉ង់​បាន​បញ្ជាក់ថា ចំណុច​រំ​ញ័រ​នៃ​ហេតុការណ៍​រញ្ជួយ​ផែនដី​ខាងលើ បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ នៅ​ចម្ងាយ​ប្រមាណ​១០៣​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍ ទីក្រុង Sulaymaniyah នៃ​ប្រទេស​អ៊ីរ៉ាក់ និង​ជះឥទ្ធិពល​យ៉ាង​កក្រើក​ដល់​ខេត្ត​ចំនួន​១៤ ឯណោះ​របស់​អ៊ីរ៉ង់ ដែល​នៅជាប់​ព្រំដែន​ជាមួយ​អ៊ីរ៉ាក់​។
​បើតាម​អាជ្ញាធរ​អ៊ីរ៉ង់​បានបញ្ជាក់​ឲ្យ​ដឹងថា សម្រាប់​មនុស្ស​ស្លាប់ និង​របួស​ទាំង​ជាង ៨,០០០​នាក់​ខាងលើនេះ ភាគច្រើនបំផុត ស្ថិតនៅក្នុង​ប្រទេស​អ៊ីរ៉ង់​តែម្តង​។ ដោយឡែក​ក្រៅពី​មនុស្ស​បាត់បង់​ជីវិត អគារ​និង​ផ្ទះ​ច្រើនជាង ១២,០០០​ខ្នង ក៏បាន​ទទួលរង​ការបំផ្លិចបំផ្លាញ​ក៏ដូចជា​ដួលរលំ​ផងដែរ រីឯ​ប្រជាជន ៧០,០០០​នាក់ កំពុង​ត្រូវការ​ជំនួយ និង​តង់​ស្នាក់នៅ​បណ្ដោះអាសន្ន​ជាបន្ទាន់​។​
​សូមបញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​ខាងលើ​គឺ​បានសម្លាប់​មនុស្ស​ច្រើនជាងគេ​បំផុត​ក្នុង​ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ម៉ិចស៊ីកូ ផ្ដាច់​យកអាយុ​ជីវិត​មនុស្ស​៣៦៩​នាក់ កាលពី​ខែកញ្ញា​៕

​

រថយន្តក្រុងបុក​រថយន្ត​ដឹក​ដី ស្លាប់មនុស្ស​២​នាក់ និង​របួស​មួយចំនួន​

​ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ មាន​ទាំង​ភ្ញៀវ​ជាតិ និង​បរទេស បុក​ជាមួយ​រថយន្ត​ដឹក​ដី នៅលើ​ផ្លូវជាតិ​លេខ​៦ ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បណ្តាល​ឲ្យ​ស្លាប់​២​នាក់ និង​មាន​អ្នករងរបួស​មួយចំនួនទៀត​។ នេះ​បើតាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​។​
​ប្រភព​ដដែល​បន្តថា បន្ទាប់ពី​បុក​ហើយ​គេ​រថយន្តក្រុង ត្រូវបាន​ធ្លាក់ចូល​ទឹក​ប្រឡាយ ចំណែករថយន្ត​ដឹក​ដី​ខូចខាត​យ៉ាងដំណំ​៕

​

សព​ពលករ​ខ្មែរ​ក​ម្នាក់​ទៀតហើយ ត្រូវ​អាជ្ញាធរ​ថៃដឹកប្រគល់ឲ្យ​សាច់ញាតិ​

​ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នា​ក់បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ឆាក់​ឆឺ​ន​សៅ ប្រទេស​ថៃ ក្រោយ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ រថយន្ត​ថៃ​កៀរ​ម៉ូតូ ហើយ​ត្រូវបាន​គេ​បញ្ជូន​សព​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ម៉ោងជាង​០៥​ល្ងាច ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​ជនរងគ្រោះ​ឈ្មោះ ស ចន្ថា អាយុ​៣៤​ឆ្នាំ ភេទស្រី ជា​កម្មករ​រោងចក្រ នៅក្នុង​ខេត្ត​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។
​តាម​សាច់ញាតិ​ប្រាប់ថា ជនរងគ្រោះ​ជួប​ឧប្បត្តិហេតុ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ថៃ​កៀរ​ដួល​របួសធ្ងន់ ហើយ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ តាំងពីព្រឹក​ថ្ងៃទី​០៦ ឆ្នាំ​វិច្ឆិកា ឆ្នាំ​២០១៧ ទើប​ស្លាប់​នៅ​ម៉ោងជាង​០៤​ទៀបភ្លឺ​ព្រឹក ថ្ងៃទី​១៣ ខែ​ឆ្នាំ​ដដែល ។ តាម​សាច់​បញ្ជាក់ថា ជនរងគ្រោះ​ជា​មនុ​ស្សកំ​ព្រា​ទៅ​រស់នៅ​ប្រទេស​ថៃ​តាំងពីក្មេង ។ សព​ត្រូវបាន​សាច់ញាតិ​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​ទៅ​លំនៅដ្ឋាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

​

មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​អបអរ​ក្រោយ​មានការ​អនុញ្ញាត​ឲ្យ​មាន​មង្គលការ

​អូស្ត្រាលី ៖ ​ក្រុម​អ្នកគាំទ្រ​ឲ្យ​មាន​មង្គលការ​សម្រាប់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​បាន​ប្រមូល​ផ្ដុំគ្នា​ក្នុង​ទឹកចិត្ត​រីករាយ​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​បន្ទាប់ពី​ប្រជាជន​អូស្ត្រាលី​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​ដាក់​អាពាហ៍ពិពាហ៍​ស្រលាញ់​ភេទ​ដូចគ្នា​ស្របច្បាប់​នៅក្នុង​ការបោះឆ្នោត​ស្ទង់​មតិ​តាម​ប្រៃសណីយ៍​។​
​ការិយាល័យ​ស្ថិតិ​ប្រទេស​អូស្ត្រាលី​បាន​និយាយថា ការបោះឆ្នោត​ស្ទង់​មតិ​រយៈពេល​២​ខែ​ដ៏​ចំឡែក​នេះ​បាន​បង្ហាញថា ចំនួន​៦២​ភាគ​ក្នុងចំណោម​យុវជន​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​នេះ​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ស្រឡាញ់​ភេទ​ដូចគ្នា​។​
​ជាមួយគ្នា​នោះ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​បាន​សន្យាថា នឹង​ជំរុញ​ឲ្យ​រដ្ឋសភាជាតិ​ពិចារណា​លើ​សេចក្ដីស្នើច្បាប់​នេះ​ដើម្បី​បង្កើត​សមភាព​អាពាហ៍ពិពាហ៍​នៅ​ប្រទេស​នេះ​នៅក្នុង​សម័យប្រជុំ​រយៈពេល​២​សប្ដាហ៍​ចុងក្រោយ​របស់​សភាជាតិ​ដែល​គ្រោង​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៧​ខែធ្នូ​ខាងមុខនេះ​។​
​បើទោះជា​ច្បាប់​សម្រាប់​អាពាហ៍ពិពាហ៍​ស្រឡាញ់​ភេទ​ដូចគ្នា​ហាក់ដូច​ជាមាន​ពន្លឺ​នៅ​ប្រទេស​អូស្ត្រាលី​នៅត្រឹម​រង្វង់​ពិធីបុណ្យ​ណូអែល​ក៏ពិតមែន ប៉ុន្តែ​ក៏​នៅមាន​សមាជិកសភា​មួយចំនួន​បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​បោះឆ្នោត​ជំទាស់​នឹង​សេចក្ដីស្នើច្បាប់​នេះ​ដោយ​មិន​ខ្វល់​ពី​លទ្ធផល​បោះឆ្នោត​ស្ទង់​មតិ​នេះឡើយ​៕


​

បាញ់ប្រហារ​នៅ​រដ្ឋ​កាលីហ្វ័រ​សហរដ្ឋ​អាមេរិក​សម្លាប់​មនុស្ស​៥​នាក់​

អាមេរិក ៖ មនុស្ស​យ៉ាងតិច​៥​នាក់​បាន​ស្លាប់​រួមទាំង​ខ្មាន់កាំភ្លើង​សង្ស័យ​ម្នាក់​ដែរ​ក្រោយពី​មានការ​បាញ់ប្រហារ​ជា​បន្តបន្ទាប់​នៅ​ទីតាំង​មួយចំនួន​នៅ​តំបន់​ជនបទ​មួយ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ាស​ហ​រដ្ឋ​អាមេរិក​។​
​លោក ភី​ល ច​ន​ស្តន់ មន្ត្រីប៉ូលិស​មូលដ្ឋាន​បាន​និយាយថា ទីតាំង​មួយ​ក្នុងចំណោម​ទីតាំង​ទាំងនោះ​គឺមាន​សាលាបឋមសិក្សា​មួយ​ផងដែរ ហើយ​មានកូន​សិស្ស​យ៉ាងហោចណាស់​ចំនួន​២​នាក់​បាន​រង​នូវ​ការបាញ់ប្រហារ​នេះ​។​
​លោក ច​ន​ស្តន់ បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវបាន​សម្លាប់​នោះ “​បានជ្រើសរើស​គោលដៅ​ដោយ​ចៃដន្យ​” ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា នៅមុន​ពេលធ្វើ​ការបាញ់​ប្រហារ​នេះ​គឺ​ជនសង្ស័យ​បាន​មាន​ជម្លោះ​ហិង្សា​ក្នុង​គ្រួសារ​រួចទៅហើយ​។​
​មន្ត្រីប៉ូលិស​បានបញ្ជាក់​ថា ការបាញ់ប្រហារ​នេះ​ក៏បាន​ធ្វើ​ឲ្យ​កូនក្មេង​និង​ក្មេង​ជំទង់​យ៉ាងហោចណាស់​១០​នាក់​រងរបួស​ផងដែរ​៕


​

មេធាវី​ក្រសួងមហាផ្ទៃ ស្នើ​តុលាការ​ដកសិទ្ធិ​ធ្វើ​នយោបាយ​លើ​មន្ត្រី CNRP ១១៥​នាក់​

​ភ្នំពេញ ៖ ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ បានដាក់​ភស្តុតាង និង​ឯកសារ​សំខាន់ៗ​៣​បន្ថែមទៀត​ទៅកាន់​តុលាការ​កំពូល ពាក់ព័ន្ធ​សំណុំរឿង​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើតាម​លោក​មេធាវី គី តិច អះអាងថា​ភស្តុតាង​ដែល ក្រុម​មេធាវី​បានដាក់​គឺ​ច្បាស់លាស់ ហើយ​សង្ឃឹមថា​ឈ្នះក្តី​១០០​ភាគរយ​។​
​ឯកសារ​សំខាន់ៗ​ចំនួន​៣​ដែល​ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ​លោក គី តិច បានដាក់​ទៅ​តុលាការ​កំពូល​នៅ​រសៀល​ថ្ងៃ​ច​ន្ទ័​ទី​១៣ ខែវិច្ឆិកា​នេះ​រួមមាន​ទី​១​សេចក្តីថ្លែងការណ៍​រប​ស់​មេធាវី​ដែលមាន​កម្រាស់​៦២​ទំព័រ ទី​២. ឯកសារ​បញ្ជីរ ឈ្មោះ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧​រូប​ដែល​ខ្លឹមសារ​ធ្វើការ ស្នើសុំ​ផ្អាក​សកម្មភាព​នយោបាយ​ចំនួន​៥​ឆ្នាំ​ស្របតាម​ច្បាប់​ស្តីពី​បក្សនយោបាយ ត្រង់​មាត្រា​ទី​៤៥​ថ្មី​។ និង​ទី​៣​មេធាវី​បានដាក់​បន្ថែម​ភស្តុតាង​៤​កញ្ចប់​ទៀត សរុប ចំនួន​២៦​កញ្ចប់​។ លោក គី តិច បញ្ជាក់ថា ភស្តុតាង​ទាំងនោះ​មាន​ជា​វីដេអូ​រូប ភាព ជា​សំលេង និង​ជាលា​យល​ក្ខ័​អក្សរ​ដែល​ក្រុម​មេធាវី​ទទួលបាន​ពី​ក្រសួង មហាផ្ទៃ​ជាដើម​បណ្តឹង​។ ភស្តុតាង​ទាំងនោះ​មាន​ភាពរឹងមាំ ច្បាស់លាស់ ដូច្នោះ ក្រុម​មេធាវី​អាច​វាយតម្លៃថា ខ្លួន​នឹង​ឈ្នះក្តី​១០០​ភាគរយ ពោល​មានន័យថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​រំលាយ​ស្របទៅតាម​ច្បាប់​ស្តីពី​គណបក្ស​ន​យោ បាយ​។​
​តុលាការ​កំពូល កាលពី​ថ្ងៃទី​០៩ តុលា បាន​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​កំពុង​ជាប់ពន្ធនាគារ​ពីបទ “​ក្បត់ជាតិ​” ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​ទៅនឹង​ពាក្យ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី ០៦ តុលា ឆ្នាំ​២០១៧ របស់​ក្រសួងមហាផ្ទៃ ក្នុង​រយៈពេល​២០​ថ្ងៃ​។ ហើយ​នៅ​ថ្ងៃអាទិត្យ ទី​២៩​តុលា​ចុង​សប្តាហ៍​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ឱសានវាទ​នេះ​។ លោក ម៉ៅ មុនី​វណ្ណ បានបញ្ជាក់​ជំហរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ឲ្យ​តម្លៃ​ទៅលើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​នោះទេ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ គណបក្ស ក៏​មិនបាន​ពឹងពាក់​មេធាវី​ដើម្បី​ការពារ​ក្តី​នោះដែរ ដោយ​ទុក​ឲ្យ​សំណុំ​រឿងនេះ​ទៅតាម​ដំណើរការ​របស់​វា​ទៅ​ចុះ​។​
​លោក គី តិច បាន​ចាត់ទុកថា​ការមិន​ដាក់​មេធាវី និង​ឯកសារ​តតាំង​គ្នា​មក​តុលាការ​កំពូល​នាពេល​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ធ្វើ​អ្វី​ឲ្យ​ត្រូវ​នឹង​ច្បាប់​ទាល់ តែ​សោះ​។ លោក​ចង់​ឲ្យ​មាន​វត្តមាន​មេធាវី របស់​គណបក្ស​សង្គ្រោះ​ជាតិ​មក​ត ទល់​គ្នា​នៅ​តុលាការ​។​
​គួរ​បញ្ជាក់ថា ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក គី តិច​បាន ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​កាលពី​ថ្ងៃ ទី​០៦ តុលា​កន្លង​ទៅដោយ​នៅក្នុង​ពាក្យបណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ដែល​បានដាក់​នៅ​តុលាការ​កំពូល គឺមាន​កម្មវត្ថុ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្នើ​ឲ្យ​តុលា​ការផ្អាក​សិទ្ធិ​នយោបាយ​របស់​ថ្នាក់ ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​ឆ្នាំ ចំនួន​១១៧​នាក់​ផងដែរ​។ តុលាការ​កំ ពូ​ល​នឹង​បើកសវនាការ​លើ​បណ្តឹង​មួយ​នេះ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​ខាងមុខនេះ​៕

​