All posts by មេគង្គ ប៉ុស្តិ៍

យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​វា​ជែង​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ទាំងពីរ​

​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​វា​ជែង​ចូល​ក្រោម​រថយន្ត​គិ​ន​ស្លាប់​ទាំងពីរ​នាក់​នៅ​កន្លែងកើតហេតុ​យ៉ាង​អ​ណោ​ច​អាធ​ម៍ ហេតុ​ការ​នេះ​កើតឡើង​កាលពីរ​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៧ នៅតាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ឋិត​នៅក្នុង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​ជនរងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ អឿន ធា​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង់​។ ទី​២ ឈ្មោះ ប៉ុន ធឿន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង់​ដូចគ្នា អ្នក​ទាំងពីរ​ស្នាក់នៅ​ខណ្ឌ​សែន​សុខ​ជាមួយគ្នា និង​មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ងួន ឃុំ​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​ជាមួយគ្នា​ដែរ​។ ចំណែក​តៃកុង​រថយន្ត​មិនបាន​ស្គាល​អត្តសញ្ញាណ​ទេ ព្រោះ​រត់គេចខ្លួន​បាត់ស្រមោល​។​
​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ប្រាប់​អោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ទាំងពីរ​ជិះ​ម៉ូតូ​មាក​ហ្វី​ណូ​ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្ន​ពេញ 1.3832​ក្នុងទិសដៅ​ពី​ជើង​ទៅរ​ត្បូង ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​បាន​ជិះ​វ៉ា​ឆ្វេង រួច​ក៏​ជ្រុល​ទៅបុក​ជាមួយនិង​រថយន្ត​ដឹក​ថ្ម​របស់​ក្រុមហ៊ុន ណឹ​ម ម៉េង ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ 3-B3832 បើ​ពី​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បណ្ដាលអោយ​យុវជន​ទាំងពីរ​នាក់ និង​ម៉ូតូ​នៅក្រោម​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​តៃកុង​រថន​យ្ត​បាន​បើ​ទ្វា​រថយន្ត​គិចខ្លួន​បាត់ស្រមោល បន្សល់ទុក​រថយន្ត​នៅ​ក​ន្លែ​កើតហេតុ​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​រួច​ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​នៅក្រោយ​។ ចំណែក​សព​យុវជន​ទាំង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​៕

19727036_1901952636709964_468079332_o19727248_1901952690043292_963348093_o 19727309_1901952640043297_254523312_o 19749448_1901952700043291_1642696984_o

​

បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​៣​នាក់ ដកហូត​ថ្នាំ​ជាង​២០០​កញ្ចប់

​ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បានធ្វើការ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​៣​នាក់ ដោយ​ដកហូត​បាន​ថ្នាំញៀន​២១៥​កញ្ចប់ ខណៈដែល​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឹ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម សាមួន បាន​ឲ្យ​ដឹងថា ដើមឡើយ​មុខសញ្ញា​សង្ស័យ​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ណុំ វិសាល អាយុ​២៣​ឆ្នាំ និង​ឈ្មោះ ស្រួយ គឹមហុង អាយុ​៣៣​ឆ្នាំ ដោយ​ក្នុងនោះ ដកហូត​បាន​ម្ស៉ៅ​ក្រាម​ព័ណ៌​ស​ថ្លា ចំនួន​៨​កញ្ចប់ ម៉ូតូ​១​គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត​។ លោកស្នងការ​បន្ដថា ក្រោយពី​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាពថា គ្រឿងញៀន​ខាងលើនេះ​ជា​របស់​ឈ្មោះ សន ក្រឹម អាយុ​៣០ ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ភ្លាមនោះ​បន្ទាប់ពី​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា កម្លាំង​របស់លោក​បាន​បន្ដទៅ​ឃាត់ខ្លួន​ឈ្មោះ សន ក្រឹម ហើយ​បាន​ឆែកឆេរ​នៅក្នុង​ផ្ទះ ស្រាប់តែ​រកឃើញ​គ្រឿងញៀន ចំនួន​២០៧​កញ្ចប់​បន្ថែមទៀត​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម សាមួន បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​ជំនាញ ដកហូត​បាន​ថ្នាំញៀន​សរុប​២១៥​កញ្ចប់ ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​២​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​៕

fn-2017-07-05-21-18-13-0

​

រថយន្ត​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស៦នាក់រងរបួស

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ រថយន្ត​មួយគ្រឿង​បើកបរ​មិន​ប្រកាន់​ស្តាំ​ទៅបុក​រថយន្ត​មួយទៀត​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ស្រី​ប្រុស​៦​នាក់​រងរបួស​ធ្ងន់​ស្រាល ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៧១ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​
​តាម​ប្រភបព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ធ្ងន់ និង​ស្រាល​ត្រូវបាន​នគរបាល​ចរាច​រណ៍​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ចំណែក​រថយន្ត​ទាំង​២​គ្រឿង​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​អន្លង​វែង រង់ចាំ​ធ្វើការ​ដោះស្រាយ​៕

249fa07a-ef96-4d76-b4b5-f0bd466a8aa5077dc3dd-8009-4ccf-baa4-ec882a584e1d

​

អាមេរិក​នឹង​ប្រើប្រាស់​កម្លាំងយោធា​ទប់ទល់​កូរ៉េខាងជើង​បើចាំបាច់​

​ញូយ៉ក ៖ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោក ស្រី Nikki Haley បាន​ថ្លែង​នៅក្នុង​កិច្ច​ក្រុមប្រឹក្សាសន្តិសុខ UN ថា សហរដ្ឋអាមេរិក​នឹង​ប្រើប្រាស់​កម្លាំងយោធា​ប្រឆាំងនឹង​កូរ៉េខាងជើង​នៅក្នុង​ករណី​ចាំបាច់​ណាមួយ ដោយ​ចាត់ទុកថា សកម្មភាព​របស់​កូរ៉េខាងជើង​គឺជា​ការរារាំង​ឱកាស​នៃ​ការស្វែងរក​ដំណោះស្រាយ​ការទូត​។
​លោកស្រី​បាន​ថ្លែងថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង ICBM របស់​កូរ៉េខាងជើង គឺជា​ការដុត​រោល​ភាព​តានតឹង​ផ្នែក​យោធា​ដ៏​ច្បាស់ និង​ប្រថុយប្រថាន​ជាទីបំផុត​។ ម្យ៉ាងវិញទៀត រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ បាន​អួតអាង​ទាំង​បើកចំហ​ចំៗ​ថា មី​ស៊ី​ល​របស់​ពួកគេ​ត្រូវបាន​អភិវឌ្ឍន៍​ឡើង ក្នុង​គោលបំណង​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដើម្បី​វាយប្រហារ​លើ​បណ្តា​ទីក្រុង​នានា ក្នុង​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ហើយ​ឥឡូវនេះ​ទីក្រុង​ព្យុងយ៉ាង​មាន​សមត្ថភាព និង​លទ្ធភាព​ជាង​មុន​ក្នុង​ការធ្វើ​យ៉ាង​ដូច្នោះ​ហើយ​។ ទន្ទឹម​នោះ​លោកស្រី​ឯកអគ្គរដ្ឋទូត​បានបញ្ជាក់​ថា សហរដ្ឋអាមេរិក នឹងដាក់​សំណើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ UN ឲ្យ​មានការ​រៀបចំ​ទណ្ឌកម្ម​ថ្មី ប្រឆាំង​ទៅនឹង​ប្រទេស​កូរ៉េខាងជើង​។​
​ជាមួយគ្នានេះ​លោកស្រី​បន្ថែមថា សហរដ្ឋអាមេរិក​កំពុង​ត្រៀមលក្ខណៈ​រួចជាស្រេច​ដើម្បី ប្រើប្រាស់​សមត្ថភាព​គ្រប់បែបយ៉ាង​ដែល​យើង​មាន ដើម្បី​ការពារ​ខ្លួន​យើង​ផ្ទាល់​ក៏ដូចជា​សម្ព័ន្ធមិត្ត​នានា ហើយ​សមត្ថភាព​មួយ​ក្នុងចំណោម​នោះ​គឺ​កម្លាំងយោធា​របស់​យើង ដោយ​យើង​នឹង​ជ្រើសរើស​ជម្រើស​នេះ​ប្រសិនបើ​មិនអាច​ជៀសវាង​បាន ក៏ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​សង្ឃឹមថានឹង​ឈានទៅរក​ទិសដៅ​នោះឡើយ​៕

fn-2017-07-06-09-21-20-0

​

ព្រឹកនេះ! គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាប្រជុំពិនិត្យ​វិសោធនកម្ម​ច្បាប់​ស្តីពីបក្សនយោបាយ​

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧​នេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​សេចក្តីស្នើ វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​សូមបញ្ជាក់ថា ការស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ បានធ្វើ​ឡើង បន្ទាប់ពី មេដឹកនាំ​កំពូល​របស់ គណបក្សកាន់អំណាច សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ សប្តាហ៍​មុន បាន​ព្រមាន​ជាថ្មី​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ស្នើឱ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី​គណបក្សនយោបាយ ជាថ្មី​ម្តងទៀត ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​ទណ្ឌិត ឬ​អ្នកទោស អាចធ្វើ​សកម្មភាព នយោបាយ​តាមតែ​ចិត្ត​៕

fn-2017-07-06-09-14-09-1

​

តុលាការ​សម្រេច​ឃុំខ្លួន​ឃាតករ​សម្លាប់​បុគ្គលិក​អ៊ីនធឺណិត​នៅ​ក្រុង​តាខ្មៅ

​ខេត្តកណ្ដាល ៖ កាលពី​រសៀល​ម្សិលមិញ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​លោក ទី សំណាង បានសម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ជនដៃដល់​ដែល​បាន​ចាក់​សម្លាប់​យុវជន​ជា​បុគ្គលិក​ហាង Internet នា​ក្រុង​តាខ្មៅ​។ នេះ​បើ​ការ​ឲ្យ​ដឹង​ពី​លោក សូ សារិន ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្ដាល​។​
​ជនសង្ស័យ​ត្រូវបាន​លោក​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី សម្រេច​ចោទប្រកាន់​ពីបទ «​ឃាតកម្ម​គិតទុក​ជាមុន​» តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​ឃាតកម្ម​គិតទុក​ជាមុន កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត ប្រសិនបើ​តុលាការ​រកឃើញថា ជនសង្ស័យ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​។​
​ជនសង្ស័យ អ៊ឹង ចាន់​រតនៈ អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ស្រុកកំណើត​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែលមាន​ប្រពន្ធ និង​កូន​ម្នាក់ បាន​ងប់​ង​ល់​នឹង​ហ្គេម Internet រហូត​យក​ម៉ូតូ​ឪពុកមា​របស់ខ្លួន​ទៅ​បញ្ចាំ​បាន​ប្រាក់​១,១០០​ដុល្លារ ហើយ​យកទៅ​លេង​ហ្គេម​រហូត​ចាញ់​អស់​ទៀត ទើប​ចុងក្រោយ​រៀបចំ​គម្រោង​សម្លាប់​ជនរងគ្រោះ​តែម្ដង​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ រ័ត្ន ពុទ្ធ​ថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​ហាង Internet (​មាន​ហ្គេម​តាម​អន​ឡាញ​) និង​ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ឪពុក​ឈ្មោះ រ័ត្ន វាសនា និង​ម្តាយ​ឈ្មោះ ឆាយ មុំ​៕

fn-2017-07-05-15-14-51-0

​fn-2017-07-05-17-34-01-0

លោក គីម ជុង​អ៊ុន ៖ ការបាញ់​មី​ស៊ី​ល ICBM ជា​កាដូ​បុណ្យ​ឯករាជ្យ​ជាតិ​ជូន​ទីក្រុង​វ៉ាស៊ីនតោន

​សេ​អ៊ូ​ល ៖ កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​និយាយថា មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប ICBM ដែល​ខ្លួន​បាន​បាញ់​សាកល្បង​នោះ​គឺជា​កាដូ​កែ​អផ្សុក​ផ្ញើជូន​ទីក្រុង​វ៉ាស៊ីនតោន នាឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​អាមេរិក កាលពី​ថ្ងៃទី​០៤ ខែកក្កដា​។ នេះ​បើ​យោងតាម​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ។​
​លោក គីម ជុន​អ៊ុន បាន​បញ្ជាក់ថា មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប ICBM ដែល​យើង​បាន​បាញ់​សាកល្បង គឺមាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ស្របតាម​បច្ចេកវិទ្យា​កំដៅ ស្ថេរភាព​រចនាសម្ព័ន្ធ ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដើម្បី​ចូលក្នុង​លំហ​អាកាស​ដោយ​គ្មាន​ការ​ខូ​ត​ខាត​អ្វី​ទាំងអស់​… មិនតែប៉ុណ្ណោះ​ជោគជ័យ​នេះ វា​ប្រៀបបាន​ទៅនឹង​កាដូ​កែ​អផ្សុក​ផ្ញើជូន​សហរដ្ឋអាមេរិក​សម្រាប់ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ ទី​០៤ ខែកក្កដា​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​កាលពី​ថ្ងៃ​អង្គារ​កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន​បាន​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប Hwasong-14 ក្រោម​ការត្រួតពិនិត្យ​ដោយផ្ទាល់​ពី​សំណាក់ មេដឹកនាំ​កំពូល​លោក គីម ជុង​អ៊ុន​៕

Kim-Jong-un-North-Korea-Nuclear-Weapons-Nuke-Missile-Launch-2017-ICBM-War-Warn-Pyongyang-574757

​

រយៈពេល​៤​ថ្ងៃ​ពលករ​ខ្មែរ​ជាង​១​ពាន់​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មកវិញ​តាម​ច្រក​ដូង​

​ដោយ ៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង ៖ គិត​ត្រឹម​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២​រហូតមកដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ​អាជ្ញាធរ​ថៃ​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ចំនួន​១២៧៩​នាក់មក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​ស្ថិត​ក្នុងស្រុក​កំរៀង ។
លោក មុយ សា​លឹ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំរៀង​បានបញ្ជាក់​ប្រាប់​សា​ព័​ត៍​មាន​មេគង្គ​ប៉ុស្តិ៍​អោយដឹងថា​៖​ក្នុង​រយះពេល​៤​ថ្ងៃ​នៃ​ការចាប់​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​១២៧៩​នាក់​របស់​អាជ្ញាធរ​ថៃ​មកកាន់​ប្រទេស​កម្ពុជា​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​នៃ​ស្រុក​កំរៀង​ក្នុងនោះ​មាន ៖ នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៧​មាន​ចំនួន​៤៤៥​នាក់ ក្នុងនោះ​ស្រី​១៨៦​នាក់​និង​កុមារ​១១​នាក់​។ នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៧ មាន​ចំនួន​៤៨៨​នាក់ ក្នុងនោះ​ស្រី​១៣០​នាក់ និង​កុមារ​១៤​នាក់​។ នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧ មាន​ចំនួន​១២៧ ក្នុងនោះ​ស្រី​២៩​នាក់ និង​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៧ មាន​ចំនួន​២១៩​នាក់ ក្នុងនោះ​ស្រី​៧២​នាក់ និង​កុមារ​៧​នាក់​។​
​សរុប​ពលករ​ខ្មែរ​ចំនួន​១២៧៩​នាក់​ក្នុងនោះ​មាន​ស្រី​ចំនួន ៤៧៣​នាក់​នឹង​ក្មេង​តូច​៤៧​នាក់​។​
លោក​បន្តថា​៖​ការដែល​អាជ្ញាធរ​ថៃ​បញ្ជូន​ក្រុម​ពលករ​ខ្មែរ​អោយ​វិល​ត្រឡប់មក​កម្ពុជា​វិញ​ក្នុង​គោលបំណង​គឺ​ដើម្បីអោយ​ពួកគាត់​បានមក​បំពេញ​បែបបទ​លិខិតស្នាម​អោយបាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​កា​ងារ​របស់​ប្រទេស​គេ​ព្រោះ​កន្លងមក​ពលករ​ខ្មែរ​ភាគច្រើន​បាន​លួច​ឆ្លងដែន​តាមរយះ​មេខ្យល់​ដោយ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​និង​មួយចំនួនទៀត​ធ្វើការ​ខុសពី​កន្លែង​គោលដៅ​ដែល​បាន​ចុះ​នៅក្នុង​សៀវភៅ​ការងារ​៕

19723966_1901833290055232_699042548_o19723988_1901833283388566_1153590937_o 19748024_1901833280055233_969971383_o

​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​ថ្នាំញៀន​៩​កញ្ចប់​បញ្ជូនទៅ​តុលាការ​

​ដោយ ៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង ៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​សហការ​ជាមួយ​ក្រុម​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​មួយ​ករណី​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​ថ្នាំញៀន​៦​កញ្ចប់​បញ្ជូនទៅ​តុលាការ​។​
លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​អោយដឹងថា នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុងករណី​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១៤ និង​៣០​នាទី ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។​
​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ ផាត់ ថន ហៅ វន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។ ចំណែក វត្ថុតាង​ដកហូត​បានរួម​មាន ៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៦​កញ្ចប់ ទម្ងន់​៩,៤១​ក្រាម អំពូល​ទែ​រ​ម៉ូ​ម៉ែត្រ​កែច្នៃ​សំរាប់​ជក់​ថ្នាំញៀន​ចំនួន​១
​ដប​កែច្នៃ​សំរាប់​ជក់​ថ្នាំញៀន​ចំនួន​១ និង​ដែកកេះ​ចំនួន​៣
បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕

19832408_1901832020055359_1726910049_n19832484_1901832046722023_563410168_n 19858554_1901832010055360_1625260327_n

​

ប្រជាពលរដ្ឋ​ចាប់​ជនសង្ស័យ​​គាស់​សោ​បន្ទប់​​ប្រគល់​ឲ្យ​សមត្ថកិច្ច​

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្និ​ង​ចំណោម​បក្សពួក​៣​នាក់​ដែល​បានធ្វើ​សកម្មភាព​គាស់​សោ​បន្ទប់​ជួល​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ហើយ​ប្រគល់អោយ​សម្ថ​កិច្ច​។ ហេតុការណ៍​ការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៤ និង​១០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៧១ ក្នុងភូមិ​ចំរើន​ផល​២​សង្កាត់​បឹងទំពុន ខ​ណ្ខ​មានជ័យ រាជធានី​ភក​នំ​ពេញ​។​
​តាម​សម្តី​ពី​ជនរងគ្រោះ​ដែលមាន​ឈ្មោះ ជា បុរី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ​ធ្វើកា​នៅ​ក្លឹប​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​បាន​ប្រាប់​អោយដឹងថា​មុនពេល​កើតហេតុ​ដោយ​រូបគាត់​បានចេញ​ពី​ធ្វើការ​វិញ​ហើយ​បានធ្វើ​ដំណើរ​មក​ជិត​ដល់ផ្ទះ​វី​ញ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​កំពុងតែ​អង្គុយ​នៅលើ​ម៉ូតូ​ពេលនោះ​រូបគាត់​មានកា​សង្ស័យ​បាន​ទាញ​ខ្សែរ​ក្រវាត់​ដើរ​ចូលទៅ​ក៏ត្រូវ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញ​ពេលនោះ​ក៏​ស្រាប់​តែមាន​បក្ស​ពួកវា​ម្នាក់ទៀត​បាន​បាន​ចេញពី​ក្នុង​បន្ទប់​គាត់​ពេលនោះ​រូបគាត់​បាន​ដេញតាម​មកដល់​ខាងមុខ​ផ្លូវ​២៧១​ក៏មាន​អ្នកធ្វើដំណើរ​តាមផ្លូវ​បាន​ជួយ​ដេញចាប់បាន​ម្នាក់​ស្វាគមន៍​ម្នាក់​១​ដៃ​១​ជើង​បែកក្បាល​នៅសល់តែ​ដង្ហើម​ចង្រឹត​ហើយ​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។​
​លោក​អនុសេនីយ៍ទោ ឈី​ន ចំរើន នាយប៉ុស្តិ​បឹងទំពុន​បានអោយដឹងថា ​ជន​ស​ង្ស​យ័​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ ឃឹម ដា​វុ​ធ ហៅ ដា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​ជាងផ្សារដែក​ម្តុំ​ទឹកថ្លា​ស្រុកកំណើត​នៅ​ភូមិ​ក្រោលគោ​សង្កាត់​គឺ​ឡូ​ម៉ែត្រ​លេខ​៦​ខ​ណ្ខ​ឬ​ស្សី​កែវ​នៅពេល​កម្លាំង​ល្បាត​បានឃើញ​ជនសង្ស័យ​ត្រូវបាន​ប្រជាពលរដ្ឋ​កំពុងតែ​នាំគ្នា​វាយ​បាន​យកមក​ប៉ុស្តិ​និង​នាំទៅ​ដេរ​របួស​និង​សាកសួរ សម្ភា​រះ​ដែល​ជនសង្ស័យ​យកបាន​នោះ​មាន​ខោអាវ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុងតែ​សាកសួរ និង​កសាង​សុំ​ណុំ​រឿង​បញ្ចូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ចាត់កា​តាមផ្លូវ​ច្បាប់​៕

19718833_1901472810091280_1407791252_o19724181_1901472800091281_1074298738_o 19747819_1901472806757947_154796521_o 19749694_1901472803424614_1387599523_o

​

តុលាការ​កំពូល​ច្រានចោល​ការប្តឹង​សុំ​នៅក្រៅ​ឃុំ​របស់លោក គឹម សុខ​

​រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នៅថ្ងៃនេះ បានសម្រេច ច្រានចោល​ការប្តឹង​ជំទាស់​សុំ​នៅក្រៅ​ឃុំ​របស់លោក គឹម សុខ ដោយ​រក្សា​តម្កល់​ការ សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល​។​
​លោក គឹម សុខ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ឃុំខ្លួន ក្រោម​ចោទប្រកាន់​ពីបទ​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​ជាអាទិ៍ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ កាលពី​ខែមីនា ឆ្នាំ​២០១៧ កន្លងទៅនេះ បន្ទាប់ពី​មេធាវី​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានដាក់​ពាក្យបណ្តឹង​មួយ​ទៅ​តុលាការ​។ ការសម្រេច​ឃុំខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី លោក គឹម សុខ និយាយ​វាយប្រហារ​លើ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាន​កម្ពុជា​ថា ជា​អ្នករៀបចំ​ឃាតកម្ម​លើ លោក​បណ្ឌិត កែម ឡី ៕

fn-2017-07-05-07-12-17-0

​

សម្តេច ស ខេង ប្រាប់​អង្គការ COMFREL និង NICFEC បញ្ឈប់​សកម្ម​ភាពខុស​ច្បាប់​

​រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​បទបញ្ជា​ឱ្យ​អង្គការ COMFREL និង NICFEC បញ្ឈប់​សកម្ម​ភាពខុស​ច្បាប់ ទាក់ទង​បន្ទប់​ស្ថានការណ៍​។​
​សម្តេច ស ខេង តាមរយះ​លិខិត​មួយច្បាប់​ផ្ញើ​ទៅកាន់​ប្រធាន​អង្គការ​ទាំងពីរ ខាងលើ បាន​បញ្ជាក់ថា ការបង្កើត​បន្ទប់​ស្ថានការណ៍​ស្តីពី​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ពី​អង្គការ និង​សមាគម​ប្រមាណ​ចំនួន​៤០ ជា​សមាជិក គឺ​អនុវត្ត​ផ្ទុយទៅនឹង​បទ​ប្បញត្តិ​នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន រដ្ឋាភិបាល​៕

b785b9bc-9786-40e1-8b45-d77476b1c3c4fn-2017-07-04-20-15-03-0fn-2017-07-04-20-15-03-1

​

ចិនចេញមុខ​ថ្កោលទោស​​ការបាញ់​ផ្លោង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង​

​ប៉េកាំង ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក Geng Shuang បាន​ថ្លែងថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បានចេញ​មុខ​ថ្កោលទោស​កូរ៉េខាងជើង ចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប ICBM ជា​លើក ព្រមទាំង​ចាត់ទុកថា វា​គឺជា​ទង្វើ​រំលោភ​ដំណោះស្រាយ​អង្គការសហប្រជាជាតិ ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​។ ទន្ទឹម​នោះ​ចិន នៅតែ​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់ និង​អត់ធ្មត់​។​
​ចំណែកឯ​យោធា​កូរ៉េខាងត្បូង ក៏បាន​ឱ្យដឹង​ដែរ​ថា មី​ស៊ី​ល Hwasong-14 នេះ​អាច​ហោះ​បាន​រយៈកម្ពស់ ២,៣០០​គីឡូម៉ែត្រ តែបើ​គេ​បាញ់​វា​ចេញពី​មុំ​ស្ដង់ដារ នោះ​វា​អាច​ហោះ​បាន​រយៈកម្ពស់ ៦,០០០​គីឡូម៉ែត្រ ឯណោះ​។ ទោះបីជា​យ៉ាងណា​នៅមុន​ការអះអាង​នេះ សហរដ្ឋអាមេរិក​បាន​ស​ន្និ​ដា្ឋ​ន​ថា មី​ស៊ី​ល​នេះ​គ្រាន់តែ​ជា​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ប៉ុណ្ណោះ ហើយក៏​មិនអាច​គំរាម​អ្វី​ដល់​សន្តិសុខ​ជាតិ​អាមេរិក​ដែរ​។​
​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប Hwasong-14 ក្រោម​ការត្រួតពិនិត្យ​ដោយផ្ទាល់ ពី​សំណាក់​មេដឹកនាំ​កំពូល លោក គីម ជុង​អ៊ុន​គ្រាប់​មី​ស៊ី​ល​នេះ បាន​ត្រូវ​ចេញ​នៅ​ម៉ោង​ប្រមាណ ៩ និង​៤០​នាទី​ព្រឹក (​ម៉ោង​នៅ​ទីក្រុង​សេ​អ៊ូ​ល​) ចេញពី​តំបន់ Panghyon នៃ​ខេត្ត Pyongan ខាងជើង ហើយ​វា​អាច​រត់​បាន​ចំងាយ ៩៣៣ គីឡូម៉ែត្រ ព្រមទាំង​អាច​ហោះ​បាន​រយៈកម្ពស់ ដល់​ទៅ ២,៨០២​គីឡូម៉ែត្រ ក្នុង​រយៈពេល​៣៩​នាទី មុននឹង​ធ្លាក់ចូល​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ជប៉ុន​៕

fn-2017-07-04-15-51-30-1fn-2017-07-04-15-51-30-0

​

រថយន្ត​ដឹក​កម្មករ​ដាច់​រ៉ូ​ទី​រេ​ចង្កូត​ទៅបុក​ខ្លោងទ្វារ​សាលា​

ខេត្តស្វាយរៀង ៖ ​​កម្ម​ករិនី​រោង​ប្រមាណ​៩​នាក់បានរងរបួស ​និង​កម្មករ​មួយចំនួនទៀត​ភ័យញ័​រន្ធត់​ខ្លួន​ដូច​កូន​សត្វ​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ដោយសា​តែ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​ដាច់​រ៉ូ​ទី​ចង្កូត​រេ​ទៅបុក​ខ្លោងទ្វារ​អនុវិទ្យាល័យ​ហ៊ុនសែន​ស្វាយ​តា​យាន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​ស្វាយ​តា​យាន ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​
​បើតាម​ប្រជាពលរដ្ឋ​ដែល​មក​មើល​កន្លែង​ហេតុ​ការ​នេះ​បាន​និយាយថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ចំណុះ​២​តោន​កន្លះ​ពណ៌ ពាក់​ស្លាក​លេខ ភ្នំពេញ 3D 4170​បើកបរ​ដោយ​ឈ្មោះ ជា ដាំ អាយុ ប្រហែល ៥០ មុខរបរ​ដឹក​កម្មក​រ​កម្មការិនី​រោងចក្រ​មាន​ទីលំនៅ ភូមិ របើស ឃុំ ខ្សែ​ត្រ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង​ដឹក​មនុស្ស​ពេញ​រថយន្ត​ធ្វើដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ​ស្រាប់តែ​ដាច់​រ៉ូ​ទី​រេ​ចង្កូត​ទៅបុក​និង​របង​សាលា​បណ្តាលអោយ​អ្នកជិះ​លើ​រថយន្ត​ខាងលើនេះ​បោក​ខ្ទុប​គ្នា​តែ​សំណាងល្អ​មាន​អ្នករងរបួស​៩​នាក់ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​ជី​ភូ​ដើម្បី​ធ្វើការ​សង្គ្រោះ ។​
​ករណី​បណ្តាលមកពី​ដាច់​រ៉ូ​ទី​រថយន្ត​គឺ​កើតមាន​រហូត​និង​បណ្តាលអោយ​កម្មករ​កម្ម​ការ​នី​រងគ្រោះ​របួសធ្ងន់​ស្រាល​ជាច្រើន​នាក់​ផងដែរ​កន្លងមកនេះ​។ ប្រជាពលរដ្ឋ​បានធ្វើ​ការរិះគន់​ដល់​អ្នកបើក​មិនអោយ​ចិត្ត​ទុកដាក់​ក្នុងការ​រ​ពិនិត្យ​យានយន្ត​របស់ខ្លួន​នោះទេ ហើយ​អោយតែ​បង្ក​និង​មាន​គ្រោះថ្នាក់​អាង​តែ​រត់ចោល​ប៉ុណ្ណោះ បើ​លុយ​វិញ​សឹងតែ​ដល់​ខែ​ពុំទាន់​ផង​។​
​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​សូមអោយ​សម្ថ​កិច្ច​គួរ​មាន​វិធានការ​ចំពោះ​អ្នកបើកបរ​អោយបាន​ម៉ត់ចត់​ជាពិសេស​រថយន្ត​ចាស់ៗ​នៅតែ​អោយ​បន្ត​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ទាំងនេះហើយ​ធ្វើអោយ​ពួកគាត់​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​កូន​របស់​ពួកគាត់ និង​ខាតបង់​ពេលវេលា​ផង​នោះ​៕

19832740_1901347026770525_480330828_n19758410_1901347003437194_2072522771_n19758233_1901347000103861_215376245_n

​

លោក នាង វណ្ណា មេ​គយ​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ កំពុង​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​យ៉ាងច្រើន​ដោយសារ​អំពើពុករលួយ​?

​ខេត្តក្រចេះ ៖ មេ​គយ​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​ឡឺ លោក នាង វណ្ណា នៅ​ស្រុក​ស្នួល សប្បាយចិត្ត​ទទួល​លុយខ្មៅ​ងងឹត​ពីបទ​ល្មើស​ព្រៃឈើ​ទាំង​ថ្ងៃ​ដោយ​ផ្សំ​គំ​និត្យ​ជាមួយ​មេ​ឈ្មួញ​និង​ឡានរ​ម៉ក​ដឹក​បន្លែ​ផ្លែឈើ​របស់​វៀតណាម​។​
​ទោះបី​អំណាច​ជា​មេ​សាខាគយ​យ៉ាងណាក៏ដោយ លោក នាង វណ្ណា នូវតែមាន​ឥទ្ធិពល​ក្នុងការ​បញ្ជា​ទៅឱ្យ​មេ​គយ​ច្រកទ្វារ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ឲ្យ​ធ្វើតាម​បង្គាប់​និង​សប្បាយចិត្ត​ទទួល​លុយខ្មៅ​ងងឹត​ពីបទ​ល្មើស​ព្រៃឈើ​ពី​ក្រុម​ឈ្មួញ​ឈើ​ទាំងនោះ ។​
​ជាក់ស្តែង​នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ ក្បួន​រថយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង​របស់​លោ​ឧកញ៉ា ជ័យ បាន​ឆ្លងកាត់​ព្រំដែន​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ បាន​ដោយ​រលូន​ដោយ​គ្មាន​ការបង្ក្រាប​។​
​ទង្វើរ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ឈឺចាប់​ជាខ្លាំង​ដោយ​មេ​គយ​រដ្ឋាករ​ឈ្មោះ នាង វណ្ណា រូបនេះ មិនដែល​គិតពី​ផលប្រយោជន៍​ជាតិ​គិតតែ​ពី​រឿង​បុគ្គល ដូចជា​បន្លែ ផ្លែឈើ ដឹក​ចេញពី​វៀតណាម​យ៉ាង​អាណាធិប្បតេយ្យ ដោយ​មិន​គិត​ងើប​ក្បាល​អើត​ពិ​នឹ​ត្យ​ទាល់តែសោះ ដោយ​ដេក​ចាំតែ​យកលុយ ដោយ​ជួនកាល​មិន​ចេញ​សំបុត្រ​ទេ ដោយ​យកលុយ​នោះ​ដាក់​ហោប៉ៅ​តែម្ដង ។​
​ទំនិញ​វិនិយោគ​ជា​ផលិតផល​ក្នុងស្រុក ហើយ​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ​ដដែល​ប្រភពពី​ឈ្មួញ​និង​មន្ត្រី​និយាយថា ក្នុង​មួយថ្ងៃៗ​ប្រភេទ​ឡាន​យី​ឌុប​ដឹកទំនិញ​ត្រូវបាន​ផ្ទេរ​ជាប្រចាំ​នៅ ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ដែល​ទំនិញ​ទាំងនោះ សុទ្ធតែ​បង់ពន្ធ​នាំចូល​ខ្ពស់ ហើយ​ផលិត​នៅក្នុង​ប្រទេស​ចិន ដែល​គេ​ដឹងថា លោក នាង វណ្ណា អតីត​ជា មេ​គយ​ច្រកទ្វារ​ត្រពាំង​ស្រែ​-​វ៉ា​លឺ និង​បច្ចុប្បន្ន​ជា​មេ​សាខាគយ​ខេត្តក្រចេះ​ថ្មី នូវតែមាន​អំណាច​ក្នុងការ​បញ្ជា និង​បង្កើត​ឱ្យ មាន អំពើពុករលួយ​ដោយសារតែ​ទំនិញ​ខ្លះ​មិនបាន​បង់ពន្ធ​នាំចូល ព្រោះតែ​ក្រុម​មេ​ឈ្មួញ​ទាំងនោះ សុទ្ធសឹង​ជា​ម៉ូយ​ចាស់ ត្រូវដង​ត្រូវផ្លែ ជាមួយនឹង​លោក នាង វណ្ណា នោះ ។​
​តាម​មន្ត្រី​បាន​និយាយ​ផងដែរ​ថា ក្នុង​មួយខែៗ លោក នាង វណ្ណា រក​សំ​ណូ​ល​បាន​រាប់ម៉ឺន​ដុល្លារ សម្រាប់​ការត្រួតពិនិត្យ​ឯកសារ​ចុះ​ប្រតិវេទន៍​ទៅលើ​ទំនិញ​វិនិយោគ​នាំចូល និង​ទំនិញ​នាំចូល​បង់ពន្ធ​តែប៉ុណ្ណោះ កាល​នៅ​ជា​អតីត​មេ​គយ​ច្រកទ្វារ​ត្រពាំង​ស្រែ​-​វ៉ា​លឺ លុះ​មក​ក្លាយជា​មេសា​ខា​ហើយ​អំណាច​រកលុយ​ក្រោម​តុ​របស់គាត់​ក៏​នៅ តែមាន​ឥទ្ធិពល​ទៅលើ​ច្រក​នោះ និង​ច្រក​ដទៃទៀត​យ៉ាង​មាន​ប្រសិទ្ធភាព​លើស​មុន​ទៅទៀត ។​
​មន្ត្រី​ប្រភព​ទម្លាយ​ថា លោក នាង វណ្ណា ត្រូវបាន​ចំណាយ​ប្រាក់​ក្នុង​មួយខែៗ​យ៉ាងច្រើន​បែងចែក​មក​ថ្នាក់លើ និង​បែង ចែក​សម្រាប់​ក្រុមមន្ត្រី​គយ​ដែល​គាត់​បាន​ប្រើប្រាស់​ក្នុង ការប្រមូលប្រាក់​មិន​ប្រក្រតី​ទោ​លើ​ឯកសារ​ចុះ​ប្រតិវេទន៍​គយ​ដើម្បី​ជា ខែល​ទប់​ការឡើង​តំណែង​៕

19692305_1901087670129794_2021997113_n19692236_1901085936796634_660957652_n19692341_1901085920129969_711339793_n

​