All posts by មេគង្គ ប៉ុស្តិ៍

ទៅ​បង់សំណាញ​ ជំងឺ​រើ​ឡើង​ប្រកាច់​ធ្លាក់ទឹក​ជាប់​នឹង​សំណាញ​ស្លាប់​

ភ្នំពេញ​៖​បុរស​មាន​ជំងឺ​តេ​តា​ណុ​សម្នាក់​ទៅ​បង់សំណាញ់​ប្រកាច់​ធ្លាក់ចូល​ទឹក​ជាប់​នឹង​សំណាញ់​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ត្រង់ចំណុច​ស្ទឹង​ព្រែក​ត្នោត ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​យោងតាម​សាក្សី​ដែល​បានឃើញ​ហេតុ​ការ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាត់​ជនរងគ្រោះ​ប្រហែល​មួយ​ម៉ោង​មានការ​សង្ស័យ​ក៏​នាំគ្នា​ដើររក​ទៅដល់​កន្លែងកើតហេតុ​ខាងលើ​ក៏បាន​ប្រទះឃើញ​ដៃ​ជនរងគ្រោះ​ជាប់​និង​សំណាញ់​នៅក្នុង​ទឹក​ក៏បាន​នាំគ្នា​លើកឡើង​ហើយ​និង​ធ្វើ​ចលនា​ស​ង្ក្រោះ​បឋម​តែ​អកុសល់​ជន​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។ សព​បុរស​ខាងលើ​មានឈ្មោះ ទូច មុន្នីរ​ត្ន័ អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅពិនិត្យ​សព​បុរស​ខាងលើ​បាន​សន្និដ្ឋានថា សព​ខាងលើ​ពិតជា​លង​ទឹក​ស្លាប់​ពិតប្រាកដ​មែន​ពុំមែន​ជា​ករណី​ឃាតកម្ម​នោះទេ ហើយ​សព​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

16709536_1830847813820447_498849989_o16586608_1830847807153781_185527872_o 16586858_1830847810487114_329522349_o

ឧទ្ធរណ៍​សម្រេច​តម្កល់​ទោស​លោក សម រង្ស៊ី នៅ​ដដែល​ទាក់ទង​បណ្តឹង​សម្តេច ហ៊ុន សែន​

​រាជធានី​ភ្នំពេញ​៖​សាលាឧទ្ធរណ៍ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ករណី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចោទថា Facebook Like សម្តេច​តេ​ជោ ដែល​កើន​យ៉ាង​សន្ធឹកសន្ធាប់ បានមកពី​ការទិញ ឬ ក្លែងបន្លំ ។ ប៉ុន្តែ​ប្រសិនបើ​មេធាវី​មិន​សុខចិត្ត​អាច​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បាន​។​
​គួ​រម្លឹកថា សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់ ចំពោះ​លោក​សម រង្ស៊ី ចំនួន​១០​លាន​រៀល និង​សង​សំណង​ជំងឺ​ចិត្ត ដល់​ដើមបណ្ដឹង​ចំនួន​១៥​លាន​រៀល រឿង​ចោទថា Facebook Like សម្តេច​តេ​ជោ ដែល​កើន​យ៉ាង​សន្ធឹកសន្ធាប់ បានមកពី​ការទិញ ឬ​ក្លែងបន្លំ​៕

download-3

ក្រុង​ចាប់ផ្តើម​ស្ថាបនា​សួនច្បារ​ប្រជាធិបតេយ្យ​នៅ​ខណ្ឌឫស្សីកែវ​

រាជធានី​ភ្នំពេញ​៖​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ស្ថាបនា​សួនច្បារ​ប្រជាធិបតេយ្យ ដែលមាន​ទីតាំង​ស្ថិតនៅ សួនច្បារ​សូគីម៉ិច ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ការស្ថាបនា​នេះ គឺ​ចាប់ផ្តើម​កាលពី​ម្សិលមិញ​។ សួនច្បារ​នេះ​ស្ថាបនា​ឡើង ដោយ​បែង​ចែកជា ទីធ្លា​កា​រឺ​ឡា សួនច្បារ ចំណតរថយន្ត បង្គន់​អនាម័យ បង្គោល​ហ្វា​បំភ្លឺ និង​បង់​អង្គុយ សម្រាប់​ប្រជាពលរដ្ឋ​លំហែ​កំសាន្ត​។​
​គួរ​បញ្ជាក់ថា នាឱកាស​អបអរសាទ​រ ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៨ ដែល​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ផ្តល់​ទីតាំង​វត្តភ្នំ និង​ទីលាន​ប្រជា​ធិ​បេ​តយ្យ សម្រាប់​ការសម្តែង​សិល្បៈ ការប្រគំ​តន្ត្រី​ជនពិការ ដើម្បី​កាត់បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍ តាមផ្លូវ​សាធារណៈ ហើយ​បង្វែរ​ទៅ​លាន​ប្រជាធិបតេយ្យ​ទៅ​សាងសង់​នៅ​ខណ្ឌឫស្សីកែវ​វិញ​៕

fn-2017-02-09-09-13-06-3fn-2017-02-09-09-13-06-2fn-2017-02-09-09-13-06-1

រិះគន់​ផ្អើល​ទៀតហើយ រឿង​លោក ឈូក បណ្ឌិត ចេញពី​ពន្ធនាគារ​

​រាជធានី​ភ្នំពេញ​៖​អតីត​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត ដែល​បាញ់​ទៅលើ​កម្មការិនី​៣​នាក់​ឱ្យ​រងរបួស​នោះ បាន​ចាក​ចេញពី​ពន្ធនាគារ​ហើយ កាលពី​ម្សិលមិញ បន្ទាប់ពី​អនុវត្ត​ទោស​រួចរាល់​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​។​
​លោក ឈូក បណ្ឌិត ត្រូវបាន​តុលាការខេត្ត​ស្វាយរៀង កាត់ទោស​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំកន្លះ ពីបទ​បាញ់ប្រហារ​ទៅលើ​កម្មការិនី​៣​នាក់ ឱ្យ​រងរបួស​ដោយ​អ​ចេតនា​។ តុលាការ​ក៏​តម្រូវ​ឲ្យ​អតីត​អភិបាលក្រុង​បាវិត​រូបនេះ បង់ប្រាក់​សំណង ទៅ​ឲ្យ​ជនរងគ្រោះ​ទាំង​៣​នាក់​សរុប ៣៨​លាន​រៀល​ផងដែរ​។​
​យ៉ាងណាក៏ដោយ លោក ឈូក បណ្ឌិត បាន​រត់គេចខ្លួន​ពី​ការ​តាម​ចាប់ របស់​សមត្ថកិច្ច​អស់​ពេល​៣​ឆ្នាំ ហើយ​បានប្រគល់​ខ្លួន​ឱ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៥ បន្ទាប់មក​សមត្ថកិច្ច​បញ្ជូន​ភ្លាមៗ ទៅកាន់​តុលាការ ។​
​មជ្ឈដ្ឋាន​ទូទៅ​នៅតែ​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​អំពី​ករណី​លោក ឈូក​បណ្ឌិត​នេះ ខណដែល​គេ​ថា លោក ឈូក បណ្ឌិត មិនបាន​ជាប់ឃុំ ហើយ​អនុវត្ត​ទោស​ដូច​ករណី​ទណ្ឌិត​ដទៃទៀត​នោះទេ ។ ប៉ុន្តែ​ទណ្ឌិត​រូបនេះ​មានតែ​ឈ្មោះ​នៅក្នុង​គុគ​ប៉ុណ្ណោះ ព្រោះ​មាន​អ្នក​ដឹក​នឹង​ធ្លាប់​ជួប​លោក ឈូក បណ្ឌិត នៅ​ខាងក្រៅ​ពន្ធនាគារ​ជា​បន្តបន្ទាប់​អំឡុងពេល​នៃ​ការអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​នោះ ៕

fn-2017-02-08-17-12-59-0

ក្លឹប​ធំ​២​នៅ​តំបន់​អឺរ៉ុប​ប្រជែង​គ្នា​ទិញ Victor Lindelof

​បាល់ទាត់​៖​ខ្សែការពារ​ក្រុម Benfica កីឡាករ Victor Lindelof ត្រូវបាន​គេ​រាយការណ៍​ថា​កំពុងតែ​មានការ​ទាក់ទាញ យកចិត្តទុកដាក់​ពី​សំណាក់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ក្រុម Barcelona ។​
​កាលពី​ក្នុងអំឡុង​ទីផ្សារ​កីឡាករ​បើក​នា​ខែមករា កីឡាករ Victor Lindelof ត្រូវបាន​ផ្សារភ្ជាប់​យ៉ាងខ្លាំង​ក្នុង​ផ្លាស់​ទៅកាន់ Manchester United ប៉ុន្តែ​ការផ្ទេរ​ត្រូវបាន​បញ្ចប់​ទៅវិញ ខណៈដែល​លោក Jose Mourinho ជំនឿ​នៅ​តំបន់​ការពារ​ដែលមាន​ស្រាប់​របស់គាត់​អាច​ទុកចិត្តបាន​នោះ​។​
​ទោះជា​យ៉ាងណាក្តី ប្រភពព័ត៌មាន O Jogo បាន​ឲ្យ​ដឹងថា គូប្រជែង​របស់​ពួកគេ​ជាមួយ​ក្រុម Barcelona ដែល​កំពុង​តែមាន ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ ដោយ​ក្លិប​យក្ស​កាតា​ឡាន បានរៀបចំ​ផ្តល់ជូន​តម្លៃ​៥០​លាន​ផោន ក្នុង​គោលបំណង​ដើម្បី​ជំរុញ​កិច្ចព្រមព្រៀង​នេះ​ឲ្យ​ឆាប់ ។​
​សូមជម្រាបថា កីឡាករ​សញ្ជាតិ​ស៊ុយអែត​រូបនេះ បានបង្ហាញ​ខ្លួន​ចំនួន ២៥​លើក​ក្នុង​ការប្រកួត​ទាំងអស់​ឲ្យ Benfica នៅ​រដូវ​កាល​នេះ ៕

Lendelof

សម្តេច​តេ​ជោ​ប្រតិកម្ម​អ្នក​ឃោសនា​ប្រាប់​ប្រជាពលរដ្ឋ​ថាបើ​គេ​ឈ្នះ​នឹង​លុប​បំណុល​

​រាជធានី​ភ្នំពេញ​៖​សម្តេច ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង ចំពោះ​អ្នកនយោបាយ​ទាំងឡាយណា​ដែល​ដើរ​ឃោសនា​ថា បើ​ពួកគេ​ឈ្នះឆ្នោត​នឹង​លុប​បំណុល​ដែល​ប្រជាពលរដ្ឋ​ជំពាក់​ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ។ ទន្ទឹម​នោះ​សម្តេច​ក៏បាន​បញ្ជារ​ឲ្យ​មានការ​ចាប់ខ្លួន​អ្នកនយោបាយ​ទាំងនោះ​ថែមទៀត ។​
​សម្តេច ហ៊ុន សែន ថ្លែងថា ការឃោសនា​បែបនេះ គឺជា​ការបោក​បញ្ឆោត​ប្រជាពលរដ្ឋ ដើម្បី​តែ​សន្លឹកឆ្នោត​ដែល​ត្រូវ​ចាប់​បញ្ជូនទៅ​តុលាការ​។ សម្តេច​បញ្ជាក់ថា បើ​ថា​បទល្មើស​ជាក់ស្តែង គឺថា​ចាប់​នៅនឹងកន្លែង​តែម្តង អ្នក​ឯក​ដើរ​បោកប្រាស់​ធ្វើ​អ្វី ព្រោះ​វា​បោកប្រាស់​រាល់ថ្ងៃ​ថា “​សូម​បោះ​ឱ្យ​ខ្ញុំ​ទៅ ខ្ញុំ​ឈ្នះ ខ្ញុំ​នឹង​លុបចោល​បំណុល​ហ្នឹង​” អញ្ចឹង​យើង​លេង​អាហ្នឹង​ឱ្យ​ធ្ងន់ ចាប់ចង​ស្លាបសេក​ហើយ​បញ្ជូនទៅឱ្យ​តុលាការ​កាត់ទោស​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​បែបនេះ ក្នុងឱកាស​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លងទៅនេះ ។​
​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​លើកឡើងថា គណបក្ស​ណាក៏ដោយ​ឲ្យ​តែ​ហ៊ាន​ដោះស្រាយ​រឿង​បំណុល​ដែល​គាត់​ជំពាក់​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​នោះ គាត់​នឹង​បោះឆ្នោត​ជូន​ភ្លាម​តែម្តង៕

srnews-post72

សម្តេច​ប៉ាប​ហ្វ្រ​ង់​ស័​រ​រិះគន់​រដ្ឋាភិបាលភូមា​រឿង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​

​អ៊ីតាលី​៖​មុខ​សង្ឃ​កាតូលិក​សម្តេច​ប៉ាប​ហ្វ្រ​ង់​ស័​រ​បាន​បញ្ចេញ​ប្រតិកម្ម​ទិតៀន​ខ្លាំងៗ​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុង​សំណុំរឿង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​អ្នក​កាន់សាសនា​អ៊ីស្លាម​រស់ក្នុង​ទឹកដី​ភូមា ដោយ​សម្តេច​ប៉ាប​ហ្វ្រ​ង់​ស័​រ​លើកឡើងថា ពួក​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​គេ​វាយ​ធ្វើបាប​ដោយសារតែ​ពួកនេះ​ប្រាថ្នា​ចង់​រស់​នៅតាម​ទំនៀមទម្លាប់ ប្រពៃណី​សាសនា​របស់​ពួកគេ​ប៉ុណ្ណោះ​។​
​ការបញ្ចេញ​ប្រតិកម្ម​នេះ​ធ្វើឡើង​កាលពី​ម្សិលមិញ​នៅ​បុរី​វ៉ា​ទី​កង់ ប្រទេស​អ៊ីតាលី នាឱកាស​ទិវា​បន់ស្រន់​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​ដែលមាន​គ្រិស្តបរិស័ទ​ចូលរួម​ជាច្រើន​ពាន់​នាក់ និង​បន្ទាប់ពី​តុលាការក្រុង​រ៉ង់​ហ្គូ​ន​បាន​កាត់ទោស​ប៉ូលិស​ភូមា​ចំនួន ៣​នាក់​ឲ្យ​ជាប់គុក​ចំនួន ២​ខែ​ពីបទ​បាន​វាយប្រហារ​លើ​ពួក​រ៉ូ​ហ៊ីង​យ៉ា​។​
​សម្តេច​ប៉ាប​ហ្វ្រ​ង់​ស័​រ​បានលើកឡើង​ចំៗ​ថា អស់​ជាច្រើន​ឆ្នាំកន្លងមក​ហើយ​ដែល​ពួក​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​គេ​វាយ​ធ្វើបាប និង​សម្លាប់ចោល​ដោយសារតែ​ជនជាតិភាគតិច​អ្នកកា​ន់​សាសនា​អ៊ីស្លាម​មួយ​នេះ​ប្រាថ្នា​ចង់​រស់នៅ​ជាមួយនឹង​វប្បធម៌ ប្រពៃណី​សាសនា​របស់​ពួកគេ​។ ទន្ទឹម​នោះ​សម្តេច​ប៉ាប​ក៏បាន​អំពាវនាវ​ឲ្យ​បន់ស្រន់​ចំពោះ​ពលរដ្ឋ​រ៉ូ​ហ៊ីង​យ៉ា​ដែល​ត្រូវបាន​រដ្ឋអំណាច​ភូមា​បណ្តេញ​ចេញពី​ទឹកដី​ភូមា​ផងដែរ​។​
គួរ​បញ្ជាក់ថា តាម​របាយការណ៍ គិត​តាំងពី​ខែតុលា ឆ្នាំ ២០១៦ មកទល់ពេលនេះ មាន​ពួក​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ ៦៦ ០០០​នាក់​បាន​ភៀសខ្លួន​រត់​ទៅ​ជ្រកកោណ​ក្នុងប្រទេស​បង់​ក្លា​ដែ​ស និង​មាន​ប្រមាណ​ជា ២២ ០០០​នាក់​ផ្សេងទៀត​បាន​ប្តូរ​កន្លែង​រស់នៅ​ក្នុងប្រទេស​ភូមា​៕

2017-02-08t114503z_481679239_rc161aba9050_rtrmadp_3_myanmar-rohingya-pope_0

ឃាត់ខ្លួន​និស្សិត​ឆ្នាំ​ទី​៣​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​សេពសន្ថវៈ​

​រាជធានី​ភ្នំពេញ​៖​និស្សិត​ឆ្នាំ​ទី​៣​ម្នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ចាប់រំលោភ​នារី​ម្នាក់​បានសម្រេច ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ផ្ទះជួល​លើផ្លូវ​បេតុង ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ទូរស័ព្ទ​រក​មិត្តភក្តិ​ឲ្យ​ជួយ​រក​ការងារ​ធ្វើ​ឲ្យ​នាង​បានធ្វើ ហើយ​មិត្ត​ភក្តី​នារី​រងគ្រោះ​មិន​ឲ្យ​នាង​ស្នាក់នៅ​ជាមួយ​ទេ ដោយ​នាំ​នាង​មកសុំ​ស្នាក់នៅ​បន្ទប់​ជួល​ជាមួយនឹង​ជនសង្ស័យ​២-៣​ថ្ងៃ​ទំរាំ​រក​ការងារ​ធ្វើបាន​។ លុះដល់​វេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃទី​០៣ ខែកុម្ភៈ ជនសង្ស័យ និង​នារី​រងគ្រោះ​បាននាំគ្នា​ហូបបាយ បន្ទាប់ពី​ហូបបាយ​រួច ជនសង្ស័យ​ក៏បាន​បិទទ្វារ​បន្ទប់​ដាក់​គន្លឹះ ហើយ​ចាប់​នាង​ផ្តួល ទះកំភ្លៀង និង​ខ្ទប់មាត់ រួច​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច​តែម្តង​។​
​សម​ត្ថិ​កច្ច​បានដឹងថា ជនសង្ស័យ​មានឈ្មោះ ហែល ចិន អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​បេតុង ក្រុម​១០ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រាសាទ ឃុំ​កំប៉េង ស្រុក​គិរីវង់ ខេត្តតាកែវ ចំណែកឯ​នារី​រងគ្រោះ​មាន​អាយុ​២២​ឆ្នាំ​។​
​ក្រោយ​កើតហេតុ​នារី​រងគ្រោះ​បាន​ប្រាប់​បងប្រុស ហើយក៏​ទៅ​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍នគរបាល បន្ទាប់មក​សមត្ថកិច្ច​ក៏​ចុះមក​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕

12421a551eb1ee4c5e82506f3547c149f39d3c62

បបួលក្មួយ​ស្រីរួមភេទ នាងមិនព្រម ចាប់រំលោភ​​រួច​សម្លាប់ចោល​​

ខេត្តកោះកុង​៖​សាកសព​ក្មេងស្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ទាំង​អាក្រាតកាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដែល​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ក្នុងព្រៃ​ដី​ថ្មី ស្ថិត​ក្នុងភូមិ​ព្រែកជីក ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​
​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ ខុន ស៊ិ​ញ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ ចំណែកឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ទ​.​ស​.​ង អាយុ​១៤​ឆ្នាំ អ្នក​ទាំង​២​ត្រូវជា​ពូ​ក្មួយ​នឹង​គ្នា​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា មុនពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​ដឹក​ក្មួយ​ស្រី​ទៅ​ឃ្វាលគោ​ត្រលប់មក​ផ្ទះ​វិញ ក្រោយពី​ឃ្វាលគោ​រួច ខ្លួន​ក៏បាន​ដឹក​ក្មេងស្រី​ទៅ​កន្លែង​ឃ្វាលគោ​ម្តងទៀត ពេលទៅដល់​កន្លែង​ខ្លួន​ក៏បាន​បបួល​ក្មួយ​ស្រី​រួមភេទ​តែម្តង តែ​ក្មួយ​ស្រី​មិន​ព្រម ភ្លាមៗ​នោះ​ជនសង្ស័យ​ក៏បាន​ចាប់រំលោភ ហើយ​យក​ខោ​រឹត​.​ក​បណ្តាល​ឲ្យ​ស្លាប់​ទាំង​អាក្រាតកាយ​នៅនឹងកន្លែង​តែម្តង​៕

8be47a69-df8a-42d4-a84e-ed2ef694926fk4-1-768x432

រថយន្ត​ដឹក​សប្បិ​កម្ម​កែច្នៃ បើក​គេច​ពី​ការ​ប្រដេញ​របស់​សមត្ថកិច្ច ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ

​ដោយ​៖ វិធិ​ន​
​ក្រចេះ​៖​រថយន្ត​សាំ​យ៉ុង​ដឹក​សប្បិ​កម្ម​កែច្នៃ​មួយគ្រឿង បើក​រត់គេច​ពី​ការ​ប្រមាញ់​របស់​សមត្ថកិច្ច បើក​លឿន​ជ្រុល​ទៅបុក​សសរផ្ទះ​របស់​ប្រជាពលរដ្ឋ​បាក់ ហើយ​ជ្រុល​ធ្លាក់​ទៅ​ជម្រៅ​ផ្នែក​ខាងក្រោម​ផ្ទះ បង្ករ​អោយ​មនុស្ស​ចំនួន​បីនាក់​គៀប​ជាប់​ក្នុង​រថយន្ត​រងរបួស​ធ្ងន់​ស្រាល​វេលា​ម៉ោង​២ និង​១០​នាទី​ទៀបភ្លឺ​ព្រឹក​មិញ​នេះ​នៅ​ចំណុច​ផ្លូវកែង​ទំនប់ ស្ថិតក្នុង​សង្កាត់​ក្រចេៈ ក្រុង​ក្រចេះ ។​
​បើតាម​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ហេតុការណ៍​បានអោយដឹងថា រថយន្ត​សាំ​យ៉ុង​ដឹក​សប្បិ​កម្ម​កែច្នៃ​ខាងលើ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ក្រុង​ក្រចេះ មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ ត្រូវបាន​គេ​សង្ស័យថា បើក​រត់គេច​ពី​ការ​ប្រ​ម៉ាញ់​របស់​សមត្ថកិច្ច​ដោ​យ​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​សសរផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើ​បាក់ ហើយក៍​ជ្រុល​ធ្លាក់​ទៅ​ជម្រៅ​ផ្នែក​ខាងក្រោម​ផ្ទះ​បង្ករ​អោយ​មនុស្ស​ចំនួន​បីនាក់​នៅក្នុង​រថយន្ត​នោះ គៀប​ជាប់​ក្នុង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​និង​នគរបាល​ចរាចរណ៍ រួម​ជាមួយនិង​អ្នកភូមិ​ជួយ​អន្តរាគមន៍​កោះ​ចេញ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តក្រចេះ ។​
​មន្ត្រីនគរបាល​ចរាច៍​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​បានអោយដឹងថា​រថយន្ត​សាំ​យ៉ុង​ខាងលើ ពាក់​ស្លាក់​លេខ ភ្នំពេញ​២S៩៣២៧ (​គឺ​បង្កឡើង​ដោយ​ខ្លួនឯង​) ដែល​បើកបរ​ឈ្មោះ រាំ សា​រ៉ា​ត ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​មហាលាភ​ត្បូង ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​មាន​អ្នករួមដំណើរ​ឈ្មោះ ស៊ន់ ម៉ូ​លីដា ភេទ​ស្រី​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​មហា​ល​ភ​ជើង ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម (​ត្រូវជា​ប្រ​ន​ពន្ធ​) រួម​និង​ព្រូរ​រថយន្ត​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ។​
​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើ​បាន​បញ្ជាក់ថា ពួកគាត់​មានការ​ព្រួយបារម្ភ​ចំនួន​សុវត្ថិភាព​ខ្លាំងណាស់ បន្ទាប់ពី​មាន​ករណី​ចរាចរ​ដ៍រ​ន្ឋ​ត់​បែបនេះ កើត​ឡើងជា​បន្តរ​បន្ទា​ប់ ។ ពួកគាត់​បន្តថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅ​ក៍​កើតមាន​ករណី​ស្រដៀង​គ្នា​នេះ ដែល​បង្ក​អោយ​ម្ចាស់ផ្ទះ​រួម និង​អ្នកបើកបរ​រថយន្តរ​ង​របួសធ្ងន់​ស្រាល ហើយ​លើក​នេះ​ក៍ដោយ​សារ​កា​បើកបរ​លឿន​ពេក​បទ​ផ្លូវកែង​មិនទាន់​ជ្រុល​ទៅបុក​សរស​ផ្ទះ​គេ​បាក់​ហើយក៍​ជ្រុល​ធ្លាក់​ចូលទៅ​ជម្រៅ​ផ្នែក​ខាងក្រោម​ផ្ទះ​បណ្តាល​មនុស្ស​នៅក្នុង​រថយន្ត​រហូត​ទៅ​ដល់​បីនាក់​ត្រូវបាន​រុញ​ផ្ទប់​គៀប​ជាប់​នៅក្នុង​រថយន្ត​តែម្តង​៕

16667702_1830804013824827_1684122449_o

16683323_1830804010491494_455431052_n 16683481_1830804063824822_1383207657_n 16684545_1830804027158159_1621969936_n 16684699_1830804040491491_379583181_n 16700007_1830804023824826_1959307279_n

បុគ្គលិក​កាកបាទក្រហមអា​ហ្វ​ហ្គា​នី​ស្ថាន​៦​នាក់​​​ត្រូវ​ខ្មាន់កាំភ្លើង​​បាញ់សម្លាប់​

​អា​ហ្វ​ហ្គា​នី​ស្ថាន​៖​បុគ្គលិក​គណៈកម្មាធិកា​រ​កាកបាទក្រហម​អា​ហ្វ​ហ្គា​នី​ស្ថាន (ICRC) យ៉ាងហោចណាស់​៦​នាក់​ត្រូវបាន​ជនប្រដាប់អាវុធ​មួយក្រុម​ដែល​គេ​ជឿជាក់ថា ជា​ក្រុម​សកម្មប្រយុទ្ធ ISIS បាញ់សម្លាប់ ខណៈ​ពួកគេ​កំពុង​ដឹក​ជំនួយ​មនុស្សធម៌ ទៅកាន់​តំបន់​ភាគ​ខាងជើង នៃ​ប្រទេស​កំពុង រងគ្រោះ​ដោយសារ​ព្យុះ​ព្រិល​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​
​អ្នកនាំពាក្យ​កាកបាទក្រហម​លោក Thomas Glass បាន​និយាយថា បុគ្គលិក​២​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន បន្ទាប់ពី​ការវាយប្រហារ​បានកើត​ឡើង​នៅក្នុង​ខេត្ត Jowzjan ក៏ប៉ុន្តែ​លោក​មិន​បានដឹង​នោះទេ​ថា តើ​ក្រុម​ណាមួយ​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ ស្របពេល​អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​តា​លី​បង់ បាន​អះអាងថា ក្រុម​របស់ខ្លួន​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះឡើយ ហើយ​ថែមទាំង​បាន​សន្យា​ដែរ​ថា ខ្លួន​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ស្វែងរក​អ្នកពាក់ព័ន្ធ​និង​នៅ ពីក្រោយ​ទង្វើ​ដ៏​សាហាវ​បែបនេះ​៕

fn-2017-02-09-00-13-09-0

រដ្ឋាភិបាល​ថៃ​លើក​ពេល​ការបោះឆ្នោត​សា​លក​ទៅ​ឆ្នាំក្រោយ​

បាងកក​៖​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu Krea-ngam បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការបោះឆ្នោត​សាកល​ជា​លើកដំបូង​ដើម្បី​ស្តា​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ នៅក្នុង​អំណាច​យោធា​របស់​ថៃ ដែល​ត្រូវបាន​គេ​រំពឹងទុក ថា​នឹង​ធ្វើឡើង​នៅក្នុង​ឆ្នាំ​នេះនោះ នឹងត្រូវ​ពន្យារពេល ។ នេះ​បើតាម​សារព័ត៌មាន Channel News Asia ។​
នេះ​បើតាម​រដ្ឋាភិបាល​ថៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ការបោះឆ្នោត​នឹងធ្វើ​ឡើង​មួយឆ្នាំ​ទៀត បើ​គិតពី​ពេលនេះ​តទៅ​។ រដ្ឋាភិបាលយោធា ដែល​បាន​ឡើងកាន់​អំណាច នៅក្នុង​ការធ្វើ​រដ្ឋប្រហា​រ​ក្នុង​ឆ្នាំ​២០១៤ បានលើកឡើង​ជាថ្មី​ម្តង​ទៀតថា ការបោះឆ្នោត​សាកល​គួរតែ​ធ្វើឡើង នៅក្នុង​ឆ្នាំ​២០១៧ ប៉ុន្តែ​ក្រោយពី​ការ​សោយ​ទីវ​ង្គ​ត របស់​ព្រះអង្គ Bhumibol Adulyadej កាលពី​ថ្ងៃទី​១៣ ខែតុលា បានធ្វើ​ឲ្យ​មានការ​ពន្យារពេល ដោយ​ទុក​រយៈពេល​មួយឆ្នាំ ធ្វើការ​កាន់​ទុក​ចំពោះ​ការ​សោយ​ទីវ​ង្គ​តរបស់​ព្រះអង្គ​។​
​ទោះបីយ៉ាងណា​លោក Wissanu លើកឡើងថា ការកំណត់​ពេលវេលា​នៃ​ការបោះឆ្នោត​របស់​រដ្ឋាភិបាល​យោធា មិនទាន់​បានកំណត់​ច្បាស់​នៅឡើយ​នោះទេ ខណៈ​រដ្ឋធម្មនុញ្ញ​ថ្មី ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់ នៃ​គម្រោង​របស់​រដ្ឋាភិបាល​យោធា ដើម្បី​ស្តារ​របប​ប្រជាធិបតេយ្យ បាន​នឹង​កំពុងធ្វើការ​កែសម្រួល​។ រដ្ឋធម្មនុញ្ញ​ដែល​គាំទ្រ​ដោយ យោធា ត្រូវបាន​អនុម័ត ក្នុង​ការធ្វើប្រជាមតិ​កាលពី​ឆ្នាំមុន​៕

17-12

ចាប់បាន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​នៅ​ក្រុង​ស្ទឹងត្រែង​

​ខេត្តស្ទឹងត្រែង​៖​កម្លាំង​ការិយាល័យ «​ក​៩» នៃ​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​ដែលជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ប្រចាំ​ក្រុង​ស្ទឹងត្រែង ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅត្រង់ចំណុច​ស្រែ​សំគង់ ស្ថិតក្នុង​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈ​កំពុង​ធ្វើ​សកម្មភាព​។​
លោក​វរសេនីយ៍ឯក យិន បញ្ញា​រិ​ទ្ធ នាយការិយាល័យ «​ក​៩» នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា មុននឹង​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ខាងលើ កម្លាំង​ជំនាញ​បានធ្វើ​ការតាមដាន និង​ស៊ើបអង្កេត​អស់​រយៈពេល​យ៉ាងយូរ​ផងដែរ ទើប​កំណត់​មុខសញ្ញា​បាន រហូត​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​បាន​ក្នុង​គ្រានេះ​ផងដែរ​។ លោក​វរសេនីយ៍ឯក​បាន​បន្ត​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាងលើនេះ មាន​ឈ្មឈ្មោះ ឯម សុផល អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កណ្តាល សង្កាត់​/​ក្រុង​/​ខេត្តស្ទឹងត្រែង​។
​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង សមត្ថកិច្ច​ផ្ទៀងផ្ទាត់​ឃើញថា វត្ថុតាង​បទល្មើស​ទាំងនេះ​ជា​ប្រភេទ​មេ​តំ ហ្វេ​តា​មីន​(WY)​ចំនួន​២៤០០០​គ្រាប់​អាវុធ​ខ្លីម៉ាក​K៥៩​ចំនួន​០១​ដើម រួម​និង​រថយន្ត​ម៉ា​កវី​ហ្គោ​ពណ៌​ខ្មៅ​ផងដែរ​។ ពាក់ព័ន្ធ​ក្នុង​ការចុះ​ប​ង្រា​ប​ករណី ជួញដូរ​គ្រឿងញៀន​ខាង​លើ​នេះ ផងដែរ គឺធ្វើឡើង​ក្រោម​អនុសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេង ក្នុង​យុទ្ធនាការ​បោសសំអាត​បទល្មើស​គ្រឿងញៀន​នូវ​រយះពេល​៦​ខែ​។​
បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

16593667_1830598620512033_1153790196_o16667442_1830598603845368_1685225082_o 16667544_1830598597178702_1180440662_o

នគរបាល​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​

​ដោយ​៖​សុផល​
​ខេត្ត​ត្បូងឃ្មុំ​៖​នគរបាល​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ បាន​បង្ក្រាប​ឈ្មួញ​ដឹកឈើ​ប្រណិត តាម​រថយន្ត​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ លោត​ឆ​ត័​យកទៅលក់​ប្រទេស​វៀតណាម​។​
​លោក​វរសេនីយ៍ឯក គង់ វិចិត្រ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៦:០០​នាទី ថ្ងៃទី​៨ កុម្ភៈ ២០១៧ នៅ​ចំណុច​ផ្លូវបំបែក​ភូមិ​ក្រែក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ត្រួតពិនិត្យ​រថយន្ត​១​គ្រឿង ម៉ាក​កា​ម៉ា​រី​ឆ្លាម ពាក់​ស្លាក​លេខ ភ្នំពេញ 2S 5948 បើកបរ​ដោយ​ឈ្មោះ ហេង រ៉ាវុធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ ជា​លទ្ធផល​សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ប្រភេទ​ក្រញូង ចំនួន​១៦៥​ដុំ ទម្ងន់​៤២៧​គ​.​ក ។​
​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ថឹ​ង​ថា ការបង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណិត​នេះ ទំនងជា​សមត្ថកិច្ច​មិនបាន​ទទួល​សំណែន ពី​ឈ្មួញ ពីព្រោះ​កន្លងមក​គេ​ឃើញ​រថយន្ត​ដឹកឈើ​ប្រណិត​បែបនេះ ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​ត្បូង ទៅ​ប្រទេស​វៀតណាម ដោយ​រលូន គ្មាន​រំ​ខាង​ដល់​សមត្ថ​លិ​ច្ច​បន្តិច​ឡើយ ។​
​វត្ថុតាង​និង​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត​៕

16559057_1830528697185692_123453529_n16559302_1830528663852362_628711428_n 16559339_1830528713852357_701332067_n 16650244_1830528707185691_1618216739_n 16652713_1830528667185695_1585658717_n

ចោរ​ថ្លើមធំ​គាស់​ផ្ទះ​មេបញ្ជាការរង​ស្រុក​សំឡូត​យក​កាំភ្លើង​១​ដើម និង​សម្ភារៈ​មួយចំនួន​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រុមចោរ​មួយក្រុម​មាន​គ្នា​ពី​២​នាក់​ទៅ​៣​នាក់​បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​មេបញ្ជាការរង​ម្នាក់ ខណៈពេល​ម្ចាស់​មិន​នៅ ចូល​យក​កាំភ្លើង​AK47​ស្វ័យ​បត់​ចំហៀង​១​ដើម និង​សម្ភារៈ​មួយចំនួន​គេចខ្លួន​ទៅដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចន្លោះ​ម៉ោង​៧ និង​០០​នាទី​ទៅ​ម៉ោង​៨ និង​១៥​នាទី​ព្រឹក ថ្ងៃទី​៨ ខែកុម្ភៈ​ឆ្នាំ​២០១៧ ស្ថិតក្នុង​ចំំ​ណុ​ច​ក្រុមទី​៥ ភូមិ​តា​សាញ​ត្បូង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​បានអោយដឹង​ថា ករណី​លួច​គាស់​ផ្ទះ​ចូល​យក​កាំភ្លើង​និង​សម្ភា​រះ​មួយចំនួន​ផង​នោះ បង្កឡើង​ដោយ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រហែល​ពី​២​នាក់​ទៅ​៣​នាក់​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ របស់លោក វ​រះ​សេនីយ៍​ឯក សុខ ស៊ីថា មុខងារ​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបាត់ដំបង បណ្ដាល​ឲ្យ​បាត់បង់​នូវ​សម្ភារៈ​មួយចំនួន​ដូចខាងក្រោម​៖ អាវុធ​វែង​ម៉ាក​AK47​ស្វ័យ​បត់​ចំហៀង​ចំនួន​១​ដើម បង់​ចំនួន​១​បង់គ្រាប់​ប្រហែល​១៥​គ្រាប់​។ ម៉ូ​ទ័​រ​ឈូសឈើ​ចំនួន​២​គ្រឿង​។ ម៉ូ​ទ័​រ​ស្វាន​ឈើ​ចំនួន​១​គ្រឿង ។ ម៉ូ​ទ័​រ​កាត់ឈើ​ចំនួន​១​គ្រឿង និង​ម៉ូ​ទ័​រ​ដើរ​ភ្លី​ឈើ​ចំនួន​១​គ្រឿង​។
បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​មុខសញ្ញា​ដើម្បី​ឃាត់ខ្លួន​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

16684403_1830503953854833_248416653_n16683266_1830503927188169_251636549_n16651368_1830503930521502_440346294_o16650280_1830503940521501_1895872992_n