ភ្នំពេញ៖ឃើញនារីម្នាក់ដើរតែឯងជនសង្សយ័២នាក់ល្បូងយកទៅកន្លែងស្ងាត់រំលោភបានសំរេចនារីរងគ្រោះមកប្តឹងប៉ូលិសប៉ុស្តិព្រៃសអោយចាប់ខ្លួន។ ហេតុការណ៍រំលោភនេះបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុងដីឡូត៍ក្បែរវត្តឬស្សីសាញ់ភូមិរការសង្កាត់ព្រៃសខណ្ឌដង្កោ រាជនីភ្នំពេញ។
បើយោងតាមសំដីរនារ៏រងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបនាងបានចេញពីផ្ទះមិត្តភក្រ័ដែលនៅម្តុំផ្សាឯករាជ្យ៣ ហើយក៏បានជិះម៉ូតូឌុបត្រលប់មកផ្ទះវិញនៅម្តុំកន្លែងកើតហេតុ ខណៈនោះក៏មានជនសង្សយ័២នាក់ជិះម៉ូតូ២គ្រឿងសួរនាងថា ផ្ទះនាងនៅណាពេលនោះនាងឆ្លើយថានៅម្តុំវត្តឫស្សីសាញពេលនោះជនសង្សយ័ទាំង២នាក់បានតបវិញថា នៅជិតគ្នាទេតើអញ្ចឹងឡើងម៉ូតូមកចាំបងជូនអូនទៅផ្ទះ។ ពេលនោះនាងក៏បានឡើងជិះម៉ូតូជាមួយជនសង្សយ័លុះដល់កន្លែងស្ងាត់ជនសង្សយ័ម្នាក់បានចាប់រំលោភនាងបានសំរេចចំណែកបក្ខពួកម្នាក់ទៀតជាអ្នកមើលផ្លូវ។
សមត្ថកិច្ចអោយដឹងថា ជនសង្សយ័ទី១មានឈ្មោះ សុខពិសី អាយុ២០ឆ្នាំ មុខរបរព្រូឡានក្រឡុកបេតុងស្នាក់នៅការដ្ឋានក្បែរកន្លែងកើតហេតុខាងលើជាអ្នករំលោភ។ ចំណែកជនសង្សយ័ទី២មានឈ្មោះ វុនវុទ្ធី អាយុ២៩ឆ្នាំ មុខរបរព្រូរថយន្តដូចគ្នាជាអ្នកចាំមើលផ្លូវ។
បច្ចុប្បន្នជនសង្សយ័ទាំង២នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិកាដ្ឋានខណ្ឌដង្កោនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជនីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕


រាជធានីភ្នំពេញ៖ប្រធានក្រុមបច្ចេកទេសស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្ត តំណាងសហគមន៍បឹងកក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះ ដើម្បីឲ្យចូលខ្លួនបំភ្លឺក្នុងនាមជា «ជនសង្ស័យ» ពីបទបង្កហិង្សាដោយចេតនាប្រព្រឹត្តកាលពីថ្ងៃទី ១០ ខែតុលាឆ្នាំមុននៅរាជធានីភ្នំពេញ ។ ការកោះហៅនោះគឺយោងតាមបណ្តឹងរបស់សន្តិសុខខ័ណ្ឌដូនពេញ២រូប ដែលត្រូវបាតុករវាយឲ្យរងរបួសធ្ងន់ធ្ងរអំឡុងផ្ទុះបាតុកម្មដឹកនាំដោយបក្សប្រឆាំង ។
យ៉ាងណាក៏ដោយលោកស្រី ណាលី ពីឡូក នាយករងផ្នែកតស៊ូមតិនៃអង្គការលីកាដូបានថ្លែងអះអាងប្រាប់អ្នកសារព័ត៌មានថា៖ «លោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្ដ គឺជាជនរងគ្រោះនៃការវាយដំដោយគ្មានហេតុផលនោះ ។ លោកស្រីបញ្ជាក់ថា ករណីនេះគួរឲ្យហួសចិត្តដោយហេតុថាបណ្ដឹងលើអ្នកទាំងពីរមិនគួរត្រូវបានយកមកពិចារណាដើម្បីស៊ើបអង្កេតនោះទេ៕

ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖នារីកម្មកររោងចក្រវ័យ១៨ឆ្នាំបន្ទាប់ពីចាក់ចេញពីកន្លែងធ្វើការធ្វើដំណើរឆ្ពោះទៅផ្ទះស្រាប់តែបាត់មិនដឹងថាទៅណា ទាំងគ្មានដំណឹងធ្វើអោយម្តាយមានការព្រួយបារម្ភក៏បានទៅដាក់ពាក្យបណ្តឹងទាំងទឹកមុខស្រងូតស្រងាត់នៅប៉ុស្តិ៍នគរបាលចោមចៅកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
នារីកម្មកររោងចក្រដែលបាត់ខ្លួនមានឈ្មោះ លី ស្រីរ៉ា អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ”ឡាយប៊ល” បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបឹងត្រាច់ ឃុំកំពុងសិលា ស្រុកស្រែអំបិល ខេត្តកោះកុង។ ដែលមានម្តាយឈ្មោះ នៅ មុំ អាយុ៣៩ឆ្នាំ មុខរបរជាកម្មកររោងចក្រ “ឡាយប៊ល” បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបឹងត្រាច់ ឃុំកំពុងសិលា ស្រុកស្រែអំបិល ខេត្តកោះកុង មានកូន៣នាក់ កូនដែលបាត់គឺជាកូនច្បង។
តាមការរៀបរាប់ពីស្ត្រីដែលជាម្តាយបានអោយដឹងថា រូបខ្លួននិងកូនគឺធ្វើនៅក្នុងរោងចក្រ “ឡាយប៊ល” ជាមួយគ្នា ហើយមុនពេលកើតហេតុរូបខ្លួនដែលជាម្តាយបានចេញពីធ្វើការនៅម៉ោង៦ល្ងាច ហើយក៏ធ្វើដំណើរទៅផ្ទះចំណែកកូនស្រីរបស់គាត់បានថែមម៉ោងរហូតដល់ម៉ោង៨យប់ ហើយក៏បានធ្វើដំណើរដោយរថយន្តរបស់រោងចក្រឆ្ពោះទៅផ្ទះ ហើយនារីជាកូនបានឈប់នៅផ្សារព្រៃទាដើម្បីទិញបង្អែមផ្ញើអោយម្តាយ ហើយក៏បានទូរស័ព្ទទៅម្តាយថា កូនជិតទៅដល់ផ្ទះហើយ ហើយម្តាយក៏រង់ចាំកូន តែមិនឃើញបានឃើញកូនត្រលប់មកផ្ទះទេ ហើយទូរស័ព្ទក៏ទាក់ទងលែងចូលរហូតដល់ព្រឹក ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅតែម្តង។
ក្រោយពីបានទៅដាក់ពាក្យបណ្តឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមជំនាញខ្លាចក្រែងមានករណីអ្វីផ្សេងកើតឡើង ហើយម្តាយក៏បានត្រលប់ទៅផ្ទះដើម្បីរង់ចាំកូនត្រលប់មកវិញរឺយ៉ាងណានោះទេ។
ហើយក៏សូមប្រកាសថាបើបងប្អូនណាប្រទះឃើញនារីដែលបាត់ខ្លួនខាងលើទំនាក់ទំងមកលេខទូរស័ព្ទ ០១៥ ៦៧៦ ៩៣៦ ផង៕


ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រជាពលរដ្ឋបាននិយាយនៅថ្ងៃទី៧ខែកុម្ភះឆ្នាំ២០១៧នេះថា បឹងបូរាណមួយកន្លែងមានឈ្មោះថាបឹងស្វាយជាតិស្ថិតក្នុងភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានទំហំដី៦ហិកតា ពីដើមមកបឹងមួយនេះមានទឹកខួបប្រាំងខួបវស្សាមិនដែលដាច់ឡើយហើយប្រជាពលរដ្ឋក្នុងភូមិទាំងមូលអាស្រ័យផលប្រើប្រាស់ទឹកបឹងនេះទាំងអស់គ្នា តែក្រោយមកបឹងមានសភាពរាក់នឹងជួបគ្រោះរាំងស្ងួតខ្វះទឹកប្រើប្រាស់ផងនោះខាងអង្គការបានចំណាយលុយរាប់ម៉ឺនដុល្លារអោយពលរដ្ឋស្តាបានទឹកប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។
ពលរដ្ឋនិយាយទៀតថា៖អាជ្ញាធរភូមិ ឃុំរាំងកេសីនេះ មិនត្រឹមតែមិនបានថែរក្សាអភិរក្សបឹងបូរាណទុកអោយបានគង់វង្សនោះទេថែមទាំងបានឃុបឃិតគ្នាចាក់ដីលុបបឹងពុះជាឡូលក់ក្នុងរូបភាពផ្សេងៗជាលេសដើម្បីយកលុយចែកគ្នាទៀតផង។
ពាក់ព័ន្ធទៅនឹងបឹងបូរាណនេះដែរ លោក ម៉ិញ ភឿត ជាមេឃុំរាំងកេសី បានប្រាប់ សារព័ត៌មាន(មេគង្គប៉ុស្តិ៍)យើងនៅព្រឹកមិញនេះថា បញ្ហាលុបបឹងនេះគឺលុបមែនប៉ុន្តែមិនមែនលុបទាំងស្រុងនោះទេគឺគ្រាន់តែលុបប្រវែង៥០ម៉ែត្រដែលជាចំណីផ្លូវរថភ្លើងប៉ុណ្ណោះដើម្បីអោយបងប្អូនដែលលក់ដូរនៅលើចិញ្ចើមចុះទៅលក់ខាងក្រោមវិញព្រោះគេជិតជួសជុលផ្លូវរថភ្លើងឆាប់ៗនេះហើយ។ ចំណែកថាលោកលុបដីបឹងលក់គឺមិនមែនទេគឺគ្រាន់តែបើសិនជាការលុបនោះចំណាយលុយអស់(មួយម៉ឺនដុល្លារ)លោកអោយប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅលើដីនោះរៃអង្គាសគ្នាគ្រប់(មួយម៉ឺនដុល្លារ)ទៅអោយគេតែប៉ុណ្ណោះឃុំមិនគេងប្រវ័ញ្ចយកលុយនោះទេ។
ចំណែកលោក គឹម វណ្ណះ អភិបាលនៃគណៈអភិបាលស្រុកសង្កែលោកថាមិនបានដឹងទេពាក់ព័ន្ធនឹងការលុបដីបឹងបូរាណនិងស្រះទឹកមូលនិធិរបស់អង្គការមួយនេះលោកបានចាត់អោយលោកសំចន្ថាអភិបាលរងស្រុកចុះទៅមើលហើយក្រោយមកមានការសម្របសម្រួលគ្នាជាមួយប្រជាពលរដ្ឋដោយព្រមព្រៀងគ្នាលុបនៅតែលុយ ប៉ុន្តែកាយស្រះថ្មីនៅក្នុងបឹងនោះអោយពួកគាត់មួយផងដើម្បីបានទឹកប្រើប្រាស់៕



ខេត្តសៀមរាប៖រថយន្តកាមរីមួយគ្រឿងបានបើកក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យស្លាប់លោកតាអាយុ៧០ឆ្នាំម្នាក់ ដោយដាច់ខ្លួនជា២កំណាត់ ដែលគួរឲ្យរន្ធត់និងអាណោចអធម បំផុត ។ ចំណែកស្ត្រីម្នាក់ទៀតក៏បានស្លាប់នៅនឹងកន្លែងកើតហេតុផងដែរ ។ ចំណែករថយន្តបង្កបានធ្លាក់ទៅម្ខាងផ្លូវក្រឡាប់ផ្ងាជើងឡើងលើ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០៧ កុម្ភៈ ស្ថិតនៅចំណុចខាងកើតស្ពានពោធិ៍ចម្ងាយ១០០ម៉ែត្រពីផ្លូវជាតិលេខ៦ ក្នុងភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ។
ជនរងគ្រោះដែលស្លាប់ទាំង២នាក់ម្នាក់ឈ្មោះ ប៉ែន យ៉ាត់ ភេទប្រុស អាយុ៧០ឆ្នាំ ជាអ្នកឌុប (ស្លាប់ដាច់ខ្លួនជា២កំណាត់) និងអ្នករួមដំណើរឈ្មោះ អ៊ិន សារូ ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង(ស្លាប់) នៅកន្លែងកើតហេតុ ។ រីឯអ្នកបើកបររថយន្តបង្កបានរត់បាត់ស្រមោល៕



ដាម៉ាស់៖នៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Sana ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ បានអះអាងថា លោកនឹងចុះចេញពីតំណែងភ្លាមប្រសិនបើប្រជាជនស៊ីរីជ្រើសរើសបានប្រធានាធិបតីថ្មី។
លោកបានថ្លែងយ៉ាងដូច្នេះថា «បើសិនជាប្រជាជនស៊ីរីបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខ្ញុំនឹងចាកចេញពីអំណាចដោយស្វ័យប្រវត្តិ ត្បិតនៅក្នុងករណីនេះខ្ញុំគ្មានជម្រើសអ្វីត្រូវធ្វើនោះទេ ក្រៅតែពីបោះបង់ចោលរាល់មុខងារ ឬតួនាទីរបស់ខ្ញុំ ហើយខ្ញុំនិយាយនេះគឺជាការពិត។ ស៊ីរីមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់គ្រួសារខ្ញុំឡើយ ប៉ុន្តែជាវាកម្មសិទ្ធិប្រជាជនស៊ីរីទាំងអស់ ពោលគឺប្រជាជនស៊ីរីគ្រប់រូបអាចកាន់តំណែងជាប្រធានាធិបតីនេះបាន»។
គួរបញ្ជាក់ថាលោក អាស្សាដ បានជាប់ឆ្នោតជាប្រធានាធិបតីកាលពីខែមិថុនា ឆ្នាំ២០០០ តាមរយៈការបោះឆ្នោតប្រជាមតិ៕

សេអ៊ូល៖កូរ៉េខាងជើងបានប្រកាសថា នឹងបន្តបាញ់បង្ហោះផ្កាយរណបបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខនេះ បើទោះជាកំពុងជាប់ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិយ៉ាងណាក៏ដោយ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun ។
សារព័ត៌មានដដែលបន្តថា ការបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណប Kwangmyongsong-4 កាលពីឆ្នាំ២០១៦ បានបង្ហាញថា កូរ៉េខាងជើងកំពុងឆ្ពោះកាន់តែជិតដល់គោលបំណងចង់ក្លាយជាមហាអំណាចទីអវកាសមួយនឹងគេដែរហើយ។ សារព័ត៌មានខាងលើបញ្ជាក់ថា «យើងបាននាំយកផ្កាយរណបចូលទៅកាន់គន្លងតារាវិថី ប្រកបដោយជោគជ័យកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយយើងនឹងបន្តបាញ់បង្ហោះផ្កាយរណបផ្សេងទៀត នាពេលអានាគតដ៏ខ្លីខាងមុខនេះតាមការសម្រេចរបស់គណបក្សពលករកូរ៉េខាងជើង»។
ជុំវិញការបាញ់បង្ហោះផ្កាយរណបនេះដែរ ក្រុមអ្នកជំនាញយល់ថា នេះគ្រាន់តែជាការធ្វើតេស្ដសាកល្បងដើម្បីបិទបាំងពីការអភិវឌ្ឍន៍បច្ចេកវិទ្យាមីស៊ីលផ្លោងរយៈចំងាយឆ្ងាយប៉ុណ្ណោះ៕

ខេត្តព្រះវិហារ៖ឈើប្រភេទលេខ១ ចំនួន១៨៤ដុំ ស្មើនឹងជាង១៤ម៉ែត្រគូបត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកឆែប ខេត្តព្រះវិហារ មានរដ្ឋបាលព្រៃឈើឆែប សង្កាត់រដ្ឋបាលព្រៃឈើឃុំកំពង់ស្រឡៅ និងឃុំម្លូព្រៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះដកហូតនៅចំណុចភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប។
ឈើដែលកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបាននេះ ជាឈើដែលឈ្មួញដឹកយកទៅលាក់ទុក ក្នុងព្រៃដីសម្បទានសង្គមកិច្ចមួយកន្លែង បម្រុងលួចនាំចេញ តែត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបទាន់ពេលវេលា។
ក្រោយពីពិនិត្យ និងវាស់វែងរួច កម្លាំងសមត្ថកិច្ចបានដឹកឈើទាំងនោះយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើឆែប ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕



រាជធានីភ្នំពេញ៖លោក ម៉ា សេរី បានទទួលមរណភាពហើយ នៅវេលាម៉ោង៥ និង៥៤នាទីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី ។ សពលោក ម៉ា សេរី បានតម្កល់នៅផ្ទះរបស់គាត់ម្តុំអូរបែកក្អម ជិតកាកបាទក្រហមកម្ពុជា៕

ក្រចេះ៖កម្លាំងនគរបាលជំនាញនៃអធិការដ្នាននគរបាលស្រុកសំបូរ រួមជាមួយកំលាំងនគរបាលប៉ុស្តិ៍ក្បាលដំរីបានចុះសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់បានឃាត់រថយន្តដឹកឈើខុសច្បាប់១គ្រឿង និងមនុស្សចំនួន៨នាក់កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០១៧។
ការឃាត់ខ្លួនជនទាំង៨នាក់ខាងលើ គឺធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពីលោកអធិការស្រុកសំបូរ និងលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះឃាត់រថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2Y-8445 ដែលដឹកឈើសសរមានចំនួន៨ដើម ឈើក្ដារបន្ទះចំនួន១៩សន្លឹកប្រវែង៣ម៉ែត្រ ឋិតនៅចំណុចផ្ទះរបស់ឈ្មោះ ស៊ឹម គឹមស៊ា ជាមន្ត្រីបរិស្ថាននៃអង្គការការពារបរិស្ថាន និង សិទ្ធិពលរដ្ឋកម្ពុជា និងឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធ និងអ្នកដែលនៅកន្លែងដឹកឈើខុសច្បាប់ចំនួន៨នាក់ និងចាប់យកវត្ថុតាងបញ្ជូនទៅសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕


រាជធានីភ្នំពេញ៖ប្រភពពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តុលាការគ្រោងបើកសវនាការសំណុំរឿងសម្លាប់លោក កែម ឡី នៅដើមខែមិនា ខាងមុខនេះ។ តាមតារាងកាលវិភាគរបស់តុលាការរាជធានីភ្នំពេញ បញ្ជាក់ថា សវនាការនោះគ្រោងបើកនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧នេះ។
សមាសភាពមន្ត្រីតុលាការដែលនឹងចូលរួមសវនាការលើសំណុំរឿងនេះ មានលោកចៅក្រម លាង សំណាក់ និងតំណាងអយ្យការ លោក លី សុផាណា ហើយក្នុងតារាងនោះបានសរសេរថា ជនជាប់ឈ្មោះ អឿត អាង ហៅ ជួប សំលាប់ «កើតថ្ងៃទី១០ ខែ១២ ឆ្នាំ២០១៦»។
លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាត ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៦។ ក្រោយហេតុការណ៍ អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ «អឿត អាង» ហៅ «ជួប សំលាប់» ដោយបានបន្ដឃុំខ្លួនក្រោមបទចោទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់៕

រាជធានីភ្នំពេញ៖កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នាងបានប្តូរចិត្តអំពីការប្តឹងលោក សម រង្ស៊ី ដែលពីមុនទារសំណងតែ២៥ម៉ឺនដុល្លារ។ ឥឡូវនេះនាងទារសំណងដល់៥០ម៉ឺនដុល្លារ ខណដែលលុយទាំងនោះនាងនឹងយកទៅអភិវឌ្ឍន៍តំបន់អារ៉ែង ខេត្តកោះកុង។
សូមជំរាបថា កញ្ញា ធី សុវណ្ណថា បានប្តឹងលោក សម រង្ស៊ី ដោយភ្ជាប់យកករណីដែលលោក សម រង្ស៊ី ចោទប្រកាន់សម្តេចតេជោនាយករដ្ឋមន្ត្រីថា បានសូកប្រាក់ កញ្ញា ធី សុវណ្ណថា ចំនួន១លានដុល្លារអាមេរិក ឱ្យរូបនាងធ្វើសកម្មភាព ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ។ ដូច្នេះ ដើម្បីបង្ហាញភាពស្អាតស្អំ ទើបកញ្ញា ធី សុវណ្ណថា បានប្តឹងទៅតុលាការឲ្យជួយរកយុត្តិធម៌ និង ផ្តន្ទាទោសលោក សម រង្ស៊ី តាមច្បាប់ ។ អញ្ចឹងមែនលោក សម រង្ស៊ី កាន់តែធ្ងន់កហើយ ហើយមិនដឹងថា ទ្រព្យសម្បត្តិក្នុងប្រទេសរបស់លោកអាចទូទាត់គ្រប់ឬយ៉ាងណានោះទេ៕


រាជធានីភ្នំពេញ៖តំណាងរាស្ត្របក្សប្រឆាំងថ្លែងថា ប្រជាពលរដ្ឋឃុំរកា ដែលផ្ទុកមេរោគអេដស៍បានស្លាប់ចំនួន២២ហើយ ហើយអ្នកដែលនៅរស់កំពុងជួបបញ្ហាជីវភាពធ្ងន់ធ្ងរពុំមានអ្នកទៅជួយដូចពេលមុននោះឡើយ។
លោកស្រី មួរ សុខហ៊ួរ តំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពីគណបក្សប្រឆាំងបានថ្លែងដូច្នេះអំឡុងពេលដែលអ្នកស្រីចុះទៅសាកសួរសុខទុក្ខអ្នកភូមិរកា ឃុំរកា កាលពីពេលថ្មីៗ នេះ។ លោកស្រីបញ្ជាក់ថា ពួកគាត់កំពុងប្រឈមការលំបាកខ្លាំងអំពីជីវភាព ដោយសារតែការរើសអើង។
លោកស្រី មួរ សុខហ៊ួរ បញ្ជាក់ថា ពីមុនមុខរបរលក់ដូរ របស់ពលរដ្ឋគឺលក់ដាច់គ្រាន់បើ ប៉ុន្តែក្រោយលេចឮព័ត៌មានអំពីការផ្ទុកមេរោគអេដស៍ មុខរបរនោះលក់លែងសូវដាច់ដូចមុន ព្រោះហាក់ដូចជាមានការរើសអើង ចំពោះពួកគាត់ ។ ទន្ទឹមនោះអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៤០គ្រួសារ បាននាំគ្នាចំណាកស្រុក ទៅធ្វើការនៅក្រៅប្រទេស ដើម្បីស្វែងរកចំណូល។
តំណាងរាស្ត្ររូបនោះបន្ថែមថា រយះពេល២ឆ្នាំចុងក្រោយនេះ អ្នកផ្ទុកមេរោគអេដស៍ទាំងនោះត្រូវបានគេបោះបង់ចោលលើកលែងតែថ្នាំពន្យាអាយុ ដែលនៅបើកជាប្រចាំ។ លោកស្រីអំពាវនាវសុំឲ្យសប្បុរសជនជួយដល់ពលរដ្ឋទាំងនោះផង រួមទាំងស្នើដល់រាជរដ្ឋាភិបាលជួយសងបំណុលជំនួសពលរដ្ឋទាំងនោះ ព្រោះមើលទៅពួកគាត់ប្រហែលអស់លទ្ធភាពសងហើយ៕

ខេត្តកំពង់ចាម៖នារីម្នាក់បានសម្រេចចិត្តលេបថ្នាំកណ្តុរសម្លាប់ខ្លួនចោលគូដណ្តឹង គ្រាដែលជិតដល់ថ្ងៃចូលរោងការទៅហើយ ព្រោះតែខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួចរឿងមិនឲ្យនាងដើរលេងជាមួយគូដណ្តឹងច្រើនពេក។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
នារីគិតខ្លីរូបនោះមានឈ្មោះ ខន ចាន់ធា អាយុ១៨ឆ្នាំ មានឪពុកឈ្មោះ ឃុត ខន អាយុ៥៥ឆ្នាំ និងម្តាយឈ្មោះ ឆូ ចាន់រ៉ា អាយុ៥៦ឆ្នាំ ហើយពួកគាត់រស់នៅភូមិ- ឃុំកើតហេតុខាងលើ។
ឪពុកម្តាយនារីរងគ្រោះបានរៀបរាបថា កូនស្រីរបស់ពួកគាត់បានភ្ជាប់ពាក្យជាមួយគូដណ្តឹងច្រើនខែមកហើយ ក្រោយពីភ្ជាប់ពាក្យរួចកូនស្រីគាត់ជាមួយនឹងគូដណ្តឹងតែងតែដើរលេងជាមួយគ្នាជារឿយៗ។ ដោយសារតែខ្លាចអ្នកជិះខាងគេនិយាយមិនល្អ ព្រោះក្មេងៗមិនទាន់រៀបការជាមួយគ្នា ទើបគាត់ស្តីបន្ទោសឲ្យកូនស្រីកុំឲ្យដើរលេងជាមួយគ្នាច្រើនពេក។ ដោយសារតែខឹងនឹងឪពុកម្តាយស្តីបន្ទោសឲ្យទើបនៅវេលាម៉ោង៣រសៀលថ្ងៃកើតហេតុ នារីរងគ្រោះក៏បានលេបថ្នាំកណ្តុរសម្លាប់ខ្លួនតែម្តង ក្រោយដឹងថាកូនស្រីលេបថ្នាំសម្លាប់ខ្លួន ឪពុកម្តាយក៏ប្រញាប់បញ្ចូននាងទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់មកពេលឃើញអាការៈកូនស្រីធូរស្រាលក៏នាំត្រលប់មកផ្ទះវិញ ស្រាប់តែវេលាម៉ោង៩យប់ថ្ងៃដដែលនារីរងគ្រោះប្រាប់ថា មិនសូវស្រួលខ្លួន ពួកគាត់ក៏នាំទៅពេទ្យម្តងទៀត លុះធ្វើដំណើរបានពាក់កណ្តាលផ្លូវក៏បានដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយមកសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ ដោយពិនិត្យឃើញថា សាកសពនារីរងគ្រោះពិតជាសម្លាប់ ដោយសារធ្វើអត្តឃាតមែន ហើយក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍