All posts by មេគង្គ ប៉ុស្តិ៍

ធី សុវណ្ណ​ថា ចូល​បំភ្លឺតាម​ការកោះហៅ​របស់​តុលាការ​

​រាជធានី​ភ្នំពេញ​៖​កញ្ញា ធី សុវណ្ណ​ថា ប្រធាន​អង្គការ​យុវជន​ដើម្បី​សង្គម បាន​ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​៨៖៤៥​នាទី ព្រឹក​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ដើម្បី​ចូល​បំភ្លឺ​ជូន​តំណាង​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការប្តឹង លោក សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២៥​ម៉ឺន​ដុល្លារ​អាមេរិក​។​
​ចំណែក​លោក លី ច័ន្ទ​តុលា មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា ធី សុវណ្ណ​ថា ក៏បាន​ចូលទៅ​តុលាការ​ជាមួយ​កូនក្តី​ផងដែរ ខណដែល​សំណុំ​រឿងនេះ ដើមបណ្តឹង​ប្តឹង​លោក សម រង្ស៊ី ទាក់ទង​ការចោទប្រកាន់ថា សម្តេច ហ៊ុន សែន បាន​សូកប៉ាន់​កញ្ញា ធី សុវណ្ណ​ថា ចំនួន​១​លាន​ដុល្លារ ដើម្បី​បំបែកបំបាក់​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕

fn-2017-02-07-08-55-15-1

បង្ក្រាប​សង្វៀន​ជល់​មាន់ បាញ់អាប៉ោង​២​កន្លែង​ឃាត់ខ្លួន​មនុស្ស​៤​នាក់ រថយន្ត​០១​គ្រឿង និង​ម៉ូតូ​១៦​គ្រឿង

​ដោយ​៖​វិធិ​ន​
​ក្រចេះ​៖​ទីតាំង​សង្វៀន​ជល់​មាន់​ចំនួន​២​កន្លែង​ផ្សេងគ្នា ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប និង​រឹបអូស​បាន​សំភារៈ​វត្ថុ​តាំង​ជាច្រើន ព្រមទាំង​ចាប់​ឃាត់​មនុស្ស​ចំនួន​៤​នាក់ ។​
​ប្រតិបត្តិការ​ខាងលើនេះ គឺ​កម្លាំង​នគរបាល​ព្រហ្ម​ប្រ​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​អន្តរ​គម​ន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ក្រោម​ការសម្របសម្រួល​ដឹកនាំ​ពី​សំណាក់​លោក ទី សុវណ្ណ​ថា​ល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោក ធុច ប​ច្ចៈ​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​គឺ​បាន​ឆ្មក់​ទៅ​បង្ក្រាប​ទីតាំង​ចំនួន​ពី​ផ្សេងគ្នា កាលពី​ថ្ងៃទី​៦ ខែ​កុ​ម្ភះ ឆ្នាំ ២០១៧​នេះ គឺ​នៅ​ក្នុងភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី និង​មួយកន្លែង​ទៀត​នៅ​ចំណុច​ត្បូង​ខ្លារ ស្ថិតក្នុង​ភូមិ​អូរ​កណ្តៀរ​ថ្មី ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា បន្ទាប់​ស្រាវជ្រាវ​ដឹងថា​នៅ​ចំណុច​ទាំងពី​ខាងលើ​មាន លួច​បើក​សង្វៀន​ជល់​មាន់ និង​លេង​បាញ់អាប៉ោង គឺ​កម្លាំង​សមត្ថកិច្ច​បាន​ឆ្មក់​ទៅធ្វើ​ការបង្ក្រាប ដោយ​មិនអោយ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ដឹង​ឡើយ រហូត​ឈានទៅដល់​ការចាប់​ឃាត់ខ្លួន​មេអាប៉ោង និង​អ្នកញៀន​ល្បែង​ចំនួន​បួន​នាក់ និង​រឹបអូស​បាន​សំភារៈ​រួមមាន​រថយន្ត​មួយគ្រឿង ម៉ូតូ​១៦​គ្រឿង និង​សំភារៈ​សម្រាប់​មាន់​ជល់​មួយចំនួន​ផងដែរ ។​
​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរ​គ្រៀង​បានបញ្ជាក់​អោយដឹងថា នៅ​ចំណុច​ត្បូង​ខ្លារ ភូមិ​អូរ​កណ្តៀរ​ថ្មី គឺមាន​លួច​បើក​សង្វៀន​ជល់​មាន់ និង​លេង​បាញ់អាប៉ោង​យូរ​មកហើយ​នោះ គឺមាន​អ្នក​ចូល​ទៅលេង​ច្រើនណាស់​ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះទេ ។ ប្រភព​បន្តរ ការដែល​សមត្ថកិច្ច​មូល​ដ្ឋា​ន​មិន​ហ៊ាន​បង្ក្រាប គេ​មិនដឹងថា​ពួកគាត់​ទំនាក់ទំនង​ត្រូវរ៉ូវ​គ្នា ដោយសារ​ម្ចាស់​សង្វៀន​ជា​សមត្ថកិច្ច​ដូចគ្នា​ឬ​ក៍​ពួកគាត់​មាន​ទំនាក់ទំនង​អី​ផ្សេង​ក៍​មិនដឹង ។ ពលរដ្ឋ​ខាងលើ​ក៍​បានអោយដឹងថា ម្ចាស់​សង្វៀន​ខាងលើ​មានឈ្មោះ​សេង សោភា គឺជា​មន្ត្រី​យោធារ និង​មាន​តួរ​នាទី​ជា​នាយរង​មណ្ឌល​ទីមួយ ដឺ​បេ ជើងគោក ដែល​បាន​ទៅ​ឈរជើង​ប្រចាំ​នៅ​តំបន់​នោះ ដោយឡែក​ទីតាំង​នៅក្នុង​ឃុំ​សំបុក​សមត្ថកិច្ច​នៅ​មិនទាន់​ដឹងថា ម្ចាស់​សង្វៀន​ជា​នរណា​ទេ ។​
​លោក គុណ សុ​ភ័​ណ្ឌ នាយការិយាល័យ​ព្រហ្ម​ប្រ​ទណ្ឌ​កម្រិត​ស្រាល​នន​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានអោយដឹងថា ជាមួយនិង​ប្រតិបត្តិ​ចំនួន​០២​ទីតាំង​ខាងលើ គឺ​សមត្ថកិច្ច​បាន​ឆ្មក់​ទៅ​បង្ក្រាប និង​រឹបអូស​បាន​ម៉ូតូ​ចំនួន ១៦​គ្រឿង រថយន្ត​០១​គ្រឿង និង​សំភា​រះ​សម្រាប់​លេង​អាប៉ោង​មួយចំនួន ឃាត់ខ្លួន​មនុស្ស​បាន​៤​នាក់ ក្នុងនេះ​មាន​មេអាប៉ោង​ម្នាក់ ហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​រុះរើ​បំផ្លាញចោល​នូវ​ទីតាំង​សង្វៀន​នោះ ផងដែរ ។​
​លោកនាយ​ការិយាល័យ បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន ទាំង​ម៉ូតូ រថយន្ត និង​អ្នកញៀន​ល្បែង​ទាំង​៤​នាក់ គឺ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

16522541_1829996593905569_1200330123_n16522644_1829996627238899_274690739_n 16522809_1829996633905565_788739153_n 16558436_1829996603905568_1188140599_n 16558678_1829996637238898_290645429_n 16650742_1829996597238902_1707535757_o 16652460_1829996640572231_723140782_n

សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​មួយកន្លែង​រង​ការរិះគន់​ផលិត​គ្មាន​អនាម័យ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​មួយកន្លែង​ដែលមាន​ស្លាក​យ៉ី​ហោ​ហ្គោល​ដិ​ន​ស៊ី ទីតាំងនៅ​ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​រង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា​ផលិត​នៅ​កណ្តាលវាល​គ្មាន​អនាម័យ​ត្រឹមត្រូវ​ប្រឈម​ខ្លាំង​ប៉ះពាល់​ដល់​សុខភាព​អតិថិជន​។​
​ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​បានអោយដឹងថា ទីតាំង​ផលិត​ទឹកបរិសុទ្ធ​យ៉ី​ហោ​ហ្គោល​ដិ​ន​ស៊ី​មាន​ទីតាំង​ឋិត​នៅ​ជាមួយគ្នា និង​ស្ថានីយ​ប្រេង​ឥ​ន្ធៈ​មិនមាន​ឈ្មោះ​ទល់មុខ​បេនឡាន និង​ជាប់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​បែក​ជា​បួន​ក្នុងភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​បាន​ផលិត​ទឹកបរិសុទ្ធ​ជា​យូ​ឆ្នាំ​មកហើយ​ដោយ​បូមទឹក​ច្រកចូល​ដប​ពណ៌​ស និង​ពណ៌​ខៀវ​ចំណុះ​២០​លី​ត​ផង​និង​បូមទឹក​លក់​ដាក់​ក្នុង​ធុង​ទឹកធំៗ​ផង​នៅ​កណ្តាលវាល​ហើយ​បិត​គំរប​លើកដាក់​លើ​ឡាន​ដឹក​ជ​ញ្ជួ​ន​បោះ​អោយ​ម៉ូយ​កន្លែង​លក់​។​
​លោក ភិ រម្យ​នា ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​បាត់ដំបង​បាន​លើកឡើងថា អ្នកទិញ​ទឹកបរិសុទ្ធ​ទទួលទាន​គ្រប់គ្នា​គិតថា​ហូប​ហើយ​ជា​ទឹកស្អាត​ល្អ​មិន​ព្រួយ​បារ​ម្មណ៍​ពី​ការប៉ះពាល់​ដល់​សុខភាព មិន​នឹកស្មានថា​សិប្បកម្ម​ខាងលើ​ផលិត​មិនមាន​ការយកចិត្តទុកដាក់ មិនមាន​បន្ទប់​បិតបាំង​ឬ​ដំបូល​ឡើយ មិនតែប៉ុណ្ណោះ​ទីកន្លែង​បូមទឹក​ច្រកចូល​ដប​នៅ​រួម​ជាមួយគ្នា​និង​កន្លែង​បូម​ប្រេង​ឥ​ន្ធ​នះ​ថែមទៀត​។ បញ្ហា​ខាងលើនេះ​លោក​សំណូមពរ​អោយ​មន្ត្រី​ជំនាញ​ដែល​ពាក់​ព​ន្ធ័​ចុះ​បំពេញការងារ​បម្រើ​សង្គម​ផង បើ​នៅតែ​បណ្ដែតបណ្ដោយ​មិនបាន​យកចិត្តទុកដាក់​ដូចនេះ​ទៀត​ប្រាកដជា​ប្រជាពលរដ្ឋ​ជួប​នូវ​ការលំបាក​យ៉ាងធ្ងន់ធ្ងរ​ជាក់​ជាមិនខាន​ថ្ងៃ​ខាងមុខ​។​
​ចំណែក​លោក ឡេង ស្រ៊ុន ម្ចាស់​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​ហ្គោល​ដេ​ន​ស៊ី​និង​ជា​ម្ចាស់​ស្ថាន​នី​យ៍​ប្រេង​ឥ​ន្ធះ​គ្មាន​ម៉ាក គ្មាន​យ៉ី​ហោ​ខាងលើនេះ​បាន​ប្រាប់​អោយដឹងថា លោក​សុំ​ការលើក​លេង​ផង​កុំអោយ​ផ្សព្វផ្សាយ​ចេញទៅ​ខាងក្រៅ​ចំពោះ​រឿងនេះ​ព្រោះ​លោក​គ្រោង​និង​រៀបចំ​ទីកន្លែង​ហើយ​។​
​រីឯ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តបាត់ដំបង​លោក​សំបូរ ផូ បានអោយដឹងថា ទីតាំង​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​ខាងលើ​លោក​ធ្លាប់បាន​ណែរ​នាំ​មួយដង​ជា​ពីរដង​ហើយ លោក​នឹង​ចាត់​អោយ​មន្ដ្រី​របស់លោក​ចុះទៅពិនិត្យ​សាជាថ្មី​ទៀត​៕

16559370_1829993510572544_787486680_n16523001_1829993520572543_938545842_n 16558804_1829993523905876_720684333_n16650278_1829993517239210_521811943_n

រុស្ស៊ី​ធ្វើ​សមយុទ្ធ​ប្រឆាំង​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ

​ម៉ូស្គូ​៖​រុស្ស៊ី​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស ដែល​កងកម្លាំង​យោធា​រុស្ស៊ី​ជាង​២,០០០​នាក់​ចូលរួម​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​។​
​អ្នកនាំពាក្យ​ទីបញ្ជាការ​យោធា​រុស្ស៊ី​លោក​ឧ​ត្ត​ម​សេនីយ៍ Alexander Gordeyev បាន​ថ្លែងថា ភាគ​ខាង​កើតជា​ផ្នែក​ដ៏​សំខាន់​ជាងគេ​នៃ​សមយុទ្ធ​យោធា​នេះ នឹងត្រូវ​ប្រារព្ធ​ឡើង​នៅលើ​ទឹកដី​របស់​តំបន់ Sakhalin Oblast ដែល​ស្ថិតនៅ​ចុង​ភាគ​ខាងកើត​ប្រទេស ជាមួយ​ការចូលរួម​ពី​ឧទ្ធម្ភាគចក្រ​រាប់សិប​គ្រឿង​និង​កង​លោតឆ័ត្រ​យោង​ជាច្រើន​នាក់​។​
​លោក Gordeyev បាន​ថ្លែងថា «​ចំណាប់អារម្មណ៍​ចម្បង​នឹង​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​នៃ​ការធ្វើ​ប្រាស្រ័យ​ទាក់ទង​គ្នា រវាង​បណ្តា​ទីភ្នាក់ងារ​រក្សា​សន្តិសុខ​នៃ​តំបន់ Sakhalin Oblast នៅ​អំឡុង​ប្រតិបត្តិការ​ពិសេស​មួយ​។ រីឯ​ក្រុម​លោតឆ័ត្រ​យោង​ដែល​ត្រូវ​ដឹកជញ្ជូន​តាមរយៈ​ឧទ្ធម្ភាគចក្រ​ធុន Mi-8 នឹងចូលរួម​ក្នុងការ​ហ្វឹកហ្វឺន​នេះ​ដើម្បី​កម្ចាត់​ពួក​ភេរ​វករ​»​។​
​គួរ​បញ្ជាក់ថា សមយុទ្ធ​នេះ​នឹង​បន្ត​រហូតដល់​ចុង​សប្តាហ៍​នេះ​ពោលគឺ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧៕

fn-2017-02-06-17-50-22-0

ចិន​​ថ្កោលទោស​អាមេរិក​ចំពោះ​ការដាក់ទណ្ឌកម្ម​លើ​​អ៊ីរ៉ង់​

ប៉េកាំង​៖​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បានប្រកាស​ថ្កោលទោស​ចំពោះ​ការសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់ ពី​សំណាក់​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ក្រសួង​ការបទេស​ចិន​ដកស្រង់​សម្ដី​ដោយសារ​ព័ត៌មាន Sputnik​។​
​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang បាន​ថ្លែងថា​៖ «​យើង​បានបង្ហាញ​ពី​គោលជំហរ របស់​យើង​ជាមួយ​អាជ្ញាធរ​អាមេរិក ជុំវិញ​ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចិន​។ យើង​ជំទាស់​ទៅនឹង​រាល់​ការដាក់ទណ្ឌកម្ម ទាំងឡាយ​ធ្វើ​ឡើងជា​លក្ខណៈ​ឯកតោភាគី ជាពិសេស​នៅពេល​វា​មាន​ជាប់​ទាក់ទិន​នឹង​ភាគី​ទី​បី ត្បិត​វា​មិនបាន​ជួយ​អ្វី​ក្រៅតែពី​បំផ្លាញ​ទំនុកចិត្ត ទៅវិញទៅមក​រវាង​ភាគី​នីមួយៗ និង​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​តែប៉ុណ្ណោះ​»​។​
​គួរ​បញ្ជាក់ថា សម្រាប់​លោក ដូ​ណា​ល់ ត្រាំ ចិន​គឺជា​គូរ​ប្រជែង​ដ៏​ធំ រីឯ​អ៊ីរ៉ង់ ត្រូវបាន​ចាត់ទុកថា​ជា​រដ្ឋ​ភេរ​វករ និង​គាំទ្រ​ដល់​ក្រុម​អង្គការ​ភេរ​វករ ហើយ​លោក​ក៏ បាន​សន្យា​ដែរ នឹង​នាំយក​នយោបាយ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ទីក្រុង​តេ​ហេ​រ៉ង់ មក​អនុវត្ត​ជាថ្មី​ម្ដងទៀត​៕

0905-China-Clinton-Asia_full_600

លោក ខឹម វាសនា ប្រកាស​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​

​រាជធានី​ភ្នំពេញ​៖​ប្រធាន​គណបក្ស​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា បានប្រកាសថា គណបក្ស​លោក​នឹងធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន LDP ដែល​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​បាតុកម្ម​នោះ​គឺ​មិន​ទៅធ្វើ​នៅ​កន្លែង​ណា​នោះទេ គឺ​ពួកយើង​ទៅ​បោះជំរុំ លើដី​ជាង​២០​ហិកតា នៅ​ខេត្តកំពត ទី​ដែល​ចាប់ខ្លួន​សកម្មជន LDP ដោយ​អាជ្ញាធរ​តែម្តង ។​
​លោក ខឹម វាសនា បានប្រកាស​ជំហរ​ដូច្នេះ បន្ទាប់ពី​អាជ្ញាធរ​ខេត្តកំពត បាន​ឃាត់ខ្លួន​សមាជិក​១៣​នាក់ របស់​LDP អំពី​ការ​ឈូសឆាយ​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ រំលោភ​យក​ដី នៅ​ឃុំ​តេ​ជោ​អភិវឌ្ឍន៍ នា​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ ប៉ុន្តែ​ការឃាត់ ខ្លួន​នេះ​ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បានបញ្ជាក់​ឲ្យ​ដឹងថា ប្រតិបត្តិការ​ឃាត់ខ្លួន​សមាជិក ១៣​នាក់​រឿង​ដីធ្លី​នោះ គឺធ្វើឡើង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ និង​ដោះស្រាយ​ដីធ្លី ដែល​ប្រជាពលរដ្ឋ​ចំនួន​០៦​គ្រួសារ បានដាក់​ពាក្យ បណ្តឹង​មក​អាជ្ញាធរ​ខេត្តកំពត ដើម្បី​ឲ្យ​ខេត្ត​ជួយ​ដោះស្រាយ និង​ចាត់វិធានការ​បន្ទាន់ ចំពោះ​ជន​អនាធិបតេយ្យ​មួយក្រុម ដែល​គេ​បាន ស្គាល់​ថា ជា​បក្ខពួក និង​កូនចៅ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​យក​គ្រឿងចក្រ​មក​ធ្វើ សកម្មភាព​ឈូសឆាយដី និង​ដំណាំ​របស់​ពួកគាត់​ទាំង​៦​គ្រួសារ​ខាងលើ​។​
​ខណៈ​សមត្ថកិច្ច ចុះ​ដល់​កន្លែងកើតហេតុ ឃើញ​សកម្មភាព​ជាក់ស្តែង​យ៉ាង​ដូច្នេះ ក៏​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១៣​នាក់ ដែល​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ និង​បម្រើ​ការងារ​ឲ្យ​ម្ចាស់​ដី​ម្នាក់ ជា​ប្រធាន​គណបក្ស ឈ្មោះ ខឹម វាសនា នោះ​តែម្តង ៕

fn-2017-02-06-14-02-55-1fn-2017-02-06-14-02-56-4 fn-2017-02-06-14-02-56-5

លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុង​ផ្ញើ​សារ​នយោបាយ​ផ្ទុយគ្នា​

​រាជធានី​ភ្នំពេញ​៖​មកដល់ពេលនេះ គេ​កំពុងតែ​មើលឃើញ​នូវ​ជំហរ​នយោបាយ​បែប​ផ្ទុយគ្នា រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា សំខាន់​ទាក់ទង​សារ​នយោបាយ ។ លោក សម រង្ស៊ី មើលទៅ​លោក​មិន​បោះបង់ចោល​សារ​នយោបាយ​បែប​ប្រតិកម្ម​តប​ដោយ​កំហឹង​ទៅលើ​មេដឹកនាំ​បក្ស​កាន់អំណាច ។ ចំណែក​លោក កឹម សុខា បាន​ប្រើ​សារ​នយោបាយ​បែប​ទន់ភ្លន់ និង​មិន​ប្រតិកម្ម​តប​ចំពោះ​អ្វី​ដែលជា​សារ នយោបាយ​របស់​មេដឹកនាំ​បក្ស​កាន់អំណាច​នោះឡើយ ។​
​កត់សម្គាល់​លោក សម រង្ស៊ី បានបង្ហាញ​សារ​នយោបាយ​ក្តៅ​ប្រហា​យ​ជា​បន្តបន្ទាប់​ប្រតិកម្ម​ទៅនឹង​ការ​ថ្លែង​របស់​សម្តេច ហ៊ុន សែន ឬ ជោគវាសនា​របស់​បក្ស​កាន់អំណាច ដែល​គេ​គិតថា ជា​សារ​ធ្វើ​ឲ្យ​ឡើង កម្តៅ​នយោបាយ​តែម្តង ។​
​ករណី​ដូច​លោក សម រង្ស៊ី ថ្មីៗ នេះ បានបង្ហាញ​សារ​នយោបាយ​លើ​ប្រព័ន្ធ Facebook របស់លោក​ថា ៖ « លោក ហ៊ុន សែន ធ្លាក់ទឹក​ចឹ​ត្ត​ខ្លាំង បន្ទាប់ពី​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៣ ។ លោក​បន្តថា លោក ហ៊ុន សែន បាន​ដឹក​ថា មិនអាច​យកឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ ទើប​កំពុងតែ​រក​លេស ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ » ។​
​ចំណែក​លោក កឹម សុខា ប្រធានស្តីទី​គណបក្សប្រឆាំង​វិញ មិនបាន​បញ្ចេញ​សារ​នយោបាយ​បែប​ក្តៅក្រហាយ​ដូច​លោក សម រង្ស៊ី នោះទេ ។ ផ្ទុយទៅវិញ​លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅតាម បណ្តា​ខេត្ត​ក្នុង​មួយ​រយះ​នេះ​ថា « យើង​មាន​កិច្ចការ​ជាច្រើន ដែល​ត្រូវធ្វើ ហើយ​យើង​គ្មាន​ពេលវេលា​ឈ្លោះ​ជាមួយ​នរណា​នោះទេ យើង​ធ្វើដំណើរ​ទៅមុខ​តម្រង់​ទៅរក​ការបោះឆ្នោត » ។​
​លោក កឹម សុខា បាន​សរសេរ​នៅលើ Faceook របស់លោក​ថា ឆ្លងកាត់​ក្នុង​ភ្លើង​នយោបាយ​ជាង​២០​ឆ្នាំ លោក​យល់ឃើញថា ដើម្បី​អាចធ្វើ​ដំណើរ​ទៅមុខ​ឲ្យ​ដល់​គោលដៅ​បាន​យើង​មិនគួរ​លូកដៃ​លេង​ភ្លើង​ដែល​គេ​បង្កាត់​នោះទេ ។ លោក​បញ្ជាក់ថា « បើ​យើង​ជា​អ្នកនយោបាយ ហើយ​គិតតែ​ពី​បង្កបង្កើត​បញ្ហា​ធ្វើ​ឲ្យ​អ្នកដទៃ​ជាពិសេស​ប្រជាពលរដ្ឋ​មានការ​ឈឺចាប់ និង​ភ័យខ្លាច​ដោយសារតែ​ចង់​ឈ្នះ​គ្នា គុំ​គួ​ន សងសឹក​គ្នា​នោះ​មិនមែន​គ្រាន់តែ​មិនបាន​បង្កើត​សេចក្តីសុខ​ឲ្យ​អ្នកដទៃ​នោះទេ សូម្បីតែ​ក្នុង​ចិត្ត​ខ្លួនឯង​ក៏​ក្តៅ​ក្រហល់ក្រហាយ​និង​មិនមាន​សេចក្តីសុខ​ពិត​ដែរ ។​
​ក្រុមអ្នកវិភាគ​ឯករាជ្យ​ពិតប្រាកដ​កំពុង​វាយតម្លៃថា រវាង​សារ​នយោបាយ​មេដឹកនាំ​បក្សប្រឆាំង​ទាំងពីរ​គឺ​ផ្ទុយគ្នា​ស្រឡះ​តែម្តង ខណដែល​លោក សម រង្ស៊ី ប្រើ​នយោបាយ​ប្រតិកម្ម​ក្តៅៗ បង្ក​ការខឹង​សម្បារ​ដល់​គូរ​ជម្លោះ​, ប៉ុន្តែ​លោក កឹម សុខា ប្រើ​ភាសា​ត្រជាក់​របៀប​ខន្តី ចំពោះ​អ្វីដែល​បានកើត​ឡើង ។​
​ដូច្នេះ គេ​អាច​នឹង​គិតថា តើ​លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុង​ដើរ​លើផ្លូវ​ពីរ​ផ្ទុយគ្នា ឬ​អាច​និយាយថា មានការ​បែកបាក់​គ្នា​ពិតប្រាកដ​មែន ដូច​អ្វីដែល​មតិ​មួយ​ចំ​បានលើកឡើង ។​
​យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ​ខាង​បាន​ប្រមើល​ថា របត់​នយោបាយ​របស់​មេដឹកនាំ​គណបក្សប្រឆាំង​កំពុងតែ​កើតមាន​ហើយ​, ហើយ​របត់​នោះ​និង​ឈានដល់​ការញែក​លោក សម រង្ស៊ី និង​លោក កឹម សុខា ឲ្យ​ឃ្លាត​ចេញពី​គ្នា នៅមុន​ការបោះឆ្នោត​ខាងមុខ ។​
​ក្រុមអ្នកវិភាគ​ហ៊ាន​និយាយថា វិធានការ​ក្តៅ​របស់​សម្តេច ហ៊ុន សែន ទាក់ទង​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា​រួមទាំង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​អាច​នឹង​ជាប់​ពាក់ព័ន្ធ ដោយផ្ទាល់​នឹង​លោក កឹម សុខា ដែល​គេ​គិតថា ជា​សេចក្តីប៉ងប្រាថ្នា​របស់លោក​តាំងពី​យូរណាស់​មកហើយ ក្នុង​ការឈាន​ឆ្ពោះទៅ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ។​
​សូមជម្រាបថា លោក កឹម សុខា បាន​រង​នូវ​ការរិះគន់​ជា​បន្តបន្ទាប់​មកហើយ ក្រោយពេល​បង្កើត​គណបក្ស​សិទ្ធិមនុស្ស ដោយ​សាធារណមតិ​ចោទថា លោក​ជា​មនុស្ស​របស់​សម្តេច ហ៊ុន សែន ខណដែល​ការបង្កើត​គណបក្ស​សិទ្ធិមនុស្ស​នោះ គឺ​ដើម្បី​បំបែក​សម្លេង​គណបក្ស សម រង្ស៊ី តែប៉ុណ្ណោះ ៕

khem-sokha-and-samrainsy-2014-01-04

ពលរដ្ឋ​តំបន់​ច្រកទ្វា​អន្ដរជាតិ​ដូង​រិះគន់​មន្ដ្រី​អន្ដោប្រវេសន៍​ដឹកទំនិញ​ចូល​ពី​ទឹកដី​ថៃ​មិន​បង់ពន្ធ​

​ដោយ​៖​ប៉ែន​សុផល​
​ខេត្តបាត់ដំបង​៖​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ច្រកទ្វា​អន្ដរជាតិ​ដូង​ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៧​នេះ​បាន​រិះគន់​ចំៗ​លើ​មន្ដ្រី​អន្ដោរ​ប្រវេសន៍​២​រូប​ដែល​រកស៊ី​ដឹកទំនិញ​ចូល​មិន​បង់ពន្ធ​ពី​ទឺ​កដី​ថៃ​បាន​យ៉ាង​រលូន​ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​សូម្បី​តែមាន់​មួ​យក៍​មិនអោយ​រួចខ្លួន​។​
ប្រជាពលរដ្ឋ​ឈ្មោះ ល ស បាន​រៀបរាប់​ប្រាប់​(​មេគង្គ​ប៉ុស្តិ៍​)​អោយដឹងថា មន្ដ្រីនគរបាល​អន្ដោប្រវេសន៍​ប្រចាំ​តំបន់​ច្រកទ្វា​អន្ដរជាតិ​ដូង​ចំនួន​២​រូប​ជា​រៀងរាល់ថ្ងៃ​ពិសេស​នៅពេល​ល្ងាច​បាន​ចូល​ដឹកជញ្ជូន​ទំនិញ​ជាច្រើន​ប្រភេទ​ពី​ទីផ្សារ​ក្នុង​ទឹកដី​ថៃ​តាម​រថយន្ដ​កា​ម៉ា​រី​ស្វិត​ចំនួន​២​គ្រឿង​ដោយ​១​គ្រឿង​ពណ៌​កណ្ដុរ​ប្រមេះ និង​១​គ្រឿង​ទៀត​ពណ៌​ស ការដឹក​ជ​ញ្ជួ​ន​នេះ​គេ​ឃើញ​មន្ដ្រីនគរបាល​អន្ដោរ​ប្រវេសន៍​ជា​អ្នក​ដឹក​ផ្ទាល់​តែម្ដង​ដែល​ម្នាក់​ឈ្មោះ​ហែម វិ​បូ​ឡា​និង​ម្នាក់ទៀត​ឈ្មោះ ស្វាយ សំអាត​។​
មុខទំនិញ​ដែល​មន្ដ្រីនគរបាល​អន្ដោ​រ​ប្រវេសន៍​ដឹក​ជ​ញ្ជួ​ន​ជា​រៀងរាល់​នេះ​មាន​ចំរុះ​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដូចជា​ភេ​ស​ជ្ជះ​តែ​អូ​ឈិ អង្ក​ឬ​មី​ជាដើម ជួន​ដឹក​ពេញ​ក្នុង​ឡាន និង​ជួនកាល​ដឹក​ពេញ​ក្នុង​ឡាន​ហើយ​ត​ឡើងលើ​យ៉ាងខ្ពស់​នៅ​ផ្នែក​លើ​ឃ្លុប​ឡាន​ថែមទៀត​ដោយ​ត្រូវ​គ្នា​គេចវេស​មិន​បង់ពន្ធ​ទាំង​ខ្លួន​ជាម​ន្ដ្រី​អនុវត្ត​ច្បាប់​បាន​ប្រព្រឹត្ត​អំពើ​បែប​កន្ទេល​ធំ បន្លំ​ដេក បានធ្វើអោយ​ប្រជាកសិករ​តូច​ទាប​មាន​ការមិន​ពេញចិត្ត​និង​ឈឺចាប់​ជាខ្លាំង​ព្រោះ​មិនមាន​ភាពស្មើគ្នា​។​
ប្រភព​មួយ​ផ្សេងទៀត​ដែល​ផ្ដល់​ព៌​ត​មាន​អោយ​ត្រឹម​ថត​តែ​សម្លេង​បាន​បង្ហើប​អោយដឹង​ដែរ​ថា មុខ​ជំនួញ​កណ្ដៀរ​ពួន​ដី​បែប​ដុំកំភួន​មិនមែនជា​លក្ខ​ណះ​បន្ទាប់បន្សំ​ក្រៅពី​ការងាររាជការ​របស់​មន្ដ្រីនគរបាល​អន្ដោរ​ប្រវេ​ស​២​រូប​ខាងលើ​អាចជា​ការផ្ដល់​ភ្លើង​ខៀវ​ពី​ប្រធានការិយាល័យ​នគរបាល​អន្ដោរ​ប្រវេ​ស​ប្រចាំ​ច្រក​អន្ដរជាតិ​នេះ​ទើប​ការរកស៊ី​ខុសច្បាប់​នេះ​មាន​ភាពរលូន​រាប់​ឆ្នាំ​មកហើយ ដែល​ជំ​នូ​ញ​នេះដែរ​ខុសគ្នា​ដាច់​សែនឆ្ងាយ​ជាមួយនិង​ប្រជាពលរដ្ឋ​ធម្មតា​សូម្បី​តែមាន់​មួយ កូន​ធុងបាស់​មួយ​ឬ​អង្ករ​មួយ​ការ​រ៉ុង​ដែល​ប្រជាកសិករ​ទិញ​ពី​ថៃ​សម្រាប់​ហូប​ក៍​នគរបាល​អន្ដោប្រវេសន៍​ប្រចាំ​ច្រក​អន្ដរជាតិ​ដូង​មិនមាន​ការអនុគ្រោះ ឬ​លើក​លេង​ឡើយ​ទាយ​កលុយ​អោយ​ខាន​តែ​បាន​ចំនួន​៣០០​បាត​ឬ​៥០០​បាត​គឺ​ត្រូវតែ​បាន បើ​មិនបាន​មិន​អនុញ្ញាត​អោយចេញ​។​
ទាក់ទង​ទៅនឹង​ការលើកឡើង​រិះគន់​របស់​ប្រជាកសិករ​ជាច្រើន​នេះ​(​មេគង្គ​ប៉ុស្តិ៍​)​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក សៅ ប៊ុន​រឹទ្ធ ប្រធាន​នគរបាល​អន្ដោ​ប្រវេសន៍​ប្រចាំ​ច្រក​អន្ដរជាតិ​ដូង​បានឡើយ​តាម​ទូរស័ព្ទ​ទោះជា​ច្រើនលើក លោក សៅ ប៊ុន​រឹទ្ធ​ដាក់​កម្មវិធី​អោយ​ជាប់រវល់ និង​ខ្សែ​ទី​២​មិន​លើក​ទូរស័ព្ទ​តែម្ដង​៕

16558818_1829681177270444_1914952642_n16469110_1829681180603777_486215370_n16443338_1829681183937110_892429107_n

ក្រសួង​ចេញ​វិធានការ​ទប់ស្កាត់សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់

​រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជូន​ណា​រ៉ុ​ន​នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ​នេះ បានចេញ​ការណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​៕

fn-2017-02-06-13-12-58-0

មុខសញ្ញា​វ៉ៃ​ប្លន់​យ៉ាងសកម្ម​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​២​នាក់​

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះបង្ក្រាប​មុខសញ្ញា​វៃ​ប្លន់​យ៉ាងសកម្ម​បាន​ចំនួន​២​នាក់ ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ផ្ទះជួល​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ទី​១​ឈ្មោះ ប៊ូ រី អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនសង្ស័យ​ទី​២ ឈ្មោះ អន វណ្ណ​: អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុកកំណើត​នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល​។​
​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជូ​នទៅ​តុលាការ​៕

16586592_1829624933942735_1863031080_o16523665_1829624997276062_1443095565_o16507423_1829624937276068_1892910620_n

បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​មួយគ្រឿង​ប្រគល់​ឲ្យជំនាញ

ខេត្តរតនគិរី​៖​កម្លាំង​នគរបាល​ខេត្តរតនគិរី​បាន​ចុះ​ស្ទាក់​តាម​ចាប់បាន​រថយន្ត​ម៉ាក​កាមរី​ដឹកឈើ​ប្រណីតៗ មួយគ្រឿង​ប្រគល់​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី ចាត់​ការបន្ត​តាមច្បាប់ ដែល​ការចាប់​នេះ​ធ្វើឡើង​នៅ​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៧៨ ស្ថិត​ក្នុងភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។​
​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក​វរសេនីយ៍ឯក នូវ ដា​រ៉ា បាន​ប្រាប់ថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើឡើង​តាម​ការណែនាំ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ាន់ សង្វាត ស្នងការរង​ខេត្ត​ទទួលបន្ទុក​ប្រឆាំង​បទល្មើស​។ លោក​បញ្ជាក់ថា បន្ទាប់ពី​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​បាន អ្នកបើករថយន្ត​ក៏បាន​រត់គេចខ្លួន​។ បច្ចុប្បន្ន វត្ថុតាង​ទាំងអស់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​។​
​លុះ​ព្រឹក​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នគរបាល​ជំនាញ​បានប្រគល់​វត្ថុតាង រថយន្ត​កាមរី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 2A-1428 និង​ឈើ​ប្រណីត​ជាច្រើន​ដុំ ប្រគល់​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី ចាត់​ការបន្ត​តាមច្បាប់​៕

fn-2017-02-06-10-59-18-3fn-2017-02-06-10-59-17-1

At Madrid គ្រោង​ប្រមាញ់ Sanchez មក​ជំនួស​កន្លែង Griezmann

​បាល់ទាត់​៖​យោងតាម​សេចក្តី​រាយ​កាណ៍​ពី ក្លិប Atletico Madrid បាន​ឲ្យ​ដឹងថា ក្លិប​គ្រោង​នឹង​ចំណាយលុយ​៦០​លាន​ផោន​ដើម្បី​នាំយក Alexis Sanchez ពី​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​រដូវ​កាល​ក្រោយនេះ​។​
​កិច្ចសន្យា​នាពេល​បច្ចុប្បន្ន​របស់​កីឡាករ Sanchez ជាមួយនឹង​កាំភ្លើង​ធំ​នៅត្រឹមតែ​១៨​ខែ​ទៀត​ប៉ុណ្ណោះ ខណៈដែល​កីឡាករ​សញ្ជាតិ​ឈី​លី​រូបនេះ​មិនទាន់​សម្រេចចិត្ត​បន្ត​កុងត្រា​ថ្មី​នៅឡើយ​នោះ​។​
​ប្រធាន​ក្លិប Atletico Madrid បាន​និយាយ​សារព័ត៌មាន the Sun ថា កល​កិ្ល​ប​នឹង​ត្រៀម​ដាក់សំណើ​ទៅកាន់​ក្រុម​កាំភ្លើង​ធំ Arsenal ដើម្បី​នាំយក Sanchez មក​ជំនួស​តំណែង Antoine Griezmann ដែលមាន​គម្រោង​នឹង​ផ្លាស់​មក Manchester United នៅ​រដូវ​កាល​ក្រោយនេះ ក្នុងតម្លៃ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​របស់ Paul Pogba​។​
​គួរ​បញ្ជាក់ថា Sanchez បាន​ផ្ទេរ​ចេញពី Barcelona ផ្លាស់​មកកាន់ Arsenal ក្នុង​ឆ្នាំ​២០១៤​ក្នុងតម្លៃ​៣២​លាន​ផោន​៕

griezmannandsanchez

Trump ជ្រើសតាំង Terry Branstad ជា​ទូត​ប្រចាំ​ប្រទេស​ចិន​

​អាមេរិក​៖​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ជ្រើសតាំង​លោក Terry Branstad ធ្វើជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ចិន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​រាយការណ៍​ថា លោក​នឹង​ជួយ​បង្កើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ស្របពេល​មាន​ក្តី​ព្រួយបារម្ភ​ជុំវិញ​កិច្ចពិភាក្សា​គាំពារ​និយម​ពី​រដ្ឋការ​ថ្មី​របស់​សហរដ្ឋអាមេរិក​។​
​លោក Trump បាន​ងើបឡើង​ប្រឆាំងនឹង​ការធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​ដោយបាន​ស្តីបន្ទោស​ពួកគេ​សម្រាប់​ការបាត់បង់​ការងារ​រ​បស់​សហរដ្ឋអាមេរិក​និង​បាន​គំរាម​ដាក់ទណ្ឌកម្ម​ពន្ធ​នាំចូល​លើ​ការ​នាំចូល​របស់​ប្រទេស​ចិន​។​
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយថា ខ្លួន​នឹងធ្វើ​ការ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ណាមួយ​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ព្រមាន​ពី​ការ​សងសឹក​ប្រសិនបើ​លោក Trump ចាត់វិធានការ​ដំបូង​ឆ្ពោះទៅរក​សង្គ្រាម​ពាណិជ្ជកម្ម​។​
​លោក Branstad ដែល​បច្ចុប្បន្ន​ជា​អភិបាលរដ្ឋ Iowa បាន​និយាយថា លោក​នឹង​ជួយ​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ហើយ​ថា មាន​សក្តានុពល​យ៉ាង​សម្បើម​សម្រាប់​ការវិនិយោគ​របស់​ចិន​បន្ថែមទៀត​នៅក្នុង​សហរដ្ឋអាមេរិក​។​
​លោក Branstad បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ​បស់​ប្រទេស​ចិន​ក្នុង​បទ​សម្ភាស​មួយ​នៅ​សហរដ្ឋអាមេរិក​ដែល​បានចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា “​យើង​ចង់​បន្ត​ពង្រីក​ទំនាក់ទំនង​និង​បង្កើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំងពីរ​”​។​
​ស៊ីន​ហួរ​បាន​ដកស្រង់​សំដី​របស់លោក Branstad ដែល​បាន​និយាយថា “​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​ដើរតួនាទី​ស្ថាបនា​ដើម្បី​ដោះស្រាយ​ភាពខុសគ្នា​ជាច្រើន​ទាំងនេះ​នៅក្នុង​វិធី​ឈ្នះ​ឈ្នះ​។ វា​គឺមាន​អត្ថប្រយោជន៍​ដល់​ប្រទេស​យើង​ទាំងពីរ​និង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​ផ្សេងទៀត​លើ​ពិភពលោក​”​។​
​គួរ​បញ្ជាក់ថា លោក Branstad គឺជា​អភិបាល​ដ៏​យូរអង្វែង​ខាង​គណបក្ស​សាធារណរដ្ឋ​មួយរូប​ដែល​បាន​អភិវឌ្ឍន៍​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ថ្នាក់ដឹកនាំ​ចិន​ដទៃទៀត​៕

images-8

តួ​ក​គី​ចាប់​ជនសង្ស័យ​ពាក់ព័ន្ធ​ចលនា​ជី​ហាត​រដ្ឋ​អ៊ីស្លាម​៤០០​នាក់​

​តួ​ក​គី​៖​ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​រយៈ​មួយខែ​ក្រោយ​ភេរវកម្ម​ប្រឆាំងនឹង​រង្គសាល Reina នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​ប៉ូលិស​តួ​ក​គី​ចាប់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​ជី​ហាត​រដ្ឋ​អ៊ីស្លាម​យ៉ាងហោចណាស់ ៤០០​នាក់ ក្នុង​ក្របខ័ណ្ឌ​យុទ្ធនាការ​កម្ចាត់​ជន​ជី​ហាត​ទូទាំងប្រទេស​។
​អាជ្ញាធរ​តួ​ក​គី​មិនបាន​បញ្ជាក់​ទេ​ថា​តើ​ជនសង្ស័យ​ចាប់ខ្លួនបាន យកទៅ​ឃុំឃាំង​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម ក្នុង​ថ្ងៃ​ឆ្លង​ចូលឆ្នាំថ្មី​ឆ្នាំ​សកល នៅ​ក្រុង​អង់កា​រ៉ា ឬក៏​អត់​ទេ​។ ប៉ុន្តែ​អ្វីដែល​ប្រាកដ គឺ​តួ​ក​គី​បាន​បើក​ប្រតិបត្តិការ​ដ៏​ធំ​សម្បើម​មួយ​ទូទាំងប្រទេស ប្រឆាំងនឹង​សកម្ម​ជនជាប់សង្ស័យ​មាន​ទំនាក់​ទំនងជា​មួយអង្គ​ការ​រដ្ឋ​អ៊ីស្លាម​។​
​ប្រតិបត្តិការ​នេះ​បាន​ប្រើ​កម្លាំង​ប៉ូលិស​ជាច្រើន​រយ​នាក់ ឬ​ជិត​ដល់​ពាន់​នាក់ នៅ​ព្រឹក​មិញ ក្នុង​ក្រុង​ចំនួន​យ៉ាង​១៥ រាប់ទាំង​អង់កា​រ៉ា និង​អ៊ី​ស្តង់​ប៊ូល​ផង​។ នៅក្នុង​ចំណោម​ជនសង្ស័យ​ចាប់ខ្លួន មាន​ជាច្រើន​នាក់​ជា​ជនបរទេស មាន​ជាអាទិ៍​ជនជាតិ​ស៊ី​រី​។​
ក្រៅ​អំពី​ចាប់ខ្លួន​មនុស្ស ប៉ូលិស​តួ​ក​គី​បាន​រឹបអូស​វត្ថុតាង​ជាច្រើន ដូចជា​កុំព្យូទ័រ ឯកសារ និង​សម្ភារៈ​សម្រាប់​ឃោសនា​មនោគមន៍​ជី​ហាត​រដ្ឋ​អ៊ីស្លាម​ជាច្រើន​ទៀត​។ នៅ​ក្រុង Izmir ប៉ូលិស​បាន​រកឃើញ​អាវុធ ជាច្រើន​ដើម​ក្នុង​ដៃ​ពួក​អ៊ីស្លាម​ជ្រុលនិយម​ជី​ហាត​មួយក្រុម ដែល​ទំនង​កំពុង​ត្រៀម​រៀបចំ​ផែនការ​ភេរវកម្ម​។ នេះ​បើតាម​ប្រភព​សារព័ត៌មាន​តួ​ក​គី​៕

tag_reuters.com0000_binary_lr1ed1110rmxu-viewimage

រាជធានី​-​ខេត្ត​ចំនួន​១៣នឹងមានអាកាស​ធាតុ​ចុះ​ត្រជាក់​​នៅ​ស្អែក​នេះ​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៧​ស្អែក​នេះ​រាជធានី​-​ខេត្ត​ចំនួន​១៣ ក្នុងនោះ​មាន​៖ រាជធានី​ភ្នំពេញ ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន កំពង់ស្ពឺ តាកែវ កោះកុង កំពង់ឆ្នាំង កំពង់ធំ រតនគិរី និង​មណ្ឌលគិរី អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី​១៧-១៩​អង្សា​សេ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕

fn-2017-02-06-08-04-47-0