All posts by មេគង្គ ប៉ុស្តិ៍

ឆេះ​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល​សម្លាប់​មនុស្ស​៤​នាក់​

​កូរ៉េខាងត្បូង​៖​អាជ្ញាធរ​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់ ហើយ​ជាង ៤០​នាក់​ទៀត បាន​រងរបួស​បន្ទាប់​ពី​ហេតុការណ៍​ភ្លើង​ឆេះ​ផ្សារ​ទំនើប​មួយកន្លែង​នៅ​កូរ៉េខាងត្បូង​កាលពី​ម្សិលមិញ​។ នេះ​ដោយ​យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​ប៉ូលិស​កូរ៉េ​បានដាក់​សង្ស័យថា អគ្គិភ័យ​នេះ​កើតចេញពី​ដែក​បញ្ឆេះ​ភ្លើង ដែល​អាច​ចាប់ផ្ដើម​ឆាបឆេះ នៅ​កន្លែង​ក្មេង​លេង​មួយ ស្ថិតក្នុង​ផ្សារ Metapolis នៅ​សង្កាត់ Dongtan ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​សេ​អ៊ូ​ល​។ ប៉ូលិស​បញ្ជាក់ថា មនុស្ស​២​នាក់​ក្នុងចំណោម​អ្នកស្លាប់​៤​នាក់ គឺជា​ជាង​សាងសង់ ហើយ​អ្នក​ដទៃទៀត គឺជា​កម្មករ​នៅក្នុង​ផ្សារ និង​ជា​ម្នាក់ទៀត​ជា​អតិថិជន​។ អ្នករងរបួស​ភាគច្រើន បានលើកឡើង​ពី​ការ​ឈ្លក់ផ្សែង​។​
​ជាមួយគ្នានេះ​អាជ្ញាធរ​ពន្លត់​អគ្គិភ័យ​បាន​ជំរុញ​ទៅជា​ង​សាងសង់ ឲ្យ​ធ្វើតាម​បទ​ប្បញ្ញត្តិ​សុវត្ថិភាព ដោយ​កត់សម្គាល់ថា ដែក​បញ្ឆេះ​ភ្លើង​នោះ គឺជា​ដើមចម​នៃ​ការឆាបឆេះ​នេះ​៕

1

ប្លន់​អាជីវក​លក់​មាស​នៅ​ផ្សារ​ធំ​កំពង់ចាម​យក​អស់​ជិត​២​ម៉ឺន​ដុល្លារ​

​ដោយ​៖​ដា​រ៉ា​
​កំពង់ចាម​៖​មាន​ករណី​ចោរឆក់​កាបូប អាជីវក​លក់​មាស ប្តូ​ប្រាក់ យីហោ សុខ លក្ខណា នៅ​ចំណុច ខាងលិច​ផ្សារ​ធំ លើ​ចិញ្ចើមផ្លូវ មុខផ្ទះ ស្ថិត​ក្នុងភូមិ​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម វេលា​ម៉ោង​៧ និង ២០​នាទី ព្រឹក​ថ្ងៃទី​៥ កុម្ភៈ ឆ្នាំ​២០១៧​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ជិះ​រថយន្ត ចេញពីផ្ទះ​នៅ សង្កាត់​វាលវង់ ដើម្បី​មក​លក់​មាស​ប្តូ​ប្រាក់​ដូច​រាល់ដង លុះដល់​ចំណុចកើតហេតុ មាន​ជនសង្ស័យ​៣​នាក់ ប្រុស​ទាំង​៣ មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ តាម​ពីក្រោយ ពេលមកដល់​កន្លែងកើតហេតុ មុខ​ហាង​លក់​របស់​ជនរងគ្រោះ ដែលមាន​យីហោ សុខ លក្ខណា ក៍បាន​បើកទ្វា​រថយន្ត យក​កាបូប​ដែលមាន​ដាក់​គ្រឿង​អ​ល​ង្ក​កា និង​ប្រាក់ សំរាប់​វេរ និង​ដូរ​ប្រាក់ ដ់ើរចូល​ទៅក្នុង​ហាង​របស់ខ្លួន ស្រាប់​តែមាន​ជនសង្ស័យ ២​នាក់​ដើរ​តាម​ក្រោយ ឆកយក​កាបូប​ជនរងគ្រោះ និង​ដក​អាវុធខ្លី​ភ្ជង់ គំរាម​មិន​ឲ្យ​ស្រែក រួច​ក៍​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ។​
​តាម​ការបំភ្លឺ របស់​ជនរងគ្រោះ ឈ្មោះ សុខ លក្ខណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម បាន​ឲ្យ​ដឹងថា ខ្ញុំ​មក​លក់ដូរ ដូច​រាល់ដង ដោយ​មិនដឹងថា​មាន​ជនសង្ស័យ​តាម​ពីក្រោយ​ទេ សំភារៈ​ដែល​នៅក្នុង​កាបូប ដែល​ចោរឆក់​មាន​៖ ប្រាក់​ដុល្លារ​៣០០០ ប្រាក់រៀល ៤០០០០០០​រៀល​
គ្រឿងអលង្ការ​សរុប​៥០០០​ដុល្លារ ទូរស័ព្ទដៃ​៤​គ្រឿង សរុប​ប្រហែល ២​ម៉ឺន​ដុល្លារ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ កំលាំង​របស់លោក និង​កំលាំង​នគរបាល​ខេត្តកំពង់ចាម បានចេញ​ប្រតិ​ប​ត្ត​ការ​យ៉ាង​ក្តៅគគុក តែ​មិនទាន់បាន​ទទួលបាន​ល​ទ្ធ​ផល​នៅឡើយ​ទេ​៕

16507577_1829549440616951_2082116009_n16523356_1829549447283617_1677261587_o 16558378_1829549443950284_1859563037_n

សាលាឧទ្ធរណ៍​អាមេរិក​ច្រានចោល​សំណើ​លោក ដូ​ណា​ល់ ត្រាំ

​អាមេរិក​៖​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​អាមេរិក​បាន​ច្រានចោល​សំណើ​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែល​ចង់​ដំណើរការ​ឡើងវិញ​នូវ​បទបញ្ជា​ស្ដីពី​ជនភៀសខ្លួន និង​ការហាមឃាត់​ប្រជាជន​មកពី​ប្រទេស​មូស្លីម​ភាគច្រើន​ចំនួន​៧ ចូលក្នុង​សហរដ្ឋអាមេរិក បន្ទាប់ពី​ត្រូវបាន​ចៅក្រម​តុលាការ​កំពូល​រាំងខ្ទប់ កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC​។​
​សាលដីកា​របស់​សាលាឧទ្ធរណ៍​អាមេរិក​បាន​និយាយថា សាលាឧទ្ធរណ៍​បាន​ច្រានចោល​បណ្ដឹងឧទ្ធរណ៍​ពី​រដ្ឋបាល ដែល​ទាមទារ​ឲ្យ​រក្សា​បទបញ្ជា​របស់​ប្រធានាធិបតី​។ ទន្ទឹម​នោះ​ក្រសួងយុត្តិធម៌ បានដាក់​បណ្ដឹងឧទ្ធរណ៍​មួយថ្ងៃ​ក្រោយពី​ចៅក្រម​សហព័ន្ធ​នៅ​ទីក្រុង​ស៊ី​អាថ​ល ចេញ​បញ្ជា​ឲ្យ​ដក​បម្រាម​របស់លោក ត្រាំ​។ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​២៧ ខែមករា​កន្លងមកនេះ បានចេញ​បញ្ជា​ហាមឃាត់​ពលរដ្ឋ​មកពី​ប្រទេស​មូស្លីម​ចំនួន ៧ មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក​រយៈពេល ៩០​ថ្ងៃ​៕

1

នគរបាល​ខេត្តបាត់ដំបង​ដកហូត​ដុំ​ចង្កៀងអំពូល​ឡាស៊ែ​៣១០​ដុំ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​រយៈពេល​មួយខែ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​បាន​ចុះ​អនុ​វតន៍​យុទ្ធនាការ​ក្តៅ​ទៅលើ​យានយន្ត​កែច្នៃ​បំពាក់​ភ្លើង​ខុស​បច្ចេកទេស​ចំនួន​១៥៦​គ្រឿង ដកហូត​បាន​ដុំ​ចង្កៀង អំពូល​ឡាស៊ែ​ចំនួន​៣១០​ដុំ​។​
លោក ហុក ហឿ​ត នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​មានប្រសាសន៍ថា​៖​ក្នុង​រយះពេល​មួយខែ​ចាប់ពី​ថ្ងៃទី​១ ខែមករា មកដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧​កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​សហការ​ជាមួយ​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​អនុវត្តន៍​យុទ្ធនាការ​ក្តៅ​ទៅលើ​យានយន្ត​កែច្នៃ​ដោយ​បំពាក់​ភ្លើង​ខុស​លក្ខ​ណះ​ដើម​រកឃើញ​រថយន្ត​ចំនួន​១៥៦​គ្រឿង​ដកហូត​បាន​ដុំ​ចង្កៀង អំពូល​ឡាស៊ែ​ចំនួន​៣១០​ដុំ​។​
លោក​បន្តថា​៖​ការបំពាក់​ភ្លើង​អំពូល​ឡាស៊ែ​ទៅលើ​យានយន្ត​កន្លងមក​បាន​បង្ករ​អោយ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ដោយសា​យានយន្ត​ភាគី​ម្ខាង​ទៀត​មើលផ្លូវ​មិនឃើញ​។​
ហើយ​ការចុះ​អនុវត្តន៍​ឃាត់​យានយន្ត​ដែល​បំពាក់​ភ្លើង​អំពូល​ឡាស៊ែ​កន្លងមកនេះ​គឺ​អនុវត្តន៍​ទៅលើ​យានយន្ត​គ្រប់​ប្រភេទ​មិន​ថា​អ្នកតូច​ឬ​អ្នកធំ​ឡើយ​៕

16466087_1828268174078411_1995415805_o16466149_1828268177411744_847806959_o 16466838_1828268197411742_1284554574_o 16492452_1828268184078410_573668511_o

ពលរដ្ឋ​រិះគន់​ការដោះលែង​ស្ត្រី​ស្រវឹង​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ចរាចរណ៍​ផ្លូវគោក បានធ្វើការ​ដោះលែង​ស្ត្រី​ឈ្មោះ ពៅ សុ​បញ្ញា​ណា​ផា ដែល​ស្រវឹងស្រា​បើករថយន្ត​ម៉ាក ហាយ​ឡេ​ន​ឌឺ បុក​អ្នកជិះ​ម៉ូតូ​២​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រួច​ជ្រុល​ទៅបុក​ផ្ទះ​អ្នកស្រុក និង​បន្ត​បុក​រថយន្ត​លុ​ច្ស​ស៊ី​ស​មួយគ្រឿង​ទៀត​នោះ ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ដោយសារតែ​ស្ត្រី​ជា​ជនបង្ក បាន​សង​សំណង​ទៅឱ្យ​ជនរងគ្រោះ ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោគ​រាជធានី​ភ្នំពេញ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ។​
​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​និង​ក្រុមអ្នកច្បាប់​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច ព្រោះថា តាមច្បាប់​ស្ត្រី​រូបនោះ​នៅជាប់​បណ្តឹងអាជ្ញា​បន្តទៀត បើទោះជា​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​ក៏ដោយចុះ ។​
​សូម​រំលឹកថា កាលពី​វេលា​ម៉ោង​១២ និង​៣៥​នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​នៅ​ចំណុច​មុខផ្ទះ​លេខ​២០៧ ស្ថិត​លើផ្លូវ​បេតុង​វត្ត​អង្គ​តា​មិញ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក ហាយ​ឡេ​ន​ឌឺ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-8963 បើកបរ​ដោយ​ស្ត្រី​ស្រវឹងស្រា​ឈ្មោះ ពៅ សុ​បញ្ញា​ណា​ផា អាយុ​២២​ឆ្នាំ ធ្វើកា​ក្នុង​ប្រ​លាន​យន្តហោះ​ពោធិ៍ចិនតុង ទីលំនៅ​ផ្លូវ​១១០ ផ្ទះ​លេខ​៤៦Eo ក្រុម​៥​ផ្សារ​ដេប៉ូ​៣
​ខណ្ឌទួលគោក​។​
​ហេតុការណ៍​នោះ រថយន្ត​ជនបង្ក បាន​បុក​ម៉ូតូ​មួយគ្រឿង​បណ្តាលឱ្យ​បុរស​២​នាក់ រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ក្រោយពី​បុក​ម៉ូតូ​រួច​រថយន្ត​ជនបង្ក បាន​ជ្រុល​ទៅបុក​ចូល​ផ្ទះ​អ្នកស្រុក រហូត​បាក់​ទ្វារ និង​បុក​រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង របស់​ម្ចាស់ផ្ទះ​រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ​។​
​យោងតាម​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ថ្មី​ត្រង់​មាត្រា​៨៣ ចំណុច “​ខ​” និង​ចំណុច “​គ​” បាន​ចែងថា ជន​ណា​បើកបរ​ដោយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ដោយមាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី ០,៤០ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០ ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ និង​បណ្តាលឱ្យមាន​របួស​មនុស្ស​ច្រើន​នាក់ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១៥​លាន​រៀល ប៉ុន្តែ​អ្វីដែល​ចម្លែក​នោះ គឺ​ស្ត្រី​បង្កហេតុ​បាន​រួច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ងាយ​បំផុត ដោយ​គ្រាន់តែ​មានការ​អះអាងថា បាន​សង​សំណង​ដល់​ជនរងគ្រោះ តែប៉ុណ្ណោះ ។​
​គេ​មិនដឹងថា តើ​ការសម្រេច​ឲ្យ​ជនបង្ក​មាន​សេរីភាព​ឡើងវិញ ដោយ​មិន​បានទទួល​ទោសទណ្ឌ​នោះ សមត្ថកិច្ច​នគរបាល​បាន​ផ្អែកលើ​ច្បាប់​ណាមួយ​នោះទេ ។ ប៉ុន្តែ​ភ្នំពេញ​ថ្មី បាននិងកំពុង​ព្យាយាម​ទំនាក់ទំនង​លោក ចេ​វ ហាក់ ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោគ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សួរ​បញ្ជាក់​អំពី​បញ្ហា​ខាងលើនេះ ៕

02_03_2017_08_54_01photo6098211669323917234photo6098211669323917233

Frank Lampard ប្រកាស​បញ្ចប់​អាជីព​បាល់ទាត់​

​បាល់ទាត់​៖​អតីត​ខ្សែបម្រើ​ឆ្នើម និង​ជា​សមាជិក​ក្រុមបាល់ទាត់ New York City FC កីឡាករ Frank Lampard បានប្រកាស​ចូលនិវត្តន៍​ពី​ពិភព​បាល់ទាត់​ហើយ ក្រោយ​ចាប់​អាជីព​លើ​វាលស្មៅ​នេះ​អស់​រយៈពេល​២១​ឆ្នាំ​។ នេះ​បើតាម​ការចុះផ្សាយ​លើ​ទំព័រ​កីឡា​ដ៏​ល្បី ESPN FC​។
​អតីត​ខ្សែបម្រើ​ដ៏​ឆ្នើម​រូបនេះ​ធ្លាប់ជួយ Chelsea ឈ្នះ​ពានរង្វាន់​ធំៗ​ជាច្រើន មុនពេល​ចាកចេញ​ទៅលេង​នៅ​ទឹកដី​អាមេរិក និង​ធ្លាប់ជួយ​ក្រុម​តោ​កំណាច​អង់គ្លេស​បង្ហាញមុខ​លើ​ឆាក​អន្តរជាតិ​មិនតិចជាង ១០០​ប្រកួត​នោះឡើយ​។​
​កីឡាករ​វ័យ ៣៨​ឆ្នាំ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម Instagram របស់ខ្លួន​ថា​៖ “​បន្ទាប់ពី​រយៈពេល​មិនគួរ​ឲ្យ​ជឿ ២១​ឆ្នាំ​មកនេះ ខ្ញុំ​បាន​សម្រេចចិត្តថា ឥឡូវ​ដល់ពេល​សមស្រប​សម្រាប់​បញ្ចប់​អាជីព​ខ្ញុំ​ជា​កីឡាករ​បាល់ទាត់​ហើយ​”​។ អតីត​ខ្សែបម្រើ​ក្រុម​តោ​ខៀវ បាន​បន្តទៀតថា លោក​បានទទួល​ការស្នើសុំ​ឲ្យ​ទៅលេង​នៅ​ក្រុម​ជាច្រើន​ទាំង​ក្រៅប្រទេស និង​ក្នុងប្រទេស​។ ប៉ុន្តែ​ដល់​អាយុ​៣៨​ឆ្នាំ​ហើយ គិតថា​ចង់​ចាប់ផ្ដើម​អ្វី​ថ្មី​សម្រាប់​ជីវិត​៕

lampard_large

ឡើង​ភ្នំ​ដើរ​ជីក​គល់ឈើ​បេង​ប៉ះចំ​មីន​ផ្ទុះ​ស្លាប់​០២​នាក់ ​របួស​០២​នាក់​

ខេត្តឧត្ដរមានជ័យ​៖​មេ​បញ្ជា​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ លោក​វរសេនីយ៍ទោ ស៊ុន បូរ៉ាន់ បានឱ្យដឹងថា មនុស្ស​២​នាក់ បាន​ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ ខណៈដែល​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ខណៈដែល​នាំគ្នា​ទៅ​ជីក​គល់ឈើ​បេង​ហើយ​ប៉ះចំ​មីន​ផ្ទុះ​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​៤ និង​៥៧​នាទី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ខាងក្រោយ​ខ្សាច់ ត្រង់​ចង្កេះភ្នំ​ដងរែក ក្នុងភូមិ​ចា​ថ្មី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​លោក​មេ​បញ្ជា​បន្តថា ករណី​ផ្ទុះ​មីន​ដែល​នៅសល់​ពី​សម័យ​សង្គ្រាម​បាន​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ២​នាក់ បាន​ស្លាប់ ទី​១. ឈ្មោះ ឆាយ បឿន ភេទ​ប្រុស អាយុ​៦៥ ឆ្នាំ និង​ទី​២.​ឈ្មោះ ប៉េង ស៊ីម ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ត្រូវជា​កូន​មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ចំណែក​ប្រជាពលរដ្ឋ​២​នាក់​ទៀត បាន​រងរបួស​ស្រាល ឈ្មោះ រស់ ភាន ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ ត្រូវរបួស ដៃ​ទាំងសងខាង និង​ម្នាក់ទៀត​ឈ្មោះ ឈិន ប៊ុនធឿន ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ត្រូវ​ប្រអប់​ជើងឆ្វេង ដែល​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ត្រពាំង​ប្រាសាទ​៕

IMG-20170203-WA0022IMG-20170202-WA0163

ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​នឹង​អ​ញ្ជើញ​មកដល់​កម្ពុជា​នៅ​ម៉ោង​១១​ព្រឹក​នេះ​

រាជធានី​ភ្នំពេញ​៖​តាម​ការគ្រោងទុក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក U Htin Kyaw និង​ភរិយា ព្រមទាំង​គណៈប្រតិភូ នឹង​អញ្ជើញ​មកដល់​កម្ពុជា​នៅវេលា​ម៉ោង​១១ និង​០០​នាទី​ព្រឹក ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់ ៦ ខែកុម្ភៈ ឆ្នាំ​២០១៧​។​
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី U Htin Kyaw និង​ភរិយា ព្រមជាមួយ​គណៈប្រតិភូ​របស់លោក នឹង​បំពេញ​កិច្ចការ​ជាច្រើន ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប​៕

fn-2017-01-31-17-26-51-0

ជិះ​ម៉ូតូ​ទៅសុំ​ច្បាប់​មើល​ឪពុក​វះ​ដល់​ពាក់កណ្ដាល​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

​ភ្នំពេញ​៖​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ និង​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ក្រោយ​ពេលដែល​ពួកនាង កំពុង​ជិះ​ម៉ូតូឌុប​គ្នា ស្រាប់​តែមាន​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង បើក​លឿន​ដូច​ហោះ​ជែង​យានយន្ត​នៅ​ខាង មុខ​ក្នុងទិសដៅ​ច្រាស់​គ្នា​បុក​ពេញទំហឹង បន្ទាប់មក​រថយន្ត​បង្ក​បាន​បើក​រត់គេច​ទៅ​បាត់ស្រមោល​។​
​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​កំណាត់​ផ្លូវ​៦០​ម៉ែត ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​កម្មការិនី​រងគ្រោះ​ខាងលើ​នោះ អ្នកស្លាប់​ឈ្មោះ ប៉ុន​មាស សុគន្ធា​ធា​រី អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​អង្គ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​គៀនស្វាយ ខេត្តកណ្ដាល ចំណែក​អ្នករងរបួស​ធ្ងន់​មានឈ្មោះ ស៊ិន សុធា អាយុ​១៨​ឆ្នាំ មុខរបរ​កម្ម​ការ​នី​ដូចគ្នា​ស្នាក់​ជាមួយគ្នា និង​ត្រូវជា​មិត្តភក្ដិ​នឹង​គ្នា​ផងដែរ​។​
​តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ នាងរង​គ្រោះ​ដែល​ស្លាប់ មានធុរៈ​ឪពុក​មាន​ជម្ងឺ​ត្រូវ វះកាត់​នៅ​មន្ទីរពេទ្យ ហើយ​នាង​បាន​ពឹង​ឲ្យ​មិត្តភក្ដិ ជូនទៅ​រោងចក្រ​កាត់ដេរ​អាមេរិកកាំង នៅក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ​នោះដែរ ដែល​នាង​ធ្វើការ ដើម្បី​សុំច្បាប់​ឈប់សម្រាក​ទៅ​មើលថែ​ឪពុក ដោយ​នៅក្នុង​ខណៈនោះ​នាង​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ​1F-9493​។ ដោយបាន​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​ពេលទៅដល់​ត្រង់ ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ពី លិចទៅ​កើត ជែង​យានយន្ត​នៅខាងមុខ ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល បោក​ទៅលើ​ថ្នល់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក​មិត្តភក្ដិ​របស់​នាង រងរបួស​ធ្ងន់ធ្ងរ​។​
​ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេច​បាត់ស្រមោល មិនត្រូវ​បាន​គេ​ស្គាល់​ម៉ាក​នោះឡើយ បន្ទាប់មក​ជនរងគ្រោះ​ដែល​របួស ត្រូវបាន​បញ្ជូន​ទី​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត ដោយឡែក​សាកសព ត្រូវ​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

16469051_1828213494083879_1204099387_n16468635_1828213497417212_101235092_n16467207_1828213517417210_1637725663_n

បញ្ជា​ថ្មី​របស់​ប្រធានាធិបតី​ហ្វីលីពីន​នៅក្នុង​សង្គ្រាម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

ម៉ានីល​៖​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តើ​តេ នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា លោក​មានបំណង​ចេញ​បទបញ្ជា​ថ្មី​មួយ​សំដៅ​អនុញ្ញាតឱ្យ​យោធា​ហ្វីលីពីន​អាច​ចូលរួម​នៅក្នុង​សង្គ្រាម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Channel News Asia​។​
​ការ​ថ្លែង​បែបនេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​បាន​បញ្ជា​ឲ្យ​ស្ថាប័ន​ប៉ូលិស​ទាំងអស់​បញ្ឈប់​ស​ង្គ្រា​ម​ប្រឆាំង​គ្រឿងញៀន ជា​បណ្តោះអាសន្ន​ដោយសារតែ​មានការ​ចោទប្រកាន់​ពី​អំពើពុករលួយ​ផ្ទៃក្នុង​នៃ​ស្ថាប័ន​នេះ ដែល​បាននិងកំពុង​រីក​រាល​ដា​កាន់តែខ្លាំង​។​
​លោក ឌូ​តើ​តេ បាន​ចាត់ទុកថា គ្រឿងញៀន​បាន​នឹង​កំពុង​គំរាមកំហែង​ដ៏​ធំ​ដល់​សន្តិសុខ​ជាតិ ហើយ​ទន្ទឹមគ្នា​នោះ​លោក​បានបញ្ជាក់​ឡើងវិញ​ថា លោក​មិនចាំបាច់​ត្រូវដាក់​ចេញ​នូវ​ច្បាប់អាជ្ញាសឹក​នោះទេ បើទោះជា​លោក​ធ្លាប់បាន​បង្ហាញ​ពី​ចេតនា​ប្រកាស​ឱ្យប្រើ​ច្បាប់​នេះ​ជា​ច្រើ​ង​ដង​ក៏ដោយ​។
​គួរ​បញ្ជាក់ថា បទបញ្ជា​របស់លោក ឌូ​តើ​តេ ខាងលើនេះ​បានកើត​ឡើង បន្ទាប់ពី​មានការ​ចោទប្រកាន់ថា មន្ត្រីប៉ូលិស​មួយចំនួន​បាន​ឆ្លៀតឱកាស​ពី​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដ៏​ក្តៅគគុក ដើម្បី​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខ្លួនឯង រួច​ឈានទៅដល់​ការប្រព្រឹត្ត​អំពើ​សម្លាប់​រង្គាល ចាប់ជំរិត ឆក់​ប្លន់​ជាដើម​៕

fn-2017-02-02-21-11-37-0

ចាប់​ផ្សឹក និង​ឃាត់ខ្លួន​សង្ឃ​៥​អង្គ​​លួច​សេព​គ្រឿងញៀន

ខេត្តស្វាយរៀង​៖​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ស្វាយទាប​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះបង្ក្រាប និង​ឃាត់​លោកសង្ឃ​ចំនួន​៥​អង្គ និង​យុវជន​២​នាក់​ផ្សេងទៀត​ខណៈ​កំពុង​ប្រើប្រាស់​គ្រឿងញៀន​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​វត្ត​សុវណ្ណ​រង្សី ហៅ​វត្ត​ពែ​ត​ថ្មី ស្ថិតនៅ​ភូមិ ថ្នល់កែង ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​
​ក្រោយ​ឃាត់ខ្លួន លោកសង្ឃ​ទាំង​៥​អង្គ​ត្រូវបាន​ផ្សឹក និង​បាន​នាំខ្លួន​កាន់​អធិការនគរបាល ស្រុក​ស្វាយទាប ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕

fn-2017-02-03-07-49-07-0fn-2017-02-03-07-49-07-1 fn-2017-02-03-07-49-08-6

ក្បួន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ខុសច្បាប់​បង្ក​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ក្រចេះ​

​ខេត្តក្រចេះ​៖ សមត្ថកិច្ច​ជំនាញ​នៅ​ខេត្តក្រចេះ ហាក់ដូចជា​នៅ​មិនទាន់មាន​ចំណាត់​លើ​វិធាន ការបង្ក្រាប​ក្បួន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​យ៉ាង​អាណាធិបតេយ្យ​នៅឡើយ​ទេ បើទោះបី​ក្បួន​រថយន្ត​ដឹកឈើ​ខុសច្បាប់​ទាំងនោះ ជា​រៀងរាល់​យប់​នៅតែ​បន្ត​ដឹកជញ្ជូន​ក្នុង​មួយ​យប់ៗ​មិន​ក្រោម​ពី​៤០​ទៅ​៥០​គ្រឿង ថែមទាំង​បង្ក​គ្រោះថ្នាក់​ច​រាចណ៍តា​មដង​ផ្លូវ​ជា​ញឹក​ញ៉ាប់​យ៉ាងណាក្តី​។​
​ប្រភព​ពត៍​មាន បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​ពី​ក្រុម​ឈ្មួញ​ដែល​គេ​ស្គាល់​ថា សុ​ទ្ឋ សឹង​រស់នៅ​ខេត្ត​ត្បូងឃ្មុំ បានមក​ប្រកប​របរ​រកស៊ី​ដឹកឈើ​ខុសច្បាប់​ចេញពី​ព្រំប្រទល់​ក្រចេះ​_​ស្ទឹងត្រែង​ឆ្លងកាត់​ស្រុក​សំបូរ ខេត្តក្រចេះ នាំ​ឆ្ពោះទៅ​លក់​នៅ​ខេត្តព្រៃវែង និង​ខេត្តកំពង់ចាម​នោះ គឺ​នៅតែមាន​ការដឹកជញ្ជូន​ជា​ក្បួន​យ៉ាង​អាណាធិបតេយ្យ​បើក​ប្រដេញ​គ្នា​ប្រសាច​ពេញ​ផ្លូវ​ដូច​ក្នុង​រឿង​ចិន​មិន​ក្រោម​ពី​៥០​ទេ​ក្នុង​១​យប់ៗ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​បង្ក​គ្រោះថ្នាក់​ជា​ញឹក​ញ៉ាប់​ដល់​អ្នកធ្វើដំណើរ​និង​ពលរដ្ឋ​រស់នៅ​ក្បែរ​ចិញ្ចើមផ្លូវ​ជា​ញឹក​ញ៉ាប់​ទៀតផង​។​
​ក្រៅពី​ហេតុ​ការ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ឲ្យ​គ្រោះថ្នាក់​ម្ចាស់ផ្ទះ​ទាំង​មិនដឹង​ខ្លួន បើក​ក្រឡាប់​ដោយ​ខ្លួនឯង​បង្ក​ឲ្យ​អ្នកដ៍ទៃ​រងគ្រោះថ្នាក់ និង​ការបើក​បុក​កៀរ​លើ​រថយន្ត​សមត្ថកិច្ច​នៅក្បែរ​ចិញ្ចើមផ្លូវ​បង្ក​ឲ្យ​ខូចខាត​ដោយ​មិនមាន​អ្នកទទួលខុសត្រូវ​នោះ ។​
​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៧ មាន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ ១​គ្រឿង បាន​បើក​បុក​ស្ពាន​ពាម​ទេ​ជាប់​នឹង​ចំរឹង​ដៃ​ស្ពាន​ទៅមុខ​លែងរួច​ស្ថិតក្នុង​ភូមិរ​ការ​កណ្តា​ល​ក្រុង​ក្រចេះ ខេត្តក្រចេះ ។​
​លោក ប៊ួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៧ នេះ​ថា លោក​នឹងមាន​វិធានការ​បង្ក្រាប​លើ​ក្រុម​រថយន្ត​ទាំងនោះ គឺ​ទាល់តែ​មានការ​ជួយ​សហ​ការ​ពី​កងកម្លាំងប្រដាប់អាវុធ​ជាមួយនិង​រដ្ឋបាល​ព្រៃឈើ ពិសេស គឺ​នគរបាល​ចរាចរណ៍​តែម្តង ទើប​អាច​ចំណាត់ការ​ទៅបាន​ជោគជ័យ​៕

Untitled-1

ប្រើល្បិច​លួងលោម​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​រំលោភ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ភ្លើង​ស្នេហ៍​ឡើង​ហួស​កំដៅ​ស្គាល់គ្នា​ទើបបាន​មួយខែ​ប្រើ​លិច​ល្បួងលួងលោម​ដើម្បី​បំពេញ​ចំណងតណ្ហា​រហូត​បានសម្រេច ទីបំផុត​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយពី​បានទទួល​ពាក្យបណ្តឹង​របស់​ឱ​ពុក​ម្តាយ​របស់​នារី​រងគ្រោះ​។​
ហេតុការណ៍​ដែល​ឃាត់ខ្លួន​ជន​ល្មោ​មកា​ម​នេះ​នៅវេលា​ម៉ោង ៤​និង​៣០​នាទី ថ្ងៃទី​២ ខែកុម្ភ​: ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោ​សែន​ជ័យ​។​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ វ៉ាន់ កា​ណាន់ អាយុ​២៤​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ជាន់​ទី​៣ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មា​នស​ស្រុកកំណើត​នៅ ភូមិរ​នៀង ឃុំរ​នៀង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ រីឯ​នារី​រងគ្រោះ​ឈ្មោះ ស​.​ន អាយុ​១៥​ឆ្នាំ ជា​សិស្ស​នៅ​សាលា​សន្ធរ​មុខ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្បែរ​កន្លែងកើតហេតុ​។​
​ប្រភពព័ត៌មាន​ពី​សម​ត្ថិ​កិច្ច​បានអោយដឹងថា​៖ ដោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ឱ​ពុក​ម្តាយ​នារី​រងគ្រោះ​កាលពី​ថ្ងៃទី​១​ខែកុម្ភ​: ឆ្នាំ​២០១៧​នេះ​ថា ជនសង្ស័យ​ខាងលើ​បាន​រំលោភ​សេពសន្ថវ​:​លើ​នារី​រងគ្រោះ​រហូត​បានសម្រេច​នៅក្នុង​បន្ទប់​ជួល​របស់​ជនសង្ស័យ ដោយ​ប្រើល្បិច​ធ្វើជា​មិន​ស្រួលខ្លួន ហើយ​បាន​ហៅ​នារី​រងគ្រោះ​លួងលោម​អោយជួយ​កោសខ្យល់ រួច​ក៏បាន​ធ្វើ​សកម្មភាព​….​រហូត​បានសម្រេច​តែម្តង​។​
​តាម​ចម្លើយសារភាព​ជន​របស់​ជន​សង្ស័យថា​៖ ខ្លួន​ពិតជា​បាន​ចាប់បង្ខំ​…​លើ​នារី​រងគ្រោះ​ពិតប្រាកដ​មែន​ព្រោះ​ខ្លួន​និង​នារី​រងគ្រោះ​ក៏មាន​ទំនាក់ទំនង​ស្គាល់គ្នា​បាន​១​ខែ​ទើប​រូប​ខ្លួន​ទ្រាំ​មិនបាន​ក៏​សម្រេចចិត្ត​ធ្វើបែបនេះ​តែម្តង​។​
​ក្រោយពេល​សមត្ថកិច្ច​បា​ន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ត្រូវ​នាំទៅ​ប៉ុស្តិ៍នគរបាល​យុត្តិធម៌​ចោមចៅ​ដើម្បី​សាកសួរ​បន្ថែម​រួច​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Untitled-1

រសៀល​នេះ​នឹងមានកិច្ចប្រជុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ

រាជធានី​ភ្នំពេញ​៖​សម្តេច ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង កាលពី​ព្រឹក​មិញ​នេះ​ថា នៅ​រសៀល​នេះ​នឹងមាន​កិច្ចប្រជុំ​មួយ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​
​សម្តេច​ថ្លែង​បញ្ជាក់ថា ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​នឹង​ត្រូវធ្វើ​វិសោធនកម្ម​នោះ ត្រូវ​កំណត់ថា ប្រធាន ឬ​អនុប្រធាន​គណបក្សនយោបាយ​ណា​ជា​ទណ្ឌិត ឬ​មាន​ពិរុទ្ធ គឺ​មិនអាច​ឈរឈ្មោះ​ធ្វើជា​ប្រធាន​ឬ​អនុប្រធាន​គណបក្សនយោបាយ​ណាមួយ​ឡើយ​។​
​សម្តេច ហ៊ុន សែន បាន​បន្ថែមថា ច្បាប់​ស្តីពី​គណបក្សនយោបាយ​នោះ​យក​លំនាំ​តាមច្បាប់​នៅក្នុង​ប្រទេស​ថៃ ដោយ​កំណត់​គណបក្សនយោបាយ​ណា​ដែល​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ត្រូវ​រំលាយចោល​តែម្តង ហើយ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ថែមទៀត​៕

fn-2017-02-02-10-00-08-0fn-2017-02-02-10-00-21-1

រយៈពេល​មួយខែ​ឃាត់ខ្លួន​ជនសង្ស័យ​២៧៧៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

​រាជធានី​ភ្នំពេញ​៖​នៅក្នុង​រយៈពេល​១​ខែ ក្នុង​ខែមករា ឆ្នាំ​២០១៧ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន បាន​ចំនួន​១១៤៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ២៧៧៣​នាក់ (​ស្រី ២៦៧​នាក់​) និង​ចាប់បាន​យក​សារធាតុ​ញៀន​សរុប ៩.១៤៨,៥​ក្រាម​។ នេះ​បើ​យោងតាម​របាយការណ៍​អនុវត្តន៍​ផែនការ​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ប្រចាំ​ខែមករា ឆ្នាំ​២០១៧៕

Su3