បាល់ទាត់៖នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ កំពូលខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា នឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមជាមួយនឹង Fujieda នៃក្របខណ្ឌ J-League 3 ក្នុងលក្ខខណ្ឌខ្ចីជើងមួយឆ្នាំពីក្លិបបឹងកេតអង្គរ។នេះបើយោងតាមឲ្យដឹងពីផេករបស់ក្លិបបឹងកេតអង្គរ។
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានស្រក់ទឹកភ្នែក នៅពេលលាអ្នកគ្រាំទ្ររបស់ខ្លួន ក្រោយពីចប់ការប្រកួតរវាងបឹងកេតអង្គរ និង Lao Toyota នៅពហុកីឡដ្ឋានជាតិ ក្នុងវគ្គ play-off ពានរង្វាន់ AFC Cup 2017 កាលពីថ្ងៃអង្គារនោះ។
សូមជម្រាបថា កូនប្រុសអភិបាលខេត្តកំពតរូបនេះបានក្លាយជាកីឡាករបាល់ទាត់កម្ពុជាដំបូងគេបង្អស់ដែលបានចេញទៅប្រកបអាជីពនៅប្រទេសជប៉ុន៕

បាល់ទាត់៖ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Roberto Firmino ត្រូវបានហាមមិនឲ្យបើកបររយៈពេលមួយឆ្នាំ និងពិន័យជាប្រាក់ ២០.០០០ផោន បន្ទាប់ពីត្រូវបានរកឃើញកំហុសថាកីឡាកររូបនេះបើកបរទាំងមានជាតិស្រវឹងនោះ។
កីឡាករវ័យ ២៥ឆ្នាំរូបនេះ ត្រូវបានប៉ូលីសចាប់ខ្លួននៅថ្ងៃណូអែលបន្ទាប់ពី បើករថយន្ដ Range Rover របស់គេទាំងមានជាតិអាល់កុល។
Firmino បាននិយាយថា: «ខ្ញុំសុំទោសទៅកាន់អ្នកចាត់ការទូទៅក្លិប, ក្រុមនិងអ្នកគាំទ្រ។ ខ្ញុំសន្យាដល់អ្នកគ្រប់គ្នានៅក្នុងគ្រួសារក្រុមហង្សក្រហម Liverpool ខ្ញុំនឹងមិនធ្វើកំហុសឆ្គងដូចនេះទៀតទេ»។
ប្រភពពីមេធាវីរបស់ Firmino ឲ្យដឹងថា ការឃាត់ខ្លួនពេលនោះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវចោរគាស់ចូលលួចគ្រឿងអលង្កា, នាឡិកា និងសម្លៀកបំពាក់ មានតម្លៃសរុប៧០,០០០ផោន។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលរបស់ Roberto Firmino នៅ Liverpool គឺ ១០០,០០០ផោនក្នុងមួយសប្ដាហ៍៕

រាជធានីភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ និងកំពង់ផែស្វ័យក្រុងភ្នំពេញ បានលើកគម្រោងថ្មីមួយទៀត ក្នុងរៀបចំសណ្ដាប់ធ្លាប់ទីក្រុងឲ្យមានរបៀបរៀបរយ កាន់តែល្អប្រសើរ នោះគឺគម្រោងស្ថាបនាលំហសាធារណៈ សួនច្បារ ផ្លូវថ្មើរជើងតាមមាត់ទន្លេ ចាប់ពីផ្សាររាត្រីមាត់ទន្លេដល់ស្ពានជ្រោយចង្វា មានប្រវែង១,៦៤០ម៉ែត្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
គម្រោងថ្មីនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ រវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយកំពង់ផែស្វយ័តក្រុងភ្នំពេញ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ហើយគម្រោងខាងលើ ក៏ជាគម្រោងថ្មីមួយ ក្រោយបញ្ចប់ការងារសាងសង់ផ្លូវថ្មើរជើង ចាប់ពីបញ្ជរទេសចរ ជាប់សាលសន្និសីទចតុមុខ ដល់កំពង់ចម្លងដរអរិយក្សត្រ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា «យើងចង់ពន្លឿនការងារនេះឲ្យបានលឿន និងរួចរាល់នៅមុនបុណ្យអុំទូក ឆ្នាំ២០១៧ ដើម្បីកែលម្អសោភ័ណភាពរាជធានីភ្នំពេញ ហើយយើងចង់បានការអភិវឌ្ឍទីក្រុងមួយ ប្រកបដោយសណ្តាប់ធ្នាប់ និងមានការគិតគូរច្បាស់លាស់ មិនមែនធ្វើដោយប្រថុយប្រថាននោះទេ»។
លោកអភិបាលរាជធានីបានបន្តថា រដ្ឋបាលរាជធានីនឹងចាប់ផ្តើមការងារ ដោយស្ថាបនាច្រាំងទន្លេជាមុនសិន ហើយមកដល់ពេលនេះ ក្រុមអ្នកបច្ចេកទេសក៏កំពុងបន្តសិក្សាលើផលប៉ះពាល់គម្រោងខាងលើ ជាបណ្ដើរៗផងដែរ។
ជាមួយគ្នានេះ អង្គភាពកំពង់ផែស្វយ័តក្រុងភ្នំពេញ បានបង្ហាញជំហរត្រៀមខ្លួន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាទាំងនោះ ព្រោះអង្គភាពនេះ ក៏ស្ថិតនៅក្នុងរង្វង់ប៉ះពាល់នៃគម្រោងនេះដែរ។ ក្រៅពីនេះ ក៏មានភោជនីយដ្ឋានទន្លេសាប ភោជនីយដ្ឋានគីរីរម្យ ភោជនីយដ្ឋានទិចតានិច ស្ថិតនៅប្របមាត់ទន្លេ ក៏មានការប៉ះពាល់នឹងគម្រោងនេះដែរ ដែលទាមទាឲ្យមានកិច្ចសហការពីម្ចាស់ភោជនីយដ្ឋាន ក៏ដូចម្ចាស់ទីតាំងដទៃទៀត ដោយសន្តិវិធី និងផ្អែកលើផ្លូវច្បាប់។
គម្រោងស្ថាបនាលំហសាធារណៈ ផ្លូវថ្មើរជើងតាមមាត់ទន្លេនេះ គឺជាការប្តេជ្ញាចិត្តថ្មីមួយទៀត របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការកែលម្អសោភ័ណភាពបរិស្ថាន បង្កើនលំហសាធារណៈ និងក្រវ៉ាត់បៃតង សំដៅទាក់ទាញភ្ញៀវទេសចរ ស្របពេលដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្កេមលើកទី៣២ នៅឆ្នាំ២០២៣។
លោកអភិបាលរាជធានីបានលើកឡើងពីការបង្កើនសមត្ថកិច្ចទទួលខុសត្រូវ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពកំពង់ផែភ្នំពេញ ទាំងទីតាំង និងទិន្នន័យនៃផលប៉ះពាល់ គឺត្រូវប្តេជ្ញាធ្វើឲ្យបានមិនមាន ១, ២ ទៀតទេ។
សូមបញ្ជាក់ថា លំហសាធារណៈ សួនច្បារ និងផ្លូវថ្មើរជើងនេះ គ្រោងស្ថាបនាពីផ្សាររាត្រីផ្សារចាស់ ដល់ស្ពានជ្រោយចង្វារ ប្របតាមមាត់ទន្លេ មានប្រវែង១,៦៤០ម៉ែត្រ ហើយគម្រោងនេះ គឺជាគម្រោងថ្មីបន្ទាប់ពីគម្រោងស្ថាបនាផ្លូវថ្មើរជើង និងច្រាំងទន្លេ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ស្ថាបនារួចចាប់ពីបញ្ជរទេសចរជាប់សាលសន្និសីទចតុមុខ ដល់កំពង់ចម្លងដរអរិយក្សត្រ៕

ខេត្តព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុនៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាមេខ្លោងចែកចាយគ្រឿងញៀនដ៏សកម្ម នៅកំពង់ផែព្រះសីហនុ ដែលជនសង្ស័យទាំង២នាក់នេះ គឺយកគ្រឿងញៀនមកចែកចាយឲ្យជនបរទេសប្រចាំខេត្តតែម្តង ។
មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ អ៊ួន នឿន អាយុ២៤ឆ្នាំ និងឈ្មោះ ញ៉ គីម អាយុ២៥ឆ្នាំ អ្នកទាំងពីរជាកម្មករនៅកំពង់ផែក្រុងព្រះសីហនុ ដែលជាមេខ្លោងចែកចាយថ្នាំញៀនដ៏សកម្មឲ្យជនបរទេសដែលទៅលេងកម្សាន្តក្នុងខេត្តព្រះសីហនុ៕


ខេត្តក្រចេះ៖នគរបាលប៉ុស្តិ៍ឃុំស្វាយេជ្រះបានចាប់ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីជននេះបានលបឡើងលើផ្ទះក្មេងស្រីរងគ្រោះ រួចព្យាយាមចាប់នាងរំលោភកាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលឪពុកម្តាយនាងមិននៅផ្ទះ ។
អធិការរងនគរបាលស្រុកស្នួល លោកវរសេនីយ៍ទោ ប៊ុន នឿន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សំ បាត់ធា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្រែចារ ឃុំស្វាយេជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកក្មេងស្រីវ័យក្រមុំទើបតែអាយុ១៥ឆ្នាំ។
លោកអធិការរងបានឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុខណៈក្មេងស្រីរងគ្រោះដេកនៅផ្ទះតែម្នាក់ឯង ដោយសារតែឪពុកម្តាយជាប់រវល់ទៅស៊ីឈ្នួលដកដំឡូងឲ្យគេ ឃើញឱកាសល្អជនសង្ស័យបានលួចឡើងទៅលើផ្ទះរបស់នាង ហើយធ្វើសកម្មភាពចាប់នាងរំលោភ តែមិនបានសម្រេចទេ ដោយសារនាងប្រឹងស្រែកឲ្យជួយ និងប្រឹងរើបម្រះរហូតធ្លាក់ពីលើផ្ទះបណ្ដាលឲ្យរងរបួសរាងកាយ និងផ្ទៃមុខ រួចរត់ទៅរកគេឲ្យជួយ។ លុះព្រឹកឡើងឪពុកម្តាយបាននាំក្មេងស្រីរងគ្រោះមកប្តឹងសមត្ថកិច្ច ទើបនគរបាលស្រុកស្នួលទៅចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕



មូស្គូ៖រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergueï Choïgou បាននិយាយថា ទីក្រុងម៉ូស្គូបានធ្វើការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាព្រមានចាត់វិធានការឆ្លើយតបនៅក្នុងករណីមានការគម្រាមកំហែងណាមួយដល់សន្តិសុខជាតិរបស់ខ្លួនពីការធ្វើសមយុទ្ធយោធារបស់អង្គការណាតូដែលកំពុងនៅសមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ទីក្រុងម៉ូស្គូសង្ឃឹមថា ការធ្វើសមយុទ្ធយោធារបស់អង្គការណាតូ នឹងត្រូវធ្វើឡើងនៅចំងាយសុវត្តិភាពពីរុស្ស៊ី ហើយវាក៏នឹងមិនបង្កជាផលប៉ះពាល់ណាមួយដល់សន្តិសុខរបស់យើងនោះដែរ បើពុំដូច្នោះទេ យើងនឹងចាត់វិធានការឆ្លើយតបទៅនឹងសកម្មភាពបង្ករឿងទាំងឡាយ»។
អង្គការណាតូបានសមយុទ្ធយោធាមានឈ្មោះថា Sea Shield 2017 នៅឯសមុទ្រខ្មៅ ដែលជាសមយុទ្ធទ្រង់ទ្រាយធំលើកដំបូងក្នុងឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់ប្រទេសអ៊ុយក្រែន និងសមាជិក០៧ ផ្សេងទៀតរបស់អង្គការណាតូ មានរយៈពេល១០ថ្ងៃ និងមានយោធាចូលរួមជិត២៨០០នាក់ មកពីប្រទេសរូម៉ានី ប៊ុលហ្គារី ក្រិក តួកគី សហរដ្ឋអាមេរិក កាណាដា អេស្ប៉ាញ និងអ៊ុយក្រែន បូករួមទាំងនាវាចម្បាំង១៦គ្រឿង និងយន្ដហោះចម្បាំង១០គ្រឿងផងដែរ។
គួរបញ្ជាក់ថា សមយុទ្ធយោធា Sea Shield 2017 បានចាប់ផ្តើមកាលពីម្សិលមិញ នឹងត្រូវប្រព្រឹត្តទៅនៅឯតំបន់សមុទ្រខ្មៅក្នុងបរិវេណប្រមាណជា ៨០,០០០គីឡូម៉ែត្រក្រឡា ហើយវាត្រូវបានធ្វើឡើង នៅក្នុងបរិបទដែលអង្គការណាតូ និងរុស្ស៊ី កំពុងមានភាពតានតឹងនឹងគ្នា ពាក់ព័ន្ធនឹងការដាក់ពង្រាយយោធានៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើត៕


ដោយ៖បញ្ញា
ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅសហការជាមួយកម្លាំងសង្កាត់ចោមចៅបានបើកប្រតិបត្ដិការចុះបង្ក្រាបវង់ល្បែង ស៊ីសង នានា ដែលបាន លួចលេងនៅតាមមូលដ្ឋានកាលពីរសៀលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ ២០១៧ នៅជិតបន្ទាយ៩៩ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្ដែអ្នកញៀនល្បែងទាំងប្រុស ទាំងស្រីបាននាំគ្នារត់ប្រសេចប្រសាចបាតជើង.សព្រាតដោយបន្សល់ទុកមាន់គករស់ចំនួន៤ក្បាល់ និងងាប់១ក្បាល់ ថែមទាំងសំភារៈមួយចំនួន នៅពេលដែលឃើញកម្លាំងសមត្ថកិច្ចចុះទៅ។
មន្ដ្រីនគរបាលសង្កាត់ចោមចៅបានអោយដឹងថា បើទោះបីកម្លាំងសមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកញៀនល្បែងណាម្នាក់នោះឡើយ ប៉ុន្តែកម្លាំងសមត្ថកិច្ចបាន ដកហូតបានមាន់ចំនួន៥ក្បាលគឹនៅរស់៤ក្បាល់និងងាប់មួយក្បាល រួមទាំងសម្ភារៈ នៅនឹងកន្លែងជាក់ស្ដែង ដូចជា បៀរ កំរាលសំរាប់លេងអាប៉ោង ជាដើម ។
មន្ដ្រីនគរបាលបានបន្ដថា ប្រតិបត្ដិការ ខាងលើនេះ ធ្វើឡើងដើម្បីអនុវត្ដគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជ រដ្ឋាភិបាល និងតបតាម ការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យលុបបំបាត់ចោលល្បែង ស៊ីសងខុសច្បាប់ ដែលកើតមានឡើងនៅ ក្នុងមូលដ្ឋានរបស់ខ្លួន ជៀសវាងបង្កជាបទ ល្មើស លួច ឆក់ ប្លន់ ជាដើម ។
ជាមួយគ្នានេះ លោកអធិការខណ្ឌពោធិ៍សែនជ័យ ក៏បានបញ្ជាក់គ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវបង្កើនកិច្ចសហប្រតិបត្ដិការ រវាងសមត្ថកិច្ច និងប្រជាពលរដ្ឋទប់ ស្កាត់បទល្មើសនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន៕




ដោយ៖បញ្ញា
រាជធានីភ្នំពេញ៖បុរសអ្នករត់ម៉ូតូឌុបម្នាក់មានមន្តស្នេហ៏ ដោយគាត់មានប្រពន្ធយកដល់ទៅ៣នាក់ ប៉ុន្តែចុងក្រោយចុងក្រោយ នេះត្រូវបាននាងដាក់ពាក្យបណ្ដឹងសុំឲ្យចៅសង្កាត់ចោមចៅ ជួយចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានចោទប្រកាន់ថាគាត់បាន ចុះចោលទៅរស់នៅជាមួយនាងទី២វិញ ដោយបានលួចយកទ្រព្រសម្បត្តិរបស់នាង អា់ជាច្រើនពាន់ដុល្លារ ថែមទៀតផង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលមានមន្តស្នេហ៏ម្នាក់នោះឈ្មោះ មាស ហ៊ុយ អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានប្រពន្ធដើម ឈ្មោះ ហ៊ុន ណាគ្រី អាយុ៥៧ឆ្នាំរស់នៅភូមិព្រឹក្សា ឃុំស្មោងខាងត្បូង ស្រុកកំចាយមាស ខេត្តព្រៃវែង។ក្រោយមកគាត់បានលួចផិតក្បត់ពីប្រពន្ធដើមខាងលើ ទៅមានទំនាក់ទំនងស្នេហាជាមួយនាងទី២ម្នាក់ទៀត មាន
ឈ្មោះ ញៀន រ៉ា អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌណោធិ៍សែនជ័យ និងមានស្រុកំណើតនៅក្នុងភូមិដង្កោ ឃុំដង្កោ ស្រុកកំពង់លាវ ខេត្តព្រៃវែង។
ប្រភពដដែលបានបន្តថា ក្រោយពេលដែលរស់នៅជាមួយ នាងជាប្រពន្ធទី២ បានមួយរយៈពេលស្រាប់តែ នាងទី២នោះ បានចាកចេញពីជីវិតរបស់គាត់ បានទៅកាន់ប្រទេសថៃបាត់ ហើយក្រោយមកបានឮថា នាងទី២នាះបានមានប្ដីថ្មីម្នាក់ទៀត នៅឯប្រទេសថៃចោលគាត់ ហើយរយៈពេល៣ឆ្នាំក្រោយមក បុរសនេះក៏បានមានទំនាក់ទំនងជាមួយ ស្ត្រីម្នាក់ទៀតឈ្មោះ ឆាយ រ៉ាអាយុ៥៧ឆ្នាំមាន ស្រុកកំណើតនៅក្នុងភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង។ ដោយបានយកគ្នាជាប្ដីប្រពន្ធ ដោយគិតរហូតមកដល់ឆ្នាំ២០១៧នេះ មានរយៈពេល ៧ឆ្នាំកន្លងមកហើយ ប៉ុន្តែនៅពេលថ្មីៗកន្លងមកនេះ នាងទី២បានវិលត្រឡប់មកពីប្រទេសថៃវិញ ស្រាប់តែបុរសនោះ បានវិលត្រឡប់ទៅរួមរស់នៅជាមួយនិងនាងទី២នោះវិញយ៉ាងងរំភើយ ដោយបានប្រមូលយកទ្រព្យសម្បត្តិរបស់នាងប្រពន្ធ ទី៣ទៅជាមួយអស់ជាច្រើនពាន់ដុល្លារផង ទើបធ្វើឲ្យនាងទី៣ កើតទុក្ខមិនសុខចិត្ត ក៏បានដាក់ពាក្យបណ្ដឹងសុំអន្តការអន្តរាគមន៏ពីសំណាក់លោកចៅសង្កាត់ចោមចៅ ដើម្បីចាត់ការប្ដីដែលបោកទាំងខ្លួនប្រាណនិងទ្រព្យសម្បត្តិរបស់នាងនាពេលនេះ៕



រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្តាស្ថានីយ៍ប្រេង ទូទាំងប្រទេសកម្ពុជា។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ មានដូចជា៖

រាជធានីភ្នំពេញ៖ក្រសួងមហាផ្ទៃបានបញ្ជូនកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចពិសេសចំនួន៧២នាក់ ដើម្បីចុះបំពេញបេសកកម្ម បង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំ និងខេត្តកំពង់ធំ។
សូមជម្រាបថា ការបញ្ជូនកម្លាំងពិសេសនេះ បន្ទាប់ពីសម្តេច ស ខេង បានចុះពិនិត្យមើលបទល្មើសនេសាទក្នុងបឹងទន្លេសាបនាពេលកន្លងទៅ ដោយសង្កេតឃើញថា កើតមានបទល្មើសជាច្រើននៅតំបន់នោះ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមិនទាន់មានទំនុកចិត្តនៅឡើយទេ ចំពោះប្រតិបត្តិការនោះព្រោះកន្លងទៅក្រុមប៉ូលីសសេដ្ឋកិច្ចក្រសួងបានរងនូវការរិះគន់យ៉ាងចាស់ដៃ ទាក់ទងការឃុបឃិតជំរិតទារប្រាក់ពីក្រុមប្រជានេសាទ រហូតមានការផ្ទេរលុយជំរិតនោះតាមប្រព័ន្ធ Wing ថែមទៀត ៕


រាជធានីភ្នំពេញ៖ម្ចាស់ Facebook ឈ្មោះ «សីហា» នៅថ្ងៃនេះ បានទម្លាយខ្សែអាត់សម្លេងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ ដែលលួចទាក់ទងជាស្រីក្មេងម្នាក់ដែលអះអាងថា ជាកម្មការិនីរោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ ។
ភ្នំពេញថ្មី សូមមិនបន្ថែមខ្លឹមសារ ទាក់ទងសំណេរ និងសំឡេងក្នុងខ្សែអាត់នោះទេ ប៉ុន្តែរក្សាទាំងស្រុងទាំងសំណេរ និងសំឡេងក្នុងខ្សែអាត់នោះ ៖
តាមហ្វេសប៊ុក ឈ្មោះ «សីហា» បានសរសេររៀបរាប់ថា ៖
«ហូរ វ៉ាន់ អាងអភ័យឯកសិទ្ធិសភាដើររួមរ័ក្សបំផ្លាញអនាគតក្មេងស្រីរោងចក្រកាត់ដេរជាច្រើនថែមទាំងហ៊ានលួចសាហាយស្មន់ជាមួយប្រពន្ធគេ ដូចដែលបាន សន្យាកាលពីថ្ងៃមុន ថ្ងៃនេះខ្ញុំនឹងបកអាក្រាតការពិតរបស់តំណាងរាស្ត្របក្សប្រឆាំង ម្នាក់ទៀតដែលអាយុច្រើន សក់ស្កូវពេញក្បាល់ទៅហើយនៅតែព្រើល ល្មោភកាម សូម្បីតែក្មេងស្រីដែលមានប្តីរួចហើយក៏គាត់មិនលើកលែង មិនទុកអនាគតឱ្យមនុស្សស្រីម្នាក់នោះឡើយ។ ខ្ញុំសូមជម្រាបអ្នកទាំងអស់គ្នាចុះអ៊ុំ ហូរ វ៉ាន់ ម្នាក់នេះប្រុងប្រយ័ត្នណាស់ បើមិនស្និទ្ធស្នាលនឹងគាត់ដូចខ្ញុំទេ គ្មានថ្ងៃបានដឹងចរិត និងមុខមាត់ពិតរបស់គាត់ជាដាច់ខាត។ ក្មេងស្រីម្នាក់នេះ ខ្ញុំស្គាល់ច្បាស់ ណាស់ តែសុំមិនបញ្ចេញឈ្មោះ – នាងជាកម្មការិនីកាត់ដេរ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្មេងស្រីម្នាក់នេះត្រូវបានអ៊ុំ ហូរ វ៉ាន់ ទាក់ទងយកទៅដេករួមរ័ក្សជាមួយ ដោយយកលុយបន្តិចបន្ទួចទៅដោះដូរប៉ុណ្ណោះ តែបានសន្យានឹងនាងថា គាត់នឹងជួយនាងឱ្យធ្វើជាតំណាងកម្មករក្នុងរោងចក្រកាត់ដេរមួយ។
ខ្ញុំសូមរៀបរាប់កាត់ៗ បន្តិចចុះ! ក្មេងស្រីម្នាក់នេះ មានទំនាក់ទំនងផ្លូវភេទជាមួយ ហូរ វ៉ាន់ ៣ រឺ៤ឆ្នាំ ហើយ។ ថ្មីៗនេះ នាងបានរៀបការតាមការរៀបចំ របស់ឪពុកម្តាយជាមួយបុរសម្នាក់ នៅឯស្រុកកំណើតខេត្តកំពង់ស្ពឺ គឺរៀបការចំពេលដែលអ៊ុំ ហូរ វ៉ាន់ គាត់ទៅប្រទេសបារាំង។ សំឡេងសារសងរវាង អ៊ុំ ហូរ វ៉ាន់ ជាមួយនឹងក្មេងស្រីម្នាក់នោះគឺគាត់តែងឱ្យនាង ឬក្មេងស្រីដទៃហៅគាត់ថា ប៉ាៗ ដើម្បីកុំឱ្យគេចាប់អារម្មណ៏។ គ្រាន់តែស្តាប់សម្តី ក៏ដឹងថាគាត់ល្មោភស្រី និងថោកទាបយ៉ាងណាដែរ គាត់បញ្ជាក់ច្បាស់ៗដោយលួងលោមនាងថា ទោះបីគាត់មានស្រីច្រើនយ៉ាងណាក៏គាត់មិនចោលនាងដែរ។ ចេតនាធំរបស់គាត់ ទូរស័ព្ទទៅនាងគឺចង់លួងលោមផង និងយកអំណាចរបស់ខ្លួនដើម្បីគម្រាមនាង កុំឱ្យតោង កុំឱ្យនាងលាតត្រដាងរឿងអាស្រូវផ្លូវភេទនេះដាច់ខាត» ៕

រាជធានីភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា មិនអនុញ្ញាតឲ្យរដ្ឋមន្ត្រី៣រូបចូលទៅបំភ្លឺនៅសភា តាមការអញ្ជើញរបស់គណបក្សប្រឆាំងនោះទេ ព្រោះបក្សប្រឆាំងមិនបានគោរពច្បាប់ និងមិនចូលប្រជុំសភា។ នេះបើយោងតាមគេហទំព័រ FN។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ យ៉ាងម៉ឺងម៉ត់ និងសង្កត់ធ្ងន់ៗថា៖ «ខ្ញុំមិនអនុញ្ញាតឲ្យទៅបំភ្លឺ នៅសភាទេ អ្នកឯងត្រូវគោរពច្បាប់ជាមុនសិន ចូលប្រជុំសភាសិន បើអ្នកឯងមិនគោរពច្បាប់ផង ឲ្យគេចូលបំភ្លឺយ៉ាងមេច មិនឲ្យទៅទេ អ្នកឯងត្រូវគោរពច្បាប់សិន»។
សូមជម្រាបថា រដ្ឋមន្ត្រី៣រូប ដែលគណបក្សប្រឆាំងគ្រោងនឹងអញ្ជើញទៅបំភ្លឺរដ្ឋសភា នាពេលខាងមុខនេះរួមមាន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងការងារ។
ការប្រកាសខ្លាំងៗ របស់សម្តេចធ្វើឡើង បន្ទាប់ពីលោក ស៊ុន ឆ័យ តំណាងរាស្ត្រ CRNP កាលពីម្សិលមិញ បានថ្លែងនៅក្នុងសន្និសិទកាសែតថា ក្រុមតំណាងរាស្ត្ររបស់គណបក្សប្រឆាំង នឹងកោះហៅរដ្ឋមន្ត្រី ៣រូបថែមទៀត ឱ្យចូលបំភ្លឺនៅរដ្ឋសភា នៅពេលសភាចូលកងវិញ នៅខែមេសាខាងមុខនេះ៕

អ៊ីរ៉ង់៖ជាការឆ្លើយតបទៅនឹងបទបញ្ជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលហាមឃាត់ជាបណ្ដោះអាសន្នសម្រាប់ជនភៀសខ្លួន និងប្រជាជនមកពីបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមចូលក្នុងទឹកដីអាមេរិក រដ្ឋាភិបាលអ៊ីរ៉ង់ព្រមានថានឹងបញ្ឈប់ការផ្ដល់ទិដ្ឋាការចូលក្នុងប្រទេសអ៊ីរ៉ង់ ដល់ប្រជាជនអាមេរិក។ នេះបើយោងសារព័ត៌មាន Sputnik។
ថ្លែងក្នុងសន្និសិទសារព័ត៌មានរួមគ្នាជាមួយសមាភាគីបារាំង រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif លើកឡើងថា ជាការឆ្លើយតបនឹងការសម្រេចចិត្តពីសំណាក់លោក ត្រាំ យើងនឹងមិនផ្ដល់ទិដ្ឋាការ ឬវីសា (Visa) ដល់ប្រជាជនអាមេរិក ដែលចង់ធ្វើដំណើរមកកាន់ប្រទេសអ៊ីរ៉ង់ នោះទេ»។
ជាមួយគ្នានេះសម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិក ដូចជា អង់គ្លេស បារាំង កាណាដា ហ្វាំងឡង់ និងអ៊ីស្លង់ជាដើម បានរិះគន់ ក៏ដូចជាបង្ហាញផងដែរ ពីគោលជំហរមិនអាចទទួលយកបានចំពោះការសម្រេចចិត្តរបស់ លោក ដូណាល់ ត្រាំ ផងដែរ។
គួរបញ្ជាក់ថា យោងតាមបទបញ្ជាប្រធានាធិបតី ចុះហត្ថាលេខាដោយលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រកន្លងទៅ ប្រទេសចំនួន០៧ ដែលមានអ្នកកាន់សាសនាអ៊ីស្លាម ភាគច្រើនដូចជា អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និងយ៉េមែន ត្រូវបានហាមមិនឱ្យចូលសហរដ្ឋអាមេរិក រយៈពេល៩០ថ្ងៃ រីឯជនភៀសខ្លួនមកពីបណ្តា ប្រទេសជាច្រើនទៀត ត្រូវបានហាមឃាត់ រយៈពេល១២០ថ្ងៃ និងសម្រាប់ជនភៀសខ្លួនស៊ីរីវិញ គឺត្រូវបានហាមឃាត់ ដោយគ្មានពេលកំណត់៕

Iran’s Foreign Minister Mohammad Javad Zarif
ដោយ៖ប៉ែន សុផល
បាត់ដំបង៖ព្រះសង្ឍ១ព្រះអង្គបួសបាន៣ថ្ងៃបានឡើងប្តូរអំពូលភ្លើងដងទរង់សាសនានៅក្នុងវត្តពោធិធ្យារាមហើយបានធ្លាក់សុគតពីលើដងទង់កម្ពស់ប្រមាណ២០ម៉ែត្រ។ ហេតុការណ៍ជាអកុសលខាងលើបានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ២០១៧ នៅក្នុងវត្តពោធិធ្យារាមឋិតក្នុងភូមិពោធិ៍១ ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះទើបបួសបាន៣ថ្ងៃប៉ុណ្ណោះ ចៃដន្យលោកគ្រូចៅអធិការត្រូវប្តូរអំពូលភ្លើងដែលដាច់ខាងលើដងទង់សាសនានៅមុខវិហាប៉ុន្តែមិនមានអ្នកឡើងឡើយ ព្រោះអ្នកធ្លាប់ឡើងគេជាប់រវល់ ជនរងគ្រោះបានសម្រេចចិត្តសុំព្រះចៅអធិកាដើម្បីបានឡើងប្តីប្តូរអំពូលដែលដាច់ចេញដាក់អំពូលថ្មី។ ពេលឡើងជិតដល់ខាងលើមិនដឹងមានកលអ្វីលោកក៍ធ្លាក់ចុះមកក្រោមតែម្តង អ្នកដែលស្គាល់សាវតារបស់លោកបានសន្និដ្ឋានថាអាចបណ្តាលមកពីលោកធ្វើទុកដោយសារជម្ងឺតេតាណូសប្រកាច់យូរៗម្តង។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឬស្សីបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ពៅ សាមឿន ភេទប្រុស អាយុ២៧ឆ្នាំ ជាព្រះសង្ឃ គង់នៅក្នុងវត្តពោធិធ្យារាម ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ជនរងគ្រោះបានសុគតនៅពាក់កណ្តាលផ្លូវពេលបញ្ជួនទៅកាន់មន្ទីរពេទ្យ ហើយក៍បានបញ្ជូនត្រឡប់មកកាន់ទីអារាមវិញដើម្បីតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណី៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍