All posts by មេគង្គ ប៉ុស្តិ៍

CPP និង CNRP និយាយ​ទាក់ទង​នឹង​ការបិទ​សំណុំរឿង​ឃាតកម្ម​លោក កែម ឡី​

​រាជធានី​ភ្នំពេញ​៖​មន្ត្រី CPP និង​មន្ត្រី CNRP បានលើកឡើង​នូវ​គំនិត​មួយចំនួន​ទាក់ទង​ករណី​តុលាការ​ប្រកាស​បិទ​សំណុំរឿង​ឃាតកម្ម​លើ​លោក កែម ឡី ហើយ​ការលើកឡើង​របស់​មន្ត្រី​បក្ស​កាន់អំណាច និង​មន្ត្រី​បក្សប្រឆាំង​នោះ គឺ​បន្ទាប់ពី​ការរិះគន់​និង​ការយល់ច្រឡំ​របស់​បុគ្គ​ល​មួយចំនួន​។​
​លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ CNRP បាន​លើកឡើងថា ការប្រកាស​បិទ​បញ្ចប់​ការ​ស៊ើបសួរ ករណី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី មិនអាច​ឈានដល់​ការបិទ​បញ្ចប់​សំណុំរឿង​ទាំងស្រុង​នោះទេ ប៉ុន្តែ​គឺ​ដើម្បី​បន្ត​ដំណើរការ​រឿងក្ដី​ទៅមុខទៀត ។ លោក​ថា តាម​ធម្មតា គេ​ផ្អាក​តែ​ការ​ស៊ើបសួរ នៅ​តុលាការ​រាជធានី​ភ្នំពេញ ហើយ​គ្រាន់តែ​ចៅក្រម​ស៊ើបសួរ គេ​បិទ​ការ​ស៊ើបសួរ ដើម្បី​បន្តដំណើរ​ក្ដីត​ទៅមុខទៀត ។​
​ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ CPP បាន​ថ្លែងថា សំណុំរឿង លោក​បណ្ឌិត កែម ឡី ទុក​ឲ្យ​តុលាការ​ជា​អ្នកដោះស្រាយ តាម​នីតិវិធី​ច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ទើប​ជាការ​ល្អប្រសើរ ធ្វើបែបនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ចិត្ត​។​
​យោងតាម​លិខិត​ជូន​ព័ត៌មាន ស្ដីពី ការបិទ​បញ្ចប់​ការ​ស៊ើបសួរ របស់ សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ ផ្ញើ​ទៅ​លោកស្រី ប៊ូ រចនា ភរិយា​លោក​បណ្ឌិត​កែម ឡី បាន​ឲ្យ​ដឹងថា “​ក្រោយពី​បាន​ស៊ើបសួរ ប្រមូល​ភស្ដុតាង​ដែល​ទាក់ទិន ករណី​បាញ់សម្លាប់ លោក​បណ្ឌិត កែម ឡី រួចមក សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បញ្ចប់​បិទ ការ​ស៊ើបសួរ​លើ​សំណុំ​រឿងនេះ​”​។​
​សូមបញ្ជាក់ថា លោក​បណ្ឌិត​កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់សម្លាប់​ឲ្យ​ស្លាប់​ភ្លាមៗ កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ កន្លងទៅ ភ្លាមៗ​នោះ​ផងដែរ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ រហ័ស​នាម​ថា ជួប សម្លាប់​។ ក្រោយ​ហេតុការណ៍​នេះ​កើតឡើង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្កោលទោស​យ៉ាង​ម៉ឺង​មាត់ ចំពោះ​ឃាតកម្ម សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​នេះ​ជា​អំពើ​ព្រៃផ្សៃ​បំផុត ដែល​មិនអាច​អត់ឱន​ឲ្យ​បានឡើយ​៕

images6

មនុស្ស​៣៦​នាក់​ស្លាប់​នៅ​ប្រទេស​ប៉ា​គី​ស្ថានដោយសារ​ពុល​ស្រា​​

ប៉ា​គី​ស្ថាន​៖​មនុស្ស​យ៉ាងតិច​៣៦​នាក់​បាន​ស្លាប់​នៅពេល​ផឹកស្រា​ដែលមាន​ជាតិពុល​នៅក្នុង​ពិធីបុណ្យ​ណូអែល​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ខណៈដែល​មន្ត្រី​បាន​អះអាងថា​ចំនួន​អ្នកស្លាប់​ទំនងជា​នឹង​កើនឡើង​ថែមទៀត​។
​មន្ត្រីប៉ូលិស​មូលដ្ឋាន​បាន​និយាយ​កាលពី​ម្សិលមិញ​ថា មនុស្ស​រាប់សិប​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ខេត្ត Punjab ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​ក្រោយពី​ពួកគេ​បានទទួល​ទាន​សុរា​ដែលមាន​ជាតិពុល ខណៈ​ជនសង្ស័យ​បង្កហេតុ​មួយចំនួន​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ផងដែរ​។​
​ដោយឡែក​លោក Umair Ahmed ដែលជា​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​សម្ព័ន្ធមិត្ត​នៅក្នុង​ទីក្រុង​ហ្វៃ​សាឡា​បាដ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​និយាយថា មនុស្ស​រាប់សិប​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​។​
​គួរ​បញ្ជាក់ថា គ្រឿង​ស្រវឹង​ភាគច្រើន​ហាមឃាត់​ចំពោះតែ​ពលរដ្ឋ​មូស្លីម​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​តែប៉ុណ្ណោះ ចំណែក​ពលរដ្ឋ​មិនមែន​មូស្លីម គឺ​មិន​ត្រូវបាន​ហាមឃាត់​នោះទេ​ហើយ​ភាគច្រើន​គឺជា​គ្រឹ​ស្ត​សាសនិក​ដែល​អាចមាន​សិទ្ធិ​ទិញ​គ្រឿង​ស្រវឹង​ហូប​បាន​ដោយ​មិន​ខុសច្បាប់ ហើយ​តែងមាន​មនុស្ស​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយសារ​ករណីនេះ​៕

8946fa27e9d393e7a0060a6a403b54b6_l

លោក ឡុង វិ​សា​លោ ត្រូវបានតែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​

​រាជធានី​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែធ្នូ​នេះ បានសម្រេច​តែងតាំង​លោក ឡុង វិ​សា​លោ បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រចាំ​នៅ​ប្រទេស​ថៃ​៕

fn-2016-12-29-09-19-13-0

Joao Cancelo នឹង​ផ្លាស់​ទៅ Barcelona នៅ​បញ្ចប់​រដូវ​កាល​នេះ​

​បាល់ទាត់​៖​ខ្សែការពារ​ក្លិប Valencia កីឡាករ Joao Cancelo ត្រូវបាន​គេ​រាយការណ៍​ថា​អាច​នឹង​ទៅ​ចូលរួម​ជាមួយ​ក្រុម Barcelona នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​ក្រោយពី​ក្លិប​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ក្នុងតម្លៃ​២៥​លាន​ផោន​សម្រាប់​កីឡាករ​អន្ដរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​។​
Barcelona ត្រូវបាន​ផ្សារភ្ជាប់​យ៉ាងខ្លាំង​ជាមួយនឹង​ការ​ត្រឡប់មកវិញ​នៅ ខ្សែការពារ​ស្លាប​ស្តាំ​ប៉ុន្មាន​ខែ​ចុងក្រោយ​ដើម្បី​ជំនួស​កន្លែង​បន្ទាប់ពី​កីឡាករ Dani Alves ចាកចេញ​ទៅកាន់ Juventus ក្នុងអំឡុងពេល​ទីផ្សារ​ដោះដូរ​នៅ​រដូវក្តៅ​មុន​។​
​បច្ចុប្បន្ននេះ​កីឡាករ Sergi Roberto បាន​កាន់កាប់​តួនាទី​ការពារ​ស្លាប​ស្តាំ​ឲ្យ​ក្លឹប​យក្ស Barcelona នៅ​រដូវ​កាល​នេះ​ប៉ុន្តែ​វា​ត្រូវបាន​គេ​យល់ថា​គ្រូបង្វឹក​លោក Luis Enrique ចង់​ដាក់​ខ្សែការពារ Joao Cancelo មក​បំពេញ​ទីតាំង​នោះ​ជំនួស​វិញ​។​
​កាលពី​ដើមខែ​នេះ​ត្រូវបាន​គេ​អះអាងថា​ក្រុម Barcelona ត្រូវបាន​រៀបចំ​ដើម្បី​ចំណាយ ២៥​លាន​ផោន​ក្នុងការ​នាំយក Cancelo ហើយ បើ​យោងតាម​កីឡា​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​យល់ព្រម​ហើយ​ឥឡូវនេះ​កីឡាករ​វ័យ​២២ ឆ្នាំ​រូបនេះ​នឹង​បញ្ចប់​ការផ្លាស់ប្តូរ​ទៅកាន់​ទឹកដី Camp Nou នៅ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​នាពេល​បច្ចុប្បន្ន​នេះ​។​
​គួរ​បញ្ជាក់ថា Cancelo បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៣​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​៤​លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​៕

to

អ្នកគាំទ្រ និង​ក្រុមគ្រួសារ​​តវ៉ា​ទាមទារឲ្យ​ដោះលែង​លោក ឌិន ពុ​ទ្ធី​

​ខេត្តបន្ទាយមានជ័យ​៖​នៅ​ព្រឹក​នេះ​ក្រុមគ្រួសារ​រួមទាំង​អ្នកគាំទ្រ​បាន​ផ្ទុះ​ការតវ៉ា នៅ​ខាងកើត​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក ឌិន ពុ​ទ្ឋី ហៅ ម៉ុង ពុ​ទ្ឋី បន្ទាប់ពី​រង​ការចោទប្រកាន់ថា​បាន​បើករថយន្ត​បុក​លោក​វរៈសេនីយ៍ទោ ឈាន ពិសិដ្ឋ នាយរង​ប៉ូលិសអន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។​
​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹងថា ការតវ៉ា​ត្រូវ​ប្រឈម​នឹង​កម្លាំង​សមត្ថកិច្ច​ឬ​ដំណោះស្រាយ​បែបណា​នោះទេ ខណៈដែល​លោក ឌិន ពុ​ទ្ធី មន្ត្រី​បក្សប្រឆាំង​កំពុងស្ថិត​ក្នុងការ​ឃុំឃាំង​បណ្តោះអាសន្ន​នៅឡើយ​៕

b17de6e2-1c73-4ab5-aba8-5f0bec62cf086f06885a-1cb0-4ef6-a805-c987dd103615

ក្រសួង​ជំរុញអោយមាន​ការតភ្ជាប់​ផ្លូវដែក​ទៅ​ព្រលានយន្តហោះ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា ក្រសួង​នឹង​ជំរុញអោយមាន​ការតភ្ជាប់​ផ្លូវដែក​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នៅ​ឆ្នាំ ២០១៧​ខាងមុខនេះ​ដើម្បី សម្រួល​ដល់​ការដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​អោយ​កាន់តែ សម្បូរបែប​បន្ថែមទៀត​។​
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ដូច្នេះ នៅក្នុង​ពិធី​បូកសរុប លទ្ធផល​ការងារ​ឆ្នាំ​២០១៦​និង​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៧ ដោយ​លោក​បាន​បញ្ជាក់ថា គម្រោង​នេះ​ត្រូវបាន​ឯកភាព​ពីស​ម្តេច ហ៊ុន សែន រួចហើយ ហើយ​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន​កំពុងធ្វើការ​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ​ដើម្បី​សិក្សា​ពី​លទ្ធភាព និង​ស្វែងរក​ទូរថភ្លើង​ធន់​ស្រាល​សម្រាប់​ប្រតិបត្តិការ​នេះ​។​
​លោក​រដ្ឋមន្ត្រី​បន្ថែមថា អ្នកដំណើរ​អាច​ជិះ​រថភ្លើង​ពី​ស្ថាន​ណី​យ៍​ភ្នំពេញ ចូលទៅ​ព្រលាន​យន្ត ហោះ​ចំណាយពេល​ប្រហែល ២៥​ទៅ ៣០​នាទី​តែប៉ុណ្ណោះ​។ ជាមួយគ្នានេះ​ដើម្បី​សម្រួល​ដល់ ការធ្វើដំណើរ​របស់​ក​ម្មករ​-​កម្ម​ការ​នី​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ភ្នំពេញ​ផងដែរ៕

32802bdd10b0ab60ca58567321b7c09d_l

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៧​នាក់ដែល​ឆ្លងដែនខុសច្បាប់​

​ខេត្តរតនគិរី​៖​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​អន្តោ​ប្រវេ​ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ឆ្លងដែន​ខុសច្បាប់​ចំនួន​១៧​នាក់​(​ភេទ​ប្រុស​) ។ ការចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​ខាងលើនេះ ធ្វើឡើង​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក នៅត្រង់ចំណុច​ភូមិ​សមុទ្រ​ក្រោម សមុទ្រ​លើ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត បាន​ឲ្យ​ដឹងថា ក្នុងចំណោម ជនជាតិ​វៀតណាម​ចំនួន​១៧​នាក់ ក្នុងនោះ​មាន​លិខិតឆ្លងដែន​ចំនួន​៥​នាក់ គ្មាន​លិខិតឆ្លងដែន​ចំនួន​១២​នាក់មក​ឆ្លងដែន​រកស៊ី​អា​ឈើ​ខុសច្បាប់ នឹង​មធ្យោបាយ​ធ្វើដំណើរ​ម៉ូតូ​ចំនួន​៨​គ្រឿង​។​
​ក្រោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​១៧​នាក់​ត្រូវ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី រួច​ហើយនឹង​បញ្ជូនទៅ​ប្រទេស​របស់ខ្លួន​វិញ​៕

img-20161229-wa0008img-20161229-wa0007

ទ្រាំលែងបាន​! កូនស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឪពុក​បង្កើត​

ខេត្តព្រះវិហារ​៖​បុរស​ម្នាក់​ត្រូវ​ស្រី​បង្កើត​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ចាប់រំលោភ​នាង​ជា​បន្តបន្ទាប់​ចំនួន​៤​លើក​ដែល​ការចាប់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ត្បែង ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។​
​នគរបាល​ស្រុក​សង្គម​ថ្មី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ នួន ហួ អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្បែង ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ចំណែក​កូនស្រី​រងគ្រោះ​ឈ្មោះ ហ​.​ស​.​ន អាយុ​១៧​ឆ្នាំ​។​
​យោងតាម​ពាក្យបណ្ដឹង​របស់​យុវតី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ចាប់រំលោភ​លើក​ទី​១​នៅវេលា​ម៉ោង​ប្រហែល​១១​យប់ ថ្ងៃ​មិន​ចាំ ខែសីហា ឆ្នាំ​២០១៦ នៅលើផ្ទះ​របស់ខ្លួន​, ចាប់រំលោភ​លើក​ទី​២ នៅវេលា​ម៉ោង​៩​យប់ ថ្ងៃ​មិន​ចាំ ខែសីហា ឆ្នាំ​២០១៦ នៅ​ខ្ទម​ចាំចម្ការ​អូរ​ដំបង ខាងលិច​ភូមិ​ស្ទឹង ឃុំ​រអាង​, ចាប់រ​លោភ​លើក​ទី​៣ នៅវេលា​ម៉ោង​ប្រហែល​១២​យប់ ថ្ងៃ​មិន​ចាំ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅផ្ទះ​ខ្លួនឯង និង​លើក​ទី​៤ នៅវេលា​ម៉ោង​ប្រហែល​១២​យប់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០១៦ នៅផ្ទះ​ខ្លួនឯង តែ​មិនបាន​សម្រេច​ទេ​។​
​នារី​រងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា ដោយ​ទ្រាំ​មិនបាន​នូវ​ទង្វើ​ដែល​ឪពុក​បង្កើត​ខ្លួនឯង​តែងតែ​ព្យាយាម​ចាប់រំលោភ​បែបនេះ ទើប​នាង​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង​។​
​នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​រួច សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​ដើម្បី​ធ្វើការ​សាកសួរ និង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

9f5509e9-1a74-4394-b10e-cec261b095cab43dc60b-19e8-45a5-a6ff-857db785e2ed

មេម៉ាយ​២​ខែ​មាន​ប្រុស​ស្នេហ៍មក​ដេកលើ​ផ្ទះ​ត្រូវ​ប្តី​មុន​​កាប់ស្លាប់​

​ខេត្តកំពត​៖​បុរស​ម្នាក់​ត្រូវបាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​ស្នេហា​ត្រីកោន កាលពី​វេលា​ម៉ោង ៤​ទៀបភ្លឺ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​មនុស្ស​ម្នាក់​ត្រូវបាន​ស្លាប់​ដោយ​គេ​លប​កាប់​និង​ពូថៅ​នៅ​ចំណុច​ភូមិ​ដំណាក់​ចំបក់ ឃុំ​សំរោង​លើ ស្រុក​បន្ទាយ​មាស ខេត្តកំពត​។​
​ជនរងគ្រោះ​ខាងលើ​ត្រូវគេ​ស្គាល់ឈ្មោះ​សៅ​ចាន់ថន (​ហៅ​ខូ​យ​)​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​រស់នៅ​ភូមិ​ដំណាក់​ចំបក់​ឃុំ​សំរោង​លើ​ស្រុក​បន្ទាយមាស​។​
​ប្រភពព័ត៌មាន​ពី​ក្រុម​ប្រជាពលរដ្ឋ​កន្លែងកើតហេតុ​បានអោយដឹងថា ជនរងគ្រោះ​ខាងលើ​ធ្លាប់មាន​ការទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ដែលជា​ប្រពន្ធ​ជនដៃដល់ ចំណែក​ជនដៃដល់​ត្រូវគេ​ស្គាល់ឈ្មោះ ជ័យ ប៉ុន​ធឿន ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំមាន​ទីលំនៅ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ស្ត្រី​មេម៉ាយ​ខាងលើ​នោះ​ត្រូវគេ​ស្គាល់ឈ្មោះ កែវ ច្រាន់ អាយុ​៤០​ឆ្នាំ​ត្រូវជា​ប្រពន្ធ​របស់​ជនដៃដល់​ខាងលើ តែ​ត្រូវបាន​លែងលះគ្នា​អស់​រយៈពេល​២​ខែ​ទៅហើយ ក៍​ព្រោះតែ​ភ្លើង​ច​ប្រច័ណ្ឌ​ក៍បាន​ព្យាយាម​ឃ្លាំមើល ឃើញថា​មាន​ប្រុស​ដេក​នៅផ្ទះ​ជនដៃដល់​ខាងលើ​ក៍លប​កាប់​ប្រហា​ទៅលើ​ជនរងគ្រោះ​និង​ពូថៅ​សម្លាប់​តែម្តង​។​
​ក្រោយ​កើតហេតុ​ព្រឹក​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៦​កម្លាំង​នគ​បាល​បច្ចេកទេស​និង​កម្លាំង​ការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​នគ​បាល​ខេត្ត​បានធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សព​ជនរងគ្រោះ​ឃើញថា​សាកសព​ត្រូវគេ​កាប់​ជាច្រើន​ពូថៅ​ពិតប្រាកដ​មែន​។ ចំណែក​ស្ត្រី​មេម៉ាយ​ឈ្មោះ កែវ ច្រាន់ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ និង​ស៊ើបអង្កេត​បន្ត​។ ចំណែក​សាកសព​ជនរងគ្រោះ​ខាងលើ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ត្រួតពិនិត្យ​រួច បានប្រគល់​អោយទៅ​ក្រុមគ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីរ​។​
​លោក ទន់ រ៉ូ អធិកា​ស្រុក​បន្ទាយមាស​បានបញ្ជាក់​អោយដឹងថា ជនដៃដល់​ឈ្មោះ ជ័យ ប៉ុន​ធឿ​ង ដែល​ត្រូវជា​ប្តី​មុន​របស់​ស្ត្រី​មេម៉ាយ​២​ខែ​ខាងលើ ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន​បាត់ស្រមោល​ឈឹង សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ដើម្បី​ឃាត​ខ្លួន​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​ក្នុង​រយៈពេល​ដ៍​ខ្លី​ខាងមុខនេះ​៕

15782196_1812166305688598_1297768785_n15750349_1812166302355265_1978204634_n15782072_1812166289021933_1638475798_n

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចូល​បំភ្លឺ​ជូន​រដ្ឋសភាព្រឹកនេះ

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នឹង​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​ក្រសួង​នេះ​មួយចំនួន ចូល​បំភ្លឺ​ជូន​រដ្ឋសភា ជុំវិញ​បញ្ហា​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​។​
​ការចូល​បំភ្លឺ​នេះ ត្រូវបាន​ធ្វើឡើង​តាម​ការស្នើសុំ​របស់ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​មានការ​អនុញ្ញាត ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​៕

2

ចាប់​បង្ខាំង​ប្រពន្ធ​១​យប់​ប្រពន្ធ ព្រឹក​ឡើង​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​

​ភ្នំពេញ​៖​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែន​បុរស​ជា​ប្តី​ម្នាក់​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់​ដោយ​ចោទប្រកាន់​ពីបទ​ចាក់សោរ​ឃុំឃាំង​អស់​១​យប់ និង​អោយ​សមត្ថកិច្ច​ជួយ​រំដោះ​ចេញពី​ការចាប់​ឃុំឃាំង​របស់​អតីត​ប្តី​នេះ ហេតុការណ៍​នេះ​បាន​បង្កអោយមាន​ការ​ភាក់​ផ្អើល នា​ព្រឹក​ថ្ងៃទី​២៨ ធ្នូ ឆ្នាំ​២០១៦ ស្ថិតក្នុង​ផ្ទះ​លេខ​15G, ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយពី​មាន​ការឈ្លោះគ្នា​ខ្លាំង​រឿង​សុំ​មើល​ក្រដាស​សាលក្រម​ដែល​លែងលះគ្នា​រួច ដោយ​ចាប់​ឃុំ​នាង​តាំងពី​យប់​ថ្ងៃទី​២៧ ធ្នូ ឆ្នាំ​២០១៦​។​
​ប្រភព​បានឱ្យដឹងថា អតីត​ប្តី​-​ប្រពន្ធ​ខាងលើ ប្តី​ឈ្មោះ ធី សុវណ្ណ អាយុ​៣៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ លី ភា​រុន អាយុ​៣៤​ឆ្នាំ មានកូន​២ (​ប្រុស​១ ស្រី​១) ទាំង​២​នាក់​ជា​ថៅកែ​ផ្ទះសំណាក់​យីហោ «​ភីរុន​» ក្នុងភូមិ​កើតហេតុ​ខាងលើ ។​
​ក្រោយ​មាន​ហេតុការណ៍​ចាប់​បង្ខាំង​ទុក​នេះ និង​មាន​សេចក្តីរាយការណ៍​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ទាំង​ប្តី និង​ប្រពន្ធ​នាំមក​ប៉ុស្តិ៍​ចោមចៅ ។​
​ប្រភព​បន្តបាន​ឱ្យដឹងទៀតថា ស្ថិតក្នុង​ប៉ុស្តិ៍​ចោមចៅ​ទៅហើយ ទាំង​ប្តី​-​ប្រពន្ធ​នៅមាន​ការ​ប្រកែក​ឡូឡា​ខ្លាំង​ទៀត ដោយ​បុរស​ប្តី​នោះ បាន​បង្ខំ​ឱ្យ​ប្រពន្ធ​ដក​ពាក្យបណ្តឹង​វិញ​ទៅ តែ​ប្រពន្ធ​មិន​ព្រម ស្រាប់តែ​ប្តី​ចង់​ហក់​ទៅ​វាយ​នាង​ទៀត ។​
​ពេលនោះ​ស្ត្រី​ជា​ប្រពន្ធ​នៅតែ​មិន​ព្រម ដក​ពាក្យបណ្ដឹង​ដដែល ព្រោះតែ​ឆ្អែត​ចិត្ត​ជាមួយ​ប្ដី​ដែល​តែង តែ​ធ្វើបាប​រូបនាង​ជា​ប្រពន្ធ​បន្ត​។​
​លុះ​ក្រោយមក​ដោយ​ដោយសារតែ​កូនៗ របស់​នាង​ទាំង​២​នាក់​បាន​ទូរស័ព្ទ សុំ​អង្វរ​ឲ្យ​នាង ដក​ពាក្យបណ្ដឹង​លើកលែងទោស​ឲ្យ​ឪពុក ព្រោះ​មិន​ចង់​ឲ្យ​ជាប់គុក ទើប​នាង​ជា​ប្រពន្ធ អាណិត​ពាក្យ​អង្វរក របស់​កូនប្រុស​ស្រី​ក៏​សម្រេច​ដក​ពាក្យបណ្ដឹង​វិញ ប៉ុន្តែ​បាន​សុំ​ឲ្យ​នគរបាល ជួយ​អប់រំ និង​ធ្វើ​កិច្ចសន្យា សុំ​កុំ​ឲ្យ​ប្ដី​ប្រើ​ហឹ​ង្សា​លើ​រូបនាង​តទៅទៀត និង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​៕

15778279_1811880882383807_1336395426_o15776438_1811880875717141_2028379037_o

សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនីរក្ស សោយ​ទិវង្គត​

​រាជធានី​ភ្នំពេញ​៖​សម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនីរក្ស ឧ​ត្ត​ម​ប្រឹក្សា នៃ​អង្គ​ព្រះមហាក្សត្រ និង​ជា​អតីត​អនុប្រធាន​ទី​១​ព្រឹ​ទ្ឋ​សភា បាន​យាង​សោយ​ទិវង្គត​នៅវេលា​ម៉ោង​ប្រមាណ ១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ក្នុង​ព្រះជន្ម​៨០​ព្រះវស្សា​។ នេះ​បើ​យោង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានបញ្ជាក់​តាម​ទំព័រ Facebook របស់លោក ៕

fn-2016-12-28-13-42-14-0

ឃាត់ខ្លួន​បុរស​ពិការ​ម្នាក់​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​៦​ឆ្នាំ​

​ខេត្តសៀមរាប​៖​កម្លាំង​នគរបាល​ស្រុក​ជីក្រែង​បាន​ចាន់​បុរស​ល្មោភកាម​វ័យ​ចំណាស់​ម្នាក់​ជា​មនុស្ស​ពិការ​ដោយសារ​ជំងឺលើសឈាម បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​ម្នាក់​យកទៅ​ផ្ទះ​របស់ខ្លួន រួច​អូស​ចូល​បន្ទប់ទឹក​ធ្វើ​សកម្មភាព​រំលោភ​រហូត​បានសម្រេច ហើយ​មិន​អស់ចិត្ត​អូស​ឡើងលើ​គ្រែ​រំលោភ​រហូត​បានសម្រេច​ម្តងទៀត​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ នៅផ្ទះ​ជនសង្ស័យ​នៅ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​
​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ មិ​ល ម៉ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​មនុស្ស​ពិការ​ដោយសារ​ជំងឺលើសឈាម រស់នៅ​ភូមិ​ចាប់ខ្លួន ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ព​.​ស អាយុ​៦​ឆ្នាំ រស់នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប ។​
​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ រូបគាត់​និង​គ្រួ​សារបាន​ចេញពីផ្ទះ​ទៅ​ច្រូតស្រូវ​បាត់ លុះដល់​ត្រឡប់មកផ្ទះ​វិញ​បានឮ​ក្មេងៗ​ប្រាប់ថា គេ​ឃើញ​តា​ចាស់​ម្នាក់​ចាប់​ឱប​កូនស្រី​គាត់​នៅក្នុង​បន្ទប់ទឹក និង​នៅលើ​គ្រែ នៅក្នុង​ផ្ទះ​ជនសង្ស័យ​។ ពេលនោះ​គាត់​បាន​យក​កូនស្រី​ទៅមក​ពិនិត្យ​ប្រដាប់ភេទ​នៅ​មន្ទីរពេទ្យ​គ​ន្ធា​បុប្ផា​ក្រុង​សៀមរាប ហើយ​ក្រុមគ្រូពេទ្យ​ប្រាប់ថា ក្មេងស្រី​នេះ​ត្រូវបាន​គេ​ចាប់រំលោភ​សេពសន្ថវៈ ភ្លាមៗ​នោះ​គាត់​ក៏​ទៅប្តឹង​ឱ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​តែម្តង​។​
​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង​បានឱ្យដឹងថា បន្ទាប់ពី​បានទទួល​ពាក​ក្យ​បណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅផ្ទះ​របស់​ជនសង្ស័យ​តែម្តង រួច​នាំមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​
​ជាមួយគ្នានេះ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​នៅក្នុង​បន្ទប់ទឹក និង​នៅលើ​គ្រែ​ក្នុងផ្ទះ​របស់ខ្លួន​ពិតប្រាកដ​មែន​៕

28e49115-6ba8-47a5-a949-233b2e825000e8a94045-4094-49e5-9d99-9930c76e73e0

Cristiano Ronaldo ឈ្នះ​ពាន​មួយទៀត​នៅ​ទីក្រុង​ឌុយ​បៃ​

​បាល់ទាត់​៖​កំពូល​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​យក្ស​ស Real Madrid កីឡាករ Cristiano Ronaldo បានទទួល​ជ័យលាភី​ពានរង្វាន់​កំពូល​កីឡាករ​ឆ្នើម​មួយទៀត នៅ​កម្មវិធី​ប្រគល់​ពានរង្វាន់​បាល់ទាត់​សកលលោក​លើក​ទី​៧ (Globe Soccer Awards) ក្នុង​ទីក្រុង​ឌុយ​បៃ ប្រទេស​អារ៉ាប់​រួម កាលពី​យប់មិញ​នេះ​។​
Ronaldo ដណ្តើមបាន​ពានរង្វាន់​កីឡាករ​ឆ្នើម បន្ទាប់ពី​រូបគេ​បាន​ជួយ Real Madrid ឈ្នះ Champions League លើក​ទី​១១​និង​នាំ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពាន​ទ្វីបអឺរ៉ុប​។ យ៉ាងណាក៏ដោយ​ម្ចាស់​ពាន Ballon d’Or រូបនេះ​មិនបាន​ទទួលពាន​ដោយផ្ទាល់​ទេ គឺ​បាន​ត្រឹម​ផ្ញើ​វីដេអូ​ថ្លែងអំណរគុណ​ពី​ចម្ងាយ​ប៉ុណ្ណោះ​។​
​លោក Fernando Santos ឈ្នះ​ពាន​គ្រូបង្វឹក​ល្អ​បំផុត​បន្ទាប់ពី​លោក​ដឹកនាំ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពាន​ទ្វីបអឺរ៉ុប Euro ខណៈដែល Real Madrid ទទួលបាន​ពាន​ក្លឹប​ដែល​ល្អផ្ដាច់គេ​។​ចំណែក​អតីត​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Samuel Eto’o ក៏​ទទួលបាន​ការសរសើរ​ផងដែរ​សម្រាប់​សមិទ្ធផល​ក្នុង​វិស័យ​បាល់ទាត់​របស់គាត់​ផងដែរ​។​
​អាជ្ញាកណ្ដាល Clattenburg ជនជាតិ​អង់គ្លេស​ឈ្នះ​ពាន អាជ្ញាកណ្ដាល​ល្អ​ប្រចាំឆ្នាំ​បន្ទាប់ពី​លោក​កាត់ក្ដី​ក្នុង​ប្រកួត​ធំៗ​៣ នៅ​ឆ្នាំ​២០១៦ គឺ​វគ្គ​ផ្ដាច់ព្រ័ត្រ Euro, UEFA Champions League និង FA Cup៕

3babc8ef00000578-4069076-image-a-53_1482878115520

ប្រធានាធិបតី​តួ​ក​គី​ថា​ប្រទេស​លោកខាងលិច​កំពុង​គាំទ្រ​ IS

​តួ​ក​គី​៖​លោក​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា ប្រទេស​លោកខាងលិច​បា​ន​ធ្វើ​ខុស​សន្យា​នៅក្នុង​ប្រទេស​ស៊ី​រី​ដោយ​ចោទប្រកាន់​ដៃគូ​របស់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ថា​បាន​គាំទ្រ​ក្រុម​ភេរវ​ករ​នានា​ដោយ​រួមទាំង​ក្រុម​ជី​ហាដ IS ផងដែរ​នៅក្នុង​ប្រទេស​នេះ​។​
​លោក Erdogan បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​រួមជាមួយ​ប្រធានាធិបតី​ហ្គី​ណេ​លោក Alpha Conde ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ថា “​ជា​អកុសល កងកម្លាំង​ក្រុមចម្រុះ​មិនបាន​ធ្វើតាម​ពាក្យសន្យា​របស់ខ្លួន​ទេ​”​។ លោក​បាន​បន្ថែមថា “​មិន​ថា​តើ​ពួកគេ​ជួយ​ឬ​ពួកគេ​មិន​ជួយ​នោះទេ យើង​នឹង​នៅតែ​បន្ត​ធ្វើតាម វិធី​របស់​យើង​។ យើង​មិន​ដើរ​បក​ក្រោយ​ចំពោះ​អ្វីដែល​យើង​បានកំណត់​នោះទេ​”​។​
​លោក Erdogan បាន​ត្អូញត្អែរថា ផ្ទុយ​ពី​ការគាំទ្រ​ដល់​ប្រទេស​តួ​ក​គី​ប្រទេស​លោកខាងលិច​បែរជា​ទៅ​គាំទ្រ​អង្គភាព​ការពារ​ប្រជាជន​ឃើ​ដ (YPG) និង​គណបក្ស​សម្ព័ន្ធ​សហភាព​ប្រជាធិបតេយ្យ (PYD) វិញ​ដែល​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក​នៅលើ​ដីគោក​ក្នុងប្រទេស​ស៊ី​រី​ហើយក៏​គាំទ្រ​ក្រុម​IS ផងដែរ​៕

erdogan-turkey-xlarge_transqvzuuqpflyliwib6ntmjwfsvwez_ven7c6bhu2jjnt8