រាជធានីភ្នំពេញ៖កាលពីល្ងាចម្សិលមិញសាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ សម្រេចទុកជាបានការដដែល ក្រោយការសួរដេញដោលជាអសាធារណៈ របស់សាលាឧទ្ធរណ៍ លើបណ្តឹងជំទាស់ពន្យារពេលឃុំខ្លួនបណ្តោះអាសន្ន មន្ត្រីអាដហុក៤រូប និងមន្ត្រីគ.ជ.បមួយរូប រួចមក។
ការប្រកាសបែបនេះបានធ្វើឡើងក្រោយពីសភាស៊ើបសួរសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ បន្ទាប់ពីបានបើកសវនាការសំណុំរឿង មន្ត្រីអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូប ជុំវិញក្រុមជនត្រូវចោទប្តឹងជំទាស់ នឹងការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចពន្យារពេលនៃការឃុំខ្លួនបណ្ដោះអាសន្ន ។
មន្ត្រីអាដហុក៤រូបនិងមន្ត្រី គ.ជ.ប ជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែក លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ចំណែកជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សឺន សាលី ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ផង ដែរ ។បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ៕


រាជធានីភ្នំពេញ៖បុរសជាជាងជួសជុលទូរស័ព្ទម្នាក់ត្រូវបានកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ចាប់វាយខ្នោះក្រោយប្រើកាំភ្លើងខ្លីមួយដើម គំរាមរកបាញ់សម្លាប់ម្តាយខ្លួនឯង និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះ លេខ១៦១ ផ្លូវលេខ១៥៦z ក្រុមទី៥ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ី បូរ៉ា ហៅ រ៉ា អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះលេខ១៦១ ផ្លូវលេខ១៥៦z ក្រុមទី៥ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ នគរបាលបញ្ជាក់ថា ក្រោយចាប់ខ្លួនកម្លាំងនគរបាល បានដកហូតអាវុធខ្លី១ដើម លេខ 20990505 ផលិតនៅប្រទេសចិន បង់ចំនួន១ គ្រាប់៤គ្រាប់ ទូរស័ព្ទដៃ លិខិតឆ្លងដែនខ្មែរ១ច្បាប់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣សន្លឹក ប័ណ្ណសំគាល់យានយន្ត២សន្លឹក និងកាបូបស្ពាយពណ៌បៃតងខ្ចី១។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោងប្រហែល១៦ និង៤០នាទីជនសង្ស័យបានយកអាវុធខ្លី ទៅអុកឡុកវាយបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាមបាញ់ម្តាយ ហើយយកលុយរួចចេញទៅបាត់។
ក្រោយកើតហេតុម្តាយបានមករាយការណ៍ ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ លុះដល់ម៉ោង៩ និង១៥នាទី ជនសង្ស័យបានមកម្តងទៀង កម្លាំងនគរបាលក៏ធ្វើការឃាត់ខ្លួន និងដកហូតអាវុធខ្លីបាន១ដើមជាក់ស្តែង នាំយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕


ដោយ៖ប៉ែន សុផល
បាត់ដំបង៖សេចក្ដីរាយការណ៍របស់អធិការ ពេជ្រ សារ៉ែន ស្រុកសំពៅបានប្រាប់ឲ្យដឹងថា
នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៦ ម៉ោង១៣ និង៣០នាទីមានប្រជាពលរដ្ឋ ឈ្មោះគីម ហ៊ុន ហៅ ណូ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានប្រទះឃើញសាកសពដែលដេក ស្លាប់មានសភាពស្អុយរលួយ បន្ទាប់ពីគាត់បានយកគោទៅចងក្នុងដីចំការ
ខាងក្រោយផ្ទះ ក៏បានប្រទះឃើញសាកសពជនអាណាថាមិនស្គាល់អត្តសញ្ញាណដេកស្លាប់ ដែលមានសភាពស្អុយរលួយ ក៏បានទៅប្រាប់សមត្ថិកិច្ច ឲ្យចុះមកធ្វើការស្រាយជ្រាវ ដោយសាកសព គ្មានពាក់អាវ ស្លៀកខោខាវប៊យពណ៌ខ្មៅ កម្លាំងជំនាញ មិនទាន់អាច សនិដ្ឋានបាននៅឡើយទេ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ដែលបានដេកស្លាប់ស្អុយរលួយ ត្រូវបានកម្លាំងការិយាល័យជំនាញ បានធ្វើកុសល្យវិច្ច័យ និងស្វែងរកបងប្អូនសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕



រាជធានីភ្នំពេញ៖តាមដីកាតុលាការព្រះសង្ឃ ប៊ុត ប៊ុនតិញ ត្រូវនិមន្តចូលទៅតុលាការរាជធានីភ្នំពេញ ជាលើកទី២ នៅព្រឹកថ្ងៃទី០៨ ខែធ្នូខាងមុខនេះ ដើម្បីសាកសួរជុំវិញបណ្តឹងបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្ដឹងដោយលោក ម៉ម សូណង់ដូ ។ ប៉ុន្តែព្រះអង្គបានប្រកាសហើយថា មិនចូលបំភ្លឺតាមដីកាកោះនោះទេ ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ ត្រូវបាន លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំប្តឹងពីបទបរិហាកេរ្តិ៍ ហើយតុលាការក៏បានកោះហៅម្តងដែរ តែព្រះអង្គមិនបានចូល ។
នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបង្ហាញការអាក់អន់ចិត្តចំពោះតុលាការរាជធានីភ្នំពេញ ដែលមិនបានប្រើប្រាស់សង្ឃស័ព្ទនៅក្នុងដីកាកោះហៅនោះ។ កាលពីថ្ងៃទី១៧វិច្ឆិកាកន្លងទៅ ព្រះអង្គប៊ុត ប៊ុនទិញ មិនបាននិមន្តចូលខ្លួនទៅបំភ្លឺតាមកោះហៅរបស់តុលាកាសាលាដំបូងរាជធានីភ្នំពេញ ដោយព្រះអង្គចាត់ទុកថា ចង់ឲ្យធ្វើតាមច្បាប់ វិន័យសង្ឃជាមុនសិន មុននឹងអនុវត្តន៍ច្បាប់រដ្ឋណាមួយលើព្រះអង្គ៕

រាជធានីភ្នំពេញ៖គ្រូទាយល្មោភកាមម្នាក់ត្រូវបានក្រុមគ្រួសារនារីរងគ្រោះចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចវង្វងមូលចោមចៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយចោទពីបទល្បួងក្មេងស្រីចាប់រំលោភសេពសន្ថវៈបានសម្រេច៥ដង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះ និងគ្រូទាយបោកប្រាសរូបនោះបានស្គាល់គ្នាតាមរយៈឆាតតាម Facebook និងប្រើល្បិចទាយថា នាងត្រូវកាត់ប្រជ្រុយចង្រៃនៅកន្លែងពិសេសចេញបើមិនដូច្នោះទេ នាងអាចនឹងមានគ្រោះដល់អាយុជីវិតដោយសារតែនាងឆោតទើបចាញ់បោកបែបនេះ។ ប៉ុន្តែក្រោយពីបែកធ្លាយរឿងដឹងដល់ឪពុកម្តាយ និងក្រុមគ្រួសាររួចមកនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៦ក្រុមគ្រួសារបានរកគ្រូទាយឆបោកនៅត្រង់ចំណុចខាងលើហើយក៍ធ្វើការឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅសង្កាត់ចោមចៅតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភុន សុខអេង អាយុ៣៤ឆ្នាំ មានមុខរបរជាគ្រូទាយតាមហ្វេសប៊ុក មានទីលំនៅភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ចំណែកនារីរងគ្រោះមានអាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ។
ប្រភពដដែលបន្ត ក្រោយស្គាល់តាម Facebook គ្រូទាយកំហូចរូបនេះបានណាត់នាងរយៈពេលប្រមាណជាកន្លះខែ នាងមកជួបគ្នាដូចការណាត់ ហើយក៏ឲ្យគ្រូនោះទោសទាយ និងមើលពីប្រជ្រុយនៅលើដើមទ្រូងរបស់នាងរួចគ្រូទាយបានប្រាប់នារីរងគ្រោះថា ប្រជ្រុយនៅលើដើមទ្រូងជាប្រជ្រុយនាំគ្រោះថ្នាក់ដល់សាច់ញាតិ ហើយគ្រូទាយរូបនោះក៏លួងលោមនាងថា ទាល់តែរួមរ័កជាមួយគ្រូទាយទើបអាចកាត់គ្រោះចង្រៃបាន។ ដោយសារតែគ្នានៅក្មេងល្ងង់ឆោតក៏បានចាញ់ល្បិចគ្រូបោកនោះ ព្រោះខ្លួនគេខ្លាចមានគ្រោះថ្នាក់ដល់សាច់ញាតិ និងខ្លួនផងនោះ។
ប្រភពបញ្ជាក់ថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នារីរងគ្រោះបានមកផ្ទះគ្រូទាយនោះដើម្បីឲ្យគ្រូទាយកាត់គ្រោះ គ្រាន់តែនៅក្នុងរយៈពេលតែ២ម៉ោងសោះ គ្រូទាយរូបនោះបានរួមរ័កជាមួយនាងបានសម្រេចរហូតដល់៥ដងឯណោះ។ ក្រោយពីនារីរងគ្រោះបាត់ខ្លួនអស់មួយយប់ រួចឃើញត្រឡប់មកវិញក្រុមគ្រួសារបានសួរដេញដោលទើបនាងនិយាយការពិតប្រាប់ឪពុកម្តាយ ហើយនាំគ្នាមកដល់ចំណុចកើតហេតុខាងលើក៏ធ្វើការចាប់ឃាត់ខ្លួនគ្រូទាយបោកប្រាសនោះប្រគល់ឲ្យសមត្ថកិច្ចតែម្តង៕

ប៉េកាំង៖មនុស្ស០៩នាក់អាចនឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋពាក់ព័ន្ធនឹងរលំប៉មបញ្ចុះស៊ីតុណ្ហភាពក្នុងរោងចក្រផលិតថាមពលអគ្គិសនីមួយនៅខេត្តជាំងស៊ីភាគខាងកើតប្រទេសចិន ដែលបានបណ្ដាលឱ្យមនុស្ស៧៤នាក់ស្លាប់ និងពីរនាក់រងរបួសកាលពីសប្ដាហ៍មុន។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបានឲ្យដឹងថា ប៉មបញ្ចុះសីតុណ្ហភាពដែលបានបាក់រលំនោះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Jiangxi Ganneng Co. Ltd ដែលបានផ្ដល់សិទ្ធិសាងសង់ឱ្យ ក្រុមហ៊ុន Hebei Yineng Tower Engineering Co. Ltd.,។ ដោយឡែកនៅក្នុងចំណោមមនុស្ស ០៩នាក់ខាងលើដែលត្រូវបានឃុំខ្លួន នោះរួមមានប្រធានក្រុមហ៊ុន Hebei Yineng និងនាយកវិស្វករទទួលបន្ទុកគំរោងសាងសង់ផងដែរ។
ទោះបីជាយ៉ាងណាមូលហេតុជាក់លាក់នៃគ្រោះថ្នាក់នេះគេពុំទាន់បញ្ជាក់ឱ្យបានច្បាស់នៅឡើយនោះទេ ខណៈការស៊ើបអង្កេត កំពុងតែបន្តដំណើរការនៅឡើយ៕

ខេត្តកណ្ដាល៖ជនសង្ស័យមា្នក់ត្រូវប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ដែលម្ចាស់ដាក់នៅលើចិញ្ចើមផ្លូវបានសម្រេចតែ១០ម៉ែត្រ ក៏ត្រូវម្ចាស់គេទាន់។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកព្រលឹម ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅមុខផ្សារបែកចាន ក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធី រ័ត្នមន្នី អាយុ២៤ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះឈ្មោះ ទឹម សំអុល អាយុ៥៣ឆ្នាំ ទុកម៉ូតូលើចិញ្ចើមផ្លូវមុខតូបលក់ដូរ។ សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក Honda C110 ពាក់ស្លាកលេខ ឃ-8306-កណ1 ដឹកឥវ៉ាន់យកទៅលក់ ពេលទៅដល់ ទុកម៉ូតូលើចិញ្ចើមផ្លូវមុខតូបលក់ដូររបស់ខ្លួន ហើយលើកឥវ៉ាន់ដាក់តូប ពេលនោះជនសង្ស័យ បានមកលួចបណ្តើរម៉ូតូរបស់ជនរងគ្រោះ យកចេញទៅទិសខាងកើត បានប្រហែល១០ម៉ែត្រ ជនរងគ្រោះមើលឃើញទាន់ក៏ស្រែកឲ្យគេជួយ និងរត់ដេញចាប់បានជនសង្ស័យយកម៉ូតូ បានមកវិញភ្លាមៗ ហើយត្រូវប្រជាពលរដ្ឋព្រួតវាយមួយដៃមួយជើងម្នាក់ រងរបួសទើបប្រគល់ខ្លួនឲ្យសមត្ថកិច្ចមូលដ្ឋាន។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្ដ៕


ឥណ្ឌូនេស៊ី៖ក្រុមសកម្មប្រយុទ្ធISមួយចំនួនត្រូវបានប៉ូលិសឥណ្ឌូនេស៊ីចាប់ឃាត់ខ្លួនក្រោមការចោទថា បានរៀបចំផែនការ ទម្លាក់គ្រាប់បែកលើស្ថានទូតមីយ៉ាន់ម៉ា ប្រចាំប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia។
ប៉ូលិសឥណ្ឌូនេស៊ីនិយាយថា មូលហេតុដែលក្រុមសកម្មប្រយុទ្ធមានបំណងវាយប្រហារលើស្ថានទូតមីយ៉ាន់ម៉ា ដោយសារខឹងសម្បានឹងយោធាមីយ៉ាន់ម៉ា បង្ក្រាបដោយហិង្សាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕

រាជធានីភ្នំពេញ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន ៧,៦៩៤,១៦៩នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
គួរបញ្ជាក់ថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ពោលគឺសល់តែ១ថ្ងៃទៀត ប៉ុណ្ណោះ។
គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕

រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ឧតុនិយមបានឲ្យដឹងរដូវរំហើយនឹងចាប់ផ្តើមនៅសប្តាហ៍ទី២នៃខែធ្នូ។
ជាមួយគ្នានេះក្រសួងបានបញ្ជាក់ថា ឥទ្ធិពលព្យុះទី២៥ដែលក្រសួងជូនដំណឹងនាពេលកន្លងមកបានរលាយ និងអស់ឥទ្ធិពលលើសមុទ្រចិនខាងត្បូងហើយ៕

ដោយ៖ប៉ែន សុផល
បាត់ដំបង៖សាកសពម្នាក់ត្រូវបានប្រទះឃើញឆេះស្លាប់ក្នុងពំនូកចំបើងកាលពីវេលាម៉ោងប្រហែល២០ និង២០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចក្បែររោងចំការមួយកន្លែង ស្ថិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក សុង សុភ័ក្ត្រ អធិការស្រុកភ្នំព្រឹកបានប្រាប់នាព្រឹកនេះថា ជាជំហានដំបូងសពជនរងគ្រោះត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណប្រហែលពីពីរទៅបីនាក់បានធ្វើសកម្មភាពវ៉ៃនិងចាក់បណ្តាលអោយជនរងគ្រោះស្លាប់រួចអូសជនរងគ្រោះយកទៅដុតក្នុងពំនូកចំបើង ដើម្បីបំបាត់ភស្តុតាង។ លោកបន្តថា រហូតដល់ពេលនេះទាំងជនរងគ្រោះនិងជនបង្ករខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេខាងសមត្ថកិច្ចកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញានៅឡើយ៕


រាជធានីភ្នំពេញ៖បុរសម្នាក់លួចមានប្រពន្ធចុងហើយបានចុះចោលប្រពន្ធជាង៣ឆ្នាំ បែរជាចង់វិលត្រឡប់មកសុំរួមរស់ជាមួប្រពន្ធកូនវិញ តែប្រពន្ធមិនព្រមបង្កជាហិង្សា កាប់ចាក់គ្នារងរបួសធ្ងន់ទាំងសងខាង។ ករណីនេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវលំ ផ្ទះជួលក្នុងក្រុមទី១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ សុទ្ធ ចាន់ថន ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅផ្ទះ កើតហេតុខាងលើ ចំណែកជនបង្កជាប្តីឈ្មោះ ផៃ ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងឈើធ្វើការនៅប្រទេសថៃ។
ប្រភពដដែលបន្តថា ២នាក់ប្តីប្រពន្ធខាងលើនេះមានកូន២នាក់ និងបានលែងលះគ្នាជាង៣ឆ្នាំហើយ ដោយសារតែខាងប្តីលួចទៅមានប្រពន្ធចុងមួយទៀត។ មុនពេលកើតហេតុម៉ោងប្រហែល៩យប់ ជនបង្កជាប្តីបានមកផ្ទះកើតហេតុ ហើយសុំត្រូវជាមួយប្រពន្ធវិញ ដោយសន្យាថា នឹងកែខ្លួនលែងដើរលេង មានស្រីញីទៀតហើយ តែខាងប្រពន្ធមិនព្រម។ ខាងប្តីក៏បានសុំកូនពៅមួយ យកទៅចិញ្ចឹម ខាងប្រពន្ធនៅតែមិនព្រមឲ្យ ធ្វើឲ្យប្តីខឹង និងបានគំរាមសំលាប់ចោលទាំងអស់។
ប្រភពបញ្ជាក់ថា ពេលនិយាយចប់ជនបង្កបានយកកាំបិតមកចាក់ប្រពន្ធរងរបួសធ្ងន់។ ពេលដែលអ្នកជិតខាងឮសូរសំឡេងកូនក្មេងយំ ក៏បាននាំគា្នសំរុកចូលក្នុងផ្ទះ ដើម្បីយកស្ត្រីជាប្រពន្ធរងរបួសទៅពេទ្យ ចំណែកជនបង្កបានរត់ឡើងទៅលើឡៅតឿ ចង.កសំលាប់ខ្លួនតែមិនស្លាប់ ហើយបានវាយបែកកញ្ចក់ទ្វារបង្អួច ព្រមទាំងយកអំបែងដែលបែកនោះ មកចាក់ពោះខ្លួនឯងធ្លាយពោះវៀនមកក្រៅ និងបានគប់អំបែងកញ្ចក់ មកក្រោមសំដៅអ្នកជិតខាង ដែលឈរមើលនៅក្បែរនោះ។
ក្រោយពេលកើតហេតុ សម្ថកិច្ចមូលដ្ឋានបានចុះ មកដល់ធ្វើការឃាត់ខ្លួនជនបង្ក តែដោយសារជនបង្កបួសធ្ងន់ សមត្ថកិច្ចក៏បានទាក់ទងរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ៕


ភ្នំពេញ៖បុរសម្នាក់ចេញពីលក់ផ្លែឈើនៅផ្សារនាគមាសមកដល់មុខបន្ទប់ជួល ចុះទៅចាក់សោទ្វារបងផ្ទះ ស្រាប់តែត្រូវជនសង្ស័យភ្ជង់ប្លន់យកម៉ូតូទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្បែរផ្ទះសំណាក់ភូមិឫស្សី ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះឈ្មោះ នាង ឌឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខអ្នកលក់ផ្លែឈើ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។
ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GD-3453 ដែលទើបតែទិញបាន១ខែមិនទាន់បានកាតគ្រីផង ចេញពីផ្សារនាគមាសគោលបំណងទៅបន្ទប់ជួលវិញ ពេលមកដល់ផ្លូវបេតុងមុខបន្ទប់ជួល គាត់មិនបានពន្លត់ម៉ូតូទេ ហើយបានចុះពីលើម៉ូតូយកកូនសោចាក់សោទ្វាររបងដើម្បីចូលបន្ទប់ជួល ស្រាប់តែក្រុមចោរ៣នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស មិនចាំស្លាកលេខ បានលោតពីលើម៉ូតូចុះមកជិះម៉ូតូរបស់គាត់ ចំណែកម្នាក់ទៀតដកកាំភ្លើងខ្លីភ្ជង់គាត់មិនឲ្យស្រែក និងគំរាមយកកាបូបលុយ តែគាត់មិនព្រមឲ្យទេ ដោយបានបើកទ្វាររបងរត់ចូលផ្ទះ ទើបជនសង្ស័យជិះម៉ូតូចេញទៅបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទប្ដឹងសមត្ថកិច្ចឲ្យចុះអន្តរាគមន៍ តែមិនឃើញមានប៉ូលិសមកទេ ឃើញតែកងរាជអាវុធហត្ថខណ្ឌមានជ័យចុះសួរនាំទៅវិញ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍