All posts by មេគង្គ ប៉ុស្តិ៍

លោក ហ្វី​ឌែ​ល កា​ស្ត្រូ អត​តី​មេដឹកនាំ​កំពូល​របស់​គុយបា​ទទួល​មរណភាព​

​គុយបា​៖​តាម​ទូរទស្សន៍​រដ្ឋ​គុយបា​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​បាន​ឲ្យ​ដឹងថា អតីត​មេដឹកនាំ​កំពូល​គុយបា​លោក ហ្វី​ឌែ​ល កា​ស្ត្រូ ទទួលមរណភាព​ហើយ​កាលពី​វេលា​ម៉ោង​២២ និង​២៩​នាទី​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា (​ម៉ោង​នៅ​ទីក្រុង​ឡា​ហាវ៉ាន់​) ក្នុង​អាយុ​៩០​ឆ្នាំ​។
​គួរបញ្ជាក់​ថា​លោក ហ្វី​ឌែ​ល កា​ស្ត្រូ គឺជា​មេដឹកនាំ​បដិវត្តន៍​គុយបា​ដ៏​ល្បីល្បាញ​មួយរូប ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និត​បំផុត​របស់​ប្រទេស​រុស្ស៊ី ប្រឆាំងនឹង​សហរដ្ឋអាមេរិក ហើយក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ដី​កោះ ស្ថិតនៅក្នុង​ដែនសមុទ្រ​ការី​បៀ​ន​មួយ​នេះ ធ្លាក់​ទៅក្នុង​ទណ្ឌកម្ម​សហរដ្ឋអាមេរិក​ជិត ៦​ទសវត្សរ៍​ផងដែរ​៕

_92669830_mediaitem92669749

លទ្ធផល​ផ្លូវការ​នៃ​ជំនួបរវាងប្រធាន គ​.​ជ​.​ប ​ជាមួយ​តំណាងរាស្ត្រ​បក្សប្រឆាំង​រឿង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី

រាជធានី​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ​ជុំវិញ​ជំនួប​រវាង លោក ស៊ិន ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ពិភាក្សា​ពី​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦៕

fn-2016-11-26-12-47-06-0

បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​៣​កន្លែង​ឃាត់ខ្លួន​មនុស្ស​៦​នាក់​

​រាជធានី​ភ្នំពេញ​៖​កំលាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​ចុះបង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​(​ហ្គេម​បាញ់​ត្រី​)​ចំនួន​៣​ទីតាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ព្រមធ្វើ​ការដកហូត​វត្ថុតាង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៣​គ្រឿង​រួម​និង​សម្ភារៈ​មួយចំនួន​។​
​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​តាំងទី​១​ក្នុង​បន្ទប់​ជួល​ក្រុមទី​១០ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ដកហូត​បាន​ទូ​ហ្គេម​ចំនួន​១​គ្រឿង​ឃាត់ខ្លួន​មនុស្ស​២​នាក់​១/​ឈ្មោះ ស៊ឺង ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​១៤​ឆ្នាំ​។ ២/​ឈ្មោះ ស៊ឺង កុសល ភេទ​ស្រី​អាយុ​១៨​ឆ្នាំ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ​។ ទីតាំង​ទី​២​បន្ទប់​ជួល​ក្រុមទី​១០ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ដកហូត​បាន​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១​គ្រឿង​ឃាត់ខ្លួន​មនុស្ស​ម្នាក់​១/​ឈ្មោះ ពេញ វិច្ឆិកា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​កម្មករ មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ និង​ទី​តាំងទី​បី ផ្ទះជួល​ផ្លូវ​រថភ្លើង​ក្រុមទី​៩ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ដកហូត​បាន​វត្ថុតាង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១​គ្រឿង ឃាត់​មនុស្ស​២​នាក់ ១/​ឈ្មោះ វង្ស ចាន់​សុភ​ក្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ២/​ឈ្មោះ អ៊ុយ ហាល វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​សង្កាត់​បឹងទំពន់ មុខរបរ​សន្តិសុខ​។ សមត្ថកិច្ច​បន្តថា នៅក្នុង ប្រតិ​ប​ត្ដិ​ការ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​យើង​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ទូ​ហ្កេ​ម​បាញ់​ត្រី​ចំនួន​៣​គ្រឿង​រួម​និង​សម្ភារៈ​មួយចំនួន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​។​
​បច្ចុប្បន្ន​មនុស្ស​ទាំង​៦​នាក់​រួម​និង​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន​និង​រក្សារ​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ពួកគេ​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​៕

img-20161126-wa0002img-20161126-wa0000

បង្ក្រាប​សង្វៀន​បញ្ជល់មាន់​២​កន្លែង​ឃាត់ខ្លួន​មនុស្ស​៥​នាក់

​រាជធានី​ភ្នំពេញ​៖​សង្វៀន​បញ្ជល់មាន់​២​កន្លែង​ដែលមាន​ទីតាំង​នៅក្រោយ​រោងចក្រ​SL ស្ថិតក្នុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌមានជ័យ​ចុះបង្ក្រាប​ដោយបាន​ឃាត់ខ្លួន​មនុស្ស​៥​នាក់ និង​ម៉ូតូ​គ្រឿង ព្រមទាំង​សម្ភារៈ​មួយចំនួនទៀត​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​អភិបាលរង​ខណ្ឌមានជ័យ​លោក ឌី រ័ត្ន​ខេ​ម​រុណ បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​រួមមាន​កម្លាំង​នគរបាល​មូលដ្ឋាន អាវុធហត្ថ លោក​អធិការ​ង ហួរ ម៉េង​វ៉ា លោក ម៉េង វិមាន​តារា និង​ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង សេង ហៀ​ង​។ លោក​អភិបាល​បញ្ជក់​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ជន​លេងល្បែង​ទាំងនោះ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​សួរនាំ​នៅ ប៉ុស្ដិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​។​
​លោក ឌី រ័ត្ន​ខេ​ម​រុណ សន្យាថា តទៅ​នេះ​លោក នឹង​ដឹកនាំ​កម្លាំង​ជំនាញ​ទាំងអស់ បើក​ប្រតិ​ប​តិ្ត​ការបង្ក្រាប​ល្បែងស៊ីសង​ទាំងអស់​នៅក្នុង​មូលដ្ឋាន ឲ្យ​ដូច​ភ្លៀងរលឹម ដោយ​មិន​ឲ្យ​កើតមាន​ទៀតឡើយ​៕

fn-2016-11-26-13-39-26-1 fn-2016-11-26-13-39-34-0 fn-2016-11-26-13-39-34-1

ក្របួច​ជនសង្ស័យ​២​នាក់​រួម​និង​ថ្នាំញៀន​៤​កញ្ចប់​តូច​

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​ក្របួច​ជនសង្ស័យ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់​ក្នុង​បទល្មើស​ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​២១ និង​០០​នាទី ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅ​ចំណុច​ចំការកៅស៊ូ​ក្រុមហ៊ុន​រតន៍​សម្បតិ ស្ថិតក្នុង​ក្រុមទី​៥ ភូមិ​អូរ​តា​ទៀក ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​។
លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានបញ្ជាក់​អោយដឹងថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​រួមមាន​៖​ទី​១​ឈ្មោះ គង់ រតនា ហៅ​ទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ ទី​២ ឈ្មោះ ចាន់ បូរ៉ា ហៅ​អូន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។
សមត្ថកិច្ច​បញ្ជាក់ថា វត្ថុតាង​ដកហូត​បានរួម​មាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៤​កញ្ចប់​តូច​ទម្ងន់​០,៧៧​ក្រាម​។ ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​,​ដែកកេះ​ចំនួន​៣,​កាបូប​ដាក់​ទូរស័ព្ទ​១​។ ប្រាក់រៀល​ចំនួន​១០០,០០០​រៀល​(​ដប់​ម៉ឺន​រៀល​)​។ រថយន្ត​ម៉ាក​NISSAN MARCH​ចំនួន ១​គ្រឿង​។​
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​និង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​៕

15228105_1796619183909977_1780596585_n15226424_1796619193909976_198348386_n15211778_1796619200576642_1622551848_n

ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​មួយគ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​

​ខេត្តរតនគិរី​៖​រថយន្ដ CRV មួយគ្រឿង​ដែល​ផ្ទុក​ឈើ​គ្រញូង​ជាច្រើន​ដុំ និង​​ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ រដ្ឋបាល​ក្រុង​បាន​លុង​ដឹកនាំ​ដោយ​លោក អ៊ុន ស៊ី​ដេ​ត អភិបាលរងក្រុង ចាប់បាន និងឃាត់ខ្លួន​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១ និង​៣០​នាទី​អធ្រាត្រ​ឈានចូល ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។​
​សមត្ថកិច្ច​ក្រុង​បាន​លុង​ដែល​ស្ថិតក្នុង​ប្រតិ​ត្តិ​ការ​នេះ​បាន​ឲ្យ​ដឹងថា រថយន្ត​នេះ​ឃាត់​ត្រួតពិនិត្យ​នេះ​ម៉ាក​CRV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-9519 និង​ជនសង្ស័យ​ទាំង​២​នាក់ ទី​១៖​ឈ្មោះ នុត ឌឿ​ន អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថា​ឡា ឃុំ​ថា​ឡា ស្រុក​ថឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ ទី​២៖​ឈ្មោះ សារី ជា អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ឬ​ស្សី ឃុំ​ស្រែ​ស្តៅ ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ​។​
​សមត្ថកិច្ច​បញ្ជាក់ថា រថយន្ត​លួច​ដឹកឈើ​ក្រ​ញ៉ូ​ង​នេះ ដឹក​ចេញពី​ទឹកដី​ខេត្តស្ទឹងត្រែង ហើយ​មន្ដ្រី​ជំនាញ​ដកហូត​បាន​ឈើ​ក្រញូង​ជាច្រើន​ដុំ​ដាក់ ដែល​បង្កប់​ក្រោម​សាក​ស៊ី រួច​នាំមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ក្រុង​បាន​លុង​។​
​នៅ​ព្រឹក​ថ្ងែ​ទី​២៦ ខែវិច្ឆិកា​នេះ វត្ថុតាង និង​ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

fn-2016-11-26-11-00-34-0 fn-2016-11-26-11-00-34-2 fn-2016-11-26-11-00-34-3

ពលរដ្ឋ​ខ្មែរ​ចំនួន ៧,៥៨២,៦២៤​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧,៥៨២,៦២៤​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បញ្ជាក់​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​៕

fn-2016-11-26-10-13-20-0

Steven Gerrard ប្រកាស​ចូលនិវត្តន៍​

​បាល់ទាត់​៖​អតីត​ខ្សែបម្រើ​កណ្តាល​ដ៏​ឆ្នើម​របស់​ក្រុម​ហង្ស​ក្រហម Liverpool និង​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កីឡាករ Steven Gerrard បានប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់ ក្រោយពី​បាន​ប្រកប​អាជីព​មួយ​អស់​រយៈពេល​១៩​ឆ្នាំ​។​
​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​សំណាង​ណាស់​ដែលមាន​បទពិសោធន៍​ច្រើន​ដ៏​អស្ចារ្យ​នៅក្នុង​អាជីព​របស់ខ្ញុំ​។ ខ្ញុំ​មាន​អាជីព​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​មួយ ហើយ​សូម​អរគុណ​ដល់​អ្នក​រាល់គ្នា និង​គ្រប់ពេលវេលា​ដែល​ខ្ញុំ​នៅ​ក្លឹប Liverpool ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្លឹប LA Galaxy»​។​
​គួរ​បញ្ជាក់ថា Gerrard ធ្លាប់បាន​លេង​ចំនួន​៧១០​ដង និង​ធ្លាប់​ឈ្នះ​ពានរង្វាន់​ធំៗ​ចំនួន​៨​ផ្សេងគ្នា មុនពេល​រូបគេ​ចូលរួម​ជាមួយ​ក្លឹប​របស់​អាមេរិក LA Galaxy កាលពី​ឆ្នាំ​២០១៥​។ រូបគេ​ជា​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​ដែល​បានបង្ហាញ​ខ្លួន​ឲ្យ​ជម្រើសជាតិ​បាន​ច្រើនជាងគេ​លំដាប់​ទី​៤​គឺ​បង្ហាញខ្លួន​ឲ្យ​ជម្រើសជាតិ​បាន​១១៤​ដង និង​ធ្លាប់​ទទួល​ងារ​ជា​ប្រធាន​ក្រុម​ក្នុង​ព្រឹត្តិការណ៍​ធំៗ​៣​ដង​ក្នុងចំណោម​ព្រឹត្តិការណ៍​ធំ​ចំនួន​៦៕

6358224390079794578191035

លោក សម រង្ស៊ី មាន​ច្រកចូល​ស្រុក​ដើម្បី​គោរព​សព​ម្តាយក្មេក​ដែរឬទេ ?

​រាជធានី​ភ្នំពេញ​៖​លោក សម រង្ស៊ី បានបង្ហាញ​បំណង​ចង់​វិល​ចូល​ស្រុក​វិញ ដើម្បី​គោរព​សព​ម្តាយក្មេក​ជា​លើកចុងក្រោយ ក្នុងពេលដែល​លោក​ជាប់​បណ្តឹង​ជាច្រើន​រួមទាំង​សាលក្រម​ផ្តន្ទាទោស​ផងដែរ ។​
​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង ថ្លែងថា បន្ទាប់ពី​ម្តាយក្មេក​ទទួលមរណភាព លោក សម រង្ស៊ី មានបំណង​មកកាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​គោរព​សព​ម្តាយក្មេក​ជា​លើកចុងក្រោយ ។ ប៉ុន្តែ​មិនដឹងថា តើ​រដ្ឋអំណាច​កម្ពុជា អាច​នឹង​បើក​ច្រក​ឲ្យ​លោក​ចូល​ស្រុក ដើម្បី​គោរព​សព​ម្តាយក្មេក​របស់លោក ឬ​យ៉ាងណា​នោះទេ​។​
​សូមជម្រាបថា ឧបាសិកា ញឹក ជូ​ឡុង -​មាស​កេ​ត សម​ភ័​ក្រ ជា​ម្តាយក្មេក​ឯកឧត្តម សម រង្ស៊ី បានទទួលរ​មណ​ភាព កាលពី​ថ្ងៃទី ២៤ វិច្ឆិកា ម្សិលមិញ ។ សម្តេច ហ៊ុន សែន ភ្លាមៗ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ លោកជំទាវ ជូ​ឡុង សូ​មូរ៉ា ប្រពន្ធ​របស់លោក សម រង្ស៊ី ។ ក្នុង​លិខិត​នោះ សម្តេច​បញ្ជាក់ថា ការផ្ញើ​សារ​រំលែក​ទុក្ខ​នេះ ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា​។ ប៉ុន្តែ​ក្នុង​លិខិត​មិនបាន​រំលេច​ឈ្មោះ​លោក សម រង្ស៊ី ទេ​។​
​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃ ទី ២៥ វិច្ឆិកា នេះ លោក ហ៊ុន ម៉ា​នី កូនប្រុស​ទី​២​របស់​សម្តេច​ក៏បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខ​ន្ធ័​សព​ម្តាយក្មេក​លោក សម រង្ស៊ី ផងដែរ ។ ក្នុងឱកាស​នោះ លោក កឹម សុខា ប្រធានស្តីទី​បក្សប្រឆាំង និង​មន្ត្រីជាន់ខ្ពស់​បក្ស​នេះ ក៏បាន​ចេញមក​ស្វាគមន៍​លោក ហ៊ុន ម៉ា​នី យ៉ាង​កក់ក្តៅ​ផងដែរ​។​
​ទាក់ទិន​លោក សម រង្ស៊ី នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាពលរដ្ឋ​កម្ពុជា សុខ ឥ​សាន្ត បាន​អះអាងថា តាមផ្លូវ​ច្បាប់​បើ​លោក សម រង្ស៊ី មក​មានតែ​មក​ដើរចូល​គុក​តែម្តង​បាន​ត្រូវ ព្រោះ​អ្នកទោស​គ្មាន​សិទ្ធិ​ធ្វើ​អ្វី​លើសពីនេះ​ទេ​៕

87f6e960559d27eddbf36b3732e0398d_l

បក្សប្រឆាំង​មិន​សប្បាយចិត្ត​ចំពោះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​

រាជធានី​ភ្នំពេញ​៖​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបង្ហាញ​នូវ​ការមិនសប្បាយចិត្ត​ចំពោះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ដោយសារតែ​នៅសល់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ទៀត មិនបាន​ចុះឈ្មោះ​បោះឆ្នោត ខណដែល​ការចុះឈ្មោះ​បោះឆ្នោត​របស់ គ​.​ជ​.​ប គឺ​នៅសល់តែ​៥​ទៀត​ប៉ុណ្ណោះ​។​
​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃនេះ បាន​បញ្ជាក់ថា បើ​មិន​អាចជួយ​សម្រួល​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ឲ្យ​ចុះឈ្មោះ​បោះឆ្នោត​បានទេ លោក​មិនអាច​វាយតម្លៃ​បាន​ថា ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​នេះ ល្អប្រសើរ ឬ​ជោគជ័យ​នោះឡើយ​។ ទន្ទឹម​នោះ​លោក​ក៏បាន​អំពាវនាវ​ទៅ​ភាគី​ពាក់ព័ន្ធ​នានា ឲ្យ​ពិចារណា​ឡើងវិញ ចំពោះ​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នេះ​៕

13613454_1411669385517023_7427781030271246555_o

សម្តេច​ក្រឡាហោម ស ខេង​ជំរុញ​អោយ​អភិបាលខេត្ត​បាត់ដំបង​ចាត់ការ​រឿង​បទល្មើស​នេសាទ​និង​ល្បែងស៊ីសង​ខុសច្បាប់​

ដោយ​៖​ប៉ែន សុផល​

បាត់ដំបង​៖​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំ​រុញអោយ​អភិបាលខេត្ត​ចាត់ការ​រឿង​បទល្មើស​នេសាទ​និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​កើតមាន​ក្នុង​ខេត្តបាត់ដំបង​។ សម្តេច​ក្រឡាហោម​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ផ្ទេរ​ប្រគល់​សមិទ្ធផល​បោសសម្អាត​មីន​រួច​និង​បើក​គម្រោង​ថ្មី​ដំណាក់កាល​ទី​៣​សមាហរណកម្ម​ការ​បោសសំអាត​មីន​និង​ជួយ​ជនរងគ្រោះ​ដោយសារ​មីន គាំទ្រ​ថវិការ​ដោយ​រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ឬ​ស្សី​រោទិ៍ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។
ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ហូ​រិ​នូ​ឈិ ហិ​ដេ​ហិ​សា ឯកអគ្គរដ្ឋទូត​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ផ្តល់ជំនួយ​មក​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​គ្រប់​វិស័យ ពិសេស​វិស័យ​កំចាត់​ម៉ី​ន​។
​និង​បាន​លើក​សម្រាប់​គម្រោង​ថ្មី​ដែល​តាម​ផែនការ​ប្រតិបត្តិការ​មាន​រយៈពេល​៣​ឆ្នាំ​ចាប់ពី​ខែវិច្ឆិកា ២០១៦​ដល់​ខែតុលា​២០១៩​ដែល​ត្រូវ​ធ្វើការ​បោសសម្អាត​ផ្ទៃដី​មីន​ចំនួន​៧,០៣៨​ហិកតា​ស្មើរ​និង​ផ្ទៃដី​៤០%​នៃ​ផ្ទៃដី​ចំការមីន នៅក្នុង​ស្រុក​គោលដៅ​ចំនួន​៤​ដែលជា​ស្រុក​ដែលមាន​គ្រាប់មីន​ច្រើនជាងគេ​គឺ​សំឡូត បាណន់ រត​នះ​មណ្ឌល និង​ប​វេ​ល ព្រោះ​បាត់ដំបង​ជា​សមរភូមិ​ជួរមុខ​ដែល​ជួបប្រទះ​សង្គ្រាមស៊ីវិល​ដ៍​ជូ​ចត់​ជិត​៣​ទសវត្ស​។
ក្នុងឱកាស​នោះដែរ សម្តេច​ក្រឡាហោម​ស ខេង បាន​ថ្លែងថា ករណី​ស្លាប់​ដោយសា​ធ្វើសង្គ្រាម​និង​គ្រាប់មីន មិន​ស្មើរ​និង​ករណី​ស្លាប់​ដោយសា​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ ពីព្រោះ​សម័យ​សង្គ្រាម​គេ​ធ្វើ​ក្នុង​១​ខែ ២​ខែ ឬ​៣​ខែម្តង ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​វិញ​គឺ​កើតមាន​ជា​រៀងរាល់ថ្ងៃ ហើយ​ស្លាប់​គិត​ជា​មធ្យមភាគ​ក្នុង​១​ថ្ងៃ​ស្លាប់​៦​នាក់​។ ហើយ​សម្តេច​ជម្រុញ​អោយ​អភិបាលខេត្ត​បាត់ដំបង​ចាត់ការ​រឿង​បទល្មើស​នេសាទ​និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ដែល​កើតមាន​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​ដើម្បី​ធានា​អោយបាន​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៕​

15174442_1795904720648090_1455777089_n 15207863_1795904723981423_1901276947_n 15208991_1795904727314756_1160067240_n 15240291_1795904730648089_1067664433_n

សវនាការ​កាត់ទោស​លោ​ក សម រង្ស៊ី ត្រូវបាន​លើក​ពេល​

រាជធានី​ភ្នំពេញ​៖​តុលាការក្រុង​ភ្នំពេញ​កា​លពី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បានសម្រេច​លើក​ពេល បើកសវនាការ​កាត់ទោស លោក សម រង្ស៊ី និង ជំនួយការ​របស់គាត់​ពីរ​នាក់​ទៀត ពាកព័ន្ធ​នឹង ករណី​សមគំនិត​ក្លែង​សន្ធិសញ្ញា​ផែនទី​ព្រំដែន​កម្ពុជា​វៀតណាម ទៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៦ ខាងមុខនេះ​វិញ​៕

fn-2016-11-25-09-59-29-1

ពលរដ្ឋ​ខ្មែរ​ចំនួន ៧,៥៣៧,២៦៦​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧,៥៣៧,២៦៦​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​៕

fn-2016-11-25-10-00-27-0

​បង្ក្រាប​ឧក្រិដ្ឋជន​ចាប់ជំរិត​ជនជាតិ​ចិន​ផ្អើល​ផ្ទះសំណាក់​ដា​ល្លា​វ៉ាន់​

​រាជធានី​ភ្នំពេញ​៖​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ឧក្រិដ្ឋជន​ជនជាតិ​ចិន ចាប់ជំរិត​បានជា​បន្ត​បន្ទាប់​ព្រមទាំង​បាន​រំដោះ​ស្ត្រី​រងគ្រោះ​ពី​កណ្ដាប់ដៃ​ជន​ទាំងនោះ​ទៀតផង​។ ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​ន ក្នុង​ទីតាំង​ដែល​ពួកគេ​លាក់ខ្លួន​និង​បង្ខាំង​ស្ត្រី​រងគ្រោះ​នៅផ្ទះ​សំណាក់​យីហោ ដា​ល្លា​វ៉ាន់ ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​
​ឧក្រិដ្ឋជន​ដែលជា​ក្រុម​ចាប់ជំរិត ហើយ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​គឺ​ម្នាក់​ឈ្មោះ ទី យ៉ាក់​ពីង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ អ៊ឺ ឈឺ​សៀន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ពួកនេះ​គឺជា​អន្តោប្រវេសន៍​ជនជាតិ​ចិន​ឆ្លងដែន​ដោយ​ខុសច្បាប់ ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ ។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ឈី​ង ពីង​យ៊ី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​ម៉ាស្សា ស្នាក់នៅ​ម្តុំ​បុរី​ញ៉ូ​ថោ​ន ជា​ជន​ជាតិចិន​ដូចគ្នា ហើយ​រវាង​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត និង​នារី​រងគ្រោះ គឺជា​មនុស្ស​ស្គាល់គ្នា ដោយសារតែ​ជនសង្ស័យ​គឺជា​ម៉ូយ​ដែល​ឧស្សាហ៍​ទៅ​ម៉ាស្សា ធ្វើ​ក្រចក និង​កាត់សក់​នៅក្នុង​ហាង​ដែល​នារី​រងគ្រោះ​ធ្វើការ ហើយ​ដោយសារតែ​នារី​រងគ្រោះ​មាន​រូប​សម្រស់​ស្រស់ស្អាត​ផង​នោះ ក្រុម​ជនសង្ស័យ​តែងតែ​លេង​ឆាត​ហៅ​នារី​រងគ្រោះ​ទៅ​ហូបបាយ និង​ដើរលេង​ជាមួយគ្នា​ញឹកញាប់​ថែម​ទៀតផង​។​
​លោក យឹម សារ៉ាន់ អធិការ​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ហៅ​នារី​រងគ្រោះ​ពី​បូរី​ញូ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ដើរលេង និង​ហូបបាយ​ជាមួយគ្នា បន្ទាប់មក​បាន​នាំទៅ​កាន់​ផ្ទះសំណាក់​យីហោ ដា​ល្លា​វ៉ាន់ ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែលជា​កន្លែង​បង្ខាំង​នាង​ទុក ។ លុះ​រហូតដល់​វេលា​ព្រឹក​ថ្ងៃ​ដដែល​នោះ​ពួកឧក្រិដ្ឋជន​បាន​ទូរស័ព្ទ​ទៅ​គំរាម​ថៅកែ​ហាង​ឲ្យ​ផ្ញើរ​លុយ​ឲ្យ​ពួកគេ​១​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការដោះលែង​នារី​រងគ្រោះ ព្រោះ​ពួកគេ​គឺជា​ក្រុម​ចាប់ជំរិត បើ​គ្មាន​លុយ​ឲ្យ​ទេ​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែវិច្ឆិកា ពួកគេ​នឹង​សម្លាប់​នារី​រងគ្រោះ​ចោល​ភ្លាម​។​
​លោក យឹម សារ៉ាន់ បញ្ជាក់ថា ពេល​ទទួលបាន​ដំណឹង​ភ្លាម ថៅកែ​ហាង​ម៉ាស្សា​បាន​ទៅប្ដឹង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ជួយ ទើប​ខាង​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា ព្រមទាំង​ទីកន្លែង​ដែល​ពួក​នោះ​លាក់ខ្លួន​និង​លាក់​នារី​រងគ្រោះ ។ បន្ទាប់ពី​កំណត់​បាន​មុខសញ្ញា​ហើយ កម្លាំង​ជំនាញ​បានធ្វើ​ការចរចា​ពន្យារ​ពេល​ជាមួយ​ជនសង្ស័យ​រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្លាស់ប្ដូរ​ពេលវេលា​ប្រគល់​លុយ​ពីថ្ងៃ​ត្រង់​ទៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​វិញ ហើយ​ជនសង្ស័យ​តម្រូវ​ឲ្យ​ផ្ញើរ​លុយ​តាម​វី​ង ។ ក្រោយពី​ចរចា​ត្រូវរ៉ូវ​គ្នា​ហើយ សមត្ថកិច្ច​បានប្រកាស​ប្រាប់​គ្រប់កន្លែង​វី​ង​វេត​លុយ​ទូទាំង​ក្រុង​តាខ្មៅ​ថា បើ​មាន​ជន​ណា​មក​ដក​លុយ​តាម​លេខ​កូដ​ដែល​សមត្ថកិច្ច​បាន​ប្រាប់​នេះ​គឺ​ត្រូវ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម ព្រោះ​ជន​ដែល​មក​ដក​លុយ​នោះ​ជា​ជន​ចាប់ជំរិត​។​
​ក្រោយពេល​បង្ក្រាបបាន​ហើយ​ជនសង្ស័យ​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ឃុំខ្លួន និង​កសាង​សុំ​ណុំ​រឿង​ដើម្បី​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕

e99aa361-9885-4900-abaf-fd9ebe6e313f

ម្តាយក្មេក​លោក សម រង្ស៊ី ទទួលមរណភាព​

រាជធានី​ភ្នំពេញ​៖​ម្តាយក្មេក​របស់លោក សម រង្ស៊ី គឺ​ឧបាសិកា ញឹក ជូ​ឡុង​-​មាស​កេ​ត សម​ភ័​ត្រ បានទទួល​មរណភាព ដោយ​ជរាពាធ ក្នុង​ជន្មាយុ​៩៧​ឆ្នាំ នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។​
​មន្ត្រី​ដដែល​បញ្ជាក់ថា បច្ចុប្បន្ន​សព ឧបាសិកា ញឹក ជូ​ឡុង​-​មាស​កេ​ត សម​ភ័​ត្រ ដែលជា​ម្តាយបង្កើត​របស់លោក​ស្រី ជូ​ឡុង សូ​មួ​រ៉ា កំពុង​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រះពុទ្ធសាសនា នៅ​គេហដ្ឋាន​លោក សម រ​ង្ស៉ី ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕

15171114_1119286474839980_4398680429411367028_nfn-2016-11-24-22-05-37-0