All posts by មេគង្គ ប៉ុស្តិ៍

សង្ស័យ​បែក​ថ្នាំ​បើក​រថយន្តបុក​រះ​រថយន្ត​ជាច្រើន​គ្រឿង​

​រាជធានី​ភ្នំពេញ​៖​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​មែរ​សឺ​ដេ​ស​បើក​បុក​រះ​រថយន្ត​៣​គ្រឿង ហើយ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​រង​ការខូចខាត​ខ្ទេច​មុខ តែ​សំណាងល្អ​មិនមាន​ជនរងគ្រោះ​ដល់​អាយុជីវិត​ឡើយ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​មែរ​សឺ​ដេ​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-9888 ធ្វើដំណើរ​ពី​ត្បូង​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស​រេ​ពេញ​ផ្លូវ លុះ​មកដល់​មុខ​មជ្ឈមណ្ឌល​កំសាន្ត​រ៉​ក់បាន​បួង​ចង្កូត​ត្រលប់​ក្រោយ​ក៏បាន​កៀរ​រថយន្ត​តាក់ស៊ី​ម៉ែត្រ បណ្តាល​ឲ្យ​កូដ​ថ្នាំ​ខាងឆ្វេង​បន្តិច ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ទៅមុខ​ក៏​ជ្រុល​បុក​បង្គោល​ភ្លើង​តាមផ្លូវ ហើយ​រថយន្ត​បង្ក​បន្ថែម​ល្បឿន​ទៀត​ក៏បាន​ទៅបុក​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ចត​ទុក​មុខផ្ទះ បណ្តាល​ឲ្យ​កំពិត​គូថ​ខាងក្រោម​បន្តិច​។​
​ក្រោយ​បង្កហេតុ​បុក​រះ​រថយន្ត​ជាច្រើន​ហើយ រថយន្ត​បង្ក​បន្ត​ខំប្រឹង​បន្ថែម​ល្បឿន​ទៀត​ទៅដល់​ច្រមុះជ្រូក​ក្បាលថ្នល់​ក៏បាន​បុក​រថយន្ត​ម៉ាក​ហាយ​លែ​ន​ឌ័​រ​ចត​ទុក​មុខផ្ទះ​មួយទៀត បណ្តាល​ឲ​កំពិត​គូថ​ក្រោយ និង​កូដ​ថ្នាំ​ចំហៀង​ខាងឆ្វេង​តែម្តង ហើយ​រថយន្ត​មែរ​សឺ​ដេ​ស​នោះ​ទៅមុខ​លែងរួច ដោយសារ​បុក​ជាប់​រថ​យន្ត​ហាយ​លែ​ន​ឌឺរ​។​
​ក្រោយពេល​កើតហេតុ ខាង​រថយន្ត​រងគ្រោះ​២​គ្រឿង​ទៀត​ខូចខាត​តិច​មិន​ទាមទារ​សំណង​ទេ ចំណែក​រថយន្ត​ហាយ​ឡែ​ន​មិន​ចង់​ពាក់ព័ន្ធ​និង​ទារ​សំណង​ទេ ប្រញាប់​ទៅ​ខេត្តសៀមរាប បាន​បើករថយន្ត​ចេញ​ទៅបាន​បន្តិច ស្រាប់តែ​រថយន្ត​ខូច​បើក​ទៅមុខ​លែងរួច​ទើប​បត់​ត្រឡប់​ក្រោយមក​កន្លែងកើតហេតុ​វិញ ។ ចំណែក​អ្នកបើករថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​សង្ស័យថា បែក​ថ្នាំ ព្រោះ​អ្នកបើកបរ​នោះ​នៅ​រវើរវាយ​សួរនាំ​មិនដឹង​អី ហើយ​សមត្ថកិច្ច​បាន​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ក្រោយ​៕

8f73ecdc-029c-4e7c-b66f-ca63a79ace18

screen-shot-2016-11-30-at-8-27-23-am-768x4364539b7f6-9d32-4409-805f-cf3517b8b59b

តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា នេះ តុលាការ​កំពូល សម្រេច​តម្កល់​សាលដីកា​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ទុកជាបានការ​ដដែល ពោលគឺ បន្ត​ឃុំខ្លួន​មន្ត្រី​អាដហុក​៤​រូប និង​អគ្គលេខាធិការរង គ​.​ជ​.​ប មួយរូប​ក្នុង​ពន្ធនាគារ​ដដែល​។​
​មន្ត្រី​អាដហុក​ទាំង​៤​រូបនោះ​រួមមាន​៖ លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក លោក យី សុខសាន្ត អនុប្រធាន​សមាគម​អាដហុក លោក ណៃ រ៉ង់​ដា អនុប្រធាន​សមាគម​អាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់​សមាគម​អាដហុក ត្រូវបាន​លោក​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង ចោទ​ពីបទ សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ​។ ដោយឡែក​លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​​៕

fn-2016-11-30-08-59-22-3fn-2016-11-30-08-59-22-2

អំពើ​ប្លន់​ប្រដាប់អាវុធ និង​បទល្មើស​ផ្សេងៗ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​

​ភ្នំពេញ​៖​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​ក្រុមចោរ​ប្រដាប់អាវុធ​និង​បានធ្វើ​សកម្មភាព​ផ្សេងៗ​យ៉ាង​កក្រើក​ដូចជា​ករណី​ប្លន់​-​លួច​-​ឆក់​ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​ពុំមាន​សមត្ថកិច្ច​ណា​អាចជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​ទេ​ជា ហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ​អស់ជំនឿ​ទុកចិត្ត​លើ​សមត្ថកិច្ច​ខណ្ឌមានជ័យ​។​
​ជាក់ស្តែង​កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នេះ​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​មាន​ករណី​ប្លន់​ម៉ូតូ​ហុងដា​២០១៧​បានសម្រេច​នៅ​ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៦​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​មាន​ករណី​កាច់​.​ក​ម៉ូតូ​នៅ​ម៉ា​ត​តេ​លា​ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​។​
​ក្នុង​ហេតុការណ៍​ករណី​ណាក៏ដោយ​ប្រជាពលរដ្ឋ​មិន​ដែរ​ឃើញ​សមត្ថកិច្ច​យកចិត្តទុកដាក់​បង្ក្រាប​បាន​ម្តង​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌមានជ័យ​ស្ទើរតែ​អស់ជំនឿ​លើ​សមត្ថកិច្ច​ហើយ​។​
​ប្រជាពលរដ្ឋ​ក៏បាន​សុំ​អំពាវនាវ​ឲ្យ​លោក តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ប្លន់​ប្រដាប់អាវុធ គ្រឿងញៀន និង​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​ហើយ​។​
​សូម​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​៕

15300727_1798394133732482_797435625_n15239152_1798394137065815_734408129_n

ឆេះ​កន្លែង​ស្នាក់នៅ​សិស្សស្រី​មួយកន្លែង​នៅ​តួ​ក​គី​ស្លាប់​មនុស្ស​១២​នាក់

​តួ​ក​គី​៖​យ៉ាងហោចណាស់​មនុស្ស​១២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​២២​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​កន្លែង​ស្នាក់នៅ​របស់​សិស្សស្រី​មួយកន្លែង​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​តួ​ក​គី​កាលពី​យប់មិញ​។
​អភិបាលក្រុង​អាដាណា ប្រទេស​តួ​ក​គី លោក Mahmut Demirtas បាន​និយាយថា គ្រូ​ម្នាក់ និង​សិស្ស​ចំនួន​១១​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​មួយ​នេះ ហើយ​អ្នករងរបួស​ទាំង​ប៉ុន្មាន​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​មូលដ្ឋាន​មួយកន្លែង​។ លោក​បញ្ជាក់ថា នៅ​កន្លែង​ស្នាក់នៅ​របស់​កូនសិស្ស​ស្រី​នោះ​គឺមាន​មនុស្ស​ចំនួន​៣៤​នាក់​នៅពេល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​អង្គារ​។​
​លោក​បាន​បញ្ជាក់ទៀតថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​គឺ​ប្រហែលជា​បណ្ដាលមកពី​បញ្ហា​អគ្គិសនី ហើយ​មកដល់ពេលនេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ជម្លៀស​មនុស្ស​ចេញពី​កន្លែងកើតហេតុ​នេះ​អស់ហើយ​៕

8b5c32ad07b18a9509a20eb6ddeced6c_l

រកឃើញ​ប្រអប់​ខ្មៅ​យន្តហោះ​ដឹក​ក្រុម​កីឡាករ​ប្រេ​ស៊ី​ល​ធ្លា​ក់នៅ​កូ​ឡុំ​ប៊ី​

​កូ​ឡុំ​ប៊ី​៖​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​បាន​និយាយថា គេ​បាន​រកឃើញ​ប្រអប់​ខ្មៅ​នៅក្នុង​យន្តហោះ​ដែល​បាន​ធ្លាក់​នៅ​ខាងក្រៅ​ទីក្រុង​ម៉េ​ដេលី​ន នៃ​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ថ្ងៃ​អង្គារ​ដោយបាន​សម្លាប់​មនុស្ស​ចំនួន​៧៦​នាក់​រួមទាំង​ក្រុមបាល់ទាត់​ប្រេ​ស៊ី​ល​ម្នាក់​ផងដែរ​។​
​មន្ត្រី​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​បាន​និយាយថា ពេលនេះ​ពួកគេ​កំពុងធ្វើការ​ស៊ើបអង្កេត​គ្រប់​ទិន្នន័យ​ទាំងអស់​នៅក្នុង​ប្រអប់​ខ្មៅ​នេះ ខណៈ​ក្រុម​ស្វែងរក​និង​ជួយសង្គ្រោះ​កំពុង​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កន្លែង​ធ្លាក់​ជា​បន្តទៀត​។​
​នៅ​មុនពេល​គ្រោះថ្នាក់​នេះ​កើតឡើង គឺ​យន្តហោះ Avro RJ85 កំពុងធ្វើដំណើរ​កាលពី​យប់​ថ្ងៃ​ចន្ទ​ចេញពី​ទីក្រុង​សាន​តា​គ្រូ​ស​នៃ​ប្រទេស​បូ​លី​វី​ទៅ​ទីក្រុង​ម៉េ​ដេលី​ន​នៃ​ប្រទេស​កូ​ឡុំ​ប៊ី​ដោយ​ដឹក​អ្នកដំណើរ​ចំនួន​៧២​នាក់​និង​អាកាសយានិក​ចំនួន​៩​នាក់​ហើយ​បាន​ធ្លា​ក់នៅ​ជិត​ទីក្រុង​រី​យ៉ូ​ណេ​ក្រូ (Rionegro) នៃ​ប្រទេស​កូ​ឡុំ​ប៊ី​។​
​មន្ត្រីប៉ូលិស​បាន​និយាយថា មាន​អ្នករងរបួស​ចំនួន​៥​នាក់ ខណៈ​អ្នកដំណើរ​ម្នាក់ទៀត​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ហើយ​នៅលើ​យន្តហោះ​នេះ​គឺមាន​សមាជិក​ក្រុមបាល់ទាត់​ឆា​ផេ​សិន (Chapecoense) ទាំងអស់​នៃ​ប្រទេស​ប្រេ​ស៊ី​ល​ព្រមទាំង​អ្នកកាសែត​មួយចំនួនទៀត​ផងដែរ​។​
​ពេលនេះ​អង្គភាព​ពន្លត់​អគ្គិភ័យ មន្ត្រីប៉ូលិស និង​បុគ្គលិក​មកពី​អង្គភាព​កាកបាទក្រហម​រាប់រយ​នាក់​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​បាននិងកំពុង​ស្វែងរក​និង​ជួយសង្គ្រោះ​នៅ​កន្លែង​ធ្លាក់​យន្តហោះ​នេះ​ដោយ​សង្ឃឹមថានឹង​អាច​រកឃើញ​អ្នក​នៅមាន​ជីវិត​បន្ថែម​ទៀត​។​
​ទិន្នន័យ​យន្តហោះ​របស់​អាកាសចរ​ណ៍​ស៊ីវិល​បានបង្ហាញ​ឲ្យ​ឃើញ​ពី​យន្តហោះ​នេះ​កំពុង​ហោះ​ឆ្វែល​ជុំវិញ​ប្រ​លាន​យន្តហោះ​រី​យ៉ូ​ណេ​ក្រូ​នៅ​ជិត​ទីក្រុង​ធំ​ម៉េ​ដេលី​ន បន្ទាប់មក​យន្តហោះ​ក៏​បាត់ស្រមោល​ចេញពី​ប្រព័ន្ធ​រ៉ា​ដា​តែម្ដង​។​
អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​និយាយថា គេ​នៅ​មិនទាន់​ច្បាស់​ពី​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​នេះ​ទេ​ប៉ុន្តែ​តាម​មន្ត្រី​នៅ​ប្រ​លាន​យន្តហោះ​បាន​និយាយថា អ្នកបើក​យន្តហោះ​បានប្រកាស​គ្រាអាសន្ន​ប្រាប់​មន្ត្រី​គ្រប់គ្រង​ផ្លូវ​ហោះហើរ​ថា «​នៅ​យន្តហោះ​ពួកគេ​មាន​បញ្ហា​បច្ចេកទេស​ហើយ​»៕

bd3618ac576825f00741c3bae097d1c8_l

សត្វ​ដំរី​ឈ្មោះ​អា​ម៉ៃ​ធ្លាប់​ជាន់​ម្ចាស់​ស្លាប់​បាន​រួច​ពី​ចំណង​ម្តង​ទៀតហើយ​

​ខេត្តមណ្ឌលគិរី​៖​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរណ៍​មានការ​ភ័យខ្លាច​សារជាថ្មី​ដោយ​ដឹងថា អា​ម៉ៃ​ជា​សត្វ​ដំរី​​ធ្លាប់​ចុះ​ព្រេង​ជាន់​ម្ចាស់​ស្លាប់​ខណពេល​នេះ​ត្រូវបាន​រួច​ពី​ចំណង​សាជាថ្មី​ក្រោយពេល​ចាប់បាន​ដោយសារ​ការបាញ់​និង​កាំភ្លើង​សន្តំ​របស់​មន្ត្រី​ជំនាញ​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៦​កន្លងទៅ​ហើយខ​ណ​នេះ​វា​នៅ​មិន​ឆ្ងាយ​ពី​ភូមិ​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ ។​
​លោក​ឃុន ឌី​យោន​នាយក​អង្គការ​ការពារ​សត្វ​ដំរី​មាន​ស្នាក់ការ​នៅ​ខេត្ត​មណ្ឌល​គី​រី​បានអោយដឹង​នៅ​ថ្ងៃទី​២៨​ខែវិច្ឆិការ​នេះ​ថា សត្វ​ដំរី​ឈ្មោល​មួយ​ក្បាល​ខាងលើ​ត្រូវបាន​ម្ចាស់​ព្រមព្រាង​លក់​ទៅអោយ​សមាគមន៍​សត្វ​ដំរី​ខេត្ត​រតនៈគីរី​ក្នុង​គោលបំណង​យក​វា​ទៅ​បម្រើ​លើ​វិស័យ​ទេសចរណ៍​កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា ​ឆ្នាំ​២០១៦​កន្លងទៅ​ភាគី​អ្នកទិញ​ដំរី​នោះបាន​ទៅ​មើល​វា​នៅ​ទីតាំង​ចំណុច​ដែល​ចងវា​ទុក​ស្ថិតនៅ​អូរ​តេ​រ​
​ក្នុងភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដែល​ខណនោះ​ម្ចាស់​ដំរី​បាន​ដោះ​ច្រ​វ៉ា​ក់​ដែល​ចងភ្ជាប់​ជើង​វា​រួច​លើកដាក់​លើ​ខ្នង​ឬ​(​ញ៉ែង​)​របស់​វា​និង​ជិៈ​លើ​ខ្នង​ព្រោះតែ​ដឹងថា​វា​សាំង​ហើយ​ដែរនោះ​! ក្រោយ​ពេលដែល​ម្ចាស់​ចុះ​ពីលើ​ខ្នងសត្វ​ដំរី​ឈ្មោះ​អា​ម៉ៃ​ក៍បាន​ដើរ​ចេញពី​ទីតាំង​នោះ​តែម្តង ដោយ​យល់​​ឃើញ​អា​ការៈចម្លែក​ដូច្នេះ​ទើប​មិន​ហា៑ន​ចូលទៅ​ចាប់​ដោយ​យល់ឃើញថា វា​ធ្លាប់​ជាន់​មនុស្ស​ស្លាប់​ម្តង​រួច​​មកហើយ ។​
​បើតាម​ប្រភពពី​អង្គការ​ការពារ​សត្វ​ដំរី​ខាងលើ​បាន​បញ្ជាក់ថា ទោះជា​យ៉ាងណា​សត្វ​ដំរី​ឈ្មោះ​អា​ម៉ៃ​នេះ​​ត្រូវបាន​តាមមើល​ពី​ហ្ម័​រ​ថ្មី​របស់​វា​យ៉ាង​យកចិត្តទុកដាក់​និង​មាន​ឱកាសល្អ​ដើម្បី​ចាប់យក​មកវិញ​ដោយពេល​នេះ​អា​ម៉ៃ​មិនមាន​ច​រិ​ក​កាច​សាហាវ​ដូច​មុន​ឡើយ ។​
​គួរ​បញ្ជាក់ថា កាលពី​ខែកញ្ញា ឆ្នាំ​២០១៦​កន្លងទៅ​ពេល​អា​ម៉ៃ​រួច​មាន​មនុស្ស​បាញ់​និង​ផ្លែ​រស្នារ​អោយមាន​របួស​ធ្វើ​អំពី​ដែកថ្នាំងអំពៅ​មាន​ទំហំ​០.​សង់ទីម៉ែត្រ​និង​មាន​ប្រវែង​១.៥០​សង់ទីម៉ែត្រ​ជាប់​ប្រ​ម៉ោ​យ​អែប​
​ភ្លុក​របស់​វា​!​តែ​ទោះយ៉ាងណា​ក្នុងករណីនេះ​ក៍មាន​ប្រភពពី​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ពូ​នង​បាន​អោ​ភ្នំពេញ​ថ្មី​ដឹងថា បើ​លើក​នេះ​វា​មិន​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ឬ​មានការ​បាត់​ដល់​ជីវិត​មនុស្ស​ទេ​គឺ​វា​ចូល​ព្រៃ​លា​ព្រៃ​លា​ទឹកដី​ដែល​ធ្លាប់​ផ្តល់កំណើត​អោយ​វា​រស់នៅ​តាំងពី​នៅ​តូច​ជា​លើកចុងក្រោយ​មុន​និង​បន្លាស់​ទី​ទៅ​នៅលើ​ទឹកដី​និង​ហ្វូង​ថ្មី​របស់​វា តាម​ការ​អោយដឹងពី​ជនជាតិដើម​ភាគតិច​ពូ​នង​!​តែ​ទោះយ៉ាងណា​ប្រជាពលរដ្ឋ​អាជ្ញាធរ​នៅតែមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​លើ​សុ​វត្តិភាព​ទូទៅ​របស់​ប្រជាពលរដ្ឋ និង ភ្ញៀវ​ជាតិ​អន្តរជាតិ​គ្រប់ពេលវេលា៕

img-20161129-wa0000

សម្តេច ស ខេង​ ៖ ​ជា​មធ្យម​ក្នុង​១​ថ្ងៃ​មនុស្ស​៦​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​បាន​ថ្លែងថា មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើនឡើង​ច្រើនជាង អ្នកស្លាប់​ដោយ​សង្គ្រាម និង​ដោយ​ជម្ងឺអេដស៍ នៅ​កម្ពុជា​បច្ចុប្បន្ន​។​
​ការលើកឡើង​យ៉ាង​ដូច្នេះ របស់​សម្តេច​ក្រឡាហោម ក្នុង​ពិធី​ប្រារព្វ​ទិវា​អន្តរជាតិ​រំលឹក ដល់​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ណ៍​ផ្លូវគោក​លើក​ទី​១១ និង​ដោយមាន​ការចូលរួម ពី​លោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប្រតិភូ​អមដំណើរ អគ្គលេខាធិការដ្ឋាន​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង​ប្រជាពលរដ្ឋ និង​សិស្ស​ប្រមាណ ១,២០០​នាក់ នៅ​ក្នង​បរិវេណ​អ នុ​វិទ្យាល័យ​មោង​ឬ​ស្សី​។
​សម្តេច​ក្រឡាហោម ស ខេង ថ្លែងថា មនុស្ស​ស្លាប់​រាល់ថ្ងៃ បើ​គិត​ជា​មធ្យម​១​ថ្ងៃ​៦​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង ហើយ​មាន​ចំនួន​ច្រើនជាង អ្នកស្លាប់​ដោយ​សង្គ្រាម និង​ដោយ​ជម្ងឺអេដស៍ ទៅទៀត ពីព្រោះ​ការស្លាប់​មនុស្ស​ដោយសារ​សង្គ្រាម និង​ស្លាប់​ដោយ​ជម្ងឺអេដស៍ គឺ​មិនមែន​ស្លាប់​រាល់ថ្ងៃ​នោះទេ​។ ម្យ៉ាងវិញទៀត អ្នក​ផ្ទុកមេរោគ និង​កើត​ជំងឺអេដស៍ គឺមាន​ថ្នាំ​ពន្យារ​បាន ឯការ​ធ្វើសង្គ្រាម​វិញ​នោះ​ក៏មាន​ថ្ងៃ​សម្រាក ផ្អាក​ការបាញ់​គ្នា និង​មិនបាន​ស្លាប់​រាល់ថ្ងៃ​នោះទេ ដោយឡែក​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺមាន​រាល់ថ្ងៃ និង​មានការ​កើនឡើង​រហូត​។​
​សម្តេច​ក្រឡាហោម បាន​លើកឡើងថា កត្តា​ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​រាល់ថ្ងៃ គឺ​ទី​១- កត្តា​មនុស្ស​បើកបរ​រថយន្ត​មិន​ពាក់​ខ្សែក្រវាត់ បើ​កជែងគ្នា​ក្នុង​ល្បឿន​លឿន និង​អ្នកបើកបរ​ម៉ូតូ​មិន​ព្រម​ពាក់មួក​សុ​វត្តិភាព​ជាប្រចាំ មិន​គោរព​ច្បាប់​ចរាចរណ៍​, ទី​២-​កត្តា​ផ្លូវត្រង់​បើក​ស្រួល​ល្បឿន​ហួសកំណត់ ផ្លូវបត់​កែង​ក៏​បើក​លឿន ខ្វះ​ការប្រុងប្រយ័ត្ន មិន​មានការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក​ទេ​, ទី​៣-​កត្តា​យានយន្ត រថយន្ត​ខ្លះ​ចាស់ កែឆ្នៃ​ខុស​បច្ចេកទេស ដឹក​លើស​ចំណុះ ហើ​ក​បើក​លឿន​ជែង​គ្នា គ្មាន​ការប្រុងប្រយ័ត្ន និង​ឋិត​ក្រោម​ជាតិ​ស្រវឹង​ថែមទៀត​ផង​។​
​សម្តេច ស ខេង បាន​បន្តថា ចាប់ពីពេលនេះ ទៅ​មន្ត្រីនគរបាល​ចរាចរ​ណ៍ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ឲ្យ​ខាងតែបាន ដើម្បី​កាត់បន្ថយ​អាត្រា មនុស្ស​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​នៅ​កម្រិត​ទាប​បំផុត​។ ចំណែក​អ្នកធំ ឬ កូនចៅ​អ្នកមានអំណាច​ប៉ុណ្ណា​ក៏ដោយ ក៏ត្រូវ​គោរព​ច្បាប់ ក្រោម​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍ នៅតាម​ដងផ្លូវ គឺត្រូវធ្វើ​ឲ្យ​ស្មើភាព​គ្នា​ដូចជា ប្រជាពលរដ្ឋ​ទូទៅ​អញ្ចឹង​ដែរ​។ បើ​ប្រៀបធៀប​ម្យ៉ាងទៀត ទៅនឹង​អ្នកប្រើប្រាស់ គ្រឿងញៀន ថ្វី​ត្បិត​ជា​អំពើ​ខុស​ក៏ពិតមែន តែ​វា​មិន​បណ្តាល​ឲ្យ​អ្នកញៀន​ថ្នាំ​ទាំងនោះ ស្លាប់​រាល់ថ្ងៃ​នោះទេ ការស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ អាច​កាត់បន្ថយ​បាន​ទាល់​តែង​យើងទាំងអស់​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​១០០% ។​
​ក្នុងឱកាស​នោះ សម្តេច​បានផ្តល់​មួក​សុ​វត្តិភាព ជូន​អ្នកចូលរួម​ទាំង ១,២០០​នាក់ ទទួលបាន​មួក​ម្នាក់​១ និង​ថវិកា​៥​ពាន់​រៀល និង​មាន​ពិធី​រាប់​បាត​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ទៅ​ឲ្យ​បាន​ស្លាប់​ទៅហើយនោះ​និង​សុំ​បួងសួង​កុំ​មាន​ស្លាប់​មនុស្ស​បន្តទៀត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ទឹកដី​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​៕

15209174_1798078060430756_554446984_n 15218406_1798078050430757_2110014635_n 15240133_1798078043764091_939648096_n 15240252_1798078070430755_124060945_n 15301155_1798078033764092_1106187837_n 15301272_1798078057097423_1480816634_n

សភាថៃសម្រេចយាងព្រះអង្គម្ចាស់ មហា វ៉ា​ច​រ៉ា​ឡុងកន ឡើងគ្រងរាជ្យ

បាងកក​៖​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​បានសម្រេច​ថា ព្រះអង្គម្ចាស់ មហា វ៉ា​ច​រ៉ា​ឡុងកន គឺជា​ព្រះមហាក្សត្រ​ថ្មី​របស់​ប្រទេស​ថៃ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្របច្បាប់ ខណៈ​ព្រះ​រាជពិធី​ឡើងគ្រងរាជ្យសម្បត្តិ​ជា​ផ្លូវការ នឹងត្រូវ​ធ្វើឡើង​បន្ទាប់ពី​ការយាង​ត្រឡប់មកវិញ នៃ​ព្រះមហាក្សត្រ​ថ្មី ពី​ប្រទេស​អាល្លឺម៉ង់ ដែល​នឹង​អាច​កើតឡើង​នៅ​ចុង​សប្តាហ៍​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ ចេញផ្សាយ​នៅមុននេះ​បន្តិច​នា​រសៀល​ថ្ងៃ​អង្គារ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦៕

maha-vajiralongkorn-1132611018_11n

ប្រជា​សហគមន៍​បុរី​កីឡា​​ប្រមូលផ្តុំ​តវ៉ា​ជាថ្មីទាមទារ​សំណង​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រុម​ពលរដ្ឋ​នៅក្នុង​សហគមន៍​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ប្រមាណ​ជា​៣២​គ្រួសារ ដែល​មិនទាន់​បានទទួល​លំនៅឋាន​ពីសា​លា​រាជធានី​ភ្នំពេញ ដែល​ប្រគល់​សិទ្ធិ​ឱ្យទៅ​ក្រុមហ៊ុន​ផាន អ៊ី​មិច វិនិយោគ​នៅ​កន្លែង បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជាថ្មី​ព្រមទាំង​មាន​គម្រោង ចង់យក​ញ្ញ​តិ​ទៅជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយ៍កម្ម និង​សំណង់ ផងដែរ ។​
​ប្រជាពលរដ្ឋ​ស់​នៅ​បុរី​កីឡា​បាន​អះអាងថា ពួកគាត់​ជា​ជនរងគ្រោះ​ផ្ទួនៗ​គ្នា ដោយសារ​ក្រុមហ៊ុន​ផាន អ៊ី​មិច រំលោភ​លើ​កិច្ចសន្យា​សាងសង់​អគារ​ស្នាក់នៅ​២​បន្ថែមទៀត តាម​កិច្ចសន្យា​គឺ​សាងសង់​១០​អគារ​កាលពី​ឆ្នាំ​២០០៣ កន្លងទៅ ។ ទន្ទឹម​នោះ​នៅ​ថ្ងៃទី​០៣ មករា ២០១២ ក្រុមហ៊ុន​នេះ បាន​ប្រើ​គ្រឿ​ចក្រ និង​កម្លាំងចម្រុះ​មក​រំលោភ​ឈូស​កម្ទេច​លំនៅឋាន​យើងខ្ញុំ​ទាំង​កំរោល ដោយ​គ្មាន​សេចក្តីជូនដំណឹង ឬ​សាល​ក្រ​តុលាការ ដោយ​អាង​ថា​ក្រុមហ៊ុន​ក្យ័​យ​ធន ហើយ​ថែមទាំង​បាន​រំលោភ​យក​ដី​ទំហំ​៤៣០០​ម៉ែត្រការ៉េ សម្រាប់​សាងសង់​អគារ​ទី​៩ និង​ទី​១០​របស់​យើងខ្ញុំ​ធ្វើជា​កម្មសិទ្ធិ​ថែមទៀត ។ យើងខ្ញុំ​ត្រូវ​ទទួលរង​គ្រោះជា​លើក​ទី​២ បន្ទាប់ពី​ធ្វើការ​តវ៉ា​អស់​រយៈពេល​៥​ឆ្នាំ ក្រុមហ៊ុន​បានផ្តល់​សំណង​តែ​៣០០០ ទៅ​៥០០០​ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រួសារ និង​គ្រួសារ​មួយចំនួន​ត្រូវ​បង្ខំចិត្ត​ទទួលយក​ផ្ទះ​ទំហំ​៣,៧០​គុណ​៤,៧០​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​អណ្តូង ជាង​រាជធានី​ភ្នំពេញ ដែល​សំណង​ទាំងនោះ មិន​ស្មើ​និង​តម្លៃ​ផ្ទះ​អភិវឌ្ឍន៍​នៅ​និង​កន្លែង ព្រោះ​រាជ​រដ្ឋ​ភិ​បាល​តម្រូវ​ឲ្យ​អភិវឌ្ឍន៍​នៅ​បុរី​កីឡា ៕

ca18635b-36a9-4610-8744-2148bf7c3501

FA ដាក់ពិន័យ Mourinho មិន​ឲ្យ​ឈរ​បញ្ជា​កូនក្រុម​៣​ប្រកួត​

​បាល់ទាត់​៖​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា FA បានដាក់​ពិន័យ​សាជាថ្មី​លើ​លោក Jose Mourinho មិន​ឲ្យ​ចូល​បញ្ជា​កូនក្រុម ដោយសារ​បង្ហាញ​កាយវិការ​ខឹងសម្បា​ចំពោះ​ការសម្រេច​របស់​អាជ្ញាក​ណ្ដា​ល ដោយ​ស្ទុះ​ទៅ​ទាត់​ដប​ទឹក ក្នុងការ​ប្រកួត​ដែល Manchester United ស្មើគ្នា ១-១ ជាមួយ West Ham កាលពី​យប់​ថ្ងៃអាទិត្យ​។​
​ភ្លាមៗ​ក្រោយ​ប្រតិកម្ម​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ អាជ្ញាកណ្ដាល Jonathan Moss បាន​បណ្ដេញ​រូបលោក​ឲ្យ​ទៅ​អង្គុយ​កន្លែង​អ្នកគាំទ្រ​ម្ដង​រួចមកហើយ ប៉ុន្តែ​ពេលនេះ​លោក​ប្រឈម​នឹង​ការពិន័យ​មិន​ឲ្យ​ឈរ​បញ្ជា​កូនក្រុម​ចំនួន​៣​ប្រកួត​ទៀត​។ ទោះជា​យ៉ាងណា​លោក Mourinho មាន​ពេល​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១ ខែធ្នូ ដើម្បី​ប្ដឹង​ឧទ្ធរណ៍​។​
​គួរ​បញ្ជាក់ថា នេះ​គឺជា​ការពិន័យ​លើក​ទី​២​របស់ Mourinho នៅ​រដូវ​កាល​នេះ បន្ទាប់ពី​លើកទីមួយ​បុរស​វ័យ​៥៣​ឆ្នាំ ត្រូវ​បណ្ដេញចេញ​កាល​ប៉ះ Burnley ហើយ​ផាក​ជា​ទឹកប្រាក់​៨​ពាន់​ផោន និង​មិន​ឲ្យ​ឈរ​បញ្ជា​កូនក្រុម​១​ប្រកួត​៕

mourinho1_largemourinho_large

ដាច់​ទូរថភ្លើង​៧​កង់​ធ្លាក់​​ចូល​ប្រឡាយ ​ខណៈ​កំពុងធ្វើដំណើរ​

​ខេត្តកណ្តាល​៖​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​មិញ​មាន​ករណី​ទូរថភ្លើង​ក្រុមហ៊ុន ROYAl Railway ដឹកទំនិញ​ចេញដំណើ​ពី​កំពង់សោម​មក​ភ្នំពេញ​បាន​ដាច់​ធ្លាក់​ពីលើ​ផ្លូវ​ហើយ​ចូលទៅ​ប្រឡាយទឹក ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មាន​នរណាម្នាក់​រងគ្រោះ​នោះទេ ដោយសារតែ​ជា​ទូ​ទំនេរ​។​
​ករណី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥ និង​៥០​ទាបភ្លឺ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​ភូមិ​អង្គ​ខ្លើរ​ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា រថភ្លើង​ក្រុមហ៊ុន​ខាងលើ​ដឹកទំនិញ​ចេញដំណើ​ពី កំពង់សោម​មក​ភ្នំពេញ លុះ​បើក​មក ដល់​ចំណុចកើតហេតុ​ខាងលើ​បានជា​ន់​ហ្វ្រាំង​បន្ថយល្បឿន ធ្វើ​ឲ្យ​ទូ​ដែល​មិនមាន​ដឹកទំនិញ​ធ្លាក់ចុះ​ពីលើ​ផ្លូវ ចូលក្នុង​ប្រឡាយ​ចំនួន​៧​កង់ តែ​មិន​បណ្តាល​ឲ្យ​រងរបួស​ដល់​មនុស្ស​ទេ​៕

fn-2016-11-29-09-45-37-3fn-2016-11-29-09-45-37-2fn-2016-11-29-09-45-36-0fn-2016-11-29-09-45-36-1

ពលរដ្ឋ​ខ្មែរ​ចំនួន ៧,៧៦៤,៦៥៣​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧,៧៦៤,៦៥៣​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​សូមជម្រាបថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែកញ្ញា ដល់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ គ​.​ជ​.​ប បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-11-29-09-24-43-0

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាច​នឹង​លាឈប់​

​បាល់ទាត់​៖​លោក Lee Taehoon គ្រូវ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​គ្រូ​មួយរូប​ជួយ​ក្រុម​កម្ពុជា​អាច​កែប្រែ​ប្រវត្តិសាស្ត្រ​ជាច្រើន​នាពេល​កន្លងមកនេះ​បានប្រកាសថា លោក​អាច​នឹង​ឈប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ហើយ​។​
​ការប្រកាសរ​ស់លោក Lee ក្រោយពី​ការវិលត្រឡប់​មកពី​ការប្រកួត AFF Suzuki Cup ដោយ​លោក​អះអាងថា ក្រុម​កីឡាករ​មិន​ព្រមស្ដាប់ និង​បង្កកំហុស​ដដែលៗ ប៉ុន្មាន​ប្រកួត​មកនេះ​។​
​លោក Lee បាន​បញ្ជាក់ថា ក្នុងការ​ប្រកួត AFF Suzuki Cup កន្លងទៅ​នៅ​វគ្គ​ចែក​ពូ​ល​នេះ កីឡាករ​កម្ពុជា​ទាំងអស់ មានតែ​២​ទៅ​៣​នាក់​ទេ ដែលមាន​កម្លាំង​លេង​ពេញ​ល្អ ក្រៅពីនោះ​សុទ្ធ​ខ្សោយកម្លាំង​ទាំងអស់ ដោយ​ពួកគេ​ហាក់​មិនបាន​ថែរក្សា​សុខភាព​ទាល់តែសោះ​ក្រោយពី​បានជា​ប់​ឡើងទៅ​វគ្គ​ចែក​ពូ​លម​ក​នោះ​។ ទន្ទឹម​នោះ​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​នេះ រំពឹងថា នៅពេល​ក្រោយ កីឡាករ​កម្ពុជា​អាច​នឹង​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់ខ្លួន កុំឱ្យ​នៅតែ​ដដែលៗ​ទៀត​។​
​គួរ​បញ្ជាក់ថា លោក Lee Taehoon នឹង​អស់​កុងត្រា​ជាមួយ​ក្រុម​ជម្រើសជាតិ​នៅ​ខែធ្នូ​ឆ្នាំ​២០១៦​នេះហើយ​។ ទោះបីយ៉ាងណា​លោក​បញ្ជាក់ថា ទោះជា​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ចង់​បន្ដ​កុងត្រា​ឱ្យ ក៏​លោក​ប្រហែល​មិន​ព្រម​ទៀត​ដែរ ព្រោះតែ​កីឡាករ​កម្ពុជា​ទាំងអស់​ហាក់​មិន​ព្រមស្ដាប់​ការណែនាំ​របស់គាត់​ទាល់តែសោះ​៕

lee-th

​បុរស​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​ក្នុង​ខ្ទម​អ្នកតាចិន​នៅ​វត្ត​សំពៅ​មាស​

រាជធានី​ភ្នំពេញ​៖​មានការ​ភ្ញាក់ផ្អើល​មួយគ្រា​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ខ្ទម​អ្នកតាចិន ក្នុង​វត្ត​សំពៅ​មាស សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​នៅ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុ​២០​ឆ្នាំ​ជាង ជនជាតិខ្មែរ​។ តាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​ប៉ូលីស​ជំនាញ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សព​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ដឹក​ទៅ​បូជា​នៅ​វត្ត​ឫស្សី​សាញ់​៕

untitled-1

មករក​ការងារ​ធ្វើ​នៅ​ភ្នំពេញ មិនទាន់បាន​ផង​ត្រូវ​ប្រុស​ព្រាន​ចាប់រំលោភ​

​រាជធានី​ភ្នំពេញ​៖​នារី​វ័យក្មេង​ម្នាក់​ទើប​មកពី​ខេត្ត​មករក​ការងារ​ធ្វើ​មិនទាន់បាន​ផង​ត្រូវបាន​ប្រុស​ព្រាន​ចាប់រំលោភ​បានសម្រេច​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅ​បន្ទប់​ផ្ទះជួល លេខ D3 ជាប់​ទី​២ ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រថ​គ្រោះ​មានឈ្មោះ ណ ស ន អាយុ​១៩​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​នេះ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។​
​បើតាម​នារី​ជនរងគ្រោះ​ថា នាង​ទើបតែ​មក​ទីក្រុង​ភ្នំពេញ​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​រក​ការងារ​ធ្វើ ប៉ុន្តែ​ដល់​ថ្ងៃកើតហេតុ​ក្រោយពី​បាន​ចាកចេញ​ទៅធ្វើ​តេស្ត​នៅ​រោងចក្រ លុះ​មកដល់​ក្នុង​បន្ទប់​ជួល​ត្រូវ​ជន​ល្មោភកាម​ឈ្មោះ ធី សុវណ្ណ អាយុ​៣២​ឆ្នាំ មុខរបរ សន្តិសុខ​យាម​រោងចក្រ ក្បែរ​កន្លែងកើតហេតុ ស្នាក់នៅ​បន្ទប់​ជួល រួមជាមួយ​ប្រពន្ធ នៅ​បន្ទប់​លេខ I 02 ជាន់​ទី​២ មាន​ស្រុកកំណើត​នៅក្នុង​ខេត្តបាត់ដំបង បាន​នាង​ចាប់រំលោភ​រហូត​បានសម្រេច ដោយ​ទ្រាំ​មិនបាន​ក៏​រត់​ទៅប្តឹង​សមត្ថកិច្ច ប៉ុន្តែ​ជនល្មើស​ដឹងខ្លួន​ក៏បាន​រត់គេចខ្លួន​បាត់​ពី​បន្ទប់​ជួល​របស់ខ្លួន​៕

15241355_1285758068150090_6696564878979547126_n15219658_1285757984816765_8758720966489510022_n482bd329-217d-4773-b2df-fcb17a84e3d0