All posts by មេគង្គ ប៉ុស្តិ៍

លោក កឹម សុខា មិនមាន​វត្តមាន​ក្នុង​កិច្ចប្រជុំសភា​

រាជធានី​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង​បានបង្ហាញ​វត្តមាន​លើកដំបូង នៅក្នុង​កិច្ចប្រជុំ​សភាពេញអង្គ បន្ទាប់ពី​ធ្វើពហិកា មិន​ចូលប្រជុំ​អស់​រយៈពេល​៦​ខែ​មកនេះ​។ ប៉ុន្តែ​លោក កឹម សុខា ប្រធានស្តីទី CNRP ពុំមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​លើក​នេះ​នៅឡើយ​ទេ​។​
​នៅក្នុង​កិច្ចប្រជុំពេញអង្គ​នៅថ្ងៃនេះ គេ​ឃើញ​មាន​សមាជិកសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៦៧​រូប និង​សមាជិក​មកពី​គណបក្ស​ស​ង្រោះ​ជាតិ ៣៧​រូប​។​
​គួរបញ្ជាក់​ព្រឹក​នេះ​សភា​នឹង​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ចំនួន​៣ រួមមាន​៖ ការពិភាក្សា​លើ​ច្បាប់​ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស របស់​អង្គការសហប្រជាជាតិ​, សេចក្តីព្រាងច្បាប់​ទូទាត់​ថវិកា​ឆ្នាំ​២០១៥ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថវិកាជាតិ​ឆ្នាំ​២០១៧ និង​របៀបវារៈ​ផ្សេងៗ​មួយចំនួនទៀត​៕

fn-2016-11-22-08-33-45-0

ជនជាតិ​ចិន​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​ស្នាក់នៅ​ក្រុមហ៊ុន ជី​ង​ថាវ​

រាជធានី​ភ្នំពេញ​៖​បុរស​ជនជាតិ​ចិន​ម្នា​ក់វ័យ​ជាង​៥០​ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​ជាន់​ទី​១ នៃ​ក្រុមហ៊ុន ជី​ង​ថាវ ដែលជា​ក្រុមហ៊ុន វិស្វកម្ម​តុបតែង និង​សាងសង់ ស្ថិតនៅ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ នៅ​យប់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ដោយ​មិនទាន់​ដឹង​មូលហេតុ​។​
​ក្រោយ​ប្រទះឃើញ​សព​ជនរងគ្រោះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​មូល​ហេតុ នៃ​ការស្លាប់​របស់​ជនរងគ្រោះ​។ ទោះយ៉ាងណា​ក៏ដោយ​ការស្លាប់​របស់​ជនរងគ្រោះ មិនទាន់​ដឹងថា ជា​អំពើ​ឃាតកម្ម ឫ​យ៉ាងណា​នោះ​នៅឡើយ​ទេ​៕

fn-2016-11-21-21-59-42-1fn-2016-11-21-21-59-42-0

ធ្វើលិខិត​ឆ្លងដែន​លើស​តំ​ម្លៃ​កំណត់​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ចាស់ដៃ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​តាមរយៈ​ការ​បែកធ្លាយ​នេះ​មហាជន​បាន​រិះគន់​ដល់​មន្ដ្រីនគរបាល​អន្ដោ​រ​ប្រវេសន៍​ច្រកទ្វា​អន្ដរជាតិ​ដូង​ក្នុង​ខេត្តបាត់ដំបង​បាន​យក​សេវា​ក្នុងការ​ធ្វើលិខិត​ឆ្លងដែន​ហៅ​វ៉​ត​ដ័​រ​ផាស់​ថ្លៃ​លើស​ការកំណត់​ទ្វេគុណ​រហូត​ជិត​៤​ដង​។​
​ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​ក្រុង​បាត់ដំបង​និង​មហាជន​រស់នៅ​តាម​តំបន់​ព្រំដែន​បាន​រិះគន់​ចំៗ​ដល់​មន្ដ្រីនគរបាល​អ​ន្ដោ​រ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្ដរជាតិ​ដូង​បាន​បំពាន​យក​ថ្លៃ​សេវា​ធ្វើ​វ៉​ត​ដ័​រ​ផាស់​ដែលមាន​សុពលភាព​១​អាទិត្យ​ម្ដង​ថ្លៃ​ផ្ទុយ​ពី​ការកំណត់​របស់​រដ្ឋ​។​
​បើ​យោងតាម​កិច្ចព្រមព្រៀង​រវាង​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​គ្នារ​គឺ​ខេត្តបាត់ដំបង​និង​ខេត្ត​ចាន់​បុរី​ដែល​បានកំណត់​លើកលែង​អោយតែ​ប្រជាពលរដ្ឋ​របស់ខ្លួន​ប៉ុណ្ណោះ​មាន​សិទ្ធ​បំពេញបែបបទ​ចេញ ចូល​បាន​ដោយ​ស្របច្បាប់ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បង់​សេវា​ត្រឹមតែ​២០០០០​រៀល​ប៉ុណ្ណោះ​ក្នុង​ការធ្វើ​បែបបទ ប៉ុន្ដែ​ជាក់ស្ដែង​អង្គភាព​នគរបាល​អន្ដោ​រ​ប្រវេសន៍​ប្រចាំ​ច្រកទ្វា​អន្ដរជាតិ​ដូង​មិនបាន​អនុវត្តន៍​តាម​ការកំណត់​របស់​ក្រសួងមហាផ្ទៃ​ទេ បែរជា​បំពាន​អនុញ្ញាតិ​អោយ​ពលរដ្ឋ​ក្រៅ​ខេត្ត​ធ្វើ​បែបបទ​ចេញ ចូល​បាន​យ៉ាង​ងាយ​គ្រាន់តែ​ចំណាយលុយ​ច្រើន​បន្ដិច​ជាការ​ស្រេច ជាងនេះទៀត​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​លើ​សេវា​ដែល​ត្រូវ​បង់​តាម​ការកំណត់​ជា​ផ្លូវការ​ត្រឹមតែ​២០០០០​រៀល​ប៉ុណ្ណោះ​បែរជា​មន្ដ្រី​ជំនាញ​អន្ដោរ​ប្រវេសន៍​យក​ពី​ពលករ​រហូតដល់​៣៥០០០​រៀល ចំណែក​ប្រជាពលរដ្ឋ​ក្រៅ​ខេត្ត​ដែល​មិនមាន​ការលើកលែង តែ​ត្រូវ​មន្ដ្រី​ជំនាញ​បំពាន​ទាំង​ខុស​កិច្ចព្រមព្រៀង​សម្រួល​ធ្វើ​បែបបទ​ចេញ ចូល​បាន​ហើយ​យក​ថ្លៃ​សេវា​រហូតដល់​៧៣៥០០​រៀល​។​
​បងស្រី ស​.​ថ រស់នៅ​ភូមិ​ត្រាង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​បានលើកឡើង​នៅ​ថ្ងៃទី​១៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦​កន្លងមកនេះ​ថា បងស្រី​មាន​គ្នា​ចំនួន​៤​នាក់មក​បំពេញបែបបទ​ធ្វើលិខិត​ឆ្លងដែន​សប្ដាហ៍​ក្នុង​គោលបំណង​ចូលទៅ​ធ្វើការ​ងារ​បេះ​ផ្លែ​មៀន​នៅក្នុង​ទឹកដី​ថៃ​ខេត្ត​ចាន់ បុរី​ដែលមាន​ចម្ងាយ​ប្រមាណ​ជា​៣៥​គីឡូម៉ែត្រ​ពី​តំបន់​ព្រំដែន​ប្រទេស​កម្ពុជា ក្នុងការ​ធ្វើលិខិត​ឆ្លងដែន​អាទិត្យ​នេះ​កញ្ញា​ត្រូវ​បង់​សេវា​ធ្វើអោយ​ដល់​មន្ដ្រីនគរបាល​អន្ដោរ​ប្រវេសន៍​ប្រចាំ​ច្រក​ដូង​ចំនួន​៣៥០០០​រៀល​។ ចំណែក​ប្រភព​មួយ​ផ្សេងទៀត​ជា​ស្ដ្រី​មកពី​ខេត្តសៀមរាប​បានអោយដឹង​ដែរ​ថា​៖​អ្នកស្រី​ជា​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេង​ក្រៅពី​ខេត្តបាត់ដំបង​ដូចនេះ​ក្នុង​ការធ្វើ​ប​ត្រ័​អាទិត្យ​ឬ​វ៉​ត​ដ័​រ​ផាស់​ត្រូវ​ចំណាយ​ច្រើន​ខុសពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តបាត់ដំបង​ដោយ​អ្នកស្រី​ត្រូវ​បង់ថ្លៃ​សេវា​ធ្វើ​ចំនួន​៧៣៥០០​រៀល​អោយ​មន្ដ្រីនគរបាល​អន្ដោ​ប្រវេសន៍​ច្រកទ្វា​អន្ដរជាតិ​ដូង​ដើម្បី​មាន​សិទ្ធ​ស្របច្បាប់​ចូលទៅ​ធ្វើការ​ងារ​បេះ​ផ្លែ​មៀន​នៅក្នុង​ទឹកដី​ថៃ​។​
​ការរិះគន់​ខាងលើ​លោក​សៅ ប៊ុន​រិ​ទ្ធ ប្រធានការិយាល័យ​នគរបាល​អន្ដោរ​ប្រវេសន៍​ច្រកទ្វា​អន្ដរជាតិ​ដូង​បាន​បំភ្លឺ​(​ប្រាប់​សា​ព័ត៌មាន​មេគង្គ​ប៉ុស្តិ៍​) ថា ចំពោះ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេង​ក្រៅពី​ខេត្តបាត់ដំបង​ប្រសិនបើ​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ទើប​មន្ដ្រី​លោក​ចេញ​និង​ធ្វើ​បែបបទ​អោយបាន រីឯ​ថ្លៃ​សេវា​ដែល​ត្រូវ​បង់​តែ​២០០០០​រៀល​ប៉ុណ្ណោះ ក្រៅពី​ហ្នឹង​លើ​សេវា​ថតរូប​ឬ​សេវា​អោយ​ក្រៅពី​អង្គភាព​របស់លោក​ជា​រឿង​ផ្សេង​៕

15152267_1794129997492229_1189965795_o15146733_1794130010825561_991616384_o15129928_1794129980825564_872058753_n15126026_1794129977492231_782908384_o

តៃវ៉ាន​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

​តៃវ៉ាន់​៖​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ចេញផ្សាយ​ថា កងទ័ពជើងទឹក​រប​ស់​តៃវ៉ាន់​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​ពី​របៀប​ជួយសង្គ្រោះ​នៅ​ជុំវិញ​ទីក្រុង​តៃប៉ិ​ក ដែល​សមយុទ្ធ​នេះ​គ្រោង​ធ្វើឡើង​នៅក្នុង​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូងចុងខែនេះ​។​
​ឆ្មាំ​សមុទ្រ​របស់​តៃវ៉ាន់​បាន​ថ្លែងថា សមយុទ្ធ​នេះ​នឹងធ្វើ​ឡើង​នៅ​កោះ Itu Aba ជា​កោះ​មួយ​ស្ថិតនៅក្នុង​កម្រង​កោះ​ស្ព្រា​ត​លី ស្ថិតនៅ​សមុទ្រ​ចិន​ខាងត្បូង​។ ពួកគេ​ថា ការធ្វើ​សមយុទ្ធ​នេះ គឺ​ដើម្បី​រៀន​ពី​របៀប​នៃ​ការការពារ និង​សង្គ្រោះ​ដោយ​ខ្លួនឯង​។ ជាមួយគ្នានេះ​កងទ័ពជើងទឹក​តៃវ៉ាន់​ក៏​បា​និង​កំពុង​យាមល្បាត​នៅក្បែរៗ​កោះ​នោះ​។
​គួរ​បញ្ជាក់ថា ចិន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រុយ​ណេ សុទ្ធតែ​អះអាងថា ពួកគេ​មាន​ចំណែក​នៅក្នុង​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​តំបន់​សំខាន់​ដែល​នានា​ឆ្លងកាត់​ក្នុង​១​ឆ្នាំៗ ទទួលបាន​ទឹកប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​៕

161121-vod-meta-g-gg-taiwan-says-plans-rescue-drills-south-china-sea-month

 

រថយន្ត​ដឹក​សំរាម​ស៊ីន​ទ្រី​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់ របួស​ម្នាក់​

រាជធានី​ភ្នំពេញ​៖​សិស្សសាលា​ម្នាក់​បាន​ខ្ទេច​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម ឯ​ម្នាក់​របួស ខណៈ​កំពុង​ជិះ​ម៉ូតូ​សុខៗ​ត្រូវ​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ីន​ទ្រី​បុក​ពីក្រោយ​ផ្ទប់​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល និង​ជ្រុល​ទៅ​កិន​ពីលើ​តែម្តង ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​លេខ​២១១ ម្តុំ​បុរី​កីឡា ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ រិ​ទ្ធ អាយុ​១៦​ឆ្នាំ ជា​សិស្សសាលា​បាក់​ទូក ស្នាក់នៅ​ម្ដុំ​ផ្សារ​ដេប៉ូ ជា​អ្នកជិះ​ពីក្រោយ រីឯ​ម្នាក់ទៀត​ឈ្មោះ ពេជ្រ ប៊ុន​ឃាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នកបើកបរ​ម៉ូតូ មិនបាន​រងរបួស​ធ្ងន់​ធ្ង​រ​ឡើយ ។​
​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ស្កុប​ពី ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-3023 តាម​បណ្ដោយ​ផ្លូវ​លេខ​២១១ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ស៊ីន​ទ្រី​មក​បុក​ម៉ូតូ​ពីក្រោយ​ផ្ទប់​ជាមួយ​រថយន្ត​១​គ្រឿង​ពីមុខ​បណ្តាល​ឲ្យ​ដួល ហើយ​ភ្លាមនោះ​រថយន្ត​ស៊ីន​ទ្រី​ក៏​ជ្រុល​មក​កិន​ក្បាល​ជនរងគ្រោះ​ដែល​អង្គុយ​ខាងក្រោយ​បណ្ដាល​ឲ្យ​ខ្ទេច​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម ចំណែក​អ្នកបើក​ម៉ូតូ​បាន​រងរបួស​ដែរ​៕

f8f6f40a-d8b6-45b0-bbf9-bbdb84d7c93c699b1842-0b5e-4efe-a931-153423c9cbfae702a7ac-7bdc-46bb-89e4-5336cb5e4f1f

​បិទ​គ្លីនិក​ដឺ​បូ​តេ​បន្ទាប់ពី​វះកាត់​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ គ្លីនិក​ដឺ​បូ​តេ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​រួម​និង​អាជ្ញាធរ​មូលដ្ឋាន​សម្រេច បិទ​គ្លីនិក​ជា​ស្ថាពរ​បន្ទាប់ពី​គ្លីនិក​នេះ បានធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ ខណៈ​កែ​សុដន់​(​ពង្រីក​ដើមទ្រូង ឲ្យ​ធំមូល​ស្អាត​)​ក្នុង​តំលៃ​៣០០០​ដុល្លារ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច ថ្ងៃទី​២០ ខែវិច្ឆិកា នៅ​ក្នង​មន្ទីរ​ព្យាបាល អាស៊ី​យូ ផ្ទះ​លេខ​៥ ផ្លូវ​៤០២ សង្កាត់​ទំ​ន់ប​ទឹក ខណ្ឌចំការមន​។​
​ជនរងគ្រោះ​មានឈ្មោះ រស់ សុខ​នី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ទូរទស្សន៍ ស្នាក់នៅ ភូមិ​ក្រចេះ ស្រុក​ក្រចេះ ខេត្តក្រចេះ មាន​ប្តី​ឈ្មោះ ផៃ វាសនា អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ មានកូន​៤​នាក់ ប្រុស​៣​នាក់​និង​ស្រី​ម្នាក់ ។​
​តាម​សម្តី​ប្តី​របស់​ស្ត្រី​រងគ្រោះ​រហូត​ស្លាប់​ដោយសារតែ​កែ​សុដន់​ឲ្យ​ធំ​ល្អ​នោះ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ប្រពន្ធ​របស់គាត់​បានឃើញ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក បាន​ផ្សព្វផ្សាយ​របស់​គ្លីនិក​យីហោ ដឺ​បូ​តេ ស្ថិតនៅ​ផ្លូវ​ចូល​បុរី​កាំ​កូ​ស៊ី​ធី ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដែលមាន​សេវា​កែ​សុដន់​ឲ្យ​ធំមូល​ក្អំ​ស្អាត ឃើញ​ដូចនេះ​ប្រពន្ធ​របស់គាត់​បាន​ឆាត​សួរ​តម្លៃ​និង បាន​ពិភាក្សាគ្នា​កាលពីមុន​ថ្ងៃបុណ្យ​អុំទូក​កន្លងមក​ថ្មី​នេះ ដោយ​ខាង​គ្លីនិក​យក​តម្លៃ​៣៥០០​ដុល្លារ តែ​ជនរងគ្រោះ​បាន​តថ្លៃ​ចុះ​ព្រមព្រៀងគ្នា​ត្រឹម​៣០០០​ដុល្លារ ។​
​ប្រភព​ដដែល​បន្តទៀត​ថា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ រូបគាត់​បាន​ជូន​ប្រពន្ធ​របស់គាត់​ទៅ​វះកាត់​កែ​សុដន់​នៅ​គ្លីនិក​ឯកជន ដឺ​បូ​តេ ស្ថិតនៅ​ផ្លូវ​ចូល​បុរី​កាំ​កូ​ស៊ី​ធី ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដើម្បី​ធ្វើការ​វះកាត់​ក្នុងតម្លៃ​ព្រមព្រៀងគ្នា​៣០០០​ដុល្លារ លុះដល់​វះកាត់​រួច​បាន​រយះពេល​២​ថ្ងៃ​ស្រាប់តែ​ប្រពន្ធ​របស់គាត់​មាន​អា​ការៈឈឺ​ធ្ងន់ធ្ងរ​ទៅ ពេល​នោះដែរ​គ្រូពេទ្យ​បាន​ប្រាប់​អោយ​រូបលោក​យកប្រពន្ធ​ទៅ​ព្យាបាល​បន្តទៀត​នៅ​មន្ទីរ​ព្យាបាល អាស៊ី​យូ ដែល​ស្ថិត​នៅផ្ទះ​លេខ​៥ ផ្លូវ​៤០២ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ពេលនោះ​រូបគាត់​បាន​ដឹក​ប្រពន្ធ​របស់គាត់​តាម​រថយន្ត​ផ្ទាល់ខ្លួន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្យាបាល អាយ​ស៊ី​យូ បាន​រយះពេល​១​ថ្ងៃ​កន្លះ ស្រាប់តែ​ប្រពន្ធ​របស់​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ទៅៗ ដោយ​គ្រូពេទ្យ​ប្រាប់ថា​គ្មាន​សង្ឃឹម​នោះទេ ព្រោះ​ខាង​ពេទ្យ​ដឺ​បូ​តេ​បាន​ប្រើ​ថ្នាំ​លើស​កំរិត​ធ្វើអោយ​ស៊ី​សួត​ស៊ី​ថ្លើម​និង​តំរងនោម​អស់ហើយ​រហូតដល់​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ប្រពន្ធ​របស់គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់ទៅ ។ បន្ទាប់ពី​ប្រពន្ធ​ស្លាប់​ភ្លាម​បុរស​ជា​ប្តី​បាន​ទូរស័ព្ទ​ទៅប្រាប់​បងប្អូន​និង​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះមក​ពិនិត្យ លុះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់ រួច​បាន​ទំនាក់​ទំ​នង់​ទៅដល់​ខាង​ជំនាញ​កោសល្យវិច័យ​អោយមក​ពិនិត្យ ។​
​ក្រោយពេល​កើតហេតុ ប្តី​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង អោយ​សមត្ថកិច្ច​និង​ក្រសួងសុខាភិបាល​ជួយ​រក​ភាពយុត្តិធម៌​អោយ​ក្រុមគ្រួសារ​គាត់​ផង ។ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​បាន​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ។ ដោយឡែក​ជំនាញ​កោសល្យ​វិ​ច្ច័​យ​បន្ទាប់ពី​ពិនិត្យ​រួចហើយ​មិនទាន់បាន សន្និដ្ឋាន​ប្រាប់​ពី​មូល​ហេតុអ្វី​ពិតប្រាកដ​នៅឡើយ​ទេ ។​
​ទាក់ទិន​នឹង​ករណី​ខាងលើនេះ ខាង​មន្ទីរ​ព្យាបាល ដឺ​បូ​តេ មិនទាន់មាន​ការបកស្រាយ នេះ​ទេ គឺ​បាន​បិទទ្វារ​ជិតឈឹង បន្ទាប់ពី​ដឹងថា​ស្ត្រី​រងគ្រោះ​ធ្វើការ​វះកាត់​សុដន់​ហើយ​ស្លាប់ ។ សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ​នឹង​ចុះទៅ​ធ្វើ ការពិនិត្យ​និង​សួរនាំ​នៅ​ទីនោះ៕

20161121_112900_00020161121_112824

បញ្ជូន​ឃាតករ​សម្លាប់​នារី​បុគ្គលិក​«​ក្លឹប​៥៥» ទៅ​តុលាការ​

រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​បាន​បញ្ជូន​ឃាតក​ដែល​សម្លាប់​នារី​បយគ្គ​លិ​ក «​ក្លឹប​៥៥» យក​សព​មក​បោះចោល​ក្នុង​គំនរ​សំរាម​ដោយ​រុំ​ក្រណាត់​ជិត ឃើញតែ​ជើង នៅ​ចំណុច​គំនរ​សំរាម តាម​បណ្ដោយ​ផ្លូវ​លេខ​១០០៣ ស្ថិតក្នុង​ក្រុមទី​៤ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​
​ជនល្មើស​ឈ្មោះ យ៉េន សុ​បញ្ញា អាយុ​២០​ឆ្នាំ ចំណែក​នារី​រងគ្រោះ​ឈ្មោះ កែវ កញ្ញា អាយុ​១៩​ឆ្នាំ​ជា​បុគ្គលិក «​ក្លឹប​៥៥» ។​
​គួរ​បញ្ជាក់ថា ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០ និង​០០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ គ្រា​ដែ​អ្នក​រើស​អេតចាយ​មួយក្រុម បាន​ប្រទះឃើញ​សាកសព​មួយ ដែល​ត្រូវបាន​គេ​យកមក​បោះចោល​នៅ​ចំណុច​គំនរ​សំរាម តាម​បណ្ដោយ​ផ្លូវ​លេខ​១០០៣ ស្ថិតក្នុង​ក្រុមទី​៤ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកណ្ដាល បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ចាប់បាន​ឃាតក​សម្លាប់ ស្ដ្រី​ម្នាក់​ជា​បុគ្គលិក «​ក្លឹប​៥៥» បាន​ហើយ​នៅ​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦៕

fn-2016-11-17-22-31-16-5 fn-2016-11-17-22-31-16-6

ឃើញ​បងប្រុស​កាប់​ម្តាយ ខឹង​ពេក​ស្ទុះ​ទៅយក​ដំបង​វាយ​ស្លាប់​

ខេត្តកណ្តាល​៖​មាន​អំពើ​ឃាតកម្ម​មួយ​បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល ទាំង​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ព្រែ​ករុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល គ្រា​ដែល​បុរស​មាន​ជំងឺ​ស​សៃ​ប្រសាទ​ប្រចាំកាយ​៤​ឆ្នាំ​ម្នាក់ ពេល​ជំងឺ​ធ្វើទុក្ខ​បាន​ទៅ​ទាញ​កាំបិត​បុ័ងតោ មក​ចិញ្ច្រាំ​កាប់​ម្តាយ​កំពុង​ស​ម្រា​ន នៅលើ​គ្រែ​បណ្តាល​ឲ្យ រងរបួស​ធ្ងន់ គួរ​ឲ្យ​អាណិត​យ៉ាង​ពន់ពេក​។ ភ្លាមៗ​នោះ ពេល​ប្អូនប្រុស​ឃើញ​ទ្រាំ​មិនបាន ក៏​ចូលទៅ​ជួយ​ម្តាយ​យក​ដំបង វាយ​ជនបង្ក​ជា​បងប្រុស​រហូតដល់​ស្លា​ប់​។​
នគរបាល​បាន​ឲ្យ​ដឹងថា បុរស​ស​សៃ​ប្រសាទ​ឈ្មោះ ហួត ហេង អាយុ​៤៩ ឆ្នាំ និង​ស្ត្រី​រងគ្រោះ​ជា​ម្តាយ​ឈ្មោះ ឃី ញ៉ អាយុ ៦៦ ឆ្នាំ និង​មាន​ប្តី​ឈ្មោះ គឹម ឡេង​ហ៊ួ​ត អាយុ 75 រីឯ​ជនដៃដល់​ឈ្មោះ ហ៊ួ​ត សំ​តិច អាយុ ២៦ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។​
​នគរបាល​បាន​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​ម្តាយ​នៅក្នុង​ផ្ទះ​ជាមួយគ្នា​ចំណែក​លោក តា​ជា​ប្តី​ស្ត្រី​រងគ្រោះ​បាន​ទៅ​ហូប​កាហ្វេ​បាត់ ក្រោយមក​ជនបង្ក បាន​ទៅ​ទាញ​កាំ​បុ័​តោ​១​មក​កាប់​ម្តាយ​កំពុងតែ​ស​ម្រា​ន​នៅលើ​គ្រែ​ម្នាក់ឯង គឺ​កាប់​ក្បាល​ខាងក្រោយ​១​កាំបិត ក​១​កាំបិត ដៃ​១​កាំបិត និង​ក្បាលពោះ​១​កាំបិត​។ ពេលនោះ ប្អូនប្រុស​ឃើញ​ដូច្នេះ បាន​ស្ទះ​ទៅ​ជួយ​ម្តាយ​ដោយ​ទាញ​បាន​ដំបង​ឈើ​មួយ​ដើម​ទៅ​វាយ​សំពង​លើ​បងប្រុស​បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែង​តែម្តង​។​
​បើ​យោងតាម​សម្តី​អ្នកជិតខាង​បាន​និយាយថា ជនរងគ្រោះ​ស្លាប់​នេះ គឺជា​កូន​បង​បង្អស់​ក្នុងចំណោម​កូន​១០​នាក់​ស្រី​ម្នាក់ ហើយ​គេ​មាន​ជំងឺ​ប្រចាំកាយ រយៈពេល​៤​ឆ្នាំ​មកហើយ ដោយ​កន្លងមក​គេ​ធ្លាប់​ព្យាយាម​សម្លាប់ ខ្លួន​ជា​បន្តបន្ទាប់​តែ​ត្រូវ​ក្រុមគ្រួសារ​ជួយ​ទាន់​៕

fn-2016-11-21-10-11-16-0fn-2016-11-21-10-11-11-1fn-2016-11-21-10-11-16-1

តាម​សុំ​អភ័យទោស ប្រពន្ធ​វិញ​មិន​លើកលែង​ចងក​សម្លាប់ខ្លួន​

​ខេត្តកណ្តាល​៖​បុរស​ដែល​ខ្លួន​ធ្លាប់បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ និង​បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​បាន​តាម​សុំ​ការ​អ​ភ​យ័​ទោស​ពី​ប្រពន្ធ​មិន​ព្រម​ក៏​សម្រេចចិត្ត​ចងក​និង​ខ្សែ​គោ​សម្លាប់ខ្លួន​និង​ធ្នឹម​ផ្ទះ​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះ​មានឈ្មោះ ឈុំ ប៊ុន​ណា​រា ហៅ​ងុ​យ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ (​ខ្មែរ​) មាន​ទីលំនៅ​ភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ ។​
​តាម​ប្រភពពី​បងស្រី​របស់​ជនរងគ្រោះ​ឈ្មោះ ជុំ សាវឿន ភេទ​ស្រី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​រូបគាត់​(​បងស្រី​ជនរងគ្រោះ​)​បាន​អង្គុយលេង​នៅ​ខាង​ក្រោមផ្ទះ​របស់ខ្លួន​មើលទៅ​ផ្ទះ​របស់​ប្អូន​មិនឃើញ​មាន​មនុស្ស​នៅ​ក៏បាន​ដេញ​គ្មួយប្រុស​ឈ្មោះ យ​ន សំណាង ឲ្យ​ទៅ​មើល​តែ​គ្មួយ​មិន​ព្រមទៅ​មួយសន្ទុះ​ក្រោយមក​គាត់​ក៍បាន​ដើរទៅ​មើល​ដោយ​ខ្លួនឯង​ពេលនោះ​ឃើញ​ផ្ទះ​ប្អូន​បិទ​ភ្លើង​ងងឹត​ហើយ​បិទទ្វារ​ជិត​តែ​មិន​ចាក់​គន្លឹះ​ខាងក្នុង​ទេ​ពេលនោះ​គាត់​ក៍បាន​ច្រាន​ទ្វារផ្ទះ​រួច​ច្របាច់​ភ្លើង​ពិល​មើល​ខាងក្នុង​ផ្ទះ​ក៍​ប្រទះឃើញ​ប្អូនប្រុស​បាន​ចងក​នៅ​នឹង​ធ្នឹម​ផ្ទះ​ស្លាប់បាត់​ទៅហើយ​រួច​រូបគាត់​ក៍បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិនគរបាល​រដ្ឋបាល​ឃុំ​ដីឥដ្ឋ​។​
​លោក អ៊ុង ស៊ី​ឡាក់ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​ដីឥដ្ឋ​បាន​ឲ្យ​ដឹងថា​ក្រោយពី​ទទួលបាន​ពត៌មាន​កំលាំង​ប៉ុស្តិ​សហការ​ណ៍​ជាមួយ​កំលាំង​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន​គ្រូពេទ្យ​ប្រចាំ​ឃុំ​ដីឥដ្ឋ​និង​ក្រុមគ្រួសារ​បាន​ចុះ​ពិនិត្យ​សាកសព​ជំនាញ​បាន​បញ្ចាក់​ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ប្រាកដ​មែន​ដោយ​ខ្សែ​គោ​ពណ៍​ខ្មៅ​ប្រវែង​០.៨០​ម៉ែត្រ​ចង​ជាប់​និង​ធ្នឹម​ផ្ទះ​។​
​លោក​បន្តថា តាម​ការបំភ្លឺរ​បស់បង​ស្រី​សាកសព​មុនពេល​កើតហេតុ​គឺ​កាលពី​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៦​កន្លងទៅ​ប្អូនប្រុស​របស់គាត់​ឈ្មោះ ឈុំ ប៊ុណា​រ៉ា ហៅ​ងុ​យ បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ឈ្មោះ ហែម សុ​ភ័​ណ្ឌ និង​បាន​ប្រើ​អំពើ​ហី​ង្សា​លើ​ប្រពន្ធ​បន្តិចបន្តួច រួចហើយ​ប្រពន្ធ​បាន​ចុះ​ចេញពីផ្ទះ​រហូត​ទៅ​នៅផ្ទះ​ម្តាយ​ខាង​ស្រី ហើយ​ប្អូនប្រុស​របស់គាត់​បាន​តា​ម​សុំ​ការ​អភ័យទោស​ពី​ប្រពន្ធ​ត្រូវរ៉ូវ​គ្នា​វិញ តែ​ប្រពន្ធ​មិន​ព្រម​លុះដល់​ថ្ងៃកើតហេតុ​ប្អូនប្រុស​របស់គាត់​ក៏​សំរេចចិត្ត​ចងក​សំលាប់ខ្លួន​តែម្តងទៅ ៕

img-20161121-wa0000

ពលរដ្ឋ​ខ្មែរ​ចំនួន ៧,៣៨១,៣១៥​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិ​លិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧,៣៨១,៣១៥​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)៕

fn-2016-11-21-09-50-28-0

ស្ទាក់ចាប់រថយន្ត​ធន់​ធំ​ដឹកឈើ​ប្រណី​តទៅ​វៀតណាម​

​ដោយ​៖​ស​ផៃ​
​ខេត្តរតនគិរី​៖​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​នៃ​ក្រសួងមហាផ្ទៃ​នៅវេលា​ម៉ោង​២​និង​៣០​អា​ធ្រា​ត្រ​ថ្ងៃទី​២០​ខែ​វ​ច្ឆិ​កា​ឆ្នាំ​២០១៦​នេះ​បាន​ស្ទាក់ចាប់​រថយន្ត​ធុន​ធំ​១​គ្រឿង​លួច​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​បំរុង​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូយ៉ាដាវ​។​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨​ទិសដៅ​ពី​លិចទៅ​កើត​ត្រង់ចំណុច​ភូមិ​សោម​ត្រក​ឃុំ​សោម​ធំ​ស្រុក​អូ​រយ៉ា​ដាវ​។​
​បើតាម​លោក​វរសេនីយ៍ឯក​នូវ​ដា​រ៉ា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី​ប្រាប់​ឲ្យ​ដឹងថា​ដោយ​ទទួល​បទបញ្ជា​ពី​លោកស្នងការ​និង​ស្នងការរង​ទទួលបន្ទុក​នោះមក​រូបលោក​បាន​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ក្រុម​រកស៊ី​បទល្មើស​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​។​
​ទើប​ទទួលបាន​ព៌​ត​មាន​ពី​កម្លាំង​សម្ងាត់​សង្ស័យ​រថយន្ត​ខាងលើ​ដឹកឈើ​ក៏​សុំ​យោបល់​ពី​ថ្នាក់លើ​និង​មានការ​ឯកភាព​ពី​តំណាង​អ​ធ្យ​ការ​អម​សាលាដំបូង​ផង​នោះ​ក៏បាន​ស្ទាក់ចាប់​និង​ត្រួតពិនិត្យ​រថយន្ត​១​គ្រឿង​ដែលមាន​ស្លាក​លេខ​ក្រចេះ​3A-0410​ពណ៌​សលាយ​ក្រហម​។​
​លោក​បន្តថា​បន្ទាប់ពី​ឃាត់​រថយន្ត​នោះ​អ្នកបើករថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់​ភ្លាមៗ​ដែរ​ហើយ​សមត្ថ​កិ​ចក​ក្ច៏​បាន​នាំយក​វត្ថុតាង​មក​រក្សាទុក​នៅ​កា​រិ​យា​ល​យ័ន​គ​បាល​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី​។​
​មតិ​មហា​ន​ជន​មួយចំនួន​បានលើកឡើង​ស្រដៀង​គ្នា​ថា​រថយន្ត​ប្រភេទ​៥​តោន​ដឹកឈើ​ប្រណិត​ពេញប្រៀប​នេះ​ជា​របស់​មេ​ឈ្មួញ​ចូលចិត្ត​ដឹក​ផល​អនុផល​ព្រៃឈើ​លោតឆ័័ត្រ​ចេញទៅ​ប្រទេស​វៀតណាម​ញឹកញាប់​ណាស់​មកហើយ​មិនដឹង​អាងខ្នង​អ្នកធំ​ណា​ទេ​។​
នៅ​ព្រឹក​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នេះ​នគរបាល​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី​បានប្រគល់​រថយន្ត​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​ជាច្រើន​ដុំ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខណ្ឌ​រតនគិរី​ចាត់ការ​តាម​នី​ច្បាប់​ព្រៃឈើ​។​មជ្ឈដ្ឋាន​ជុំវិញ​ខេត្ត​បានដាក់​ចំងល់​ថា​នៅពេលដែល​បង្ក្រាប់បានរ​ថ​យន្ត​ធន់​ធំ​ដឹកឈើ​ពេញប្រៀប​បែបនេះ​ទៅហើយ​តើ​រក​ម្ចាស់​មក​ចូលខ្លួន​ដោះស្រាយបាន​ដែរឬទេ​។ ហើយ​ក្នុងខណៈពេល​នោះគេ​ឃើញ​ថៅកែ​ឈើ​កំពុង​ប៉ាវ​សម្ថ​កិច្ច​ច្រកទ្វារ​ផឹកស៊ី​នៅ​ព្រុំដែន​យ៉ាង​សប្បាយរីករាយ​ទំនង​មានការ​ត្រូវ​រូ​វ​ឃុបឃិត​មេៗ​នៅតែ​ច្រកទ្វារ​ប៉ុណ្ណោះ​មិនមាន​ការរត់​ការ​សម​ត្ថ​កិច្ច​ជំនាញៗ​ក្នុង​ខេត្ត​នោះទេ​ទើប​ឈានដល់​ការបង្ក្រាប​បែបនេះ​៕

fn-2016-11-19-22-11-28-4fn-2016-11-19-22-11-28-2fn-2016-11-19-22-11-28-0

រថភ្លើង​រអិល​ធ្លាក់​ផ្លូវ​នៅ​ឥណ្ឌា​ស្លាប់​មនុស្ស​១០៤​នាក់ និង​១៥០​នាក់​របួស​

​ញូ​ដេលី​៖​យោងតាម​សារព័ត៌មាន Bloomberg បាន​ផ្សាយ​ថា រថភ្លើង​ដឹក​អ្នកដំណើរ​មួយគ្រឿង​រអិល​ធ្លាក់​ផ្លូវ​នៅ​ភាគ​ខាងជើង​នៃ រដ្ឋ​អ៊ូ​តា​ប្រា​ដែ​ស ប្រទេស​ឥណ្ឌា​បានសម្លាប់​មនុស្ស​១០៤​នាក់ ខណៈដែល​អ្នករបួស​ច្រើនជាង​១៥០​នាក់​។
ក្រុម​អាជ្ញាធរ​នៅក្នុង​តំបន់​បានឱ្យដឹងថា​គ្រោះថ្នាក់​រថភ្លើង​រអិល​ធ្លាក់​ផ្លូវ​នេះ បានកើត​ឡើង​នៅ​ចំពេល​អ្នកដំណើរ ភាគច្រើន​កំពុង​ដេកលក់ អំឡុងពេល​ធ្វើដំណើរ ឆ្លងកាត់​ផ្លូវ​រថភ្លើង Indore-Patna Express នៅ​ម៉ោង​ប្រមាណ​ជា​៣ និង​០០​នាទី ទាបភ្លឺ​ម្សិលមិញ (​ម៉ោង​នៅក្នុង​តំបន់​) នៅឯ​ទីក្រុង​កាន់​ពួរ (Kanpur) នៃ​ភាគ​ខាងជើង​រដ្ឋ អ៊ូ​តា​ប្រា​ដែ​ស​។ តែ​ព្រម​ពេល​ជាមួយគ្នា មូលហេតុ​នៃ​បង្កឱ្យមាន​គ្រោះថ្នាក់​ពុំទាន់​ត្រូវបាន​គេ​ឱ្យដឹង​នៅឡើយ​ទេ​៕

fn-2016-11-20-22-59-03-1

មន្ដ្រី​គយ​ច្រកទ្វារ​តំបន់​ព្រំដែន​ភ្នំ​ដី​បង្ខំ​អោយ​ជីវិត​ក្មេង​អូស​រទេះ​ដើរ​ដល់​ភាពទាល់ច្រក​

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​ទីស្នាក់ការ​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រកទ្វា​តំបន់​ព្រំដែន​ភ្នំ​ដី ស្រុក​សំពៅ​លូន​ដែលមាន​ដាក់​មន្ដ្រី​ប្រចាំការ​ចាំ​យកលុយ​គ្មាន​ការអនុគ្រោះ​បង្ខំ​អោយ​ក្មេង​អូស​រទេះ​ម្នាក់​ដើរ​ដល់​ផ្លូវ​ទាល់​។​
​អា​ជីករ​ម្នាក់​រស់នៅ​មាត់​ច្រកទ្វា​ព្រំដែន​ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​(​ព័​ត៍​មាន​មេគង្គ​ប៉ុស្តិ៍​)​អោយដឹង​នៅ​ថ្ងៃទី​១៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦​កន្លងមកនេះ​ថា លោកស្រី​ដោយសារតែ​ក្ដី​រន្ធត់​ហើយ​ដក់​នៅក្នុង​អារម្មណ៍​មិនទាន់​បំភ្លេចបាន បានធ្វើអោយ​លោកស្រី​បង្ខំចិត្ត​ផ្ដល់​ពត៌មាន​ដល់​អ្នក​សារពត៌មាន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ដល់​សង្គម​ទាំងមូល​បាន​ជ្រាប​នៅ​ជុំវិញ​ហេតុការណ៍​ដែល​បានកើត​ឡើងលើ​ក្មេង​អូស​រទេះ​ម្នាក់​កាលពី​៥​ថ្ងៃមុន​។ កាន់តែ​គិតគូរ​វែងឆ្ងាយ​ទៅទៀត​នៅពេលដែល​លោកស្រី​ដឹងថា ក្មេង​ដ៍​កំសត់​ខាងលើនេះ​មិន​បានមក​អូស​រទេះ​បន្ដទៀត​ទេ​ក្រោយពេល​ជួប​ហេតុការណ៍ ព្រមទាំង​ត្រូវ​ម្ដាយ​វា​វ៉ៃ​ជាខ្លាំង​ថែមទៀត​ដោយសារ​រឿង​អូស​រទេះ​មិនសូវ​បាន​លុយ​។​
​ប្រភព​ដដែល​បាន​លាតត្រដាង​រឿង​ពិត​របស់​ក្មេង​នេះ​អោយដឹង​បន្ដ​រថា ប្រមាណ​ជា​៥​ថ្ងៃមុន​មាន​ក្មេងប្រុស​អូស​រទេះ​ម្នាក់​អាយុ​ប្រហែលជា​១២​ឆ្នាំ​បាន​ស៊ីឈ្នួល​អូស​ដឹក​ទឹកក្រូច​អោយគេ ការ​ស៊ីឈ្នួល​អូស​រទេះ​ជើង​នេះ​បាន​កម្រៃ​តិចតួច​ត្រឹមតែ​២០០០​រៀល​ប៉ុណ្ណោះ ដោយសារតែ​រង​សំពាត​ពី​ម្ដាយ ក្មេង​មិន​ស្គាល់ឈ្មោះ​ខាងលើ​មានគំនិត​មួយ​សុំ​ការ​បង់លុយ​អោយ​មន្ដ្រី​គយ​ត្រឹមតែ​២០០០​រៀល​ទៅ​៣០០០​រៀល គ្រា​បង់​ធម្មតា​ពី​៤០០០​រៀល​ទៅ​៥០០០​រៀល​តាម​ឥ​វ៉ាន់​តិច​ឬ​ច្រើន​ក្នុង​១​ជើង ការគិត​របស់​ក្មេង​ក្នុង​គោលបំណង​សុំ​បង់លុយ​បន្ធូរបន្ថយ​ពី​មន្ដ្រី​គយ​នេះ​ដើម្បី​ជា​លេស​សុំ​ថ្លៃឈ្នួល​អូស​រទេះ​អោយបាន​កើន​ច្រើនជាង​២០០០​រៀល ព្រោះ​សេវា​បង់លុយ​អោយ​គយ​និង​រដ្ឋាករ​ជាការ​ចំណាយ​របស់​ឈ្មួញ​ម្ចាស់​ទំនិញ​។​
​ការសុំ​លើក​លេង​របស់​ក្មេងប្រុស​កំសត់​ខាងលើ​មិនបាន​សម្រេច​នោះទេ​ព្រោះតែ​មន្ដ្រី​គយ​មិនមាន​មនោសញ្ចេតនា​និង​មិនមាន​ការអនុគ្រោះ​ទោះជា​ស្ថានភាព​ក្មេង​បែបណា​ក៍ដោយ ទីបំផុត​ក្មេង​ខាងលើនេះ​បាន​ដើរ​ចេញពី​បន្ទប់​ទីស្នាក់ការ​គយ​និង​រដ្ឋាករ​ទាំង​ទឹកមុខ​ស្លេកស្លាំង​ហើយ​សម្រក់​ទឹកភ្នែក​ដើមទ្រូង​អួលណែន​ដាក់បន្ទុក​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​ហេតុការណ៍​ដូចគ្នានេះ​បានកើត​ឡើង​ចំនួន​២​ដង​រួចមកហើយ​កាលពី​ក្នុងអំឡុង​ពាក់កណ្ដាល​ខែតុលា​មកដល់​ខែ​វិ​ច្ឆ​កា​នេះ​។​
​បច្ចុប្បន្ននេះ​មាន​ក្មេងប្រុស ស្រី​មិនតិចជាង​១៥​នាក់​ឡើយ​ដែល​កំពុង​តស៊ូ​ពុះពារ​ការលំបាក ប្រឹងប្រែង​ប្រើប្រាស់​ប្រើ​កម្លាំងបាយ​ប្ដូរ​និង​លុយ​ដើម្បី​ដោះស្រាយ​ជីវភាព​ជួយ​ម្ដាយ​ដែលមាន​ជីវភាព​ក្រខ្សត់​។​
​លោក ជា វុទ្ធី ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​ច្រក​តំបន់​ព្រំដែន​ភ្នំ​ដី ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ថា​ប្រហែលជា​ជន​ឆ្លៀតឱកាស​ប្រើ​ឈ្មោះ​មន្ដ្រី​គយ គយ​មិនមាន​គោលការណ៍​បែប​ហ្នឹង​ទេ​ហើយក៏​មិនមាន​ការបង់ពន្ធ​២០០០​រៀល​ឬ​៣០០០​រៀល​ដែរ កាលណា​ស​សេរ​ចាប់ពី​២០​ម៉ឺន ៣០​ម៉ឺន ៥០​ម៉ឺន ១​លាន​ឬ​២​លាន​តាម​អត្រា​ទំនិញ​៕

15174685_1793986657506563_113571329_n15139386_1793986650839897_1061645372_n15135640_1793986684173227_2017128412_n15134486_1793986660839896_983651470_n15129853_1793986694173226_1323828997_n

បុរស​មួយម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​បាន​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៩ និង​០០​នាទី​ថ្ងៃទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​គីឡូ​៣៨ ឃុំ​ផ្លូវ​មាស ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង​។
​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​អោយដឹងថា រថយន្ត​ដឹក​ដី​បង្ករ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ចាម 3A.1358 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ទៅបុក​និង​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​អាល់​ហ្វា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1C.0807​បើកបរ​ដោយ​ឈ្មោះ​អន លើ​ន​ភេទ​ប្រុស​អាយុ​53​ឆ្នាំ​រស់នៅ​ភូមិ​ទឹកសាប ឃុំ​ផ្លូវ​មាស ស្រុក​រត​នះ​មណ្ឌល​ខេត្តបាត់ដំបង​(​ស្លាប់​)​។
​សមត្ថកិច្ច​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​ទៅដល់​ចំណុចកើតហេតុ​ក៍​រថយន្ត​ដឹក​ដី​បង្ក​ខាងលើ​បាន​បើក​ចេញពី​ភ្នំ​មក​បុក​ម៉ូតូ​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្ដង​។ ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់​។
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះ​ទៅដល់​ធ្វើការ​វាស់វែង​រួច​បានប្រគល់​សាកសព​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រត​នះ​មណ្ឌល​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕

14976066_1793679620870600_2146588439_o 15134113_1793679627537266_411000652_o 15174695_1793679624203933_123633913_n

ខឹង​នារី​ម៉ាស្សា​មិន​ព្រម​ស្រឡាញ់ ​ដុត​កន្លែងធ្វើការនាង​ចោល​

ភ្នំពេញ​៖​ប្រភពព័ត៌មាន​ពី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០៧ និង​៥០​នាទី​យប់​ថ្ងៃទី​១៨​វិច្ឆិកា ២០១៦​នេះ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ (៩៩៩៩) ផ្ទះ​លេខ​៣៧៥ ផ្លូវ​២០០៤ ស្ថិតនៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដោយសារតែ​បុរស​ម្នាក់​អាច​ថា តាម​ស្រឡាញ់​ស្ដ្រី​ម៉ាស្សា​ម្នាក់ ដែល​បម្រើការ​នៅផ្ទះ​ម៉ាស្សា​យីហោ (៩៩៩៩) មិនបាន ហើយ​ហៅ​ទៅ​នៅផ្ទះ​ជាមួយ​មិន​ព្រម​ទៀត មាន​កំហឹង​ចងអាឃាត រក​វិធី ដុត​កន្លែងធ្វើការ​ម៉ាស្សារ​នោះ​ចោល តែ​ត្រូវ​ម្ចាស់ផ្ទះ​ពន្លត់​ទាន់ពេលវេលា ក្រោយមក​ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​ឃាត់ខ្លួន​)​។​
​បើ​យោងតាម មន្ដ្រី​កងរាជអាវុធហត្ថ​ខណ្ឌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​ស្រឡាញ់​ស្ដ្រី​ម៉ាស្សា​ម្នាក់ ឈ្មោះ ជា ស្រីអូន អាយុ​២៥​ឆ្នាំ បម្រើការ​នៅផ្ទះ​ខាងលើ​រយៈពេល​ជាង​២​ខែ​មកហើយ ដោយ​ជនសង្ស័យ​បាន​ហៅ​ស្រីមុំ ឲ្យ​ទៅ​នៅផ្ទះ​ជាមួយ​ប៉ុន្ដែ​ត្រូវ​នាង​ប្រកែក​ព្រោះ​មិនទាន់​ស្គាល់​ជនសង្ស័យ​ច្បាស់​។ លុះ​នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​ឈ្មោះ អៀម រដ្ឋា អាយុ​២៤​ឆ្នាំ មុខរបរ​រត់​កង់​បី បាន​មករក​ឈ្មោះ​ជា​ស្រីមុំ នៅ​កន្លែង​ម៉ាស្សា​ហើយ​មាន​កាន់​ថង់​មួយ ដាក់​ដប​សាំង​ប្រហែល​៣​លីត្រ និង​កាន់​ដែកកេះ​មួយ​ក្នុង​ដៃ ពេល​ឃើញ​
​ដូច្នោះ​ស្រីមុំ បាន​រត់​ចូល​ក្នុងផ្ទះ ហើយ​ជនសង្ស័យ​បាន​ដេញតាម និង​ចាក់​សាំង​ដុត​ក្នុងផ្ទះ​តែម្តង ប៉ុន្តែ​ត្រូវបាន​ម្ចាស់ផ្ទះ​ពន្លត់​ទាន់ពេល​។ មន្ដ្រី​ដដែល​បន្ថែមថា ក្នុង​ហេតុ​ការ​នេះ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​របួសស្រាល និង​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​បន្ដិច​ប​ន្ទួ​ច ហើយ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ល្បាត អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។​
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​៕

untitled-115058766_1793205870917975_1802284403_n