រាជធានីភ្នំពេញ៖ករណីផ្ទះអាវុធមួយគ្រាប់នាព្រឹកទាបភ្លឺថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះគឺផ្តើមចេញពីរឿងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង និងម៉ូតូ ហើយខាងភាគីរថយន្តបានបើករត់ មិនទទួលខុសត្រូវ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
មន្ត្រីដដែលបញ្ជាក់ថា ករណីនេះ គឺភាគីម៉ូតូ ដែលមានគ្នា៣នាក់ មិនមែនជាក្មេងស្ទាវនោះទេ បានប៉ះពៀរជាមួយភាគីរថយន្ត មួយគ្រឿងទៀត ហើយក្រោយពេលកើតនោះ ស្រាប់តែខាងរថយន្តបើករត់ ធ្វើឲ្យខាងម៉ូតូ បើកដេញតាមពីក្រោយ ដោយបើកបញ្ច្រាស់ផ្លូវលេខ៥១ ពីត្បូងទៅជើង ហើយក៏ប៉ះដៃចង្កូតគ្នា ក៏បណ្តាលឲ្យដួល រាលកៃកាំភ្លើងផ្លាតចំស្ត្រីម្នាក់រើសអេតចាយ ដែលកំពុងដេកតាមផ្លូវ រងបួសផងដែរ។
ទោះបីយ៉ាងណាកម្លាំងនគរបាលកំពុងតែធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីមានវិធានការតាមច្បាប់ ពីព្រោះនាំឲ្យមានអ្នករងរបួស៕

រាជធានីភ្នំពេញ៖មានករណីក្រុមក្មេងស្ទាវជិះឡាន និងម៉ូតូ២គ្រឿង ដេញបាញ់ប្រហារគ្នាផ្អើលក្រុងភ្នំពេញ បណ្តាលឲ្យស្ត្រីវ័យ៤៥ឆ្នាំម្នាក់រងរបួសដោយសារគ្រាប់កាំភ្លើង ដែលករណីនេះកើតឡើងនៅវេលាម៉ោងប្រមាណ៥ និង៥០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅតាមបណ្តោយផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ចំណែកស្ត្រីរងគ្រោះដោយសារគ្រាប់កាំភ្លើងមានឈ្មោះ រុំ ភឿន អាយុ៤៩ឆ្នាំ ជាស្ត្រីរើសអេតចាយ។
ប្រជាពលរដ្ឋរស់នៅម្តុំកើតហេតុបាននិយាយប្រាប់ថា មានករណីក្មេងស្ទាវដេញបាញ់គ្នា គ្រាប់កាំភ្លើងចំស្ត្រីម្នាក់រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ កន្លែងរងរបួសត្រូវចំក្រោមក្លៀកខាងស្តាំ ធ្លាយចេញតាមឆ្អឹងជំនីខាងក្រោយ។ ទោះជាយ៉ាងណាប្រជាពលរដ្ឋបាននិយាយថា ចំពោះម៉ាករថយន្ត និងម៉ូតូ ដែលក្មេងស្ទាវដេញបាញ់ប្រហារគ្នា គឺមិនបានដឹងទេ៕

រាជធានីភ្នំពេញ៖ទីបំផុតតុលាការក្រុងភ្នំពេញ បានធ្វើការចោទប្រកាន់កូនប្រុសទំនើងរបស់លោកដុកទ័រមានជម្លោះជាមួយឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ។ ការសម្រេចបែបនោះធ្វើឡើង កាលពីព្រឹកថ្ងៃទី២២ វិច្ឆិកា ២០១៦ នេះ ។ បន្ទាប់មកក៏បានបញ្ជូនកូនប្រុសរបស់លោកដុកទ័ររូបនោះ ទៅដាក់មណ្ឌលអប់រំកែប្រែឱកាសខ្ញុំ ដើម្បីព្យាបាលជម្ងឺញៀនថ្នាំ(គ្រឿងញៀន)។
សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនយុវជនឈ្មោះ ចាន់ សោភា អាយុ២៣ឆ្នាំ មន្ត្រីអាវុធហត្ថបានធ្វើការពិនិត្យទឹកនោមនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា កន្លងមកឃើញថាមានសារធាតុញៀន ។ ក្រោយពីពិនិត្យទឹកនោមរួចហើយ យុវជននេះក៏បានសារភាពខ្លួនឯងដែរថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនផងដែរ ។ ការពិនិត្យទឹកនោមនេះធ្វើឡើងនៅទីបញ្ជាការអាវុធហត្ថក្រុងភ្នំពេញ ។
គួររម្លឺកថា រឿងក្តីកូនប្រុសលោកដុកទ័របានធ្វើឱ្យកក្រើកដល់បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកដុកទ័របានបង្ហោះវីដេអូឃ្លីប ព្រមទាំងបង្ហាញពីទុក្ខវិយោគរបស់លោកដោយសារតែកូនជាទីស្រឡាញ់របស់លោក ត្រូវបានចាប់ខ្លួន និងខ្លួនឯងជាឪពុកបានគំរាមធ្វើអត្តឃាតផងដែរ ។ សម្រាប់សាធារណជន កាយវិការបស់លោកដុកទ័រនេះ មិនត្រូវបានទទួលការគាំទ្រនោះទេ ដោយសារតែរឿងរ៉ាវដែលបានកើតឡើង គឺផ្តើមចេញពីកូនប្រុសរបស់លោកជាជនទំនើបដែលព្រហើនកោងកាចគ្មានសុជីវធម៌ប៉ុណ្ណោះ ៕

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីឃាត់មនុស្សប្រុសស្រីចំនួន៨នាក់ដែលសំងំប្រើប្រាស់គ្រឿងញៀន។ ប្រត្តិបត្តិការណ៍នេះក្នុងការបង្ក្រាបឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានអោយដឹងថា ដោយមានកិច្ចសហការណ៍ល្អជាមួយប្រជាពលរដ្ឋ ទើបលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បញ្ជាអោយកម្លាំងនគរបាលក្រោមឱវាទ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន តាមបណ្តាប៉ុស្តិ៍រដ្ឋបាលពង្រឹងនូវផ្នែកសន្តិសុខ និងធ្វើការស៊ើបអង្កេតរហូតឈានទៅដល់ចុះធ្វើការឆែកឆេទីតាំងខាងលើរកឃើញទូហ្គេមបាញ់ត្រីចំនួនមួយនិងសំភារះប្រើប្រាស់ថ្នាំញៀនមួយចំនួនទើបសមត្ថកិច្ចឃាត់មនុស្សដែលនៅសំងំប្រើប្រាស់ចំនួន៨នាក់ក្នុងនោះមានស្រីម្នាក់យកទៅធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌរងចាំដោះស្រាយបន្តតាមនីតិវិធី។ ដោយឡែយទីតាំងខាងលើត្រូវសមត្ថកិច្ចបិទជាបណ្តោះអាសន្ន។ ចំណែកទូហ្គេមសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌ៕



រាជធានីភ្នំពេញ៖យុវជនដែលជាជនល្មើសរឹត.កសម្លាប់នារីវ័យក្មេងជាសង្សារបុគ្គលិក «ក្លឹប៥៥» ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ«ឃាតកម្មគិតទុកជាមុន»ដែលប្រឈមជាប់ពន្ធនាគារអស់មួយជីវិត។
គួររំលឹកថា អ្នករើសអេតចាយមួយក្រុម បានប្រទះឃើញសាកសពមួយ ដែលត្រូវបានគេយកមកបោះចោល ក្នុងគំនរសំរាមដោយរុំក្រណាត់ជិត ឃើញតែជើង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគំនរសំរាម តាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ក្រោយកើតឡើងហេតុការនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្ដាល បានបើកប្រតិបត្តិការស្រាវជ្រាវ និងចាប់បានឃាតកសម្លាប់ ស្ដ្រីម្នាក់ជាបុគ្គលិក «ក្លឹប៥៥» នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណដែលឃាតករជាសង្សារជនរងគ្រោះផងដែរ៕

រាជធានីភ្នំពេញ៖រថយន្តធុនធំមួយគ្រឿងដែលមានផ្ទុកឈើអារពេញ បានបើកឡើងស្ពានជ្រោយចង្វាថ្មី ហើយឡើងអត់រួច ព្រោះផ្ទុកឈើធ្ងន់ពេករហូតដាច់កង់ក្រោយតែម្តង។ ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺនៅគល់ស្ពានខាងកើតមានសន្តិសុខយាមពេញផ្លូវរឿងអីបណ្ដោយអោយរថយន្តធុនធំបើកឡើងស្ពានបាន។
សូមជម្រាបថា ករណីរថយន្តធុនធំដឹកឈើពេញ គេបណ្ដោយអោយបើកឡើងស្ពានបាន ខណៈស្ពានជ្រោយចង្វារ ត្រូវបានគេហាមរថយន្តធុនធំបើកឆ្លងកាត់ បើគ្មានករណីចាំបាច់នេះ បានកើតឡើងនៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើស្ពានជ្រោយចង្វាថ្មី។
គួរបញ្ជាក់ថា ស្ពានជ្រោយចង្វានេះ ទាំងថ្មី-ទាំងចាស់ មិនត្រូវបានសាលារាជធានីភ្នំពេញ អនុញ្ញាតអោយរថយន្តធុនធំបើកឆ្លងកាត់នោះឡើយ បើគ្មានករណីចាំបាច់ ដោយតម្រូវអោយរថយន្តធំ ទៅឆ្លងតាមស្ពានលីយ៉ុងផាត់វិញ៕


រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៧,៤២២,៤៦៤នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត៕

ខេត្តកណ្តាល៖បុរសជាអ្នកបើកម៉ូតូម្នាក់បានស្លាប់នៅចញ្ចើមថ្នល់យ៉ាងអាណោចអាធ័មដោយសាររថយន្តរ៉េចង្កូតមកបុកម៉ូតូពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង២០ និង៤០នាទីយប់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៦តាមបណ្តោយផ្លូវជាតិលេខ០១ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ស្ថិតនៅភូមិខ្សំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ុន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AM-4382 បើកបរក្នុងទិសដៅភ្នំពេញ.អ្នកលឿង។ ចំណែករថយន្តបង្កម៉ាកFUSOពណ៌សពាក់ស្លាកលេខព្រះសីហនុ3A-0704ប្រភេទដឹកទំនិញមានទិសដៅអ្នកលឿង.ភ្នំពេញ(ទិសដៅច្រាស)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្តាលមកពីអ្នកបើកបររថយន្តខ្វះការប្រុងប្រយត្ន័បានបើករថយន្តចូលចំណែកផ្លូវខាងស្តាំដៃម៉ូតូលុះមកដល់ចំណុចកើតហេតុខាងលើក៍បានបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។
ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរារចណ៍រួចកមអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រម៉ោលបន្សល់ទុករថយន្តនៅនwងកន្លែងកើតហេតុ។
ក្រោយកើតហេតុជំនាញបានបន្តនីតិវិធីប្រគល់សពជូនគ្រួសាររងគ្រោះនិងប្រមូលយកមធ្យោបាយទាំងពីរមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់៕



ម៉ិកស៊ិក៖ក្រុមរដ្ឋអាជ្ញាម៉ិកស៊ិកបាននិយាយពីម្សិលមិញថា សាកសពដាច់ក្បាលមួយចំនួន៩នាក់ត្រូវបានប្រទះឃើញនៅកន្លែងចាក់សំរាមនៅលើផ្លូវមួយកន្លែងនៅក្នុងរដ្ឋហ្គើរ៉េរ៉ូនៅភាគខាងត្បូងប្រទេសម៉ិកស៊ិកកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។
អ្នកនាំពាក្យសន្តិសុខនៅរដ្ឋហ្គើរ៉េរ៉ូ លោក រ៉ូប៊ើតូ អាល់វ៉ារ៉េស បាននិយាយថា មន្ត្រីអាជ្ញាធរក៏បានពិនិត្យឃើញមានស្លាកស្នាមនៃការធ្វើទារុណកម្មទៅលើសាកសពទាំង៩នាក់នេះផងដែរ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សាកសពមួយចំនួនត្រូវបានច្រកចូលជាមួយដៃនិងជើង ហើយមួយចំនួនទៀតត្រូវបានកាប់ជិញ្ច្រាំហើយច្រកដាក់ចូលក្នុងថង់ផ្លាស្ទិកនៅកន្លែងគរសំរាម។
គួរបញ្ជាក់ថា តំបន់ដែលមានហេតុការណ៍កើតឡើងនេះគឺជាកន្លែងដែលមានក្រុមអ្នកជួញដូរគ្រឿងញៀនដ៏ព្រៃផ្សៃបំផុតដែលតែងតែមានការវាយប្រហារគ្នារវាងក្រុមជនអន្ធពាលផ្សេងៗទៀតនៅក្នុងតំបន់នោះជារឿយៗ៕

តូក្យូ៖យោងតាមសារព័ត៌មាន AP ទើបចេញផ្សាយមុននេះបន្តិចបានឲ្យដឹងភ្លាមៗថា ជប៉ុនប្រកាសពីការព្រមាននៃរលកយក្ស ស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧.៤រិចទ័រ វាយប្រហារនៅឆ្នេរសមុទ្រ ហ្វូគូស៊ីម៉ា។
នៅថ្ងៃអង្គារនេះនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនគឺលោក ស៊ិនហ្សួ អាបេ បានប្រាប់ឲ្យមន្ត្រីអាជ្ញាធរធ្វើការរួមគ្នាដើម្បីបន្ថយការខូចខាតក្រោយពីមានសញ្ញាអាសន្នថា អាចនឹងមានរលកយក្សស៊ូណាមិកើតឡើងនៅខេត្តហ្វូគូស៊ីម៉ានៅភាគខាងជើងនៃទីក្រុងតូក្យូប្រទេសជប៉ុន។
គួរបញ្ជាក់ថា ខេត្តហ្វូគូស៊ីម៉ានេះគឺជាកន្លែងរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំងដោយរលកយក្សស៊ូណាមីក្រោយពីមានគ្រោះថ្នាក់រញ្ជួយដីនៅឆ្នេរសមុទ្រកាលពីឆ្នាំ២០១១៕

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះសាលាដំបូងរាជធានីភ្នំពេញបន្តការសាកសួរតាមនីតិវិធីច្បាប់ជាថ្មីម្តងទៀតលើក្មេងស្ទាវ ឈ្មោះ ចាន់ សោភា អាហុ២៣ឆ្នាំ ដែលមានជម្លោះជាមួយឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា។
មន្ត្រីតុលាការក្រុងភ្នំពេញបានថ្លែងប្រាប់ឲ្យដឹងថា នៅម៉ោងប្រមាណ៨ និង៣០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ ក្មេងស្ទាវ ឈ្មោះ ចាន់ សោភា អាហុ២៣ឆ្នាំ ដែលមានជម្លោះជាមួយឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ជាថ្មីម្តងទៀតដើម្បីបន្តសាកសួរតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជិត៩ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្មេងស្ទាវឈ្មោះ ចាន់ សោភា ដែលមានជម្លោះជាមួយឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃុំខ្លួន និងសាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញអស់រយៈពេល២ថ្ងៃ បន្ទាប់ពីបានសាកសួរអស់ពេញមួយថ្ងៃពីម្សិលមិញ សម្រេចបញ្ជូនត្រឡប់ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថវិញសិន ដោយបន្តការសាកសួរនៅថ្ងៃនេះបន្ត៕

កាប៊ុល៖មនុស្ស២៧នាក់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ខណៈមនុស្សជាង២០នាក់ទៀតរងរបួសបន្ទាប់ពីគ្រាប់បែកមួយគ្រាប់ត្រូវបានដាក់ឲ្យផ្ទុះនៅក្នុងព្រះវិហារមួយកន្លែង នៅកណ្តាលរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថានកាលពីម្សិលមិញ។
យោងតាមសារព័ត៌មានចិនស៊ិនហួរ ផ្សាយថា ករណីផ្ទុះគ្រាប់នេះកើតឡើងនៅក្នុងព្រះវិហារមួយមានឈ្មោះថា Baqir-ul-Ulum ស្ថិតនៅតាមបណ្តោយផ្លូវ Faiz Mohammad Kateb នៃទីក្រុងកាប៊ុល ដែលជាទីសក្ការៈនៃសាសនិកអ៊ីស្លាម»។ ការបំផ្ទុះខាងលើនេះបានកើតឡើងនៅកណ្តាលថ្ងៃចន្ទនេះតែម្តង ម៉ោងនៅទីក្រុងកាប៊ុល។
មនុស្សជាង ៣០០នាក់បានស្ថិតនៅក្នុងព្រះវិហារនៅពេលគ្រាប់បែកផ្ទុះ ហើយបន្ទាប់ពីការផ្ទុះនោះមនុស្សជាច្រើននាក់បានស្លាប់ និងរបួស។ ក្នុងចំណោមអ្នករងរបួសទាំងជាង ២០នាក់នោះ ខ្លះមានសភាពធ្ងន់ធ្ងរខ្លាំង។
ទោះជាយ៉ាងណារហូតមកដល់ពេលនេះគេពុំទាន់ដាក់ការសង្ស័យ ឬក៏មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះដ៏កក្រើកនេះឡើយ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍