ដោយ៖ប៉ែន សុផល
បាត់ដំបង ៖កម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿងនៃស្នងការនគរបាលខេត្តបាត់ដំបងសហការជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិរដ្ឋបាលព្រែកជីកកាលពីម៉ោង៤ និង០០នាទីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះបានឃាត់ខ្លួនយុវជនចំនួន៥នាក់បញ្ជួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តហើយកសាងសំណុំរឿងបញ្ជួនបន្តរទៅកាន់តុលាកាខេត្តដើម្បីផ្តន្ទាទោស។
លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើធ្វើឡើងនៅចំនុចភូមិតាវេន ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ក្នុងនោះជនសង្ស័យចំនួន៥នាក់ត្រូវឃាត់ខ្លួនបាន មានឈ្មោះចយ ម៉ី អាយុ២០ឆ្នាំ ឈ្មោះធួន លីហ្វុង អាយុ១៨ឆ្នាំ ឈ្មោះផុន រឹទ្ធី អាយុ២៦ឆ្នាំ ឈ្មោះសយ សុភក្រ័ អាយុ២០និងឈ្មោះឈា លីឆេង អាយុ១៧ឆ្នាំ ទាំងអស់គ្នារស់ភូមិព្រែកជីក ភូមិព្រែកតាវេន ភូមិឆ្កែខាំ ក្នុងឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
វត្ថុតាងសារធាតុញៀនដែលរឹបអូសបានប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកក ចំនួន២៧ថង់តូច ទម្ងន់២,៦២ក្រាម ដាវសាម៉ូរ៉ៃចំនួន២ដើមរួមទាំងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត។
នាយការិយាល័យប្រឆាំងគ្រឿងញៀនបានបន្តរថា ប្រតិបត្តិការនេះ បង្ក្រាបឡើងបន្ទាប់ពីមានបទល្មើសជាក់ស្តែងពីបទរក្សាទុក ដឹកជញ្ជូន ជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅហ្នឹងកន្លែងប្រុងចែកចាយទៅកាន់ខ្សែសង្វាក់។
ជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ចជំនាញរក្សាទុកនិងកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជួនតាមនិតិវិធីទៅកាន់តុលាការរីឯមុខសញ្ញាជាបណ្តាញពាក់ពន្ធ័កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ដែម៕
ខេត្តកណ្តាល ៖គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅក្នុងតំបន់7NG ភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល វេលាម៉ោង ១៩និង១០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ។
អ្នកបានឃើញហេតុការណ៍បាននិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ដោយសារតែរថយន្តដឹកកម្មករបើកមិនគោរពច្បាប់វ៉ាជែងគ្នា ដោយមានការធ្វេសប្រហែស បណ្តាលឱ្យក្រឡាប់រងរបួសកម្មករចំនួន១២នាក់ (របួសធ្ងន់២នាក់ និងស្រាល ១០នាក់)។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល និងបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ទាំង១២នាក់ផងដែរ៕
រាជធានីភ្នំពេញ ៖ទ្រង់ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានសសេរបង្ហោះក្នុង Facebook របស់ព្រះអង្គ នៅថ្ងៃនេះ ដោយបញ្ជាក់ថា ៖ បើគណបក្សសង្គ្រោះជាតិ មិនកែទម្រង់ផ្ទៃក្នុងទេនោះ ព្រះអង្គនឹងចាកចេញពីបក្សប្រឆាំងនេះ ។ ព្រះអង្គសរសេរថា ឆ្នាំមុន ខ្ញុំបានប្រកាសថា ខ្ញុំតាំងខ្លួន ជាអ្នកប្រឆាំ ងក្នុងបក្សប្រឆាំង ដើម្បីស្វែងរក ការកែទម្រង់ផ្ទៃក្នុងបក្ស។ ថ្ងៃនេះ ខ្ញុំសូមប្រកាស ជាឱឡារិកថា ប្រសិនបើគ្មានការកែទម្រងទេ ខ្ញុំពុំអាចយកព្រះកិត្តិនាម និងព្រះកិត្តិយសរបស់ព្រះរាជវង្ស គ្រប់អង្គ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិ យកមកបំផ្លាញ ក្នុងការបំរើ ការកុហកភូតភរ បោកបញ្ឆោតប្រជាពលរដ្ឋ តទៅទៀត បានឡើយ។
យោងតាមកាសែតក្នុងស្រុកបានដកស្រង់បន្ទូលទ្រង់ធម្មិកោ មកចុះផ្សាយថា ៖ ទ្រង់បានស្នើឲ្យបក្សសង្គ្រោះជាតិ រកដំណោះស្រាយបញ្ហាផ្ទៃក្នុង បក្សនៅពេលនេះ ហើយទ្រង់នឹងបន្តតាមដាន ដំណោះស្រាយពីបក្ស។ អ្នកអង្គមានបន្ទូលថា “ បក្សគ្មានបញ្ហារឿងបែកបាក់ នោះទេ តែបក្សមានបញ្ហាផ្ទៃក្នុង ហើយខ្ញុំនឹងចាំមើល តើបក្សដំណោះស្រាយយ៉ាងណា ព្រោះបក្សមានក្រុមនិយម ធ្វើឲ្យបក្សវាខ្សោយ តើបក្សមានកំណែទម្រង់យ៉ាងណា មុនការបោះឆ្នោតមកដល់ខាងមុខនេះ”។
ទាក់ទងការរិះគន់របស់កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ចំពោះលោក សម រង្ស៊ី នោះ ទ្រង់ធម្មិកោ បានប្រាប់កាសែតក្នុងស្រុកថា កញ្ញា កឹម មនោវិទ្យា គ្មានបំណងចាកចេញ ពីបក្សនោះទេ ហើយបក្សក៏គ្មានវិន័យ ដល់វិទ្យាដែរ គ្រាន់តែការរិះគន់នោះឆ្លុះបញ្ចាំងថា មានបញ្ហាផ្ទៃក្នុងបក្ស រឿងនេះមិនធម្មតានោះទេ ហើយរឿងឯកឧត្តម សម រង្ស៊ី វិលចូលស្រុក ឬ មិនចូលស្រុក គឺជាការសម្រេចចិត្តរបស់ឯកឧត្តម ។
អ្នកតាមដានសភាពការណ៍នយោបាយ បានធ្វើការវិភាគថា ទ្រង់ធម្មិកោ ជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងម្នាក់ទៀត ដែលរិះគន់លោក សម រង្ស៊ី ទោះបីជាការរិះគន់មិនចំឈ្មោះ លោក សម រង្ស៊ី ក៏ដោយ ។ ទន្ទឹមនោះទ្រង់ធម្មិកោក៏បានបង្ហាញនូវទិន្នាការគាំទ្រកូនស្រីលោក កឹម សុខា ផងដែរ ៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖ប្រភព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ស្ត្រីជនរងគ្រោះលង់ទឹកស្លាប់មានឈ្មោះឃឹម សុឃឿន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅចំនុចក្រុមទី១១ ភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង ហើយបានចុះទៅបេះកញ្ឆែតក្នុងស្រះក្បែរផ្ទះក៍រអិលជើងឆ្លក់ទឹកស្លាប់តែម្តង។
ប្រភពដដែលបានអោយដឹងបន្តរថា ហេតុការណ៍ខាងលើបង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង១១.៣០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។
សាកសពបន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យរួចរាល់ហើយបានប្រគល់ទៅអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
រាជធានីភ្នំពេញ ៖សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោកស្រី ថាក់ ឡានី ដែលបានធ្វើការចោទប្រកាន់ត្រង់ៗ លើសម្តេច ហ៊ុន សែន ក្នុងការសម្លាប់ លោក កែម ឡី ។
លោកស្រី ថាក់ ឡានី ត្រូវបានសមាជិកព្រឹទ្ធសភាសម្រេចបោះឆ្នោតឲ្យដកអភ័យឯកសិទ្ធិ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដើម្បីឱ្យតុលាការបន្តនីតិវិធីរបស់ខ្លួនដោយគ្មានការរាំងស្ទះ ។ បន្ទាប់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿង លោកស្រី ថាក់ ឡានី ទៅជំនុំជម្រះដោយចោទប្រកាន់ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម៕
ហ្វីលីពីន ៖សារព័ត៌មាន Channel News Asia ចេញផ្សាយនារសៀលថ្ងៃនេះបានឲ្យដឹងថា សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូធើតេ កាន់តែក្តៅគគកុ គ្រាដែលអភិបាលក្រុងម្នាក់ និងអង្គរក្ស០៩នាក់ទៀតត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀនបាញ់សម្លាប់ដោយចោទថារត់ពន្ធគ្រឿងញៀន។
អ្នកនាំពាក្យប៉ូលិសតំបន់និយាយថា លោក Dimaukom និងកងអង្គរក្ស របស់លោកបានធ្វើការបាញ់តបតជាមួយនឹងកងកម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀន នៅពេលដែលរថយន្តរបស់ លោកអភិបាលក្រុងរូបនេះ ត្រូវបានប៉ូលិសបញ្ឈប់នៅប៉ុស្តិ៍ត្រួតពិនិត្យ ដោយសារសង្ស័យថាបានលួចលាក់ គ្រឿងញៀននៅក្នុងរថយន្តនោះ។ បន្ទាប់ពីការបាញ់ប្រយុទ្ធគ្នា ទើបបណ្តាលឲ្យលោក និងអង្គរក្ស០៩នាក់ទៀត បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។
គួរបញ្ជាក់ថា អភិបាលក្រុង Saudi Ampatuan ដែលស្ថិតនៅភាគខាងត្បូងប្រទេស ហ្វីលីពីន លោក Samsudin Dimaukom គឺជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងចំណោមមន្ត្រីក្នុងតំបន់ជាង ១៥០រូបផ្សេងទៀតដែលជា មន្ត្រីរដ្ឋាភិបាល មន្ត្រីតុលាការ និងមន្ត្រីប៉ូលិសផងដែរត្រូវបានរដ្ឋាភិបាលលោក ឌូធើត រកឃើញថាបានចូលរួមយ៉ាងសកម្មក្នុងការរត់ពន្ធគ្រឿងញៀន ក្នុងតំបន់ភាគខាងត្បូងប្រទេស៕
រាជធានីភ្នំពេញ ៖តាមប្រភពពីក្រុមគ្រួសារឲ្យដឹងថា កាលពីវេលាប្រមាណជា៦ និង៣០នាទីព្រឹកនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ សន្ដិសុខបុរី «សម្បតិ្ត មានហេង» ឈ្មោះ មាស ដីដុំ ដែលត្រូវលោកចៅសង្កាត់ព្រែកប្រាវ៉ៃនោះ ត្រូវបាន បញ្ជូនទៅព្យាបាលបន្តនៅ មន្ទីរពេទ្យប្រទេសវៀតណាម ដោយស្ថាន ភាពជម្ងឺរបស់ជនរងគ្រោះពុំបានធូរស្រាលនៅឡើយ ។
ចំណែកគ្រូពេទ្យដែលព្យាបាលជម្ងឺជនរងគ្រោះ បានអោយដឹងថា អ្នកជម្ងឺមានអាការហើម (ខ្ទាំ) ក្បាលខាងស្ដាំ ដែលប៉ះពាល់ដល់សរសៃដៃខាងស្ដាំកម្រើកមិនរួច ដូច្នេះក៏សម្រេចបញ្ជូនជនរងគ្រោះទៅ ព្យាបាលនៅប្រទេសវៀតណាមបន្តទៀត ។
យ៉ាងណាក៏ដោយ ក្រុមគ្រួសារអះអាងថា ចំពោះថ្លៃចំណាយលើការធ្វើដំណើរ ថ្លៃព្យាបាល និងថ្លៃស្នាក់នៅគឺក្រុមហ៊ុនធានារ៉ាប់រងទាំងស្រុងទៅលើការចំណាយនេះ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យក្រុមគ្រួសារមិនសប្បាយចិត្តគឺជនបង្កនៅមានសេរីភាពនៅឡើយ រហូតមកដល់ពេលនេះ ។
ពាក់ព័ន្ធករណីនេះ គេបានទទួលព័ត៌មានថា ចៅសង្កាត់ព្រែកប្រា លោក ហួរ ហួត ដែលបង្ករអំពើហិង្សានេះ បានរត់គេចខ្លួនបាត់ហើយ ជាមួយគ្នានេះកម្លាំងមានសមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួនផងដែរ៕
ញូដេលី ៖យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនារសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦នេះបានឲ្យដឹងថា នៅថ្ងៃសុក្រនេះឥណ្ឌា និងប៉ាគីស្ថាន បានប្រកាសថា ប្រទេសទាំងពីរ និងធ្វើការបណ្តេញមន្ត្រីទូត របស់ភាគីទាំងសងខាងចេញ។
ការប្រកាសបែបនេះធ្វើឲ្យស្ថានការណ៍រវាងសត្រូវ នុយក្លេអ៊ែរទាំងពីររឿងតំបន់ជម្លោះកាស្មៀបាននិងកំពុងកើនឡើងជាបន្តបន្ទាប់។
ឥណ្ឌាបានអះអាងថា ខ្លួននឹងបណ្តេញមន្ត្រីទូតប៉ាគីស្ថានមួយរូបក្នុងទីក្រុងញូដេលី ដែលត្រូវបាន ប៉ូលិសឥណ្ឌាចាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ពីបទសង្ស័យជាប់មានទាក់ទងនឹង ការបង្កើតបណ្តាញចារកម្មដើម្បីស៊ើបយកព័ត៌មាននិងឯកសារសម្ងាត់ផ្សេងៗអំពីប្រតិបត្តិការសន្តិសុខរបស់ប្រទេសឥណ្ឌានៅតាមព្រំដែន។ ចំណែកនៅយប់ថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសប៉ាគីស្ថានបានប្រកាសថា មន្ត្រីទូតឥណ្ឌាមួយរូបមិនត្រូវបានទទួលឲ្យស្នាក់នៅក្នុងប្រទេសប៉ាគីស្ថានទៀតឡើយ ហើយមន្ត្រីរូបនេះមានពេល៤៨ម៉ោង ដើម្បីរៀបចំសម្ភារៈចាកចេញពីប្រទេសនេះដោយសន្តិវិធី។
គួរបញ្ជាក់ថា ភាពតានតឹងនេះកើតឡើងបន្ទាប់ពីទាហានឥណ្ឌា១៩នាក់ត្រូវបានសម្លាប់ដោយជនសកម្មប្រយុទ្ធ ដែលទីក្រុងញូដេលីចោទថាមកពីប៉ាគីស្ថាន កាលពីខែកញ្ញាកន្លងទៅ៕
បាល់ទាត់ ៖នាយកបច្ចេកទេសរបស់ក្រុមអ្នកមានបុណ្យ Barcelona លោក Albert Soler និយាយថា ក្រុមគ្រោងបង្កើនទឹកប្រាក់ដែលធ្លាប់ចំណាយ១,១លានផោនក្នុងមួយឆ្នាំទៅលើថ្នាលបណ្តុះកីឡាករនឹងត្រូវបង្កើនទ្វេដងរហូតដល់២,៦លានផោន ក្នុងគោលបំណងស្វែងរកកីឡាករ Lionel Messi និង Andres Iniesta ជំនាន់ថ្មី។
ថ្នាក់បណ្តុះបណ្តាលកីឡាករ La Masia របស់ក្លឹប Barcelona នេះបានដើរតួនាទីសំខាន់ក្នុងការស្វែងរកជោគជ័យសម្រាប់ក្លឹបជាងមួយទសវត្សរ៍មកហើយ។ ដោយ Barccelona មើលឃើញពីការធ្លាក់ចុះនៃកីឡាករមានទេពកោសល្យនៅក្នុងស្រុកក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ។
លោកនាយកបច្ចេកទេសរបស់ក្រុមបានបញ្ជាក់ប្រាប់ថា “នេះគឺជាអ្វីដែលអ្នកមិនដែលឃើញនៅក្នុងក្រុមធំៗ ដូចជា Chelsea, Man Utd, PSG ឬ Real Madrid ជាដើមនោះ”។ គោលបំណងគឺចង់បង្កើនកម្រិតកីឡាករអាជីពនិងដើម្បីជួយកីឡាករវ័យក្មេងរបស់ក្រុម៕
ខេត្តកំពង់ចាម ៖កម្លាំងសមត្ថកិច្ចនគរបាលស្រុកចំការលើកាលពីវេលាម៉ោង៥ និង២៥នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ បានឃាត់ខ្លួនបុរសម្នាក់នៅលើកំណាត់ផ្លូវលេខ៧១ ស្ថិតក្នុងភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ពាក់ព័ន្ធលួចរថយន្តពីភ្នំពេញ។
តាមមន្ត្រីនគរបាល បានឲ្យដឹងថា ដោយមានការសហការ ជាមួយម្ចាស់រថយន្តទើបសមត្ថកិច្ច ឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងបានធ្វើការដកហូត វត្ថុតាងរថយន្តមកវិញផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចឃុំបែកចានក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល បុរសជាម្ចាស់រថយន្តស្រវឹង ដោយបើករថយន្តទៅមុខមិនរួច ក៏ត្រូវបានជនសង្ស័យ ជិះម៉ូតូ១គ្រឿងមកសួរនាំ ហើយម្ចាស់រថយន្ត ក៏បានពឹងពាក់ឲ្យជនសង្ស័យ ជូនទៅហាង ម៉ាស្សា១មួយកន្លែង ដើម្បីរកសេវាកោសជប់ ។ ក្រោយពីទៅដល់ហាងម៉ាស្សា ជនសង្ស័យក៏បានសុំបើករថយន្ត ទៅទិញភេសជ្ជៈមួយភ្លែត ហើយក៏ទៅបាត់រហូតតែម្ដង ក្រោយពីដឹងថា រថយន្តត្រូវបានគេលួចយកទៅបាត់ម្ចាស់រថយន្ត ក៏ទូរស័ព្ទទៅប្តឹងសមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាគម៍តាមរក គ្រាដែលដឹងថាជនសង្ស័យ ជិះឆ្ពោះមកកាន់ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានតាមប្រមាញ់ ឃាត់រថយន្ដនោះមកវិញ ។ រថយន្តដែលត្រូវចោរលួចម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មានស្លាកលេខភ្នំពេញ 2AI-7843 និងឃាត់ខ្លួន មនុស្ស២នាក់ ១-ឈ្មោះទ្រី រិត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅ រាជធានីភ្នំពេញ និងនារីម្នាក់ឈ្មោះ អ៊ុល សុវណ្ណារី អាយុ៣៧ឆ្នាំ នៅភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូនឃាត់ខ្លួនកាលពីវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិអូរ ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ក្នុងកិច្ចប្រតិប្បត្តិការខាងលើលទ្ធផលជាក់ស្តែងកម្លាំងឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ យ៉ាន់ នឿនភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង។
ក្នុងនោះដែរជាលទ្ធផលសមត្ថកិច្ចរិបអូសវត្ថុតាងបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាWY)ចំនួន៥គ្រាប់, កាំភ្លើងកែឆ្នៃបាញ់គ្រាប់កង់ចំនួន១ដើម, ដែកឆាប១, កាំបិតស្នៀតចំនួន២, ដាវសាម៉ុយរ៉ៃចំនួន១ និងសម្ភារៈសំរាប់ជក់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូបានសមត្ថកិច្ចស្រុកសំពៅលូនកសាងសំណុំរឿងបញ្ជូនបន្តទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ខេត្តព្រៃវែង ៖តាមភ្នាក់ងារបានរាយការណ៍ថា នារសៀលម្សិលមិញ កម្លាំងនគរបាលខេត្តព្រៃវែង បានតាមទៅចាប់យុវជនម្នាក់ដល់ផ្ទះ ស្ថិតនៅស្រុកស៊ីធរកណ្តាល ខណៈដែលជនសង្ស័យរូបនោះបានបង្ហោះវីដេអូ ដាក់បណ្តាសារប្រមាថអាយុជីវិត សម្តេចតេជោ ហ៊ុន សែនតាម Facebook នៅប្រទេសថៃ ទីកន្លែងដែលរូបគេបានទៅធ្វើការនៅទីនោះ ។ ការឃាត់ខ្លួននេះ បានធ្វើឡើង តាមដីកាបង្គាប់បញ្ជាឲ្យចូលខ្លួនពី លោក សៀង សុខ តំណាងអាយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ។
អភិបាលស្រុកស៊ីធរកណ្តាលបានបញ្ជាក់នៅលើ Facebook របស់លោកថា យុវជនរូបនេះមាន ឈ្មោះ សាម ភាព រស់នៅភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ហើយទើបត្រឡប់មកពីប្រទេសថៃកាលពីប៉ុន្មានថ្ងៃមុននេះ។
តាមប្រភពព័ត៌មានសមត្ថកិច្ចបាននាំខ្លួន យុវជនខាងលើពីស្នងការខេត្តព្រៃវែង មកសួរនាំបន្តនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕
រាជធានីភ្នំពេញ ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៦,៤៩១,១៤៩នាក់ហើយ ស្មើជាង៦៧.១៧ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប ខណៈដែលប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះបោះឆ្នោតមានចំនួនជាង៩.៦លាននាក់៕
រាជធានីភ្នំពេញ ៖បន្ទាប់ពីដំណើរការសវនាការនាព្រឹកថ្ងៃសុក្រនេះលើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលបដិសេធក្នុងការចូលខ្លួននោះតុលាការកំពូល បានសម្រេចថា សំណុំរឿងនេះ និងត្រូវប្រកាសសាលដីកាជាសាធារណៈ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
យ៉ាងណាក៏ដោយលោក កឹម សុខា ពុំបានបង្ហាញវត្តមានក្នុងសវនាការនោះទេ តែមេធាវីការពារក្ដី ពីររូប គឺ លោក ចាន់ ចេន និង លោក ផែង ហេង បានចូលរួម ដើម្បីតតាំងក្ដី ចំពោះការស្នើសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ។
គួររំលឹកថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ផ្តន្ទាទោស៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ បដិសេធក្នុងការចូលខ្លួន តែមេធាវីលោក កឹម សុខា បានប្តឹងទាស់ ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍