All posts by មេគង្គ ប៉ុស្តិ៍

តួ​ក​គី​ដកតំណែង​មន្ត្រី​៤៦០​នាក់​បន្ថែមទៀត​ពាក់ព័ន្ធ​​រដ្ឋប្រហារ​

​អង់កា​រ៉ា​៖​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​ចំនួន​៤៦០​នាក់​ទៀត​ត្រូវបាន​រដ្ឋាភិបាល​តួ​ក​គី​ធ្វើការ​ដកតំណែង​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​រដ្ឋប្រហារ​កាលពី ខែកក្កដា​កន្លងទៅនេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​ការដកតំណែង​នេះ​ធ្វើឡើង​នៅមុន​មួយថ្ងៃ​នៃ​ពិធីបុណ្យ​ជាតិ​របស់​ប្រទេស​តួ​ក​គី ប្រារព្ធ​ឡើង​។ ប្រទេស​តួ​ក​គី​បានប្រកាសថា បុគ្គលិក​ជា​មន្ត្រី​របស់ខ្លួន​ចំនួន​១៥៣​រូប ត្រូវបាន​បណ្តេញ​ចេញពី​ជួរ​កងពល​យោធា​រួមជាមួយ​និង​១១២​រូប​ផ្សេងទៀត ត្រូវបាន​ដកចេញ​ពី កង​ល្បាត​ដែនសមុទ្រ ខណៈ​ក្រសួងការពារជាតិ​វិញ​បាន​បញ្ជាក់ថា យោធា​ជើងគោក និង​ជើង​ទឹក​របស់ ប្រទេស​តួ​ក​គី​បាន​ដកតំណែង​ពលទាហាន​ចំនួន​១៩៥​រូប​ផងដែរ​។​
​គួរ​បញ្ជាក់ថា ការបណ្តេញ​ចេញពី​ជួរ​ការងារ​នេះ​ត្រូវបានធ្វើ​ឡើងជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត ទៅលើ​ចលនា​របស់​បុព្វ​ជិត​អ៊ីស្លាម​លោក Fethullah Gulen ដែល​សព្វថ្ងៃ​កំពុង​ជ្រកកោណ​នៅក្នុង​ទឹកដី សហរដ្ឋអាមេរិក​ដោយ​សារ​តែ​ទីក្រុង​អង់កា​រ៉ា បានធ្វើការ​ចោទប្រកាន់​ថា​ជា​មេខ្លោង​នៅ​ពីក្រោយ រដ្ឋប្រហារ​យោធា​មិនបាន​សម្រេច​៕

Par7628546

​

រុស្សី​ត្រូវបាន​ប្រទេស​ច្រើន​បោះឆ្នោត​ទម្លាក់​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ​UN

​យូ​អិន​៖​ទីបំផុត​ប្រទេស​រុស្ស៊ី​ត្រូវបាន​ខ្ទាត​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បន្ទាប់ពី​ប្រទេស​ជាច្រើន​បាន​បោះឆ្នោត​ទម្លាក់​ចំពោះ​ការពាក់ព័ន្ធ​របស់​រុស្ស៊ី​នៅក្នុង​សង្គ្រាម​នៃ​ប្រទេស​ស៊ី​រី​។ នេះ​បើ​យោង​សារព័ត៌មាន Channel News Asia ចេញផ្សាយ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​ជាងនេះទៅទៀត​ប្រទេស​រុស្ស៊ី​ត្រូវបាន​អន្តរជាតិ​ចោទប្រកាន់ថា បានធ្វើការ​ទម្លាក់​គ្រាប់បែក​ដោយ​គ្មាន ការយោគយល់ និង​សណ្តោស​ប្រណី​អ្វី​បន្តិច​សោះឡើយ សូម្បីតែ​ចំពោះ​ប្រជាជន ស្លូតត្រង់​ដែល​រស់នៅ ក្នុងប្រទេស​ស៊ី​រី​ជាពិសេស​ទីក្រុង​អា​ឡេ​ប៉ូ​ជាច្រើន​នាក់​ក៏​ស្លាប់ទៅ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ផងដែរ​។​
​ជាមួយគ្នា​នោះ​ជំនួស​ឲ្យ​ប្រទេស​រុស្ស៊ី​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​ជ្រើសតាំង​ប្រទេស ហុង​គ្រី និង​ក្រូ​អាស៊ី ឲ្យ​ធ្វើជា​អ្នកតំណាង​តំបន់​អឺរ៉ុប​ខាងកើត​វិញ នៅក្នុង​ក្រុមប្រឹក្សា ដែលមាន​តួនាទី​ទទួលបន្ទុក​ឃ្លាំង​មើល និង​ស៊ើបអង្កេត​រាល់​ការរំលោភបំពាន​សិទ្ធិមនុស្ស​នានា នៅ​ទូទាំង​ពិភពលោក​។​
​គួរបញ្ជាក់​ដែរ សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដែលមាន​៤៧​ប្រទេស​របស់​អង្គការសហប្រជាជាតិ ត្រូវបាន​បង្កើតឡើង​នៅក្នុង ឆ្នាំ​២០០៦៕

5813843cc36188df5b8b46f9

​

ពលរដ្ឋ​ខ្មែរ​ចំនួន ៦,៥៣៧,៨៦១​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៦,៥៣៧,៨៦១​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត គ​.​ជ​.​ប​៕

fn-2016-10-29-10-44-32-0

​

ប្រជាពលរដ្ឋ​មកពី​៥​ក្រុង​ជួបជុំគ្នា​ជិះ​កង់​ដង្ហែ​លើកកម្ពស់​បរិស្ថាន​ទីក្រុង​ស្អាត​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មន្ត្រីរាជការ ប្រជាពលរដ្ឋ​និង​ក្រុម​អា​ជីករ​មកពី​ក្រុង​បាត់ដំបង ក្រុង​ប៉ោយប៉ែត ក្រុងប៉ៃលិន ក្រុង​សៀមរាប​និង​ក្រុង​ពោធិសាត់​ជួបប្រជុំគ្នា​ជិះ​កង់​ដង្ហែ​ជា​ក្បួន​ដើម្បី​លើកកម្ពស់​បរិស្ថាន​ទីក្រុង​ស្អាត​និង​កាត់បន្ថយ​ឧស្ម័ន​ពុល​អាកាសធាតុ​។​
​នៅក្នុង​កម្មវិធី​ដែល​ប្រព្រឹត្តទៅ​នៅ​ព្រលឹម​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦​នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​បាន​មានប្រសាសន៍ថា ការជួបប្រជុំគ្នា​រវាង​មន្ត្រីរាជការ សិស្សានុសិស្ស ក្រុម​អា​ជីករ​និង​ប្រជាពលរដ្ឋ​មកពី​ក្រុង​ជាប់​ខេត្ត​គ្នា​ចំនួន​៥​ជិត​៦០០​នាក់​ជួបប្រជុំគ្នា​ជិះ​កង់​ជា​លក្ខ​ណះ​កីឡា​ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​ជាតិ​និង​ដើម្បី​បរិស្ថាន​ទីក្រុង​ស្អាត ទីក្រុង​ប៉ៃ​តង​និង​កាត់បន្ថយ​ចំហាយ​ឧស្ម័ន​ពុល​ដែល​ប៉ះពាល់​ដល់​អាកាសធាតុ​។​
​លោក​បញ្ជាក់​បន្តថា ការ​ជិះ​កង់​ម​ឡរ​ឡា​តុង​នេះដែរ មិនមែនជា​ការប្រណាំង​យកឈ្នះ​ចាញ់​នោះទេ ផ្ទុយទៅវិញ​វា​បានបញ្ជាក់​ពី​ចូលរួម​យ​យ៉ាង​ផុលផុស​ពី​ម​ជ្ឍ​ដ្ឋា​ន​ជាច្រើន​បំណង​ចំបង​លើកស្ទួយ​វិស័យ​កីឡា​ពិសេស​ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​ដល់​បរិស្ថាន​។​
​លោក​បណ្ឌិត ស្រ៊ា​ន ពៅ ជា​សមាជិក​ក្រុម​អ្នកជិះ​កង់​មកពី​ខេត្តបាត់ដំបង​បានអោយដឹង​ដែរ​ថា កម្មវិធី​ដ៍​ល្អ​ខាងលើនេះ​មាន​សា​រះ​សំខាន់​ជា​លើកដំបូង​សម្រាប់​ខេត្តបាត់ដំបង​ទាក់ទង​លើកស្ទួយ​វិស័យ​កីឡា​ដើម្បី​សុខភាព កាត់បន្ថយ​ការប៉ះពាល់​ចំហាយ​ឧស្ម័ន​ពុល​ក្នុង​អាកាសធាតុ​។​
​ចំណែក​លោក រស់ ឈន មកពី​សាកលវិទ្យាល័យ​ចេនឡា​បាន​លើកឡើងថា​ដំណើរ​ជិះ​កង់​នេះ​ក៍​ជា​ផ្នែក​មួយ​បំផុសគំនិត​ដល់​ក្មេងជំនាន់ក្រោយ​អោយ​ចេះ​ស្រលាញ់​ជាមួយ​វិស័យ​កីឡា​ជៀសវាង​ការប្រើប្រាស់​គ្រឿងញៀន​ឬ​ដើរលេង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ប៉ះពាល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​។​
​ក្បួន​ជិះ​កង់​ជា​លក្ខណៈ​កីឡា​នេះ​ចាប់ផ្តើម​ចេញពី​ចំនុច​សួនច្បារ​នាគ​បាញ់​ទឹក​កណ្តាល​ក្រុង​បាត់ដំបង​រួច​បន្តរ​ដំណើរ​ជុំវិញ​តាម​គោលដៅ​ផ្លូវ​វាង​ក្នុង​ក្រុង ដែលមាន​ចម្ងាយ​ផ្លូវ​ជាង​១៨​គីឡូម៉ែត្រ​៕

14886268_1783814535190442_1879182906_n14872459_1783814601857102_1224210053_n14881308_1783814625190433_1768025315_o14877116_1783814545190441_1115193224_n14875849_1783814581857104_1039542946_o

​

ឃាត់ខ្លួន​យុវជន​៥​នាក់ និង​គ្រឿងញៀន​ចំនួន​២៧​ថង់​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​របស់​ការិយាល័យ​ប្រឆាំង​គ្រឿង​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ​រដ្ឋបាល​ព្រែកជីក​កាលពី​ម៉ោង​៤ និង​០០​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​នេះ​បាន​ឃាត់ខ្លួន​យុវជន​ចំនួន​៥​នាក់​ប​ញ្ជួ​ន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ​កសាង​សំណុំរឿង​ប​ញ្ជួ​ន​បន្តរ​ទៅកាន់​តុលាកា​ខេត្ត​ដើម្បី​ផ្តន្ទាទោស​។​
​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ខាងលើ​ធ្វើឡើង​នៅ​ចំនុច​ភូមិ​តា​វេន ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ក្នុងនោះ​ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​ឃាត់ខ្លួន​បាន មានឈ្មោះ​ច​យ ម៉ី អាយុ​២០​ឆ្នាំ ឈ្មោះ​ធួន លី​ហ្វុ​ង អាយុ​១៨​ឆ្នាំ ឈ្មោះ​ផុន រឹទ្ធី អាយុ​២៦​ឆ្នាំ ឈ្មោះ​សយ សុភ​ក្រ័ អាយុ​២០​និង​ឈ្មោះ​ឈា លី​ឆេង អាយុ​១៧​ឆ្នាំ ទាំងអស់គ្នា​រស់​ភូមិ​ព្រែកជីក ភូមិ​ព្រែ​កតា​វេន ភូមិ​ឆ្កែ​ខាំ ក្នុង​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​។​
​វត្ថុតាង​សារធាតុ​ញៀន​ដែល​រឹបអូស​បាន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក ចំនួន​២៧​ថង់​តូច ទម្ងន់​២,៦២​ក្រាម ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​២​ដើម​រួមទាំង​វត្ថុតាង​ពាក់​ព​ន្ធ័​មួយចំនួនទៀត​។​
​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បន្ត​រថា ប្រតិបត្តិការ​នេះ បង្ក្រាប​ឡើង​បន្ទាប់ពី​មាន​បទល្មើស​ជាក់ស្តែង​ពីបទ​រក្សាទុក ដឹកជញ្ជូន ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​ហ្នឹង​កន្លែង​ប្រុង​ចែកចាយ​ទៅកាន់​ខ្សែសង្វាក់​។​
​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​ជំនាញ​រក្សាទុក​និង​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​ប​ញ្ជួ​ន​តាម​និតិ​វិធី​ទៅកាន់​តុលាការ​រីឯ​មុខសញ្ញា​ជា​បណ្តាញ​ពាក់​ព​ន្ធ័​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ប​ន្ដែ​ម​៕

14895693_1783814668523762_1132802830_o14881345_1783814685190427_794564305_o14877680_1783814675190428_1462982537_n14859294_1783814671857095_1863296855_o

​

រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ផ្ញា​រ​ជើង របួស​មនុស្ស​ធ្ងន់​ស្រាល​ជាច្រើន​នាក់​

​ខេត្តកណ្តាល​៖​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅក្នុង​តំបន់​7NG ភូមិ​វិហារ​សួ​គ៍​ជើង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល វេលា​ម៉ោង ១៩​និង​១០​នាទី ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦ ។​
​អ្នក​បានឃើញ​ហេតុការណ៍​បាន​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង ដោយសារតែ​រថយន្ត​ដឹក​កម្មករ​បើក​មិន​គោរព​ច្បាប់​វ៉ា​ជែង​គ្នា ដោយមាន​ការធ្វេសប្រហែស បណ្តាលឱ្យ​ក្រឡាប់​រងរបួស​កម្មក​រ​ចំនួន​១២​នាក់ (​របួសធ្ងន់​២​នាក់ និង​ស្រាល ១០​នាក់​)​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​នាំទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ខ្សាច់កណ្តាល និង​បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ទាំង​១២​នាក់​ផងដែរ​៕

%e1%9f%a2

​

ទ្រង់​ធម្មិកោ ៖ បើ CNRP មិន​កែទម្រង់​ផ្ទៃក្នុង​ខ្ញុំ​នឹង​ចាកចេញ​

​រាជធានី​ភ្នំពេញ​៖​ទ្រង់​ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ បា​នស​សេរ​បង្ហោះ​ក្នុង Facebook របស់​ព្រះអង្គ នៅថ្ងៃនេះ ដោយ​បញ្ជាក់ថា ៖ បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​កែទម្រង់​ផ្ទៃក្នុង​ទេនោះ ព្រះអង្គ​នឹង​ចាក​ចេញពី​បក្សប្រឆាំង​នេះ ។ ព្រះអង្គ​សរសេរថា ឆ្នាំមុន ខ្ញុំ​បានប្រកាសថា ខ្ញុំ​តាំងខ្លួន ជា​អ្នក​ប្រ​ឆាំ ង​ក្នុង​បក្សប្រឆាំង ដើម្បី​ស្វែងរក ការកែទម្រង់​ផ្ទៃក្នុង​បក្ស​។ ថ្ងៃនេះ ខ្ញុំ​សូម​ប្រកាស ជា​ឱឡារិក​ថា ប្រសិនបើ​គ្មាន​ការកែ​ទម្រ​ង​ទេ ខ្ញុំ​ពុំ​អាច​យក​ព្រះកិត្តិនាម និង​ព្រះ​កិត្តិយស​របស់​ព្រះរាជ​វង្ស គ្រប់​អង្គ ដែល​បាន​បូជាជីវិត ដើម្បី​បុព្វហេតុ​ជាតិ យកមក​បំផ្លាញ ក្នុង​ការបំរើ ការ​កុហក​ភូតភរ បោក​បញ្ឆោត​ប្រជាពលរដ្ឋ តទៅទៀត បានឡើយ​។​
​យោងតាម​កាសែត​ក្នុងស្រុក​បាន​ដកស្រង់​បន្ទូល​ទ្រង់​ធម្មិកោ មក​ចុះផ្សាយ​ថា ៖ ទ្រង់​បានស្នើ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ រក​ដំណោះស្រាយ​បញ្ហា​ផ្ទៃក្នុង បក្ស​នៅពេលនេះ ហើយ​ទ្រង់​នឹង​បន្ត​តាមដាន ដំណោះស្រាយ​ពី​បក្ស​។ អ្នក​អង្គ​មានបន្ទូលថា “ បក្ស​គ្មាន​បញ្ហា​រឿង​បែកបាក់ នោះទេ តែ​បក្ស​មាន​បញ្ហា​ផ្ទៃក្នុង ហើយ​ខ្ញុំ​នឹង​ចាំមើល តើ​បក្ស​ដំណោះស្រាយ​យ៉ាងណា ព្រោះ​បក្ស​មាន​ក្រុម​និយម ធ្វើ​ឲ្យ​បក្ស​វា​ខ្សោយ តើ​បក្ស​មាន​កំណែទម្រង់​យ៉ាងណា មុន​ការបោះឆ្នោត​មកដល់​ខាងមុខនេះ​”​។​
​ទាក់ទង​ការរិះគន់​របស់​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​លោក កឹម សុខា ចំពោះ​លោក សម រង្ស៊ី នោះ ទ្រង់​ធម្មិកោ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា កញ្ញា កឹម មនោ​វិទ្យា គ្មាន​បំណង​ចាកចេញ ពី​បក្ស​នោះទេ ហើយ​បក្ស​ក៏​គ្មាន​វិន័យ ដល់​វិទ្យា​ដែរ គ្រាន់តែ​ការរិះគន់​នោះ​ឆ្លុះបញ្ចាំង​ថា មាន​បញ្ហា​ផ្ទៃក្នុង​បក្ស រឿងនេះ​មិនធម្មតា​នោះទេ ហើយ​រឿង​ឯកឧត្តម សម រង្ស៊ី វិល​ចូល​ស្រុក ឬ មិន​ចូល​ស្រុក គឺជា​ការសម្រេចចិត្តរ​បស់​ឯកឧត្តម ។​
​អ្នកតាមដាន​សភាពការណ៍​នយោបាយ បានធ្វើ​ការវិភាគ​ថា ទ្រង់​ធម្មិកោ ជា​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​ម្នាក់ទៀត ដែល​រិះគន់​លោក សម រង្ស៊ី ទោះបីជា​ការរិះគន់​មិន​ចំឈ្មោះ លោក សម រង្ស៊ី ក៏ដោយ ។ ទន្ទឹម​នោះ​ទ្រង់​ធម្មិកោ​ក៏បាន​បង្ហាញ​នូវ​ទិន្នាការ​គាំទ្រ​កូនស្រី​លោក កឹម សុខា ផងដែរ ៕

f03e03dd7740cd16bf12f7ad5f589038

​

ស្រវឹងស្រា​ចុះ​បេះ​កញ្ឆែត​លង់ទឹក​ស្លាប់​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រ​ភ​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ស្ត្រីជន​រងគ្រោះ​លង់ទឹក​ស្លាប់​មានឈ្មោះ​ឃឹម សុឃឿន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ចំនុច​ក្រុមទី​១១ ភូមិ​អង់ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ចុះទៅ​បេះ​កញ្ឆែត​ក្នុង​ស្រះ​ក្បែរ​ផ្ទះ​ក៍​រអិល​ជើង​ឆ្លក់ទឹក​ស្លាប់​តែម្តង​។​
​ប្រភព​ដដែល​បានអោយដឹង​បន្ត​រថា ហេតុការណ៍​ខាងលើ​បង្ករ​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១១.៣០​នាទី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦​។​
​សាកសព​បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​រួចរាល់​ហើយ​បានប្រគល់​ទៅអោយ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14881555_1783568581881704_2063715615_o14895487_1783568585215037_723884162_o14877668_1783568578548371_1932497515_n

​

តុលាការ​បើកសវនាកា​រ​​រឿងលោកស្រី ថាក់ ឡា​នី

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦​នេះ នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោកស្រី ថាក់ ឡា​នី ដែល​បានធ្វើការ​ចោទប្រកាន់​ត្រង់ៗ លើស​ម្តេច ហ៊ុន សែន ក្នុងការ​សម្លាប់ លោក កែម ឡី ។​
​លោកស្រី ថាក់ ឡា​នី ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​សម្រេច​បោះឆ្នោត​ឲ្យ​ដក​អភ័យឯកសិទ្ធិ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ ដើម្បីឱ្យ​តុលាការ​បន្ត​នីតិវិធី​របស់ខ្លួន​ដោយ​គ្មាន​ការរាំងស្ទះ ។ បន្ទាប់មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បញ្ជូន​សំណុំរឿង លោកស្រី ថាក់ ឡា​នី ទៅ​ជំនុំជម្រះ​ដោយ​ចោទប្រកាន់​ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​៕

thaklany855

​

សង្គ្រាមប្រឆាំង​គ្រឿងញៀននៅហ្វីលីពីនកាន់តែ​ក្តៅគគុក​

​ហ្វីលីពីន​៖​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នា​រសៀល​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ធើ​តេ កាន់តែ​ក្តៅ​គគ​កុ គ្រា​ដែល​អភិបាលក្រុង​ម្នាក់ និង​អង្គរក្ស​០៩​នាក់​ទៀត​ត្រូវបាន​កម្លាំង​ប្រឆាំង​គ្រឿងញៀន​បាញ់សម្លាប់​ដោយ​ចោទថា​រត់ពន្ធ​គ្រឿងញៀន​។​
​អ្នកនាំពាក្យ​ប៉ូលិស​តំបន់​និយាយថា លោក Dimaukom និង​កង​អង្គរក្ស របស់លោក​បានធ្វើការ​បាញ់​តបត​ជាមួយនឹង​កងកម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន នៅពេលដែល​រថយន្តរ​បស់ លោក​អភិបាលក្រុង​រូបនេះ ត្រូវបាន​ប៉ូលិស​បញ្ឈប់​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ ដោយសារ​សង្ស័យថា​បាន​លួចលាក់ គ្រឿងញៀន​នៅក្នុង​រថយន្ត​នោះ​។ បន្ទាប់ពី​ការបាញ់​ប្រយុទ្ធ​គ្នា ទើប​បណ្តាល​ឲ្យ​លោក និង​អង្គរក្ស​០៩​នាក់​ទៀត បាត់បង់​ជីវិត​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​
​គួរ​បញ្ជាក់ថា អភិបាលក្រុង Saudi Ampatuan ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស ហ្វីលីពីន លោក Samsudin Dimaukom គឺជា​មន្ត្រីជាន់ខ្ពស់​មួយរូប​ក្នុងចំណោម​មន្ត្រី​ក្នុង​តំបន់​ជាង ១៥០​រូប​ផ្សេងទៀត​ដែលជា មន្ត្រី​រដ្ឋាភិបាល មន្ត្រី​តុលាការ និង​មន្ត្រីប៉ូលិស​ផងដែរ​ត្រូវបាន​រដ្ឋាភិបាល​លោក ឌូ​ធើ​ត រកឃើញថា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​រត់ពន្ធ​គ្រឿងញៀន ក្នុង​តំបន់​ភាគខាងត្បូង​ប្រទេស​៕

duterte-pnp-hiring

​

សន្តិសុខ​ដែល​ត្រូវ​ចៅសង្កាត់​ព្រែកប្រា​វ៉ៃ​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​វៀតណាម​

​រាជធានី​ភ្នំពេញ​៖​តាម​ប្រភពពី​ក្រុមគ្រួសារ​ឲ្យ​ដឹងថា កាលពី​វេលា​ប្រមាណ​ជា​៦ និង​៣០​នាទី​ព្រឹក​នា​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦​នេះ សន្ដិសុខ​បុរី «​ស​ម្ប​តិ្ត មាន​ហេង​» ឈ្មោះ មាស ដី​ដុំ ដែល​ត្រូវ​លោក​ចៅសង្កាត់​ព្រែកប្រា​វ៉ៃ​នោះ ត្រូវបាន បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ មន្ទីរពេទ្យ​ប្រទេស​វៀតណាម ដោយ​ស្ថាន ភាព​ជម្ងឺ​របស់​ជនរងគ្រោះ​ពុំបាន​ធូរស្រាល​នៅឡើយ ។​
​ចំណែក​គ្រូពេទ្យ​ដែល​ព្យាបាល​ជម្ងឺ​ជនរងគ្រោះ បានអោយដឹងថា អ្នក​ជម្ងឺ​មាន​អាការ​ហើម (​ខ្ទាំ​) ក្បាល​ខាងស្ដាំ ដែល​ប៉ះពាល់​ដល់​សរសៃ​ដៃ​ខាងស្ដាំ​កម្រើក​មិន​រួច ដូច្នេះ​ក៏​សម្រេច​បញ្ជូន​ជនរងគ្រោះ​ទៅ ព្យាបាល​នៅ​ប្រទេស​វៀតណាម​បន្តទៀត ។​
​យ៉ាងណាក៏ដោយ ក្រុមគ្រួសារ​អះអាងថា ចំពោះ​ថ្លៃ​ចំណាយ​លើ​ការធ្វើដំណើរ ថ្លៃ​ព្យាបាល និង​ថ្លៃ​ស្នាក់នៅ​គឺ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងស្រុង​ទៅលើ​ការចំណាយ​នេះ ។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​មិន​សប្បាយចិត្ត​គឺ​ជនបង្ក​នៅមាន​សេរីភាព​នៅឡើយ រហូតមកដល់​ពេលនេះ ។​
​ពាក់ព័ន្ធ​ករណីនេះ គេ​បានទទួល​ព័ត៌មាន​ថា ចៅសង្កាត់​ព្រែកប្រា លោក ហួរ ហួត ដែល​បង្ករ​អំពើហិង្សា​នេះ បាន​រត់គេចខ្លួន​បាត់​ហើយ ជាមួយគ្នានេះ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​ផងដែរ​៕

0a4fe8f04486cb6903b63aa3b61294f1_l

​

កាន់តែ​តានតឹង​​! ប៉ា​គី​ស្ថាន និង​ឥណ្ឌា​ឈាន់ដល់​បណ្តេញ​ទូត​ចេញ​

ញូ​ដេលី​៖​យោងតាម​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នា​រសៀល​ថ្ងៃ​សុក្រ ទី​២៨ ខែតុលា ឆ្នាំ​២០១៦​នេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ​នេះ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន បានប្រកាសថា ប្រទេស​ទាំងពីរ និង​ធ្វើការ​បណ្តេញ​មន្ត្រី​ទូត របស់​ភាគី​ទាំងសងខាង​ចេញ​។​
ការប្រកាស​បែបនេះ​ធ្វើ​ឲ្យ​ស្ថានការណ៍​រវាង​សត្រូវ នុយក្លេអ៊ែរ​ទាំងពីរ​រឿង​តំបន់​ជម្លោះ​កា​ស្មៀ​បាននិងកំពុង​កើន​ឡើងជា​បន្តបន្ទាប់​។
​ឥណ្ឌា​បាន​អះអាងថា ខ្លួន​នឹង​បណ្តេញ​មន្ត្រី​ទូត​ប៉ា​គី​ស្ថាន​មួយរូប​ក្នុង​ទីក្រុង​ញូ​ដេលី ដែល​ត្រូវបាន ប៉ូលិស​ឥណ្ឌា​ចាប់ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ពីបទ​សង្ស័យ​ជាប់​មាន​ទាក់ទង​នឹង ការបង្កើត​បណ្តាញចារកម្ម​ដើម្បី​ស៊ើប​យក​ព័ត៌មាន​និង​ឯកសារ​សម្ងាត់​ផ្សេងៗ​អំពី​ប្រតិបត្តិការ​សន្តិសុខ​រប​ស់​ប្រទេស​ឥណ្ឌា​នៅតាម​ព្រំដែន​។ ចំណែក​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​បានប្រកាសថា មន្ត្រី​ទូត​ឥណ្ឌា​មួយរូប​មិនត្រូវ​បានទទួល​ឲ្យ​ស្នាក់នៅ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​ទៀតឡើយ ហើយ​មន្ត្រី​រូបនេះ​មាន​ពេល​៤៨​ម៉ោង ដើម្បី​រៀបចំ​សម្ភារៈ​ចាកចេញ​ពី​ប្រទេស​នេះ​ដោយ​សន្តិវិធី​។​
​គួរ​បញ្ជាក់ថា ភាព​តានតឹង​នេះ​កើតឡើង​បន្ទាប់ពី​ទាហាន​ឥណ្ឌា​១៩​នាក់​ត្រូវបាន​សម្លាប់​ដោយ​ជន​សកម្មប្រយុទ្ធ ដែល​ទីក្រុង​ញូ​ដេលី​ចោទថា​មកពី​ប៉ា​គី​ស្ថាន កាលពី​ខែកញ្ញា​កន្លងទៅ​៕

pak-high-commission_660_080813035356

​

Barcelona នឹងចំណាយប្រាក់​ដើម្បី​បង្កើត Messi ជំនាន់​ថ្មី​

​បាល់ទាត់​៖​នាយក​បច្ចេកទេស​រប​ស់​ក្រុម​អ្នកមាន​បុណ្យ Barcelona លោក Albert Soler និយាយថា ក្រុម​គ្រោង​បង្កើន​ទឹកប្រាក់​ដែល​ធ្លាប់​ចំណាយ​១,១​លាន​ផោន​ក្នុង​មួយឆ្នាំ​ទៅលើ​ថ្នាល​បណ្តុះ​កីឡាករ​នឹងត្រូវ​បង្កើន​ទ្វេដង​រហូតដល់​២,៦​លាន​ផោន ក្នុង​គោលបំណង​ស្វែងរក​កីឡាករ Lionel Messi និង Andres Iniesta ជំនាន់​ថ្មី​។​
​ថ្នាក់​បណ្តុះបណ្តាល​កីឡាករ La Masia របស់​ក្លឹប Barcelona នេះ​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ស្វែងរក​ជោគជ័យ​សម្រាប់​ក្លឹប​ជាង​មួយ​ទសវត្សរ៍​មកហើយ​។ ដោយ Barccelona មើលឃើញ​ពី​ការធ្លាក់ចុះ​នៃ​កីឡាករ​មាន​ទេពកោសល្យ​នៅក្នុង​ស្រុក​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ ។​
​លោកនាយក​បច្ចេកទេស​របស់​ក្រុម​បានបញ្ជាក់​ប្រាប់ថា “​នេះ​គឺជា​អ្វីដែល​អ្នក​មិនដែល​ឃើញ​នៅក្នុង​ក្រុម​ធំៗ ដូចជា Chelsea, Man Utd, PSG ឬ Real Madrid ជាដើម​នោះ​”​។ គោលបំណង​គឺ​ចង់​បង្កើន​កម្រិត​កីឡាករ​អាជីព​និង​ដើម្បី​ជួយ​កីឡាករ​វ័យក្មេង​របស់​ក្រុម​៕

maxresdefault1

​

លួច​រថយន្ត​ពី​ភ្នំពេញ​ទៅ​ជាប់អន្ទាក់​សមត្ថកិច្ច​ស្រុក​ចំការលើ​

​ខេត្តកំពង់ចាម​៖​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ចំការលើ​កាលពី​វេលា​ម៉ោង​៥ និង​២៥​នាទី​ព្រឹក ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​នៅលើ​កំណាត់​ផ្លូវ​លេខ​៧១ ស្ថិតក្នុង​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ពាក់ព័ន្ធ​លួច​រថយន្ត​ពី​ភ្នំពេញ​។​
​តាម​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា ដោយមាន​ការសហការ ជាមួយ​ម្ចាស់​រថយន្ត​ទើប​សមត្ថកិច្ច ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​បានធ្វើ​ការដកហូត វត្ថុតាង​រថយន្ត​មកវិញ​ផងដែរ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា កាលពី​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ឃុំ​បែក​ចាន​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល បុរស​ជា​ម្ចាស់​រថយន្ត​ស្រវឹង ដោយ​បើករថយន្ត​ទៅមុខ​មិន​រួច ក៏​ត្រូវបាន​ជនសង្ស័យ ជិះ​ម៉ូតូ​១​គ្រឿង​មក​សួរនាំ ហើយ​ម្ចាស់​រថយន្ត ក៏បាន​ពឹងពាក់​ឲ្យ​ជនសង្ស័យ ជូនទៅ​ហាង ម៉ាស្សា​១​មួយកន្លែង ដើម្បី​រក​សេវា​កោស​ជប់ ។ ក្រោយពី​ទៅដល់​ហាង​ម៉ាស្សា ជនសង្ស័យ​ក៏បាន​សុំ​បើករថយន្ត ទៅ​ទិញ​ភេសជ្ជៈ​មួយ​ភ្លែត ហើយក៏​ទៅ​បាត់​រហូត​តែម្ដង ក្រោយពី​ដឹងថា រថយន្ត​ត្រូវបាន​គេ​លួច​យកទៅ​បាត់​ម្ចាស់​រថយន្ត ក៏​ទូរស័ព្ទ​ទៅប្តឹង​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​អន្តរា​គម៍​តាមរក គ្រា​ដែល​ដឹងថា​ជនសង្ស័យ ជិះ​ឆ្ពោះ​មកកាន់​ខេត្តកំពង់ចាម ។​
​សមត្ថកិច្ច​បាន​តាម​ប្រមាញ់ ឃាត់​រថយន្ដ​នោះមក​វិញ ។ រថយន្ត​ដែល​ត្រូវ​ចោរលួច​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ មាន​ស្លាក​លេខ​ភ្នំពេញ 2AI-7843 និង​ឃាត់ខ្លួន មនុស្ស​២​នាក់ ១-​ឈ្មោះ​ទ្រី រិត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​នៅ រាជធានី​ភ្នំពេញ និង​នារី​ម្នាក់​ឈ្មោះ អ៊ុ​ល សុ​វណ្ណា​រី អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ៕

1a85960b0a63feff254357c08cd809f9that-0278

​

ជនសង្ស័យ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​រួម​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៥ និង​០០​នាទី ថ្ងៃទី​២៧ ខែតុលា​ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ភូមិ​អូរ ឃុំ សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​បានអោយដឹង​ថា ក្នុង​កិច្ចប្រតិប្បត្តិការ​ខាងលើ​លទ្ធផល​ជាក់ស្តែង​កម្លាំង​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ យ៉ាន់ នឿន​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​
ក្នុងនោះដែរ​ជា​លទ្ធផល​សមត្ថកិច្ច​រិ​ប​អូស​វត្ថុតាង​បានរួម​មាន​៖​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY)​ចំនួន​៥​គ្រាប់​, កាំភ្លើង​កែឆ្នៃ​បាញ់​គ្រាប់កង់​ចំនួន​១​ដើម​, ដែកឆាប​១, កាំបិត​ស្នៀត​ចំនួន​២, ដាវ​សា​ម៉ុ​យ​រ៉ៃ​ចំនួន​១ និង​សម្ភារៈ​សំរាប់​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូ​បាន​សមត្ថកិច្ច​ស្រុក​សំពៅ​លូន​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

14876206_1783370905234805_1330312223_o14886330_1783370908568138_1471134870_n14886101_1783370915234804_1405776328_n
​