All posts by មេគង្គ ប៉ុស្តិ៍

បើក​ម៉ូតូ​ជែង​មិន​ផុត​ដួល​ខ្ទាតចូល​ក្រោម​រថយន្ត​

​ខេត្ត​ប​ន្ទា​យ​មានជ័យ​៖​បុរស​ម្នាក់​ត្រូវ​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈពេល​ជិះ​ម៉ូតូ​ឡើង​ជែង​រថយន្ត​មិន​ផុត​ធ្វើ​ឲ្យ​ម៉ូតូ​ដួល​ចូល​រថយន្ត​សណ្តោង ដែល​ហេតុការណ៍​កើតឡើង​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ខាងលិច​ស្ពាន​សាលា​ក្រៅ​ប្រហែល​១៣០​ម៉ែត្រ​ស្ថិត ក្នុងភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
​លោក​វរសេនីយ៍ត្រី ភឿ​ក ព្រហ្ម​មេបញ្ជាការ​ស្តីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​នោះ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ទ្រី​ម C125 ពណ៌​ខ្មៅ​ស៊េរី​២០១៣ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​1H ៩២២៥ បើក​ដោយ​ឈ្មោះ កែ តឿ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លៀន​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ធ្វើការ​ឡើង​ជែង​និង​រថយន្ត​បើក​ពីមុន​ដោយសារតែ​ម៉ូតូ​បើក​លឿន​ពេក​ក៏​វ៉ា​ក់​នឹង​រថយន្ត​បើក​ពីមុខ​ក្នុងទិសដៅ​បើក​ច្រាសទិស​គ្នា​ក៏​ដួល​ចូល​រថយន្ត​ម៉ាក​Fuso​សណ្តោង ពណ៌​បៃតង​ពាក់​ស្លាក​លេខ ភ្នំពេញ​3B ១៩៦២​បណ្តាល​ឲ្យ​ស្លាម​ភ្លាម​មួយ​រំពេច​។​
​លោក ភឿ​ក ព្រហ្ម បានបញ្ជាក់​ទៀតថា​ក្រោយពី​កើតហេតុ​រួច​អ្នកបើករថយន្ត​ដែល​បុក​មនុស្ស​ស្លាប់​នោះ​ចុះ​រត់​គេចខ្លួនបាត់​។ សព​ត្រូវបាន​ស​មិ​ត្ថ​កិច្ច​ទូរស័ព្ទ​ស្វែងរក​សាច់ញាតិ​យកទៅ​ធ្វើតាម​ប្រពៃណី​នៅផ្ទះ​សព​តែម្តង​រីឯ​រថយន្ត និង​ម៉ូតូ​ស​មិ​ត្ថ​កិច្ច​យកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​៕

unnamed-143

​unnamed-153

ល្បែងភ្នាល់​ចាក់បាល់ និង​ហ្គេម​អិន​ធឺ​ណេ​ត​នៅតែ​រីក​ដូច​ផ្សឹ​ត​សមត្ថកិច្ច​មិនមាន​ចំណាត់ការ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ពលរដ្ឋ​ថា ល្បែងស៊ីសង​ភ្នាល់​ចាក់បាល់​និង​ហ្គេម​អិន​ធឺ​ណេ​ត​ជាច្រើន​កន្លែង​នៅ​ក្រុង​បាត់ដំបង​កំពុង​បាន​ពង្វក់​ក្មេង​សិស្សសាលា​និង​យុវវ័យ​អោយ​ញៀន​ភ្លេច​បាយ​ភ្លេច​ទឹក​គេច​មិន​ចូល​សាលា​ហើយ​ខាង​អាជ្ញាធរ​នៅ​មិនទាន់មាន​ចំណាត់ការ​។​
យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុង​បាត់ដំបង​បានអោយដឹងថា​៖​ល្បែងស៊ីសង​ភ្នាល់​ចាក់បាល់​តាម​អិន​ធឺ​ណេ​ត​ជាច្រើន​កន្លែង​ពិសេស​ល្បែង​ហ្គេម​ដែល​នៅ​ចំណុច​ខាងលិច​សាលា​ព្រះមុន្នីវង្ស​ស្ថិតក្នុង​ភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​តែម្តង​ដែល​កំពុង​ពេញនិយម​និង​បាន​ពង្វក់​ក្មេង​សិស្សសាលា​និង យុវវ័យ​អោយ​ញៀន​ភ្លេច​បាយ​ភ្លេច​ទឹក និង​គេច​មិន​ចូល​សាលា​ថែមទាំង​ចេះ​លួច​លុយ​ឪពុកម្តាយ​ផងដែរ​។​
ប្រភព​បន្តថា​៖​ទីតាំង​ទាំងអស់នោះ​រយះពេល​កន្លងមក​ត្រូវបាន​សមត្ថកិច្ច​ចុះមក​នែ​នាំ​និង​ធ្វើ​កិច្ចសន្យា​បិទ​ម្តង​រួចមកហើយ​ក្រោយមក​មានការ​ត្រូវ​រូ​វ​គ្នា​បន្ត​បើក​លេង​យ៉ាង​គគ្រឹក​គ​គ្រែង​២៤​ម៉ោង​លើ​២៤​ម៉ោង​ដដែល​។​
ប្រភព​បន្តទៀតថា​៖​ការដែល​មិន​អើពើ​ពី​សំណាក់​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ចាក់បាល់​និង​ល្បែង​អ៊ិន​ធឺ​ណេ​តប​ង្វ​ក់​ក្មេង​សិស្ស​និង​យុវវ័យ​ទាំងនេះហើយ​ដែល​ធ្វើអោយ​ពលរដ្ឋ​ជាច្រើន​ក្នុង​ខេត្តបាត់ដំបង​មានការ​ភ័យខ្លាច​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ​និង​កើតមាន​ករណី​ចោរលួច ចោរឆក់ និង​កាច់​សោរ​យក​ម៉ូតូ​ស្ទើរតែ​រាល់ថ្ងៃ​ផងដែរ​នៅតាម​មូលដ្ឋាន​របស់​ពួកគាត់​។ ពាក់ព័ន្ធ​ទៅ​និង​ល្បែង​ហ្គេម​អិន​ធឺ​ណេ​តប​ង្វ​ក់​ក្មេង​សិស្សសាលា​ខាងលើនេះ​លោក​ប៉ាង ហៀ​ង​អធិការ​ក្រុង​បាត់ដំបង​ខាង​មេគង្គ​ប៉ិ​ស្តិ៍​មិនអាច​ធ្វើការ​ទំនាក់ទំនង​បានទេ​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៦​នេះ​ដោយសារ​ទូរស័ព្ទ​ក្រៅ​តំបន់​សេ​វ៉ា​។​
ចំណែក​លោក ជេ​ត វណ្ណ​នី ស្នងការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​កណ្តាល​យុត្តិធម៌​បាន​ប្រាប់​សារពត៌មាន​យើង​នៅ​ព្រឹក​មិញ​នេះ​ថា​៖​លោក​និង​មាន​ចំណាត់​ជា​បណ្តើរៗ​ទៅតាម​ការចង្អុលបង្ហាញ​ពី​លោកស្នងការ​និង​ឆ្លង​យោ​យល់​ពី​លោក​ព្រះរាជអាជ្ញា​ផងដែរ​៕

14877704_1784877185084177_744152987_n14895708_1784877265084169_1137405634_o14922998_1784877261750836_1566617921_o
​

កូរ៉េខាងជើង​ចោទ​លោក បាន គី​មូ​ន លម្អៀង​ទៅអាមេរិក​

ព្យុងយ៉ាង​៖​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បានប្រកាស​ថ្កោលទោស​ដោយ​ចោទប្រកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន គឺជា​មនុស្ស​លំអៀង​ដែល​តែងតែ​កាន់ជើង សហរដ្ឋអាមេរិក និង​ក្រុម​អភិរក្សនិយម​មួយចំនួនទៀត​។ នេះ​បើ​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​កូរ៉េខាងជើង​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​
​គេហទំព័រ​កូរ៉េខាងជើង dprktoday.com បាន​បន្តថា លោក បាន គី​មូ​ន បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការ​សើច ចំអក និង​ថ្កោលទោស​ដោយសារតែ​លោក បាន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អនុម័ត​ជាបន្ទាន់​លើ​ដំណោះស្រាយ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង ចំពោះ​ការបាញ់​សាកល្បង អាវុធ​នុយក្លេអ៊ែ​ជា​លើក​ទី​០៥​កាលពី​ខែកញ្ញា​កន្លងទៅនេះ​។​
​គេហទំព័រ​ដដែលបាន​បញ្ជាក់ថា លោក បាន គី​មូ​ន​កំពុង​ប្រឹងប្រែង​ដើម្បី ទទួលបាន​ការគាំទ្រ​ពី​ក្រុម​អភិរក្សនិយម នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឈាន​មកដល់ តាមរយៈ​ការប្រើ​ពាក្យពេចន៍​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង តាម​បង្គាប់​របស់​សហរដ្ឋអាមេរិក​។​
​គួរ​បញ្ជាក់ថា លោក បាន គី​មូ​ន ត្រូវបាន​គេ​រំពឹងថា​នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ខែធ្នូ ឆ្នាំ​២០១៧ បើទោះជា​លោក​មិនទាន់​អះអាង​ពី​គោលបំណង​របស់លោក​ក៏ដោយ បន្ទាប់ពី​លោក​ផុត​អាណត្តិ​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​ខែមករា ខាងមុខនេះ​៕

ban-ki-moon-kim-jo_2524989c

​

រឿងអាស្រូវ​អ៊ីមែល​ដែល​ធ្វើ​ឲ្យ​លោកស្រី គ្លី​ន​តុ​ន ស្រុតចុះ​ប្រជាប្រិយ​ភាពខ្លាំង

​វ៉ាស៊ីនតោន​៖​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​អាមេរិក FBI បានឱ្យដឹងថា ខ្លួន​ទទួលបាន​ដីកាឆែកឆេរ និង​បាន​រកឃើញ​សារ​អេឡិចត្រូនិក ឬ​Email ចំនួន ៦៥០,០០០​សារ​នៅលើ​កំ​ព្យូ​ទ័​រ​យួរដៃ​របស់ អតីត​សមាជិកសភា​លោក Anthony Weiner ដែល​គេ​ជឿជាក់​អាចមាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ប្រើប្រាស់ Email ឯកជន​របស់​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន នៅ​អំឡុងពេល​កាន់ដំណែង​ជា​រដ្ឋមន្ត្រីការបរទេស​។​
​យោងតាម New York Times អ៊ីមែល​ចំនួន ៦៥០,០០០ នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ក្របខណ្ឌ​នៃ ការស៊ើបអង្កេត​ជុំវិញ​ករណី លោក Anthony Weiner បាន​ផ្ញើ​សារ SMS មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយនឹង ក្មេងស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ ហើយ​នេះ​ក៏​ជា​មូលហេតុ​នៃ​ការ​លែងលះ​រវាង​លោក និង​លោកស្រី Huma Abedin ដែលជា​ជំនួយការ​ដ៏​ជិតស្និត​ម្នាក់​របស់លោក​ស្រី គ្លី​តុ​ន ខណៈ​ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​ត្រូវការ​ដីកា​មួយ ផ្សេងទៀត​ដើម្បី​បន្ត​ការស៊ើបអង្កេត​លើ​ការ​ឆ្លើយឆ្លង​គ្នា​តាមរយៈ Email រវាង​អ្នក​ទាំងពីរ​នាក់​នេះ​សំដៅ កំណត់ថា​តើ​វា​មាន​ជាប់​ទាក់ទិន​នឹង​រឿងអាស្រូវ Email ឯកជន ឬ​ការរំលោភ​លើ​ព័ត៌មាន​សម្ងាត់​ពី​សំណាក់ លោកស្រី គ្លី​ន​តុ​ន ឬក៏​យ៉ាងណា​។​
​យោងតាម​ការស្ទង់មតិ​របស់ New York Times ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ បាន​បង្ហាញថា លោក ដូ​ណា​ល់ ត្រាំ បានទទួល​សម្លេងគាំទ្រ ៤៦% ទល់នឹង​៤២% របស់ លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន នៅ​បន្ទាប់ពី​រឿងអាស្រូវ Email ត្រូវបាន FBI ផ្ដើម​ស៊ើបអង្កេត​សារជាថ្មី​៕

hil1

​

Bale បន្ត​កុងត្រា​​រយៈពេល៦ឆ្នាំទៀតជាមួយ Real Madrid

​បាល់ទាត់​៖Gareth Bale ខ្សែបម្រើ​ឆ្នើម​ក្រុម Real Madrid បាន​បន្ត​កុងត្រា​៦​ឆ្នាំ​ទៀត​ជាមួយ​ក្រុម​ស្ដេច​ស រហូតដល់​ឆ្នាំ​២០២២ និង​ទទួលបាន​ថ្លៃឈ្នួល​ច្រើនជាង​មុន​។ នេះ​បើ​យោងតាម​សារព័ត៌មាន Daily mail ។​
​កុងត្រា​ថ្មី​នេះ​មានន័យថា Super Star ជម្រើសជាតិ​វែ​ល​រូបនេះ នឹង​លេង​នៅ​ក្លិប​យក្ស​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ​រហូតដល់​អាយុ​៣៣​ឆ្នាំ និង​ទទួលបាន​ថ្លៃឈ្នួល ៣៤៦០០០​ផោន​ក្នុង​១​សប្ដាហ៍ ឬ​១៨​លាន​ផោន​ក្នុង​១​ឆ្នាំ ដែលជា​ថ្លៃឈ្នួល​ថ្លៃ​បំផុត​លំដាប់​ទី​២ បន្ទាប់ពី CR7 ១៩​លាន​ផោន​ក្នុង​១​ឆ្នាំ​។​
គួរ​បញ្ជាក់ថា Bale ផ្ទេរ​ពី​ក្លឹប Tottenham Hotspur ទៅ Real កាល​ឆ្នាំ​២០១៣ តម្លៃ​៨៥​លាន​ផោន និង​បង្ហាញខ្លួន​១៣៥​ប្រកួត ស៊ុត​៦២​គ្រាប់ Assists ៤៨​ដង ជួយ​ឲ្យ​ក្រុម​ស្ដេច​ស លើក​ពាន UEFA Champions League ២​ដង (២០១៤, ២០១៦), Copa del Rey (២០១៤), UEFA Supercup (២០១៤) និង FIFA Club World Cup (២០១៥) ផងដែរ​៕

1284

​

ពលរដ្ឋ​ខ្មែរ ៦,៦៣៦,៨៥៥​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៦,៦៣៦,៨៥៥​នាក់ ស្មើ​ជាង​៦៨.៦៧​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ ការបោះឆ្នោត គ​.​ជ​.​ប​៕

fn-2016-10-31-09-44-55-0

​

សម្រេចឃុំខ្លួន​យុវជន​ដែល​បង្ហោះ​វីដេអូ​ប្រមាថ​អាយុជីវិត​នាយករដ្ឋមន្រ្តី

រាជធានី​ភ្នំពេញ​៖​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​យុវជន​ម្នាក់​ដែល​បាន​បង្ហោះ​វីដេអូ​តាម Facebook ប្រមាថ​អាយុជីវិត​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​ចោទប្រកាន់​២​បទល្មើស ដែល​ការសម្រេច​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​
​យុវជន​នេះ​មានឈ្មោះ សាម ភាព អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​បឹង​ជ័រ ឃុំ​ព្រៃទទឹង ស្រុក ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។ រូបគេ​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ចំនួន​ពីបទ​ល្មើស ក្នុងនោះ​មាន «​គំរាមកំហែង​ថា​នឹង​សម្លាប់ និង ញុះញង់ ឲ្យ​មានការ​រើសអើង​តាម​មាត្រា​២៣៣ និង មាត្រា​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ​។​
​គួររម្លឹកថា ជនសង្ស័យ​រូបនេះ ត្រូវបាន​នគរបាល​ខេត្តព្រៃវែង​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​របស់​យុវជន​នេះ​តែម្ដង រួច​បញ្ជូន​ទៅកាន់​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​២៧ ខែតុលា តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ​៕

fn-2016-10-29-15-28-29-0

​

ស្រវឹង​បើក​ម៉ូតូ​បុក​បង្គោល​ភ្លើង​ដួល​បោក​ក្បាល​នឹង​ចិញ្ចើម​ផ្លូវស្លាប់​

​រាជធានី​ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់ពី​ជិះ​ម៉ូតូ​ទៅបុក​បង្គោល​ភ្លើង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​១០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ទល់មុខ​សកលវិទ្យា​ល័យ IIC សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ឈ្មោះ តែ គាង​ហេង អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​មាន សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​ជិះ​ម៉ូតូ​ម៉ាក MSX ពាក់​ស្លាក​លេខ ភ្នំពេញ 1FQ-6690 ក្នុងស្ថានភាព​ស្រវឹង ហើយ​បើក​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ពេល​ដល់​ចំនុចកើតហេតុ​ម៉ូតូ​ក៏បាន​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង ហើយ​ជ្រុល​ទៅបុក របង​សកល​វិទ្យាល័យ​IIC ពេញទំហឹង បណ្តាល​ឲ្យ​បោក​ក្បាល​នឹង​ចិញ្ចើម​ផ្លូវស្លាប់​ភ្លាមៗ​តែម្តង​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ពិនិត្យ​វាស់វែង​នៅ​កន្លែង​កេ​ី​ត​ហេតុ ហើយ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

l3-8l2-9

​

ព្រឹក​នេះ​ ព្រឹទ្ធសភា​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៦

​រាជធានី​ភ្នំពេញ​៖​នៅ​ម៉ោង​ប្រមាណ​៨ និង​០០​ព្រឹក ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦​នេះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា និង​ឱ្យយោបល់ ទៅលើ​របៀបវារៈ​ចំនួន​៦​។
​កិច្ចប្រជុំ​នេះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់ ជា​។ ក្នុងនោះ របៀបវារៈ​មាន​ដូចខាងក្រោម​៖
១- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៨​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៩ ព្រឹទ្ធសភា នីតិកាល​ទី​៣
២- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា សុំ​ដាក់ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​៧ ស្តីពី ប្រព័ន្ធ​ឆ្លងកាត់​គយ​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី កិច្ច​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់​ទំនិញ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៩ ព្រឹទ្ធសភា នីតិកាល​ទី​៣
៣- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា សុំ​ដាក់ លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ ដើម្បី​អនុវត្ត​កញ្ចប់​ទី​៦ នៃ​ការប្តេជ្ញា​បើកចំហ​សេវា​ហិរញ្ញវត្ថុ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី សេវា ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៩ ព្រឹទ្ធសភា នីតិកាល​ទី​៣
៤- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា សុំ​ដាក់ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី ការបង្កើត​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​៣ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៩ ព្រឹទ្ធសភា នីតិកាល​ទី​៣
៥- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា សុំ​ដាក់ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖
១- កិច្ចព្រមព្រៀង ស្តីពី ការបង្កើត និង​ការអនុវត្ត​បញ្ជរ​តែមួយ​អាស៊ាន​
២- ពិធីសារ ស្តីពី ការបង្កើត និង​ការអនុវត្ត​បញ្ជរ​តែមួយ​អាស៊ាន​
៣- ពិធីសារ ស្តីពី ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​អនុវត្ត​បញ្ជរ​តែមួយ​អាស៊ាន ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៩ ព្រឹទ្ធសភា នីតិកាល​ទី​៣​។​
​និង ៦- កំណត់​របៀបវារៈ និង​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​លើក​ទី​៩ ព្រឹទ្ធសភា នីតិកាល​ទី​៣៕

fn-2016-10-31-07-45-53-0fn-2016-10-31-07-45-54-1

​

សមត្ថកិច្ច​បំបែកសំបុកចោរ​លួច​គោក្របី​មួយកន្លែង​នៅ​ខេត្តរតនគិរី​

​ខេត្តរតនគិរី​៖​ផ្ទះ​នគរបាល ធ្វើ​អាជិ​វក​ម្ម លួច​គោ ក្របី យកមក​កាប់​លក់ មួយកន្លែង ស្ថិតក្នុង​ភូមិ​អូ​រក​ន្សែ សង្កាត់​បឹង​ក​ន្សែ ក្រុង​បាន​លុង ខេត្តរតនគិរី ត្រូវ​អធិការនគរបាល​ស្រុក​អូរ​ជុំ សហការ​ជាមួយ​អធិការនគរបាល​ក្រុង​បាន​លុង និង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា ខេត្តរតនគិរី ចុះ​ឡោមព័ទ្ធ​ឆែកឆេរ ឃើញ​ភស្ដុតាង ក្របី​១​ក្បាល និង​សាច់គោ ក្របី​ស្រស់ ព្រមទាំង​ភស្ដុតាង​ជាច្រើន​ទៀត នៅវេលា​ម៉ោង​៩ និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣០​ខែតុលា ឆ្នាំ​២០១៦​។​
​ ​ក្នុងករណីនេះ​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ ចំនួន​៣​នាក់ ១.​ឈ្មោះ ហ៊ឹម សះ ភេទ​ស្រី អាយុ​៥១​ឆ្នាំ​ជនជាតិ​ចាម ជ​ម្ចាស់ផ្ទះ មាន​ប្ដី​ជា​មន្ត្រី​នគ​បាល​ពាក់​ស័​ក្ខ​៣ ឈ្មោះ ឯក សុផាត នៅ​ការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ទើប​ផ្លាស់​មកពី​ខេត្តក្រចេះ​ជិត​១​ឆ្នាំ ២.​ឈ្មោះ លី សុខ​គ្រី ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចាម ៣.​ឈ្មោះ ផាត ដា​វីត ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ចាម ពី​ផ្ទះ​ដែល​ប្រព្រឹត្តល្មើស​ខាងលើ ព្រម​រឹបអូស​ភស្ដុតាង បាន​ក្របី​រស់ ១​ក្បាល សាច់គោ ក្របី ស្បែក ស្នែង និង​ខ្សែ​ចង​គោក្របី ជាច្រើន ដែល​បញ្ជាក់ថា សត្វ​គោ ក្របី ដែល​ជនល្មើស លួច​យកមក​កាប់​នោះ មាន​ចំនួន​រហូតដល់​រាប់សិប​ក្បាល​មកហើយ​។​
​ ​លោក​អនុសេនីយ៍ឯក នួន ម៉ុ​ល អធិការរង​ស្រុក​អូរ​ជុំ ទទួលបន្ទុក​ផ្នែក​យុត្តិធម៌ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​ថា ក្រោយពី​បានទទួល​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ឈ្មោះ ក្រ​ទុ ពឿ​ង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​គ្រឹ​ង នៅ​ភូមិ​ធួ​យ​ទំ ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ ខេត្តរតនគិរី មក​ថា នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ គាត់​បាន​បាត់​ក្របី​ចំនួន​៤​ក្បាល ត្រូវ​ចោរលួច ខណៈនោះ​លោក​ក៏បាន​ដឹកនាំ​កម្លាំង​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចា​អ៊ុង ចុះ​ស្រាវជ្រាវ តាម​ដានជើង​ក្របី រហូតមក​ដល់ផ្ទះ​ជនសង្ស័យ ទើប​រាយការណ៍​មក​លោកស្នងការ​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦ លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង ដឹកនាំ​កម្លាំង សមត្ថកិច្ច​ចុះ​ព័ទ្ធ​ឆែកឆេរ ផ្ទះ​សង្ស័យ​នោះ​តែម្ដង​។​
​ ​បន្ទាប់ពី​រឹបអូស​វត្ថុតាង​យកមក​ស្នងការ លោក​ព្រះរាជអាជ្ញា បាន​សម្របសម្រួល អោយ​សមត្ថកិច្ច ធ្វើ​កំណត់ហេតុ ប្រគល់​ក្របី​រស់ ១​ក្បាល​ជូន​ម្ចាស់​វិញ ព្រម​សាច់​ក្របី​កាប់​រួច ២​ក្បាល និង​សាច់គោ​កាប់​រួច​៣​ក្បាល ជូន​ម្ចាស់​គេ​វិញ ក្នុងនោះ​សាច់គោ ៣​ក្បាល ជា​របស់​លោកស្រី ខឿ​ង ខឿ អភិបាលស្រុក​អូរ​ជុំ​ដែល​ទើប​និង​បាត់ កាលពី​ថ្ងៃទី​២៨ ថ្មីៗ នេះ​ផងដែរ​។​
​ ​ករណី​បង្ក្រាប​ផ្ទះ​មេចោរ​លួច​គោ ក្របី មក​កាប់​យកសា​ច់លក់​ខាងលើនេះ ត្រូវ​មជ្ឈដ្ឋាន ប្រជាពលរដ្ឋ សាទរ យ៉ាងខ្លាំង ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​ខ្លះ បានលើកឡើង​ដែរ​ថា ផ្ទះ​កាប់​សាច់គោ ក្របី នេះ​មិនមែន​ទើបតែ​លួច​កាប់​នោះទេ បើតាម​ពិនិត្យ​ភស្ដុតាង ដូចជា​ស្បែក ខ្សែ​ចង​គោ ក្របី មាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ប្រជាពលរដ្ឋ​ក៏មាន ករណី​បាត់គោ​បាត់​ក្របី ជាច្រើន​ករណី​មកហើយ​ដែរ ហេតុអ្វី ការលក់​សាច់គោ​ក្របី ដឹក​ចេញពីផ្ទះ​នេះ មិនមាន​ការត្រួតពិនិត្យ ឬក៏​មានការ​សង្ស័យ​ពី​អ្នកជិតខាង និង​សមត្ថកិច្ច ? ។ ម្យ៉ាងវិញទៀត​ម្ចាស់ផ្ទះ​ជា​មន្ត្រី​នគ​បាល​មានបុណ្យ​ស័ក្តិ​ទៀត​៕

unnamedunnamedunnamed-4

​

បុរស​វ័យ​២២​ឆ្នាំ​បានធ្វើ​អត្តឃាត​សម្លាប់ខ្លួន​ដោយ​ចងក

ដោយ​៖​ប៉ែន សុផល​
បាត់ដំបង៖ក្នុងស្រុក​ប​វេ​ល​នៅវេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​២៩ តុលា ២០១៦​មាន​ករណី​ធ្វើអត្តឃាត​ដោយ​ចង​-​ក នៅ​នឹង​ក្រ​ម៉ា​នៅលើផ្ទះ​របស់​ជនរងគ្រោះ​ស្ថិតក្នុង​ក្រុមទី​២​ភូមិ​តា​ម៉ា​ត ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។​
​ជ​នង​រងគ្រោះ​ឈ្មោះ​វឿន សិទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ចំណុច​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​
​ដោយ​តូចចិត្ត​និង​ខ្លួន​ពិការភ្នែក​ទាំងពីរ​គិតថា​ជា​មនុស្ស​ទាំងពួង​មានការ​រើស់អើង ព្រមទាំង​ខ្វះ​ការមើល​ពី​ក្រុមគ្រួសា​ដែលមាន​ជីវភាព​ក្រីក្រ​ផង​នោះ​ទើប​ក្មេង​វ័យ​២២​ឆ្នាំ​គិត​ខ្លី​សម្រេចចិត្ត​ខ្លី​យ៉ាង​ដូច្នេះ ។​
​បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មក​ស​ម​ត្ថ​កិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ​បាន​ឲ្យ​ថា បុរស​ខាងលើ​ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ចង​-​ក​សម្លាប់​
​ខ្លួន​ពិតប្រាកដ​មែន សមត្ថកិច្ច​បានរៀបចំ​សំណំ​ឯកសា​ទៅតាម​ផ្លូវច្បាប់​រីឯ​សាកសព​ត្រូវ​សាច់ញាតិ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

14886214_1784490931789469_318127839_n

​

ឃាត់ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅកាន់​តុលាការ​ពីបទ​រំលោភ​សេពសន្ថវៈ​

​ដោយ​៖​ប៉ែន សុផល
​ខេត្តបាត់ដំបង​៖​លោក​ស៊ុន សុវណ្ណ អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បានអោយដឹងថា បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ លោក​បាន​ចាត់​កម្លាំង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មេការ​ឡឥដ្ឋ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​មាន​វិធាន​ការបន្ត​។​
​ជនសង្ស័យ​មានឈ្មោះ​អ៊ុក ជា​មេការ​ឡឥដ្ឋ​១​កន្លែង​ឋិត​នៅក្នុង​ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង រីឯ​ជនរងគ្រោះ​មានឈ្មោះ ជ​.​ភ អាយុប្រមាណ​៣០​ឆ្នាំ របរ​កម្មករ​ឡឥដ្ឋ​រស់នៅក្នុង​ទីតាំង​កើតហេតុ​ខាងលើ​។​
​ប្តី​ជនរងគ្រោះ​លោក ប៉ិច ពៅ អាយុ​៣៩​ឆ្នាំ​បាន​បញ្ជាក់ថា ជនសង្ស័យ​បាន​ឆ្លៀតឱកាស​បង្ខំ​ចាប់រំលោភ​បានសម្រេច​លើ​ប្រពន្ធ​របស់ខ្លួន​នៅពេលដែល​លោក​ចេញទៅ​ធ្វើការ ដោយ​លើក​ទី​១ ជនសង្ស័យ​បាន​ប្រើ​ខ្លួន​ជា​ប្តី​ទៅ​ដឹក​ឥដ្ឋ​អោយ​ភ្ញៀវ​នៅ​ម៉ោង​ប្រមាណ​៩ និង​០០​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​និង​បង្ខំ​រំលោភ​លើក​ទី​២ ជនសង្ស័យ​បាន​បញ្ជា​អោយ​ខ្លួន​ជា​ប្តី​ជនរងគ្រោះ​ទៅ​ដឹក​ដី​យកមក​ចាក់ពុម្ព​ឥដ្ឋ នៅវេលា​ម៉ោង​ប្រមាណ​ជាង​៨ និង​០០​យប់ នា​ថ្ងៃទី​២៨ ខែ​និង​ឆ្នាំ​ដដែល​។​
​អ្នកស្រី​ជនរងគ្រោះ​ឈ្មោះ ជ ភ ដែល​មានកូន​ក្នុងបន្ទុក​ចំនួន​៣​នាក់​បាន​រៀបរាប់​អោយដឹង​ដែរ​ថា ក្រោយពី​ការកើត​ហេតុ​ខ្លួន​និង​ប្តី​បានសម្រេច​ចិត្ត​ឈប់​ធ្វើការ​និង​ឈប់​រស់នៅ​ធ្វើជា​កម្មករ​ឡឥដ្ឋ​ក្នុង​ទីតាំង​ខាងលើ ហើយ​ទាំងពីរ​នាក់​បាន​ទៅ​ទា​ប្លង់ដី​ពី​ជនសង្ស័យ​ដែល​ខ្លួន​បានដាក់​បញ្ចាំ​ពី​ការ​ខ្ចីលុយ​ហើយ​បាន​សង​អស់​រួចរាល់ ប៉ុន្តែ​ជនសង្ស័យ​មិន​បានអោយ​ប្លង់ដី​វិញ​ទេ ថែមទាំង​បាន​គំរាម​ចាក់​សម្លាប់​ពួកខ្លួន​ចោល​ថែមទៀត ទើប​លោក​និង​ប្រពន្ធ​រត់​ទៅប្តឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន​តែម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នៃ​អធិការនគរបាល​ស្រុក​សង្កែ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​អនុវត្តន៍​បន្ត​តាមច្បាប់​៕

14875418_1784433165128579_879803683_n14859307_1784433298461899_2047938730_o

​

ស្រី​ស្រស់ស្អាត​ជាប់អន្ទាក់​សមត្ថកិច្ច​ស្រុក​សំពៅ​លូន​រឿង​គ្រឿងញៀន​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​សហការ​ជាមួយ​កម្លាំង​នរគ​បាល​ប៉ុស្តិ៍​អង្គរ បាន​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១​ករណី ក្នុងករណី​។​
ជាក់ស្តែង​ក្នុង​កិ​ច្ចិ​ប្រតិបត្តិ​ការណ៍​នេះ​សមត្ថកិច្ច​បាន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅវេលា​ម៉ោង​១០ និង​១០​នាទី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ ឈ្មោះ ម៉ន ស៊ី​ណាត ភេទ​ស្រី អាយុ​៣២ ឆ្នាំ រស់នៅ​ភូមិ​ទឹកផុស ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​បានធ្វើ​ការដកហូត​បាន​ថ្នាំ​ប្រភេទ​គ្រាប់​សំប៉ែត​ពណ៍​ផ្កាឈូក​ចំនួន​៦០​គ្រាប់​និង​រៀបចំ​សំណំ​ឯកសា​ដើម្បី​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​នៅ​តុលាការ​ជា​បន្ត​តាម​នីតិវិធី ៕

14826461_1784377798467449_854154165_n14874983_1784377795134116_621247905_n
​

លោក ប៉ែន សុវណ្ណ ​ទទួលមរណភាព​

​ខេត្តតាកែវ​៖​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ជា​អតីត​នាយករដ្ឋមន្ត្រី សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ បានទទួល​មរណភាព​ហើយ នៅវេលា​ម៉ោង​៧ និង​១៥​នាទី ព្រលប់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ ក្នុង​គេហដ្ឋាន​លោក នៅ​ខេត្តតាកែវ ក្នុង​ជន្មាយុ​៨០​ឆ្នាំ​៕

14875429_1784311648474064_1996340995_n14591867_1509552529062041_180319259890253723_n
​

ចាប់បាន​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ផ្ទះសំណាក់​«​អូ​យេ​ស​» ​

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួណ​ជនសង្ស័យ​ដែល​បានសម្លាប់​ស្ដ្រី​ម្នាក់​ក្នុងផ្ទះ​សំណាក់ «​អូ​យេ​ស​» ដែល​ការឃាត់​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦​នេះ ក្នុង​ប្លុក​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ខ្លួន​ឈ្មោះ ចាន់ សុ​ភ័​ក្រ ត្រូវជា​សង្សា​ជាមួយ នារី​រងគ្រោះ​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ​។ សមត្ថកិច្ច​បញ្ជាក់ថា បើ​ឆ្លើយ​សារភាព របស់​ជនសង្ស័យ​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​សម្លាប់​ស្ដ្រី​ខាងលើ ក៏​ព្រោះតែ​មានទំនាស់​នឹង​គ្នា ហើយ​ជនសង្ស័យ​ក៏បាន​ច្របាច់ក​សម្លាប់ចោល​តែម្ដង​។​
​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ បញ្ជូន​ខ្លួន​ទៅ​សួរនាំ​បន្ថែម ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​៕

fn-2016-10-29-13-33-09-0fn-2016-10-29-13-33-12-0fn-2016-10-29-13-33-16-0

​