All posts by មេគង្គ ប៉ុស្តិ៍

រួមរស់ជា​ប្តី​ប្រពន្ធ​បាន​៣​ខែ ផឹកថ្នាំ​សម្លាប់​សត្វល្អិត​សម្លាប់ខ្លួន​

ខេត្តកំពង់ធំ​៖​បុរស​ម្នាក់​បានបញ្ចប់​ជីវិត​ខ្លួនឯង​ដោយ​ផឹកថ្នាំ​សម្លាប់​សត្វល្អិត​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ស្វាយ​អៀ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​
​ប្រភពព័ត៌មាន​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ណេ​ន ណុល ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទើបតែ​សែនព្រេន​ជា​ប្តី​ប្រពន្ធ​ជាមួយ​នារី​ម្នាក់​ឈ្មោះ ជី​ង ឈៀង អាយុ​១៩​ឆ្នាំ រស់ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រយៈពេល​៣​ខែ​ប៉ុណ្ណោះ​។​
​ប្រភព​ដដែល​បញ្ជាក់ថា មុនពេល​កើតហេតុ​ប្តី​-​ប្រពន្ធ​ទាំង​២​នាក់​កាន់​ទូរស័ព្ទ​១​គ្រឿង​ចុច​លេង​យ៉ាង​សប្បាយរីករាយ​។ លុះ​មួយសន្ទុះ​មិនដឹង​យ៉ាងម៉េច​ក៏​ដណ្តើម​ទូរស័ព្ទ​គ្នា​ទៅវិញទៅមក គ្រានោះ​បុរស​ជា​ប្តី​កើតក្តី​ខឹង ក៏​ដណ្តើម​ទូរស័ព្ទ​បាន​យក​គប់​ចោល រួច​ដើរទៅ​ផឹកស្រា​បាត់​។ ប្រភព​បន្ថែមថា បន្ទាប់​ពេល​ត្រឡប់​មកពី​ផឹកស្រា ប្តី​ក៏​ដើរទៅ​ខាងក្រោយ​ផ្ទះ ហើយ​យក​ថ្នាំ​សម្លាប់​សត្វល្អិត មក​ផឹក​សម្លាប់ខ្លួន​តែម្តងទៅ​។
​ក្រោយមក ទើប​ប្រពន្ធ​និង​សាច់ញាតិ​ដឹង​នាំគ្នា​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង ឱ្យជួយ​សង្គ្រោះ តែ​ឥទ្ធិពល​នៃ​ថ្នាំពុល​បាន​ជ្រាប​ពេញ​រាងកាយ​បាត់ទៅហើយ ធ្វើឱ្យ​គ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​បាន​ក៏​ស្លាប់​តែម្តង ។​
​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច ក៏​ប្រគល់​សាកសព​ទៅឱ្យ​សាច់​ញាត់​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

deaf037c-6636-4798-bc34-1cd6477565a0de7c61f0-3ae9-4401-afe8-a77bab702ca8

អាជ្ញាធរខេត្ត​អំពាវនាវ​ដល់​កូន​ខ្មែរ​គ្រប់រូប​បង្កើន​ស្មារតី ខណៈ​វប្បធម៌​បរទេស​កំពុង​គ្រប់​ដណ្ដប់​យ៉ាងជ្រៅ​ក្នុងប្រទេស​

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​អាជ្ញាធរខេត្ត​ដែល​សំបូរ​ដោយ​សំណង់ អគារ​បុរាណ​បាន​អំពាវនាវ​យ៉ាង​ទ​ទួ​ច​ដល់​កូន​ខ្មែរ​គ្រប់រូប​ត្រូវ​ពង្រឹងស្មារតី​ឡើងវិញ ខណៈ​វប្បធម៌​បរទេស​កំពុងមាន​កម្លាំង​ខ្លាំង​គ្របដណ្ដប់​និង​ពង្វក់ស្មារតី​យ៉ាងជ្រៅ​ក្នុងប្រទេស​។​
​កាលពី​ចុង​សប្ដាហ៍​កន្លងមកនេះ​នៅក្នុង​ពិធី​បិទ​មហោស្រព​សិល្បៈ​កំណាព្យ និង​ចម្រៀង​ខ្មែរ​ជាស​កល​លើក​ទី​៤ អភិបាលខេត្ត​បាត់ដំបង លោក ច​ន្ទ័ សុផល បាន​មានប្រសាសន៍​អោយដឹងថា ដើម្បី​ទប់ទល់​នឹង​សភាពការណ៍​ដ៍​គ្រោះថ្នាក់​ដែលជា​លទ្ធផល​នៃ​ជំនួប​វប្បធម៌​សកលលោក យើង​ជា​ខ្មែរ​គ្រប់រូប​ត្រូវ​បង្កើន​ស្មារតី ចូលរួម​អោយបាន​ខ្លាំងក្លា​ក្នុងការ​ថែរក្សា​វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​ជាតិ អត្ដ​សញ្ញាណ​វប្បធម៌ អត្តសញ្ញាណ​ជាតិ​អោយបាន​គង់វង្ស​ក្នុង​ចរន្ដ​សកលភាវូបនីយកម្ម​។​
​ផ្អែកលើ​មូលដ្ឋាន​វប្បធម៌​ជាតិ​ជា​សេដ្ឋកិច្ច​ក្នុង​ទស្សនៈ “​ព្រះរាជាណាចក្រ​កម្ពុជា​ជា​មជ្ឍមណ្ឌល​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​” ឈរលើ​យុទ្ធសាស្ដ្រ​ផ្សព្វផ្សាយ​ទេសចរណ៍ “​កម្ពុជា​ព្រះរាជា​ចក្រ​អ​ច្ឆ​រិ​យះ​” និង​ដាក់ចេញ​នូវ​គោលដៅ “​កម្ពុជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​” ។​យើង​ជា​កូន​ខ្មែរ​ត្រូវតែ​យល់ដឹង​អោយ​កាន់តែច្បាស់​ពី​តម្លៃ​មហាសាល​ពុំ​អាច​កាត់ថ្លៃ​បាន​និង​ភាព​ស​ប្បូរ​បែប​នៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ចូលរួម​ថែរក្សា​ការពារ​និង​លើក​ស្ញួ​យ​តម្លៃ​វប្បធម៌​ជាតិ​ជំរុញ​នឹង​ប្រើប្រាស់​សក្ដានុពល​បេតិកភណ្ឌ​វប្បធម៌ ប្រយោជន៍​ទាក់ទាញ​វិនិយោគ​ពី​បរទេស​កាន់តែ​ច្រើនឡើងៗ​និង​ជាការ​ប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា​អោយទៅជា​គោលដៅ​ទេសចរណ៍​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ជំរុញ​ការប្រើប្រាស់​សក្ដានុពល​វប្បធម៌​ខ្មែរ​ដើម្បី​ជា​ថាមពល​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​តាមរយះ​ការពង្រឹង​និង​ការបង្ករ​បង្កើត​ទំនិញ​វប្បធម៌ សេវាកម្ម​វប្បធម៌​សម្រាប់​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាការ​បង្កើត​នូវ​កាលានុវត្តភាព​សម្រាប់​ប្រជាជន​និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​។​
​ឯកឧត្តម​បន្ថែមថា ដើម្បី​សម្រេចបាន​តាម​គោលបំណង កូន​ខ្មែរ​គ្រប់រូប​ត្រូវ​យកចិត្តទុកដាក់​ជាសំខាន់​ផងដែរ​លើ​ការងារ​ជាច្រើន​រួមមាន​ការរៀបចំ​ក្រុង​អោយទៅជា​ក្រុង​បេតិកភណ្ឌ ប្រា​ង​ប្រាសាទ​នានា ការពារ​ស្ថានីយ៍​បូរាណ​វិទ្យា មាន​ទួល​ប្រាសាទបុរាណ ទួល​ភូមិ​ចាស់ បឹង ស្ពាន សំណង់​បូរាណ រចនាបថ ស្ថាបត្យកម្ម ក្បាច់​ភ្ញី​ពី​បូរាណ គ្រប់គ្រង​សិល្បៈ​សូន​រូប​និង​សិប្បកម្ម​ដោយ​បើក​វគ្គ​ផ្សព្វផ្សាយ​អំពី​ក្បាច់ចម្លាក់​ខ្មែរ​ដល់​ក្រុម​ជាងចម្លាក់​លើ​ឈើ ជាង​សូន​រូប​អំពី​ស៊ីម៉ង់ ក្បាច់​ភ្ញី​ព្រះ​ភូមិ សត្វ​គ្រប់​ប្រភេទ ពង្រឹង​សិល្បៈ​មហាជន​ផ្នែក​របាំ ផ្នែក​ចម្រៀង​បូរាណ សម័យ សូត្រ​ឬ​ស្មូត​កំណាព្យ ល្ខោនបាសាក់ ល្ខោនខោល ល្ខោន​យីកេ ចាប៉ីដងវែង ផ្សព្វផ្សាយ​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​សិទ្ធ​អ្នកនិពន្ធ​និង​សិទ្ធ​ប្រហាក់ប្រហែល ក្រៅពីនេះ​មន្ដ្រី​ពាក់​ព​ន្ធ័ ក្រុមការងារ​តាម​វត្ត​អារាម ចាស់ព្រឹទ្ធាចារ្យ​បន្ដរ​រៀបចំ​អោយបាន​ជាប្រចាំ​រាល់​ឆ្នាំ ការតាំង​ពិ​ពរណ៍​បង្ហាញ​អំពី​មុខម្ហូប​អាហារ​នឹង​បង្អែម​ដែលមាន​លក្ខ​ណះ​ប្រពៃណី ជំរុញ​បន្ថែម​នូវ​ការអបអរសាទ​ពិធីបុណ្យ​ប្រណាំង​ទូកង រៀបចំ​អោយមាន​ការលេង​ល្បែង​ប្រជាប្រិយ​តាម​រមណីយដ្ឋាន​សំខាន់ៗ​អោយបាន​ផុលផុស​ពិសេស​ថែរក្សា​ប្រពៃណី​ទំនៀម​ទំលាប់ ជំនឿ​សាសនា ពិធីបុណ្យ​ផ្សេងៗ រួមទាំង​ភាសា អក្សរ សីលធម៌ ចរិយា​ធម៌ និង​គុណធម៌​ផងដែរ​៕

13874972_1745547929017103_190259060_n13866961_1745547925683770_1458778675_n13871664_1745547939017102_1790554098_n13872452_1745547932350436_148985351_n13875040_1745547922350437_567851635_n13884551_1745547935683769_1250260643_n

​បាញ់​ស្ត្រី​ម្នាក់​ប្លន់​យក​កាបូប​លុយ​នៅ​សង្កាត់​ទឹកល្អក់​២

​រាជធានី​ភ្នំពេញ​៖​ចោរ​ប្រដាប់អាវុធ​២​នាក់​បានធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​មុខផ្ទះ​លេខ​១២៥​អេ ផ្លូវ​លេខ​១៤៦ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​។
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​បាន​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង នៅផ្ទះ​កើតហេតុ ពេល​ចេញពី​កម្មវិធី​ត្រឡប់ទៅផ្ទះ ខណៈ​បញ្ជា​តេ​ឡេ​បើកទ្វារ​បម្រុង​ចូល​រថយន្ត ស្រាប់​តែមាន​បុរស​២​នាក់ ជិះ​ម៉ូតូ​ស្គូ​ពី ប្រដាប់​ដោយ​អាវុធ បាន​បាញ់ប្រហារ​ស្ត្រី​រងគ្រោះ ហើយ​ឆក់យក​កាបូប​លុយ បើក​ម៉ូតូ​ចេញ​ទៅដោយ​សុវត្ថិភាព​។​
​ភ្លាមៗ​នោះ​ធ្វើ​ឲ្យ​មាន​កាត​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពី​សំណាក់​មនុស្សម្នា នៅ​កន្លែងកើតហេតុ ហើយ​ប្រជាពលរដ្ឋនៅក្នុង​ហេតុការណ៍​នោះ បាន​ជួយ​បញ្ជូន​ស្ត្រី​រងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​វ៉ាន់ដា តែដោយសារ​សភាព​របួស​ស្ត្រី​រងគ្រោះ​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​សង្គ្រោះ​៕

bd2db83f-80b8-4bf4-a5a0-39711ed353a0d7a75b99-2785-4f37-be22-57461eb5ea3d

ប្រជាពលរដ្ឋ ​រួមនិង​អាជ្ញាធរ​ភ្ញាក់ផ្អើល​បាតុភូត​មួយ​ឃុំ​ស្នឹង​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មួយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​រហូតមកដល់​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ រួម​និង​អាជ្ញាធរ ព្រមទាំង​ព្រះសង្ឃ គង់នៅ​វត្ត​បឹង​ក្រសាល ស្ថិតក្នុង​ភូមិ​បឹង​ក្រសាល​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ដ​បាត់ដំបង បាន​សម្តែង​ការភ្ញាក់ផ្អើល​រឿង​ភូត​ហេតុ​បានកើត​ឡើងទៅ​លើ​គ្រួសារ​មួយ ដោយនៅ​សុខៗ មាន​ភ្លើង​ឆេះ​នេះ ឆេះ​នោះ​ជា​បន្តបន្ទាប់​រហូត​បាន​នាំគ្នា​ធ្វើ​ពិធីបួងសួង​តាមបែប​សាសនា​ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​។​
លោក បឿន សា​លឿន ព្រមទាំង​ភរិយា​ឈ្មោះ កោ​ក យី ដែលជា​ម្ចាស់ផ្ទះ​កើតរឿង​ចម្លែក​នៅ​រសៀល​ថ្ងៃនេះ​ផងដែរ​បាន​រៀបរាប់​ប្រាប់​សារពត៌មាន​យើង​អោយដឹងថា​៖​នៅ​ក្នុងផ្ទះ​របស់គាត់រ​យះ​ពេលកន្លងមក​តែងតែ​កើតមាន​អគ្គីភ័យ​ឆាបឆេះ​ដោយ​គ្មាន​មូលហេតុ​ម្តង​ឆេះ​ផ្ទះបាយ ម្តង​ឆេះ​ជង្រុក​ស្រូវ ម្តង​ឆេះ​មុង​ខ្នើយ និង​សម្ភា​រះ​ផ្សេងៗ​ជាច្រើន អោយតែ​ជា​របស់​ក្នុងផ្ទះ​ពួកគាត់ បើទោះបីជា​យកទៅ​ផ្ញើរ​ផ្ទះ​អ្នកជិតខាង​ក៍​តាម​ទៅ​ឆេះ​ដែរ​រហូត​អ្នកជិតខាង​លែង​ហ៊ាន​អោយ​ផ្ញើរ​។​
ប្រភព​បន្តថា​៖​ដោយ​កើតរឿង​ឆេះ​ជា​បន្តបន្ទាប់​ដោយ​គ្មាន​មូលហេតុ​បែបនេះ​ពួកគាត់​បាន​ទៅអោយ​ព្រះសង្ឃ​មើលឃើញថា​ដើមហេតុ​មកពី​ម្ចាស់ផ្ទះ​បាន​យក​លោ​ហះ​ធាតុ​អ្វី​ម្យ៉ាង​មក​ដាក់​ក្នុងផ្ទះ​ទើប​បណ្តាលអោយ​កើតមាន​អគ្គីភ័យ​បែបនេះ​។​
ពួកគាត់​បន្តថា​៖​ក្រោយពី​ព្រះសង្ឃ​មាន​សង្ឃ​ដូ​កា​ទើប​មានការ​ភ្ញាក់ផ្អើល​ដែល​ពួកគាត់​បាន​រើស​លោហធាតុ​ម្យ៉ាង​ដែលមាន​រូបរាង​ជា​(​ម្កុដ​)​ដែលមាន​ទំហំ​៧​ហ៊ុន​យកមក​ទុក​នៅលើផ្ទះ​ដោយមាន​ការសង្ស័យថា​ជា​មាស​ទើប​យក​ដុត​មើល​ក្រោយមក​ក៍​កើតមាន​ភ្លើង​ឆេះ​នេះ ឆេះ​នោះ​ជា​បន្តរ​បន្ទាប់​រហូត​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ស្រុក រួម​និង​អាជ្ញាធរ​មក​ក្លំ​មើលឃើញ​ឆេះ​ជាក់ស្តែង​តែម្តង​។​
ហើយ​កាលពី​ព្រឹក​មិញ​នេះ​បាននាំគ្នា​រៀបចំ​ធ្វើ​ពិធីបួងសួង​ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ថែមទៀត​ផង​៕

13871667_1745534025685160_120804225_n13871940_1745534035685159_69183850_n13884405_1745534012351828_738744848_n13900405_1745534019018494_1083264232_n13871734_1745534009018495_1566184614_n

ទិញ​កង់​ពី​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​ប៉ះចំ​កង់​ជប៉ុន​ដែល​បាត់​ក៏​ប្រគល់​ទៅអោយ​សមត្ថកិច្ច​

​ភ្នំពេញ​៖​ក្រោយពី​ទទួលបាន​ព័ត៌មាន​តាម​បណ្តេញ​សង្គម​ហ្វេ​ស​បុក​បុរស​ម្នាក់​បានប្រគល់​កង់​១​គ្រឿង​ដែល​បាន​ទិញ​ពី​ជន​មិន​ស្គាល់មុខ​មួយក្រុម​អោយទៅ​សមត្ថកិច្ច​ដែល​ហេតុការណ៍​នេះ​កើតឡើង​កាល​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦​នេះ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​បុរស​ដែល​ទទួល​ទិញ​កង់​ឈ្មោះ លី ងួន អាយុ​៥០​ឆ្នាំ មុខរបរ​ជា​ចុងភៅ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុមទី​៤ ភូមិ​ទ្ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​គួរ​រំលឹក​ផងដែរ​ថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់ បាន​ជិះ​កង់​ចេញពី​ប្រទេស​របស់ខ្លួន ដោយបាន​ធ្វើដំណើរ​ឆ្លង​កាត់ ជាច្រើន​ប្រទេស​មកហើយ លុះ​ជិះ​មកដល់​ប្រទេស​កម្ពុជា បាន​ចត​នៅ​កន្លែង​ចំណត របស់​សណ្ឋាគារ​មួយកន្លែង ក្នុង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ៧​យប់​ថ្ងៃទី​១៨ កក្កដា លុះ​នៅ​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ កក្កដា ពេល​លោក​ចេញមក ស្រាប់តែ​រក​កង់​មិនឃើញ ទើប​លោក​មក​ដាក់ពាក្យ​បណ្ដឹង​ដើម្បីអោយ​សមត្ថកិច្ច​ជួយ​ស្វែងរក​។​
​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​កង់​នេះ​ពិតជា​របស់​ជនជាតិ​ជប៉ុន ដែល​បាត់​នោះ ឥលូវ​រកឃើញ​វិញ​ហើយ ពេលនេះ​កំពុង​រក្សាទុក​រងចាំ​ម្ចាស់​មក​ទទួលយក​ទៅវិញ​៕

13918561_1745530499018846_640749921_o13663628_1745530502352179_629364997_o

ពលរដ្ឋ​ប្រទះឃើញ​សត្វ​ផ្សោត​តូចធំ​២​ក្បាល់​ងាប់​អណ្តែត​ទឹកទន្លេ

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖សាកសព​សត្វ​ផ្សោត​១​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​ងាប់​អណ្តែត​ទឹកទន្លេ​ជាថ្មី​ទៀតហើយ កាលពី​វេលា​ម៉ោង​ទៀប​ភ្លី​ថ្ងៃទី​៣១ ខែ​កក្ដ​ដា​ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​បុស​លាវ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។ ករណី​សត្វ​ផ្សោត​ងាប់​ក្នុង​ខេត្តក្រចេះ គេ​នៅ​ពុំទាន់​មានការ​បញ្ជាក់​ពី​ជំនាញ​រដ្ឋបាល​ជលផល​ឬ​មន្ត្រី​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​ការអះអាង​របស់​ពលរដ្ឋ បាន​ឃេ​ី​ញ​ហេតុការណ៍​សត្វ​ផ្សោត​១​ក្បាល​នេះ មាន​ប្រវែង​ប្រមាណ​ជាង ១​ម៉ែត្រ និង​មាន​ទំងន់​ជិត​១០០​គីឡូគ្រាម ស្ថិតក្នុង​វ​យ័​បន្ត​ពូជ ថែមទាំង​មានកូន​តូច​មួយ​ស្លាប​អណ្ដែត​នៅ​ជិត​នោះ​ទៀតផង ។ ពលរដ្ឋ បាន​សន្និដ្ឋានថា សត្វ​ផ្សោត​១​ក្បាល​នេះ ជា​ផ្សោត​ញី បាន​ងាប់​រយះពេល​ប្រហែល​ជិត​២​ថ្ងៃ​មកហើយ រហូត​អណ្ដែត​ទឹក​ចុះមក​ក្រោម​នៅ​ទីតាំង​ដែល​គេ​ប្រទះឃើញ​ខាងលើ​។ ករណីនេះ​គេ​សង្ស័យ​បណ្ដាលមកពី​ត្រូវ​ដែក​ឆក់ ឬ​មាន​ជំងឺ​ទើប​បណ្ដាល​ឲ្យ​ងាប់ ។
​ក្រោយពី​ពលរដ្ឋ​ប្រទះឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទើប​គេ​ឃើញ​វត្តមាន​របស់​មន្ត្រី​អង្ក​ការ wwf មក​នាំទៅ​ទីស្នាក់ការ ដើម្បី​ត្រួតពិនិត្យ​រក​មូលហេតុ​។ លោក ឡោ គឹម​សាន មន្ត្រី​អង្គការ​WWF​ខេត្តក្រចេះ បាន​បញ្ជាក់ថា ការ​ងាប់​ផ្សោត​នោះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះទេ​។ ដោយ​កម្លាំង​របស់លោក​កំពុង​វេជ​ក្ចប់​យកទៅ​ស្នាក់ការ​រ​អង្គការ​WWF ដើម្បី​ធ្វើការ​ពិសោធន៍ ហើយ​ជំ​ហ៊ាន​ដំបូង​លោក​ដាក់​ការសង្ស័យថា ផ្សោត​មួយ​នេះ អាច​ងាប់ ដោយសារ​រលូត​កូន ព្រោះ​នៅ​ជិត​ផ្សោត​ងាប់​នោះ មានកូន​ផ្សោត​មួយ​ក្បាល​ងាប់​នៅក្បែរ ហើយ​កូន​ផ្សោត​នោះ នៅ​តូច​ណាស់ គឺ​មិនទាន់​គ្រប់​ខែ​នោះទេ​ដូច្នេះ​ទើប​លោក​សន្និដ្ឋានថា បណ្ដាលមកពី​រលូត​កូន​តែម្តង​៕

13874714_1745530282352201_1199180172_n13902047_1745530199018876_745369974_o13681912_1745530172352212_1813193831_o

ស្ថានភាព​ទឹក​តាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​សម្រាប់​ថ្ងៃទី​០១ ខែសីហា​

​រាជធានី​ភ្នំពេញ​៖​កម្ពស់​ទឹក​សម្រាប់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦​នេះ នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​នានា រួមមាន​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​៕

13892258_507550522770192_8724989622661607422_n

ប្រហិត​សាច់​ត្រី និង​ណែម​ដែល​សា​ធាតុគីមី ត្រូវបាន​អាជ្ញាធរ កំទេចចោល​

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​ក្នុងឱកាស​ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦​នេះ​បានអោយដឹងថា ទំនិញ​ចំរុះ​ខូចគុណភាព​ចំនួន​៤៤៩១​គីឡូក្រាម​មន្ត្រី​ជំនាញ​ដកហូត​ពី​តំបន់​ច្រកព្រំដែន​និង​មួយចំនួនទៀត​ដកហូត​តាម​ទីផ្សារ​ក្នុង​ខេត្ត​ដែលមាន​សារធាតុ​ហាមឃាត់​ខុសច្បាប់​ហៅថា​បូរ៉ា​ក់​ជា​ប្រភេទ​សារធាតុ​គីមី​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​បរិភោគ​។​
​ដើម្បី​ជៀសវាង​ការប៉ះពាល់​នេះ​ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា​កន្លងមកនេះ​មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​និង​ដកហូត​ទំនិញ​បរិភោគ​ខូចគុណភាព​ចំរុះ​ចំនួន​២៧៧៦​គីឡូក្រាម ប្រហិត​ផលិត​ពី​សាច់​ត្រី​ចំនួន​១២០០​គីឡូក្រាម ណែន​សាច់​ត្រី​មាន​ជាតិ​បូរ៉ា​ក់​ចំនួន​៥១៥​គីឡូក្រាម​ដុត​កម្ទេចចោល​ជា​សា​ធារ​ណះ​។​
​លោក​បន្ត​រថា សកម្ម​ភាពចុះ​ត្រួតពិនិត្យ​និង​ដកហូត​ទំនិញ​ខូចគុណភាព​បំផ្លាញចោល​នេះ​និង​បន្តរ​ធ្វើ​រហូត​ដើម្បីអោយ​ក្រុម​អា​ជីករ អ្នក​ផលិត​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​។​
​ឯកឧត្តម ច​ន្ទ័ សុផល អភិបាលខេត្ត​បាត់ដំបង​ក្នុង​កម្មវិធី​ដដែល​នេះ​បាន​សំណូមពរ​ដល់​គ្រប់​អ្នក​នាំចូល​និង​ទីតាំង​ផលិត​ជាដើម​សូមកុំ​លាយ​ប្រើប្រាស់​នូវ​សារ​ធាតុគីមី​ហាមឃាត់ បូរ៉ា​ក់​ជាហេតុ​នាំអោយ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​អ្នក​ទទួលទាន ក៍​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​សូម​ពិនិត្យ​អោយបាន​ច្បាស់លាស់​នូវ​ទំនិញ​អស់កាល​បរិច្ឆេត​ប្រើប្រាស់​៕

13866599_1744911142414115_516833159_n13823441_1744910892414140_244319145_n13871783_1744910835747479_2100612041_n13884359_1744910832414146_504154244_n13867094_1744910995747463_2087129553_n13866550_1744910719080824_1169104881_n

កូនប្រុស​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​យោធា​ម្នាក់​ជា​ចោរប្លន់​

​ភ្នំពេញ​៖​កូនប្រុស​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​យោធា​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌចំការមន​ឃាត់ខ្លួន​តាម​ដីការ​របស់​តុលាការ​ពីបទ​ល្មើស​ប្លន់ ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើមថ្កូវ ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ខណៈ​ជនសង្ស័យ​រូបនេះ​មក​ធ្វើលិខិត​បញ្ជាក់​ផ្ទេរកម្មសិទ្ធិ​រថយន្ត ។​
​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​បាន​ប្រាប់​ឱ្យដឹងថា បុរស​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ សុង សុវណ្ណ ហៅ​ណូ អាយុ​២៧​ឆ្នាំ មុខងារ​ជាម​ន្ត្រី​យោធា​មាន​ឋានន្តរសក្តិ ថា្នក់​អនុសេនីយ៍ឯក (​សក្តិ​៣) ហើយក៏​ជា​កូនប្រុស​របស់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​យោធា​មួយរូប ស្នាក់​នៅផ្ទះ​លេខ​២៤៣ ផ្លូវ​ព្រះមុនីវង្ស ក្រុមទី​៣០ ភូមិ​៤ សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ខណៈពេល​ជនសង្ស័យ​រូបនេះ​មក​ធ្វើលិខិត​បញ្ជាក់​ផ្ទេរ​ប័ណ្ណកម្មសិទ្ធិ​រថយន្ត​នៅក្នុង​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើមថ្កូវ ម្យ៉ាង​ដោយសារ​តែមាន​តម្កល់​ដីការ​បង្គាប់​តាមរក​ចាប់ខ្លួន​របស់គេ​មួយច្បាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីបទ​ល្មើស​ប្លន់​កាលពី​ថ្ងៃទី ១១ ខែ​ខែកុម្ភៈ ឆ្នាំ​២០០៤​កន្លងមក និង​បាន​រត់គេចខ្លួន​នោះ ក៏ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង ។​
​ប្រភព​ដែល​បាន​ប្រាប់​ឱ្យដឹងថា ក្រោយ​ពេលដែល​កម្លាំង​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ជាប់ចោទ​រូបនោះ​បាន​ហើយ ក៏បាន​ធ្វើការ​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន តែ​ភ្លាមនោះ​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើការ​តវ៉ា​ទៅនឹង​ការឃាត់ខ្លួន​នេះ ដោយ​អះអាងថា រូបគេ​ទទួលបាន​នូវ​លិខិត​លើកលែងទោស​ពី​ពន្ធនាគារ​មួយច្បាប់​រួចហើយ និង​កំពុងតែធ្វើការ​រ​ស្រាវជ្រាវ​រក ។​
​ក្រោយពី​ការតវ៉ា​របស់​ក្រុមគ្រួសារ​ជនជាប់ចោទ​ជា​មន្ត្រី​យោធា​ខាងលើ ហើយ​មិនមាន​លិខិត​លើកលែងទោស​ទៅតាម​ការអះអាង​របស់​ក្រុមគ្រួសារ​ខាងលើ លុះ​មកដល់​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​ខណ្ឌចំការមន​ក៏​ស្រេច​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៅទៀត ៕

13875093_1744842292421000_958619989_n13867002_1744842312420998_42184054_n13872544_1744842289087667_2074218185_n

ពលរដ្ឋ​រិះគន់​សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន ហើយ​សម្រួល​យកលុយ​រួច​ដោះលែង​វិញ​

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ក្ដុល​ដូនទាវ​ក្រុង និង​ខេត្តបាត់ដំបង បាន​រិះគន់​ដល់​នាយប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ស្លា​កែ​ត​ស្ដីទី​បន្ទាប់ពី​រកឃើញ​ថ្នាំញៀន​ហើយ​សម្រួល យកលុយ​រួច​ដោះលែង​មនុស្ស​វិញ​។​ស្រទាប់​មហាជន​នៅក្នុង​សង្កាត់​ក្ដុល​ដូនទាវ​បាន​បង្ហើប​អោយដឹង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា​៖ នៅក្នុង​ការ​ល្បាត​វេលា​ម៉ោង​ប្រមាណ​ជិត​១០.០០​យប់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦​កន្លងមកនេះ ក្រោម​ការដឹកនាំ​ដោយ​លោក​វ៉ា​ស៊ី ថា​រ៉ុ​ត នាយប៉ុស្តិ៍​នគរបាល​ស្លា​កែ​ត​ស្ដីទី​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ហៅ​ម៉ា​ទឹកកក​ចំនួន​១​ថង់​តូច​ពី​យុវជន​ចំនួន​៣​នាក់​ដែល​កំពុងធ្វើដំណើរ​ពី​ស្លា​កែ​តទៅ​កាន់​ទីប្រជុំជន​ក្រុង​បាត់ដំបង​។ នៅក្នុង​ការរកឃើញ​នេះ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្លា​កែ​ត​បាន​នាំខ្លួន​យុវជន​ដែល​ពាក់​ព​ន្ធ័​នេះ​ទៅកាន់​មូលដ្ឋាន​ប៉ុស្ដិ៍​រយះពេល​ជាង​១​ម៉ោង​ហើយ​បាន​ឯកភាពគ្នា​ក្នុងការ​សម្រួល​តម្រូវ​អោ​យុវជន​ទាំង​៣​នាក់​បង់អោ​យ​ក្នុង​ម្នាក់​ចំនួន​១០០​ដុល្លា​ទើប​ដោះលែង​។​
​ប្រភព​ខាងលើ​បន្ដ​រថា​៖ សកម្មភាព​ការងារ​ល្បាត​របស់​សមត្ថកិច្ច​នេះ​ហាក់​មិនមាន​ផលប្រយោជន៍​ដល់​មូលដ្ឋាន​និង​សង្គម​ឡើយ ផ្ទុយទៅវិញ​សកម្មភាព​ការងារ​នេះ​វា​ជាការ​ធ្វើ​អា​ជី​កម្ម​រកប្រាក់​ចំណូល​ចូលក្នុង​ហោប៉ៅ​សុទ្ធសាត​ដោយ​គ្រាន់តែ​រកឃើញ​បទល្មើស​ហើយ​ច​ចារ​សម្រួល​គ្នា​ជា​ថ្នូរ​និង​ផលប្រយោជន៍​ទូរ​ទាត់​អោយ​លុយ​ជាមួយ​ការ​ដោះ​អោយ​រួចខ្លួន​ពុំនោះ​ត្រូវ​បញ្ជូនមក​ខាង​តុលាការ​។​
​ចំណែក​យុវជន​ម្នាក់​ក្នុងចំណោម​ការឃាត់ខ្លួន​នេះ​បាន​ឡើ​ក​ឡើង​ថា​៖ ពួកខ្លួន​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​បំណង​ទៅ​ច្រៀង​កា​រ៉ា​អូ​ខេ​លុះដល់​ចំនុច​ផ្លូវ​ស្រែ​១០០​ក៍​ត្រូវ​នគរបាល​ប៉ុស្ដិ៍​ស្លា​កែ​ត​កាក់​សួរនាំ​ហើយ​ឆែកឆេរ​តែម្ដង បន្ទាប់ពី​រកឃើញ​ថ្នាំញៀន​១​ថង់​តូច​បាន​បញ្ជូន​ពួកខ្លួន​ទៅកាន់​ប៉ុស្ដិ៍​ហើយ​បាន​សួរនាំ​ទាក់ទង​ការសម្រួល​យកលុយ​ក្នុង​ម្នាក់​ចំនួន​១០០​ដុល្លា​ជា​ថ្នូរ​និង​ការដោះលែង​ពុំនោះ​ទេ​និង​ត្រូវ​បញ្ជូនទៅ​ថ្នាក់លើ​អាច​និង​អស់​លុយ​ច្រើន​។​ដោយសារ​ឱ​ពុក​ម្ដាយ​យុវជន​ខាងលើ​មិនមាន​លុយ ការ​តថ្លៃ​ហាងឆេង​ធ្លាក់​មក​នៅត្រឹម​១០០​ដុល្លា​ជា​ថ្នូរ​និង​ការ​ដោះ​លេង​ទាំងអស់គ្នា ប៉ុន្ដែ​ជាក់ស្ដែង​លុយ​ដែល​ពួកគាត់រ​ត់ទៅ​ខ្ចី​គេ​ទាំងយប់​បានត្រឹមតែ​២៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​បានប្រគល់​ជូន​ដល់​នគរបាល​នៅសល់​២០​ម៉ឺន​រៀល​ទៀត​ប្រគល់ជូន​នៅ​ម៉ោង​១ .០០​រសៀល​ថ្ងៃទី​២៩ ខែកក្កដា​នេះ​។​
​រីឯ​លោក​វ៉ា​ស៊ី ថា​រ៉ុ​ត នាយប៉ុស្តិ៍​នគរបាល​ស្លា​កែ​ត​ស្ដីទី​បា​នប​ដិ​សេដ្ឋ​ថា​៖ មិនបាន​ទទួល​លុយ​ទាំងអស់​នោះទេ​គឺ​ទទួល​បានតែ​បួន ដប់​ម៉ឺន​ប៉ុណ្ណោះ​ជាការ​ជូន​ដល់​កងកម្លាំង​ក្នុង​ការចុះ​បំពេញការងារ​របស់​ម​ន្ដ្រី​គយ​ក្នុង​ខេត្ត​ម្នាក់​ដែលមាន​កូន​នៅក្នុង​ចំណោម​ក្មេង​ទាំង​៣​នាក់​នោះ​ដោយ​សន្យាថា​សុំ​យកទៅ​អប់រំ​បន្ថែមទៀត​នៅផ្ទះ ម្យ៉ាងទៀត​វា​ជាការ​មួលបង្កាច់​ការពិត​ព្រោះ​កាលពី​ថ្មីៗ​នេះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​វង់ល្បែង​មួយកន្លែង​ក្នុង​មូលដ្ឋាន​នេះ​ទើប​អាចមកពី​ពួកគេ​ស្អប់​និង​គុំ​គួ​ន​ប៉ុណ្ណោះ​៕

IMG_8299IMG_8292

សព​បុរស​ម្នាក់​ហើមរលួយ​ត្រូវគេ​ប្រទះឃើញ​ក្នុង​ស្ទឹង​ព្រែក​ត្នោត​

​ខេត្តកណ្ដាល​៖​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ម្នាក់​បណ្ដែត​ទឹក​ខ្លួន​ទទេ​គ្មាន​សំលៀកបំពាក់​ជាប់​ខ្លួន​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ នៅត្រង់ចំណុច​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រាញ់​ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​( ជាប់​ព្រុំប្រទល់​ឃុំ​ក្រាំង​ម្កាក់ស្រុក​អង្គស្នួល​)​។​
​ប្រភព​ដដែល​បញ្ជាក់ថា សាកសព​មាន​សភាព​ហើម​ស្អុយ​ដង្កូវ​ចុះ​របប​ស្បែក​ស្ទើរ​ជ្រុះ​អស់ សក់​រង្គោះ​អស់​មួយចំនួនធំ​។ ប្រភព​បន្ថែមថា ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ យើង​បាន​ផ្ដិត​យក​ក្រ​យ៉ៅ​ដៃ​ខាង​ធ្វេ​ង​សព​បានប្រគល់​ឲ្យ អាជា្ញធរ​ឃុំ​រកា​កប់​រក្សាទុក​រង់​ចាំ​ក្រុមគ្រួសារ​៕

13882357_315182238831007_1816835786603798605_n-768x57813895066_315182222164342_6033356587782397918_n-768x578

ក្មេងប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​ត្រូវ​រថយន្តកិន​ស្លាប់​

ខេត្ត​បាត់បង​៖​ក្មេងប្រុស​ម្នាក់​ត្រូវបាន​រថយន្ត​PAJERO បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម គ្រា​ដែល​រត់តាម​ឪពុក​មក​មើល​មនុស្ស​ខ្យល់គរ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​០០​នាទី​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​មុ​ស​ឃ្លាំង ចែ ពៅ ស្ថិតក្នុង​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក PAJERO ពណ៌​ស្លែរ ពាក់​ផ្លាកលេខ ភ្នំពេញ 2G 6848 បើកបរ​ដោយ ឈ្មោះ លាង ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន រួម​ដំណើរ​ជាមួយ​ក្រុមគ្រួសារ ដើម្បី​មក​ចូលរួម​ខួបកំណើត​ក្មួយ នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។ ចំណែកឯ​ក្មេងរងគ្រោះ ឈ្មោះ ហ៊ួ ម៉េង​សឺ ភេទ​ប្រុស អាយុ​០៣​ឆ្នាំ​។​
​ប្រភព​បញ្ជាក់ថា មុនពេល​កើតហេតុ មាន​មនុស្ស​ខ្យល់គរ នៅ​ខាងលិច​ផ្លូវ ឪពុក​ក្មេងរងគ្រោះ និង​ប្រជាពលរដ្ឋ​បាន​ទៅ​មើល ចំណែក​អ្នកបើករថយន្ត ពី​ជើង មក​ត្បូង​ដល់​កន្លែង​ខាងលើ​បាន​បន្ថយល្បឿន មើល​អ្នក​ខ្យល់គរ មិនបាន​មើលទៅ​មុខ​ក៏បាន​ជាន់​ក្មេង នៅ​ពាក់​កណ្តាលផ្លូវ ដែល​រត់​មក​តាម​ឪពុក​វា បណ្តាល​ឲ្យ​ស្លាប់​តែម្តង​៕

bb2

សម្តេច ហ៊ុន សែន ប្តឹង​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ពីបទ​ចោទប្រកាន់​សម្តេច​ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​

​រាជធានី​ភ្នំពេញ​៖​នៅ​រាត្រី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ប្តឹង​សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស សម រង្ស៊ី ម្នាក់​ឈ្មោះ ថាក់ ឡា​នី ដែល​បាន​ចោទប្រកាន់​សម្តេច ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។​
​ការប្រកាស​ប្តឹង​របស់​សម្តេច ហ៊ុន សែន នៅពេលនេះ ធ្វើឡើង​បន្ទាប់ពី​លោកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី បាន​និយាយ​តាមរយៈ​វិ​ដេ​អូ​ឃ្លី​ប​មួយ ដែលមាន​រយៈពេល​ប្រមាណ​ជិត​២​នាទី​ថា សម្តេច ជា​អ្នក​សម្លាប់​លោក កែម ឡី ខណៈដែល​វីដេអូ​ឃ្លី​ប​នោះបាន​រង​នូវ​ប្រតិកម្ម​តប​យ៉ាង​ចាស់ដៃ​ពី​សាធារណជន​៕

Three-MPs-redigned-from-NA1

កូរ៉េខាងជើង​រិះគន់​​វត្តមាន​យោធា​អាមេរិក​នៅ​កូរ៉េខាងត្បូង​

ព្យុងយ៉ាង​៖​រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​រិះគន់​ខ្លាំងៗ ចំពោះ​វត្តមាន​កង​យោធា​របស់​សហរដ្ឋអាមេរិក នៅលើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង និង​ជំរុញ​ឲ្យ​កូរ៉េខាងត្បូង​ផ្លាស់ប្តូរ​គោលនយោបាយ​គាំទ្រ​ដោយ​សហរដ្ឋអាមេរិករ​បស់​ខ្លួន​ចេញ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួ​។​
​អ្នកនាំពាក្យ​មួយរូប​របស់​គណៈកម្មាធិកា​រ​សន្តិភាព​ជាតិ​កូរ៉េខាងជើង​បាន​ថ្លែងថា កងកម្លាំង​សហរដ្ឋអាមេរិក ដែលមាន​តាំងទី​នៅ​កូរ៉េខាងត្បូង អាចជា​គោលដៅ​ចម្បង​គេ នៃ​ការវាយប្រហារ​ណាមួយ ពី​កូរ៉េខាងជើង និង​ស្នើ​ឲ្យ​អាមេរិក​ដក​កងកម្លាំង​យោធា​ចេញពី​ឧបទ្វីប​កូរ៉េ​។ មន្ត្រី​រូបនោះ​បន្តថា ការធ្វើ​សមយុទ្ធ​យោធា​ចេញពី​កោះ Okinawa របស់​ជប៉ុន​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​មួយ របស់​សហរដ្ឋអាមេរិក នៅក្នុង​ទីក្រុង Kunsan ប្រទេស​កូរ៉េខាងត្បូង នៅក្នុង​ការសម្រេចចិត្ត​រួមគ្នា​មួយ ដោយ​រដ្ឋាភិបាល​ទីក្រុង Seoul និង Washington ក្នុងការ​ដាក់ពង្រាយ ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល THAAD នៅលើ​ទឹកដី​ឧបទ្វីប​កូរ៉េ​។​
​គួរ​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ចំនួន​៣​គ្រាប់ ដែល​គេ​ជឿជាក់ថា ២​គ្រាប់​ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ឈ្មោះ Rodong និង​មួយ​គ្រាប់​ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ឈ្មោះ Scud នៅក្នុង​ការបង្ហាញ​សព្វាវុធ ប្រឆាំងនឹង​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល THAAD នៅ​កូរ៉េខាងត្បូង​៕

maxresdefault

ស្រវឹង​ជិះ​ម៉ូតូ​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ជោក​បុក​រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ឡូង ម៉េង (LM) ចំ​ពី​បុក​មុខ បណ្ដាលឱ្យ​រងរបួស បែក​ចិញ្ចើម ចំណែក​ម៉ូតូ​ខូចខាត​យ៉ាងដំណំ គៀប​ជាប់​ក្រោម​កង់​រថយន្ដ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ផ្សារ​ដេប៉ូ​២​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មុន​ពេ​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Scoopy ពាក់​ស្លាក​លេខ​ភ្នំពេញ​1FT-2869 បើកបរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច ចំណែក​រថយន្ដ​របស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍ LM Concrete បើកបរ​ច្រាស់ទិស​គ្នា លុះដល់​ចំណុច​ខាងលើ ម៉ូតូ​បាន​រេ​ចង្កូត​ចូល​ផ្លូវ​របស់​រថយន្ដ ហើយ​បុក​ចំ​ពីមុខ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ រងរបួស​បែក​ចិញ្ចើម រីឯ​ម៉ូតូ​គៀប​ជាប់​កង់​រថយន្ដ​ខាងឆ្វេង រង​ការ​ខូ​ត​ខាត​ស្ទើរ​ទាំងស្រុង​។​
​ក្រោយពេល​កើតហេតុ​ភាគី​ទាំង​២ បាន​ព្យាយាម​សម្រួល​គ្នា​ដែរ តែ​មិនត្រូវ ទើប​សមត្ថកិច្ច​ជំនាញ​យក​រថយន្ដ និង​ម៉ូតូ​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​តាម​ក្រោយ​៕

fn-2016-07-30-08-40-11-4fn-2016-07-30-08-40-11-3fn-2016-07-30-08-40-11-2