All posts by មេគង្គ ប៉ុស្តិ៍

ឧទ្ធម្ភាគចក្រ​ដឹក​អនុរដ្ឋមន្ត្រី និង​សមាជិកសភា​ម៉ាឡេស៊ី​បាត់​ខ្លួន​

​ម៉ាឡេស៊ី​៖​ប្រធាន​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​លោក Azharuddin Abdul Rahman បាន​ថ្លែងថា ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ដឹក​មនុស្ស​ចំនួន​៦​នាក់​រួមមាន​អនុរដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​សមាជិក​រដ្ឋសភា​ម្នាក់​ផង បាន​បាត់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅលើ​កោះ​Borneo រដ្ឋ Sarawak​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Star​។​
​លោក Azharuddin Abdul Rahman បញ្ជាក់ថា ឧទ្ធម្ភាគចក្រ​បាន​បាត់​ទំនាក់ទំនង​នៅវេលា​ម៉ោង ៥​ល្ងា​ញ​មិញ អំឡុងពេល​ហោះ​ចម្ងាយ​ជាង ៣០​នាទី ពី​ទីក្រុង Betong ទៅកាន់​ទីក្រុង Kuching​។ ជាមួយគ្នានេះ​អាជ្ញាធរ​បានចេញ​ប្រតិបត្តិការ​តាម​ស្វែងរក និង​ជួយសង្គ្រោះ​ប្រមាណ​ជាង​១០០​នាក់ តាមផ្លូវ​ដ៏​ពិបាក ក្នុង​រដ្ឋ​មិនសូវមាន​ប្រជាជន​រស់នៅ​នេះ​។​
​តាម​ប្រភព​សារព័ត៌មាន​ដដែល​បញ្ជាក់ថា ក្នុង​ឧទ្ធម្ភាគចក្រ​នោះ​មាន​អនុរដ្ឋមន្ត្រី​ខាង​ដំណាំ និង​ទំនិញ​ឧស្សាហកម្ម​លោកស្រី Noriah Kasnon រួមជាមួយ​ស្វាមី​, ប្រធាន​ក្រុមប្រឹក្សា​ប្រេងដូង​ម៉ាឡេស៊ី​លោក Wan Mohammad Khairil និង​សមាជិកសភា​លោក Wan Mohammad Khairil Anuar Wan Ahmad ត្រូវគេ​គិតថា ជា​មនុស្ស​ស្ថិត​ក្នុងចំណោម​ទាំង ៦​នាក់​៕

1591h2

Arteta អាច​នឹង​ផ្លាស់​ទៅ Man City នៅ​រដូវ​កាល​ក្រោយ​

បាល់ទាត់​៖​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹងថា លោក Pep Guardiola ចង់បាន​ខ្សែបម្រើ Mikel Arteta របស់​ក្រុម​កាំភ្លើង​ធំ Arsenal ពេលដែល​គាត់​មក​ដឹកនាំ​ក្រុម​មេឃ​ខៀវ Manchester City នៅ​រដូវ​កាល​ក្រោយ​។​
​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣៤​ឆ្នាំ​រូបនេះ កិច្ចសន្យា​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ត្រៀម​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះហើយ​គាត់​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាក​ចេញពី​ទឹកដី Emirates បន្ទាប់ពី​មិនសូវ​ជាប់​ជម្រើស​ដំបូង​ហើយ​លិច​លឺថា ក្រុម​អាច​នឹង​លក់​រូបគេ​នៅពេល​ទីផ្សារ​កីឡាករ​បើក​នា​រដូវក្តៅ​ខាងមុខនេះ​។​
​គួរ​បញ្ជាក់ថា Arteta បាន​ជួប​ជាមួយ​លោក Guardiola ដើម្បី​ពិភាក្សា​អំពី​ការងា​បើទោះបីជា​ក្រុម​កាំភ្លើង​ធំ Arsenal មិនទាន់មាន​គ្រោង​នឹង​ផ្តល់​កិច្ចសន្យា​ថ្មី​ជូន​លោក​នៅលើ​តុ​ក៏ដោយ​៕

ST ALBANS, ENGLAND - JANUARY 05:  Mikel Arteta of Arsenal during the Barclays Premier U21 match between Arsenal U21 and West Bromwich Albion U21 at London Colney on January 5, 2016 in St Albans, United Kingdom.  (Photo by David Price/Arsenal FC via Getty Images)

ចាប់វាយ​ខ្នោះ​បុរស​ម្នាក់​មិន​ឲ្យសមត្ថកិច្ច​ពិនិត្យ​ជាតិ​អាល់កុល​

រាជធានី​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ចំរុះ ខ័​ណ្ឌ​មានជ័យ បាន​ចាប់​វាយខ្នោះ​ចាស់​ទំនើង​ម្នាក់ ដែល​មិន​គោរព​សមត្ថកិច្ច ប្រើ​ច​រិ​ក​ច្រ​ង៉េ​ង​ច្រ​ង៉ាង និង​ថា​មិន​ព្រម​ឲ្យ​ពិនិត្យ​ជាតិ​អាល់កុល ខណ​:​ដែល​ចាស់​ទំនើង​រូបនេះ បើករថយន្ត Land Cruiser ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-7197 ឆ្លងកាត់​ប៉ា​រ៉ា​ស់​ត្រួតពិនិត្យ​ជាតិ​អាល់កុល ស្ថិតនៅ​គោលដៅ​តាមផ្លូវ​ព្រះ​មុនី​រ៉េត មុខ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នា​យប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​។​
​សមត្ថកិច្ច​អះអាងថា បុរស​ចាស់​ទំនើង​រូបនេះ​បើកបរ​ស្រវឹង ជិះ​រថយន្ត Landcruiser ធ្វើ​ច​រឹក​ឈ្លើយ​ត្រូវ​សមត្ថកិច្ច​ត្រួតពិនិត្យ​គោលដៅ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី របស់​អធិការដ្ឋាន​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំងចម្រុះ​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​
​ពេលដែល​បុរស​នោះ​បើក​មកដល់​ទីតាំង​សមត្ថកិច្ច​យើង​ឃាត់ ពេលនោះ ស្រាប់តែ​គាត់​ចុះ​ពី​រថយន្ត រួចហើយ យកលុយ​៥០​ដុល្លារ ដាក់​លើ​តុ ហើយ​ទះ​តុ ហើយ​ពេលនោះ​ក៏​ប៉ះ​ពាក្យសម្តី​គ្នា ជាមួយ​សមត្ថកិច្ច រហូត​ចាប់​វាយខ្នោះ​តែម្តង​។​
​សមត្ថកិច្ច​មិនទាន់​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ​បុរស​ទំនើង​នោះ​នៅឡើយ​ទេ ព្រោះថា អ្នក​ដែលមាន​រថយន្ត​ទំនើប​ជិះ​ហើយ​ក្អេងក្អាង​បែប​នោះ ប្រាកដជា​មិនធម្មតា​៕

fn-2016-05-06-08-44-28-2


fn-2016-05-06-08-44-29-3
fn-2016-05-06-08-44-29-4

វាយប្រហារ​តាម​អាកាស​លើ​ជំរុំ​ភៀសខ្លួន​មួយ នៅ​ស៊ី​រី​សម្លាប់​មនុស្ស​២៨​នាក់

ស៊ី​រី​៖​មនុស្ស​យ៉ាងហោចណាស់ ២៨​នាក់ ត្រូវបាន​រាយការណ៍​ថា បាន​បាត់​បង់ជីវិត បន្ទាប់ពី​មានការ​វាយប្រហារ តាម​អាកាស​មួយ ទៅលើ​ជំរុំ​ភៀសខ្លួន មួយកន្លែង​ដែល​ស្ថិតនៅ ភាគ​ខាងជើង​ប្រទេស ស៊ី​រី​ដែល​កៀក​ទៅនឹង​ព្រំប្រទល់ ជាមួយ​តួ​ក​គី​។ នេះ​បើ​យោងតាម​ព័ត៌មាន​របស់ BBC​។​
​របាយការណ៍​ខ្លះ បាន​និយាយថា វា​ជាការ​វាង​ប្រហារ​ពី​សំណាក់ យន្តហោះ​ចម្បាំង របស់​រដ្ឋាភិបាល​ស៊ី​រី និង​ខ្លះទៀត​និយាយថា ជា​យន្តហោះ​ចម្បាំង​របស់​ប្រទេស​រុស្សី បើទោះបីជា មិនទាន់មាន​ភាគី​ណា បាន​អះអាង​ច្បាស់លាស់ លើ​បញ្ហា​នេះ​ទេ​៕

T-0128

ក្រុម​អ្នកគាំទ្រ CPP ប្រកាស​ដឹកនាំ​ប្រជាពលរដ្ឋ​៥០០០​នាក់ ហែ​ញត្តិ​គាំទ្រ ACU

​រាជធានី​ភ្នំពេញ​៖​លោក ប៉ាន់ ខែម​ប៊ុនថន នាយក​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព បានប្រកាស​ត្រៀម​ដឹកនាំ​ប្រជាពលរដ្ឋ យុវជន និស្សិត​ចំនួន​៥០០០​នាក់ ហែ​ញត្តិ​គាំទ្រ សកម្មភាព​និង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៅលើ​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី គជប​។​
​លោក ប៉ាន់ ខែម​ប៊ុនថន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹងដាក់​ពាក្យស្នើសុំ​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បាន​សិទ្ធិ​ការ​ហែ​ញ​តិ្ត​គាំទ្រ សកម្មភាព​របស់ ACU​។​
​ការត្រៀម​កម្លាំង​ហែ​ញ្ញា​ត្តិ​គាំទ្រ ACU នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​តំណាង​ប្រជាពលរដ្ឋ យុវជន និង​ស្ត្រី​មួយចំនួន បានប្រកាសថា ពួកគេ​មាន​គ្នា​ប្រមាណ​២​ពាន់​នាក់ នឹង​ដង្ហែ​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅវេលា​ម៉ោង​៩៖០០ ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦ ដើម្បី​ទាមទារ​ឱ្យ​អង្គភាព​នេះ បញ្ឈប់​ការចោទប្រកាន់​លើ​មន្ត្រី សង្គម​ស៊ីវិល​៕

download1

មន្ត្រី​ជំនាញ​អះអាងថា វិស័យ​ដីធ្លី​កម្ពុជា​ក្នុង​រយះពេល​១០​ឆ្នាំ​ទៀត​គឺ​នៅតែ​រឹងមាំ​

​រាជធានី​ភ្នំពេញ​៖​លោក គីម ហ៊ាង ប្រធាន​សហគម វាយតំ​ម្លៃ​អចលនវត្ថុ​កម្ពុជា ថ្លែងប្រាប់​អ្នកសារព័ត៌មាន ថា វិស័យ​ដីធ្លី​កម្ពុជា ពី​ឥឡូវ​ដល់​១០​ឆ្នាំ​ទៅមុខទៀត គឺ​មិន​ថយចុះ​នោះទេ លោក​បញ្ជាក់ថា វិស័យ​ដីធ្លី​កម្ពុជា​ពី​ឥឡូវ​ដល់​១០​ឆ្នាំ ទៅមុខទៀត​គឺ​មិន​ថយចុះ​នោះទេ​។ ជាការ​ពិត​តំលៃ​ដីធ្លី​អាច​មិន​ស្ថិតស្ថេរ នៅក្នុង​កំឡុងពេល​១០​ឆ្នាំ អាច​នឹងមាន​២​ឆ្នាំ​ជួបនឹង​បញ្ហា តែ​មិន​មានន័យថា ជាប់គាំង​នោះទេ​»​។​
​លោក គីម ហ៊ាង បាន​លើកឡើងថា មាន​ចម្ងល់ និង​ការព្រួយបារម្ភ​ជាច្រើន​ចោទសួរ​ថា ក្នុង​ឆ្នាំ​២០១៦ ដីធ្លី​អាច​ជាប់គាំង​លក់​មិនបាន ឬក៏​យ៉ាងណា​? ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​បាន​ឆ្លើយតប និង​ការព្រួយបារម្ភ​នេះ​ថា ជាការ​ពិត​វា​អាច​ពិបាក​ក្នុង​ការលក់​ចេញ ប៉ុន្ដែ​វា​មិន​មានន័យថា ជាប់គាំង​លក់​មិន​ចេញ​រហូត​នោះទេ​។ លោក​បាន​លើក ឧទាហរណ៍​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​ដី​មួយកន្លែង គាត់​ចង់​លក់​តែ​ក្នុង​ឆ្នាំ​២០១៦ លក់​មិន​ចេញ នេះ​វា​មិនមែនជា​បញ្ហា​ចោទ​នោះទេ ព្រោះ​ឆ្នាំនេះ​លក់​មិន​ចេញ អាច​បន្ដ​លក់​នៅ​ឆ្នាំ​២០១៨ ឬ​២០១៩​ទៀត​បាន ច​ណែ​កឯ​តម្លៃ​វិញ​អាច​នឹង​ថ្លៃ​លើស​ដើម​ក៏​ថា​បាន​។​
​លោក គឹម ហ៊ាង បន្តថា ជា​រៀងរាល់ឆ្នាំ​កំណើនប្រជាជន នៅ​តែង​កើត​មា​តម្រូវការ​នៃ​ជម្រក ក៏​ត្រូវតែ​កើនឡើង​ដូចគ្នា មិនមាន​ប្រជាជន​ណា ដែល​មិន​ត្រូវការ​ជម្រក​នោះទេ ដូច​ច្នេះ​ដីធ្លី​នៅតែមាន​សន្ទុះ​។ ជាមួយគ្នានេះ ប្រទេស​កម្ពុជា ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះ​មាន​បរទេស​ជាច្រើន បានមក​រកស៊ី និង​ធ្វើ​ជំនួញ​នៅ​កម្ពុជា ពួកគេ​ត្រូវការ​ជម្រក ត្រូវការ​ដី​សម្រាប់​រស់នៅ សម្រាប់​សាងសង ដើម្បី​វិនិយោគ​លើ​ផ្នែក​អ្វីមួយ ដូច្នេះ​ដីធ្លី​នៅតែ​ដើ​តួន​នាទី​យ៉ា​សំខាន់​៕

fn-2016-05-05-18-27-55-12

តំណាងរាស្ត្រ CNRP ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចូល​បំភ្លឺ​ផ្ទាល់មាត់​នៅ​រដ្ឋសភា​

​រាជធានី​ភ្នំពេញ​៖​ក្រុមតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះហត្ថលេខា​លើ​ខិ​លិ​ត​មួយ​ដោយ ស្នើ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចូល​បំភ្លឺ​ផ្ទាល់មាត់​នៅ​រដ្ឋសភា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ជុំវិញ​បញ្ហា​មួយចំនួន​ក្នុងការ​អនុវត្ត​ការងារ​។​
​យោងតាម​លិខិត​របស់​តំណាងរាស្ត្រ CNRP បញ្ជាក់ថា បញ្ហា​ដែល​ក្រុមតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឱ្យ លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បំភ្លឺ​នោះ រួមមាន ទី​១. គោលការណ៍​ច្បាប់ និង​គោ​លន​យ​បាយ​ព្រហ្មទណ្ឌ​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​ជន​ត្រូវ​ចោទ​បណ្តោះអាសន្ន​។ គោលការណ៍​និង​ការអនុវត្ត​ជាក់ស្តែង អធិការកិច្ច​ការឃុំខ្លួន​។ ទី​២ ការប្តឹង​បរិហារ និង​អំណាច​ធ្វើ​អធិបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង ទី​៣.​សំណួរ​ផ្សេងៗ​មួយចំនួនទៀត​៕

3343

ប្រទេស​៣​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​គ្រោង​ល្បាត​ដែនសមុទ្រ​រួមគ្នា


​បរទេស​៖​យោងតាម​សារព័ត៌មាន Bangkok Post បាន​ផ្សាយ​ថា ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​គ្រោង​នឹងធ្វើ​ការ​ល្បាត​រួមគ្នា​នៅលើ​ដែនទឹក​របស់​ពួកគេ បន្ទាប់ពី​សកម្មភាព​ចាប់ជំរិត​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​បាន​កើនឡើង​នាពេល​ថ្មីៗ​នេះ​។​
​ថ្លែង​ក្រោយ​ជំនួប​ផ្ដួចផ្ដើម​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីការបរទេស និង​មេបញ្ជាការ​យោធា​លោក Retno Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី​បាន​និយាយថា ប្រទេស​ទាំងបី​នឹងធ្វើ​ការ​ល្បាត​នៅ​តំបន់​ដែនទឹក​រួម​។ ទន្ទឹម​នោះ​ប្រទេស​ទាំងបី​ក៏បាន​ឯកភាពគ្នា​ផងដែរ​ទៅលើ​ការបង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់​មួយ​សម្រាប់​ទាក់ទង​គ្នា​នៅក្នុង​ស្ថានការណ៍​អាសន្ន ការកែលម្អ​ការសម្របសម្រួល​នៅពេល​ផ្ដល់ជំនួយ​ដល់​មនុស្ស និង​នាវា​រងគ្រោះ និង​ពង្រឹង​ការចែករំលែក​ព័ត៌មាន​ចារកម្ម​។​
​គួរ​បញ្ជាក់ថា កាលពី​ខែមីនា​កន្លងមកនេះ ពួក​ឧទ្ទាម Abu Sayyaf បាន​ចាប់ជំរិត​នាវិក​ឥណ្ឌូណេស៊ី​១០​នាក់​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ហើយ​ទើបតែ​ដោះលែង​ពួកគេ​វិញ​កាលពី​សប្ដាហ៍​កន្លងមក​នេះ​៕

1722361

ស្ត្រី​ខ្មែរ​រងគ្រោះ ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​៥​សែន​បាត​ពី​បុរស​ថៃ​ដែល​ចាប់រំលោភ​

​ខេត្តបន្ទាយមានជ័យ​៖​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​ខ្មែរ បាន​ថ្លែងថា ស្រី្ត​ខ្មែរ​ដែលជា​អាជីវករ នៅ​ផ្សារ​រុង​ក្លឿ ស្ថិតនៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​ត្រូវបាន​បុរស ជនជាតិ​ថៃ ចាប់ខ្លួន​ហើយ​រំលោភ សេពសន្ថវៈ បានទាមទារ​ប្រាក់ ជំងឺ​ចិត្ត ៥​សែន​បាត​។ លោក ជុំ សុន្ទរី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់ កិច្ច​ជំនួប​រវាង លោក​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី ក្រសួងការបរទេស ខ្មែរ និង​លោក អ៊ុយ​ហ្គោ អា​ស្ទូ​តូ អនុប្រធាន គ្រប់គ្រង​ទទួល បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក សហភាព​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​ថា “​រឿងនេះ កំពុងធ្វើការ​ដោះស្រាយ​គ្នា ដោយ​ខាង​សា​ម៉ី​ខ្លួន នារី​រងគ្រោះ បានទាមទារ ៥​សែន​បាត ហើយ​ខាង​ជនល្មើស បាន​ប្រាប់ថា ខ្លួន​មិនមាន​លទ្ធភាព សង​ទេ ។​
​ប៉ូលីស​ប្រាប់ថា បើ​ជនល្មើស មានលទ្ធភាព​សង នឹង​អាច​ដោះស្រាយ​គ្នា ក្រៅផ្លូវការ​បាន​” ។ បើតាម​លោក​ជុំ ស​ន្ទ​រី ប៉ូលីស​ថៃ ប្រាប់ថា បើ​ជនល្មើស​គ្មាន​ប្រាក់​សង​ទេ នឹង​បញ្ជូន​សុំ​ណុំ​រឿងនេះ ទៅ​តុលាការ​។​
​សូមបញ្ជាក់ថា ស្រី្ត​រងគ្រោះ​ត្រូវបាន​បុរស​ជនជាតិ​ថៃ ពីរ​នាក់ ចាប់​ដាក់​ក្នុង​រថយន្ត យកទៅ​បាត់ កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ ហើយ​តម្រួត​ថៃ បាន​រកឃើញ នៅ​ថ្ងៃ​៤​ឧសភា​។ ស្ត្រី​រូបនេះ មាន​អាយុ​២៧​ឆ្នាំ មាន​ប្តី និង​កូនប្រុស​ម្នាក់ ជា​អ្នកលក់ដូរ នៅក្នុង​ផ្សារ​រុង​ក្លឿ រស់នៅក្នុង ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​៕

1170e0e3d8c6430a4e1a141165a189262c3

ទំនប់​វា​រី​អគ្គិសនី​​៧​នៅ​ម៉ាឡេស៊ី​ខ្វះ​ទឹក​​ដំណើរការ

​ម៉ាឡេស៊ី​៖​យោងតាម​សារព័ត៌មាន Channel News Asia បាន​ផ្សាយ​ថា ក្នុង​រយៈពេល​២០​ថ្ងៃ​ទៅ​៣​ខែ​ខាងមុខ​ទៀត បើ​មិនមាន​ទឹកភ្លៀង​ធ្លាក់​ទេនោះ​នឹង​បណ្តាល​ឲ្យ​ខ្វះ​ទឹក​សម្រាប់​ដំណើរការ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​៧​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។​
​រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​ម៉ាឡេស៊ី​ថ្លែងថា របាយការណ៍​ក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន​ម៉ាឡេស៊ី​បញ្ជាក់ថា កម្រិត​ទឹកធ្លាក់​ចុះក្រោម​៥០%​សម្រាប់​លទ្ធភាព​ទំនប់​វា​រី​អគ្គិសនី​ដំណើរការ ដោយសារ​បញ្ហារ​លកក​ម្តៅ និង​លក្ខខណ្ឌ​ស្ងួត​ខ្លាំង​។ លោក​បន្តថា ទំនប់​កំពុង​ហួតហែង​ក្នុងចំណោម​៧​នោះ​គឺ​ទំនប់ Bukit Merah កំពុង​បង្ក​ការប៉ះពាល់​ខ្លាំង​ដល់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក Kerian ពោលគឺ​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់ និង​បង្កបង្កើនផល​។ ទន្ទឹម​នោះ​រដ្ឋាភិបាល​បានសម្រេច​បញ្ឈប់​ការផ្គត់ផ្គង់​ទឹក​សម្រាប់​កសិករ​ធ្វើ​កសិកម្ម​នៅក្នុង​រដ្ឋ Perak ដោយ​ផ្តោត​សំខាន់​លើទឹក​ប្រើប្រាស់​ប៉ុណ្ណោះ​៕

160505-vod-meta-g-en-7-dams-Malaysia-less-than-half-filled-with-water-Ministry

ក្រុម​ភេរ​វករ​គ្រោង​វាយប្រហារ​ទ្រង់ទ្រាយ​ ធំ​ក្នុង​ទីក្រុង​មូ​ស្គូ​

​រុស្ស៊ី​៖​សារព័ត៌មាន RT ចេញផ្សាយ​នា​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​នេះ​ដោយ​ដក​ស្រុង​សម្តី​មន្ត្រីជាន់ខ្ពស់​សន្តិសុខ​ជាតិ​រុស្ស៊ី​ថា ក្រុម​ភេរវ​ករ​បានរៀបចំ​ផែនការ​វាយប្រហារ​ដ៏​ធំ​នៅក្នុង​ទីក្រុង​ម៉ូស្គូ ចំ​ថ្ងៃ Victory Day ដែល​ព្រឹត្តិការណ៍​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​០៩ ខែឧសភា ខាងមុខនេះ​។​
​មន្ត្រី FSB បាន​អះអាងថា យើង​បាន​រកឃើញ​នូវ​ឧបករណ៍​គ្រឿងផ្ទុះ និង​អាវុធ​ជាច្រើន​នៅក្នុង​ទីតាំង​មួយ ជាមួយនឹង​មនុស្ស​មួយក្រុម ដែល​មកពី​អាស៊ី​កណ្ដាល​។
​គួរបញ្ជាក់ ថា Victory Day ជា​ទិវា​ជ័យជំនះ ដែល​សហភាពសូវៀត បាន​យកឈ្នះ​លើក​ពួក​ណា​ស៊ី អាល្លឺម៉ង់ (Nazi Germany) ក្នុងអំឡុងពេល​បញ្ចប់​សង្គ្រាមលោកលើកទី​២៕

572a2b98c46188e0018b45af

ក្រុម ISIS អាច​នឹង​វាយប្រហារ​បន្ថែមទៀត​នៅក្នុង​ប្រទេស​ប៊ែ​ល​ហ្សិ​ក​

​ប៊ែ​ល​ហ្ស៊ិ​ក​៖​ប្រធាន​ភា្ន​ក់​ងារ​សន្តិសុខ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក លោក Jaak Raes បាន​ថ្លែងថា ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS អាច​នឹង​បើក​ការវាយប្រហារ​ភេរវកម្ម​ជាថ្មី​ម្តងទៀត​នៅក្នុង​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​។ នេះ​បើតាម​សារព័ត៌មាន​ស៊ិន​ហួ​។​
​លោក Jaak Raes បាន​បញ្ជាក់ថា ក្រុម ISIS ពេលខ្លះ​បានធ្វើ​ឲ្យ​យើង​ដេក​មិន​លក់ ហើយ​នៅក្នុង​រយៈពេល​យូរ យើង​រំពឹងថា យើង​អាច​ទទួល​ការវាយប្រហារ បន្ថែមទៀត ពី​ក្រុម​ភេរវកម្ម​មួយ​នេះ​។ ទោះជា​យ៉ាងណា​ប្រធាន​ភ្នា​ក់​សន្តិសុខ​រូបនេះ​ព្រមាន​ប្រឆាំង​ទៅនឹង​ការកើនឡើង​នៃ​ទង្វើ​នេះ​ផងដែរ​៕

1729349950

ខ្យល់​កន្ត្រាក់​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា​សម្លាប់​មនុស្ស​១៨​នាក់​

​រ៉ង់​ហ្គូ​ន​៖​យ៉ាងហោចណាស់​មនុស្ស​២៨​នាក់​បាន​ស្លាប់ និង​២៤​នាក់​ផ្សេងទៀត​រង​ប​រួស​ដោយសារ​អាកាសធាតុ​អាក្រក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង​វាយប្រហារ​ទីក្រុង Mandalay របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ​ផ្សាយ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​
​ប្រភព​ដដែល​បញ្ជាក់ថា ទីក្រុង Mandalay ដែល​ជាទី​ក្រុងមាន​ប្រជាជន​រស់នៅ ច្រើន​បំផុត​លំដាប់​ទី​ពីរ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ ជាមួយគ្នា​នោះ​គោក្របី ១,៤១០​ក្បាល​ងាប់ និង​ផ្ទះ ១៣,៣៥២​ខ្នង​បាន​ទទួលរង​ការខូចខាត អគារ​សាលារៀន​៦១​ខ្នង​រង​ផលប៉ះពាល់ និង​តំបន់​មួយចំនួនទៀត ផ្ទះ ២,៤២០​ខ្នង បាន​បាក់​រលំ​ទាំងស្រុង​តែម្តង​។ ទន្ទឹម​នោះ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​អះអាងថា​អាច​ស្មើនឹង​ទឹកប្រាក់ ២,៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

article-doc-9x44o-nfIabX0Y82e1803f3a5e7cf2f5-149_634x422

ខឹង​ប្រពន្ធ​មិន​ព្រម​រួមរ័កច្របាច់ក​សម្លាប់ចោល​

​ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ចាប់ខ្លួន​ប្តី​ចិត្តឃោរឃៅ​ម្នាក់ ភ្លាមៗ​តែម្តង បន្ទាប់ពី​បានសម្លាប់​ប្រពន្ធ​ខ្លួនឯង ដោយសារតែ​ខឹង​ប្រពន្ធ​មិន​ឲ្យ​រួមភេទ​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង ១២ និង​៣០​នាទី​យប់​រំលងអធ្រាត្រ​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ វ៉ើ​ក សាវឿន អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ បាន​ប្រើ​ដៃ​ទះកំផ្លៀង និង​ច្របាច់ក​ជនរងគ្រោះ ឈ្មោះ ណាំ ស្រី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ដែលជា​ប្រពន្ធ​បណ្តាល​អោយស្លាប់​ភ្លាមៗ​។ ប្រភព​ដដែល​បញ្ជាក់ថា ដើមហេតុ​កើតឡើង​ដោយសារ​បុរស​ជា​ប្តី​ស្រវឹងស្រា ហើយ​ខឹង​ប្រពន្ធ​មិន​ចូលដេក​ក្នុង​បន្ទប់​ជាមួយ ខឹង​ក៏​សម្លាប់ចោល​តែម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​៕

fn-2016-05-05-09-31-29-2fn-2016-05-05-09-31-29-1fn-2016-05-05-09-31-29-4

ក្មេង​ជំទង់​ទទួលទាន​ភេសជ្ជៈ​ច្រើន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង​

​សុខភាព​៖​ក្មេង​ជំទង់​ដែល​ក្នុង​របប​អាហារ​របស់គេ​មាន​បញ្ចូល​ភេសជ្ជៈ​ច្រើន និង​អាហារ​ដែលមាន​ជាតិ​ស្ករ​ច្រើន​បានបង្ហាញ​ពី​រោគសញ្ញា​នៃ​រាងកាយ​ថា ពួកគេ​កំពុង​ប្រឈម​នឹង​បញ្ហា​បេះដូង​ខ្ពស់​។ តាមរយៈ​ការបង្កើន​ការទទួល​ទាន កាបូន​អ៊ី​ដ្រា​ត និង​ស្ករ​ត្រូវបាន​បញ្ចូល​ក្នុង​ជំងឺ​សរសៃ ឈាម​បេះដូង​ខ្ពស់​ក្នុងចំណោម​មនុស្សពេញវ័យ​។​
​ដើម្បី​ធ្វើតេស្ត​បញ្ហា​នេះ អ្នកស្រាវជ្រាវ​បានធ្វើការ​សិក្សា​ទៅលើ​ក្មេង​ជំទង់ ២,១៥៧​នាក់​។ ចំនួន​មធ្យម​នៃ​ការបន្ថែម​ស្ករ​ទៅលើ​ការបរិភោគ​ក្នុង​មួយថ្ងៃ ១១៩​ក្រាម (៤៧៦​កាឡូរី​)​។ គេ​បាន​រកឃើញថា ក្មេង​ជំទង់​ដែល​បាន​ទទួលទាន​ស្ករ​បន្ថែម​លើសពី ៩% ទៅ​មាន​កម្រិត កូ​លេ​ស្តេ​រ៉ុល LDL ( អាក្រក់​) ហើយ​លើសពី ១០% ទៅ​មាន​កម្រិត គ្លី​សេរី​ត បើ​ធៀប​ទៅនឹង​អ្នក​ដែល​ទទួលទាន​ស្ករ​ទាប​។​
​បន្ថែម​ទៅទៀត​អ្នក​ដែល​ទទួលទាន​ជាតិ​ស្ករ​ច្រើន​បានបង្ហាញ​សញ្ញា​នៃ​ការ​ទប់ទល់​ជាតិ អាំង​ស៊ុយ​ឡាំង ដែលជា​ហេតុ​អាច​នាំទៅរក​ជំងឺ​ទឹកនោមផ្អែម ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ជំងឺ​បេះដូង​៕

juice-diet-weight-loss