រាជធានីភ្នំពេញ ៖ក្រសួងយុត្តិធម៌ និងបក្សប្រឆាំងត្រូវបានគេមើលឃើញថាកំពុងថ្លែងសរដាក់គ្នារឿងចាប់ខ្លួនតំណាងរាស្ត្រនឹងមន្ត្រីសមង្គស៊ីវិលដោយម្ខាងៗអះអាងយកត្រូវរៀងៗខ្លួន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃនេះ បានសម្តែងការសោកស្តាយចំពោះ សេចក្តីថ្លែងការណ៍ របស់ក្រុមសមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ ហើយចាត់ទុកថា សេចក្តីថ្លែងការណ៍នេះ មានចរិតជាការដាក់សម្ពាធទៅលើអំណាចតុលាការ ដែលជាអំណាចឯករាជ្យ ការពារដោយច្បាប់ និងរដ្ឋធម្មនុញ្ញ។
ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី ក្រុមតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់ថា តុលាការបានប្រើអំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ ដែលធានាដោយមាត្រា៨០នៃរដ្ឋធម្មនុញ្ញ ហើយប្រកាសថា តំណាងរាស្ត្ររបស់ខ្លួន ៣រូប ដែលក្នុងនោះរាប់ទាំង លោក កឹម សុខា នឹងមិនចូលខ្លួនតាមការកោះហៅនេះនោះទេ៕
រាជធានីភ្នំពេញ ៖នៅរសៀលនេះសាលារាជធានីភ្នំពេញ នឹងកោះហៅតំណាងអ្នកហែញាតិ្តតវ៉ាដើម្បីពិភាក្សា ជុំវិញការស្នើសុំហែញត្តិ ទៅអង្គភាពប្រឆាំងអំពើពុករលួយ។
សូមជម្រាបថាតំណាងប្រជាពលរដ្ឋ យុវជន និងស្ត្រីទាំងនោះ បានប្រកាសថា ពួកគេមានគ្នាប្រមាណ២ពាន់នាក់ នឹងដង្ហែញត្តិទៅអង្គភាពប្រឆាំង អំពើពុករលួយ នៅវេលាម៉ោង ៩៖០០ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ដើម្បីទាមទារឱ្យអង្គភាពនេះ បញ្ឈប់ការចោទប្រកាន់លើមន្ត្រី សង្គមស៊ីវិល៕
ក្រុងរីយ៉ូ ៖ភ្លើងគប់ដែលជាសញ្ញាបើកសម្ពោធការប្រកួតកីឡាអូឡាំពិកពិភពលោក ឆ្នាំ២០១៦ដែលប្រទេសប្រេសស៊ីលធ្វើជាម្ចាស់នោះត្រូវបានដង្ហែមកដល់ទីកន្លែងចាប់ផ្តើមជាផ្លូវការហើយ បន្ទាប់ពីចាកចេញពីទីក្រុង Geneva ប្រទេសស្វីស នារសៀលថ្ងៃទី៣ ខែឧសភា។
យោងតាមសារព័ត៌មាន BBC បានផ្សាយថា ភ្លើងគប់ ត្រូវបានដង្ហែតាមជើងហោះហើរត្រង់ពីទីក្រុង Geneva នៃប្រទេសស្វីស មកកាន់ទីក្រុង Brasilia របស់ប្រេស៊ីល ដែលមានការទទួលស្វាគមន៍ពីប្រធានាធិបតី Dilma Rousseff រួមជាមួយ អត្តពលិកចំនួន ១២០០០នាក់ផងដែរ ដែលត្រូវចាប់ផ្តើមធ្វើការដង្ហែជុំវិញទីក្រុងចំនួន ៣០០នៅ ទូទាំងប្រទេស ប្រេស៊ីលក្នុងរយៈពេល៩៥ថ្ងៃ មុនការប្រកួតកីឡាអូឡាំពិក ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ដល់ថ្ងៃទី២១ ខែសីហា ខាងមុខ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវក្តៅ លើកទី៣១ ឆ្នាំ២០១៦ នេះ នឹងមានអត្តពលិកសរុបចំនួន ១០៥០០នាក់ មកពី ២០៦ប្រទេសចូលរួមប្រកួតដណ្តើមមេដាយទៅលើ ២៨ប្រភេទកីឡា នៅទីតាំងចំនួន៣៣កន្លែងទូទាំងប្រទេស ប្រេស៊ីល ជាមួយនឹងប្រភេទកីឡាបាល់ទាត់ចាប់ផ្តើមមុនគេ នាថ្ងៃទី៣ សីហា៕
ខេត្តមណ្ឌលគិរី ៖នៅរសៀលថ្ងែទី៤ ខែឧសភាឆ្នាំ២០១៦នេះ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងលោក ចឹង សុចន្ថា អភិបាល រងខេត្ត នាយករដ្ឋបាលខេត្ត ព្រមទាំងនាយក នាយករងទីចាត់ការ របស់សាលាខេត្ត មណ្ឌលគិរី បាននាំយកថវិការបស់គណៈកម្មការមួលដ្ឋានសមាគមន៍មន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ខេត្តមណ្ឌលគិរី ចំនួន៤លាន៥សែនរៀល ប្រគល់ ជូនដល់លោក កេត ចាន់ដេត ត្រូវជាស្វាមី របស់សព លោកស្រី ទិត សុធារី ។
សូមបញ្ជាក់ថា លោកស្រី ទិត សុធារី ជាមន្ត្រីរាជការនៅក្នុងសាលាខេត្តមណ្ឌលគិរី មានតួនាទី អនុប្រធានការិយាល័យវិនិយោគខេត្ត ដោយលោកស្រីបានទទួលមរណៈភាព កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០១៦ ដោយរោគគាពាទ្យ ។
នៅក្នុងពិធីប្រគល់ថវិកាដល់គ្រួសារសព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគីរី បានមានប្រសាសន៍ ចូលរួមរំលែកនូវមរណទុក្ខ យ៉ាងក្រៀមក្រំជាមួយ គ្រួសារសពដែលបានបាត់បង់នូវភរិយាដ៏ល្អ និងជាម្តាយដ៏ល្អ ព្រមទាំងជាមន្ត្រីរាជការដ៏សកម្ម បម្រើការងារ នៅក្នុងសាលាខេត្តមណ្ឌលគិរីនាពេលកន្លងមក ហើយថវិកាដែលយកមកប្រ គល់ ជូននាពេលនេះ សម្រាប់អោយគ្រួសារសពចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី។
បន្ទាប់មកលោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត និងលោកអភិ បាលរងខេត្ត បានប្រគល់ថវិកា របស់គណៈកម្មការមួលដ្ឋានសមាគមន៍មន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ខេត្តមណ្ឌលគិរី ចំនួន៤លាន៥សែនរៀល ដល់គ្រួសារសព៕
បាល់ទាត់ ៖យោងតាមការចុះផ្សាយរបស់គេហទំព័រ Gazzetta dello Sport បានឲ្យដឹថា ក្រុមតោខៀវ Chelsea និងហង្សក្រហម Liverpool កំពុងមានចំណាប់អារម្មណ៍ក្នុងការចុះកិច្ចសន្យាជាមួយខ្សែបម្រើរបស់ក្រុមកញ្ជ្រោងព្រៃ Leicester City កីឡាករ Danny Drinkwater នារដូវកាលក្រោយនេះ។
អតីតខ្សែបម្រើក្រុមបិសាចក្រហម Man Utd សញ្ជាតិអង់គ្លេសវ័យ២៦ឆ្នាំរូបនេះ បានក្លាយខ្លួនគួទីចាប់អារម្មណ៍របស់ក្រុមជាច្រើននៅតំបន់អ៊ឺរ៉ុប បន្ទាប់ពីជួយឲ្យក្រុមកញ្ជ្រោងព្រៃ Leicester ឈ្នះជើងឯក Premier League ជាលើកដំបូងដែលជាប្រវត្តិសាស្ត្ររបស់ក្រុមនេះ។
គួរបញ្ជាក់ថា ក្រុមតោខៀវនិងហង្សក្រហម បានបង្ហាញការចាប់អារម្មណ៍នឹង មានគោលបំណងទិញយកកីឡាករសញ្ជាតិអង់គ្លេសមួយនេះមករួមក្រុមនៅរដូវកាលក្រោ យនេះ៕
ខេត្តកណ្តាល ៖សពកុមារីម្នាក់ដែលសល់តែស្បែកឆ្អឹង និងលលាដ៏ក្បាលត្រូវបានគេប្រទះឃើញ ក្នុងព្រៃមួយកន្លែងបង្កការភ្ញាក់ផ្អើល។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅព្រែក្នុងអូរ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពុល ខេត្តកណ្តាល។
តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញបានអោយដឹងថា សពខាងលើត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ឈ្មោះ ម៉ី ស្រីម៉ៅ ភេទស្រីអាយុ៩ឆ្នាំ បាត់ខ្លួនកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ បច្ចុប្បន្នសពកំពុងត្រូវបានធ្វើការត្រួតពិនិត្យ ពុំទាន់អាចបញ្ជាក់ជាករណីអ្វីមួយនៅឡើយទេ៕
រាជធានីភ្នំពេញ ៖កំលាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកំលាំងករិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ កំលាំងប៉ុស្តិ៍ទួលសង្កែ និងកំលាំងជំនាញខណ្ឌឫស្សីកែវបានត្រួតពិនិត្យទីតាំងអង្គការសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម្នាក់ពីបទកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិដោយសុខច្បាប់។ ការត្រួតពិនិត្យធ្វើឡើងនាវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី០៤ ខែឧសភា នៅទីតាំងផ្ទះលេខA៤៨ ផ្លូវ១៦ក្រុមទី២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌរស្សីកែវ។
ប្រតិបត្តិការធ្វើឡើងដោយមានការសម្របសំរួលពីលោក ព្រះរាជអាជ្ញារង មាស ចាន់ពិសិទ្ឋ ដឹកនាំចុះដោយលោកឧត្តមសេនីយ៍ទោ. អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាននីតិវិធីអន្តោប្រវេសន៍ នៃអគ្គអន្តោប្រវេសន៍ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងការត្រួតពិនិត្យនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម បានប្រើប្រាស់លិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជាលេខ1373739 អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ ចាន់ ធី ភេទស្រី ថ្ងៃខែឆ្នាំកំណើត០២_១១_១៩៨២។ បន្ទាប់ពីឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមខាងលើត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ដោយគ្រោងធ្វើការបណ្តេញចេញអោយត្រឡប់ទៅប្រទេសកំណើតវិញ៕
រាជធានីភ្នំពេញ ៖នារសៀលនេះលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីថ្មី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងកោះហៅឯក អគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជាទាំងអស់ចូលជួបដើម្បីប្រាប់ការពិតរឿងចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំង មន្ត្រីសង្គមស៊ីវិលនឹងមន្ត្រី គ ជ ប បន្ទាប់ពីការចាប់ខ្លួននោះបានរងនូវការិះគន់៕
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍នគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនគរបាលបានបង្ក្រាបបទល្មើសជួញដូររក្សាទុក និងប្រើប្រាស់ ៦ករណី ឃាត់ មនុស្ស ១៥នាក់ (ប្រុស) រួមនឹងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice)៨,៦២ក្រាម, ២កញ្ចប់ធំ និង ៥កញ្ចប់តូច មេតំហ្វេតាមីន (wy) ១កញ្ចប់តូច។
របាយការណ៍ដដែលបញ្ជាក់ថា ទីតាំងបង្ក្រាប ទី១. កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង២កញ្ចប់តូច មេតំហ្វេតាមីន(wy) ១កញ្ចប់តូច, ទី២.តាកែវ បង្រា្កប ៣ករណី (១ដីការ) ឃាត់ខ្លួន ១១នាក់ (ប្រុស), ទី៣. ព្រៃវែង បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង៣កញ្ចប់តូច, ទី៤. រតនគិរី បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៨,៦២ក្រាម៕
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង៨លើក, យប់ ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ ( ប្រុស ) រងរបួសធ្ងន់ ៤នាក់ (ប្រុស) និងរបួសស្រាល ៣នាក់ (ស្រី២នាក់) ។
របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៤គ្រឿង រួមមាន ម៉ូតូចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន ១គ្រេឿង រថយន្តធុនធំ ចំនួន ៤គ្រឿង យានផ្សេងៗ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ១នាក់ ។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាល ឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់) ,បត់គ្រោះថ្នាក់ ៣លើក និងប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់ ២នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់ ៤នាក់) ។
ជាមួយគ្នានោះម្សិលមិញនេះចំពោះលទ្ធិផលត្រួតពិនិត្យអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំង ប្រទេសមាន ចំនួន ៤.៣៤០គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន ២.០០៩គ្រឿង និងពិន័យសរុប ២.៣៣១គ្រឿង៕
រាជធានីភ្នំពេញ ៖ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីអនុវត្តការងារធ្វើការជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា៕ ព័ត៌មានលម្អិតនៃតំបន់ ដែលត្រូវផ្អាកអគ្គិសនីនេះ សូមអានសេចក្តីជូនដំណឹង៖
ខេត្តបន្ទាយមានជ័យ ៖ជនសង្ស័យ២នាក់ត្រូវបានតម្រួតថៃនៅខេត្តស្រះកែវចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីចាប់ស្ត្រីខ្មែរអ្នកលក់ភេសជ្ជៈក្នុងផ្សាររោងក្លឿរដាក់ចូលក្នុងរថយន្តហើយបើកចេញទៅបាត់ដោយសុវត្ថិភាព នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីឈ្មោះ សាន់ វិទូ ជាប្តីរបស់ស្ត្រីរងគ្រោះ។
បើតាមសម្តីប្តីស្ត្រីរងគ្រោះ នៅពេលអ្នកជិតខាងទូរស័ព្ទ ប្រាប់ពីដំណឹងគេចាប់ប្រពន្ធនេះ គាត់បានមកដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែវាហួសពេលទៅហើយ ណាមួយយប់ផងមិនដឹងទៅរកនៅឯណានោះទេ។ បុរសជាប្តីនោះ បានស្នើប្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ចថៃជួយអន្តរាគមន៍ ឲ្យជួយរកប្រពន្ធរបស់ខ្លួនមកវិញ ខណៈកូនរបស់គាត់មានអាយុទើប៦ឆ្នាំប៉ុណ្ណោះ។ រហូតមកដល់ថ្ងៃទី៤ ខែឧសភានេះ សមត្ថកិច្ចថៃ បន្ទាប់ពីធ្វើការស្រាវជ្រាវតាមការអះអាងរបស់សាក្សី ក៏បានឃាត់ខ្លួនបុរសជនជាតិថៃចំនួន២នាក់ និងនាំយកស្ត្រីរងគ្រោះមកវិញផងដែរ។
បើតាមប្តីរបស់ស្ត្រីរងគ្រោះ ឈ្មោះ សាន់ វិទូ ភេទប្រុស អាយុ២៧ឆ្នាំ បានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់ខ្លូនដែលត្រូវជនមិនស្គាល់ ចាប់យកទៅនោះឈ្មោះ ជ.ស.ភ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ មុខរបរលក់ដូរ នៅកន្លែងកើតហេតុនេះតែម្តង។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវបានជនសង្ស័យជនជាតិថៃ ចាប់យកទៅរំលោភបូកជាច្រើនដងពេញមួយយប់។ ជុំវិញករណីនេះសមត្ថកិច្ចថៃកំពុងសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
រាជធានីភ្នំពេញ ៖គណបក្សសង្គ្រោះជាតិបានចេញនូវសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា តំណាងរាស្ត្រ CNRP នឹងមិនចូលខ្លួនតាមការកោះហៅ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញនោះទេ។ ប៉ុន្តែសេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់មូលហេតុពិតប្រាកដនោះដែរ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានចេញដីកាកោះហៅ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្រ២រូប រួមមាន លោក តុប វ៉ាន់ចាន់ និង លោក ពិន រតនា ឱ្យចូលឆ្លើយបំភ្លឺនៅតុលាការ នៅក្នុងខែនេះ ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលករណីនេះមានមន្ត្រីសង្គមស៊ីវិល៤នាក់ មេឃុំម្នាក់និងអគ្គលេខាធិការរង គជប ម្នាក់កំពុងជាប់ពន្ធនាគារ៕
ខេត្តបន្ទាយមានជ័យ ៖ស្ត្រីខ្មែរម្នាក់ជាលក់ភេសជ្ជៈនៅក្នុងផ្សាររោងក្លឿ ប្រទេសថៃ ត្រូវបានជនមិនស្គាល់មុខ២នាក់ពាក់មួកនិងបិទមុខចាប់ចូលរថយន្តដោយមិនដឹងពីមូលហេតុ និងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវស៊យសាលាដែង ខាងក្រោយហាងមានយីហោ «អឹមអឹម» ក្នុងផ្សារោងក្លឿរប្រទេសថៃ។
បុរសម្នាក់ដែលគេស្គាល់ថា ជាប្តីរបស់ស្ត្រីរងគ្រោះ ឈ្មោះ សាន់ វិទូ បានរៀបរាប់ថា ប្រពន្ធរបស់ខ្លូន ដែលត្រូវជនមិនស្គាល់ ចាប់យកទៅនោះឈ្មោះ ជ័យ សុភ័ណ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅក្រុងសិរីសោភ័ណមុខរបរលក់ដូរ នៅកន្លែងកើតហេតុនេះតែម្តង ។ នៅមុនកើតហេតុគឺ ប្រពន្ធខ្លួនបានមកកន្លែងលក់ដូរដូចសព្វដង លុះថ្ងៃកើតហេតុ គឺស្ត្រីរងគ្រោះបានមកដល់កន្លែងប្រហែលជា១០នាទី ក៏មានជនសង្សយ័ចំនួន២នាក់ខាងលើ បានបើករថយន្តមកឈប់រួចអង្គុយនិយាយលេង នៅកន្លែងកើតហេតុបានមួយសន្ទុះ ក្រោយមកជនមិនស្គាល់មុខ ខាងលើបានដើរទៅទិញទឹកសុទ្ធ១ដប ពីស្ត្រីរងគ្រោះកំពុងតែលក់ស្រាប់តែភ្លាមៗនោះ ជនមិនស្គាល់មុខទាំង២ខាងលើ បានចាប់ស្ត្រីជាអ្នកលក់ដាក់បញ្ចូល ក្នុងរថយន្តរួចបើក រថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នោះមានពាក់មួក និងបិទមុខដូចនិនចារ ប៉ុន្តែ៤-៥ថ្ងៃមុន គេបានឃើញជនសង្ស័យខាងលើឧស្សាហ៍ មកអង្គុយនិយាយលេងជាមួយស្ត្រីរងគ្រោះនេះណាស់ ។ ក្រោយពីកើតហេតុគេឃើញ មានសមត្ថកិច្ចថៃចុះមកត្រួតពិនិត្យ និងកំណត់មុខសញ្ញា តែយ៉ាងណាពុំទាន់ដឹងថា ជនសង្ស័យ២នាក់នោះជាជនជាតិថៃ ឬជនជាតិខ្មែរឡើយ ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍