រាជធានីភ្នំពេញ ៖មនុស្ស៧នាក់បានស្លាប់១០នាក់រងរបួសធ្ងន់ និង២១នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៣គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង, រថយន្តធុនតូច២គ្រឿង, រថយន្តធុនធំ៣គ្រឿង, យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន២លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ២លើក (ស្លាប់៣នាក់), បត់គ្រោះថ្នាក់២លើក, ប្រជែង១លើក (ស្លាប់២នាក់) ,មិនគោរពសិទ្ធិ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៥នាក់ (យប់១នាក់)។
នៅថ្ងៃទី១៨ ខែមេសាម្សិលមិញនេះផងដែរ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើស៣,៤០៦គ្រឿង, អប់រំ៩០០គ្រឿង, ពិន័យ២,៥០៦គ្រឿង៕
រាជធានីភ្នំពេញ ៖ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ លោក ស៊ិន ចាន់សាយ៉ា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា ក្រសួងសម្រេចមិនឲ្យបញ្ចាំងភាពយន្តរឿង « ខ្ញុំ ឈុតវុទ្ធី » សកម្មជន បរិស្ថាន នោះទេ ។ លោកបញ្ជាក់ថា ការហាមដូច្នេះគឺ ដោយសារក្រុមការងារបញ្ចាំងមិនបានសុំការអនុញ្ញាតពីក្រសួងនិងមួយវិញទៀត ដោយសារការថតរឿងនេះក៏មិនបានសុំការអនុញ្ញាតពីក្រសួងផងដែរ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍(Meta House) គ្រោងនឹងបញ្ចាំងវីដេអូឯកសារមួយស្តីពីជីវិតរបស់លោក ឈុត វុទ្ធី អតីតសកម្មជនការពារធនធានធម្មជាតិ ដែលត្រូវបាញ់សម្លាប់កាលពីឆ្នាំ២០១២។ តាមគម្រោង វីដេអូឯកសារនេះនឹងត្រូវដាក់បញ្ចាំងឲ្យសាធារណជនទស្សនានៅថ្ងៃទី២០ ខែមេសាចាប់ពីម៉ោង៧ដល់ម៉ោង៨យប់។
លោកស្រី ហ្វ្រាន ឡាំប្រីកស៍ ដែលជាអ្នកផលិតខ្សែភាពយន្តនេះបានប្រតិកម្មតបថា នេះមិនមែនជាលើកដំបូងដែលក្រសួងបានហាមបញ្ចាំងខ្សែភាពយន្តនៅមជ្ឈមណ្ឌលមេត្តាហោស៍ ។ លោកស្រីចាត់ទុកថានេះជារឿងគឺគួរឲ្យអស់សំណើច ។
គួរម្លឹកថា លោក ឈុត វុទ្ធី ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងស្រុកមណ្ឌលសីមា នៅពេលដែលរូបលោកនិងអ្នកកាសែត The Cambodia Daily ពីរនាក់ចូលទៅថតគំនរឈើ នៅក្រុមហ៊ុន Timber Green ។ ក្នុងហេតុការណ៍នោះ មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ក៏ត្រូវភាគីទី៣បាញ់សម្លាប់បន្តទៀត ។ ប៉ុន្តែសំណុំរឿងនេះ ត្រូវបានតុលាការខេត្តកោះកុង សម្រេចតម្កល់ទុកមិនចាត់ការ ដោយតុលាការសំអាងថាឃាតកដែលសម្លាប់លោក ឈុត វុទ្ធី គឺឈ្មោះ អ៊ិន រតនា ត្រូវបានសម្លាប់បាត់ទៅហើយ ហើយតុលាការមិនអាចបន្តនិតិវិធីបានឡើយ៕
ខេត្តបាត់ដំបង ៖ករណីក្របីវ័ធកូនស្លាប់និងឱពុករបួសធ្ងន់ធ្លាយពោះ ពេលអុំទូកមើលសន្ទួចនៅវាលស្ទឹងត្រាប់ កាលពីថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៥កន្លងមកនេះ ជនរងគ្រោះសំណូមពរអោយអភិបាលខេត្ត និងតុលាកាជួយរកយុត្តិធម៌អោយបានឆាប់។
លោកស្រី ស៊ុន យ៉ន អាយុ៥៣ឆ្នាំ រស់នៅភូមិបញ្ញា ឃុំកំពុងព្រះ ស្រុកសង្កែ ខេត្តបាត់ដំបងបានអោយដឹងនៅថ្ងៃទី១៧ ខែមេសានេះថា៖ ហេតុការណ៍ដ៏អាក្រក់ដែលធ្លាក់លើក្រុមគ្រួសាររបស់លោកស្រីនៅវាលស្ទឹងត្រាប់បណ្ដាលអោយឱពុកនិងកូន ម្នាក់ត្រូវស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ដោយសារហ្វូងក្របីបែនទាំងកម្រោលបន្ដរពីរថ្ងៃជាប់ៗគ្នា មកទល់ពេលនេះអស់រយៈពេលជាង៥ខែមកហើយនៅមិនទាន់មានការដោះស្រាយណាមួយឡើយ បើទោះបីបានស្គាល់យ៉ាងច្បាស់នូវម្ចាស់ក្របីយ៉ាងណាក៏ដោយ។
លោកស្រីបានបន្ដរថា៖ ក្រោយពេលកើតហេតុលោកស្រីបានដាក់ពាក្យបណ្ដឹងទៅដល់នគរបាលស្រុកដែរ តែបានត្រឹមតែការរងចាំថ្ងៃនេះ ថ្ងៃនោះប៉ុណ្ណោះព្រោះរវល់ រហូតដល់ថ្ងៃទី០៦ ខែមេសាទើបនគរបាលនាំឡើងទៅប្ដឹងផ្ទាល់ដល់តុលាកាតែម្ដង ការទៅដល់តុលាកានេះលោកស្រីត្រូវបានក្រុមការងារទទួលពាក្យបណ្ដឹងតម្រូវបង់ប្រាក់ចំនួន១៧ម៉ឺនរៀលជាប្រាក់បង់ពន្ធស្របតាមចំនួនសំណងដែលជនរងគ្រោះបានទាមទាចំនួន២០លានរៀល។ បន្ទាប់ពីនេះលោកស្រីត្រូវបង់ប្រាក់ចំនួន១០ម៉ឺនរៀលទៀតជាប្រាក់ដើរក្ដី ប៉ុន្ដែលោកស្រីមិនមានលុយបង់ឡើយហើយក៏ត្រឡប់មកផ្ទះវិញ។
លោកជា តុត អាយុ៥៥ឆ្នាំជាជនរងគ្រោះរបួសធ្ងន់ក្នុងសភាពស្ទើរតែមិនទាន់ជាសះស្បើយទាំងស្រុងផងនោះបានទទួចសំណូមពរដល់ឯកឧត្តម អភិបាលខេត្តបាត់ដំបង លោកប្រធានតុលាកាមេត្តាជួយដំណើការ ក្នុងការដោះស្រាយអោយបានឆាប់ផងព្រោះគាត់ជាចាស់អស់ទីពឹងហើយ ហើយក្រីក្រទៀត។
លោកមួរ ឡាន អធិការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់អោយដឹងថា៖ ក្រោយពេលកើតហេតុលោកបានហៅម្ចាស់ក្របីដើម្បីចូលខ្លួនមកដោះស្រាយដែរតែមិនឃើញចូលខ្លួន ហើយលោកក៏បានសម្រេចចិត្តបញ្ជូនសំណុំរឿងខាងលើនេះទៅកាន់តុលាកា ប៉ុន្ដែត្រូវបានតុលាកាថាជារឿងក្រៅកិច្ចសន្យា ស្របគ្នានិងការទទួចសាកសួររបស់ក្រុមគ្រួសារជនរងគ្រោះផងនោះលោកបាននាំជនរងគ្រោះឡើងប្ដឹងទៅដល់តុលាកាផ្ទាល់តែម្ដងតាំងពីមុនថ្ងៃចូលឆ្នាំខ្មែរ។
គួររម្លឹកថា៖ គ្រោះថ្នាក់ក្របីវ័ធខាងលើកើតឡើងលើឱពុកនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ធ្វើអោយរបួសជាច្រើនកន្លែង និងធ្លាយពោះវៀនចេញមកខាងក្រៅក៏ផ្អើលឡើងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយថ្ងៃបន្ទាប់សមត្ថកិច្ចនិងកូនប្រុសជនរងគ្រោះបានទៅពិនិត្យនៅកន្លែងកើតហេតុប៉ន្ដែត្រូវបានក្របីពួនបាត់មិនឃើញ ហើយក៏នាំគ្នាត្រឡប់ឡើងមកគោកវិញ បានជាងកន្លះម៉ោងកូននិងពួកម៉ាកចំនួន២នាក់បានទៅពិនិត្យម្ដងទៀតស្រាប់តែក្របីស្ទុះចេញពីកំពោតព្រៃវាត់យកៗ បណ្ដាលអោយស្លាប់ភ្លាមនៅនិងកន្លែងតែម្ដង ហេតុការណ៍នេះបានធ្វើអោយសមត្ថកិច្ចប្រកាសអាសន្នដល់ម្ចាស់តែទាំងអស់ រួមទាំងអ្នកនេសាទផងដែរអោយមានការប្រុងប្រយត្ន័ដើម្បីសុវត្ថិភាពរៀងៗខ្លួនមុននិងចាប់សត្វក្របីបាន៕ប៉ែន សុផល
សុខភាព ៖តេនញ៉ាគឺជាប្រភេទដង្កូវតូចៗម្យ៉ាងដែលមានរាងសំប៉ែត និងពណ៌ស ហើយមានប្រវែងពី៥ម៉ែត្រទៅ១០ម៉ែត្រ(លូតលាស់ ដល់កម្រិត)។ ជាទូទៅពពួកតេនញ៉ាវាស្ថិតនៅក្នុងពោះវៀន រួចវាចែកចេញជា២ប្រភេទគឺ តេនញ៉ា សាស៊ីណាតា គឺជាប្រភេទតេនញ៉ាដែលមានប្រភពពីសត្វគោ និងតេនញ៉ា សូយ៉ូម គឺជាប្រភេទតេនញ៉ាដែលមានប្រភពពីសត្វជ្រូក។
រោគសញ្ញាភាគច្រើនមិនស្ដែងឱ្យលោកអ្នកដឹងទេ ប៉ុន្ដែប្រសិនជាមានក៏មានរោគសញ្ញាស្រាលៗខ្លះ ដូចជាឈឺពោះ (ឈឺពេញពោះតែម្ដង) ជួនកាលអ្នកជម្ងឺមានរាក ឬមានជាទល់លាមក។ ធម្មតា នៅពេលដែលវាផ្ដាច់ចេញជាកង់ៗ រួចវាធ្លាក់មកទំជាប់នឹងខោទ្រនាប់រហូតធ្វើឱ្យអ្នកជម្ងឺរមាស់គូទ។ ប្រសិនជាមានអាន់ណូ ឬកូន តេនញ៉ាធ្វើចលនាចូលទៅដល់ខួរក្បាល វាមានរោគសញ្ញាដូចជាធ្វើឱ្យអ្នកជម្ងឺប្រកាច់ ឬមានលក្ខណៈស្រដៀងនឹងមនុស្សឆ្កួតជ្រូកដែរ។
អាការរោគដូចបានរៀបរាប់ខាងលើនេះ គឺវាធ្វើឱ្យមានការប៉ះពាល់ក្នុងខួរក្បាល។ ជាធម្មតាប្រសិនជាមានពពួកដង្កូវមាន នៅក្នុងពោះវៀន សារធាតុទាំងប៉ុន្មានដែលមានសារសំខាន់ជួយទ្រទ្រង់សរីរាង្គរបស់មនុស្ស តេនញ៉ានឹងស្រូបយកសារធាតុទាំងអស់ ដែលធ្វើឱ្យសុខភាពរបស់មនុស្ស ឬរាងកាយមានការចុះខ្សោយ និងស្គមរីងរៃ។
ដើម្បីការពារកុំឱ្យកើតមានតេនញ៉ា ពេលទទួលទានបន្លែត្រូវតែលាងសម្អាតឱ្យបានស្អាត យកល្អប្រសិនជាអាចចម្អិនបានរឹតតែប្រសើរ ព្រោះការចម្អិនបន្លែឱ្យឆ្អិន វាជួយសម្លាប់នូវពពួកមេរោគ ឬពពួកប៉ារ៉ាស៊ីតទាំងឡាយដែលមកតោងជាប់នឹងបន្លែដែលលោកអ្នកទទួលទាន។ រាល់ពេលដែលចេញ ពីបង្គន់ត្រូវលាងដៃឱ្យបានស្អាតជាមួយសាប៊ូ។ សម្រាប់ការទទួលទានអាហារសាច់វិញក៏ត្រូវចម្អិនឱ្យបានឆ្អិនល្អផងដែរ៕
រាជធានីភ្នំពេញ ៖អំឡុងបុណ្យចូលឆ្នាំថ្មីរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ មានករណីអគ្គិភ័យ១២លើក ដែលឆេះផ្ទះប្រជាពលរដ្ឋ៦៣ខ្នង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ប្រមាណ ៨៦៧.៥០០ដុល្លារ និងឧបករណ៍សម្ភារៈមួយចំនួនទៀត។ នេះបើយោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ របស់អគ្គស្នងការនគរបាលជាតិ៕ សូមអានព័ត៌លម្អិតដូចខាងក្រោមនេះ៖
រាជធានីភ្នំពេញ ៖ខេត្តចំនួន៩ របស់កម្ពុជានឹងអាចប្រឈមខ្លាំងជាមួយនឹងបាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៩ ដល់២២ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា ខេត្ត៩នោះ រួមមាន ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ ហើយមាន៦ខេត្តដែលប្រឈមខ្លាំងជាងគេ គឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តព្រះវិហារ។ ជាមួយគ្នានោះក្រសួងធនធានទឹកក៏បានប្រកាសអាសន្នឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់បំផុត៕ ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក៖
ញូដេលី ៖មនុស្ស២៧នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រថយន្តក្រុងបានធ្លាក់ចូលទៅក្នុងជ្រោះ នៅក្បែរផ្លូវធ្វើដំណើរនៃស្រុក Deogarh ស្ថិតនៅក្នុងរដ្ឋ Odhisa ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ិនហួរ នៅមុននេះបន្តិច។
បើបើអាជ្ញាធរក្នុងតំបន់បាននិយាយថា ហេតុការណ៍គ្រោះថ្នាក់កើតឡើងតាំងពីយប់ថ្ងៃអាទិត្យមកម្ល៉េះ ដោយវាស្ថិតនៅចម្ងាយ២៦៤គីឡូម៉ែត្រនៃភាគពាយ័ព្យរបស់ទីក្រុង Bhubaneswar របស់រដ្ឋ Odhisa។ ប៉ូលិសបានអះអាងថា រថយន្តក្រុងខាងលើនេះបានដឹកក្រុមល្ខោន អូប៉េរ៉ា ចំនួន៤០នាក់ ។ ប៉ូលិសបញ្ជាក់ថា ផ្លូវធ្វើដំណើរនោះ ទំនងជាខ្ពស់ខ្លាំងពេក ហើយរថយន្តក្រុងទំនងជាបានបាត់បងម្ចាស់ការទៀត ពេលចុះចំណោត ទើបបានបណ្តាលឲ្យធ្លាក់ចូល ទៅក្នុងជ្រោះជម្រៅជាង ៥០ម៉ែត្រនោះតែម្តង៕
បាល់ទាត់ ៖ក្រុមតោខៀវ Chelsea កំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយនិងអ្នកតំណាងរបស់កីឡាករ Javier Pastore លើកិច្ចព្រមព្រៀងមួយដែលមានសក្តានុពលនៅរដូវក្តៅនេះ។នេះបើយោងតាមការទទួលឲ្យ ដឹងពីក្លិបបាល់ទាត់នៅបារាំង។
សេចក្តីរបាយការណ៍នេះបានអះអាងថា កីឡាករសញ្ជាតិអាហ្សង់ទីរូបនេះ គឺមិនសប្បាយចិត្តនឹងតួនាទីបច្ចុប្បន្នរបស់គាត់នៅក្លិប Paris Saint-Germain និងកំពុងពិចារណាក្នុងការចាកចេញពីនៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈពេលដែលលេចឮថា កីឡាករវ័យ២៦ ឆ្នាំរូបនេះ ចង់ចាកចេញនោះមានក្លិបធំៗជាច្រើនដូចជា Chelsea, Manchester City, Barcelona, Juventusនិងក្រុម Bayern Munich មានការចាប់អារម្មណ៍ក្នុងយការប្រកួតប្រជែងដណ្តើមយកកីឡាករ Javier Pastore ផងដែរ។
គួរបញ្ជាក់ថា កីឡាកររូបនេះ ផ្លាស់ចេញពីក្រុម Palermo មកកាន់ក្រុម Paris Saint Germain កាលពីឆ្នាំ២០១១ ហើយបានបង្ហាញឲ្យក្រុមចំនួន១៤៤ប្រកួតនឹងស៊ុតបញ្ចូលទីបាន២៥គ្រាប់៕
ខេត្តព្រៃវែង ៖បុរសវយ័ចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុខណៈប្រពន្ធកាប់មួយពូថៅចំគល់.ក ព្រោះរយៈពេលកន្លងមកជនរងគ្រោះ តែងតែផឹកស្រាជាប្រចាំ ហើយប្រើអំពើហិង្សាមកលើប្រពន្ធកូន រហូតគំរាមសំលាប់ទាំងពូជទៀតផង ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១១៖០០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
ជនរងគ្រោះជាប្តីមានឈ្មោះ ហឿន ហ៊ន ភេទប្រុសអាយុ៤៧ឆ្នាំ មានស្រុកកំណើត ភូមិខ្យា ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយបានមកយកប្រពន្ធនៅភូមិកើតហេតុ ដែលជាជនសង្ស័យ រយៈពេល២០ឆ្នាំហើយ ។ចំណែកប្តីមានមុខរបរមិនពិតប្រាកដហើយ តែងតែផឹកស្រាស្រវឹង រករឿងវាយដំធ្វើបាប ប្រពន្ធកូនស្ទើរតែរាល់ថ្ងៃ មិនដែលស្រាកស្រានឡើយ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលជាជនសង្សយ័ខាងលើមានឈ្មោះ យួន សុភា ភេទស្រី ត្រូវជាប្រពន្ធជនរងគ្រោះ អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ និងមានកូនក្នុងបន្ទុក២នាក់ ឈ្មោះ ឌុច សុភារ៉ា ភេទស្រីអាយុ១៨ឆ្នាំនៅរៀន និង ឈ្មោះ ឌុច ភីដូល ភេទប្រុស អាយុ១៥ឆ្នាំ នៅរៀន។ករណីនេះអាចថាស្ដ្រីជាជនសង្សយ័ គាត់ទ្រាំនិងទង្វើរបស់ប្ដីលែងបាន ទើបសម្រេចចិត្តយកពូថៅ ដែលប្ដីសំលៀងទុកកាប់ប្រពន្ធកូននោះ មកកាប់លើប្តីរបស់ខ្លួនឲ្យស្លាប់ដូច្នេះទៅ៕
អេក្វាទ័រ ៖យោងតាមការផ្សាយពីសារព័ត៌មានស៊ិនហួរថា កញ្ចប់ថវិកាដំបូង៣០០លានដុល្លារអាមេរិកត្រូវបានរដ្ឋាភិបាលនៃប្រទេសអេក្វាទ័របានបញ្ចេញជាជំនួយភ្លាមៗ ក្នុងប្រតិបត្តិការសង្គ្រោះ ដែលបង្កឡើងដោយគ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៧,៨រ៉ិចទ័រ ដែលបាន វាយប្រហារភាគពាយ័ព្យ បណ្តាលឲ្យមនុស្សស្លាប់ ២៤៦នាក់។
កងទ័ព និងកងកម្លាំងប៉ូលិសសរុប ១៤,០០០នាក់ ត្រូវបានដាក់ពង្រាយទៅតំបន់នានាដែលបាន ទទួលរងគ្រោះរញ្ជួយដី ដែលបានកើតមានឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ នៅក្នុងប្រទេសអេក្វាទ័រ ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង ជាប់នឹងមហាសាគរប៉ាស៊ីហ្វិក ដែរនោះ។ បច្ចុប្បន្នខេត្តចំនួន ០៦ នៅក្បែរតំបន់ដែលបានរងគ្រោះរញ្ជួយដី នៅតែស្ថិតក្នុងការប្រកាសអាសន្ននៅឡើយ ហើយមនុស្ស ២,៥២៧ កំពុងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យ៕
រាជធានីភ្នំពេញ ៖យោងតាមសេចក្តីជូនដំណឹង ទូតអាមេរិក William A. Heidt នឹងធ្វើសន្និសីទកាសែតនា រសៀល ថ្ងៃទី១៨នេះបន្ទាប់ពីលោក និង មន្ត្រីអន្តរក្រសួងរាជរដ្ឋាភិបាល ជិះ ឧទ្ធម្ភាគចក្រមើល ព្រៃឡង់ ខណៈដែលព្រៃនេះ មានការរិះគន់យ៉ាងខ្លាំងថា មានការកាប់ បំផ្លាញច្រើននោះ ។ លោក Heidtនឹងធ្វើសន្និសីតកាសែត នៅ វេលាម៉ោង១២និង៣០ នៅសណ្ឋាគារហូហ្វីតែល រាជ ធានីភ្នំពេញស្តីអំពីស្ថានភាព ទូទៅរបស់ព្រៃឡង់ក្រោយពីលោក និង លោក សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហា ផ្ទៃនិង លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាល ព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេ សាទ តំណាងនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់ការ អភិវឌ្ឍន៍ អន្តរជាតិ (USAID) ក៏ចូលរួម ផងដែរជាផ្នែកមួយ នៃគំរោងគាំទ្រព្រៃឈើនិងជីវសាស្ត្រចំរុះដែលអនុវត្ត ដោយ អង្គការ Winrock International បានជិះឧទ្ធម្ភាគចក្រនោះ។
បើតាមសេចក្តីជូនដំណឹង “បំណងនៃដំណើរតាមឧទ្ធម្ភាគចក្រ នេះគឺដើម្បីលើកកំពស់ ការយល់ដឹងលើការ បំផ្លាញ ព្រៃឈើ និង បង្កើនការគាំទ្ររបស់រដ្ឋាភិបាលក្នុង ការការពារព្រៃឈើ។ ការមកជួបគ្នានៃផ្នែកក្រសួង បរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទហើយនិងក្រសួង មហាផ្ទៃជួយបង្ហាញអោយឃើញការគាំទ្រនិងកិច្ចសហប្រតិបតិ្ត ការ អន្តរក្រសួងក្នុង ការការពារព្រៃឡង់” ៕
ឥណ្ឌា ៖ចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅខ្លាំងនៅភាគខាងត្បូងនៃប្រទេសឥណ្ឌាបានកើនឡើងដល់ ១១១នាក់ ក្នុងនោះភាគច្រើនស្លាប់ដោយសារខ្សោះជាតិទឹកនៅក្នុងខ្លួន និងគាំងបេះដូង។ នេះបើយោងតាមសារព័ត៌មាន India Times ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសានេះ។
តាមការព្យាករណ៍អាកាសធាតុបានឲ្យដឹងថា រលកកម្ដៅនៅក្នុងរដ្ឋ Telangana និង Andhra Pradesh ភាគខាងត្បូងនៃប្រទេសឥណ្ឌា បានកើនឡើងដល់ ៤៥អង្សាសេ ដែលបណ្ដាលឲ្យមនុស្សនៅក្នុងរដ្ឋទាំងពីរនេះ ស្លាប់ប្រមាណជា ១១១នាក់ ហើយបើសិនជារលកកម្ដៅនេះ មិនអន់ថយនោះទេ អាចនឹងបណ្ដាលឲ្យមានមនុស្សស្លាប់បន្តទៀត។ បើតាមអ្នកជំនាញបានបញ្ជាក់ថា ការឡើងកម្ដៅនេះ អាចបណ្ដាលមកពីបាតុភូតអាកាសធាតុ El Nino។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ កន្លងទៅនេះ ប្រទេសឥណ្ឌា ក៏បានជួបប្រទះនូវបាតុភូតធម្មជាតិរលកកម្ដៅខ្លាំងនេះផងដែរ ដោយបានសម្លាប់មនុស្សជាង ២,០០០នាក់៕
ខេត្តស្ទឹងត្រែង ៖ប្រជាពលរដ្ឋបានប្រទះឃើញ គោចំនួន៣ក្បាល ដែលត្រូវចោរលួចពីយប់ ហើយពន្លះសាច់យកគ្មានសល់កាលពីម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១៨ ខែមេសា នៅក្នុងព្រៃឃុំកំភុន ប៉ុន្តែនៅសល់តែ សាច់មួយចំនួន ប៉ុណ្ណោះ បន្ទាប់ពីក្រុមចោរ ពន្លះសាច់យកទៅអស់។
បើតាមមន្ត្រីនគរបាលប៉ុស្តិ៍កំភុន បានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែមសា លោក ហ៊ុម កញ្ញា ដែលជាម្ចាស់ បានយកគោចង ក្នុងក្រោលដូចសព្វដង លុះព្រឹកឡើង បម្រុងយកគោ ចេញពីក្រោល ដូចរាល់ដង តែបាត់មិនឃើញ។ មន្ត្រីនគរបាលបន្តទៀតថា ក្រោយពីបាត់គោ ម្ចាស់គោ បាននាំបងប្អូនដើររក តាម វាលស្រែ រួចទើបប្រទះឃើញ ខ្មោចគោ ត្រូវក្រុមចោរ លួចកាប់ នៅក្រោយស្រែថុង កនុង ភូមិកំភុន ដោយកាប់យកកំភ្លៅ ចំនួន៨ និងគ្រឿងក្នុង ២ក្បាល យកទៅបាត់ ហើយសាច់ដែលនៅសេសសល់ ត្រូវបានម្ចាស់ យកត្រឡប់ទៅផ្ទះវិញ៕
ខេត្តបន្ទាយមានជ័យ ៖ផ្ទះប្រជាពលរដ្ឋចំនួន៣១ខ្នង៣ភូមិនៅស្រុកព្រះនេត្រព្រះត្រូវបានបំផ្លាញដោយខ្យល់កន្ត្រាក់អស់ស្ទើរតែទាំងស្រុងតែក្នុងហេតុការណ៍ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋនោះពុំមានមនុស្ស សត្វ រងរបួសឬ ស្លាប់ឡើយ។
លោក លី សុវណ្ណរិទ្ធ អភិបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថានៅវេលា ម៉ោង៣រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះស្រាប់តែមានភ្លៀងអមទៅដោយខ្យល់កន្ត្រាក់បក់មកចំភូមិចំនួន៣ក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន៣១ខ្នង ក្នុងភូមិ កំព្រាម៧ខ្នងក្នុងភូមិ អន្លង់សា១ខ្នងក្នុងភូមិ តាអំ២៣ខ្នងសរុបរួមចំនួន៣១ខ្នងក្នុង៣១ខ្នងនោះមានផ្ទះប្រជាពលរដ្ឋរបើកដំបូលប្រកសង្គសីទាំងស្រុងក៍មាន ដួលរលំទាំងស្រុងក៏មាន។
លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ទៀតថាក្រោយពីហេតុការណ៍ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋរួចមក លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក បានដឹកនាំក្រុមការងារមានដូចជាលោកមេបញ្ជាការអាវុធហត្ថស្រុកព្រះនេត្រព្រះ នគបាលស្រុកព្រះនេត្រព្រះ ព្រះទាំងមន្ត្រីយោធាជាច្រើននាក់បានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការស្រង់ស្ថិតិផ្ទះប្រជាពលរដ្ឋណាដែលត្រូវខ្យល់កន្ត្រាក់បំផ្លាញហើយក៏បានជួយសំរួលនិងធ្វើការរៀបចំផ្ទះប្រជាពលរដ្ឋណាដែលត្រូវខ្យល់កន្ត្រាក់បំផ្លាញដើម្បីជាទីជម្រកបណ្តោះអាសន្នដល់ពួកគាត់ផងដែរហើយក្រុមការងាររបស់លោកបានយកខ្នងផ្ទះដែលត្រូវខ្យល់កន្ត្រាក់បំផ្លាញរាយការណ៍ទៅថ្នាក់លើដើម្បីយកអំណោយទៅចែកនិងរៀបចំធ្វើផ្ទះជួនពួកគាត់ឡើងវិញ។
លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ទៀតថាឆ្នាំមុននោះស្រុករបស់គាត់ពេលបញ្ចប់ក្នុងថ្ងៃត្រាស់នោះដែរក្នុងភូមិមួយចំនួនក៏ត្រូវបានខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងផងដែរស្រាប់តែឆ្នាំនេះក្នុងថ្ងៃបញ្ចប់ត្រាស់នោះដែរក៏មានខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។លោកក៏បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ពេលមានភ្លៀងអមទៅដោយខ្យល់កន្ត្រាក់ហើយនោះត្រូវតែរត់ទៅរកទីកន្លែងណាដែលមានសុវត្តិភាពជាសវាងអស់ផ្ទះសម្បែងហើយជួបនិងគ្រោះថ្នាក់ស្លាប់ដល់អាយុជីវិតខ្លួនបន្តទៀត៕
ខេត្តបាត់ដំបង ៖តាមសេចក្តីរាយការណ៍ឱ្យដឹងថា ភ្លៀងកក់ខែមួយមេ បង្កឱ្យមានធ្លាក់ដុំទឹកកកតូចៗ និងលាយឡំខ្យល់កន្ត្រាក់ផង បានបោកបក់ទៅលើស្រុកមោងប្ញស្សី កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៧ មេសា បណ្ដាលឱ្យផ្ទះប្រជាពលរដ្ធមួយចំនួនបានរបើកដំបូល ។
សមត្ថកិច្ចបញ្ជាក់ថា ភ្លៀងកក់ខែដែលមានធ្លាក់ព្រិល និងបង្កឱ្យមានខ្យល់កន្ត្រាក់យ៉ាងខ្លាំង ប៉ុន្តែគេនៅមិនទាន់ដឹងអំពីរបាយការណ៍ខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋពិតប្រាកដទេ ដោយមត្ថកិច្ច និងអាជ្ញាធរកំពុងចុះពិនិត្យយ៉ាងយកចិត្តទុកដាក់៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍