All posts by មេគង្គ ប៉ុស្តិ៍

ស្លាប់​៤​នាក់ របួស​៨​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៧​លើក បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត ៤​នាក់ និង​របួសធ្ងន់​ចំនួន ៧​នាក់ របស់​ស្រាល​ចំនួន ១​នាក់ ។ គ្រោះថ្នាក់​ទាំង ៧​លើក​នោះ បាន​បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន ៣​គ្រឿង​, រថយន្ត​តូច ៥​គ្រឿង​, យាន​ផ្សេងៗ ១​គ្រឿង និង​ថ្មើរជើង ១​នាក់ ។ មូលហេតុ​មកពី បើកបរ​លឿន ៤​លើក​, មិន​កាន់​ស្តាំ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក​, ងងុយដេក ១​លើក ៕

12991017_1590270074620691_5165979572285094259_n

EDC នឹង​ផ្អាក​ការផ្គត់ផ្គង់ ចរន្តអគ្គិសនី ចាប់ពី​ថ្ងៃទី​២១ ដល់ ថ្ងៃទី​២៤ ខែមេសា នៅ​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖​អគ្គិសនី​កម្ពុជា​(EDC) បានចេញ​សេចក្តី​ដោយ​បញ្ជាក់​ពី​ការផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​រយៈពេល​៤​ថ្ងៃ​ក្នុង​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ គឺ​ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៤ ខែមេសា​។ ព័ត៌មាន​លម្អិត​សូម​អាន​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ខាងក្រោម​៖

dd78836560b9ee1522d3e463e5f39566181

រថយន្ត​២​គ្រឿង​បុក​ពេញទំហឹង​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់​នៅ​ស្រុក​ក្រគរ​

​ខេត្តពោធិ៍សាត់​៖​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​ដឹកទំនិញ​បុក​ជាមួយ​រថយន្ត​តួ​រី​ស​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី យប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៥១ និង ១៥២ ស្ថិតក្នុង​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ស្រុក​ក្រគរ លោក ឯម រុន បាន​ប្រាប់ថា ហេតុការណ៍​ខាងលើនេះ​បង្កឡើង​ដោយ​រថយន្ត HYUNDIA ពាក់​ស្លាក​លេខ ភ្នំពេញ 3C-8072 ទំនងជា​តៃកុង​ងងុយដេក​ងោក​មួយ​ភ្លែត ក៏​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​តួ​រី​សដឹក​ផ្លែឈើ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-2024 ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​ឈ្មោះ សួន វល​ក្ខ័ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ តៃកុង​រថយន្ត​តូ​រី​ស រស់នៅ​ភូមិ​ខេត្ត​ត្បូងឃ្មុំ រងរបួស​ធ្ងន់​, ឈ្មោះ ទុន ភេទ​ប្រុស ព្រូរ​យន្ត​តូ​រី​ស រស់នៅ​ខេត្ត​ត្បូងឃ្មុំ ស្លាប់​នៅនឹងកន្លែង និង ឈ្មោះ គឹម ឡេង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ម្ចាស់​ផ្លែឈើ​រថយន្ត​តូ​រី​ស រស់នៅ​ខេត្ត​ប៉ៃលិន រងរបួស​ធ្ងន់ ។​
​ក្រោយពេល​កើតហេតុ កម្លាំង​អធិការនគរបាល​ស្រុក​ក្រគរ និង​កម្លាំង​មូលដ្ឋាន បាន​ចុះជួយ​គាស់ និង​សង្គ្រោះ​ជនរងគ្រោះ​ជា​តៃកុង និង ម្ចាស់​ផ្លែឈើ​តូ​រី​សបាន​ទាន់ពេលវេលា ហើយ សាកសព​បុរស​ជា​ព្រូ​រថយន្ត​តូ​រី​ស​រង់ចាំ ក្រុមគ្រួសារ​មក​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​តៃកុង​រថយន្ត HYUNDIA ដាក់​មេ​ប្រូច​រត់​បាត់​ស្រ​ម៉ោ​ល​។ រថយន្ត​ទាំង​២ រក្សាទុក​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

13062173_1590270034620695_6879147361404068462_n12991017_1590270074620691_5165979572285094259_n13015278_1590270081287357_4844746676013973706_n

កញ្ញា ស្រីមុំ ឆ្លើយ​ពិស្តា​រពី​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក កឹម សុខា និង​ស្នើ​តុលា​ការផ្តល់​យុត្តិធម៌​

​ភ្នំពេញ៖បន្ទាប់ពី​បញ្ចប់​ការសាកសួរ​លើក​ញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ អស់​រយៈពេល​ពេញ​មួយ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានផ្តល់​កិច្ចសម្ភាសន៍​ពិសេស​មួយ​ជាមួយ​អង្គភាព Fresh News នៅ​រសៀល​ថ្ងៃដដែល ដោយ​រៀបរាប់​ពី​ចម្លើយសារភាព​របស់​ក​ញ្ញា ស្រីមុំ ពាក់ព័ន្ធ​ខ្សែអាត់​សម្លេង​រវាង​នាង និង​លោក កឹម សុខា ដែល​បាន​បែកធ្លាយ តាម​បណ្តាញ​សង្គម Facebook មានឈ្មោះ រឿង​ពិត CNRP ។​

លោក សៀង សុខ បាន​រៀបរាប់ពី​ចម្លើយសារភាព​របស់​ក​ញ្ញា ស្រីមុំ ដូចខាងក្រោម​៖ កញ្ញា ស្រីមុំ បានទទួល​ស្គាល់​សម្លេង​នៅក្នុង​ខ្សែអាត់​ដែល​បែកធ្លាយ គឺជា​សម្លេង​យ៉ាង ពិត​ប្រាកដ​រវាង​រូបនាងនិយាយ​ជាមួយ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​កញ្ញា ស្រីមុំ បាន​រៀបរាប់​ប្រា​ប់លោក សៀង សុខ ទៀតថា នៅក្នុងពេល​មាន​ទំនាក់ទំនង​ជាមួយគ្នា​នោះ នាង​បាន​ទៅលេង​ទីក្រុង​បាងកក ជាមួយ​លោក កឹម សុខា ចំនួន​២​ដង ដោយ​លើក​ទី​១ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥, លោក កឹម សុខា លោម​លួង​ឲ្យ​លុយ​ចំនួន​៣០០០​ដុល្លារ និង​សន្យា​រក​ទិញ​ផ្ទះមួយ​នៅ​កន្លែង​ស្ងាត់​ងាយស្រួល​ចេញចូល​។ ពេលទៅដល់​ទីក្រុង​បាងកក​នោះ លោក តុ​ប វ៉ាន់​ចាន់ ដែលជា​អ្នក​ជូន​នាង​ទៅតាម​បញ្ជា​របស់លោក កឹម សុខា បាន​នាំ​នាង​ទៅ​ស្នាក់នៅ​សណ្ឋាគារ សិន​ធឺ​ភា​ញ់ (​មិន​ចាំ​លេខ​បន្ទប់​) ហើយ​ត្រឡប់មក​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥​។​

ដោយឡែក​ពេល​ទៅ​ទីក្រុង​បាងកក ជាមួយ​លោក កឹម សុខា លើក​ទី​២ គឺ​ចាប់ពី​ថ្ងៃទី​០១ ទី​០២ ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។ កញ្ញា ស្រីមុំ បានបញ្ជាក់​អះអាងថា នាង​បាន​ចេញទៅ​ជាមួយ​ឈ្មោះ ពិន រតនា ដោយ​មានការ​ប្រាប់​ពី​លោក កឹម សុខា ឲ្យ​នាង​ទំនាក់ទំនង​ជាមួយ​គាត់​ពេលទៅដល់​ប្រទេស​ថៃ​។ នាង​បាន​ស្នាក់នៅ​សណ្ឋាគារ សិន​ធឺ​ភា​ញ់ ជាមួយ​បន្ទប់​លោក កឹម សុខា ដោយ​លោក កឹម សុខា បាន​រង់ចាំ​នាង​នៅក្នុង​បន្ទប់​មុន​។​

​លោក សៀង សុខ បានបញ្ជាក់​ទៀតថា​៖ កញ្ញា ស្រីមុំ បាន​និយាយថា ពេល​ដើរលេង​នៅ​ទីក្រុង​បាងកក​នោះ នាង​ទទួលបាន​លុយ​៣០០​ដុល្លារ​ប៉ុណ្ណោះ ពី​លោក កឹម សុខា ដើម្បី​ដើរ​ទិញ​អីវ៉ាន់​ផ្សេងៗ​។ លុះដល់​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ពួកគេ​ទាំងពីរ​នាក់ បាន​ត្រឡប់មក​កម្ពុជា​វិញ ដោយ​លោក កឹម សុខា បាន​សន្យា​នឹង​បើកហាង​សំអាងការ​មួយកន្លែង​ឲ្យ​នាង ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នាង​ពុំទាន់​បានទទួល​ពី​លោក កឹម សុខា នៅឡើយ​នោះទេ​។​

ក្រៅពី​ការរៀបរាប់​ខាងលើ កញ្ញា ស្រីមុំ បាន​អះអាង​ទៀតថា ក្រោយពេល​បែកធ្លាយ ខ្សែអាត់​សម្លេង​រវាង​នាង និង​លោក កឹម សុខា នោះ​, លោក កឹម សុខា បាន​ប្រាប់​នាង​ជា​ញឹក​ញ៉ាប់​ឲ្យ​និយាយ​កុហក​ប្រាប់​គេ ទាំង​សារព័ត៌មាន និង​មហាជន​ទូទៅ​ថា រវាង​នាង និង​គាត់ (​កឹម សុខា​) គ្រាន់​តែមាន​ទំនាក់ទំនង​គ្នា​ធម្មតា​ប៉ុណ្ណោះ​ក្នុងនាម​ជា​ភ្ញៀវ និង​ជាង​កក់សក់​។​

លោក សៀង សុខ បញ្ជាក់​បន្ថែមថា​៖ នៅក្នុង​អំឡុងពេល​សាកសួរ កញ្ញា ស្រីមុំ បានស្នើ​សុំ​ឲ្យ​តំណាង​អយ្យការ មេត្តាជួយ​រក​យុត្តិធម៌​ឲ្យ​រូបនាង​តាមផ្លូវ​ច្បាប់​។ លោក​ព្រះរាជអាជ្ញា​បាន​បញ្ជាក់ថា លោក​នឹង​ពិនិត្យមើល​ករណីនេះ​តាម​នីតិវិធី​។ ដោយឡែក​កញ្ញា​ស្រីមុំ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

ឆ្លងតាម​ចម្លើយសារភាព​យ៉ាង​ក្បោះក្បាយ និង​ចេញពី​ឆន្ទៈ​យ៉ាងពិត​ប្រាកដ​របស់ កញ្ញា ស្រីមុំ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា ខាងលើនេះ មហាជន​បាន​ចោទ​ជា​សំណួរ​ទៅ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ តើ​អស់ចិត្ត​ឬ​នៅ ចំពោះ​បញ្ហា​រឿងអាស្រូវ​នេះ​? មហាជន​មួយចំនួនធំ​បាន​សម្តែង​ការ អស់ចិត្ត និង​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម និង​ល្បិច​កិច្ចកល​របស់លោក កឹម សុខា ដែល​បានទទួល​ប្រាក់កាស ពី​បងប្អូន​អ្នកគាំទ្រ​ទាំង​នៅក្នុង និង​ក្រៅប្រទេស យកទៅ​ឲ្យ​ស្រី​ស្នេហ៍ និង​ដើរលេង​ហ៉ឺ​ហារ​យ៉ាង​សប្បាយ​។​

​ជាមួយគ្នានេះ មហាជន​បាន​ចោទ​ជា​សំណួរ​ទៅកាន់​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ដែល​បាន​ព្យាយាម​ចង់​ជម្លៀស កញ្ញា ស្រីមុំ ទៅ​ក្រៅ​ប្រ​ទស ក្នុង​គោលបំណង​បិទបាំង​រឿងអាស្រូវ​លោក កឹម សុខា​។ កន្លងមក​អង្គការក្រៅរដ្ឋាភិបាល​ទាំងនេះ តែងតែ​ព្យាយាម​ទាមទារ​ឲ្យ​រកមុខ អ្នក​ថត​សម្លេង​ខ្សែអាត់​រវាង​កញ្ញា​ស្រីមុំ និង​លោក កឹម សុខា ប៉ុន្តែ​តាម​ការសារភាព​របស់​ស្រីមុំ គឺ​បានបង្ហាញ​យ៉ាង​គ្រប់គ្រាន់ និង​ច្បាស់ក្រឡែត ពី​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​រវាង​អ្នក​ទាំងពីរ​។ ដូច្នេះ​តើ​អង្គការក្រៅរដ្ឋាភិបាល​ទាំងនេះ​អស់ចិត្ត ឬ​នៅ ចំពោះ​បញ្ហា​ខ្សែអាត់​សម្លេង​បែកធ្លាយ​នេះ​?

នៅពេលនេះ តើ​មាន​អង្គការក្រៅរដ្ឋាភិបាល ឬ​អ្នកណា​ផ្សេងទៀត ដែល​ចង់​ជួយ​ជ្រោមជ្រែង​រក​មេធាវី​ឲ្យ​ស្រីមុំ ឬក៏​ចង់រក​មេធាវី​ឲ្យ កញ្ញា ស្រីមុំ ប្តឹង​បក​ទៅ​លោក កឹម សុខា វិញ​ដែរ​ឬ​យ៉ាងណា ព្រោះ​ស្រីមុំ​ត្រូវ​ការរក​យុត្តិធម៌​សម្រាប់​រូបនាង​៕( ប្រភពះ Fresh News )

13015214_1589914357989596_5436861333174859816_n

ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ​នាំគ្នា​បិទផ្លូវ​ប្រឆាំង​ក្រុមហ៊ុន ណឹ​ង ម៉េង

​រាជធានី​ភ្នំពេញ​៖​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ​ដែល​នាំគ្នា​តវ៉ា​បិទផ្លូវ​មិនឱ្យ​រថយន្ត​ធំៗ​របស​ក្រុមហ៊ុន ណឹ​ង ម៉េង ឆ្លងកាត់​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​គង​ន​យ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​អះអាងថា ផ្លូវ​ទ្រុឌទ្រោម រថយន្ត​បើក លឿនៗ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​មាន​ធូលី​ដី​ហុយ​ទ្រលោម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​។​
​តាម​សំដី​ពី​ប្រពល​រដ្ឋ​ទាំងអស់​បានអោយដឹងថា​ដោយសារតែ​ពួកគាត់​ទ្រាំ​នឹង​ដី​ហុយ​មិនបាន ហើយ​ស្ថានភាព​ផ្លូវ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ហើយ​នៅពេល​រថយន្ត​បើក​ឆ្លងកាត់​ម្តងៗ​តែ​តែង​បើក​លឿង ដោយ​គ្មាន​ការ​ដំ​ស្រាយ​ពី​លោក​មេភូមិ កែវ វុទ្ធី ទើប​ពួកគាត់​សម្រេច​បិទផ្លូវ​តែម្តង​។ ដោយ​ទាមទារ​អោយ​តំណាង​ក្រុមហ៊ុន ណឹ​ម ម៉េង ៣​ចំណុច ទី​១ សូមអោយ​ក្រុមហ៊ុន​ជុស​ជួល​ផ្លូវ​ដែល​ខូចខាត​ដោយសារ​រថយន្ត​ឡើងវិញ ទី​២ សូមអោយ​ក្រុមហ៊ុន​ស្រោច​ទឹក​ដើម្បី​កុំអោយ​ដី​ហុយ ទី​៣ សូមអោយ​រថយន្ត​រប​ស់​ក្រុមហ៊ុន​បើកបរ​កុំអោយ​លឿន​ពេក​។
​បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ចេង មន​នី​រ៉ា អភិបាលរង​ខណ្ឌដង្កោ ជាមួយ​លោក កន ភក្តី (​តំណាង​ក្រុមហ៊ុន ណឹ​ង ម៉េង​) និង​ធ្វើការ​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង​អំពី​ផ្លូវច្បាប់ និង​ផលចំណេញ​ទាំងអស់គ្នា​គឺ​ទាំង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​។​
​ក្រោយ​ទទួលបាន​ការសម្របសម្រួល​ខាង​ក្រុមហ៊ុន​បាន​យល់​ព្រមធ្វើ​កិច្ចសន្យា​ទាំង​៣​ចំណុច និង​យល់ព្រម​ថែទាំ​ជាប្រចាំ​ដោយ​កៀរ និង​កិន​បង្ហាប់​ដើម្បីឱ្យ​ស្ថានភាព​ផ្លូវ​នៅ​ល្អ ៕​ដោយ​៖ បញា​

24index3

អនុសាខា​កាកបាទ​ក្រហ​ម្ពុ​ជា​ខណ្ឌ​ច្បារអំពៅ​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​ជីវភាព​ខ្វះខាត​៤៥​គ្រួសារ​

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ លោក អ៊ាង ស៊ី​ផាន ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទ​ក្រហ​ម្ពុ​ជា ខណ្ឌ​ច្បារអំពៅ និង​ក្រុមការងារ​បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ខ្វះខាត​ក្នុង​ជីវភាព តាម​លំនៅដ្ឋាន​ក្នុង​សង្កាត់​ក្បាលកោះ​ចំនួន​៤៥​គ្រួសារ​៕

2341

ប្រធាន​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​រង​ការចោទប្រកាន់ថា​ពុំបាន​ទទួលខុសត្រូវ​ក​រ​ណី​ឆក់​ខ្សែភ្លើង​ក្មេងប្រុស​ម្នាក់​ស្លាប់​

​ភ្នំពេញ​៖​ករណី​ភ្លើង​ឆក់​ក្មេង​ស្លាប់​កាលពី​រសៀល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ម្ចាស់​ផ្សារ​ហាក់បីដូចជា​មិន​អើពើ និង​ទទួលខុសត្រូវ​បន្តិច​សោះ បែរ​ឆ្លើយ​ដាក់​អ្នកនេះ​ឆ្លើយ​ដាក់​អ្នកនោះ​ទៅវិញ​។​
​សូមបញ្ជាក់ថា ក្មេងប្រុស ដែល​បាន​ស្លាប់ ដោយសារ​ភ្លើង​នោះ​មានឈ្មោះ ឥន ត្រា អាយុ ៦​ឆ្នាំ ជា​ក្មេង​កំព្រា​ឪពុក​មាន​ម្តាយ​មុខរបរ​កម្ម​ការ​នី​កាត់ដេរ បច្ចុប្បន្ន មាន​ទីលំនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដោយ​សំរាក់​ពី​ការងារ​ក៏​នាំ​កូន​មកលេង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ក៏មាន​រឿងនេះ​កើត ចំពោះ​ស្ត្រី​មេម៉ាយ​តែម្តង គួរអោយ​អាសូរ​ស្លាប់​កូន​ហើយ គ្មាន​នរណា​រក​ខុស​ត្រូវអោយ​ពិតជា​អយុត្តិធម៌​មែន​។​
​ទោះជា​យ៉ាងណា​តាម​ការទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​របស់​ម្តាយ​ក្មេងប្រុស​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ខាងលើ​បាន​ប្រាប់​អ្នកសារព័ត៌មាន​អោយដឹងថា ករណី​ដែល​កូនប្រុស​របស់គាត់​ឆក់​ស្លាប់​នោះ ខាង​ភាគី​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​បានផ្តល់​ជា​ប្រាក់​សំណង​ចំនួន​៤​ពាន់​ដុល្លារ​អាមេរិក​ដើម្បី​ធ្វើបុណ្យ​កូនប្រុស​របស់គាត់​រួចរាល់​ហើយ ហើយក៏​គ្មាន​ការ​ប្តឹងផ្តល់​អ្វី​នោះទេ ហើយ​ភាគី​ទាំងសងខាង​បានធ្វើ​កិច្ចសន្យា​បញ្ចប់រឿង​រួចរាល់​តាំងតែ​ពីថ្ងៃ​កើតហេតុ​ផងដែរ​។ ដូច្នេះ​ការ​បង្ហោះ fack book ខាងលើ​គឺ​ខុសពី​ការពិត​ទាំងស្រុង​៕

231index4

កញ្ញា ស្រីមុំ ​ទទួលស្គាល់​សំឡេង​ឆ្លើយឆ្លង​ជាមួយ​លោក កឹម សុខា ជាការ​ពិត​

​រាជធានី​ភ្នំពេញ​៖​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ បាន​ទទួលស្គាល់ថា សារ​សំឡេង​ឆ្លើយឆ្លង ដែល​បែកធ្លាយ​លើ​បណ្តាញ​សង្គម​នោះ​គឺ​ពិតជា​សារ​សន្ទនា​រវាង​កញ្ញា និង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ពិតមែន​។​
​ទោះ​យ៉ាងណាក្តី​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សៀង សុខ មិនទាន់មាន​ចំណាត់ការ​ទៅលើ​កញ្ញា​ស្រីមុំ យ៉ាងណា​នោះទេ ដោយបាន​អនុញ្ញាត​ឲ្យ​កញ្ញា ស្រីមុំ ត្រឡប់ទៅផ្ទះ​វិញ ហើយ​ព្រះរាជអាជ្ញា​នឹង​ពិនិត្យ​នីតិវិធី​បន្តទៀត​។​
​គួរ​បញ្ជាក់ថា កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ បាន​ចូល​បំភ្លឺ នៅ​ចំពោះមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ ជុំវិញ​របាយការណ៍រ​បស់​សមត្ថកិច្ច នៃ​នាយកដ្ឋាន​ប្រឆាំង ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បង្ហាញថា មាន​ករណី​ផ្តល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ​៕

13000094_1589914361322929_6159961566892472429_n13015214_1589914357989596_5436861333174859816_n

វិធីសាស្ត្រ​ការពារ និង​កែប​ញ្ហា​នៅពេល​បែក​សង្វារ​ពោះ​

​សុខភាព​៖​មូលហេតុ​ក្បាលពោះ​បែក​សង្វារ មកពី​ស្បែក​បរិវេណ​នោះ រីក​មាឌ (​យឺត​)​ខ្លាំង ទាំង​ក្នុង​សភាព​ធម្មតា និង​ដោយ​ការកើត​ជំងឺ ដូចជា​ស្ត្រី​មានគភ៌ ស្ត្រី​បំបៅ​ដោះ​កូន អ្នក​ដែល​ធាត់​លឿន​ពេក វ័យ​ជំទង់ (​ចន្លោះ​ពី​អាយុ ៩​ទៅ ១៣​ឆ្នាំ​) មាន​បម្រែបម្រួល នៃ​ការរីក​ធំធាត់​យ៉ាង​ឆាប់រហ័ស កើត​ជំងឺ​ទឹកនោមផ្អែម ការប្រើប្រាស់​ថ្នាំ​ដែលមាន​ធាតុ​ផ្សំ របស់​ស្តេ​រ៉ូ​អ៊ី​ដ (Steroid) យូរពេក និង​អ្នក​កើត​ជំងឺ Cushing”s និង Marfan Syndromes​។​
​ចំពោះ​ស្ត្រី​មាន​គ​ត៌ អាច​ការពារ​ការ​បែក​សង្វា​ពោះ ដោយ​លាប​ឡេ ថែ​ស្បែក​ជាប្រចាំ នៅ​បរិវេណ​ក្បាលពោះ តាំងពី​ទើប​មានគភ៌ ។​ចំណែក​អ្នក​ធាត់​វិញ នៅពេល​សម្រក​ទម្ងន់ សង្វា​ពោះ ក៏​ចុះថយ​ទៅតាម​នោះដែរ ។​ប្រការ​សំខាន់ មិនគួរ​ប្រើ​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ដ ញឹកញាប់ បន្តបន្ទាប់​គ្នា យូរពេក​ឡើយ ហើយក៏​ត្រូវ​ស្ថិតក្រោម​ការថែទាំ ព្យាបាល​ពី​គ្រូពេទ្យ​ផងដែរ ទើប​មាន​សុ​វត្តិភាព​។​
​ការថែទាំ ដើម្បី​កែប​ញ្ហា​បែក​សង្វា​ពោះ គួរប្រើ​ថ្នាំ​សម្រាប់​លាប ដែល​ផ្សំ​ឡើង​ដោយ​អាស៊ីដ​វីតាមីន A ដូចជា Tretinoin អាចជួយ​អោយ​អាការ ប្រសើរឡើង និង​ត្រូវ​ទទួលទាន​អាហារ អោយបាន​គ្រប់​ទាំង​៥​ក្រុម ហាត់ប្រាណ អោយបាន​ជាប់​ជាប្រចាំ ទើប​សុខភាព​រាងកាយ​បានល្អ មាំមួន ពិសេស ត្រូវ​លាប​ឡេ​បំប៉ន​ស្បែក​ជាប្រចាំ​៕

index5

Djokovic ឈ្នះ​ពានរង្វាន់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦

​កីឡា​៖​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ Lionel Messi បាន​បាត់បង់់​ឱកាស​ជា​កីឡាករ​ល្អ​ប្រចាំឆ្នាំ​២០១៦ បន្ទាប់ពី កីឡាករ Novak Djokovic តារា​ឆ្នើម​វាយ​កូន​បាល់ ត្រូវបាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ជា​អ្នកកីឡា​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦ កាលពី​យប់មិញ នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់​។​
​កីឡាករ​សញ្ជាតិ​សែ​ប វ័យ​២៨​ឆ្នាំ​រូបនេះ បានឈ្នះ​លើ​តារាបាល់ទាត់ Lionel Messi កីឡាករ​ប្រណាំង​រថយន្ត Lewis Hamilton កំពូល​កីឡាករ​រត់ប្រណាំង Usain Bolt កីឡាករ​វាយ​កូន​ហ្គោល Jordan Spieth និង​តារា​បាល់បោះ Stephen Curry ដើម្បី​លើក​ពាន​អ្នក​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំនេះ ២​ឆ្នាំ​ជាប់ៗ​គ្នា​។​
Djokovic បច្ចុប្បន្ន​គឺជា​កំពូល​កីឡាករ​វាយ​កូន​បាល់​លេខ​១​លើ​លោក បន្ទាប់ពី​ប្រកួត​៨៨​ដង​ចុងក្រោយ ឈ្នះ​៨២ និង​ឈ្នះ​ពាន Grand Slams ៣​ដង ក្នុងចំណោម​ពាន​ទាំង​៤​។​
​រីឯ Messi ទោះ​មិន​បានឈ្នះ​ពាន​អ្នកកីឡា​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦​នេះ ប៉ុន្តែ​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បានឈ្នះ​ពាន​អ្នកកីឡា​លេង​សហការ​ក្នុង​ក្រុម​បានល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦​។ ដោយឡែក​សម្រាប់​ពានរង្វាន់​កីឡាការិនី​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦ គឺ​បាន​លើ​តារា​វាយ​កូន​បាល់​របស់​អាមេរិក Serena Williams៕

285

លោកស្រី ធីតា ឃើ​ស ទាមទារ​ឱ្យ លោក កឹម សុខា ចេញមុខ​បកស្រាយ​រឿងអាស្រូវ​

​រាជធានី​ភ្នំពេញ​៖​នាយិកា​អង្គការ​សីល​ការ (Silka) លោកស្រី ធីតា ឃើ​ស បាន​ចេញមុខ​ទាមទារ​ឱ្យ លោក កឹម សុខា ចេញមុខ​បកស្រាយ​ចំពោះ​រឿង អាស្រូវ​កន្លងមក ហើយ​មិនត្រូវ​ឱ្យតែ​តួអង្គ ស្រីមុំ ចេញមុខ​តែម្នាក់ឯង​នោះទេ​។​
​លោកស្រី ធីតា ឃើ​ស បានលើកឡើង​បែបនេះ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅជាប់​របង​តុលាការក្រុង​ភ្នំពេញ គ្រា​ដែល​ស្រីមុំ កំពុង​ចូល​បំភ្លឺ នៅ​ចំពោះមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ ជុំវិញ​របាយការណ៍រ​បស់​សមត្ថកិច្ច នៃ​នាយកដ្ឋាន​ប្រឆាំង ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បង្ហាញថា មាន​ករណី​ផ្តល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ​៕

M10-03-16-j-700x400

យន្តហោះ​យោធា​ចិន​ចុះចត​ជា​លើកដំបូង​នៅលើ​កោះ​មាន​ជម្លោះ​

ចិន៖​យន្តហោះ​យោធា​មួយគ្រឿង​របស់​ចិន​បាន​ចុះចត​ជា​សាធារណៈ​ជា​លើកដំបូង​នៅ​ព្រលានយន្តហោះ​ថ្មី​មួយ​លើ​កោះ​សិប្ប​និមិត្ត​ដែល​ចិន​បាន​សាងសង់ឡើង​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុងមាន​ជម្លោះ នាំ​ឲ្យ​មានការ​រំពឹងទុក​ថា​ចិន​អាច​នឹងដាក់​មូលដ្ឋាន​យន្តហោះ​ចម្បាំង​នៅ​ទីនោះ​។ នេះ​យោងតាម​ការ​ផ្សារ​ពី​សារព័ត៌មាន Channel News Asia​។​
​ប្រភពព័ត៌មាន​បាន​ផ្សាយ​ថា យន្តហោះ​យោធា​របស់​ប្រទេស​ចិន​ដែល​ចុះចត​នៅលើ​ដែន​កោះ​សិប្បនិម្មិត​ដែល​ស្ថិតនៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឈ្មោះថា Fiery Cross Reef ដើម្បី​កម្មករ​នាំយក​កម្មករ​រងរបួស​ចំនួន​០៣​នាក់​ចេញពី​ដែន​កោះ​នោះ ឆ្ពោះទៅកាន់​កោះ Hainan ដើម្បី​ធ្វើ ការព្យាបាល​កាលពី​ថ្ងៃអាទិត្យ​។​
​គួរ​បញ្ជាក់ថា ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ មាន​ប្រទេស​ចិន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ ដែល​ប្រទេស​នីមួយៗ​បានប្រកាសថា តំបន់​មួយចំនួន​ជា​អធិបតេយ្យភាព របស់​ពួកគេ​នៅ​សមុទ្រ​ចិន​ខាងត្បូង៕

160418-vod-sothoeuth-g-Chinese-military-aircraft-makes-first-public-landing-on-disputed-island

អាមេរិក​នឹង​បញ្ជូន​កងទ័ព និង​សព្វាវុធ​បន្ថែម​ប្រឆាំង ISIS នៅ​អ៊ីរ៉ាក់​

​អាមេរិក​៖​រដ្ឋាភិបាល​អាមេរិក​គ្រោង​នឹង​បញ្ជូន​កងទ័ព​ចំនួន​២០០​នាក់ និង​សព្វាវុធ​ទំនើប​មួយចំនួន​បន្ថែមទៀត​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម ។ នេះ​បើ​យោងតាម​ការផ្សាយ​ពី​បណ្តាញសារព័ត៌មាន BBC​។​
​ជាមួយនឹង​កងទ័ព​បន្ថែមទៀត​នេះ អាមេរិក​ក៏​នឹង​បញ្ជូន​ឧទ្ធម្ភាគចក្រ​ចម្បាំង Apache ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​ជា​លើកដំបូង​ផងដែរ​សម្រាប់​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​នេះ ដែល​ធ្វើឡើង​ឲ្យ​ចំនួន​បុគ្គលិក​អាមេរិក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ឡើងដល់​ប្រហែល​៤១០០​នាក់​។
​ការប្រកាស​បញ្ជូន​កង​ទ័ព​បន្ថែម​របស់​សហរដ្ឋអាមេរិក​នេះ​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Ash Carter អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​បា​ដា​ដ​ដែលជា​កន្លែង​លោក​ជួប​ជាមួយ​ក្រុមមន្ត្រី​យោធា​អាមេរិក​និង​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi​។ ទន្ទឹម​នោះ​លោក Carter បាន​ថ្លែងថា ឧទ្ធម្ភាគចក្រ​ចម្បាំង Apache នឹង​ជួយ​កងកម្លាំង​អ៊ីរ៉ាក់​ដណ្តើមយក​ក្រុង Mosul ដែលជា​ទីក្រុង​ទី​ពីរ​របស់​ប្រទេស​នេះ​ពី​ក្រុម​រដ្ឋ​ឥស្លាម​មកវិញ​។​
​គួរ​បញ្ជាក់ថា ក្រុម​រដ្ឋ​ឥស្លាម​បាន​កាន់កាប់​ផ្នែក​ដ៏​ធំ​នៃ​ប្រទេស​អ៊ីរ៉ាក់​នៅ​ភាគ​ខាងជើង​និង​ភាគ​ខាងលិច​នៃ​ទីក្រុង​បា​ដា​ដ​នៅ​ឆ្នាំ​២០១៤ ប៉ុន្តែ​កងកម្លាំង​អ៊ីរ៉ាក់​បានចាប់ផ្ដើម​ដណ្ដើម​គ្រប់គ្រង​បាន​វិញ​នូវ​តំបន់​សំខាន់ៗ​ក្នុង​រយៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​៕

160419-sothoeuth-g-pol-US-extra-troops-to-boost-fight-against-IS-in-Iraq-bbc

កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ចូលបំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​ពាក់ព័ន្ធ​រឿងអាស្រូវ​ស្នេហា​ជាមួយ​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ បាននិងកំពុង​ឆ្លើយបំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ការកោះហៅ​របស់​តុលាការ​។​
​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ត្រូវបាន លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដី​កោះហៅ​ឱ្យចូល ទៅកាន់​តុលាការ​ក្រុងភ្នំពេញ នៅ​ម៉ោង​៨៖៣០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ​។​
​នៅក្នុង​ដីកាកោះ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា «​ក្នុង​គោលបំណង​ដើម្បី​មក​សាកសួរ​ពី​ដំណើររឿង របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច នៃ​នាយកដ្ឋាន​ប្រឆាំង ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បង្ហាញថា មាន​ករណី​ផ្តល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ​»៕

13047918_1589859291328436_8667308212303703121_o

ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​អស់ទាំង​ស្រុង​នៅ​ស្រុក​កំពង់ស្វាយ​

​ខេត្តកំពង់ធំ​៖​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ត្រូវបាន​ភ្លើង​ឆេះ​ខ្ទេច​គ្មាន​សល់​បណ្តាលមកពី​ដោយ​ភ្លើង​ឆេះ​ព្រៃ​នា​ល្ងាច​ថ្ងៃទី​១៦ ទី​១៧ និង​ទី​១៨ ខែមេសា ២០១៦ ស្ថិតក្នុង ភូមិ​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ភ្លើង​ឆេះ​ព្រៃ​នោះ​អាច​បណ្តាលមកពី​មាន​អ្នក​ជក់បារី ហើយ​បោះចោល ទើប​ធ្វើអោយ​ភ្លើង​ឆេះ ព្រៃ​លិច​ទឹក​ដូច្នេះ​។​
​យ៉ាងណាក៏ដោយ​ទាំង​កងកម្លាំង​ប្រជាពលរដ្ឋ បាន​សហការគ្នា ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​តូចៗ ធ្វើ​ការបាញ់​ពន្លត់ និង​ទប់ស្កាត់បាន​២​កន្លែង​នៅសល់​១​កន្លែង​កំពុង​គម្រាមកំហែង​ផ្ទះ​ប្រជាពលរដ្ឋ​ផងដែរ​៕

fbbc70d1a149c143bb411bc8db815b11173