All posts by មេគង្គ ប៉ុស្តិ៍

ចាប់ខ្លួន​ឃាតករ​កាប់​ក្មេង​ម្នាក់​ដាច់​.​ក​ស្លាប់​នៅ​ស្រុក​មេមត់​

​ខេត្ត​ត្បូងឃ្មុំ​៖​ជនសង្ស័យ​ជា​ឃាតករ​ដែល​សម្លាប់​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ដោយ​កាប់​រហូត​ដាច់​.​កនៅ​ក្នុងភូមិ​ច​ង្គុំ​ស្ពាន ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ កាលពី​រសៀល​ម្សិលមិញ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ ។ ជនសង្ស័យ​ឈ្មោះ ណា នួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ មាន​រស់នៅ​ចម្ងាយ​ពី​ផ្ទះ​ក្មេងប្រុស​រងគ្រោះ​ប្រហែល​១៥០​ម៉ែត្រ​ប៉ុណ្ណោះ ។​
​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ជា​មនុ​ស្សញៀន​ថ្នាំ​បាន​កាប់សម្លាប់​ក្មេងប្រុស​រហូត​ដាច់​.​ក​ប្លន់​យក​ម៉ូតូ​វ៉េវ​១​គ្រឿង បន្ទាប់មក​បម្រុង​យកទៅ​បញ្ចាំ​នៅ​ម្តុំ​កាស៊ីណូ​ត្រពាំង​ផ្លុ​ង ស្ថិតក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​មេ​មុត ប៉ុន្តែ​ដោយ​គ្មាន​ឯកសារ​គ្រប់គ្រាន់ កន្លែង​បញ្ចាំ​គេ មិន​ទទួល​ក៏​យក​ម៉ូតូ​នោះ​ទៅ​លាក់ទុក​ក្នុងព្រៃ ។​
​សមត្ថកិច្ច​បន្តថា បន្ទាប់ពី​ចាប់ខ្លួន​កម្លាំង​យើង​បាន​នាំ​ជនសង្ស័យ​ទៅ​កន្លែង​លាក់​ម៉ូតូ​ដើម្បី​យក​ម៉ូតូ ។ ចំណែក​ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​មក​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​បំពេញ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

fb7c04dd-926e-4953-8d8b-fccaa8a988a0

​

សមត្ថកិច្ច​ថៃ​ចាប់បញ្ជូន​ពលករ​ខ្មែរ​៦​នាក់មក​ស្រុក​វិញ​

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​រងគ្រោះ​ចាញ់បោក​មេខ្យល់​លើទឹក​ដី​ថៃ បាន​អំពាវនាវ​រក​ការអន្តរាគមន៍​ជួយ​ពី​មន្ត្រី និង​សមត្ថកិច្ច​កម្ពុជា​នោះ ត្រូវបាន​មន្ត្រី​និង​សមត្ថកិច្ច​កម្ពុជា​-​ថៃ ជួយ​យកមក​ដល់​កម្ពុជា​វិញ​ហើយ កាលពី​ម៉ោង​០៨​យប់​ថ្ងៃទី​០៩ ឧសភា ២០១៦ ស្ថិតនៅតាម​ច្រក​តំបន់​ម៉ាឡៃ​ក្នុងស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
​ពលករ​ទាំងនេះ ១-​ឈ្មោះ អូន ណា​ង ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​, ២-​ឈ្មោះ យង់ នី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​, ០៣-​ឈ្មោះ ឡុង សៀម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ០៤-​ឈ្មោះ ប៉ូ សំណាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទាំង​៤​នាក់​មកពី​ខេត្តបាត់ដំបង​, ០៥-​ឈ្មោះ សូរ សុខ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មកពី​ស្រុក​ទ្រាំង ខេត្តតាកែវ និង​០៦-​ឈ្មោះ ឯល សារ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មកពី​ខេត្តកំពត​។​
​ពលករ​ទាំងនេះ ត្រូវ​ជួយសង្គ្រោះ​ពី​ស្រុក​មឿង ខេត្ត​ស្រះកែវ ដោយ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ថៃ​-​កម្ពុជា និង​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់ពី​ពួកគេ​ទំនាក់ទំនង​សុំ​ការអន្តរាគមន៍​ឱ្យជួយ​ពី​មន្ត្រី​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​។​
​ពលករ​ទាំង​៦​នាក់​បាន​ប្រាប់ថា ពួកគេ​ចាញ់បោក​មេខ្យល់​យកទៅ​កាប់​ដើម​ប្រេងខ្យល់ ហើយ​ទុកចោល​ថា មក​យក​កម្លាំង​ពលករ​បន្ថែម តែ​មិនឃើញ​វិលត្រឡប់ ធ្វើឱ្យ​ពួកគេ​អត់បាយ​ក្រហាយ​ទឹក​៣​យប់​៤​ថ្ងៃ ខោអាវ​ស្អុយ​ដូច​គម្រង់ ។ ពួកគេ​ប្រាប់​មន្ត្រី​កម្ពុជា​ថា​ដោយសារ​មិនអាច​ស៊ូទ្រាំ​បាន ក៏​នាំគ្នា​ដើរ​តាម​ដងផ្លូវ​ឲ្យ​តម្រួត​ថៃ​ចាប់ បន្ទាប់មក​ក៏មាន​ព័ត៌មាន​ដល់​មន្ត្រី​ទំនាក់ទំនង​កម្ពុជា​-​ថៃ ក៏​សហការគ្នាជាមួយ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ថៃ​-​កម្ពុជា ទៅ​ទទួល​ពលករ​ទាំង​នះ មក​កម្ពុជា​វិញ​ត ៕

a123ce1d-e1f3-4b24-b42e-a90a0c60bd28

​

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​ហ្វីលីពីន​ចេញ​លទ្ធផល​បឋម​ហើយ​

​ហ្វីលីពីន​៖​ក្រុមប្រឹក្សា​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​បានចេញ​លទ្ធផល​បឋម​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​បង្ហាញថា លោក Rodrigo Duterte មកពី​គណបក្ស​ប្រជាធិបយេ​ត្យ​ហ្វីលីពីន​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​គឺមាន​៨៩% បាន​បោះឆ្នោត​គាំទ្រ​រូបលោក​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​អតីត​អភិបាលក្រុង Davao លោក Rodrigo Duterte ជា​បេក្ខជន​ឈរឈ្មោះ​ជា​ប្រធានាធិបតី​មួយរូប​ក្នុងចំណោម​៥​រូប​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​។ ទទួលបាន​ការគាំទ្រ​ច្រើន​នេះ​អាច​ដោយសារតែ​លោក​ប្រកាស​ចាត់វិធានការ​ខ្លាំង​គឺ​សម្លាប់​ពួកឧក្រិដ្ឋជន​ដែល​បង្ក​អសន្តិសុខ​ដល់​ជាតិ ខណៈ​ប្រទេស​នេះ​កំពុង​ជួបប្រទះ​បញ្ហា​ធំ​ពីរ​គឺ ភាពក្រីក្រ និង​ឧក្រិដ្ឋកម្ម​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ប្រជាពលរដ្ឋ​ហ្វីលីពីន​បានធ្វើការ​បោះឆ្នោត​ជ្រើសរើស​អភិបាលខេត្ត​ក្រុង បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង​បោះឆ្នោត​ជ្រើស​ប្រធានាធិបតី​៕

160510-vod-meta-g-politic-Duterte-wins-Philippine-presidential-election-Poll-monitorphoto-from-www.ft_.com_

​

គ្រឿង​ស្រវឹង​អាចធ្វើ​ស្ត្រី​ប្រឈម​នឹង​មហារីក​សុដន់​

​សុខភាព​៖​គ្រឿង​ស្រវឹង ត្រូវបាន​គេ​រកឃើញថា​មានការ​ទាក់ទង​យ៉ាងខ្លាំង​ទៅនឹង​ជំងឺមហារីក សុដន់​របស់​ស្ដ្រី​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នកស្លាប់​ដោយសារ​ជំងឺមហារីក​សុដន់​ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់ គឺ​បណ្ដាលមកពី​ការផឹក​គ្រឿង​ស្រវឹង​។​
​ការស្រាវជ្រាវ​បានបង្ហាញ​ថា ស្ដ្រី​ស្ទើ​តែ ៤៥០០​នាក់ នៅ​ប្រទេស​ស្កុ​តលែ​ន បានកើត​ជំងឺមហារីក​សុដន់​ជា​រៀងរាល់ឆ្នាំ​។ ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ១​ភាគ​៥ ក្នុងចំណោម​នោះ​គឺ​ដោយសារតែ​ជាតិ​អាល់កុល​។​
​គ្រឿង​ស្រវឹង​មិន​ត្រឹមតែ​បណ្ដាល​ឲ្យ​កើត​ជំងឺមហារីក​សុដន់​នោះទេ វា​ថែមទាំង​បង្ក​ឲ្យ​មាន​ហា​នី​ភ័យ​ជាច្រើន​ទៀត​ចំពោះ​សុខភាព​របស់ យើង មិន​ថា​ស្ដ្រី ឬ​បុរស​នោះទេ​។ លើស​នឹង​ទៀត គ្រឿង​ស្រវឹង​ក៏បាន​បង្ក​ឲ្យ​មាន​បញ្ហា​ក្នុងសង្គម​ជាច្រើន​ផងដែរ ដូចជា​គ្រោះថ្នាក់​ចរាចរ ឬ​ការប្រើ​អំពើហិង្សា​ផងដែរ​៕

Two-women-drinking-wine-002

​

Martial នឹង​អវត្តមាន​ពេល Man Utd ប៉ះ West Ham យប់​នេះ​

​បាល់ទាត់​៖​យោងតាម​សេចក្តី​រា​សយ​ការណ៍​មួយ​បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម Anthony Martial នឹង​អវត្តមាន​សម្រាប់​ក្រុម​បិសាច​ក្រហម Manchester United ពេល​ប៉ះ​ជាមួយ​ក្រុម​ញញួរ​ធំ West Ham United នៅ​រាត្រី​អង្គារ​នេះ​ក្នុង​ក្របខ័ណ្ឌ Premier League បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​រងរបួស​សរសៃពួ​រ​គន្លាក់ជើង​នៅ​ចុង​សប្តាហ៍​នេះ​។​
​ខ្សែប្រយុទ្ធ​សញ្ចា​តិ​បារាំង​វ័យ​២០​ឆ្នាំ​រូបនេះ បានបង្ហាញ​ទម្រង់​យ៉ាង​នៅ​ឯង​កីឡាដ្ឋាន Carrow Road ដែល​ជួយ​ក្រុម​បិសាច​ក្រហម Man Utd យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Norwich City ដោយ​លទ្ធផល ១-០ កាលពី​ថ្ងៃ​សៅ​រ៏ សប្តាហ៍​មុននេះ​។​
​ខ្សែប្រយុទ្ធ​រូបនេះ​នឹងមិន​វត្តមាន​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម West Ham នៅ​កីឡាដ្ឋាន Up tonpart ដោយ​តែ​របួស​សរសៃពួរ​គន្លាក់​ជើង​ធ្ងន់ធ្ងរ ក្នុងអំឡុងពេល​ជួយ​ជាមួយ​ក្រុម Norwich កាលពី​ថ្ងៃ​សៅរ៍​។​
​យ៉ាងណាមិញ បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត The Telegraph បាន​ឲ្យ​ដឹងថា Martial កំពុងស្ថិត​នៅក្នុង​មន្ទិល​សង្ស័យថា អាច​នឹង​គ្មា​នេ​វត្តមាន​សម្រាប់​ការប្រកួត​ចង់​នៃ ក្របខ័ណ្ឌ Premier League ពេល​ប៉ះ​ជាមួយ Bournemouth នៅ​កីឡាដ្ឋាន Old Trafford នៅ​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​គាត់​មាន​ពេល​រយៈ ១២ ថ្ងៃ​ដើម្បី​ព្យាបាល​របួស​នឹង​ត្រៀមខ្លួន មុនពេល​ប្រ​កួ​តេ​ជាមួយ​ក្រុម Crystal Palace វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup នៅ​កីឡដ្ឋាន Wembley ។​
​គួរ​បញជាក់ថា ក្រុម​បិសាច​ក្រហម Man Utd ត្រូវការ​ឈ្នះ​ការប្រកួត​ជាមួយនឹង​ក្រុម West Ham និង Bournemouth ក្នុង​គោលបំណង​ដើម្បី​មាន​កៅអី​មួយ​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​៕

Manchester-United-v-Sunderland

​

អ្នកនាំពាក្យ​៖ ក្រសួងការបរទេស​នឹង​អន្តរាគមន៍​ឲ្យ​ដោះលែង លោក សឺ​ន សាលី​

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​តិ្ត​ការ អន្តរជាតិ​កម្ពុជា លោក ជុំ សុន្ទរី បាន​ថ្លែង​ឲ្យ​ដឹងថា ក្រសួងការបរទេស​នឹង​ជួយ​អន្តរាគមន៍ ឲ្យ​មានការ​ដោះលែង លោក សឺ​ន សាលី មន្ត្រី​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់ ពីបទ​សមគំនិត ក្នុង​អំពើ​សូកប៉ាន់​សាក្សី ។​
​ការ​ថ្លែង​បែប​នោះ បន្ទាប់ពី​លោក សឺ​ន សាលី មន្ត្រី UN រូបនោះ​ត្រូវបាន​តុលាការ​កម្ពុជា ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ទាក់ទង​សំណុំរឿង​ស្នេហា​លោក កឹម សុខា និង​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​កញ្ញា « ស្រីមុំ » ក្នុងពេលដែល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​មន្ត្រី គ​.​ជ​.​ប ត្រូវបាន​ជាប់ឃុំ​ពាក់ព័ន្ធ​សំណុំរឿង​ដូចគ្នានេះ ផងដែរ​៕

ministry_of_foreign_150521-1

​

នាយករដ្ឋមន្រ្តីព្រមាន​ថា ពណ៌​អី​ក៏ដោយ​ឲ្យ​តែ​ធ្វើ​ខុស​ចាប់​ទាំងអស់​

​រាជធានី​ភ្នំពេញ​៖​ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅ​ព្រឹក​មិញ​នេះ បាន​ព្រមាន​ថា ការធ្វើបដិវត្ត​ពណ៌​គឺ «​ពណ៌​អី​ក៏ដោយ ឲ្យ​តែ​ធ្វើ​ខុស​គឺ​ចាប់​ទាំងអស់ គុក​ធ្វើឡើង ដើម្បី​អ្នក​ខុស​» ។ សម្តេច​បាន​បង្ហើប​ថា​អ្នក​ឧបត្ថម្ភ​ថវិកា​បោះ​អាវ​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» គឺ​ត្រូវបាន​ស្គាល់មុខ​អស់ហើយ​។​
​ការ​មានប្រសាសន៍​ខា​ង​លើ​បែបនេះ ក្នុងឱកាស​ដែល​អញ្ជើញ​ជា​អធិបតី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នៅ​មជ្ឈមណ្ឌល​កម្សាន្ត និង​ពិព័រណ៍​កោះ​ពេជ្រ ។​
លោកនាយករដ្ឋមន្រ្តីបាន​ថ្លែង​អះអាងថា រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​សន្តិសុខ​មនុស្ស​រាប់លាន​នាក់ ត្រូវបាន​បំផ្លាញ​ដោយ​បុគ្គល ៤-៥​នាក់​នោះទេ ។ ទន្ទឹម​នោះ​សម្តេច​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្វែងរក​មេធាវី​ពូកែ ដើម្បី​ការពារ​ក្តី​ដល់​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ជាប់ឃុំ​មិនអាច​ដាក់​សម្ពាធ​លើ​តុលាការ នោះទេ ។​
​លោក​បាន​សង្កត់ធ្ងន់​ថា អ្នកមាន​សិទ្ធិ​តែ​សិទ្ធិ​មាន​ព្រំប្រទល់​ជាមួយ​សិទ្ធិ​អ្នកដទៃ​អ្នក​ប្រើ​សិទ្ធិ សូមកុំ​ប្រើ​សិទ្ធិ ដើម្បី​បំពាន​អ្នកដទៃ​។ រាជរដ្ឋាភិបាល​ត្រូវការពារ​និង​រក្សា​សន្តិភាព ស្ថេរភាព ដើម្បី​ការអភិវឌ្ឍ បុគ្គល​ធ្វើ​ខុសត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់ បើ​មិន​ធ្វើ​ខុស​គ្មាន​ការចាប់ខ្លួន​ទេ​។ បើ​ទាមទារ​ដោះលែង​គ្មាន​លក្ខខណ្ឌ​មិនចាំបាច់​មានច្បាប់​នោះទេ ៕

f4ce20d7-ad19-4a19-b4c5-e8be46d3bbcd

​

សមត្ថកិច្ច​បង្ហាញមុខ​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន បន្ទាប់ពី​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​១១ និង​០០​នាទី ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅត្រង់ចំណុច​មុខ​វត្ត​គៀន​ឃ្លាំង ផ្លូវជាតិ​លេខ​៦​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៦​នាក់​នោះ ទី​១/ ឈ្មោះ រ៉េ​ន ដា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ទី​២/ ឈ្មោះ សំ ស៊ី​ណិ​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទី​៣ /​ឈ្មោះ ធៀ​ម វុទ្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​៤ /​ឈ្មោះ លី កែវ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​៥ / ឈ្មោះ សុង គឹម​នាយ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​លី​សែង ។​
​សមត្ថកិច្ច​បន្តថា នៅពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត ម៉ូតូ​ចំនួន​៣​គ្រឿង រួម​និង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា ចំនួន​៣​កញ្ចប់​និង​សម្ភារៈ​មួយចំនួន ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវបាន​ឃាត់ខ្លួន បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕

image-77image-78

​

សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ លោក គ្រួច សាមឿន នាយក​ប្រតិបត្តិ​សាខា បាន​បើក​វគ្គ​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ស្ដីពី ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ដោយបាន​ការឧបត្ថម្ភ​ពី​អង្គការ អាយ អាត (IARD) ជូន​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា និង​សិស្សានុសិស្ស​សរុប​ចំនួន​១០០​នាក់ ក្នុងនោះ​ស្រី​៦០​នាក់ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។
​គោលបំណង​នៃ​វគ្គ​អប់រំ​ផ្សព្វផ្សាយ​នេះ​គឺ​៖១. ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ២. បង្ហាញ​ពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​បច្ចុប្បន្ន ៣. បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ទី​៤. អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ដល់​យុវជន ហើយ​ដើម្បី​ឲ្យ​យុវជន​ផ្សព្វផ្សាយ​បន្ត​៕​ប្រសើរ​

index124

​

ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ប្រគល់​ឲ្យ​ស៊ីម៉ាក

​ភ្នំពេញ​៖​គ្រាប់​មិនទាន់​ផ្ទុះ​មួយ​គ្រាប់​មិន​ស្គាល់​ម៉ាក​ដែល​សល់​តាំងពី​សម័យ​រាស្ត្រនិយម​ត្រូវបាន​ប្រទះឃើញ​ពេលដែល រថយន្ត​អេស្កាវ៉ាទ័រ​ឈូសឆាយដី ហើយ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ពិនិត្យ​រួច​បានប្រគល់​ឲ្យ​ស៊ីម៉ាក​យកទៅ​កំទេច​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី ព្រឹក​ថ្ងៃទី​១០​ខែឧសភា ឆ្នាំ​២០១៦​ស្ថិតនៅក្នុង​ក្រុម​២ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។
​ប្រភពព័ត៌មាន​ពី​កន្លែង​បាន​ឲ្យ​ដឹងថា មុនពេល​ដែល​គេ​ប្រទះឃើញ​មាន​រថយន្ត​អេស្កាវ៉ាទ័រ​ទៅ​ទៅ​ឈូ​សដី​នៅ​ចំណុច​ភូមិ​ខាងលើ​រួច​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​មួយ​គ្រាប់​បាន​រាយការណ៍​សុំ​ឲ្យ​កម្លាំង​ស៊ីម៉ាក់​ចុះមក​យក​គ្រាប់​នោះ​ទៅ​រក្សាទុក​៕ បញ្ញា

index12

​

អ្នក​ស៊ី​ឈ្មួ​ល​ចិញ្ចឹម​ទា​​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​វាយ​សម្លាប់​នៅក្រោម​ផ្ទះ​

​ខេត្តកំពត​៖​បុរស​ស៊ី​ឈ្មួ​ល​មើល​ចិញ្ចឹម​(​សត្វ​ទា​)​អោយគេ​ដេក​ស្នាក់​ផ្ទះ​ប្រជាពលរដ្ឋ​ទុកចោល​ដោយ​ម្ចាស់ផ្ទះ​នាំ​ក្រុម​គ្រូ​សារ​ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ​ត្រូវ​ជន​មិន​ស្គាល់មុខ​វាយ​សម្លាប់​នៅលើ​អង្រឹង​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ទុកចោល​នោះ​។ ករណីនេះ​កើតឡើង​នៅ​ភូមិ​ខ្នាយ ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត​។​
​ជនរងគ្រោះ​ដែល​ត្រូវគេ​សម្លាប់​មានឈ្មោះ ង៉ែត ឆា​នី (​ហៅ​ឈី​ត​)​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ​(​នៅ​លីវ​)​។​
​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បានអោយដឹងថា ករណី​ឃាតកម្ម​ខាងលើ​សង្ស័យ​គឺជា​រឿង​គំនុំ​ជាមួយ​អ្នកភូមិ​រស់នៅ​ភូមិ​ជាមួយគ្នា​។ ដោយឡែក​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគ​បាល​អធិការដ្ឋាន​ស្រុក​បន្ទាយមាស​លោក ព្រហ្ម វាសនា (​ហៅ​ឡី​) បាន​ឲ្យ​ដឹងថា សាកសព​ដែល​ត្រូវគេ​សម្លាប់​នោះ​គឺ​វាយ និង​ពូថៅ​ចំ​ពីលើ​ក្បាល​ផុង​បែក​រយះ​ក្បាល និង​មាន​ស្នាម​យក​ដែកឆាប​ចាក់​ត្រង់ចំណុច​(​ក​)​ខាងឆ្វេង​ជាច្រើន​កន្លែង​។ លោក​អធិការ​បន្តថា ចំណែក​ជនសង្ស័យ​នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។​
​ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ពិនិត្យ​រួច​សព​ជនរងគ្រោះ​សមត្ថកិច្ច​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​សារ៉េត​

1index

​

​តុលាការ​របស់​ឥណ្ឌា​កំពុង​ប្រឈមមុខ​នឹង​ការខ្វះខាត​ចៅក្រម​

​ឥណ្ឌា​៖​ប្រធាន​តុលាការ​ឥណ្ឌា​លោក T S Thakur បានប្រកាសថា ស្ថាប័ន​តុលាការ​នៃ​ប្រទេស​ឥណ្ឌា កំពុងតែ​ប្រឈមមុខ​នឹង​ការខ្វះខាត​ចៅក្រម​ត្រូវបាន​ចៅក្រម​ដើម្បី​បញ្ចប់​រឿងក្ដី​ដែល​នៅ​សេសសល់​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Indian Express ចេញផ្សាយ​នៅ​ថ្ងៃទី​១០ ខែឧសភា នេះ​។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បង្ហាញ​ពី​ក្ដីបារម្ភ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​ថា​មាន​ភាពយឺតយ៉ាវ​។
​លោក T S Thakur ប្រធាន​តុលាការ​ឥណ្ឌា បាន​ចេញមុខ​ប្រកាសថា ស្ថាប័ន​តុលាការ​ត្រូវបាន​ចៅក្រម​បន្ថែម​ច្រើនជាង ៧​ម៉ឺន​នាក់ ដើម្បី​បញ្ចប់​រឿងក្ដី​ដែល​សល់​។ ស្ថាប័ន​តុលាការ​ឥណ្ឌា មិនបាន​ធ្វើការ​យឺតយ៉ាវ​នោះទេ ប៉ុន្តែ​បច្ចុប្បន្ន​គឺ​កង្វះ​ចៅក្រម​។ ប្រធាន​តុលាការ​រូបនេះ​បញ្ជាក់ថា ក្នុងពេលដែល​គណៈកម្មកា​រ​ច្បាប់​នៃ​ប្រទេស​ឥណ្ឌា កាលពី​ឆ្នាំ ១៩៨៧ បានស្នើ​ឱ្យមាន​ចៅក្រម ៤៤០០០​នាក់ ដើម្បី​ដោះស្រាយ​ពាក្យបណ្តឹង​ឱ្យមាន​ប្រសិទ្ធិភាព​នោះ បែរជា​សព្វថ្ងៃនេះ ឥណ្ឌា មាន​ចៅក្រម​តែ ១៨.០០០​នាក់​ប៉ុណ្ណោះ​។
​លោក T S Thakur បាន​ព្រមាន​ថា ការខ្វះខាត​ចៅក្រម គឺជា​សត្រូវ​ដ៏​គួរឱ្យ​ភ័យខ្លាច​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​ដែល​ឥណ្ឌា​កំពុងតែ​ប្រឈមមុខ​។ រដ្ឋាភិបាល មិនអាច​បដិសេធ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុងការ​ដាក់ពាក្យ​បណ្តឹង​របស់​ប្រជាជន​បានឡើយ​៕

ts-thakur

​

Pochettino ចាប់អារម្មណ៍ Adam Lallana របស់ Liverpool

​បាល់ទាត់​៖​តាម​ប្រភព​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹ​ថា លោក Mauricio Pochettino គ្រួ​បង្វឹក​របស់​ក្លិប មាន់​ខ្នាយ​មាស Tottenham កំពុង​តែមាន​ទំ​នា​កើ​ទំនង​យ៉ាង​ជិតស្និត​ក្នុងការ​នាំយក​ក​កីឡាករ Adam Lallana របស់​ក្រុម​ហង្ស​ក្រហម Liverpool មកកាន់​ទឺ​កដី White Hart Lane នាពេល​ទីផ្សារ​កីឡាករ​បើក​នៅ ពេល​ខាង​នេះ​។​
​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​២៧​ឆ្នាំ​រូបនេះ មុន​ផ្លាស់​ទៅកាន់​ក្រុម​ហង្ស​ក្រហម Liverpool រូបគេ​លេង​បាន​ឲ្យ​ក្រុមយុវជន​របស់ Southampton ហើយ​ពេលនោះ​លោក Pochettino ក៏មាន​បំណង​នាំយក​កីឡាករ​រូបនេះ​មកកាន់​ក្រុម Spurs ដែល​តែ​មិន​សម្រេច​។​
​គួរ​បញ្ជាក់ថា លោក Pochettino ចង់​ខ្ចី​ជើង​កីឡាករ​រួប​នេះ​ដើម្បី​ក្រុម Spurs នៅ​រដូវ​កាល​ក្រោយនេះ ប៉ុន្តែ​ប្រសិនបើ​ក្រុម Liverpool យល់ព្រម​លក់ Lallana នោះ​ក្រុម Spurs ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​រហូត​ទៅដល់​២០​លាន​ផោន​៕

5248__0407__lallana1000_517X310

​

ផ្ទុះ​អំពើហិង្សា​នា​ថ្ងៃ​បោះឆ្នោត​នៅ​ហ្វីលីពីន​បណ្តាល​ឲ្យ​មនុស្ស​១០​នាក់​ស្លាប់​

​ហ្វីលីពីន​៖​យ៉ាងហោចណាស់​មនុស្ស​១០​នាក់​បាន​ស្លាប់​នៅ​ទូទាំងប្រទេស​ហ្វីលីពីន​ដោយសារ​អំពើហិង្សា​នៅ​ថ្ងៃ​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ខណៈ​ខ្មាន់កាំភ្លើង​បាន​វាយប្រហារ​ទៅលើ​ស្ថានីយបោះឆ្នោត វាយឆ្មក់ និង​ឆក់​ប្លន់​រថយន្ត និង​ម៉ាស៊ីន​រាប់​សន្លឹកឆ្នោត​។ នេះ​បើតាម​សារព័ត៌មាន Channel News Asia​។​
​អាជ្ញាធរ​បានចាត់ទុក​អំពើហិង្សា​នោះ​ជា​ករណី​ដាច់ដោយឡែក ហើយ​ដំណើរការ​បោះឆ្នោត​ជារួម​បាន​ប្រព្រឹត្ត​ទៅដោយ​ស្ងប់ស្ងាត់ ខណៈដែល​មនុស្ស​១០​លាន​នាក់​បាន​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និង​តួនាទី​១៨ ០០០​កន្លែង​ផ្សេងទៀត​។​
​មន្ត្រីជាន់ខ្ពស់​ប៉ូលិស លោក Esmael Madin បាន​និយាយថា​នៅឯ​ទីក្រុង Sultan Kudarat ដែលជា​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​ក្រុម​បះបោរ​មូស្លីម​ដ៏​ធំ​បំផុត​នោះ មនុស្ស​២០​នាក់​បាន​សម្រុក​ចូលទៅ​ក្នុង​មណ្ឌលបោះឆ្នោត ហើយ​បាន​ដណ្ដើមយក​ម៉ាស៊ីន​បោះឆ្នោត​ទៅ​បាត់​។​
​ជាមួយគ្នា​នោះ​អ្នកនាំពាក្យ​ប៉ូលិស​ខេត្ត Abra លោក Marcy Grace Marron បាន​ប្រាប់ថា​ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​២​នាក់​និង​ស្ត្រី​២​នាក់​រួមទាំង​កាំភ្លើង បន្ទាប់ពី​មានការ​បាញ់ប្រហារ​គ្នា​នៅ Lagayan ដែលជា​ទីក្រុង​សម្បូរ​ទៅដោយ​ជួរ​ភ្នំ ស្ថិតនៅ​ចម្ងាយ​៣៥០​គីឡូម៉ែត្រ​ភាគ​ខាងជើង​រដ្ឋធានី​ម៉ានីល​៕

supporters-of-a-local

​

តុលាការ​បន្ត​បើក​សាវ​នា​កា​រលើ​សំណុំរឿង​វាយ​តំណាងរាស្ត្របក្សប្រឆាំង

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​បើកសវនាការ​ជំនុំជម្រះ​កាត់ទោស​ជនជាប់ចោទ​៣​រូប ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើហិង្សា​លើ​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅ មាន​ហេតុការណ៍​អំពើហិង្សា​មួយ នៅមុខ​រដ្ឋសភាជាតិ បណ្តាល​ឲ្យ​លោក គង់ សភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នៃ​គណបក្ស​សង្គ្រោះ​ជាតិ​រងរបួស ។ ក្រោយមក​មាន​បុរស​៣​នាក់ ចេញមក​សារភាពថា ពួកគេ​ជា​អ្នកប្រព្រឹត្ត​អំពើហិង្សា​នេះ​៕

13173489_1599322127048819_4015796268013172589_o13173185_1599322130382152_500549837785582261_o

​