All posts by មេគង្គ ប៉ុស្តិ៍

ភ្លើង​ទៀនធូប​បង្ក​ឲ្យ​ឆេះ​ផ្ទះ និង​សម្ភា​រះ​ទ្រព្យ​ស្ប​ត្តិ​អស់់

​ខេត្តកំពង់ចាម ៖ ការអុច​ទៀនធូប​លើ​អាសនៈ​ជាទី​សក្ការៈ សុំអោយ​ជីដូន​ជីតា ឬ​វត្ថុ​ស​ក្ក័​សិទ្ធិ​ក្នុង​លោក​អោយជួយ​ថែរក្សា​យើង តែបើ​ខ្លួនឯង​ផ្ទាល់​មិនបាន​ប្រុងប្រយ័ត្ន​វា​នឹង​បង្ក​ជា​មហន្តរាយ ដែល​មិន​អាចអោយ​បារមី​ជួយ​យើង​បាន​នោះឡើយ​។

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩ និង ១៥​នាទី លោក​អធិការនគរបាល​ស្រុក​ចំការលើ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម មាន​ភ្លើង​ឆេះ​ផ្ទះ របស់​ឈ្មោះ វេ​ង ងា​ន់​សេង ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

លោក​អធិការ​បាន​បន្តថា ក្រោយពី​ទទួលបាន​ព័ត៌មាន ភ្លាម​លោក​អធិការនគរបាល​ស្រុក​ចំការលើ បាន​ដឹកនាំ​កម្លាំង និង​បាន​បញ្ចេញ​រថយន្ដ​ពន្លត់អគ្គីភ័យ របស់​អធិការដ្ឋាន ១​គ្រឿង ចុះទៅ​កន្លែងកើតហេតុ ។ ជាមួយគ្នានេះដែរ​លោក​អធិការ​ក៏បាន​រាយការណ៍​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ដ បាន​បញ្ជា​អោយ​រថយន្ដ​ពន្លត់អគ្គីភ័យ របស់​ស្នងការដ្ឋាន​ខេត្ត ១​គ្រឿង ,​អធិការដ្ឋាន​ស្រុក​កំពង់សៀម ១​គ្រឿង និង​របស់​អធិការដ្ឋាន​ស្រុក​ស្ទឹងត្រង់ ១ គ្រឿង​ចេញ​ប្រតិ​ប​ត្ត​ការជួយ ដើម្បី​ការពារ​កុំអោយ​រាលដាល​ទៅផ្ទះ​ផ្សេងទៀត ។ លោក អធិការ​បាន​បញ្ជាក់ថា​ក្នុង​កិច្ច​អន្តរា​គម​ន៏​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​សរុប ចំនួន ៤ គ្រឿង អស់​ទឹក​ចំនួន ៦ រថយន្ដ គឺ -​រថយន្ត​អធិការដ្ឋាន​ស្រុក​ចំការលើ ១ គ្រឿង អស់​ទឹក ៣ រថយន្ដ -​រថយន្ត​ស្នងការដ្ឋាន ១ គ្រឿង អស់​ទឹក ១ រថយន្ដ -​រថយន្ត​ស្រុក​កំពង់សៀម ១ គ្រឿង អស់​ទឹក ១ រថយន្ដ និង​ស្រុក​ស្ទឹងត្រង់ ១ គ្រឿង អស់​ទឹក ១ រថយន្ដ​។ នៅវេលា​ម៉ោង​១២:០០​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​អគ្គី​ភ​យ័​បាន​រលត់​ទាំងស្រុង​។ -​ករណីនេះ​បណ្តាលអោយ​របួស​មនុស្ស​កំរិត​ស្រាល ចំនួន ២​នាក់ ដោយសារ​រលាក​អណ្ដាតភ្លើង​: ១.​ឈ្មោះ សឹ​ប គឹម​ស៊ី ភេទ​ស្រី អាយុ ៦៤​ឆ្នាំ (​ជា​ម្ដាយ​) ២.​ឈ្មោះ អែន ស្រី​ទូច ភេទ​ស្រី អាយុ ៣៤ ឆ្នាំ (​ជា​កូន​) និង​ឆេះ​អស់​ផ្ទះ ១​ខ្នង ទំហំ ៦​ម៉ែត្រ x ១៤​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ក្បឿង ថ្ម​ខាងក្រោម​។ ចំពោះ​សម្ភា​រះ​បាត់បង់​មាន​: ប្រាក់ ៣០​ម៉ឺន​រៀល ,​គ្រែ​៣ ,​ទូ​ខោអាវ​៥ ម៉ាស៊ីនបោកខោអាវ​១ ទូទឹកកក​១ ស្រូវ​១៥​បេ ទូរទស្សន៍ ៣​គ្រឿង​។ សមត្ថកិច្ច​បានអោយដឹង​ថា អគ្គីភ័យ​នេះ បណ្តាលមកពី​ភ្លើង​ធូប អុជ​នៅ​ថ្ងៃសីល​៕ ដោយ ៖ សុផល​

សត្វ​ក្រពើ​ភ្នំ​នៅ​កម្ពុជា រង​ការបាត់បង់​ស្ទើរ​ផុត​ពូជ​

​ភ្នំពេញ ៖ សត្វ​ក្រពើ​ភ្នំ ធ្លាប់មាន​ចំនួន​ច្រើនណាស់​ក្នុង​តំបន់​ទំនាប​កណ្តាល​អាស៊ីអាគ្នេយ៍ នៅតាម​ទីជម្រក​តំបន់ដីសើម មានដូចជា​ទន្លេ បឹង តំបន់​ដី​លិច​ទឹក និង​តំបន់​វាល​ល្បាប់​។

ប៉ុន្តែ​ប្រភេទ​សត្វ​នេះ បាន​បាត់បង់​ប្រហែល ៩៩% នៃ​ជម្រក​ប្រវត្តិសាស្ត្រ​របស់​វា (​បើ​យោងតាម​របាយការណ៍ FFI)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ WWF-​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​។​

​ប្រភេទ​សត្វ​ក្រពើ​ភ្នំ​ត្រូវបាន​ចាត់ថ្នាក់​ជាស​ត្វ​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​ក្នុង​ឆ្នាំ ១៩៩៤ ហើយ​បន្ទាប់មក​ត្រូវបាន​គេ​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​បំផុត ក្នុង​ឆ្នាំ​១៩៩៦ ក្នុង​បញ្ជី​ក្រហម IUCN​។ បច្ចុប្បន្ន​ប្រភេទ​សត្វ​ក្រពើ​ភ្នំ​ជា​ប្រភេទ​សត្វ​ល្មូ​ន​ដ៏​កម្រ​បំផុត​របស់​ពិភពលោក ហើយ​មាន​របាយ​ចំនួន​នៅ​រាយប៉ាយ និង​តិចតួច​បំផុត ក្នុងប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ថៃ និង​វៀតណាម​៕

ប៉ូលិស​បំបែកសំបុក​គ្រឿងញៀន​ជនបរទេស​ក្នុង​ក្លឹប PRO ចាប់ខ្លួន​៥៨​នាក់​

​ភ្នំពេញ ៖ ប៉ូលិស​ចាប់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៥៨​នាក់ (​ចិន វៀតណាម កូរ៉េ ថៃ ខ្មែរ​) ពាក់ព័ន្ធ​នឹង​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ក្លឹប​កម្សាន្ត​ប្រូ (PRO) ដែលមាន​ទីតាំងនៅ​លើផ្លូវ​មុ​នី្ន​វង្ស ផ្ទះ​លេខ​៧៥៧-៧៥៨ ស្ថិតនៅ​ក្រុម​២៦ ភូមិ​៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ការបើក​យុទ្ធនាការ​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត​នេះ បានធ្វើ​ឡើង​នៅ​ម៉ោងជាង ១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ ដោយ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។ របាយការណ៍​របស់​ម​ន្ទីរ​ប្រឆាំង​គ្រឿ​ញៀន បាន​ឲ្យ ដឹងថា ជនសង្ស័យ​ចំនួន​៥៨​នាក់​(​ស្រី​២៤​នាក់​) ដែល​ចាប់ខ្លួន រួមមាន​៖-​ជនជាតិ​ចិន​២៩​នាក់ -​ជនជាតិ​វៀតណាម ២៣​នាក់​-​ជនជាតិ​ថៃ​០២​នាក់​-​ជនជាតិ​កូរ៉េ​ចំនួន ០១​នាក់​-​និង​ជនជាតិខ្មែរ​៣​នាក់​។​

​ជាមួយគ្នានេះ មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក៏បាន​ស្នើសុំ​ដល់​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​បិទ​ទីតាំង​ក្លឹប​កម្សាន្ត​នេះ​ជា​បណ្តោះអាសន្ន និង​ស្នើសុំ​ដកហូត​ច្បាប់​ធ្វើ​អាជីវកម្ម​ជា​ស្ថាពរ​ផងដែរ​៕

ផ្ទុះ​កំប៉ុង​ហ្គាស​ឆាបឆេះ​តូប​លក់​ទឹកត្នោតជូរ​អស់​ជាច្រើន​តូប នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

​ភ្នំពេញ ៖ តូប​លក់​ទឹកត្នោតជូរ​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ និង​ស​ង្ក័​សី​ជាច្រើន​តូប​ត្រូវ​រង​ការឆាបឆេះ​បំផ្លាញ​ដោយ​អគ្គិភ័យ កាលពី​រសៀល​ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៩ ដោយ​ទីតាំង​ឆាបឆេះ​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​តាម​ប្រភពព័ត៌មាន​ពី​ភ្ញៀវ​ដែល​អង្គុយ​ហូប​ទឹកត្នោតជូរ​ត្រង់​តូប​កើតហេតុ គឺ​ដំបូង​ឡើយ​ពួកគេ​បាន​អង្គុយ​ហូប​ជាធម្មតា​បាន​ប្រហែល​មួយ​ម៉ោង ស្រាប់​ពេលនោះ​លឺ​សូរសម្លេង​ផ្ទុះ​ចេញពី​បន្ទប់​ចុង​ភ្លៅ ហើយ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដែល​កំពុង​ហូប​រត់​ជាន់ជើងគ្នា​ព្រោងព្រាត​។ ភ្លាមៗ​ពួកគាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​អោយជួយ​អន្តរាគមន៍​ពន្លត់​អណ្តាតភ្លើង​ដែល​កំពុង​ឆាបឆេះ​។

​ក្រោយពី​ទទួលបាន​សេចក្តី​ភ្លាមៗ​កម្លាំង​មូលដ្ឋាន​បាន​សហការ​ជាមួយ​កម្លាំង​បង្កា​នឹង​ពន្លត់​អគ្គិភ័យ​បាន​បញ្ជា​រថយន្ត​បី​គ្រឿង​ចុះ​ដល់ទី​តាំង​កើតហេតុ​នឹង​បានធ្វើការ​បាញ់ស្រោច​អស់​រយះពេល​ជាង​កន្លះ​ម៉ោង​ទើប​អាច​ទប់ស្កាត់​អណ្តាតភ្លើង​អោយ​រលត់​សូន្យសុង​ទៅវិញ ។

ប៉ុន្តែ​ក្នុង​ហេតុការណ៍​គ្រោះមហន្តរាយ​នេះ​បាន​បណ្តាលអោយ​តូប​លក់​ត្នោត​ជូរ​ជាច្រើន​តូប​នឹង​សម្ភារ​មួយចំនួន​ត្រូវបាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង ដោយសារ​ទីតាំង​ឆេះ​នោះ​គឺ​ភាគច្រើន​ប្រក់​ស្បូវ​ហេតុនេះ​ធ្វើអោយ​ការឆាបឆេះ​លឿន ណាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​ឆ្ងាយ​ពី​កន្លែងកើតហេតុ​៕
​

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ប្រមូលបាន​ថវិកា​ជិត​៥​ម៉ឺន​ដុល្លារ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​ប្រារព្វ​ពិធី​ជួបជុំ​សមាជិក ក្នុងឱកាស​ខួប ២៣​ឆ្នាំ និង​ដើម្បី​ប្រមូល​ថវិកា​ន​ឲ​បាន​ប្រមាណ​ជិត​៥​ម៉ឺន​ដុល្លារ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ជួយ​ទ្រទ្រង់​ដំណើរការ​មន្ទីរពេទ្យ​នេះ ក្នុង​ការជួយ សង្គ្រោះ​កុមារ​កម្ពុជា ជាច្រើន​នាក់ កំពុង​ត្រូវការ​ជំនួយ​សង្គ្រោះបន្ទាន់ ។

​ព្រឹត្តិការណ៍​នេះ ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល ដឹ​ព្រេ​មៀ សេន​ធ័​រ សែន​សុខ និង​មានការ​ចូលរួម​ពី​សមាជិកសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ជាច្រើន​រយ​នាក់ ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម​ផងដែរ ។

​លោក ឧកញ៉ា វ៉ាន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​មានប្រសាសន៍ថា កម្មវិធី​សម្រាប់​រាត្រី​នេះដែរ គឺ​ដើម្បីអោយ​សមាជិក​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ទាំងអស់​បាន​ជួបជុំគ្នា និង​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍ និង​យោបល់​រវាង​គ្នា ហើយ​គោលបំណង​សំខាន់​មួយទៀត​នោះ ក៏​ដើម្បី​ប្រមូល​ថវិកា​មូល​ធិ​និ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ទ្រទ្រង់​ដំណើរការ ជួយសង្គ្រោះ​ដល់​កុមារ​កម្ពុជា ដែល​ត្រូវ​ការអោយ​មន្ទីរពេទ្យ​នេះ​ជួយ បើទោះបីជា​ស្ថាបនិក​មន្ទីរពេទ្យ​នេះ បាន​ឃ្លាត​ចាក​ឆ្ងាយ​ក៏ដោយ ។

​លោក​ឧកញ៉ា​បាន​រៀបរាប​ពី​សាវតា​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ថា សមាគម​នេះ បាន​បង្កើត នៅក្រោយ​ការបោះឆ្នោត​ថ្នាក់ជាតិ​លើកដំបូង​សម្រាប់​កម្ពុជា នៅ​ឆ្នាំ ១៩៩៣ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ពី​ភាព​រីកចម្រើន នៅក្នុង​វិស័យ​កាត់ដេរ ដែលជា​វិស័យ​ស្នូល​ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ។ ជា​លទ្ធផល វិស័យ​កាត់ដេរ​កម្ពុជា បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាច្រើន មានការ​ងារ​ធ្វើ និង​ទទួលបាន​ប្រាក់ចំណូល​សមរម្យ ក្នុងការ​ទ្រទ្រង់​ជីវភាព​គ្រួសារ ដែល​គិត​ជា​មធ្យម វិស័យ​កាត់ដេរ បាន​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ផ្ទាល់ និង​ប្រយោល​សុរ​បប្រមាណ ជាង​២​លាន​នាក់ ។​

​តំណាង​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​មានប្រសាសន៍ថា កាលពី​ឆ្នាំ ២០១៨​កន្លងទៅនេះ មន្ទីរពេទ្យ​គន្ធបុប្ផា​បានផ្ដល់​សេវា ពិនិត្យ និង​ព្យាបាល​កុមារ​កម្ពុជា សរុប​ប្រមាណ​ជិត ១​លាន​នាក់ ដោយ​ឥតគិតថ្លៃ ។ រាល់​ការចំណាយ​ទាំងអស់ នៅក្នុង​មន្ទីរពេទ្យ គឺជា​ថវិកា​ដែល​បានមកពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ហើយ​លោក បេ​អាត រី​ច​នើ ដែលជា​ស្ថាបនិក មន្ទីរពេទ្យ​នេះ ក៏បាន​ខិតខំ​ស្វែងរក​មូលនិធិ​នានា ពី​ក្រៅប្រទេស ដើម្បី​មក​គាំទ្រ​ដំណើរការ ក៏ប៉ុន្តែ បន្ទាប់ពី​លោក​បាន​ធ្លាក់ខ្លួន​មាន​ជំងឺ មន្ទីរពេទ្យ​នេះ ក៏បាន​ជួប​នូវ​បញ្ហា​ខ្លះៗ ទើប​រដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​បង្កើត​មូលនិធិ​គន្ធបុប្ផា ដើម្បី​ស្វែងរក​ថវិកា ជួយ​ទ្រទ្រង់​ដំណើរការ​មន្ទីរពេទ្យ ។ ជា​លទ្ធផល មូលនិធិ ពី​បណ្ដា​សប្បុរសជន​នានា ក្នុងប្រទេស​ក៏បានផ្ដល់​ជូន​មន្ទីរពេទ្យ​នេះ ជា​បន្តបន្ទាប់ បើទោះបីជា​ពេលនេះ ស្ថាបនិក​មន្ទីរពេទ្យ​នេះ បាន​លាចាក​លោក​ក្ដី ហើយ​សង្ឃឹមថា សប្បុរសជន នឹង​នៅតែ​បន្ត​ជួយ​ដល់​មន្ទីរពេទ្យ ដើម្បី​បន្ត​ជួយសង្គ្រោះ​កុមារ​កម្ពុជា ជាច្រើន​នាក់ ដែល​កំពុង​ត្រូវការ​ជំនួយ​ពី​យើង​។

​គួរ​បញ្ជាក់ថា នៅក្នុង​រាត្រី​នៃ​ការជួបជុំ​សមាជិកសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​នោះដែរ គេ​សង្កេតឃើញថា មាន​សប្បុរសជន​ជាច្រើន​បាន​បរិច្ចាគ​ជូន​មូលនិធិ​នេះ ហើយ​ជាបឋម សមាគម​រោងចក្រ​កាត់ដេរ​ប្រមូលបាន​ជិត ៥​ម៉ឺន​ដុល្លារ​អាមេរិក ក្នុងនោះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ៣.៥០០​ដុល្លារ។ ក្រៅពីនោះ​ក៏មាន​សប្បុរសជន​ខ្លះទៀត​បរិច្ចាគ​ដល់​ជាង ៣.០០០​ដុល្លារ​អាមេរិក​ផងដែរ ៕

​ប្រមុខដឹកនាំកម្ពុជា នឹងចុះហត្ថលេខាចំនួន៨ ក្នុងដំណើរទស្សនិកច្ចទៅប្រទេសចិន

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចាកចេញ​ពី​កម្ពុជា ហើយ​នៅ ព្រឹក​ថ្ងៃទី​២០ ខែមករា នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំងពីរ កម្ពុជា​-​ចិន និង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៨ ដូចជា ការផ្តល់​ជំនួយ​នានា​សម្រាប់​ការអភិវឌ្ឍន៍ និង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ឲ្យ​កាន់តែ​ស្និទ្ធស្នាល​ថែមទៀត​។​

​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​អ្នកកាសែត មុននឹង​ចាកចេញ​ពី​កម្ពុជា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២០ ខែមករា នេះ​ថា ការបំពេញ​ទស្សនកិច្ច​ទៅកាន់​សាធារណៈរដ្ឋ​ប្រជា​មា​និត្យ ចិន​នាពេលនេះ គឺ​តប​តាម​ការអញ្ជើញ​របស់ លោក លី ខឹ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន​។

​លោក ស្រ៊ី ថាមរុង្គ បាន​ឲ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់​កម្ពុជា​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​។

​ក្នុងអំឡុងពេល​ទស្សន​កិច្ច សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួប​សំដែង​ការគួរសម​ជាមួយ លោក ស៊ី ជីន​ភីង (Xi Jinping) ប្រធានាធិបតី​ចិន លោក លី ចាន់​ស៊ូ (LiZhanshu) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន វ៉ាង យ៉ាង (Wang Yang) ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​ចិន​។ ការជួបពិភាក្សា​នឹង​ផ្តោតទៅលើ​ការពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​ចិន ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ រំពឹងថា​នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ និង​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ផងដែរ​។ ក្រៅពី​ជំនួប​ខាងលើ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ដោយ​លោក រដ្ឋមន្ត្រី សុង តាវ ប្រធាន​មន្ទីរ​ទំនាក់ទំនង​អន្តរជាតិ​របស់ គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន និង​លោកជំទាវ គូ សៀវ​លៀន ប្រធាន​សមាគម​មិត្តភាព​ចិន​-​កម្ពុជា និង​ថ្នាក់ដឹកនាំ​ធុរៈកិច្ច​នានា មាន​មកពី​ធនាគារ​ចិន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន និង​ក្រុមហ៊ុន​ហួ​ណេង គ្រុប​។

​បើតាម​ការគ្រោងទុក នៅ​ព្រឹ​ថ្ងៃទី​២២ ខែមករា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា មួយ នៅក្នុង​វេទិការ​ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ចិន​-​កម្ពុជា ផងដែរ​។ ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅ​ទស្សនាការ​តាំងពិព័រណ៍​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ «​កំណែទម្រង់ និង​ការបើក​ទូលាយ​» ប្រទេស​ចិន អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម កម្ពុជា​-​ចិន ឆ្នាំ​២០១៩ និង​ជួប​សំណេះសំណាល ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ ទំនាក់ទំនង​កម្ពុជា​-​ចិន កាន់តែ​ល្អប្រសើរ តាមរយៈ​ការ​វិ​និ យោគ​របស់​ចិន និង​ទេសចរ​ចិន​កាន់តែច្រើន​ឡង​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ទំហំ ពាណិជ្ជកម្ម​កម្ពុជា ចិន​បាន​ឡើងដល់​ជាង​៦​ពាន់​លាន​ដុល្លារ និង​គ្រោង​ឲ្យ​បាន ១០​ពាន់​លា​នៅ​ឆ្នាំ​ខាងមុខ​៕
​

តារា​កំប្លែង​នាយ​កុយ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​បែក​កង់​រេ​ចង្កូត​បុក​ដើមឈើ​

​ខេត្ត​ត្បូងឃ្មុំ ៖ តារា​កំប្លែង​នាយ​កុយ និង​នាយ​ក្រិន បាន​រងរបួស​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ខណៈ​អ្នក​ទាំង​ពីរបាន​បើករថយន្ត​ស៊េរី​ទំនើប ម៉ាក​លុច​ស៊ិ​ស ៥៧០ ត្រឡប់​ពី​ខេត្ត​ត្បូងឃ្មុំ មក​ភ្នំពេញ​វិញ នៅវេលា​ទៀបភ្លឺ​ថ្ងៃទី​២០ មករា នេះ​។​

​ប្រ​ភ​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៥​និង​៥០ នាទី​ព្រឹក នៅលើ​ផ្លូវ​លេខ ៧៣ ភូមិ​ថ្នល់ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រថយន្ត​បែក​កង់​ហើយ​បាន រ៉េ​ចង្កូត​ទៅបុក​ដើមឈើ អ្នករងគ្រោះ​នៅ​កន្លែង​នោះ​ត្រូវ​ស្គាល់​ថា​ជា នាយ​កុយ រៀមច្បង​នៃ​តារា​កំប្លែង​ល្បីល្បាញ​នៅ​កម្ពុជា​។​

​ជនរងគ្រោះ​បើកបរ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AR-9968 ឈ្មោះ ជួង ជី ហៅ​នាយ​កុយ អាយុ ៦៤​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​តារា​កំប្លែង (​របួស​កែងដៃ​ស្តាំ​លក្ខណៈ​ស្រាល​) អ្នករួមដំណើរ​ឈ្មោះ ទេស សុជន ហៅ​នាយ​ក្រឹ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ សព្វថ្ងៃ​រស់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​តារា​កំប្លែង​(​គ្មាន​របួស​) ។​

​រថយន្ត​របស់​តារា​កំប្លែង​រូបនេះ​គឺ បើកបរ​ពី​ខេត្ត​រតនគ​រី មក​ក្រុងភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ បាន​បែក​កង់​ទើប​បណ្តាលអោយ​រេ​ចង្កូត បុក​ដើមឈើ​ដោយ​ខ្លួនឯង​តែម្តង​។ ករណីនេះ មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ ទោះជា​យ៉ាងណា​នេះ​ក៍​ជា​សំណាង​មួយ​ដែរ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ តែរ​ថយ​ន្ង​ខូចខាត​យ៉ាងដំណំ​៕ ដោយ ៖ សុផល​
​

​ប៉ូលិស​សេដ្ឋកិច្ច​ក្រុង​លោក សុខ រ័ត្ន និង​បក្សពួក កំពុង​ល្បី​រឿង​គាប​អាជីវករ​

​ភ្នំពេញ ៖ ៖ នៅ​ដើមខែ​មករា ឆ្នាំ​២០១៩ មានរឿង​ធំ​មួយ​ផ្ទុះឡើង​ក្នុង​រាជធានី​ភ្នំពេញ អ្នករកស៊ី​ដឹកទំនិញ ឃ្លាំង​ស្តុក​ទំនិញ និង​ផ្ទះ​ស្តុក​ទំនិញ គ្រប់​ប្រភេទ​កំពុងតែ​ព្រួយ​បារ​ម្មណ៍ ចំពោះ​ក្រុម​ប៉ូលីស​សេដ្ឋកិច្ច​ក្រុងភ្នំពេញ ដែលមាន​ឈ្មោះ សុខ រ័ត្ន​,​ម៉េង ហ៊ុយ​,​អៀម ផល្លី​,​ជុំ ដារ៉ាវុធ​,​ឯម សុផាត និង សុខ ហាក់ កំពុងតែ​ដើរ​ធ្វើ​ព្យុះភ្លៀង​ក្នុង​ក្រុងភ្នំពេញ​។​
​ ​

ប្រភពពី​ក្រុមអាជីវករ បាន​បញ្ជាក់ថា ក្រុម​លោក សុខ រ័ត្ន និង​បក្សពួក តម្រូវអោយ​អ្នករកស៊ី​បង់លុយ​អោយ​គ្រប់​រូបភាព​ទាំងអស់ ពីមុន​ធ្លាប់​បង់​តែ​១ ឥឡូវ​បង់​មួយ​ទ្វេ​ជា​ប្រាំ ថែមទាំង​ប្រើពាក្យ​សម្តី​គំរាម​គំហែង ទៅលើ​អាជីវករ​ទៀតផង​។ ពេលនោះ​អ្នករកស៊ី​សួរថា ចុះ​ក្រុម​លោក​បញ្ញា ពួកគេ​បាន​ឆ្លើយ​ព្រមៗ​គ្នា​ថា ក្រុម​លោក​បញ្ញា ត្រូវបាន​គេ​ដក​ចោល​ហើយ ឥឡូវនេះ​ក្រុម​ខ្ញុំ​មក​ជំនួស និង​ជា​អ្នកដើរ​ប្រមូល​លុយ​អោយ​លោក ស ថេត​។

​ដដែល​បាន​បន្តទៀតថា ពីមុន​លោក ស ថេត បាន​យក​លោក សុខ រ័ត្ន មក​ម្តង​ហើយ តែ​ត្រូវ​បណ្តេញចេញ​ទៅវិញ ដោយសារ​កាលនោះ​ប៉ះពាល់​ខ្លាំងពេក​។ តែ​ឥឡូវ​មកវិញ​ខ្លាំង​លើស​មុន មិនដឹងថា លោក ស ថេត ត្រូវ​ថ្នាំ​សណ្តំ លោក សុខ រ័ត្ន ប៉ុន្មាន បានជា​ហ៊ាន​ប្រើ​មនុស្ស​ក្រៅ​អង្គភាព​ប៉ូលីស​សេដ្ឋកិច្ច​ក្រុង ដើរ​ប្រមូល​លុយ​ជំនួស​ប៉ូលីស​សេដ្ឋកិច្ច​ក្រុង ទៅវិញ ដូច​ខ្វះ​មន្ត្រី​ជំនាញ​ធ្វើការ​..​។​

​សូមបញ្ជាក់ថា លោក សុខ រ័ត្ន នេះ​ជា​ប៉ូលីស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ទេ ហើយ​មក​ធ្វើការ​តំណាងអោយ​ប៉ូលីស​សេដ្ឋកិច្ច​ក្រុង តើ​ថ្នាក់ដឹកនាំ​ក្រសួង​មានបាន​ដឹង​ទេ ពិសេស សម្តេច​ក្រឡាហោម ស ខេង , នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន និង ឯកឧត្តម ឱម យ៉ិនទៀង គួរ​ណាស់​ចុះ​ស៊ើបអង្កេត​អោយបាន​ត្រឹមត្រូវ កុំអោយ​លោក ស ថេត និង​បក្សពួក ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដែលមាន​អម​ទាំង​លិខិត​បេសកម្ម​ផងដែរ​។ គួររម្លឹកថា នៅពេល​ថ្មីៗ​នេះ ក្រុម​លោក សុខ រ័ត្ន និង​បក្សពួក ដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​គ្រប់​ប្រភេទ​ទូទាំង​រាជធានី​ភ្នំពេញ ទៅជូន​លោក ស ថេត​។

​សូមបញ្ជាក់ថា សព្វថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា មន្ត្រី​ទាំងអស់​ត្រូវតែ​បំរើ​រាស្ត្រ មិនមែន​ទៅជា​ន់ករ​រាស្ត្រ​នោះទេ ដូច្នេះ​សូម​ក្រុម​លោក សុខ រ័ត្ន និង​បក្សពួក កុំ​ចេះតែ​ហ៊ាន​ធ្វើ​អ្វី​ផ្តេសផ្តាស​អោយសោះ​។ ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ សារព័ត៌មាន សង្គម និង​កីឡា បានធ្វើការ​ទំនាក់ទំនង​ទៅ​លោក ពិន បញ្ញា ប៉ុន្តែ​ទូរស័ព្ទ​របស់គាត់​មិនអាច​ទាក់ទង​បាន​៕

​

​រដ្ឋបាល​ក្រុង​គ្រោង​សង់​ផ្លូវ​ស្របតាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ភ្នំពេញ គ​.​ម​. លេខ​៦ ចម្ងាយ​ជិត​៧ គ​.​ម​.

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ចុះ​សិក្សា​គម្រោង​សាងសង់​ផ្លូវ​ស្របតាម​បណ្តោយ​អតីត​ផ្លូវ​រថភ្លើង ចាប់ពី​ផ្លូវជាតិ​លេខ​៥ ដល់​ផ្លូវ​លេខ​R6 បឹងកក់ ដែលមាន​ប្រវែង​សរុប ៦,២​គីឡូម៉ែត្រ ដោយ​អនុវត្ត​ជា​ពីរ​ជំហាន​។

ការសម្រេច​អនុញ្ញាត​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង​ពី​ផ្លូវ​លេខ​៧០ មកដល់​មហាវិថី គីម អ៊ី​ល​អ៊ុង ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។

​ការសិក្សា​គម្រោង​សាងសង់​ផ្លូវ នេះ បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ពិនិត្យឃើញថា ស្ថានភាព​ចរាចរណ៍ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ទៅ​រង្វង់​មូល​គួច​កាណុង និង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ ដល់​ចំណុច​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន មាន​លំហូរ​ចរាចរណ៍​យ៉ាងខ្លាំង និង​តែងតែ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​៕

​

​អាជ្ញាធរ​ច្រានចោល​ករណី​ជនជាតិ​ចិន​ចែក​បន្លែ​មាន​សារ​ធាតុគីមី​

​ក្រុងព្រះសីហនុ ៖ អាជ្ញាធរខេត្ត​ព្រះសីហនុ​បាន​អះអាងថា គ្មាន​ករណី​ចែកចាយ​បន្លែ​មាន​ជាតិគីមី​របស់​ចិន ក្នុង​ទឹកដី​របស់ខ្លួន​ឡើយ ហើយ​បានចាត់ទុក​ក្រុម​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត នេះ​មាន​ចេតនា​មួលបង្កាច់​បង្ខូច នូវ​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ចិន ដែល​កំពុងតែ​ល្អប្រសើរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។​

​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ច្រានចោល​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​និយាយ​ផ្ទុយ​ពី​ការពិត​នេះ ។​លោក ឱ សារឿន ប្រធាន​មន្ទីរ​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បំភ្លឺថា តាម​ការពិត កងទ័ពជើងទឹក​ចិន​នៃ​នាវា​ទាំង ៣​គ្រឿង​នេះ បាន​ប្រមូល​ទិញ​បន្លែ និង​ស្បៀង ជាច្រើន ពី​តាម​ទីផ្សារ ក្នុង​ខេត្ត​ព្រះសីហនុ វិញ​ទេ ដើម្បី​រក្សាទុក​ក្នុង​នាវា​របស់​ពួកគេ មុន​ចាក​ចេញពី ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ធ្វើជា​ម្ហូប អាហារ​ប្រចាំថ្ងៃ ៕

​

​

​ក្រុមហ៊ុន CBS ប្រកាសថា​គ្មាន​បុ​គ្គិល​លួច​លុយ​ក្រុមហ៊ុន​ដូច​ការផ្សព្វផ្សាយ​នោះទេ​

​ភ្នំពេញ ៖ ក្រុមហ៊ុន CBS ច្រានចោល ការផ្សាយ​របស់​សារព័ត៌មាន​ខ្មៅ The Cambodia Daily Khmer ដែលថា មាន​បុគ្គលិក​លួច​លុយ​ក្រុមហ៊ុន គឺជា​ការ​ប្រឌិត​បែប​ជន​បាត​ផ្សារ​។

ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​កម្ពុជា CBS នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីបំភ្លឺ និង​ប្រកាស​បដិសេធ ចំពោះ​ការ​ការផ្សាយ​របស់ The Cambodia Daily Khmer និង​ការផ្សាយ​បន្ត​របស់​បណ្តាញ Facebook នៃ​ជន​សង្គមងងឹត​ពាក់ព័ន្ធ​ព័ត៌មាន​ថា មាន​បុគ្គលិក លួច​លុយ​ក្រុមហ៊ុន ។

ក្រុមហ៊ុន CBS បញ្ជាក់ថា ក្រុមហ៊ុន​គ្មាន​ការបាត់​លុយ​ទេ ហើយ​បាន​ចាត់ទុកថា ការផ្សាយ​ព័ត៌មាន​នោះ គឺជា​ព័ត៌មាន​ប្រឌិត និង​ជា​អំពើ​ថោកទាប​នៃ​ជន​បាត​​សង្គម​៕

​ភ្ញាក់ផ្អើល​ក្រោយ​ឮ​ព័ត៌មាន​ក្លែងក្លាយ​ពី​ក្រុមហ៊ុន​ចិន​បំផ្លាញ​ភ្នំ​ឈើកាច់​

​ព្រៃវែង ៖ ក្រោយ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី «​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​លើ​ភ្នំ​ឈើកាច់​ក្នុង​ខេត្តព្រៃវែង​ដោយ​គ្មាន​ច្បាប់ និង​បាន​រក្សាទុក​គ្រឿងផ្ទុះ​មិនមាន​ការប្រុងប្រយ័ត្ន​» និង «​ក្រុមហ៊ុន​ចិន​កន្ទេល​ធំ បន្លំ​ដេក កាយ​ថ្ម​លើ​ភូមិ​ឈើកាច់​» ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បំភ្លឺថា​ទីតាំង​អាជីវកម្ម​ខាងលើ​គឺ​ស្ថិតនៅ​តំបន់ភ្នំ​ស្វាយ​សាមសិប ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង មិនមែន​នៅលើ​ភ្នំ​ឈើកាច់ (​តំបន់​អភិរក្ស​) ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​កន្លងមក​នោះទេ​។​

​ក្រុមហ៊ុន SAMNANG LONG NAM EXIM Co., Ltd ទទួលបាន​អាជ្ញា​បណ្ណ​
​អណ្តូងរ៉ែ​បើក​ការដ្ឋាន​វាយ​ថ្ម ពី​ក្រសួង​រ៉ែ និង​ថាមពល មិនមែនជា​ក្រុមហ៊ុន​ដែល​គ្មាន​ច្បាប់​ដូច​ការចុះផ្សាយ​ឡើយ​។ ក្រុមហ៊ុន​នេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ HONG FONG INDUSTRIAL ដើម្បី​កិន​ថ្ម​យកទៅ​ផ្គត់ផ្គង់​ការសាងសង់​ផ្លូវជាតិ​លេខ​១១ ចាប់ពី​អ្នក​លឿង​ទៅដល់​ស្វាយ​អ​ន្ទ​រ និង​ផ្លូវជាតិ​លេខ​១៣ ចាប់ពី​ស្វាយរៀង​ទៅដល់​ស្រុក​រមាសហែក​៕

​

កម្ពុជា តវ៉ា​ទៅនឹង​សេចក្ដីសម្រេច​របស់ EU ចំពោះ​ការយកពន្ធ​អង្ករ​

​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​នឹងធ្វើ​ការតវ៉ា ជាមួយ​ការសម្រេច​របស់​សហភាព​អឺរ៉ុប ដែល​គ្មាន​សុក្រឹតភាព និង​សច្ចភាព​សង្គម និង​សេដ្ឋកិច្ច​។

ការប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​គឺ​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប (EU) បានប្រកាស​គិត​ពន្ធ ការ​នាំចូល​អង្ករ​ពី​កម្ពុជា និង​មី​យ៉ាន់​ម៉ា ទៅកាន់​ទីផ្សារ សហភាព​អឺរ៉ុប ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​នេះ​តទៅ​។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មការ​អឺរ៉ុប​(EU) កាលពី​ថ្ងៃ​១៦ មករា បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៨ មករា ការ​នាំចូល​អង្ករ​ពី​កម្ពុជា និង​មី​យ៉ាន់​ម៉ា ទៅកាន់​សហភាព​អឺរ៉ុប នឹង​គិត​ពន្ធ​ព្រោះ​ការនាំ​ចូល​អង្ករ របស់​ប្រទេស​ទាំងពីរ បានធ្វើ​ឲ្យ​ខូចខាត ដល់​សេដ្ឋកិច្ច​អ្នក​ផលិត​អឺរ៉ុប​។

ក្រសួងពាណិជ្ជកម្ម មានការ​សោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​សេចក្ដីសម្រេច​នេះ ដែល​មិនបាន​ឆ្លុះបញ្ចាំង​ទាំងស្រុង លើ​ទិដ្ឋភាព​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ បទដ្ឋាន​បច្ចេកទេស និង​សច្ចភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក​ដ៏​ល្អ រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​របស់​កម្ពុជា និង​សហគមន៍​អឺរ៉ុប ។

ក្រសួង​បញ្ជាក់ថា “​ក្រសួងពាណិជ្ជកម្ម កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់ សេចក្ដីសម្រេច​នេះ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​បន្តធ្វើ​ការតវ៉ា ជាមួយ​សេចក្ដីសម្រេច ដែល​ប្រជាជន​កម្ពុជា​យល់ថា ជា​សេចក្ដីសម្រេច ដែល​គ្មាន​សុក្រឹតភាព និង​សច្ចភាព​សង្គម និង​សេដ្ឋកិច្ច​” ៕

នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​ទៅ​ជួប​ប្រធានាធិបតី​ចិន​នៅ​ដើម​សប្តាហ៍​ក្រោយ​

​ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​​លោក លី​ចាន់​ស៊ូ (LiZhanshu) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​, លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភា​ប្រឹក្សា​នយោបាយ​ចិន ព្រមទាំង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​ចិន ក្នុងអំឡុង​ទស្សនកិច្ច​របស់​សម្តេច​ទៅកាន់​ប្រទេស​ចិន ពីថ្ងៃ​ទី ២០ ដល់​ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​។

​ជំនួប​ពិភាក្សា​ខាងលើនេះ នឹង​ផ្តោតទៅលើ​ការពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ​។​

ការបំពាក់​អំពូល​ភ្លើង​វៃឆ្លាត​នៅ​ក្រុង​សៀមរាប​មានការ​យឺត​យាវ​

​ក្រុង​សៀមរាប ៖ មិនអាច​បញ្ចប់​នៅក្នុង​ឆ្នាំ​២០១៨​បានឡើយ ពោលគឺ​ត្រូវបាន​ពន្យារពេល​មកដល់​ឆ្នាំ​២០១៩​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សុខ
​ថុល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Minebea Mistumi ដែលជា​អ្នកអនុវត្ត​គម្រោង កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។

លោក សុខ ថុល បញ្ជាក់ថា ការពន្យារពេល​បញ្ចប់​គម្រោង​នេះ គឺ​ដោយសារ​ការបញ្ជាទិញ​ខ្សែភ្លើង​ត្រូវ​ពន្យារ ដែល​បណ្តាលមកពី​បញ្ហា​នីតិវិធី​ហិរញ្ញវត្ថុ​។​

​ជាមួយគ្នា​នោះ លោក​ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន Minebea Mistumi ធ្វើការ​បំពាក់​នូវ​ភ្លើង​សញ្ញា​ចរាចរណ៍​វៃឆ្លាត ក្នុង​ក្រុង​សៀមរាប ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ចរាចរណ៍ ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ រួមទាំង​សន្តិសុខ​ទៀតផង​៕