All posts by មេគង្គ ប៉ុស្តិ៍

ក្រុមហ៊ុន ស៊ី​ម៉ុ​ន​កម្ពុជា បាន​ប្រើ​គ្រឿងចក្រ​កាប់​ដើមឈើ​ធំៗ​ដឹកជញ្ជូន​ទៅ​ស្តុក​ក្នុង​ឃ្លាំង​សម្រាប់​លក់​យកលុយ​ចែកគ្នា​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​

​ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុន ស៊ី​ម៉ុ​ន​កម្ពុជា បាន​ប្រើ​គ្រឿងចក្រ​កាប់​ដើមឈើ​ធំៗ​ដឹកជញ្ជូន​ទៅ​ស្តុក​ក្នុង​ឃ្លាំង​សម្រាប់​លក់​យកលុយ​ចែកគ្នា​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។​

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​នៅ​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​២៦.៩០០​ហិកតា​នៅក្នុង​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដើម្បី​ស្ដារ​និង​បណ្ដុះ​កូនឈើ​ឡើងវិញ​។ មន្ត្រី​អាជ្ញាធរ​ឃុំ​ស្រែ​សំបូរ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា បាន​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ហើយ​កាប់​ដើមឈើ​ធំៗ​អារច្រៀក និង​ដឹកជញ្ជូន​យ៉ាង​ចំហ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​ពួកគេ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។

មន្ត្រី សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា មិន​ត្រឹមតែ​កាប់​ឈើ​នៅ​ខាងក្រៅ​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បញ្ជូន​កម្លាំង​កម្មករ​ចូលទៅ​កាត់ឈើ អារច្រៀក​ឈើ ដឹក​ចូលមក​ទីតាំង​ក្រុមហ៊ុន​បន្ទាប់មក​ដឹកជញ្ជូន​ចេញ​យ៉ាង​គគ្រឹកគគ្រេង ជញ្ជូន​ឈើ​ទាំងនោះ​ចេញទៅ​ស្រុក​យួន​តាម​ការបញ្ជាទិញរ​បស់​ឈ្មួញ​យួន​។ ចំណែក​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង កំពុង​រក្ស​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា ធ្វើ​ស្រេច​តែ​អំពើ​ចិត្ត​។

​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​មន្ត្រី​ធំៗ​ក្នុង​ខេត្តស្ទឹងត្រែង ទេនោះ​គឺ​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា មិន​ហ៊ាន​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ស្រុក​សៀម​ប៉ាង និង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដូច​សព្វថ្ងៃ​នេះឡើយ​។

ប្រជា​សហគមន៍​បានលើកឡើង​ទៀតថា បច្ចុប្បន្ន​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា បង្កើន​សកម្មភាព​កាប់​ឈើ​អា​ច្រៀក​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន ព្រមទាំង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា នោះ​ល​ឡើយ​។

ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​ថ្នាកដឹកនាំ​ក្រសួងបរិស្ថាន ពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា ដែល​ប្រើប្រាស់​អាជ្ញា​បណ្ណស្រន​ច្បាប់ តែ​បែរជា​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​ជ្រក​ក្រោម​ស្លាក​អាជ្ញា​បណ្ណ​ទៅ​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សៀម​ប៉ាង និង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ យ៉ាង​មហន្តរាយ​ទៅហើយ​៕
​

មន្ត្រី​ជំនាញ បារម្ភ​ពី​ចំនួន​ត្រីក​ម្រ​ធ្លាក់ចុះ​ដោយសា​ការនេសាទ​ខុសច្បាប់​

​ភ្នំពេញ ៖ លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា អ្នកនេសាទ​មានការ​កើនឡើង​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ហើយ​ពូជ​ត្រី​សំខាន់ៗ​មួយចំនួន បាន​នឹង​កំពុង​រង​ការ​ផុត​ពូជ ដោយ សារ​អ្នកនេសាទ​ខ្លះ លួច​នេសាទ នៅតាម​អន្លង់​អភិរក្ស បង្ក​ផលប៉ះពាល់​ដល់​ពូជ​ត្រី ពិសេស​ការប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​តែម្តង​។​

​ចំណែក​ប្រធាន​សហគមន៍​នេសាទ​ភូមិ​ថ្មី​សង្កាត់​សាមគ្គី​លោក ឆែម ប៊ុនធឿន ក៏បាន​អះអាង​ដែរ​ថា បច្ចុប្បន្ន​ប្រភេទ​ត្រី​សំខាន់ៗ​សម្រាប់​ការធ្វើ​នេសាទ ជា​លក្ខណៈ​គ្រួសារ​កម្រ​បាន​ជួបប្រទះ​ណាស់​។

នេះ​គឺជា​សញ្ញា​មួយ​បង្ហាញ​ពី​ភាព​បាត់ បង់​ទៅៗ​។​លោក​ថា កត្តា​នេះ​សូម​ប្រជា​នេសាទ​គួរ​ចូលរួម​គោរព​ច្បាប់​ជលផល​ទាំងអស់គ្នា ឲ្យ​បាន​គ្រប់​រដូវ ជៀសវាង​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ ហើយ​ងាក​ត្រឡប់មក​ប្រើប្រាស់​មង ឬ​ដាក់​សន្ទូច លប ទ្រូ ។​ល​។ ជា​លក្ខណៈ​គ្រួសារ​វិញ ៕​ ​

អាជ្ញាធរ​ថៃ ប្រើ​យន្តហោះ​បង្កើត​ភ្លៀង​សិប្បនិម្មិត ដើ​ម្ប​សម្អាត​ខ្យល់​ក្នុង​ទីក្រុង​

​ថៃ ៖ រដ្ឋាភិបាល​ថៃ ប្រើប្រាស់​យន្តហោះ​ចំនួន ២​គ្រឿង ដែលមាន​បំពាក់​បច្ចេកវិទ្យា​ទំនើប ដើម្បី​បង្កើត​ទឹកភ្លៀង​សិប្បនិម្មិត នៅ​ប៉ែក​ខាងកើត ក្រុង​បាងកក នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៥ ខែមករា ឆ្នាំ​២០១៩​នេះ​។

ការបង្កើត​ទឹកភ្លៀង​នេះ ក្នុង​គោល​បំ ណង សម្អាត​ខ្យល់​ក្នុង​ក្រុង​បាងកក ដែល​ត្រូវបាន​បំពុល​ហួស​កម្រិត​អាសន្ន​។​

​ប្រធាន​នាយកដ្ឋាន​អាកាសចរណ៍ ទឹកភ្លៀង​សិប្បនិម្មិត និង​កសិកម្ម Surasee Kittimonton បាន​ថ្លែង​ឲ្យ​ដឹងថា ការបង្កើត​ភ្លៀង​សិប្បនិម្មិត នឹង​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃ​អង្គារ រហូតដល់​ថ្ងៃ​សុក្រ អាស្រ័យ​លើ​អាកាសធាតុ​ជាក់ស្ដែង​។​

​ការសម្អាត​ខ្យល់​ដោយ​ភ្លៀង​សិប្បនិម្មិត​នេះដែរ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា សង្ង​ត់​ធ្ងន់​ពី​បញ្ហា​នេះ អំឡុង​ដំណើរ​ទៅកាន់​ក្រុង​ឈៀង​ម៉ៃ ក្រោយពី​របាយការណ៍​ស្ដីពី​ហានិភ័យ​ចំពោះ​សុខភាព បង្កដោយ​ការបំពុល​ខ្យល់ ៕

អន្តរក្រសួង​កំពុង​ពិនិត្យ​ការបង្កើន​ចំនួន​ស្ពាន​ប្រអប់ និង​ស្ពាន​អាកាស​តាមផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​

​ភ្នំពេញ ៖ កិច្ចប្រជុំ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន បាន​គាំទ្រ​លើ​គម្រោង​វិនិយោគ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ របស់​ក្រុមហ៊ុន China Road and Bridge Corporation ប៉ុន្តែ​បានស្នើ​ឱ្យ​ក្រុមហ៊ុន​នេះ សិក្សា​ឡើងវិញ​អំពី​ការបង្កើន​ចំនួន​ស្ពាន​ប្រអប់ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឆ្លងកាត់​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។

​ផ្លូវ​នេះ​មាន​កន្លែង​សម្រាប់​ឈប់សម្រាក​ចំនួន​៤​កន្លែង និង​ស្ថានីយប្រេងឥន្ធនៈ ៣​កន្លែង​។ ផ្លូវ​នេះ​ក៏មាន​របង​អម​តាម​សងខាង​ផ្លូវ​នោះ​ដើម្បី​ការពារ​សត្វពាហនៈ​ឆ្លងកាត់ និង​របាំង​ការពារ​សំឡេង​រំខាន សរុប​ប្រហែល​៥៧,១៩​គីឡូម៉ែត្រ ព្រមទាំង​មាន​កន្លែង​មនុស្ស និង​សត្វព្រៃ​ឆ្លងកាត់​ចំនូ​ន ៣៥២​កន្លែង​ផងដែរ​៕

ក្រសួង​ព្រមាន​ដក​អាជ្ញា​បណ្ណ​ពី​ក្រុមហ៊ុន​សេវា​ទេសចរណ៍ បើ​មិន​គោរព​ច្បាប់​

​ព្រះសីហនុ ៖ យោងតាម​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍ ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ក្រសួងទេសចរណ៍ នឹង​សម្រេច​ដកហូត​មកវិញ​នូវ​អាជ្ញា​បណ្ណ​ទេសចរណ៍ មូលដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ទាំងឡាយណា ដែល​ពុំបាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​អនាម័យ ឬ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឬ​មន្ទីរ​សុខាភិបាល ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ក្រសួង​បាន​រំឭកថា យោងតាម​ច្បាប់​ស្ដីពី​ទេសចរណ៍​មាត្រា​៣២ កថាខណ្ឌ​ទី​២ បាន​បញ្ញត្តិ​ថា ” គ្មាន​បុគ្គល​ណា​ម្នាក់​អាច​ប្រកប​អាជីវកម្ម​ទេសចរណ៍​បានទេ ប្រសិនបើ​បុគ្គល​នោះ​មិន​បានទទួល​ការផ្ដល់​អាជ្ញា​បណ្ណ​ទេសចរណ៍​ពី​ក្រសួងទេសចរណ៍ ឬ​ពី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​លក្ខខណ្ឌ​ផ្ដល់​អាជ្ញា​
​បណ្ណ​ទេសចរណ៍​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ តម្រូវ​ឲ្យ​មាន​ជា​ចាំបាច់​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​ពី​ក្រសួងសុខាភិបាល ឬ​មន្ទីរ​សុខាភិបាល ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមុនសិន​៕

មេ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ថ្មី ត្រូវ​ប្រកាន់ខ្ជាប់ គោលការណ៍​សំខាន់​៤​យ៉ាង​

​បន្ទាយមានជ័យ ៖ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គ​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​មេ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ថ្មី ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​សំខាន់ៗ ៤​យ៉ាង ដើម្បី​អនុវត្តន៍​កិច្ចការងារ​ឲ្យ​បាន​លទ្ធផល​ល្អប្រសើរ ។

​ប្រសាសន៍​ផ្តាំផ្ញើ​ដូច្នេះ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច និង​តែងតាំង​មុខតំណែង​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​នឹង​មាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបាន​ប្រកាស​តែ​តាំង​លោក​វរសេនីយ៍ទោ ខឹម ចិ​ត្រា អត្តលេខ​២០៧៥៧ ពី​នាយ​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទៅជា​នាយប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម សំអាត ដែល​ត្រូវបាន​ក្រសួង​ផ្ទេរចេញ​ដោយ​រក្សា​មុខងារ​ជា​អនុប្រធាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន អន្តោ​ប្រវេ​ស​ន៏​ក្រសួងមហាផ្ទៃ ។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ បញ្ចា​ក់ថា គោលការណ៍​សំខាន់​ទាំង ៤​យ៉ាង រួមមាន ៖ ១.​គោលការណ៍​នៃ​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​ដែល​ប្រគល់​ឲ្យ ២.​គោលការណ៍​នៃ​ការគោរព​តាម​ជំនាញ​នីមួយ ៗ ៣.​គោលការណ៍​ច្បាប់ និង​ទិដ្ឋភាព​នយោបាយ​ខ្លះ ៗ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​កិច្ចការ​របស់​យើង​ផ្ទាល់ ៤.​ការប្រមូលផ្តុំ​រាល់​របាយការណ៍ និង​គំនិត​នៃ​ការស្នើសុំ​យោបល់​ពី​ថ្នាក់លើ ជាពិសេស​ចំពោះ​កិច្ចការ​សំខាន់ៗ ដែល​មិនមែនជា​ការសម្រេច​រប​ស់​យើង ត្រូវ​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​ភ្លាមៗ ។ គោលការណ៍​សំខាន់ៗ ទាំង​៤​នេះ ក្នុងនាម​នាយប៉ុស្តិ៍ និង​នាយរង​ប៉ុស្តិ៍​ដែលជា​បង្គោល​សំខាន់ ត្រូវ​យកមក​ដាក់​ក្នុង​ខ្លួន​ឲ្យ​ខាន​តែ​បាន ទើប​ការអនុវត្ត​ការងារ​គ្មាន​បញ្ហា​អ្វី ។ ម្យ៉ាងទៀត ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ ចាត់ទុកថា ជា​ប៉ុស្តិ៍​ធំ​មួយ​ដែល គិត​ទាំង​ជនបរទេស ពលករ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និង​ស្ថាប័ន​អន្តរជាតិ គឺមាន​កិច្ចការងារ​ច្រើនណាស់​ដែល​ត្រូវ​អនុវត្តន៍​បន្ត ដើម្បី​ឲ្យ​សម្រេចបាន​លទ្ធផល​ល្អប្រសើរ ។ ក្នុងនោះ លោក​ក៏បាន​ធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម សំអាត ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារៈកិច្ច​ការងារ អភិវឌ្ឍន៍​កន្លែងធ្វើកា​រ និង​ការទំនាក់ទំនង​ជាមួយ​ភាគី​ថៃ ក្នុងការ​សម្របសម្រួល​ការធ្វើដំណើរ​ឆ្លងកាត់​ប្រទេស របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដោយ​សម្រេចបាន​លទ្ធផល​ល្អ ។

​ក្នុង​ពិធី​នេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម សំអាត អតីត​នាយប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានបង្ហាញ​ពី​របាយការណ៍​សង្ខេប​អំពី​ទីតាំង​ភូមិសាស្ត្រ រចនាសម្ព័ន្ធ អ្នកដំណើរ​ចេញ​-​ចូល ពលករ​ឆ្លងដែន​ខុសច្បាប់ និង​សម​ទ្ធិ​ផល​នានា ដែល​បាន​បង្កើតឡើង​ក្នុង​រយៈពេល ដែល​លោក​ទទួល​ភារៈកិច្ច​ជា​នាយប៉ុស្តិ៍​។​

ជាក់ស្តែង​សម្រាប់​ឆ្នាំ​២០១៨​កន្លងទៅនេះ មាន ៖ – អ្នកដំណើរ​ចូល​កម្ពុជា​សរុប​ចំនួន ៦,៧២៨,៩៤៦​នាក់ ស្រី​ចំនួន​៣,២២៦,២៩៤​នាក់ មាន​១២៧​សញ្ជាតិ ក្នុងនោះ​ជនបរទេស​ចំនួន​៥១៦,៣០៤​នាក់ ស្រី​ចំនួន​២៨៥,៥៥២​នាក់ ពលរដ្ឋ​ខ្មែរ​ចំនួន ៦,២១២,៦៤២​នាក់ ស្រី​ចំនួន​២,៩៤០,៧៤២​នាក់ ។ – អ្នកដំណើរ​ចេញពី​កម្ពុជា​សរុប​ចំនួន ៦,៨៤៤,៧៦៩​នាក់ ស្រី​ចំនួន​៣,២១២,៨៥១​នាក់ មាន​១២៣​សញ្ជាតិ ក្នុងនោះ​ជនបរទេស​ចំនួន​៥២៦,៦៥២​នាក់ ស្រី​ចំនួន​២៨១,៤៣១​នាក់ ពលរដ្ឋ​ខ្មែរ​ចំនួន​៦,៣១៨,១១៧​នាក់ ស្រី​ចំនួន​២,៩៣១,៤២០​នាក់ ។ ក្នុង​ឆ្នាំ​២០១៨​នេះដែរ មាន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក​កម្ពុជា​វិញ ចំនួន​៨៨៨​លើក មនុស្ស ចំនួន​៣០,៥៣០​នាក់ ស្រី​ចំនួន​១០,៣៩៦​នាក់ និង​កុមារ ចំនួន​៣,១០៣​នាក់ ៕

កងឯកភាព​ស្រុក​រវៀង ចុះបង្ក្រាប​ការរុករក​រ៉ែ​មាស​អនាធិបតេយ្យ​នៅ​តំបន់ភ្នំ​លង់​

​ព្រះវិហារ ៖ រយ​:​ពេល​មួយថ្ងៃ​ពេញ​នៅ​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩​នេះ លោក ហោ ប៊ុនហួរ អភិបាលស្រុករ​វៀង​និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ស្រុករ​វៀង​បាន​ដឹកនាំ​កំលាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ចុះ​ត្រួតពិនិត្យ​ទីតាំង​រ៉ែ​ខុសច្បាប់​ជាច្រើន​កន្លែង​និង​ឲ​រុះរើ​ព្រមទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រកប​អាជីវកម្ម​រ៉ែ​ខុសច្បាប់​នៅ​តំបន់ភ្នំ​អន្លង់​និង​ភ្នំ​បុស​តា​ថោង ស្ថិតនៅ​ក្នង​ស្រុក​រវៀង​
​លោក ហោ ប៊ុនហួរ បាន​ប្រាប់​ឲ​ដឹងថា ការចុះ​នែ​នាំ​ដល់​ប្រជាពលរដ្ឋ​និង​ក្រុម​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​បានធ្វើ​កិច្ចសន្យា​ដល់​ពួកគាត់​ឲ​រុះរើ​ម៉ាស៊ីន និង​សម្ភារ​:​ប្រកប​អាជីវកម្ម​រ៉ែ​មាស ឲ​រួច​ក្នុង​កំឡុង​ថ្ងែ​ដែល​កងកំលាំង​ចុះមក​នៅថ្ងៃនេះ បើ​មិន​ដូច​ច្នោះ​ទេ​និង​មាន​វិធានការ​ក្ដៅ ដោយ​យក​កំលាំង​ចុះ​រុះរើ​និង​ដកហូត​សម្ភារ​:​ទាំងនោះ​ទុកជា​សម្បត្តិ​រដ្ឋ​។

ហើយ​ក្នុងពេល​ចុះមក​អនុវត្តន៍​នៅថ្ងៃនេះ​ដែល​កងកំលាំង​បាន​ចុះ​រុះរើ​ក​ន្លែ​​ង​ធ្វើ​អា​ជីក​ម្ម​វ៉ែ​មាស​បាន​ចំនួន ៦ កន្លែង​និង​ឲ​រុះរើ​ដោយ​ខ្លួនឯងបាន​ចំនួន​៨​កន្លែង​ព្រមទាំង​ឲ​គ្រឿងចក្រ​« អេ​ស្កា​»២​គ្រឿង​និង​រថយន្ដ​ដឹក​ដី​ចំនួន​៥​គ្រឿង​ឲ​ដក​ចេញពី​តំបន់​រ៉ែ​មាស​ខាងលើ​នោះ​ជាបន្ទាន់​។​

​គួ​រំលឹក​ផងដែរ​ថា​អាជ្ញាធរ​ស្រុករ​វៀង​បាន​ចុះបង្ក្រាប​ជា​ហូរហែរ​តែ​ក្រុម​ឈ្មួយ​ទាំងនោះ​តែងតែ​ប្រ​ព្រិត​ជា​ដដែល​ដូច​ជាកា​វែង​ចក​តែប៉ុណ្ណោះ​។​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​លើកឡើង​ថាបើ​ក្មោច​ស្រុក​មិន​ឲ្យ​ដៃ​ក្មោច​ព្រៃ​វា​មិន​ហាន​ចូលទៅ​ផលិត​រ៉ែ​មាស​នៅ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ​បែប​នោះទេ ៕ ស . ស​.

អ្នកកាសែត​ម្នាក់ ត្រូវ​មន្ត្រី​ប៉េអឹម​បើករថយន្ត​បុក​ដាច់​ប្រអប់ជើង​ម្ខាង​

ខេត្តរតនគិរី ៖ មន្ត្រី PM ម្នាក់​បើករថយន្ត​បុក​អ្នកកាសែត​ពេញទំហឹង​បណ្តាលអោយ​ផ្លោង​ជាច្រើន​ត្រឡប់​ទៅ​ធ្លាក់​ចូលក្នុង​ប្រឡាយ​ចិញ្ចើមផ្លូវ​រងរបួស​ធ្ងន់ធ្ង​រ​
​ចំណែក​ម៉ូតូ រង​ការ​ខូច​ខ្ទេច​ទាំងស្រុង​។​

​ហេតុការណ៍​គ្រោះថ្នាក់់​ចរាចរ​ដ៍​រន្ធត់​នេះ​កើតឡើង កាលពី​យប់​ថ្ងៃទី​16​ខែមករា​ឆ្នាំ​2019 វេលា​ម៉ោង 6.15​នាទី តាម​កំណាត់​ផ្លូវជាតិ​លេខ​78​នៅត្រង់ចំណុច​ទល់មុខ​ប៉ុ​ស្ថិ៍​នគរបាល​សង្កាត់​កាចា​ញ​ស្ថិត​ក្នុងភូមិ​បួន សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​: មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​. បា​ឡែ​ន​ព័​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F 4498 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ ផន រ​ដ្ធា​ហៅ​ក្រៅ (​សេរី )​អាយុ 38​ឆ្នាំ ជនជាតិខ្មែរ ជាម​ន្ត្រី​PM រង​ក្រុង​បាន​លុង និង​មាន​ទីលំនៅ ភូមិ ទេស​ដ៍ អន្លុង សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​។ ប្រភព​បន្តថា រថយន្ត​នេះ​ឃើញ​ធ្វើដំណើរ​ចេញពី​ក្រុង​បាន​លុង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​បង្ក​មួយគ្រឿង​នេះ​បាន​វ៉ា​ចែង​ជាមួយ​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​មិន​ស្គាល់​ម៉ាក តែ​ចៃដន្យ​ចែង​មិន​ផុត​ក៍​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​អ្នកកាសែត​កំពុង​ធ្វើចរាចរ​បញ្ច្រាស់ទិស​ពី​លិចទៅ​កើត​ចំ​កណ្តាល​ម៉ូតូ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលអោយ​ជនរងគ្រោះ​ផ្លោង​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ទៅ​ចិញ្ចើមផ្លូវ រងរបួស​បាក់​ភ្លៅ​ទាំងសងខាង និង​ប្រអប់ជើង​ខាងឆ្វេង​បាន​ដាច់ចេញពី​ជើង​ធ្លាក់​ទៅ​ម្តុំ​ក្នុងព្រៃ រីឯ ម៉ូតូ​បែក​ម៉ា​សុ​ិ​ន ខូច​ខ្ទេចខ្ទី​ទាំងស្រុង​។​

ប្រភព​ដដែល​បាន​បន្តថា​: ភាគី​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អ៊ុច សា​វ័​ន្ត ភេទ​ប្រុស អាយុ​21​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​1 តា​ស៊ុយ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី មានមុខ​របរ ភ្នាក់ងារ​អ្នក​សារ​ព័​តិ៍​មាន បំរើអោយ​អង្គភាព KH TV អន​ឡាញ ប្រចាំខេត្ត​រតនគិរី​។​និង​ជា​កូនប្រុស​បង្កើត​តែមួយគត់​របស់លោក អ៊ុច សា​វុ​ទ្ធ អ្នកកាសែត​កម្ពុជា​ថ្មី ប្រចាំខេត្ត​រតនគិរី​។

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន លោក សួន សាវុធ នាយ​ប៉ុ​ស្ថិ៍​នគរបាល សង្កាត់​កាចា​ញ បាន​បញ្ជា​កងកម្លាំង​ប៉ុ​ស្ថិ៍​ជួយ​អន្តរាគមន៍​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​ផង​និង​នគរបាល​ចរាចរ​ផ្លូវគោក​អោយ​ចុះមក​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ ផង​។ ជាពិសេស​ជួយ​សម្រួល​ចរាចរ​ព្រោះ​ចំណុចកើតហេតុ​ជាទី​ង​ងិ​ត​ស្លុង ប្រើប្រាស់​ភ្លើង​ពិល​ជា​សញ្ញា​ចរាចរ​ការពារ​ទោច​ក្រ​យាន្ត​យន្ត​គ្រប់​ប្រភេទ​ដែល​កំពុង​ឆ្លងកាត់​ឥតឈប់ឈរ​នោះ​។​

​នៅ​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​នេះ​ផងដែរ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រូពេទ្យ និង​ក្រុមគ្រួសារ​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។​

​ចំណែក​រថយន្ត​បង្ក និង ម៉ូតូ ជនរងគ្រោះ​​សមត្ថកិច្ច​បាន​នាំមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ លោក មឿង សារិទ្ធ នាយការិយាល័យ​ចរាចរ​ផ្លូវគោក​បានអោយ​អ្នក​សារ​ព័​តិ៍​មាន​តាម​ទូរស័ព្ទ​ដោយ​ប្រយោល​នា​ល្ងាច​ថ្ងៃទី​17 ខែ​ឆ្នាំ​ដដែល​នេះ​ថា​:​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ លោក​ពុំទាន់​ស​ន្និ​ដ្ធា​ន​ថា​ខាង​ណា​ខុស​ឬ​ត្រូវ​នោះទេ​រងចាំ​កោះហៅ​ភាគី​ទាំងសងខាង​មកជួប​គ្នា​សិន​តែ​ការវាស់វែង​ពី​កម្លាំង​ជំនាញ​នៅ​ចំណុចកើតហេតុ​គឺមាន​កំណត់ហេតុ​គ្រប់គ្រាន់​រួចហើយ​៕

មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ បន្ត​ផ្តល់​ពិនិត្យ និង​ព្យាបាល​ឥតគិតថ្លៃ

​ភ្នំពេញ ៖ មន្ទីរពេទ្យ​ជោ​រៃ ភ្នំពេញ នៅតែ​បន្ត​ផ្ដល់​សេវា​ពិនិត្យ​ព្យាបាល និង​ផ្ដល់​ថ្នាំពេទ្យ ដោយ​ឥតគិតថ្លៃ​ដល់​អ្នកជំងឺ​នូវ​ប្រភេទ​ជំងឺ​មួយចំនួន ដែល​សកម្មភាព​នេះ ក៏មាន​ការសហការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ឱសថ​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា ។ ជាក់ស្ដែង​កាលពី​ថ្ងៃ​តី​១៧ ខែមករា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ មន្ទីរពេទ្យ​នេះ ក៏បានផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល ដោយ​ឥតគិតថ្លៃ​ដល់​អ្នកជំងឺ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ឱសថ DHG Phama ។

​នៅក្នុង​ពិធី​បិទ​វគ្គ នៃ​កម្មវិធី​សប្បុរសធម៌​របស់​ក្រុមហ៊ុន​ឱសថ DHG Phama ជាមួយនិង​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ក្នុងការ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​ជាង​១​ពាន់​នាក់ លោក​វេជ្ជបណ្ឌិត ត្រាន់ ថា​ញ់​ទុង អគ្គនាយក​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​ជោ​រៃ នៅតែ​បន្តធ្វើ​សកម្មភាព​មនុស្សធម៌​ដល់​អ្នកជំងឺ​ក្រីក្រ នៅក្នុង​ប្រទេស​ដើម្បី​ជួយ​សម្រួល ជីវភាព​អ្នកជំងឺ ដែល​មិនមាន​លទ្ធភាព​ស្វែងរក​សេវា​ព្យាបាល ។

​លោក​វេជ្ជបណ្ឌិត បាន​បន្តថា នៅ​ឆ្នាំ​២០១៨ កន្លងទៅនេះ មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ និង​ក្រុមហ៊ុន​ឱសថ DHG Phama បានទទួល​ពិនិត្យ​ជំងឺ និង​ផ្តល់​ថ្នាំ​ដោយ​ឥតគិតថ្លៃ ជូន​អ្នកជំងឺ​បាន​រហូតដល់​ទៅ ១,២២៧​នាក់ បើ​ប្រៀប​ពី​ឆ្នាំ ២០១៧ មានការ​កើនឡើង​ប្រមាណ ១៨​ភាគរយ ហើយ​សម្រាប់​ជំងឺ​វះកាត់​វិញ គឺមាន​ការកើនឡើង​ជា​ង​ឆ្នាំ​២០១៧ រហូតដល់​ទៅ​៤៨​ភាគរយ ខណៈ​ផ្នែក​ថែទាំ​សុខភាព​ជូន​អ្នកជំងឺ​វិញ​គឺមាន​ការកើនឡើង ច្រើន​ដែរ ។​

​លោក​បន្ថែមថា នៅ​ឆ្នាំ​២០១៨ កិច្ចសហការ​រវាង​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ និង DHG Phama បានធ្វើ​ឲ្យ​អ្នកជំងឺ​ទាំងអស់​ដែល​មក​ពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​រយៈពេល​១​ឆ្នាំ​ពេញ​គឺ​មិនមាន​ការខ្វះខាត​ប្រភេទ​ថ្នាំ និង​សម្ភារៈ​បច្ចេកទេស​ណាមួយ​នោះទេ ពោល​ទៅវិញ​គឺមាន​ការ​គ្រប់​គ្រាន់គ្រប់​ប្រភេទ​ជំងឺ​ទាំងអស់​។ បន្ទាប់ពី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ជូន​អ្នកជំងឺ​ទាំងអស់នោះ គឺ​ពួកគាត់​ពិតជា​មានចិត្ត​សប្បាយរីករាយ​ខ្លាំងណាស់ និង​មាន​ជំនឿ​ចិត្ត​ទៅលើ​មន្ទីរពេទ្យ​ជោ​រៃ និង​បានធ្វើ​ឲ្យ​មន្ទីរ​មួយ​នេះ​កាន់​តែមាន​ភាពកើនឡើង​ប្រជាប្រិយភាព​ថែមទៀត ក៏​ដោយសារតែ​ពិធី​សប្បុរសធម៌​មួយ​នេះ​។​

​លោក Ngo Thanh Viet (​ងោ ថា​ញ់​វៀត ) ប្រធាន​ផ្នែក​អភិ​វ​ឌ្ឈ​ន៍​ពាណិជ្ជកម្ម អន្តរជាតិ​របស់​ក្រុមហ៊ុន​ឱសថ DHG Pharma បាន​លើកឡើងថា រូបគាត់​ពិតជា​មានចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​លទ្ធផល នៅ​ឆ្នាំ​២០១៨ មានការ​កើនឡើង​ខ្លាំង​ជាង​ឆ្នាំ​២០១៧ ហើយ​រូបលោក​ផ្ទាល់​ពិតជា​រីករាយ​ផងដែរ ដោយមាន​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កម្ពុ​ជាមាន​សុខភាព​ល្អ ក្រោម​ការពិនិត្យ និង​ព្យាបាល​ពី មន្ទីរពេទ្យ​ជោ​រៃ និង​មានការ​សហការ​ជាមួយនឹង DHG Phama ។

​លោក​បន្តទៀតថា ក្រោម​កិច្ចសហការ​រវាង DHG Phama និង​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ក៏បាន​លើកកម្ពស់​វិស័យ​សុខាភិបាល​មួយផ្នែក​ផងដែរ និង​ម្យ៉ាងវិញទៀត​ក៏បាន​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយសារតែ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​របស់​ក្រុមគ្រូពេទ្យ​ដោយ​មិន​គិត​ប្រាក់​។ មួយវិញទៀត​លោក​មើលឃើញថា អ្នកជំងឺ​ជាង​១​ពាន់​នាក់​ដែល​បាន​ចូលមក​ពិនិត្យ​ទាំងអស់នោះ ពិត​ជាមាន​ភាពសប្បាយ​រីករាយ​ផងដែរ ដោយមាន​ការព្យាបាល​ពី​សំណាក​ក្រុមគ្រូពេទ្យ​ជំនាញៗ នៅ​កម្ពុជា និង​ប្រទេស​វៀតណាម ។

​គួរ​បញ្ជាក់ថា មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​គឺជា​មន្ទីរពេទ្យ​ដែលមាន​ស្តង់ដារ​និង​ភាពល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​លើ​គុណភាព​សេវា​និង​បទពិសោធន៍​ជា ច្រើន​ឆ្នាំ​ក្នុងការ​ព្យាបាល​និង​មាន​ម៉ាស៊ីន​ដែល​មន្ទីរពេទ្យ​ផ្សេងទៀត​មិ ន​ទាន់​មាន ។​ទន្ទឹមនឹងនេះ​មន្ទីរពេទ្យ​នេះ​ត្រូវបាន​គេ​ស្គាល់​និង​គាំទ្រ​យ៉ាងខ្លាំង​ដោយ​អ្នកជំងឺ​កម្ពុជា​ភាគច្រើន​ដែល​ធ្វើដំណើរ​ពី​ផ្ទះ​របស់​ពួកគេ​ដើម្បី​ស្វែងរក​សេវា​សុខភាព​និង​ការព្យាបាល ៕

​ផ្ទះ​បណ្តែត​ទឹក​មួយ​ខ្នង នៅលើ​បឹង​ទន្លេសាប​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​

​បាត់ដំបង ៖ ផ្ទះ​បណ្តែត​លើទឹក​ចំនួន​១​ខ្នង​នៅ បឹង​ទន្លេសាប​ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង ខ​ណះ​ក្មេង​តូច​២​នាក់​និង​មនុស្ស​ចាស់​ម្នាក់​ត្រូវ​រំដោះ​ទាន់ពេលវេលា​។​

អាជ្ញាធរ​បាន​និយាយថា អគ្គីភ័យ​បណ្តាលអោយ​ឆេះ​ផ្ទះ​នេះ​បាន​កើតឡើង​នៅ​អំឡុង​វេលា​ជិត​ម៉ោង​១០.០០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ត្រង់ចំនុច​ផ្ទះ​លេខ​៤៥៦ ក្នុង​ក្រុមទី​៦ ភូមិ​អន្លង់​តា​អួរ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

ម្តាយមីង​ម្ចាស់ផ្ទះ​រងគ្រោះ​បាន​រៀបរាប់​អោយដឹងថា មូលហេតុ​នៃ​ការឆាបឆេះ​នេះ​ផ្តើមចេញពី​ក្នុងផ្ទះ​ឆ្លង​ចរន្ត​អគ្គីសនី​( ភ្លើង​ឯកជន​) បែក​ផ្កាភ្លើង​មួយសន្ទុះ​ក៏បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ពេញបន្ទុក​មួយ​រំពេច​តែម្តង ស្ទើរតែ​នាំ​ចៅ​តូចៗ​ចំនួន​២​នាក់​ចេញ​សឹង​មិនទាន់​។​

ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​សែន សុខ​ភិន អាយុ​៣៨​ឆ្នាំ ក្នុងពេល​កើតហេតុ​រវល់​ទៅ​យាម​សត្វ​នៅ​តំបន់​អភិរក្ស រីឯ​ប្រពន្ធ​មានឈ្មោះ​សែម ឡាក់​គី អាយុ​៣២​ឆ្នាំ​រវល់​ទៅ​លក់​បង្អែម​នៅ​ខាងក្រៅ​ផ្ទះ ជា​រៀលថ្ងៃ​តែង​ចេញពីផ្ទះ​ហើយ​បាន​ផ្ញើរ​កូនតូច​អាយុ​៥​ឆ្នាំ​ម្នាក់ និង​អាយុ​១១​ឆ្នាំ​ម្នាក់​អោយ​ម្តាយមីង​ជួយ​មើល​ការខុសត្រូវ​។​

ឧបទ្ទវ​ហេតុនេះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​នៅក្នុង​ភ្នក់ភ្លើង​រួមទាំង​ប្រាក់​មួយចំនួន​ទៀតផង​ដែរ​ប្រហាក់ប្រហែល​៦០​លាន​រៀល​៕

​

​កិច្ចប្រជុំសភា​អា​ស៊ិ ប៉ាស៊ីហ្វិក ជិត​៣០​ប្រទេស​កំពុងដំណើរកា​រ​នៅ​ក្រុង​សៀមរាប​

សៀមរាប ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ ប្រតិបត្តិ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប​។

កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​សម្រេច ការងារ​សំខាន់ៗ​មួយចំនួន​របស់​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា APPF ពិសេស​របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ APPF ដែល​នឹង​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែមករា ស្អែក​នេះ​។​

វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ជា​បណ្តុំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​សូមបញ្ជាក់ថា APPF បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៣ នៅក្នុង​ប្រទេស​ជប៉ុន​។ បច្ចុប្បន្ន APPF មាន​សមាជិក​ចំនួន ២៧​ប្រទេស​៕

​លោក គង់ គាំ ជាមួយ​កួន​ប្រុស ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ជា​ផ្លូវការ​

​ភ្នំពេញ ៖ លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង លោក​គង់ បូរ៉ា អតីត​សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៥ ខៃ​មករា នេះ ត្រូវបាន​ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​ឱ្យធ្វើ​នយោបាយ​ឡើងវិញ​ជា​ផ្លូវការ ។​

​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ និង​ទើប​ផ្សព្វផ្សាយ​នៅ​ព្រឹក​នេះ បង្ហាញថា ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​ឡើងវិញ ឱ្យ​លោក​គង់ គាំ និង លោក គង់ បូរ៉ា ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​លោក​គង់​គាំ​និង​លោក គង់ បូរ៉ា គឺជា​អតីត​អ្នកនយោបាយ​ក្នុងចំណោម​អ្នកនយោបាយ​ចំនួន​១១៨​រូប​នៃ​អ​តី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បានដាក់​ឲ្យ​ស្ថិត​នី​ក្នុង​បំរាម​មិន​ឲ្យ​ធ្វើ​នយោបាយ ។​

​សូមជម្រាបថា លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង លោក គង់ បូរ៉ា អតីត​សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​៩ មករា ឆ្នាំ​២០១៩ បានធ្វើ​លិខិត​ជូន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មេត្តា​ពិនិត្យ និង​ស្នើសុំ​ដើម្បី​សម្ដេចនាយក​រដ្ឋមន្ត្រី​បន្ត​ទូលថ្វាយ​ព្រះមហាក្សត្រ ឲ្យ​ទទួល​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ មុន​កាលកំណត់​របស់​សាលដីកា​តុលាការ​កំពូល​៕

​

ក្រុង​រណប​ឆ្នេរ​មាស ឆ្នេរ​ប្រាក់ នៅ​ព្រះសីហនុ ចាប់​ផ្តើ​មសាងសង់​ហ់ើយ

ខេត្ត​ព្រះសីហនុ ៖ គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​ប្រកាស​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្ដល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន Z.Q អន្ដរជាតិ នូវ​ផ្ទៃដី​ទំហំ ៦២៨៥ ហិច​តា ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ប្រែក្លាយ​ទៅជា​​ទីក្រុង​រណប​ដ៍​ស្រស់ស្អាត​របស់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​នៅ​ថ្ងៃ​អនាគត ដែលមាន ឈ្មោះថា តំបន់​អភិវឌ្ឍន៍​ឆ្នេរ​មាស ឆ្នេរ​ប្រាក់ ដោយ​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ ម្សិលមិញ លោក​បណ្ឌិត​ទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្ដរាយ បាន​អញ្ជើញ​បញ្ចុះបឋមសិលា ដើម្បី​បើក​ឲ្យ​ដំណើរ​អនុវត្តន៍ គម្រោង​មួយ​នេះ​ជា​ផ្លូវការ​។​

មានប្រសាសន៍​ក្នុង​ពិធី​នេះ​លោក​បណ្ឌិត​ទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា បាន​គូសបញ្ជាក់ ថា ខេត្ត​ព្រះសីហនុ គឺជា​ប៉ូល​នៃ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ហើយ​ថា ខេត្ត​ជាប់មាត់ សមុទ្រ​មួយ​នេះ​បាន និង​កំពុង​ក្លាយជា​ទីតាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ជាតិ អន្តរជាតិ​មក​កម្សាន្ត ដែល​ចាំបាច់​ត្រូវតែមាន​ការអភិវឌ្ឍ​នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី ឆ្លើយតប​ទៅនឹង​និន្នាការ​កើនឡើង​នូវ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​របស់​ប្រទេស ហើយ​បើ និយាយ​អំពី​វិស័យ​ទេសចរណ៍​នេះ​វិញ យើង​ត្រូវ​សម្រេច​ឲ្យ​បាន​គោលដៅ​ទេសចរណ៍​
​ប្រកបដោយ​ភាព​ទាក់ទាញ និង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព និង​ជា​មាស​បៃតង ដោយហេតុថា វិស័យនេះ​ផ្ដល់​កាលានុវត្តភាព​ការងារ បន្ថែម និង​រួមចំណែក​ដល់​ការលើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន និង​កាត់បន្ថយ ភាពក្រីក្រ តាមរយៈ​ការបង្កើន​ប្រាក់ចំណូល រួម​និង​ការទាក់ទាញ​ការវិនិយោគ​ពី​បរទេស​ថែម ទៀតផង​។​

លោក​បណ្ឌិត​ទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង និង ក្រៅប្រទេស​ឲ្យ​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​ថែមទៀត ដើម្បី​បានជា​ការរួមចំណែក ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ខណៈដែល​កម្ពុជា​មានប​រិ​យា​កាស​នៃ​ការវិនិយោគ​យ៉ាង​ល្អ ប្រសើរ រួម​និង​កត្តា​នៃ​សន្តិភាព និង​សន្តិសុខ​ល្អ​ថែមទៀត​នោះ​វិនិយោគិន​នឹង​អាច​រកប្រាក់ ចំណេញ​បាន​ច្រើន​ពី​អាជីវកម្ម​របស់ខ្លួន ហើយក៏​ជាការ​រួមចំណែក​ក្នុងការ​ផ្តល់​ការងារ​ជូន​ពល រដ្ឋ​ខ្មែរ​ធ្វើ​នៅក្នុង​ស្រុក ជាជាង​ការធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ផងដែរ​៕

ទេសចរ​អាម​រិ​ក​ម្នាក់ ត្រូវ​សមត្ថកិច្ច​ជួយសង្គ្រោះ​ព្រោះ​ដាច់បាយ​

​ខេត្តកំពង់ចាម ៖ ទេសចរណ៍​ជនជាតិ​អាមេរិក​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ក្នុង​សភាព​ហេវ​ហត់​ខ្លាំង​ស្ទើរ​ដើរ​មិន​រួច​នៅ​ម្តុំ​មាត់ទន្លេ​មេគង្គ​ក្រុង​កំពង់ចាម ហើយ​ត្រូវបាន​កំលាំង​នគរបាល​ក្រុង​កំពង់ចាម​និង​ម្ចាស់ផ្ទះ​សណ្ឋាគារ​មេគង្គ​ជួយសង្គ្រោះ​រួច​បញ្ជូនទៅ​ស្ឋា​ន​ទូត​អាមេរិក​នៅ​ភ្នំពេញ​។

លោក វរសេនីយ៍ទោ អុ​ឹ​ង ប៑​ុ​ន អធិការនគរបាល​ក្រុង​កំពង់ចាម បានអោយដឹងថា ជនបរទេស​ខាងលើនេះ​ឈ្នោះ​HEINRCKDANIEL STEPHAN ភេទ​ប្រុស​កើត​ថក​ងៃ​ទី​22 7 1941 ជនជាតិ​អា​មេ​រីក​កា​ន៉​លិខិតឆ្លងដែន​លេខ​584004683 កាន់​ទិ​ដ្ឋ​ការ​លេខ​TI 00492938 ( ទេសចរណ៍​)​។ លោក​អធិការ​បាន​បន្តថា​ក្រោយពេល​ជួប​ជនបរទេស​នេះ​រួច សមត្ថកិច្ច​បាន​យក​គាត់​អោយ​សំរាក​ក្នុង​សណ្ដា​គារ​មេគង្គ​និង​ផ្តល់​អាហារ​អោយ​គាត់​ហូប​ឆ្អែត​តាម​តំរូវការ​របស់គាត់​ជា​ជនបរទេស​។

នៅ​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៩ លោក អុ​ឹ​ង ប៑​ុ​ន បាន​ទំនាក់ទំនង​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​។ ក្រោយ​ទទួលបាន​ការជូនដំណឹង​នេះ​រួចហើយ ខាង​ស្ថានទូត​អាមេរិក​បាន​សំណូមពរ​អោយ​សមត្ថកិច្ច​បញ្ជូន​ជនបរទេស​ខាងលើ​ទៅ​ភ្នំពេញ ដោយ​ខាង​ស្ថានទូត​រងចាំ​ទទួល​នៅមុខ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​រាជធានី​ភ្នំពេញ​។

លោក អុ​ឹ​ង ប៑​ុ​ន បាន​បន្តថា ដោយ​ឃើញថា​សុខភាព​ជនបរទេស​នេះ​មាន​សុខភាព​ល្អ​វិញ​ហើយ សមត្ថកិច្ច​ក៏បាន​នាំ​ទេសចរ​អាមេរិក​ខាងលើនេះ​ឡើងរ​ថយ​ទៅ​ភ្នំពេញ​និង​ជូន​ថវិការ​១៥​ដុល្លារ​សំរាប់​ចាយវាយ​តាមផ្លូវ​។ លោក STEPHEN បាន​សំដែង​សេចក្តីត្រេកអរ​ដល់​នគ​របាល​ក្រុង​កំពង់ចាម​ដែល​បាន​សង្គ្រោះ​រូបគាត់​ដែល​កំពុង​ធ្លាក់ខ្លួន​។

ក្នុងនោះដែរ​លោក អុ​ឹ​ង ប៑​ុ​ន បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​សណ្ឋាគារ​មេគង្គ ដែល​បានផ្តល់​បន្ទប់​ស្នាក់នៅ​ដល់​ទេសចរណ៍​បរទេស​ដោយ​មិន​គឹ​ថ្លៃ​។ កាយវិការ​និង​ទង្វើ​ដ៏​ល្អ​របស់​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ចាម​និង​ម្ចាស់​សណ្ឋាគារ​មេគង្គ​ជា​សប្បុរសធម៌​និង​ជា​គំរូ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ព្រមទាំង​សមត្ថកិច្ច​គ្រប់រូប​ត្រូវយក​ធ្វើជា​គំរូ​ហើយក៏​ជា​មោទនភាព​របស់​ជាតិ​ខ្មែរលើ​ពិភពលោក​បញ្ជាក់ថា​ជាតិ​ខ្នែ​រ​ជា​ជាតិ​មួយ​ស្លូតត្រង់​ចេះ​ជួយ​យកអាសារ​គ្នា​ដោយ​មិន​ប្រកាន់ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​ឡើយ​។ ដោយ ៖ សុផល​
​

បិទ​គ្លីនិក​វ៉ិ​ច​តូ​រៀ​ដោយសារ​បង្ខាំង​អ្នកជំងឺ​ទារលុយ​ថ្លៃ​វះកាត់​

​ភ្នំពេញ​៖ នៅ​ទីបំផុត​! ក្រោយ​បញ្ចប់​ការស្រាវជ្រាវ​រួចមក នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានប្រកាស​បិទ​មន្ទីរ​ពេទ្យ «​វ៉ិ​ច​តូ​រៀ​» ក្រោយ​ចាប់បង្ខំ​នារី​ម្នាក់​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រងគ្រោះ ព្រោះ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់ និង​កក្រើក​នៅតាម​បណ្តាញ​សង្គម Facebook​។​

​ការប្រកាស​បិទ​មន្ទីរ​ពេទ្យ​ខា​លើ​នេះ បន្ទាប់ពី​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល កាលពី​ព្រឹក​មិញ បាន​ចាត់​ក្រុមការងារ​ភ្លាមៗ ចុះទៅ​ដោះស្រាយ​ករណីនេះ ក្រោយ​ទទួលដំណឹង​ពី​ករណី​នារី​ម្នាក់ ទៅពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ហើយ​ខាង​មន្ទីរពេទ្យ​បង្ខំ​នារី​នោះ​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រងគ្រោះ​ទុក​ក្នុង​មន្ទីរពេទ្យ ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល​។​
​