All posts by មេគង្គ ប៉ុស្តិ៍

មុខរបរ​បណ្ដុះ​ផ្សិត​អំបោះ​លក់​របស់​អ្នកភូមិ​កំពង់​ឆ្លង​ ​រក​ចំណូល​ខ្ទង់ពាន់​ដុល្លារ ក្នុង​មួយឆ្នាំៗ​

​បាត់ដំបង : ប្រជាពលរដ្ឋ​មួយចំនួន​
​រស់នៅ​ភូមិ​កំពង់ចម្លង ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​
​ដែល​ប្រកប​របរ​បណ្ដុះ​ផ្សិត​អំបោះ​លក់ បានទទួល​ចំណូល​ក្នុង​ខ្ទង់ពាន់​ដុល្លារ​អាមេរិក​
​ក្នុង​មួយឆ្នាំៗ ហើយ​បានធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​ពួកគាត់​កាន់តែ​សមរម្យ មិនបាន​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ទី​ឆ្ងាយៗ​
​។​
លោក ពូន វីរៈ រស់នៅ​ភូមិ​កំពង់ចម្លង ឃុំ​ឈើទាល បាន​ប្រាប់​សា​ព័ត​មាន​មេគង្គ​ប៉ុស្តិ៍​អោយដឹង ថា​៖ គ្រួសារ​របស់គាត់​បាន​ចាប់ផ្ដើម​បណ្ដុះ​ផ្សិត​នេះ​
​ទើបបាន​រយៈពេល​២​ឆ្នាំ តែមាន​អ្នកភូមិ​ខ្លះ​បាន​ប្រកប​របរ​នេះ​ច្រើន​ឆ្នាំ​ហើយ ចំពោះ​ការបណ្ដុះ​វិញ​មិនសូវ​វិបាក​
​ឬ​ជួប​ឧបសគ្គ​ច្រើន​នោះទេ ហើយ​សម្រាប់​គ្រឿងផ្សំ​បណ្ដុះ​ផ្សិត​នេះ​ឲ្យ​ចេញ​បាន មានដូចជា កន្ទក់​
​អង្ករដំណើប ម្សៅពោត កំបោ និង​ស្នូលពោត ។​

លោក​បាន​បន្តថា មុននឹង​ឲ្យ​ផល ត្រូវយក​គ្រឿងផ្សំ​ទាំងអស់​លាយ​គ្នា ហើយ​យកទៅ​ចំហុយ​
​រួច​ផ្អាប់​ទុក​រយៈពេល​មួយខែ​ល្មម​អាច​ផុត​ហើយ ទើប​ដាក់​មេ​ច្រក​បាន ២០ ទៅ​២៥​ថ្ងៃ នឹង​ឲ្យ​ផល​
​ហើយ​ការប្រមូល​ផល​នេះ​បាន​រហូតដល់ ៧ ទៅ​៨​ខែ ទើប​ចាប់ផ្ដើម​លាយ​គ្រឿងផ្សំ​ផ្អាប់​សារជាថ្មី ។​

លោក វីរៈ បាន​បន្ថែមថា គ្រួសារ​លោក​បានដាក់​ផ្សិត​បណ្ដុះ​ប្រមាណ​
១២០០០​កំ​ប៉ុ​ស ចំនួន​ប៉ុណ្ណេះ​បើ​អាកាសធាតុ​ល្អ អាច​ដុះ​ដក់​លក់បាន​ក្នុង​មួយថ្ងៃ​ជាង​
១០០​គីឡូក្រាម តែ​ជា​មធ្យម​ដក់​បានត្រឹមតែ ៥០ ទៅ​៦០​គីឡូក្រាម ។​

អ្នកស្រី ផុន ផល្លា បាន​លើកឡើងថា បច្ចុប្បន្ន​ផ្សិត​តម្លៃ ៣០០០
​ទៅ​៤០០០​រៀល ឡើង​ចុះ​មិន​ទៀង តែ​ធ្លា​ក់ទាប​បំផុត​ដល់ ១០០០​រៀល​
​តែ​តម្លៃ​នេះ​មិន​ងាយ​ធ្លាក់​ដល់​ហ្នឹង​ទេ ហើយ​ពេល​ប្រមូលបាន​
​មាន​ម៉ូ​យមក​ទិញ​ដល់ផ្ទះ​អស់ៗ​មិនដែល​មាន​សល់​នោះទេ ។​

អ្នកស្រី បាន​បន្តថា បើ​យើង​បាន​បណ្ដុះ​ត្រឹម ១២០០០​កំ​ប៉ុ​ស​នេះ​
​ក្នុង​មួយខែៗ អាច​លក់បាន​ចាប់ពី ១​លាន ទៅ​២​លាន​រៀល ហើយ​ចាប់តាំងពី​ប្រកប​របរ​បណ្ដុះ​ផ្សិត​អំបោះ​មក​
​គ្រួសារ​របស់​អ្នកស្រី មាន​ជីវភាព​ធូរធារ​គ្រាន់បើ ។​

គួរ​បញ្ជាក់ថា បើ​ធ្វើដំណើរ​ពី​ខេត្តបាត់ដំបង ឆ្ពោះទៅ​ប្រាសាទ​បាណន់​
​គឺ​ត្រូវ​ឆ្លងកាត់​ភូមិ​កំពង់ចម្លង​នេះដែរ ក្រៅពី​បណ្ដុះ​ផ្សិត​អំបោះ​លក់​
​ប្រជាពលរដ្ឋ​ក្នុងភូមិ​មាន​អ្នកខ្លះ​ធ្វើស្រែ ដាំ​ស្វាយ បណ្ដុះ​កូនឈើ​លក់​
​ឬ​ដាំ​ដំណាំ​វិលជុំ​ជាច្រើន​មុខ​ទៀត ៕ សុផល​

ត្រពាំង​សង្កែ​ក្នុង​ខេត្តកំពត​ទទួលបាន​អ្នកទេសចរ​ជាង​៧​ពាន់​នាក់​

​កំពត ៖ នៅក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ សហគម​ន៌​ទេសចរ​ណ៌​ត្រ​ពាំ​សង្កែ​ក្នុង​ខេត្តកំពត ទទួលបាន​អ្នកទេសចរ​ប្រមាណ​៧​ពាន់​នាក់ ខណៈដែល​សហគម​ន៌​នេះ​រំពឹងថា នឹង​ទទួលបាន​អ្នកទេសចរ​ណ៌​ប្រមាណ​៥​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៨​នេះ ។​

​តាម​ការបញ្ជាក់​របស់​លោក ស៊ឹម ហ៊ីម ប្រធាន​សហគម​ន៌​ទេសចរ​ណ៌​ត្រពាំង​សង្កែ ក្នុង​ខេត្តកំពត បានអោយដឹងថា សហគម​ន៌​ទេសចរ​ណ៌​ធម្មជាតិ​ដែលមាន​ដើម​កោង​កាង​ជាង​២២​ម៉ឺន​ដើម​នេះ កំពុងផ្តល់​ប្រ​យោ​ជ​ន៌​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​សរុប​ចំនួន​៥០៧​គ្រួសារ ដែល​រស់នៅក្នុង​សហគម​ន៌​នេះ ក្នុងនោះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ កំពុង​ប្រកប​របរ​លក់ដូរ និង​ផ្តល់​សេវា​ទូក​ជិះ​មើល​ព្រៃកោងកាង ជាដើម​ក្នុង​តំបន់​នេះ​។ លោក យល់ឃើញថា ការបង្កើតអោយមាន​មុខ​របរ​ក្នុង​សហគម​ន៌​ទេសចរ​ណ៌​នេះ ក៏បាន​ចូលរួម​ការបន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ផងដែរ ដោយសារ​ពីមុន​ពួកគាត់​ពឹងផ្អែក​ទាំង​ស​ក្រុង​តែ​លើ​របរ​នេសាទ​ប៉ុណ្ណោះ តែ​ពេលបច្ចុប្បន្ន​ពួកគាត់​អាច​បន្ថែម​មុខរបរ​ក្នុង​វិស័យ​ទេស​ទេសចរ​ណ៌ ដែល​ផ្តល់​ប្រាក់ចំណូល​សម្រាប់​ជីវភាព​ផងដែរ​។

​ប្រធាន​សហគម​ន៌​ទេសចរ​ណ៌​ត្រពាំង​សង្កែ បានអោយដឹងថា​សហគម​ន៌​នេះ​កំពុង​ទាក់ទាញ​អ្នកទេសចរ​ជាតិ​ច្រើនជាង អ្នកទេសចរ​អន្តរជាតិ ជាក់ស្តែង​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ សហគម​ន៌​ទេសចរ​ណ៌​នេះ ទទួលបាន​អ្នកទេសចរ​ណ៌​ប្រមាណ​៧​ពាន់​នាក់​។ ដោយ​សហគម​ន៌​រំពឹងថា នឹង​ទទួលបាន​អ្នកទេសចរ​សរុប​ប្រមាណ ៥​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៨​នេះ ខណៈដែល​កាលពី​ឆ្នាំ​២០១៧ មាន​អ្នកទេសចរ​ណ៌​ជាង​៣​ម៉ឺន​នាក់ ដែល​បានផ្តល់​ប្រាក់ចំណូល​សរុប​ពី​សេវា​ទេសចរ​ណ៌​ជាង​៤​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ទន្ទឹមនេះ លោក ស៊ឹម ហ៊ីម បាន​បញ្ជាក់ថា ក្រៅពី​សក្តានុពល​នៃ​បរិយាកាស​ធម្មជាតិ​បរិសុទ្ធ សហគម​ន៌​ក៏មាន​គម្រោង​ពង្រីក​សេវា​កម្សាន្ត​បន្ថែមទៀត ដូចជា ស្ពាន ទោង និង​ខ្សែ​រ៉​ត​លើទឹក​ជាដើម ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ណ៌ អោយ​កាន់តែច្រើន​។ ប៉ុន្តែ​លោក ក៏​ព្រួយបារម្ភ​ដែរ​ថា ចំនួន​អ្នកទេសចរ​កាន់តែច្រើន ក៏​អាចធ្វើអោយ​ប៉ះពាល់​ដល់​ប​រិ​ស្ថាន​នៃ​ព្រៃកោងកាង​ផងដែរ ជាពិសេស​ដោយសារ ការ​ចោល​ថង់​ប្លា​ស្ទិ​ក និង​សម្រាម​ចូលក្នុង​ទឹកតែ​ម្តង ៖៖៖ (​សម្ភាស​ន៌ លោក ស៊ឹម ហ៊ីម ប្រធាន​សហគម​ន៌​ទេសចរ​ណ៌​ត្រពាំង​សង្កែ​) សូមបញ្ជាក់ថា សហគម​ន៌​ទេសចរ​ណ៌​ត្រពាំង​សង្កែ ក្នុង​ខេត្តកំពត ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៤ ដោយបាន​កើតចេញ​ពីស​ហ​គម​ន៌​នេសាទ ក្នុង​គោលបំណង​បង្កើន​ប្រាក់ចំណូល​សម្រាប់​ប្រជា​នេសាទ​ក្នុង​តំបន់​នេះ តាមរយៈ ការផ្តល់សេវា​ទេសចរ​ណ៌​ធម្មជាតិ​។

​សហគម​ន៌​ទេសចរ​ណ៌​ត្រពាំង​សង្កែ ត្រូវបាន​ចាត់ទុកថា ជារ​ម្មណី​យ​ដ្ឋា​ន​ទេសចរ​ណ៌​ព្រៃកោងកាង ដ៏​សំខាន់​មួយ ដែល​បាន​ចូលរួម​លើកស្ទួយ​ក្នុង​វិស័យ​ទេសចរ​ណ៌​របស់​ខេត្តកំពត ៕

រន្ទះបាញ់​ស្លាប់​ម្នាក់​របួស​ម្នាក់ ងាប់​គោ​៣​ក្បាល និង​ខូចខាត​ផ្ទះ​២​ខ្នង

​សៀមរាប ៖ កាលពី​រសៀល​ម៉ោង ១​និង​១៥​នាទី ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នេះ មាន​ភ្លៀង​ធ្លាក់ លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ បានកើត​ឡើង​នៅក្នុង​ភូមិសាស្ត្រ ឃុំ​មុខ​ប៉ែន និង​ឃុំ​ព្រៃ​ជ្រូក ស្ថិតក្នុង​ស្រុក​ពួក បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​១ នាក់ , រងរបួស​ម្នាក់ ខូចខាត​លំនៅដ្ឋាន​២​ខ្នង , ងាប់​សត្វ​គោ​ចំនួន​០៣​ក្បាល​និង​សត្វ​ឆ្កែ​ចំនួន​១​ក្បាល ។

​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា ករណី​រន្ទះបាញ់ មនុស្ស​កើតឡើង​នៅ​នៅ​ចំណុច​ត្រពាំង​តា​អុក​ទឹក ភូមិ​គោក​រាំង ឃុំ​មុខ​ប៉ែន បណ្ដាល​ឲ្យ​ឈ្មោះ វឿន ដុស ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង ឈ្មោះ ជន ន​ន់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើស្រែ បាន​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈ​ជនរងគ្រោះ​ទាំងពីរ​នាក់​កំពុង​ដេ​ី​រ​ឃ្វាល​គេ​ា ហើយ​ជនរងគ្រោះ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ស្វា​ហួល ឃុំ​មុខ​ប៉ែន ។​

​លោក​អធិការ​បន្តថា ដោយឡែក នៅ​រសៀល​ថ្ងៃ​ដដែល​នៅក្នុង​ឃុំ​ព្រៃ​ជ្រូក មាន​ករណី​រន្ទះបាញ់​ងាប់​គោ ០៣ ក្បាល បានកើត​ឡើង​នៅ​ចំណុច​វាលស្រែ​ក្នុងភូមិ​ផ្លាំ​ង ហើយ​នៅ​ភូមិ​ប្រាសាទ និង​នៅ​ភូមិ​ស្វាយ​ច​ន្ទោ​រ ក៏​កើតមាន​នូវ​ករណី​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​ខ្នង ក្នុងនោះ​មួយ​ខ្នង​ទំហំ​៦×៧​ម៉ែត្រ រលំ​ធ្លាក់​ពី​ជើងតាង និង​មួយ​ខ្នង​របើក​ដំបូល​៕

ឃាតកម្ម​សម្លាប់​ម្ចាស់​សិប្បកម្ម​ទឹកបរិសុទ្ធ នៅ​ស្រុក​ទឹកផុស​

​ខេត្តកំពង់ឆ្នាំង ៖ មាន​ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង 8 យប់​ថ្ងៃទី 16 ខែឧសភា​ឆ្នាំ 2018 នៅ​ភូមិ​ក្របៅ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

​ករណីនេះ​លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស​មិនទាន់​សន្និដ្ឋានថា ជាការ​ករណី​ឃាតកម្ម​ឬ​ប្លន់​សម្លាប់​នោះទេ ជនរងគ្រោះ​មានឈ្មោះ ហឿន ប្រុស​អាយុ ប្រមាណ 60 ឆ្នាំ​ជា​ម្ចាស់​សិប្បកម្ម​ទឹក​សុទ្ធ នៅ​ភូមិ​ឃុំ​ខាងលើ ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅពេល​ក្រោយ​យ​ពីក្រោយ​៕

សម្តេច​តេ​ជោ ជួប​ជាមួយ​ទីប្រឹក្សារ​រាជរដ្ឋាភិបាល​កម្ពុជា សញ្ជាតិ​អាមេរិក​ដែល​ទើប​តែងតាំង​ថ្មី

​ភ្នំពេញ ៖ លោក John G Rice អតីត​អនុប្រធាន​ក្រុមហ៊ុន​General Electricity និង​ជា ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែល​ទើបនឹង​តែងតាំង​កាលពី​ចុងឆ្នាំ​២០១៧​កន្លងទៅ បាន​ចូលជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រ ដ្ឋ មន្ត្រី​នៅ​វិមាន​សន្តិភាព នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា​នេះ​។ លោក John G Rice សន្យាថា​នឹង​ជួយ​ពង្រឹង និង​បណ្តុះបណ្តាល​ធនធានមនុស្ស​វិស័យ​សុខា ភិ​បាល​សម្រាប់​កម្ពុជា​។​

​នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បានផ្តល់​អនុសាសន៍​ដល់​លោក ច​ន រ៉ា​យស៍ ក្នុងនាម​លោក​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ជួយ​បង្កើន​ការយកចិត្តទុកដាក់ ជាមួយ​យុវជន ពីព្រោះ​បច្ចុប្បន្ន យុវជន មាន​សមត្ថភាព​ច្រើន ជាពិសេស​លើ​ភាពជា​សហគ្រិន​វ័យក្មេង ដូច្នេះ សម្តេច​សូមឱ្យ​លោក​ជួយ​ជំរុញ ឱ្យមាន​ជាការ​រៀបចំ សិក្ខាសាលា ឬក៏​ជាការ​ជួបជុំ​តុមូល ជាមួយ​ក្រុម យុវជន​វ័យក្មេង​ទាំងអស់នោះ ដែលមាន​ដូចជា​ការផ្លាស់​ប្តូរ នូវ​សំណួរ ចម្លើយ ដើម្បីឱ្យ​ពួកគាត់ មានគំនិត កាន់តែ​ទូលំទូលាយ ជ្រៅជ្រះ ក្នុងការ​ដឹកនាំ ក្រុមហ៊ុន ឬ ការអភិវឌ្ឍ​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម ឯ​.​ឧ ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី​បញ្ជាក់ប្រាប់​អ្នកកា​សែ​នៅក្រោយ​ជំនួប​។

​លោក​រាយ​ស៍បាន​សំដែង​នូ​ង​ក្តី​រីករាយ ដែល​បាន​មកជួប​ជាមួយ​សម្តេច និង បានធ្វើ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា កាលពីដើមឆ្នាំ​២០១៨ ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ កន្លងមក លោក ច​ន រ៉ា​យស៍ ដែល​ជនជាតិ​អាមេរិកកាំង មាន​ចំណាប់អារម្មណ៍​ជាមួយ​ប្រទេស​កម្ពុជា ដោយ​បានធ្វើ​កិច្ចការ​ជាច្រើន ពាក់ព័ន្ធ នឹង​វិស័យ​ថាមពល​នៅ កម្ពុជា ហើយ​ក្រៅពីនោះ​លោក​ក៏បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន ដូចជា​ការផ្តល់​សំភារៈ បរិក្ខា​ពេទ្យ ដល់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ និង​ធ្វើ​ការងារ​ជាច្រើន​ទៀត​ខាង​វិស័យ​អប់រំ ជួយ​ដល់​កុមារ​។ សម្តេច​បាន​អរគុណ​ចំពោះ​លោក ច​ន រ៉ា​យ ដែល​បាន​សហការ​ជាមួយ មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ដែល​បានរៀបចំ​ឱ្យមាន​ការផ្លាស់ប្តូ​រទស្ស​ន​កិច្ច​ធនធានមនុស្ស ដូចជា​ការបញ្ជូន​មន្ត្រី​ខាង​វិស័យ​វេជ្ជសាស្ត្រ ពី​កម្ពុជា ទៅ​សហរដ្ឋអាមេរិក និង​បញ្ជូន​អ្នកជំនាញ​ពី​សហរដ្ឋអាមេរិក​មក​បណ្តុះបណ្តាល​នៅ​កម្ពុជា​។​

លោក ច​ន រ៉ា​យស៍ បាន​សន្យាថា នឹង​មកកាន់​ប្រទេស​កម្ពុជា ជា​ញឹកញាប់ ក្នុងនាម​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់នូវ​គំនិត​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ​ទ ។ សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ឱ្យ​លោក រ៉ា​យស៍ ធ្វើ​ការងារ​ជាមួយ​ប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែលមាន​ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន​និង​មាន​សមាជិក​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជាច្រើន​ទៀត ដូចជា​ឯកឧត្តម ស៊ុន ចាន់ថុល ដែល​ធ្លាប់មាន​ទំនាក់ទំនង ជាមួយ​លោក​កន្លងមក​៕

ក្រឡាប់​រថយន្ត​តន្ត្រីសម័យ​របួសធ្ងន់​ស្រាល​១៥​នាក់​នៅ​ច្រក​ឡើង​ភ្នំ​ប្រុស​

​ខេត្តកំពង់ចាម ៖ រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ របស់​វង់​តន្ត្រី «​ភារៈ​តន្ត្រីសម័យ​ភូមិ​ថ្មសំលៀង​» ពាក់​ស្លាក​លេខ​ភ្នំពេញ ពាក់​ស្លា​លេខ​ភ្នំពេញ​3C-1189 បាន​បើក​ចុះ​ទួល​ភ្នំ​ប្រុស​ដោយ​ដាក់​លេខ​មិន​ចូល​ហើយ​
​ល្បឿន​រាង​លឿន​ផង​នោះ ក៏បាន​ក្រឡាប់ចាក់​ទាំង​មនុស្ស និង​សំភារៈ​ចោល​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​
​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ២០១៨ ត្រង់ចំណុច​មុខ​រូប​ហង្ស ស្ថិតនៅ​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល​ស្រុក​កំពង់សៀម បណ្តាល​ឲ្យ​ក្រុម​តន្ត្រីករ​រួមទាំង​ក្មេង​ដែល​រួម​ដំណើរ​ជាមួយ​ចំនួន​១៥​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ផងដែរ ។​

​លោក​វរសេនីយ៍ឯក ឯក ប៉ាន់​ដន អធិការនគរបាល​ស្រុក​កំពង់សៀម​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​នេះ​នៅ​
​ពេលមុន​កើតហេតុ​គេ​បានឃើញ​បើក​ចេញ​តាមផ្លូវ​ចន្លោះ​ភ្នំ​ប្រុស​ភ្នំ​ស្រី ដោយបាន​បើក​ចុះមក​តិចៗ​ត្រ​
​ង​ផ្លូវ​ឡើងទៅ​កាន់​ភ្នំ​ប្រុស​នោះ គ្រាន់​នោះ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ប៊ុត រុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​
​នៅ​ភូមិ​ថ្មសំលៀង ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាន​សាង​លេខ​តែ​ដាក់​មិន​ចូល​នោះទេ ។​

​អធិការនគរបាល​ស្រុក​កំពង់សៀម​ប្រាប់​បន្តថា ក្នុងពេលនោះ​ដោយសារតែ​ផ្លូវ​ចុះ​ចំណោត​ផង​រថយន្ត​
​កាន់តែ​លឿន​ចុះមក​ក្រោម ស្រប​ពេលដែល​មកដល់​ត្រង់​មុខ​ហង្ស​នោះ អ្នកបើកបរ​រថយន្ត​បាន​ប្រឹង​
​បួង​ចង្កូតរថយន្ត​ក៏​ស្រាប់តែ​ក្រឡាប់​ផី​ង​តែម្តង ។ បណ្តាល​ឲ្យ​តន្ត្រីករ​ប្រុស​ស្រី​រួមទាំង​ក្មេងៗ​ដែលមាន​
​ចំនួន​រហូតដល់​ទៅ​១៥​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល​ត្រូវបាន​គេ​ដឹក​មក សង្គ្រោះ​ជាបន្ទាន់​នៅ​មន្ទីរ​
​ពេទ្យ​។ ក្នុងនោះ​មាន​ក្មេងប្រុស​ម្នាក់​ឈ្មោះ ប្រុស កេ​ត អាយុ​៨​ឆ្នាំ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​
​ពេទ្យ​គន្ធ​បុ​ប្ជា រាជធានី​ភ្នំពេញ​ផងដែរ ។​

​លោក​វរសេនីយឯក ប៉ាន់ ដន អធិការនគរបាល​ស្រុក​កំពង់សៀម​បញ្ជាក់ថា អ្នករងគ្រោះ​ទាំង​១៥​នាក់​
​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​នឹង​អ្នកបើកប​រថយន្ត​ដែរ ។ ក្រោយ​កើតហេតុ​រថយន្ត​បាន​នាំមក​រក្សា​ទុកជា​
​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ជា​បណ្តោះអាសន្ន​ដោះស្រាយ​តាមច្បាប់​៕

ស្ដាប់​មន្ត្រី​និយាយ​អំពី​ស្លាក​យីហោ​គ្មាន​អក្សរ​ខ្មែរ​មួយ​ម៉ាត់​

ប៉ោយប៉ែត​: ករណី​ដែល​ប្រជាជន មហាជន​បាន​ស្រោច​ការ​រិះគន់ថា​ស្លាក​យីហោ​ឬ​ស្លាក​សញ្ញា​ហាង​លក់ដូរ​សរសេរ​អក្សរ​ចិន​,​ថៃ ធំៗ​និង​លើ​អក្សរ​ខ្មែរ ឬ​កន្លែង​ខ្លះ​មិន​ទាំង​សរសេរ​អក្សរ​ខ្មែរ​ទៅទៀត​នោះ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ,​ម​ន្ទិ​រ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ថា ករណីនេះ​មន្ត្រី​បាន​ចុះ​អប់រំ ណែនាំ​ហើយ​មួយដង​ជា​២​ដង​ហើយ តែ​ម្ចាស់​ដាក់​ស្លាក​ទាំងនោះ មិន​ស្តាប មិន​អនុវត្តតាម ។​

ប្រជាពលរដ្ឋ មន្ត្រីរាជការ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឬ​និយាយ​យ​រួម​ថា មហាជន​នៅ​ក្រុង​ប៉ោយប៉ែត​និង​ភ្ញៀវ​ទៅ​ទស្សនា​នៅ​ក្រុង​ប៉ោយប៉ែត​បានរ​ង្គា​ស​ចិត្ត មិន​ពេញចិត្ត ហើយ​សោកស្តាយ​យ៉ាងខ្លាំង​នឹង​ការដាក់​ស្លាក​យីហោ​ជា​អក្សរ​ចិន​,​អក្សរ​ថៃ​ក្នុង​ទំហំ​ធំៗ ហើយ​នៅ​ពីលើ​អក្សរ​ខ្មែរ​ឬ​ជួនកាល សរសេរ​អក្សរ​បរទេស​នេះ អត់​ទាំង​អ​ក្សេ​រ​ខ្មែរ​តែម្តង​ផង​ទៀត​។​

ស្លាក​ទាំងនោះ​ដូចជា​ហាង​អាហារ ផ្ទះសំណាក់ សណ្ឋាគារ ហាង​កាហ្វេ ហាង​អី​ុ​ន​ធឺ​ណែ​ត បៀរ​ហ្គា​ដិ​ន ….​ទាំងនោះ​មាននៅ​”​តំបន់​ប្លុក​កា​សុ​ី​ណូ និ​ហ​តាម​មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ “, នៅក្នុង​កា​សុ​ី​ណូ​ក្នុងភូមិ​ក្បាលស្ពាន​១​នៅ​ម្តុំ​ផ្លូវ​ផ្សារ​ដើម​ពុទ្រា ,​និង​ជិត​ផ្សារ​ប៉ោយប៉ែត​ថ្មី​ឬ​ផ្សារ​អគ្គ​និង​នៅ​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​បាលី​លេ​យ្យ​១ បាលី​លេ​យ្យ​២ ភូមិ​ប៉ោយប៉ែ​តនៃ​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។

ហើយ​តំណាលគ្នា​នេះ​នៅ​ក្រុង​ប៉ោយប៉ែត​ក៏​លេចឡើង​នូវ​វត្តមាន​ហាង​ឬ​បន្ទប់​បន​ស្រី​ពេ​ស្សា​ចារ​ជ្រក​ក្រោម​ស្លាក មា​៉​ស្សា ធ្វើ​សរសៃ កែ​សម្ផស្ស​ឬ​សាឡ​ន ផងដែរ​នេះ​បើតាម​អ្នក​ទាំងនោះ​និង អ្នកតាមដាន​ផ្សេងទៀត​បាន​ប្រាប់​…​នា​ថ្ងៃទី​១៤​ខែឧសភា ។​

ពួកគេ​មានការ​ខឹងសម្បារ ហើយ​បានចាត់ទុក​ការសរសេរ​អក្សរ​បរទេស​បែបនេះ​លើ​បូរណភាព​ទឺ​កដី​កម្ពុជា​បែបនេះ ថា​ជាការ​មើលងាយ វាយ​បន្ថោក​តម្លៃ​ខ្មែរ​ខ្លួនឯង ។​ហើយ​ថា នៅ​នៅ​ប្រទេស​គេ​វិញ ជួនកាល​គេ​មិនអោយ​សរសេរ​អក្សរ​បែបនេះ​ឡើយ​។​

ពួកគេ​ទាំងនោះ ក៏​បង្ហាញ​ការយល់ដឹង​ពី​ច្បាប់​ខ្លះ​ដែរ​រថា ច្បាប់​កម្ពុជា​តម្រូវ​ឲ្យ​ស្លាកស​ញ្ញាសរ​ដេរ​អក្សរ​ខ្មែរ​ធំ​ជាង ហើយ​នៅ​ពីលើ រួច​ទើប​សរសេរ​អក្សរ​អង់គ្លេស និង​បន្ទាប់មក​ទើប​អក្សរ​បរទេស​ដទៃ​នៅ​ពីក្រោម​និង​តូច​ជាង​យ៉ាងតិច​ពាក់កណ្តាល​។​

លោក យង់ តាំង​កួយ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​ខេត្តបន្ទាយមានជ័យ បាន​និយាយថា : អាជ្ញាធរ​និង​ជំនាញ​មានច្បាប់​ស្តីពី​ការដាក់​ស្លាក​យីហោ​ជា​អក្សរ​ខ្មែរ​អោយ​ធំ​ជាង និង​នៅ​ពីលើ​អក្សរ​បរទេស​។​តែ​ករណី​ថា​សរសេរ​ជា​អក្សរ​ចិន​,​ថៃ អត់​អក្សរ​ខ្មែរ ឬ​មាន​ដែរ តែ​នៅ​ពីក្រោម​និង​តូច​ជាង​នៅ​តំបន់​ប៉ោយប៉ែត​នោះ ជំនាញ​ក៏ដូចជា​អាជ្ញាធរ​មិន​គាំទ្រ​ទេ ។​

ចំណែក​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​ធ្លាប់​និយាយ​កាលពី​ពី​ធី​ប្រកាស​ទទួលស្គាល់​និង​សម្ពោធ​ទីស្នាក់ការ​សមាគម​ពាណិជ្ជកម្ម​ចិន កម្ពុជា​នៅ​ក្រុង​ប៉ោយប៉ែត​ថា : អាជ្ញាធរ​បាន​ណែនាំ ហាមឃាត់​ជនជាតិ​ចិន​ដែល​ប្រព្រឹត្តល្មើស​។​ឬ​ធ្វើ​ស្លាក​យីហោ​ខ្លួន​ជា​អក្សរ​ចិន គ្មាន​អក្សរ​ខ្មែរ ។​

ប៉ុន្តែ​ពេលនេះ លោក​និយាយថា ករណី​មានការ​រិះគន់ គឺ​អាជ្ញាធរ​បាន​ចុះ​ណែនាំ​ហើយ​តែ​ម្ចាស់​កន្លែង​នៅ​មិនទាន់​អនុវត្តតាម​។​

ចំពោះ​លោក ឈឿន សេរី​វុ​ធ ប្រធាន​ម​ន្ទិ​រ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​វិញ​ប្រាប់​នា​ថ្ងៃទី​១៤​ខែឧសភា​ថា​: តាមច្បាប់​មួយ​របស់​ក្រសួងទេសចរណ៍ បាន​ចែងថា​រាល់​ស្លាក​សញ្ញា យីហោ ទាំងឡាយ អោយ​សេ​សេរ​អក្សរ​ខ្មែរ​ជួរ​ខាងលើ ហើយ​ធំៗ ។​

បន្ទាប់មក​សរសេរ​អក្សរ​អង់គ្លេស​ពីក្រោម ហើយ​តូច​ជាង​ពាក់កណ្តាល​និង​បន្ទាប់​ទើប​អាច​សរសេរ​អក្សរ​បរទេស​ផ្សេងទៀត​(​មាន​អក្សរ​ចិន ,​ជ​ប៉ុ​ន្ កូរ៉េ បារាំង​. បាន​ហើយ​តូច​ជាង​។

លោក​ប្រធាន​ម​ន្ទិ​រ​ទេសចរណ៍​រូបនេះ​បន្តថា : ករណី​ស្លាក​សញ្ញា ស្លាក់​យីហោ​ដែល​សរសេរ​អក្សរ​ចិន​ធំៗ​ពីលើ​អក្សរ​ខ្មែរ​នៅក្នុង​ទឹ កដី​ខ្មែរ​នេះ​. ម​ន្ទិ​រ​បាន​បញ្ជូន​មន្ត្រី​ទៅពិនិត្យ និង​ណែនាំ​អោយ​អ្នក​ម្ចាស់​ដកហូត​ឬ​លុបចោល​។​

ហេតុអ្វី ពលរដ្ឋ​ចាំបាច់​ត្រូវ​​បោះឆ្នោត​រើស​មេដឹកនាំ​ប្រទេស ?

​ភ្នំពេញ ៖ ការបោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ជា​ដំណើរការ​នយោបាយ​មួយ​ដែល​គ្រប់​ប្រ​​ទេស​លើ​ភពផែនដី​មិន​ថា​ជា​ប្រទេស​ប្រកាន់​និន្នាការ​ប្រជាធិបតេយ្យ​សេរីនិយម ឬ​និន្នាការ កុម្មុយនីស្ដនិយម​នោះឡើយ បើទោះបីជា​លក្ខណៈ និង​រូបភាព​នៃ​ដំណើការ​បោះឆ្នោត​មានការ​ខុស គ្នា​ខ្លះ​ក៏ដោយ តែ​តួអង្គ​នៃ​អ្នកបោះឆ្នោត គឺ​ប្រជាពលរដ្ឋ​ដូចគ្នា ។​

សម្រាប់​ប្រទេស​ម្ពុ​ជា​លើកលែងតែ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​ប៉ុណ្ណោះ​ដែល​
​មិនមាន​ការបោះឆ្នោត​ក្រៅពីនេះ កម្ពុជា​មានការ​បោះឆ្នោត​គ្រប់​សម័យកាល​គិត​ចាប់តាំងពី​​របបរាជានិយម​ទី​១​ដែល​ដឹកនាំ​ដោយ​អតីត​ព្រះមហាវីរៈក្សត្រ ព្រះ​បរម​រតនៈ​កោដ្ឋ​រហូត​មក ដល់​បច្ចុប្បន្ន​។​តើ​ហេតុអ្វី ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​ទៅ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ ?

នៅ​ថ្ងៃ​២៩ ខែ កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ប្រទេស​កម្ពុជា​នឹង​បោះឆ្នោត​ជ្រើសតាំង​សមាជិក សភា ដើម្បី​ឈានទៅ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​សម្រាប់​ដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ ទី​៦ បន្ត ពី​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​។​នេះ​ជា​ឱកាស​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ជា​ម្ចាស់​ប្រទេស និង ជា​អ្នកមាន​សិទ្ធិ សម្រេច​កំណត់​ជោគវាសនា ប្រទេសជាតិ តាមរយៈ​ការសម្តែង​មតិ​ក្នុងការ បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស ។ ទោះបី​គ្មាន​ការកំណត់​ក្នុង ច្បាប់​តម្រូវ​ឲ្យ​ទៅ​បោះ ឆ្នោត​ក៏ដោយ​តែ​គឺជា​ការ​ភ្ញាក់រលឹក​នូវ​ស្មារតី​ស្នេហា​ជាតិ និង​ប្រជាជន ។​

​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដែល​ដែល​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​បាន​ជួប​សំ​
​ភាស​ន៍ សុទ្ធតែ​បាន​ប្ដេជ្ញាចិត្ត​ថា គេ​នឹង​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​របស់គេ ដើម្បី​ដឹកនាំ​ប្រទេស​សម្រាប់​អាណត្តិ​ទី​៦​នេះ ។​

​ប្រជាពលរដ្ឋ​នៅ ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ យុវតី សេង ទី​គាង បញ្ជាក់ថា នាង​នឹង​ទៅ​បោះ​
​ឆ្នោត​នៅ​ថ្ងៃ ២៩ កក្កដា ខាងមុខនេះ ព្រោះ​នាង​ចង់​ជ្រើសរើស​អ្នកដឹកនាំ​ដែល​នាង​ពេញចិត្ត​។​

​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​បាន​និយាយ​ប្រហាក់ប្រហែលគ្នា​ថា គាត់​នឹង​ទៅ​បោះឆ្នោត​
​នៅពេល​ខាងមុខនេះ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​គាត់​យល់ថា​ល្អ​ដើម្បី​ដឹកនាំ​ប្រទេស​ឲ្យ​
​មាន​សន្តិភាព និង​ការអភិវឌ្ឍន៍​។​

​ប្រធាន​គណៈកម្មាធិការ​នាយក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក​យ៉ង់ សាំង​កុមារ​
​បាន​មានប្រសាសន៍ថា មានតែ​ការផ្លាស់ប្ដូរ​តាមរយៈ​ការបោះឆ្នោត​ទេ ទើប​សង្គម​មាន ការ​ប្រែ ប្រួល​ឆ្ពោះទៅ​វឌ្ឍនៈភាព និង​ប្រជាធិបតេយ្យ​ស្របតាម​ផ្លូវច្បាប់ ដូច្នេះ​ប្រជាពលរដ្ឋ​ចាំបាច់​​ត្រូវតែទៅ​បោះឆ្នោត ។​

ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​២០១៧ បាន​បង្ហាញថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​១០​លាន នាក់ (៩.៨៨២. ៧៤៦​នាក់​) គ្រប់​អាយុ​បោះឆ្នោត​។ ហើយ ៨៤%​នៃ​ចំនួន​នេះ​បាន​ចុះឈ្មោះ​ក្នុង បញ្ជី​ឈ្មោះ អ្នក​បោះ ឆ្នោត​រួចហើយ​។​

​អតីត​មេដឹកនាំ​នៃ​អតីត​បក្សប្រឆាំង​និង​ជា​ទណ្ឌិត​គឺ​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​នី​រទេស​​ខ្លួន​នៅឯ​បរទេស កំពុង​ធ្វើ​សកម្មភាព​នានា​ដើម្បី​រារាំង​ការបោះឆ្នោត​នា​ថ្ងៃ ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ​។​ដោយបាន​ឃោសនា​ថា​ការបោះឆ្នោត​ដែល​អវត្តមាន​អតីត​បក្ស សង្គ្រោះ ជាតិ​គឺជា​ការបោះឆ្នោត​ដែល​ឥតន័យ និង​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កុំទៅ​បោះឆ្នោត ។​

ទាក់ទិន​បញ្ហា​នេះ​, អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពា​ក្ស​ក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិ ភាព មានប្រសាសន៍ថា គ្រប់ការ​បោះឆ្នោត​ទាំងអស់ តែងតែមាន​អត្រា​អ្នក​មិន​ទៅ​បោះឆ្នោត បើទោះបី​ប្រទេស​នោះ​កំណត់​អំពី​ការបោះឆ្នោត​គឺជា​កាតព្វកិច្ច​របស់​ព​ល​រដ្ឋ​ក៏ដោយ​។​ប៉ុន្តែ​
​ការរារាំង​មិន​អោយទៅ​បោះឆ្នោត​ឬ​ការធ្វើអោយ​មានការ​ភ័ន្ត ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ ការបោះឆ្នោត គឺជា​អំពើ​ល្មើសច្បាប់ ។​

​ដូចគ្នានេះដែរ ប្រធាន​គណបក្ស យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ សង្កត់ធ្ងន់ថា ថ្វីត្បិតតែ​ពុំ មានច្បាប់​ណាមួយ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវតែទៅ​បោះឆ្នោត​ក៏ពិតមែន ប៉ុន្តែ នេះ​ជា​កាតព្វកិច្ច ចាំបាច់​ដែល​ពលរដ្ឋ​ម្នាក់​ត្រូវតែ​អនុវត្តន៍​ដើម្បី​ផលប្រយោជន៍​របស់ខ្លួន​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន មានប្រសាសន៍ថា ទោះបីជា​
​អតីត​បក្សប្រឆាំង​ខំ​ធ្វើ​សកម្មភាព​នៅឯ​ក្រៅប្រទេស​យ៉ាងណាក៏ដោយ​ក៏​មិនអាច​រារាំង​ឆន្ទៈ ប្រជាពលរដ្ឋ​ដែល​លោក​ចង់ទៅ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដើម្បី​ដឹកនាំ​ប្រទេស​ទៅកាន់​
​សុខសន្តិភាព និង​មានការ​អភិវឌ្ឍន៍​នោះដែរ​។​ឯកឧត្តម​អះអាង​បន្ថែមថា បច្ចុប្បន្ន សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជាង ៥​លាន ៥​សែន​នាក់ ពោលគឺ​ប្រមាណ ៧០% នៃ ចំនួន​ពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដែលមាន​ជាង ៨៤ %​នោះ​ទៅហើយ ។​

​សេចក្ដីប្រកាស​ព័ត៌មាន​គ​.​ជ​.​ប បង្ហាញថា គិត​ត្រឹម​ថ្ងៃ​១៤ ឧសភា ដែលជា​ថ្ងៃ​បិទ​បញ្ចប់​ការចុះ ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត មាន​គណបក្ស​ចំនួន​២០​បានមក​បំពេញ បែបបទ​ដើម្បី​សុំ​ចូលរួម​ប្រកួតប្រជែង​អាសនៈ​ក្នុង​សភា​។​យ៉ាងនេះ​ក្ដី គិត​មកដល់​ល្ងាច​ថ្ងៃ ទី ១៥ ឧសភា គ​.​ជ​.​ប ទើបតែ​សម្រេច ទទួលស្គាល់​ជា​ផ្លូវការ​ចំនួន​៥​គណបក្ស ឯ​គណបក្ស ចំនួន​១៥​ទៀ​តគ​.​ជ​.​ប កំពុង​ពិនិត្យ​នៅ ឡើយ ៕​

ផ្ទុះ​ក្បាល​គ្រាប់​៦០​ម​.​ម ស្លាប់​ម្នាក់ របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ​

​បន្ទាយមានជ័យ ៖ ផ្ទុះ​ក្បាល​គ្រាប់​៦០ ម​.​ម ១​គ្រាប់​បណ្តាលឱ្យ​ស្លាប់​បុរស​១​នាក់​នៅ​កន្លែងកើតហេតុ ចំណែក​បុរស​១​នាក់​ទៀត​ទទួលរង​របួសធ្ងន់​ខ​ណៈ​ដែល​ជនរងគ្រោះ​បាន​យក​ក្បាល​គ្រាប់ ប្រភេទ​៦០ ម​.​ម ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ទៅ​វាយដំ​ដោះ​ប្រលូញ​ក​ន្លឹះ​រ៉ឺម៉ក​គោយន្ត​ចេញពី​គោ​យ​យន្ត​ដើម្បី​យកទៅ​ភ្ជួរស្រែ​។​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ព្រឹក ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ខ្វាវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន ជ័យ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​នគរបាល​ប៉ុ​ស្ថិ៍​រដ្ឋបាល​ឃុំ​បុ​ស្បូវ ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឈឿន សាម៉ន អាយុ​៣២​ឆ្នាំ​ជា​ម្ចាស់​គោយន្ត ដោយឡែក អ្នករងរបួស​មានឈ្មោះ វ៉ាត សា​មេ​ត អាយុ​៤៧​ឆ្នាំ ជា​អ្នកជិតខាង ជនរងគ្រោះ​រស់នៅ​ភូមិ ឃុំ​ខាងលើ​។​

​បើតាម​ប្រភពព័ត៌មាន​ដដែល​ឱ្យដឹងទៀតថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ ម្ចាស់​គោយន្ត​បាន​ដោះ​រ៉ឺម៉ក​គោយន្ត​ចេញពី​ក្បាល​គោយន្ត ដើម្បី​ទៅ​ភ្ជួរស្រែ​នៅពេលនោះ​មាន​អ្នកជិតខាង​ម្នាក់​បាន​ទៅ​ឈរ​មើល​។​ប៉ុន្តែ​នៅពេល ដោះ​ប្រលូញ​ក​ន្លឹះ​រ៉ឺម៉ក​វា​មិន​ចេញ ទើប​ជនរងគ្រោះ​ក៏​យក​ម៉ូ​ទ័​រ​ឆាប​ផ្តាច់​ប្រលូញ​ក​ន្លឹះ​រ៉ឺម៉ក​គោយន្ត​ដោយ បន្ទាប់មក​ជនរងគ្រោះ​ក៏​យក​ក្បាល​គ្រាប់​៦០​ម​.​ម មិនដឹង​ជនរងគ្រោះ​រើសយក​ពី​តំបន់​ណា​នោះទេ ហើយ​យកមក​ដំ​វាយ​ដើម្បី​យក​ប្រលូញ​ក​ន្លឹះ គោយន្ត​នោះ​ចេញ ខណៈនោះ​ក៏​ស្រាប់តែ​ផ្ទុះ​គ្រាប់​នោះ​តែម្តង បណ្តាលឱ្យ​ម្ចាស់​គោ​យ​ន្យ​ស្លាប់​ចំណែក​អ្នកជិតខាង​ទៅ​ឈរ​មើល​ទទួលរង​របួសធ្ងន់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​អ្នកភូមិ​ពេញ​តែ​ភូមិ​។​ជនរងគ្រោះ​ក្រោយមក​សាច់ញាតិ​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរ​បង្អែក ស្រុក​មង្គល​បូរី​។​

​ប្រភពព័ត៌មាន​ដ​ដេ​លោ្យ​ដឹង​ទៀតថា ក្រោយពី​កើតឡើង​នូវ​ហេតុការណ៍​នោះ​ហើយ សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះទៅ​ត្រួតពិនិត្យ​កន្លែងកើតហេតុ ពិនិត្យឃើញ​សំណល់​ក្បាល​គ្រាប់​៦០ ម​.​ម ១​គ្រាប់​ក្រោយ​ហេតុការណ៍​ផ្ទុះ​នោះ​៕​

គ​.​ជ​.​ប ទទួលស្គាល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​ផ្លូវការ​

​ភ្នំពេញ ៖ លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបាន គ​.​ជ​.​ប ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​។ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច ឈរឈ្មោះ​ប្រកួតប្រជែង​នៅ ២៥​មណ្ឌល​។​

​មកដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨​នេះ បូកសរុប​ទាំង​គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច​ផង​មាន​គណបក្សនយោបាយ​ចំនួន ៥​ហើយ​ត្រូវបាន គ​.​ជ​.​ប ទទួលស្គាល់​ជា​ផ្លូវការ​សម្រាប់​ការប្រកួតប្រជែង​ដណ្តើម​អាសនៈ​សភា​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។ គណបក្ស​ដែល​គ​.​ជ​.​ប បានទទួល​ស្គាល់​រួចមកហើយ​នោះ​រួមមាន​៖ គណបក្ស​យុវជន​កម្ពុជា ដែល​ឈរ​នៅ ១៧​មណ្ឌល​, គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល​, គណបក្ស​សញ្ជាតិ​កម្ពុជា​ឈរ​នៅ ២៥​មណ្ឌល និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរ​នៅ ២៥​មណ្ឌល​។​

​សូមបញ្ជាក់ថា ការចុះឈ្មោះ​គណបក្សនយោបាយ និង​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ត្រូវបាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។ គណបក្សនយោបាយ​ដែល​បាន​ចុះឈ្មោះ និង​ដាក់​បេក្ខភាព​ប្រកួតប្រជែង​មាន​រហូតដល់​ទៅ ២០​គណបក្ស​។​

​ក្នុងចំណោម​គណបក្ស​ទាំង​២០​នេះ គណបក្សនយោបាយ​ចំនួន​៥​ដូច​រៀបរាប់​ខាងលើ​ត្រូវ គ​.​ជ​.​ប ទទួលស្គាល់​ផ្លូវការ​មាន​សិទ្ធិ​គ្រប់គ្រាន់​សម្រាប់​ចូលរួម​ការប្រកួតប្រជែង​ហើយ​។​

​ដោយឡែក​គណបក្សនយោបាយ ១៥​ទៀត​ដែល គ​.​ជ​.​ប កំពុង​ពិនិត្យ​នីតិវិធី និង​មិនទាន់​សម្រេច​ទទួលស្គាល់​នៅឡើយ​នោះ​រួមមាន ៖

​គណបក្ស​ខ្មែរ​តែមួយ ឈរ​នៅ ១៦​មណ្ឌល​, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​នៅ ២៥​មណ្ឌល​, គណបក្ស​សំបុក​ឃ្មុំ​ស​ង្គ​ប្រជាធិបតេយ្យ ឈរ​នៅ ២៥​មណ្ឌល​, គណបក្ស​ពន្លឺ​ថ្មី ឈរ​នៅ ១៣​មណ្ឌល​, គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ឈរ​នៅ ២៥​មណ្ឌល​, គណបក្ស​ធម្មាធិបតេយ្យ ឈរ​នៅ ១០​មណ្ឌល​, គណបក្ស​ខ្មែរ​ឈប់​ក្រ ឈរ​នៅ ២៥​មណ្ឌល​, គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឈរ​នៅ ១២​មណ្ឌល​, គណបក្ស​ខ្មែរ​សាធារណរដ្ឋ ឈរ​នៅ ១០​មណ្ឌល​, គណបក្ស​រស្មី​ខេមរា ឈរ​នៅ ៧​មណ្ឌល​, គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ឈរ​នៅ ១៦​មណ្ឌល​, គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​ឈរ​នៅ ១១​មណ្ឌល​, គណបក្ស​មាតុភូមិ​យើង ឈរ​នៅ ៦​មណ្ឌល​, គណបក្ស​ឆន្ទៈ​ខ្មែរ ឈរ​នៅ ២៥​មណ្ឌល និង​គណបក្ស​ខ្មែរ​ក្រោក ឈរ​នៅ ៥​មណ្ឌល​៕​

កម្ពុជា​ដាក់​ឲ្យ​ចរាចរណ៍​ក្រដាសប្រាក់​ប្រភេទ​ពីរម៉ឺន​រៀល​គំរូ​ថ្មី​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប

​ភ្នំពេញ ៖ ក្រដាសប្រាក់ ២​ម៉ឺន​រៀល​គំរូ​ថ្មី ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យចេញ​ផ្សាយ ធ្វើ​ចរាចរណ៍ និង​ប្រើប្រាស់​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ គឺមាន​បំពាក់​បច្ចេកវិទ្យា​ដ៏​ពិសេស​១ និង​មាន​និមិត្តសញ្ញា​ពិសេស​សម្រាប់​ជនពិការភ្នែក​ទៀតផង​។​

​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៨​នេះ​បានប្រកាស​អនុញ្ញាត​ឲ្យ​ចរាចរ​នូ​ក្រដាសប្រាក់​គំរូ​ថ្មី​ប្រភេទ​២០.០០០​រៀល​។​ការដាក់​ឲ្យ​ចរាចរ​ធនប័ត្រ​ប្រភេទ​២០.០០០​រៀល​នេះ​ក៏​ជួន​គ្នា​ក្នុងឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី ផងដែរ​។​

​ចំពោះ​លក្ខណៈ​សម្គាល់​ផ្សេងៗ​ទៀត​នៃ​ក្រដាសប្រាក់ ២​ម៉ឺន​រៀល​គំរូ​ថ្មី​នេះ សូម​អាន​លិខិត​ខាងក្រោម​នេះ​៖​

ក្រុងភ្នំពេញ​ត្រូវការ​ដី​ជិត​៤​ពាន់​ហិកតា​សម្រាប់​សង់​លំនៅឋាន​រហូតដល់​ឆ្នាំ​២០៣០

​ភ្នំពេញ ៖ ស្របពេល​តម្រូវការ​ដីធ្លី​កំពុង​កើនឡើង​ទាំង​តម្លៃ និង​ទំហំ​ផ្ទៃដី អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ បាន​អះអាងថា នៅ​ទីក្រុង​ភ្នំពេញ​ត្រូវការ​ដី​លំនៅដ្ឋាន​ប្រមាណ​៣.៦០០​ហិកតា បន្ថែមទៀត បើ​គិតដល់​ឆ្នាំ​២០៣០​ខាងមុខ​។​

​តាម​ការចេញផ្សាយ​រប​ស់​គេហទំព័រ Propertyarea.asia បានអោយដឹងថា បើ​គិតដល់​ឆ្នាំ​២០៣០ ក្រុងភ្នំពេញ​មាន​តំរូវការ​ដី​សំរាប់​លំនៅដ្ឋាន​ដ៏​ធំ​រហូតដល់​ប្រមាណ​៣៦០០​ហិកតា ឬ​ស្មើនឹង​ជាង​២៤​ដង​នៃ​ផ្ទៃដី​បឹងកក់​ទាំងមូល​។ តាម​ការវិភាគ​លើ​ទិន្នន័យ នៃ​តំរូវការ​លំនៅដ្ឋាន​នៅ​ក្រុងភ្នំពេញ អាច​ព្យាករណ៍​បាន​ថា ក្នុង​១​ឆ្នាំៗ ក្រុងភ្នំពេញ​មាន​តំរូវការ​ដី​សំរាប់​លំនៅដ្ឋាន​ប្រមាណ​៣០០​ហិកតា ឬ​ស្មើនឹង​ជាង​២​ដង​នៃ​ផ្ទៃ​បឹងកក់​ទាំងមូល​”​។ បើតាម​ការបញ្ជា​ក់រប​ស់ លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​អចលនទ្រព្យ​បាន​ពន្យល់ថា ការអះអាង​នេះ​ដោយ​ផ្អែកលើ​មូលដ្ឋាន​មួយចំនួន ដូច​ជាទី​១ ជា​មធ្យម​ក្នុង​១​ឆ្នាំៗ ប្រជាជន​ក្រុងភ្នំពេញ​ត្រូវការ​ផ្ទះ​ចំនួន​ប្រមាណ​២​ម៉ឺន​ខ្នង​។

​បើ​ផ្ទះ​១​ល្វែង​ត្រូវការ​ផ្ទៃដី​ប្រហែល​១០០ ម៉ែត្រការ៉េ នោះ​នឹងមាន​តំរូវការ​ដី​ប្រមាណ​២០០​ហិកតា ប៉ុន្តែ​ក៏ត្រូវ​គិតគូរ​ពី​ដី​សំរាប់ធ្វើ​ផ្លូវ សួន សាលារៀន និង​ផ្សារ​ផងដែរ ដូច្នេះ​នឹងត្រូវ​ការ​ដី​បន្ថែម​ប្រមាណ​១០០​ហិកតា​ទៀត​។ ជារួម​ក្នុង​១​ឆ្នាំៗ​ភ្នំពេញ​ត្រូវការ​ប្រមាណ​៣០០​ហិកតា សំរាប់​សង់​លំនៅដ្ឋាន​។

​ចំណែក​មូលដ្ឋាន​ទី​២ បើ​គិតពី​ផ្ទៃដី​បឹងកក់​ទាំងមូល មាន​ទំហំ​ប្រមាណ​១៣៣​ហិកតា ដូច្នេះ​តំរូវការ​ដី​ប្រមាណ​៣០០​ហិកតា គឺ​ស្មើនឹង​ជាង​២​ដង​នៃ​ផ្ទៃដី​បឹងកក់​ទាំងមូល ។ រីឯ​មូលដ្ឋាន​ទី​៣ បើ​១​ឆ្នាំៗ មាន​តំរូវការ​ដី​សំរាប់​លំនៅដ្ឋាន​ប្រហែល​ជាង​២​ដង នៃ​ផ្ទៃដី​បឹងកក់​នោះ ក្នុង​រយៈពេល​១២​ឆ្នាំ​ទៅមុខទៀត បើ​គិត​ចាប់ពី​២០១៩-២០៣០ ក្រុងភ្នំពេញ​នឹងមាន​តំរូវការ​ដី​សំរាប់​លំនៅដ្ឋាន​ប្រមាណ​ជាង​២៤​ដង​នៃ​ផ្ទៃ​បឹងកក់​។ នេះ​ជា​តំរូវការ​ដ៏​ធំ ដែល​មិនទាន់​គិតពី​តំរូវការ​ផ្សេងទៀត​ដូចជា​ដី​សំរាប់ធ្វើ​ឃ្លាំង និង​រោងចក្រ​ផ្សេង​ទៀតផង​។

​ដោយ​ឈរលើ​តំរូវការ​ដូច​ការ​ព្យាករ​ណ៌ និង​មូលដ្ឋាន​ទាំងនេះ អ្នកជំនាញ​ខាង​អចលនទ្រព្យ បាន​បង្ហាញថា គឺជា​ឱកាសល្អ​សម្រាប់​ការធ្វើផែនការ​ក្នុងការ​វិនិយោគ​ដីធ្លី​សំរាប់​រយៈពេល​វែង ៕

រថយន្ត​បា​ឡែ​ន បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​មួយ​គ្រួសារ​៤​នាក់ នៅ​ក្រុង​សំរោង​

​ឧ​ត្ត​រ​មានជ័យ ៖ មនុស្ស​មួយ​គ្រួសារ​មាន​ឪពុកម្តាយ​រួម​នឹង​កូនតូច​ប្រុស​ស្រី​សរុប​ចំនួន ៤​នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​កាម​រី​បា​ឡែ​ន​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​កោង​គល់ស្ពាន​ក​ណ្តែ​ក ក្នុងភូមិ​ក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ចំនួន ៤​នាក់ ដោយ​គេ​សន្និដ្ឋានថា មួយ​គ្រួសារ រួមមាន​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ជា​ប្តី​ប្រពន្ធ ចំណែក​ក្មេងប្រុស​ស្រី​២​នាក់​ទៀត​កូនបង្កើត ដែល​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក់​លេខ​ឧ​ត្ត​រ​មានជ័យ ១D ៥២០២ ចំណែក​ភាគី​អ្នកបើក​បររថ​យន្តកា​ម​រី​បា​ឡែ​ន ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ ភ្នំពេញ ២K ៦៤៦២ អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាប់ពី​កើតហេតុ​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កាមរី​បា​ឡែ​ន បាន​បើក​ក្នុង​ល្បឿន​លឿន​ក្នុង​គោលដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ផ្លូវ​កោង​គល់ស្ពាន ជា​កន្លែងកើតហេតុ​ខាងលើ ក៏បាន​ជ្រុល​ចូល​ផ្លូវ​ខាងឆ្វេង​ដៃ​ដែលជា​ចំណែក​ផ្លូវ​ម្ខាង​ទៀត ក៏​បុក​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម​ដែល​ជនរងគ្រោះ ជា​ឪពុក​ដឹក​ម្តាយ និង​កូនប្រុស​ស្រី​សរុប​ចំនួន​៤​នាក់ បណ្តាលអោយ​ប៉ើង​ធ្លាក់​ពីលើ​ផ្លូវ​ខ្ទាត​ជាច្រើន​ម៉ែត្រ​ពី​កន្លែងកើតហេតុ និង​បាន​ស្លាប់​ភ្លាមៗ​ទាំងអស់គ្នា​តែម្តង​។​

​ប្រភព​ខាងលើ​បន្តថា ភ្លាមៗ​នោះ ជនរងគ្រោះ​មួយ​គ្រួសារ​នេះ មិនមាន​អ្នកណាម្នាក់​ស្គាល់​អត្តសញ្ញាណ ឬ​អាសយដ្ឋាន​ជនរងគ្រោះ​នៅឡើយ​ទេ សមត្ថកិច្ច​បន្តធ្វើ​ការ​ស្រាវជ្រាវ​អាសយដ្ឋាន ចំណែក​ម្ចាស់​រថយន្ត​បង្ក​បាន​សមត្ថ​ឃាត់ខ្លួន​ភ្លាមៗ​យកមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តោះអាសន្ន​រងចាំ​ការដោះស្រាយ​៕​

នារី​ពីរ​នាក់​បងប្អូន​ចាញ់បោក​ការទម្លាក់​យោង យក​មាស​ដូរ​គ្រាប់កង់​ ​

​ខេត្តកំពត ៖ ស្ត្រី​ពីរ​នាក់​បងប្អូន​បាននាំគ្នា​មក​ទិញ​ឥ​វ៉ាន់​នៅ​ផ្សារ​តានី នៅ​ស្រុក​អង្គ​ជ័យ ត្រូវបាន​ក្រុមមនុស្ស​ប្រុស​ស្រី​មិន​ស្គាល់​អត្តសញ្ញាណ ហៅ​ឡើង​ជិះ​ម៉ូតូ​ហាក់ដូចជា​ស្គាល់គ្នា និង​បាន​ល្បួង​បញ្ឆោត​ដោះយក​គ្រឿង​អ​ល​ង្គ័​ការ​អស់ពី​ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា​។​

​ជនរងគ្រោះ​ដែល​បាន​យំសោក​បោក​ខ្លួន​ប្រាប់​នគរបាល​ចរាចរ​នៅ​ស្រុក​អង្គ​ជ័យ នេះ​ឈ្មោះ កន រស្មី អាយុ ១៨​ឆ្នាំ និង​ប្អូនស្រី​ម្នាក់​ផង នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​គោគ​ព្រិច ស្រុក​គី​រី​វង្ស ខេត្តតាកែវ​។​

​នគរបាល​ស្រុក​អង្គ​ជ័យ​បាន​និយាយថា បន្ទាប់ពី​ឃើញ​ជនរងគ្រោះ​យំ​ទាំងពីរ​នាក់​បង​ង្អូ​ន ក៏​សាកសួរ ទើប​ដឹងថា ជនរងគ្រោះ មក​ផ្សារ​តានី និង​បាន​រើស​កញ្ចប់​មាស​មួយ​ស្បោង ហើយ​ពេលនោះ ក៏ត្រូវ​បាន​ជន​មិន​ស្គាល់មុខ ហៅ​ចេញពី​ផ្សារ​ឡើង​ជិះ​ម៉ូតូ​ទៅ​ចែក​មាស​គ្នា​។

​ជនរងគ្រោះ​បន្តថា ពួកនាង​ទាំងពីរ​នាក់ បាន​ដោះ​មាស​២​ជី និង​កងដៃ​២​ឈុត អោយទៅ​ពួកចោរ​ទាំងនោះ បន្ទាប់មក​ពួកចោរ បាន​ហុច​គ្រាប់​មូលៗ​ដូច​គ្រាប់កង់​ពណ៌​មាស​មួយកញ្ចប់ ។
​ដំណឹង​នេះ ក៏​បានឮ​ទៅដល់​ក្រុមគ្រួសារ ហើយ​រយៈពេល​ប្រហែល​មួយ​ម៉ោង​ក្រោយមក ម្ដាយ​ឪពុក​ជនរងគ្រោះ បានមក​ដល់ ហើយ​នាង​បាន​យំ និង​លើកដៃ​សំពះអង្វរ​ដល់​ម្ដាយ​របស់ខ្លួន​ថា ខ្លួន​បាន​ចាញ់បោក​គេ ដោយ​សុខចិត្ត​អោយ​ម្តាយ​វាយដំ​ខ្លួន​យ៉ាងណា​ក៏​ព្រម​ដែរ​។​

​បន្ទាប់មក ប៉ូលិស​ចរាចរណ៍ បាន​បញ្ជូន​ស្ត្រី​ទាំងពីរ​នាក់​នោះ ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចាត់ការ​បន្ត​៕​

លួច​រថយន្ត តា​កូ​ម៉ា ពី​ខេត្តកណ្តាល​ទៅ​ជាប់អន្ទាក់​នៅ​ខេត្តព្រៃវែង

​ព្រៃវែង ៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង ស្ទាក់​ឃាត់ខ្លួន បាន​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ផ្លូវជាតិ​លេខ​៨ ស្ថិតក្នុង​ភូមិ​ស្វាយ​អ​ន្ទ​រ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ពាក់​ព​ន្ធ័​ករណី លួច​រថយន្ត​។

​លោក ស្រេង ជា ស្នង​នគរបាល​ខេត្តព្រៃវែង បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​ថា មានមុខ​សញ្ញា​ចោរលួច​រថយន្ត​ពី​ចំណុច​ផ្លូវជាតិ​លេខ​៣ ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ភ្លាម លោក​ក៍បាន​ដាក់ពង្រាយ​កម្លាំង​អន្តរាគមន៍​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក ស្វាយ​អ​ន្ទ​រ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ស្វាយ​អ​ន្ទ​រ ចាំ​ឃ្លាំមើល​មុខសញ្ញា​គ្រប់​ច្រកល្ហក​។ លុះដល់​វេលា​ម៉ោង​ខាងលើ ក៍​ប្រទះឃើញ​ជនសង្ស័យ​២​នាក់ ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​Toyota.Tacoma ពណ៌​ស្ករ ស៊េរី​ឆ្នាំ​ផលិត ១៩៩៦ មកដល់​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ កម្លាំង​ក៍​ស្ទាក់​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​អធិការ​ស្រុក និង​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​ម្ចាស់​រថយន្ត​កាន់​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​រថយន្ត​របស់​ខ្លួន​ដែល​បាត់​។

​ម្ចាស់​រថយន្ត​ឈ្មោះ វ៉ាន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​តា​កុ​ច ឃុំ​ដើម​ឬ​ស្ស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​បាន​បញ្ជាក់ថា រថយន្ត​នេះ ពិតជា​របស់គាត់​ប្រាកដ​មែន ដែល​ត្រូវ​ជននេះ​លួច​យកមក​រួច​បាន​ដូរ​ដាក់​ស្លាក​លេខ​ក្លែងក្លាយ កំពង់ឆ្នាំង 2A. 1030 តាមពិត​ស្លាក​លេខ​ពិតប្រាកដ ភ្នំពេញ 2D.0879​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្រេង ជា បន្តថា ជនសង្ស័យ​ទាំង​២​នាក់ ១​ឈ្មោះ រិ​ទ្ធ​.​ធារ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​កាណាឌីយ៉ា​។ ២​ឈ្មោះ​រ៉ា​.​ប៊ុន​រឹទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត​.​ឃុំ​គគីរ​.​ស្រុក​កៀនស្វាយ​.​ខេត្តកណ្តាល​។

​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ស្លាក​លេខ​សេះ​ហោះ​១ និង​ដែកស្វាន​១​។​បច្ចុប្បន្ន​ជាន​សង្ស័យ​ទាំង​២​នាក់ រួមជាមួយ​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​ធ្វើ សំណុំរឿង​បញ្ជូនទៅ​ឲ្យ​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​វិញ ដែលជា​ម្ចាស់​ករណី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​