All posts by មេគង្គ ប៉ុស្តិ៍

ក្រុមហ៊ុន Twitter ហាមឃាត់​ការផ្សាយ ពាណិជ្ជកម្ម​រូបិយ​បណ្ណ ឌីជីថល​

​ភ្នំពេញ ៖ ការប្រកាស​របស់​ក្រុមហ៊ុន Twitter កាលពី​ថ្ងៃ​អង្គា​រ៌​ម្សិល​ម៊ិ​ញ ដែល​ហាមឃាត់ មិនអោយ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាក់ទង​នឹង​រូបិយប័ណ្ណ​ឌីជីថល រឺ CrytoCurrency លើ​បណ្តាញ​សង្គម​របស់​ខ្លូន បានធ្វើអោយ​ឲ្យ​តម្លៃ​រូបិយប័ណ្ណ bitcoin ធ្លាក់​ចុះក្រោម ៨០០០ ដុល្លារ​អាមេរិក​។​

​មិនយូរប៉ុន្មាន ក្រោយ​ពេលដែល​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Facebook បានចេញ​ការហាមឃាត់​មិនអោយ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រូបិយប័ណ្ណ​ឌីជីថល​លើ​បណ្តាញ​គេ​ហំ​ទំព័រ​របស់ខ្លួន ដើម្បី​ការពារ​អ្នកប្រើប្រាស់​ពី​ការបោក​បញ្ឆោត​នោះ កាលពី​ថ្ងៃទី​២៧ ខែមីនា ម្សិល​ម៉ិ​ញ​នេះ ក្រុមហ៊ុន Twitter ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​មួយ ដែល​បញ្ជាក់ថា ដើម្បី​ធានា​នូវ​សុវត្ថិភាព​របស់​សហគម​ន៍ Twitter បណ្តាញ​សង្គម​នេះ បានចេញ​គោល​ការ​ណ៌​ថ្មី​ដោយ​ហាមឃាត់​មិនអោយ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ទាក់ទង​នឹង​រូបិយប័ណ្ណ​ឌីជីថល ដូចជា ការបោះ​ផ្សាយ​មូលនិធិ​របស់​ក្រុមហ៊ុន​រូបិយប័ណ្ណ​ឌីជីថល រឺ​ការលក់​កាស​អ​រូបិយ​នៃ​រូបិយប័ណ្ណ​ជី​ឌី​ថ​ល លើ​បណ្តាញ​សង្គម Twitter នៅ​ទូទាំង​ពិភពលោក​។

ការចេញ​គោល​ការ​ណ៌​ហាមឃាត់​នេះ គឺ​ក្រោយពេល​ដែលមាន​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មីៗ​មួយចំនួន បាន​ប្រើប្រាស់​ប្រព័ន្ធ ICO (Initial Coin Offering) ដើម្បី​ប្រមូលប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ទីផ្សារ​រូ​បិ​ប័ណ្ណ​ឌីជីថល ដែល​បំពាន​ច្បាប់ និង​គ្មាន​ការគ្រប់គ្រង​ច្បាស់លាស់​ពី​រដ្ឋអំណាច​ណាមួយ​នោះឡើយ ។

​អ្វីដែល​គួរអោយកត់សំគាល់ ក្រោយពេល​ការប្រកាស​ហាមឃាត់​ពី​ណ្តា​ញ​សង្គម Twitter ដូចនេះ បានធ្វើអោយ តម្លៃ​រូ​បិ​ប័ណ្ណ Bitcoin ធ្លាក់ចុះ​ប្រមាណ ៨ ភាគរយ​បន្ថែមទៀត គឺ​ធ្លាក់​មក​នៅត្រឹម​តម្លៃ​ក្រោម ៨​ពាន់​ដុល្លារ​អាមេរិក​។ នេះ​បើតាម​តារាង​ទិន្នន័យ​តម្លៃ​ទីផ្សារ ចេញផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន Bloomberg នៅ​ថ្ងៃទី​២៨ ខែមីនា​នេះ​។

​បើតាម​ការចេញផ្សាយរ​បស់​ទូរ​ទស្ស​ន៌ CNBC វិញ បង្ហាញថា តម្លៃ​រូ​បិ​ប័ណ្ណ Bitcoin បាន​ធ្លាក់ចុះ​៤២​ភាគរយ បើ​គិត​ចាប់តាំងពី​ដើមឆ្នាំ​២០១៨ ដែល​ពេលនោះ​មានតម្លៃ ប្រមាណ​១​ម៉ឺន​៣​ពាន់​ដុល្លារ​អាមេរិក ៕​

ឥណ្ឌូណេស៊ី ព​ន្លឿ​ន​ការហោះហើរ​ត្រង់​​មកកាន់​កម្ពុជា​ឲ្យ​បាន​ឆាប់​

​ភ្នំពេញ ៖ ខណៈដែល​ប្រទេស​កម្ពុជា និង ប្រទេស​ឥណ្ឌូនេស៊ី កំពុង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ជាច្រើន ទាំង​វិស័យ​យោធា វិស័យ​ការទូត និង​វិស័យ​ពាណិជ្ជកម្ម​ហើយ​នោះ ភាគី​ឥណ្ឌូនេស៊ី ក៏​បញ្ជាក់ថា​នឹងសិក្សា​លើ​គម្រោង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​តែម្តង ដើម្បី​ជម្រុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែមីនា រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan បានបញ្ជាក់​ពី​គោលបំណង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដែល​ចង់អោយមាន​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ផ្ទាល់​តែម្តង ដោយ​ភាគី​ឥណ្ឌូនេស៊ី នឹង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​Lion របស់​ឥណ្ឌូណេស៊ី ដើម្បី​ជំរុញ​កិច្ចការ​នេះ​អោយបាន​ឆាប់​។

​ការបង្ហាញ​ពី​ជំហរ​លើ​ការតភ្ជាប់​វិស័យ​អាកាសចរ​ណ៌​ដូចនេះ ដោយសារ​ប្រទេស​ឥណ្ឌូនេស៊ី មើលឃើញថា កម្ពុជា​ជា​ប្រទេស​មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អ ដែលមាន​កំណើន​ប្រចាំឆ្នាំ​ក្នុង​រង្វង់​៧% ក្នុង​រយៈពេល​ជាង​២​ទសវត្ស​មកហើយ ដែល​ជម្រុញ​អោយ​កម្ពុជា ក្លាយទៅជា​ប្រទេសមួយ​មានការ​រីកចម្រើន ជាប់​ចំណាត់ថ្នាក់​លេខ​៦​នៅលើ​ពិភពលោក​។ ពាក់ព័ន្ធ​នឹង​កា​ហោះហើរ​ត្រង់នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គាំទ្រ​យ៉ាងខ្លាំង ដោយ​សម្តេច​តេ​ជោ ក៏​ចង់អោយ​កិច្ចការ​នេះ​សម្រេច​ជា​រូបរាង អោយបាន​ឆាប់​ផងដែរ ព្រោះ​ការហោះហើរ​ត្រង់នេះ​នឹង​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។

​បើតាម​ការ​ព្យាករ​ណ៌ របស់​មជ្ឈមណ្ឌល​អាកាសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក ( CAPA) នៅ​ឆ្នាំ​២០១៨ នេះ កម្ពុជា​នឹងមាន​យន្តហោះ​កើន​ដល់ ៤៥ គ្រឿង ខណៈដែល​នៅពេល​បច្ចុប្បន្ន កម្ពុជា មាន​យន្តហោះ​ជាង ៣០ គ្រឿង​។ ក្រៅពី​វិស័យ​អាកាសចរ​ណ៌ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​ស្នើសុំ​ឲ្យ​ភាគី​ឥណ្ឌូណេស៊ី​មក​ពិនិត្យមើល ការវិនិយោគ​លើ​វិស័យ​កសិកម្ម ផងដែរ​។ សម្តេច​តេ​ជោ បាន​លើកឡើងថា បើ​ឥណ្ឌូណេស៊ី​មក​បណ្តាក់ទុន​លើ​វិស័យ​កសិកម្ម​នៅ កម្ពុជា ជាពិសេស​លើ​វិស័យ​ស្រូវ​អង្ករ គឺ​នឹង​អាចធ្វើ​ឲ្យ​តម្លៃ​អង្ករ​នាំ​ចេញទៅ​ប្រទេស​ឥណ្ឌូណេស៊ី ចុះថោក​ជាង​ពេលបច្ចុប្បន្ន​។

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌូណេស៊ី គឺជា​សមាជិក​អាស៊ាន​ដូចគ្នា ដោយ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កាលពី​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​សរុប​ប្រមាណ​៤៥០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការនាំ​ចេញពី​ឥណ្ឌូណេស៊ី មក​កម្ពុជា មាន​ជាង​៤០០​លាន​ដុល្លារ​អាមេរិក​។

​បើតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំ​ចូល​ពី​ប្រទេស​ឥណ្ឌូណេស៊ី​មកកាន់​កម្ពុជា រួមមាន ថ្នាំជក់​, ធ្យូងថ្ម​, គ្រឿងបន្លាស់​កង់ ម៉ូតូ និង​រថយន្ត​, ឱសថ​វេច​ខ្ចប់​, ក្រណាត់​, ក្រដាស​ធម្មតា​, ទូទឹកកក​, កញ្ចក់​, សម្បក​កង់​កៅស៊ូ និង​គ្រឿង​ស្បែក ។ ចំណែក ការនាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ឥណ្ឌូណេស៊ី មានដូចជា សម្លៀកបំពាក់​, ស្បែកជើង​, កំប៉ុង​អាលុយមីញ៉ូម (Aluminum can), ថ្នាំជក់​, ម៉ាស៊ីនដេរ​, អង្ករ និង​ផលិតផល​ប្លា​ស្ទិ​ក ជាដើម ៕​

នាយករដ្ឋមន្ត្រី​ខ្មែរ​បញ្ជាក់​ជាថ្មី​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ទេ​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​១​ម៉ឺន​៤​នាក់​ទៀត​ហើ យ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ សម្តេច​តេ​ជោ​បានបញ្ជាក់​ជាថ្មី​ថា កម្ពុជា​គ្មាន​វិបត្តិ​ន​យោ បាយ​អ្វី​នោះទេ គឺ​មានតែ​អ្នកនយោបាយ​មួយក្រុម​ប្រព្រឹត្ត​ខុស​ហើយ​ត្រូវ​ទទួល ទោស​តាមច្បាប់​ប៉ុណ្ណោះ​។​​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​១​ម៉ឺន ៤​ពាន់​នាក់​មកពី​រោងចក្រ​២៣ ក្នុង​តំបន់​ព្រៃទា ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខ័​ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន​អះអាង​ជាថ្មី​ថា កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​សង្គ្រាម​ហើយក៍

​សម្តេចតេជោ បានថ្លែងថា កម្ពុជាគ្មាន​វិបត្តិ​នយោបាយ​អ្វី​ទាំងអស់ គឺ​មានតែ​អ្នកប្រព្រឹត្ត​ខុសច្បាប់​ហើយ​ពួកគេ​ត្រូវ​ប្រឈម​ចំពោះ​បញ្ហា​ច្បាប់​តែប៉ុណ្ណោះ​។ ការបញ្ជាក់​អះអាង​ជាថ្មី​របស់​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី​នាពេលនេះ នៅ​គ្រា​ដែល​អតីត​គណបក្សប្រឆាំង​បាន​កំពុង ទាមទារ​ឲ្យ​អន្តរជាតិ​ដាក់​គំនាប​មកលើ​រាជរដ្ឋាភិបាល​ដោយ​លើកឡើងថា​កម្ពុជា កំពុងស្ថិត​ក្នុង​វិបត្តិ​នយោបាយ​ជាដើម​។

សម្តេច​តេ​ជោ បញ្ជាក់ថា កម្ពុជា​គ្មាន​សង្គ្រាម ហើយក៍​ជា​ប្រទេស​ដែលមាន​វិបត្តិ​នយោបាយ​នោះទេ​ដូច អ្នកខ្លះ​អះអាង​នោះទេ កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ទេ​។ អ្នក​ដែល​ត្រូវ​ជាប់​ឃុំឃាំង អ្នក​ដែល​ត្រូវ​ទទួល​នូវ​ទណ្ឌ​កម្មនេះ ប្រទេស​ណាក៍​មាន​ដែរ​នៅលើ​ពិភព លោក​នេះ គេ​ធ្វើ​គុក​មក​ដើម្បី​ដាក់​អ្នកប្រព្រឹត្ត​ខុស​។ ដូច្នោះ​ប្រទេស​មិនមែនជា​ប្រទេស​ដែលមាន​សង្គ្រាម និង​ជា​ប្រទេស​ដែលមាន​វិបត្តិ​នោះដែរ​។ កម្មករ​នៅតែ​ធ្វើ ការ​តាម​រោងចក្រ កសិករ​នៅតែ​ធ្វើ​កសិកម្ម ពាណិជ​ករ​នៅតែមាន​ការលក់ដូរ ទេសចរ​នៅតែមាន ចឹ​ង​ទេតើ​អ្វី​ទៅ​ដែល​ហៅថា​វិបត្តិ​នយោបាយ​។ ការបោះឆ្នោត នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ ដូច្នោះ​របត់​ដែល​ហៅថា​វិបត្តិ​នយោបាយ នោះ គឺជា​រឿង​មួយ​ដែល​កើតឡើង​សម្រាប់​មនុស្ស​មួយក្រុម​ដែល​ប្រព្រឹត្ត​ខុស ច្បាប់​តែប៉ុណ្ណោះ ហើយ​ពួកគេ​ត្រូវ​ប្រឈម​ចំពោះ​បញ្ហា​ច្បាប់ មិនមែនជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ខាង​នយោបាយ​ណា​នោះទេ​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការ​តម្លើង​ប្រាក់ខែ​ជូន​កម្មករ​កម្មការិនី និង​និរន្ត​ភាព​ការងារ​ដែល​កម្មករ​កំ​ពុង​មាន​នេះ គឺ​បាន​កើន​ចេញពី​ខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ដោះស្រាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​គៀងគរ​វិនិយោគិន និង​ការបើកចំហរ​ទីផ្សារ​ទៅកាន់​អន្តរជាតិ មិនមែន​កើតឡើង​ដោយសារ​ការស្រែក​របស់​ក្រុមប្រឆាំង​នោះទេ​។ សម្តេច​បានចាត់ទុក​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​និរន្ត​ភាព​ការងារ​ចំពោះ​កម្មករ​នាពេលនេះ គឺ​កើតចេញពី​មុំ​សំខាន់ៗ​ចំនួន​បី ក្នុងនោះ​មុំ​ទី​១.​គឺ​មុំ​រាជរដ្ឋាភិបាល ទី​២.​វិស័យ​ឯកជន និង​ទី​៣​កម្មករ​-​កម្មការិនី​ដែល​កំពុងធ្វើការ​នៅតាម​រោងចក្រ​។

​សម្តេច​តេ​ជោ ថ្លែងថា មុំ​ទាំងបី​នេះ​មាន​សារៈសំខាន់​ក្នុងការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ប៉ុន្តែ​មុំ​ដែល​ដើរតួនាទី​សំខាន់ និង​ការទទួលខុសត្រូវ​ធំជាងគេ​គឺ​មុំ​រាជរដ្ឋាភិបាល​ក្នុងការ​ទាក់ទាញ​វិនិយោគិន ការបង្កើត​ការងារ​ធ្វើការ​ដោះស្រាយ​ការងារ​ធ្វើ​ជូន​កម្មករ កម្មការិនី និង​ការបើក​ទីផ្សារ​អន្តរជាតិ​ដើម្បី​ធ្វើការ​នាំចេញ​។​

​សម្តេច​តេ​ជោក៍​បានប្រកាស​ដែរ​ថា ប្រាក់​បៀ​វត្ត​របស់​កម្មករ កម្មការិនី​នឹង​នៅតែ​បន្ត​កើន​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​បើតាម​សម្តេច​តេ​ជោ​ត្រឹម​ឆ្នាំ​២០២៣​ខាងមុខ​កម្មករ​-​កម្មការិនី​នឹង​ទទួលបាន​ប្រាក់ខែ​គោល​អប្បបរមា​នឹង​ឡើងដល់​២៥០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ផងដែរ​។ គួរ​រំលឹក​ដែរ​ថា គិត​ចាប់​តាំង​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​២៨ ខែមីនា​ឆ្នាំ ២០១៨​នេះ​សម្ដេច​តេ​ជោ បាន​ជួប​ជាមួយ​កម្មករនិយោជិត​ចំនួន​៣៦​លើក ដែលមាន​ចំនួន​សរុប​៤៤​ម៉ឺន​១.៩៧២​នាក់ ក្នុងនោះ​ជួប​ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ជំនួយការ​នៃ​បណ្ដា​រោងចក្រ​នានា​ចំនួន​៩​លើក មាន​កម្មករនិយោជិត​ចំនួន​៤០.៧៧១​នាក់ មកពី​រោងចក្រ​ចំនួន​៦៦៣​ជួប​កម្មករនិយោជិត​២៦ លើក​មាន​កម្មករ និយោជិត​ចំនួន ៣៩៦.៥១៦​នាក់ មកពី​រោងចក្រ​៤៨២ បាន​អញ្ជើញ​ជួប​កម្មករនិយោជិត​ផ្ទាល់​នៅតាម​រោងចក្រ​ចំនួន​១០​មាន​កម្មករនិយោជិត​២​ម៉ឺន​១.៦៥១​នាក់ និង​ជួប​ជាមួយ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​១​លើក ចំនួន ៤.៦៨៥​នាក់​៕
​

បន្លែ និង​ផ្លែឈើ​ជិត​៣០០​តោន បាន​នាំចូល​ពី​វៀតណាម​មក​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា ក្នុង​១​ត្រីមាស​ដើមឆ្នាំ​នេះ​

​តាកែវ ៖ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត តាកែវ បាន​មានប្រសាសន៍ថា បន្លែ និង​ផ្លែឈើ​ជា ច្រើន​ប្រភេទ ត្រូវបាន​នាំចូល​មកពី​ប្រទេស​វៀត ណា​ម​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ហើយ​នៅក្នុង​រយៈពេល ៣​ខែ​ដើមឆ្នាំ​២០១៨​នេះ បន្លែ និង​ផ្លែឈើ ត្រូវបាន​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន មាន​ចំនួន​២៧០ តោន ហើយ​បើ​គិត​ជា​មធ្យមភាគ​ក្នុង​មួយថ្ងៃៗ​មាន បន្លែ ផ្លែឈើ នាំចូល​យ៉ាងតិច​ក៏​១០​តោន​ដែរ​។​

​លោក​បន្តថា បន្លែ និង​ផ្លែឈើ​ទាំងនេះ មុននឹង​នាំ​ចូលមក​ចរាចរណ៍​លើ​ទី​ផ្សារលើ​ប្រទេស​កម្ពុជា ត្រូវបានធ្វើ​ការត្រួតពិនិត្យ និង​ធ្វើ​ត្តេ​ស៍​បឋម ដោយ​មន្ត្រី​ជំនាញ​កាំកុងត្រូល ដែល​ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ហើយ​បើសិនជា​ក្នុងករណី​ពិនិត្យ​រកឃើញ​នូវ ប្រភេទ​បន្លែ ឬ​ក៍​ផ្លែឈើ​ណា ដែលមាន​សារធាតុ​គីមី ថ្នាំ​កសិកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខ ភាព​អ្នក​បរិភោគ មន្ត្រី​ជំនាញ​កាំកុងត្រូល នឹងធ្វើ​ការហាមឃាត់​ប​ន្លែ ផ្លែឈើ​ទាំងនោះ​មិន​ឲ្យ​នាំចូល​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​នោះឡើយ ។​

​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​នាំចូល​បន្លែ ផ្លែ ឈើ​ពី​ប្រទេស​វៀតណាម​យ៉ាងច្រើន​បែប​នេះ គឺ​បណ្តាលមកពី​ការផ្គត់ផ្គង់​និង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ដែល​ពឹង​ផ្អែកទៅលើ​បងប្អូន​ប្រជាកសិករ​ធ្វើ​ការដាំដុះ មិនបាន​គ្រប់គ្រាន់ និយាយ​ជារួម​ផលិតផល​បន្លែ​ផ្លែ ឈើ​ក្នុងស្រុក​មិនអាច​បំពេញតម្រូវការ​នៅលើ​ទីផ្សារ​កម្ពុជា​យើង​បាន​នោះទេ​។​

​ក្នុង​រយៈពេល​១​ត្រីមាស​ដើមឆ្នាំ​២០១៨​នេះ​មាន​បន្លែ ផ្លែឈើ​ប្រមាណ​ជិត​៣០០​តោន ត្រូវបាន​នាំចូល​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ដែលមាន​ទីតាំងនៅ​ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ ។ បន្លែ​និង​ផ្លែឈើ​នាំចូល​ទាំងអស់នោះ​ភាគច្រើន​នាំចូល​ស្ពៃក្ដោប ប៉េង​បោះ ខ្ទឹមស ជាដើម​៕
​

កិច្ចប្រជុំ​ក្រុម​ប្រទេស​ទន្លេមេគង្គ​លើក​ទី​៣ នៅ​សៀមរាប ក្រោម​កម្លាំង​រក្សា​សន្តិសុខ​រាប់ពាន់នាក់​

​សៀមរាប ៖ អគ្គ​ស្នងការរង​នគ​បាល​ជាតិ បាន​ថ្លែងថា កងកម្លាំង​សមត្ថកិច្ច​ចំរុះ​រាប់ពាន់នាក់​នឹងដាក់​ពង្រាយ​ការពារ​សន្ដិសុខ និង​សុវត្ថិភាព​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មាការ​ទន្លេ​មេគង្គ​លើក​ទី​៣ ដែល​ធ្វើឡើង​នៅ​ខេត្ដ​សៀមរាប រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០២​ដល់​ថ្ងៃទី​០៥​ខែមេសា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ អគ្គ​ស្នងការរង​នគរបាលជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ដាក់​ផែនការ​ដល់​មន្ដ្រី​សមត្ថកិច្ច​នៅ​ខេត្ដ​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨​នេះ​។ លោក​មានប្រសាសន៍ថា កិច្ចប្រជុំ​ទន្លេមេគង្គ​លើក​ទី​៣ ដែល​ធ្វើឡើង​នៅ​ខេត្ដ​សៀមរាប ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៥ ខែមេសា ខាងមុខ នឹងដាក់​កម្លាំង​សមត្ថកិច្ច​ចំរុះ​រាប់ពាន់នាក់ ដើម្បី​ការពារ​សន្ដិសុខ សុ​ត្ថិ​ភាព​ដល់​ភ្ញៀវ​កិ​ត្ដិ​យស ។ ជាមួយគ្នា​នោះ លោក​បាន​ណែនាំ​ដល់​មន្ដ្រី​សមត្ថកិច្ច​ចូលរួម​កិច្ចប្រជុំ ដោយ​ធ្វើយ៉ាងណា​រក្សា​អោយបាន​នូវ​សន្ដិសុខ​និង​សុវត្ថិភាព​ដល់​គណៈប្រតិភូ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ទន្លេមេគង្គ​នាពេលខាងមុខ​នេះ​។​
​លោក ទូច ណារ៉ុថ បាន​មានប្រសាសន៍​ទៀតថា យើងទាំងអស់គ្នា ត្រូវខិតខំ​ប្រឹងប្រែង ការពារ​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ ភ្ញៀវ​ជាតិ អន្តរជាតិ ក្នុង​កិច្ចប្រជុំ​ទន្លេមេគង្គ​នេះ​ឲ្យ​បាន​ជោគជ័យ​។ ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា ត្រូវ​ត្រួត​ពិនិត្យមើល លើ​ការប្រើប្រាស់​អគ្គិសនី កន្លែង​ស្នាក់នៅ កន្លែង​គណៈប្រតិភូ​ទៅ​ទស្សនា​រមណី​ដ្ឋា​ន​ផ្សេងៗ និង​ការធ្វើ​ម្ហូបអាហារ​នៅ​កន្លែង​សណ្ឋាគារ ដែល​ភ្ញៀវ​កិ​ត្ដិ​យស​ស្នាក់នៅ​ព្រមទាំង​ត្រូតពិនិត្យ​លើ​តាម​ដងផ្លូវ​នានា និង​ត្រូវ​ចាត់តាំង​អោយមាន​មន្ត្រី​សុខាភិបាល​រថយន្ត​សង្គ្រោះបន្ទាន់ រថយន្ត​ពន្លត់អគ្គីភ័យ បង្ការ​អគ្គីភ័យ​កើតឡើង ជាយថាហេតុ ពិសេស​កម្លាំង​នគរបាល​តាម​ខេត្ដ​ស្រុក​-​ក្រុង ហើយក៏​ត្រូវ​ធានាថា​មិនមាន​ចោរលួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ឡើយ​។​

សូមជម្រាបថា កិច្ចប្រជុំ​ទន្លេមេគង្គ​លើក​ទី​៣ និង​កម្មវិធី​សន្និសីទ​អន្ដរជាតិ ចាប់ផ្ដើម​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៥ ខែមេសា ខាងមុខ នៅ​ខេត្ដ​សៀមរាប ក្រោម​ប្រធានបទ​«​ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ »​ការលើក​កំពស់​ការខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូរ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ​» ដែលមាន​វត្ដ​មាន​សម្ដេច​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា និង​មាន​នាយករដ្ឋមន្ដ្រី​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​និង​ទន្លេមេគង្គ​៕

​

សម្តេច ស ខេង អញ្ជើញ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​អគ្គារ​សិក្សា​វត្ត​ថ្មី​២​ខ្នង នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

​ព្រៃវែង ៖ នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករ​ដ្ធ​មន្ត្រីរ​ដ្ធ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​អ​គ្គារសិក្សា​២​ខ្នង​ស្មើ​៦​បន្ទប់ នៅ​សាលាបឋមសិក្សា​វត្ត​ថ្មី​ស្ថិតក្នុង​ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​
​ពិធី​នេះ​ក៍មាន​ការអញ្ជើញ​ចូលរួម​អមដំណើរ​ដោយ​ពី​អស់លោក​.​លោកស្រី​មន្ត្រី​អ្នកមុខអ្នកកា​ល​ក្រសួងមហាផ្ទៃ​និង​ខេត្ត​ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​និង​ប្រជា​ពលរ​ដ្ធ​ផងដែរ​។

​លោក​ប៉ិច​.​សុង​អភិបាលស្រុក​ស្វាយ​អ​ន្ទ​របា​ន​មានប្រសាសន៍ថា​វិស័យ​អប់រំ​នៅក្នុង​ស្រុក​ស្វាយ​អ​ន្ទ​រ​មានការ​រីកចំរើន​គួរ​ឲ្យ​កត់សម្គាល់​មាន​សាលារៀន​គ្រប់​កម្រិត​ចំនួន​៦៤​កន្លែង​មាន​អាគារ​សិក្សា​ចំនួន​១៨៥​ខ្នង​ស្មើនឹង​៧៣០​បន្ទប់​។​ក្នុងនោះ​វិទ្យាល័យ​មាន​០៣​កន្លែង​មាន​អគារ​២០​ខ្នង​.​អនុវិទ្យាល័យ​មាន​០៩​កន្លែង​មាន​អគារ​២១​ខ្នង​.​សាលាបឋមសិក្សា​មាន​៥១​កន្លែង​មាន​អគារ​១៤២​ខ្នង​និង​សា​លាម​ត្តេ​យ្យ​រដ្ឋ​មាន​០១​កន្លែង​មាន​អាគារ​០១​ខ្នង​និង​ម​ត្តេ​យ្យ​សហគម​មាន​០៣​ឃុំ​មាន​០៩​ភូមិ​។​ជាក់ស្តែង​សាលារៀន​២​ខ្នង​មាន​៦​បន្ទប់​ដោយ​១​ខ្នង​មាន​៣​បន្ទប់​ដែល​ទើប​សាងសង់​រួចរាល់​ជា​ស្ថាពរ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ថ្ងៃនេះ​ពាក់​ទៅដោយ​គ្រឿង​កង្ហា​រឹម​និង​សំភារៈ​សិក្សា​យ៉ាង​ល្អ​ប្រណិត​។​

​សម្តេច​ក្រឡាហោម ស​.​ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានមតិ​ផ្តាំផ្ញើ​ដ៍​មានតម្លៃ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ក្រុមគ្រួសារ​ទាំងអស់​ចូលរួម​សហការ​ទប់ស្កាត់​បង្ក្រាប​រាល់​សកម្មភាព​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​ភូមិ​.​ឃុំ​.​ស្រុក​និង​ត្រូវ​ចូលរួម​គោរព​ច្បាប​ចរាចរណ៍​ពេល​ស្រវឹង​កុំ​បើកបរ​ឲ្យ​ស្របតាម​ប្រសា​ស​ន៌​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​.​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា​ថ្ងៃនេះ​ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​សម្តេច​ក្រឡាហោម​ក៍បាន​ផ្តាំផ្ញើរ​ដល់​ពលរ​ដ្ធ​.​លោកគ្រូ​.​អ្នកគ្រូ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ចាត់ទុកថា​សាលារៀន​ក៍​ដូចជា​គ្រឿង​សឹ​ង្ហា​រឹម​និង​សមិទ្ធផល​នានា​នៅក្នុង​សាលារៀន​ជា​របស់ខ្លួន​សុទ្ធតែជា​របស់​យើងទាំងអស់គ្នា​មិនមែនជា​របស់​បុគ្គល​ណា​ម្នាក់​ឡើយ​!​ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យ​បានល្អ​ដើម្បី​ប្រើប្រាស់​ឲ្យ​បានយូរ​អង្វែង​។​ស្តេច​ក្រឡាហោម​បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ចេះ​ស្តាប់​ការអប់រំ​ទូ​មាន​ពន្យល់​ណែនាំ​របស់​ឪពុកម្តាយ​និង​លោកគ្រូ​អ្នកគ្រូ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ក្លាយជា​កូន​ល្អ​.​សិស្ស​ល្អ​.​មិត្ត​ល្អ​ដើម្បី​ចូលរួម​ជាមួយ​ប្រមុខ​រាជរដ្ធាភិបាល​កម្ពុជា​ដឹកនាំ​ប្រទេសជាតិ​យើង​ឲ្យ​មាន​សុខសន្តិភាព​និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្តទៀត​!​ពិសេស​ប្អូនៗ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​និង​ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន​។​បន្ទាប់ពី​បំពាក់​គ្រឿង​ឥស្សរ​សយ​ស្ថាបនា​ជាតិ​ជូន​ដល់​សប្បុរសជន​និង​កាត់​ខ្សែបូ​របើក​ឲ្យ​ប្រើប្រាស់​នូ​ង​សាលារៀន​២​ខ្នង​ស្មើ​៦​បន្ទប់​នេះ​រួច​សម្តេច​ក្រឡាហោម​ស​.​ខេង​ក៍​ប្រារព្វ​ធ្វើ​ពិធី​ប​ញ្ជុះ​បឋមសិលា​សាងសង់​អាគា​រ​សិក្សា​អនុវិទ្យាល័យ​ដំរី​ពួន​១​ខ្នង​កម្ពស់​២​ជាន់​ស្មើ​១៨​បន្ទប់​.​ទីចាត់ការ​បណ្ណាល័យ​១​ខ្នង​មាន​៤​បន្ទប់​និង​អាគារ​កាត់ដេរ​១​ខ្នង​មាន​៣​បន្ទប់​តាម​សំណើរ​ស្នើសុំ​របស់លោក​គ្រូ​.​អ្នកគ្រូ​ក៍​ដូចជា​សិស្សានុសិស្ស​ដែលជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម​។​

​ក្នុង​ឪ​កាស​នោះ​សម្តេច​ក្រឡាហោម​ស​.​ខេង​ក៍បាន​ឧបត្ថម​ថវិកា​ជូន​ដល់​សាលាស្រុក​ស្វាយ​អ​ន្ទ​រ​ចំនួន​១​លាន​,​លោកគ្រូ​អ្នកគ្រូ​ចំនួន​៨៥​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​២០.០០០​រៀល​,​យុវជន​កាកបាទក្រហម​១០០​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​១០.០០០​រៀល​,​យុវជន​កាយ​រិ​ទ្ធ​១០០​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​១០.០០០​រៀល​,​យុវជន​ស​.​ស​.​យ​.​ក​១០០​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​១០.០០០​រៀល​,​សិស្សានុសិស្ស​ចំនួន​៥៦១​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​៥០០០​រៀល​.​សៀវភៅ​២​ក្បាល​.​ប៉ិច​២​ដើម​,​យាយជី​តាជី​១០០​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​១០.០០០​រៀល​.​ក្រណាត់ស​១​ដុំ​និង​បាន​ចូលរួម​ដាំ​កូន​ដើមឈើ​ទុកជា​ជម្រក​កេ​ម​រត​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​៕
​

បបួល​នារី​ម្នាក់ ទៅ​សេព​គ្រឿងញៀន​រួច​ចាប់រំលោភ​បូក​

​កណ្ដាល ៖ នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់ បបួល​ទៅ​សេព​គ្រឿងញៀន ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​បូក នៅ​ចំណុច​អូរអណ្តូង (​ព្រៃ​អូយ​យះ​) ស្ថិត​ក្នុងភូមិ​ព្រែកត្រែង ឃុំ​សិត្បូរ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ជាង​១០​យប់ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ​២០១៨ ។

លោក​វរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បានឱ្យដឹងថា នារី​រងគ្រោះ​មានឈ្មោះ ស រ​.​ន អាយុ ២៥​ឆ្នាំ មុខរបរ កម្ម​ការ​នី មាន​ទីលំនៅ​ភូមិ កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​មាន​ចំនួន​២​នាក់ ទី​១​ឈ្មោះ
​ឈ្មោះ រ៉ុ​ម ម៉ូ​លីកា ហៅ​អូន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន (​ឃាត់ខ្លួន​) និង​ទី​២ ឈ្មោះ ខុន រតនា ភេទ ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល (​គេចខ្លួន​) ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដ​ក​ហូត​បាន​៖
​អាវុធ​ឆ្នៃ ចំនួន ០១​ដើម (​ជា​របស់​ឈ្មោះ ខុន រតនា​), ស្រោមអនាម័យ​ប្រើ​រួច​ចំនួន ០២ (​មាន​ទឹកកាម​ចំនួន ០១ ; គ្មាន​ទឹកកាម​ចំនួន ០១), កញ្ចប់​ស្រោម​អនាម​យ័​ចំនួន​៣, កញ្ចប់​ប្រេងរំអិល ចំនួន ០១​កញ្ចប់ សំបក​កំប៉ុង​ទឹក​ចា​ហ៊ួ​យ ចំនួន ០១ និង​សំបក​ដប​សាំ​ម៉ូ​រ៉ៃ​ចំនួន​១​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​។​

​លោក​អធិការ​បាន​បន្ថែមថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ឈ្មោះ រ៉ុ​ម ម៉ូ​លីកា (​កាន់​ដាវ​) ឈ្មោះ ខុន រតនា (​កាន់​អាវុធ​ឆ្នៃ​) បាន​បបួល​ឈ្មោះ សួង រតនា (​ជនរងគ្រោះ​) ទៅប្រើ​ប្រាស់​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ ពេលទៅដល់ អ្នក​ទាំង​០៣ បាន​ជក់​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន ០១​កញ្ចប់​តូច រួចហើយ​ទើប​ឈ្មោះ រ៉ុ​ម ម៉ូ​លីកា បាន​រំលោភ​សេពសន្ថវៈ ឈ្មោះ សួង រតនា រយៈពេល​១០​នាទី មិន​ចេញ​ទឹកកាម​ឡើយ បន្ទាប់មក​ឈ្មោះ ខុន រតនា បាន​រំលោភ​សេពសន្ថវៈ​បានសំរេច​បំណង រួច​ក៏​បែក​គ្នា​មក​ផ្ទះ​មុន​ឈ្មោះ សួង រតនា ។ ចំណែក​ឈ្មោះ សួង រតនា មក​ផ្ទះ​មិន​រួច​ក៏​នៅ​កន្លែងកើតហេតុ រហូតដល់​វេលា​ម៉ោង ទៀបភ្លឺ ចូល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨) ទើប​ឈ្មោះ សួង រតនា ទូរស័ព្ទ​មក​ម្តាយ​ឈ្មោះ នួន សាន ដើម្បី​ទៅ​ទទួល​ខ្លួន (​ជនរងគ្រោះ​) មក​ផ្ទះ​វិញ ។ លុះដល់​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដ៏​ដែល ទើប​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​សិត្បូ ទទួលបាន​ពត៍​មាន​ខាងលើ អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ រ៉ុ​ម ម៉ូ​លីកា ។

ចំណែក​ឈ្មោះ ខុន រតនា បាន​គេចខ្លួនបាត់ ។ រីឯ​ជនរងគ្រោះ​ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ រុស្សី ។​
​បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្អាង​ដើម្បី​បន្ដ អនុវត្តតាម​នីតិវីធី​៕

​

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួសជុល​កំណាត់​ផ្លូវ​វង់​ធំ ដើម្បី​សម្រួល​ចរាចរណ៍​

​សៀមរាប ៖ កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​វង់​ធំ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ដែលមាន​ប្រវែង​ជាង​២០​គីឡូម៉ែត្រ ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការធ្វើដំណើរ​របស់​អ្នកស្រុក​ផង​និង​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ផង ប៉ុន្តែ​ផ្លូវ​នេះ​បាន​រង​នូវ​ការខូចខាត​ដោយ​អន្លើរៗ​។

​បច្ចុប្បន្ន​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​ចាប់ពី​ក្លោងទ្វារ​ដី​ឆ្នាំង រហូតដល់​ទ្វារ​ទឹក​ប្រាសាទព្រះខ័ន កំពុង​ជួសជុល​កែលម្អ​ឡើងវិញ​ទាំងស្រុង​តាម​បច្ចេកទេស​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបន្ទុក​ដោយ​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​និង​គម្រោង​អន្តរ​វិស័យ​។ គម្រោង​ជួសជុល​ផ្លូវ​វង់​ធំ​នេះ​បាន​សិក្សា​បច្ចេកទេស​ចាប់តាំងពី​ឆ្នាំ​២០១៦ ហើយ​កន្លងមក​ក្រុម​អ្នកជំនាញការ​លើ​ផ្នែក​អភិរក្ស​បុរាណវិទ្យា​នៃ​គណៈកម្មការ​អាយ​ស៊ី​ស៊ី​-​អង្គរ បាន​ចុះ​ពិនិត្យ​និង​ផ្តល់យោបល់​នៅនឹងកន្លែង ព្រមទាំង​ផ្តល់​ការ​ការអនុម័ត​ឱ្យធ្វើ​ការជួសជុល​ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​ខែធ្នូ ឆ្នាំ​២០១៧​។

​លោក ហេង គឹម​ឡេង ប្រធាន​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​និង​គម្រោង​អន្តរ​វិស័យ​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា​៖ ក្រុមការងារ​បាន​អនុវត្ត​ការងារ​កាលពី​ខែមីនា ឆ្នាំ​២០១៨ ហើយ​ការអនុវត្ត​គម្រោង​នេះ​មាន​រយៈពេល​៤​ខែ​ទើប​បញ្ចប់​។ រីឯ​ការជួសជុល​កែលម្អ​ផ្លូវ​វង់​ធំ​វិញ ក៏​មិនបាន​ធ្វើឡើង​ទាំង​២០​គីឡូម៉ែត្រ​តែម្តង​នោះទេ ព្រោះ​ធ្វើ​ទៅតាម​លទ្ធភាព​ថវិកា​ប្រចាំឆ្នាំ​។ ជាក់ស្តែង​គម្រោង​មូលនិធិ​ឆ្នាំ​២០១៧ អាច​ធ្វើបាន​ប្រវែង​៤០៦០​ម៉ែត្រ និង​សម្រាប់​ឆ្នាំ​២០១៨ អាច​ជួសជុល​បន្ថែម​បាន​ប្រវែង​៥០០០​ម៉ែត្រ​ទៀត​។

​លោក​បន្តទៀតថា​៖ ដំបូង​ឡើយ ការជួសជុល​គ្រោង​ពង្រីក​ទទឹង​រហូតដល់​៩​ម៉ែត្រ គឺ​៦​ម៉ែត្រ​សម្រាប់​យានយន្ត​ធ្វើ​ចរាចរណ៍​និង​១​ម៉ែត្រ​សងខាង​សម្រាប់​អ្នកជិះ​កង់​។ ប៉ុន្តែ​ក្រោយ​កិច្ចប្រជុំ​ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ បាន​ឱ្យដឹងពី​ចរាចរណ៍​ផ្លូវ​នេះ​ថា​មិនសូវមាន​អ្នកជិះ​កង់​ច្រើន ទើប​សម្រេច​ពង្រីក​ទទឹង​ផ្លូវ​ត្រឹម​៦​ម៉ែត្រ លើ​ទទឹងផ្លូវ​ចាស់​៥​ម៉ែត្រ សម្រាប់​ប្រើប្រាស់​រួម រវាង​អ្នកជិះ​កង់​និង​យានយន្ត​។ ក្រៅពី​ការកែលម្អ​ផ្លូវ​នេះ ក្រុមការងារ​ក៏បាន​កែសម្រួល​ប្រព័ន្ធ​រំដោះ​ទឹក​អម​សងខាង​ផ្លូវ​ដោយ​ប្រើ​បច្ចេកទេស​បើកមុខ​លូ​ជា​រាង​ត្រីកោណ​ដើម្បីឱ្យ​ទឹក​ជ្រាបចូល​ក្នុង​ដី​បាន​លឿន និង​បង្ការ​ការបាក់​ស្រុតដី​លុប​ប្រព័ន្ធ​បង្ហូរទឹក​ផងដែរ​។

​ជាការ​កត់សម្គាល់​កំឡុង​ពេល​នៃ​ការជួសជុល​នេះ​ក៏បាន​បង្ក​រកា​រហុយ​ដី ការរំខាន​ក្នុងការ​ធ្វើដំណើរ​ខ្លះៗ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ដែល​ទស្សនា​តំបន់​វង់​ធំ ពេល​ក្រុមការងារ​កំពុង​ឈូសឆាយ ចាក់​កៅស៊ូ និង​រោយ​កម្ទេច​ថ្ម​តាម​លក្ខណៈ​បច្ចេកទេស​។ ដូច្នេះ​រាល់ពេល​ធ្វើដំណើរ​ឆ្លងកាត់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ បង្ការ​កុំឱ្យ​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ និង​ត្រូវ​ពាក់​ម៉ាស មួក ឬ​កន្សែង​ការពារ​ធូលី​ដី​ហុយ​ពេលធ្វើ​ដំណើរ​ដោយ​កង់​ឬ​ម៉ូតូ​។​

​ក្នុងនាម​ស្ថាប័ន​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​សូម​ការ​អធ្យាស្រ័យ​និង​ការយោគយល់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ទាំងអស់​ចំពោះ​ផល​លំបាក​តិចតួច​ដែល​បង្ករ​ឡើង​ពី​ការស្ថាបនា​ផ្លូវ​នេះ​។ ក្នុងពេល​ឆាប់ៗ​បន្ទាប់ពី​ចាក់​កៅស៊ូ​រួចរាល់​ទាំងស្រុង ផ្លូវ​នេះ​នឹង​បាត់​ហុយ ហើយ​ក្លាយជា​ផ្លូវ​មួយ​ដ៏​ល្អ​សម្រាប់​ការធ្វើដំណើរ ងាយស្រួល​ក្នុងការ​ទស្សនា​ប្រាង្គ​ប្រាសាទ​ប្រកបដោយ​ផាសុខភាព​៕
​

នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​នៅ​វៀតណាម​

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី​៦ ស្រប​ជាមួយ​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម លើក​ទី​១០ ស្តីពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ៣០ ដល់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

ឥស្សរជន​កម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណកម្មាធិការ​កិច្ចការ​ព្រំដែន​ជាតិ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រ​ម៉ាញ់ និង​នេសាទ ព្រមទាំង​សមាជិក​ដទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។​

ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “​សមិទ្ធិផល​រយៈពេល​២៥​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ និង​ការកសាង​មហា​អនុតំបន់​មេគង្គ​ប្រកបដោយ​ចីរភាព សមាហរណកម្ម និង​វិបុលភាព​” ថ្នាក់ដឹកនាំ នឹង​អនុម័ត​ជា​ផ្លូវការ​ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ ឆ្នាំ​២០១៨-២០២២ និង​ក្របខណ្ឌ​វិនិយោគ​តំបន់ ឆ្នាំ​២០២២​។ សេចក្តីថ្លែងការណ៍​រួម​របស់​កិច្ចប្រជុំ​កំពូល នឹងត្រូវ​ចេញផ្សាយ ផងដែរ​។​

នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​លើក​ទី​៦ សម្តេច​តេ​ជោ ក៏​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​របស់​មហា​អនុតំបន់​មេគង្គ ដែល​ផ្តោតទៅលើ​ភាពជោគជ័យ និង​ការ​ប្រឈម​លើ​វិស័យ​សំខាន់ៗ នៃ​ការអភិវឌ្ឍ​អនុតំបន់​មេគង្គ ផងដែរ​។​
​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ និង​វៀតណាម លើក​ទី​១០ ស្តីពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ថ្នាក់ដឹកនាំ នឹង​ពិនិត្យ​សមិទ្ធិផល នា​ឆ្នាំកន្លងមក នៃ​គំនិត​ផ្ដួចផ្ដើម​នានា ហើយនឹង​កំណត់​ទិសដៅ​អភិវឌ្ឍន៍​នាពេល​អនាគត ក្នុង​វិស័យ​សំខាន់ៗ រួមមាន​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​។ ថ្នាក់

ដឹកនាំ នឹង​អនុម័ត​ផែនការ​សកម្មភាព​សម្រាប់​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាម ដល់​ឆ្នាំ​២០៣០ និង​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម លើក​ទី​១០ ស្តីពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍​។​​ការអញ្ជើញ​ចូលរួម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ព្រឹត្តិការណ៍​ទាំងពីរ​នេះ នឹង​ឆ្លុះបញ្ចាំង នូវ​ការប្តេជ្ញា​របស់​កម្ពុជា ក្នុង​ការលើក​កំពស់​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ នៅក្នុង​មហា​អនុតំបន់​មេគង្គ និង​ក្នុង​ក្របខ័ណ្ឌ​កម្ពុជា ឡាវ វៀតណាម ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់ ៕​ ​

​

ឡាន​ដឹកឈើ​សសរ និង​ធ្យូង​ឆេះ​អស់ទាំង​ស្រុង​លើផ្លូវ​ជាតិ​លេខ​៦២​ក្នុងស្រុក​រវៀង​

​ព្រះវិហារ ៖ រថយន្ដ​សាំ​យ៉ុង មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២R ៨៣.៣៤ ដឹក​សសរ និង​ធ្យូង​ចេញពី​ស្រុក​សង្គម​ថ្មី លុះ​មកដល់​ចំណុច​បឹង​ជាំ​ព្រៃ ស្ថិតក្នុង​ភូមិ​រំចេក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឆ្លង​ខ្សែរ​ភ្លើង បណ្ដាលអោយ​រថយន្ដ​នោះ​ឆេះ​អស់ទាំង​ស្រុង រួមទាំង​សសរ​និង​ធ្យូង តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​អ្វី​នោះទេ​។​

​ហេតុការណ៍​ឆេះ​រថយន្ត​ខាង​លេ​ី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ជាង ថ្ងៃ​២៧ ខែមីនា ឆ្នាំ​២០១៨ ឋិត​ក្នុងភូមិ​សាស្ត្រ​ខាងលើ​។ លោក យិន ធី ជា​អ្នកបើករថយន្ដ​ខាង​លេ​ី​បានអោយដឹងថា លោក​រស់នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម រួម​ដំណើរ​ជាមួយ​ប្រពន្ធ និង​កូនតូច​ម្នាក់ បាន​មករក​ទិញ​សសរ​ពី​ស្វាយ​ប៉ាត ក្នុងស្រុក​សង្គម​ថ្មី ដើម្បី​យកទៅ​ធ្វើ​ផ្ទះ​នៅ​ស្រុក លុះ​មកដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៦១ ផ្លូវជាតិ​លេខ​៦២ ស្ថិតក្នុង​ភូមិ​រំចេក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្ត​ព្រះ​វិ ហារ បាន​ឆ្លង​ខ្សែរ​ភ្លើង​ឆេះ​ហុយ​ពេញ​រថយន្ត​។

​លោក​ថា ភ្លាមៗ​នោះ​ប្រពន្ធ និង​កូន​បាន​ចេញពី​រថយន្ត ហើយ​រូបលោក​បាន​យក​កូនសោរ​ទៅ​ដោះ​ក្បាល​អាគុយ​ចេញ​ដែរ តែ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​ចេញពី​ក្នុង​រថយន្ដ​យ៉ាង​សន្ធោសន្ធៅ​ទៅហើយ​។​

​ជាមួយគ្នា​នោះ គេ​ក៍​ឃើញ​មាន​វត្តមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​អន្ត​រាមន៍​ពន្លត់ ខ្លះ​យក​បំពង់​ពន្លត់​អាគី​ភ័យ ខ្លះ​ដឹក​ទឹក​យកទៅ​ពន្លត់​ជាច្រើន​ពី​ដុង​យ៉ាងណា​ក៍ដោយ ក៍​មិន​រលត់​ដែរ​។
​លោក​ថា មួយសន្ទុះ​ក្រោយមក​ទើប រថយន្ដ​ពន្លត់​អគ្គិភ័យ របស់​អធិការនគរបាល​ស្រុក​រវៀង មកជួយ​ពន្លត់​ទើបបាន​ភ្លេ​ី​ងរ​លត់ តែ​យ៉ាងណាក៏ដោយ រថយន្ដ​ត្រូវបាន​រង​ការខូចខាត​អស់ទាំង​ស្រុង​មិនអាច​យកមក​កែច្នៃ​បាន​នោះទេ​មានតែ​លក់​អេតចាយ​ប៉ុណ្ណោះ​៕
​

នាយករដ្ឋមន្ត្រី​ស្នើ​ក្រសួងសុខាភិបាល​បែងចែក​គ្រូពេទ្យ​ឲ្យ​ច្រើន​ទៅដល់​ភូមិ​ឃុំ

​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ជំរុញ​ដល់​ក្រសួងសុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ សិក្សា​និង​រៀបចំ​បែងចែក​បញ្ជូន​គ្រូពេទ្យ​អោយបាន​ច្រើន​បន្ថែមទៀត​ទៅ​បំរើកា​រងារ​ក្នុងភូមិ​ឃុំ ដើម្បី​ផ្តល់​សេវា​សុខាភិបាល​អោយ​កាន់តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​សុខាភិបាល​លើក​ទី​៣៩ នា​រសៀល​ថ្ងៃទី​២៧ ខែមីនា ​នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា ចំនួន​គ្រូពេទ្យ​ក្នុង​ក្របខណ្ឌ​រដ្ឋ នាពេល​បច្ចុប្បន្ន មានការ​កើនឡើង​ដល់​ជាង​២​ម៉ឺន​៥​ពាន់​នាក់ ដោយ​ក្នុងចំណោម​នោះ មាន​គ្រូពេទ្យ​ជាង​១​ម៉ឺន​៨​ពាន់​នាក់ រឺ​ស្មើនឹង​ប្រមាណ​៧៣​ភាគរយ​នៃ​ចំនួន​សរុប កំពុង​បំរើកា​រងារ​ក្នុង​វិស័យ​សុខាភិបាល នៅតាម​ថ្នាក់​ខេត្ត​។​នៅក្នុង​ចំនុច​នេះ អ្វីដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មានការ​ព្រួយបារម្ភ គឺថា​តើ​មាន​ចំនួន​គ្រូពេទ្យ​គ្រប់គ្រាន់​ដែររឺទេ សម្រាប់​ការផ្តល់សេវា​សុខាភិបាល ជូន​ប្រជាពលរដ្ឋ នៅ​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​នានា​ក្នុង​មូលដ្ឋាន ភូមិ ឃុំ ជាពិសេស​ក្នុង​តំបន់​ដាច់ស្រយាល​។ ដោយ​មើលឃើញ​ដូចនេះ សម្តេច​តេ​ជោ បានស្នើ​ដល់​ក្រសួងសុខាភិបាល ត្រូវ​សិក្សា និង​រៀបចំ​ការបែងចែក ចំនួន​គ្រូពេទ្យ​អោយមាន​ប្រសិទ្ធភាព ទៅដល់​មូលដ្ឋាន​ជិត​ប្រជាពលរដ្ឋ ជាជាង​ការប្រមូលផ្តុំ​ចំនួន​គ្រូពេទ្យ​ច្រើន​នៅក្នុង​តែ​ថ្នាក់​ខេត្ត រឺ​ទីប្រជុំជន​នោះ​។​

មុន​គ្រូពេទ្យ​មាន​មិន​ដល់​២​ម៉ឺន​នាក់​ទេ តែ​ពេលនេះ​មាន​ជាង​២​ម៉ឺន​៥​ពាន់​៤​រយ​នាក់ យើង​ត្រូវតែ​មានការ​ការគិតគូ​រ​ពី​ការបំពាក់​សម្ភារៈ​បច្ចេក​ទេស​នៅតាម​មន្ទីរពេទ្យ​ផងដែរ ដើម្បីអោយ​ការបែងចែក​ចំនួន​គ្រូពេទ្យ​អោយមាន​ប្រសិទ្ធភាព ក្នុងការ​ទៅ​បំរើ​ការងារ​ផ្នែក​សុខាភិបាល​នៅក្នុង​មូលដ្ឋាន​នេះដែរ​។​

សម្តេច​តេ​ជោ ក៏បាន​ចាត់​អោយ​ក្រសួង មុខងា​សាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សិក្សា​ពី​ថវិកា​លើកទឹកចិត្ត និង​កន្លែង​ស្នាក់នៅ សម្រាប់ គ្រូពេទ្យ​ដែល​ស្ម័គ្រចិត្ត​ទៅ​បំពេញការងារ​នៅក្នុង​មូលដ្ឋាន​ឆ្ងាយ​ផងដែរ​។ ជាងនេះទៀត សម្តេច​តេ​ជោ ក៏បាន​ជម្រុញអោយមាន​ការគិត​គូ​ពីលើ​ការបំពាក់​សម្ភារៈ​វេជ្ជសាស្ត្រ និង​បច្ចេកទេស​ទំនើប​អោយបាន​គ្រប់គ្រាន់​នៅក្នុង​មន្ទីរពេទ្យ និង​កន្លែង​ផ្តល់​សេវា​សុខាភិបាល ដោយ​ត្រូវ​រៀបចំ​គ្រូពេទ្យ អោយ​ត្រូវ​នឹង​ជំនាញ​ឯកទេស​របស់​គ្រូពេទ្យ​នីមួយៗ​ផងដែរ​។​

បើតាម​របាយ​ការ​ណ៌​របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ប្រជាពលរដ្ឋ​ដែល​មក​ពិនិត្យ​ជំងឺ​ក្រៅ​នៅ កន្លែង​ផ្តល់​សេវា​សុខភាព​ទូទាំង​ប្រ​ទស​មាន​ចំនួន​សរុប​ជិត ១៣​លាន​២​សែន​នាក់ ។

ទ​ន្ទឺ​ម​នេះ តាមរយៈ​កម្មវិធី​មូលនិធិ​សមធម៌ ដែល​ផ្តល់​សេវា​វេជ្ជសាស្ត្រ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា​គ្មាន​ទីពឹង បាន​កើនឡើង​ពី​ចំនួន​ជាង ២​លាន​៤​សែន​ករណី នៅ​ឆ្នាំ​២០១៦ ដល់ ចំនួន​ជាង​២​លាន​៦​សែន​ករណី នៅ​ឆ្នាំ​២០១៧​។ ចំណែក មណ្ឌល​សុខភាព​សរុប​ទូទាំងប្រទេស មាន​ចំនួន​១១៩០៕៕
​

ស​.​ស​.​យ​.​ក​. រៀបចំ វេទិកា​ស្វែងយល់​ពី​ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត​ឆ្នាំនេះ​

​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) នៅ​ព្រឹក ថ្ងៃ​ច័ន្ទ ទី​២៦ ខែមីនា ឆ្នាំ​២០១៨ នេះ បាន រៀបចំ​វេទិកា “​ស្វែងយល់​ពី​ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត ឆ្នាំ​២០១៨” ក្នុង​សាល​ពហុ​បំណង មជ្ឈមណ្ឌល​សហ​ប្រ​ត្តិ​ប​ត្តិ​កម្ពុជា​-​កូរ៉េ (CKCC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រាជធានី​ភ្នំពេញ​។

​ ​លោក សោម រតនា ប្រធាន​ក្រុមការងារ ទំនាក់ទំនង​សាធារណៈ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្រៅពី​មាន​គោលបំណង ក្នុងការ​ថែរក្សា​លើកស្ទួយ​លើ​មរតក អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ ព្រឹត្តិការណ៍ នេះ ក៏​ចូលរួម​បំផុសគំនិត រួបរួម​កម្លាំង​សាមគ្គីភាព រវាង​ខ្មែរ​និង​ខ្មែរ ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ​។
​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺជា​ព្រឹត្តិការណ៍​គំរូ​មួយ ដែល​បាន​បណ្តុះ​ស្មារតី ដើម្បី​ឲ្យ​យុវជន​បាន​ចូលរួម និង​បង្កើត​ទឹកចិត្ត​ស្រលាញ់ លើក​មរតក​វប្បធម៌​ខ្មែរ​។ ការស្រលាញ់​ទាំងនោះ នឹង​បង្កើត​ឲ្យ​មានការ​ចូលរួម​គាំទ្រ ការពារ អភិរក្ស និង​អភិវឌ្ឍន៍​លើ​មរតក​វប្បធម៌​ទាំងនោះ និង​ចូលរួម​ផ្សព្វផ្សាយ ចំណេះដឹង​ទាំងនោះ ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅ​សកលលោក​។

​ក្រៅពីនេះ​អង្គរ​សង្ក្រាន្ត​ធ្វើឡើង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដូចជា​ជាតិ​សាសន៍​ដទៃ បាន​ស្វែងយល់​ពី​មរតក អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ ហើយ​រួមគ្នា​ថែរក្សា អភិរក្ស និង​លើកតម្កើង​ព្រឹត្តិការណ៍​នេះ​ជា​រៀងរហូត ក្នុង​ស្មារតី រួបរួម​កម្លាំង​សាមគ្គីភាព ជា​គ្រួសារ​ខ្មែរ​តែមួយ ក្នុង​មោទនភាព​ជាតិខ្មែរ ជា​ធ្លុង​មួយ និង​បណ្តុះ​ស្មារតី​អភិរក្ស និង​អភិវឌ្ឍ​អរិយធម៌ វប្បធម៌ បាវចនា​ជាតិ ព្រលឹង​ជាតិ និង​អត្តសញ្ញាណ​ជាតិខ្មែរ ក្នុង​បរិបទ​នៃ​សមាហរកម្ម​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ “​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​” ក្នុង​សម័យកាល​សាកលភាវូបនីយកម្ម​ទំនើប​ជំនាន់​ថ្មី​នេះ​។​

​ ​លោក សុខ សប្បាយ​ណា ប្រធាន​លេខាធិការដ្ឋាន ក្រុមការងារ​ប្រ​ត្តិ​ប​ត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​បានឱ្យដឹងថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ព្រឹត្តិការណ៍​អង្គរ សង្ក្រាន្ត​កាន់តែ​ទទួលបាន​ការគាំទ្រ​អំពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ទាក់ទាញ​ភ្ញៀ​ន​ទេសចរណ៍ និង​ធ្វើ​ឲ្យ​ចំណូល​សេដ្ឋកិច្ចជាតិ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។ បច្ចុប្បន្ន អង្គរ​សង្ក្រាន្ត កំពុងតែ​ក្លាយទៅជា​ព្រឹត្តិការណ៍​គំរូ​មួយ សម្រាប់​ខេត្ត​ដទៃទៀត ប្រារព្ធ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

លោក សុខ សប្បាយ​ណា គូសបញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បានទទួល​ជោគជ័យ ដោយមាន​ការចូលរួម​សហការ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរ វិស័យ​ឯកជន យុវជន​ស្ម័គ្រចិត្ត និង​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ដោយ​រួបរួមគ្នា​ជា​ធ្លុង​មួយ និង​ប្រកបដោយ​ទឹកចិត្ត​រីករាយ បង្ហាញ​ពី​សមត្ថភាព​រៀងៗ​ខ្លួន ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ឱ្យ​កើតមានឡើង​។

​លោក បញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨ គ្រោង​នឹង​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ “​សាទរ​មរតក​ដូនតា​” គឺជា​ព្រឹត្តិការណ៍ ដែល​រៀបចំឡើង ដើម្បី​ចូលរួម​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ចូលរួម​លើកស្ទួយ​នូវ​កេរ្តិ៍តំណែល​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ យកមក​បង្ហាញជូន​សាធារណជន ជាតិ និង​អន្តរជាតិ តាមរយៈ​ផ្ទាំងទស្សនីយភាព​វប្បធម៌ ជាច្រើន ដូចជា ការលេង​ល្បែង​ប្រជាប្រិយ របាំ​បុរាណ របាំ​ប្រពៃណី និង​របាំ​ប្រជាប្រិយ ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ នៅតាម​តំបន់​ផ្សេងៗ និង​សិល្បៈ​ទស្សនីយភាព​ជាច្រើន​ទៀត​។ កម្មវិធី​ទាំងនោះ នឹង​ប្រព្រឹត្តិ​ទៅនា​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណ​ពិព័រណ៍​អង្គរ​ឃ្យុ​ង​យូ ផាប់​ស្ទ្រី​ត និង​សួនច្បារ​ព្រះរាជដំណាក់ ក្នុង​ខេត្តសៀមរាប ទឹកដី​នៃ​អាណាចក្រ​វប្បធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​រយៈពេល​០៤​ថ្ងៃ ចាប់ពី​ថ្ងៃ​សុក្រ​ទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨​។​

​លោក សុខ សប្បាយ​ណា បាន​បន្ថែមទៀតថា វេទិកា​ថ្ងៃនេះ ផ្តល់ឱកាស​ឲ្យ​យុវជន និង​សាធារណជន​អាច​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត អំពី​ទិដ្ឋភាព​ទូទៅ កា​រចនាបថ​តុបតែង និង​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ អំពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ ជាពិសេស​បញ្ជៀ​ស​កុំ​ឲ្យ​មានការ​ភ័​ណ្ឌ​ច្រ​លំ​រចនាប័ទ្ម ស្នាដៃ នៃ​សិល្បៈ​វប្បធម៌​របស់ខ្លួន ទៅនឹង​បណ្តា​ស្នាដៃ នៃ​សិល្បៈ​វប្បធម៌​ប្រទេស​ដទៃ ដែលមាន​ភាព​ស្រដៀង និង​ប្រហាក់ប្រហែលគ្នា​។ ដូចជា តួអង្គ​និមិត្តរូប ខ្លោងទ្វារ និង​ការតុបតែង នៅ​ទីសាធារណៈ សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨៕

​

ក្រសួងបរិស្ថាន ប្តេជ្ញា​បញ្ចប់ AIDs នៅឆ្នាំ​២០២៥

 

​ភ្នំពេញ ៖ មន្ត្រីជានខ្ពស់​នៃ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ អះអាងថា ត្រូវ​រួមគ្នា​បញ្ចប់​
​ការចម្លង​មេរោគ​អេដស៍​ឲ្យ​បាន នៅ​ឆ្នាំ​២០២៥​។ ការអះអាង​នេះ​បានធ្វើ​ឡើង នៅក្នុង​ក្រសួងបរិស្ថាន ដែលជា​ក្រសួង​ដំបូង​គេ ក្នុងការ​ប្តេជ្ញា​​បញ្ចប់​ការចម្លង​  មេរោគ​  អេដស៍ ឆ្នាំ​២០២៥​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មានប្រសាសន៍ថា យុទ្ធជន​ជំនាន់​មុន​
​ដែល​ការពារ​បូរណភាព​ទឹកដី បាន​តស៊ូ​ក្នុង​សង្គ្រាម មិនមាន​បាត់បង់​ជីវិត​ទេ​។ ប៉ុន្តែ​បាន​
​បាត់បង់​ជីវិត នៅក្នុង​ការចម្លង​មេរោគ​អេដស៍​ទៅវិញ​។​

​លោក មានប្រសាសន៍​ដូច្នេះ នៅក្នុង​ពិធី​អបអរសាទរ ការប្តេជ្ញា​បញ្ចប់​AIDs ឆ្នាំ​២០២៥ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន កាលពី​ព្រឹក ថ្ងៃ​២៦​ខែមីនា​។​

​លោក​ផ្តល់​ឱវាទ​ដល់​មន្ត្រី​ក្នុង​ក្រសួង​ថា នៅក្នុង​ការចូលរួម​អភិរក្ស​បរិស្ថាន​ឲ្យ​មាន​ចីរភាព​
​ក្រសួង​នេះ​ត្រូវការ​ធនធានមនុស្ស​ជាច្រើន ជួយ​ការពារ​។ ហេតុនេះ​មន្ត្រី​ជា​យុវជន មិនត្រូវ ឲ្យ​មាន ការចម្លង​មេរោគ​អេដស៍​មក​ខ្លួនឯង ដែល​នាំ​ឲ្យ​បាត់បង់​ធនធានមនុស្ស ដែល​
​ក្រសួង​កំពុង​ត្រូវការ​ចាំបាច់​។ ពិសេស​ទៅទៀត ការចម្លង​មេរោគ​អេដស៍​នេះ បានធ្វើ​ឲ្យ​
​សុភមង្គល​គ្រួសារ បែកបាក់​ដែរ​។​

​ចំណែក​អគ្គលេខាធិការ​នៃ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ ឯកឧត្តម​វេជ្ជបណ្ឌិត​
​តែង គ​ន្ធី មានប្រសាសន៍ថា ក្រសួងបរិស្ថាន​ជា​ក្រសួង​មួយ ដែល​ឈានមុខ​គេ ចូលរួម អនុវត្ត​ដំបូង​គេ​ក្នុងការ​ប្តេជ្ញា​បញ្ចប់​AIDs ឆ្នាំ​២០២៥​។ លោក​វេជ្ជបណ្ឌិត​មានប្រសាសន៍ថា នៅលើ​ពិភពលោក ក្នុង​១​ថ្ងៃ​មាន​យុវជន ចម្លង​មេរោគ​អេដស៍ ចំនួន​ជាង​២​ពាន់​៣​រយ​នាក់​។​
​នៅក្នុង​ចំណោម​អ្នក​ផ្ទុកមេរោគ​អេស​ដ៍ និង​អ្នករស់នៅ​ជាមួយ​ជំងឺអេដស៍​ជាង​៣៧​លាន​នាក់ មានតែ​១៩​លាន​នាក់ ដែល​បានទទួល​ថ្នាំ​ពន្យា​ជីវិត​។ ទោះ​ជាមាន​ថ្នាំ​ពន្យា​ជំងឺ​នេះ​ក្តី ក៏​នៅ លើ​ពិភពលោក មិនមាន​ថ្នាំ​សម្រាប់​ព្យាបាល មេរោគ​អេដស៍ ឲ្យ​ជា​ដាច់​បានដែរ​។

​លោក​វេជ្ជបណ្ឌិត អះអាងថា តាម​ការរកឃើញ​ការចម្លង​មេរោគ​អេដស៍ នៅ​ប្រទេស​
​កម្ពុជា​វិញ មាន​យុវជន​ចន្លោះ​ពី​១៥ ទៅ​៤៩​ឆ្នាំ បាន​ឆ្លង​មេរោគ​អេដស៍ ជាង​៥៨០​នាក់​
​ក្នុង​ឆ្នាំ​២០១៦​និង​២០១៧​។ ការចម្លង​មេរោគ​អេដស៍​បច្ចុប្បន្ន គឺ​កើតចេញពី​ការ​ឆាប់​ទុកចិត្ត​
​ដៃគូ​ស្នេហា​ក្នុងពេល​តែមួយ​មិន​ប្រើ​ស្រោមអនាម័យ​ជា​មួ​ត​មិត្ត​ប្រុស ស្រី​ជា​ដៃគូ​សេ្ន​ហា រួច​ទៅ​ស្រឡាញ់​ប៉ាៗ ហើយ​ទៅ​ដេក​ជាមួយ​តាៗ​។ ករណីបែបនេះ គឺ​បាន​រកឃើញថា ស្នេហា​វិលជុំ​ក្នុងពេល​តែមួយ​នោះ មានការ​ចម្លង​មេរោគ​អេដស៍​រហ័ស​។

​ទន្ទឹម​នោះ យុវជន​កម្ពុជា​ភាគច្រើន​នៅ​ខ្មាសអៀន ក្នុង​ការប្រើ​ស្រោមអនាម័យ​ក្នុងការ រួមភេទ​ជាមួយ​ដៃគូ​។ ការចម្លង​មេរោគ​អេដស៍​ថ្មី​មួយទៀត​ដែរ គឺ​ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា មាន​សន្ទុះ​នៃ​ការចម្លង​មេរោគ​អេដស៍​លឿន​ជាង អ្នក​ប្រើ​គ្រឿងញៀន ប្រើ​ម្ជុល​រួមគ្នា​។ ប៉ុន្តែ ក្រុម​អ្នក​ប្រើ​គ្រឿងញៀន​នោះ បានរួម​ភេទ​ជា​ក្រុម ក៏​ធ្វើ​ឲ្យ​មាន​សន្ទុះ​នៃ​ការចម្លង​AIDs
​រហ័ស​ដែរ​។
​លោក វេជ្ជបណ្ឌិត បាន​ណែនាំ​ឲ្យ​យុវជន​ប្រុស​ស្រី ត្រូវ​ប្រើ​ស្រោមអនាម័យ​ក្នុងការ​រួមភេទ​
​មិនត្រូវ​ខ្មាសអៀន ក្នុង​ការទិញ​ស្រោមអនាម័យ​ប្រើ​នោះទេ​។ ការ​ខ្មាសអៀន នាំ​ឲ្យ​មានការ​
​ចម្លង​មេរោគ​អេដស៍ ពី​ដៃគូ​ស្នេហា មក​ខ្លួន​យើង​៕​

គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន ស៊ី​អ៊ី​អូ

 

ភ្នំពេញ ៖ ខណៈដែល​ពេលបច្ចុប្បន្ន ទើប​មាន​សហគ្រាស​ចំនួន​៥​ប៉ុណ្ណោះ ដែល​បាន​ចុះបញ្ជី​បោះផ្សាយ​មូល​ប​ត្រលក់​ជា​សាធារណៈ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ ក៏បាន​សម្រេច​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ដើម្បី​ជម្រុញ​ដល់​ម្ចាស់​សហគ្រាស​ក្នុងស្រុក អោយបាន​យល់ច្បាស់​ពី​អត្ថ​ប្រ​យោ​ជ​ន៌​នៃ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ និង​ត្រៀម​រៀបចំខ្លួន​ដើម្បី​ចូលក្នុង​ទីផ្សារ​វិស័យ​មូល​ប​ត្រ​នេះ​។

​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា រវាង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ ស្តីពី “​កិច្ចសហប្រតិបត្តិការ​លើកកម្ពស់​ការយល់ដឹង និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​វិស័យ​មូល​ប​ត្រ នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមីនា ឆ្នា​ម​២០១៨ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​បញ្ជាក់ថា ស្ថិតនៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦ – ២០២៥ រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន សហគ្រាស​ធុន​តូច និង​មធ្យម អាច​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​បាន ដោយ​ក្នុងនោះ រាជរដ្ឋាភិបាល​ក៏បាន​កំណត់​ជា​គោលនយោបាយ លើកទឹកចិត្ត​ផ្នែក​ពន្ធដារ សម្រាប់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​ផងដែរ​។

ដូចគ្នានេះ លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា យល់ឃើញថា ទីផ្សារ​មូល​ប​ត្រ​គឺ​ប្រភព​ដ៏​សំខាន់​មួយ​ដែល​អាចជួយ​ដល់​សហគ្រិន​ក្នុងស្រុក​អាច​ប្រមូល​ដើមទុន​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន និង​ថែមទាំង​ធ្វើអោយ​មជ្ឈដ្ឋាន​ក្នុងស្រុក​និង​បរទេស ទទួលស្គាល់​ក្រុមហ៊ុន​សហគ្រាស កាន់តែច្រើន​ទៀតផង​។ ប៉ុន្តែ​ដើម្បី​អាចឈាន​ទៅដល់​ការចុះបញ្ជី​ក្នុង​ទីផ្សារ​មូល​ប​ត្រ​បាន ឯកឧត្តម ស៊ូ សុជាតិ បាន​ពន្យល់ថា លុះត្រា​ក្រុមហ៊ុន រឺ​សហគ្រាស​នោះ មានការ​រៀបចំ​ស្តង់ដារ​អោយបាន​ច្បាស់លាស់ ទាំង​ការ​ការងារ​អភិបាលកិច្ច និង​ការគ្រប់គ្រង​បញ្ជី​ហិរញ្ញវត្ថុ​។​

​បើតាម​ការលើកឡើងរ​បស់ លោក អោម សេង បូរ៉ា ដែលជា​ស្ថាបនិក​និង​ប្រធាន​ក្រុមប្រឹក្សាភិបាល CEO Master Club និង​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ យល់ឃើញថា ខណៈដែល​មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​កំពុង​ហូរ​ចូលមកក្នុង​ទីផ្សារ​កម្ពុជា​នោះ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត នឹងមាន​ការប្រកួតប្រជែង​កាន់​ខ្លាំង ក្នុង​ដំណើរការ​អាជីវកម្ម ដូចនេះ​ក្រុមហ៊ុន​ក្នុងស្រុក គួរ​ត្រៀមខ្លួន​អោយមាន​ស្តង់ដារ​ជាមុន​។

​ទន្ទឹម​នោះ លោក រំពឹងថា សមាជិក​ទាំង​៥៧០​នាក់ របស់ CEO Master Club ដែលជា​ម្ចាស់​អាជីវកម្ម​នានា​ជាង​១០០០​ក្រុមហ៊ុន ក៏ នឹង រៀបចំ​អាជីវកម្ម​របស់ខ្លួន​ឱ្យមាន​ស្ដង់ដារ ដើម្បី​អាច​ប្រមូល​ដើមទុន​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម តាមរយៈ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​៕​

តំណាង UNDP ប្រចាំ​កម្ពុជា សន្យា​បន្ត​កិច្ចសន្ទនា​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ​នានា​ទៀត​របស់​កម្ពុជា​

​ភ្នំពេញ​÷​នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា​នេះ​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​ប្រាក់​សុខុន​រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានអនុញ្ញាត​ឲ្យ​លោកស្រី ប៉ូ​លីន តា​ម៉េ​ស៊ី​ស (Pauline Tamesis )​តំណាង​ថ្មី​នៃ​អង្គការ​អភិវឌ្ឍន៍ UNDP ប្រចាំ​កម្ពុជា ជួប​សម្ដែង​ការគួរ​សមនៅ​ទីស្ដីការក្រសួង​។​

លោក ជុំ សុន្ទរ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹងថា​លោកស្រី ប៉ូ​លីន តា​ម៉េ​ស៊ី​សបាន​ប្រគល់ជូន​សារលិខិត​តែងតាំង​លោកស្រី​ជា​អ្នកសម្របសម្រួល​នៅ​កម្ពុជា​។​លោក​ទេសរដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បទពិសោធន៍​របស់លោក​ស្រី​និង​ជួយ​ឲ្យ​លោកស្រី​បំពេញបេសកកម្ម​ទទួល​បាន​ជោគជ័យ​នៅ​កម្ពុជា​។​
​កាលពីពេល​ថ្មីៗ​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជួបពិភាក្សា​ជាមួយ​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។​ឯកឧត្តម​បាន​បញ្ជាក់ថា​UNDP​បាន​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​នៅ​កម្ពុជា​។​អង្គការ​UNDP​បាន​បំពេញការងារ​មនុស្សធម៌​នៅ​កម្ពុជា​ជាពិសេស​ជួយ​កម្ពុជា​ក្នុងការ​បោសសំអាត​មីន​នៅ​កម្ពុជា​និង​បេសកកម្ម​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្អ​ង្គ​ការ​សហប្រជាជាតិ​។​

លោកស្រី​ប៉ូ​លីន​តា​ម៉េ​ស៊ី​សបាន​វាយតម្លៃ​ការរីក​ចំរ​លន​របស់​កម្ពុជា​គ្រប់​វិស័យ​ដែលជា​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍​។​លោកស្រី​ប៉ូ​លីន តា​ម៉េ​ស៊ី​ស បាន​កោតសរសើរ​កម្ពុ​ជា ក្នុងការ​ខិត​ខ​បោសសំអាត​មីន​។​

​លោក​ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា​កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ចំនួន​ជាង​៥​ពាន់​នាក់​ទៅ​ចូលរួម​៨​ប្រទេស​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ដោយ​កម្ពុ​ជាមាន​ឆន្ទៈ​ជួយ​ប្រទេស​ផ្សេងទៀត​ឲ្យ​ផុតពី​ទុក្ខវេទនា​ទាំងនេះ​។​រដ្ឋាភិបាល​បានចាត់ទុក​គ្រាប់មីន​គឺជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។​​

ជាមួយគ្នា​នោះ​លោក​ទេសរដ្ឋមន្ត្រី​បាន​បកស្រាយ​អំពី​ការរីកចំរើន​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​គ្រាន់តែ​ជាការ​គិតគូរ​ទៅតាម​បរិបទ​កម្ពុជា​ផ្តោតលើ​ការការពារ​សន្តិភាព​ទ​ប់​ស្កាត់​ការ​ជ្រៀត​ប​ជ្រែក​ពី​ខាងក្រៅ​។​​រដ្ឋាភិបាល​តាំងចិត្ត​លើកស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​កម្ពុជា​បាន​ចុះ​អនុស្សារណៈ​បន្ត​អាណត្តិ​ការ​រិ​យា​ល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អ​.​ស​.​ប​និង​ការិយាល័យ​អ្នក​រាយ​ការ​ណ៏​ពិសេស​នៅ​កម្ពុជា​។​​លោក​ទេសរដ្ឋមន្ត្រី​ប្រាក់​សុខុន​បានបញ្ជាក់​ទៀតថា​ប្រជាជនមាន​ការរីក​ច​ម្រ​លន​ផ្នែក​សេដ្ឋកិច្ច​ជាមួយនិង​ការទទួលបាន​សិទ្ធិសេរីភាព​គ្រប់យ៉ាង​។​ជំនួប​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ស្ថាប័ន​នានា​របស់​កម្ពុជា​ជាមួយ​តំណាង​អង្គ​សហប្រជាជាតិ​ហើយ​រដ្ឋាភិបាល​បាន​ប្តេជ្ញាចិត្ត​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ឲ្យា​កាន់តែ​បន្ត​រីកចម្រើន​។​

លោកស្រី​ប៉ូ​លីន​តា​ម៉េ​ស៊ី​ស​តំណាង​UNDP​សន្យា​ជួយ​សហការ​ជាមួយ​កម្ពុជា​ក្នុងកា​អភិវឌ្ឍ​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​និង​បន្ត​ភាពជា​ដៃគូរ​ជាមួយ​កម្ពុជា​។​អង្គការ​UNDP​បន្ត​កិច្ចសន្ទនា​ជាមួយ​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ដៃគូរ​នានា​ទៀត​របស់​កម្ពុជា​៕​