All posts by មេគង្គ ប៉ុស្តិ៍

ដេញ​បាញ់​ឡាន​ដឹក​ក្តារបន្ទះ​ដែល​មិន​ព្រម​បង់លុយ បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​៣​នាក់ និង​របួស​៤​នាក់​

​ខេត្ត​ត្បូងឃ្មុំ ៖ ស្នូរ​អាវុធ​បាន​ផ្ទុះ​១​គ្រាប់​នៅត្រង់ចំណុច​ភូមិ​អូរ​ព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ចំនួន​៣​គ្រឿង​បាន​បុក​បន្ត​គ្នា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់ និង​របួស​៤​នាក់​។

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦ និង​១៥​នាទី ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់ និង​របួស​៤​នាក់ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​បន្ទាប់ពី​បាន​ស៊ើបសួរ​នៅ​កន្លែងកើតហេតុ លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ឈឹម គឹមហុង ស្នងការរង នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​បញ្ជាក់ថា រថយន្ត​សាំង​យ៉ុង​១​គ្រឿង មាន​ដឹកឈើ​អារ​បន្ទះ ហើយ​មិនបាន​បង់លុយ​ឲ្យ​អង្គភាព​មួយ ហើយ​ក៏មាន​រថយន្ត​១​គ្រឿង បាន​បើក​ប្រដេញ​រថយន្ត​ដឹកឈើ តាម​ពី​ខាងក្រោយ ព្រមទាំង​បាញ់​១​គ្រាប់ គ្រានោះ​ក៏​ស្រាប់​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយ សារ​មាន​រថយន្ត​ដឹក​លាមក​គោមួយ​គ្រឿង​ទៅបុក​រថយន្ត​ដឹកឈើ​នោះ និង​បាន​បុក​រះ​បន្តទៅ​រថយន្ត ដឹក​ពង​ទារ​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវថ្នល់​ជាតិ​លេខ​៨ តែម្តង ។​

​លោក​ស្នងការរង​នគរបាល​ខេត្ត​រូបនេះ​បន្តថា រថយន្ត​ម៉ាក​សាំង​យ៉ុង​ពណ៌ ស ដឹកឈើ​មិន មាន ពាក់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ណន ម៉ោង ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ស្លា ឃុំ​ទ​ន្លូ​ង ស្រុក មេមត់ (​របួសធ្ងន់ ) ដោយមាន​អ្នករួមដំណើរ​២​នាក់​ទៀត ក្នុងនោះ ១-​ឈ្មោះ ពេជ្រ ភា​រុណ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​ស្លាប់​នៅ​កន្លែងកើតហេតុ ) ២-​ឈ្មោះ វ៉េ​ត ឌី​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ឃុំ​ជា មួយ គ្នា រង​របស់​ធ្ងន់ និង​បាន​បង្ក​ជាមួយ នឹង​រថយន្ត​ទី​តាន់​ពណ៌​ស​ពាក់ ស្លាក​លេខ​ភ្នំពេញ 2M-2984 បើកបរ​ដោយ​ឈ្មោះ ឪ​ក លន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​សេរី​សុខា ឃុំ​ក្រែក ស្រុក​ពញា ក្រែក ខេត្ត​ត្បូងឃ្មុំ (​របួសធ្ងន់ ) មាន​ដឹក​មនុស្ស​០២​នាក់ មាន ១-​ឈ្មោះ សុ​ត សម្បត្តិ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ​(​របួសស្រាល ) ២-​ឈ្មោះ ឡាញ់ តុល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។

រថយន្ត នេះ បាន​ទៅបុក​ជាមួយនឹង​រថយន្ត​សាំង​យ៉ុង​ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-9856 បើកបរ ដោយ​ឈ្មោះ ឆាយ ចន្ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ អ​ន្ទ​រ ខេត្តព្រៃវែង (​ស្លាប់​កន្លែងកើតហេតុ ) រួម​ជាមួយនិង​អ្នកជិះ​២​នាក់​ទៀត មាន​១-​ឈ្មោះ ណាក់ រ័ត្ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ (​ស្លាប់​កន្លែងកើតហេតុ ) ២-​ឈ្មោះ ឈុំ ឆុន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ (​របួសធ្ងន់ )​។​

​ករណីនេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​មន្ត្រី ជំនាញ​ចុះ​ស្រាវជ្រាវ​រកមុខ​អ្នក​បាញ់បោះ ដែលជា​ដើមចម​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​មាន​មនុស្ស​ស្លាប់ ចំណែក វត្ថុតាង​រួមមាន​រថយន្ត​ទាំង​៣​គ្រឿង​ត្រូវបាន​ស្ទូច​រក្សា​ទុកដាក់​នៅ​បរិវេណ​ប៉ុស្តិ៍​រដ្ឋបាល​កក់ ជា​បណ្តោះអាសន្ន​រង់ចាំ​ចាត់ការ​បន្ត​តាម​នីតិវិធី​ជា​ក្រោយ​ទៀត​៕​

ក្រសួងមហាផ្ទៃ​ជំរុញ​នគរបាល​ព្រំដែន ត្រូវ​ធ្វើឱ្យ​ព្រំដែន​មាន​សន្តិភាព​

​ខេត្តក្រចេះ​៖ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម ប៉ាវ ហមផាន បាន​ថ្លែង​ដោយ​ជម្រុញ​ឱ្យ នគរបាល​វរ​ការពារ​ព្រំដែន ត្រូវខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី ភារកិច្ច​ការពារ​សន្តិ​សុខ​តាម​ខ្សែរ​ក្រវ៉ាត់​ព្រំដែន ធ្វើយ៉ាងណា​ឱ្យ​ព្រំដែន​មាន​សន្តិភាព​។​

​ការ​មានប្រសាសន៍​លើកឡើង​បែបនេះ​របស់ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិកា​ក្រសួង​មហា ផ្ទៃ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែ មីនា នេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ នាយ​,​នាយ រង ព្រមទាំង​មន្ត្រីនគរបាល​ទាំងអស់ នៃ​វរ​ការពារ​ព្រំដែន​គោក​លេខ​៦១៩ ចំណុះឱ្យ​ស្នងការដ្ឋាន​នគរ បាល ខេត្តក្រចេះ ក្នុងឱកាស​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​និង​ប្រព្រឹត្តទៅ​នាពេលខាងមុខ​នេះ​។

​ក្រៅពី​ការ​មានប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​អំណោយ​មួយចំនួនធំ របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រួ​សួង​មហាផ្ទៃ​ប្រគល់ ជូន​ដល់​នគរបាល​វរៈ ការពារ​ព្រំដែន​។ ឯកឧត្តម ប៉ាវ ហមផាន បាន​សម្តែង​នូវ​ការ​កោត​ស​សើរ​និង​លើកទឹកចិត្ត​ដល់​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន ដែល​កន្លង មក​មានការ​យកចិត្ត​ទុកដាក់ និង​ភារកិច្ច​ការងារ​បា​នស​ហ​ការ​គ្នា​ជាមួយ​ប្រទេស​ជាប់​ព្រំដែន ដើម្បី​រួមគ្នា​រក្សា​បានល្អ​នូវ សន្តិសុខ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​។ បន្ថែម​ពី លើ​នេះ ឯកឧត្តម​បាន ជម្រុញ​ឱ្យ​នគរបាល​ខិតខំ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាព​រដ្ឋ​ដែល​រស់​តាម ខ្សែបន្ទាត់​ព្រំដែន​និង​ការ​រឹតបន្តឹង​សាមគ្គីភាព​ផ្ទៃក្នុង​របស់​អង្គភាព ពង្រឹង​វិន័យ និង​ក្រមសីលធម៌​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ឧ​ត្ត​ម​សេនីយ៍​ប៊ិ​ត សា​វ៉ាង ស្នងការរង​ទទួល​កិច្ចការងារ​ព្រំដែន​បានឱ្យដឹងថា ព្រំដែន​ប្រទេស​កម្ពុជា​ខេត្តក្រចេះ​មាន​ព្រំដែន​ជាប់​និង​ប្រទេស​វៀតណាម​ចំងាយ​៧៤ គីឡូ​៥០០​មែត្រ​។ ចំណែកឯ​សភាព​ការ​ព្រំដែន​សម្រាប់​ខេត្តក្រចេះ​និង​ខេត្ត​ប៊ិ​ញ​ភឿ​ក ប្រទេស វៀត ណា​ម ក៏​មិន​ធ្លាប់​កើតមាន​បញ្ហា​អ្វី​គួរឱ្យកត់សម្គាល់​នោះទេ​។

ដោយ ឡែក​ចំពោះ​បង្គោល​ខណ្ឌ​សី​ម៉ា​ព្រំដែន កសាង​ដោយ​ក្រុមបច្ចេកទេស​ព្រំដែន​ថ្នាក់ជាតិ អនុវត្ត សាងសង់​បាន​១២​បង្គោល និង​បង្គោល​ខណ្ឌ​សី​ម៉ា​ព្រំដែន​តូចៗ ដែល​កំណត់​បន្ថែម​ដោយ ទ្វេភាគី​ថ្នាក់ជាតិ បាន​ចំនួន​១៣០​បង្គោល ៕​

ការដឹកជញ្ជូន​តាមផ្លូវ​អាកាស នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​កើនឡើង​ខ្លាំង​ពី​ឆ្នាំ​២០២០​ដល់​២០៣០

​សៀមរាប ៖ ក្រុម​អ្នកសម្របសម្រួល​គ្រប់គ្រង​ចរាចរណ៍​ដែនអាកាស អាស៊ី​ខាងត្បូង​-​ឥណ្ឌា និង​ក្រុម​អ្នកសម្របសម្រួល​សេវាកម្ម​ចរាចរ​ដែនអាកាស​នៅ​អាស៊ីអាគ្នេយ៍ បាន​រកឃើញថា នឹងមាន​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចាប់ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០៣០ ។ ជាមួយនឹង​កំណើន​នេះ ក្រុម​អ្នកជំនាញ​ទាំងនោះ ក៏បាន​បង្ហាញ​អំពី​ការព្រួយបារម្ភ​ផងដែរ ចំពោះ​សុវត្ថិភាព​លើ​ការ​ធ្វើចរាចរ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​នោះ ។​

ការរកឃើញ​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ជំនាញ​ទាំងនោះ បានមក​ជួបប្រជុំ​ពិភាក្សា​គ្នា រយៈពេល​០៤​ថ្ងៃ ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​៣០ ខែមីនា នៅ​ក្រុង​សៀមរាប​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​នេះ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី លើកឡើងថា​ថា កិច្ច​ប្រជុំបាន​លើក​យកមក​ពិភាក្សាគ្នា​នូវ​ប្រធានបទ​នានា ដែលមាន​ការទាក់ទង​សំខាន់​ទៅនឹង​កិច្ចប្រតិបត្តិការ​អាកាស​យានដ្ឋាន ប្រសិទ្ធភាព​ការផ្តល់​សេវាកម្ម​នាំ​ផ្លូវអាកាស និង​ការគ្រប់គ្រង​ប្រព័ន្ធ​ត្រួតពិនិត្យ​ចរាចរ​ផ្លូវអាកាស ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។​

​លោក គូសបញ្ចាក់ថា ជាមួយនឹង​ការរកឃើញ​អំពី​កំណើន​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ការរៀបចំ​បង្កើត​ផ្លូវ​ហោះហើរ​ថ្មី​បន្ថែមទៀត ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរ​ផ្លូវអាកាស​នោះ វា​គឺជា​តម្លៃ​នៃ​ការស្វែងរក​ដំណោះស្រាយ​ដែល​កិច្ច​ប្រជុំបាន​រកឃើញ ដើម្បី​សុវត្ថិភាព​ចរាចរ​ដឹកជញ្ជូន​ផ្លូវអាកាស ។ លោក​បន្តថា ការបង្កើត​ផ្លូវ​ហោះហើរ​ត្រង់​តាម​បច្ចេកវិទ្យា​ថ្មី វា​ក៏បាន​នាំមក​នូវ​ការ​សន្សំសំចៃ​ប្រេង​ឥន្ទ​នៈ ចំណេញ​ពេលវេលា និង បាន​ការពារ​បរិស្ថាន​ដោយ​ការដុត​ចំហេះ​សាំង​តិច កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក​ទៅក្នុង​បរិយាកាស និង ធានាបាន​សុវត្ថិភាព​លើ​ការ​ធ្វើចរាចរ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ។

លោក​បានបង្ហាញ​នូវ​ក្តី​មោទនា​ភាព កក់ក្តៅ​ចំពោះ​ផ​ទ្ធ​ផល​នៃ​កិច្ចប្រជុំ​នេះ ដោយ​កិច្ចប្រជុំ​ក៏បាន​រកឃើញ​ផងដែរ អំពី​ការអនុវត្តន៍​ផែនការ​ប្រើប្រាស់​ប្រព័ន្ធ​ថ្មី​ដូចជា ប្រព័ន្ធ​ទំនាក់ទំនង​អាកាស ប្រព័ន្ធ​នាំ​ផ្លូវអាកាស និង ប្រព័ន្ធ​ឃ្លាំមើល​អាកាស​សម្រាប់​ការគ្រប់គ្រង​ចរាចរ​ដែ​ន​អាកាស ។ ជាមួយនេះ ការបញ្ជៀ​ស​ការហោះហើរ​ក្នុងស្ថានភាព​អាក្រក់​ដូចជា ប​ន្ទុះ​ភ្នំភ្លើង បញ្ហា​ធាតុអាកាស​ដូចជា ព្យុះ ភ្លៀង ជាដើម អង្គប្រជុំ​បានសម្រេច​ថា នឹង​បង្កើត​គម្រោង​ផែនការ​ហោះហើរ​លើផ្លូវ​វៀង ដើម្បី​គេចចេញ​ពី​ស្ថានភាព​អាក្រក់ៗ​ទាំងនោះ ៕​

បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា​របស់​ជនជាតិ​អង់គ្លេស​ម្នាក់​ក្នុង​សង្កា​ត​ជើងឯក

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ម្រុះ​១​ក្រុម​រួមមាន​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​និង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​ក្រោម​ការសម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា មួយកន្លែង ដោយបាន រកឃើញ​កញ្ឆា​ចំនួន​៧៨​ដើម ព្រមទាំង​ចាប់ខ្លួន​ម្ចាស់​កញ្ឆា​នោះ ដែលជា​ជនជាតិ​អង់គ្លេស​ម្នាក់​នាំ ទៅធ្វើ​ការសាកសួរ​ផងដែរ​។​

​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង ភូមិ ព្រែក​ប្រណាក​នោះបាន​បាត់គោ​ហើយ​បាន​ចូលទៅរ​កនៅ​ក្នុងព្រៃ​ចំណុច​ក្រោយ​ផ្ទះ​របស់​ជនបរទេស​រូប​នេះ​។​ខណៈ​នោះបាន​ប្រទះឃើញ​សុទ្ធតែ​ដើម​កញ្ឆា​ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​នគរ បាល​ឲ្យ​ចុះទៅ​ពិនិត្យមើល​។ ហើយ​ពេលទៅដល់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ បាន​រកឃើញ កញ្ឆា ចំនួន​៧៨​ដើម ដែល​ក្នុងនោះ​មាន​ចំនួន​៥៣​ដើម ត្រូវបាន​កាប់បំផ្លាញចោល និង​ចំនួន​២៥ ដើម ទៀត​នៅរស់ ហើយ​ត្រូវបាន​កម្លាំង​កាប់បំផ្លាញចោល​ក្នុងពេលនោះ​តែម្តង​។​
​សមត្ថកិច្ច​បានអោយដឹង​ថា​ម្ចាស់​ដី​មានឈ្មោះ អុ​យ នាជ​សីលា ភេទ​ស្រី ស្នាក់​នៅផ្ទះ លេខ ៥០ ផ្លូវ​លេខ​១៧ ក្នុង​បូរី​ពិភពថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ខ​សែន​សុខ បាន​ជួល​ដី​ទៅ​អោយឈ្មោះ BREWER. WAYNE ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ ជនជាតិ អងគ្លេស ស្នាក់នៅ​កន្លែង​ដីឡូត៍​ខាងលើ​។​
​
ពេuលនេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ​បាន​បញ្ជូន​ទៅធ្វើ​ការសាកសួ​រ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕​

អាជ្ញាធរ​ជាតិ​អប្សរា​ជំរុញ​ឲ្យ​សមត្ថកិច្ច​ដាក់ទោស​ធ្ងន់​លើ​ជន​បំផ្លាញ​វត្ថុ​បុរាណ​

​សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជុំ​រុញអោយ​សមត្ថកិច្ច ខេត្ដ​សៀមរាប អោយ​ដាក់ទោស​លើ​អ្នក​លួច​ដាប់ថ្ម​លិង្គព្រះឥសូរ នៅ​បាត​ទឹកស្ទឹង​លើក​ភ្នំ​គូ​លេន បន្ទាប់ពី​ចាប់ខ្លួនបាន​ជនសង្ស័យ​ពីរ​នាក់​កាលពី​ម្សិលមិញ​។​

ប្រធាន​យក​ដ្ឋា​ន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល អោយដឹង​នៅថ្ងៃនេះ​ថា កាលពី​ម្សិលមិញ សមត្ថកិច្ច​ខេត្ដ​សៀមរាប បាន​ឃាត់ខ្លួន បុរស​ពីរ​នាក់ បន្ទាប់ពី​លួច​ដាប់ថ្ម​លឹ​ង្គ​ព្រះ​ឥសូរ​នៅ​បាត​ស្ទឹង​លឹ​ង្គ​មួយ​ពាន់ នៅលើ​ភ្នំ​គូ​លេន កាលពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៨​នេះ​។​លោក​បាន​បន្ដថា លឹ​ង្គ​ព្រះ​ឥ​សួរ​នោះ​ធ្វើ​ពី​ថ្ម​ភូ​ក​ចំនួន​៦ ប៉ុន្ដែ​ជនសង្ស័យ​នោះ បាន​ដាប់​យកចេញ​ពី​កន្លែង​ចំនួន​៣​ដុំ ខណៈ​បី​ដុំ​ទៀត​ទុក​នៅ​កន្លែង​។​

លោក​បន្ដថា ថ្ម​លិង្គព្រះឥសូរ​ដែល​ពួកគេ​លួច​ដាប់​បាន​បាត់​ខ្ចាត់ខ្ចាយ មិនអាច​ផ្គុំ​ដូចដើម​បាន​នោះទេ​ព្រោះ​វា​ជា​កំទេចកំទី ដែល​ជនសង្ស័យ​យកទៅ​បោះចោល​អស់​។​

ស្នងការ​នគ​បាល​ខេត្ដ​សៀមរាប​លោក ទិ​ត្យ ណា​រ៉ុង មានប្រសាសន៍ថា ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​កំពុង​សាកសួរ នឹង​បញ្ជូនទៅ​តុលាការ ដោយ​ថា ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​សេចក្ដី​ជួន​ដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា អោយដឹងថា កាលពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៨​នេះ លិង្គព្រះឥសូរ​ធ្វើ​ពី​ថ្ម​ភួ​ក​ចំនួន​៦ នៅ​បាត​ស្ទឹង​លឹ​ង្គ​មួយ​ពាន់​លើ​ភ្នំ​គូ​លេន ត្រូវបាន​គេ​លួច​ដាប់​យកចេញ​ចំនួន​៣ និង​៣​ទៀត​មិនទាន់​ដាច់ចេញពី​ជើង​ទម្រ​។​

​លិខិត​បាន​លើកឡើងថា ករណីនេះ ជា​ចេតនា​បំផ្លិចបំផ្លាញ​សម្បត្ដិ​បេតិកភណ្ឌ​ជាតិ ដោយ​ថា សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​មិន​លើកលែង​៕
​

ក្នុង​មួយថ្ងៃ​មាន​ករណី​ក្មេងប្រុស​លង់ទឹក​ស្រះ​ស្លាប់​២​នាក់​នៅ​ស្រុក​ព្រះស្តេច​

​ព្រៃវែង ៖ កុមារា​២​នាក់​បាន​លង់​ទឹកស្រះ​កន្លែង​ផ្សេងគ្នា​ស្លាប់​យ៉ាង​អាណោច​អាធ៌​ម​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគ​របាល​បាន​ឲ្យ​ដឹងថា​ករណី​ក្មេង​លង់ទឹក​ទី​១​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ស្រះ​ទឹក​ដែលមាន​ជម្រៅ​ជ្រៅ​ជិត​2​ម៉ែត្រ​ចម្ងាយ​ពី​ផ្ទះ​ក្មេងប្រុស​រងគ្រោះ​ប្រហែល​៣៥០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ប្រោះស្វា​.​ឃុំ​បន្ទាយ​ចក្រី​.​ស្រុក​ព្រះស្ដេច​។​ដែលមាន​កុមារា​រងគ្រោះ​ឈ្មោះ​ថាក់​.​មនោ​រ៉ា​អាយុ​3​ឆ្នាំ​រស់នៅក្នុង​បន្ទុក​ជាមួយ​ឪពុក​ឈ្មោះ​ថេ​ង​.​ថាក់​អាយុ​31​ឆ្នាំ​,​ម្តាយ​ឈ្មោះ​មិត្ត​.​សាម៉េន​អាយុ​25​ឆ្នាំ​រស់នៅ​ភូមិ​.​ឃុំ​ខាងលើ​។​បើតាម​ការពិនិត្យ​រប​ស់ន​ម្ត្រី​ជំនាញ​ស​ន្និ​ដ្ធា​ន​ថា​ក្មេងប្រុស​រងគ្រោះ​ប្រហែលជា​ដើរទៅ​តាម​មាត់​ស្រះ​រអិល​ជើង​ធ្លាក់ទឹក​គ្មាន​អ្នកឃើញ​ទើប​បណ្តាល​ឲ្យ​ទឹក​ស្លាប់​តែម្តង​។​

​បន្ទាប់ពី​ពិនិត្យ​រួច​សមត្ថកិច្ច​ក៍​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ករណី​កុមារា​លង់ទឹក​ទី​២​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ស្រះ​ទឹក​ខាងលិច​ផ្ទះ​របស់​ឈ្មោះ​អេង​.​អេ​ន​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​(​ត្រូវជា​ជីតា​ក្មេងប្រុស​រងគ្រោះ​)​ស្ថិត​ក្នុងភូមិ​ក្រាំង​.​ឃំ​ុ​ស្ពឺ​(​ក​).​ស្រុក​បាភ្នំ​.​ខេត្តព្រៃវែង​។ កុមារា​រងគ្រោះ​ឈ្មោះ​ម៉េ​ត​.​តុលា​អាយុ​៤​ឆ្នាំ​រ់​នៅក្នុង​បន្ទុក​ជាមួយ​ឪពុក​ឈ្មោះ​អេ​ន​.​ម៉េ​ត​អាយុ​35​ឆ្នាំ​រស់នៅ​ភូមិ​.​ឃំ​ុ​កើតហេតុ​ជាម​នុស្ស​(​ពោះម៉ាយ​)​។ ក្រោយ​ទទួលបាន​ព៌​ត​មាន​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដោយបាន​ស​ន្និ​ដ្ធា​ន​ថា​ក្មេងប្រុស​រងគ្រោះ​ប្រហែលជា​ចុះ​លេង​ទឹកស្រះ​គ្មាន​ដឹង​ទើប​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​បែបនេះ​!​ព្រោះ​ឪពុក​មិន​នៅផ្ទះ​ទេ​ដោយ​ជាប់រវល់​ទៅ​បុណ្យ​គេ​!​ហេ​ី​យ​ទុក​កូន​ឲ្យ​នៅផ្ទះ​ម្នាក់ឯង​គ្មាន​អ្នកមើល​។​បន្ទាប់​ពិនិត្យ​រួច​សមត្ថកិច្ច​កំណត់ហេតុ​ប្រគល់​សព​ជូន​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ទោះយ៉ាងណា​អាជ្ញាធរ​សមត្ថកិច្ច​ក៍​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរ​ដ្ធ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​ចំពោះ​កូនចៅ​តូច​ព្រោះ​នៅ​ព្រៃវែង​ផ្ទះ​បងប្អូន​ពលរ​ដ្ធ​ភាគច្រើន​សុទ្ធ​តែមាន​ស្រះ​ទឹក​នៅ​ជុំវិញ​ផ្ទះ​និង​នៅក្រោយ​ផ្ទះ​៕
​

បង្ក្រាប​ទីតាំង​លាក់ទុក​ជួញដូរ​សត្វព្រៃ​នៅ​ស្រុក​ភ្នំស្រួច​

​កំពង់ស្ពឺ ៖ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ ក្រុម​អន្តរា​គម​ន៏​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ភ្នំស្រួច និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរសេដ្ឋ ប៉ុស្តិ៍​រដ្ឋបាល​ត្រែងត្រយឹង បានធ្វើការ​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ នៅ​ចំណុច​គីឡូម៉ែត្រ 84-85 ស្ថិតក្នុង​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ដែល​ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ ឈ្មោះ ម៉ប់ គី ភេទ​ស្រី អាយុ ៥៦​ឆ្នាំ​(​រត់គេចខ្លួន​បាត់​)​ពេល​សមត្ថកិច្ច​តាម​ដេញ​ពីក្រោយ បន្សល់ទុក ម៉ូតូ​០១​គ្រឿង HODA WAVE អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​ឆែកឆេរ​លំនៅដ្ឋាន​ដកហូត​វត្ថុតាង​មាន​៖
១/ សាច់ជ្រូក​ព្រៃ​ស្រស់​ចំនួន ៧,៣០ គីឡូក្រាម​
២/ សាច់​ឈ្លូស​ស្រស់ ៩, ០០ គីឡូក្រាម​
៣/​ទន្សាយគល់​ងាប់​៤​ក្បាល ៨,២០ គីឡូក្រាម​
៤/​សំពោចក្រអូប​ងាប់​២​ក្បាល ៤,៨០ គីឡូក្រាម​
​បច្ចុប្បន្ន សាច់សត្វ​យកមក​ដុត​កំទេចចោល​នៅ​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ​បរសេដ្ឋ​ដើម្បី​ចំណាត់ការ​តាម​និតិ​វិធី ៕
​

មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ​ម្នាក់ ចូល​រកស៊ី​ឈើ​ល្មើសច្បាប់​នៅ​ខេត្តក្រចេះ​

​ក្រចេះ ៖ មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ ពៅ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ច​ជំនាញ​ហាក់ដូចជា​រអារ​ក្នុង​កាប​ង្ក្រា​មេ​ឈ្មួញ​រូបនេះ​។​

​តាម​ប្រភពព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​ឈ្មោះ ពៅ នេះ តែងតែ​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​ខេត្តក្រចេះ​យ៉ាងសកម្ម​។ មេ​ឈ្មួញ​ឈ្មោះ ពៅ នេះ ត្រូវបាន​គេ​ស្គាល់​ជា​មន្ត្រីនគរបាល​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយដោយ​សារ​ឥទ្ធិពល​នគរបាល​ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​នៅក្នុង​ខេត្តក្រចេះ ពុំ​ហ៊ាន​លូកដៃ​បង្ក្រាប​នោះទេ ។​
​
ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​ជំនួញ​ឈើ​ខុសច្បាប់​របស់​មន្ត្រីនគរបាល​រូបនេះ គឺ​គេ​មាន​ដៃគូ​ម្នាក់ទៀត​”​ជា​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​ក្រចេះ ។ អ្នក​ទាំងពីរ បាន​យកគ្នា​ជា​ដៃគូ​ក្នុងការ​ប្រកបរ​បរក​ស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​រថយន្ត​សាំ​យ៉ុង​ជិត​១០​គ្រឿ និង​បានធ្វើ​ចរាចរណ៍​ឈើ​ស្ទើរ​រាល់​យប់ ដោយ​មិន​ឈឺក្បាល​ហាលថ្ងៃ​ពី​ទង្វើ​ខុសច្បាប់​ដែល​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​ហា​ឃាត់​នោះឡើយ​។​
​ប្រភព​បាន​បន្តទៀតថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងអស់នេះ​ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​ពី​ខេត្តស្ទឹងត្រែង រួច​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តក្រចេះ និង​បន្តទៅ​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង​ដោយ​រលូន​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​ព្រៃឈើ​ក្រចេះ​មួយចំនួន រួម​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជួយ​សម្រួល​បើកផ្លូវ​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពីពេល​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ មាន​ក្បួន​រថយន្ត​របស់​មេ​ឈ្មួញ​ឈ្មោះ ពៅ នេះ បានធ្វើ​ចរាចរ​ណ៏​ដឹកឈើ​ខុសច្បាប់​តាម​រថយន្ត​សាំ​យ៉ុង​មាន​ចំនួន​ជិត​១០​គ្រឿង​យ៉ាង​រលូន​លើ​ដង​ផ្លូវជាតិ​លេខ​៧​។​
​ប្រភព​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា ពេលធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ល្មើស​ម្តងៗ គឺ​ឈ្មោះ​”​ពៅ បាន​ជិះឡាន​រត់ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជាមុន ឲ្យ​ក្រុមមន្ត្រី​ជំនាញ​ដែល​នៅ​អង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយ​ដាក់​ក្នុង​ហោប៉ៅ​ជា​ថ្នូរ​ទៅ​និង​ការបើកផ្លូវ​ឲ្យ​ឈ្មោះ ពៅ ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​តាម​អំពើ​ចិត្ត​។​

​ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ ប្រចាំខេត្ត​ក្រចេះ មិនទាន់​សុំ​ការបំភ្លឺ​ពី​មន្ត្រី​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត ស្តីពី​ការជួញដូរ​ល្មើសច្បាប់​របស់​មន្ត្រីនគរបាល​ឈ្មោះ ពៅ បាន​នៅឡើយ​ទេ​។ ចំណែក​លោក អ៊ឹង ស៊ីណា​ង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​រឿងនេះ​ទេ​៕
​

អ្នក​បន្លំ​លក់​គ្រឿងអលង្កា​ក្លែងក្លាយ​ឲ្យ​ភ្ញៀវ​ត្រូវ​មានទោស​ជាប់ពន្ធនាគារ​

​ភ្នំពេញ ៖ ទន្ទឹមនឹង​ការអបអរសាទរ​ចំពោះ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​កម្ពុជា​ទទួលបាន​ក្នុង រយៈពេល​២​ខែ ដើមឆ្នាំ​២០១៨​នេះ ដែលមាន​រហូតដល់​ជាង ១​លាន​នាក់ រដ្ឋមន្ត្រីក្រសួង​ទេស ចរណ៍ លោក ថោង ខុន នា​ព្រឹក​ថ្ងៃទី​២៩ មីនា ​នេះ  បាន​ថ្លែងប្រាប់​អ្នក​សារ​ព័​ត៍​មាននៅ ក្រោយ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៨ ​ថា យើង​មានការ​រីករាយ​ជាខ្លាំង​ដែល​កម្ពុជា គ្រាន់តែ​រយៈពេល​២​ខែ ដើម្បី​ឆ្នាំ​២០១៨​ នេះ​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជាង ១​លាន​នាក់ ក្នុង​កំណើន ១២% ហើយ​យើង​ត្រូវតែមាន​កិច្ចខិតខំ​ប្រឹងប្រែង​អោយបាន​សកម្ម​ថែមទៀត​ដើម្បី កំណើន​ភ្ញៀវទេសចរ​។

ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ប្រាប់​ផងដែរ​ថា យើង​មាន​ហើយ នូវ​អនុក្រឹត្យ ដើម្បី​កំណត់​ពី​ការដាក់ទោសទណ្ឌ​ចំពោះ​អ្នក​ដែល​បាន​លក់​គ្រឿងអលង្កា​ក្លែង​​ក្លាយ​ទៅអោយ​ភ្ញៀវ​មាន ពេជ្រ និង​ត្បូង​ជាដើម ដោយ​យើង​លែង​និយាយ​ពី​ការព្រមាន​ទៀត ហើយ​។​

សូម​ជម្រាបជូន​ថា នៅក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី ថោង ខុន បានធ្វើការ ត្រួតពិនិត្យ​ទៅតាម​អគ្គនាយកដ្ឋាន​នីមួយៗ​ចំណុះ​ក្រសួងទេសចរណ៍ អំពី​ការអនុវត្ត​យុទ្ធ​​សាស្ត្រ​នានា​ដើម្បី​ភាព​កាន់តែ​ប្រសើរឡើង​នៅក្នុង​វិស័យ​ទេសចរណ៍ ដែល​អគ្គនាយកដ្ឋាន នីមួយៗ ត្រូវ​ដឹកនាំ​នាយកដ្ឋាន​ចំណុះ​អនុវត្ត​អោយបាន​ត្រឹមត្រូវ ព្រោះ​នាយកដ្ឋាន​នីមួយៗ សុទ្ធ​តែមាន​ថវិកា​កម្មវិធី​របស់ខ្លួន ដោយ​រដ្ឋមន្ត្រី​សាមី​ក្រសួង​បាន​ចង្អុល​ណែ​នាំអោយ​ការប្រើ ប្រាស់​ថវិកា​កម្មវិធី​នេះ​អោយមាន​ប្រសិទ្ធភាព និង​គុណភាព​ការងារ មិនមែន​ប្រើប្រាស់​អោយ តែ​អស់​លុយ​នោះទេ មានន័យថា ប្រើ​លុយ​អស់ហើយ​ត្រូវ​អោយមាន​ប្រសិទ្ធភាព និង​គុណ ភាព​ការងារ​ផងដែរ​៕​

វេទិកាសាធារណៈ​ក្រោម​ប្រធានបទ​«​សេដ្ឋកិច្ចកម្ពុជា សមិទ្ធកម្ម និង​ទស្សនវិស័យ​»

 

ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​វេទិកាសាធារណៈ​ក្រោម​ប្រធានបទ ’​សេដ្ឋកិច្ចកម្ពុជា សមិទ្ធកម្ម​និង​ទស្សនវិស័យ​”​។ វេទិកាសាធារណៈ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម តំណាង​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​, ដៃគូ​អភិវឌ្ឍន៍​, សង្គម​ស៊ីវិល​, ស្ថាប័ន​ស្រាវជ្រាវ​, គ្រឹះស្ថាន ឧ​ត្ត​មសិ​ក្សា​, វិស័យ​ឯកជន ព្រមទាំង​អ្នកសិក្សា​ស្រាវជ្រាវ​ជាច្រើន​នាក់​។

លោក វ​ង្សី វិស្សុត មានប្រសាសន៍ថា គោលបំណង​នៃ​ការរៀបចំ​វេទិកាសាធារណៈ​នេះ គឺ​ដើម្បី​ធ្វើការ​ចែករំលែក​នូវ​ព័ត៌មាន​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​បាន​ជ្រាប និង​ស្វែងយល់​អំពី ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ ពិសេស​ការគ្រប់គ្រង​សេដ្ឋកិច្ចជាតិ និង​សមិទ្ធកម្ម​ខាង​ផ្នែក សេដ្ឋកិច្ច​សំខាន់ៗ ដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​សម្រេចបាន​នៅក្នុង​រយៈកាល​កន្លងមក​ក៏ដូចជា​ទស្សនវិស័យ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​ទៅ​ថ្ងៃមុខ ក្នុង​នីតិកាល​បន្ទាប់​ទៀត ដើម្បី​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចកម្ពុជា ទាំង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក ក៏ដូចជា​ការពង្រឹង​មូលដ្ឋាន​នៃ​កំណើនសេដ្ឋកិច្ច ហើយ​ទ្រទ្រង់​កំណើន​នេះ​ឱ្យ​កាន់តែ​រឹងមាំ រួច​ធ្វើការ​បែងចែក​ផ្លែផ្កា​នៃ​កំណើន​នេះ​មកវិញ ឱ្យ​កាន់តែ​ប្រសើរឡើង​, កាន់​តែមាន​សមធម៌ និង​កាន់​តែមាន​ប្រសិទ្ធភាព​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ដើម្បី​ធ្វើ​ពួកគាត់​កាន់តែ​មាន ជីវភាព​ធូរធារ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្នុង​គោលដៅ​ឆ្ពោះ​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​​

លោក វ​ង្សី វិស្សុត មានប្រសាសន៍ថា ជារួម កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​មាន​ភាព រឹងមាំ​សម្រាប់​រយៈពេល​មធ្យម​ទៅមុខ ហើយ​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ទទួលបាន​នូវ​ផលប្រយោជន៍​ពី​កំណើនសេដ្ឋកិច្ច​ជាង​ពីរ​ទសវត្ស​មកនេះ​គ្រប់ៗ​គ្នា តាមរយៈ​ឱកាស​ទទួលបាន​នូវ​ប្រាក់ចំណូល ការងារ​ធ្វើ​,​ការកាត់បន្ថយ​ភាពក្រីក្រ និង​សេវាសាធារណៈ​គ្រប់​ប្រភេទ​ពីរ​ដ្ឋ រួមទាំង​សេវា​ខាង​ផ្នែក​សង្គម​ផ្សេងៗ ព្រមទាំង​កាន់តែ​ធ្វើឱ្យ​វិសមភាព​នៅក្នុង​សង្គម​កាន់​តែ​រួម​តូច​ផងដែរ​។

ក៏ប៉ុន្តែ ទោះបីយ៉ាងណា​ក៏ដោយ​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​កម្ពុ​ជាស​ព្វ​ថ្ងៃនេះ នឹង​មិនអាច​ទ្រទ្រង់​នូវ​ការ សម្រេចបាន​កំណើន​ក្នុង​រង្វង់​៧% នៅក្នុង​រយៈពេល​ពី ៥​ឆ្នាំ ទៅ​១០​ឆ្នាំ ខាងមុខ​ទៀត​បាន​នោះទេ ប្រើ​សិន​យើង​មិនមាន​ការគិតគូរ​អំពី​ការកែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដើម្បី​កសាង​មូលដ្ឋាន​មួយ ដែល​ទ្រទ្រង់​ដល់​ការផ្លាស់ប្ដូរ​ជា​រចនាសម្ព័ន្ធ​។ លោក​បាន​គូសបញ្ជាក់ថា ជារួម ក្រៅពី​ការ សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា បាន​ខិតខំ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​រាប់មិនអស់​ជូន​ដល់​ប្រទេសជាតិ និង​ប្រជាជន​។

ក្នុងនោះ​រាជរដ្ឋាភិបាល​ក៏បាន​គិតគូរ និង​ដាក់ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាច្រើន​ស្ទើរ​គ្រប់​វិស័យ​សម្រាប់​ជា​ចក្ខុវិស័យ និង​តម្រង់ទិស​ការអភិវឌ្ឍ​ប្រទេស​ទៅ​ថ្ងៃមុខ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ជា​បន្តទៀត​៕
​

សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងទ័ព​កម្ពុជា​-​ចិន បិទ​បញ្ចប់​ហើយ​

​ខេត្តកំពង់ស្ពឺ​ ៖ ​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨​ដែល​ធ្វើឡើង​រួមគ្នា​រវាង​កងទ័ព​ចិន​និង​កម្ពុជា​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៨​នេះ​ជាមួយ​ការ​វាយតម្លៃថា​ទទួលបាន​លទ្ធផល​ល្អប្រសើរ​និង​ជួយ​ពង្រឹងសមត្ថភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ដែលជា​បញ្ហា​មួយ​កំពុង​គំរាម​ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក​។​

​ពិធី​បិទ​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨​ដែល​ធ្វើឡើង​ដើម្បី​អបអរសាទរ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា​ចិន​ត្រូវបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ចូ​វ​សុង​ហឺរ​អគ្គមេបញ្ជាការ​រង​កង​ទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​និង​ឯកឧត្តម​ស្យុ​ង​ប៉​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​អនុព័ន្ធយោធា​និង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ មេទ័ព​កំពូលៗ​របស់​កម្ពុជា និង​ថ្នាក់ដឹកនាំ​មក​តាម​បណ្តា​ខេត្ត​នានា​ផងដែរ​៕​

ប្រាក់​សោធន​និវត្ត​ន៏​កម្មករ​និ​យោ​ជិ​ក​ក្នុង​វិស័យ​ឯកជន ចាប់ដំណើរការ​នៅ​ឆ្នាំ​២០១៩

​ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោកជំទាវ ស៊ើ​ង សរ​សុចិត្តា បាន​មានប្រសាសន៍ថា ប្រាក់​សោធន​និវត្ត​ន៏​របស់​បងប្អូន​កម្មក​រ​និ​យោ​ជិ​ក​ដែល​បំរើការ​នៅក្នុង​វិស័យ​ឯកជន​និង​ត្រូវ​ចាប់ផ្ដើម​ដំណើរ ការ​នៅក្នុង​ឆ្នាំ​២០១៩​ខាងមុខនេះ​ឆាប់ៗ​។

​លោកជំទាវ​បន្តថា ការដាក់អោយ​ដំណើរការ​នៃ​ប្រាក់​សោធន​និវត្ត​ន៏​នេះ​វា​និង​ធ្វើអោយ​សង្គម​កម្ពុជា​កាន់​តែ​កាន់​តែមាន​សមធម៌​រវាង​មន្ត្រីរាជការ​សាធារណៈ​និង​កម្មករ​និ​យោ​ជិ​ក​របស់​វិ​ស័​យេ​ក​ជន​។​

​លោកជំទាវ​បាន​បន្ថែ​ថា បច្ចុប្បន្ន​កម្មករ​-​ក​ម្មា​ការិនី និយោជិត ទទួលបាន​របប​សន្តិ​សុខ​សង្គម​ចំនួន​២ គឺ​របប​ហានិភ័យ​ការងារ របប​ថែទាំ​សុខភាព​ដែល​ជួយ សង្គ្រោះ ការព្យាបាល ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ ផ្តល់​របប​ថែទាំ​សុខភាព​ដោយ​មិន​បង់ប្រាក់ នៅតាម​មន្ទីរ ពេទ្យ​រដ្ឋ និង​ឯកជន​ជា​ដៃគូរ របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។ ដោយឡែក បងប្អូន​នារី​ដែល​សម្រាលកូន ទទួលបាន​ប្រាក់​ឈ្នួល ១២០% ក្នុងពេល​សម្រាលកូន​៩០​ថ្ងៃ និង​ទទួលបាន​ការពិនិត្យ ផ្ទៃពោះ​យ៉ាង​ទៀងទាត់​។ ហើយ​នៅពេលដែល​ដាក់ អោយ​ដំណើរការ​នូវ​ប្រាក់​សោធ​ន៏​និវត្ត​ន៏ វា​និង​ធ្វើ អោយ​បងប្អូន​កម្មករ ក​ម្មា​ការី​នី​ក្នុង​វិស័យ​ឯកជន​ទាំង អស់ មានកំ​លាំង​ចឹ​ត្ត​ប្រឹងប្រែង​ធ្វើការ​បន្ថែមទៀត ព្រោះ​នៅពេល​ដល់​អាយុ​ចូល​និវត្ត​ន៏​យើង​និង​ប្រាក់​ចូល​និវត្ត​ន៏​ដូច​មន្ត្រីរាជការ​ដូច្នោះ​ដែរ​។​

​លោកជំទាវ ស្ដើង សរ​សុ​ចឹ​ត្តា​បាន​សង្កត់ធ្ងន់ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កម្មក ក​ម្មា​ការ​រី​នី កាន់តែ​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ច្រើនឡើង ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជ​រដ្ឋា​ភ​បាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ប្រឹងប្រែង​សព្វបែបយ៉ាង​ដើម្បី​ធ្វើយ៉ាងណា​អោយ​ជីវភាព​របស់​បងប្អូន​កម្មករ​កាន់តែ​មាន​ជីវភាព​ធូ​ធារ​ឡើង​៕
​

អាល្លឺម៉ង់​អ​ញ្ញើញ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ធុរកិច្ច​កំពូល​នៅ​ចុង​ឆ្នាំនេះ​

​ភ្នំពេញ ៖ នៅក្នុង​ជំនួប​មួយ​រវាង​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ កាលពី​ថ្ងៃទី ២៨ មីនា ២០១៨​នេះ លោក អ៊ី​ន​ហ្គោ ខាស​ស្តេ​ន ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​ប្រទេស​កម្ពុជា បាន​អញ្ជើញលោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​ប្រចាំ អាស៊ី ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូ​នេ​សា នៅ​ខែវិច្ឆិកា ២០១៨ ខាងមុខនេះ ។

​លោក​អគ្គរដ្ឋទូត​អាល្លឺម៉ង់ បានអោយដឹងថា កិច្ចប្រជុំ​ដ៏​ធំ​មួយ​នេះ គឺមាន​ការចូលរួម​ពី​ធុរជន​កំពូលៗ និង​ក្រុមហ៊ុន​ធំៗ របស់​អាល្លឺម៉ង់ ដូចនេះ វា​ជា​ឱកាសល្អ​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិនិយោគ​របស់ខ្លួន ជាពិសេស​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ទៅកាន់​ធុរជន​អាល្លឺម៉ង់​ជាច្រើន​ទៀត​ដែល​មិន​ទាល់​យល់ច្បាស់​ពី​កម្ពុជា ។ ជាពិសេស​នោះ វា​ជា​ឱកាស​ដែល​អនុញ្ញាតអោយ​រដ្ឋមន្ត្រី ពាណិជ្ជកម្ម​កម្ពុជា និង អាល្លឺម៉ង់ ជួប​ជជែក ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ផងដែរ ។

ជា​កិច្ច​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ លោក​រដ្ឋមន្ត្រី​ក៏បាន​ទទួលយក​ការអញ្ជើញ​នេះ ដោយ​ឯកឧត្តម​យល់ថា​សន្និសីទ​នេះ មាន​សក្ដានុពល​ច្រើន​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​អាល្លឺម៉ង់​មក​កម្ពុជា​។ លោក​បន្តទៀតថា ប្រទេស​អាល្លឺម៉ង់​ជា​ប្រទេស​ឧស្សាហកម្ម​ធំ​មួយ​ក្នុង​ពិភពលោក និង​មាន​ក្រុន​ហ៊ុន​ដែលមាន​បច្ចេកទេស​ខ្ពស់​ជាច្រើន​ផងដែរ ដូចនេះ​នៅក្នុង​សន្និសីទ​នេះ ឯកឧត្តម​រំពឹងថា​នឹង​បាន​ជួប​ធុរជន​កំពូល​នៃ​ក្រុមហ៊ុន​ទាំងនោះ ដើម្បី​ពិភាក្សា​លើ​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​វិស័យ​អាទិភាព​មួយចំនួន​ដែល​ក្រុមហ៊ុន​អាល្លឺម៉ង់​អាច​ចាប់អារម្មណ៍ ដូចជា​វា​រី​អគ្គិសនី គ្រឿង​បង្គុំ​រថយន្ត និង​កង់​រថយន្តជាដើម ៕

 

 

 

 

 

 

 

​(អាល្លឺម៉ង់​អ​ញ្ញើញ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ធុរកិច្ច​កំពូល​នៅ​ចុង​ឆ្នាំនេះ​)

កំណើនសេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​ភាព រឹងមាំ ទោះបី​ការបោះឆ្នោត​ជិត​ចូល​មកដល់​

​ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​មាន​ភាពរឹងមាំ​សម្រាប់​រយៈពេល​មធ្យម​ទៅមុខ ហើយ​តាម​ការប៉ាន់ស្មាន​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១៨ នឹង​អាច​សម្រេច​នៅក្នុង​រង្វង់ ៧% និង​អាច ឡើងដល់ ៧,១% នៅ​ឆ្នាំ​២០១៩​។ ការសម្រេចបាន​នូវ​កំណើន​ដ៏​រឹងមាំ​នេះ​ដោយសារ​កត្តា​៖ ទី​១.​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​កាន់​តែមាន​ភាពប្រសើ​ឡើងវិញ​តាម​វដ្ត​នៃ​សេដ្ឋកិច្ច ក្នុងខណៈដែល​អាស៊ី​នៅតែ​ជា​មជ្ឈមណ្ឌល​ដឹកមុខ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ដដែល​។

​ប្រការ នេះ​បានធ្វើឱ្យ​កម្ពុជា​ជា​ប្រទេសមួយ​ស្ថិតនៅក្នុង​អាស៊ី និង​មាន​សេដ្ឋកិច្ច​បើកចំហរ​ខ្លាំង ទទួល បាន​នូវ​ភាព​អំណោយផល​ច្រើន​ក្នុង​ការជួយ​រុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​ក្លាំងក្លា​,​ទី​២.​ការដាក់ចេញ និង​អនុវត្ត​នូវ​កិច្ចការ​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​យ៉ាង​សស្រាក់សស្រាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ចាប់​តាំងតែ​ពី​ដើម​នីតិកាល​ទី​៥​មកនេះ បាន​ជួយ​ធ្វើឱ្យ​មូលដ្ឋាន​នៃ​សេដ្ឋកិច្ចជាតិ មាន​លក្ខណៈ​រឹងមាំ​ស្រាប់ ឱ្យ​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​ថែមទៀត និង ទី​៣.​កត្តា​ស្ថេរភាព​ន​យោ បាយ​នៅក្នុង​ប្រទេស​នៅពេល​ជិត​បោះឆ្នោត មិន​ត្រឹមតែ​បាន​ជួយ​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​មកលើ ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ជួយ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច គ្រប់​ប្រ​ភ​ទេ​ឱ្យ​កាន់​តែមាន​សន្ទះ​ខ្លាំងក្លា​ថែមទៀត​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រសួង​សេដ្ឋ កិច្ច និង​ហិរញ្ញវត្ថុ​ដែល​បានធ្វើការ​វាយតម្លៃ​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ​២០១៨ និង​ឆ្នាំ​ខាងមុខ​ទៀត​។​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​លើកឡើង​ដែរ​ថា ក្នុងពេល​កន្លងមក​ស​កម្ម​ភាព និង កំណើនសេដ្ឋកិច្ច​តែងតែមាន​សភាព​ទ្រឹង​ខ្លះ​នៅ​រៀងរាល់​ជិត​ការបោះឆ្នោត​ចូលមក​ដល់ តែ​ផ្ទុយ ទៅវិញ​សកម្មភាព​សេដ្ឋកិច្ច​គ្រប់​ប្រភេទ​នៅក្នុង​ឆ្នាំ​២០១៨​នេះ នៅតែមាន​ដំណើរការ​ជាធម្មតា និង​កាន់​តែមាន​ភាពរឹងមាំ ពោលគឺ​មិនមាន​ផលប៉ះពាល់​អ្វី​ជា​ដុំកំភួន​ទេ ទោះបី​នៅសល់​ប្រមាណ តែ ៤​ខែ​ទៀត​ប៉ុណ្ណោះ នឹងត្រូវ​ដល់​ការបោះឆ្នោត​ក្តី​។

ជាក់ស្តែង​នៅក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ការនាំចេញ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​នៅតែមាន​ការកើនឡើង​ខ្លាំង និង​មាន​ទំហំ​ធំ​ជាង​ទំហំ​នៃ ផសស ជា​លំដាប់​, សកម្មភាព​លក់ដូរ ទាំង​លក់ដុំ និង​លក់រាយ​នៅតែមាន​ដំណើរការ​ល្អប្រសើ​រ វិស័យ​ទេសចរណ៍​ក៏​នៅមាន​សន្ទះ​ល្អ ហើយ​ការផ្ដល់​ឥណទាន​ដោយ​ធនាគារ​ដល់​វិស័យ​ឯកជន ក៏​កាន់តែ​រឹងមាំ​ដដែល​។

ដោយឡែក​វិស័យ​ដីធ្លី និង​អចលនទ្រព្យ​ដែលជា​សូចនាករ​ដឹកមុខ​ក្នុងការ​ឆ្លុះបញ្ចាំង​អំពី​ភាពជឿជាក់​នៃ​សេដ្ឋកិច្ច ក៏​កាន់​តែមាន​សកម្មភាព​ទិញ​លក់​ផុលផុស​គគ្រឹក គគ្រេង ហើយ​តម្លៃ​វិញ​ក៏​កាន់តែ​ឡើងជា​លំដាប់​។

​ទន្ទឹមនឹងនេះ​អតិផរណា​នៅតែ​ស្ថិតក្នុង កម្រិត​ទាប ក្នុងខណៈដែល​អត្រា​ប្តូរប្រាក់​នៅ​បន្ត​មាន​ស្ថេរភាព​យ៉ាង​ល្អ​។ លើសពីនេះ​ទៀត លំហូ​ទុនវិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស ដែល​បាន​កត់ត្រា​នៅក្នុង​ជញ្ជីងទូទាត់​ក៏មាន​សន្ទះ កំណើន​ល្អ ក្នុង​រង្វង់​ពី​១៦% ទៅ ១៧% ក្នុង​មួយឆ្នាំ​ផងដែរ ពោលគឺ​ក្នុង​រង្វង់ ២៥០០ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ និង​អាច​ឡើងដល់​ប្រមាណ ៣០០០ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​។ ដោយឡែក​ទំហំ​ទឹកប្រាក់​នៃ​ការផ្ញើ​លុយ​របស់​ពលករ​ពី​ក្រៅប្រទេស ក៏​កាន់​តែមាន ទំហំ​ធំ ពោលគឺ​ក្នុង​រង្វង់ ៥៦០ លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំនេះ និង​ប្រមាណ​ជាង ៦០០ លាន ដុល្លារ​អាមេរិក​នៅ​ឆ្នាំក្រោយ​។ ប្រការនេះ​បានធ្វើឱ្យ​ជញ្ជីងទូទាត់​មាន​ភាព​វិជ្ជមាន ក្នុងខណៈដែល ទុនបម្រុង​អន្តរជាតិ​អាច​ទ្រទ្រង់​ការនាំ​ចូល​រហូត​ទៅដល់ ៦​ខែ​កន្លះ​ឯណោះ ធៀប​នឹង​រយៈកាល កន្លងទៅ ដែល​ទុនបម្រុង​អន្តរជាតិ​របស់​យើង អាច​ទ្រទ្រង់​ការ​នាំចូល​បានត្រឹមតែ​ប្រមាណ​ជាង ៣​ខែ​ប៉ុណ្ណោះ​៕

​

លួចបាន​ហើយ​ម្ចាស់ផ្ទះ​មក​ទាន់​ចាប់​ប្រគល់​ឲ្យ​ប៉ូលិស​

​ភ្នំពេញ ៖ ជ​នស​ង្ស​យ័​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​បឹងទំពុន​២​ឃាត់ខ្លួន​ក្រោយពី​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​គ្រូបង្រៀន​។​

​ហេតុការណ៍​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២៨​ខែ​មិនា​ឆ្នាំ​២០១៨​ស្ថិតនៅ​ផ្លូវ​បេតុង​ផ្ទះ​លេខ​៤៥៣​ក្រុម​១​ភូមិ​ត្នោតជ្រុំ​សង្កាត់​បឹងទំពុន​២​ខណ្ឌមានជ័យ​។​

​បើ​យោងតាម​សម្តី​ម្ចាស់ផ្ទះ​ខាងលើ​បានអោយដឹងថា​មុនពេល​កើតហេតុ​ក្រុមគ្រួសារ​របស់គាត់​បាន​ចេញទៅ​ធ្វើការ​បាត់​រៀងៗ​ខ្លួន​ហើយ​បាន​ចាក់សោរ​ផ្ទះ​ទុកចោល​ខ​ណះ​ពេលដែល​រូបគាត់​ត្រលប់​មកពី​បង្រៀន​សិស្ស​វិញ​ក៏​ឃើញ​ទ្វារផ្ទះ​របើក​ហើយក៏​ប្រទះឃើញ​ជន​ស​ង្ស​យ័​ម្នា​ក់បាន​យួរ​លេប​ថប​របស់គាត់​មួយគ្រឿង​ចេញមក​ពីក្នុងផ្ទះ​របស់​គាត់​ហើយ​គាត់​ក៏បាន​ស្រែក​ឆោឡោ​អោយ​អ្នកជិតខាង​ជួយ​ក្រោយពី​បានឮ​សម្លេង​ស្រែក​ឆោឡោ​ទើប​អ្នកជិតខាង​នាំគ្នា​ជួយ​ចាប់​ជន​ស​ង្ស​យ័​ខាងលើ​ប្រគល់អោយ​នគរបាល​ប៉ុស្តិ​បឹងទំពុន​២​យក​ជន​ស​ង្ស​យ័​ខាងលើ​មក​ធ្វើការ​សាកសួរ​បន្តរ​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​បឹងទំពុន​ក្រោយពី​ធ្វើការ​សាកសួរ​ជន​ស​ង្ស​យ័​ខាងលើ​បាន​សារភាពថា​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​ដើម្បី​យក​របស់​មាន​តម្លៃពិត​ប្រាកដ​មែន​ដោយ​រូបគេ​ត្រូវការ​យកលុយ​ទិញ​ថ្នាំញៀន​ជក់​។​

សមត្ថកិច្ច​បានអោយដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ​ទេព​ឆវី​ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​មុខរបរ​គ្រូបង្រៀន​នៅ​វិទ្យា​ល​យ័​បាក់​ទូក​ស្នាក់នៅ​ចំនុច​ខាងលើ​។​
​ចំណែក​ជន​ស​ង្ស​យ័​មានឈ្មោះ​សុខ​ពៅ​អាយុ​២៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ម្តុំ​វត្ត​ស​ន្សុំ​កុសល​សង្កាត់​បឹងទំពុន​១​ខណ្ឌ​មាន​ជ​យ័​។​
​ប​ច្ច​ប្បន្ន​ជ​នស​ង្ស​យ័​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​មាន​ជ​យ័​ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធិ​៕
​