All posts by មេគង្គ ប៉ុស្តិ៍

ស្គាល់​អត្តសញ្ញាណហើយ​សព​នារី​រងគ្រោះដែល​គេ​សម្លាប់​ដាក់​ក្នុង​ធុង​ទឹកកកទម្លាក់ចោលតាមផ្លូវ6A

​ភ្នំពេញ ៖ សព​នារី​រងគ្រោះ​ដែល​ត្រូវ​ឃាតក​សម្លាប់​ដាក់​ក្នុង​ទឹកកក រួច​យកទៅ​ប្លុង​ចោល​ក្បែរ គល់ស្ពាន​ព្រែក​រូង ២ ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទិ​១៦ ខែមីនា កន្លងមកនេះ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​អត្តសញ្ញាណ និង​សាច់ញាតិ​ហើយ​។

សមត្ថកិច្ច​បានឱ្យដឹង​ថា សព​នារី​រងគ្រោះ មានឈ្មោះ ឃឿន ធានី អាយុ ២៩ ឆ្នាំ​ស្នាក់នៅ ភូមិ​ក្រូចសើច ឃុំ​ហានជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម​។ សព​ត្រូវបាន​សមត្ថកិច្ច ប្រគល់ឱ្យ ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត តាម​គន្លង​ប្រពៃណី​រួចហើយ​។​

សូម​រំលឹកថា ការ​ភ្ញាក់​មួយ​បាន​ផ្តើមឡើង នៅក្រោយពេល​គេ​ប្រទះឃើញ​ធុង​ទឹកកក​ធុន​ធំ មួយ ដែល​ក្នុងនោះ​ជនដៃដល់​បាន​ញាត់​សព​នារី​រងគ្រោះ​ម្នាក់ យកទៅ​ទម្លាក់ចោល​នៅក្បែរ​ស្ពាន ព្រែក​រូង​២ តាមផ្លូវ​ជាត​លេខ​៦A ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃ ទី ១៦ ខែមីនា ឆ្នាំ​២០១៨ នេះ​។ តាម​ការពិនិត្យ​សាកសព​នារី​រងគ្រោះ​ត្រូវបាន​ឃាតករ​កាប់​ច​ញ្ច្រាំ ជា ច្រើន​កាំបិត​បណ្តាល​ឲ្យ​ស្លាប់ រួច​ទើប​ដាក់​ចូលក្នុង​ធុង​ទឹកកក ហើយ​យកទៅ​ទម្លាក់ចោល ដើម្បី បំបិទ ដាន​។​រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់បាន​បញ្ជាក់​ពី មូលហេតុ នៃ​អំពើ​ឃាតកម្ម​នេះ នៅឡើយ​ទេ ដោយ​គ្រាន់តែ​អះអាងថា សមត្ថកិច្ច​កំពុងតែ​មមាញឹក​ក្នុងការ​ស្រាវជ្រាវ​វែកមុខ​ឃាតករ ដើម្បី​នាំយកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ប៉ុណ្ណោះ​។​

ស្នងការ​នគរបាល​ខេត្តកណ្តាល​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន បាន​បញ្ជាក់ថា បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បាន និង​កំពុង​សហការ​ជាមួយ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល បន្តធ្វើ​ការស្រាវជ្រាវ​ក​រ​ណី ឃាតកម្ម​ដ៏​អាថ៌កំបាំង​នេះ យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​៕​ 

ឈ្មួញ​បញ្ជូន​គ្រឿងចក្រ​ចូល​ឈូស​យក​ដីព្រៃ​លិច​ទឹក​២.១១១​ហិកតា នៅ​តំបន់​៣ ស្រុក​កំពង់ស្វាយ​

​កំពង់ធំៈ ថ្មីៗ​នេះ ប្រជាពលរដ្ឋរ​ស់ន​បៅ​ក្នុង​តំបន់​កើតហេតុ បានដាក់​ការសង្ស័យថា ជា​រឿង​មិន ប្រក្រតី ចំពោះ​ការដោះលែង​ឈ្មួញ​ដែល​ឈូសឆាយ​ដីព្រៃ​លិច​ទឹក នៅ​តំបន់​បី ចំនួន​២​នាក់​ដោយ​ស្ងាត់ ៗ បន្ទាប់ពី​សមត្ថកិច្ច​ក​ង​រាជ​អាវុធ​ចុះបង្ក្រាប​បាន​ភ្ជាប់​ជាមួយ​ភ័​ស្ត​តាង គ្រឿងចក្រ​២​គ្រឿង​ផង​នោះ​។

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី រស់ តឿ ប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ បាន​ឲ្យ​ដឹងថា ការឈូសឆាយដី​ព្រៃ​លិច​ទឹក​នេះ ស្ថិតនៅ​ចំណុច ឈាង​ខាងលិច​បឹង​ព្រះ​ស្នែង ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ គឺ​ធ្វើ សកម្មភាព​ដោយ​ឈ្មោះ យ៉ង ណ​យ និង​ប្រព​ន្ឋ​ឈ្មោះ ថន សាលៀង បច្ចុប្បន្ន​រស់នៅ ភូមិ​អូរ​កន្ធរ​ត្បូង សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដោយ​ពុំមាន​លិខិតអនុញ្ញាត ពី​សមត្ថកិច្ច​ជំនាញ និង​អាជ្ញា ធរ នោះឡើយ ដោយមាន​អ្នក​រត់ការ​ឈ្មោះ ម៉​ង់ ប្រធាន​សហគមន៍​នេសាទ ហើយ​ប្រើប្រាស់​គ្រឿង ចក្រ​៥​គ្រឿង ដើម្បី​ឈូសឆាយ​ដីព្រៃ​លិច​ទឹក តំបន់​៣ ខាងលើនេះ​។
​នៅ​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៨ ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ បាន​មាន ប្រសាសន៍​បដិសេធន៍​ថា លោក​មិន​បានដឹង​រឿង​ទាំងនេះ​ទេ កំពុង​រង់ចាំ​ខាង​រដ្ឋបាល​ជលផល រាយ​ការ ណ៍ មក​សិន​។​សូមបញ្ជាក់ថា ការបង្ក្រាប​នេះ បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​៦ ខែ​មិនា ឆ្នាំ​២០១៨ មក​ម្លេះ ។​

​ទាក់ទិន​រឿងនេះ លោក អ៊ុន បុត្ត អភិបាលស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា ដី​ដែល​ឈូស ឆាយ នេះ គឺជា​ដី​ឆ្វៀល​បន្ថែមទៀត​ចំនួន​ជាង ២១១១​ហិច​តា គឺជា​សំណើរ​របស់​ខេត្តកំពង់ធំ សុំ​បន្ថែម ក្រៅ ពី​ដី​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្វៀល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៤០០០​ហិច​តា នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ នៅ​តំបន់ ដំរី​ស្អុយ ពងចាប ខាងត្បូង ឈាង​ខាងលិច បឹង ព្រះ​ស្នែង ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​

ឯ​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ បាន​អះអាងថា​លោក​គ្រាន់ តែ ដឹងថា ប្រជាពលរដ្ឋ​បាន​សំណូមពរ សុំ​ដី​បន្ថែម​តាមរយះ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺ​គ្រាន់តែ​បានធ្វើ​សំណើរ​ទៅ​ខេត្តកំពង់ធំ តែ​ពុំទាន់​បាន​ឯកភាព ឬក៏​ចេញ​លិខិតអនុញ្ញាត បែបណា នៅឡើយ ចំណែក​ការឈូសឆាយដី​ព្រៃ​លិច​ទឹក​នេះ លោក​ពុំ​បានដឹង​នោះទេ​៕​

ឆេះ​សាល​មហោស្រព​អាណាចក្រ​អង្គរ ទើបសង់​ថ្មិតម្លៃ​រាប់លាន​ដុល្លារ

​
​សៀមរាប ៖ សាល​មហោស្រព​អាណាចក្រ​អង្គរ ដែលជា​ការវិនិយោគ​រួមគ្នា​រវាង ពាណិជ្ជករ ខ្មែរ និង​ចិន មានតម្លៃ​សាងសង់​អស់​រាប់លាន​ដុល្លា​អាមេរិក ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ស្ទើរ អស់ ទាំង ស្រុង កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៦ ខែមីនា​នេះ​។

ទីតាំង​មហោស្រព​នេះ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ទល់មុខ រោង កុន​បារាយណ៍​អណ្តែត​។ សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​ចុះ​អន្តរាគមន៍ បាន​ឲ្យ​ដឹងថា គ្រោះ​អគ្គី ភ័យ នេះ បាន​ឆាបឆេះ​នៅវេលា​ប្រមាណ​ជា​ម៉ោង​៩​ព្រឹក ហើយ​ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​បាន ចេញ ជួយ​អន្តរាគមន៍ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង របស់​ស្នងការដ្ឋាន​នគរបាល ខេត្ត កងរាជអាវុធហត្ថ​ខេត្ត អង្គភាព​បរិស្ថាន​ការពារ​ទេសភាព​អង្គរ អាជ្ញាធរ

​ជាតិ​អប្សរា និង​រថយន្ត ពន្លត់អគ្គីភ័យ​របស់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​។ ប្រភព​ដដែល​បន្តថា បើទោះជា​ប្រើ ប្រាស់រ​យន្ត និង​ទឹក​អស់​ជាច្រើន ក៏​សមត្ថកិច្ច​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បានទេ ដោយ​សម្ភារៈ ខាងក្នុង​សុទ្ធសឹង​ជា​របស់​ងាយ​ឆាបឆេះ​។​​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា គ្រោះ​អគ្គីភ័យ​នេះ ពុំ​បណ្តាល​ឲ្យ មនុស្ស​ណា​ម្នាក់ រងរបួស​នោះទេ ដោយ​បុគ្គលិក​ដែល​នៅក្នុង​អគារ​នោះ ត្រូវបាន​កម្លាំង ជួយ សង្គ្រោះ​ទាន់ពេល​។ ចំណែក​ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួល​ផែន​បង្ការ និង​ពន្លត់​អគ្គី ភ័យ លោក​វរសេនីយ៍ឯក ភឹង សម្បត្តិ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ ពិត ប្រាកដ​នៃ​ការឆាបឆេះ​នៅឡើយ ។ ប៉ុន្តែ​គេ​សង្ស័យថា អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕​

ស្ត្រី​មេម៉ាយ​វ័យ​ចាស់ម្នាក់ខំ​ចិញ្ចឹម​កូនចៅ​៥-៦​នាក់ហើយភ្លើង​ឆេះ​ផ្ទះ​អស់ទៀត

​
​សឹ្ទ​ង​ត្រែង ៖ ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​ម្នាក់ ដែល​កំពុង​រែកពុន​ក្នុងការ​ចិញ្ចឹម​ចៅ និង​កូន​៥ ទៅ​៦​នាក់ ក្នុងបន្ទុក ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់​មួយ​ខ្នង អស់ទាំង​ស្រុង​។​

គ្រោះ​អគ្គិភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នា​ព្រឹក ថ្ងៃ​សុក្រ ទី​១៦ ខែ មីនា ឆ្នាំ​២០១៨ ។ ទីតាំង​ផ្ទះ ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នេះ មាន​ចម្ងាយ​ពី​វិទ្យាល័យ សៀម​ប៉ាង ប្រមាណ​១​រយ​ម៉ែត្រ ស្ថិតក្នុង​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្ត​សឹ្ទ​ង​ត្រែង ។​បើតាម​ការរៀបរាប់រ​បស់​ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់ ដែលជា​ម្ចាស់ផ្ទះ ឈ្មោះ ចាន់ ស៊ី​ដា អាយុ ៦៤​ឆ្នាំ ដែល​រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​និយាយថា មុនពេល​កើតហេតុ​នេះ គាត់​បាន បង្កាត់ភ្លើង ដាំបាយ និង​ធ្វើ​ម្ហូបអាហា​សម្រាប់​យកទៅ​វត្ត ហើយ​ខណៈ​ត្រឡប់មក​ដល់ផ្ទះ​វិញ គាត់​បាន​បោក ខោអាវ រួចហើយ​អស់កម្លាំង​ពេក ក៍​ដេក​មួយភាំង​រួច​ក្រោកពីដំណេក បាន​ដើរទៅរ​កចៅ​នៅ​ខាង ក្រោយ​ផ្ទះ មួយសន្ទុះ​ក្រោយមក ក៍​លឺសូរ​សម្រែក​មាត់​អ្នក​នៅ​ជិតខាង​ស្រែក​ឡូឡា​ហៅ​គាត់​ខ្លាំងៗ គាត់​ក៏​រត់​មកដល់​ឃើញ​ភ្លើង​ឆេះ​កំពុង​ផ្ទះ​យ៉ាងខ្លាំង​ទៅហើយ និង​មាន​មនុស្ស​អ៊ូរ​អរ គេ​ជួយ​ជះ​ទឹក ពន្លត់ភ្លើង​ផ្ទះ​ដែរ ក៍​ប៉ុន្តែ​ភ្លើង​នៅតែ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ខ្លាំង​ទៅៗ ប្រមាណ​៧០​ភាគរយ ទើប​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​ខេត្ត​សឹ្ទ​ង​ត្រែង​មកដល់ ហើយ ក៍​ជួយ​បាញ់ ទឹក​ពន្លត់​អស់​ទឹក​មួយ​ឡាន ទើប​ភ្លើង​រលត់​។

ស្ត្រី​ដដែល បាន​បន្តទៀតថា ក្នុង​ការឆេះ​ផ្ទះ​នេះ បាត់បង់​ទ្រព្យសម្បត្តិ ដូចជា​មាស​ចំនួន​២​ជី និង​លុយ​ខ្មែរ​ចំនួន​៩០​ម៉ឺន​រៀល រីង​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​អស់ ទាំងស្រុង តើ​គាត់​រំពឹង​អី​ទៀត ខណៈ​គាត់​មាន​វ័យ​ចំណាស់ ហើយ​ត្រូវ​រែកពុន​ក្នុងការ​ចិញ្ចឹម កូន​ផង និង​ចៅ​តូចៗ​ផង ចំនួន​៥​ទៅ​៦​នាក់ ។
មេឃុំ សេកុង ក្នុងស្រុក​សៀម​ប៉ាង ខេត្ត​សឹ្ទ​ង​ត្រែង លោក ចាន់ សុខា បាន​ប្រាប់​ភ្នា​គ់​ងារ ទូរទស្សន៍​អាស៊ីអាគ្នេយ៍ កាលពី​រសៀល​ថ្ងៃទី​១៦ ខែមីនា​នេះ​ថា ករណី​អគ្គីភ័យ​ឆាបឆេះ​ផ្ទះមួយ​ខ្នង ដែលមាន​ទំហំ​ប្រមាណ​៦x7​ម៉ែត្រ ដំបូង​ប្រក់​ស័ង្កសី​នេះ ជា​របស់​ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​ម្នាក់ ដែល​ចិញ្ចឹម​ចៅ និង​កូន​ប្រមាណ​៥​ទៅ​៦​នាក់ ខាងលើ​នោះ នៅ​មិនទាន់​ដឹង​ពី​មូលហេតុ ពិតប្រាកដ នៅឡើយ​ទេ មិនដឹងថា​បណ្តាលមកពី​អ្វី​នោះទេ​។

លោក ចាន់ សុខា មេឃុំ សេកុង បាន​ប្រាប់ថា ឲ្យ​តែ​ដល់​រដូវប្រាំង​ម្តងៗ គេ​សង្កេតឃើញថា ជារឿយៗ​តែងតែមាន​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ របស់​បង​ប្អូ​ប​ប្រជាពលរដ្ឋ នៅតាម​ជាយ​ស្រុក និង​នៅ ក្នុងស្រុក​សៀម​ប៉ាង យើង​នេះ គឺ​ឆេះ​អស់​ចំនួន​៥​ខ្នង មកហើយ តែ​ពុំមាន​អ្នករងរបួស ឫក៍​បាត់បង់ ជីវិត​នោះទេ​។

លោក​បាន​បញ្ជាក់ថា ក្នុង​ការឆេះ​ផ្ទះ​នេះ លោក​បាន​រាយ​ការ​ដល់​អភិបាលស្រុក​ហើយ ពី ព្រោះ​កន្លងទៅ ឲ្យ​តែមាន​អគ្គីភ័យ​ឆេះ​ផ្ទះ​អ្នកភូមិ​អ្នកស្រុក​ម្តងៗ អាជ្ញាធរ​ពាក់​តាម​មូលដ្ឋាន ស្រុក ហ្នឹង តែងតែមាន​អំណោយ​កាកបាទក្រហម​ក្នុងស្រុក ក្នុងនោះ ក៍មាន​សប្បុរសជន​មកពី​ទីជិត​ឆ្ងាយ រៃអង្គាស​បច្ច័យ​គ្នា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ កន្លងមកនេះ មាន​អ្នកខ្លះ​ជួយ​ជា​ក្តា ជួយ​ជាស​រសរ ផ្ទះ ខ្លះទៀត​ជួយ​ស័ង្កសី ថិ​វិកា និង​គ្រឿងឧបភោគ បរិភោគ ជាដើម ៕​

ឧទ្ធម្ភាគចក្រ​ខ្នាតតូច​មួយគ្រឿង​ហោះ​បុក​សត្វ​ស្លាប​បែក​កញ្ចក់​មុខ ចុះចត​ទាំង​បង្ខំ នៅ​ស្រុក​បរិបូរ​ណ៌

​កំពង់ឆ្នាំង ៖ ឧទ្ធម្ភាគចក្រ​ស៊ីវិល​ខ្នាតតូច​មួយគ្រឿង ហោះ​បុក​សត្វ​ស្លាប​បែក​កញ្ចក់​មុខ បាន ព្យាយាម​ចុះចត​ទាំង​បង្ខំ​លើដី​ចំការ​មួយកន្លែង ក្នុងភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរ​ណ៌ ផ្អើល​ប្រជាពលរដ្ឋ ទៅ ចោមរោម​មើល ខណៈ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​អន្តរាគមន៍​ជួយ​ការ ពារ​សុវត្ថិភាព​ជូន​អ្នកដំណើរ​ដែលមាន​បុរស​ជា​ជនបរទេស​ចំនួន​២​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​។

ឧ​ទ្ឋ​ម្ភា​គ​ចក្រ​ខ្នាតតូច​មួយគ្រឿង បាន​ព្យាយាម​ចុះចត​ទាំង​បង្ខំ បន្ទាប់​បុក ជាមួយ​សត្វ ស្លាប បណ្តាលអោយ​បែក​កញ្ចក់​ខាងមុខ មិនអាច​ហោះ​ទៅមុខទៀត​បាន ។​​ហេតុការណ៍​នេះ​បានកើត ឡើង នៅវេលា​ម៉ោង ១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរ​ណ៌​ខេត្តកំពង់ឆ្នាំង ។​លោក ជាង សុ​វណ្ណា​រិ​ទ្ឋ អធិការនគរបាល ស្រុក​បរិបូរ​ណ៌ បាន​និយាយ​អោយដឹងថា ពិត ជា មាន​ឧ​ទ្ឋ​ម្ភា​គ​ចក្រ​មួយគ្រឿង​ពណ៌​ក្រហម មាន​លេខ​សំគាល់ XU-288 ចុះចត​ដោយ​បង្ខំ​មែន ព្រោះ តែ​បាន​ហោះ​បុក​នឹង​សត្វ​ស្លាប បណ្តាលអោយ​បែក​កញ្ចក់​ខាងមុខ មិនអាច​ហោះ​បន្ត​ទៅមុខ ទៀត បាន ហើយ​បាន​ចុះចត​យ៉ាង​បន្ទាន់ លើដី​ចំការ​របស់​ប្រជាពលរដ្ឋ មួយកន្លែង​នៅ​ជិត​មាត់ទន្លេ ត្រង់ ចំណុច​ភូមិ​ស្ទឹង​ជ្រៅ​។ បន្ទាប់ពី​បាន​ចុះចត​រួច សមត្ថកិច្ច​នគរបាល មូលដ្ឋាន​នៅ​ទីនោះ បាន​ចុះ ទៅ ដល់ និង​បាន​ជួយ​អន្តរា​គម​ការពារ​យន្ត​ហោះ ខាងលើ​នោះ ។លោក​អធិការ​បាន​បន្តថា ក្រោយពេល​ចុះចត គេ​ឃើញ​អ្នកជិះ​លើ​យន្តហោះ​ខ្នាតតូច​នោះ ចំនួន​៣​នាក់ មាន​បុរស​ពីរ​នាក់​ជា​ជនជាតិ​បរទេស និង​ស្រី្ត​ម្នាក់​ជា​ជនជាតិខ្មែរ បាន​ចុះមក​ពីលើ​យន្ត ហោះ ដោយ​ពុំមាន​រងរបួស​អ្វី​ទាំងអស់ ។​ជាមួយគ្នា​នោះ សមត្ថកិច្ច​នគរបាល មូលដ្ឋាន​បាន​សួរនាំ ត្រូវបាន​ស្ត្រី​ជិះ​ក្នុង​យន្តហោះ​ខាងលើ ប្រាប់ថា ក្រុម​របស់​ពួកគាត់​មាន​គោលបំណង​ទៅ​ខេត្ត​សៀម រាប ដោយ​ជិះ​តាម​ដង​ទន្លេ និង​ឆ្លង​បឹង​ទន្លេសាប តែ​ដោយ​ចៃដន្យ​បាន​បុក​នឹង​សត្វ​ស្លាប បណ្តាល អោយ​បែក​កញ្ចក់​មិនអាច​ហោះហើរ​បាន​ទើប​បង្ខំចិត្ត​ចុះចត និង​បាន​ទូរ​សព្ទ័​ទៅខាង​ភ្នំពេញ យក គ្រឿងបន្លាស់​មក​ជួសជុល ដើម្បី​បន្តដំណើរ​ទៅមុខទៀត ។

លោក​បាន​បន្តថា នៅ​ម៉ោង​ប្រមាណ​១ រសៀល មាន​យន្តហោះ​ខ្នាតតូច​មួយគ្រឿង បាន​ហោះ​មក​ជិ​យ​ពិនិត្យមើល រួច​ក៍​ហោះ​ត្រឡប់ ទៅ វិញ​បាត់ ទំនងជា​ទៅយក​គ្រឿងបន្លាស់​មក​ជួសជុល​៕​

៥ ខេត្ត នៅ​ភាគ​ពាយ័ព្យ​កម្ពុជា​នឹង​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ពីថ្ងៃ​ទី​២០-២២ ខែមីនា

​
ភ្នំពេញ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ នៅ​បណ្តា​ខេត្ត ៥ នៅ​ភាគ​ពាយ័ព្យ រួមមាន​៖ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ អាច​នឹងមាន​ភ្លៀង​ធ្លាក់ លាយឡំ​ជាមួយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

ប្ដី​អ្នកនាង សុគន្ធ​នីសា បើករថយន្ត​ស៊េរី​ទំនើប​ទៅបុក​ម៉ូតូ​ចត​ច​ញ្ចើ​ម​ផ្លូវ​សង​450$​បញ្ចប់រឿង​

ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​RAGE ROVER មួយគ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ជា​ស្វាមី​សុគន្ធ​នីសា រួមជាមួយ​មិត្ត​ភ័ក្ត្រ​ម្នាក់ទៀត​រួម​ដំណើ​ជាមួយ បាន​ជ្រុល​ទៅបុក​ម៉ូតូ​ហុងដា​ឌ្រី​ម​013 របស់​យុវជន​ម្នាក់​ចត​ចោល​នៅ​ច​ញ្ចើ​ម​ផ្លូវ​សុរា​ម្រឹត (​ក្បែ​រូបសំណាក់​ព្រះ​បរម​រតន​កោដ្ឋ​) ក្នង​សង្កាត់ ចតុមុខ ខណ្ឌដូនពេញ បណ្ដាល​ឲ្យ​ម៉ូតូ​រង​ការខូចខាត ហើយ​រថយន្ត​បង្ក បាន​បន្ត​បើក​រត់​រហូត​ទៅដល់​ស្ពាន​នាគ​ក្បែរ​វត្តភ្នំ ទើប​មិត្ត​ភ័ក្ត្រ​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​ឃាត់​ជាប់ ដោយ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ ។​

‎ តាម​សម្ដី​យុវជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AW-1750 បាន​ជិះ​មក​ឈប់ ចត​នៅលើ​ច​ញ្ចើ​ម​ផ្លូវ​កើតហេតុ​ខាងលើ ពេលនោះ​ជនរងគ្រោះ​ក៏​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​RAGE ROVER មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-9779 ដែល​អ្នកបើក​បរជា​ស្វាមី​សុគន្ធ​នីសា​កំពូល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស មក​បុក​ម៉ូតូ​របស់គាត់​ពីក្រោយ​ទាំង​កំរោល​អូស​ជិត​១០​ម៉ែត្រ បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំង​ពីក្រោយ និង​ខាងមុខ ។ ភ្លាមៗ​នោះ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ពី​កន្លែងកើតហេតុ រហូត​ទៅដល់​ស្ពាន​នាគ​វត្តភ្នំ ស្ថិតក្នុង​ខណ្ឌដូនពេញ​ដដែល ក៏ត្រូវ​បាន​មិត្ត​ភ័ក្ត្រ​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ជាប់ ហើយ​នាំមក​កន្លែងកើតហេតុ​វិញ​ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយ​ភាគី​ខាង​ម៉ូតូ​ជនរងគ្រោះ​តាម​សន្តិវិធី ។

​បន្ទាប់មក​ក្រោយ ដោយមាន​ការសម្រួល​ពី​សមត្ថកិច្ច មូលដ្ឋាន ម្ចាស់​រថយន្ត​បង្ក​ព្រម​សង​ថ្លៃ​ខូចខាត​ទៅខាង​ភាគី​ម៉ូតូ​រងគ្រោះ​ចំនួន 450$ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ ៕


​

ឆេះ​សាល​មហោស្រព​អាណាចក្រ​អង្គរ ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​ស្ទើរ​អស់ទាំង​ស្រុង​

​សៀមរាប ៖ សាល​មហោស្រព​អាណាចក្រ​អង្គរ ដែលជា​ការវិនិយោគ​រួមគ្នា​រវាង ពាណិជ្ជករ ខ្មែរ និង​ចិន មានតម្លៃ​សាងសង់​អស់​រាប់លាន​ដុល្លា​អាមេរិក ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ស្ទើរ អស់ ទាំង ស្រុង កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៦ ខែមីនា​នេះ​។​

ទីតាំង​មហោស្រព​នេះ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ទល់មុខ រោង កុន​បារាយណ៍​អណ្តែត​។ សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​ចុះ​អន្តរាគមន៍ បាន​ឲ្យ​ដឹងថា គ្រោះ​អគ្គី ភ័យ នេះ បាន​ឆាបឆេះ​នៅវេលា​ប្រមាណ​ជា​ម៉ោង​៩​ព្រឹក ហើយ​ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​បាន ចេញ ជួយ​អន្តរាគមន៍ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង របស់​ស្នងការដ្ឋាន​នគរបាល ខេត្ត កងរាជអាវុធហត្ថ​ខេត្ត អង្គភាព​បរិស្ថាន​ការពារ​ទេសភាព​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា និង​រថយន្ត ពន្លត់អគ្គីភ័យ​របស់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​។ ប្រភព​ដដែល​បន្តថា បើទោះជា​ប្រើ ប្រាស់រ​យន្ត និង​ទឹក​អស់​ជាច្រើន ក៏​សមត្ថកិច្ច​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បានទេ ដោយ​សម្ភារៈ ខាងក្នុង​សុទ្ធសឹង​ជា​របស់​ងាយ​ឆាបឆេះ​។​

​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា គ្រោះ​អគ្គីភ័យ​នេះ ពុំ​បណ្តាល​ឲ្យ មនុស្ស​ណា​ម្នាក់ រងរបួស​នោះទេ ដោយ​បុគ្គលិក​ដែល​នៅក្នុង​អគារ​នោះ ត្រូវបាន​កម្លាំង ជួយ សង្គ្រោះ​ទាន់ពេល​។ ចំណែក​ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួល​ផែន​បង្ការ និង​ពន្លត់​អគ្គី ភ័យ លោក​វរសេនីយ៍ឯក ភឹង សម្បត្តិ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ ពិត ប្រាកដ​នៃ​ការឆាបឆេះ​នៅឡើយ ។ ប៉ុន្តែ​គេ​សង្ស័យថា អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕​

ប៉ូលិស​បង្ហាញមុខ​ជនដៃដល់​ប្រើ​ហិង្សា​លើ​លោក​បណ្ឌិត ស៊ុយ សារ៉េត

​ភ្នំពេញ ៖ ជនដៃដល់​ចំនួន ៣​នាក់ ដែល​ប្រើ​ដុំថ្ម​វាយ​រថយន្ត និង​លោក​បណ្ឌិត ស៊ុយ សារ៉េត ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញមុខ កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៨ រួច បញ្ចូនទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់ ។

​​ជនដៃដល់​ទាំង​៣​នាក់​ក្នុងចំណោម​បក្សពួក ជាច្រើន​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​និង​កំរិតធ្ងន់ សហ​ការណ៍​ជាមួយ នគរបាល​ខណ្ឌទួលគោក និង​ខេត្តកំពង់ធំ ស្រាវជ្រាវ ឃាត់ខ្លួន ជា​បន្តបន្ទាប់ កាលពី ថ្ងៃទី​១៤ ខែ​មិនា និង​ថ្ងៃទី​១៥​ខែ​មិនា ដែល​ក្នុងនោះ​២​នាក់​ឃាត់ខ្លួន នៅក្នុង​មូលដ្ឋាន ខណ្ឌទួលគោក និង​ម្នាក់​ឃាត​ខ្លួន​នៅ​ឃុំ ល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​

​តាម​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បានអោយដឹងថា ជនសង្ស័យ​ដែល ត្រូវ​ឃាត់ខ្លួន ១ ឈ្មោះ យា​ត ទិ​ត្យា ប្រុស​ហៅ​យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អា​ស័​យ​ដ្ធា​ន ផ្ទះ​គ្មាន​លេខ ផ្លូវ លេខ ៧ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ,២. ឈ្មោះ អាន វិ​នទី ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​ជាងទង មាន​អាស័យដ្ឋាន សង្កាត់​ផ្សា​ដេប៉ូ​១ ខណ្ឌទួលគោក និង ជនសង្ស័យ ទី​៣ . ឈ្មោះ អាន ផល្លី ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ​ជា​ជនជាតិ​អ៊ិ​ស្លាម ជា​អ្នករត់​ម៉ូតូ​កង់ ៣ មាន​លំនៅ​ផ្ទះ​លេខ ២៥៤១ ផ្លូវជាតិ​លេខ​៥ ភូមិ ក សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។​

​លោក​វ​រះ​សេនីយ៍ ឯក ប៊ុន សត្យា នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា ជនសង្ស័យ ទាំង​៣​នាក់​ជា​ជនដៃដល់ ក្នុងចំណោម​បក្សពួក ប្រមាណ​១១​នាក់ បាន​ប្រើ អំពើ​ហឹ​ង្សា ដោយ​ចេតនា​មាន​ស្ថាន​ទង្ង​ន់​ទោស​(​វាយ​និង​គប់​ដុំថ្ម​បណ្តាលអោយ ជនរងគ្រោះ​ធ្ងន់​និង​វាយកម្ទេច​រថយន្ត បណ្តាលអោយ​ខាត​ស្ទើរ​ទាំងស្រុង​)​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១១​ខែ​មិនា ឆ្នាំ ២១០១៨​នៅ​ចំណុច មុខផ្ទះ​លេខ ១៥១ ផ្លូវ ១៥៦ ក្រុមទី​៣៦​ភូមិ ១២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​លោក​វ​រះ​សេនីយ៍ ឯក ប៊ុន សត្យា បាន​បន្តទៀតថា នៅក្នុង​សកម្មភាព​បណ្តាលអោយ​លោក បណ្ឌិត ស៊ុយ សារ៉េត ដែលជា​ម្ចាស់ រថយន្ត រងរបួស​ធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ។​

ក្រោយពី​មាន​អំពើ​ហឹ​ង្សា នេះ​កើតឡើង ដោយមាន​បទបញ្ជា​ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាល​ជា​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានដាក់​បទបញ្ជា អោយ កម្លាំង​នគរបាល ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ ហើយ​ឈានទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ជា​បន្តបន្ទាប់​ចំនួន ៣​នាក់ ដែល​បង្ហាញមុខ​នៅពេលនោះ ។​ចំណែក​ជនសង្ស័យ មួយចំនួន ទៀត ដែល​ក្នុងនោះ មួយចំនួន ត្រូវបាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​ស្គាល់​អត្តសញ្ញាណ ហើយ និង​កំពុងតែ​ស្រាវជ្រាវ​ឃាត​ខ្លួន មក​កាត់ទោស​តាម ច្បាប់​។​
​គួរ​បញ្ជាក់ថា កាលពី​ល្ង​ច​ថ្ងៃទី​១១ ខែ​មិនា មាន​អំពើ​ហឹ​ង្សា មួយ​កើតឡើង។

​ហេតុការណ៍ បើ​ប្រឹ​ង្សា​បាន​កើតឡើង នៅ​ចំណុច ផ្លូវ​លេខ ១៥៦ កែង​ផ្លូវ លេខ ២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ដោយសា​តែ​ហ្វូងមនុស្ស​មួយក្រុម​បាន​ខឹងសម្បា​និង​ចោទ រថយន្ត​របស់លោក បណ្ឌិត ស៊ុយ​សារ៉េត បង្ក​គ្រោះថ្នាក់​មិន​ព្រម​ឈប់ ។​នៅក្នុង​អំពើរ​ហឹ​ង្សា​បណ្តាលអោយ​លោក​បណ្ឌិត រងរបួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វ​វៀតណាម ។​បន្ទាប់ពី​មាន​អំពើរ ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​ច្បាប់ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានដាក់​បទបញ្ជា​អោយ​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន ជនដៃដល់ និង​ឈានទៅ​ស្រាវជ្រាវ ឃាត​ខ្លួន​បាន​ចំនួន ៣​នាក់​ហើយ​បន្ទាប់ពី​កូនស្រី​របស់ លោក បណ្ឌិត ស៊ុយ សារ៉េត ប្តឹង ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១២០០​លាន​រៀល ។​

​ទាក់ទិន​អំពើរ​ហឹ​ង្សា ជនសង្ស័យ ម្នាក់​ឈ្មោះ អាន ផល្លី​បាន​សារភាព ថា ខ្លួន​បាន​យក​ដុំថ្ម​វាយ​ទៅលើ​រថយន្ត និង លោក​បណ្ឌិត​រូបនោះ​ពិតមែន​បន្ទាប់ពី​មាន​សម្រែក​ចោរៗ​ហើយ​ខ្លួន កំពុងតែ​ផឹកស៊ី​នៅក្បែរ នោះ ។​ចំណែក​ជន​២​នាក់​ទៀត​បាន​សារភាពថា ដោយ​ខឹង រថយន្ត​បើក​ប្រុង​គៀរ​ខ្លួន ហើយ ឃើញ​គេ​ដេញតាម​វា​យក៍ទៅ​វាយ​ដែរ ៕

​

ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​ដាក់​ក្នុង​ធុង​ទឹកកក​យកទៅ​ប្លុង​ចោល​នៅ​គល់ស្ពាន​ព្រែក​រូង​២

​ ​
​កណ្តាល ៖ សាកសព​ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​ចិញ្ច្រាំ​ជាច្រើន​កាំបិត​យ៉ាង​សាហាវព្រៃផ្សៃ រួច​ដាក់​ចូលក្នុង​ធុង​ទឹកកក​យកទៅ​ប្លុង​ចោល​នៅ​ចំណុច​គល់ស្ពាន​ព្រែក​រូង​២ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ស្ថិត​ក្នុងភូមិ​អន្លង់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ សព​ស្ត្រី​រងគ្រោះ ត្រូវ​អ្នកដំណើរ​ប្រទះឃើញ​កាល​រសៀល ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០១៧ ។​

​ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា សព​ស្ត្រី​រងគ្រោះ​សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ និង​ស្វែងរក​ចាប់​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។
​លោក​បន្តថា បច្ចុប្បន្ន មិនទាន់​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​រង់ចាំ​កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ចុះ​ត្រួតពិនិត្យ ជុំវិញ​ទីកន្លែង​កើតហេតុ​ជាមុនសិន ៕

​

មីក្រូហិរញ្ញវត្ថុ សម្លឹងមើល​សក្ដានុពល​ឥណទាន​ក្នុង​ខេត្តកំពង់ចាម​

​កំពង់ចាម ៖ បច្ចុប្បន្ន នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គំ​ពុង​សម្លឹងមើល​សក្ដានុពល​ឥណទាន​ក្នុង​ខេត្តកំពង់ចាម ស្របពេល​វិស័យ​ធនាគារ​កម្ពុជា​កាន់តែ​មាន​សន្ទុះ​
​ដោយសារ​ខេត្តកំពង់ចាម ជា​ខេត្ត​ដែលមាន​ចំនួន​ប្រជាជន​ច្រើន​ទី​ពីរ​ក្នុងប្រទេស​កម្ពុជា ហើយ​ភាគច្រើន​នៃ​ប្រជាជន​ដែល​រស់នៅ​ខេត្ត​មួយ​នេះ​ប្រកប​អាជីវកម្ម​លក់ដូរ ធ្វើ​ចំការ ខ្នាត​ធំ និង​បើកហាង​ផ្សេងៗ​ជាដើម​នោះ ទើប​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន បាន​បើក សាខា​នៅ​ទីនោះ ជាក់ស្ដែង មីក្រូហិរញ្ញវត្ថុ ព្រី​នស៍ ហ្វា​យ​នែ​ន ក៏បាន​សម្លឹង​រក​ការវិនិយោគ​វិស័យ​ហិរញ្ញវត្ថុ ក្នុង​ខេត្ត​នេះដែរ ។​

​កាលពីពេល​ថ្មីៗ​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ហ្វា​យ​នែ​នស៍ បានរៀបចំ​ជា​ក្បួន​ផ្សព្វផ្សាយ​ពី​សេវាកម្ម​និង​ផលិតផល​របស់ខ្លួន ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម ដើម្បីអោយ​ជ្រាប និង​អាច​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​នានា​របស់​គ្រឹះស្ថាន​នេះ ។

​គេ​កត់សម្គាល់​ឃើញថា ប្រជាពលរដ្ឋ​ក្នុង​ដ៏​មាន​សក្ដានុពល​នេះ ហាក់​មានការ​ចាប់អារម្មណ៍​លើ​សេវាកម្ម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ហ្វា​យ​នែ​នស៍ ។

​លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី មានប្រសាសន៍ថា សាខា​ថ្មី នៅ​ខេត្តកំពង់ចាម​នេះ គឺជា​សាខា​ទី​៦ របស់​គ្រឹះស្ថាន​ព្រី​ន​ហ្វា​យ​នែ​នស៍ ហើយ​លោក​ជឿជាក់ថា ប្រជាពលរដ្ឋ​និង​សហគ្រាស​នានា​នៅ​ខេត្តកំពង់ចាម​នឹង​ទទួលបាន​នូវ​ភាពងាយស្រួល​ជាង​មុន និង​មាន​សេចក្តី​ពេញចិត្ត​ចំពោះ​ជម្រើស​សេវា​ឥណទាន​កាន់តែ​សម្បូរបែប និង​ល្អ​ឡើង ។​

​លោក​បន្តថា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​សព្វថ្ងៃ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី មាន​ទិសដៅ​ក្នុង​ការបន្ត​ពង្រីក​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ឲ្យ​បាន​យ៉ាង​ឆាប់រហ័ស សំដៅ​មាន​បណ្តាញ​សាខា​នៅ​ស្ទើរ​គ្រប់​ខេត្ត​បន្ថែម​លើ​សាខា​នៅ​រាជធានី​ភ្នំពេញ ហើយ​ធ្វើយ៉ាងណា​ឲ្យ​ក្លាយជា​ស្ថាប័នហិរញ្ញវត្ថុ​ដែលជា​ជម្រើស​ទី​១ របស់​អតិថិជន​ជានិច្ច ។​

​គួរ​បញ្ជាក់ដែរថា គិត​ត្រឹម​ចុងឆ្នាំ​២០១៧​នេះ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​ពង្រីក​វិសាលភាព​សេវា និង​បណ្តាញ​ប្រតិបត្តិការ​នៅតាម​រាជធានី​-​ខេត្ត​ដោយមាន​សាខា​ចំនួន​២,១៦៤​កន្លែង និង​ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​(ATM)​ចំនួន​១,៨០៤​ម៉ាស៊ីន ។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧ របស់​ធនាគារជាតិ​នៃ​កម្ពុជា ៕​

ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី កម្ពុជា​-​អូស្ត្រាលី មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​

​ភ្នំពេញ ៖ នៅមុន​ការប្រជុំ​ពិសេស​អាស៊ាន​-​អូស្ត្រាលី ក៏មាន​ជំនួប​ទ្វេរ​ភាគី​ផ្លូវការ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ឯកឧត្តម ម៉ា​ល់​ខូ​ម ថើ​ន​ប៊ុល នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី​។​
​លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី​បាន​ស្វាគមន៍​សម្តេច​តេ​ជោ ដែល​បាន​អញ្ជើញ មក ដល់​អូស្ត្រាលី​នេះ​។ នេះ​បើតាម​ការគូសបញ្ជាក់រ​ប​ស់លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម

នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៨ បន្ទាប់ពី​ជំនួប​បានបញ្ចប់​។​
​លោក កៅ គឹមហួន បាន​បន្ថែមថា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី បាន​គូសបញ្ជាក់ ប្រាប់ សម្តេច​តេ​ជោ​ថា លោក ពិតជា​ស្វាគមន៍​វត្តមាន​របស់​សម្តេច មកកាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ហើយ ប្រទេស​អូស្ត្រាលី មាន​ឆន្ទៈ​ក្នុងការ បន្ត ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​។ ប្រទេស​អូស្ត្រាលី​នឹង​ផ្តល់ជំនួយ ដើម្បី​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា ក្នុង​ទឹកប្រាក់​ប្រមាណ ៨៧​លាន​ដុល្លា​អូស្ត្រាលី​សម្រាប់​ឆ្នាំនេះ​(២០១៨)​។

​លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី​ក៏បាន​គាំទ្រ​នូវ​គោលជំហរ​របស់​សម្តេច​ត​ជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​គោលជំហរ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការប្រឆាំង និង​ដាក់​ទណ្ឌ កម្ម កូរ៉េខាងជើង កន្លងមកនេះ ដែល​នេះ ជា​ការងារ​ដែលមាន​ល​ក្ខ​ណៈ​ជា​សកល មានការ​ចូល រួម ពី​គ្រប់​បណ្តា​ប្រទេស ជាពិសេស​ប្រទេស​ចិន បាន​ដើរតួនាទី​សំខាន់​ក្នុង​បញ្ហា​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ចង់ឃើញ​ការវិនិយោគ​ពី​អូស្ត្រាលី​ទៅ​កម្ពុជា មាន​កាន់តែ ច្រើនជាង​ពេល​បច្ចុប្បន្ននេះ​។​នៅក្នុង​ជំនួប​នោះ នាយ​យក​រដ្ឋមន្ត្រី​អូស្ត្រាលី​បានលើកឡើង​ថា អាស៊ាន ជា​តំបន់​មួយ​ដែលមាន​លក្ខណៈ​ទន់ភ្លន់ និង​មានការ​រីកចម្រើន​។ លោក​ចង់ឃើញ អូស្ត្រាលី និង​អាស៊ាន មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ជិតស្និទ លើ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃ គូរ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​-​អូស្ត្រាលី ដែលមាន​សារសំខាន់​ណាស់​សម្រាប់​សន្តិភាព និង​ស្ថេ​រ ភាព ក្នុង​តំបន់​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម នាយ​យក រដ្ឋមន្ត្រី​អូស្ត្រាលី ដែល​បាន​អញ្ជើញសម្តេច​ផ្ទាល់ រួមជាមួយ​គណ​ប្រិត​ភូរ​កម្ពុជា​។​សម្តេច​ក៏បាន​ថ្លែង អំណរគុណ ដល់​ប្រទេស​អូស្ត្រាលី ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា ក្នុង​ទឹកប្រាក់​៨៧​លាន​ដុល្លា អូស្ត្រាលី​។​

​សម្តេច​ក៏បាន​អរគុណ​អូស្ត្រាលី​ដែល​បាន​គាំទ្រ​ជំហរ​កម្ពុជា​ពាក់ព័ន្ធ​នឹង​រឿង​កូរ៉េខាងជើង​។ កន្លងមក​កូរ៉េខាងជើង ចង់​ប្រើប្រាស់​ប្រទេស​កម្ពុជា ដោយបាន​បញ្ជូន​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រី ការ បរទេស​កូរ៉េខាងជើង មក​ទស្សនកិច្ច​នៅ​កម្ពុជា​។​សំណើរ​របស់​កូរ៉េខាងជើង ត្រូវបាន​បដិសេធ​ដោយ រដ្ឋាភិបាល​ប្រទេស​កម្ពុជា ដោយ​សម្តេច​មិន​ចង់ឃើញ​ទស្សនៈកិច្ច​មក​កម្ពុជា ដើម្បី​បញ្ចប់​ភាព​ឯកោរ របស់ កូរ៉េខាងជើង​ទេ​។​
​សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ដល់​អូស្ត្រាលី​ដែល​បញ្ជូន​អ្នកសង្កេតការណ៍​២៦​នាក់មក

កម្ពុជា កាលពី​ឆ្នាំទៅ ដើ​ម្ប​ចូលរួម​អង្កេត​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ ក្នុងនោះ​ស​ម្តេចក៏​ស្វាគមន៍ អ្នកសង្កេតការណ៍​ពី​អូស្ត្រាលី​សម្រាប់​ការបោះឆ្នោត​ខែ​៧​ខាងមុខនេះ​នៅ​កម្ពុជា​។ សម្តេច​ក៏បាន លើក​ពី​ការរួមចំណែក​របស់​ប្រទេស​អូស្ត្រាលី​នៅ​កម្ពុជា ជាពិសេស អ្វីដែល​អូស្ត្រាលី​បាន បន្សល់​គឺ ការស្រាវជ្រាវ​អំពី​ស្រូវ​អង្ករ ដែល​ធ្វើឱ្យ​កម្ពុជា​ធ្លាប់​ជាប់​ជា​អង្ករ​លេខ​១ ទូទាំង​ពិភពលោក ក្នុង​រយៈ ពេល​៣​ឆ្នាំ​ជាប់​គ្នា​។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ដល់​អូ​ស្រា្ត​លី ជាពិសេស​គឺ រដ្ឋាភិបាល​អូ​ស្រា្ត​លី តែម្តង ដែល​កន្លងមក​បានផ្តល់​ជំនួយ​ក្នុង​ការដោះមីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។​

​សម្តេច​បាន​អំពាវនាវ​ដល់​អូ​ស្រា្ត​លី​ឱ្យ​បន្ត​ការគាំទ្រ​អាស៊ាន និង​ផ្តល់ជំនួយ​ដល់​មជ្ឈមណ្ឌល កំចាត់ មីន​អាស៊ាន​ក្នុង​តំបន់​។ នៅ​កម្ពុជា មជ្ឈមណ្ឌល​នេះ​បាន​បណ្តុះបណ្តាល​និស្សិត​ជាច្រើន ទាំង មកពី បណ្តា​ប្រទេស​អាស៊ាន និង​បណ្តា​ប្រទេសក្រៅ​តំបន់ ក្នុងការ​ដកស្រង់​បទពិសោធន៍​ក្នុងការ ដោះមីន ។ សម្តេច​បាន​បញ្ជាក់ថា មជ្ឈមណ្ឌល​នេះ មិនទាន់បាន​ដំណើរការ​ពេញលេញ នៅឡើយ ទេ​។ ដូច្នេះ​យើង​ចង់បាន​ការគាំទ្រ​ពី​អូស្ត្រាលី និង​ប្រទេស​ដទៃទៀត​។ ដំណើរការ​របស់​មជ្ឈមណ្ឌល​នេះ​មិនមែន​សម្រាប់តែ​កម្ពុជា និង​អាស៊ាន​ទេ គឺ​សម្រាប់​បណ្តា ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក​។ ពាក់​ព​ន្ធ័​ទៅនឹង​ការបញ្ជូន​ទ័ព មួក​ខៀវ​ក្រោម​ឆ័​ត្រ អង្គការ សហប្រជាជាតិ សម្តេច​បាន​បញ្ជាក់ថា កម្ពុជា​បាន​បញ្ជូន​ទ័ព​ទៅកាន់​ប្រទេស​មួយចំនួន ដើម្បី​ចូល រួម​ថែរក្សា​សន្តិភាព​។ លោកនាយក​រដ្ឋមន្ត្រី​អូ​ស្រា្ត​លី ថា​កម្ពុជា និង​អូស្ត្រាលី​អាច​ជជែក​គ្នា ថា​តើ អូស្ត្រាលី​អាចជួយ​ទ័ព​មួក​ខៀវ​កម្ពុជា​នាពេល​អនាគត​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏ បាន​គោរព អញ្ជើញ​នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ពេលវេលា​ណាមួយ​សមស្រប​ផង ដែរ​៕​

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប​ត្រូវ​តុលាការ​កំពូល​ទោស​ដាក់ពន្ធនាគារ​ដដែល​

​ភ្នំពេញ ៖ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប ត្រូវបាន​តម្កល់​ទោស​ដាក់​ឲ្យ​ជាប់ពន្ធនាគារ​ដដែល ក្រោយ​តុលាការ​កំពូល​បើកសវនាកា​រ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ សម្រេច​មិន​ព្រម​ដោះលែង​ជន​ត្រូវ​ចោទ​ទាំងពីរ​នាក់​នេះ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​កែវ វ៉ា​ន្នី មេធាវី​ការពារ​សិទ្ធិ​ជន​ត្រូវ​ចោទ​ទាំងពីរ​នាក់ ។​

មន្ត្រីនគរបាល​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទម្លាយ​ថា នៅ ពេល នេះ សមត្ថកិច្ច​បាន​រកឃើញ​ភស្តុតាង​ថ្មី​មួយទៀត​នោះ​គឺ​រូបភាព​និង​វីដេអូ​របស់ លោក អ៊ួ​ន ឈិន អតីត​បុគ្គលិក​អាស៊ីសេរី ដែល​បាន​ចូលរួម​ថត​វីដេអូ​សិច ជាមួយ​បរទេស នៅក្នុង​ប្រទេស កម្ពុជា​។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់​ដដែល​នោះបាន​បញ្ជាក់ថា​រូបភាព​និង​វីដេអូ​សិច​របស់លោក អ៊ួ​ន ឈិន ដែល ជួនកាល លោក​ដើរតួ​ជា​អ្នក​ថត និង​ពេលខ្លះទៀត លោក​ដើរ​ជា​តួ​ប្រុស ក្នុងការ សម្តែង នោះ​ផងដែរ ដែល​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​នៅក្នុង​កុំព្យូទ័រ​របស់ លោក អួន ឈិន តែម្តង ដែល អាច​កំណត់​ជា​បទល្មើស​ថ្មី​មួយ​ផ្សេងទៀត ដែល​សហការ​ជាមួយ​បរទេស​ធ្វើឱ្យប៉ះពាល់ អាប់ឱន ដល់​សីលធម៌​ខ្មែរ​។ នេះ​គ្រាន់តែ​ភស្តុតាង​បទ​ល្មេ​ី​ស​ថ្មី​ក្នុងចំណោម​បទ​ជាច្រើន​ផ្សេងទៀត​។​

អតីត​បុគ្គលិក​អាស៊ីសេរី​២​រូប​គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន អាជ្ញា ធរ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅផ្ទះ​សំណាក់​មួយ​ឈ្មោះ ម៉ា​រ៉ា​ឌី ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។​

​តំណាង​អយ្យការ​អម​សាលាដំបូង​រា​ធានី​ភ្នំពេញ បានធ្វើការ​ចោទប្រកាន់ លោក អ៊ួ​ន ឈិន និង លោក យាង សុជា​មេត្តា ពីបទ​ប្រគល់ឱ្យ​រដ្ឋ​បរទេស នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​បង្កឱ្យមាន​ការ អន្តរាយ​ដល់​ការការពារ​ជាតិ តាម​បញ្ញត្តិ​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ អាច ប្រឈម​នឹង ការកំណត់​ទោស​ពី​៧​ឆ្នាំ ទៅ​១៥​ឆ្នាំ បច្ចុប្បន្ន​អ្នក​ទាំងពីរ​ត្រូវបាន​ឃុំខ្លួន​បណ្តោះ អាសន្ន នៅ​ពន្ធនាគារ​ព្រៃ ស​៕​

ជប៉ុន ផ្ដល់​ថវិកា​ជាង​៣៥​ម៉ឺន​ដុល្លារ​ដល់​អង្គភាព​ចំនួន​៤​ដើម្បី​ម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​មូលដ្ឋាន

​ភ្នំពេញ ៖ គ្រោងការណ៍​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ចំនួន​៣៥២,៦៣៥​ដុល្លារ​អាមេរិក ដល់​អង្គភាព​ចំនួន​៤ សម្រាប់​គម្រោង​អភិវឌ្ឍ និង​កែលម្អ​វិស័យ​អប់រំ​កម្រិត​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​។​

​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សារ ឯកអគ្គរាជទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ ជំនួយ នា​ព្រឹក​ថ្ងៃទី​១៦​ខែមីនា​នេះ នៅ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា​ថា ថវិកា​ចំនួន​៩០,៧២៧​ដុល្លារ​អាមេរិក បាន​ត្រូវ​ផ្តល់ឱ្យ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប សម្រាប់​គម្រោង​សាងសង់​អគារសិក្សា​នៅ​អនុវិទ្យាល័យ​ធ្លក​អណ្ដូង ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ថវិកា​៨៧,៨៧៩ ដុល្លារ​អាមេរិក ផ្តល់ជូន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ធំ សម្រាប់​គម្រោង​សាងសង់​អគារសិក្សា​នៅ​អនុវិទ្យាល័យ​គោក​ងួន ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​ថវិកា​ចំនួន​៨៧,៤១៩ ដុល្លារ​អាមេរិក ផ្តល់ជូន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តឧត្ដរមានជ័យ សម្រាប់​គម្រោង​សាងសង់​អគារសិក្សា​នៅ​សាលាបឋមសិក្សា​អា​តោ ស្រុក​ចុងកាល់ ខេត្តឧត្ដរមានជ័យ​។​

​ចំណែក​ថវិកា​ចំនួន​៨៦,៦១០​ដុល្លារ​អាមេរិក ផ្តល់ជូន អង្គការ​សា​ម៉ា​រី​តាន​ភឺស​សង្គ្រោះ​អន្តរជាតិ​សម្រាប់​គម្រោង​សាងសង់​អគារសិក្សា នៅ​សាលាបឋមសិក្សា​ដំណាក់​កកោះ និង​សាលាបឋមសិក្សា​ល្បើក​ស្វាយ ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​លោក​បញ្ជាក់ថា សម្រាប់​ជំនួយ​លើ​គម្រោង​ទាំងនោះ នឹង​ជួយ​ផ្តល់ឱ្យ​សិស្សានុសិស្ស នៅក្នុង​តំបន់​ទាំងនោះ បាន​សិក្សា​រៀនសូត្រ ក្នុង​បរិស្ថាន ដែលមាន​ផាសុខភាព និង​សុវត្ថិភាព​៕
​

អាជ្ញាធរ​ភ្នំពេញ ដំឡើង​ស្ថានីយ​បូមទឹក​លូ​ទី​១៤ នៅ​ចំណុច​លូ​៥ តំបន់​វេ​ង​ស្រេង​

​ភ្នំពេញ ៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ទី​១៤ ដែល​ស្ថិតនៅ​តំបន់ លូ​៥ នៅក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹក ភ្លៀង​នៅ រដូវវស្សា ដែល​តែងតែ​លិច​ជា​រៀងរាល់ឆ្នាំ​។
​ក្នុង​ពិធី​បើក​ការស្ថាបនា​ស្ថានីយ​បូមទឹក​លូ​៥ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ភូមិ​ទួល​ពង្រ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ បាន​ថ្លែងថា “​នេះ​ជា​សមិទ្ធិផល​ថ្មី​មួយទៀត ដែល​រដ្ឋបាល​រាជធានី ចាប់ផ្តើម​ស្ថាបនា ស្ថា នី​យ លូ​៥ សំរាប់​បូមទឹក ដែល​លិចលង់​ដោយ​ទឹកភ្លៀង​ក្នុង​រដូវវស្សា នៅ​ភាគ​ខាងលិច រាជធានី ភ្នំពេញ នៃ​ខណ្ឌ​ចំនួន​៣ គឺ​ខណ្ឌដង្កោ ពោធិ​សែន​ជ័យ និង​ខណ្ឌមានជ័យ​”​។​

លោក អភិបាល​បញ្ជាក់ថា ទំហំ​ដ៏​ធំធេង​នេះ ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង ធ្វើអោយ​មានការ លិចលង់​យ៉ាងធ្ងន់ធ្ងរ ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ ជា​ដំណោះស្រាយ គឺ​ពឹង​ផ្អែកលើ​ស្ថានីយ៍​បូម ទឹក លូ​៥ ដែល​បូម​បង្ហូរ​ចូលទៅ​បឹង​ជើងឯក ភាគខាងត្បូង​រាជធានី​ភ្នំពេញ និង​បង្ហៀរ​តាម​ស្ទឹង​ព្រែក ត្នោត ចូលទៅក្នុង​ទន្លេបាសាក់​។ ប្រឡាយ​នេះ​វា​ជា​ប្រឡាយ​រណប មួយ​ដែល​បង្ហូរទឹក​ពី​ប្រឡាយ បារាំង ទៅកាន់​បឹង​ជើងឯក​ផងដែរ​។​

​ដើម្បី​កាត់បន្ថយ​នៃ​ការ​ជន​លិច​នៅ​រដូវវស្សា លោក អភិបាល​រាជធានី បាន​សំណូមពរ​ទៅ ដល់ ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​អ្នក​ចំណូល​ថ្មី​ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន និង ត្រូវ​ចេះ​ទុកដាក់​សំរាម​អោយបាន​ល្អ កុំ​យក​សំរាម​ទៅ​ដាក់​មាត់​លូ ឬ​បោះ​សំរាម ចូលទៅក្នុង ប្រឡាយ​ដែល​ធ្វើឱ្យ​កកស្ទះ​ផ្លូវទឹក បណ្តាលអោយ​មានការ​ជន់​លិច​ទឹក លំនៅឋាន និង​ទីក្រុង របស់ យើង​។​

​ជាមួយគ្នា​នោះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន បានអោយដឹងថា ការស្ថាបនា​ស្ថានីយ៍​បូម​ទឹកលូ​៥​នេះ គឺ​ត្រូវ​សាងសង់​អគារ​ថ្មី​១ បណ្តោយ ជាង​១៨​ម៉ែត្រ គុណ​និង​១០​ម៉ែត្រ ដាក់​ម៉ាស៊ីន​បូម​៤​គ្រឿង ទំហំ​០,៨​ម៉ែត្រ ដែលមាន​សមត្ថភាព បូម​បាន​៨​ម៉ែត្រគូប​ក្នុង​១​វិនាទី​។
​ប្រធាន​មន្ទីរ​រូបនេះ បន្តថា ការស្ថាបនា​ស្ថានីយ៍​បូម​ទឹកលូ​៥​នេះ គឺ​គ្រោង​សាងសង់​អោយ​រួច រាល់​នា​ចុងឆ្នាំ​២០១៨​ខាងមុខនេះ​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​ស្ថា​នី​យ៏​បូមទឹក​ចំនួន​១៤​កន្លែង គឺ​ស្ថានីយ៍​បូម ទឹក បឹងត្របែក បឹងទំពន់ បឹង​សាឡាង ទួលគោក​១ (​ត្រឡោកបែក​) ទួលគោក​២ ផ្លូវ​លេខ​៧០ ព្រះ គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ ស្ថានីយ៍​ផ្សារ​ចាស់ ស្ថានីយ៍​ចាក់​តុ​មុខ ស្ថានីយ៍​ស្វាយប៉ាក ស្ថានីយ៍​កប់​ស្រូវ ស្ថានីយ៍​ទួល​សំពៅ ស្ថានីយ៍​បូមទឹក​បុរី​១០០​ខ្នង និង​ស្ថានីយ៍​លូ​៥៕
​