All posts by មេគង្គ ប៉ុស្តិ៍

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បើក​សន្និបាត​ពិនិត្យ​ការវិវត្ត​បស់​កំពង់ផែ​

ខេត្ត​ព្រះសីហនុ ៖ នៅ​សាលប្រជុំ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បើ​កម​ហាស​ន្និ បាត​ភាគ​ហ៊ុ​និក​លើក​ទី​១ របស់​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែមីនា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​ម្ចាស់​ភាគ​ហ៊ុ​និក និង​អាជីវករ និង​មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ជាច្រើនរូប​ទៀត ។

លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ប្រធាន អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មានប្រសាសន៍​ឲ្យ​ដឹងថា ការបើក​សន្និបាត​ភាគ​ហ៊ុ​និក និង​ការបោះឆ្នោត ជ្រើសតាំង​អភិបាល​ឯករាជ្យ និង​អភិបាល​មិន​ប្រតិបត្តិ​តំណាង​ភាគ​ហ៊ុ​និក​ប្រកបដោយ​តម្លាភាព​នាពេលនេះ ជា​ប្រវត្តិសាស្ត្រ​មួយ ដែល​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ចូល ITO រយៈពេល ៦​ខែក្រោយ យើង​បានរៀបចំ​សន្និបាត​ភាគ​ហ៊ុ​និក​លើក​ទី​១ ដើម្បី​បោះឆ្នោត​ជ្រើសរើស​អភិបាល​ឯករាជ្យ និង​អភិបាល​មិន​ប្រតិបត្តិ​តំណាង​ភាគ​ហ៊ុ​និក​ឯកជន កន្លង មក​កំពង់ផែ​មាន​សមាជិក​ក្រុមប្រឹក្សាភិបាល​ចំនួន ៧​នាក់ ដល់ពេល​យើង​ចូល​ទីផ្សារ​មូលប័ត្រ គឺ​យើង​ត្រូវមាន​សមាជិក ៧​នាក់​ដដែល ដូច្នេះ​យើង​ដក​សមាជិក​ក្រុមប្រឹក្សាភិបាល​ចាស់​ពីរ​នាក់​ចេញ និង​បោះឆ្នោត​បញ្ចូល​អភិបាល​ឯករាជ្យ​១ ហើយ​និង​អភិបាល​ប្រតិបត្តិ​តំណាង​ភាគ​ហ៊ុ​និក ។​

លោក លូ គឹមឈន់ បន្តថា អភិបាល​ឯករាជ្យ​មាន​តួនាទី​សំ ខាន់​ណាស់ តំណាង​ភាគហ៊ុន​របស់​រដ្ឋ​យើង​ធំជាងគេ ដូច្នេះ​សន្និបាត​បាន​បោះឆ្នោត​ជ្រើសរើស​តំណាង​ប្រធាន​គណកម្មការ​ត្រួតពិនិត្យ​សវនកម្ម​ផ្ទៃក្នុង ជា​ភ្នែក​ច្រមុះ​ឲ្យ​រដ្ឋ​ផង និង​ជា​ភាគ​ហ៊ុ​និក ដោយ​ត្រូវ​ត្រួតពិនិត្យ​ការងារ​លម្អិត ។

លោក លូ គឹមឈន់ បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មានការ​កើនឡើង ១៥​ភាគរយ ដែលមាន​កំណើន​ខ្ពស់ យើង​បាន​គិតគូរ​ជា​បន្តបន្ទាប់ ទី​១ យើង​បំពាក់​នូវ​គ្រឿងចក្រ​លើកដាក់​បន្ថែមទៀត ដើម្បី​ឲ្យ​ការលើកដាក់​បាន​រហ័ស​ល្អ តាម​ស្តង់ដារ​អន្តរជាតិ នៅពេល​បច្ចុប្បន្នកំពុង​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ជម្រៅ​ទឹក​អាច​ឲ្យ​នាវា​ចូល​ចត ៩​ម៉ែត្រ ដែលមាន​នាវា​ក្នុង​តំបន់​ចូល​ចត​ប្រមាណ​ជា ២០​ភាគរយ ចូល​ផែ នៅ​ផែ​របស់​យើង​បាន ឥឡូវនេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទំនាក់ទំនង​ជាមួយនឹង​រដ្ឋាភិបាល​ជប៉ុន ហើយ​រដ្ឋាភិបាល​ជប៉ុន ឲ្យ​កម្ពុជា​ខ្ចី​ចំនួន ២០៩​លាន​ដុល្លារ​អាមេរិក បន្ថែមទៀត ដើម្បី​សាង សង់​ផែ​ទឹក​ជ្រៅ​មួយ​ជំហាន​ទៀត កាលណា​យើង​សាងសង់​ផែ​ថ្មី​មួយ​ជំហាន​ទៀត​នេះ គឺ​យើង​បានធ្វើ​ការតស៊ូ​មតិ​គ្នា​លើ​គម្រោង​សិក្សា​បច្ចេកទេស​លម្អិត​គ្រប់បែបយ៉ាង និង​សេដ្ឋកិច្ច​នៅ​ជំវិញ​តំបន់​ទាំង អស់ គឺ​យើង​បាន​ឯកភាព​សាងសង់​កំពង់ផែ​ថ្មី​មួយទៀត​ដែលមាន​ជម្រៅ​ទឹក ១៤,៥០​ម៉ែត្រ ដែល​អាច​អនុញ្ញាតឱ្យ​នាវា​មាន​ជម្រៅ​ទឹក ១៣,២០​ម៉ែត្រ ចូល​ចត​បាន ពេលនោះ​យើង​លែងមាន​ឧបសគ្គ​ទៀតហើយ គឺ​នាវា ៩៣​ភាគរយ នៅក្នុង​តំបន់​អាច​ចូល​ចត​នៅ​កំពង់ ផែ​ថ្មី​រី​បស់​យើង​បាន គឺ​នៅមាន​ការពាក់ព័ន្ធ​នឹង​មាឌ​ដ្ឋា​ន​សេដ្ឋកិច្ចជាតិ​យើង ហើយ​ចំនួន​កុងតឺន័រ​ឡើងដល់​កម្រិត​មួយ ដែល​នាវា​ធំៗ​ចូល​បាន ។

តាម​ការសិក្សា​នៅពេលដែល​យើង​ធ្វើ​កំពង់ផែ​នេះ​រួច កុង តឺ​ន័​រ​របស់​យើង​នឹង​ឡើងដល់​កម្រិត ដែល​នាវា​ធុន​ធំ​ចូល​ចត​បាន ធ្វើ​ឲ្យ​ថ្លៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​មានការ​ចុះថោក តំលៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ វា​ថ្លៃ​ជាង​តំលៃ​ក្នុងប្រទេស ជា​មធ្យម​តំលៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ជា​មធ្យម​ពី ៥០០ ឬ​៦០០​ដុល្លារ ក៍​ប៉ុន្តែ​តម្លៃ​ដឹកជញ្ជូន​ក្នុងស្រុក​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទៅ​ភ្នំពេញ​តំលៃ ១៨០​ដុល្លារ បើ​តំលៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ ៦០០​ដុល្លា ចុះមក​នៅត្រឹមតែ ២០០ ទៅ ៣០០​ដុល្លារ​វិញ​នោះ ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​យើង ពាណិជ្ជកម្ម​ក្នុងស្រុក​មាន​លក្ខណៈ​កាន់តែ​ប្រកួតប្រជែង​ឡើង​។

តាមរយៈ​ការសាងសង់​ផែ​ថ្មី​នេះ យើង​លែងមាន​ឧបសគ្គ​ផ្នែក​ហ្នឹង​ទៀតហើយ យើង​នៅសល់តែ​កំណើនសេដ្ឋកិច្ច កាលណា​កំណើនសេដ្ឋកិច្ច​របស់​យើង​កើនឡើង​បន្ថែមទៀត ។ នៅ​ឆ្នាំ​២០២២ ការ សាងសង់​ផែ​របស់​យើង​រួចរាល់ ចំនួន​កុងតឺន័រ​របស់​យើង​នឹង​កើន ឡើង​ប្រមាណ​លើសពី ៧០០​ពាន់​កុងតឺន័រ នាវា​ធុន​ធំ​អាច​ចូល​ចត​បាន​តាម​លក្ខណៈ​ស្តង់ដា​គុណភាព តំលៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​និង​អាចមាន​លក្ខណៈ​ល្អ​ដូច​ប្រទេស​នៅ​ជុំវិញ​យើង ៕
​

បុរស​ម្នាក់​ខូចចិត្ត​ប្រពន្ធ​លែងលះ​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​

បាត់ដំបង : បុរស​ម្នាក់​ព្រោះតែ​ខូចចិត្ត​និង​ប្រពន្ធ​លែងលះ​បានសម្រេច​ចឹ​ត្ត​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​។​
ហេតុការណ៍​ធ្វើអត្តឃាត​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៥-៤០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​៤ ស្ថិតក្នុង​ភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

លោក វរសេនីយ៍ទោ ពេជ្រ សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បាន​ប្រាប់​អោយដឹងថា​៖​ជនរងគ្រោះ​ឈ្មោះ ហៀ​ង សឿង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ជ្រៃ ឃំ​ុ​សំពៅ​លូន ស្រុក សំពៅ​លូន ខេត្តបាត់ដំបង បានធ្វើ​អត្តឃាត​ដោយ​យក​ខ្សែ​អង្រឹង​ចងក ទៅ​និង​មែក​ដើម​ស្វាយ​បណ្តាល​អោយស្លាប់​តែម្តង​។​

ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា​នៅ​មុនពេល​កើតហេតុ​បុរស​ជា​ជនរងគ្រោះ​បាន​លែងលះ​ជាមួយ​ប្រពន្ធ ក្រោយមក​បានមក​សុំ​ត្រូវ​រូ​វ​ជាមួយ​ប្រពន្ធ​វិញ តែ​ប្រពន្ធ​មិន​ព្រម ក៏​ខូចចិត្ត សម្រេច​ចងក​សម្លាប់ខ្លួន​នៅ​នឹង​ដើម​ស្វាយ​ក្បែរ​ផ្ទះ​ស្លាប់​តែម្តង ។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ដល់ទី​តាំង​កន្លែងកើតហេតុ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញថា​សព​ជនរងគ្រោះ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ប្រាកដ មិនមែនជា​រឿង​ឃាតកម្ម​ឡើយ ហើយ​ពេលនេះ​ត្រូវបាន​ប្រគល់​អោយទៅ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​

នាយករដ្ឋមន្ត្រី​កម្ពុជា​បន្ត​ជួប​ជាមួយ​កម្មករ​ជាង​១​ម៉ឺន ៥​ពាន់​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និយោជិត​មក​រោងចក្រ​ចំនួន​៥ នៅ​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នេះ​ជា​លើក​៣៥​ហើយ ដែល​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា បាន​ចុះ​ជួប​សំណេះសំណាល​ជ​មួយ​កម្មករ កម្មការិនី ដែលមាន​កម្មករ សរុប​ប្រមាណ​៤២​ម៉ឺន​នាក់​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បញ្ជាក់ថា ជំនួប​ដែល​ធ្វើឡើង​នេះ មាន​កម្មករ និយោជិត ចូលរួម​ចំនួន ១៥៧៦៣​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន​៥​នៅ​ភូមិ​ជ្រៃ​កោង ផ្លូវ​វេ​ង​ស្រេង ខណ្ឌ​ពោ​ធ៌​សែន​ជ័យ​។ រោងចក្រ សហគ្រាស​ទាំង​៥​នេះ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន ចំនួន​៤ និង​សិង្ហ​បុរី​ចំនួន​១ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៤ និង​ផលិត​ស្បែកជើង​ចំនួន​១​។ ចំពោះ​ផលិតផល​ដែល​ផលិត​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​​រដ្ឋមន្ត្រីក្រសួង​ការងារ បាន​បន្ថែមថា ឆ្នាំ​២០១៨ នេះ​វិស័យ​ការងារ​បន្ត​អភិវឌ្ឍ​រីកចម្រើន បរិមាណ​ការងារ​សរុប​មាន​ប្រមាណ​ជាង ៥​លាន​នាក់ ។ សេ

ដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ចំនួន​សរុប​ជាង ១​ម៉ឺន​២​ពាន់​គ្រឹះស្ថាន កើន​ចំនួន ១០.០២ ភាគរយ មាន​កម្មករនិយោជិត​ស្រុក​ចំនួន​ជិត​១​លាន​៥​សែន​នាក់ កើន​ចំនួន ២១.១១​ភាគរយ ស្រី​ជាង​៨​សែន​នាក់ ធៀប​នឹង​ឆ្នាំ​២០១៦​។ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​មាន​ចំនួន​ជិត​៦​សែន​នាក់ មាន​កម្មករ​ចំនួន​ជាង ២​លាន​៤​សែន​នាក់​។ គោលការណ៍​ធ្វើការ​នៅក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ​១​លាន​២​សែន​នាក់ និង​មន្ត្រី​សាធារណៈ ចំនួន​ប្រមាណ​ជាង ៥​សែន​នាក់ ។​​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សំដែង នូវ​ការរីករាយ​ដែល​បាន​បន្ត​ចុះ​ជួប​ដោយផ្ទាល់​ជាមួយ​កម្មករ ដើម្បី​ស្វែងរក​ដំ ណោះ​ស្រាយ​ផ្សេងទៀត​ដល់​ពួកគាត់ ដោយ​ជម្រុញ​កំណើនសេដ្ឋកិច្ច​សង្គម​។ ស​ម្តេ​ដ​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បន្ត​អំពាវនាវ​ដល់ក​ម្មករ កម្មការិនី​ត្រូវ​រក្សា​ឲ្យ បាន​នូវ​សន្តិភាព​ឲ្យ​ខាន​តែ​បាន ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ និង​ការងារ​ដែល កម្មករ​កំពុង​តែមាន​នាពេល​បច្ចុប្បន្ន​។ សម្តេច​តេ​ជោ បានស្នើ​ឲ្យ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ម៉ត់ចត់​ចំពោះ​រថយន្ត​ដឹក​កម្មករ ដោយ ត្រូវ​ធានាថា​មិន​ឲ្យ​កម្មរ រងគ្រោះ​ស្លាប់ និង​រងរបួស​ដោយសា​រ​គ្រោះថ្នាក់​ក្រឡាប់ រថយន្ត​នោះទេ​។​

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៍បាន​ថ្កោលទោស​ចំពោះ​អ្នកប្រព្រឹត្ត​ហិង្សា​លើ លោក​សាស្ត្រា​រ្យ​បណ្ឌិត ស៊ុយ សារ៉េត ដោយ​បញ្ជា​ទៅ​កម្លាំង​មាន​សមត្ថកិច្ច​ឲ្យ តាម​ចាប់ខ្លួន​អ្នកប្រព្រឹត្ត​ហិង្សា​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ឲ្យ​ខាន​តែ​បាន​។ មហាជន​មិនមាន​សិទ្ធិ​ដើម្បី​ប្រើប្រាស់​ហិង្សា​នោះទេ គឺ​ទុក​ឲ្យ​សមត្ថកិច្ច និង​តុលា ការ​ជា​អ្នកអនុវត្ត​តាមផ្លូវ​ច្បាប់​។

​នៅថ្ងៃនេះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បញ្ជា​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​បើក​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ចំពោះ​ថៅកែ​រត់ចោល​កម្មករ​ដោយ​មិនមាន​ប្រាក់​ឈ្នួល និង​មិនបាន​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​យ៉ាងច្រើន​ដើម្បី​ទូទាត់​សង​កម្មករ​ ៕  ​( ​រូបភាព រស្មីកម្ពុជា)

កម្មករ​រោងចក្រ​កាត់ដេរ និង​សំណង់​នឹងត្រូវ​ទទួលបាន​ការអប់រំ​ក្រៅ​

​ភ្នំពេញ ៖ នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ ឆ្នាំ​សិក្សា​២០១៦ ២០១៧ និង​ទិសដៅ​ឆ្នាំ​សិក្សា​២០១៧-២០១៨ បាន​ឈាន​ចូលដល់​ថ្ងៃទី​២ នៃ​ការពិភាក្សា លើ​អនុវិស័យ​ការអប់រំ​ក្រៅ​ប្រព័ន្ធ​។ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា ថ្លែងថា នៅ​ឆ្នាំ​២០១៨​នេះ​ការអប់រំ​ក្រៅ​ប្រព័ន្ធ ត្រូវ​បង្កើន​ការបង្រៀន​ដល់​កម្មករ​កាត់ដេរ និង​សំណង់ មាន​ជំនាញ និង​ចំណេះដឹង​ទូទៅ​។​

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង្ស ជួនណា​រុន មានប្រសាសន៍ថា កម្មករ​រោងចក្រ​កាត់ដេរ និង​សំណង់​ត្រូវ​ទទួលបាន​ការអប់រំ​ក្រៅ​ប្រព័ន្ធ តាមរយៈ​គម្រោង អនុវិស័យ​ការអប់រំ​ក្រៅ​ប្រព័ន្ធ​។ លោក មានប្រសាសន៍ថា ការអប់រំ​ក្រៅ​ប្រព័ន្ធ​ទៅលើ​កម្ម​ករទាំង​រោងចក្រ និង​សំ​នង់​នេះ គឺ​បណ្តុះបណ្តាល​មិនមែន​តែ​អក្ស​សាស្ត្រ​ទេ​គឺ​រៀន​ទាំង​ជំនាញ​ការងារ និង​អក្ខរកម្ម​កុំព្យូទ័រ​។​

​លោក​មានប្រសាសន៍​បន្ត​ថា តម្រូវការ​គ្រូ​ជាប់កិច្ចសន្យា​ច្រើន ដើម្បី​បង្រៀន​គ្រប់កន្លែង តាម​រោងចក្រ តាម​ជនបទ​ដាច់ស្រយាល តាម​តំបន់​ជនជាតិដើម​ភាគតិច ជាដើម ក្រសួង​គួរតែ​បន្ថយ ការជ្រើសរើស​គ្រូ​ជា​មន្ត្រីរាជការ ដោយសារ​ប្រាក់​មានកំណត់​។​

​ពន្យល់​បន្ថែម​លើ​ប្រសាសន៍​របស់​រដ្ឋមន្ត្រី លោក គួច គូ លម្អង ប្រធាន​នាយកដ្ឋាន​អប់រំ​​ក្រៅ​ប្រព័ន្ធ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា មានប្រសាសន៍ថា បច្ចុប្បន្ន ការអប់រំ​អក្ខរកម្ម តាម​រោងចក្រ​ទើបបាន​១២​រាជធានី ខេត្ត​ទេ​។ លោក គួច គូ​លម្អង អះអាងថា ឆ្នាំ​២០១៧ អប់រំ​ក្រៅ​ប្រព័ន្ធ​គឺ​បង្រៀន​កម្មករ​សាកល្បង​បាន​ជាង​៣០០​នាក់​នៅ​ខេត្ត សៀមរាប កំពង់ស្ពឺ​កណ្តាល និង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​អនុវិស័យ​អប់រំ​ក្រៅ​ប្រព័ន្ធ​ទូទាំងប្រទេស នៅ​ឆ្នាំ​២០១៦២០១៧ ប្រមូល​អ្នក​បោះបង់​ការ​សិក្សា​និង​មនុស្ស​មិនចេះ​អក្សរ ឲ្យ​បាន​រៀន​ឡើងវិញ​បាន​ជាង​៤​ម៉ឺន​៣​ពាន់​នាក់​៖(​សម្លេង​យក​ដោយ​សំណួរ​ខ្ញុំ​នៅ​កណ្តាល​ផង​… កម្មវិធី​អប់រំ ក្រៅ​ប្រព័ន្ធ​នេះ​គឺ​យើង​បណ្តុះបណ្តាល​ជំនាញ ១​ខែ ទៅដល់​៦​ខែ​… បូក​នឹង​ជំនាញ​ងាយៗ ដល់​ប្រជាពលរដ្ឋ​ដែល​នៅតាម​សហគមន៍ )​។​

​ប្រធានការិយាល័យ​អប់រំ​ក្រៅ​ប្រព័ន្ធ របស់​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្ត​ត្បូងឃ្មុំ លោក ហាប តុង​ហូរ មានប្រសាសន៍ថា ការអប់រំ​ក្រៅ​ប្រព័ន្ធ​នៅ​ខេត្ត​នោះបាន​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៤​ក្រោយពី​ខេត្ត​ត្បូងឃ្មុំ​បំបែក​ចេញពី​ខេត្តកំពង់ចាម​។​​ចំណែក​ប្រធាន​សហគមន៍​អប់រំ​ខេត្តបាត់ដំបង លោក អ៊ុំ ជឿន អះអាងថា ក្រសួង​អប់រំ យុវជន​និង​កីឡា បានផ្តល់​ថវិកា​ជិត​២១​ឆ្នាំ​ហើយ ឲ្យ​សហគមន៍​នោះ បាន​ប្រមូល​ក្មេង ចាស់​ប្រុស​ស្រី ដែល​មិនចេះ​អក្សរ បោះបង់​ការសិក្សា និង​អ្នក​ត្រឡប់​ពី​ធ្វើ​ចំណាកស្រុក បាន​ចូលរៀន ជំនាញ​ក្រឡឹង​ឈើ ជំនាញ​កែស​ម្ភ​ស្ស ជំនាញ​កាត​ដេរ និង​ជំនាញ អក្សរសាស្ត្រ​។

លោក គួច គូ លម្អង ប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ពុំមាន​ឱកាស​បាន​រៀន​ក្នុង​ប្រព័ន្ធ ឬ​បោះបង់​ការសិក្សា​អាច​ចុះឈ្មោះ​ចូលរៀន​នៅ​មន្ទីរអប់រំ​រាជធានី ខេត្ត ដើម្បី​រៀន​តាម​កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា កំពុង​រង់ចាំ​ជួយ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ដែល​ចង់​ចេះ ចង់ដឹង​បន្ថែម ទាំង​ជំនាញ​ការងារ និង​អក្សរ​សា​សស្ត្រ​ជាតិ​៕
​

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​តាម​បណ្តឹង​លួច​មាន​សា​ហាយ​ស្មន់​ជាមួយ​បុរស​ចិន​

​ប៉ោយប៉ែត ៖ កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​តាម​ពាក្យបណ្ដឹង​របស់​ប្ដី​ដោយ​លួចលាក់​មាន​សា​ហាយ​ស្មន់​ជាមួយ​ជនជាតិ​ចិន កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២១ ខែមីនា ឆ្នាំ ២០១៨ នៅក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​​ប្រភពពី​សមត្ថកិច្ច​ប្រាប់ថា ស្ត្រី​ដែល​ប្តី​ចោទ​រឿង​ផិតក្បត់​ប្តី​ឈ្មោះ ស្រី​កែវ អាយុ​19​ឆ្នាំ ស្នាក់នៅ​ជាមួយ​មីង នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ចំណែក​ប្តី​រងគ្រោះ ឈ្មោះ រ

៉ូ អាយុ​21​ឆ្នាំ មុខរប​ធ្វើការ​កាស៊ីណូ នៅ​ក្រុង​ប៉ោយ​ប៉េ​ត រស់នៅ​ក្នុងភូមិ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ តែ​យើង​មិនទាន់បាន​ស្គាល់ឈ្មោះ​បុរស​ជនជាតិ​ចិន ដែលជា​ប្រុស​ស្នេហ៍​នាង​ដែល​ប្ដី​ចោទប្រកាន់​នោះឡើយ​ព្រោះ​សមត្ថកិច្ច​កំពុងតែ​សួរនាំ​។​

តាម​ការលើកឡើង​រប​ស់​ប្ដី​ប្រាប់ថា ខ្លួន​(​ប្ដី​)​បាន​រៀប​អាពាហ៍ពិពាហ៍​ជានា​ង​ត្រឹមត្រូវ​តាម​ប្រពៃណី​ខ្មែរ​ជា​ប្ដី​ប្រពន្ធ កាលពី​ខែ ធ្នូ ឆ្នាំ​2016 នៅ​ភូមិ​សាមគ្គី​មានជ័យ តែ​មិនទាន់​មានកូន​ជា​ចំណងដៃ​នៅឡើយ​។​បុរស​ជា​ប្ដី​បាន​បញ្ជាក់ទៀតថា ដោយ​ខ្លួន​រវល់​ទៅធ្វើ​ការ​នៅ​កាស៊ីណូ បាត់ៗ​ពី​ផ្ទះ​ជា​រៀង​ង​រាល់ថ្ងៃ ហើយ​ពេល​ត្រឡប់មក​ដល់ផ្ទះ​ម្ដងៗ ចេះតែ​បាត់​នាង​ជា​ប្រពន្ធ ហើយ​ពេល​សួរនាំ នាង​ចេះតែ​បដិសេធ​មិនចេះចប់ រហូទដល់​ទ្រាំលែងបាន​ក៏​សម្រេចចិត្ត​ទៅ​ដាក់ពាក្យ​ប្តឹង​ទារ​បណ្តា​ការ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ។ បុរស​ដដែល បន្តថា ប្រពន្ធ​របស់ខ្លួន​បាន​បដ

ិសេធ​មិន​សង​តាម​ពាក្យបណ្តឹង​ចំនួន​៥​ពាន់​ដុល្លារ​នោះទេ គឺថា​ឲ្យ​តែ​1100 ដុល្លារ​ប៉ុណ្ណោះ ។​​បុរស​ជា​ប្តី​បាន​រំលឹកថា បន្ទាប់ពី​មានការ​សង្ស័យ ខ្លួន​បាន​តាមដាន​ប្រពន្ធ​តាមរយៈ​ប្រព័ន្ធ​GPS ទើប​ដឹងថា នាង​បាន​ចេញចូល និង​ស្នាក់នៅ​ជាមួយ​បុរស​ជនជាតិ​ចិន​រហូត​មានកូន ហើយ​លូច​ទៅ​ទំលាក់ចោល​ទៀតផង​។ លុះ​ថ្ងៃកើតហេតុ​ខ្លួន​ជា​ប្ដី​បាន​តាម​ហៅ​នាង​ជា​ប្រពន្ធ​ដែល​រស់នៅក្នុង​បន្ទប់​មួយ​មាន​សុទ្ធតែ​ប្រុសៗ​ជនជាតិ​ចិន តែ​នាង​មិន​ចេញ​មកជួប​ទេ ខ្លួន​ក៏​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន និង​សួរ​នាំនៅ​ថ្ងៃកើតហេតុ​តែម្ដង​។ ចំពោះ​ស្ត្រី​ដែល​ត្រូវ​ប្តី​ចោទប្រកាន់ ក្រុម​អ្នកសារព័ត៌មាន មិនទាន់​អាច​សុំ​ការ​បំ​ភ្លឹ​បាន​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​សាកសួរ​។​

សូមបញ្ជាក់ថា ក្នុង​ការហៅ​ស្ត្រី​ខាងលើ​មក​សួរនាំ សមត្ថកិច្ច​ក៏បាន​ឈានដល់​ហៅ​ជន​ជាតិចិន​មួយក្រុម​ប្រហែលជា ៥​នាក់​ដែល​គេ​សង្ស័យ​ពាក់​ឆ្លងដែន​ខុសច្បាប់​សំងំ​លាក់​ខ្លន​បើក​ល្បែង​ស៉ី​សង​ខុសច្បាប់​ផងដែរ​៕
​
​

ដំណឹង​បញ្ឈប់​ការងារ​

ដំណឹង​បញ្ឈប់​ការងារ​

ការិយាល័យ​និពន្ធ​សារព័ត៌មាន និង​គេហទំព័រ​«​មេគង្គ​ប៉ុស្តិ៍​» សូម​ជម្រាបជូន​គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា ឈ្មោះ ហេង សំណាង ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៧៥ កាន់​បណ្ណ​ព័ត៌មាន (STAFF ID CARD ) ID 026 MKP ត្រូវបាន​បញ្ឈប់​ពី​ការងារ​ជា​ភ្នាក់ងារ​ព័ត៌មាន​«​មេគង្គ​ប៉ុស្តិ៍​» ប្រចាំ​ា​រ​នៅ​ខេត្តក្រចេះ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ រាល់​សម្មភាព​ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន​របស់​ឈ្មោះ ហេង សំណាង មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​«​មេគង្គ​ប៉ុស្តិ៍​»​ទៀតឡើយ​។

ជាមួយគ្នានេះ សាមីជន ហេង សំណាង ត្រូវប្រគល់​បណ្ណ​សម្គាល់​ខ្លួន (STAFF ID CARD) មក​ការិយាល័យ​និពន្ធ​ជា​កំហិត និង​មិនត្រូវ​ប្រើប្រាស់​ឈ្មោះ​ស្ថាប័ន​«​មេគង្គ​ប៉ុស្តិ៍​»​ដើម្បី​បុព្វហេតុ​ណាមួយ​ឡើយ​។ការិយាល័យ​និពន្ធ ប្រកាស​មិន​ទទួលខុសត្រូវ​លើ​សកម្មភាព​របស់​ឈ្មោះ ហេង សំណាង ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​ទៅ​។​​

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូម​គ្រប់​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន ពិសេស​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តក្រចេះ មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

                                                                                          ភ្នំពេញ ​, ធ្វើ​នៅ​ថ្ងៃទី ២១ ខែ មីនា ឆ្នាំ​២០១៨

                                                                            ហត្ថ​ល​ខា និង​ត្រា​

                                                                         ចាងហ្វាងការផ្សាយ លោក អ៊ុក  សំអាង

​

ថៃ​ផ្ទុះអាវុធ​ដេញចាប់​ជនសង្ស័យ​សម្លាប់​ម្ចាស់​ផ្សារ​ខៅ​ឌិន ផ្អើល​ព្រំដែន​កម្ពុជា​

​ស្រុក​ម៉ាឡៃ ៖ តាម​សេចក្ដីរាយការណ៍​ពី​ជាយដែន​ក្នុងស្រុក​ម៉ាឡៃ ប្រាប់ថា មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នៅ​ខាង​ភាគី​ថៃ ខណ​:​សមត្ថកិច្ច​កម្ពុជា ថៃ​ឡោមព័ទ្ធ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ម្ចាស់​ផ្សារ​ខៅ​ឌី​ន​(​ថៃ​) កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​១៩ ខែមីនា ឆ្នាំ​២០១៨ នៅ​មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ ឋិត​ក្នុងភូមិ​អូរ​វា​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​សេចក្ដី​រាយ​ការបញ្ជា​ក់ថា ជនសង្ស័យ​ដែល​សមត្ថ​កិ​ច្វ​កម្ពុជា ថៃ ឡោមព័ទ្ធ​នោះ ត្រូវបាន​សមត្ថកិច្ច​ក​ម្ពុ​ជា​ឃាត់ខ្លួន​បាន​ហើយ តែ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​ឡើយ ព្រោះ​ក្រោយពី​ការឃាត់ខ្លួន​សមត្ថកិច្ច​បាន​បញ្ជូនមក​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​សួរនាំ​បន្ត​។​

​ប្រភព​មួយទៀត​បាន​ប្រាប់ថា ការបង្ក្រាប​នោះ ជា​ករណី​ឃាតកម្ម​លើ​ម្ចាស់​ផ្សារ​ខាវ​ឌី​ន នាពេល​កន្លង​ថ្មីៗ​នេះ​។

​ប្រភព​បញ្ជាក់ថា ជនសង្ស័យ​ខាងលើ​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ថៃ ដេញតាម​ចាប់ពី​ប្រទេស​ថៃ ហើយ​ជា​ជនជាតិ​ថៃ គេ​សង្ស័យថា មាន​ប្រពន្ធ​ជា​ជនជាតិខ្មែរ ទើប​រត់គេចខ្លួន​មក​ពួន​សំងំ​នៅ​អូរ​ព្រំដែន​កម្ពុជា ថៃ បំ​រ៉ុង​ឆ្លងដែន​មក​កម្ពុជា​។

​នៅក្នុង​ប្រ​ត្តិ​ប​ត្ត​ការ​នោះដែរ ខាង​ភាគី​ថៃ បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ខណ​:​ជនសង្ស័យ​ពួន​ក្រាប​នៅ​អូរ​ព្រំដែន ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ធ្វើការ​ឃាត់ខ្លួន​តែម្ដង​។​

​ប្រភព​ដាច់ដោយឡែក​មួយទៀត​ថា ជនសង្ស័យ​ខាងលើ​នោះ​ជា​ជនជាតិខ្មែរ ក្រោយពី​ការស្រាវជ្រាវ​សមត្ថកិច្ច​ថៃ កំណត់​មុខសញ្ញា​បាន ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ជនសង្ស័យ បានដឹងខ្លួន​មុន ក៏​រត់​បំរុង​ឆ្លងដែន​មក​កម្ពុជា តែដោយសារ​តែ​ភាគី​ថៃ​ផ្ទុះអាវុធ​ផ្អើល​ឡើង ក៏ត្រូវ​ភាគី​កម្ពុជា​ដឹក​កម្លាំង​ចុះបង្ក្រាប​បានតែ​ម្ដង​។​

​ជុំវិញ​ករណី​ខាងលើនេះ លោក តាំង សុខ​ហេង មេបញ្ជាការ​ស្រុក​ម៉ាឡៃ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិន​បានទទួល​ព័ត៌មាន​នោះ​នៅឡើយ​ទេ ហើយ​លោក​បញ្ជាក់ថា ដោយសារ​ផ្ទុះអាវុធ​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ទៅ​មើល ហើយ​ទទួល​ព័ត៌មាន​ថា ភាគី​ថៃ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​យកទៅ​បាត់ តែ​ខាង​លោក​មិនបាន​ចាប់​ជនសង្ស័យ​ណា​ម្នាក់​នោះទេ ហើយ​លោក​ក៏​នាំ​កម្លាំង​ថយ​មកវិញ​។​

បើតាម​ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ថៃ​ដេ​ឡ​តាម​ចាប់​នោះ គឺជា​ជនជាតិ​ថៃ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ទៅលើ​ម្ចា​សើ​ផ្សារ​ខៅ​ឌិន ក្នុងប្រទេស​ថៃ ហើយ​ខណៈដែល​សមត្ថកិច្ច​ថៃ​កំពុង​ដេញចាប់​ដោយ​ផ្ទុះអាវុធ​ផង​នោះ ជនសង្ស័យ​បាន​រត់​ឆ្លង​ចូលមក​ដី​កម្ពុជា​ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ចុះ​ព័ទ្ធ​ចាប់បាន​នៅ​ចំណុច​ដូច​បាន​រៀបរាប់​ខាងលើ រួច​ទើប​ប្រគ​លៅ់​ឲ្យ​ភាគី​ថៃ​៕
​

កម្មករ និយោជិត​ទាំ​អ​អស់ អាច​ឈប់ សម្រាកក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​៤​ថ្ងៃ​ដោយមាន​ប្រាក់​ឈ្នួល​

​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ថ្ងៃ​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ខាង​មុច​នេះ​រយៈពេល​៤​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​ទ​១៤ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨​។​
​សូម​អាន​ខ្លឹមសារ​ដើម​ទាំងស្រុង​ដូចខាងក្រោម​នេះ ៖​

កម្ពុជា​​ប្រាប់​ប្រតិភូ​ពាណិជ្ជកម្ម ហុងកុង ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​

​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រសៀល​ថ្ងៃទី​១៩ ខែមីនា នេះ លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន ទទួល​ជួប​ជាមួយ​គណៈប្រតិភូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​មួយ ក្រុម ដឹកនាំ​ដោយ​លោក អ៊េ​ត​វឺ​ត យ៉ាវ លេខាធិការ​ទទួលបន្ទុក​កិច្ចការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ដោយ​ក្នុងជំនួប​នេះ​ឯកឧត្តម​បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ភាព​អំណោយផល នៃ​បរិយាកាស​វិនិយោគ ជាពិសេស​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​
​កម្ពុជា ដែល​ផ្តល់​លទ្ធភាព​អោយ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម ៧.៧% ក្នុង ១​ឆ្នាំ ក្នុង​រយៈពេល​ជាង ២​ទសវត្សរ៍​កន្លងទៅនេះ ។​

​លោក សុខ ចិន្តា​សោភា បាន​គូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​បែបនេះ បាន ធ្វើអោយ​កម្ពុជា​ធ្វើដំណើរ​យ៉ាង​ក្លៀវក្លា​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក វិនិយោគ​បរទេស​អោយមក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។

​ជាមួយគ្នានេះ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចចិត្ត​របស់​អ្នកវិនិយោគ​ហុងកុង ដែល​បានជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់ ខ្លួន​។​

​ប្រធាន​គណៈប្រតិភូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​លោក អ៊េ​ត​វឺ​ត យ៉ាវ បាន​សាទរ​ចំពោះ​ការរីកចំរើន​ខាង​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​បាន​សន្យា​អំពី​ការខិតខំ​ក្នុងការ​ទាក់ទាញ​អ្នក​និ​វិយោគ​ហុងកុង​អោយមក​បណ្តាក់ទុន​នៅ​កម្ពុជា អោយបាន​ច្រើនឡើង​បន្ថែមទៀត ដើម្បី​បន្ត​រឹតចំណង​មិត្តភាព និង​ទំនាក់ទំនង​ខាង​ផ្នែក សេដ្ឋកិច្ច​នៃ​ប្រជាជាតិ​ទាំងពីរ​។​

​យោងតាម​ការកត់ត្រារ​បស់​ក្រុម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអោយដឹងថា កា​រវិ​និ យោគ​របស់​ហុងកុង​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៧​កន្លងទៅ មាន​ចំនួន ២៥៧​គម្រោង មាន​ទុនវិនិយោគ​សរុប​ប្រមាណ ១.៣៣​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង ២,១៤% នៃ​ទុន​វិ​និ យោគ​សរុប​។

​ដោយឡែក​ការវិនិយោគ​របស់​ហុងកុង​ក្នុង​ឆ្នាំ​២០១៧ គឺមាន​ចំនួន ១៣​គម្រោង ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​ឧស្សាហកម្ម​ដទៃទៀត ក្នុង​ទឹកប្រាក់ វិនិយោគ​ប្រមាណ ៨៥​លាន​ដុល្លារ​អាមេរិក ស្មើនឹង ១.៦៤% នៃ​ទុនវិនិយោគ​សរុប​ឆ្នាំ​២០១៧៕​

​ផ្លូវ​ក្រួស​ក្រហម​ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង ទៅ​ខេត្តកំពង់ធំ ​ចម្ងាយ​ជាង​៥០​គ​.​ម ​បញ្ចប់ការសាងសង់

​កំពង់ឆ្នាំង ៖ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណ​:​ការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពី​រសៀល​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ធ្វើដំណើរ​ឆ្លងកាត់​និង​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ លេខ (៥០C ) ដែល​ត​ភ្ជាប់ ពី​ខេត្តកំពង់ធំ មក​ខេត្តកំពង់ឆ្នាំង ។ អមដំណើរ​ក្នុងពេលនោះ​មាន​លោក សុខ លូ អភិបាលខេត្ត​កំពង​ធំ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង រូ​ម​និង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត ។

​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ ផ្លូវ​លេខ ៥០​សេ នេះ ជា​ផ្លូវ​ធ្វើ​ថ្មី ដែល​កសាង​ដោយ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន មាន​ប្រវែង ៣៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ចំណុច​ភូមិ​ង្កែ​ប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅ​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ប៉ុន្តែ​បើ​យើង​គិត​ត្រឹម មាត់​កំពង់ដរ ចំណុច​វត្ត​ពោធិ​អណ្តែត ក្នុងស្រុក​កំពង់លែង​វិញ គឺមាន​ប្រវែង សរុប ៥៣​គីឡូម៉ែត្រ ។
​ផ្លូវ​នេះ​បាន​ត​ភ្ជាប់​គ្នា​រួចហើយ ដោយ​ចាក់​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម ។

​លោក​បាន​បញ្ជាក់ថា ផ្លូវ​មួយ​ខ្យែ​នេះ​មាន​សារសំខាន់​ខ្លាំងណាស់ ដែល​អាចអោយ​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង ចង់​ធ្វើដំណើរ​ទៅ​ខេត្តកំពង់ធំ ឬ​ខេត្តសៀមរាប គឺ​បាន​លឿន​រហ័ស ដោយ​ត្រូវ​ចំណាយពេល​តែ​ប្រហែល​១​ម៉ោង គឺ​ពី​កំពង់ឆ្នាំង ដល់​កំពង់ធំ​ហើយ ម្យ៉ាង​វិញ ទៀត​ផ្លូវ​មួយ​ខ្យែ​នេះ ក៍​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាងសំខាន​ផងដែរ ព្រោះ​កសិផល ផ្សេងៗ ពិសេស ស្រូវប្រាំង គឺ​បងប្អូន​ប្រជាពលរដ្ឋ ធ្វើបាន​ច្រើនណាស់ អាច​ដឹក​ទៅ​លក់ នៅ​ខាង​កំពង់ធំ ឬ ខាង​កំពង់ឆ្នាំង បាន​លឿន​ឆាប់រ​ហ័យ ដោយ​មិន​ពិបាក​ដឹក​វៀង​ដូច​មុន​ទៀត​ទេ ។

​កាលពីមុន អ្នក​ខេត្តកំពង់ឆ្នាំង ចង់ទៅ​ខេត្តកំពង់ធំ ធ្វើ​ធ្វើដំណើរ​កំសាន្ត ទៅ​ខេត្ត​សៀម រាប គឺ​ត្រូវ​វាង​ទៅ​ឆ្លងស្ពាន​ព្រែក ក្តាម ឡើងទៅ​ផ្លូវជាតិ​លេខ​៦ ដែលមាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ តែ​ពេលនេះ អ្នក​ខេត្តកំពង់ឆ្នាំង ចង់ ទៅ​ខេត្តកំពង់ធំ ឬ ខេត្តសៀមរាប អាច​ទៅបាន​យ៉ាង​ឆាប់រហ័ស ដោយ​គ្រាន់តែ​ឆ្លង​ដរ ចំណុច​កំពង់ផែ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង ទៅដល់​ស្រុក​កំពង់​កំពង់លែង រួច​ធ្វើដំណើរ លើផ្លូវ ក្រាល​កៅស៊ូ​ខ្លះ ផ្លូវ​គ្រួស​ក្រហម​ខ្លះ គឺ​ទៅដល់​ខេត្តកំពង់ធំ​ហើយ គឺ​ចំណេញ​ទាំង​ពេលវេលា ចំណេញ ទាំង​ថវិការ នេះហើយ ដែល​ហៅថា រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។

​សូម​បញ្ជាក់ដែរថា តាម​គម្រោង​របស់​ក្រសួង​សាធារណៈការ ផ្លូវ​មួយ​ខ្យែ​នេះ នឹងត្រូវ​កសាង​ដោយ​ចាក់​បេតុង មាន​ចម្ងាយ ៣៤​គីឡូម៉ែត្រ​ពី​ចំណុច​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក​ស្រុ​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅ​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ព្រោះតែ​ចំណុច​ផ្លូវ​នេះ ជា​ផ្លូវ​លិច​ទឹក ក្នុង​រយៈពេល​៣​ខែ ក្នុង​ខែវស្សា ម្លោះ​ហើយ​ការធ្វើ​ផ្លូវ​បេតុង​នេះ​គឺ​ដើម្បី​ធានា ពេល​ទឹក​ស្រក​ទៅវិញ ផ្លូវ​នៅ​រឹងមាំ​អាចធ្វើ​ដំណើរ​បាន ក៍​ប៉ុន្តែ​ពេលនេះ ក្រសួង​បានធ្វើ​ត្រឹម​តំណាក់កាល​ទី​១​នៅឡើយ​ទេ ហើយ​តាម​គម្រោង​ផ្លូវ​បេតុង​នេះ អាច​នឹង​បន្តធ្វើ​នៅ​ឆ្នាំក្រោយ ទៀត​។

​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ពិត​ជាមាន​មោទនៈភាព ខ្លាំងណាស់ ព្រោះតែ​បាន​ផ្លូវ​មួយ​ខ្យែ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក និង​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ធ្លាប់ ជួប​ការលំបាក​យូ​ហើយ ព្រោះតែ​ពេល​ត្រូវ​ឆ្លងកាត់​ទៅមក​ខេត្ត​ទាំងពីរ​នេះ​ត្រូវ​ធ្វើដំណើរ​ផ្លូវ​វាង ឆ្ងាយ​ចំណាយ​ទាំង​ពេលវេលា ចំណាយ​ទាំង ថវិកា​។​

​ជាមួយគ្នានេះដែរ ពួកគាត់​ក៍​សំណូមពរ​អោយ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ពិសេស សម្តេច​តេ​ជោ​ហ៊ុន សែន កសាង​ផ្លូវ​មួយ​ខ្យែ​នេះ អោយទៅជា​ផ្លូវ​ចាក់​បេតុង អោយបាន​ឆាប់ ដើម្បី​ធានា​ការប្រើប្រាស់​យូ អង្វែង កុំអោយ​ខូចខាត ពេល​ខែ​ទឹក​ឡើង ជា​រាងរាល់ឆ្នាំ​៕​

ចាប់ចោរ​មុខសញ្ញា​ចាស់​នៅ​ផ្សារ​ថ្មី​ចេញ​ឆក់​កាបូប​ជនបរទេស​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ បាន​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់បាន រួច​ព្រួត​វាយ​ឡើង​ទ្រមខ្លួន​បែក​ឈាម​ពេញ​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃទី​១៩ មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​នៅក្បែ​ផ្សារ​ថ្មី តាម​បណ្ដោយ​ផ្លូវ​៥៣ កែង​និង​ផ្លូវ​១២៦ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ក្រោយពី​ជនសង្ស័យ​រូបនេះ ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ប្ដី​ប្រពន្ធ​ជា​ជនជាតិ​បរទេស​បានសម្រេច ។​
‎

ជនសង្ស័យ​ខាងលើ​ដែល​ប្រជាពលរដ្ឋ​ចាប់បាន​ព្រួត​គ្នា​វាយ​ឡើង​ទ្រមខ្លួន​នោះ មានឈ្មោះ ទូច ចាន់ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ដឹក​ប្រពន្ធ​លក់​ត្រី ស្នាក់​នៅផ្ទះ​លេខ​១៨ ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ។​
‎

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មា​ក់វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BB -4126 តែម្នាក់ឯង បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដើរ​ជាមួយ​ប្ដី ដែល​ជនរងគ្រោះ​ជា​ជនជាតិ​បរទេស បានសម្រេច​នៅតាម​ដងផ្លូវ​ព្រះ​ន​រោ​ត្ដម ក្បែរ​រោងកុន​លុច ។ ភ្លាមនោះ ប្រជាពលរដ្ឋ​ដែល​ឃើញ​សកម្មភាព​ជាក់ស្ដែង​បែបនេះ ក៏​ស្រែកថា ចោរៗ​ៗ ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​នាំគ្នា​ជិះ​ម៉ូតូ​ដេញតាម ហើយ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ បាន​ជិះ​ម៉ូតូ​ព្យាយាម​គេចខ្លួន​រហូត​ទៅដល់​ចំណុចកើតហេតុ​ខាងលើ ក៏ត្រូវ​បាន​ប្រពល​រដ្ឋ​ព័ទ្ធ​ចាប់បាន និង​ព្រួត​គ្នា​វាយ​ឡើង​បែក​មុខ​បែក​មាត់ ហូរឈាម​ជោក​ខ្លួន ទើប​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​ដល់ ដាក់​ខ្នោះ​ជនសង្ស័យ និង​នាំយក​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព ព្រមទាំង​វត្ថុតាង និង​ជនរងគ្រោះ យកមក​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​១ ។​
‎

បន្ទាប់​ក្រោយមក សមត្ថកិច្ច​បាន​ពិនិត្យមើល​វត្ថុតាង​(​កាបូប​ជនរងគ្រោះ​)​ពុំមាន​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​ក្នុង​កាបូប​នោះឡើយ ទើប​សមត្ថកិច្ច​ធ្វើឯកសារ​ប្រគល់​វត្ថុតាង​ឲ្យ​ទៅ​ជនរងគ្រោះ​វិញ ។ ដោយឡែក​ជនសង្ស័យ​ខាងលើ រួម​និង​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព ត្រូវបាន​សមត្ថកិច្ច​ធ្វើឯកសារ និង​កសាង​សា​ណុំ​រឿង​ប​ញ្ចូ​ន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ។​
‎

សូម​បញ្ចាក់​ផងដែរ​ថា ជនសង្ស័យ​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ​បង្ហើប​ប្រាប់ថា ជា​មុខសញ្ញា​យ៉ាងសកម្ម ខាង​ជិះ​ម៉ូតូ​ឆក់ លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ និង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ផ្សែងៗ​ជាច្រើន​ទៀត ហើយ​ជនសង្ស័យ​រូបនេះ ធ្លាប់​ជាប់ពន្ធ​ធានា​គា​២​ដង​មកហើយ ៕​

ក្រុមហ៊ុន​ដ៏​ធំ​នៅ​អាមេរិកពង្រីកការ​បញ្ជា​ទិញ​វាយ​ន​ភណ្ឌ​កាត់ដេរ​ពី​កម្ពុជា​

​ភ្នំពេញ ៖ ក្រុមហ៊ុន​បញ្ជា​ទិញ​ដ៏​ធំ​មួយ​មកពី​សហរដ្ឋអាមេរិក បាន​អះអាង​ជាថ្មី​ថា ខ្លួន​ពេញចិត្ត​ទំនិញ​ផ្នែក​វាយ​ន​ភណ្ឌ ដែល​ចេញពី​ប្រទេស​កម្ពុជា ហើយ​នៅតែ​បន្ត​បង្កើន​នូវ​ការបញ្ជាទិញ អោយ​កាន់តែច្រើន​បន្តទៀត ព្រោះថា អ្វីដែល​ក្រុមហ៊ុន​ចង់បាន គឺ​វា​ស្របទៅនឹង​គោលនយោបាយ របស់​រដ្ឋាភិបាល​មួយ​នេះ​ដែល​បាន​នឹង​កំពុង​យកចិត្តទុកដាក់ ក្នុង​ផ្តល់ជូន​ដល់ក​ម្មករ និយោជិត ជាពិសេស​ការផ្តល់​លក្ខខណ្ឌ​ការងារ​ល្អ ការផ្តល់ប្រាក់​ឈ្នួល​ល្អ និង​បាន​គិតគូរ​ពី​កន្លែង​ស្នាក់នៅ ទឹកស្អាត អគ្គិសនី ការអប់រំ និង​បញ្ហា​បរិស្ថាន ទៀតផង​។​

​ការអះអាង​ជាថ្មី​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប ពិភាក្សា​ការងារ រវាង លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង លោក Bradford Van Voorhees អ្នកគ្រប់គ្រង​ជាន់ខ្ពស់ ទទួលបន្ទុក​ផ្នែក​ប្រភព​ទំនិញ​ជាស​កល នៃ​សាជីវកម្ម វី​អែ​ស (VF Corporation) កាលពី​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​។​

​លោក​បណ្ឌិត រដ្ឋមន្ត្រី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​នោះ​ថា ជំនួប​ជា​លើក​ទី​២​នេះ ធ្វើឡើង​ដើម្បី​ស្វែងយល់​ពី​ការវិវត្ន​ន៍ នៃ​ការអនុវត្ត​នូវ​ច្បាប់ ស្តីពី ការងារ ច្បាប់​ស្តីពី​សហជីព និង​បទដ្ឋាន​នានា ក្នុង​ការធានា​នូវ​លក្ខខណ្ឌ​ការងារ ការការពារ សិទ្ធិសេរីភាព​កម្មករ ក៏ដូចជា​ការ​គាំពារ​ដល់​សុខុមាលភាព កម្មករ និយោជិត​។ អ្វី​ដែលជា​កង្វល់​របស់​សាជីវកម្ម​មួយ​នេះ គឺជា​លទ្ធផល​ដ៏​ល្អ​ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​ធ្វើ​ដោយ​យកចិត្តទុកដាក់ ហើយ​ទទួលបាន​ការគាំទ្រ​ពី​គ្រប់ភាគី​ថែម​ទៀតផង​។

​លោក Bradford Van Voorhees អ្នកគ្រប់គ្រង​ជាន់ខ្ពស់ ទទួលបន្ទុក​ផ្នែក​ប្រភព​ទំនិញ​ជាស​កល នៃ​សាជីវកម្ម​វី​អែ​ស (VF Corporation) បាន​សំដែង​នូវ​ការកោតសរសើរ និង​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្វីដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​អនុវត្ត ជាពិសេស ការខិតខំ​បង្កឱ្យមាន​បរិយាកាស​យ៉ាង​ល្អ​នៅក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ការបន្ត​កែលំអរ​លក្ខខណ្ឌ​ការងារ សិទ្ធិសេរីភាព អង្គការ​វិជ្ជាជីវៈ និង​ការផ្តល់​កិច្ច​គាំពារ​ទាំង​សុខុមាលភាព សុខភាព និង​សុវត្ថិភាព ដែល​ទាំងនេះ ស្រប​ទៅ​និង​គោលការណ៍​ស្នូល នៃ​សាជីវកម្ម​វី​អែ​ស (VF Corporation) ។

​លោក​បណ្ឌិត អ៊ិត សំហេង បាន​មាន​ប្រសា​ន៍​ថា ការជួបគ្នា​លើក​នេះ គឺ​ដើម្បី​ពិនិត្យមើល​ពី​វឌ្ឍនភាព​ភាគី​ពាក់ព័ន្ធ​នឹង​កង្វល់​មួយចំនួន​ដែល​បានលើកឡើង កាលពី​ខែតុលា ឆ្នាំ​២០១៧ កន្លងទៅ​។ មកដល់ពេលនេះ កង្វល់​ទាំងនោះ​ត្រូវបាន​ដោះស្រាយ ដែល​ធ្វើឱ្យ​គ្រប់ភាគី​ពេញចិត្ត នូវ​អ្វីដែល​យើង​បាន​ពិភាក្សាគ្នា ពី​លើក​មុន​មក ដោយមាន​បរិយាកាស​ល្អ ជាពិសេស​ការបញ្ជាទិញ នៅតែមាន ហើយ​សាជីវកម្ម VF នៅតែ​សន្យា​បន្ត​បង្កើន​នូវ​ការបញ្ជាទិញ​អោយ​កាន់តែច្រើន​ថែមទៀត​។

​លោក​បណ្ឌិត អ៊ិត សំហេង បញ្ជាក់ថា យើង​នឹង​ពិនិត្យ​រួមគ្នា នូវ​គម្រោង​មួយចំនួនទៀត ដែល​ទាក់ទង​ទៅនឹង​បញ្ហា​សុវត្ថិភាព នៃ​ការធ្វើដំណើរ​របស់​កម្ម​ករ ការដោះស្រាយ​បញ្ហា​ដួលសន្លប់​ជាដើម ដូច្នេះ វា​ជា​ព័ត៌មាន​ដ៏​ល្អ​មួយ សម្រាប់​សាជីវកម្ម VF ក្នុង​ការធានា​ជាមួយ​ដៃ​គួរ និង​អតិថិជន​របស់ខ្លួន​ថា កម្ពុជា​នៅតែ​ជា​ជម្រើស​ប្រភព​ទំនិញ និង​នៅតែ​ជា​ដៃគូរ​យូរអង្វែង​បន្តទៀត ដែល​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ចង់​បានការ​ធានាថា តម្លៃ​នៃ​គោលការណ៍​ស្នូល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​របស់ខ្លួន​ដោយ​ផ្អែកលើ​ការគោរព​សិទ្ធិសេរីភាព សុខុមាលភាព និង​កិច្ច​គាំពារ ដល់ក​ម្មករ និយោជិត​។ អ្វីដែល​ធ្វើ VF កាន់តែ​ពេញចិត្ត នឹង​សន្យា​យក​កម្ពុជា​ជា​ដៃគូរ​បន្តទៀត គឺថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​អនុវត្ត​គោលនយោបាយ​ផ្សារភ្ជាប់​ទៅនឹង​ពាណិជ្ជកម្ម ទៅនឹង​ការអនុវត្ត​នូវ​លក្ខខណ្ឌ​ការងារ​ល្អ បង្កើតអោយមាន​នូ​វប្រ​ភព​ទំនិញ​មួយ​ដែលជា​ទំនិញ​ស្អាតស្អំ គ្មាន​ការកេងប្រវ័ញ្ច​កំលាំង​ពលកម្ម សិទ្ធិសេរីភាព​របស់​ក​ម្មករ ការអនុវត្ត​សិ​ទិ្ធ​សេរីភាព​អង្គការ​វិជ្ជាជីវៈ សេរីភាព​សហជីព​។

​ទន្ទឹមនឹងនេះ ការធានាបាន​នូវ​តម្លាភាព និង​ភាពជឿជាក់ ដោយសារតែ​កម្ពុជា មាន​គម្រោង​ដៃគូរ​ល្អៗ​មួយចំនួន ដូចជា​គម្រោង​រោងចក្រ​កាន់តែ​ប្រសើ​នៅ​កម្ពុជា គម្រោង​បទដ្ឋាន​សង្គម និង​ការងារ​ក្នុង វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី របស់​អាឡឺម៉ង់ និង​គម្រោង​គំនិត​ផ្តួចផ្តើម​សកល កិច្ចព្រមព្រៀង​ជាស​កល របស់​ស៊ុយ​អ៊ែត ដែល​កំពុងតែ​ប្រតិបត្តិការ ជា​ក្នុង​ភាពជា​ដៃគូរ​ជាមួយ និង​ក្រសួង ក្នុងការ​ពង្រឹង​នូវ​លក្ខខណ្ឌ​ការងារ និង​តម្លាភាព​នៅតាម​រោងចក្រ​សហគ្រាស​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ដួលសន្លប់ និង​គ្រោះថ្នាក់​ចរ​ចរណ៍ ក៏មាន​គម្រោង​មួយ ដែល​អ្នកបញ្ជា​ទិញ ILO និង​ក្រសួង​ការងារ បាននិងកំពុង​កែលំអ​អោយ​វា​មាន​ភាពប្រសើរឡើង នូវ​មធ្យោបាយ​ដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​កម្ម​ករ ទាក់ទង​ទៅនឹង​ការដួលសន្លប់ បាន​បង្កើត​នូវ​យន្តការ​មួយ ដោយមាន​កិច្ច​សហការគ្នា ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដែលមាន​ក្រសួង​ការងារ ក្រសួងសុខាភិបាល អង្គការ​ILO ក៏ដូចជា​អង្គការ​សុខភាព​ពិភពលោក ដើម្បីរ​កនូវ​ដំណោះស្រាយ​ឆ្លើយតប​អោយបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ថែមទៀត​ដើម្បី​ទប់ស្កាត់​ករណី​ដួលសន្លប់​នេះ​​៕

ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ចំនួន​៥​ខ្នង​នៅ​ស្រុក​អន្លង់វែង​

​ឧ​ត្ត​រ​មានជ័យ ៖ ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ទៅលើ​លំនៅឋាន​ប្រជាពលរដ្ឋ​ទៀតហើយ​កាលពី​វេលា​ម៉ោង ៣​នា​រសៀល ថ្ងៃទី​១៨ ខែមីនា ឆ្នាំ ២០១៨ ម្សិលមិញ ស្ថិតនៅ​ភូមិ​ទំនប់ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បណ្តាល​ឲ្យ​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ចំនួន​៥​ខ្នង​។

​យោងតាម​របាយការណ៍​ពី​អាជ្ញាធរ​បានអោយដឹងថា ក្នុង​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​មិនបាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​នោះទេ ហើយនឹង​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អោយ​ខូចខាត​ស្រាល​ប៉ុណ្ណោះ មានដូចជា ដោយ​ទី​១.​ឈ្មោះ វ៉ន សំណាង ភេទ​ប្រុស អាយុ ២៣ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ នុ​ន សុគា អាយុ ២១​ឆ្នាំ ផ្ទះ​ទំហំ​៧​ម៉ែត្រ x ៩​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស៊ី​ប​ប្រូ ប៉ើង​ដំបូល​បង្គន់​អនាម័យ​១​ខ្នង​។ ទី​២ ឈ្មោះ សោម ស៊ី ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ប្រពន្ធ​ឈ្មោះ ប៉ាត គា អាយុ ៤២​ឆ្នាំ ផ្ទះ​ទំហំ ៥​ម៉ែត្រ​x ៧​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ស​ង្គ័​សី ប៉ើង​ស័​ង្ហ សី​មួយ​ចំហៀង ស្មើនឹង ១៣​សន្លឹក​។ ទី​៣ ឈ្មោះ អ៊ុក វ៉ាន់ ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ ផ្ទះ​ទំហំ​៤​ម៉ែត្រ x ៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័​ង្ហ​សី ប៉ើង​ដំបូល​អស់​មួយ​ចំហៀង ស្មើនឹង ១០​សន្លឹក ។ ទី​៤ ឈ្មោះ ធឿន ចាន់ ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ ផ្ទះ​ទំហំ ៤​ម៉ែត្រ x ៥​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ស​ង្គ័​សី របើក​ដំបូល​អស់​មួយ​ចំហៀង ស្មើនឹង​១០ សន្លឹក និង​ទី​៥ ផ្ទះ​ឈ្មោះ មុំ ភារ​ម្យ ភេទ ប្រុស អាយុ ៣០​ឆ្នាំ ផ្ទះ​ទំហំ ៦​ម៉ែត្រ x ៨​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស៊ី​ប​ប្រូ ខូច​ស៊ី​ប​ប្រូ​ចំនួន ៦​សន្លឹក​។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់​ខាងលើនេះ មិន បណ្តាល​ខួច​ខាត​ទ្រព្យសម្បត្តិ ប្រជា ពលរដ្ឋ និង​មិន​បណ្តាល មនុស្ស ណា​ម្នាក់​រងគ្រោះថ្នាក់​នៅក្នុង​ហេតុការណ៍​នោះទេ ៕
​

ស្តាប់​ជនដៃដល់​​ប្រាប់​ពី​​គម្រោង​សម្លាប់​ស្ត្រី​ដាក់​ក្នុង​ធុង​ទឹកកក​

​ភ្នំពេញ ៖ ជនដៃដល់​ដែល​សម្លាប់​ស្ត្រី​ម្នាក់​ញាត់​ដាក់​ក្នុង​ធុង​ទឹកកក​រួច​ដឹក​យកទៅ​ប្លុង​ចោល​នៅក្បែរ​ស្ពាន​ព្រែក​តា​ម៉ាក ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​នៃ​ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន​បាន​ហើយ​ នៅវេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃទី​១៨ ខែមីនា នេះ ហើយ​មន្ត្រីនគរបាល​បាន​នាំ​ជនសង្ស័យ​ទៅ​បង្ហាញ​ផ្ទះជួល​ដើម្បី​បន្ត​ឆែកឆេរ​រក​វត្ថុតាង​ផ្សេងទៀត ស្ថិតនៅ​ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។នៅទីនោះ​​​ សមត្ថកិច្ចបាន់​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​ជនដៃដល់ រួមនិង​ប្អូនប្រុសជនដៃដល់​ម្នាក់​នាំទៅ​សាកសួរ​ផងដែរ​។​សមត្ថកិច្ច​ឲ្យ​ដឹងថា ជន​ដៃដល់​ដែល​ត្រូវបាន​ឃាត់ខ្លួន​នេះ ឈ្មោះ សឿ សុ​ផេង អាយុ ៣១ ឆ្នាំ ជាជាង​ជួសជុល​ទូរស័ព្ទ មាន​លំនៅ​ផ្ទះជួល ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

​តាម​ព័ត៌មាន​អោយដឹងថា ឃាតករ​រូបនោះ​ត្រូវបាន​កម្លាំង នគរបាល​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃទី​១៨ ខែ​មិនា នៅ​ចំណុច ផ្ទះ​របស់​ម្តាយ នៅក្នុង​ភូមិ ស្លែង​រលើង សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រួមជាមួយ​ប្អូន ប្រុស​ម្នាក់ ឈ្មោះ សឿ ចាន់​អូន អាយុ ២៥​ឆ្នាំ ផងដែរ​។​

​ លោក វរៈសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យ​នគរបាល​កំរិតធ្ងន់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក​ក្រសួង​មក​ហា​ផ្ទៃ បានអោយដឹងថា ដោយមាន​ការ សហ​ការណ៍​ជាមួយ​នគរបាល​ខេត្តកណ្តាល និង​ខណ្ឌ​សែន​សុខ សមត្ថកិច្ច​ក៍​ឈានទៅ​ឃាត់ខ្លួន​ជនដៃដល់​ដែល​បានសម្លាប់​ស្ត្រី​រងគ្រោះ​ដាក់​ក្នុង​ធុង​ទឹកកក យកទៅ​បោះចោល នៅក្បែរ​ស្ពាន​ព្រែក​តា​ម៉ាក់ ។

គួរ​រំលឹក​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ យឿន ធានី អាយុ​២៨​ឆ្នាំ ជា​អតីត​ពល​ការី​នី​នៅ​ប្រទេស​កូរ៉េ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់​សៀ ម ខេត្តកំពង់ចាម ត្រូវ​ឃាតករ​ដៃ​ឆៅ​បាន​កាប់​ចិញ្ច្រាំ​យក​សព​ដាក់​ក្នុង​ធុង​ទឹកកក ទាំង​ខ្លួន អាក្រាត ហើយ​យកទៅ​ប្លុង​ចោល​ក្នុងស្រុក​ខ្សាច់កណ្ដាល បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ។​បន្ទាប់ពី​មានការ​ភ្ញាក់​ភ្សមត្ថកិច្ច​ក៍បាន​ចុះទៅ​កន្លែងកើតហេតុ​ធ្វើការ​ស្រាវ​ជ្រា​ស្គាល់​អត្តសញ្ញាណ​ស្ត្រី​រងគ្រោះ ហើយ​ឈានទៅដល់​ការឃាត់ខ្លួន​ជនដៃដល់​តែម្តង ។​តាម​ព័ត៌មាន​អោយដឹងថា ស្ត្រី​រងគ្រោះ​ជា​ពលករ​ដែ​ល​ទើបតែ​មកពី​ប្រទេស​កូរ៉េ និង​ធ្លាប់​ស្គាល់គ្នា​ជាមួយ​ជនដៃដល់​។ ទាក់ទិន​ឃាតកម្ម​នេះ ជនដៃដល់​បានសម្លាប់​ស្ត្រី​ដោយសារតែ​រឿង​គំនុំ និង​សម្លាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្យ៉ូ​ម​ម័​រ​មួយគ្រឿង ,​គ្រឿងអលង្ការ និង​ទូរស័ព្ទ​មួយគ្រឿង យកទៅអោយ​ស្ត្រី​ជា​ប្រពន្ធ​ប្រើប្រាស​។​ឃាតករ ដៃដល់​ថ្មីៗ​នេះ​ក៏​ជា​ជន​ដែល​លង់​នឹង​ល្បែង​ខ្លាំងក្លា​ណាស់ដែរ ។​

​តាម​ព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ បានរៀបចំ​គម្រោង​សម្លាប់​ជនរងគ្រោះ ដោយ​គិតទុក​ជាមុន ដោយ​ទិញ​ធុង​ទឹកកក​នៅតាម​ផ្លូវ​តំបន់​ភ្នំពេញ​ហាណូយ ទុកជាមុន ហើយ​នៅ​ថ្ងៃទី​១៦ ខែ​មិនា ជនដៃដល់​ក៍បាន​ទាក់ទង​ហៅ​ជនរងគ្រោះ​ទៅផ្ទះ​របស់ខ្លួន ហើយ​ធ្វើ​សកម្មភាព​ឆក់់​ខ្សែភ្លើង​ជនរងគ្រោះ ហើយ​កាប់​ថែម​ជនរងគ្រោះ រួច​ច្រក​ដាក់​ក្នុង​ធុង​ទឹកកក​រួច​ដឹក​តាម​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​១GW៩០២៧ យកទៅ​បោះចោល​តែម្តង​។ ទោះបីជា​យ៉ាងណា នគរបាល​ពុំទាន់​ផ្តល់ព័ត៌មាន​លំអិត​ឡើយ​៕

​

ចាប់បុរស​ម្នាក់​ករណី​សម្លាប់​ស្ត្រី​ញាត់​​ក្នុង​ធុង​ទឹកកក​ប្លុងចោលនៅ​ជិត​ស្ពាន​ព្រែ​កតា​ម៉ាក់​

​ភ្នំពេញ ៖ បុរស​សង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ ២០១៨ នេះ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការសម្លាប់​ស្ដ្រី​ម្នាក់ ញាត់​ចូលក្នុង​ធុង ទឹកកក​ក្លាសេ រួច​យកទៅ​ទម្លាក់ចោល​នៅ​ជិត​ស្ពាន​ព្រែក​តា​ម៉ាក តាម​បណ្តោយ​ផ្លូវ ​6A ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ យឿន ធានី អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មាន​ឪពុក​ឈ្មោះ យិន យឿន អាយុ​៦៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ ផល សៀន អាយុ​៦៤​ឆ្នាំ​។ នាង​ទើប​មកពី​ប្រទេស​កូរ៉េ​បាន​មួយឆ្នាំ​។

​ព័ត៌មាន​ពី​ក្រុមគ្រួសារ​បានអោយដឹងថា ទ្រព្យសម្បត្តិ​ដែល​នៅជាប់​ហ្នឹង​ខ្លួន​របស់​នាង រួមមាន​ម៉ូត ZOOMER មួយគ្រឿង ខ្សែក ខ្សែជើង ខ្សែដៃ កងដៃ និង​ចិញ្ចៀនពេជ្រ ១​វង់​ផងដែរ​។​

តាម​របាយការណ៍​បាន​ឲ្យុ​ដឹងថា សម្ភារៈ​ដែល​សមត្ថកិច្ច​ពិនិត្យឃើញ​ក្នុង​ធុង​ទឹកកក រួមមាន សាកសព​ស្ត្រី​រងគ្រោះ មួកសុវត្ថិភាព​១ កាបូបដៃ​១ ក្នុងនោះ​មាន​ស៊ីម​ទូរស័ព្ទ​១ កាំបិត​ចិតបន្លែ ចុង​ស្រួច​ដង​ធ្វើ​ពី​ឈើ​បាក់​ផ្លែ​១ អាវ​ពណ៌​លឿង​១ ខ្សែភ្លើង​មាន​ឌុយ​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​១​អាវទ្រនាប់​ពណ៌​ផ្កាឈូក​១ ដប​ទឹកបរិសុទ្ធ​១ រ៉ូ​ប​ពណ៌​ផ្កាឈូក​១​មាន​ប្រឡាក់​ឈាម កន្សែងពោះគោ​ពណ៌​ស​ឆ្នូត​១ ម៉ាស​ពណ៌​ខៀវ​១ ស្បែកជើង​ស្រី​១​គូ និង​ស្បៃ​ដុស​ខ្លួន​១​។​នៅលើ​មុខ​សាកសព និង​ស្មា​ខាងស្តាំ មាន​ស្នាម​បាញ់​ស្ព្រា​យ​(​ថ្នាំ​ពណ៌​ខ្មៅ​) មាន​ស្នាមរបួស​ត្រង់​គុម្ពត្រចៀក​ខាងស្តាំ​មុត​រយះ​ដល់​ថ្ពាល់ ដាច់រយះ​សៀត​ថ្កា​ខាងស្តាំ រលាត់ស្បែក​ដើមដៃ​ទាំងសងខាង មាន​ស្នាម​មុត​នៅលើ​ទ្រូង​និង​លើ​ពោះ​ចំនួន ២០ កន្លែង ធ្លុះ​៧ កន្លែង ឈាម​ហូរ​ចេញពី​មាត់ បាក់ឆ្អឹង​ចង្ការ របូត​ធ្មេញ​ដាក់​ខាងក្រោម របួស​បបូរមាត់​ខាងស្តាំ​១​កន្លែង របួស​ច្រមុះ​ខាងស្តាំ​១​កន្លែង ស្នាម​រោល​ខ្លោច​រលាត់ស្បែក​ខាងក្រោយ​ខ្នង ស្នាម​រោល​ខ្លោច​កំ​បះ​គូថ ទាំងសងខាង ស្នាម​រោល​ខ្លោច​រលាត់ស្បែក​កំភួនជើង​ទាំងសងខាង ស្នាម​ជាំ​ភ្លៅ​ឆ្វេង​១​កន្លែង និង​រលាត់ស្បែក​ជង្គង់​ខាងស្តាំ​១​កន្លែង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​ដោយ​សមត្ថកិច្ច​ចម្រុះ ហើយ​ពេលនេះ កម្លាំង​សមត្ថកិច្ច​កំពុង​នាំខ្លួន​ជនសង្ស័យ ទៅ​ឆែកឆេរ​ផ្ទះ​នៅ​ភូមិ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី១៨ មីនា នេះ សម​ត្ថិ​កច្ច​មិនទាន់​ផ្តល់នូវ​ព័ត៌មាន​ពិស្តារ​ជុំវិញ​ករណី​ដែល​ឈានទៅដល់​ការធ្វើឃាត​យ៉ាង​ព្រៃផ្សៃ​លើ​ស្ត្រី​រងគ្រោះ​នោះ​នៅឡើយ​ទេ​។​

​សូម​រំលឹកថា កាលពី​វេលា​ម៉ោង ២​និង​២៤​នាទី រសៀល ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៨ កន្លងទៅ នៅ​ចំណុច​គល់ស្ពាន​ព្រែក​រូង​ទី​២ ផ្នែក​ខាងលិច​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៨ ក្នុងភូមិ​អន្លង់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ប្រជាពលរដ្ឋ​អ្នកបើក​ម៉ូតូ​កង់​បី បាន ប្រទះឃើញ​ធុង​ទឹកកក​ពណ៌​ក្រហម ចំណុះ​២០០​លីត្រ​មួយ​ចាក់សោរ រួច​ក៏ បាន​រាយការណ៍​ប្រាប់​នគរបាល​ចរាចរ​ណ៍ ដែល​ឈរ​ប្រចាំការ​នៅ​គោលដៅ​ក្បែរ​នោះ​៕​(រូបភាព ៖  freshnews)