All posts by មេគង្គ ប៉ុស្តិ៍

អភិបាលខេត្ត​បញ្ជា​ឱ្យ​ស្ថាបនា​ឡើងវិញ​សួនច្បារ​ទ្រូងផ្លូវ ដែល​អភិបាលក្រុង​គាស់​បើកផ្លូវ​ចូល​សណ្ឋា​គារ​

​រតនគិរី ៖ បន្ទាប់ពី​មានការ​រិះគន់​ចំៗ​ពី​មជ្ឈដ្ឋាន​ទូទៅ រហូត​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរខេត្ត ពី​ករណី​ម្ចាស់​សណ្ឋាគារ សុវណ្ណ​គី​រី គាស់កកាយ​សួនច្បារ​ទ្រូងផ្លូវ​សាធារណៈ ក្រោម​ការព្រមព្រាង​ពី​លោក​អភិបាលក្រុង និង​ប្រធាន​មន្ទីរ​សាធារណៈ​ការណ៍​ខេត្ត​នោះ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ នេះ ចន្លោះ​សួនច្បារ​ទ្រូងផ្លូវ ត្រូវគេ​ជួសជុល​ឡើងវិញ​ហើយ​។​
លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បញ្ជា​ឲ្យ​អាជ្ញាធរ​ក្រុង និង​មន្ទីរ​សាធារណ​ការណ៍​ខេត្ត ស្ថាបនា​សួនច្បារ​ទ្រូងផ្លូវ​ឡើងវិញ បន្ទាប់ពី​លោក​ទទួលបាន​ដំណឹង ពី​ករណី​អាជ្ញាធរ​ក្រុង និង​ប្រធាន​មន្ទីរ​សាធារណការ ព្រមព្រៀងគ្នា​អនុញ្ញាត​ឲ្យ​ម្ចាស់​សណ្ឋាគារ សុវណ្ណ​គី​រី កាយ​បំផ្លាញ​សួន​បើកផ្លូវ​ខាងមុខ​សណ្ឋាគារ​។​
លោក ញែ​ម សំអឿន អភិបាលរង​ខេត្ត បាន​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​២៧ ខែមករា នេះ​ថា ការព្រមព្រាង​ឲ្យ​ម្ចាស់​សណ្ឋាគារ​សុវណ្ណ​គី​រី គាស់កកាយ​សួនច្បារ បើកផ្លូវ​កាត់​ទ្រូងផ្លូវ នៅមុខ​សណ្ឋាគារ​សុវណ្ណ​គី​រី របស់​អាជ្ញាធរ​ក្រុង និង​មន្ទីរ​សាធារណៈការ​នោះ អាជ្ញាធរខេត្ត​មិនបាន​ដឹង​ទេ ក៏ប៉ុន្តែ​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ អាជ្ញាធរខេត្ត​ចុះ​ពិនិត្យឃើញថា ករណីនេះ​មិន​សមស្រប លោក​អភិបាលខេត្ត ក៏បាន​ឲ្យ​ស្ថាបនា​ឡើងវិញ​ឲ្យ​បាន​ដូចដើម​។​
គួរ​បញ្ជាក់ថា ម្ចាស់​សណ្ឋាគារ សុវណ្ណ​គី​រី បានគាស់​កាយ​សួនច្បារ​ទ្រូង​ផ្លូ​ង​សាធារណៈ ដើម្បី​សម្រួល​ដល់​ភ្ញៀវ ងាយស្រួល​ចេញចូល​សណ្ឋាគារ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​ដងផ្លូវ​ជាតិ​លេខ​៧៨ ស្ថិត​ក្នុងភូមិ​៧​មករា ក្រុង​បាន​លុង ខេត្តរតនគិរី ត្រង់ចំណុច​ខាងមុខ សណ្ឋាគារ សុវណ្ណ​គី​រី ។​
បច្ចុប្បន្ន សួនច្បារ​ទ្រូងផ្លូវ ដែល​រង​នូវ​ការ​គាស់​កាយ បំផ្លាញ​ពី​សំណាក់​ម្ចាស់​សណ្ឋាគារ​ខាងលើ ត្រូវបាន​មន្ទីរ​សាធារណៈការ​ខេត្តរតនគិរី កំពង់ធ្វើការ​ស្ថាបនា​ជួសជុល​ឡើងវិញ​ហើយ​៕
​

អ្នកទីក្រុង​កែប ឆ្ងល់​ករណី​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​កាប់​រំលាយ​ភ្នំ​ព្រះ នៅ​ភូមិ​ដំណាក់​ចង្អើរ​

​ខេត្ត​កែប ៖ ភ្នំ​ព្រះ ដែលជា​ភ្នំ​ធម្មជាតិ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ដំណាក់​អ​ង្អើ​រ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប កំពុង​ត្រូវបាន​ជីក​កកាយ ដោយ​ប្រើ​រថយន្ត​បែន​ជាច្រើន​គ្រឿង​ជីក​យក​អាចម៍ដី​ដឹកជញ្ជូន​យកទៅលក់​យ៉ាង​អនាធ​តេ​យ្យ​។ សកម្មភាព​ខាងលើនេះ ត្រូវបាន​លោក យស វ​ណ្នី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កែប ​អះអាងថា ក្រុមហ៊ុន ស៊ុន ស្រី​មាស ដែល​ជី​​កយក​ដីភ្នំ​នេះ គេ​មាន​អាជ្ញាប័ណ្ណ​។​

យ៉ាងណាក៏ដោយ សកម្មភាព​ជីក​កកាយ​ភ្នំ​ព្រះ​យ៉ាង​អនាធិបតេយ្យ​នេះ ត្រូវបាន​ប្រភព​ច្បាស់​ការណ៍​បង្ហើប​ឱ្យដឹងថា បានកើត​ឡើងជា​យូ​ខែ​មកហើយ ដែល​ម្ចាស់​គ្រឿងចក្រ​ត្រូវគេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​មួយ​នៅក្នុង​ក្រុងកែប​នេះ តែម្តង​។​ចំពោះ​ការផ្តួចផ្តើម​ឱ្យមាន​ជីក​កកាយ​រំលាយ​ភ្នំ​ព្រះ​ខាងលើនេះ ទំនងជា​គេ​សំអាង​លើ​អាជ្ញាប័ណ្ណ​ដែល​បាន​ត្រូវរ៉ូវ​គ្នា​រៀបចំ​របស់​ថ្នាក់​ណាមួយ ទើប​អាជ្ញាធរ​ដែនដី​ធ្មេចភ្នែក បិទ​ត្រចៀក មិន​ហ៊ាន​រារាំង​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​ព្រះ បាន​សម្តែង​ការងឿងឆ្ងល់​ដូចៗ​គ្នា​ថា ហេតុ​អី​បានជា​គេ​ចេញ​អាជ្ញាប័ណ្ណ​ឱ្យធ្វើ​អាជីវកម្ម​រំលាយ​ភ្នំ​នេះ ព្រោះ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​ដែល​បន្សល់​ពី​ដូនតា ពិសេស​ភ្នំ​ព្រះ នេះ កាលពីមុន​មាន​សភាព​ខៀវស្រងាត់​ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​ប្រឹក្សា តែ​ពេលនេះ​ក្លាយជា​ទីតាំង​ជីក​យក​អាចម៍ដី​យ៉ាង​អនាធិបតេយ្យ​ទៅវិញ ហើយ​មិនយូរ​ទេវា​នឹង​រលាយបាត់​រូបរាង​មិនខានឡើយ​។​

ក្រុម​ប្រជាពលរដ្ឋ​ដដែល បាន​លើកឡើងថា តំបន់​មួយចំនួន​ក្នុង​ក្រុងកែប ពិសេស​ផ្លូវថ្នល់​មួយ​ខ្សែ​ដែល​ពួកគេ​ដឹកជញ្ជូន​ដីភ្នំ បាន​ទ​ទូល​រង​ការខូចខាត​ជាច្រើន​កន្លែង ហើយ​កន្លែង​ខ្លះ​ខូច​ស្ទើរតែ​ទាំងស្រុង ។

លោក យស វ​ណ្នី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កែប បានអោយដឹងថា ភ្នំ​មួយ​នេះ គេ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ក្នុង​ការជីក​កកាយ​ធ្វើ​អាជីវកម្ម ប៉ុន្តែ​ទោះបី​យ៉ាង​ក្តី ក៏​ប្រជាពលរដ្ឋ​និយាយថា ការកាយ​យក​អាចម៍ដី​ភ្នំ​ព្រះ​នេះ អាជ្ញាធរ និង​ជំនាញ​មានការ​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មូ​ញ​ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លូន​។​

ចំណែក​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប មិនអាច​សុំ​ការពន្យល់​បានទេ ដោយសារ​ទុ​រ​ស័ព្ទ​ចូល​ហើយ តែ​គ្មាន​នរណា​លើក ឬក៏​គាត់​មិន​លើក​ទូរស័ព្ទ​ដោយសារ​គាត់​លេខ​របស់​អ្នកកាសែត​។ រីឯ លោក ស្រី ទិ​ត្យ សុខា អភិបាល​ក្រុងកែប ក៏​មិនអាច​សុំ​ការបំភ្លឺ​បានដែរ​ដោយសារ​លោកស្រី​ចេញទៅ​ក្រៅប្រទេស​។​

​ក្រុម​ប្រជាពលរដ្ឋ បាន​អំពាវនាវ នៅ​ចំពោះ​មុន​អ្នកកាសែត​ដោយ​ទទូច​ឱ្យ​ក្រសួង​រ៉ែ និង​ឋា​ម​ពល ឬ​ប្រមុខ​រាជរដ្ឋាភិបាល​សើរើ​ពិនិត្យឡើងវិញ​ករណី​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​រំលាយ​ភ្នំ​ព្រះ ដែលជា​ភ្នំ​ធម្មជាតិ​ធ្លាប់​សម្រស់​ដ៏​ស្រស់​ដ្រ​កាល​​មួយនេះ ដើម្បី​ទុកជា​ប្រវត្តិសាស្ត្រ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​នាពេល​អនាគត​ផងដែរ​៕
​

ផ្សារ​អន្លង់វែង​បញ្ចប់​អាណត្តិ​ឯកជន​ប្រគល់ឱ្យ​រដ្ឋ​គ្រប់គ្រង​បណ្តោះអាសន្ន​

​ឧ​ត្ត​រ​មានជ័យ ៖ លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការបញ្ចប់​អាណត្តិ​នៃ​ការវិនិយោគ​របស់​ផ្សារ​អន្លង់វែង និង​ចំណតរថយន្ត​ផ្សារ​អន្លង់វែង​របស់​ក្រុមហ៊ុន​លោក​ឱម រុន ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​ជញ្ជៀន​ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង​។​

​ដោយ​យោងតាម​ចំណារ​ខាងលើ​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១៥​ធ្នូ​ឆ្នាំ​២០១៧ លើ​លិខិត​លេខ​៩៦៧៤​សហវ​.​អ .​ទ​. ច ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ក្រុមហ៊ុន ឱម រុន ១​នេះ​មិនបាន​គោរព​តាម​កោ​ល​ការ​ណ៌​កិច្ចសន្យា​នៃ​ការវិនិយោគ​របស់​រាជ​រដ្ឋាភិបាល​ហើយ​ថ្ងៃ​នេះដែរ​ត្រូវ​បានបញ្ចប់​អាណ្ណត្តិ​នឹង​តម្រូវអោយ​រដ្ឋបាល​ស្រុក​អន្លង់វែង​ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន​សិន​រងចាំ​ការដេញថ្លៃ​បន្ត​នៅពេល​ខាងមុខ​នា​ឆាំ្ន​២០១៨​នេះ​របស់​រដ្ឋបាលខេត្ត​។ ចំពោះ​សេចក្តីប្រកាស​នេះ​បាន​ប្រព្រឹត្តិ​នៅ​សាលប្រជុំ​សាលាស្រុក​អន្លង់វែង​នា​ថ្ងៃទី​២៧ ខែមករា ឆាំ្ន​២០១៨
​ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​មន្ទីរជំនាញ​ពាក់​ព​ន្ធ័ អាជ្ញាធរ​ស្រុក កងកម្លាំង​ទាំងបី​ស្រុក តំណាង​ក្រុមហ៊ុន និង​បងប្អូន​អាជីវករ​ផ្សារ​អន្លង់វែង​ជាច្រើនរូប​ផងដែរ​។​

​លោក ស ថា​វី អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​៖ យោងតាម​ចំណារ​ខាងលើ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ឯកឧត្តម​បានធ្វើការ​ផ្សព្វផ្សាយ​នឹង​ណែរ​នាំ​បន្ត​អោយ​រដ្ឋបាល​ស្រុក​អន្លង់វែង​ត្រូវ​ជូនដំណឹង​ដល់​លោក ឱម រុន ប្រធាន​ក្រុមហ៊ុន ផ្សារ​អន្លង់វែង​និង​បងប្អូន​អាជីវករ​ទាំងអស់​ដែលមាន​តូប​លក់ដូរ​នៅក្នុង​ផ្សារ​នេះ​អោយ​បានដឹង​នឹង​ជ្រៀប​ជា​ព័ត៌មាន ពី​ចំ​ណាដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ លើ​ករណី​បញ្ចប់​អាណត្តិ​ការវិនិយោគ​ផ្សារ​អន្លង់វែង និង​ចំណតរថយន្ត​ផ្សារ​អន្លង់​របស់​ក្រុមហ៊ុន ឱម រុន ដើម្បី​បញ្ចប់​ភាព​អាណាធិបតេយ្យ​មិន​គោរព​តាម​កិច្ចសន្យា​ក្នុងការ​វិនិយោគ​របស់​រាជរដ្ឋាភិបាល​ដែល​កន្លងទៅ​ផ្សារ​អន្លង់វែង​នេះ​មាន​ភាពមិនប្រក្រតី​ជាច្រើន​រវាង​ប្រធាន​ក្រុមហ៊ុន​ផ្សារ​នឹង​អាជីវករ​ផ្សារ​។​

​ក្នុងនោះដែរ បាន​តម្រូវអោយ​រដ្ឋបាល​ស្រុក​អន្លង់វែង បង្កើត​គណៈកម្មាធិការ​គ្រប់គ្រង​ផ្សារ​និង​ចំណតរថយន្ត​ជា​បណ្តោះអាសន្ន​រៀបចំ​អោយមាន​និរន្ត​ភាព សណ្តាប់ធ្នាប់ អនាម​យ័ សុវត្ថិភាព​និង​ការប្រមូល​ចំណូល​បណ្តោះអាសន្ន បង់​ចូល​ថវិការ​ខេត្ត ដោយ​រងចាំ​រដ្ឋបាលខេត្ត​ស្នើរ​សុំ​និតិ​វិធី​ដេញថ្លៃ​បន្ត​ជា​សាធារណៈ សម្រាប់ធ្វើ​អាជីវកម្ម​បន្ត​នៅ​ឆ្នាំ​២០១៨ នេះ ផងដែរ​៕
​

ឡាន​ដឹក​ជ្រូក​ក្រឡាប់​ធ្លាក់​រាយ​ពេញ​ផ្លូវ នៅ​ស្រុក​ពញាក្រែក​

​ត្បូងឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ រថយន្ត​ដឹក​ជ្រូ​កំួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ជ្រូក​ពាសពេញ​ចំការ​ដំឡូង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ០៧​និង​៣០​នាទី​ព្រឹក ស្ថិតនៅ​ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៣៦~១៣៧ លើផ្លូវ​ជាតិ​លេខ ០៨ ស្ថិតក្នុង​ភូមិ​អូរ​ព្រីង ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ជ្រូក​នេះ​គឺ​ពួក​ឈ្មួញ​លួច​នាំ​ឆ្លងដែន​ចេញមក​ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​នានា ជាប់​ព្រំដែន​នឹង​ស្រុក​ពញាក្រែក​នេះ​យប់ៗ​តែម្ដង​៕
​

ផ្ទុះ​ឃ្លាំង​ស្តុក​គ្រាប់​របស់​យោធា​មួយកន្លែង​នៅ​ស្រុក​ភ្នំស្រួច

​កំពង់ស្ពឺ ៖ យ៉ាងហោចណាស់​ក៌​មាន​មន្ត្រី​យោធា​ម្នាក់​បាន​រងរបួស ហើយ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​បាន​រង​ការខូចខាត​បែកបាក់​ខណៈដែល នៅ​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ នេះ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​យ៉ាងខ្លាំង បានកើត​ឡើង​នៅ​ភូមិ​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយសារ​ការផ្ទុះ​គ្រាប់ រំសេវ​ចេញពី​ឃ្លាំង​ស្តុក​មួយកន្លែង ដែលជា​មូលដ្ឋាន​របស់​កងយោធពល​ខេមរភូមិន្ទ បណ្តាល​ឲ្យ​ប៉ើង​ទៅបុក​ចំ​ផ្ទះ​ប្រជាពលរដ្ឋ ចំងាយ​ប្រមាណ​២ ទៅ​៣​គីឡូម៉ែត្រ រហូត​បាក់​ពិ​ដាន​សង្កត់​ម្ចាស់ផ្ទះ ដែលជា​មន្ត្រី​យោធា​រងរបួស​ទៀតផង​ដែរ​។​

​បើតាម​សមត្ថកិច្ច​ដែល​ចូលទៅ​កន្លែងកើតហេតុ បាន​និយាយ​អោយដឹងថា ឃ្លាំង​នេះ​គឺ​សម្រាប់​ស្តុក​គ្រាប់ រំសេវ ហើយ​ប្រហែល​មាន​ការខុស​បច្ចេកទេស ទើប​មានការ​ផ្ទុះ​បែបនេះ រហូត​ប៉ើង​ទៅ​ប៉ះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​រង​ការខូចខាត​ទៀតផង​ដែរ​។ ករណីនេះ ក៏បាន​បណ្តាល​ឲ្យ​មន្ត្រី​យោធា​ម្នាក់ ឈ្មោះ រិ​ទ្ធ អាយុ​ជាង​៣០​ឆ្នាំ បាន​រងរបួស​ផងដែរ ដោយសារ​ពិ​ដាន​ផ្ទះ​បាក់​ធ្លាក់​សង្កត់​ពេល​គ្រាប់​កំពុង​ផ្ទុះ​រញ្ជួយ​ដី​។​

​នគរបាល​ដដែល ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ពេលនោះ​កម្លាំង​អាវុធហត្ថ និង​អធិការនគរបាល​ស្រុក កំពុង​ស្ថិតនៅ​ទីតាំង​នោះ ហើយ​ឲ​កម្លាំង​មិនអាច​ចូលទៅក្នុង​មូលដ្ឋាន​នេះ​បានទេ ខ្លាច​រំសេវ​អាច​នឹង​បន្ត​ផ្ទុះ​ទៀត​។​

​រហូតមកដល់​ពេលនេះ មិនទាន់មាន​ព័ត៌មាន​ណា​ច្បាស់​ដឹងថា ទំហំ​នៅ​ការផ្ទុះ​នោះមក​ពីអ្វី​ហើយ​រង​ការខូចខាត​ដោយ​អ្វីខ្លះ​នោះទេ ដោយសារតែ​ជា​កន្លែង​របស់​កងទ័ព​មិន​អាចអោយ​ក្រុម​អ្នកព័ត៌មាន​ចូល​យក​ព័ត៌មាន​បានឡើយ​។​

​បើតាម​សម្តី​របស់​ប្រជាពលរដ្ឋ​បាន​បង្ហើប​អោយដឹងថា​សង្ស័យ​មកពី​អ្នកយាម​កាម​មិន​នៅ​កន្លែង ឬ​ការ​ទុកដាក​ខុស​បច្ចេកទេស​អ្វីមួយ​ទើប​មានការ​ផ្ទុះ​បែបនេះ​នោះ​៕
​

មេបញ្ជាការ​កង​ល្បាត​៥០៣​បើកដៃ​ឲ្យ​កូនចៅ​ជំនិត​២​នាក់​នាំ​ម៉ូតូ និង​ជួញ​ឈើ​គ្រញូង​ឆ្លងដែន ?

​ប៉ោយប៉ែត ៖ មេបញ្ជាការ​ទាហាន​កង​ការពារ​វរៈ​ព្រំដែន​ល្បា​ត់​៥០៣ លោក​ឧ​ត្ត​ម​សេ​យ៍​ត្រី ឃួន ជឿន បាន និង​កំពុង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​កូនចៅ​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​ថា បើកដៃ​ឲ្យ​កូនចៅ​ជំនិត​២​នាក់ រកស៊ី​បទល្មើស​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​តាម​ច្រករបៀង​ចំការ​គ ដែល​ឋិត​ក្នុងភូមិ​ចំការ​គ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​
​ប្រភព​ច្បាស់ការ​បញ្ជាក់ថា កូនចៅ​លោក​ឧ​ត្ត​សេនីយ៍​ត្រី ឃួន ជឿន ២​នាក់ ខាងលើ​នោះ ម្នាក់​មានឈ្មោះ ឆៃ និង​ម្នាក់ទៀត​ឈ្មោះ រ៉េត ដែលជា​ដៃស្ដាំ​របស់លោក ឃួន ជឿន តែម្ដង​។​

​ប្រភព​ដដែល​លើកឡើងថា ចំពោះ​លោក វិឆៃ វិញ គី​ជា​អ្នកជំនាញ​នាំ​ម៉ូតូ​គេចពន្ធ​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង រីឯ​លោក រ៉េត វិញ​គី​ជា​អ្នក​នាំ​ឈើ​គ្រញូង​ខុសច្បាប់​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ខាងលើ​ដូចគ្នា​ដែរ​។​

​ប្រ​ភ​ដដែល​អះអាងថា ការនាំ​ឈើ​គ្រញូង និង​ម៉ូតូ​គេចពន្ធ​ដែល​អ្នក​ទាំង​២​នាក់​នោះ គេ​នាំចូល​កម្ពុជា​នៅពេល​យប់ ឬក៏​ពេល​ថ្ងៃ​តាម​ឱកាស ឬ​អ្នក​រត់ការ​ឲ្យ​សញ្ញា​។​មិនតែប៉ុណ្ណោះ ក្រៅពី​ការនាំ​ម៉ូតូ​គេចពន្ធ ឬ​ឈើ​គ្រញូង​ចូលមក​កម្ពុជា​នោះ នៅ មាន​នាំ​រថយន្ត​ចង្កូត​ស្ដាំ និង​ទំនិញ​គ្រប់​ប្រភេទ​នៅតែ​បន្ត​ជា​រៀងរាល់ថ្ងៃ យប់ បើទោះជា​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានប្រកាស​ឲ្យ​មន្ត្រី​បិទ​ច្រករបៀង នៅតាម​បន្ទាត់​ព្រំដែន​យ៉ាងណាក៏ដោយ ក៏​លោក​ឧ​ត្ត​ម​សេ​យ៍​ត្រី ឃួន ជឿន មេបញ្ជាការ​ទាហាន​កង​ការពារ​វរៈ​ព្រំដែន​ល្បាត​៥០៣ នៅតែ​បណ្ដោយ​ឲ្យ​កូនចៅ​នាំយក​បទល្មើស​ចូលមក​កម្ពុជា​តាម​ច្រករបៀង​ដែល​លោក​គ្រប់គ្រង​ដដែល​។​

​សូមបញ្ជាក់ថា កន្លងមក​លោក​ឧ​ត្ត​ម​សេ​យ៍​ត្រី​រួប​នេះ បានធ្វើ​សន្និសីទកាសែត​ប្រកាស​បិទ​ច្រករបៀង​ផងដែរ ពាក់​ពន្ធ​បទល្មើស​ឆ្លងដែន តែ​ផ្ទុយទៅវិញ បាន​សង្ស័យ​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​សកម្មភាព ផ្ទុយ​ពីបទ​បញ្ជា​របស់ខ្លួន និង​ផ្ទុយ​ពីបទ​បញ្ជា​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ផងដែរ ដែល​ធ្វើ​ឲ្យ​បាត់​បង់ពន្ធ​ចូល​រដ្ឋ​ជាច្រើន​ក្នុង​១​ខែៗ តាមរយៈ​ការនាំ​ចូល​ម៉ូតូ​/​រថយន្ត​ចង្កូត​ស្ដាំ សេរី​ទំនើបៗ និង​ទំនិញគេចពន្ធ​ជាដើម​។​

​ជុំវិញ​រង​កា​ររ​រិះគន់​នេះ លោក​ឧ​ត្ត​ម​សេ​យ៍​ត្រី ឃួន ជឿន មេបញ្ជាការ​ទាហាន​កង​ការពារ​វរៈ​ព្រំដែន​ល្បា​ត់​៥០៣​មិនអាច​ទំនាក់ទំនង​បានឡើយ ព្រោះ​ទូរស័ព្ទ​ចូល​៥​ដង​ដែរ តែ​គ្មាន​អ្នកទទួល​៕
​

ក្រុម​ចោរលួច​រថយន្ត និង​ម៉ូតូ​៣​នាក់​ត្រូវ​ចាប់ខ្លួនបាន​នៅ​ខណ្ឌដង្កោ​

​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​ចំនួន​៣​នាក់​ដែល​ជំនាញ​ធ្វើ​សកម្មភាព​លួច​រថយន្ត​និង​ម៉ូតូ​យ៉ាងសកម្ម​។​

​ការឃាត់ខ្លួន​ជន​ស​ង្ស​យ័​ជា​បន្តរ​បន្ទាប់​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០១៨​ស្ថិ​ិ​ត​នៅតាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ​ភូមិ​ព្រៃ​ទីទុយ​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​ខ​ណះ​ពេល​ជន​ស​ង្ស​យ័​កំពុងតែ​ជិះ​ម៉ូតូ​ហើយក៏​ឈានដល់​ការឃាត់ខ្លួន​ជា​បន្តរ​បន្ទាប់​ចំនួន​៣​នាក់​ហើយក៏​នាំខ្លួន​ជន​ស​ង្ស​យ័​ទាំង​៣​នាក់​ទៅ​ឆែកឆេរ​ផ្ទះរ​បស់ជនស​ង្ស​យ័​បាន​រកឃើញ​ស្លាក​លេខ​យន្ត​និង​ស្លាក​លេខ​ម៉ូតូ​ជាច្រើន​បន្ទះ​ទៀត​ដែល​ជន​ស​ង្ស​យ័​ខាងលើ​លួចបាន​រួម​និង​ប្រដាប់ប្រដា​សម្រាប់ធ្វើ​សកម្មភាព​លួច​គាស់​និង​កាច់​សោរ​រថយន្ត​និង​ម៉ូតូ​មួយចំនួនទៀត​។​

សមត្ថកិច្ច​បាន​ធោ​យ​ដឹងថា ជ​នស​ង្ស​យ័​ទី​១​មានឈ្មោះ​ធី​សំណាង​ហៅ​អោ​អាយុ​២០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ម្តុំ​ព្រៃទា​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ​យ័​។​
​ជ​នស​ង្ស​យ័​ទី​២​មានឈ្មោះ​អ៊ុច​ផន​អាយុ​២៣​ឆ្នាំ​ស្នាក់នៅ​ម្តុំ​ភូមិ​ដំណាក់​ធំ​២​សង្កាត់​ស្ទឹង​មាន​ជ​យ័​៣​មុខរបរ​មិន​ពិតប្រាកដ​ចំណែក​ជន​ស​ង្ស​យ័​ទី​៣​មាន​ឈ្មោ ះ​ស៊ុម​សុភា​អាយុ​២៣​ឆ្នាំ​មុខ​បរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ម​ល័ស​ង្កា​ត់​ដង្កោ​ខណ្ឌដង្កោ​។​

​ប​ច្ច​ប្បន្ន​ជ​នស​ង្ស​យ័ ទាំង​៣​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនមក​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្តរ​តាម​និតិ​វិធី​៕ ស​. សាម​


​

កម្ពុជា អំពាវនាវ​ឱ្យ​អាមេរិក​លុបចោល​ការ​រឹតបន្តឹង​ទិដ្ឋាការ​លើ​មន្ត្រីការទូត​កម្ពុជា​

​ភ្នំពេញ ៖ ជាថ្មី​ម្តងទៀត ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​លុបចោល​ការ​រឹតបន្តឹង​ទិដ្ឋាការ​របស់​មន្ត្រីការទូត​កម្ពុជា និង​ក្រុមគ្រួសារ ដើម្បី​ជាការ​ត្រួស​ត្រាយផ្លូវ​ជាថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា សហរដ្ឋអាមេរិក​ឡើង​វិញ​។

​សូម​រំឭកថា ការដាក់កំហិត​លើ​ទិដ្ឋាការ​ ដែល​សហរដ្ឋអាមេរិក​បានចាប់ផ្តើម​កាលពី​អំឡុង​ខែធ្នូ ចុងឆ្នាំ​២០១៧ កន្លងទៅ​ មកលើ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា ​ធ្វើឡើងក្រោម​មូលហេតុ​«​ការពន្យារពេល​នៃ​ដំណើរការ​ទទួលយក​» ជាការ​សម្រេច​ដែល​គ្មាន​ហេតុផល ត្រឹមត្រូវ អយុត្តិធម៌ ហើយ​ផ្ទុយទៅនឹង​ច្បាប់​របស់​អាមេរិក​ខ្លួនឯង និង​ចោទថា ជាប់​ពាក់ព័ន្ធ​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

សូមបញ្ជាក់ថា កាលពី​អំឡុង​ខែធ្នូ ចុងឆ្នាំ​២០១៧ ក្រសួងការបរទេស​អា​មេ​រិ​ក បានសម្រេច​ចាត់វិធានការ រឹតបន្តឹង​ទិដ្ឋាការ​ជា​ផ្លូវការ ចំពោះ​មន្ត្រី និង​គ្រួសារ​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រទេស​មហាអំណាច​នេះ ចោទថា ជាប់​ពាក់ព័ន្ធ​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ឆ្លើយតប​នឹង​ទង្វើ​របស់​សហរដ្ឋអាមេរិក​នាពេលនោះ រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ជាការ​ប្រើ​សិទ្ធិអំណាច​ជា​ប្រទេស​មហាអំណាច ធ្វើបាប​មកលើ​ប្រទេស​តូចតាច ដោយ​បកស្រាយ​ថា កម្ពុជា​អនុវត្ត​ទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ របស់​កម្ពុជា​លើ​ជន​ណា​ដែល​ប្រព្រឹត្ត​ទោសកំហុស និងបានចាត់ទុក​អ្នក​ដែល​ការពារ​ជន​ប្រព្រឹត្ត​បទល្មើស គឺជា​អ្នក​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​៕
​

ការស្តារ​ប្រឡាយ​ស្ទឹងមានជ័យ​ជំហាន​ទី​១ គ្រោង​ចាក់ដី​បំពេញ​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ពលរដ្ថ

 

​ភ្នំពេញ ៖ ការដ្ឋាន​ស្ថាបនា​ប្រឡាយ ស្ទឹងមានជ័យ ជំហាន​ទី​១ បាន​ដំណើរ​ដោយ​រលូន​តាម​គម្រោង​ផែនការ ដែល​មកដល់ពេលនេះ​បាន រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង នឹង​ចាក់ដី​បំពេញ​ប្រមាណ​ជិត​២០​ម៉ឺន​ម៉ែត្រគូប ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​។ មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​អោយដឹង​ដូច្នេះ ខណៈដែល លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យមើល​ការដ្ឋាន​នេះ កាលពី​រសៀល​ថ្ងៃទី​២៧​មករា​នេះ​។​

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹងថា ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​នេះ យើង​នឹង​ចាក់ដី​បំពេញ ចំនួន​១៧​ម៉ឺន​ម៉ែត្រគូប ហើយ​មកដល់ពេលនេះ យើង​ចាក់ដី​បាន​៧៥០០០​ម៉ែត្រគូប​ហើយ ក្រោយពី​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួ​សារបាន​ស្ម័ក្រចិត្ត​រុះរើ​ផ្ទះ​ចេញពី​ខ្នង​ប្រឡាយ​កាលពី​ប៉ុន្មាន​ខែ​មុននេះ​។ សម្រាប់ សំរាម​វិញ យើង​បាន​កើប​ចេញពី​ក្នុង​ប្រឡាយ​ប្រមាណ​ជា​៤៣០០០​ម៉ែត្រគុប​។​

ក្នុងឱកាស នៃ​ការចុះ​ពិនិត្យមើល​ការដ្ឋាន​នេះ ឯកឧត្តម ឃួ​ង ស្រេង បាន​ណែនាំ​មន្ត្រី​ជំនាញ​អនុវត្ត​ការងារ​នេះ អោយបាន​លឿន ដើម្បី​បន្ត​ការដ្ឋាន​មួយ​ជំហាន​ទៀត​។ ក្រៅពីនេះ​លោក អភិបាល ក៏បាន​អរគុណ​ចំពោះ​ប្រជាជន ដែល​ចូលរួម​សហការ​ជាមួយ រដ្ឋបាល​រាជធានី​។ ឯកឧត្តម​ថា ទីនេះ​នឹងមាន​រោងការ ដូច​ផ្លូវ​តំបន់​ទួលគោក​កាលពី​ទស្ស​វត្ត​ទី​៩០​ដែរ​។​
​ប្រជាពលរដ្ឋ​ពី​កាលពីមុន​មិនសូវ​ជឿជាក់ មកលើ​អាជ្ញាធរ ជុំវិញ​ការបើក​ការដ្ឋាន ធ្វើ​ប្រឡាយ​និង​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ​ទេ តែ​ពេលនេះ​ពួកគាត់​ជឿជាក់ ហើយនឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​យ៉ាង​ខ្លាំ​ក្លា​ទៀតផង​។​

គួរ​បញ្ជាក់ថា ប្រឡាយ​ស្ទឹងមានជ័យ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹងធ្វើ​ការអភិវឌ្ឍ​នេះ​មាន​ប្រវែង​១៣៥០​ម៉ែត្រ ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ ខណ្ឌមានជ័យ និង​ខណ្ឌ សែន​សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ និង​រង​ផលប៉ះពាល់ ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់នេះ នឹង​ទទួលបាន​ដី​ទំហំ ៤​គុណ​និង​៦​ម៉ែត្រ ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​។​

​ប្រឡាយ​ស្ទឹងមានជ័យ​នឹងត្រូវ​សាងសង់ឡើង ដោយ​បុក​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវធ្វើ​ផ្លូវ​៦​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញទឹក ភ្លើង​អគ្គីសនី ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​ប​ង្កោ​ល​ភ្លើង​សាធារណៈ នៅលើ​ផ្លូវ​នេះ​ថែមទៀត ។ ប្រឡាយ​ស្ទឹងមានជ័យ​នេះ បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូលទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ ចិ​ញ្វើ​ម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខផ្ទះ​៥​ម៉ែត្រ ដី​នៅសល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕​


​

អភិបាលខេត្ត​ព្រះសីហនុ ចុះ​ជួប​ជាមួយ​កម្មករ​រោងចក្រ​ដេរ​ស្បែកជើង​ញូ​វ​ស្តារ ក្រោយ​ផ្ទុះ​ការតវ៉ា​

​ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែមករា ឆ្នាំ​២០១៨ នេះ ។ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ជួប​កម្មករ​កម្មការិនី​និង​និ​យោ​ជិ​ក រោងចក្រ​ដេរ​ស្បែកជើង ញូ​វ​ស្តារ ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ ១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានធ្វើ​បាតុកម្ម​ទាមទា​រ​ប្រាក់​បំណាច់​ឆ្នាំ ចំនួន ៥​ភាគរយ ដែល​ថៅកែ​រោងចក្រ​នេះ មិន​ផ្តល់ជូន​កម្មករ តាមច្បាប់​ការងារ​កន្លងមក​។​

​ជា​លទ្ធផល លោក​អភិបាលខេត្ត បាន​បញ្ជូន​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ អោយ​ចុះ​រក​ដំណោះស្រាយ មាន​លទ្ធ​ជោគជ័យ​ច្រើន ស្របតាម​ការ​សំណូមពរ របស់​និ​យោ​ជិ​ក និង ក្រុមកម្មករ​រោង​ច​ក្រញូវ​ស្តារ​។​

​លោក យន្ត មីន បាន​សន្យា​នៅ​ចំពោះមុខ​ក្រុមកម្មករ​រោង​ច​ក្រញូវ​ស្តារ រាប់ពាន់ ដោយ​អះអាងថា នឹង​ដោះស្រាយ​សំណូមពរ របស់​ក្រុមកម្មករ ដែល​បានស្នើរ​សុំ មិនអោយ​ហួស​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨​នេះ​ទេ​។​

​នាឱកាស​នេះ លោក យន្ត មីន ក៏បាន​ស្នើសុំ ដល់ក​ម្មករ​រោង​ច​ក្រញូវ​ស្តារ អោយ​បញ្ឈប់​ការតវ៉ា និង​ចូលធ្វើ​វិញ ដោយ​សន្យាថា នឹង​ដោះស្រាយ​មិនអោយ​ផ្តល់​សំណង​ប្រាក់​បំណាច់​ឆ្នាំ និង​បញ្ហា​ផ្សេងៗ ជូន​កម្ម​ការ មិនអោយ​ហួស​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​នោះទេ​។​

​តែ​ទោះជា​យ៉ាងនេះ​ក្ដី នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែមករា ឆ្នាំ​២០១៨​នេះ យើង​ឃើញ​មាន ក្រុមកម្មករ​កម្មការិនី​មួយចំនួន​ក៏បាន​យល់ព្រម​ចូលធ្វើការ​វិញ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ប៉ុន្តែ​មួយចំនួនទៀត​មិនទាន់​ចូលធ្វើការ​ទេ​៕

​

ប៉ូលិស​ប្រមូល​ជនបរទេស​ជាង​៧០​នាក់​ដែល​ច្រៀង​រាំ​បែប​អាសអាភាស

​សៀមរាប ៖ ជនបរទេស​ជាង​៧០​នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ ក្នង​ទីតាំង​ច្រៀង​រាំ​អាសអាភាស​របស់​ជនបរទេស​មួយកន្លែង​ស្ថិតនៅក្នុង​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨​។​​

ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ផងដែរ​។​

​លោក​វរៈសេនីយ៍ឯក ជា ហេង នាយការិយាល័យ​ជូ​ញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ប្រមូល​ភ្ញៀវទេសចរ​បរទេស​បាន​ចំនួន​៧៧​នាក់​ក្នុងនេះ​មាន ស្រី​៣៦​នាក់ និង​ក្រុម​អ្នករៀបចំ​ចំនួន​១០​នាក់​ជា​អ្នក​ដែល​ច្រៀង​រាំ​ជា​របៀប​អាសអាភាស​។​

​ក្នុងចំណោម​អ្នក​ទាំ​អស់ មាន​ជនសង្ស័យ​ប្រុស​ស្រី​១០​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការខេត្ត​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ ក្រៅពីនោះ​ភ្ញៀវ​ចំនួន​៧៧​នាក់ ត្រូវបាន​នាំយក​មកដល់​ស្នងការដ្ឋាន នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​អប់រំ​រួច​ឱ្យ​គាត់​ត្រឡប់​ទៅវិញ​ផ្ទះ​អស់ហើយ​៕


​

សួរ​ម្តាយក្មេក​រឿង​បាត់​ប្រពន្ធ មិន​ព្រម​ប្រាប់​កាប់​របួស​ជើង​

កំពង់ចាម ៖ កូនប្រសារ​ប្រុស​ម្នាក់ បាន​ប្រើ​អំពើ​ហឹ​ង្សា ដោយ​យក​កាំបិត កាប់​ជើង​ម្តាយក្មេក​របួស​ជា​ទំងន់ ព្រោះតែ​សួ​រកប្រពន្ធ មិនដឹង​បាត់​ទៅណា​។​

លោក ជា ជួន អធិការនគរបាល​ស្រុក កងមាស បានអោយដឹងថា យោង​ពាក្យបណ្តឹង​របស់​ឈ្មោះ ស្រ៊ី យី ភេទ​ប្រុស​អាយុ​25​ឆ្នាំ ចុះ​ថ្ងៃទី 27​ខែមករា ឆ្នាំ​2018 មាន​ទីលំនៅ​ភូមិ​អង្គ​របា​នទី​2 ឃុំ​អង្គ​បាន បាន​ប្តឹង​ចោទប្រកាន់​ទៅលើ ឈ្មោះ ហ៊ាន​សេង​ហាក់ ភេទ​ប្រុស​អាយុ​48​ឆ្នាំ ត្រូវជា​ឪពុកមា​សាច់ថ្លៃ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា ពីបទ​ហិង្សា​ដោយ​ចេតនា កាលពី​ថ្ងៃទី​26 ខែមករា ឆ្នាំ​2018 ម៉ោង​23:30​នាទី ឈ្មោះ​ខាងលើ បាន​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​ជីដូន​ឈ្មោះ ប៉ូ អៀន ភេទ​ស្រី អាយុ​82 ឆ្នាំ នៅ​ភូមិ​អង្គ​របា​នទី​2 ឃុំ​អង្គរ​បាន​បណ្តាល​ឲ្យ​រងរបួស​ជើង​ស្តាំ​មួយកន្លែង​កំរិត​មធ្យម​។​

មុនពេល​កើតហេតុ ឈ្មោះ ហា៑ន សេង​ហាក់ មានទំនាស់​ជាមួយ​ប្រពន្ធ ហើយ​ប្រពន្ធ​រត់គេច​បាត់​ពី​ផ្ទះ​។​
ពេលនោះ​កូនប្រសារ សា៑ង​ហាក់ ក៏​សួរ​ម្តាយក្មេក​តែ​ម្តាយក្មេក​ឆ្លើយថា​មិនដឹង ដោយ​ខឹង​ពេក​ក៏​កាប់​ម្តាយក្មេក​តែម្តង​។​

លោក​អធិការ​បាន​បញ្ជាក់ថា ក្រោយ​ទទួល​ប​ណ្តឺ​ង​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍​ចុះ​ដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​មុខសញ្ញា​មកកាន់​ស្នាក់ការ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ សុ ភ័​ណ្ឌ​
​

អ្នកលេង​បុ័ងតោ​ម្នាក់ ត្រូវ​អាវុធហត្ថ​ក្រុងព្រះសីហនុ​ចាប់ខ្លួន​

​ព្រះសីហនុ ៖ យុវជន​ម្នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុងព្រះសីហនុ​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​សង្ស័យថា​ប្រើ​អំពើហិង្សា នៅ​ម៉ោង​៩​និង​១០​នាទី ថ្ងៃ​ទិ​២៧ ខែមករា ឆ្នាំ​២០១៨ ។ យុវជន​អ្នកលេង កាំបិតប៉័ងតោ នេះ​មាន ឈ្មោះ ផៃ តុលា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ បុគ្គលិក​អាហារ​ដ្ឋា​ន​អ៉ី​ន​វី​តូ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤.​ក្រុង​ខេត្ត​ព្រះសីហនុ បាន​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ង៉ែត វណ្ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​អាហា​រដ្ឋា​ន​អ៉ី​ន​វី​តូ ដូចគ្នា មាន​ទីលំនៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង ខេត្ត​ព្រះសីហនុ​បាន រងរបួស​ចំនួន​៣​កន្លែង គឺ​
របួស​ចំ​សៀតផ្កា​ខាងស្ដាំ​១​កន្លែង របួស​ចំ​ថ្ងាស ១​កន្លែង​របួស​ចំក្បាល​១​កន្លែង មូលហេតុ​ដោយសារ​ខឹង​ពេល​មក​បើកប្រាក់​ខែ​ឱ្យ​មិនទាន់ ទើប​កើតជា​កំហឹង ហើយ​ត្រូវគេ​និយាយ​បង្អាប់​លេង​ផង​នោះ រូបគេ​ក៏​ស្ទុះ​ទៅយក​កាំបិតប៉័ងតោ មក​កាប់​ជន​រង​ង្គ្រោះ​តែម្តងទៅ​។​
​វត្ថុតាង​ដែល​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដក​ហូ​បានរួម​មាន​៖​កាំបិត​បុ័ងតោ​ចំនួន​១ ទួ​រ​ស័ព្ទ​ដៃ​ចំនួន​១​គ្រឿង មូ​តូ​ចំនួន​១​គ្រឿង ម៉ាក​TODAY ។ ពេលនេះ​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ក្រុង ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​៕
​

លោក វង សូត បដិសេធ​ចំពោះ​មតិ​លើកឡើងថា ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​រឿង​ខុសច្បាប់​

​ភ្នំពេញ ៖ នៅ​ចំពោះមុខ​សមាជិក​ក្រុមប្រឹក្សាឃុំ​ចំនួន ២៦០​នាក់ ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​កំចាយមារ ខេត្តព្រៃវែង​ក្នុង​ពិធី​សំណេះសំណាល នា​ព្រឹក​ថ្ងៃទី​២៧ មករា នៅ​ទី​ស្នាក់ ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ពញាក្រែក លោក វង សូត ប្រធាន​ក្រុមការងារ​ថ្នាក់ កណ្តាល​ជួយ​ស្រុក​ពញាក្រែក បាន​បដិសេធ​ចំពោះ​ការលើកឡើង​របស់​ក្រុម​ជន​មួយចំនួន​ថា ការរំលាយចោល​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​កំពូល​កាលពី​ចុងឆ្នាំ​២០១៧​កន្លងទៅ នេះ​ថា​ជា​អំពើ​ខុសច្បាប់​។​

បើតាម​លោក វង សូត ថា​ជា​ការពិត​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែនជា​អំពើ​ខុសច្បាប់​ឡើយ ពោលគឺ​យើង​ធ្វើ​អ្វីៗ​ដោយ​គោរព​ទៅតាម​ច្បាប់​ដើម្បី​ការការពារ​សន្តិភាព ការពារ​សេចក្តីសុខសាន្ត​ជូន​ប្រជាពលរដ្ឋ ដែល​ការរំលាយ​គណបក្ស​មួយ​នេះ​គឺ​យើង​មាន ភស្តុតាង​ច្បាស់លាស់​ថា​មេបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា បាន​ប្រព្រឹត្ត​នូវ​អំពើ​ក្បត់ជាតិ ដោយ​ទៅ​ឃុបឃិត ផ្សំគំនិត​ជាមួយ​បរទេស មាន​ចេតនា​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោមរូបភាព​ការធ្វើ​បដិវត្តន៍​ពណ៌ ដែល​អំពើ​នេះ​គឺជា​អំពើ​ក្បត់ជាតិ ជា​ភស្តុតាង​ជាក់ស្តែង និង មិនអាច​ប្រកែក​បានឡើយ​។​

ក្នុងឱកាស​នេះ​លោក វង សូត បាន​ជម្រុញ​អោយ​មន្ត្រី​គណបក្ស​ប្រជាជន​ទាំងអស់ ជាពិសេស​សមាជិក​ក្រុមប្រឹក្សាឃុំ ដែលជា​អង្គ​បោះឆ្នោត​ត្រូវ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នា​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ និង ត្រូវខិតខំ​ក្នុង​ការងារ​កសាង​សមាជិក​បក្ស ការធ្វើ​អំពើ​ល្អជា​មួយ​ប្រជាពលរដ្ឋ ដើម្បី​ដណ្តើម ប្រៀប​ឈ្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

ជាថ្មី​ម្តងទៀត​លោក វង សូត បាន​គូសបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​អាច​រស់​ឡើងវិញ​បានឡើយ​៕
​

រថយន្តប្រើសំបកកង់ចាស់ ផ្ទុះបែក​ជ្រុល​បុក​ដើម​ពពាលខែ​របួសធ្ងន់​ស្រាល​៥​នាក់​

​កំពង់ឆ្នាំង ៖ រថយន្ត​នីសា​ន់​ហ្វ្រ​ន់​ធា មួយគ្រឿង បាន​ជ្រុល​ទៅបុក​ដើម​ប្រេងខ្យល់ រួច​ជ្រុល​ទៅបុក​ដើម​ពពាលខែ យ៉ាង​ធំ​មួយ​ដើម​ទៀត​បណ្តាលអោយ​រថយន្ត​ត្រឡប់​បែរ​ក្បាល​ទៅក្រោយ​វិញ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​១​នាទី​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​វិទ្យាល័យ​ហ៊ុនសែន​រលាប្អៀរ ស្ថិត​ក្ន​យ​ង​ភូមិ​ក្នង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។

សម្ថ​កិច្ច​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា រថយន្ត​បង្ករ​ខាងលើ​ពាក់​ស្លាក​លេខ ភ្នំពេញ​2AP 5413 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ ប៉ុ​ន្ត​បានដឹងថា ទាំង​អ្នកបើក​ទាំង​អ្នកជិះ​ជាមួយ​ជា​អ្នករស់នៅ​ពន្លៃ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។​

​ប្រភព​បន្តថា មុនពេល​កើតហេតុ​រថយន្ត​ខាងលើ​បានធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​ខាងលើ​ស្រាប់តែ​រថយន្ត​ផ្ទុះ​បែក​កង់​មុខ​ខាងស្តាំ​បណ្តាលអោយ​រថយន្ត​រ៉េ​ចង្កូត​ធ្លា​ក់មក​ខាងស្តាំ​ដៃ​បុក​នឹង​ដើម​ប្រេងខ្យល់​បន្ទាប់​ជុល​ទៅបុក​ពពេល​ខែ ពេញទំហឹង​បណ្តាលអោយ​រថយន្ត​ត្រឡប់​ក្បាល​ថយក្រោយ​វិញ ក្រោយ​ពេក​កើត​គេ​ឃើញ​មនុស្ស​មនុស្ស​ជិ​ក្នុង​រថយន្ត​ចំនួន​៥​នាក់​ក្នុង​មាន​អ្នកបើកបរ និង​ក្មេងប្រុស​ម្នាក់​អាយុប្រមាណ​៥​ឆ្នាំ បាន​រងរបួស​ធ្ងន់ និង​ស្រាល​។​

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ចំណែក​រថយន្ត​សមត្ថកិច្ច​ស្ទូច​យកទៅ​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ការ​ដោ​ស្រាយ​តាមផ្លូវ​ច្បាប់​។​

សមត្ថកិច្ច​បញ្ជក់ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ដោយសារ​ការ​ការ​ធ្វេស​ប្រ​ហេស​របស់​ម្ចាស់​រថយន្ត​ដែល​នៅ​ប្រើ​សំបក​កង់​រថយន្ត​ដែល​សឹក​អស់​ក្រឡា​៕


​