All posts by មេគង្គ ប៉ុស្តិ៍

យន្តហោះ​បុក​ក្មេងស្រី​២​នាក់​ស្លាប់ខណៈ​កំពុង​ថត Selfie

​ម៉ិចស៊ីកូ​៖​យន្តហោះ​បាន​បុក​ក្មេងស្រី​២​នា​កា់​ស្លាប់ ខណៈដែល​ក្មេង​ទាំង​២​នាក់​នោះ កំពុង​រវល់​ថតរូប Selfie ភ្លេចខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​រដ្ឋ​មួយ​នៃ​ភាគ​ខាងជើង​ប្រទេស​ម៉ិ​ក​ស៊ី​កូ ។​
​គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​ចុង​សប្តាហ៍​មុន នៅក្នុង​ព្រលានយន្តហោះ​នៃ​ក្រុង Chinipas ស្ថិតក្នុង​រដ្ឋ Chihuahua ដែល​បាន​បណ្តាល​ឲ្យ​នាង Mendiza វ័យ​១៨​ឆ្នាំ និង​នាង Morquecho វ័យ​១៧​ឆ្នាំ ទាំងពីរ​នាក់​បាត់បង់​ជីវិត និង​ត្រូវបាន​យកទៅ​បញ្ចុះ​នៅ​មួយថ្ងៃ​បន្ទាប់​។ អ្នក​បានឃើញ​ហេតុការណ៍​ខាងលើនេះ​បានបញ្ជាក់​ថា នារី​វ័យក្មេង​ទាំងពីរ​បាន​ថតរូប​លើក​ដំបូល​រថយន្ត​មួយ​ប្រឡែង​នឹង​យន្តហោះ​ដែល​កំពុងធ្វើដំណើរ​មក ហើយ​មិនអាច​លោត​ចុះ​ទាន់​ទើបត្រូវ​ស្លាប​យន្តហោះ​បុក​ចំទាំង​ពីរ​នាក់​តែម្តង ៕

fn-2017-03-28-09-52-46-0

ជនបង្ក​ធ្វើឱ្យ​មនុស្ស​ស្លាប់​រាយ​ពេញ​ផ្លូវ​កំពុងស្ថិត​ក្នុងការ​សង្គ្រោះ​បន្ទាន់​

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ដែល​បើករថយន្ត​កាមរី​បុក​រះ​ម៉ូតូ និង​មនុស្ស​លើផ្លូវ​ព្រះមុន្នីវង្ស បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ និង​រងរបួស​ច្រើន​នាក់ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧​នោះ ពេលនេះ​ជនបង្ក​កំពុងស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​រុស្ស៊ី (​មិត្តភាព​ខ្មែរ​-​សូ​វៀត​) នៅឡើយ ដោយមាន​កម្លាំង​សមត្ថកិច្ច​ការពារ ដើម្បី​រក្សា​សុវត្ថិភាព​តឹងរឹង​។​
​សូមជម្រាបថា ជនបង្ក​ដែល​រងរបួស​ធ្ងន់ធ្ងរ​នេះ ដោយសារតែ​កំហឹង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាននាំគ្នា​វាយ​អ្នកបើករថយន្ត​ស្ទើរ​ស្លាប់​ស្ទើរ​រស់​និង​នាំគ្នា​ទៅ​វាយ​រថយន្ត​បណ្តាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង ។ បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ព្យាយាម​ជួយ​យក​អ្នកបើករថយន្ត ចេញពី​កន្លែងកើតហេតុ និង​ជួយ​អន្តរាគមន៍ ខណៈនោះ​មានការ​ផ្ទុះ​តវ៉ា​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ កម្លាំង​នគរបាល​ក៏បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ទឹក ខ្លាចក្រែង​ផ្ទុះ​ឆេះ​នៅពេល​ប្រជាពលរដ្ឋ​វាយកម្ទេច​នោះ​។​
​ប្រភព​ឱ្យដឹងថា បុរស​បង្ក​ខាងលើ​មានឈ្មោះ​មាស សុខ​ហេង អាយុ​៣០​ឆ្នាំ ជា​អ្នកលក់​ទូរ​សព្ទ័​ដៃ ស្នាក់​នៅផ្ទះ​លេខ​១១១ ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទួល​រកា សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ​។​
​គួររំលឹកថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កដោយ​រថយន្ត​មួយគ្រឿង​បើក​បុក​រះ​ម៉ូតូ នៅតាម​បណ្ដោយ​មហាវិថី​ព្រះ​មុ​នី្ន​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន (​ចន្លោះ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​នោះ មក​វិទ្យាល័យ​បឹងត្របែក ខាងមុខ​អតីត​រោងចក្រ គង់​ហុង​កាត់ដេរ​) ដែល​បាន​បណ្តាល​ឲ្យ​ឱ្យស្លាប់​មនុស្ស​៣​នាក់ (​ស្រី​២​នាក់ ប្រុស​ម្នាក់​) និង​របួស​ប្រមាណ​១០​នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​ជិត​១០​គ្រឿង​។​
​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ប្រហែល​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃទី​២៧ មីនា បង្កដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-2245​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្តាលមកពី​ជនបង្ក​បាន​បើករថយន្ត ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​ដល់​ចំណុចកើតហេតុ ពោល​នៅមុខ​អតីត​រោងចក្រ គង់​ហុង កាត់ដេរ ស្រាប់តែ​ជ្រុល​ទៅបុក​ជនរងគ្រោះ ប្រុស​ស្រី​៣​នាក់ កំពុងបើក​ម៉ូតូ​ឆ្លងផ្លូវ ហើយក៏​ជ្រុល​ទៅ​បញ្ច្រាស​ផ្លូវ បើក​បុក​រះ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​កំពុងធ្វើដំណើរ​ម​ក​ពីមុខ​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ជាច្រើន​នាក់​គួរ​ឲ្យ​រន្ធត់ ។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់ទៀត បាន​ស្លាប់​ភ្លាមៗ នៅ​ហ្នឹង​កន្លែងកើតហេតុ ខណៈ​អ្នករងគ្រោះ​របួស​ជិត​១០​នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​ជិត​១០​គ្រឿង​ផងដែរ​។​
​ស្ត្រី​រងគ្រោះ​ទាំង​២​នាក់ ដែល​បាន​ស្លាប់​នោះ គឺជា​បងប្អូន​ភ្លោះ ហើយ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នករបួស ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។ សម្រាប់​រថយន្ត​បង្ក​ដែល​ខូចខាត​ស្ទើរ​ទាំងស្រុង​នោះ និង​ម៉ូតូ​របស់​ជនរងគ្រោះ​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​ចាត់ការ​បន្តទៀត​តាមផ្លូវ​ច្បាប់​។​
​យ៉ាងណាក៏ដោយ ស្ថានភាព​រញ៉េរញ៉ៃ ដែល​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​នោះ បាន​ស្ងប់ស្ងាត់​ទៅវិញ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ ហើយ​ភ្នាក់ងារ​យើង​បាន​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​របស់​ជនបង្ក​បាន​ច្បាស់​ហើយ គឺមាន​ឈ្មោះ មាស សុខ​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទដៃ ស្នាក់​នៅផ្ទះ​លេខ​១១១ ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ​។ បច្ចុប្បន្ន ជនបង្ក​រូបនេះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ៕

17499485_1975927526027853_354532676415296253_n

ACU ចាប់ខ្លួន​ក្រឡាបញ្ជី​ម្នាក់​ទៀតហើយ​រឿង​ពុករលួយ​

​រាជធានី​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ហង្ស សាមឿន ក្រឡាបញ្ជី​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​អំពើពុករលួយ ដោយ​ទាម​ទារលុយ​ក្រោម​តុ​ពី​ប្រជាពលរដ្ឋ ។​
​ការឃាត់ខ្លួន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៧ ហើយ​បាន​នាំខ្លួន​មក​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​មន្ត្រី ACU បាន​បញ្ជាក់ថា ពិតជា​មានការ​ឃាត់ខ្លួន​ឈ្មោះ ហង្ស សាមឿន ក្រឡា បញ្ជី​តុលាការខេត្ត​បន្ទាយមានជ័យ​ប្រាកដ​មែន ពាក់ព័ន្ធ​ទាមទារ​លុយ​ពី​ប្រជាពលរដ្ឋ ហើយខ​ណ​នេះ​ជនសង្ស័យ​កំពុងស្ថិត​ក្នុងការ​សួរនាំ​នៅឡើយ​៕

b-10

ចាប់ជនជាតិ​វៀតណាម​៤​នាក់ពីបទ​លួច​ចូល​កាប់​ឈើ​ខុសច្បាប់​

​មណ្ឌលគិរី​៖​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែន ជម្រក​សត្វព្រៃ​ស្រែ​ពក ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧ ពីបទ​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់ ការពារ​ធម្មជាតិ ស្ថិតក្នុង​ភូមិ​កោះ​ម្យើ​ល ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​
​វត្ថុតាង​ល្មើស​ដែល​ត្រូវ​សមត្ថកិច្ច​បរិស្ថាន​ដកហូត​រួមមាន រណារយន្ត ៣​គ្រឿង​, ម៉ូតូ​៤​គ្រឿង និង​ឈើ​ប្រភេទ​លេខ​១(​សុ​ក្រំ​និង​ផ្ចឹក​)​ចំនួន ២០​ដើម​ត្រូវបាន​កាប់រំលំ​។​
​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​ជំនាញ​បរិស្ថាន​បាន​យក​វត្ថុតាង​ម៉ូតូ​៤​គ្រឿង ទៅរក​ទុក​នៅ​ស្នាក់ការ​ម្រើ​ច នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក រីឯ​រណារយន្ត ៣​គ្រឿង​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​។​ចំណែក​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ទាំង​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

17580011_1851616325076929_1729800660_n17467947_1851616361743592_207963834_n17579908_1851706991734529_1553962767_n17495617_1851706965067865_1258683342_n

បក្សប្រឆាំង​គ្រោង​ធ្វើ​ពិធី​បង្សុកូល​រម្លឹក​ដល់​អ្នកស្លាប់​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅមុខ​រដ្ឋសភា​

​រាជធានី​ភ្នំពេញ​៖​បក្សប្រឆាំង​បានប្រកាសថា នឹង​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​បាតុករ​ដែល​បាន​បាត់​បងជីវិត​ដោយសារ​ការ​បំផ្ទុះ​គ្រប់​បែក​នៅមុខ​អតីត​មន្ទី​រដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧​ខាងមុខនេះ​។ ពិធី​នេះ​ធ្វើឡើង​ចំ​ថ្ងៃ​ខួប​២០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​បង្ហូរឈាម​នៅមុខ​អតីត​រដ្ឋសភា​ផងដែរ​៕

13427933_1067991116620070_8279229422701354546_nfn-2017-03-27-15-33-24-0

សរុប​អ្នកញៀន​គ្រឿងញៀន​ទូទាំងប្រទេស​មាន​ជាង​២​ម៉ឺន​នាក់​

​រាជធានី​ភ្នំពេញ​៖​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានចេញ​របាយការណ៍​មួយ ដោយបាន​បញ្ជាក់ថា នៅ​ឆ្នាំនេះ អ្នកប្រើប្រាស់​គ្រឿងញៀន នៅ​ទូទាំងប្រទេស​មាន​ចំនួន ២០៦២១​នាក់ ក្នុងនោះ​អ្នក​ប្រើ​គ្រឿងញៀន ដែល​មិនបាន​ទៅ​ទទួល​សេវា​ព្យាបាល​មាន​ចំនួន ៩០២០​នាក់ ស្មើនឹង​៤៥.១២​ភាគរយ ។ តាម​របាយការណ៍​អ្នកប្រើប្រាស់​គ្រឿងញៀន ដែល​ទៅបាន​សេវា​ព្យាបាល មាន​ចំនួន ១១៦០១​នាក់ ស្មើនឹង​៥៦.២៥​ភាគរយ នៃ​ចំនួន​អ្នកញៀន​សរុប ។​
​យ៉ាងណាក៏ដោយ​មជ្ឈមណ្ឌល​ទូទៅ​បាន​បង្ហាញថា តួលេខ​អ្នកប្រើប្រាស់​គ្រឿងញៀន​នៅ​ទូទាំងប្រទេស​មាន​ច្រើនជាង​នេះ ខណដែល​គ្រប់​ភូមិ​-​ឃុំ សុទ្ធ​តែមាន​អ្នកប្រើប្រាស់​គ្រឿងញៀន ខណដែល​ការបង្ក្រាប​នៅមានកម្រិត​នៅឡើយ៕

fn-2017-03-27-09-45-42-0fn-2017-03-27-09-45-35-0

សម្តេច ហ៊ុន សែន សន្យា​ផ្តល់​ប្រាក់ខែ​ដល់​មន្ត្រីឃុំ​/​សង្កាត់ CPP ដែល​ធ្លាក់ឆ្នោត​

​រាជធានី​ភ្នំពេញ​៖​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល់​ជាមួយ​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​ជា​សាធារណៈ​ថា មន្ត្រីឃុំ​សង្កាត់ ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បាត់បង់​អ​សនៈ​របស់ខ្លួន​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ និង​ទទួលបាន​ប្រាក់ខែ​ពី​គណបក្ស​។​
តាម​លោក សុខ ឥសាន មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ថ្លែង​បញ្ជាក់​ដូចគ្នា​ដែរ​ថា មន្ត្រីឃុំ​/​សង្កាត់ ដែល​បាត់បង់​អ​សនៈ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​គណបក្ស​ស្មើគ្នា​នឹង​ប្រាក់ខែ​ក្នុង​មុខតំណែង​មុន​ធ្លាក់ឆ្នោត ។ លោក​ថ្លែងថា អ្វី​ទាំងអស់នេះ ជាការ​គិតគូរ​និង​លើកស្ទួយ​ចំពោះ​ជីវភាព​របស់​មន្ត្រី គណបក្ស​ដែល​បាន​ខិតខំ​តស៊ូ​នាពេល​កន្លងទៅ​៕

Siv-channa03_65

បើករ​យន្ត​បញ្ច្រាស​ផ្លូវ​បុក​រះ​មនុស្ស​ស្លាប់​៣​នាក់ របួស​ជិត​១០​នាក់ និង​ខូចខាត​ម៉ូតូ​១០​គ្រឿង​

​រាជធានី​ភ្នំពេញ​៖​រថយន្ត​មួយគ្រឿង បើក​បញ្ច្រាស់ បុក​រះ​ម៉ូតូ​ពោល​នៅ​ជិត​ច្រមុះជ្រូក​ក្បាលថ្នល់ នៅតាម​ផ្លូវ​ស្ថិតនៅ​តាមផ្លូវ​ព្រះមុនីវង្ស សង្កាត់​បឹងត្របែក ខណ្ឌចំការមន នោះ បាន​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់​ភ្លាម​និង របួស​ជិត​១០​នាក់ និង​ខូចខាត​ម៉ូតូ​ជិត​១០​គ្រឿង​ផងដែរ​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧​នេះ ។​រថយន្ត​បង្ក​ម៉ាក Camry ឆ្លាម ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-2245​។​
​សាក្សី​និយាយថា​៖ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្តាលមកពី​ជនបង្ក បាន​បើករថយន្ត​បញ្ច្រាស់​ផ្លូវ ពី​ជើង​ទៅ​ត្បូង​ស្រាប់តែ​ជ្រុល​ទៅបុក​ជនរងគ្រោះ កំពុងបើក​ម៉ូតូ​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់ទៀត បាន​ស្លាប់​ភ្លាមៗ នៅ​ហ្នឹង​កន្លែងកើតហេតុ ខណៈ​អ្នករងគ្រោះ​របួស​ជិត​១០​នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​ជិត​១០​គ្រឿង​ផងដែរ​។​
​ដោយសារតែ​កំហឹង​ខ្លាំងពេក ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាននាំគ្នា​វាយ​អ្នកបើករថយន្ត​សល់​ដង្ហើម​ចង្រឹត និង​នាំគ្នា​ទៅ​វាយ​រថយន្ត​បណ្តាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង​ផងដែរ​។ ទាំង​ជនរងគ្រោះ​និង​ម្ចាស់​ឡាន​បង្ក​ដែល​ត្រូវ​ប្រជាពលរដ្ឋ​វ៉ៃ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​រុស្ស៊ី​៕

car-boka-500x324car-bok3-500x370car-bok2-500x390car-bok1-500x369

ការព្យាបាល​ជំងឺលើសឈាម​ដោយ​ការ​ញ៉ាំ​អាហារ​

​សុខភាព​៖​ការស្រាវជ្រាវ​បានបង្ហាញ​ថា អ្នក​ដែល​ញ៉ាំ​ប៉ូ​តា​ស្យូ​ម​ច្រើន មានការ​ថយចុះ​សម្ពាធ​ឈាម​។ ប្រភព​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​រួមមាន​ដូចជា​៖ ចេក​, ក្រូច​, ឪឡឹក​, ស្ពៃ​ខ្មៅ ដូច្នេះ​អ្នក​គួ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ឲ្យ​បាន​ច្រើន​។​
​ស្រប​ជាមួយនឹង​ការបន្ថយ​ជាតិ​ប្រៃ​នៅក្នុង​អាហារ​, ផែន​ការណ៍​នៃ​ការគ្រប់គ្រង​ការ​ញ៉ាំ​អោយមាន​ស្ថេរភាព​ដែល​បាន​បន្ថយ​ការ ញ៉ាំ​ខ្លាញ់​ដែលមាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល ត្រូវបាន​គេ​ណែនាំ​។ ការព្យាបាល​ដោយ​ប្រែប្រួល​របៀប​រស់នៅ ជារឿយៗ​ក៏​ត្រូវគេ​ណែនាំ​ផងដែរ​ដើម្បី​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល នៅក្នុង​ឈាម​៕

images5

មុខសញ្ញា​កាច់​សោ​.​ក​ម៉ូតូ​យ៉ាងសកម្ម​២​នាក់​ត្រូវបាន​​បង្ក្រាប​

​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែលជា​មុខសញ្ញា​កាច់​សោ​.​ក​ម៉ូតូ​យ៉ាងសកម្ម​បន្ទាប់ពី​មានការ​ចង្អុលបង្ហាញ​ជ​ន​រងគ្រោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧ ត្រង់ចំណុច​បន្ទប់​ជួល​ផ្លូវ​បេតុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
​បើតាម​សម្ដី​លោក តុ​ន តូ​នី នាយប៉ុស្តិ៍​ដង្កោ​បានអោយដឹងថា ជនរងគ្រោះ​ដែលមាន​ឈ្មោះ យី ជួន ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​មុខរបរ​លក់ដូ​នៅផ្ទះ​កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៧​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០១៦​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DH.4414​ចត​ទុក​នៅមុខ​ផ្ទះ​ត្រូវបាន​ជនសង្ស័យ​លួច​កាច់​សោ ក​យកទៅ​បាត់​តែ​ពេលនោះ​រូបគាត់​មិនបាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​ទេ​លុះ​មកដល់​ថ្ងៃកើតហេតុ​ប្អូនប្រុស​របស់គាត់​បាន​ប្រទះឃើញ​ជនសង្ស័យ​ស្នាក់នៅ​បន្ទប់​ជួល​នៅ​ភូមិ​កើតហេតុ​ខាងលើ​ក៏បាន​រត់​មក​ប្រាប់​ពេលនោះ​រូបគាត់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិនគរបាល​ដង្កោ​ពេល​ទទួលបាន​ពាក្យ​ភ្លាម​លោក​មេ​ប៉ុស្តិ​បាន​ដឹកនាំ​កម្លាំង​ចុះមក​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​ដង្កោ​។​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​១​មានឈ្មោះ សន តុ​ន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត​ភូមិ​ចេក​ឃុំ​ដូង​ស្រុក​បាទី​ខេត្តតាកែវ ទី​២ ឈ្មោះ ពេ​ជ្យ គឹម​ហេង ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​ជាងផ្សារដែក​មាន​ស្រុកកំណើត​ភូមិ​កំពុង​អុស​ឃុំ​ផ្សារឆ្នាំង​ស្រុក​កំពុងឆ្នាំង​ខេត្តកំពុងឆ្នាំង​ទាំង​២​នាក់​ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​ជាមួយគ្នា​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​សាកសួរ​និង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅកាន់​អធិកា​នគរបាល​ខណ្ឌដង្កោ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕

17554606_1851572598414635_20073063_n17580004_1851572608414634_958946474_n

ស្រវឹង​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​ស្លាប់​ភ្លាមៗ​នៅលើ​ស្ពាន​គី​ហ្សូ​ណា​

​ដោយ​៖​ដា​រ៉ា​
​កំពង់ចាម​៖​នៅវេលា​ម៉ោង​២២ និង​៤០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ ជិះ​ម៉ូតូ​ទៅបុក​រថយន្ត ពីក្រោយ ដែល​ធ្វើដំណើរ​ស្របគ្នា ពេញទំហឹង នៅលើ​ស្ពាន​គី​ហ្សូ​ណា ខេត្តកំពង់ចាម ។​
​លោក​វរសេនីយ៍ត្រី សាម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ ម៉ាក​SMX ពណ៌​ក្រហម គ្មាន​ស្លាក​លេខ យ៉ាង​លឿន​ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្រាប់តែ​ដល់​ពាក់កណ្តាល​ស្ពាន ក៍​បុក​រថយន្ត​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ជនរងគ្រោះ​ឈ្មោះ ចក់ និ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នល់​លាភ ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ចំណែកឯ​រថយន្ត ធន់​ធំ​មិនដឹង​ម៉ាក់​អ្វី​ទេ បាន​បើក​គេច​បាត់​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​នគរបាល​ឡើយ​។​
​សា​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​មន្ទីរពេទ្យ ដឹក​ទៅ​តំកល់​ក្នុង​សាល​រង់ចាំ​អាណាព្យាបាល​មក​ទទួលយក​ទៅ​បុណ្យ​តាម​ប្រពៃណី​៕

17555511_1851533321751896_1773503572_n17554978_1851533348418560_1346684499_n17505807_1851533338418561_350049232_n

បាញ់ប្រហារ​នៅ​ក្លឹប​រាត្រី​មួយ​នៅ​រដ្ឋ Ohio ស្លាប់​មនុស្ស​ម្នាក់ និង​របួស​១៣​នាក់​

​អូ​ហៃ​យ៉ូ​៖​ប៉ូលិស​នៅក្នុង​តំបន់​និយាយថា យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង​១៣​នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​ខ្មាន់កាំភ្លើង បាន​បើក​ការបាញ់រះ​ទៅលើ​ហ្វូងមនុស្ស នៅក្នុង​ក្លឹប​រាត្រី​មួយកន្លែង​នៃ នាទី​ក្រុង Cincinnati របស់​រដ្ឋ Ohio សហរដ្ឋអាមេរិក​។ នេះ​បើតាម​សារព័ត៌មាន Times of India​។​
​បើ​យោងតាម​ការសន្និដ្ឋាន​ប​ឋ​មរ​បស់ ប៉ូលិស​ទីក្រុង Cincinnati ករណី​បាញ់ប្រហារ​ខាងលើ ជា​ករណី​មនុស្សឃាត មិនមែនជា​អំពើ​ភេរវកម្ម​នោះទេ​។ ក៏ប៉ុន្តែ​ព្រម​ពេល ជាមួយគ្នា​ពួកគេ ក៏​មិនបាន​បញ្ជាក់​ពី​ការឃុំខ្លួន​មនុស្ស​ណា​ម្នាក់​នោះដែរ ខណៈ​បើតាម​ប្រភពព័ត៌មាន​មួយចំនួន ខ្មាន់កាំភ្លើង​កំពុង​រត់គេចខ្លួន ចំណែកឯ​អ្នក​រង របួស​ត្រូវបាន​បញ្ជូន​ទៅកាន​មន្ទី​ពេទ្យ ក្រោយ​មាន​ហេតុការណ៍​បាញ់ប្រហារ​នៅឯ​ក្លឹប​រាត្រី Cameo Club ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង Cincinnati៕

fn-2017-03-26-16-19-13-0

សម្តេច​ ហ៊ុន សែន អំពាវនាវ​ឲ្យ​បក្សនយោបាយ​គោរព​ក្រមសីលធម៌​

​ខេត្តក្រចេះ​៖​ថ្លែង​នៅថ្ងៃនេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អាគារ​សិក្សា​នៅ​ខេត្តក្រចេះ សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវគោរព​ក្រមសីលធម៌​នៅក្នុង​ការឃោសនា ដោយ​មិន​បន្តុះបង្អាប់​អ្នកដទៃ ហើយ​ត្រូវយក​គំរូ​តាម​អ្នកលក់​ទំនិញ ដោយ​ឃោសនា​ផ្សព្វផ្សាយ​តែ​ផលិតផល​របស់ខ្លួន​តែប៉ុណ្ណោះ ។​
​សម្តេច ហ៊ុន សែន បាន​ថ្លែងថា ការឃោសនា​ដោយ​ការ​ជេរ​បញ្ចោរ​បន្ទោស​បង្អាប់​ដល់​អ្នកដទៃ នឹង​នាំ​ឲ្យ​មានការ​ឈឺចាប់ និង​ឈ្លោះប្រកែក​គ្នា ។ សម្តេច​បាន​សង្កត់ធ្ងន់​ថា សូមកុំ​ឲ្យ​មាន​ជម្លោះ​នៅក្នុងពេល​បោះឆ្នោត ហើយ​ដើម្បី​បញ្ចៀស​ជម្លោះ​នេះ​បាន គឺ​ត្រូវតែ បញ្ចៀស​ការជេរប្រមាថ ។ សម្តេច​ថា អ្នកនយោបាយ​ទាំងអស់ ត្រូវ​ឃោសនា​អួត​សរសើរ​តែ​របស់ខ្លួន​ទៅ កុំ​ដៀល​ទៅ​បក្ស​ដទៃ ។​
​ទន្ទឹម​នោះ​សម្តេច​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ ត្រូវ​រួមគ្នា​ជួយ​ធ្វើ​ឲ្យ បរិយាកាស​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ជាពិសេស​ត្រូវធ្វើ​ឲ្យ​ការបោះឆ្នោត​នេះ សម្រេច​ទៅដោយ​ជោគជ័យ៕

fn-2017-03-27-09-23-45-2fn-2017-03-27-09-24-07-1

មនុស្ស​ជាង​១៥០​នាក់​ពុល​នំ​បញ្ចុក​ក្នុង​ពិធីបុណ្យ​បច្ច័យបួន

ខេត្តកំពង់ស្ពឺ​៖​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ​ជាង ១៥០​នាក់ បាន​ពុល​នំ​បញ្ចុក ពេល​ជនរងគ្រោះ​ទៅ​ចូលរួម​បុណ្យ​បច្ច័យ​៤ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៧ នៅក្នុង​ភូមិ​ក្រាំង​តា​សោម ឃុំ​ជម្ពូ​ព្រឹក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​
​យោងតាម​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ផ្ទះ​ម្ចាស់​កម្មវិធី​បុណ្យ​ឈ្មោះ ទ្រូ និង​ឈ្មោះ ខេ​ម ជា​ប្តី​ប្រពន្ធ​នឹង​គ្នា មាន​ធ្វើ​ពិធីបុណ្យ​បច្ច័យ​៤ ហើយ​នៅក្នុង​កម្មវិធី​បុណ្យ​នោះ បានធ្វើ​នំ​បញ្ចុក​ទទួលភ្ញៀវ​។ សមត្ថកិច្ច​ដដែល បាន បន្ថែមថា ខណៈដែល​ភ្ញៀវ​បាន​បរិភោគ​នូវ​នំ​បញ្ចុក​នោះ​ហើយ បាន​បណ្ដាល​ឲ្យ​មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី​ចំនួន ១៥២​នាក់ ហើយ​ចំណោម​អ្នកពុល​ទាំងអស់នោះ មាន​មនុស្ស​ចំនួន ៥​នាក់ បាន​ពុល​ធ្ងន់ធ្ងរ​។​
​ប្រភព​ខាងលើ​បាន​បញ្ជាក់ថា ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំងអស់ បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ហើយ​រហូតដល់​ពេលនេះ​មិនទាន់មាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។​
​អាជ្ញាធរ​ជំនាញ​មិនទាន់​អះអាងថា ការពុល​នោះ​បណ្តាលមកពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។ ប៉ុន្តែ​កំពុង​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ​៕

Hong-0645Hong-0646

ឃាត់ខ្លួន​តា​អាយុ​៦២​ឆ្នាំ​ក្នុងករណី​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អនីតិជន​

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​តា​ចាស់​ម្នាក់​ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រតនមណ្ឌល​ចុះ​ឃាត់ខ្លួន​ក្នុងករណី​រំលោភ​សេ​ពស​ន្ទ​វះ​ទៅលើ​កុមារី​អាយុ​៦​ឆ្នាំ ដែល​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៩ និង​២០​នាទី ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​បន្តថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ឈ្មោះ ឯក ពៅ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ដែលជា​ម្តាយ​កុមារី​រងគ្រោះ​បាន​ប្តឹង​ទៅលើ​ជនសង្ស័យ​ឈ្មោះ កែវ ពៅ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង​បាន​រំលោភ​សេពសន្ថវៈ​ទៅលើ​កូនស្រី​ឈ្មោះ​ឌុល សោភា អាយុ​៦​ឆ្នាំ នៅវេលា ម៉ោង​១៤ និង​៣០​នាទី ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ក្នុងភូមិ​ឃុំ​ខាងលើ​ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៍បាន​ចុះទៅ​ឃាត់ខ្លួន​តែម្តង​។
​បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​ខាងលើ​ពិតប្រាកដ​មែន ខណៈ​នាង​មកលេង​ផ្ទះ​ខ្លួន​នៅពេល​ស្ងាត់​គ្មាន​មនុស្ស​នៅ​ក៏​ឆក់​ឱកាស​ចាប់រំលោភ​បានសម្រេច​តែម្តង​។​
បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ជំនាញ​នៃ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ក៏​សាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

Untitled-1