All posts by មេគង្គ ប៉ុស្តិ៍

ACU ​បញ្ជាក់​ពី​ការឃាត់ខ្លួន​មន្ត្រីនគរបាល​សេដ្ឋកិច្ច​

​រាជធានី​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU បានចេញ​សេចក្តីប្រកាស​មួយ ដោយ​បញ្ជាក់​ពី​ការឃាត់ខ្លួន​លោក ហ៊ុយ ហឿន នាយរង​ផ្នែក​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ការិយាល័យ​កម្មសិទ្ធិបញ្ញា (​ក​៣) នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ ដែល​បាន​ដើរ​ទារប្រាក់​ពី​ក្រុមហ៊ុន សហគ្រាស បុគ្គល​ឯកជន​ផ្សេងៗ​នៅ​រាជធានី​ភ្នំពេញ​៕

fn-2017-03-24-07-47-36-0fn-2017-03-24-07-38-47-0

តារាសម្តែង ពេជ្រ អា​វី​ហ្សា ជួប​គ្រោះថ្នាក់​ចរាចរណ៍​យប់មិញ​

​រាជធានី​ភ្នំពេញ​៖​នារី​វ័យក្មេង​ស្រស់ស្អាត​សាច់​សខ្ចី ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​សម្ដែង​ឈ្មោះ ពេជ្រ អា​វី​ហ្សា បាន​បើករថយន្ត​មួយគ្រឿង​ទៅបុក​ជាមួយ ម៉ូតូ​កូន​ទា​ដែល​ជិះ​ដោយ​បុរស​២​នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ និង​ខូចខាត​ម៉ូតូ​យ៉ាងដំណំ​ដែល​គៀប​ក្រោម​កង់​រថយន្ត​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​២ និង​១០​នាទី អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ គឺ​យុវជន​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1FL-3864 ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ​សុធារស ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស GS300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-2141 របស់​កញ្ញា ពេជ្រ អា​វី​ហ្សា ដែល​បើកបរ​ពី​ត្បូង​ទៅ​ជើង (​បញ្ច្រាស​) ធ្វើ​ឲ្យ​រថយន្ត​អូស​ម៉ូតូ នៅ​ពីក្រោម​ជាង​២០​ម៉ែត្រ បណ្ដាល​ឲ្យ​បុរស​ទាំងពីរ រងរបួស​ធ្ងន់ធ្ងរ រីឯ​ម៉ូតូ​ខូចខាត​យ៉ាងដំណំ​។​
​ក្រោយ​កើតហេតុ​កញ្ញា អា​វី​ហ្សា មិនបាន​ទៅណា​ទេ ដោយបាន​ចុះ​ពី​រថយន្ត​រង់ចាំ​ការដោះស្រាយ​។ ប៉ុន្តែ​ដោយ​ភាគី​ម៉ូតូ​រងរបួស​ធ្ងន់ សមត្ថកិច្ច​ក៏​ហៅ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ ចំណែក​ម៉ូតូ និង​រថយន្ត ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​៕

17440131_1850227925215769_691031082_n17505652_1850227921882436_1187447169_n

សូម្បី​មនុស្ស​វិកល​ច​រិ​ក​ក៏​មិន​លើកលែង​ដែរ

កំពង់ចាម​៖​វេលា​ម៉ោង​១៤ និង​៣០០​នាទី​ថ្ងៃទី​២២ មីនា ២០១៧ នៅ​ចំណុច​ទួល​សែន​រ៉ា​ច​ខាងជើង ភូមិ​ព្រៃ​គុយ ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មាន​ករណី​រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​ឈ្មោះ (​គ អ ) អាយុ​២២​ឆ្នាំ ជា​មនុស្ស​វិកល​ច​រិ​ក​វៈ រហូត​បានសំរេច ខណៈ​នាង​ទៅ​ឃ្វាលគោ​នៅ​ចំណុចកើតហេតុ​ម្នាក់ឯង​។​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ នៅ នី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​ជាមួយគ្នា​នឹង​នារី​រងគ្រោះ​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំ​រឿ​តាម​នីតិវិធី​៕

Untitled-1

ផឹកស៊ី​ស្រវឹង​បើកបរ បង្ក​របួសស្នាម​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទើប​ស្តាយក្រោយ​

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំបេញ​៖​បុរស​ម្នាក់​ស្រវឹង​ជោគជាំ​ជិះ​ម៉ូតូ​មិន​គោរព​ភ្លើង​សញ្ញា​បាន​បុក​បុរស​ម្នាក់ ទាក់​ពាក្យ​ទាក់​សំដី​គ្នា បុរស​ស្រវឹង​នោះ​ក៏បាន​យក​សោរ​ម៉ូតូ​ទៅ​វៃ​បង្កអោយមាន​របួសស្នាម ភ្លាមៗ​នោះ​ត្រូវបាន​នគរបាល​ចរាច​រណ៍​មូលដ្ឋាន​នៅ​ជិត​នោះ​ឃាត់ខ្លួន​តែម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១៧ នៅ​ចំណុច​ភ្លើង​បំបែក​សញ្ញា​ចរាចរណ៍​២០០៤ កាត់​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតនៅ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​បុរសរងគ្រោះ​មានឈ្មោះ អ៊ុន យូ​ហាន អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ​ភូមិ​ឬ​ស្សី ឃុំ​រកា ធ្វើដំណើរ​ដោយ​ម៉ូតូ​ម៉ាក់​scopy ភ្នំពេញ 1FA-5897​ធ្វើដំណើរ​ចេញពី​ផ្លូវ​ម៉ៃ​ដា​២០០៤ ទៅផ្ទះ​នៅ​សំរោង​អណ្តែត​។ ចំណែក​បុរស​បង្ក​ដែលមាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​នោះ​មានឈ្មោះ ថោង វុទ្ធី អាយុ​២៣​ឆ្នាំ​មុខរបរ​ឃា​អ្នកយាម​នៅ​ផ្សារ​អណ្តូង ស្នាក់​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំនើត ភូមិ​ក្រ​ប៉ៅ ឃុំ​ក្រ​ប៉ៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានអោយដឹងថា​មុនពេល​កើតហេតុ រូប​ខ្លួន​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច តាម​បណ្តា​យ​ផ្លូវ​២០០​ឆ្ពោះទៅ​ផ្ទះ​នៅ​សំរោង​អណ្តែត​ដោយបាន​ឆ្លងកាត់​ភ្លើង​សញ្ញា ២០០៤​ត្រង់ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី ភ្លើង​សញ្ញា​នោះ​លោត​ពណ៍​ខៀវ​ហើយ​ខ្លួន​ក៏បាន​បន្តដំណើរ​ឆ្លងទៅ​មុខ​ទៀត ភ្លាមនោះ​ក៏​ស្រាប់តែ​បុរស​ដែល​បង្កហេតុ​នោះ បានធ្វើ​ដំណើរ​ដើរ​ពី​ជើង​ទៅ​ត្បូង​ហើយ​មិន​គោរព​ភ្លើង​សញ្ញា​ទិស​របស់ខ្លួន​ទេ ហើយ​មក​បុក​ប៉ះ​ជាមួយគ្នា​ហើយក៏​ទាក់​ពាក្យ​ទាក់​សំដី​គ្នា បណ្តាលអោយ​ជនបង្ក​ទាញយក​សោរ​ម៉ូតូ​មក​ក្តាប់​នឹង​ដៃ​វៃ​ចំក្បាល​បណ្តាលអោយ​រងរ​បួស​។​
​ក្រោយពេល​កើតហេតុ​នគរបាល​ចរាចរណ៍​ដែល​នៅ​គោលដៅ​នោះបាន​បញ្ជូន​ភាគី​ទាំងពីរ​ទៅ​ប៉ុស្តិ៍នគរបាល​កា​កាប​ដើម្បី​ធ្វើការ​ដោះស្រាយ​។​
​នៅពេលដែល​ទៅដល់​ប៉ុស្តិ៍នគរបាល​កា​កាប ជនបង្ក​ហាក់បីដូចជា​ដឹងខ្លួន​ខុស បាន​សូមទោស​ទៅ ជនរងគ្រោះ និង​ព្រម​សង​ថ្លៃ​ព្យាបាល​ចំនួន​១៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ហើយ​សមត្ថកិច្ច​បានធ្វើ​ការណែនាំ​អប់រំ​អោយ​ត្រឡបទៅផ្ទះ​វិញ ដោយ​បន្សល់ទុក​ពាក្យ​មួយ​ឃ្លា​ថា “​សូម​បងប្អូន​កុំ​យកតម្រាប​តាម​ខ្ញុំ​” ៕

17474250_1849996731905555_679307139_o17431751_1849996698572225_1163204017_o

គ្រូបង្រៀន​ម្នាក់​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ដោយ​មិនដឹង​មូលហេតុ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​បុរស​ជា​គ្រូបង្រៀន​ម្នាក់​មានគំនិត​គិត​ខ្លី​បាន​យក​ខ្សែ​អង្រឹង​ទៅ​ចងក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​សាលារៀន​ដោយ​មិនដឹង​មូលហេតុ ដែល​ហេតុការណ៍​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​ខាងលើ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦ និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧​នៅ​ចំណុច​ក្នុង​សាលាបឋមសិក្សា​តា​គ្រាម ស្ថិតនៅ​ក្នុងភូមិ​តា​គ្រាម ឃំ​ុ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។
​សមត្ថកិច្ច​ប្រាប់​អោយដឹងថា ជនរងគ្រោះ​ឈ្មោះ​សំ រស់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង មុខរបរ​គ្រូបង្រៀន​ថ្នាក់​ទី​៣​នៅ​សាលាបឋមសិក្សា​តា​គ្រាម​បានធ្វើ​អត្តឃាត​ដោយ​យក​ខ្សែ​អង្រឹង​ពណ៌​ខៀវ​ចងក​ជាប់​ទៅនឹង​ធ្នឹម​បន្ទប់​ដេកចាំ​សាលា​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ ដោយមាន​បន្សល់ទុក​លិខិត​មួយច្បាប់​សរសេរថា​(​សុំ​ដើរ​មួយថ្ងៃ​ទៀតហើយ​)​។​
ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ​ឃើញថា ជនរងគ្រោះ​ពិតជា​បាន​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ មិនមែនជា​ករណី ឃាតកម្ម​នោះទេ​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

17495868_1849808085257753_200501619_n17474616_1849808098591085_853826971_n

ម្ចាស់​តាម​ទាន់​ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យ ចាក់សោ​ពី​ក្រៅ​ហៅ​សមត្ថកិច្ច​ចាប់ខ្លួន​

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាក់សោរ​ពី​ខាងក្រៅ​ហើយ​ហៅ​សមត្ថកិច្ច​មក​ចាប់ខ្លួន​មកកាន់​ប៉ុស្តិ៍នគរបាល កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ដែល​ចាក់សោរ ក្នុងភូមិ​តា​កេរ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនសង្ស័យ​ខាងលើ​មានឈ្មោះ យឹម ចាន់ណា អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ តា​កេរ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា មុនពេល​កើតហេតុ ម្ចាស់ផ្ទះ​ខាងលើ​បាន​ចាក់សោរ​ត្រឹមត្រូវ​ហើយ​បាន​ចេញទៅ​ក្រៅ​បាត់ លុះ​ពេល​ត្រលប់​មកវិញ​ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​នៅក្នុង​ផ្ទះ ហើយ​ម្ចាស់ផ្ទះ​ក៏​ចាក់សោរ​ពី​ខាងក្រៅ រួច​ក៏​ប្តឹងទៅ​សមត្ថកិច្ច​តែម្តង​។​
​ក្រោយពេល​សមត្ថកិច្ច​បា​ន​នាំខ្លួន​ជនសង្ស័យ​ខាងលើ​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​យុត្តិធម៌​កំបូល​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

17455211_1849808265257735_347930369_o17475127_1849808271924401_1795429289_o 17496025_1849808258591069_242141311_n

រឿង ជួប សម្លាប់ មិន​បញ្ចប់​ត្រឹម​ជាប់ពន្ធនាគារ​មួយជីវិត​នោះទេ​

​រាជធានី​ភ្នំពេញ​៖​ករណី​សំណុំរឿង ជួប សម្លាប់ មិន​បញ្ចប់​ត្រឹម​ផ្តន្ទាទោស​ឲ្យ​ជាប់គុគ​មួយជីវិត​នោះទេ ប៉ុន្តែ​តុលាការ​បានសម្រេច​បំបែកសំណុំរឿង​មួយទៀត ដោយ​ប្រកាស​បើក​ការស៊ើបអង្កេត​ទៅលើ​អ្នកផ្តល់​អាវុធ​ដើម្បី​សម្លាប់​លោក កែម ឡី និង​អ្នក​នាំ​ឃាតករ​ជួប​សម្លាប់​មក​ស្គាល់​លោក កែម ឡី ថែមទៀត ។​
​គួរ​បញ្ជាក់ថា ឃាតក ជួប សម្លាប់ ត្រូវបាន​តុលាការ​សម្រេច​កាត់ទោស​ដាក់គុក​មួយជីវិត ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់ បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង​ស្តារ​ម៉ា​ត នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច បូកគោ ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
​យ៉ាងណាក៏ដោយ នៅក្នុង​សវនាការ​ជា​បន្តបន្ទាប់​ឃាតក «​ជួប សម្លាប់​» បាន​សារភាពថា ខ្លួន​ជា​អ្នកបាញ់​សម្លាប់ លោក​បណ្ឌិត កែម ឡី ដោយសារ​ខឹង​លោក កែម ឡី ជំពាក់​ប្រាក់​មិន​សង ហើយ​អះអាងថា គ្មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះនោះ​ទេ​។​
​ដូច្នេះ សំណុំរឿង ជួប សម្លាប់ មិនបាន​បញ្ចប់​ត្រឹម​ផ្តន្ទាទោស​ដាក់គុគ​មួយជីវិត​នោះទេ ។ ប៉ុន្តែ​តុលាការ​នឹង​បន្ត​ការស៊ើបអង្កេត​អ្នកណា​ព័ន្ធ​បន្តទៀត ហើយ​មិនដឹងថា អ្នកណាខ្លះ​ដែល​ត្រូវ​នាំយកមក​ផ្តន្ទាទោស​ជា​បន្តបន្ទាប់​ទៀត ពាក់ព័ន្ធ​ករណី ជួប សម្លាប់ នេះ៕

ang8551

បាញ់ប្រហារ​​នៅ​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​ស្លាប់​មនុស្ស​០៤​នាក់​

វ៉ាស៊ីនតោន​៖​សារព័ត៌មាន New York Post ចេញផ្សាយ​នៅមុននេះ​បន្តិច​ថា មាន​ករណី​បាញ់ប្រហារ​គ្នា​មួយ​បានកើត​ឡើង​នៅ​ភាគ​ខាងជើង​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​បណ្តា​ល​ឲ្យ​មន្ត្រីប៉ូលិស​ម្នាក់ និង​មនុស្ស​បី​ទៀត​បាន​បាត់បង់​ជីវិត​។​
​ប៉ូលិស​ក្នុង​តំបន់​លោក Wllay Sparks បាន​ថ្លែងថា ករណី​បាញ់ប្រហារ​នេះ​ផ្តើមចេញពី​ការឈ្លោះប្រកែក​គ្នា​នៅក្នុង​ធនាគារ​មួយកន្លែង នៅ​ភាគ​ខាងជើង​រដ្ឋ Wisconsin​។ ប្រភព​បញ្ជាក់ថា មន្ត្រី​ដែល​បាន​បាត់​បង់ជីវិត​ខាងលើ​គឺ​មន្ត្រី​នៅក្នុង​ស្ថាប័ន​របស់លោក ខណៈ​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ករណីនេះ កំពុងស្ថិត​ក្រោម​ការឃុំ​ខ្លួន​។ លោក​បន្ថែមថា ការបាញ់ប្រហារ​បានកើត​ឡើង​នៅ​ទីតាំង​ចំនួន​បី​កន្លែង​រួមមាន​ធនាគារ​, ក្រុមហ៊ុន​ច្បាប់​, និង​ផ្ទះល្វែង​នៅ​ភាគ​ខាងជើង​រដ្ឋ​៕

fn-2017-03-23-09-40-35-0

ល្បួងមករួមភេទ​បាន​៣​ដង ចុងក្រោយ​ជាប់​ខ្នោះ​

​ខេត្តកណ្តាល​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​អំបិល​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ បន្ទាប់ពី​រួមភេទ​ជាមួយ​ក្មេងស្រី​អនីតិជន​អាយុ​១២​ឆ្នាំ ដែល​ការឃាត់ខ្លួន​ឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧​តាម​ពាក្យបណ្តឹង​ម្តាយ​ក្មេងស្រី​រងគ្រោះ​នៅ​ចំណុច​ភូមិ​ព្រែក​ក្របៅ​ទី​២ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​
ជនរងគ្រោះ​ឈ្មោះ​ស​.​ស​.​ល ភេទ​ស្រី អាយុ​១២​ឆ្នាំ មុខរបរ​នៅក្នុង​បន្ទុក​ឪពុកម្តាយ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ចំណែកឯ​ជនសង្ស័យ​មានឈ្មោះ ផល វិត ហៅ ភេទ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ​បំរើការ​ងារ​នៅ​ភោជនីយដ្ឋាន​តា​ថា​ង (​រាជធានី​ភ្នំពេញ​) មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​១ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ​ជនសង្ស័យ​បាន​ហៅ​ម៉ូតូឌុប​ឈ្មោះ តុ​ប តឹ​ម ឲ្យ​ឌុប​ខ្លួន និង​ជនរងគ្រោះ​ឲ្យ​ទៅ​ដាក់​នៅ​កំពង់ដរ​ស្វាយជ្រំ​ក្នុងតម្លៃ​៦០០០​រៀល ពេល​ឌុប​ដល់​កំពង់ដរ​ស្វាយជ្រំ ជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ​ឆ្លងទៅ​ភ្នំពេញ ហើយ​នាំយកទៅ​ដេក​នៅផ្ទះ​សំណាក់​នៅ​ម្តុំ​ផ្សារ​សូរិយា ហើយ​បាន​រួមភេទ​ចំនួន​៣​ដង​ដល់​ម៉ោង​០៦ និង​០០​នាទី​ល្ងាច​ថ្ងៃ​ដដែល ម្តាយ​ជនរងគ្រោះ​បាន​ដើររក​កូនស្រី​តែ​មិនឃើញ​ក៍​សួរ​អ្នកភូមិ ហើយ​បាន​ជួប​ឈ្មោះ តុ​ប តឹ​ម អ្នករត់​ម៉ូតូ​បាន​ប្រាប់ថា ខ្លួន​ជា​អ្នក​ឌុប​ក្មេងស្រី​រងគ្រោះ​នោះ និង​ជនសង្ស័យ​ទៅ​កំពង់ដរ​ស្វាយជ្រំ​។​
​បន្ទាប់មក​ម្តាយ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​ប្តឹង ឈ្មោះ​ផល វិត កម្លាំង​ប៉ុស្តិ៍​ព្រែក​អំពិល​សហការ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ឈ្មោះ ផល វិត ហៅ​ភេទ បញ្ជូនមក​អធិការដ្ឋាន នគរបាល​ស្រុក បន្ត​អនុវត្តតាម​នីតិវិធី​។ ផ្អែកលើ​ចម្លើយ​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ខ្លួន​ពិតជា​ប្រព្រឹត្ត​អំពើ​ដូច​ការចោទប្រកាន់​រប​ស់ ម្តាយ​នារី​រងគ្រោះ​ពិតប្រាកដ​មែន​៕

Untitled-1

​ផ្តន្ទាទោស ជួប សម្លាប់ ដាក់ពន្ធនាគារ​មួយជីវិត

​រាជធានី​ភ្នំពេញ​៖​នៅមុននេះ​បន្តិច​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម ដោយ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារ​មួយជីវិត​ពាក់ព័ន្ធ​នឹង​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី​៕

74cfbeaa-dca3-430d-b6e6-7e70e0d69c1a

កុមារា​អាយុ​៧​ឆ្នាំ​ម្នាក់​ធ្លាក់​ទឹកស្រះ​ក្បែរ​ផ្ទះ​បណ្តាល​ឲ្យ​លង់​ស្លាប់​

​ក្រចេះ​៖​មាន​ភាព​សោកសង្រេង​បាន​កើតឡើង​ក្នុង​គ្រួសារ​មួយ​ដោយ​កុមារា​អាយុ​៧​ឆ្នាំ​ម្នា​ក់បាន​ធ្លាក់​ទឹកស្រះ​ក្បែរ​ផ្ទះ​បណ្តាល​ឲ្យ​លង់​ស្លាប់​ដោយ​អត់​មាន​អ្នក​ជួយសង្គ្រោះ​ទាន់​ឡើយ ដែល​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កុមារ​រងគ្រោះ ឈ្មោះ​ហួយ សុខ​ខា ភេទ​ប្រុស អាយុ​៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ​បាន​លង់​ទឹកស្រះ​បណ្ដាល​អោយស្លាប់​។​សាកសព​ខាងលើ​បន្ទាប់ពី​កម្លាំង​នគរបាល​យើង​ពិនិត្យឃើញថា ពិតជា​លង់ទឹក​ស្រះ​ស្លាប់​មែន​ហើយក៍​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកស​ឲ្យ​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

17495529_1849756228596272_715881728_n17474556_1849756288596266_1506758155_n17467938_1849756221929606_958035364_n

តំបន់​មួយចំនួន​នៅក្នុង​ក្រុងភ្នំពេញ និង​ខេត្តកណ្តាល​នឹង​ដាច់​ភ្លើង​៤​ថ្ងៃ​

​រាជធានី​ភ្នំពេញ​៖​អគ្គិសនី​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង ប្រកាស​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី នៅតាម​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល រយៈពេល ៤​ថ្ងៃ​ចាប់​ថ្ងៃទី​២៣-២៦ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខា និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​៕

images4fn-2017-03-21-19-16-00-0fn-2017-03-21-19-16-00-1

ក្រសួងមហាផ្ទៃ​ប្រកាសថា​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខុសច្បាប់​

​រាជធានី​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ​បានប្រកាសថា សមាជ​វិសាមញ្ញ​ជ្រើស រើស​ប្រធាន និង​អនុប្រធាន​ថ្មី របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​០២ ខែមីនា​កន្លងទៅ​គឺ​ខុសច្បាប់ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​ចេញផ្សាយ​ថ្ងៃទី​២២​មិនា ឆ្នាំ​២០១៧​នេះ​។​
​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងមហាផ្ទៃ ក៏បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដូរ​ពាក្យស្លោក​របស់ខ្លួន ព្រោះ​សារ នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ច្បាប់​ស្តីពី​គណបក្សនយោបាយ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ពិសេស​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា និង​គោលការណ៍​នៃ​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ​៕

ministryOfInterior_150202_meng1fn-2017-03-23-07-39-06-0fn-2017-03-23-07-39-06-1

ភេរវកម្ម​នៅ​ទីក្រុង​ឡុង​ដ៍​ស្លាប់​មនុស្ស​៥​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​២០​នាក់​

​ឡុង​ដ៍​៖​នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស មាន​ផ្ទុះ​ភេរវកម្ម​បាញ់ប្រហារ​ដ៏​កក្រើក​មួយ​នៅ​ខាងក្រៅ​សភា បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់ ក្នុងនោះ​មាន​ប៉ូលីស​ម្នាក់​និង​ក្រុម​ភេរ​វករ​ម្នាក់​ផងដែរ ។ ចំណែក​អ្នករងរបួស​ធ្ងន់​ស្រាល​មាន​រហូតដល់​ជាង​២០​នាក់ ។ នេះ​បើតាម​សារព័ត៌មាន Channel News Asia ចេញផ្សាយ Update នា​យប់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧​នេះ​។​
​ប៉ូលិស​អង់គ្លេស បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​ចាត់ទុកថា វា​គឺជា​ហេតុការណ៍​ភេរវកម្ម​។ មន្ត្រីសភា​មួយរូប​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​២​នាក់ ត្រូវបាន​គេ​បាញ់ប្រហារ នៅ​ខាងក្រៅ​សភា ហើយ​អគារ​សភា ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន ចំណែក​សមាជិកសភា​ដែល​កំពុង​ប្រជុំ​នោះ ត្រូវបាន​ណែនាំ​ឲ្យ​ស្ថិតនៅក្នុង​អគារ​សភា​។​
​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May គឺមាន​សុវត្ថិភាព បន្ទាប់ពី​មានការ​បាញ់ប្រហារ​នៅ​ខាងក្រៅ​នៃ​អគារ​សភា​។ នេះ​បើតាម​អ្នកនាំពាក្យ​របស់ លោកស្រី បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ​មិនបាន​បញ្ជាក់ថា អ្នកស្រី​នាយករដ្ឋមន្ត្រី ស្ថិត​នៅទីណា​នោះទេ នៅពេលដែល​ការ​វាយ ប្រហារ​បានកើត​ឡើង​៕

fn-2017-03-23-00-27-00-0

ឃាត់​រថយន្ត​បែន​ដឹក​ដី​ច្រើន​គ្រឿង​ដែល​បំផ្លាញ​ផ្លូវ​បេតុង​នៅ​ភូមិ​ថ្មគោល​

​ភ្នំពេញ​៖​រថយន្ត​បែន​ដឹក​ដី​ជាច្រើន​គ្រឿង ដែល​កំពុងបើក​ដឹក​ដី និង​បំផ្លាញ​ផ្លូវ​បេតុង ក្នុងភូមិ​ថ្មគោល សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ចា​ក់នៅ​ដី​ឡូ​ត៌​មួយកន្លែង​ក្នុងភូមិ​ខាងលើនេះ ត្រូវបាន​កម្លាំង​សណ្ដាប់ ធ្នាប់​សាលាខណ្ឌ បាន​សហការ​ណ៏​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ បានធ្វើ​ការឃាត់ និង​នាំយកទៅ​រក្សា ទុក​បណ្ដោះអាសន្ន នៅ​សាលាខណ្ឌ ដើម្បី​ឲ្យ​ម្ចាស់ ចូលខ្លួន​ទៅ​ដោះស្រាយ​។ ដែល​ការឃាត់​នោះ​នៅក្នុង ខណៈពេលដែល​ក្រុម​រថយន្ត​ខាងលើ កំពុង​ធ្វើ​សកម្មភាព​ដឹក​ដី​ចាក់​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ភូមិ​នោះ កាល ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៧​។​
​រថយន្ត​ដែល​ត្រូវ​ឃាត់​នាពេលនោះ មាន​ចំនួន​ជិត​១០​គ្រឿង ដែល​មួយចំនួន​ជា​ប្រភេទ​រថយន្ត​យី​ឌុប និង​មួយចំនួន​ទៀ​ជា​ប្រភេទ​បែន​កង់​៦ និង​បាន​ដឹក​ដី​ចេញពី​ក្នុងភូមិ​សាស្ត្រ សង្កាត់​គីឡូម៉ែត្រ​លេខ​៩ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ទៅ​ចាក់​នៅក្នុង​ដី​ឡូ​ត៌​ខាងលើ ដែល​ម្ចាស់​ដី​ឡូ​ត៌​មួយ​នោះ ជា​បុគ្គល​មាន អំណាច​ម្នាក់ ហើយ​គេ​មិនបាន​ដឹងថា​ការចាក់ដី​នេះ មានច្បាប់​ទម្លាប់​ឬ​អត់​នោះឡើយ​។​
​លោកស្រី ស៊ន សាវឿន មេភូមិ​ថ្មគោល​បាន​និយាយថា លោកស្រី​មិនបាន​ដឹងថា ការចាក់ដី​នោះ​មានច្បាប់​ឬ អត់​នោះទេ ប៉ុន្តែ​ក្រុម​រថយន្ត​ដឹក​ដី​ខាងលើ កំពុង​ឈានទៅរក​ការបំផ្លិចបំផ្លាញ​ផ្លូវ​បេតុង​នៅក្នុង​ភូមិ និង​បាន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ ព្រោះតែ​ការបើក​លឿន​ហុយ ប៉ះពាល់​ការរស់នៅ​របស់​ពួកគាត់​។ ដោយសារ តែ​មានការ​ថ្នាំងថ្នាក់​ពី​សំណាក់​បងប្អូន​ប្រជា​ពល​រដ្ឋា​បែបនេះហើយ ទើប​អាជ្ញាធរ​ខណ្ឌ​បាន​បញ្ជា​ឲ្យ​កម្លាំង សណ្ដាប់ធ្នាប់​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ ចុះទៅ​ឃាត់​រថយន្ត​ទាំងនោះ នា​ទៅកាន់​សាលាខណ្ឌ​៕

17454987_1849735095265052_105060223_o17430787_1849735075265054_248096407_o 17430837_1849735081931720_494497265_o17475200_1849735068598388_839652303_o