All posts by មេគង្គ ប៉ុស្តិ៍

ឮសូរ​ប្រាវផ្អើល​នាំគ្នា​រត់ចេញ​មក​មើល​ទើបដឹង​…!

រាជធានី​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ជាច្រើន​ក៏បាន​នាំគ្នា​រត់ចេញ​មក​មើល​បន្ទាប់ពី​ឮសូរ​ប្រាវ ក៏​ស្រាប់តែ​ប្រទះឃើញ​បុរស​ម្នាក់​បែកក្បាល​ស្លាប់បាត់​ទៅហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កកស្ទះ​ចរាចរណ៍​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​អគារ​សាងសង់​មួយ​ក្បែរ​ផ្សារ​ទំនើប Pencil ទល់មុខ​ស​ណ្ឋា​រ​គារ​កាំបូឌីយ៉ាណា ស្ថិតនៅ​សង្កាត់​ចុ​តុ​មុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​តាម​ការរៀបរាប់​ពី​អ្នក​នៅក្បែរ​នោះបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​អង្គុយ​លក់ដូរ​ដូច​ធម្មតា មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឮ​សំឡេង​លាន់​ធ្លាក់​អ្វី​ម្យ៉ាង ហើយ​គាត់រ​ត់ទៅ​មើល​ទើប​ដឹងថា ជា​មនុស្ស​មាន​អាយុ​ប្រហែល​២៦​ឆ្នាំ បាន​ហូរឈាម​តាម​ក្បាល​ស្លាប់​នៅនឹងកន្លែង​។​
​ដោយឡែក​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​ធ្លាប់​ញៀន​ថ្នាំ ហើយ​កន្លងមក​ខាង​សាលាខណ្ឌ​ដូនពេញ​ធ្លាប់​ចាប់បាន​ចំនួន​២​ដង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ឱ​អាកាស​ខ្ញុំ​រួចមកហើយ ហើយ​មុនពេល​កើតហេតុ​ជន​បែក​ថ្នាំ​នោះបាន​ឡើងលើ​ដំបូង​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​ជាន់​លើ​ប្រអប់​កាប៊ីន​ភ្លើង រួច​លោត​ចុះក្រោម​បោក​ក្បាល​នឹង​ស្នួ​ហាល​ខោអាវ​ក្បែរ​នោះ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​តែម្តង​។​
​ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​យកទៅ​តម្កល់​នៅ​វត្ត​សំបួរមាស បើ​មាន​បងប្អូន​ណា​ស្គាល់​ជនរងគ្រោះ ឬ​សាច់ញាតិ​បានដឹង​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

15622051_1313097752082788_1543270551971293996_n15697981_1313097735416123_7169396307698609186_n

​

សមយុទ្ធ​រវាង​កងទ័ព​កម្ពុជា និង​ចិន​​បិទ​បញ្ចប់​នៅថ្ងៃនេះ​

​ខេត្តកំពង់ស្ពឺ​៖​ការធ្វើ​សមយុទ្ធ «​នាគ​មាស​» ឆ្នាំ​២០១៦ រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ចិន​នៅក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ នឹងត្រូវ​បិទ​បញ្ចប់ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦​នេះហើយ​បន្ទាប់ពី​ប្រព្រឹត្តទៅ​អស់​រយៈពេល​៩​ថ្ងៃ​។​
​ពិធី​បិទ​សមយុទ្ធ​នេះ ធ្វើឡើង​នៅ​វិទ្យាស្ថាន​យោធា​កងទ័ពជើងគោក ខេត្តកំពង់ស្ពឺ ក្រោម​វត្តមាន ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ដោយមាន​ការចូលរួម​ពី​តំណាង​មេទ័ព​របស់​ចិន​ផងដែរ​។​
​សូមបញ្ជាក់ថា សមយុទ្ធ​នាគ​មាស ឆ្នាំ​២០១៦ រយៈពេល​៩​ថ្ងៃ បានចាប់ផ្តើម​ពីថ្ងៃ​ទី​១៥ ដល់ ២៣ ខែធ្នូ ឆ្នាំ​២០១៦​។ លំ​ហាត់​សមយុទ្ធ​នេះ​មាន​យន្តហោះ​ចំនួន​០៤​គ្រឿង ឧទ្ធម្ភាគចក្រ​ចំនួន​០១​គ្រឿង និង​កងទ័ព​រំដោះ​ប្រជា​ជាន​ចិន​-​កម្ពុជា ជិត​៤០០​នាក់​។ សមយុទ្ធ​មនុស្សធម៌ រវាង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា ជាមួយ​កងទ័ព​ប្រជាជន​ចិន​នេះ មាន​លំ​ហាត់​សំខាន់ៗ​ចំនួន​៦ ក្នុងនោះ​រួមមាន ទី​១៖​សកម្មភាព​លំ​ហាត់​ធ្វើ​ផ្លូវ ទី​២៖​លំ​ហាត់​រាវ​មីន និង​កម្ទេច​គ្រឿងផ្ទុះ ទី​៣៖​លំ​ហាត់​ធ្វើ​ស្ពាន (​ស្ពាន​ថ្មើរជើង និង​ស្ពាន​អេ​ឡិច​ត្រូ​និ​ច​) ទី​៤៖​លំ​ហាត់​ជួយសង្គ្រោះ​លើទឹក ទី​៥៖​សាងសង់​ទីជម្រក​និង​ការផលិត​ទឹក​សុទ្ធ និង​ទី​៦៖ សកម្មភាព​លំ​ហាត់​ទប់ទឹក​ជំនន់​៕

fn-2016-12-23-07-54-31-1fn-2016-12-23-07-54-31-0

​

នាំគ្នា​ទៅលេង​បុណ្យ​សមុទ្រ អកុសល​ក្រឡាប់​រថយន្ត​ស្លាប់ និង​របួស​២២​នាក់​

​ខេត្ត​ព្រះសីហនុ​៖​យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង​២១​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដ៏​រន្ធត់​មួយ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​លើផ្លូវ​បេតុង​ចុះ​ពី​វត្ត​លើ​ត្រង់ចំណុច មហោស្រព​ចាស់ ស្ថិត​ក្នុងភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ខាងលើ​ធ្វើដំណើរ​ឆ្ពោះទៅ​កម្សាន្ត​ផង និង​យក​ប៉េងប៉ោង​ទៅ​លក់​ផង​នៅក្នុង​ឱកាស​បុណ្យ​សមុទ្រ លុះ​មកដល់​ចំណុចកើតហេតុ ដោយសារតែ​ស្ថានភាព​ផ្លូវ​ចុះ​ចំណោត ហើយ​អ្នកបើកបរ​មិន​ស្គាល់​ស្ថានភាព​ផ្លូវ​ច្បាស់​ស្មានតែ​ផ្លូវ​ទៅ​ត្រង់​លុះដល់​ចំណុច​របង​មហោស្រព​ចាស់ ឃើញថា​ទៅមុខ​មិន​រួច ក៏​ជាន់​ហ្វ្រាំង​តែ​ហ្វ្រាំង​មិន​ស៊ី​បណ្ដាល​ឲ្យ​បុក​របង​តែម្តង​។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​នាំ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រីឯ​សាកសព​ត្រូវបាន​កម្លាំង​ជំនាញ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

fn-2016-12-23-05-03-44-5fn-2016-12-23-05-03-44-1q3-3

​

​ជប៉ុន​​បង្កើន​ថវិកា​​លើ​វិស័យ​ការពារជាតិ​

​ជប៉ុន​៖​គណៈរដ្ឋមន្ត្រី​របស់លោក ហ្ស៊ី​ន ហ្សូ​អា​បេ កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​អនុម័ត​លើ​ការបង្កើន​កញ្ចប់​ថវិកា​១,៤% ដែល​ចំណាយ​ប្រមាណ​៤៣,៦៦​ពាន់​លាន​ដុល្លារ​លើ​វិស័យ​យោធា ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១​ខែមេសា​ឆ្នាំក្រោយ​។ នេះ​បើតាម​យោង​ទីភ្នាក់ងារសារព័ត៌មាន REUTERS​។​
​ការសម្រេច​បង្កើន​ថវិកា​លើ​វិស័យ​ការពារជាតិ​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន​របស់លោក ហ្ស៊ី​ន ហ្សូ​អា​បេ ធ្វើឡើង​ស្របពេល​ដែល​ចិន​កំពុង​ពង្រីក​ម្លាំ​ង​ទ័ព​របស់ខ្លួន​នៅ​សមុទ្រ​ខាងកើត​ជាប់​ជប៉ុន ចំណែក​កូរ៉េខាងជើង​កំពុង​ព​ង្រី​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប និង នុយក្លេអ៊ែ​ដែល​គំរាមកំហែង​ដល់​ប្រទេស​ជប៉ុន​។​
​គួរ​បញ្ជាក់ថា ប្រសិនបើ​បានអនុម័ត​ដោយ​សមាជិកសភា​ដែល ដែល​គេ​មើលឃើញថា កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​នោះ វា​នឹង​ក្លាយជា​ការកើនឡើង​នៃ​ការចំណាយ​ប្រចាំឆ្នាំ​ជាប់​គ្នា​លើក​ទី​៥៕

1

​

​ហ្វីលីពីន​ប្រកាស​លុបចោល​ល្បែង​តាម​អ៊ិន​ធើ​ណេត​ទាំងអស់​

​ហ្វីលីពីន​៖​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តើ​តេ កាលពី​ម្សិលមិញ​បានប្រកាសថា លោក​នឹង​លុបបំបាត់ចោល​ឲ្យ​អស់​នូវ​ល្បែង​ផ្សេងៗ​តាម​អ៊ិន​ធើ​ណែ​ត​នៅក្នុង​ប្រទេស​ហ្វីលីពីន​ទាំងមូល​។ លោក ឌូ​តើ​តេ​ថ្លែង​បែបនេះ គ្រា​ដែល​លោក​ប្រកាស​ពី​ថវិកាជាតិ​ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP ។​
​ជាមួយគ្នានេះ​ប្រធានាធិបតី​ហ្វីលីពីន​បាន​សម្តែង​ការព្រួយបារម្ភ ខ្លាច​ប្រទេស​របស់លោក រងគ្រោះ​ដោយសារ​ឧ​ស្សហកម្ម​ល្បែង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​បំផ្លាញ ហើយ​កាលពី​ខែសីហា​កន្លងទៅ រដ្ឋាភិបាល​បាន​លុប​ចោ​ស​សិទ្ធិ​របស់​ក្រុមហ៊ុន​ល្បីឈ្មោះ​មួយ​ដែល​ទទួលបាន​សិទ្ធិ​១៣​ឆ្នាំ​មកនេះ ក្នុង​ការបើក​ឲ្យ​លេងល្បែង​តាម​អ៊ិន​ធើ​ណែ​ត​នៅ​កន្លែង​កាហ្វេ​។ ប៉ុន្តែ​លោក​មិនទាន់បាន​បញ្ជាក់​ពី​គម្រោង​លម្អិត​ក្នុងការ​លុបបំបាត់​នេះ​ទេ​។​
​គួរ​បញ្ជាក់ថា ការលេង​ល្បែង​តាម​អ៊ិន​ធើ​ណែ​ត ហ្វីលីពីន​គឺជា​ប្រទេសមួយ​ល្បី​នៅ​អាស៊ី ហើយ​ទាក់ទាញ​ជនបរទេស​ទៅលេង​ល្បែង​នៅ​ទីនោះ តាមរយៈ​ក្រុមហ៊ុន​ជួយ​សម្របសម្រួល​៕

1

​

តារាង​តម្លៃ​ប្រេងឥន្ធនៈ​សម្រាប់​លក់រាយ​តាម​ស្ថានីយ​ពីថ្ងៃ​នេះ​ដល់​ថ្ងៃទី​០១ ខែមករា​

​រាជធានី​ភ្នំពេញ​៖​ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ស្ដីពី​ការកំណត់ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅតាម​ស្ថានីយ​នានា ដោយ​តម្លៃ​សាំង​ធម្មតា​ថ្លៃ​៣៦០០​រៀល​ក្នុង​១​លីត្រ សាំង​ស៊ុប​ពែរ ៣៦៥០​រៀល​ក្នុង​១​លីត្រ និង​ម៉ា​ស៊ូ​តថ្លៃ ៣២៥០​រៀល​ក្នុង​១​លីត្រ ដែល​តម្លៃ​នេះ​ចាប់​អនុវត្តន៍​ពីថ្ងៃ​ទី​២២ ខែធ្នូ ដល់​ថ្ងៃទី​០១ ខែ​កម​រា ឆ្នាំ​២០១៧៕

fn-2016-12-21-14-13-50-0

​

​ពលរដ្ឋ​ចាប់ចោរ​កាច់ក​ម៉ូតូ​ម្នាក់​វាយ​ទ្រមខ្លួន ទើប​បញ្ជូន​ឲ្យ​សមត្ថកិច្ច​

​ខេត្តកណ្តាល​៖​ចោរ​ស្ទើរភ្លើង​ក​ម្នាក់​ត្រូវ​ម្ចាស់​ម៉ូតូ​និង​ប្រជាពលរដ្ឋ​ចាប់បញ្ជូន​ឲ្យ​សមត្ថកិច្ច ខណៈពេលដែល​លួច​កាច់ក៍​ម៉ូតូ​មិនបាន​សម្រេច ។​ហេតុ​ការ​ការណ៍​បាន​កើង​ឡើង​កាលពី​វេលា​ម៉ោង​០៨:៣០​នាទី​ថ្ងៃទី​២២ ខែ​ឆ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​ជនរងគ្រោះ ភូមិ​អង្គ​តា​សិត ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​
​យោងតាម​ផេ​ក​របស់​អគ្គស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ជនល្មើស​មានឈ្មោះ ពូ​ល វណ្ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​សង្កា​ត់វា​ល​វង់ រាជធានី​ភ្នំពេញ ត្រូវបាន​ឃាត់ខ្លួន​នៅនឹងកន្លែង​កើតហេតុ​។​ចំណែក​ជន​រង​ឈ្មោះ យ៉ាន់ សុខ​ខេ​ម ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អង្គ​តា​សិត ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​ម៉ូតូ​ដែល​ចោរលួច​កាច់ក​មិនបាន​សម្រេច​នោះ​ម៉ាក​ស្កុ​ពី ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​1K-1770 (​យកបាន​មកវិញ​) ។ ចាប់យក​៖-​កូនសោ​មាត់​លេខ​១២ ចំនួន​០១,​កា​តាប​ស្ពាយ​០១ ។​
​តាម​សាក្សី​នៅ​កន្លែង​បាន​ប្រាប់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ទិញ​ម្ហូប​វិញ បាន​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ​មិនបាន​ដក​កូនសោរ​ចេញ​ទេ រួច​ក៏​យក​ម្ហូប​ទុក ហើយ​បាន​បោសសម្អាត​ក្នុងផ្ទះ ។​ពេលនោះ​ជនល្មើស​បាន​ចូលមក​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួន តែ​ត្រូវបាន​ជនរងគ្រោះ​ឃើញ​ទាន់​ក៏​រត់​ដេញតាម​ស្រែកថា ចោរៗ ឲ្យ​គេ​ជួយ ហើយ​បាន​ប្រជាពលរដ្ឋ ជួយ​យក​គោយន្ត​កន្ត្រៃ​ដាក់​ស្ទាក់ផ្លូវ​ទើប​ឃាត់ខ្លួន​ជនល្មើស​បាន​ភ្លាមៗ ហើយ​ព្រួត​គ្នា​វាយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។​
​ក្រោយមក​ទើប​កម្លាំង​សមត្ថកិច្ច ចុះទៅ​ដល់​នាំ​ជនល្មើស មក​មន្ទីរពេទ្យ​ឯកជន ដើម្បី​ធ្វើការ​ព្យាបាល រួច​បាន​នាំខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត ចាត់ការ​តាម​នីតិវិធី ៕

15697451_1301300889913581_8737048668786042744_n15589682_1301300893246914_6539177702250457709_n

​

​ឆេះ​ផ្ទះ​១​ខ្នង និង​ប្រា​ក់ជាង​៥០០០​ដុល្លារ​នៅ​តាខ្មៅ

​ខេត្តកណ្តាល​៖​ករណី​ទុស្សេ​ខ្សែភ្លើង​បង្ក​ជា​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អ្នកលក់​នំ​អស់​ចំនួន​១​ខ្នង​រួមទាំង​ទឹក ប្រា​ក់ជាង​៥០០០​ដុល្លារ​របស់​ម្ចាស់ផ្ទះ ក៍​ត្រូវបាន​អណ្តាតភ្លើង​បំផ្លាញ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ពន្លត់​ទាន់ពេល មិន​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ឡើយ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃទី​២២ ខែ​ឆ្នូ ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​នៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​យោងតាម​ផេ​ក​របស់​អគ្គស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ផ្ទះ​ជនរងគ្រោះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាប់ឆេះ​នោះ​មានឈ្មោះ លឹម មី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​លក់​នំ ស្ថិតនៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ធ្វើអោយ​ខូចខាត​ផ្ទះ​ចំនួន​០១​ខ្នង​ទំហំ​៤.៥​គុណ​១៤​ម៉ែត្រ​ធ្វើ​អំពី​ថ្ម​ប្រក់ស​ង្ក័​សី និង​លុយ​ដុល្លារ​ប្រហែល​៥,០០០​ដុល្លារ និង​សំភារៈ​មួយចំនួនទៀត មូលហេតុ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង សមត្ថកិច្ច​យើង​បានចេញ អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចំនួន​០២​រថយន្ត ដោយ​ប្រើ​ទឹក​អស់​ចំនួន​០៣​រថយន្ត និង​រថយន្ត​ជំនួយ​របស់​អង្គរក្ស​ចំនួន​០២​គ្រឿង​បាន​ប្រើប្រាស់ ០២​រថយន្ត សរុប​០៥​រថយន្ត ស្មើ​៤៤​ម៉ែត្រគូប ដោយ​សមត្ថកិច្ច​យើង​បានធ្វើការ​គ្រប់គ្រង​ស្ថានភាព​នៃ​អគ្គិភ័យ​បាន និង ពន្លត់​ចប់​ជា​ស្ថាពរ​នៅវេលា​ម៉ោ់ង​១:១៥​នាទី ដោយ​មិនមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ឬ​រាលដាល​ដល់ផ្ទះ​ដទៃទៀត​ឡើយ​៕

15672921_619246221596652_7852701342663735634_n2311

​

សត្វព្រៃ​ចំនួន​៥៦៣​ក្បាល​ត្រូវបាន​បង្ក្រាប និង​ដុត​កំទេចចោល​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សត្វព្រៃ​ចំនួន​៥៦៣​ក្បាល​ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សង្កែ​ចុះ​បង្ក្រាបបាន​និង​ធ្វើ​ការដុត​កំទេចចោល​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​
លោក ពិត ភារ​ក្ស នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង​បានបញ្ជាក់​អោយដឹងថា​៖​កាលពី​ថ្ងៃទី​២១ ខែធ្នូ​ឆ្នាំ​២០១៦​ដោយមាន​ការដឹកនាំ​ពី​លោក ហេង លុយ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង​កម្លាំង​ជំនាញ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សង្កែ​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ការជួញដូរ​សត្វព្រៃ​(​សត្វ​ស្លាប​)​ចំនួន​២​ទីតាំង​។ ទីតាំង​ទី​១​នៅ​ចំណុច​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ និង​ទី​តាំងទី​២​នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ
​ខេត្តបាត់ដំបង​។​
លោក​បន្តទៀតថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​ផងដែរ​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​នាំខ្លួន​ម្ចាស់​២​នាក់មក​ធ្វើការ​សាកសួរ​និង​បាន​ចងក្រង​សំណុំរឿង​តាម​នីតិវិធី នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​។ ចំណែក​វត្ថុតាង​សត្វព្រៃ​(​សត្វ​ស្លាប​)​ងាប់​ត្រូវបាន​ធ្វើការ​ដុតបំផ្លាញ​ចោល​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ខេត្តបាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​
លោក​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ខាងលើនេះ​សមត្ថកិច្ច​រឹបអូស​បាន​សត្វព្រៃ​(​សត្វ​ស្លាប​)​ងាប់​ចំនួន​៥៦៣​ក្បាល​ក្នុងនោះ​រួមមាន​៖ សត្វ​ក្លុំ​ចំនួន​២០៥​ក្បាល សត្វ​ដុំ​ដុ​រ​ចំនួន​១៥១​ក្បាល សត្វ​កុកក្រក​ចំនួន​១២៧​ក្បាល សត្វ​ដុំ​ដុ​រ​សំពៅ​ចំនួន​៤០​ក្បាល​ប សត្វ​សំបក​ត្រពាំង​ចំនួន​៤០​ក្បាល​៕

15673087_1809388939299668_1452786910_n15644386_1809388902633005_189431271_n 15645423_1809388895966339_1013631487_n 15666064_1809388912633004_907253897_n15673139_1809388935966335_1025085158_n 15682725_1809388922633003_2010741481_n

​

អាជ្ញាធរខេត្ត​បាត់ដំបង​ចុះបង្ក្រាប​បទល្មើស​នេសាទ​ជា​ទ្រង់ទ្រាយ​ធំ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ​សហការ​ណ៍​ជាមួយ​មន្ទីរ​កសិកម្ម​.​ខណ្ឌ​រដ្ឋបាល​ជលផល​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត ប៉ូលីស​ស្រុក ផ្នែក​សឹក​រង​ស្រុក យោធភូមិភាគ​ទី​៥ ប៉ូលីស​ចរាចរណ៍​ជើង​ទឹក សហ​គន​មន៍​សហព័ន្ធ ឃុំ​កោះ​ជី​វាំង អភិបាលរង​ស្រុក​សង្កែ អភិបាលស្រុក​ឯក​ភ្នំ​សរុប​៨០​នាក់​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ចំណុច​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​
លោក ណាប់ ស៊ីថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ​បានបញ្ជាក់​អោយដឹងថា នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើ​នេះដែរ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​កោះ​ជី​វាំង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ក្រោម​ការដឹកនាំ​ចុះ​ផ្ទា​ល់ពី ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរង​ខេត្ត​ដំបង ។ លោក​បន្តថា ក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើ​បទល្មើស​ជាក់ស្តែង​ជា​លទ្ធផល​សមត្ថកិច្ច​បា​ន​ធ្វើការ​កាប់បំផ្លាញ​សាច់​ម៉​ង​ចំនួន​៥៥០០ ម៉ែត្រ​។ កាប់បំផ្លាញ​បង្គោល ចំនួន ២២០០ ដើម​។ កាប់បំផ្លាញ​ឡុ​ក​ចាប់​ត្រី​ចំនួន​៥ គ្រឿង និង​កាប់បំផ្លាញ​ជម្រក​ស្នាក់នៅ​របស់​ជនល្មើស​បាន​ចំនួន​០៣​កន្លែង​៕

15497887_1809311529307409_29143426_n15644343_1809311519307410_220578687_n 15644859_1809301775975051_2073833898_n 15645303_1809301762641719_348195048_n 15683378_1809311515974077_392165700_n
​

ការវាយប្រហារ​នៅ​ប៊ែ​កឡាំង និង​តួ​ក​គី​បង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​នយោបាយ​អន្តោប្រវេសន៍​អាមេរិក​

​អាមេរិក​៖​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ការវាយប្រហារ​នៅ​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​ប៊ែ​កឡាំង និង​អង់កា​រ៉ា​បាន​បង្ហាញថា គាត់​កំពុង​ធ្វើ​ត្រឹមត្រូវ​ក្នុងការ​ទប់ស្កាត់​ជនអន្តោប្រវេសន៍​មូស្លីម​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក​។​
​លោក​បាន​ប្រាប់​អ្នកកាសែត​ថា “​អ្វីដែល​កំពុង​កើតឡើង​គឺ​គួរ​ឲ្យ​ភ័យខ្លាច​”​។ លោក​បានលើកឡើង​បែបនេះ​នៅពេលដែល​ត្រូវបាន​គេ​សាកសួរ​អំពី​ការវាយប្រហារ​ដោយ​រថយន្ត​ដឹកទំនិញ ដែល​បានសម្លាប់​មនុស្ស​១២​នាក់​នៅ​ទីផ្សារ​លក់​ផលិតផល​បុណ្យ​បុណ្យ​ណូអែល​ក្នុង​ទីក្រុង​ប៊ែ​កឡាំង​និង​ការធ្វើឃាត​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ទួរគី​។​
​ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួលខុសត្រូវ​សម្រាប់​ការសម្លាប់​នៅក្នុង​ទីក្រុង​ប៊ែ​កឡាំង​បើទោះបីជា​មន្ត្រី​សហរដ្ឋអាមេរិក​បាន​និយាយថា ពួកគេ​មិនទាន់មាន​ភស្ដុតាង​ដែល​បញ្ជាក់ថា​ក្រុម​សកម្មប្រយុទ្ធ​នេះ​បាន​ដឹកនាំ​ការវាយប្រហារ​នេះ​ទេ​ក៏ដោយ​។​
​ដោយឡែក​ឃាតករ​នៅ​ប្រទេស​ទួរគី​បាន​ស្រែក​អំពី​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី​ខណៈដែល​រូបគេ​បាន​បាញ់សម្លាប់​ប្រេសិត​មកពី​ទីក្រុង​មូ​ស្គូ​ដែលជា​ជំនួយ​ប្រធានាធិបតី​ស៊ី​រី​បា​សា​អាល់​អាសាដ​ក្នុងការ​ប្រឆាំងនឹង​ពួក​ឧទ្ទាម​នៅក្នុង​សង្គ្រាមស៊ីវិល​របស់​ប្រទេស​នោះ​។​
​លោក Trump ត្រូវបាន​សួរ​ដោយ​អ្នកកាសែត​នៅ​ខាងក្រៅ​រមណីយដ្ឋាន Mar-a-Lago របស់លោក​ក្នុង​ក្រុង Palm Beach នៃ​រដ្ឋ Florida ថា តើ​អំពើហិង្សា​កាលពី​ថ្ងៃ​ចន្ទ​នេះ​នឹង​ប៉ះពាល់​ដល់​ការពិចារណា​របស់លោក​នៃ​ការហាមឃាត់​លើ​ជន​មូស្លីម​ចូល​សហរដ្ឋអាមេរិក​ឬ​ចុះបញ្ជី​សម្រាប់​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​កាន់សាសនា​ឥស្លាម​ដែរ​ឬក៏​អត់​។​
​លោក Trump បាន​ឆ្លើយតប​ថា “​អ្នក​បានដឹង​ពី​ផែនការ​របស់ខ្ញុំ​ហើយ​។ ខ្ញុំ​សូមបញ្ជាក់ថា វា​ជាការ​ត្រឹមត្រូវ​គឺ​ត្រឹមត្រូវ​១០០​ភាគរយ​។ អ្វីដែល​កំពុង​កើតឡើង​គឺជា​ភាពអាម៉ាស់​”​។​
​គួរ​បញ្ជាក់ថា នៅ​ចំណុច​មួយ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់គាត់ លោក Trump បាន​អំពាវនាវ​ឲ្យ​មានការ​ហាមឃាត់​ជា​បណ្តោះអាសន្ន​លើ​ជន​មូស្លីម​ចូលក្នុង​ប្រទេស​ក្នុងន័យ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​ដែល​ការលើកឡើង​នេះ​បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ទាំង​ក្នុង​និង​ក្រៅប្រទេស​៕

download-44

​

រឿង​ឃាតកម្ម​លើ​លោក កែម ឡី ស្ថិតក្នុង​នីតិវិធីតុលាការ​

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រឿង​ឃាតកម្ម​លោក កែម ឡី ពេលនេះ សំណុំរឿង​បាន​ទៅ​ដល់ដៃ​តុលាការ​ហើយ ហើយ​ករណី​ដែល​គណកម្មការ​ទី​១ រដ្ឋសភា​បានដាក់​លិខិត​មកកាន់​លេខាធិការដ្ឋាន​នៃ​រដ្ឋសភា​ដើម្បី​ស្នើសុំ​កោះហៅ​សម្តេច ស ខេង ឲ្យ​មក​ឆ្លើយ​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​ឃាតកម្ម​លោក កែម ឡី នេះ គណកម្មការ​កំពុងតែ​ពិភាក្សា​ជាមួយ​រដ្ឋសភា​ពី​ការកោះហៅ​នេះ ដោយសារ​មូលហេតុ​នៃ​ការ​ផុត​ដែន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ។​
​អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា ការកោះអញ្ជើញ​សម្តេច​ក្រ​ឡា​ហោម​មក​ឆ្លើយបំភ្លឺ​ពី​រឿង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី នោះ​ដូចជា​អត់​មានអី ដែល​សម្តេច​ក្រឡាហោម​ត្រូវ​ឆ្លើយ​ទេ​ព្រោះតែ វា​បាន​ដល់ដៃ​តុលាការ​យូរ​មកហើយ ។​
​ទោះជា​យ៉ាងណា​បើតាម​លោក ឡេង ប៉េងឡុង ថា​ប្រសិនជា​គណកម្មការ​ទី​១​នៅតែ​ចង់​ឲ្យ​សភា​កោះ​អ​ញ្ចើ​ញ​លោក ស ខេង នោះ​លោក​ថា​រដ្ឋសភា​ក៏​រៀបចំ​ឲ្យ​មានការ​ឆ្លើយបំភ្លឺ​នោះ​ផងដែរ​។​
​សូមជម្រាបថា លោក អេង ឆៃ​ង​អ៊ាង ប្រធាន​គណកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា ធ្លាប់បាន​បញ្ជាក់ថា គណកម្មការ​របស់លោក​មាន​គម្រោង​កោះ​អ​ញ្ចើ​ញ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេង ឲ្យ​មក​ឆ្លើយបំភ្លឺ​ទាក់ទង​នឹង​ឃាតកម្ម​លោក កែម ឡី នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​ខាងមុខ ។ ទន្ទឹម​នោះ​គណបក្ស​ប្រឆាំងនឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍ​នា​ឲ្យ​បំភ្លឺ​ពី​ចំណាត់ការ​របស់​តុលាការ​ទាក់ទង​នឹង​ឃាតកម្ម​លោក កែម ឡី នេះ​ផងដែរ៕

leng-penglong

​

ចុះ​ត្រួតពិនិត្យ​ជនបរទេស​នៅ​សង្កាត់​ជើងឯក រកឃើញ​៣៨​នាក់​គ្មាន​ប័ណ្ណ​ការងារ​

​រាជធានី​ភ្នំពេញ​៖​នៅវេលា​ម៉ោង​៦ និង​០០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ បាន​បន្ត​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ការ​ចូលមក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​បុរី​កម្មករ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ ។​
​ប្រតិបត្តិ​ការចុះ​ត្រួត​ពិ​និ​ត្រ​ខាងលើ​នេះដែរ​ធ្វើឡើង ក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ ។​
​ជា​លទ្ធិ​ផល​សមត្ថកិច្ច បាន​រកឃើញ​ជនជាតិ​វៀតណាម​ចំនួន​៣៨ មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ប៉ុន្តែ​ពួកគេ​គ្មាន​លិខិត​អនុ​ញ្ញា​ត្តិ​ការងារ ដូច្នេះហើយ​សមត្ថកិច្ច​ពុំបាន​ធ្វើការ​ឃាត់ខ្លួន​ជន​ទាំង​៣៨​នាក់​ឡើយ គ្រាន់តែ​ធ្វើការ​ដកហូត​លិខិតឆ្លងដែន​របស់​ពួកគេ យកទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រងចាំ​ម្ចាស់​សមី​បុគ្គល​ចូលខ្លួន​ទៅ​បង់ពិន័យ ចំពោះ​លិខិត​ការងារ តាមច្បាប់​អន្តោប្រវេសន៍ ។​
​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អោយដឹងថា ចំពោះ​ជនបរទេស​ណា ដែល​ចូលមក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ ដោយ​គ្មាន​ភ្ជាប់​ជាមួយ​លិខិតឆ្លងដែន ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​នោះ ពួកគេ​នឹងត្រូវ​ឃាត់ខ្លួន​បញ្ចូនទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​កសាង​សំណុំបែបបទ​ស្នើរ​ទៅ​ក្រសួងមហាផ្ទៃ​សុំ​ធ្វើការ​បណ្តេញ​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ដើម​ខ្លួន​វិញ នៅពេល​ខាងមុខ ។ ដោយឡែក​ចំពោះ​ជន​ដែលមាន​ច្បាប់​អនុ​ញ្ញា​ត្តិ​អោយ​រស់នៅ​ស្របច្បាប់ ប៉ុន្តែ​គ្មាន​លិខិត​អនុ​ញ្ញា​ត្តិ​ការងារ ពួកគេ​នឹងត្រូវ​ពិន័យ ៥០​ម៉ឺន​រៀល​ចូល​រដ្ឋ រួច​រងចាំ​ផុត​ទិ​ដ្ឋ​ការ នៃ​ការ​អនុ​ញ្ញា​ត្តិ​ច្បាប់​រស់នៅ ទើប​សម្រេច​ធ្វើការ​បណ្តេញចេញ៕

15592549_1808951422676753_1239346974_n15645273_1808951409343421_358092346_n 15666269_1808951406010088_618361814_n 15682661_1808951426010086_2095043012_n

​

និស្សិត​ចាក់​សម្លាប់​ស្ត្រី​យោធា​នៅខណ្ឌទួលគោកត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​មួយជីវិត​

រាជធានី​ភ្នំពេញ​៖​តុលាការក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦​នេះ​បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​និស្សិត​ម្នាក់​ដែល​បាន​ចាក់​សម្លាប់​មន្ត្រី​យោធា​ស្រី​ម្នាក់ នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ឱ្យ​ជាប់ពន្ធនាគារ​មួយជីវិត និង​សងជំងឺចិត្ត​ចំនួន​៨០​លាន​រៀល​។
​ការប្រកាស​សាលក្រម​នេះ​ធ្វើឡើង​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជា សុខ​ចាន់​ដេ​ត ។ ជនជាប់ចោទ​មានឈ្មោះ ម៉ី គឹម​ហេង ហៅ​ដំ អាយុ​២១​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ លី ដាវី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ នៅមុខ​ផ្ទះ​វី​ង លេខ​១២ ផ្លូវ​២១៩ សង្កាត់​ដេប៉ូ​១ ខណ្ឌទួលគោក​។​
​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ជនល្មើស ឈ្មោះ ម៉ី គឹម​ហេង ហៅ​ដំ អាយុ​២១​ឆ្នាំ បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ដោយបាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ជាច្រើន​កាំបិត សម្លាប់​ស្ដ្រី​ឈ្មោះ លី ដាវី អាយុ​៣៦​ឆ្នាំ នៅមុខ​ផ្ទះ​វី​ង លេខ​១២ ផ្លូវ ២១៩ សង្កាត់​ដេប៉ូ​១ ខណ្ឌទួលគោក​។​
​ជនដៃដល់​បាន​សារភាពថា ខ្លួនគេ​ពិតជា​បានសម្លាប់​ជនរងគ្រោះ​មែន ដោយសារតែ​កាលពី​២​ថ្ងៃ មុន​មកដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ​ស្អប់ខ្ពើម​រូបគេ​ជាខ្លាំង ពេល​ឃើញ​មុខ​គ្នា​ជនរងគ្រោះ ស្ដោះ​ទឹកមាត់ ងាក​មុខ​ចេញ​សម្ដែង​នូវ​ការមិន​ពេញចិត្ត ហើយ​ការ​ស្អប់ខ្ពើម​នោះ បានធ្វើ​ឲ្យ​រូបគេ​មាន​គំនុំ​ក្នុង​ចិត្ត ជាខ្លាំង​ចង់​សម្លាប់ ជនរងគ្រោះ​ឲ្យ​បាត់​រូប​ពី​ផែនដី​នេះ​៕

fn-2016-12-21-10-01-30-0fn-2016-12-21-10-01-30-1

​

Messi អាច​នឹង​បន្ត​ស្នាក់នៅ Barcelona រហូតដល់​ថ្ងៃ​ចូលនិវត្តន៍

បាល់ទាត់​៖​ប្រធាន​ក្លឹប Barcelona លោក Josep Maria Bartomeu បាន​ចេញមក​បញ្ជាក់ថា ពិត​ប្រា​ដក​ណាស់​កំពូល​ខ្សែប្រយុទ្ធ Lionel Messi នឹង​បន្ត​នៅ​ក្លិប​នេះ​រហូតដល់​ចុងបញ្ចប់​នៃ​អាជីព​របស់គាត់​។​
​កិច្ចព្រមព្រៀង​នាពេល​បច្ចុប្បន្ន​របស់ Messi នៅឯ​កីឡដ្ឋាន Camp Nou នឹង​ផុតកំណត់​ក្នុង​ឆ្នាំ ២០១៨​ខាងមុខ ហើយ​របាយការណ៍​បាន​លើកឡើងថា កីឡាករ​វ័យ​២៩ ឆ្នាំ​រូបនេះ នឹង​អាច​បញ្ចប់​នូវ​មន្ទិលសង្ស័យ​ដោយ​ចុះ​កុងត្រា​ថ្មី​ជាមួយនិង​ក្លិប​បន្ទាប់ពី​រូបគេ​បាន​មាន​ភាពល្បីល្បាញ​ជាមួយនឹង​ក្លិប​នេះ​។​
​លោក Bartomeu ប្រាប់​អ្នកកាសែត​ថា ទោះជា​យ៉ាងណាក្តី​លោក​នៅតែ បាន​មាន​ទំនុកចិត្ត​ថា​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ដែល​ជាប់​ចំណាត់ថ្នាក់​ជា​កីឡាករ​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​នឹង​បញ្ចប់​ការចូលនិវត្តន៍​ជាមួយ​កីឡាករ​របស់​ក្រុម Barcelona ។​«​យើង​ចង់​ឲ្យ គាត់​ដើម្បី​បញ្ចប់​អាជីព​របស់ខ្លួន​នៅទីនេះ​។ “Messi របស់​ក្រុម Barcelona ស្រឡាញ់​ក្លិប​នេះ​។ គាត់​ជា​កាតា​ឡាន​មួយទៀត​។ ខ្ញុំ​ប្រាកដថា​គាត់​នឹង​ចូលនិវត្តន៍​នៅទីនេះ​។ ឈ្មោះ Messi និង​ក្លិប Barcelona គឺ​តែ​មួ​។​« Messi គឺជា​កីឡាករ​ល្អ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​យើង​និង​ចង់​ឲ្យ គាត់​ដើម្បី​បញ្ចប់​អាជីព​របស់គាត់​នៅទីនេះ​ហើយ​យើង​នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​បិត​ប្រាកដថា​គាត​និង​បន្ត​ស្នាក់​នៅទីនេះ “​។​
​គួរ​បញ្ជាក់ថា Messi ស៊ុត​បញ្ចូល​ទី​បាន​៤៧៦ គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៥៥១ សម្រាប់​ក្រុម Barcelona និង​ជួយ​ក្លិប​នេះ​ឈ្នះ​២៩ ពានរង្វាន់​រួមទាំង​ពាន​៤​នៅ Champions League៕

lionel-messi-goal-celeb-sevilla-barcelona_3825635

​