All posts by មេគង្គ ប៉ុស្តិ៍

ពលរដ្ឋ​ខ្មែរ​ចំនួន ៧,១៩០,៦៧៨​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧,១៩០,៦៧៨ នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)៕

fn-2016-11-16-10-05-27-0

គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​ស្លាប់​១៤​នាក់ របួស​៥០​នាក់​

​រាជធានី​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៣​ថ្ងៃ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ កើតឡើង​ចំនួន​៥៥​លើក (​ឆ្នាំ​២០១៥ មាន​៣៤​លើក​) ថយ​២១​លើក ស្មើ​៣៨​ភាគរយ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន​១៤​នាក់ (​ឆ្នាំ​២០១៥ មាន​២៥​នាក់​) ថយ​១១​នាក់ ស្មើ​៤៤​ភាគរយ ចំណែក​អ្នករងរបួស​ធ្ងន់ មាន​៣៣​នាក់ (​ឆ្នាំ​២០១៥ មាន​៦១​នាក់​) ថយ​២៨​នាក់ ស្មើ​៤៦​ភាគរយ និង​រងរបួស​ស្រាល​មាន​ចំនួន​១៧​នាក់ (​ឆ្នាំ​២០១៥ មាន​១៦​នាក់​) មានការ​កើនឡើង​ម្នាក់​។​
​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​បណ្តាលមកពី​បើកបរ​មិន​ប្រកាន់​ស្តាំ បើកបរ​ដោយសារ​ងងុយដេក មិន​គោរព​សិទ្ធិ​ស្រវឹង​បើកបរ​លឿន និង​មាន​កត្តា​ផ្លូវ​ជាដើម​។​
​ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រៀបធៀប​ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​២៤​លើក (​ឆ្នាំ​២០១៥ មាន​១០​លើក​)​ថយ​១៤​លើក ស្មើ​៥៨​ភាគរយ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន​៣​នាក់ (​ឆ្នាំ​២០១៥ មាន​១៣​នាក់​) ថយ​១០​នាក់ ស្មើ​៧៧​ភាគរយ ចំណែក​អ្នករងរបួស​ធ្ងន់ មាន​១១​នាក់ (​ឆ្នាំ​២០១៥ មាន​២៦​នាក់​) ថយ​១៥​នាក់ ស្មើ​៥៨​ភាគរយ និង​រងរបួស​ស្រាល​មាន​ចំនួន​៤​នាក់ (​ឆ្នាំ​២០១៥ មាន​៨​នាក់​) មានការ​ថយចុះ​៤​នាក់ ស្មើ​៥០​ភាគរយ​៕

fn-2016-11-15-06-31-08-0 fn-2016-11-15-06-35-32-0

ផ្ទះ​​វី​ង​មួយកន្លែង​នៅ​ស្រុក​គងពិសី​ត្រូវ​ចោរ​ចូល​លួច​កាបូប

ខេត្តកំពង់ស្ពឺ​៖​អធិការនគរបាល​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា មាន​ក្រុមចោរ​២​នាក់ បាន​បន្លំ​ខ្លួន​ចូលទៅ​ផ្ទះ​លក់​ចាប់ហួយ និង Wing មួយកន្លែង​រួចហើយ​ឆក់​កាបូប​លុយ​របស់​ម្ចាស់ផ្ទះ ដែលមាន​ទឹកប្រាក់​ក្នុងនោះ​ប្រហែល ៧,៥០០​ដុល្លារ ទៅ​បាត់​តែម្តង​។ ។​ករណីនេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ ៤ និង​១៥​នាទី​ល្ងាច ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ម្កាក់ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ដែល​ត្រូវ​ចោរឆក់​កាបូប​នោះ​មានឈ្មោះ សូត្រ ស្រី​នាង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជនសង្ស័យ ២​នាក់​, គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ និង​ភិនភាគ​នៅឡើយ​។​
​ទោះជា​យ៉ាងណា សមត្ថកិច្ច​បានបញ្ជាក់​ថា ពេលនេះ​កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ​បន្តទៀត ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន ជន​ដៃ​ឆៅ​ទាំងពីរ​នាក់​ខាងលើ​៕

fn-2016-11-15-10-15-10-0

រថយន្ត​ដឹកឈើ​ប្រណីត​​១​គ្រឿងត្រូវអាវុធហត្ថបង្រ្កាប​នៅក្នុង​ក្រុង​ស្ទឹងត្រែង​

​ខេត្តស្ទឹងត្រែង​៖​រថយន្ត​ដឹកឈើ​ប្រណីត​មួយគ្រឿង​ត្រូវបាន​បង្ក្រាប​ដោយ​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ក្រោម​បទបញ្ជា​របស់​មេ បញ្ជាការ​អាវុធហត្ថ​ខេត្ត ដោយសារ​មាន​សេចក្តីរាយការណ៍​ថា រថយន្ត​មួយគ្រឿង​នោះបាន​លួច​ដឹកឈើ​ប្រណីត ឆ្ពោះទៅកាន់​ទីផ្សារ​គោលដៅ នៅវេលា​ម៉ោង​៧ និង​២០​នាទី​យប់ ក្នុង​ថ្ងៃទី​១៤​វិ​ច្ឆិ នៅលើ​ផ្លូវជាតិ​លេខ​៧A​ត្រង់ចំណុច​ប្រសព្វ និង​ផ្លូវជាតិ​លេខ​៩​ថ្មី ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​/​ក្រុង​ស្ទឹងត្រែង ។​
​ ​ក្រោយ​ការបង្ក្រាប​បាន​រថយន្ត​ដឹកឈើ​ប្រណិត​មួយគ្រឿង​នោះ​រួចមក សមត្ថកិច្ច​អាវុធហត្ថ​បាន​យកទៅ​កាន់​ទីបញ្ជាការដ្ឋាន​អាវុធ ហត្ថ​ខេត្ត​ទាំងយប់​ផងដែរ​រួមទាំង​អ្នកបើកបរ ។ ឯ​នៅ​ព្រឹក​ថ្ងៃទី​១៥​នេះ​ទើប​កម្លាំង​អាវុធហត្ថ​ធ្វើការ​ប្រគល់​រថយន្ត​ដឹក​បទល្មើស​និង​ឈើប្រណិត​រួម​និង​អ្នកបើកបរ​ជូនទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។​
​ ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជំនាញ​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ដឹកឈើ​ប្រណិត​ត្រូវបាន​បង្ក្រាប​នេះ​ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ពណ៌​សំបក ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ​2W.0847 ហើយ​អ្នកបើកបរ​មានឈ្មោះ​ហួ ជៀប អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ថឹ​ង ឃុំ​បុស​លាវ ស្រុក ចិត្រ​បុរី ខេត្តក្រចេះ ។ រីឯ​ឈើប្រណិត​ដែល​ផ្ទុក​ក្នុង​រថយន្ត​ខាងលើ​នោះ​ជា​ប្រភេទ​ឈើ​ធ្នង់​មាន​ចំនួន​៥៣​ដុំ ។​
​ ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​មួយគ្រឿង​នេះ​ចេញពី​ក្នុង​ក្រុង​ស្ទឹងត្រែង​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម រី ឯ​ម្ចាស់​ឈើ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​វ៉េ​ត ហើយ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា​រថយន្ត​ដឹកឈើ​ខាងលើនេះ បំរុង​លោតឆ័ត្រ​តែ​ដោយមាន​សេចក្តីរាយការណ៍​ទៅដល់​សមត្ថកិច្ច ទើបត្រូវ​អាវុធហត្ថ​បង្ក្រាបបាន​តែម្តង ។​
​ ​បច្ចុប្បន្ន រថយន្ត​ដឹកឈើ​និង​វត្ថុតាង​ឈើប្រណិត​រួមទាំង​អ្នកបើកបរ​និង​ជា​ម្ចាស់​រថយន្ត​ត្រូវបាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពុង​កសាង​សំណុំរឿង​ត្រៀម​និង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕

20161115_091411 20161115_092110 20161115_092333 20161115_100045
​ ​

​ថៃ​ចាប់​ពលករ​ខ្មែរ​ច្រើន​នាក់​បញ្ជូនមក​ស្រុកកំណើត​វិញ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំងយោធា​របស់​ថៃ​នៅ​ថ្ងៃទី​១៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ចំនួន​១៦៥​នាក់​មកកាន់​ស្រុកកំណើត​វិញ​កាត់​តាម​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​
​លោក សៅ ប៊ុន​រឹទ្ធ ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ដូង​បានអោយដឹងថា ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ​ទាំងអស់​ខាងលើ​ជាការ​លួច​ចូល​ខុសច្បាប់​ក្រៅពី​ច្រក​អន្តរជាតិ​ក្នុង​គោលបំណង​ទៅធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ ស្រប​ពេលដែល​សមត្ថកិច្ច​ថៃ​ត្រួតពិនិត្យ​ស្វែងរក​ពលករ​ធ្វើ​ចំណាកស្រុក​គ្មាន​ច្បាប់​អនុញ្ញាត​ទើប​មានការ​ឃាត់ខ្លួន​បញ្ជូន​មក​ស្រុកកំណើត​វិញ​តែម្តង​។​
​ពលករ​ខ្មែរ​ទាំងអស់​ដែល​សមត្ថកិច្ច​ថៃ​បញ្ជូន​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​វិញ​នេះ​សរុប​ចំនួន​១៦៥​នាក់ មាន​ស្រី​ចំនួន​៦៥​នាក់​និង​ក្មេង​១៧​នាក់​ភាគច្រើន​រស់​តាម​តំបន់​ព្រំដែន ក្រោយពី​កា​រប​ញ្ជួ​ន​ដល់ទី​តាំង​មាត់ច្រក​កម្លាំង​នគរបាល​អន្តោ​ប្រ​វ​សន៍​មាន​វិធាន​ការណែនាំ អប់រំ​ហើយ​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់ ហើយ​អោយ​ពួកគាត់​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ​។​
​ប្រភពព័ត៌មាន​ពី​មជ្ឈដ្ឋាន​ជុំវិញ​ហេតុការណ៍​ខាងលើ​បាន​រិះគន់​អង្គភាព​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ដូង និង​សមត្ថកិច្ច​តាម​ច្រករបៀង​តំបន់​ព្រំដែន​មិនបាន​យកចិត្តទុកដាក់​រឹតបណ្តឹង​ការចេញចូល​ដោយ​ប្រថុយប្រថាន​ជាហេតុ​បង្ករ​ការគ្រោះថ្នាក់​របស់​ពលករ​ឡើយ​អោយតែ​ទទួល​លាភសក្ការៈ​មិន​ខ្វល់​៕

15045712_1791720294399866_1534518665_n 15046422_1791720291066533_2085420173_n 15050159_1791720277733201_206082252_n 15086318_1791720281066534_338213141_n

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​៖ អាមេរិក​អាច​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

អា​ហ្វ​ហ្គា​នី​ស្ថាន​៖​ប្រធាន​ព្រះរាជអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា កងកម្លាំង​សហរដ្ឋអាមេរិក​អាច​នឹង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​តាមរយៈ​ការសួរចម្លើយ​ឃោរឃៅ​ឬ​ប្រើ​ហឹ​ង្សា​លើ​អ្នកទោស​ដែល​ភាគច្រើន​នៅ​ចន្លោះ​ឆ្នាំ ២០០៣-២០០៤​។​
​ខណៈពេល​កំពុង​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ចូលទៅក្នុង​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្តឡើង​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ព្រះរាជអាជ្ញា Fatou Bensouda បាន​និយាយថា ពួក​សកម្មប្រយុទ្ធ​តា​លី​បង់ កងកម្លាំង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​កងទ័ព​អាមេរិក​ព្រមទាំង CIA សុទ្ធតែ​ហាក់ដូចជា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​
​ប៉ុន្តែ​ជាដំបូង​លោកស្រី​បាន​គូសបញ្ជាក់​អំពី​ការចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៃ​ការធ្វើ​ទារុណកម្ម​និង​ការព្យាបាល​ជំងឺ​ដែល​ទាក់ទង​ដោយ​កងទ័ព​អាមេរិក​ដែល​បានដាក់​ពង្រាយ​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​នៅក្នុង​មន្ទីរឃុំឃាំង​សម្ងាត់​ដែល​ដំណើរការ​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​៕

download9

ធ្លាក់​ពីលើដំបូលផ្ទះ​ជុង​របង​ដែក​ស្លាប់​គួរអោយ​រន្ធត់​

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​ដោយសារ​ជុង​នឹង​របង​ដែក ខណៈ​រត់ឡើង​លើដំបូល​ផ្ទះ​អ្នកដទៃ រួច​ធ្លាក់​មកវិញ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ក្រុមទី​៥ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ​។
​សមត្ថកិច្ច​អះអាងថា បុរសរងគ្រោះ​សង្ស័យ​បែក​ថ្នាំ និង​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ រង់ចាំ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​និង​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន​ចុះមក​ពិនិត្យ​នៅពេល​បន្តិចទៀត​នេះ​៕

15128684_1791571147748114_1217599697_n15129723_1791571144414781_474480288_n15058054_1791571141081448_38492315_n

លោក អូ​បា​ម៉ា ទទួលស្គាល់​បរាជ័យ​ចំពោះ​ដំណោះស្រាយ​នៅ​ស៊ី​រី​

វ៉ាស៊ីនតោន​៖​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​សហរដ្ឋអាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទទួលស្គាល់ថា យុទ្ធសាស្ត្រ​របស់លោក​នៅ​ក្នុងប្រទេស​ស៊ី​រី មិន​បានទទួល​ផ្លែផ្កា​អ្វី​ឡើយ គ្រា​ដែល​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ផ្លាស់ប្ដូរ​គោលនយោបាយ​អាមេរិក ៣៦០​ដឺ​ក្រេ​ចំពោះ​សំណុំរឿង​ស៊ី​រី​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន Russian Today នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​ឆ្លើយតប​ទៅនឹង​សំណួរ​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​យុទ្ធសាស្ត្រ​របស់លោក​សម្រាប់​ស៊ី​រី ក្នុង​រយៈពេល​២ អាណត្តិ​មកនេះ​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​លើកឡើងថា «​ខ្ញុំ​ទទួលស្គាល់ថា​យុទ្ធសាស្ត្រ​របស់ខ្ញុំ​នៅ​ស៊ី​រី មិន​បានទទួល​ផ្លែផ្កា​ជា​ដុំកំភួន​នោះទេ ហើយ​នេះ​គឺ​អ្វីដែល​ខ្ញុំ​កំពុង​បន្ត​គិត​ជា​រៀងរាល់ថ្ងៃ​»៕

fn-2016-11-14-23-26-09-0

រំលោភ​បានសម្រេច​ក្នុង​ខ្ទម​ចាំចម្ការ​

​ខេត្តស្ទឹងត្រែង​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុ​កេស​សាន្ត​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោង​០៦ និង​០៤​នាទី​យប់​ថ្ងៃទី​១៣ វិច្ឆិកា នៅក្នុង​ខ្ទម​ចាំចម្ការ គ្រា​ដែល​ប្តី​នារី​រងគ្រោះ​មិន​នៅ​។​
​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ញ៉ុ​ត អឿន អាយុ​៣០​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​ស្រែ​តា​ប៉ាន ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន្ត (​ចាប់បាន​ភ្លាមៗ​) ឯ​នារី​រងគ្រោះ​មាន​អាយុ​១៩​ឆ្នាំ​។​
​ប្រភព​ឱ្យដឹងថា ជនសង្ស័យ​បាន​ចាប់​នាង​រំលោភ​រហូត​បានសម្រេច នៅលើ​ខ្ទម​ចម្ការ​មួយកន្លែង ខណៈដែល​ប្តី​នាង​មិន​នៅ ជាប់រវល់​ទៅលេង​បុណ្យ​ក្នុងភូមិ ។ ដោយឡែក វត្ថុតាង​បន្សល់ទុក​នៅ​កន្លែងកើតហេតុ គឺមាន​ទូរស័ព្ទដៃ​មួយគ្រឿង និង​អាវ​ជនសង្ស័យ ។​
បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សេសា​ន្ត​សាកសួរ ដើម្បី​ចាត់ការ​តាមច្បាប់​៕

37f68483-1b7e-48de-ac32-ef336a2ef2bf

គ្រោងឆ្អឹង​សាកសព​ម្នាក់​ប្រទះឃើញ​កន្លងមក​ត្រូវបាន​ស្គាល់​សាវតារ​ហើយ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា គ្រោងឆ្អឹង​សាកសព​មនុស្ស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​១១ និង​០០​នាទី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងមក​ត្រូវបាន​ស្គាល់​សាវតារ​ហើយ​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​អស់​រយះពេល​២​ថ្ងៃ​កន្លងមក​។​
គួរ​បញ្ជាក់ថា គ្រោងឆ្អឹង​សាកសព​មិន​ស្គាល់​សាវតារ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​១១ និង​០០​នាទី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ដីឡូត៍​មួយកន្លែង​ដែលជា​របស់ ឈ្មោះ វ៉ាន់​.​សឹ៑ម​វ៉ា​ភេទ​ប្រុស​អាយុ​30​ឆ្នាំ​ស្ថិតក្នុង​ក្រុមទី​01​ភូមិ​ជ្រៃ​កោង​សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​ខ​ណះ​ពេលដែល​ម្ចាស់​ដី​ឡូ​យក​ត្រា​ក់ទ​រ័​មក​ឈូសឆាយ​ស្មៅ ។
លោក​ប៉ាង​ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​បញ្ជាក់ថា បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​អស់​រយះពេល​២​ថ្ងៃ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​សាកសព​នោះ​ហើយ មានឈ្មោះ ខន ឃឿន ភេទ ប្រុស អាយុ​២៩​ឆ្នាំ​។
យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ យ៉ាន សុខន ភេទ ស្រី អាយុ​៥៤​ឆ្នាំ​(​ត្រូវជា​ម្តាយបង្កើត​របស់​សព​)​បាន​ឆ្លើយ​បញ្ជាក់ប្រាប់​សមត្ថកិច្ច​នៅ​រសៀល​ថ្ងៃទី​១៤ វិច្ឆិកា​ថា កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ និង​១០​នាទី កូនប្រុស​ឈ្មោះ ខន សុឃឿន បាន​ឲ្យ​គាត់​កោសខ្យល់​អោយ​ព្រោះ​វា​ថា​អត់​ស្រួលខ្លួន​ពេលនោះ​រូបគាត់​ក៏បាន​កោសខ្យល់​ឲ្យ​ពេល​កោសខ្យល់​ហើយ​វា​ចេះតែ​ដើរ​និយាយប្រាប់​អ្នកភូមិ​ថា មាន​គេ​មក​យក​វា​ទៅហើយ ។​
លុះដល់​ម៉ោង​១៥ និង​០០​នាទី ថ្ងៃ​.​ខែ​.​ឆ្នាំ​ដដែល​កូនប្រុស​របស់គាត់​បាន​ដូរ​សម្លៀកបំពាក់​ចេញ ដោយ​ស្លៀកពាក់​អាវយឺត​ដៃខ្លី ពណ៌​លឿង ខោ​ពណ៌​ទឹកប៊ិច ជើងវែង​និង​មាន​ពាក់​ខ្សែរ​ដៃ​ចាក់​ពណ៌​ផ្កាឈូក​មាន​អង្កាំ ដើរ​ចេញពីផ្ទះ​ដោយនិយាយ​ប្រាប់ថា​មាន​គេ​មក​យក​វា​ហើយ ហើយ​ចេញពីផ្ទះ​បាត់​រហូត​មិនដឹង​ទៅ​ទីណា​ទេ ។
ប្រភព​បន្តទៀតថា ដោយ​នាង​មិនបាន​ប្តឹង​ប៉ូលីស​ពីព្រោះ​កន្លងមក​កូនប្រុស​រប​ស់​គាត់​ធ្លាប់​ដើរ​ចេញពីផ្ទះ​បាត់​១​ខែ ទៅ​២​ខែ ទើប​វា​ត្រឡប់មកផ្ទះ​វិញ​ហើយ​វា មិនដែល​មានទំនាស់​ជាមួយ​អ្នកជិតខាង​ឬ​អ្នកផ្សេង​ណា​ម្នាក់​នោះទេ​តែ​វា​តែងតែ​ផឹកស្រា​ស្រវឹង​ជាប្រចាំ​មិនដែល​លុះ​ថ្ងៃ​ឡើយ​។​
បច្ចុប្បន្ន​គ្រោងឆ្អឹង​សាកសព​ខាងលើ​ត្រូវបាន​ម្តាយ​និង​សាច់​ញាត​ស្នើសុំ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

15102051_1791540817751147_520153435_o15101979_1791540771084485_1977777749_o15053414_1791540797751149_1508807175_o15045358_1791540784417817_473235138_o15060473_1791540807751148_839856054_o

ពលរដ្ឋ​ខ្មែរ​ចំនួន ៧,១៣៩,៣៤២​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧,១៣៩,៣៤២​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)៕

fn-2016-11-14-22-28-31-0

Messi បដិសេធ​ចំពោះ​ការបន្ត​កុងត្រា​ថ្មី​ជាមួយ Barcelona

​បាល់ទាត់​៖​យោងតាម​សេចក្តី​រាយ​របស់​សារព័ត៌មាន Marca បាន​ឲ្យ​ដឹងថា Lionel Messi បាន​បដិសេធ​មិន​ព្រម​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona ទេ ហើយ​ថែមទាំង​ចង់​ចាក​ចេញពី​ក្រុម​នេះ មុន​ចប់​កិច្ចសន្យា​ទៀតផង​។​
​តាម​ប្រភព​សារព័ត៌មាន​ខាងលើ​បាន​អះអាងថា កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​បដិសេធ​មិន​ព្រម​បន្ត​កុងត្រា​ជាមួយ Barcelona តាំងពី​ពាក់កណ្ដាល​ខែកក្កដា អំឡុងពេល​រូបគេ​ធ្វើដំណើរ​សម្រាក​លំហែកាយ​ជាមួយ​ក្រុមគ្រួសារ​។ ម្ចាស់​ពាន Ballon d’Or ៥​សម័យកាល​រូបនេះ​ក៏បាន​ពិចារណា ចង់​ចាក​ចេញពី​ក្រុម យក្ស​អេ​ស្ប៉ា​ញ មុន​ចប់​កុងត្រា​នៅ​ឆ្នាំ​២០១៨​ផងដែរ​។​
​ហេតុផល​ដែល​ធ្វើ​ឲ្យ Messi រារែក​មិន​ចង់​ត​កុងត្រា​ជាមួយ Barcelona គឺ​ព្រោះតែ​រូបគេ​ធុញថប់​នឹង​រឿង​ពន្ធ​នៅ​អេ​ស្ប៉ា​ញ​។ ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ត្រូវបាន​តុលាការ​កាត់ក្ដី​ឲ្យ​ជាប់ពន្ធនាគារ ២១​ខែម្ដង​ហើយ ហើយ​កន្លងមក​ក៏បាន​ឡើង​តុលា​ការតវ៉ា​ជា​ច្រើនដង​បន្តបន្ទាប់​។​
​យ៉ាងណាមិញ​តាម​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ថា Messi អាច​នឹង​វិល​ទៅ​ក្រុម​ចាស់​របស់គេ​នៅ​ស្រុកកំណើត Newell’s Old Boys វិញ​៕

mess-celtic-lionel_3754816

សមត្ថកិច្ច​ក្របួច​ជនសង្ស័យ​ម្នាក់​រួម​និង​ថ្នាំញៀន​៤​កញ្ចប់

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​អន្តរាគមន៍​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ជួញដូរ​ថ្នាំញៀន​ម្នាក់​កាលពី​វេលា​ម៉ោង ២០ និង ៤០ នាទី ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦​នៅ​ចំណុច​ក្បែរ​ហាង​ស៊ុំ​គោ​ភ្នំ​ធំ ស្ថិត​ក្នុងភូមិ ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​
លោក​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​៖​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​រក្សាទុក​និង​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ​ជា​លទ្ធិ​ផល​ជាក់ស្ដែង​កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​ផងដែរ​។​
លោក​បន្តថា​៖​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ សុ​ថង ម៉ាឡៃ​ថន ភេទ ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ។​
វត្ថុតាង​ដកហូត​បានរួម​មាន​៖​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៤​កញ្ចប់​ទម្ងន់​០,៩៧​ក្រាម ។ ម៉ូតូ​ចាស់​កែច្នៃ​ចំនួន​១​គ្រឿង​។ ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង ។ អំពូល​ទែ​រ​ម៉ូ​ម៉ែត្រ​កែច្នៃ​សំរាប់​ជក់​ថ្នាំញៀន​ចំនួន​១​។ ដែកកេះ​ចំនួន​១​។ អំពូល​ទែ​រ​ម៉ូ​ម៉ែត្រ​មិនទាន់​កែច្នៃ​ចំនួន​១ និង​កាបូប​ដាក់​លុយ​ចំនួន​១​។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម និង វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់ ៕

15086358_1791523077752921_186451633_n15033728_1791523071086255_867567386_n15033720_1791523067752922_1633433324_n

ក្មេង​អាយុ​៧​ឆ្នាំ​ម្នាក់​រងគ្រោះថ្នាក់​ធ្ងន់ ​ខណៈពេល​រត់​ឆ្លងថ្នល់

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ស្នួល ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​០១​លើក បង្កឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​បន្ទាប់ ពេល​កើតហេតុ​កើតឡើង​អ្នក​បាន​បើក​រត់គេច​បាត់​។​
បាន​បុក​កូនក្មេង ឈ្មោះ ថន ខៃ ភេទ​ប្រុស អាយុ​០៧​ឆ្នាំ​រងរបួស​ធ្ងន់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បាន​ស្លាប់ មាន​ទីលំនៅ​ភូមិ​អ្នកតា​ភា ឃុំ​ឫស្សី​គ្រាំង ស្រុក​ម៉ោង​ឫស្សី ខេត្តបាត់ដំបង មក​ស្នាក់នៅ​ភូមិ​-​ឃុំ​ខាងលើ​ជាមួយ​ឪពុកម្តាយ ធ្វើជា​កម្មករ​គេ ខណៈពេល​ក្មេងរងគ្រោះ​រត់​ឆ្លងផ្លូវ​ពី​ត្បួ​ង​ទៅ​ជើង បណ្តាល​ឲ្យ​រថយន្តបុក​ចំ​ពេញទំហឹង​តែម្តង និង​នៅពេលនោះ​ស្ងាត់​មនុស្ស គ្មាន​សាក្សី​បានឃើញ​និង​ស្គាល់​ម៉ាក​រថយន្ត​នោះឡើយ​ធ្វើ​ឲ្យ​សមត្ថកិច្ច​យើង​ពិបាក​ក្នុង​ការជួយ​អ​ន្តា​គម​ន៍ ឃាត់​រថយន្ត និង​ចាប់​អ្នកបើកបរ​មិនទាន់បាន ប៉ុន្តែ​សមត្ថកិច្ច​យើង​នៅតែ​ខិតខំ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​និង​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​
​ក្រោយពី​សមត្ថកិច្ច​យើង​ចុះ​ពិនិត្យ​សា​សព​ក្មេងរងគ្រោះ​រួច​បាន​គល់​ឲ្យ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

15033635_1791522907752938_702431365_n

ភ្ញៀវទេសចរ​២​នាក់​ស្លាប់ និង​២​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​

​ខេត្តកំពត​៖​ករណី​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​មើល​អំពិលអំពែក​តាម​មាត់សមុទ្រ គឿង​ជាមួយ​ខ្សាច់ ផ្អើល​លោត​ចូល​ទឹក ស្លាប់​ភ្ញៀវ​២​នាក់ ខណៈ​២​នាក់​ទៀត​រក​មិនទាន់​ឃើញ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា «​រហូត​ពេលនេះ​សព​ស្ត្រី​ម្នាក់ទៀត ជា​អ្នករស់នៅ​ភ្នំពេញ ត្រូវបាន​រកឃើញ​តែ​២​នាក់ ម្តាយកូន ជា​ប្រពន្ធ និង​កូន​របស់​នាយការិយាល័យ​សុខាភិបាល​នោះ នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ តែ​សង្ស័យថា​ស្លាប់​ហើយ​»​។​
​យ៉ាងណាក៏ដោយ សម្រាប់​ម្ចាស់​ទូក​ទេសចរណ៍​មួយ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ផងដែរ ដើម្បី​ចាត់ការ​តាមច្បាប់​។​
​ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បានបញ្ជាក់​នៅ​ថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់ នៅពេល​កម្លាំង​របស់លោក បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ដោយសារ​ធ្លាក់ចូល​ទឹក ហើយ​២​នាក់​ទៀត ដែលជា​ប្រពន្ធ និង​កូន​របស់​នាយការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បាត់​ខ្លួន​នៅឡើយ ខណៈ​ក្រុម​ភ្ញៀវ​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ករណីនេះ​កើតឡើង ដោយសារតែ​ទូក​ទេសចរណ៍​មួយ​នេះ ក្រោយ​ត្រឡប់​មកពី​មើល​អំពិលអំពែក​តាម​មាត់សមុទ្រ​នោះ បាន​គឿង​ខ្សាច់ (​ក្រោយ​ទឹកនាច​) ស្រាប់តែ​បណ្តាល​ឲ្យ​ទូក​ផ្អៀង ហើយ​មាន​អ្នកខ្លះ​ធ្លាក់ចូល​ទឹក ពេលនោះ​ក៏​ម្នាក់ៗ​ឆោឡោ​យ៉ាងខ្លាំង ដោយ​គិតថា​ទូក​លិច ទើប​ម្នាក់ៗ​នាំគ្នា​លោត​ចេញពី​ទូក រហូត​មាន​ស្លាប់ និង​បាត់​ខ្លួន​តែម្តង​។​
​គួរ​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​មួយ​បានកើត​ឡើង ស្ថិតនៅតាម​មាត់សមុទ្រ ជិត​ស្ពាន​ថ្មី ក្រុង​កំពត ខេត្តកំពត រហូត​ស្លាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​បាត់​ខ្លួន​២​នាក់ ក្រោយ​ទូក​ទេសចរណ៍​ដ៏​ធំ​មួយ​ផ្ទុក​មនុស្ស​ជាង​៧០​នាក់ បាន​គឿង​ជាមួយ​ខ្សាច់ ហើយ​ផ្អៀង​ធ្វើ​ឲ្យ​មានការ​ជ្រួលច្របល់​អ្នក​នៅលើ​ទូក រហូត​លោត​ចូល​ទឹកតែ​ម្តង​៕

fn-2016-11-14-23-20-03-0