ហ្វីលីពីន៖ប៉ូលិសប្រទេសហ្វីលីពីននឹងដំណើរការទៅមុខជាមួយនឹងការទិញកាំភ្លើង២៦,០០០ដើមពីអ្នកផ្គត់ផ្គង់សហរដ្ឋអាមេរិក។ នេះបើតាមការលើកឡើងរបស់មេប៉ូលិសនៅថ្ងៃចន្ទបន្ទាប់ពីមាន លោកប្រធានាធិបតី Rodrigo Duterte ធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងត្រូវបោះបង់ចោល។
កាលពីសប្តាហ៍មុន លោក Duterte បានសម្តែងកំហឹងដាក់ “មនុស្សល្ងីល្ងើ” និង “សត្វស្វា” នៅក្នុងទីក្រុងវ៉ាស៊ីនតោនដែលកំពុងព្យាយាមរារាំងកិច្ចព្រមព្រៀងនេះហើយបាននិយាយថាលោកនឹងបោះបង់ចោលវាដោយខ្លួនឯង។ ប៉ុន្តែមេប៉ូលិសរបស់លោក Duterte បាននិយាយថា គាត់បានលុបចោលការសម្រេចនោះវិញបន្ទាប់ពីការឈ្នះឆ្នោតដ៏ភ្ញាក់ផ្អើលរបស់លោក Donald Trump ខាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក Dela Rosa មេប៉ូលិសជាតិហ្វីលីពីន (PNP) បានប្រាប់សន្និសីទកាសែតមួយថា “លោកប្រធានាធិបតីបានប្រាប់ខ្ញុំឲ្យបន្តកិច្ចព្រមព្រៀងនេះ”។ លោកបន្តថា “ដំណើរការនៃឯកសារនេះត្រូវបានបន្តយ៉ាងរលូន យើងទទួលពរជ័យពីលោកប្រធានាធិបតីដើម្បីបន្តប្រតិបត្តិការនេះ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Dela Rosa មិនបាននិយាយទេថាតើហេតុអ្វីបានជាលោក Duterte ផ្លាស់ប្តូរចិត្តរបស់គាត់ប៉ុន្តែលោកបាននិយាយថា នឹងមានប្រធានាធិបតីថ្មីនៅទីក្រុងវ៉ាស៊ីនតោនហើយលោកនិងលោក Donald Trump គឺជាមិត្តភក្តិនឹងគ្នា។
លោកប្រធានាធិបតី Duterte ដែលនិយាយឥតសំចៃគឺបានខឹងសម្បារសហរដ្ឋអាមេរិកដែលមានការព្រួយបារម្ភអំពីការបង្ក្រាបគ្រឿងញៀនដែលគាត់បាននិយាយថាគឺជារឿងចាំបាច់ដើម្បីជួយសង្គ្រោះប្រទេសរបស់លោកពីការបំផ្លិចបំផ្លាញ។
លោកតែងតែជេរប្រទេចដាក់រដ្ឋបាលរបស់លោក Obama ប៉ុន្តែបានបង្ហាញពីចំណាប់អារម្មណ៍ចង់ធ្វើការជាមួយលោក Trump ៕

ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ សព្វថ្ងៃ ពិធីបុណ្យនេះ ត្រូវបានពលរដ្ឋប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។
ពិធីនេះ ភាគច្រើនគេប្រារព្ធធ្វើឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ឬខែវិច្ឆិកា ដែលជាថ្ងៃព្រះចន្ទរះពេញរង្វង់មូល ត្រូវនឹងថ្ងៃ១៥ កើត ខែកត្តិក។
តើពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានប្រវត្តិយ៉ាងណា?
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក តែងប្រព្រឹត្តទៅជាផ្លូវការរយៈពេល ៣ថ្ងៃនៅរាជធានីភ្នំពេញ គឺចាប់ផ្ដើមពីថ្ងៃទី១៤ កើត ដល់ថ្ងៃ១ រោច ខែកត្តិក ដោយមានបណ្ដែតប្រទីបនៅពេលយប់ ធ្វើនៅតាមដងទន្លេសាបនាកំពង់ផែមុខព្រះបរមរាជវាំង។
ប្រវត្តិនៃបុណ្យអុំទូក មានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដែលមានចងក្រងនៅក្នុងឯកសារប្រវត្តិវិទូ និងមាននៅតាមសិលាចារឹកនៃប្រាសាទអង្គរ។
បុណ្យអុំទូកមានការបកស្រាយប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏ប្លែកៗគ្នាដែរ។
សៀវភៅជ័យវរ្ម័នទី៧ នៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានចងក្រងថា នៅសម័យអង្គរនាគ្រិស្តសករាជ សតវត្សទី១២ នៅកម្ពុជា មានសេចក្ដីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្ដេចចេញធ្វើសង្គ្រាមជើងទឹកដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជា ឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវនៅគ្រិស្ដសករាជ១១៧៧ ដល់ឆ្នាំ១១៨១ រឿងចម្បាំងគ្រានោះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ។ ក្នុងចម្លាក់នោះមានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងដ៏ស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ។
ចំណែកឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរដែលនិពន្ធដោយលោក ថាច់ ប៉ែន ហៅ ប៉ាង ជាអាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរងខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម បានចែងថា សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធភូបាជាស្ដេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។ ស្ដេចក្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកឲ្យមានទាហានជើងទឹកចែកជា ៣ក្រុម។ ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ។ ហើយក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្ដោងមានទ្រង់ទ្រាយដូចជាទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្ដួចវែងមានដំបូលតែមួយកាត់ខាងមុខ ឥតជញ្ជាំង ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព។
ប្រភពឯកសារទាំងពីរនេះ បានសន្និដ្ឋានថា ប្រទេសកម្ពុជា សម័យបុរាណជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ហើយអាចសន្និដ្ឋានទៀតថា ប្រទេសកម្ពុជា ធ្វើពិធីនេះរៀងរហូតមក គឺជាប់តំណមកពីសម័យសមយុទ្ធក្នុងសម័យបុរាណនេះឯង ទើបមានការប្រកួតប្រណាំងទូកងជាប់មកដល់សព្វថ្ងៃនេះ។
អាចារ្យពេលាការនៅរាជធានីភ្នំពេញ លោកអាចារ្យ សេង សយ មានប្រសាសន៍ថា ថ្វីត្បិតតែមានការចងក្រងឯកសារ និងតំណាលខុសៗគ្នាយ៉ាងណាក្ដី ប៉ុន្តែឲ្យតែនិយាយទៅដល់ព្រះរាជពិធីបុណ្យអុំទូក គឺតែងនឹកទៅដល់ការរំឭកដល់គុណកងទ័ពជើងទឹកខ្លាំងពូកែនោះឯង៖ «ក្រុងកម្ពុជាយើងនេះ ទឹកដីកម្ពុជាយើងពីដើមពេលនោះនៅក្នុងទឹកដីអយុធ្យានៅឡើយទេ។ ប្រទេសយើងធំណាស់! មេទ័ពដែលបានពលីដើម្បីជាតិគ្រប់បែបគ្រប់យ៉ាង គឺថានឹកគុណដល់មេទ័ពកាលនោះដែលបានបូជាជីវិតដើម្បីប្រទេសជាតិ»។
ពិធីបុណ្យអុំទូក ប្រព្រឹត្តទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ដែលក្នុងរយៈពេលប៉ុន្មានខែហើយ បានធ្វើឲ្យបឹងបួទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បញ្ជាក់ថា ពេលនោះស្រូវស្រែកំពុងទុំហើយ។ នៅពេលដែលទឹកទន្លេមេគង្គលិចជន់ ខែសីហា ដល់ខែវិច្ឆិកា ទឹកជំនន់បានចាក់ចូលស្រោចស្រពបឹងបួតាមរយៈទន្លេសាបដែលហូរពីត្បូងទៅជើង។ ដល់រដូវទឹកសម្រកដែលចាប់ផ្ដើមនៅខែវិច្ឆិកា ទឹកបឹងបួហូរត្រឡប់តាមទន្លេសាបដដែលពីជើងទៅត្បូងវិញ។
ដីល្បប់ដោយសារទឹកជំនន់នៃទន្លេបឹងបួទាំងឡាយ បានធ្វើឲ្យដីមានជីជាតិ។ ដំណាំទាំងឡាយដែលកសិករធ្វើតាមសង្វាក់នៃទឹកសម្រក បានផ្ដល់ផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរភិក្ស។ ដូច្នេះការរៀបចំពិធីបុណ្យអុំទូកនេះ ក៏ឧទ្ទិស និងសម្ដែងនូវការដឹងគុណទន្លេមេគង្គ និងទន្លេសាប ដែលបានផ្ដល់ជីជាតិយ៉ាងសំខាន់បម្រើដល់វិស័យកសិកម្ម។
ក្នុងព្រះរាជពិធីបុណ្យអុំទូក ក៏មានពិធីមួយដែលសំខាន់ជាអត្តសញ្ញាណនៃការប្រារព្ធពិធីបុណ្យអុំទូកនេះដែរ គឺការបណ្ដែតប្រទីប។
ពិធីបុណ្យបណ្ដែតប្រទីប ដែលជាទូទៅគេតុបតែងទូក កប៉ាល់តូចធំលំអដោយភ្លើងចម្រុះពណ៌ រំលេចជារូបភាពផ្សេងៗ ភ្លឺផ្លេក ហើយបណ្ដែតឲ្យរសាត់ទៅមកយឺតៗនៅលើដងទន្លេចតុមុខទល់មុខព្រះបរមរាជវាំង ដោយមានអបអរដោយបាញ់កាំជ្រួច។
ពលរដ្ឋខ្មែរនៅតាមតំបន់ខ្លះ ក៏នៅរក្សាទំនៀមធ្វើបុណ្យបណ្ដែតប្រទីបនៅថ្ងៃចេញព្រះវស្សា គឺនាវេលាយប់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីបុណ្យបណ្ដែតប្រទីបនេះ គឺគេរៀបចំក្បូនធ្វើពីដើមចេក មានរាងជាទូក ឬសំពៅ ផ្ទុកដោយស្រូវអង្ករ ចំណីអាហារ នំនែកផ្លែឈើច្រើនមុខ។
ក្នុងពេលប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះ ពិធីសំពះព្រះខែ និងអកអំបុក ក៏ត្រូវធ្វើឡើងស្របគ្នាដែរ។
ឯកសារដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានបញ្ជាក់ប្រវត្តិពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមីរបស់ព្រះពុទ្ធ កាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះ ទ្រង់កើតជាសត្វទន្សាយឈ្មោះថា «សសបណ្ឌិត»។ ឯកសារដដែលផ្សាយថា នៅថ្ងៃដែលព្រះចន្ទពេញបូណ៌មី ឬពេញវង់ ទន្សាយ «សសបណ្ឌិត» បានអធិដ្ឋានឧបោសថសីលរបស់ខ្លួន ដោយបំណងធ្វើជីវិតបរិច្ចាគដើម្បីបំពេញនូវពោធិសម្ភារឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ។
ពិធីអកអំបុកនេះវិញ ពេលដល់រដូវកាលម្តងៗ ពលរដ្ឋនៅតាមជនបទ ស្រែចម្ការ បាននាំគ្នាប្រមូលផលស្រូវថ្មី មានអង្ករដំណើប ឬអង្ករខ្សាយ យកមកលីងដាល់ជាអំបុក ដោយរួមគ្នាជាក្រុមក្នុងភូមិរៀងៗខ្លួន និងនៅតាមទីវត្តអារាម ដោយពុំសូវមានគេលក់ដូរនោះទេ។
ប៉ុន្តែបច្ចុប្បន្ន អំបុកមានការធ្វើអាជីវកម្មលក់ដូរនៅតាមទីប្រជុំជន ជាពិសេសនៅរាជធានីភ្នំពេញ។
នៅក្នុងថ្ងៃអកអំបុក សំពះព្រះខែនោះដែរ តាមជំនឿរបស់ប្រជាពលរដ្ឋ និងកសិករ នៅតែមានជំនឿតាមបែបបុរាណនៅឡើយ ក៏មានពិធីសម្រក់ទៀនមួយទៀត ដើម្បីផ្សងមើលពីទឹកភ្លៀង ជាជំនឿលើការដាំដុះ និងត្រៀមគ្រាប់ពូជដំណាំឲ្យបានផលនៅឆ្នាំក្រោយទៀត៕

រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង្ស ជួនណារ៉ុន បានលើកឡើងថា យុវជនទាំងអស់ របស់កម្ពុជា មិនបានទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស ឬជំនាញវិជ្ជាជីវៈ មុនចេញទៅធ្វើការ យុវជនភាគច្រើនធ្វើការងារ ដែលមានកម្រៃកម្លាំងពលកម្មទាប នៅក្នុងវិស័យកសិកម្ម និងសហគ្រាសខ្នាតតូច ហើយកម្លាំងពលកម្មវ័យក្មេង ប្រមាណជាង៩០ភាគរយ មិនបានបញ្ចប់កម្រិតធម្យមសិក្សា ។ លោកបន្តថា សិស្សដែលមានលទ្ធភាពបន្តការសិក្សា ក្នុងកម្រិតមធ្យមសិក្សា ក៏មិនទទួលបាននូវផលប្រយោជន៍ធំដុំអ្វីទេ ដោយសារតែគុណភាពអប់រំ នៅមានកម្រិតទាប។
លោករដ្ឋមន្ត្រីលើកឡើងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពី យុវជន និងសហគ្រិនភាព មាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរកអាជីព នាពេលអនាគត ដែលបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០១៦ម្សិលមិញនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
លោក ហង់ ជួនណារ៉ុន បានបន្ថែមថា ចំណែកឯនិស្សិតដែលមានឱកាស បន្តការសិក្សានៅឧត្តមសិក្សា ភាគច្រើនជ្រើសរើស មុខជំនាញ ផ្នែកវិទ្យាសាស្ត្រសង្គម ក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជា ត្រូវការអ្នកជំនាញផ្នែកវិស្វករ កម្មករជំនាញ និងភាពជាសហគ្រិន ដូច្នេះពួកគេនៅមានភាពលំបាក ក្នុងការស្វែងរកការងារធ្វើ ដោយសារតែជំនាញដែលពួកគេរៀន មិនត្រូវតាមតម្រូវការទីផ្សារការងារ។
លោក ហង្ស ជួនណារ៉ុន ក៏បានជម្រុញឲ្យនិស្សិតទាំងអស់ សិក្សាជំនាញភាពជាសហគ្រិន ដើម្បីតម្រូវទៅតាមទីផ្សារការងារ និងដើម្បីចូលរួមជម្រុញស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងឡើង។ លោកបន្តថា និន្នាការយុវជនកម្ពុជារបស់យើង ជាសហគ្រិនមានច្រើន ហើយក្រសួងអប់រំ យុវជន និងកីឡា ក្នុងមួយឆ្នាំ ជម្រុញឲ្យយុវជនចំនួន០២ភាគរយ ក្នុងចំណោមយុវជនសរុប ក្លាយខ្លួនជាសហគ្រិន ដើម្បីបង្កើតការងារ និងបង្កើតក្រុមហ៊ុន៕

រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងអង្គសមាជផ្លាស់ប្តូរស្លាកសញ្ញាគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីម្សិលមិញ សម្តេចក្រុមព្រះ ន.រឫទ្ធិ មានបន្ទូលដោយទទួលស្គាល់ថា ការមិនបានទទួលអាសនៈ នាពេលកន្លងមក គឺដោយសារតែហ្វ៊ុនស៊ិនប៉ិចបែកបាក់គ្នា ។ សម្តេចក្រុមព្រះបានអះអាង សូមអរគុណដល់សម្តេចឪ នរោត្តម សីហនុ ដែលបានបន្សល់ទុកនូវអធិបតីភាពបូរណភាពទឹកដី និងការទាមទារឯករាជ្យពីអាណានិគមនបារាំង ។
សម្តេចក្រុមព្រះបានរំលឹកថា ចលនារំជាតិដែលផ្តើមចេញពីឆ្នាំ១៩៨០ ដែលចលនាហ្វ៊ុនស៊ិនប៉ិនក្នុងការរំដោះជាតិ ។ មិនមានថ្ងៃទី២៣ តុលា ១៩៩១ នាំមកនូវសន្តិភាពនោះទេ ។ តែព្រះអង្គ និងសម្តេច ហ៊ុន សែន បាននាំគ្នានាំមកនូវសន្តិភាពឆ្នាំ១៩៩៣ ។
សូមជម្រាបថា កាលពីម្សិលមិញគណបក្ស ហ្វ៊ុនស៊ិនប៉ិចបានធ្វើសមាជដើម្បីសម្រេចប្តូរស្លាកសញ្ញាគណបក្ស ( ឡូហ្គោ ) ដោយដាក់រូបសម្តេចក្រុមព្រះនៅក្នុងស្លាកសញ្ញានោះវិញ ក្រោយពីត្រូវបានដកចេញអំឡុងពេលគណបក្ស ហ្វ៊ុនស៊ិនប៉ិច បែកបាក់គ្នា ហើយស្ថិតក្រោមការគ្រប់គ្រងរបស់លោក ញ៉ឹក ប៊ុនឆៃ ៕

ភ្នំពេញ៖ហេតុការណ៍គ្រោះចរាចរណ៍បានកើតឡើងក្នុងមួយពព្រិចភ្នែក បណ្តាលអោយយុវជនម្នាក់ដួលខ្ទាតចូលក្រោមកង់រថយន្តដឹកដីបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៨និង៣២នាទីព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅលើផ្លូវជាតិលេខ៣មុខក្លោងទ្វាវត្តជន្លង់ម្លូក្នុងភូមិទួលកីសង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ថូ ស៊ាវឡុង អាយុ២០ឆ្នាំស្រុកកំណើតនៅភូមិព្រែកពោធិក្រោមឃុំព្រែកពោធិ៍ស្រុកស្រីសន្ធខេត្តកំពង់ចាមជិះម៉ូតូម៉ាកវ៉េវRSXពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញៈ1GA.7362 ។ ចំណែកតៃកុងបើកបររថយន្តឈ្មោះ មាស បុរី អាយុ២៣ឆ្នាំមុខរបរបើកឡានរស់នៅភូមិពាមសង្កាត់ព្រៃសខណ្ឌដង្កោបើករថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌សពាក់ស្លាកលេខPP,0735បើកបរស្រប់ទិសគ្នា។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើហេតុគេឃើញម៉ូតូ២គ្រឿងបើកបរស្រប់ទិសគ្នាខណៈមកដល់ចំណុចកើតហេតុស្រាប់តែទាក់ដៃចង្កូតគ្នាបណ្តាលឱ្យម៉ូតូជនរងគ្រោះខាងលើដួលចូលក្រោមកង់រថយន្តដឹកដីខាងលើកិនបែកក្បាលស្លាប់ភ្លាមៗ រីឯម៉ូតូបង្កបានរត់គេចខ្លួនបាត់ស្រមោលចំណែករថយន្តបង្កនិងតៃកុងត្រូវបានសមត្ថកិច្ចឃាត់ជាប់ដើម្បីរងចាំជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញមកធ្វើការវាស់វេងដោះស្រាយតាមផ្លូវច្បាប់៕ បញ្ញា



រាជធានីភ្នំពេញ៖បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបញ្ជាក់នៅថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញមានប្រជាពលរដ្ឋខ្មែរចំនួន៧,០២១,៣៤៦នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។
សូមជម្រាបថា នៅសល់តែ១៨ថ្ងៃទៀត ប៉ុណ្ណោះការចុះឈ្មោះបោះឆ្នោតនឹងត្រូវបញ្ចប់យុទ្ធនាការចុះឈ្មោះបោះឆ្នោតហើយ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕

រាជធានីភ្នំពេញ៖នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក យ៉ិន សារឿន បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ ដែលម្ចាស់សិប្បកម្មផលិតទឹកកក និងម្នាក់ទៀត ជាជាងតម្លើងម៉ាស៊ីន ដែលធ្វើឲ្យធ្លាយធុងហ្គាស បណ្ដាលឲ្យពលរដ្ឋ និងសមត្ថកិច្ចដែលជួយអន្ដរាគមន៍ ពុលសន្លប់រហូតដល់៧នាក់។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ អ៊ុក ណារី ភេទស្រី ជនជាតិខ្មែរក្រោម ជាម្ចាស់សិប្បកម្មផលិតទឹកកក និងជនត្រូវចោទម្នាក់ទៀតឈ្មោះ ឃាង លាភ ភេទប្រុស ជនជាតិវៀតណាម ជាជាងតម្លើងម៉ាស៊ីនផលិតទឹកកក ដែលជនត្រូវចោទទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ទីបទ «បង្កឲ្យមានរបួសដោយចេតនា» ប្រឈមនឹងការដាក់ពន្ធនាគារ ពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល។
គួរបញ្ជាក់ថា នៅថ្ងៃត្រង់ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានហេតុការណ៍ធ្លាយធុងហ្គាសនៃរោងចក្រផលិតទឹកកក ស្ថិតនៅមុខផ្សារ PC តាមផ្លូវ២៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យបណ្តាលឲ្យជះក្លិនជាតិអាម៉ូញាក់ នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាច្រើនគ្រួសារនៅក្បែរនោះ រហូតដល់ជម្លៀសចេញសិស្សសាលាព្រមទាំងបណ្តាលឲ្យមន្ត្រីនគរបាលពន្លត់អគ្គិភ័យ៤នាក់ និងពលរដ្ឋ៣នាក់ទៀតសន្លប់ផងដែរ៕



ខេត្តតាកែវ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រុមកម្មករជាច្រើនរយនាក់ ដែលបម្រើការងារនៅរោងចក្រ វីនម៉ាកស៊ូ មានទីតាំងស្ថិតនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ បាននាំគ្នាបិតផ្លូវជាតិលេខ៣ ដោយសារខឹង ថៅកែរោងចក្រ បានបញ្ឈប់ក្រុមតំណាងកម្មករ ដោយគ្មានមូលហេតុ៕



ដោយ៖ប៉ែន សុផល
បាត់ដំបង៖ស្រុកមោងឫស្សី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងនៅវេលាម៉ោង៤.២០នាទី ទៀបភ្លឺ ថ្ងៃទី១២ វិច្ឆិកា ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំនុចភូមិអូគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបង្កដោយរថយន្តម៉ាក់នីសាន់ពណ៌ទឹកប៊ិចពាក់ស្លាកលេខត.0324-ភព2 បន្ទាប់ពីហេតុការណ៍បានកើតឡើងភ្លាមនោះអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចជំនាញបានដាក់ការសន្តិដ្ឋានថា អ្នកបើកបរមានសភាពងងុយដេក រថយន្តបង្កបានរត់ក្នុង ទិសដៅបញ្ច្រាស់គ្នាមកដល់ចំនុចកើតហេតុខាងលើបានរ៉េចង្គូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ សេរីឆ្នាំ2015 ពាក់ស្លាកលេខបាត់ដំបង1Q.9931អ្នកបើកបរដោយឈ្មោះញឹម ញឿន ភេទប្រុសអាយុ៣៤ឆ្នាំមានមុខរបរកាប់ជ្រូករស់នៅភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបងរបួសបាក់ភ្លៅខាងស្ដាំ(របួសធ្ងន់)និងអ្នករួមដំណើរជាមួយឈ្មោះសូត្រ សុខាភេទស្រីអាយុ៣១ឆ្នាំមាន មុខរបរអ្នកលក់ដូរ រស់នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបងរបួសបាក់កំភួនជើងខាងស្ដាំ(របួសធ្ងន់)ជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង រីឯរថយន្តបង្ក និងម៉ូតូត្រូវសមត្ថកិច្ចជំនាញនាំយកទៅក្សាទុកនៅអធិការដ្ឋាននគបាលស្រុកមោងឫស្សីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

ភ្នំពេញ៖ករណីរំលោភសេពសន្ថវៈមួយបានកើតឡើងនៅក្នុងហាងកាត់សំលៀកបំពាក់មួយកន្លែងដែលបុរសម្នាក់ឡើងភ្លើងកម្តៅស្នេហាបានចាប់រំលោភនារីម្នាក់ដែលជាអតីតសង្សារបានសម្រេច បន្ទាប់មកក៏ត្រូវបងប្អូននារីរងគ្រោះចាប់ឃាត់ ខ្លួនប្រគល់អោយសមត្ថកិច្ច។
ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នៅហាងកាត់សំលៀកបំពាក់ក្នុងបន្ទប់ជាន់លើ ផ្ទះលេខ៤១ ផ្លូវ៤២ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះដែលពោលពេញទៅរូបសម្រស់ស្រស់សោភាត្រូវបានស្គាល់ឈ្មោះ ល.ភ អាយុ២៦ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១០៤ ផ្លូវលេខ៤៣ ក្មុងបុរីសម្បត្តិមានហេង សង្កាត់និរោទន៍ ខណ្ឌច្បារអំពៅ បានមករៀនកាត់សំលៀកបំពាក់នៅកន្លែងកើតហេតុ។ ចំណែកបុរស ដែលយារយ៉ីលើខ្លួនប្រាណរបស់នារីរងគ្រោះនោះឈ្មោះ ហ៊ុន ច័ន្ទធារ៉ា អាយុ២៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានអោយដឹងថានៅមុនពេលកើតហេតុ បុរសសង្ស័យបានដេកនៅក្នុងបន្ទប់ជាន់លើស្រែកហៅនារីរងគ្រោះយកទូរស័ព្ទទៅខ្លួន ពេលនោះនារីរងគ្រោះបានយកទៅអោយដល់បន្ទប់ ភ្លាមនោះស្រាប់តែជនសង្ស័យក៏បានចាប់ទាញដៃនិងធ្វើសកម្មភាពរំលោភរហូតបានសម្រេច។ក្រោយពេលធ្វើសកម្មភាពរួចហើយនារីរងគ្រោះបានទូរស័ព្ទទៅប្រាប់បងប្អូនពីរឿងរ៉ាវនេះក៏បានឃាត់ខ្លួនអោយសមត្ថកិច្ចតែម្តង។
ករណីមួយនេះត្រូវបានសមត្ថកិច្ចនាំខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ព្រោះថា នៅមានចំនុចជាច្រើន ដែលមានការសង្ស័យ៕ បញ្ញា

រាជធានីភ្នំពេញ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន៦,៩៩៣,៩០៣នាក់ ស្មើនឹង៧២.៣៧ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមយោងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប៕

រាជធានីភ្នំពេញ៖សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ម្នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដាក់កំហិតឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយបានដកសិទ្ធិមួយចំនួនក្នុងនាមជាពលរដ្ឋ ពាក់ព័ន្ធនឹងរឿងរាវជម្លោះកាលពី៥ឆ្នាំមុន។ ស្ត្រីរូបនោះឈ្មោះ ឆេង លាភ ជាសកម្មជនដីធ្លីនៅបឹងកក់ ។
អ្នកស្រី ឆេង លាភ ប្រាប់អ្នកសារព័ត៌មានថា កាលពីម្សិលមិញតុលាការបានកោះហៅគាត់ឲ្យចូលបំភ្លឺ ទាក់ទងសំណុំរឿងព្រហ្មទណ្ឌ ដែលប្តឹងដោយឈ្មោះ លី មុំ កាលពីឆ្នាំ២០១២ បន្ទាប់មកតុលាការបានសម្រេចដាក់អ្នកស្រីឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការក្រោមបទចោទជេរប្រមាថជាសាធារណៈ និងគំរាមសម្លាប់។ ប៉ុន្តែគាត់បដិសេធថា ពួកគាត់មិនបានជេរប្រមាថ និងគំរាមសម្លាប់អ្នកណានោះទេ៕

ខេត្តកោះកុង៖នៅព្រឹកនេះសមត្ថកិច្ចបានបញ្ជូនយុវជនម្នាក់ទៅតុលាការទាក់ទងរំលោភប្អូនស្រីបង្កើតរាប់ភ្លេចដងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាមសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យកាលពីវេលាម៉ោង ២និង៣០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ជនសង្ស័យឈ្មោះ ស៊ូ ប៊ុនថង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកជនរងគ្រោះ ជាប្អូនស្រី អាយុ១៨ ឆ្នាំ ជាសិស្សសាលា។
បើតាមចម្លើយសារភាព ពីជនសង្ស័យថា ខ្លួននិងប្អូនស្រីបានរួមរ័ក្សគ្នា តាំងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ តែការរួមរ័ក្សរាប់មិនចាំ តែដឹងក្នុង ១ថ្ងៃ ២ឬ៣ដង ។ ហើយមុនបែកការខ្លួន បានហៅប្អូនស្រីមករួមរ័ក្សទៀត តែត្រូវប្អូនប្រកែកធ្វើឲ្យខ្លួនខឹង ក៏យកទូរស័ព្ទប្អូនបោកចោល ធ្វើឲ្យនាងខឹងរត់ មកសមត្ថកិច្ចតែម្តង៕

លីប៊ី៖សាកសពជនចំណាកស្រុកចំនួន៥នាក់ មកពីប្រទេសអាហ្វ្រិក ត្រូវបានគេប្រទះឃើញនៅកន្លែងមួយចំនួននៅលើឆ្នេរសមុទ្រអាល់ម៉ាយ៉ានៃប្រទេសលីប៊ី ។ នេះបើយោងតាមរបាយការណ៍របស់អង្គការអឌ្ឍចន្ទក្រហម។
មន្ត្រីនាំពាក្យអឌ្ឍចន្ទក្រហមនៅប្រទេសលីប៊ីបាននិយាយថា ពួកគេបានរកឃើញសាកសពចំនួន៥នាក់ ហើយពួកគេសង្ឃឹមទៀតថា នឹងបានរកឃើញសាកសពនៅសល់ចំនួន១០នាក់ទៀតនៅពេលខាងមុខទៀតនេះ។
អង្គការអឌ្ឍចន្ទក្រហមបានរាយការណ៍ពីដើមសប្ដាហ៍នេះនៅក្នុងទីក្រុងទ្រីប៉ូលីនៃប្រទេសលីប៊ីថា ទូកចំនួន២គ្រឿងដែលមួយគ្រឿងដឹកមនុស្សចំនួន១៥០នាក់ និងមួយទៀតដឹកមនុស្សចំនួន២៤០នាក់នោះបានក្រឡាប់លិចជិតឆ្នេរសមុទ្រនៃប្រទេសនេះ។
យោងតាមអង្គការទេសចន្តប្រវេសន៍អន្តរជាតិបានឲ្យដឹងថា រហូតមកដល់ឆ្នាំនេះមនុស្សជាង៣៦០០នាក់បានស្លាប់ឬបាត់ខ្លួនដោយសារគ្រោះថ្នាល់លិចទូកនៅពេលពួកគេកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់តំបន់អឺរ៉ុប៕

រាជធានីភ្នំពេញ៖មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់អ្នកសារព័ត៌មានថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រម នៃសំណុំរឿង លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៃគណបក្សសម រង្ស៊ី នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ ការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្សសមរង្ស៊ីនោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។
ជាមួយគ្នានេះមេឃុំរូបនេះត្រូវបានតុលាការចោទប្រកាន់ពីបទ សូកប៉ាន់សាក្សី ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍