All posts by មេគង្គ ប៉ុស្តិ៍

Serge Aurier ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ

​បាល់ទាត់​៖​កីឡាករ Serge Aurier ខ្សែការពារ​របស់​ក្លឹប Paris Saint Germain ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ពីបទ​បង្ក​ហិង្សា​លើ​មន្ត្រីប៉ូលិស​។​
​ខ្សែការពារ​សញ្ជាតិ​កូត​ឌី​វ័រ​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​តុលាការ​ចោទប្រកាន់​ពីបទ វាយ​ទៅលើ​ជនរងគ្រោះ​មួយ​កែង ខណៈពេល​ខ្លួន​ចេញពី​កន្លែង​ស៊ីផឹក​មួយ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ខែឧសភា ប៉ុន្តែ​កីឡាករ​រូបនេះ​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​។ Serge Aurier មិនបាន​ឆ្លើយ​ទទួលកំហុស​ចំពោះ​ការចោទប្រកាន់​នេះ​ទេ ហើយ​កីឡាករ​រូបនេះ​គួរតែ​អាច​លេង​បាន​ក្នុងជំនួប​រវាង​ក្រុម PSG និង​ក្រុម Ludogorets ក្នុង​ក្របខណ្ឌ CL នៅ​ថ្ងៃ​ពុធ​នេះ​។​
​មេធាវី របស់​ខ្សែការពារ Serge Aurier លោក Claire Boutard de la Combe បាន​និយាយថា “​យើង​នឹង​ឡើង​ឧទ្ធរណ៍​។ គាត់​គ្មាន​កំហុស​ទេ​តុលាការ​គួរតែ​ទម្លាក់​បទ​ចោទ​នេះ​”​។ Serge Aurier ត្រូវបាន​ពិន័យ​៥២១​ផោន​និង​បង់ប្រាក់​សម្រាប់​ក្តី​១.៣០០​ផោន​ផងដែរ​៕

Paris Saint-Germain's defender Serge Aurier (R) arrives to the Paris courthouse early on September 26, 2016 to answer a charge of elbowing a police officer. The 23-year-old Ivory Coast international is accused of assaulting a police officer after he was stopped in May 2016 when leaving a Parisian nightclub in the early hours of the morning. / AFP PHOTO / PATRICK KOVARIKPATRICK KOVARIK/AFP/Getty Images

ឆក់​ខ្សែភ្លើង​ក្បែរ​ស្លាប់​រួចរ​ត់ទៅ​ដេក​ត្រាំ​ភក់​ខ្លួនឯង សំណាងល្អ​រួចផុត​ពី​ការ​គ្រោះ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យោងតាម​របាយការណ៍​របស់លោក ប៉ាង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បានអោយដឹងថា ហេតុការណ៍​ឆក់​ខ្សែភ្លើង​នេះ​បណ្តាលមកពី​ជនរងគ្រោះ​ត​ខ្សែភ្លើង​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​របស់ខ្លួន​ខុស​លក្ខ​ណះ​បច្ចេកទេស​ដោយ​មិនបាន​បិទ​បារ៉ែត​ភ្លើង​ជាមុន​ទាំង​ខ្លួន​មិនមែនជា​អ្នកជំនាញ ជាហេតុ​បណ្តាលអោយ​ឆក់​យ៉ាងដំណំ រួចរ​ត់ទៅ​វាលស្រែ​ក្រោយ​ផ្ទះ​កាយ​ភក់​កប់​ខ្លួនឯង​ដើម្បី​សម្រួលការ​សង្គ្រោះ​បឋម​សម្រាល​ការប៉ះពាល់​ហើយ​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ​ឡើង​អ្នកស្រុក​បាននាំគ្នា​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​សង្គ្រោះបន្ទាន់​ជា​លើក​ទី​២​។​
​ជនរងគ្រោះ​មានឈ្មោះ វេ​ង ស្រស់​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ក្រុមទី​៣៣​ក្នុង​
​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​និង​ខេត្ត​បាត់​ដំប​។​
​លោក​អធិការ​ក្រុង​បន្ត​រថា មកដល់ពេលនេះ​ជនរងគ្រោះ​ក្រោយ​ការសង្គ្រោះ​បន្ទាន់​តាមបែប​បូរាណ​ដោយ​ខ្លួនឯង​ពិសេស​ការសង្គ្រោះ​ពី​ក្រុម​គ្រួ​ពេទ្យ​បាន​ធូរស្រាល​និង​រួច​ផុតពី​សេចក្តីស្លាប់​ហើយ​៕

14502044_1768651603373402_662005794_n14483882_1768651623373400_1676286457_n14518253_1768651643373398_1334753592_n

ងុ​ក​មួយភាំង​រ៉េ​ចង្កូត​ក្រឡាប់​ធ្លាក់​ស្រះ​ស្លាប់ម្នាក់ របួសធ្ងន់២នាក់

​ខេត្តកំពង់ធំ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈដែល​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ក្រឡាប់​ចូលក្នុង​ទឹកស្រះ គ្រា​អ្នកបើកបរ​ងុ​ក​មួយភាំង​។ ហេតុការណ៍​នេះ​កើតឡើង​ម៉ោង​០២ និង​៥៥​នាទី​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំនុច​ភូមិ​ស៊ីវ​ត្ថា ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់​។​
​មន្ដ្រីនគរបាល មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ដ​ដែល​ក្រឡាប់ ម៉ាក់​ហ៊ីយ៉ាន់ដាយ ពណ៌​ស លាយ​ខៀវ ពាក់​ផ្លាកលេខ​សៀមរាប 3A-1837 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង លុះ​មកដល់​កន្លែងកើតហេតុ អ្នកបើកបរ​ងងុយដេក ស្រាប់តែ​បណ្ដាល​ឲ្យ​រថយន្ដ​ធ្លាក់​ផ្លូវ​ក្រឡាប់ ចូល​ស្រះ​ទឹក ថ្ងា​ជើង​ឡើងលើ បត់​ក្បាល​ទៅក្រោយ​វិញ ហើយ​រថយន្ដ​សង្កត់​បុរស​ម្នាក់​ឈ្លក់ទឹក​ស្លាប់​ភ្លាមៗ និង​២​នាក់​ទៀត​របួសធ្ងន់ បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ រីឯ​អ្នកបើកបរ​ឃើញ​រត់គេចខ្លួន​បាត់ស្រមោល​។​
​នគរបាល​ដដែល​បន្ដ​ថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ តឹង តន់ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្រមោច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូ​នី​គម ខេត្តសៀមរាប ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់ ទី​១-​ឈ្មោៈ ខឿន ខៃ អាយុ​២៦​ឆ្នាំ ទី​២-​ឈ្មោៈ ហេង ស៊ីម អាយុ​២៥​ឆ្នាំ​។​
​ក្រោយពេល​កើតហេតុ សព​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​សន្ទុក ចំណែក​រថយន្ត​ត្រូវ​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក​៕

fn-2016-09-27-09-28-32-2fn-2016-09-27-09-28-32-0fn-2016-09-27-09-28-32-6

ប្រជាពលរដ្ឋ​ខ្មែរ ៣,៥៤៦,២៨៧​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង ៦​ល្ងាច​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣,៥៤៦,២៨៧​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-09-27-09-18-15-0

ហាយ​ឡេ​ន​ដ័​របុក​ម៉ូតូ​សង់​កូរ៉េ​បណ្តាលអោយ​ស្លាប់​ម្នាក់​នៅនឹងកន្លែង​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ជនរងគ្រោះ​ស្លាប់​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ឈឹម កំសត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​លាវ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
មុនពេល​កើតហេតុ​វេលា​ម៉ោង​៤ និង​៤០​នាទី ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ដល់​កន្លែងកើតហេតុ​ចំនុច​ទួល​តាក​យ​ក្នុង​សភាព​មេឃ​កំពុង​ភ្លៀង​ខ្លាំង ស្រប​ពេលដែល​រថយន្ត​បង្ករ​បាន​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ជ្រុល​ប​ង្កូ​តទៅ​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលអោយ​ប៉ើង​មនុស្ស​ស្លាប់​ម្នាក់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​
​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់ថា ចំនុច​កើត​ខាងលើ​មាន​សភាព​កោង​ខ្លាំង​ស្របគ្នា​និង​មេឃ​ធ្លាក់ភ្លៀង​ខ្លាំង​ផង​បូក​និង​ល្បឿន​រថយន្ត​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​លឿន​ទៀត​បណ្តាល​ជ្រុល​ច​ង្កូ​ច​ទៅបុក​ម៉ូតូ​ពេញទំហឹង​តែម្តង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​ព្រៃ​លាវ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​
​រថយន្ត​បង្ករ​ម៉ាក​ហាយ​ឡេ​ន​ដ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២M-១៨៨១ ក្រោយពេល​កើតហេតុ​អ្នកបើកបរ​បាន​រត់គេច​បាត់ស្រមោល​តែម្តង​៕

14489651_1768638840041345_1118437165_o14454089_1768638836708012_1348778615_o14466904_1768638816708014_1254010931_o14455726_1768638870041342_2063280175_o

ខេត្ត​ចំនួន​៦​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​

រាជធានី​ភ្នំពេញ​៖​ចាប់ពី​ថ្ងៃទី​២៧ ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៦ ខ្យល់មូសុង​និរតី បាន​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​កាន់តែខ្លាំង ដែល​ធ្វើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន និង​អាចធ្វើ​ឲ្យ​ផ្នែក​ខ្លះ​នៃ​ខេត្តកណ្តាល តាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។ នេះ​បើ​យោងតាម​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕

fn-2016-09-27-08-33-55-0

រន្ទះ​ប្រល័យ​ជីវិត​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​៧​ខែ​ម្នា​ក់នៅ​ស្រុក​ចិត្រ​បូរី​

ខេត្តក្រចេះ​៖​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​៧​ខែ​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​១៥​នាទី​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ដី​សម្បទាន​សង្គមកិច្ច ក្នុងភូមិ​ស្វាយជ្រុំ ឃុំ​ថ្មី ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ​។​
​យោងតាម​ការ​ឲ្យ​ដឹង​ពី​មេ​ប៉ុស្តិ៍​ខេត្ត​ថា ស្ត្រី​រងគ្រោះ​មានឈ្មោះ លន ធាង ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មាន​ផ្ទៃពោះ​៧​ខែ​១០​ថ្ងៃ មានកូន​៣​នាក់ ស្រី​២​នាក់ ប្រុស​ម្នាក់ រស់នៅ​ទីតាំង​កើតហេតុ ហើយ​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​ភ្លាមៗ ដោយសារ​រន្ទះបាញ់ ដោយ​សង្ស័យថា​បណ្តាលមកពី​ស្រូប​អង់​តែ​ន​ទូរទស្សន៍​ជិត​នោះ​៕

14448912_1175141475878694_1794918811982236457_n14445937_1175141479212027_7520301206085462558_n

រដ្ឋមន្ត្រី​ក្រសួងផែនកា​រដឹក​នាំ​ប្រតិភូ​ចុះសួរសុខទុក្ខ​នគរបាល​វ​រះ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣១០​និង​៨២៣​ស្រុក​សំឡូត​

ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​ដឹកនាំ​ប្រតិភូ​របស់​ក្រសួង​ចុះសួរសុខទុក្ខ​កងកម្លាំង​នគរបាល​វ​រះ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣១០​និង​៨២៣​ស្រុក​សំឡូត​ដែល​ជាវ​រះ​សម្ព័ន្ធមេត្រីភាព​ជាមួយ​ក្រសួងផែនការ​។
អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នាពេលនេះ​ផងដែរ​មាន​ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ​ក្នុង​ក្រសួងផែនការ នាយកដ្ឋាន​ជំនាញ​នគរបាល​ព្រំដែន​គោក​រួម​និង​ទីបញ្ជាការ​នគរបាល​ប្រចាំ​ទិស​ភូមិភាគ​ទី​៥​ផងដែរ​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពុំ ចាន់ ស្នងការរង​ទទួល​ផែន​ព្រំដែន​បាន​លើកឡើងថា វ​រះ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំងពីរ​ត្រូវបាន​រដ្ឋាភិបាល​ប្រគល់​ភារកិច្ច​អោយទទួល​ខុសត្រូវ​ការ​ពារ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ចំងាយ​៦៩​គីឡូម៉ែត្រ​ពី​ចំណុច​TV២៩៣.០៧៦​ដល់​ចំណុច​TV៥៤១.៨៣៨​ពី​ព្រំប្រទល់​សង្កា​ត់ប​យ៉ា​ខា​ក្រុងប៉ៃលិន​រហូតដល់​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។
លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​សម្តែង​នូវ​ការ​នឹករលឹក​និង​កោតសរសើរ​ចំពោះ​វ​រះ​ភាព​របស់​កងកម្លាំង​នគរបាល​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន​នាពេល​កន្លងមក​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​ជូន​ជាតិ​និង​ប្រជាជន​។ លោក​បន្តថា ក្នុងនាម​ក្រសួង​ដែលជា​សម្ព័ន្ធមេត្រី​ភាពជា​មួយ កងកម្លាំង​នគរបាល​វ​រះ​សេនា​តូច​ការពារ​ព្រំដែន​គោក លោក​ក៍​ដូចជា​ថ្នាក់ដឹកនាំ​ដទៃទៀត​តែងតែមាន​ការគិតគូរ​អំពី​សុខទុក្ខ​ជាប់​ជាប្រចាំ​ដល់​កងកម្លាំង​នគរបាល​ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​និង​ថៃ​។
ក្នុង​សំណេះសំណាល​និង​សួរសុខទុក្ខ​ទៅដល់​វ​រះ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំងពីរ​លោក ឆាយ ថន បាន​ឧបត្ថម្ភ ក្នុង​មួយ​អង្គភាព​ទទួលបាន​ថវិកា​ចំនួន​២,០០០,០០០​រៀល សាច់ក្រក​សាច់ជ្រូក​ចំនួន​២៥​គីឡូក្រាម -​មី​ចំនួន​២៥​កេស​តូច និង​អង្ករ​ចំនួន​១២​ទេ​យ្យ​ផងដែរ​។ ដោយឡែក​កងកម្លាំង​ចូលរួម​សរុប​ចំនួន​១៨០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៣០០០០​រៀល សាច់ក្រក​១​គីឡូក្រាម និង​មី ១​កេស​តូច​ផងដែរ​៕

14483541_1768379930067236_207367319_n14470678_1768379896733906_1226971686_n14470850_1768379953400567_234433057_n14483654_1768379983400564_934776561_n14483759_1768379916733904_1975092552_n14483817_1768379976733898_169046547_n14508667_1768379933400569_576434387_n14508733_1768379943400568_1978356544_n

បាត់​ប្តី​តាំង​មួយ​យប់ ​អ្នក​ច្រូតស្មៅ​គោ​ប្រទះឃើញ​លង់ទឹក​ស្លាប់​

​ភ្នំពេញ​៖​បុរស​អ្នកលក់​ចេកជៀន​ម្នាក់​បាន​លង់ទឹក​ស្លាប់ចោល​ប្រពន្ធ​និង​កូន​៣​នាក់​អោយ​ទ្រហោយំ​ទ្រហឹង​សព​បុរស​កំសត់​ខាងលើនេះ​ត្រូវបាន​អ្នក​ច្រូតស្មៅ​គោ​ប្រទះឃើញ​នៅវេលា​ម៉ោង​៤ និង​៨​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ភូមិ​ចំការ​ត្បែង​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​សព​ជនរងគ្រោះ​ឈ្មោះ ច​យ នូ អាយុ​៤១​ឆ្នាំ​មុខរបរ​លក់​ចេកជៀន​នៅ​ផ្សារ​ថ្នល់ទទឹង​រស់នៅ​ភូមិ​ចំការ​ត្បែង​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មានកូន​៣​នាក់​ប្រុស​១​ស្រី​២​និង​ប្រពន្ធ​ឈ្មោះ​សំ មឿ​ន​អាយុ​៣៧​ឆ្នាំ​។​
​បើតាម​ប្រពន្ធ​សព​ជនរងគ្រោះ​បានឱ្យដឹង ពួកគាត់​បាន​ចាក​ចេញពី​ស្រុកកំណើត​ទៅរក​ស៊ី​លក់​នំ​ចេកជៀន​នៅ​ផ្សារ​ថ្នល់ទទឹង​និង​បាន​មកលេង​ស្រុក​វិញ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដោយ​យកលុយ​និង​សំភារៈ​ដើម្បី​ជូន​ម្តាយ​ឪពុក​លុះ​មកដល់​ម៉ោង​១២​យប់​រំលង​អ​ធ្រា​ត​ជនរងគ្រោះ​ក្រោក​ដើរ​ចុះពីលើផ្ទះ​ដោយ​មិនដឹងថា​គាត់​ទៅណា​នោះទេ​បាត់​ឈឹង​ផ្អើល​អ្នកផ្ទះ​នាំគ្នា​តាមរក​តែ​រក​មិនឃើញ​លុះ​មកដល់​ម៉ោង​កើតហេតុ​មាន​អ្នក​ច្រូត​ម្នាក់​ទៅ​ច្រូតស្មៅ​ក៏​ប្រទះឃើញ​សព​បុរស​ខាង​លង់ទឹក​នៅក្នុង​គុម្ព​ស្មៅ​កណ្តាលវាល​តែ​ស្រែ​បង្ក​ការភ្ញាក់ផ្អើល​ប្រពន្ធ​កូន​ស្រែ​ទ្រ​ហ៊ោ​យំ​ទ្រហឹង​។​
​បច្ចុបន្ន​សព​បុរស​ខាងលើ​ត្រូវបាន​បងប្អូន​ដឹកយក​មក​វត្ត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14508526_1768379990067230_1498586860_n14470734_1768380083400554_516937469_n14459836_1768380006733895_102644471_n14483509_1768379996733896_2007649549_n

ចាប់​មន្ត្រីនគរបាល​ចូលនិវត្តន៍​ម្នាក់ និង​ប្រពន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​

ខេត្តកោះកុង​៖​កម្លាំង​អធិការ​ស្រុក​មណ្ឌលសីមា​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ឃាត់​អតីត​មន្ត្រីនគរបាល​ខេត្តកោះកុង​ទើប​ចូលនិវត្តន៍​ម្នាក់ និង​ប្រពន្ធ ដែលជា​មេខ្លោង​ចែកចាយ​គ្រឿ​ញៀន យ៉ាងសកម្ម​ក្នុង​ខេត្តកោះកុង​។​
​ស្នងការរង​នគរបាល​ខេត្តកោះកុង និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​លោក យឹម ផេង បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ លោក​ស្នងការរង​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​បាន​រឹបអូស​បាន​ថ្នាំ​មេ​តាំ​ហ្វេ​តា​មីន​៥២០​គ្រាប់ និង​ម៉ា​ទឹកកក​មួយចំនួនធំ​។ លោក​បញ្ជាក់ថា ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​នេះ ប្ដី​ឈ្មោះ ស៊ុយ ឡូញ អាយុ​៥០​ឆ្នាំ ប្រពន្ធ​ឈ្មោះ សៅ ថុ​នា អាយុ​៤៦​ឆ្នាំ ក្នុងនោះ​មន្ដ្រី​ជំនាញ​បានធ្វើ​ការឆែកឆេរ​ទីតាំង​២​ផ្សេងគ្នា ក្រោយមក​សមត្ថកិច្ច​រឹប​អូស​បាន ថ្នាំញៀន​ប្រភេទ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​) ៥២០​គ្រាប់ និង​ម៉ា​ទឹកកក​៦​កញ្ចប់​ធំ ព្រមទាំង​៨១,៧៥​ក្រាម បន្ថែមទៀត​។​
​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២ ត្រូវបាន​កម្លាំង​ជំនាញ នាំខ្លួន​ទៅ​សាកសួរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

fn-2016-09-26-13-41-05-2fn-2016-09-26-13-40-59-0fn-2016-09-26-13-41-05-0

ម្ចាស់ផ្ទះ​ក្របួច​ចោរ​កាត់​ជញ្ជាំង​លួច​ទ្រព្យសម្បត្តិ​ឲ្យ​សមត្ថកិច្ច​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ចោរ​អស់លក្ខណ៍​ម្នាក់​បាន​ចូល​កាត់​ទំ​លុះ​ជញ្ជាំង​ផ្ទះ​ពលរដ្ឋ​រស់នៅ​ស្រុក​មោងឫស្សី តែ​សំណាង​មិនល្អ ត្រូវបាន​ម្ចាស់​ភ្ញាក់​ទាន់ ដេញចាប់​ជនសង្ស័យ​បានប្រគល់​ឲ្យ​សមត្ថកិច្ច នគរបាល ។
​លោក​វរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាល​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា ករណី​កាត់​ទំ​លុះ​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​នេះ កើតឡើង​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​២​និង​៣០​នាទី នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រ​តូច ស្រុក​មោងឫស្សី ជនសង្ស័យ​ឈ្មោះ គីន តែ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ទីលំនៅ​មិន​ពី​ត​ប្រាកដ បាន​ចូល​កាត់​ទំ​លុះ​ជញ្ជាំង​ផ្ទះ​ពលរដ្ឋ​ឈ្មោះ វ៉ាន់ សា​វឿ​យ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។​
ក្រោយ​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត ម៉ូតូ ១​គ្រឿង ធុន C១២៥ និង​ឧបករណ៍​កាច់​សោរ​ម៉ូតូ​ជាប់​ជាមួយ​។ ករណីនេះ សមត្ថកិច្ច​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​មោងឫស្សី កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

14502012_1768235156748380_1602997466_n14446338_1768235163415046_749256626_o14470929_1768219696749926_978112802_n14469185_1768235173415045_1514761679_n

UN ដាក់សម្ពាធរុស្ស៊ី​ចំពោះ​ការវាយប្រហារ​តាម​អាកាស​នៅ​ក្រុង​អា​ឡេ​ប៉ូ​

ក្រុង​អា​ឡេ​ប៉ូ​៖​ចក្រភព​អង់គ្លេស បារាំង និង​សហរដ្ឋអាមេរិក​បា​នប​ន្ទោ​ស​ដាក់​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​ចំពោះ​ការសម្លាប់​រង្គាល​នៅ​ស៊ី​រី​កាន់តែ​អាក្រក់ ខណៈ​យន្តហោះ​ចម្បាំង​ស៊ី​រី និង​រុស្ស៊ី​បាន​វាយប្រហារ​ទីក្រុង​អា​ឡេ​ប៉ូ​នៅ​ក្នុងការ​វាយឆ្មក់​ទម្លាក់​គ្រាប់បែក​ធ្ងន់ធ្ងរ​បំផុត​មួយ​នៃ​សង្គ្រាម​ប្រាំ​ឆ្នាំ​មួយ​នេះ​។​
​ឯកអគ្គរដ្ឋទូត​អាមេរិក​លោកស្រី Samantha Power បាន​ចោទប្រកាន់​រុស្ស៊ី​ចំពោះ “​ភាពព្រៃផ្សៃ​” ក្នុងអំឡុងពេល​កិច្ចប្រជុំ​បន្ទាន់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ទប់ស្កាត់​សម្ព័ន្ធមិត្ត​របស់ខ្លួន​គឺ​លោក​ប្រធានាធិបតី​ស៊ី​រី Bashar Al-Assad និង​បញ្ឈប់​ការវាយប្រហារ​អាកាស​ដែល​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​។​
​លោកស្រី Power បាន​និយាយថា “​ជំនួស​ឲ្យ​ការស្វែងរក​សន្តិភាព រុស្ស៊ី​និង​លោក Assad បាន បង្កើត​សង្គ្រាម​។ អ្វីដែល​ប្រទេស​រុស្ស៊ី​កំពុង​គាំទ្រ​និង​ធ្វើ​គឺ​មិនមែនជា​ការប្រឆាំង​ភេរវកម្ម​ទេ​។ វា​ជា​អំពើ​ព្រៃផ្សៃ​”​។​
​ក្រុម​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​បាន​និយាយថា មនុស្ស​យ៉ាងហោចណាស់​១២៤​នាក់ ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​ត្រូវបាន​សម្លាប់​ក្នុងការ​ទម្លាក់​គ្រាប់បែក​លើ​ភាគ​ខាងកើត​ទីក្រុង​អា​ឡេ​ប៉ូ​ដែលជា​កន្លែង​ពួក​ឧទ្ទាម​កាន់កាប់​ចាប់តាំងពី​កងទ័ព​ប្រកាស​ពី​ប្រតិបត្តិការ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចាប់យក​តំបន់​នេះ​មកវិញ​។​
​ប្រទេស​អង់គ្លេស បារាំង​និង​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចពិភាក្សា​ជាបន្ទាន់​បន្ទាប់ពី​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​ដើម្បី​ស្តារឡើងវិញ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​អាមេរិក​-​រុស្ស៊ី បាន​បរាជ័យ​កាលពី​ចុង​សប្តាហ៍​។​
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Ban Ki-moon បាន​ព្រមាន​ថា ការកើនឡើង​នៃ​ការប្រើប្រាស់​អាវុធ​កម្រិត​ខ្ពស់​ប្រឆាំងនឹង​ជន​ស៊ីវិល​អាច​បង្ក​ទៅជា​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​។ ទន្ទឹម​នោះ​លោក​បាន​អំពាវនាវ​ឲ្យ​មហាអំណាច​ពិភពលោក​ត្រូវ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​បញ្ចប់​សុ​បិ​ន្ត​អាក្រក់​នៅក្នុង​ប្រទេស​ស៊ី​រី​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​៣០០,០០០​នាក់​ស្លាប់ និង​ជំរុញ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ទៀត​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​៕

2292824

សកម្មជន​ម៉ិចស៊ិក​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​ប្រឆាំង​លោក Trump

ម៉ិចស៊ិក​៖​អ្នករៀបចំ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​សិទ្ធិមនុស្ស​មួយ​កំពុង​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​ជិត​មួយ​លាន​នាក់​ដែល​រស់នៅ​ក្នុងប្រទេស​ម៉ិចស៊ិក​ដើម្បី​បោះឆ្នោត​ក្នុង​ក្តីសង្ឃឹម​រារាំង​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ពី​ការ​ឈ្នះ​តំណែង​សេត​វិមាន​។​
​លោក Joseph Huff-Hannon មេដឹកនាំ​យុទ្ធនាការ​មួយ​នៅ Avaaz ដែលជា​អង្គការ​សកម្មជន​មួយ​សម្រាប់​បញ្ហានយោបាយ បរិស្ថាន​និង​សិទ្ធិ​បាន​និយាយថា “​យើង​កំពុង​បបួល​ពលរដ្ឋ​អាមេរិក​ជិត​ប្រាំបី​លាន​នាក់​ដែល​រស់នៅ​បរទេស​ដោយ​ក្នុងនោះ​មាន​ជិត​មួយ​លាន​នាក់​ក្នុងប្រទេស​ម៉ិចស៊ិក​ហើយ​យើង​ចង់​ឲ្យ​ពួកគេ​បោះឆ្នោត​ដើម្បី​បញ្ឈប់​លោក Trump”​។​
​មនុស្ស​ប្រមាណ​២០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​នៅ​ជិត​នឹង​បដា​ដែល​បង្ហាញ​ពី​រូប​ថ្លុក​ប្រឆាំង​លោក Trump ដែលមាន​រយៈពេល​មួយថ្ងៃ​មុនពេល​ការជជែក​ពិភាក្សាគ្នា​ជា​លើកដំបូង​រវាង Trump និង​គូប្រជែង​របស់លោក​នៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោកស្រី Hillary Clinton៕

79b5c81c1392aff9c7e59f6986b8020f8ea526c1

ពលរដ្ឋថាក្រុមហ៊ុន​អប្សរា​ផ្សារលើ​ចោល​សំរាម​ក្នុង​ស្ទឹង​សង្កែ​ធ្វើអោយប៉ះពាល់​បរិស្ថាន និង​សុខភាព​

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​ក្រុមហ៊ុន​អប្សរា​ផ្សារលើ​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា​បាន​ចោល​សំរាម​ទៅក្នុង​ស្ទឹង​សង្កែ​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​បរិស្ថាន​និង​ជះក្លិន​ស្អុយ​ប៉ះពាល់​សុខភាព​និង​ផ្លូវដង្ហើម​ថែម​ទៀតផង​។
ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិក​ម្មករក៍​ដូចជា​ធ្វើដំណើរ​ឆ្លងកាត់​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ក្រុមហ៊ុន​អប្សរា​ផ្សារ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ថា​ដើរ​យកតែ​លុយ មិន​ប្រមូល​សំរាម​បណ្តោយអោយ​ក្រុម​អ្នកលក់ដូរ​យក​សំរាម​ទៅ​ចោល​មាត់​ស្ទឹង​សង្កែ​គ្មាន​របៀប ធ្វើអោយប៉ះពាល់​បរិស្ថាន​និង​បង្ករ​ការ​ស្អុយរលួយ ជះក្លិន​មិនល្អ​ដល់​សុខភាព​ពិសេស​បាន​ជះឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ឃើញ​ដោយ​មិនមាន​ការរៀបចំ​។​
ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​ខាងលើនេះ​ផងដែរ​លោក សេង សិរី​រត​នះ ប្រធាន​គ្រប់គ្រង​អប្សរា​ផ្សារលើ បាន​ប្រាប់​អ្នកយក​ពត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​២៦ កញ្ញា​នេះ​ថា​៖​បញ្ហា​សំរាម​នៅក្នុង​មាត់​ស្ទឹង​សង្កែ​លោក​ពិបាក​គ្រប់គ្រង​ណាស់ ព្រោះ​វា​មិនមែនជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ជា​អ្នកយក​ចោល​នោះទេ គឺ​អ្នករស់នៅ​ក្បែរ​ផ្សារ​ជា​អ្នក​យកទៅ​ចោល​នៅពេល​យប់ ហើយ​លោក​ក៍​ធ្លាប់បាន​រាយការណ៍​ទៅខាង​អាជ្ញាធរ​ក្រុង​រួចហើយ​ដើម្បី​មាន​វិធានការ​ធ្វើយ៉ាងណា​ដើម្បី​ទប់ស្កាត់​រឿង​និង ហើយ​ម្យ៉ាងទៀត​លោក​កំពុង​បានរៀបចំ​ដាក់​ផ្លាក​ហាម​ចាក់សំរាម​នៅ​ទីនោះ​ហើយ​។​
ចំណែក​លោក​ជួប សារុន​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ជំវិញ​ទៅ​និង​បញ្ហា​នេះ លោក​បាន​ប្រាប់​ផងដែរ​ថា​លោក​និង​ចាត់​អោយ​មន្ត្រី​របស់លោក​ចុះទៅ​ចាត់ការ​រឿង​ហ្នឹង​៕

14466483_1768212196750676_2108805217_o14454005_1768212220084007_967834250_o14453861_1768212226750673_1764697484_o14446460_1768212193417343_2133975004_o14438878_1768212240084005_267779506_o14423801_1768212210084008_816376639_o

ចុះ​ដោះ​ត្រី​ជាប់​មង បែរជា​ជាប់​ខ្លួនឯង​លង់ទឹក​ស្លាប់​

ខេត្ត​ពោធិ៍​សាត​៖​បុរស​វ័យ​៦៦​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈដែល​ចុះទៅ​ដោះ​ត្រី ហើយ​ត្រូវបាន​ជាប់​មង​ដែល​ដាក់​រួច ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ឈើទាល​រូង ស្ថិតក្នុង​ភូមិ​ព្រៃ​ឱ​ម៉ា​ល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ក្រុង​ពោធិ៍សាត់ លោក ឈន រិ​ទ្ធិ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​លង់ទឹក​ស្លាប់​នោះ មានឈ្មោះ ទ្រិ​ញ ទ​ន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មុខរបរ​ធ្វើស្រែ បច្ចុប្បន្ន​រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។ លោក​អធិការ​បាន​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចុះទៅ​មើល​ត្រី នៅ​ចំណុចកើតហេតុ​ខាងលើ ពេល​ចុះទៅ​មិនដឹង​ជា​មូលហេតុ​អ្វី បានជា​ជាប់​មង​ដែល​កំពុងតែ​ដាក់​ត្រី​នោះ ទាក់​ជាមួយ​មង លង់ទឹក​ដាច់ខ្យល់​ស្លាប់​តែម្តង​។​
​ក្រោយពេល​កើតហេតុ កម្លាំង​របស់​យើង​បាន​ចុះ​ស្រាវជ្រាវ​ជុំវិញ​ទីតាំង​កន្លែងកើតហេតុ ឃើញថា ជនរងគ្រោះ ពិតជា​វ័ន​មង លង់ទឹក​ស្លាប់​ខ្លួ​ង​ឯង​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​កម្លាំង​របស់​យើង​បានប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-09-26-06-55-42-2