អ៊ីតាលី ៖ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅអ៊ីតាលីបានកើនឡើងដល់១៥៩នាក់ហើយ ខណៈអ្នករងរបួសរាប់រយនាក់ និងកំពុងបាត់ខ្លួនជាច្រើននាក់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Skynews ។
គ្រោះរញ្ជួយដីកើតឡើងចម្ងាយ៧៦គីឡូម៉ែត្រ នៃទីក្រុងភាគខាងត្បូងឈាង ខាងកើតប្រទេសអ៊ីតាលី ហើយវាបានញ័រចេញពីក្នុងដី ជម្រៅតែ១០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយឡែកនៅទីក្រុងរ៉ូមវិញ អគារមួយចំនួនបានញាប់ញ័ររយៈពេល ២០វិនាទី។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៩នៅតំបន់ដដែលនេះក៏រងគ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ ដោយបានសម្លាប់មនុស្សជាង៣០០នាក់ផងដែរ៕
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះកម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់មនុស្ស២៤នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១៥នាក់ និងមុខសញ្ញាប្រើប្រាស់៩នាក់ ដកហូតមេតំហ្វេតាមីន (ice) ១៥.២ក្រាម, ១កញ្ចប់ធំ និង២កញ្ចប់តូច មេតំហ្វេតាមីន(wy) ២.៦៦ក្រាម និង១គ្រាប់កន្លះ។
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្ក្រា១ករណីឃាត់ខ្លួនម្នាក់, ខេត្តបាត់ដំបង បង្ក្រាប៤ករណីឃាត់ខ្លួន៥នាក់, ខេត្តប៉ៃលិន បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, ខេត្តព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, ខេត្តរតនគីរី បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងខេត្តស្វាយរៀង បង្ក្រាប១ករណីឃាត់ខ្លួន១៣នាក់៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៧លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរងរបួសធ្ងន់៤នាក់។ នេះបើយោងតាមការរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង, រថយន្ដធុនធំចំនួន២គ្រឿង។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, បត់គ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍៥នាក់ (យប់៣នាក់)។
ជាមួយគ្នានេះនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន២,៧៥៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,៤១២គ្រឿង និងពិន័យសរុប ចំនួន១,៣៤៦គ្រឿង (ពាក់មួកសុវត្ថិភាពបានត្រឹមត្រូវក្នុងពេលបើកបរ ជួយការពារអ្នកផុតពីប៉ះទង្គិចក្បាលធ្ងន់ធ្ងរ និងការពារជីវិតអ្នក)៕
រាជធានីភ្នំពេញ ៖កម្ពស់ទឹកនៅតាមបណ្តាស្ថានីយជលសាស្ត្រនានាប្រចាំថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ រួមមានស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម ៕ សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោម៖
បាល់ទាត់ ៖អ្នកចាំទីដៃទី១របស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Claudio Bravo បានធ្វើដំណើរមកដល់ក្រុមមេឃខៀវ Manchester City និងបានចូលពិនិត្យសុខភាពជាមួយនឹងក្រុមនេះហើយកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ។
អ្នកចាំទី Joe Hart ដែលបានមិនបានលេងនៅរដូវកាលនេះសម្រាប់ Man City នៅវគ្គជម្រុះក្របខ័ណ្ឌ Champions League នៅក្នុងផ្ទះការប្រកួតជើងទីពីរនៅថ្ងៃពុធជាមួយនឹង Steaua Bucharest ។
លោក Guardiola អ្នកចាត់ការទូទៅ បានបដិសេធសុំមិនអត្ថាធិប្បាយអ្វីទាំងអស់ ចំពោះកាសរការផ្ទេរកីឡាករវ័យ៣៣ឆ្នាំ ដោយអះអាងថានឹងប្រាប់ចម្លើយនៅពេលការចុះហត្ថលេខាបានជោគជ័យព្រោះពេលនេះ Bravo នៅមិនទាន់ជាកីឡាករ Man City នោះទេ។
គួរបញ្ជាក់ថា Claudio Bravo បានផ្ទេរចេញពីក្រុម Real Sociedad មកចូលរួមជាមួយនិងក្រុម Barcelona ក្នុងអំឡុងឆ្នាំ២០១៤ និងបានបង្ហាញឲ្យក្រុមមួយនេះចំនួន ៧០លើក៕
ខេត្តតាកែវ ៖កម្មកររោងចក្រដេរ សំលៀកបំពាក់ ខេមបូថិច ត្រេឌីង ខាំភេនី ដែលមានទីតាំងនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ រាប់ពាន់នាក់ នៅព្រឹកថ្ងៃពុធនេះ បាននាំគ្នាហែក្បួនមកកាន់សាលាខេត្តតាកែវ ដើម្បីស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ អោយដកមេការរោងចក្រចេញពីការងារ ដោយក្រុមកម្មករបានចោទ ប្រកាន់មេការរោងចក្របានប្រើប្រាស់អាកប្បកិរិយាមិនល្អដាក់កម្មករ។ ការហែក្បួនធ្វើបាតុកម្មមកសាលាខេត្តនេះ បន្ទាប់ពីពួកគេបាននាំគ្នាតវ៉ានៅក្នុងរោងចក្រអស់រយះពេលជិតមួយសប្តាហ៍មកហើយ ប៉ុន្តែមិនទទួលបានលទ្ធផល ។
ពាក់ព័ន្ធការតវ៉ាខាងលើនេះ លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈខេត្តតាកែវ បានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីមាន ការតវ៉ារបស់ក្រុមកម្មករ មន្ត្រីមន្ទីរការងារបានចុះទៅសម្របសម្រួល និងផ្សះផ្សារ ដោយបាន បានដោះស្រាយ អោយសះជាបាន៨ចំណុច នៅសល់ ១ចំណុចទៀតគឺការទាមទាអោយដកមេការរោងចក្រនោះ គឺបានបញ្ជូន បញ្ហានេះទៅអោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលជាអ្នកសម្រច ព្រោះមន្ទីរពុំមានសិទ្ធិសម្រេចនោះទេ៕
រាជធានីភ្នំពេញ ៖រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃពុធនេះ បានបើកការផ្សព្វផ្សាយអំពីលក្ខខ័ណ្ឌនានា ទាក់ទងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងរដ្ឋបាលសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងលោក លុន ឆេងកៃ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ។
តាមការកំណត់របស់ គ.ជ.ប ការចុះឈ្មោះបោះឆ្នោតនឹងត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះទៅ នៅតាមសាលាសង្កាត់/ឃុំ នីមួយៗ ក្នុងទូទាំងប្រទេស ៕
រាជធានីភ្នំពេញ ៖កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្ដិ៍ទឹកថ្លាបានឃាត់ខ្លូនជនសង្ស័យ១៤នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតបានថ្នាំមួយចំនួនផងដែរ។ ប្រតិបត្តិការធ្វើឡើងនៅយប់ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ នៅក្រុមទី១០-១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឲ្យដឹងថា មុនពេលឃាត់ដល់ការឃាត់ខ្លូន កម្លាំងចម្រុះបានចុះធ្វើការត្រួតពិនិត្យតំបន់សង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀន ហើយក៏បានឃាត់ខ្លូនជនសង្ស័យ១៤នាក់ និងថ្នាំមួយចំនួន ផងដែរ។ លោកបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបាននាំទៅការសាកសួរ និងរងចាំកម្លាំងជំនាញធ្វើតេស្ត ស្វែងរកសារធាតុញៀន និងចាត់ការបន្ដ៕
រាជធានីភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុកមួយរូបទៀតត្រូវតុលាការកោះហៅឲ្យចូលខ្លួនបំភ្លឺនៅព្រឹកថ្ងៃពុធនេះ ក្នុងនាមជាសាក្សី ករណីសំណុំរឿងស្នេហាលោក កឹម សុខា ។ ប៉ុន្តែព័ត៌មានទទួលបានមុននេះបន្តិចឲ្យដឹងថា មន្ត្រីអាដហុករូបនោះបានចូលបំភ្លឺនៅតុលាការមុនថ្ងៃកំណត់ស្ងាត់ៗ ដោយពុំឲ្យអ្នកសារព័ត៌មានបានដឹងនោះឡើយ។ អញ្ជឹងហើយបានជាថ្ងៃនេះអ្នកសារព័ត៌មានមិនបានឃើញវត្តមានមន្ត្រីអាដហុករូបនោះចូលបំភ្លឺនៅតុលាការតាមការកំណត់នោះទេ។
គួរបញ្ជាក់ថា យោងតាមដីកាកោះរបស់ចៅក្រមស៊ើបសួរលោក ធាម ច័ន្ទពិសិដ្ឋ បានបង្គាប់ឲ្យលោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅម៉ោង៩ព្រឹកថ្ងៃពុធនេះ ខណៈដែលមន្ត្រីជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក៤រូប កំពុងជាប់ពន្ធនាគារពាក់ព័ន្ធករណីលោក កឹម សុខា នេះដែរ។ អ្នកទាំងនោះរួមមាន លោក ណៃ វង់ដា លោកស្រី លឹម មុនី លោក យី សុខសាន្ត និងលោក នី សុខា៕
ជប៉ុន ៖នៅថ្ងៃពុធប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹកប្រកបដោយជោគជ័យដែលបានធ្លាក់នៅតំបន់ការពារដែនអាកាសរបស់ប្រទេសជប៉ុនដោយបង្កើនកម្រិតគ្រោះថ្នាក់ចំពោះសមយុទ្ធយោធាដែលកំពុងបន្តរវាងកូរ៉េខាងត្បូងជាមួយអាមេរិក។
សេចក្តីថ្លែងការណ៍ពីអគ្គសេនាធិការរួមរបស់យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលដែលបាញ់នៅពេលព្រឹកព្រលឹមចេញពីនាវាមុជទឹកនៅសមុទ្រខាងកើត (សមុទ្រជប៉ុន) បានហោះចម្ងាយប្រហែល៥០០គីឡូម៉ែត្រ។
លោកនាយករដ្ឋមន្ដ្រីជប៉ុន ស៊ីនហ្សូ អាបេ បាននិយាយថា មីស៊ីលនេះបានបំពានតំបន់កំណត់ ដែនអាកាស (ADIZ) នៃប្រទេសរបស់លោកហើយបានថ្កោលទោសចំពោះអ្វីដែលលោកបានហៅថា “ជារឿងមិនអាចលើកលែងបាន ទង្វើមិនប្រុងប្រយ័ត្ននិងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយចំពោះសន្តិសុខរបស់ប្រទេសជប៉ុន”។
ការធ្វើតេស្តនៅថ្ងៃពុធបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើងបានគំរាមវាយប្រហារនុយក្លេអ៊ែរការពារជាមុនប្រឆាំងនឹងកងកម្លាំងកូរ៉េខាងត្បូងនិងអាមេរិកដែលបានចាប់ផ្តើមសមយុទ្ធយោធា “Ulchi Freedom” ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការរួមបាននិយាយថា ច្បាស់ណាស់ កូរ៉េខាងជើងកំពុងបង្កើនភាពតានតឹងយ៉ាងខ្លាំងជាមួយនឹងការបាញ់មួយដែលបង្កជា “បញ្ហាប្រឈមធ្ងន់ធ្ងរ” ដល់សន្តិសុខនៅឧបទ្វីបកូរ៉េនិងបង្ហាញពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ជាមួយគ្នានោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏បានថ្កោលទោសផងដែរចំពោះការធ្វើតេស្តនេះនិងបានព្រមានប្រឆាំងនឹងការបង្កហេតុបន្ថែមទៀតណាមួយរបស់ក្រុងព្យុងយ៉ាង។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Gary Ross បានថ្លែងថា “ការប្តេជ្ញាចិត្តរបស់យើងដើម្បីការពារសម្ព័ន្ធមិត្តរបស់យើងរួមទាំងសាធារណរដ្ឋកូរ៉េនិងជប៉ុនដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងនោះគឺមិនអាចរំលោភបានឡើយ”៕
រាជធានីភ្នំពេញ ៖សមត្ថកិច្ចបានយកលិខិតជូនដំណឹងមួយច្បាប់របស់តុលាការទៅបិទនៅមុខផ្ទះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃពុធនេះ ខណដែលលិខិតខាងលើនេះបាន ប្រាប់មកជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរតំណាងរាស្ត្រមណ្ឌល កំពង់ចាម ឲ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌលេខ ២៤០១ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ដែលបានចោទប្រកាន់តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៣៨២ អ.យ.ឋ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ បដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមបញ្ញាត្តិមាត្រា ៥៣៤ នៃក្រមព្រហ្មទណ្ឌ យើងបានចាត់ការស៊ើបសួរចប់សព្វគ្រប់និងបានសម្រេចបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះតាមដីកាដំណោះស្រាយលេខ២៨៩១ ក១.ដ.ដ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦៕
រាជធានីភ្នំពេញ ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍សម្រាប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមានស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម៕
កូរ៉េខាងត្បូង ៖យោងតាមព័ត៌មាន CNN ចេញផ្សាយនៅព្រឹកព្រលឹមថ្ងៃទី២៤ ខែសីហានេះបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បង Missile ទៀត ដោយបាញ់ចេញពីនាវាមុជទឹក ស្ថិតនៅសមុទ្រភាគខាងកើត ក្នុងខេត្ត South Hamgyong ។
យ៉ាងណាមិញ មន្ត្រីកូរ៉េខាងត្បូង បានឲ្យដឹងថាមីស៊ី នោះបានធ្លាក់ចូលទៅសមុទ្ររបស់ជប៉ុន ដែលមានចំងាយជាង៤៨០គីឡូម៉ែត្រ ពីប្រទេសកូរ៉េខាងជើង៕
បាងកក ៖នៅព្រឹកថ្ងៃទី២៤ ខែសីហានេះ មានករណីបំផ្ទុះគ្រាប់បែកចេញពីរថយន្ត នៅភាគខាងត្បូងប្រទេសថៃ បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសច្រើននាក់ ។ នេះបើយោងតាមការផ្សាយរបស់បណ្តាញព័ត៌មានប្រទេសថៃ កាលពីព្រឹកមិញ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចគ្រាន់តែបង្ហាញរបាយការណ៍ដំបូងថា ករណីនេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ រួមទាំងច្រើននាក់ទៀតរងរបួសផងដែរ ៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះកម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់មនុស្ស១៤នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១១នាក់ និងមុខសញ្ញាប្រើប្រាស់៣នាក់ ដកហូតមេតំហ្វេតាមីន (ice) ៥.៨៧ក្រាម និង ១០កញ្ចប់តូច និង មេតំហ្វេតាមីន (wy) ៣គ្រាប់ ថ្នាំគ្រាប់៣៤គ្រាប់។
យោងតាមរបាយការណ៍របស់អគ្គស្នងការជាតិបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្ក្រា២ករណីឃាត់ខ្លួន២នាក់, កណ្ដាល បង្ក្រាប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់,បន្ទាយមានជ័យ បង្ក្រាប២ករណីឃាត់ខ្លួន៥នាក់, ព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, រតនគីរី បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កំពង់ស្ពឺបង្ក្រាប១ករណីឃាត់ខ្លួន៣នាក់ និងព្រះវិហារ បង្ក្រា១ករណីឃាត់ខ្លួនម្នាក់៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍