All posts by មេគង្គ ប៉ុស្តិ៍

ឃាត់ខ្លួន​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​៦​នាក់ ក្នុងនោះ​មាន​ម្នាក់​ពាក់​ផ្កាយ​១

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​តម្រួត​បទបញ្ជា​នៅ​ម៉ោង​១១ និង ៣០​នាទី ថ្ងៃទី​១០ ខែមករា នេះ បានធ្វើការ​ឃាត់ខ្លួន​មន្ត្រី​នគរ បាល​សេដ្ឋ​កិ​ច្វ​ប្រមាណ​៦​នាក់ ក្នុងនោះ​មាន​ទាំង​មន្ត្រីនគរ បាល ​ពាក់​ផ្កាយ​មួយម្នាក់​ផងដែរ ពាក់ព័ន្ធ ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ដោយ​មិនមាន​សុំ​គោលការណ៍ និង​សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​។​

​ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅលើ​កំណាត់​ផ្លូវ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សខ រាជធានី​ភ្នំពេញ ខណៈ​មន្ត្រី​ទាំងនោះ កំពុង​ចុះទៅ​ធ្វើការ​ឆែកឆេរ​ទីតាំង​ស្តុក​បារី​មួយកន្លែង​ដែល​ស​ហ្ស័​យ​ក្លែងក្លាយ ប៉ុន្តែ​ភ្លាមៗ នោះ​ក៏​ស្រាប់តែ​មានការ​ដោះលែង​វិញ ក្រោយមក​បាន​លេចឮ​ព័ត៌មាន​ថា មាន​កិច្ច​អន្ត រាគ​មន៍​ពី​ថ្នាក់លើ ដោយហេតុ​ផល​ថា ជាការ​ភ័នច្រឡំ​។​

​ក្រុមមន្ត្រី​នគរបាល​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើនេះ​ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។ ចំពោះ​អត្តសញ្ញាណ​បុគ្គល​វិញ​ត្រូវបាន​គេ​លាក់​ជិត លើកលែងតែ​មន្ត្រី​ម្នាក់ ត្រូវបាន​គេ​ស្គាល់​គឺ​លោក​ឧ​ត្ត​ម​សេនី យ៍​ត្រី ភូ សុផល ជា​អនុប្រធាន​ប្រតិបត្តិការ​នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ ក្រសួងមហាផ្ទៃ​។​

​តាម​ព័ត៌មាន​ចុង​គ្រោ​នេះ បានអោយដឹងថា នៅវេលា​ម៉ោង​ប្រមាណ ២​និង​៤០ នាទី​រសៀល​ថ្ង​ដដែល​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភូ សុផល ត្រូវបាន​អនុញ្ញាត​ត្រឡប់​ទៅវិញ​ហើយ ។

​តាម​ព័ត៌មាន​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​កម្លាំង​នគរបាល ទាំងនោះ បាន​ឃាត់​រថយន្ត​ដឹក​បារី​មួយគ្រឿង​នៅមុខ​ទីតាំង​ឃ្លាំង​មួយកន្លែង ដើម្បី​ត្រួតពិនិត្យ ដោយមាន​ការចូលរួម​ពី​ក្រឡាបញ្ជី​របស់លោក ងិន ពេជ្រ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចូលរួម​ផងដែរ​នោះ បាន​ចុះ​ត្រួតពិនិត្យ ឃ្លាំង​ស្តុក​បារី​គ្រប់មុខ ដែល​សង្ស័យ​ជា​ផលិតផល​បារី​ក្លែងក្លាយ ។​ខណៈ នោះ​មិនទាន់បាន​ចូល ត្រួតពិនិត្យ​ឃ្លាំង នៅឡើយ​ស្រាប់តែ មាន​កម្លាំង​តម្រួត​បទបញ្ជា​មក​នាំខ្លួន​មន្ត្រីនគរបាល​ទាំងនោះ ឡើង រថយន្ត​បញ្ជូន​ទៅកាន់​បញ្ជាការដ្ឋាន តម្រួត​បទបញ្ជា​ដើម្បី​សាកសួរ​។​

តាម​ព័ត៌មាន​បានអោយដឹងថា ម្ចាស់​ឃ្លាំង​នោះ​មាន​ខ្នង​ក្រាស់​បានជា​បញ្ជា​សមត្ថកិច្ច អោយ​ចុះមក​ចាប់​សមត្ថកិច្ច ដែល​កំពុងតែ​ចុះ​ប្រតិបត្តិការ បង្កអោយមាន​ការភ្ញាក់ផ្អើល​បែបនេះ ។​

លោក ឧ​ត្ត​ម​សេនីយ៍​ទោ​ទូច យុ​ទ្ធា អនុប្រធាន​លេខាធិការដ្ឋាន និង​ជា​ប្រធាន​ប្រតិបត្តិការ នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហា​នី​ភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុ​វត្តិភាព​សង្គម​នៃ​ក្រសួងមហាផ្ទៃ បានអោយដឹងថា នេះ​គី​ជាការ​យល់ច្រឡំ​៕

ព្រឹក​ថ្ងៃទី​១១ មករា នេះ ព្រឹទ្ធសភា​បន្ត​សម័យប្រជុំ​ពិនិត្យ​សេចក្តីស្នើច្បាប់ពាក់ព័ន្ធ​នឹង​រដ្ឋបាល​រាជធានី​-​ខេត្ត​-​ក្រុង​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ នេះ ព្រឹទ្ធសភា​កម្ពុជា បានចេញ​សេចក្ដីប្រកាស ព័ត៌មាន​ផ្លូវការ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ព្រឹទ្ធសភា ក្រោម​អធិបតីភាព សម្ដេច​វិបុល សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។

​កិច្ចប្រជុំនេះ ធ្វើឡើងនៅបន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក ហើយគណៈកម្មាធិការ អចិន្ដ្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ ស្អែក​នេះ ដើម្បី​បន្ដ​សម័យ ប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែលមាន​របៀបវារៈ​សំខាន់ៗ រួមមាន​៖
​ទី​១៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ​។​

​ទី​២៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​៕

កម្លាំង​មួក​ខៀវ​កងវិស្វកម្ម​១៨៤​នាក់ នឹង​ទៅ​ប្តូរ​វេន​កម្លាំង​ចាស់​នៅ​លី​បង់ នា​ចុងខែ​នេះ​

 

​ភ្នំពេញ ៖ នៅ​ចុងខែ​មករា ឆ្នាំ​២០១៩ នេះ កម្ពុជា​នឹង​បញ្ជូន​កងវិស្វកម្ម​កម្លាំង​មួក​ខៀវ​លេខ​៦៩៣ ចំនួន ១៨៤​នាក់ ចេញទៅ​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណៈរដ្ឋ​លី​បង់ ដើម្បី​ធ្វើការ​ប្តូរ​វេន កម្លាំង​ចាស់​ក្នុង​បំណង​ស្វែងរក​សន្តិភាព​សំរាប់​ប្រទេសមួយ​នេះ​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​វិស្វកម្ម​នៅ​ថ្ងៃទី​៩ ខែមករា នេះ នៅ​សាលា​បណ្តុះ បណ្តាល​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ នា​ខេត្តកំពង់ស្ពឺ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បញ្ជូន​ក​ង​កម្លាំង​ចេញទៅ​បំពេញ បេសក កម្ម​អង្គការសហប្រជាជាតិ បាន​ថ្លែងថា “​នេះ​ជា​លើក​ទី​៩​ហើយ​ដែល​កម្ពុជា​នឹង​បញ្ជូន​កម្លាំង ទៅកាន់​សាធារណរដ្ឋ​លី​បង់ ដើម្បី​ស្វែងរក សន្តិភាព​ជូន​ប្រទេស​នេះ​។ កម្លាំង​មួក​ខៀវ​កម្ពុជា​ចេញទៅ​បំពេញបេសកកម្ម​នេះ គឺ​បញ្ជូនទៅ​ដើម្បី​ប្តូរ កម្លាំង​ចាស់​ដែល​នឹង​បញ្ចប់​បេសកកម្ម​រយៈពេល​១​ឆ្នាំ នៅ​ខែមករា ខាងមុខនេះ​”​។​

​លោក​ថ្លែងថា​ទៀតថា អំឡុងពេល​២៦​ឆ្នាំមុន កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ត្រូវបាន​បញ្ជូន​មកកាន់​កម្ពុជា ប៉ុន្តែ​ចាប់ពី​តាំងពី​ឆ្នាំ​២០០៦​មកដល់​បច្ចុប្បន្ន មាន​រយៈពេល​១៣​ឆ្នាំ ដែល​កម្ពុជា បាន​ក្លាយជា​ប្រទេសមួយ បញ្ជូន​កងកម្លាំង​រប​ស់​ខ្លួន អោយ​ពាក់មួក​ខៀវ ទៅ​ចូលរួម បំពេញបេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការ សហប្រជាជាតិ ដែល​រហូតមក​ដល់ពេលនេះ មាន​កងទ័ព មួក​ខៀវ​កម្ពុជា​ជាច្រើន​ពាន់​នាក់ បានចេញ​បេសកកម្ម​នៅ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។​

​កងវិស្វកម្ម​ទាំង​១៨៤​នាក់​ត្រូវ​ចេញទៅ​បំពេញបេសកកម្ម​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព មានប្រសាសន៍ថា “ ក៏មាន​អមដោយ​កម្លាំង​ដោះមីន​ផងដែរ គឺជា​កម្លាំង​បាន ទទួល​វគ្គ​ហ្វឹកហ្វឺន ជំនាញ ត្រឹមត្រូវ​តាម​ស្តង់ដារ​របស់​អង្គការសហប្រជាជាតិ ដែល​កម្លាំង​ទាំងនោះ​មាន​មកពី​ស្ថាប័ន ចំណុះ​ផ្ទាល់ ក្រសួងការពារជាតិ កម្លាំង​ចំណុះ​មជ្ឈមណ្ឌល​ជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​ទ័ពជើងទឹក បញ្ជាការ ដ្ឋា​ន​កងទ័ពអាកាស បញ្ជាការដ្ឋាន​ជាតិ​ប្រឆាំង​ភេ​វរ​កម្ម និង​ពី​ស្ថាប័ន​ទ័ព​មួយចំនួនទៀត​។​

​លោក អគ្គនាយក បញ្ជាក់ថា កម្លាំង​កំពុង​បំពេញបេសកកម្ម អង្គការសហប្រជាជាតិ នៅ​ប្រទេស លី​បង់ គឺមាន​ចំនួន​១៨៤​នាក់ ទាំង​កម្លាំង​វិស្វក​កម្ម និង​កម្លាំង​ដោះមីន​។ ការដែល​ប្រតិបត្តិការ​រាល់ ថ្ងៃ​គឺ​ដោះមីន ដើម្បី​សាងសង់​ព្រំដែន​សីមា រវាង​ប្រទេស​អ៊ីស្រាអែល និង​លី​បង់​។​

​លោក Hubert Staberhoter តំណាង​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ធ្លាប់បាន ថ្លែងថា “​កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទាំង​១៨៤​នាក់​ទៅកាន់​ប្រទេស​លី​បង់ គឺ​កម្ពុជា​បានបង្ហាញ​អំពី​ការ ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់ខ្លួន ក្នុងការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ ដ៏​ស្មុគស្មាញ និង​ការពារ​ជន​ស៊ីវិល ដែលជា​ភារកិច្ច​ដ៏​សំខាន់បំផុត និង​ជាស​ក្ខី ភាពជាក់ស្តែង​ផងដែរ​។ លោក​បាន​បន្ថែមថា ព្រឹ​តិ្ត​ការណ៍​ប្រមាណ​២៣​ឆ្នាំមុន កង​រក្សា​សន្តិភាព​របស់ អង្គការសហប្រជាជាតិ​បញ្ជូន​មកកាន់​កម្ពុជា​។ តែ​បច្ចុប្បន្ន​កម្ពុជា​បាន​ប្រែក្លាយជា​ប្រទេស មួយ បញ្ជូន កងកម្លាំង និង​ក្រុម​ជំនាញ​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព ក្នុងនាម​មនុស្សធម៌ ទៅកាន់​ប្រទេស ចំនួន​៨​រួចមកហើយ​។

​សូមបញ្ជាក់​អោយដឹង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង ចំនួន​សរុប​ជាង​៥៧៨៣ នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជាង​២៧៧​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់ អង្គការ សហប្រជាជាតិ​។ ដែល​បច្ចុប្បន្ន​កម្ពុ​ជាមាន​កម្លាំង​ចំនួន​ជិត​១០០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ ប្រទេស​ចំនួន​៥ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី ហើយ កម្លាំង​មួក​ខៀវ​ទាំងអស់នេះ ដែល​ធ្វើអោយ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព ច្រើន ជាងគេ​លំដាប់​ទី​២​នៅក្នុង​តំបន់​អាស៊ាន​៕

​

​កូនស្រី​ថៅកែ​ហាង​លក់​មាស​យីហោ “​សៀក លីម​” នៅ​ទួល​ទំពូង ចង​.​ក ​សម្លាប់ខ្លួន​

 

​ភ្នំពេញ ៖ នារី​វ័យ​ជំ​ទង់​ម្នាក់ ដែលជា​កូនស្រី​ពៅ​របស់​ថៅកែ​ហាង​លក់​ត្បូង និង​គ្រឿង អលង្ការ​ដែលមាន​យីហោ “​សៀក លីម​” បាន​ចង​.​ក​សម្លាប់ខ្លួន សមត្ថកិច្ច​សង្ស័យ​មាន​វិត្ត​ប​ត្តិ​គ្រួសារ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១០​ខែមករា ឆ្នាំ​២០១៩ ទីតាំង​ស្ថិតនៅ​ក្នុងផ្ទះ​លេខ​១៣៣៨ តាម​បណ្តោយ​ផ្លូវ​លេខ​៤៥០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។​

​ជនរងគ្រោះ មានឈ្មោះ រ័ត្ន ឆវី ភេទ​ស្រី មាន​អាយុ​២៧​ឆ្នាំ នៅ​លីវ មុខរប​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣៨ ផ្លូវ​លេខ​៤៥០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ជា​កូនស្រី​ពៅ​របស់​ថៅកែ​ហា​លក់​ត្បូង “​សៀក លីម​” ។​

​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ដែលជា​អាជីវករ​លក់ដូរ​នៅក្បែរ​កន្លែង​ហេតុ​កើតហេតុ​បាន​រៀបរាប់​ទាំង​អា​ម្មរណ៍​ក្តុកក្តួល​ថា កាលពី​ព្រលប់​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៩ ជនរងគ្រោះ​បានធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​បុណ្យសព​លោកតា​គាត់​ដែល​ទើបនឹង​ស្លាប់​នៅឯ​ម្តុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល លុះ​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៩ រ័ត្ន ឆវី (​ជនរងគ្រោះ​) ក៏បាន​ត្រលប់មក​ផ្ទះ​ទួល​ទំពូង ទីតាំង​កើតហេតុ​ខាងលើ​វិញ ស្រាប់តែ​ព្រឹក​វេលា​ម៉ោង​៧ សមាជិក​ដែលមាន​ប្រមាណ​ជាង​៣​នាក់​នៅក្នុង​ផ្ទះ​នោះបាន​ប្រទះឃើញ​ជន រ័ត្ន ឆវី (​ជនរងគ្រោះ​) បាន​ចង​.​ក​សម្លាប់ខ្លួន​នឹង​បង្កាន់ដៃ​ជណ្តើរ​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ទើប​រាយការណ៍​ជូនទៅ​អាជ្ញាធរ​សមត្ថកិច្ច​តែម្តង​។​

​ទោះយ៉ាងណា មិនទាន់មាន​អាជ្ញាធរ​សមត្ថកិច្ច​នគ​របាល​ជំនាញ​កោសល្យ​វិ​ច្ឆ​យ​របស់​រាជធានី​ភ្នំពេញ មិនទាន់​បញ្ជាក់​អោយ​ច្បាស់​ថា ករណីនេះ​ពិតជា​ធ្វើអត្តឃាត​ចង​.​ក​ស្លាប់​ខ្លួនឯង ឬ​ជា​ករណី​អ្វី​ផ្សេង​នៅឡើយ​ទេ​។ ចំណែក​ក្រុមគ្រួសារ​នៃ​សព​ក៏​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់ រ័ត្ន ឆវី (​ជនរងគ្រោះ​) បាន​នៅឡើយ​ទេ​៕ ដោយ ៖ ប.ញ.
​

រថយន្ត​នីសា​ន់​មួយគ្រឿង​បុក​រះ​ម៉ូតូ​៥​គ្រឿង របួស​មនុស្ស​៣​នាក់

​ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ រងរបួស​ធ្ងន់​ចំណែក​មនុស្ស​ប្រុស​ស្រី​២​នាក់ ទៀត​រងរបួស​ស្រា​លប​ន្ទា​ប់​ពី​ស្ត្រី​ម្នា​ក់បាន​បើករថយន្ត​បុក​រះ​។​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាង លើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩
​ស្ថិតនៅ​ផ្លូវ​២១៧​កែង​និង​ផ្លូវ​បេតុង​បុរី​សុភមង្គល​ភូមិ​ឬ​ស្សី​២ ​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​។​

​ប្រភព​ព៍​ត័​មាននៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​អ្នកជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​កំពុងតែ​ចត​ឈប់​ខ​ណះ​ស្តុ​ប​ភ្លើង​ពណ៍​ក្រហម​
​ស្របពេលនោះ​ក៏មាន​រថយន្ត​ម៉ាក NISSAN មួយគ្រឿង​ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ​កំពង់ធំ 2A 2092 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ពី​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បាន​បត់​ស្តាំ​នៅ​ច​ណុ​ច​ភ្លើងស្តុប​ បាន​ជាន់​ហ្គា​យ៉ាង​លឿន​ស្ទុះ​ទៅបុក​អ្នកជិះ​ម៉ូតូ​ដែល​កំពុងតែ​ឈប់​ជាច្រើន​គ្រឿង​ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ត្រូវ​រថយន្ត​កិន​ចំ​ពីលើ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​នៅ​ទីនោះ​នាំគ្នា​ជួយ​ទាញយក​ចេញពី​ក្រោម​រថ​យន្ត​និង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ដែល​នៅក្បែរ​កន្លែងកើតហេតុ​និង​២​នាក់​ទៀត​រងរបួស​ស្រាល​ចំណែក​ម៉ួ​តូ​៥​គ្រឿង​រង​ការ ខូចខាត​យ៉ាងដំណំ​។​

​រីឯ​ស្ត្រី​បើក​បររថ​ន្ត​បង​ខាងលើ​មានឈ្មោះ​ដួង​ដា​នី​អាយុ​៤៧​ឆ្នាំ្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួ​នៅ​ប៉ុស្តិនគរបាល​ស្ទឹងមានជ័យ​៣​ដោយ​ស្ត្រី​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា​មូល​ហេតុដែល​បណ្តាលឱ្យមាន​ការបុក​រះ​នេះ​ដោយសារតែ​គាត់​ជាន់​ហ្គា​ស្មានថា​ជា​ហ្វ្រាំង​ទើប​រថយន្ត​របស់គាត់​ស្ទុះ​ទៅបុក​អ្នកជិះ​ម៉ូតូ​ទាំង​កំរោល​បែបនេះ​។​

​ក្រោយពេល​កើតហេតុ​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ​បាន​សហ​ការណ៍​ជាមួយ​នគរបាល​ជំនាញ​ក្រុង​មក​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ​ បន្ទាប់ពី​ធ្វើការ​វាស់វែង​រួស​សមត្ថកិច្ច​ជំនាញ ​បាន​យក​រថ​ន្ត​និង​ម៉ូតូ​ទាំង​៥​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះ ស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ​ដោយ ៖ ស.ស.

ក្រសួង ព្រមាន​ចាត់ការ​ករណី​លក់​ឱសថ​ក្នុង​ហ្វេ​ស​ប៊ុ​ក Family Doctor Cambodia

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​អំបាវនាវ​ដល់​ពលរដ្ឋ​ឈប់​ប្រើប្រាស់​ជាបន្ទាន់ នូវ​ផលិតផល​ឱសថ និង​គ្រឿងសម្អាង​ជាង​២០​មុខ ដែល​គ្មាន​ការអនុញ្ញាត និង​បង្គាប់​ឲ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នេះ ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការផ្សព្វផ្សាយ​លក់​។​

​ក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​៨ ខែមករា ក្រសួងសុខាភិបាល បាន​ហាមឃាត់​ផលិតផល​ជាង​២០​មុខ ដូចជា​ថ្នាំ​ជំនួយ​សុខភាព គ្រឿងសម្អាង ថ្នាំ​ធ្វើ​ឲ្យ​ស្បែ​កស និង​ថ្នាំ​ពង្រីក​ដើមទ្រូង ជាដើម ដែល​គ្មាន​ការចុះ​បញ្ជិកា​ប្រតិវេទន៍ គ្មាន​ការពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ដែល​កំពុង​ចែកចាយ​ដោយ​គណនី​ហ្វេ​ស​បុក​ឈ្មោះ Family Doctor Cambodia​។​

​គួរ​ជម្រាប​ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ក្រសួង​បាន​ហាមប្រាម​បែបនេះ ហើយ​បើ​គិតពី​ខែតុលា រហូតដល់​ខែធ្នូ ឆ្នាំ​២០១៨ ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីជូនដំណឹង​ហាមប្រាម​ស្រដៀង​គ្នា​នេះ​ចំនួន​៦ ទៅលើ​ហ្វេ​ស​ប៊ុ​កល​កើ​គ្រឿងសម្អាង ថ្នាំ​សម្រក​រាង ថ្នាំ​ប៉ូវ​កម្លាំង និង​ជំនួយ​សុខភាព​ផ្លូវ​ភេទបុរស មិនតិចជាង ៥០ មុខ​នោះទេ​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ មានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងសុខាភិបាល​បាន​ត្រួតពិនិត្យ និង​តម្រូវ​ឲ្យ​ឱសថស្ថាន​ទាំងអស់​មក​ចុះបញ្ជី និង​សុំ​លិខិតអនុញ្ញាត​ពី​ក្រសួង​រួចរាល់​អស់ហើយ តែ​អ្វី​ដែលជា​បញ្ហា​ថ្មី​នោះ គឺមាន​និន្នាការ​នៃ​ការលក់​តាម​អន​ឡាញ ដោយ​មិន​បង្ហាញ​ទីតាំង​ជាក់លាក់​យ៉ាង​ផុសផុល ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​៕

​

ក្រសួង​ជំនាញ ប្រកាស​បិទ​ទាំងស្រុង​ទីតាំង​កែច្នៃ​យានយន្ដ​ខុស​បច្ចេកទេស​

​ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ បានប្រកាស​នៅ​ថ្ងៃទី​៩ មករា នេះ​ថា ក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​កែច្នៃ​យានយន្ដ​ខុស​បច្ចេកទេស ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវតែ​បិទ​ចោល​ទាំងអស់ ។​

​ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ឆ្នាំនេះ ក្រសួង​នឹង​រក​និ​តី​វិធី​ដើម្បី​តាមដាន​គ្រប់គ្រង និង​ឈានទៅដល់​បិទ​ក្រុមហ៊ុន ឬ​អាជីវកម្ម​រថយន្ត​ដឹកទំនិញ​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស​ឲ្យ​អស់ទាំង​ស្រុង​។

​កន្លងមក​ក្រសួង ក៏បាន​ធ្វើ​ដែរ តែ​ធ្វើតាម​ក្រដាស តែ​ពេលនេះ ធ្វើការ​តាមដាន​តាម​ប្រព័ន្ធ​អន​ឡាញ​ម្ដង ដើម្បី​កុំ​ឲ្យ​មាន​ករណី​កែច្នៃ កាត់ត ទ្រុង​ឡាន កើតឡើង​ដដែលៗ ដូច្នេះ​ឆ្នាំ​២០១៩ នេះ ត្រូវតែ​បិទ​ក្រុមហ៊ុន​កែច្នៃ​យានយន្ដ​ដែល​ល្មើសច្បាប់​៕

 

កម្ពុជា​-​ថៃ បន្ត​ពិភាក្សាជំរុញ​ការបើក​ច្រក​អានសេះ ទៅជា​ច្រកទ្វារ​អន្ដរជាតិ​

​ខេត្តព្រះវិហារ ៖ ក្រុមការងារ​កម្ពុជា​-​ថៃ បាន​បន្ដ​កិច្ចប្រជុំ​រួមគ្នា​មួយ​នៅ​ព្រឹក​ថ្ងៃទី​៩ មករា នេះ នៅ ច្រកព្រំដែន​អានសេះ ស្ថិតក្នុង​ខេត្តព្រះវិហារ ដើម្បី​ជំរុញ​ដំណើរ​ការបើក​ច្រក​តំបន់​មួយ​នេះ ទៅជា ច្រកទ្វារ​អន្ដរជាតិ ។

​បើ​យោងតាម​ការបញ្ជាក់​ពី​លោក ជា គឹម​សេង អភិបាលស្រុក​ជាំ​ក្សាន្ត ប្រាប់​បញ្ជាក់ថា កិច្ចប្រជុំ​នេះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោកស្រី ឌឹ​ក នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​។ មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​ជា​ប្រធាន​គណៈបញ្ជាការ​សមរភូមិ​ទិស​ទី​១ ប្រាសាទព្រះវិហារ​។​

​សូម​រំលឹកថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បានចេញ​សេចក្តីសម្រេច​មួយ កាលពី​ថ្ងៃទី​៨ មករា ឆ្នាំ ២០១៩ បង្កើត​ក្រុមការងារ ដើម្បី​សិក្សា និង​ពិភាក្សា​ជំរុញ​កិច្ចដំណើរការ​បើក​ច្រកទ្វារ ព្រំដែន​អានសេះ ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន ដើម្បី ឆ្លើយ​តមនឹង​តម្រូវការ​ចាំបាច់​៕
​

លោក គង់ គាំ និង​លោក គង់ បូរ៉ា បានដាក់​លិខិត​សុំ​ធ្វើ​នយោបាយ​រួចរាល់​ហើយ​

​ភ្នំពេញ ៖ លោក គង់ គាំ និង​លោក គង់ បូរ៉ា ជា​កូនប្រុស អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស សង្គ្រោះ ជាតិ បានដាក់​លិខិត​ជា​ផ្លូវ​ការព្រម​គ្នា​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ចូលធ្វើ​នយោបាយ​ជាថ្មី​ឡើង វិញ​។

​លោក គង់ បូរ៉ា បញ្ជាក់​នៅលើ​បណ្តាញ​សង្គម facebook​ផ្ទាល់ខ្លួន​ថា លោក​ធ្វើ​នេះ គឺ​ប្រឆាំងនឹង ការអំពាវនាវ​របស់​លោក សម រង្ស៊ី ដែល​តាំងខ្លួន​ជា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក្រៅច្បាប់ នឹង​នាំ​អន្តរជាតិ​មក​បំផ្លាញ​កម្ពុជា​។ លោក​បញ្ជាក់ថា​«​ខ្ញុំ គង់ បូរ៉ា មិនអាច​បន្ត​រួម​ដំណើរ​ក្នុង​អំពើ​ក្បត់ ប្រទេស ក្បត់​ប្រជាពលរដ្ឋ​តទៅទៀត​បានឡើយ​»​។​

​យ៉ាងណាក៏ដោយ មកដល់ពេលនេះ ក្រៅពី​លោក គង់ គាំ និង​លោក គង់ បូរ៉ា មិនទាន់​ឃើញ សមាសភាព​ទាំង​ជាង​១០០​នាក់ របស់​អតីត​គណបក្សប្រឆាំង បង្ហាញ​បំណង​សុំ​សិទ្ធិ​នយោបាយ​ឡើងវិញ នោះទេ​៕

ក្រុម​ជំនាញ កំពុង​ចាប់ផ្ដើម​ផ្គុំ​ដំឡើង​កៅអី​នៅ​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៩ មករា ២០១៩ នេះ លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​លោក Wang Chun Xian ដែលជា​តំណាង​ក្រសួងពាណិជ្ជកម្ម​ចិន បាន​អញ្ជើញ​ទៅធ្វើជា​សាក្សី និង​ពិនិត្យ​ការ​ផ្គុំ​ដំឡើង​កៅអី សម្រាប់​អង្គុយ​ទស្សនា​បាល់ទាត់ ក្នុង​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ​។​

​ការ​ផ្គុំ​កៅអី​ថ្ម​នេះ មាន​ចំនួន ៤.៦២៤​ផ្ទាំង ជណ្ដើរ​មាន ២.៣៩២​កាំ និង​បង្កាន់ដៃ ចំនួន ១៩២ ។ កៅអី​នេះ អាច​ផ្ទុក​មនុស្ស​បាន​ចំនួន ៥៥.០០០​នាក់ និង​កៅអី​បម្រុង​ចំនួន ៥.០០០ កៅអី​។ កីឡដ្ឋាន​នេះ មាន​សមត្ថភាព​ជម្លៀស​មនុស្ស​ដោយ​ប្រើពេល​តែ ៧​នាទី​ប៉ុណ្ណោះ ។

​សូមបញ្ជាក់ថា ពហុ​កីឡដ្ឋាន ដែល​ធ្វើឡើង ក្រោម​ជំនួយឥតសំណង របស់​រដ្ឋាភិបាល​ចិន​នេះ មាន តម្លៃ​ជាង ១៦០ ឮលាន​ដុល្លារ​សហរដ្ឋអាមេរិក ។ មកទល់ពេលនេះ កសាង​សម្រេចបាន​ជាង ៤០ ភាគរយ​។ បើតាម​ការគ្រោងទុក ការសាងសង់ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០ ដែល​ពេលនោះ រដ្ឋា ភិ​បាល​ចិន នឹង​ប្រគល់ជូន​រដ្ឋាភិបាល​កម្ពុ​ជា តែម្ដង ៕

 

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ អាច​បើក​ការសាងសង់​នៅ​ខែកុម្ភៈ​ឆ្នាំនេះ​

​ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៩ ខែមករា នេះ បាន​បញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ចម្ងាយ​ជាង​១៩០​គីឡូម៉ែត្រ អាច បើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុង​ខែកុម្ភៈ ឬ​ដើមខែ​មីនា ខាងមុខនេះ ខណៈ​អ្នកបច្ចេកទេស​-​វិស្វកម្ម​ចិន​ប្រហែល​២០០​នាក់ បាន​មកដល់​កម្ពុជា​ហើយ ចំណែក​គ្រឿងចក្រ​ដែលមាន​តម្លៃ​ប្រមាណ​១០០​លាន​ដុល្លារ នឹង​មកដល់​នៅ​ចុងខែ​មករា ខាងមុខនេះ​។

​ទោះជា​យ៉ាងនេះ​ក្តី លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា រដ្ឋាភិបាល​មិនទាន់បាន​ដោះស្រាយ​ផលប៉ះពាល់​បញ្ហាដីធ្លី​រួចរាល់​នៅឡើយ ដោយ​ក្រសួង​សាធារណការ កំពុងតែ​រៀបចំ​ជំរុញ​កា​រារ​នេះ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​អាច​បើក​ការដ្ឋាន​បាន​។

​សូមជម្រាបថា ផ្លូវ​ល្បឿន​លឿន​នេះ ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ មាន​ទទឹង ២៤,៥​ម៉ែត្រ មាន​គន្លង សម្រាប់​ម៉ូតូ សម្រាប់​ថ្មើរជើង មាន​សួន​នៅ​អ័ក​កណ្តាល​ទ្រូងផ្លូវ និង​មាន​ស្ពាន ៨៩​កន្លែង ដោយ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១.៩០០​លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ក្រោមរូបភាព​វិនិយោគ​សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ (BOT)៕

ឆ្នាំ​២០១៨ ​ខេត្ត​កែបបង្កើនបាន​ផល​នេសាទ​សមុទ្រ​ជាង​៥​ពាន់​តោន លើស​ឆ្នាំមុន​

​ខេត្ត​កែប ៖ តាម​របាយការណ៍​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​បង្ហាញថា​ឆ្នាំ​២០១៨ នេះ ផល​នេសាទ​សមុទ្រ​ខេត្ត​កែប បាន​ប្រមាណ ៥.១០០​តោន កើនឡើង​លើស​ឆ្នាំមុន​ជាង​មួយរយ​តោន​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​កែប លោក ជុគ វីរៈ បាន​ប្រាប់​ឲ្យ​ដឹងថា ផល​នេសាទ​សមុទ្រ​ខេត្ត​កែប​មាន​ច្រើន​ប្រភេទ ហើយ​នៅ​ឆ្នាំនេះ​ប្រមូលបាន​ចំនួន​៥.១០០​តោន ច្រើន​ឆ្នាំមុន​ជាង​មុន​ដូចជា ត្រី មឹក ក្តាម បង្គារ ប​បែប ខ្យង ជាដើម និង​ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្ត និង​ចែកចាយ​ទៅ​បណ្តា​ខេត្ត​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​កម្ពុជា​។
​លោក​ថា ដោយសារ​ចំនួន​អ្នកនេសាទ​កើនឡើង បានធ្វើ​ឲ្យ​ឆ្នាំនេះ តម្លៃ​ក្តាម​ធ្លាក់ចុះ​ទាប​ជាង​ឆ្នាំមុន​ផងដែរ​។

​សូមជម្រាបថា ខេត្ត​កែប ជា​ខេត្ត​ទេសចរណ៍​តំបន់ឆ្នេរ​ដ៏​ទាក់ទាញ​របស់​កម្ពុជា ​និងមាន​ឈ្មោះល្បីល្បាញ​ទទួលបាន​ពានរង្វាន់​ជាច្រើន​ទាំង​ក្នុង​គ្របខណ្ឌ​ជាតិ និង​អាស៊ាន ក្រៅពីនោះ ក៏មាន​ធនធាន​សមុទ្រ​ដ៏​សម្បូរបែប​ផងដែរ​៕

 

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​វៀតណាម​

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ទី​៩ ខែមករា ឆ្នាំ​២០១៩ នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ​ចំនួន​២​។​

​តាម​ការគ្រោងទុក កិច្ចប្រជុំ​ទី​១ គឺ​កិច្ចប្រជុំ​លើក​ទី​១០ ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដែល​កាលពី​ឆ្នាំ​កន្លងទៅ កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​នៅ​ឆ្នាំនេះ ភាគី​វៀតណាម​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​វិញ​ម្ដង​។​

​កិច្ចប្រជុំ​ទី​២ ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ដើម្បី​ចុះហត្ថលេខា​លើ​ផែនការ​បន្ត​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ឆ្នាំ​២០១៩ រវាង​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ដែល​ភាគី​ទាំង​២ តែងតែ​ផ្លាស់ប្ដូរ​គ្នា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ​នៃ​ប្រ​ទែស​ទាំងពីរ​ផងដែរ​៕

ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៣ នៅ​ថ្ងៃទី​១០ ខែមករា

​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៣ នៅ វេលា​ម៉ោង​៨ និង​០០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ ស្អែក​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។ នេះ​នើ​យោងតាម​សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។​

​ក្នុងនោះ របៀបវារៈ​ចំនួន​ពីរ នឹង​ពិភាក្សា​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦ នៃ​ព្រឹទ្ធសភា ពាក់ព័ន្ធ នឹង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង និង​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុង ខេត្ត ស្រុក ខណ្ឌ និង​ទី​៣ កំណត់​កាល បរិច្ឆេទ​បន្ត​សម័យប្រជុំ​លើ​ទី​២ នៃ​ព្រឹទ្ធសភា​អាណត្តិ​នីតិកាល​ទី​៤៕

​ ​
​ ​

​

រថភ្លើង​ស៊េរី​ទំនើប ដែល​បញ្ជា​ទិញ​ពី​ម៉ិ​ក​ស៊ី​កូ បាន​មកដល់​ខេត្ត​ព្រះសីហនុ ហើយ

​ព្រះសីហនុ ៖ ក្បាលរថភ្លើង​ធន់​ស្រាល​ស៊េរី​ទំនើប ដែល​ក្រុមហ៊ុន Royal Railway Cambodia បញ្ជា​ទិញ​ពី​ប្រទេស​មិ​ក​ស៊ី​កូ បាន​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ហើយ នា​រសៀល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ម្សិលមិញ នេះ ។​

​ក្បាលរថភ្លើង​ស៊េរី​ទំនើប​នេះ នឹង​យកមកប្រើ​ប្រាស់​សម្រាប់​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ​កណ្តាល ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​រត់​បាន​ល្បឿន​លឿន ចំណាយពេល​ត្រឹមតែ ២៥​នាទី​ប៉ុណ្ណោះ​។​

​គួរ​ជម្រាប​ថា រថភ្លើង​នេះ មាន​ក្បាលម៉ាស៊ីន​ចំនួន​ពីរ មុខ​មួយ និង​ក្រោយ​មួយ ជា​បច្ចេកវិទ្យា​ចុងក្រោយ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ មាន​កៅអី​ដែល​អាច​បត់បែន និង​កែតម្រូវ​ទៅតាម​ចិត្ត​, មាន​បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារ​ស្វ័យប្រវត្តិ និង​កន្លែង​ដាក់​ឥ​វ៉ាន់​នៅ​ខាងលើ​អ្នកដំណើរ និង​មាន Wifi ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់ព័ត៌មាន​តាម​វីដេអូ ផ​ងេ​ដែរ​៕

​