All posts by មេគង្គ ប៉ុស្តិ៍

បដិវត្តន៍​ពណ៌​មានន័យ​ដូចម្តេច ?

​ភ្នំពេញ ៖ បើទោះជា​គ្មាន​ការពន្យល់​លម្អិត​អំពី​ពា​ក្ស​ថា បដិវត្តន៍​ពណ៌ បែបណា​ឱ្យ​ប្រាកដ កើតចេញពី​ណា មាន​អាថ៌កំបាំង​អ្វី មាន​ផលចំណេញ​សម្រាប់​អ្នកណា មាន​ផល​អាក្រក់ សម្រាប់​ប្រទេសជាតិ​យ៉ាងណាក្តី ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប គ្រាន់តែ​ស្តាប់​ល​ឮ​ពា​ក្ស​នេះ​ភ្លាម ហាក់​ធ្វើឱ្យមាន​អារម្មណ៍​ភ័យខ្លាច​យ៉ាងខ្លាំង និង​បាន​បដិសេធថា មិន​ត្រូវការ​បដិវត្ត​ន៍​ពណ៌​នៅក្នុង​ប្រទេស​របស់ខ្លួន​ឡើយ​។​

​ខាងក្រោម​នេះ ចូរ​ស្តាប់​ការពន្យល់ និង​ទស្សនៈ​លើកឡើង​របស់​ប្រជាពលរដ្ឋ​កម្ពុជា អំពី​ពា​ក្ស​ថា បដិវត្តន៍​ពណ៌ តើ​មានន័យ​បែប​ថា ហើយ​ជះ​ឥ​ទ្ធ​ពល​អ្វីខ្លះ មកលើ​ជីវិត​មនុស្ស និង​សង្គមជាតិ​។​

​បន្ទាប់ពី​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​មួយ ដែល​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ​កម្ពុ​ជា ស្តីពី «​ផលវិបាក នៃ​បញ្ហា​បដិវត្តន៍​ពណ៌ ដែល​កើត​មាននៅ​ជុំវិញ​ពិភពលោក​» ដែល​បានបញ្ចប់​កាល ពី​ល្ងាច​ថ្ងៃទី​១៦ ខែមិថុនា ម្សិល​ម៉ិ​ញ​នេះ ដោយមាន​ក្រុម​យុ​ជន​ខ្មែរ ជា​និស្សិត ជា​មន្ត្រីរាជការ និង​កម្លាំង​មាន​សមត្ថកិច្ច​មួយចំនួន បាន​ចូលរួម​ផង​នោះ ពួកគេ​បាន​លើកឡើងថា កម្ពុជា​មិន​ត្រូវការ​បដិវត្តន៍​ព​ណ៌​ឡើយ ដោយសារ​វា​ជា​ចេតនា​របស់​ក្រុម​ទុ​ច្ច​រឹត មានបំណង​ចង់​ប្តូរ​រំលំ​រដ្ឋាភិបាល ឬ​ផ្លាស់ប្តូរ​របប​ដឹកនាំ​ស្របច្បាប់​មួយ ដែលមាន​ការគាំទ្រ​ពី​ប្រជាជន ហើយ​ពួកគេ​បាន​ចាប់យក ការបោះឆ្នោត​ជា​មូលដ្ឋាន ក្នុងការ​ជ្រើសរើស​មេដឹកនាំ ដែល​គេ​ពេញចិត្ត នឹង​មើលឃើញថា ធ្វើឱ្យ​ប្រទេស មាន​សុខសន្តិភាព មានការ​អភិវឌ្ឍន៍ និង​មាន​ភាព​រីកចំរើន​សម្រាប់​ពួកគេ ទាំង​ពេប​ច្ចុ​ប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​”​។

​លោក​សាស្ត្រាចារ្យ កែវ ធា ព្រឹទ្ធបុរស នៃ​សាកលវិទ្យាល័យ​កម្ពុជា បាន​លើកឡើងថា ស្រប​ពេលដែល​សភាពការណ៍​នៅ​ជុំ​ពិភពលោក​កំពុងតែ​ក្តៅគគុក​រឿង បដិវត្ត​ពណ៌ ហើយ​ចៀស​មិន​រួច​វា​អាច​នឹង​មកដល់​ប្រទេស​កម្ពុជា ទើប​រៀបចំ​ឱ្យ​មានការ​ផ្តល់នូវ​ចំណេះដឹង​បន្ថែម ដល់​យុវជន មន្ត្រីរាជការ កម្លាំង​មាន​សមត្ថកិច្ច ឱ្យបាន​ដឹង​អំពី​គោលបំណង​របស់​វា​ថា មាន​អាថ៌កំបាំង​យ៉ាងម៉េច ផលប្រយោជន៍ និង​ផលប៉ះពាល់​យ៉ាងម៉េច​សម្រាប់​សង្គមជាតិ​។​

​ចំណែក លោក​បណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​កម្ពុជា បាន​លើកឡើងថា តាមរយៈ​ការពិភាក្សាគ្នា​ក្នុង​ពេលនេះ បានផ្តល់​នូវ​ផលប្រយោជន៍​ជាច្រើន ដល់​ស្រទាប់​បញ្ញា​វ័ន និង​យុវជន​ក្មេង​វ័យ​ក្នុងការ​យល់ដឹង ទាំង​បទពិសោធន៍ និង​កា​សិក្សា​ស្រាវជ្រាវ​ផងដែរ ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា ការធ្វើ​បដិវត្តន៍​ពណ៌ ដែល​ទាមទារ​ឱ្យមាន​សិក្សា​ស្រាវជ្រាវ​ច្បាស់លាស់ បើ​មិន​ដូច្នេះ​ទេ ភាគី​អ្នក​ដែលមាន​ផលប្រយោជន៍ខាង​នយោបាយ គេ​នឹង​ទាញយក​ផលចំណេញ​ខាង​នយោបាយ​។​​

យុវ​ត្តី​ម្នាក់ ក្នុងចំណោម​យុវជន​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ បាន​លើកឡើងថា បញ្ហា​បដិវត្តន៍​ពិតជា​រឿង​ដ៏​សំខាន់​ណាស់ សម្រាប់​ពលរដ្ឋ​ខ្មែរ និង​យុវជន​ជំនាន់ ក្រោយ​ត្រូវតែ​យល់​ពី​ផល​លំបាក នៃ​បដិវត្តន៍​នេះ ដែលជា​ដើមចម​ឈានទៅរក​ការបំផ្លិចបំផ្លាញ នូវ​លទ្ធិ​ប្រជា​ធ​ប​តេ​យ្យ សេរី​ពហុបក្ស និង​បំផ្លាញ​រាល់​អ្វីៗ ដែលជា​សម​ទ្ធិ​ផល របស់​រាជរដ្ឋាភិបាល ដែល​ខិតខំ​កសាង​កន្លងមកនេះ​។​

​យុវតី​ដដែល បាន​បន្តថា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គឺជា​កត្តា​កិច្ច​របស់​ប្រជាជន​ខ្មែរ​គ្រប់ៗ​រូប ដើម្បី​បំពេញ​សិទ្ធិ របស់ខ្លួន​ជា​ពលរដ្ឋ ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​។ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវតែទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​។​

​ទទ្ទឹម​នឹង​នេះ យុវជន ធិ​ន វុត្ថា ដែលជា​មន្ត្រីរាជការ បាន​ថ្លែងថា សូម​ប្រជាពលរដ្ឋ​ខ្មែរ ទាំងអស់​សំលឹង​ទៅ​មើល​ប្រទេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា គឺ​បាន​រលាយ​ដោយសារតែ​បដិវត្តន៍​ពណ៌ ហើយ​បដិវត្តន៍​ពណ៌​នេះ​ទៀតសោធ​ជាការ​ឃោសនា​អកុសល លាភ​ពណ៌ បង្កើត​កំហឹង​ឱ្យ​ប្រជាពលរដ្ឋ ដូច្នេះ​នៅពេលដែល​ពលរដ្ឋ​ខឹង គឺមាន​ចេតនា​ចង់​ផ្លាស់ប្តូរ​មេដឹកនាំ ទាមទារ​អ្វីដែល​គាត់​ចង់បាន ក៏ប៉ុន្តែ​អ្វី​ទាំងនោះ​កើតឡើង​ដោយសារតែ​ចាញ់បោក និង​ការឃោសនា​របស់​ជន​អគតិ​នោះ​ទៅវិញ​។​
​ទាក់ទិន​នឹង​បញ្ហា​នេះ​លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បាន​ប្រៀបប្រដូច​ពា​ក្ បដិវត្តន៍​ពណ៌ ទៅនឹង​ឈើគូស​៕

(​អ្នកស្រី ទេព វ​ណ្ណី និង​អ្នកស្រី ប៊ូ​វ សោភា សកម្មជន​បឹងកក់ ធ្វើ​យុទ្ធនាការ​ថ្ងៃ ចន្ទ​ពណ៌​ខ្មៅ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ )

រថយន្ត​ហៃ​ឡិន​ឌើ​មួយគ្រឿង​ឆេះ​ខ្ទេច​ជិត​ស្ថានីយ​បញ្ចូល​ហ្គាស នៅ​ស្រុក​អូរជ្រៅ​

​ប៉ោយប៉ែត ៖ តាម​សេចក្តីរាយការណ៍​ពី​ស្រុក​អូជ្រៅ ឲ្យ​ដឹងថា រថយន្ត ហៃ​ឡិន​ឌើ មួយគ្រឿង​កំពុង បើក​ចូល​ស្ថានីយ​សុខៗ ស្រាប់តែ​ឆាបឆេះ​បង្ក​ជា​អណ្តាតភ្លើង​ផ្អើល​ពេញ​លើផ្លូវ​ជាតិ​លេខ​5 កាលពី ម៉ោង ៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​17 មិថុនា 2018 ជិត​ស្ថានីយ​បញ្ចូល​ហ្គាស​មួយកន្លែង ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​ស្រុក​អូរជ្រៅ​បន្តថា រថយន្ត​ខាងលើ​ម៉ាក HILANDER ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-6805 ពណ៌​ខ្មៅ ជា​រថយន្ត​ប្រើ​ហ្គាស បើកបរ​ដោយ​ឈ្មោះ បឿ​យ បៀ ភេទ​ប្រុស អាយុ​30​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ចាន់ ដា​រី អាយុ​៣០​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ​ភណ្ឌ ។​

​លោក សេស វិបុល អធិការនគរបាល​ស្រុក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា មុន​កើតហេតុ មាន​រថយន្ត​មួយគ្រឿង​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​បើក​ពី​កើតមក​លិច​បំណង​ទៅ​ប៉ោយប៉ែត ហើយ​មកដល់​កន្លែងកើតហេតុ​បំរុង​បត់​ចូល​ស្ថានីយ ដើម្បី​បញ្ចូល​ហ្គាស តែ​មិនទាន់បាន​ទាំង​បត់​ចូល​ផង ស្រាប់តែ​អណ្តាតភ្លើង​ឆាបឆេះ​ពីក្រោយ​ដេញ​មក​ខាងមុខ​ធ្វើឱ្យ​២​នាក់​ប្តី​ប្រពន្ធ​ភ័យ​លស់​ព្រលឹង ចំណែក​ម្ចាស់​ស្ថានីយ​ក៏​ព្រលឹងចុងសក់ ព្រោះ​កន្លែងកើតហេតុ​នៅ​ជិត​ស្ថានីយ​របស់គាត់​។ យ៉ាងណាក៏ដោយ​ករណីនេះ​មិនបាន​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​ឡើយ គឺ​អ្នកបើកបរ និង​ប្រពន្ធ​បាន​ចេញពី​រថយន្ត​ទាន់ពេលវេលា​។​

​ក្រោយ​ទទួលបាន​ដំណឹង​នេះ​ភ្លាម កម្លាំង​លោក​ក៏បាន​ចុះទៅ​កន្លែងកើតហេតុ ហើយ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​ក៏បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​កន្លែងកើតហេតុ ដើម្បី​ជួយ​ផងដែរ តែ​រថយន្ត​ខាងលើ​ត្រូវបាន​ឆេះ​អស់​ស្ទើរតែ​ទាំងស្រុង​ទៅហើយ ព្រោះ​កន្លែងកើតហេតុ​ឆ្ងាយ​នៅ​ពី​សមត្ថកិច្ច​។ ហើយ​ករណីនេះ លោក​សង្ស័យថា អាច​បណ្តាលមកពី​ត​ប្រព័ន្ធ​ដាក់​ហ្គាស​ប្រើ​ខុស​បច្ចេកទេស​៕​

 

 

ព្រះរាជ​ជីវប្រវត្តិ​សង្ខេប សម្តេចព្រះ​មហាក្សត្រិយ៍ នរោត្តម​មុនីនាថ សីហនុ​

​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ជា​ព្រះរាជ​វរោកាស​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះ​ជន្មាយុ​គម្រប់​៨២ យាង​ចូល ៨៣​ព្រះវស្សា របស់​សម្តេចព្រះ​មហាក្សត្រិយ៍​នរោត្តម​មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​។​

​សម្តេចព្រះ​មហាក្សត្រិយ៍​នរោត្តម​មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល មាន​ព្រះនាម​ដើម​ថា ប៉ូល មូ​នី​ក អ៊ី​ហ្សី​។​សម្តេចម៉ែ​ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៣៦ ដោយមាន​ព្រះបិតា​ជា​ជនជាតិ​បារាំង​ដើមកំណើត​អ៊ីតាលី និង​មាន​ព្រះ​មាតា​ជា​ជនជាតិខ្មែរ​។​

​កាលពី​កុមារភាព​ទ្រង់​បាន​សិក្សា​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម មធ្យមសិក្សា នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​នៅ​លី​សេ​ដេ​កាត ក្រុងភ្នំពេញ​។​សម្តេចម៉ែ អាចមាន​បន្ទូល​ជា​ភាសា​បារាំង និង​អង់គ្លេស ក្រៅពី​ភាសា​កំណើត​។ ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះករុណា ព្រះបាទ​សម្តេច​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ខែមេសា ឆ្នាំ​១៩៥២​។​សម្តេចព្រះ​មហាក្សត្រិយ៍ ព្រះអង្គ​មាន​ព្រះរាជបុត្រ​ពីរ​អង្គ​គឺ សម្តេចព្រះ​បរមនាថ​ន​រោ​ត្ត​ម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះអង្គម្ចាស់​នរោត្តម​ន​រិ​ន្ទ្រ​ពង្ស ។​ប៉ុន្តែ​ព្រះអង្គម្ចាស់​នរោត្តម ន​រិ​ន្ទ្រ​ពង្ស ទ្រង់​បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ​២០០៣ ដោយ​ព្រះរោគ​បេះដូង​។​

​នៅ​ចុងឆ្នាំ​១៩៦០ ព្រះ​អង្គជា​ព្រះប្រធាន​កាកបាទក្រហមកម្ពុជា និង​បច្ចុប្បន្ននេះ​ទ្រង់​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​។​សម្តេចម៉ែ ទ្រង់​ជា​មហេសី​សំណព្វ របស់​ព្រះបាទ​សម្តេច​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដែល​បានទទួល​ព្រះ​ស្រី​ង្គា​រ ក្តី​ស្រឡាញ់ មេត្តា​ប្រោសប្រណី យ៉ាងខ្លាំង​ក្លា​ពី​ព្រះ​ស្វាមី ក្នុង​រយៈពេល​ដ៏​យូរលង់​ជាង​កន្លះ​សតវត្សរ៍​កន្លងទៅនេះ​។​

​សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​បាន​យាង​តាម​ព្រះករុណា ព្រះមហាវីរក្សត្រ ស្ទើរ​គ្រប់ទិសទី​ក្នុង​គ្រប់​កាលៈទេសៈ មិន​ថា​ក្នុងសម័យ​តស៊ូ​ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ សម័យ​ការតស៊ូ​ត្រីភាគី​នៅ​តំបន់​ជាយដែន​ខាងលិច ឬ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នោះឡើយ​។​

​នៅ​ឆ្នាំ​១៩៩២ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​បាន​ប្រទាន​គោរមងារ​ព្រះអង្គ​ពី​អ្នក​ម្នាង ជា​សម្តេចព្រះ​ជាយា​នៅ​ឆ្នាំ​១៩៩៣ ទ្រង់​បានទទួល​គោរមងារ​ជា សម្តេច​ព្រះរាជអគ្គមហេសី ហើយ​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បានប្រកាស​អោយប្រើ​ច្បាប់​ស្តីពី​ការរៀបចំ​ព្រះ​បរម​ងារ​ថ្វាយ​ព្រះរាជ​មាតា ដោយ​ថ្វាយព្រះប​រម​ងារ​ថា សម្តេចព្រះ​មហាក្សត្រី​នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​៕​

អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព សម្តេចក្រុមព្រះ​នឹងត្រូវ​បញ្ជូន​តាម​យន្តហោះ​មក​ភ្នំពេញ

​ខេត្តកំពត ៖ អ្នក​ម្នាង បានទទួល​មរណភាព​ហើយ ចំណែក​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​កំពុងមាន​បញ្ហា​លើ​ព្រះរាជសុខភាព ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​ក្រុមគ្រូពេទ្យ និង​អាជ្ញាធរខេត្ត រៀបចំ​ដឹក​តាម​ជើងយន្តហោះ​ឆ្ពោះ​មក​ទីក្រុង​ភ្នំពេញ ដើម្បី​សង្គ្រោះ​ព្យាបាល​បន្តទៀត នៅ​រសៀល​ថ្ងៃទី​១៧ មិថុនា នេះ​។​

​សូម​រំលឹកថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែម​ថុ​នា​ឆ្នាំ នេះ សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ជួបប្រទះ​គ្រោះថ្នាក់​ចរាចរណ៍​ទៀតហើយ ខណៈ​ក្បួន​ព្រះទីនាំង របស់ ព្រះអង្គ​ត្រូវធ្វើ​ដំណើរ​ចេញពី​ខេត្តកំពត ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​។​

​ហេតុការណ៍​គ្រោះថ្នាក​ចរាចរណ៍​នេះ បង្កឡើង​ដោយសារ​មាន​រថយន្ត​មួយគ្រឿង​បាន​បើក​មក​បុក​ព្រះទីនាំង​របស់​ព្រះអង្គ ខណៈ​យាង​ពី​ខេត្ដ​កំពត មកកាន់​ខេត្ដ​ព្រះសីហនុ ដើម្បី​ជួប​សំណេះ សំ​ណា​ល​ជាមួយ​សមាជិក​-​សមាជិកា​ប្រមាណ​ជាង ២​ពាន់​នាក់ ដែល​បានរៀបចំ​ពី​ធី​នៅ​ខេត្ដ ព្រះ សីហនុ​។​

​តាម​ប្រភពព័ត៌មាន​ជា​ជំហាន​ដំបូង បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ វេលា​ម៉ោង​ប្រមាណ​ជា ៩​ព្រឹក នៅ​ភូមិ​អូរ​តាសេក​,​ឃុំ​អូរ​ចំណារ​,​ស្រុក​ព្រៃ​ណ​ប់​,​ខេត្ដ​ព្រះ​សី​ហុន ដោយសារ​រថយន្តឈ្នួល​មួយគ្រឿង​ម៉ាក ហៃ​លែ​ន​ឌើ ពាក់​ស្លាក​លេខ ភ្នំពេញ 2L 9667 ធ្វើដំណើរ ពី​ខេត្ដ​ព្រះសីហនុ ទៅកាន់​រាជធានី​ភ្នំពេញ បញ្ច្រាស់ទិស​គ្នា​បុក​ចំ​ទីនាំង​របស់​ព្រះអង្គ​តែម្តង ហើយ នៅក្រោយ ពេល​កើតហេតុ​ភ្លាមៗ សម្ដេចក្រុមព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ ព្រះរាជសុខភាព នៅ​មន្ទីរពេទ្យ​ខេត្ដ​ព្រះសីហនុ ។​

​លោក ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​គ្រោះ ថ្នាក់ ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្តឈ្នួល​មួយគ្រឿង​ម៉ាក ហាយ​លែ​ន​ឌើ ពាក់​ស្លាក​លេខ ភ្នំពេញ 2L 9667 ធ្វើដំណើរ​ពី​ខេត្ដ​ព្រះសីហនុ ទៅកាន់​រាជធានី​ភ្នំពេញ ហើយ​បាន​បុក​ចូល​ទីនាំង​របស់​សម្តេចក្រុមព្រះ​តែម្តង​។ នៅ​ទីនាំង​នោះ មាន​អ្នកបើកបរ​ម្នាក់ ព្រះអង្គ​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា​។​បើតាម​ប្រភពព័ត៌មាន ដោយសារតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព នៅវេលា​ម៉ោងជាង​១២​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ប្រាប់​ឲ្យ​ដឹងថា អ្នក​ម្នាង អ៊ុក ផល្លា ពិតជា​បានទទួល​មរណភាព តាំងពី​វេលា​ម៉ោង​១២៖២៣​នាទី ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក ចំណែក​សម្ដេចក្រុមព្រះ នរោត្តម រណ​ឫទ្ធ ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅ​សង្គ្រោះ​បន្ដ​នៅ​រាជធានី​ភ្នំពេញ នៅពេល​រៀ​សល​ថ្ងៃទី​១៧ មិថុនា នេះ​៕

សម្តេចក្រុមព្រះ រណឫទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវកំពត​-​កំពង់សោម

​កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែម​ថុ​នា​ឆ្នាំ នេះ សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ជួបប្រទះ​គ្រោះថ្នាក់​ចរាចរណ៍​ទៀតហើយ ខណៈ​ក្បួន​ព្រះទីនាំង របស់ ព្រះអង្គ​ត្រូវធ្វើ​ដំណើរ​ចេញពី​ខេត្តកំពត ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​។​
ហេតុការណ៍​គ្រោះថ្នាក​ចរាចរណ៍​នេះ បង្កឡើង​ដោយសារ​មាន​រថយន្ត​មួយគ្រឿង​បាន​បើក​មក​បុក​ព្រះទីនាំង​របស់​ព្រះអង្គ ខណៈ​យាង​ពី​ខេត្ដ​កំពត មកកាន់​ខេត្ដ​ព្រះសីហនុ ដើម្បី​ជួប​សំណេះ សំ​ណា​ល​ជាមួយ​សមាជិក​-​សមាជិកា​ប្រមាណ​ជាង ២​ពាន់​នាក់ ដែល​បានរៀបចំ​ពី​ធី​នៅ​ខេត្ដ ព្រះ សីហនុ​។

​តាម​ប្រភពព័ត៌មាន​ជា​ជំហាន​ដំបូង បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ វេលា​ម៉ោង​ប្រមាណ​ជា ៩​ព្រឹក នៅ​ភូមិ​អូរ​តាសេក​,​ឃុំ​អូរ​ចំណារ​,​ស្រុក​ព្រៃ​ណ​ប់​,​ខេត្ដ​ព្រះ​សី​ហុន ដោយសារ​រថយន្តឈ្នួល​មួយគ្រឿង​ម៉ាក ហៃ​លែ​ន​ឌើ ពាក់​ស្លាក​លេខ ភ្នំពេញ 2L 9667 ធ្វើដំណើរ ពី​ខេត្ដ​ព្រះសីហនុ ទៅកាន់​រាជធានី​ភ្នំពេញ បញ្ច្រាស់ទិស​គ្នា​បុក​ចំ​ទីនាំង​របស់​ព្រះអង្គ​តែម្តង ហើយ នៅក្រោយ ពេល​កើតហេតុ​ភ្លាមៗ សម្ដេចក្រុមព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ ព្រះរាជសុខភាព នៅ​មន្ទីរពេទ្យ​ខេត្ដ​ព្រះសីហនុ ។​

​លោក ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​គ្រោះ ថ្នាក់ ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្តឈ្នួល​មួយគ្រឿង​ម៉ាក ហាយ​លែ​ន​ឌើ ពាក់​ស្លាក​លេខ ភ្នំពេញ 2L 9667 ធ្វើដំណើរ​ពី​ខេត្ដ​ព្រះសីហនុ ទៅកាន់​រាជធានី​ភ្នំពេញ ហើយ​បាន​បុក​ចូល​រថយន្ត របស់ សម្តេចក្រុមព្រះ​តែម្តង​។​

​លោក ជួន ណារិន បន្តថា គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​សម្តេចក្រុមព្រះ និង អ្នក​ម្នាង អ៊ុក ផល្លា រងរបួស​ធ្ងន់ និង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​។ ចំណែក ភាគី រថយន្តឈ្នួល ហាយ​លែ​ន​ឌើ មាន​អ្នកដំណើរ​ចំនួន​៥​នាក់ រងរបួស​អ្ថ​ន់​ពីរ​នាក់ ស្រាល​បីនាក់​៕

​បណ្តឹង​សំណុំរឿង​ហិង្សា​ធ្ងន់ធ្ងរ​លើ​មន្ត្រី​ប៉េអឹម​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ មិន​ទាន់​ឡើង​កំដៅ​

​ខេត្ត​ព្រះសីហនុ ៖ បណ្តឹង​នៃ​សំណុំរឿង​ហិង្សា​មួយ​ត្រូវបាន​ស្ថាប័ន​កងរាជអាវុធហត្ថ​បញ្ជូនទៅ​ដល់ដៃ​តុលាការខេត្ត​ព្រះសីហនុ​រួចហើយ ពាក់ព័ន្ធ​នឹង​ស្ត្រី​ម្នាក់​ឈ្មោះ មឿង ស្រី​ទូច និង​មនុស្ស​ផ្សេងទៀត​បង្ក​ហិង្សា​បណ្តាល​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​មកដល់ពេលនេះ ហាក់ដូចជា​មិនសូវ​ពុះកញ្ជ្រោល​សោះ បើទោះបីជា​ដឹងថា អំពើ​នេះ​បង្កឡើង​ប្រឆាំងនឹង​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​ក៏ដោយ​។ នេះ​បើតាម​ព័ត៌មាន​ដែល​ទទួលបាន​នៅក្រៅ​របង​តុលាការខេត្ត​។​

​រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​នេះ ដោយសារ​មន្ត្រី​ប៉េអឹម​មួយរូប​រង​នូវ​អំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ​ដល់​ថ្នាក់​ស្ទើរ​ដាច់​ស្លឹកត្រចៀក​មួយ​ចំហៀង​ទៅហើយនោះ បែរជា​ស្ងាត់ឈឹង និង​បង្ក​ជា​ភាព​ងឿងឆ្ងល់​យ៉ាងខ្លាំង​ចំពោះ​មូលហេតុ​ដ៏​អាថ៌កំបាំង​នេះ ។

​សូម​រំលឹកថា លោក អនុសេនីយ៍ឯក ញា ពិសិដ្ឋ អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​ចុះ​បំពេញភារកិច្ច តាម​បទបញ្ជា​របស់​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​ក៍​ដូចជា​ចុះ​អនុវត្ត​ទៅតាម​បទបញ្ជា​របស់​មេបញ្ជាកា​រ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​នៅវេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ថ្ងៃ​សៅរ​ទី​១០​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ ទាក់ទង​ទៅ​និង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​អំពី​បទល្មើស​ព្រហ្មទណ្ឌ ដែល​បាន​កើតឡើង​នៅ​ចំណុច​ពយ​ម៉ា​ចូ​វ​ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នាពេល​កន្លងមក​។​

តាម​ការរៀប​រាប់រប​ស់លោក​អនុសេនីយ៍ឯក​ញា ពិសិដ្ឋ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជា​កម្មករ​ចាំចំការ​នៅ​ចំណុច​ខាងលើនេះ​ថា​មាន​ករណី​ជម្លោះ​កើតឡើង​រវាង​កម្មករ​ចាំចំការ​និង​កម្មករ​ចាំចំការ ឲ្យ​ឈ្មោះ មឿង ស្រី​ទូច ដែល​កន្លងមក​បាន​អះអាងថា​ជា​ក្មួយបង្កើត​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​កម្មករ​របស់ខ្លួន​ប្រើ​ហឹ​ង្សា​ដុតបំផ្លាញ​ម៉ូតូ​កម្មករ​ចាំចំការ​ភាគី​ម្ខាង​ទៀត​។​

ប្រភព​ខាងលើ​បាន​បន្តថា​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​និង​ទទួលបាន​បទបញ្ជា​រប​ស់​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​និង​បទបញ្ជា​របស់លោក​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត មន្ទីរ​ស្រាវជ្រាវ​យុ​ត្តិ​ធ​ម៏​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​ទីតាំង​ដីចំការ អ្នក​ស្រីមឿង ស្រី​ទូច​ក្នុង​គោលបំណង​ពិនិត្យ​និង​អញ្ជើញ អ្នក​ស្រីមឿង ស្រី​ទូច​និង​បក្សពួក​មក​សួរនាំ​។​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ទៅដល់​ភ្លាម មឿង ស្រី​ទូច​បាន​លើក​ទូរស័ព្ទ​តេ​ឆ្វាត់ឆ្វែង​ទំនង ជា​រក​ការជួយ​អន្តរាគមន៍​។​

បន្ទាប់មក​លោក ញា ពិសិដ្ឋ​បាន​អញ្ជើញ មឿង​ស្រី​ទូច​និង​បក្សពួក​ដែល​គេ​អះអាងថា​ជា​អង្គរក្ស​ឲ្យ​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០​មកកាន់​ទីបញ្ជាការ​ដើ​ម្បី​បាន​សួរនាំ​ទៅតាម​និតិ​វិធី​។​លោក​បន្ត​បន្ថែមទៀតថា​លោក​ក៍​ឡើង​ជិះ​រថយន្ត​ជាមួយ​មឿង​ស្រី​ទូច ពេលនោះ​មឿង ស្រី ទូច​ឡើងទៅ​កាន់ចង្កូត​បើកបរ​និង​បាន​ប្តូរ​ឲ្យ​អង្គរក្ស​របស់គេ​មក​អង្គុយ​ជិត​លោក​វិញ ហាក់បីដូច​ជាមាន​គម្រោង​ផែនការ​ក្នុង​ការធ្វើសកម្មភាព​អ្វីមួយ​។​

ប៉ុន្តែ​លោក​ញា ពិសិដ្ឋ​យល់ឃើញថា​យើង​មាន​កម្លាំង​នៅក្នុង​រថយន្ត​សុ​ី​រ៉ែ​ន​បើក​តាម​ពីក្រោយ​ផងដែរ​ទំនងជា​មិនមាន​រឿង​អ្វី​កើតឡើង​បានទេ មិន​ដូច​ការ​គឹ​ត​ទុកជាមុន​ឯណា​គ្រាន់តែ​ឡើង​ជិះ​អង្គុយ​នៅក្នុង​រថយន្ត​ភ្លាម មឿង ស្រី​ទូច និង​អង្គរក្ស​បាន​បញ្ជា​ឲ្យ​លោក​បិទ​ទូរស័ព្ទ​មិន​ឲ្យ​ធ្វើការ​ទាក់ទង មិន​ខុសពី​ក្លាយខ្លួន​ពី​សមត្ថកិច្ច​មកជា​ចំណាប់ខ្មាំង​វិញ​។ ហើយ​ពួកគេ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​សំដៅទៅ​ភ្នំពេញ​ធ្វើ​ឲ្យ​រថយន្ត​កម្លាំង​សមត្ថកិច្ច​តាម​មិនទាន់​។​ឃើញ​ទិដ្ឋភាព​មិន​អំណោយផល លោក​ក៍បាន​សម្រេចចិត្ត​បើកទ្វារ​រថយន្ត​រួច​លោត​ចុះ​ទាំង​បង្ខំ​ទៅខាង​ឆ្វេង​ដៃ​បណ្តាល​ឲ្យ​រងរបួស​ដាច់​រយ៉ា​ស់​ស្លឹកត្រចៀក​ខាងស្តាំ​ស្ទើរ​បាត់​ទាំងស្រុង​និង​មាន​ស្នាម​ជាំ ឈឺ​ចុកចាប់​ពេញ​ខ្លួនប្រាណ​។​

ពេលនោះ​រថយន្ត​កម្លាំង​សមត្ថកិច្ច​ដែល​បើកបរ​ប្រដេញ​តាម​ក្រោយ​បាន​ឈប់​ដឹក​រូបលោក​មកកាន់​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​ដើម្បី​សង្គ្រោះ​។​ដោយឡែក មឿង​ស្រី​ទូច និង​អង្គរក្ស​នៅក្នុង​រថយន្ត​ចំនួន​០២​នាក់​ទៀត​បាន​បើករថយន្ត​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។
ក្រោយ​ហេតុការណ៍​កើតឡើង​ក៍មាន​វត្តមាន​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ចុះមក​សួរសុខទុក្ខ​និង​ពិនិត្យ​មុខរបួស​ដល់​គ្លីនិក​ផងដែរ​។​

​យ៉ាងណាក៏ដោយ អ្នកតាមដាន​ព័ត៌មាន​នេះ បាន និង​កំពុង​រង់ចាំ​មើ​លក​រណី​នេះ​យ៉ាង​យកចិត្តទុកដាក់​ថា តើ​សមត្ថកិច្ច​តុលាការ​ក្លាហាន​ក្នុងការ​ចាត់ការ​តាម​នីតិវិធី​ក្នុង​សំណុំ​រឿងនេះ​ដែរឬទេ​? ៕

កុមារា​អាយុ​៦​ឆ្នាំ​ម្នាក់ ស្លាក់​ផ្លែ​សាវម៉ាវ ស្ទះខ្យល់​ស្លាប់ នៅ​ស្រុក​សំបូរ ខេត្តក្រចេះ​

​ខេត្តក្រចេះ ៖ អាជ្ញាធរ​ក៏ដូចជា​ក្រុមគ្រួសារ​របស់​កុមារ​អាយុ​៦​ឆ្នាំ្ន​ម្នាក់ ដែលមាន​ជីវភាព​ក្រីក្រ​បាន កំណត់ថា ការស្លាប់​របស់​កុមារា​រងគ្រោះ គឺ​ផ្តើម​ដោយសារ​ស្លាក់​គ្រាប់ សាវម៉ាវ នៅ ពេលដែល​កុមារា​រងគ្រោះ បាន​ហូប​ផ្លែ​សាវម៉ាវ​លេប​ទាំង​គ្រាប់​។

​កុមារា​រងគ្រោះ​ឈ្មោះ ជាម មេត្តា អាយុ​៦​ឆ្នាំ ត្រូវបាន​ប្រកាច់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ ដោយ មិន អាចជួយ​សង្គ្រោះបាន នៅពេលដែល​កុមារា​រងគ្រោះ បាន​ហូប​ផ្លែ​សាវម៉ាវ​លេប​ទាំង​គ្រាប់ នៅផ្ទះ​របស់ ខ្លួន ស្ថិតនៅ​ភូមិ​អូរ​តា​ណឹ​ង ឃុំ​ក្បាលដំរី ស្រុក​សំបូរ កាលពី​ព្រឹក​ថ្ងៃទី​១៥ មិថុនា​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​បុរស​ជា​ឱ​ពុក​កុមារា​រងគ្រោះ​ឈ្មោះ ភុ​ន រេ​ម អាយុ​៥៩​ឆ្នាំ បាន​ប្រាប់ ឲ្យ​ដឹងថា កូនប្រុស​របស់គាត់​បា​ន​ហូប​ផ្លែ​សាវម៉ាវ ដែល​ម្តាយ​បាន​ទិញ​ពី​អ្នកលក់​តាម​ម៉ូតូ​។ ក្រោយពី​បាន ទិញ ស្ត្រី​ជា​ម្តាយ​ក៏បាន​ចែក​ផ្លែ​សាវម៉ាវ​ឲ្យ​កូនៗ​ហូប​ដោយ​ម្នាក់​១​គ្រាប់​។ ភ្លាមៗ កុមារា​រងគ្រោះ ដែល​បាន ហូប​លេប​គ្រាប់ ក៏ត្រូវ​ស្លាក់​គ្រាប់​ចូលក្នុង​បំពង​ខ្យល់​បណ្តាល​ឲ្យ​ស្ទះ​ដាច់ខ្យល់​ស្លាប់​មួយ​រំពេច​។​

​បុរស​ជា​ឱ​ពុក​រូបនេះ​ថា កូន​កុមារ​ដែល​រង​គ្រោះជា​កូនប្រុស​ទី​៣ ក្នុងចំណោម​បងប្អូន​៣ នាក់​ស្រី ២​នាក់​។​

​ផ្លែ​សាវម៉ាវ ត្រូវគេ​មើលឃើញថា តែងតែ​បង្ក​កាយា​យី​ដល់​អាយុជីវិត​កុមារ​ជា​បន្តបន្ទាប់ ដូចជា​ការ ពុល​សំបក​ដែលមាន​សារធាតុ​គីមី ដែល​មិនបាន​លាង​សម្អាត​មុន​ឲ្យ​កុមារ​ហូប និង​ការ​ស្លាក់​គ្រាប់ សាវម៉ាវ បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​ក៏មាន​។ កុមារ​ដែល​រងគ្រោះ​ដោយ​ផ្លែ​សា​ម៉ា​វ ភាគច្រើន តែ​កើត មាននៅ​ស្រុក​ស្នួល ដែលជា​ភូមិសាស្ត្រ​មួយ​សម្បូរ​ទៅដោយ​ចម្ការ​ដំណាំ​សាវម៉ាវ​៕​

អាហារ​ផ្ទុក​សារធាតុ​គីមី​ជាង​១០០​តោន ត្រូវបាន​កម្ទេចចោល នៅ​ស្រុក​ឧដុង្គ​

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ ដែល​បង្ករ​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នៅ​ព្រឹក​ថ្ងៃទី​១៤​ខែមិថុនា​នេះ បានរៀបចំ​កម្ទេចចោល​នូវ ផលិតផល​ចំណីអាហារ​ខូចគុណភាព​ខុសច្បាប់​ដែលមាន​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ចំនួន​១០០​តោន​ដែល​សមត្ថកិច្ច បង្ក្រាប រឹបអូស ពី​ជនល្មើស​ជា​ជន​ជាតិចិន​១​កន្លែង ដែល​បាន​ចរាចរ ស្តុក​ទុក និង​ចែកចាយ នៅ​ភូមិ​ថ្មី​ពីងពុង​ឃុំ​ដំណាក់​រាំង​ស្រុក​ឧដុង្គ​ខេត្ត​កំ​ព​អ់​ស្ពឺ ក្រោម​វត្តមាន សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម ពី​ថ្នាក់ដឹកនាំ តំណាង​អង្គទូត ស្ថាប័ន​តុលាការ អង្គការ​ជាតិ អន្តរជាតិ អាជ្ញាធរ​ពាក់ព័ន្ធ ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បានឱ្យដឹង​ក្នុង​ពិធី​នោះ​ថា អនុវត្ត តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​ប្រមុខ​ដឹកនាំ សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​សិប្បកម្ម​កែឆ្នៃ​ស្រោម​សាច់ក្រក​ខុសច្បាប់ ១​កន្លែង ដែលមាន​ច្ចាស់​ឈ្មោះ វី​ង ហ៊ុយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។

​ក្នុង​យុទ្ធនា​ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​រកឃើញ វត្ថុតាង​ចំនួន​១៦​មុខ មាន​ទម្ងន់​សរុប​ប្រមាណ​ជាង​១០០​តោន ដែល​ពុំមាន​ច្បាប់​អនុញ្ញាត ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់ ។ តុលាការ​បានសម្រេច បង្គាប់​ឱ្យ​គណៈកម្មាធិការ​ធ្វើការ​កម្ទេច​ចោល​នូវ​ផលិតផល​ចំណីអាហារ​ខូចគុណភាព​និង​មាន​សារ​ធាតុគីមី​ទាំងនោះ​។​

​នាឱកាស​នោះ សម្តេច ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ការដុត​កម្ទេចចោល​នូវ​ផលិតផល ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​នូវ​សារ​ធាតុគីមី​ដែល​ច្បាប់​បាន​ហាមឃាត់​ទាំងនេះ បង្ហាញ​ពី​ការយកចិត្តទុកដាក់ ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប របស់​សមត្ថកិច្ច បាន​ទាន់ពេល បើ​ពុំ​ដូច្នោះ​ទេ វា​នឹងត្រូវ​ចែកចាយ​នៅលើ​ទីផ្សារ ហើយ​អ្នក​ដែល​រងគ្រោះ គឺជា​ប្រជាពលរដ្ឋ ខាត​ទាំង​ថវិកា ខូច​ទាំង​សុខភាព បង្ករ​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព ដោយ​ជំងឺមហារីក និង ជំងឺ​ធ្ងន់ធ្ងរ​គួរឱ្យ​ព្រួយបារម្ភ​។​

​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថា ពិតណាស់ថា​បញ្ហា​ទាំងនេះ គ្មាន​ស្ថាប័ន ឬ​អង្គភាព​ណាមួយ​អាចធ្វើ​ការលុបបំបាត់ ឬ​ទប់ស្កាត់ តែ​ឯកឯង​ទទួលបាន​ជោកជ័យ​នោះឡើយ គឺ​ត្រូវមាន​កិច្ចសហការ និង​ការចូលរួម​ពី​គ្រប់​ស្ថាប័ន ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ផ្សព្វផ្សាយ អប់រំ និង​ទប់ស្កាត់ ជាពិសេស ការចូលរួម​របស់​ប្រជាពលរដ្ឋ ពិត​ជាមាន​សារសំខាន់​ណាស់​។​

​សម្តេច​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន ចំពោះ​ផលិតផល​ចំណីអាហា ត្រូវ​ពិនិត្យពិចៃ​ឱ្យបាន​ច្បាស់លាស់ មុននឹង​ទិញយក​មក​ពិសារ ឬ​ប្រើប្រាស់​។ ចូលរួម​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់ នូវ​ផលិតផល​ខូចគុណភាព និង​មានប្រើ​ប្រាស់​នូវ​សារធាតុ​គីមី ដែល​បង្ករ​គ្រោះថ្នាក់ ដល់​សុខភាព​៕​

សម្តេច​តេ​ជោ​ធ្វើដំណើរ​ទៅ​ទីក្រុង​បាងកក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ចំនួន​ពីរ

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​និង​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល បានធ្វើ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១៤ ខែមិថុនា​នេះ ឆ្ពោះទៅកាន់​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៨ និង​ការបើក​កិច្ចប្រជុំ​កំពូល កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​៩ ក្នង​នាម​កម្ពុជា​ជា​ប្រធាន ដែល​កិច្ចប្រជុំ​នេះ​នឹង​រៀបចំ​ធ្វើ​នៅ​ទីក្រុង​បាងកក ចាប់ពី​ថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ​២០១៨​។

​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ដែល​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក​បណ្ឌិត សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​សមាជិក​ដទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។

​តាម​ការ​ថ្លែង​បញ្ជាក់​ពី លោក ស្រ៊ី ថា​ម​រ៉ុ​ង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី មុនពេល​ចេញដំណើរ​ពី​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ បានអោយដឹងថា កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៨ ក្រោម​មូលបទ “​ឆ្ពោះទៅកាន់​សហគមន៍​មេគង្គ​ដែលមាន​សមាហរណកម្ម និង​ការតភ្ជាប់ ដែលមាន លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ជា​ប្រធាន​កិច្ចប្រជុំ នឹង​ពិភាក្សា​ពី​យុទ្ធសាស្ត្រ​ពង្រឹងសមត្ថភាព ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច​ឲ្យ​កាន់តែខ្លាំង​ក្លា​នៅតាម​បណ្តោយ​ព្រំដែន រួម​និង​ការ​បង្រួម​គម្លាត​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ចូលរួម​ពង្រឹង​សន្តិភាព ស្ថិរភាព និង​សមាហរណកម្ម​អាស៊ាន​ទាំងមូល​។

​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​នេះ ឯកសារ​សំខាន់​ចំនួន​បី នឹងត្រូវ​អនុម័ត រួមមាន (១) បញ្ជី​គម្រោង​អាទិភាព (២)​ផែនការមេ ACMECS ២០១៩-២០២៣ និង (៣) សេចក្តីថ្លែងការណ៍​ទីក្រុង​បាងកក ។ ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​នៅក្នុង​វេទិកា​នាយក​ប្រតិបត្តិ ACMECS (ACMECS CEO Forum) ដោយ​សម្តេច​តេ​ជោ នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​មួយ ស្តីពី​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ ACMECS និង​ការធ្វើសមាហរណកម្ម​។

ដោយឡែក កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​៩ ក្រោម​មូលបទ “​ដើម្បី​ការតភ្ជាប់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែ​ខ្លាំងក្លា​”​នា​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​នៃ​កិច្ចប្រជុំ រួម​និង​វត្តមាន​ចូលរួម​ពី​សំណាក់ លោក ថង​លូន ស៊ី​ស៊ូ​លី​ត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក អ៊ូ វីន ម្ញី​ន​ត៍ (U Win Myint) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​! និង​លោក ដា​តុ លីម ចូក ហួយ (Dato Lim Jock Hoi) អគ្គលេខាធិការ​អាស៊ាន ផង​នោះ នឹង​ពិនិត្យឡើងវិញ​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ CLMV នា​បណ្តា​ឆ្នាំកន្លងមក ដើម្បី​ពិភាក្សា​រិះរក​វិធី​យ៉ាងណា​ដើម្បី​បន្ត​ប្រើប្រាស់​សក្តានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក និង​លើក​កំពស់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​លើ​វិស័យ​អាទិភាព សំដៅ​សម្រេច​ឲ្យ​បាន​នូវ​ការ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​នៅក្នុង​តំបន់ ក៏ដូចជា​លើក​កំពស់​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ទំនាក់ទំនង​រវាង ប្រជាជន និង​ប្រជាជន ដែលជា​ការរួមវិភាគទាន​ដល់​ការកសាង​សហគមន៍​អាស៊ាន​។ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​៩ នេះ នឹងមាន​ការអនុម័ត​សេចក្តីថ្លែងការណ៍​រួម ហើយ​បន្ទាប់មក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​នេះ​។

​គួរ​កត់សម្គាល់ថា ប្រទេស CLMV មានការ​លូតលាស់​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ដោយសារ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នីមួយៗ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់ និង​សម្របសម្រួល​ដើម្បី​ឲ្យ​មាន​សេរីភាវូបនីយកម្ម ក្នុងការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម និង​សេដ្ឋកិច្ច គួបផ្សំ​ជាមួយនិង​កត្តា​លើកទឹកចិត្ត​ផ្សេងៗ​ទៀត ដូចជា​តម្លៃ​ពលកម្ម​ទាប អំណោយផល​នៃ​ប្រជាសាស្ត្រ ក៏ដូចជា​ទីតាំង​ភូមិសាស្ត្រ​មាន លក្ខណៈ​យុទ្ធសាស្ត្រ ជាដើម​។​

​តាម​ការគ្រោងទុក នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ទីក្រុង​បាងកក​នាពេលនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ការងារ ជាមួយ ឯកឧត្តម ថង​លូន ស៊ី​ស៊ូ​លី​ត និង​លោក ង្វៀន សួន​ហ្វ៊ុ​ក ជាពិសេស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ដើម្បី​ពង្រឹង និង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​កក់ក្តៅ និង​ប្រកបដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​ថៃ​៕

កម្ពុជា​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​(ECOSOC) របស់ អ​.​ស​.​ប​.

​ភ្នំពេញ ៖ ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា គឺ​អង្គការសហប្រជាជាតិ បានសម្រេច​អោយ​ប្រទេស​កម្ពុជា ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម ក្នុង​អាណត្តិ​មួយឆ្នាំ​ក្នុង​ឆ្នាំ​២០១៩​នេះ តាមរយៈ​លទ្ធផល​បោះឆ្នោត​គាំទ្រ​១៨៣​សម្លេង ក្នុងចំណោម សមាជិក​អង្គការសហប្រជាជាតិ​ចំនួន​១៨៨ ។​

​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (ECOSOC) របស់​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​មួយឆ្នាំ ក្នុង​២០១៩​នេះ បន្ទាប់ពី​ទទួលបាន​សំលេងគាំទ្រ ចំនួន​១៨៣ លើ​១៨៨ ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាល​មហាសន្និបាត នៃ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញ៉ូ​យក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។

​នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេង​ថ្មី​មួយទៀត​របស់​កម្ពុជា ក្នុងការ​លើកស្ទួយ​កិត្តិយស និង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ បន្ទាប់ពី​កម្ពុជា​ត្រូវបាន​ជ្រើសតាំង​កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ធ្វើជា​អនុប្រធាន​នៃ​សម័យប្រជុំ​លើ​ទី​៧៣ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​ពី​ខែកញ្ញា ២០១៨ ដល់​ខែកញ្ញា ២០១៩ រួមជាមួយ​ប្រទេស​ចំនួន​១៥ ផ្សេងទៀត និង​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ក្នុងឋានៈ​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គម​របស់​អង្គការសហប្រជាជាតិ កម្ពុជា​នឹង​ខិតខំ​ចូលរួម​ពិភាក្សា​និង​ផ្តល់យោបល់​លើ​ការ​ជម្រុញ​ស្តង់ដារ​រស់នៅ​ឲ្យ​បាន​ខ្ពស់ ការបង្កើត​ការងារ​ឲ្យ​បាន​ពេញលេញ និង​ជម្រុញ​លក្ខខណ្ឌ​នៃ​ការរីកចំរើន​សេដ្ឋកិច្ចសង្គម និង​ការអភិវឌ្ឍន៍​។
​កម្ពុជា​នឹងចូលរួម​ជំរុញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អន្តរជាតិ និង​វិស័យ​អប់រំ និង​ការចូលរួម​ជំរុញ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ សុខាភិបាល​សង្គម រួម​និង​ការគោរព​ជាស​កល​ចំពោះ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​។

​គួរ​បញ្ជាក់ថា ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម គឺជា​សាខា​មួយ នៃ​សាខា​ទាំង​៦ របស់​អង្គការសហប្រជាជាតិ ដែលមាន​តួនាទី​ពិភាក្សា​លើ​វិស័យ​អភិវឌ្ឍន៍​ក្នុងការ​ទ្រទ្រង់​ដំណើរការ​សន្តិភាព​។​

​ក្រុមប្រឹក្សា​នេះ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៤៥ ស្របពេល​ការបង្កើត​អង្គការសហប្រជាជាតិ​តែម្ដង​។ ប៉ុន្ដែ​ក្រោយ​សង្គ្រាមលោកលើកទី​២ ការងារ​អាទិភាព​រប​ស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម គឺ​ធ្វើយ៉ាងណា​ធានា​ឲ្យ​មាន​ប្រសិទ្ធភាព​សង្គម និង​កម្រិតជីវភាព​ឲ្យ​កាន់តែ​ប្រសើរឡើង​ចំពោះ​ប្រជាជន​ពិភពលោក ហើយក៏​មិន​អើពើ ឬ​រើសអើង​ទៅលើ​នរណាម្នាក់​ដែរ​។ ក្រុមប្រឹក្សា​នេះ មាន​គោលដៅ​ជ្រោមជ្រែង​ឲ្យ​បានសម្រេច​នូវ​គោលដៅ​សហស្សវត្ស​អភិវឌ្ឍ​ដោយ​ចិ​រ​ភាព និង​សហប្រតិបត្តិ​ការអភិវឌ្ឍ​៕

អត់លុយ​ទិញ​ថ្នាំញៀន​ជក់​ប្រថុយ​លួច​ម៉ូតូ scoopy តែ​ត្រូវ​ប៉េអឹម​ចាប់​ជាប់​

​ភ្នំពេញ ៖ ជ​នស​ង្ស​យ័​ម្នាក់​ត្រូវបាន​អាវុធហត្ថ​ខណ្ឌដង្កោ​សហការ​ណ៏​ជាមួយ​អាវុធហត្ថ​ខណ្ឌ​មាន​ជ​យ័​ឃាត់ខ្លួន​បាន​ភ្លាមៗ​ក្រោយពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​scoopy​ពណ៍​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CV3752​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៨​នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​ភូមិ​ព្រែក​តា​គង់​១​សង្កាត់​ចាក់អង្រែលើ​ខណ្ឌ​មាន​ជ​យ័​រាជធានី​ភ្នំពេញ​។​
​បើ​យោងតាម​សម្តី​ជនរងគ្រោះ​ឈ្មោះ​មួន​កប​ភេទ​ប​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​និស្សិត​បាន​ប្រាប់​អោយដឹងថា​មុនពេល​កើតហេតុ​រូបគាត់​បាន​ចត​ម៉ូតូ​របស់គាត់​នៅមុខ​បន្ទប់​ជួល​នៅ​ផ្លូវ​៣៧១​ភូមិ​ម​ល័ស​ង្លា​ត់​ដង្កោ​ខណ្ឌដង្កោ​ហើយ​រូបគាត់​បាន​ចូលទៅ​ហូបបាយ​ក្នុង​បន្ទប់​ចេញមក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​របស់ខ្លួន​ទើប​មានការ​ផ្អើលឆោឡោ​ហើយក៏​បាន​រាយ​ការ​ណ៏​ជូន​សមត្ថកិច្ច​ទើប​ចាប់​ជ​នស​ង្ស​យ័​និង​ម៉ូតូ​ជនរងគ្រោះ​បាន​ភ្លាមៗ​
​អាវុធហត្ថ​បានអោយដឹងថា​ជន​ស​ង្ស​យ័​ខាងលើ​មានឈ្មោះ​ស៊ូ​ពៅ​អាយុ​៣២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​។​

​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ខាងលើ​កំពុងធ្វើការ​សាកសួរ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធិ​៕

ដឹង​ទេ ! មន្ទីរពេទ្យ​នៅ​ទូទាំង​កម្ពុជា​ត្រូវការ​ឈាម​ប៉ុន្មាន​រយ​ប្លោក​ក្នុង​១​ថ្ងៃ ?

​ភ្នំពេញ ៖ មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម វេជ្ជបណ្ឌិត ហុក គឹម​ចេង ថ្លែងថា ក្នុង​១​ថ្ងៃ​យើង​ត្រូវការ​ឈាម យ៉ាងហោចណាស់ ២០០​ប្លោក ខណៈដែល​ក្នុង​១​ម៉ោង មានការ​ស្នើសុំ​ឈាម​ប្រហែល ៩​ប្លោក ដើម្បី​យក ទៅ​សង្គ្រោះ​ជីវិត​អ្នក​ជម្ងឺ​នៅ​ទូទាំងប្រទេស ហើយ​លោក​ក៏បាន​អំពាវនាវ​អោយ​ពលរដ្ឋ​កម្ពុ​ជាទូទៅ​ចូលរួម ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​។​

​លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ក្នុងឱកាស​នៃ​ការទទួល​ការបរិច្ចាគ​ឈាម​ពី​មន្ត្រី​អគ្គលេខាធិការ ដ្ឋា​ន​រដ្ឋសភា​ព្រឹក​ថ្ងៃទី​១៤ មិថុនា​នេះ​មានប្រសាសន៍ថា ប្រសិនបើ​គ្មាន​ឈាម​ក្នុង​ស្តុក​នោះទេ យើង​មិន អាចមាន​ឈាម​ដើម្បី​សង្គ្រោះបន្ទាន់​ដល់​ជីវិត​អ្នក​ជម្ងឺ​បានទេ ដោយ​ក្នុង​១​ថ្ងៃ​យើង​ត្រូវការ​ឈាម​យ៉ាងហោច ណាស់​ក៏ ២០០​ប្លោក​ដែរ​ដើម្បី​ស្តុក​ទុក ខណៈដែល​មានការ​ស្នើសុំ​ឈាម​ពី​តាម​មន្ទីរពេទ្យ​នានា ក្នុង​១ ថ្ងៃ​យ៉ាងតិច​ចំនួន ៩​ប្លោក​។​

​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​គូសបញ្ជាក់ថា ឈាម​ពិត​ជាមាន​សារៈ សំខាន់ ហើយ​ការផ្តល់​ឈាម​គឺ​រឹតតែ​សំខាន់​ទៅទៀត ដើម្បី​ជួយ​ស្រោចស្រង់​អាយុជីវិត​អ្នក​ជម្ងឺ​ដែល​ត្រូវការ នូវ​ការចាក់​បញ្ចូល​ឈាម​មានដូចជា អ្នក​ជម្ងឺ​ដែល​ត្រូវការ​នូវ​ការវះកាត់ និង​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដែល​ពួកគេ​សុទ្ធតែ​ត្រូវការ​ការចាក់​បញ្ចូល​ឈាម​។ លោក​ថា កាលពីមុន​ឈាម​ខ្មែរ​បាន​ហូរ​ដោយសារ សង្គ្រាម តែ​ពេលនេះ​ឈាម​ខ្មែរ​ហូរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទៅវិញ ដោយ​ជា​រៀងរាល់ថ្ងៃ​មាន​អ្នក គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ស្លាប់ ទាំង​របួស​ស​ជាច្រើន​នាក់ ហើយ​អ្នករងរបួស​ធ្ងន់ធ្ងរ គឺជា​អ្នកត្រូវការ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​។ ដូច្នេះ​ប្រសិនបើ​គ្មាន​ឈាម​បំរុង​ទុក ឬ​ស្តុក​ទុកជាមុន​ទេ គ្រូពេទ្យ​មិនអាច​មាន​ឈាម យកទៅ​សង្គ្រោះ​ដល់​អ្នក​ជម្ងឺ​បាន​បន្ទាន់​នោះទេ​។​

​លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា ដោយ​ឃើញ​ពី​សារសំខាន់​នៃ​ការផ្តល់​ឈាម​នេះហើយ ទើបបានជា​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បានអោយ​មន្ត្រី​របស់ខ្លួន​ផ្តល់​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​
​ឈាម ដោយ​រាប់ទាំង​លើក​នេះ​ផង ​ចំនួន ៥​លើក​ហើយ ដោយ​ក្នុង​១​លើកៗ​មាន​ប្រមាណ​ជា ៧០​នាក់​៕​

កម្មករ​អាច​សម្រាក​បាន​៣​ថ្ងៃ​ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត ដោយ​នៅមាន​ប្រាក់​ឈ្នួល

​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចេញ​លិខិត​ជូនដំណឹង​មួយ ដោយ​ស្នើ​ដល់​ថៅកែ​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ អនុ​ញ្ញា​ឲ្យ​កម្មករ​-​ន​យោ​ជិត​ឈប់សម្រាក រយៈពេល​៣​ថ្ងៃ ដើម្បី​អាច​ទៅ​ចូលរួម​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ខែ​ចុងខែ​កក្កដា​ខាងមុខ​។

​សេចក្ដីជូនដំណឹង របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង ថា យោងតាម​លិខិត​លេខ​៩៦១ គ​.​ជ​.​ប ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) គឺ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សូម​ជម្រាប​ដល់​ម្ចាស់ និង​នាយក​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់​ជ្រាប ថា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់ក​ម្មករ​-​ន​យោ​ជិត ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ម្ចាស់ នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​-​ន​យោ​ជិត បាន​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​រក្សាទុក​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ជូន​កម្មករ​-​ន​យោ​ជិត​ដដែល​។

​ជាមួយគ្នានេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សង្ឃឹមថា ម្ចាស់ និង​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ព្រមទាំង​កម្មករ​-​ន​យោ​ជិត នឹង​អនុវត្ដ​តាម​សេចក្ដីជូនដំណឹង​នេះ ប្រកបដោយ​ប្រសិទ្ធភាព​។​មេដឹកនាំ​សហជីព​សាទរ និង​ស្វាគមន៍​ចំពោះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បានស្នើ​ដល់​ថៅកែ​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន អនុញ្ញាត​ឲ្យ​កម្មករ​-​ន​យោ​ជិត​បាន​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ដើម្បី​អាច​ទៅ​ចូលរួម​ការបោះឆ្នោត ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ដ​។

​សូម​ជម្រាប ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​នេះ មាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង សម្រាប់​ការបោះឆ្នោត​នេះ​។ មន្ដ្រី​គណបក្សនយោបាយ​ទាំង​២០​នេះ តែងតែ​ជំរុញ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​កម្មករ​-​ន​យោ​ជិត កុំ​ភ្លេច​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ដោយ​គ្មាន​ការបង្ខិតបង្ខំ​ណាមួយ​ឡើយ​៕​

ដៀល​ប្រមាថ​អ្នកកាសែត​ពេល​ថត​រថយន្ត LEXUS 470 បើក​ធ្លាក់​ប្រឡាយ​

​ភ្នំពេញ ៖ បុរស​ចំណាស់​ជា​អ្នកបើកបរ​ម្នាក់​រួមជាមួយ​បុរស​ម្នាក់ទៀត ដែល​បាន​អះអាងថា​ខ្លួន​ជា​អ្នកចម្រៀង​ម្នាក់​ឈ្មោះ​មាស សារិទ្ធ ដែលជា​កូនប្រុស​របស់​តារាចម្រៀង​មាស សារ៉ាន់​បាន​ផ្ទុះ​កំហឹង​ជេរ​ប្រមា​ត្រ​និង​ដៀល​ត្មេះ​អ្នកកាសែត បន្ទាប់ពី​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​មួយគ្រឿង ជ្រុល​ធ្លាក់​ប្រឡាយទឹក​ទាំង​ព្រឹក​ហើយ​អ្នកកាសែត​បាន​ចុះទៅ​ថតរូប​នោះ​។​
​គ្រោះថ្នាក់​រថយន្ត​ធ្លាក់ទឹក​នេះ​បាន​កើតឡើង កាលពី​វេលា ម៉ោង​ប្រមាណ​៥​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​បេតុង​ខាងកើត​វត្ត​ពោធិ៍​វ័ន ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​រថយន្ត​ម៉ាក​EXUS GX-470 មួយគ្រឿង​ខាងលើ​នោះ ពណ៍​កាក​អំពៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ-2902 បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ​។​ដោយឡែក​បុរស​ម្នាក់ទៀត ដែល​បាន​អះអាងថា ខ្លួន តារាចម្រៀង មាស សារិទ្ធ ដែលជា​កូនប្រុស តារាចម្រៀង មាស សារ៉ាន់ ដែល​ស្ថិតនៅ​កន្លែងកើតហេតុ​គេ​ពុំ​ដឹង​ច្បាស់​ថា​ជា​អ្នករួមដំណើរ​ឬ​យ៉ាងណា​នោះទេ​។​អ្វិ​ដែល​ធ្វើអោយមាន​ការចាប់អារម្មណ៍ អ្នកចម្រៀង​រូបនោះ​ស្ថិតក្នុង​សម្លៀកបំពាក់​ខោ​ជើង​ខ្លី អាវយឺត​ពណ៍​ក្រហម ស្បែកជើងផ្ទាត់​ពាក់មួក​យោធា រួមជាមួយ​អ្នកបើកបរ​បែរជា​ជេរ​ប្រមា​ត្រ​មកលើ​អ្នកយកព័ត៌មាន ដែល​បាន​ចុះទៅ​ថត​ទៅវិញ​។

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​ខាងលើ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាមផ្លូវ​បេតុង​វត្ត​ពោធិ៍​វ័ន ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ឡើងមក​ផ្លូវ​ទំនប់​កប់​ស្រូវ ។​នៅពេល​មកដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​នោះ​ជ្រុល​ចង្កូត​ទៅ​ស្តាំ​ដៃ​ធ្លាក់​ប្រមាណ​ទឹកតែ​ម្តង​។​នៅក្នុង​គ្រោះថ្នាក់​នោះ​ពុំ​បណ្តាលអោយ​មនុស្ស​រងរ​បួស​ឡើយ ។​

​ទាក់ទិន​គ្រោះថ្នាក់​នេះ​បើក​តាម​បុរស​ម្នាក់ ដែល​អះអាងថា​ខ្លួន ជា​អ្នកចម្រៀង បានអោយដឹងថា ការគ្រោះថ្នាក់​ដោយសារតែ​គេច​ក្មេង ។

​តាម​ព័ត៌មាន​អោយដឹងថា​បន្ទប់​ពី​គ្រោះថ្នាក់ នៅវេលា​ម៉ោង​ប្រមាណ​ជាង​៦​ព្រឹក​អ្នកយកព័ត៌មាន​ក៍បាន​ចុះទៅ​ថតរូប​ស្រាប់តែ​អ្នកបើកបរ រួមជាមួយ​បុរស​ម្នាក់ទៀត​ដែល​បាន​ប្រាប់ថា ខ្លួន ជា​អ្នកចម្រៀង​និង​ធ្វើការ​នៅ​ទូរទស្សន៍​មួយ បានមក​ហាម​ថត និង​ជេរប្រមាថ​អ្នកយកព័ត៌មាន​ទាំង​សម្តី​អសុរ​ស​ព្រោះ​កំពុងតែ​មួល​ម៉ៅ​រថយន្ត​ធ្លាក់ទឹក​ទឹក​ព្រឹក​ផង​។​នៅ​ព្រឹក​នោះដែរ​ម្ចាស់​ក៍បាន​ហៅ​រថយន្ត​ចុះទៅ​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

គ ជ ប និង​ភាគី​ពាក់ព័ន្ធ​ប្រជុំ​ពី​ការបិទ​ផ្សាយ​បញ្ជី​គណបក្ស និង​បេក្ខជន​ឈរឈ្មោះ​

​ភ្នំពេញ ៖ កាលពី​ព្រឹក​មិញ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ជួបប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការបិទ​ផ្សាយ​បញ្ជីរាយនាម​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ផ្លូវការ​តាម​មណ្ឌល រាជធានី ខេត្ត និង​សិទ្ធិ​ទទួលបាន​នូវ​ការការពារ​សុវត្ថិភាព​របស់​គណ​បេក្ខជន​។​

លោក ឌុ​ច សុន សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​មានប្រសាសន៍ថា កាល​បរិ ច្ឆេ​ទ និង​ពេលវេលា​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន ឈរឈ្មោះ​បោះឆ្នោត បានចាប់ផ្តើម​ទទួល​ពីថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ និង​បានបញ្ចប់​នៅ​ថ្ងៃទី​១៤ ខែ ឧសភា ឆ្នាំ​២០១៨ ហើយ​មុននឹង​បិទ​ផ្សាយ​បញ្ជីរាយនាម​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ បោះឆ្នោត​ផ្លូវការ​តាម​មណ្ឌល​នីមួយៗ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​កិច្ច​ការដែល​ត្រូវធ្វើ តាម​លំដាប់លំដោយ​ជាច្រើន​។ ក្នុង​កិច្ចប្រជុំ​នេះដែរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានស្នើ អោយ​គណបក្សនយោបាយ​ទាំងអស់​ដែល​ចូលរួម​ការបោះឆ្នោត​អនុវត្ត​អោយបាន​ត្រឹមត្រូវ​ទៅតាម​នីតិវិធី នៃ​ការបោះឆ្នោត ហើយ​ត្រូវ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដើម្បី​ធ្វើការ​ដោះ ស្រាយ​នូវ​បញ្ហា​ណាមួយ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ដើម្បី​ញ៉ាំងអោយ​ការបោះឆ្នោត​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​ប្រព្រឹត្តិ​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​អាច​ទទួលយកបាន ទាំងអស់គ្នា​។​

ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ ក៏មាន​ការលើកឡើង​ពី​តំណាង​គណបក្សនយោបាយ​អំពី​បញ្ហា​មេភូមិ ដែល​បានបង្ហាញ​វត្ត​មាននៅ​ជិត​ការិយាល័យ​បោះឆ្នោត ក្នុង​ថ្ងៃ​បោះឆ្នោត ដោយ​តំណាង​គណបក្ស​ន​យោ បាយ​លើកឡើង​នាពេលនេះ​ថា វត្តមាន​របស់​មេភូមិ​នៅ​ជិត​ការិយាល័យ​បោះឆ្នោត ក្នុង​ថ្ងៃ​បោះឆ្នោត​បានធ្វើ អោយ​អ្នកបោះឆ្នោត​ភិតភ័យ ហើយ​ជាការ​ឆ្លើយតប​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះ ឆ្នោត លោក ទេព នីថា បាន​សុំអោយ​មានការ​ថ្លឹងថ្លែង​អោយបាន​ច្បាស់លាស់​អំពី​បញ្ហា​នេះ​។​

សូម​ជម្រាបជូន​ថា​៖ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​មាន​គណបក្សនយោបាយ​ចូលរួម​ចំនួន ២០ ដើម្បី​ដណ្តើម​កៅអី​ក្នុង រដ្ឋសភា​ចំនួន ១២៥៕