All posts by មេគង្គ ប៉ុស្តិ៍

ខឹង​ប្តី​មាន​ស្រី ជះ​ទឹក​អាស៊ីត​ដាក់​ប្តី​បណ្តាល​ឲ្យ​ស្លាប់​

​កំពង់ចាម ៖ ដោយសារ​ខឹង​នឹង​ប្តី​មាន​ស្រី ស្ត្រី​ម្នាក់​បាន​ជះ​ទឹក​អាស៊ីត​ទៅលើ​ប្តី បណ្តាល​ឲ្យ​រលាក​ពេញ​ខ្លួន​រហូត​បាត់​បង់ជីវិត កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​។
​លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ករណី​ជះ​ទឹក​អាស៊ីត ដែល​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​អូ​ជ្រូក ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដែល​បង្កដោយ​ស្ដ្រី​ជនដៃដល់​ម្នាក់​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួនបាន នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ធំ ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ ដោយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ព្រៃឈរ សហការ​ជាមួយ​ជំនាញ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង វុទ្ធី ស្នងការរង​ផែន​ព្រហ្មទណ្ឌ​។​
​លោក​ឩ​ត្ត​ម​សេនិយ៍ ស្នងការ​បញ្ជាក់ថា ស្ដ្រីជន​ដៃដល់​ឈ្មោះ ពិន ជា អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រក ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

​តាម​ចំលើយសារភាព​របស់​ស្រី្ត​ដៃដល់ បាន​បញ្ជាក់ថា ការធ្វើ​បែបនេះ​គឺ​មកពី​នាង​ខឹង​នឹង​ប្តី​មាន​ស្រី​។ លោកស្នងការ​បានបញ្ជាក់​ថា ករណី​ជះ​ទឹក​អាស៊ីត​នេះ កើតឡើង​កាលពី​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អូ​ជ្រូក ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ទៅលើ​ជនរងគ្រោះ​ជា​ប្ដី​ឈ្មោះ មិន នុ​ន អាយុ​៤១​ឆ្នាំ កំពុង​ដេក​នៅលើផ្ទះ បណ្តាល​ស្លាប់​ក្រោយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​៕

ចូលឆ្នាំថ្មី ពលរដ្ឋ​កម្ពុជា​ធ្វើដំណើរ​កម្សាន្ត​ជាង​៥​លាន​នាក់​បង្ហាញ​ពី​ប្រាក់ចំណូល​កើនឡើង​

​ភ្នំពេញ ៖ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០១៨​នេះ ចំនួន​ប្រជាជន​កម្ពុជា ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ក្នុងប្រទេស​កម្ពុជា បាន​កើន​ឡើងដល់​ជាង​៥​លាន​នាក់​។ កំណើន​នេះ គឺ​ដោយសារ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ ហើយ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ក៏​កើនឡើង​ផងដែរ​។

​ក្រោយពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០១៨ បញ្ចប់ទៅ ក្រសួងទេសចរណ៍ បាន​បូកសរុប​របាយការណ៍​ទេសចរណ៍ ដែល​បង្ហាញថា មាន​ភ្ញៀវទេសចរ​ជាតិ​-​និង​អន្តរជាតិ​មក​កម្សាន្ត​នៅតាម​ទី​រមណីយដ្ឋាន​នានា កើនឡើង​ដល់ ចំនួន​ជាង 5​លាន​2​សែន​នាក់ ។ ក្នុង​ទិន្នន័យ​ដដែល​បានបង្ហាញ​ទៀតថា សម្រាប់​គោលដៅ​សំខាន់ៗ​ដែល​ភ្ញៀវទេសចរ​សម្រុក​ទៅ​កម្សាន្ត​ច្រើនជាងគេ​រួមមាន​6​ទៅ​តាំង ដែល​ក្នុងនោះ​រួមមាន​ដូចជា ៖ ទី​1- ខេត្តសៀមរាប ដែល​មានការ​ប្រារព្វ​អង្គរ​សង្ក្រាន្ត មាន​ជាង​២​លាន​៦​ម៉ឺន​នាក់ (2,062,749)​។ ទី​2- តំបន់ឆ្នេរ រួមមាន​(​ខេត្ត​ព្រះសីហនុ ខេត្តកំពត កោះកុង និង​ខេត្ត​កែប​) មាន​ភ្ញៀវ​ជាតិ​ទៅ​កំសាន្ត 45 ម៉ឺន​នាក់ ភ្ញៀវ​អន្តរជាតិ ជាង 2​ម៉ឺន​៥​ពាន់​នាក់​។ ទី​3- តំបន់​អេកូ​ទេសចរណ៍ នៅ​ភូមិភាគ​ឥ​សាន្ត រូ​ម​មាន (​ខេត្តក្រចេះ មណ្ឌលគិរី រតនៈគិរី និង​ស្ទឹងត្រែង​) មាន​ភ្ញៀវ​ជាតិ​ជាង 24,000 នាក់ និង​ភ្ញៀវ​អន្តរជាតិ​ជាង​2,400​នាក់​។ ទី​4- តំបន់​កម្សាន្ត​តាម​បណ្តា​ខេត្ត​នៅ​ផ្លូវជាតិ​លេខ​5 រួមមាន (​ខេត្តបាត់តំបង ប៉ៃលិន និង​ខេត្ត​ពោធិ​សា​តិ​) មាន​ភ្ញៀវ​ជាតិ​ជាង 81​ម៉ឺន នាក់ ដោយមាន​ភ្ញៀវ​អន្តរជាតិ​ជាង​1​ពាន់​នាក់ ។ ទី​5 – តំបន់​ទេសចរណ៍​ដទៃ​ទៀត មានដូចជា (​ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និង​ខេត្តតាកែវ​) ទទួលបាន​ភ្ញៀវទេសចរ​ជាង​1​លាន​4​សែន​នាក់ ខណៈដែល​ភ្ញៀវ​អន្តរជាតិ មាន​ប្រមាណ​ជាង 9​ពាន់ នាក់​។ ទី​6- តំបន់​រាជធានី​ភ្នំពេញ មាន​ភ្ញៀវទេសចរ​ជាតិប្រមាណ 167,560 នាក់ ដែល​ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ប្រមាណ​ជាង​1​ម៉ឺន​នាក់ ។

គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មើលឃើញថា កត្តា​សំខាន់​ដែល​ផ្តល់​លទ្ធភាព និង ឳ​កាស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា អាច​ចូលរួម​សប្បាយរីករាយ​ក្នុង​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ គឺ​ដោយសារ កម្ពុ​ជាមាន​ចំនុច​៤​យ៉ាង ៖ ទី​១. កត្តា​សន្តិភាព និង​ការបង្រួបបង្រួម​គ្នា​ទាំងស្រុង​។ ទី​២. ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​កាន់តែ​ប្រសើរ ដែល​អាចធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ មាន​ភាពងាយស្រួល​។ ទី​៣. មាន​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ ទាំង​កម្ម​សិទ្ធ​ឯកជន និង ការដឹកជញ្ជូន​សាធារណៈ ។ ទី​៤. ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​កាន់តែច្រើន ទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​កម្មករ​រោងចក្រ​វាយនភ័ណ្ឌ​៕

តុលាការ​ខេត្តកណ្តាល​ឃុំខ្លួន​ស្ត្រី​ដែល​ដុត​ទីតាំង​រោង​សិប្បកម្ម​របស់​ប្តី​

​ខេត្តកណ្ដាល ៖ ស្ត្រី​ម្នាក់​ឈ្មោះ កែវ រតនៈ ហៅ​ហ្គិ​ច ដែល​ធ្លាប់​បង្ក​ការអុកឡុក​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដោយ​ធ្លាប់​ដក​កាំភ្លើង​បាញ់​គំរាម​ជនស្លូតត្រង់ ហើយ​បាន​យក​សាំង​ចាក់​ដុត​រោងចក្រ​កែច្នៃ​គ្រឿង​សង្ហា​រឹម​នៅ​ស្រុក​អង្គស្នួល​កាលពីពេល​ថ្មីៗ​នោះ ឥឡូវ​ត្រូវបាន​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីការ​ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ខេត្តកណ្ដាល​បណ្តោះអាសន្ន​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ នេះ ។
​មន្ត្រី​សាលាដំបូង​ខេត្តកណ្តាល​បានឱ្យដឹងថា ស្ត្រី​ឈ្មោះ កែវ រតនៈ ហៅ ហ្គិ​ច ត្រូវ​ជាប់ចោទ​ពីបទ​ល្មើស​” ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​, គំរាមកំហែង​ថា​នឹង​សម្លាប់ និង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រើប្រាស់​វិធី​គ្រោះថ្នាក់​ដល់​បុគ្គល​” ប្រព្រឹត្ត​នៅ​ចំណុច​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​និង​ក្តា​កុង​ផ្លា​កេ ប្រាយ​វ៉េ ហ្វើ​នី​ឈ័​រ ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល កាលពី​អំឡុង​ឆ្នាំ​២០១៨ តាម​មាត្រា​៧៨ ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា​៦៣០ ,២៣៣ ,៤១៣​នៃ​ក្រមព្រហ្មទណ្ឌ ។​
​ស្ត្រី​ត្រូវ​ចោទ​មានឈ្មោះ កែវ រតនៈ ហៅ ហ្គិ​ច ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​រាជធានី ភ្នំពេញ ។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ រោងចក្រ​កែច្នៃ​គ្រឿង​សង្ហា​រឹម ស្ថិតនៅ​ចំណុច​ភូមិ​ទឹកជោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​បង្ក ឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់​សមត្ថកិច្ច ។

​យោងតាម​សាក្សី​បំភ្លឺ​ឈ្មោះ ឃឿន ធឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កម្មករ​បានឃើញរ​ថ​យន្ត​មួយគ្រឿង មាន​គ្នា​០៤​ទៅ​០៥​នាក់ ចូលទៅ​ដុត​ឈើ នៅក្នុង​រោងចក្រ ថែមទាំង​បាន​គំរាម​កម្មករ​ទាំងអស់ មិនអោយ​ចូល​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​នោះទេ ដោយ​ប្រពន្ធ​ម្ចាស់​ក្រុមហ៊ុន ឈ្មោះ កែវ រត​នះ ហៅ​ចែ​ហ្គិ​ច ភេទ​ស្រី បើកបរ​រថយន្ត​ម៉ាក​៥៧០ ស៊េរី ២០១៧ ពាក់​ផ្លាកលេខ ខម ៦៧៦២ ជា​អ្នក​ដុត ។ ក្រោយ​ដុត​ភ្លើង​រួចហើយ ស្ត្រី​រូបនោះ រួម​នឹង​បក្ខពួក​បាន​ជិះ​រថយន្ត​គេចចេញ​ពី​កន្លែងកើតហេតុ ។​

​រហូតដល់​រសៀល​ថ្ងៃ​ដដែល (​ថ្ងៃកើតហេតុ​) ក្រោយពេល​ទទួលបាន​ពាក្យបណ្តឹង សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌទួលគោក បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​រហូត ក្តាប់បាន​មុខសញ្ញា និង​ចុះបង្ក្រាប​ជាក់ស្តែង ឃាត់ខ្លួន​ស្ត្រី​ជើង​ខ្លាំង​ខាងលើនេះ​បាន នៅ​ចំណុច ផ្ទះ​លេខ​១៤ ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្ត្រី​ជើង​ខ្លាំង ឈ្មោះ កែវ រតនៈ ហៅ ហ្គិ​ច ព្រម​សារភាពថា​រូបនាង​ពិតជា​បាន​ចាក់​សាំង​ដុត​ឈើ​កៅស៊ូ​ក្នុង​រោងចក្រ ប្រាយ​វ៉េរ ហ្វើ​នី​ឈ័​រ ដែលជា​កម្មសិទ្ធិ​របស់​ប្តី​នាង​ពិតប្រាកដ​មែន ព្រោះតែ​រូបនាង​មានទំនាស់​ក្នុង​គ្រួសារ ហើយ​ប្តី​នាង​មិន​ព្រម​ចូល​ផ្ទះ​ដើម្បី ដោះស្រាយ​គ្នា ទើប​នាង​សម្រេចចិត្ត​ទៅ​ដុត​ឈើ​កៅស៊ូ​ក្នុង​រោងចក្រ​របស់​ប្តី​នាង​តែម្តង​។​

​ទោះជា​យ៉ាងណាក៏ដោយ នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​ស្ត្រី​ឈ្មោះ កែវ រតន​: ហៅ ហ្គិ​ច បាន​បង្ក​ការអុកឡុក​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សង្គម​នោះ​។ កាលពី​ដប់​ឆ្នាំមុន ស្ត្រី​រូបនេះ​ធ្លាប់បាន​ដក​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ នៅ​ជិត​វត្ត​សន្សំ​កុសល ហើយ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ បាញ់បោះ​សេរី និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។ ក្រោយមក​ចុងឆ្នាំ​២០១៦ កន្លងទៅ ស្ត្រី​រូបនេះ​ដដែល​បាន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​យុវជន​២​រូប ត្រូវបាន​តុលាការ​សម្រេច​ឃុំ ខ្លួន​ដាក់ពន្ធនាគារ​ផងដែរ​។​

​ក្រោយពេល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើ​កំណត់ហេតុ​ចប់ ក៏បាន​ប្រគល់​ស្ត្រី​ជើង​ខ្លាំង​ខាងលើ ទៅ​ឲ្យ​អាវុធហត្ថ​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត តាម​និតិ​វិធី​ច្បាប់​៕​

ធនាគារពិភពលោកព្យាករ​សេដ្ឋកិច្ចកម្ពុជាបន្ត​មាន​កំណើន៦,៩​ភាគរយ

​ភ្នំពេញ ៖ ធនាគារពិភពលោក ( ADB ) ប្រចាំ​ប្រទេស​កម្ពុជា បាន​បងាគរយ​។​

​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១២ ខែមេសា​ឆ្នាំ​២០១៨ បាន​បង្ហាញថា ប្រទេស​កម្ពុជាE1ហកម្ម និង​សំណង់ ជាដើម ។ ឆ្នាំ​២០១៨​នេះ ធនាគារពិភពលោក​បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា នឹងមាន ៦,៩​ភាគរយ​។​

​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១២ ខែមេសា​ឆ្នាំ​២០១៨ បាន​បង្ហាញថា ប្រទេស​កម្ពុជា​នឹង​រក្សា​កំណើនសេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ​២០១៨ ក្នុងរ​ង្ច​ង់​៦,៩​ភាគរយ ដែល រំពឹងថា​នឹង​ទទួលបាន​ការគាំទ្រ​ដោយ​ការបង្កើន​ចំណាយ​របស់​រដ្ឋាភិបាល និង​ស្ថានភាព​ពិភពលោក ដែលមាន​ភាពអំណោយ រួមទាំង​តម្រូវការ​ខ្ពស់​នៅក្នុង​ប្រទេស​ជឿនលឿន​។

​ក្នុង​រយៈពេល​មធ្យម លំហូរ​ដ៏​ធំ​នៃ​វិនិយោគ​ផ្ទា​ល់ពី​បរទេស និង​វិនិយោគសាធារណៈ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​រំពឹងថា​នឹង​ជួយ​លើកកម្ពស់​ផលិតកម្ម តាមរយៈ​ការជំរុញ​អោយមាន​តម្រូវ​ការសរុប និង​ការពង្រីក​សមត្ថភាព​ផលិតភាព​សេដ្ឋកិច្ច ។

​យ៉ាងណាក៏ដោយ សេដ្ឋកិច្ចកម្ពុជា ក៏​អាច​នឹងមាន​ភាព​ពាក់ព័ន្ធ​ជាមួយនឹង​ប្រទេស​រីកចម្រើន​នានា ក្នុង​តំបន់​ផងដែរ ។ របាយការណ៍​ចុងក្រោយ​របស​ធនាគារពិភពលោក ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ បានអោយដឹងថា កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​បន្ត​រក្សា​ភាពរឹងមាំ​ដដែល ហើយ​កំណើន​នេះ​នឹងមាន​ដល់​ទៅ ៦,៣​ភាគរយ​ក្នុង​ឆ្នាំ ២០១៨ ។ ការរំពឹងទុក​ថា​សេដ្ឋកិច្ច​សាកលលោក​នឹង​បន្ត​ងើបឡើង​ទូលំទូលាយ ហើយ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​នឹង​នៅតែ​រក្សាបាន​ភាពរស់រវើក ដែលជា​មូលដ្ឋាន​នាំអោយ​មានការ​ប្រមើល​អនាគត នៃ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​វិជ្ជមាន​បែបនេះ​។

​តែ​ទោះជា​យ៉ាងណាក៏ដោយ ហានិភ័យ​កំពុង​កើតឡើង​ថ្មីៗ​ចំពោះ​ស្ថិរភាព និង​កំណើន​ប្រកបដោយ​ចីរភាព តម្រូវ​ការអោយ​មានកា​រ​យកចិត្តទុកដាក់​អោយ​បាន​ដិតដល់ ។ តាមរយៈ Video Conference កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា លោក ស៊ុ​ឌៀ សេត​ទី ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​ធនា​គារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បានអោយដឹងថា ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ នឹង​តម្រូវអោយ​ចាត់វិធានការ​បន្ថយ​ផល​ប៉ះទង្គិច ក្នុង​ល្បឿន​លឿន​មួយ ដោយសារតែ​គោលនយោបាយ​រឹតបន្តឹង​រូបិយវត្ថុ នៅក្នុង​បណ្ដា​ប្រទេស​សេដ្ឋកិច្ច ជឿនលឿន​។ ជាមួយគ្នានេះដែរ គេ​ត្រូវ​បង្កើន​ទស្សនវិស័យ​សម្រាប់​កំនើន​ក្នុង​រយៈពេល​វែងឆ្ងាយ ។ លោក​ក៏បាន​បង្ហាញ​ដែរ​ថា ដើម្បី​ដោះស្រាយ​ជាមួយ​ហានិភ័យ​ចំពោះ​ម៉ាក្រូសេដ្ឋកិច្ច បណ្ដា​ប្រទេស​ក្នុង​តំបន់​ចាំបាច់​ត្រូវ​ពិចារណា​រឹតត្បិត​គោលនយោបាយ​រូបិយវត្ថុ ហើយ​ពង្រឹង​ថែមទៀត​នូវ​ការ​ប្រយ័ត្ន​ប្រជែង​ផ្នែក​បទបញ្ញត្តិ​ម៉ាក្រូសេដ្ឋកិច្ច ។

​ប្រការនេះ សំខាន់​ជាពិសេស​នៅក្នុង​បណ្ដា​ប្រទេស​ដែល​បំណុល​មាន​កម្រិត​ខ្ពស់ ឬ កំណើន​ឥណទាន​ខ្លាំងពេក ដែល​ធ្វើអោយ​វិស័យ​ហិរញ្ញវត្ថុ កាន់តែ​ងាយ​មាន​ភាព​រងគ្រោះ នៅពេលដែល​ការប្រាក់​ត្រូវបាន​ដំឡើង​នៅក្នុង​បណ្ដា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន ៕​

កម្លាំង​មួក​ខៀវ​កម្ពុជានៅ​ប្រទេស​លី​បង់លេងល្បែងទាញព្រ័ត្រ​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​

​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ទាញ​ព្រ័ត​នេះ រៀបចំ​ធ្វើឡើង​កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ នេះ មានការ​ចូល រួម​លេង​កំសាន្ត​ពី​បណ្តា​កងកម្លាំង​មួក​ខៀវ នៃ​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ក្នុងឱកាស​ដែល​កងកម្លាំង​វិស្វកម្ម​កម្ពុជា​កំពុង​បំពេញ​ប​សក​កម្ម​រក្សា​សន្តិភាព​អន្តរជាតិ​នៅ​ប្រទេស​លី​បង់ បានរៀបចំ​ពិធី​អបអរ​សារ​ទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដែល​ត្រូវ​បានទទួល​ការចាប់ អារម្មណ៍​ពី​សំណាក់​កម្លាំង​ជាតិ​ប្រចាំ​នៅ​តំបន់​បេសកកម្ម​នានា​ដែល​កំពុង​បំពេញភារកិច្ច​នៅ ប្រទេស លី​បង់ ហើយ​បាន​ចូលរួម​លេង​កំសាន្ត​នូវ​ល្បែង​ប្រជាប្រិយ​ខ្មែរ​យ៉ាង​សប្បាយរីករាយ​។

​សូម​បញ្ចា​ក់ថា នៅពេលដែល​កម្ពុជា ទទួលបាន​នូវ​សន្តិភាព​ពេញលេញ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហុន សែន បានសម្រេច​ធ្វើការ​បញ្ជូន​កម្លាំង​មួក​ខៀវ​កម្ពុជា ទៅ បំពេញការងារ​មនុស្ស​ថ​ម៌​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ដែល​បានធ្វើអោយ​កម្ពុជា មាន​សិទ្ធិ​ស្មើមុខ ស្មើ មាត់​ជាមួយ​ប្រទេស​នានា​ផ្សេងៗ​ទៀត​នៅលើ​ឆាក​អន្តរជាតិ​។​

ចាប់តាំងពី​ឆ្នាំ​២០០៦ មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​ចំនួន​សរុប​ប្រមាណ​ជាង​៥​ពាន់​នាក់ ហើយ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ប្រមាណ​ជាង​២០០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ខណៈ​បច្ចុប្បន្ន​កម្ពុ​ជាមាន​កម្លាំង​ចំនួន​ជិត​១​ពាន់​នាក់ ដែល​កំពុង​បំពេញ បេសកកម្ម​នៅ​ប្រទេស ស៊ូដង់ ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី​។ កម្លាំង​មួក​ខៀវ​ទាំងអស់នេះ ដែល​ធ្វើអោយ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ​លំដាប់​ទី​២ នៅក្នុង​តំបន់​អាស៊ាន​៕

សមត្ថកិច្ច​គ្មាន​ចេតនា​បង្ក្រាប​សង្វៀន​បញ្ជល់មាន់ និង​វង់​អាបោ់​ង​ជាច្រើន

​កំពង់ចាម ៖ សង្វៀន​បញ្ជល់មាន់​អមដោយ​វង់​អាប៉ោង​ជាច្រើន​កន្លែង​នៅក្នុង​ភូមិសាស្ត្រ​មួយចំនួន ក្នុង​ខេត្តកំពង់ចាម បាន​រីកដុះដាល​ដូច​ផ្សិត ដោយសារ​សមត្ថកិច្ច​បា​ន​ធ្វើការ​បង្ក្រាប​ដោយ​រប៉េះរប៉ោះ ។

​ថ្មីៗ​នេះ គេ​ឃើញ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប ជាច្រើន​កន្លែង ដូចជា​នៅ​ថ្ងៃទី​១៤ ខែមេសា​ឆ្នាំ ២០១៨ នៅ​ភូមិ​មាន់​ដប់​លើ ឃុំ​មាន​ជ​យ័ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម សមត្ថកិច្ច បង្ក្រាបបាន តែ​កៅអី​ជ​រ័ ចំនួន​១២៨ តុ​ដែក​ចំនួន​៤ ស៑ុម​មាន់​៤៤ និង​តុ​ឈើ ១​ដែលមាន​ក្រាលកំរាល​ហាន់​តោ​អាប៉ោង​ចំនួន​១​។ រីឯ​អ្នកលេង​មិនមាន​នរណាម្នាក់​ត្រូវបាន​ចាប់ខ្លួន​ទ្បើ​យ​។

​នៅ​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៨ វេលា​ម៉ោង​12​និង 15​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មានជ័យ​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក .​ឈឿន​.​វុ​ទ្ធា នាយប៉ុស្តិ៍​.​និង​មន្ត្រី​ប៉ុស្តិ៍​ចុះ​ត្រួតពិនិត្យ​ទីតាំង លបលួច​លេងល្បែង​ស៊ីសង​( ជល់​មាន់​) ដែលជា​មុខសញ្ញា​តែងតែ​លួចលាក់​លេង​មាន​ទីតាំងនៅ​បឹង​កន្លែង​ជ្រុំ​ភូមិ​មាន់​ដប់​លើ ឃុំ​មានជ័យ​ស្រុក​ស្រី​សន្ធរ ពេលទៅដល់ ឃើញតែ​កន្លែង​លួច​ជល់​មាន់ ហើយក៏​ពុំបាន​ឃើញ​មុខសញ្ញា​លេង​ជល់​មាន់​នោះឡើយ ។ ការចុះ​បង្ក្រាប របស់​សមត្ថកិច្ច​ដូច​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ភាពកំសោយ​របស់​សមត្ថកិច្ច​ថា វា​ដូចជា​ក្នុង​អត្ថ​ន​យ័​ចំរៀង​មួយ​បទ ថា ( ក្របី​សុ​ី​ស្រូវ​បង​មិនសូវ​ហា៑ន​ដេញ ក្របី​ដើរចេញ​បង​ដេញ​អោយ​ស្រី​មើល​) ប្រជាពលរដ្ឋ​មាន​មន្ទិល​ថា ខ្មោច​ក្នុ​ក​អោយដៃ ទើប​ខ្មោច​ក្រៅ​វា​ហា៑ន ក្នុង​នុះ​ប្រជាពលរដ្ឋ បាន​លើកទ្បើង​ថា គេ​គ្មាន​បំណង​បង្ក្រាប​ទេ គឺ​គេ​ធ្វើ​បង្គ្រប់​តែប៉ុណ្ណោះ គឺ​មុន​និង​ទៅ​បង្ក្រាប គេ​ផ្តល់ដំណឹង​ទៅ​ម្ចាស់​សង្វៀន​ជាមុន អោយ​អ្នកលេង​ជិះ មូ​តូ​គេចខ្លួន​ជាមុន ទើប​គេ​ទៅជា​ក្រោយ​។

​ចំណែក​សង្វៀន​បញ្ជល់មាន់ មួយចំនួន នៅ​ស្រុក​ស្ទឹងត្រង់​កំពុងដំណើរការ​យ៉ាងរ​លូន​មិនឃើញ​មាន​សមត្ថកិច្ច​ចុះបង្ក្រាប​ទ្បើ​យ​។ ទីតាំង​បញ្ជល់មាន់ ទាំងនោះ​មានដូចជា​នៅ ចំណុច​ស្វាយចន្ទី ស្ថិតនៅ​ក្នុងភូមិ​អូរ​ប្រាំ​ឃុំ​អូរ​ម្លូ​ដែលមាន មេការ ឈ្មោះ វ៉ាន់ ជា​អ្នក​រត់ការ បិត មាត់​បិត​ភ្នែក សុំ​ភ្លើង​ខៀវ​។

​រីឯ​សង្វៀន​មួយកន្លែង​ទៀត នៅ​ជិត​ផ្សា​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ដែលមាន​ម្ចាស់​សង្វៀន​ឈ្មោះ អា​តា​ជា​អ្នកមើលការខុសត្រូវ​ដែរ​។ ចំពោះ​សង្វៀន​បញ្ជល់មាន់​ខាងលើ​នេះ តើ​សមត្ថកិច្ច​នឹង​ចុះបង្ក្រាប​ឬ​បង្គ្រប់ ដូច​កន្លែង​ផ្សេងទៀត​ដែរឬទេ ប្រជាពលរដ្ឋ​កំពុងរ​ង​ចាំមើល​ចំណាត់ការ របស់​សមត្ថកិច្ច​៕ សុ ភ​ណ្ឌ័​

សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ចាម ចុះ​ត្រួតពិនិត្យ​រថយន្ត​ខុស​បច្ចេកទេស

​កំពង់ចាម ៖ កំលាំង​សមត្ថកិច្ច​ចំរុះ របស់​ខេត្តកំពង់ចាម រួមមាន មន្ត្រី​ជំនាញ សាធារណការ​ខេត្ត ជំនាញកា​រិ​យា​ល​យ័​នគរបាល​ចរាចរ ផ្លូវគោក ជំនាញ​នគរបាល​ក្រុង​កំពង់ចាម និង​កំលាំង កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ត្រួតពិនិត្យ រថយន្ត ខុស​លក្ខ​ណះ​បច្ចេកទេស នៅ លើផ្លូវ​ជាតិ​លេខ​៧ ថ្មី ចំណុច​មុខ ហ្គោល​ក្លឹប ស្ថិត​ក្នុងភូមិ បឹង​ស្នាយ សង្កាត់ សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​

លោក វរសេនិយ៍​ត្តី អ៊ឹង ប៊ុន អធ​ការ​នគរបាល ក្រុង​កំពង់ចាម បានអោយដឹងថា អនុវត្តតាម​បទបញ្ជា របស់ សម្តេច តេ​ជោ ហ៊ុន សេន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការបញ្ជា​ផ្ទ្ទ​្ទាល់ របស់លោក ឩ​ត្ត​ម​សេនិយ​ត្រី ឯម កុសល ស្នងការ​នគរបាល ខេត្តកំពង់ចាម បានអោយ លោក និង​លោក​វរសេនិយ៍​ឯក ទ្បុ​ង ម៉េង​សែ នាយ​កា​រិ​យា​ល​យ័​នគរបាល ចរាចរ​ផ្លូវគោក ដឹង​នាំ​កំលាំង​ជំនាញ ចុះ​សហការ ជាមួយ ជំនាញ សាធារណការ​ខេត្ត ត្រួតពិនិត្យ រថយន្ត ខុស​លក្ខ​ណះ​បច្ចេកទេស នៅ​ចំណុច​ខាងលើនេះ​។​

លោក អធិការ បាន​បញ្ជាក់ថា ការអនុវត្ត​នេះ ចាប់ពី ម៉ោង សូន្យ និង​មួយ​នាទី ឈានចូល​ថ្ងៃទី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ តទៅ​។​

លោក ទ្បុ​ង ម៉េង​សែ បាន​បញ្ជាក់ថា ចាប់​តាំង ពី​ម៉ោង​សូន្យ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ មកដល់​ម៉ោង​៩​និង​២៥​នាទី ថ្ងៃទី​១០​កុ​ម្ភះ​នេះ សមត្ថកិច្ច​បាន​ពិនិត្យ​រថយន្ត ធំៗ បាន​ចំនួន ២៣ គ្រឿង ក្នុងនោះ មាន​រថយន្ត ខុស​លក្ខ​ណះ បច្ចេកទេស​( ត​ទ្រុង​) ចំនួន​០៦​គ្រឿង ត្រូវ​បញ្ជូនទៅ​អធិការដ្ឋាន នគរបាល​ក្រុង ដើម្បី ធ្វើការ​កែសំរួល​( កាត់​ទ្រុង​) ។​

លោក ចាន់ ផល្លី អភិបាល ក្រុង​កំពង់ចាម បានអោយដឹងថា ការអនុវត្ត​នេះ​ធ្វើជា​រៀងរហូត​ដល់​អស់ រថយន្ត​ខុស​លក្ខ​ណះ​បច្ចេកទេស​៕

អាជ្ញាធរ​ដាក់​ផែនការ​សម្អាត​អនាម័យ​ឆ្នេរ​ខ្សាច់​កោះ​តូច សង្កាត់​កោះរ៉ុង ២​សប្តាហ៍​៣​ដង

​ព្រះសីហនុ ៖ ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ជាពិសេស​ភ្ញៀវ​ជាតិ ដែល​បាន​ទៅ​កម្សាន្ត និង​ចុះ​ងូតទឹក​នៅ​ឆ្នេរ​ខ្សាច់​កោះ​តូច មាន​ទីតាំងនៅ​ភូមិ​កោះ​តូច សង្កាត់​កោះរុង ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​សំដែង​ការអបអរ​សារ​ទរ​ខណៈពេលដែល​ឃើញ​អាជ្ញាធរ​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​អនាម័យ​តាម​ឆ្នេរ​ខ្សាច់​កោះ​តូច ប្រចាំ​សប្តាហ៍​។​

​លោក ឈឺ​ន ចន្ថា ចៅសង្កាត់ កោះរ៉ុង សន្លឹម ដឹកនាំ​ក្រុម​ការ រដ្ឋបាល​សង្កាត់ រួមសហការ ជាមួយនិង បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ ចុះ​សំអាត​អនាម័័យ​តាម ឆ្នេរ​ខ្សាច់ ក្នុង​មួយ​សប្តាហ៍​២​ដង ដើម្បីអោយ ទឹកសមុទ្រ​នៅ​ឆ្នេរ​ខ្សាច់​នេះ គ្មាន​ក្លិនស្អុយ ហើយ​គ្មាន​រមាស់​ស្បែក នៅពេល​ពួក​ចុះ​ងូតទឹក​សមុទ្រ​។​

​ភ្ញៀវទេសចរ​ជាតិ​ជាច្រើន​នាក់​មានប្រសាសន៍ថា ពួកគាត់​បាន​នាំ​ក្រុមគ្រួសារ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​សម្រាក លំហែ​នៅ​ឆ្នេរ​កោះ​តូច រៀងរាល់​មាន​ថ្ងៃ​បុណ្យទាន និង​ថ្ងៃ​ឈប់សំរាក ដើម្បី​ស្រូបយក​ខ្យល់អាកាស ដ៏​ល្អ​បរិសុទ្ធ និង​ងួ​ត ទឹក​ដ៏​ថ្លាឈ្វេង​នៅ​ទីនោះ​។​

​ប៉ុន្តែ​បើទោះបី​យ៉ាងនេះ​ក្តី​ក៏​នៅមាន ភ្ញៀវទេសចរ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​មួយក្រុម ដែល​បាន​ចូលទៅ​ទស្សនា​ឆ្នេរ​កោះ​តូច កាលពីដើម​ខែមេសា ឆ្នាំ​២០១៨​នេះ បាន​បង្ហោះ​សារ និង​ភ្ជាប់​ដោយ​រូបថត​ឆ្នេរ​កោះ​តូច​ផង នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) មាន​ខ្លឹមសារ​ថា ចូល​មកដល់​ឆ្នេរ​កោះ​តូច​ភ្លាម​ទទួល​ក្លិនស្អុយ​ពេញ​ច្រមុះ ព្រោះ​ឆ្នេរ​គ្មាន​អនាម័យ និង​មាន​អារម្មណ៍​ធុញទ្រាន់​មិន​ចង់​មកលេង​ឆ្នេរ​កោះ​តូច នៅលើ​កោះរុង​នេះ​ទៀត​ទេ​នា​ថ្ងៃ​ខាងមុខ​។

​ដំបូង​ឡើយ ភ្ញៀវទេសចរ​មួយក្រុម​នេះ មិនដឹងថា ក្លិនស្អុយ​នោះ ជា​ក្លិន​អ្វី និង​ចេញ​មកពី​ប្រភព​ណា​ទេ​…? ប៉ុន្តែ​ក្រោយមក​ទើប​ពួកគេ​ដឹងថា ក្លិនស្អុយ​នោះ គឺ​បាន​ភាយ​ចេញ​មកពី​ឆ្នេរ​ខ្សាច់​កោះ​តូច ដែលមាន​ខ្សាច់​សក្បុស ត្រូវ​ម្ចាស់​ភោជនីយដ្ឋាន ផ្ទះសំណាក់ ទីតាំង​ក្រុង​ហ៊ុន​ផ្សេងៗ និង​ហាង​លក់ទំនិញ​ជាដើម បាន​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​គ្មាន​សណ្តាប់ធ្នាប់​។​

​ភ្ញៀវទេសចរ​ទាំងនោះ បាន​សំណូមពរ​ដល់​អភិបាល​ក្រុង និង​អភិបាលខេត្ត​ព្រះសីហនុ ជួយ​មាន​វិធានការ​ទប់ស្កាត់​ការសង់​សំណង់​រឹងមាំ ឬ​រុះរើ​សំណង់​រឹងមាំ​ផ្សេងៗ ដែល​បាន​សង់​នៅតាម​ឆ្នេរ​ខ្សាច់​កោះ​តូច និង​ក្នុង​ទឹកសមុទ្រ ដើម្បី សង្គ្រោះ​ប រិ​ស្ថាន​ឆ្នេរ​កោះ​តូច​ឲ្យ​មាន​អនាម័យ និង​សោភណភាព​ដូចដើម​វិញ​។​

​ដើម្បី​ឆ្លើយ​តាម នៅ​និង បញ្ហា​នេះដែរ លោក ឈឺ​ន ចន្ថា ចៅសង្កាត់ កោះរ៉ុង សន្លឹម បានផ្តល់​បទសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ប្រចាំខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង ១៩​និង ០០​នាទី​នា​ថ្ងៃទី​១៣ ខែ មេសា ម្សិលមិញ​នេះ ថា​៖ ចំពោះ​បញ្ហា​នេះ​កខ្វក់​នេះដែរ លោក​ថា​៖​មាន​កត្តា​ពី​យ៉ាង កត្តា​ទីមួយ​បើ​ការ​ខ្វក់​នេះ បណ្តាលមកពី កត្តា​មនុស្ស លោក​អាច​ណែនាំ អោយ​ពួកគាត់​ចូលរួម​សំអាត​បាន​។ តែបើ​សិន​មកពី​កត្តា​ធម្មជាតិ​វិញ មានន័យថា មាន​ខ្យល់​បក់បោក រលក​ធំៗ នាំយក សំរាម​ពី គ្រប់ទិសទី​លោក មិនអាច​ណែនាំ​បានទេ ត្រង់ចំណុច​កន្លែង​នេះហើយ​ធ្វើអោយ​លោក​ឈឺក្បាល​នោះ​។​

​ចំណែក លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ លោក​ធ្លាប់មាន​ប្រសាសន៍ថា រដ្ឋបាលខេត្ត​ធ្លាប់​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​រស់នៅ​តាម​ឆ្នេរ​នេះ មិន​ឲ្យ​បន្ត​សង់​សំណង់​រឹងមាំ​ថ្មី​នៅតាម​ឆ្នេរ​កោះ​តូច​នេះ​ទៀត​ទេ ប៉ុន្តែ​ចំពោះ​សំណង់​រឹងមាំ​ដែល​សង់​រួច ឬ​ជា​សំណង់​ចាស់ៗ ត្រូវ​រក្សា​ឲ្យ​នៅ​សភាព​ធម្មតា​សិន ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ថ្ងៃ​ខាងមុខ​។​

​លោក​ថា ចំពោះ​បញ្ហា​បរិស្ថាន​នៅ​ឆ្នេរ​កោះ​តូច​នេះ មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាល​ក្រុង​-​ខេត្ត និង​អាជ្ញាធរ​សង្កាត់​កោះរុង ក៏​ធ្លាប់​ចុះ​ណែនាំ​អាជីវករ​នៅតាម​ឆ្នេរ​កោះ​តូច ឲ្យ​ជួយ​ថែរក្សា​បរិស្ថាន​ឆ្នេរ​នេះ​ជាប្រចាំ​។ ជាងនេះទៀត ក៏​ហាម​មិន​ឲ្យ​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ជាមុន និង​ហាម​មិន​ឲ្យ​នាំយក​តុ​កៅអី​ទៅ​ដាក់​លក់ដូរ​ចំណីអាហារ​ផ្សេងៗ​ជូន​ភ្ញៀវ​នៅលើ​ឆ្នេរ​ខ្សាច់​កោះ​តូច​ទៀត​ទេ ព្រោះ​នាំ​ឲ្យ​ខូច​សោភណភាព​ឆ្នេរ​ជាដើម​។​

​លោក យន្ត មីន​បាន​បន្តថា​៖ លោក បាន​រំឭក​ដល់​អាជីវករ​លក់ដូរ​នៅតាម​ឆ្នេរសមុទ្រ​ទាំងអស់ ឲ្យ​រួម​សហការគ្នា​ថែរក្សា​សម្អាត​អនាម័យ​ឆ្នេរ ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​បានជា​ប្រចាំ ដើម្បី​ឲ្យ​ឆ្នេរសមុទ្រ និង​ទីសាធារណៈ ក្នុង​ទីប្រជុំជន​ខេត្ត​នេះ​មាន​សោភណភាព​ល្អ និង​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ ឲ្យ​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ​កើន​ច្រើន​ថែម​ឡើង​ថែមទៀត​នា​បណ្តា​ឆ្នាំ​ខាងមុខៗ​៕

ឆ្នាំនេះ អគារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ កើន​ដល់ ៣៦៥​គំរោង

​ភ្នំពេញ ៖ ខណៈដែល​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​នានា​ក្នុងប្រទេស​កម្ពុជា មាន​តម្រូវការ​ជា​មធ្យម​ប្រមាណ​ជា​5​ម៉ឺន​លំនៅដ្ឋាន ក្នុង​មួយឆ្នាំៗ តម្រូវការ អា​ផាត​មិន ក៏​កាន់តែ​កើនឡើង​ច្រើន​ផងដែរ ដោយ​អ្នកជំនាញ​អចលនទ្រព្យ បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ​មាន អា​ផាត​ម៉ិ​ន ចំនួន ៣៦៥​គំរោង​។​

​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន Century21 Mekong បាន​និយាយ​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១​ឆ្នាំនេះ នៅ​រាជធានី​ភ្នំពេញ​មាន​អា​ផាត​ម៉ិ​ន​ចំនួន​៣៦៥​គំរោង ក្នុងនោះ អា​ផាត​ម៉ិ​ន​ចំនួន​១៤៨ ត្រូវបាន​បញ្ចប់​ការសាងសង់​និង​ដាក់​ឲ្យ​ដំណើរការ​ហើយ ដែល​ធ្វើ​ឲ្យ​ទីផ្សារ កាន់តែ​មានការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង​។ បើទោះបីជា​កំនើន​នៃ​ការផ្គត់ផ្គង់ និង​សាងសង់​ក្តី ប៉ុន្តែ​តម្លៃ​ជួល​អា​ផាត​ម៉ិ​ន​ទាំងនោះ​មិនបាន​ធ្លាក់ចុះ​នោះទេ ដោយសារ​ចំនួន​អ្នក​ជួល​នៅតែ​កើនឡើង​នៅក្នុង​ទីផ្សារ​នេះ​។

​តាម​ការវាយតម្លៃ​រប​ស់​ក្រុមហ៊ុន​អចលន​ទ​ព្យ បង្ហាញថា​ក្នុង​អា​ផាត​ម៉ិ​ន​មួយ​បន្ទប់​គេង​នៅ​តំបន់​ទួល​ទំពូង និង​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ អាច​ជួល​បាន​ក្នុងតម្លៃ​ចន្លោះ​៤០០​ទៅ​៧០០​ដុល្លារ​អាមេរិក​។

ចំណែក​អា​ផាត​ម៉ិ​ន​ដែលមាន​ពីរ​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី​៧០០ ទៅ​១៥០០​ដុល្លារ​អាមេរិក​។ និង​អា​ផាត​ម៉ិ​ន មាន​៣​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី​១៥០០ ទៅ​២៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។ មូលហេតុ​ដែលមាន​កំណើន​នៃ​តម្រូវការ​ស្នាក់នៅ​ក្នុង​អា​ផាត​មិន​នេះ គឺ​ដោយសារ កំនើន​អ្នកវិនិយោគ​អន្តរជាតិ និង​អ្នកជំនាញ​អន្តរជាតិ​កាន់តែច្រើន ចូលមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។

​គួរ​បញ្ជាក់ថា តាម​ការសិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រកឃើញថា សម្រាប់​រយៈពេល 15​ឆ្នាំ​ទៀត គិត​ចាប់ពី​ឆ្នាំ 2015 ដល់ 2030 តម្រូវការ​លំនៅដ្ឋាន​ស​ម្រា​ប់​ក្នុង​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​នានា​ក្នុងប្រទេស​កម្ពុជា មាន​ប្រមាណ 80​ម៉ឺន​លំនៅដ្ឋាន​ទៀត ដោយសារ​តម្រូវ​ជា​មធ្យម ក្នុង​មួយឆ្នាំៗ មាន​ប្រមាណ​ជា 5​ម៉ឺន​លំនៅដ្ឋាន ៕

គម្រោង​សំណង់​អគារ​ពាណិជ្ជកម្ម ថៃ ប៊ុន​រ៉ុង ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ាន ចំណាយ​ប្រមាណ​៦​ពាន់​លាន​ដុល្លារ

​ភ្នំពេញ ៖ គម្រោង​សាងសង់​អាគារ​ភ្លោះ ថៃ​ប៊ុន​រ៉ុង កំពស់​ជាង​៥៦០​ម៉ែត្រ ដែលជា​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ាន ត្រូវបាន​បង្កើន​ទំហំ វិនិយោគ​ឡើងដល់​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បីអោយ​គម្រោង​នេះ​អាច​ទាក់ទាញ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ធំៗ​ចូលមក​ប្រទេស​កម្ពុជា​។​

​គម្រោង​សាងសង់​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ ប៊ុន​រ៉ុង កំពស់​១៣៣​ជាន់ រឺ​ស្មើនឹង​កម្ពស់​៥៦០​ម៉ែត្រ ត្រូវបាន បង្ហាញ​កាលពីពេល​កន្លងមក​ថា​នឹង​សាងសង់​លើ​ផ្ទៃដី​ជិត​៦​ហិកតា ស្ថិតនៅ​តំបន់​ឌ្រី​ម​លែ​ន​ដ៏ ក្នុង​សង្កាត់​ចតុមុខ ខ័​ណ្ឌ​ដូនពេញ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់​ប្រកាស​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅឡើយ ដោយ ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង និង ក្រុមហ៊ុន​ដៃគូ បាន​បើក​ដំណើរ​ការជីក​ជញ្ជាំង​ទប់​ដី​នៅ​ជុំវិញ​ការដ្ឋាន​សាងសង់​អាគារ​នេះ​ជាមុនសិន​។ បើទោះបី​គម្រោង​សាងសង់​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ​ប៊ុន​រ៉ុង មិនទាន់​កំណត់​ការចាប់ផ្តើម​សាងសង់ ច្បាស់លាស់​ក្តី ប៉ុន្តែ​គម្រោង​ដ៏​ធំ ដែល​ធ្លាប់​បង្ហាញថា នឹង​ចំណាយ ទុនវិនិយោគ​ចំនួន​៥​ពាន់​លាន់​ដុល្លារ​នេះ ត្រូវបាន​បង្ហាញថា​ចុងក្រោយ​ថ្មីៗ​នេះ​ថា​នឹង បង្កើន​ទុនវិនិយោគ ឡើងដល់​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ របស់ គេហទំព័រ Property Area Asia.com ។

​បើតាម​ការបញ្ជា​ក់រប​ស់​អ្នកគ្រប់គ្រង​និង​ជា​ស្ថាបត្យករ​ដែល​ចូលរួម​គូ​ប្លង់​ក្នុង​គំរោង​ដ៏​ធំ​មួយ​នេះ លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន បានអោយដឹងថា ការចំណាយ​សម្រាប់​ការសាងសង់​អាគារ​ទាំង​មូល មាន​ទឹកប្រាក់​ប្រមាណ​៣​ពាន់​លាន​ដុល្លារ និង​៣​ពាន់​លាន​ដុល្លារ​ទៀត​គឺ​សំរាប់​ការរៀបចំ​ធ្វើយ៉ាងណា​ឲ្យ​អាគារ​នេះ​ដំណើរការ​ដោយ​ជោគជ័យ​។​ការបង្កើន​ទុនវិនិយោគ​ក្នុង​គម្រោង​នេះ គឺ​ដោយសារ មានការ​រៀបចំ​ឌី​សាញ​ឡើងវិញ និង​ការសិក្សា​យ៉ាង​ម៉ត់ចត់ ដើម្បី​ធ្វើអោយ អាគារ​នេះ ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំជាងគេ​ក្នុង​តំបន់​អាស៊ាន​។

​គួរ​បញ្ជាក់ថា អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ មិន​ត្រឹមតែ​មានតែ​អាគារ​ភ្លោះ​កំពស់​ជាង​៥៦០​ម៉ែត្រ​ប៉ុណ្ណោះ​ទេ គំរោង​នេះ​ក៏មាន​អាគារ​រណប​ចំនួន​៤​ទៀត​កំពស់​៤៥​ជាន់ ស្ថិតនៅ​ជុំវិញ​អាគារ​ភ្លោះ​នេះដែរ​។ គម្រោង​អាគារ​ពាណិជ្ជកម្ម​ខ្ពស់ជាង​នៅ​តំបន់​អាស៊ាន​ដែល​ស្ថិតក្នុង​ប្រទេស​កម្ពុជា​នេះ នឹង ផ្តល់​សេវាកម្ម​ចម្រុះ​លំដាប់​អន្តរជាតិ មានដូចជា ផ្សារ​ទំនើប អាគារ​ការិយាល័យ អា​ផាត​ម៉ិ​ន​កម្រិត​ផ្កាយ​៥ អូ​តែ​ល​កម្រិត​ផ្កាយ​៦ ខុន​ដូ​ប្រណីត សេវាកម្ម​ហាត់ប្រាណ ស្ទី​ម ម៉ាស្សា ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ កន្លែង​គយគន់​ទិដ្ឋភាព​ក្រុងភ្នំពេញ​ជាដើម​។

​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច មើលឃើញថា នៅពេល​គម្រោង​អាគារ​នេះ​សាងសង់​រួចរាល់​ហើយ វា​នឹង​ផ្លាស់ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ ហើយ​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ នឹង​មក​បោះទីតាំង​នៅលើ​អាគារ​នេះ ព្រោះ​បច្ចុប្បន្ន​មិនទាន់មាន​ក្រុមហ៊ុន​អន្តរជាតិ ច្រើន​ចូលមក​ដាក់​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​នៅឡើយ​ទេ ដោយសារ​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មិនទាន់មាន​ការិយាល័យ​លំដាប់​អន្តរជាតិ​នៅឡើយ​។

​តាម​ការសិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញថា បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ប្រមាណ​៩០​ក្រុមហ៊ុន បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា ក្នុងចំណោម​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ទាំង​៥០០​នៅក្នុង​ពិភពលោក​៕

ផ្ទះ​ជាង​៥០​ខ្នង​នៅ​តំបន់​ក្បាលឆាយ ត្រូវ​ទឹក​ជន់​លិច​ដោយសារ​ទប់​ទំនប់ទឹក​របស់​ក្រុមហ៊ុន​ទឹកស្អាត អាន​កូ

​ខេត្ត​ព្រះសីហនុ ៖ តំណាង​ប្រជាពលរដ្ឋ​មានផ្ទះ​ដែល​កំពុង​លិចលង់​ដោយ ជំនន់​ទឹកភ្លៀង​នៅ​តំបន់​នៅ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ក្បាលឆាយ​ដែលមាន​​ទីតាំង​ស្ថិតក្នុង​ក្រុមទី​១០​និង​ទី​១១ ភូមិ​មួយ​សង្កាត់​លេខ​មួយ​ក្រុង​-​ខេត្ត​ព្រះ​សី​ហ​នុ លោក​បាន​ឡើ​ក​លើង​ថាៈ ដើម្បី​ផលប្រយោជន៍​របស់​ក្រុមហ៊ុន ឯកជន មួយ ឈ្មោះ ក្រុមហ៊ុន ផ្គត់ផ្គង់ ទឹកស្អាត អាន​កូ សំរាប់​យក​ទឹក​មក​បំរើ​សេច ត្រូវការ អ្នក​រស់ នៅក្នុង​ក្រុងព្រះសីហនុ ស្រុក​ស្ទឹងហាវ និង ស្រុក​ព្រៃនប់ បាន​លើក​ទំនប់ទឹក ការពារ​ទឹកស្អាត របស់​ក្រុមហ៊ុន មួយ​នេះ ទើប​បណ្តាល​​អោយមាន​ការលិចលង់​ផ្ទះសំបែង របស់​ប្រជាពលរដ្ឋ​អស់​ជាង​៥០​ខ្នង​​ដែល​បង្ករ​អោយមាន​ការលំបាក ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​​តំបន់​នោះ​។​

​ថ្លែងប្រាប់​អ្នកយកព័ត៌មាន មេគង្គ​ប៉ុស្តិ៍ ប្រចាំខេត្ត​ព្រះសីហនុ​
​ដែល​បាន​ចុះទៅ​ផ្ទឹ​ត​យក​រូបភាព​ដល់​កន្លែង​កើតហេតុ បងប្រុស​ឈ្មោះ ឌិន ស្រឿ​ន ដែលជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​លិចលង់​
​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​បានអោយដឹងថា​៖​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​
​លិចលង់​នេះ​ប្រហែលជា​៦០​ទៅ​៧០​គ្រួសារ​បើ​គិត​ជា​ខ្នង​ផ្ទះ អស់​ជាង​៥០​ខ្នង​
​បងប្រុស​ថា ការលិចលង់​ផ្ទះ​នេះ​គឺ​បណ្តាលមកពី​ក្រុមហ៊ុន​ទឹកស្អាត អាន កូ​
​ទប់​ទំនប់​ទើប​បណ្តាលអោយ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​បែបនេះ​។​

ចំណែក​បងស្រី ឈ្មោះ ស៊ីម ណា​រ៉េត ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​៨
​ឆ្នាំកន្លងមក​ហើយ​បាន​មានប្រសាសន៍​អោយដឹងថា​៖​ទឹក​ជន​លិច​នេះ​មាន​រយៈ​​ពេល​ជិត​៤​ខែ មកហើយ ការ​ពីមុនមក​មិនដែល​ជន​លិច​បែបនេះ​ទេ​។​អ៊ំស្រី​បាន​បន្តថា កន្លងមក​ធ្លាប់មាន​អាជ្ញា​​ធរ​មូលដ្ឋាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​នោះដែរ តែ​បាន​ត្រឹម​ទៅ​មើល​តែប៉ុណ្ណោះ​​ទេ មិនអាច​ទៅ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន អាន កូន អោយ​រំដោះ ទឹក ដើម្បី​ការលិចលង់​ផ្ទះសំបែង​របស់​ពួកគាត់​បានទេ​។ អ៊ំស្រី​បន្តថា​ប្រជា​ពល​
​រដ្ឋ​ធ្លាប់​ឡើងទៅ​ប្រជុំ​នៅ​សាលាសង្កាត់ លេខ​១ ក្រុងព្រះសីហនុ ពេលនោះ លោក ចៅសង្កាត់ និយាយថា​បងប្អូន ចង់អោយ​ទឹក​លិច​ផ្ទះ​បងប្អូន ឆាប់​ស្រក​
​ទាល់តែ​នាំគ្នា​ទៅ តវ៉ា នៅ​សាលាក្រុង​ឬ​សាលាខេត្ត​ដោយ​ខ្លួនឯង​ទៅ​។ សំដី​
​មិន​ទទួលខុសត្រូវ​របស់លោក​ចៅសង្កាត់​រូប នេះ​ត្រូវបាន​មតិ​ហា​ជន​រស់ នៅ ក្នុង ក្រុងព្រះសីហនុ រិះគន់​ចំៗ​ថា​លោក ចៅសង្កាត់​លេខ​១ ក្រុងព្រះសីហនុ​
​នេះ​រូបនេះ​មិនមាន​សមត្ថភាព ធ្វើជា​ចៅសង្កាត់​នោះទេ​។​

​ដូចគ្នា​នោះដែរ បងស្រី​ឈ្មោះ ស៊ូ អ៊ា​ន តំណាងអោយ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ ទឹក លិច​ផ្ទះ ពួក​គាត រស់នៅ ក្នុង​ទី​១១ បាន​ប្រាប់​អោយដឹងថា​៖ បងស្រី​រង​ផលប៉ះពាល់​ពី​ផ្លូវ​រទេះភ្លើង​ហើយ​ត្រូវបាន​អាជ្ញាធរខេត្ត​ចែក​ដី​អោយមក​រស់នៅ​ទីនេះ​ជិត​១០​ឆ្នាំ​មកហើយ​មិនដែល​មាន​ផល​លិច​លង​ផ្ទះ សំបែង នោះទេ តែ ឥឡូវនេះ​បងស្រី​ជួបប្រទះ​ហើយ បងស្រី​ថា សព្វថ្ងៃ​គឺ​ពិបាក រស់ នៅ​ណាស់​ហេតុ​ដូច្នេះហើយ បងស្រី ក៏ដូចជា ប្រជាពលរដ្ឋ​ទាំងអស់ ផងដែរ សូម​សំនូមពរ​អោយ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្ត​ព្រះសីហនុ មេត្តា ជួយ ធ្វើ​អន្តរាគមន៍​ជាមួយ​ក្រុមហ៊ុន ទឹកស្អាត អាន​កូ​នេះ​ដើ​ម្បិ​អោយ ក្រុមហ៊ុន ជួយ រំដោះ ទឹក​ដែល​កំពុង​លិចលង់​ផ្ទះសំបែង​របស់​ពួកគាត់ អោយមក ដូច ដើម វិញ​។

ទាក់ទង​ទៅ​និង​បញ្ហា​នេះ លោក ប្រធាន​រដ្ឋបាល​របស់ ក្រុមហ៊ុន ផ្គត់ផ្គង់ ទឹកស្អាត អាន​កូ មិនអាច​ធ្វើការ​ទំនាក់​ទំ​នង់​បានទេ ដោយសារតែ អ្នក​
​យក​ព័ត៌មាន​យើង​ខំព្យាយាម ខ​ល​ទៅ​ទំនាក់​ទំ​នង់ តាម ទូរស័ព្ទ​ដែរ តែ​ទូរស័ព្ទ លោក​ប្រធាន​រដ្ឋបាល​មិនអាច​ទាក់ទង​បាន​។​

ចំណែក លោក ស្រ៊ុន ស្រ៊ន់ អភិបាល រង ខេត្ត​ព្រះសីហនុ និង ជា​ប្រធាន​
​ក្រុមការងារ​ដោះស្រាយ​ទំនាស់ លោក​បាន​មានប្រសាសន៍​តាមរយៈ​ទូរស័ព្ទ​
​កាលពី​វេលា​ម៉ោង ១០​និង ៤៦ នាទី ព្រឹក​ថ្ងៃទី​១១ ខែ មេសា នេះ​ថា ៖ បញ្ហា​ទឹក​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​នេះ លោក បាន​បង្កើត​ក្រុមការងារ​គណៈ​
​បញ្ជាការ​ឯកភាព​ខេត្ត​ចុះទៅ ពិនិត្យមើល​ផលប៉ះពាល់ ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​
​ជាមួយ តំណាង​ក្រុមហ៊ុន ផ្គត់ផ្គង់ ទឹកស្អាត អាន​កូ​នេះហើយ​។ ហើយ​ខាង​ក្រុមហ៊ុន សន្យា​ជាមួយនិង​ក្រុមការងារ​ថា ក្រុមហ៊ុន នឹង​យក​គ្រឿង​
​ចក្រ មក​កាយ​ទំនប់​ដើម្បី​រំដោះ​ទឹក​ចេញ តែ​ហូត​មកដល់ពេលនេះ ទឹក​ទាំង នោះ នៅតែ​មិនឃើញ​ស្រក លោក ថា លោក និង​ព្យាយាម ខ​ល ទៅប្រាប់ ក្រុមហ៊ុន​ម្តងទៀត​ដើម្បី​ក្រុមហ៊ុន​ជួយ រំដោះទុក្ខ​លំបាក​ពី​ផល​លិច លង​ផ្ទះ សំបែង​របស់ បងប្អូន ប្រជា​ពល រដ្ឋ ដែល​កំពុង​រង គ្រោះ​នេះ អោយ​ខាន តែ​បាន ព្រោះ​បើ​ប្រជាពលរដ្ឋ​ដែល​កំពុងមាន​ទុក្ខលំបាក​រដ្ឋបាលខេត្ត ក៏​មិន​សប្បាយចិត្ត​ដែរ​៕​

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្តជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ

​ភ្នំពេញ ៖ ស្រប​ពេលដែល​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្នុង​ខេត្តសៀមរាប ទទួលបាន​ជោគជ័យ​ក្នុង​រយៈពេល​៦​ឆ្នាំ​មកហើយ គិត​មកដល់​ឆ្នាំ​២០១៨​នេះ​។ ព្រឹត្តិការ​ណ៌​វប្បធម៌​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ ត្រូវបាន​ចាត់ទុកថា ជាការ​រួមចំណែក​សំខាន់​មួយ​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច សង្គម​សម្រាប់​ខេត្តសៀមរាប​ផ​ងេ និង​ប្រ​យោ​ជ​ន៌​ជារួម​ក្នុងប្រទេស​កម្ពុជា​ផង​។

​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ចាត់ទុកថា ការផ្សព្វផ្សាយ វប្បធម៌​នៃ​ព្រឹត្តិការ​ណ៌​អង្គរ​សង្ក្រាន្ត គឺជា​ឃោសនិក​ទេសចរ​ណ៌​យ៉ាងសំខាន់​ក្នុងការ​ជំរុញអោយមាន​កំណើន​ភ្ញៀវទេសចរ​ទាំង​នៅ​ខេត្តសៀមរាប ក៏ដូចជា​ប្រទេស​កម្ពុជា​ផងដែរ​។

​ទន្ទឹមនេះ ឥទ្ធិពល​នៃ​ព្រឹត្តិការ​ណ៌​អង្គរ​សង្ក្រាន្ត បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ជម្រុញអោយមាន​កំណើនសេដ្ឋកិច្ច សង្គម នៅ​កម្ពុជា ។ ជាក់ស្តែង ឧត្តមភាព​នៃ​ព្រឹត្តិការ​ណ៌​អង្គរ​សង្ក្រាន្ត បាន​បង្កើន​ចំនួន​អ្នកទេសចរ​ចូលរួម ពី​ចំនួន ជិត​១៨​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៣ កើន​ដល់​១​លាន​៦​សែន​នាក់​ក្នុង​ឆ្នាំ​២០១៧ និង​កើន​ដល់ ២​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨​នេះ​។ ឯកឧត្តម ឃឹម ប៊ុន​សុង បាន​បញ្ជាក់ថា ដោយសារ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ចំហរ​ជើងមេឃ ទើប​ជម្រុញ​ខេត្តសៀមរាប ក្លាយជា​ទីផ្សារ​ទេសចរ​ណ៌​ដ៏​មាន​សក្តានុពល និង​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំងបី​របស់​កម្ពុជា ។ កត្តា​នេះ​បានធ្វើអោយ​ខេត្តសៀមរាប ត្រូវបាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។

​បើ​មើល​កាលពី​ក្នុង​ឆ្នាំ​២០០២ ខេត្តសៀមរាប​មានតែ​ជើងហោះហើរ​អន្តរជាតិ​ចំនួន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ពេលបច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាកាសចរ​ណ៌​ជាតិ អន្តរជាតិ ចំនួន​៣១​ក្រុមហ៊ុន ដោយមាន​ជើងហោះហើរ​ក្នុង​មួយថ្ងៃ​គិត​ជា​មធ្យម​៧០​ជើង​។ ចំណែក​ចំនួន​អ្នកទេសចរ​ណ៌ ក្នុង​ឆ្នាំ​២០១៧ ខេត្តសៀមរាប​ទទួលបាន សរុប​ជាង ៥​លាន​៥​សែន​៤​ម៉ឺន​នាក់ កើនឡើង​៩.៩៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៦​។

​ដោយឡែក ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ ជាង​១​លាន​២​សែន​៤​ម៉ឺន​នាក់ កើនឡើង ៤.៩៥​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​១​ឆ្នាំ​២០១៧​។ ទន្ទឹមនេះ សេវា​ដែល​បម្រើអោយ​វិស័យ​ទេសចរ​ណ៌ ក៏បាន​កើន​ឡើងជា​លំដាប់​ដែរ ដោយ​បច្ចុប្បន្ន ខេត្តសៀមរាប​មាន​សណ្ឋាគារ ចំនួន​២២០​កន្លែង​! អា​ផាត​ម៉ិ​ន​៩​កន្លែង​! ផ្ទះសំណាក់​២៩៦​កន្លែង​! ភោជនីយដ្ឋាន​១៧១​កន្លែង​! ហាង​ម៉ាស្សា ៥០​កន្លែង​! ភ្នាក់ងារ​ទេសចរ​ណ៌ ២៨៨​សាខា​! ម​គ្គុ​ទេស​ក៏​ទេសចរ ៤៨៣៤​នាក់​! សាលា​បណ្តុះបណ្តាល​ធនធាន​មនុស្ស​៦​កន្លែង​! រម្ម​នី​យ​ដ្ឋា​ន​៣៥​កន្លែង​! និង​មធ្យោបាយ​ដឹកជញ្ជូន សរុប​៦២៣​គ្រឿង រួមមាន​ដូចជា តាក់ស៊ី ម៉ូតូឌុប និង​កាណូត ដែល​ត្រូវបាន​ចងក្រង​ជា​សមាគម​។

​ទីលាន​វាយ​កូន​ហ្កោ​ល​ខ្នាត​អន្តរជាតិ​ចំនួន​៣! ការរីកចម្រើន​ក្នុង​វិស័យ​ទេសចរ​ណ៌​នេះ បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប្រមាណ ២៨​ម៉ឺន​នាក់ ក្នុងនោះ មាន​ប្រជាពលរដ្ឋ​បម្រើការ​រងារ​ផ្ទាល់​ក្នុង​វិស័យ​ទេសចរ​ណ៌​ផ្ទាល់ ប្រមាណ​៨​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ប្រមាណ​២០​ម៉ឺន​នាក់​។ អភិបាលខេត្ត​សៀមរាប បានអោយដឹងថា ទោះជា​យ៉ាង ខេត្តសៀមរាប នៅតែ​បន្ត​យកចិត្តទុកដាក់ ក្នុងការ​រៀបចំ​សោ​ភ័​ណ្ឌ​ភាព និង​កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បីអោយ​សាក​សមជា​ទីក្រុង​បៃតង​៕​

ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ការស្លាប់​របស់​ស្ត្រី​ម៉ាស្សា​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​

​ភ្នំពេញ ៖ កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​បុរស​ជា​ឃាតករ​ម្នាក់ ដែល​បានធ្វើ​សកម្មភាព វាយ​ប្លន់​សម្លាប់​នារី ម៉ាស្សា​ម្នាក់​នៅក្នុង​ផ្ទះ​កាលពី​ថ្ងៃ​ម្សិលមិញ នៅ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

បុរស​ជា​បុគ្គលិក​ហាង​ម៉ាស្សា​ជា​ជនដៃដល់​ម្នាក់ ត្រូវបាន​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ស្រាវជ្រាវ និង ឈានទៅដល់​ការ ចាប់ខ្លួនបាន​ហើយ ក្រោយពី​រូបគេ​បានធ្វើ​សកម្មភាព​វាយ​ប្លន់​សម្លាប់​នារី​ម៉ាស្សា​ម្នាក់​យក​គ្រឿង​អង្ការ និង ទ្រព្យសម្បត្តិ​មួយ ចំនួន​នៅក្នុង​ផ្ទះ​យ៉ាង​សាហាវព្រៃផ្សៃ​កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នោះ​។​ការចាប់​ឃាត់ខ្លួន​នេះដែរ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១ និង ០០​នាទី​ថ្ងៃត្រង់ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨ នៅក្នុង​តំបន់​មិន​រៀបរយ មួយកន្លែង ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលជា​តំបន់​គ្រឿងញៀន នោះ និង​បាន​បញ្ជូនបន្ត​យកមក​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន​វិញ​ផងដែរ​។​

តាម​ប្រភពព័ត៌មាន​ពីស​ម្ថ​កិច្ច​បាន​ប្រាប់​ឱ្យដឹងថា ក្រោយពី​កើតមាន​នូវ​ករណី​ឃាតកម្ម​ប្លន់​សម្លាប់​ដ៏​សាហាវ ទៅលើ​ស្ត្រី ម៉ាស្សា​ម្នាក់​នៅក្នុង​ផ្ទះ​រួចមក កម្លាំង​នៃ​អធិការដ្ឋាន​ខណ្ឌចំការមន សហការ​ជាមួយនិង កម្លាំង​នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំង​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ និង កម្លាំង​នគរបាល​ខណ្ឌមានជ័យ បានធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​រហូត​ឈានទៅដល់​បុរស​ជា​ជនដៃដល់​ម្នាក់​ផងដែរ​។​បុរស​ជា​ឃាតករ​នេះ​មានឈ្មោះ ហុង សុខ​ហេង អាយុ ៤១​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្នុង​ហាង​ម៉ាស្សា​មួយកន្លែង ដែលមាន​ទីតាំង​នៅក្បែរ​រង្វង់​មូល​ផ្សា​ដើមថ្កូវ និង ផ្ទះកើតហេតុ​ខាងលើ និង ស្នាក់​នៅក្នុង​កន្លែងធ្វើកា​រ​នោះ​ផងដែរ​។​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្តទៀតថា ក្រោយពេល កើតហេតុ​កាលពី​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨ ក្រោយពេល​ថ្ងៃ​ចូលឆ្នាំ​ហើយ​មួយថ្ងៃ កាលពី​ថ្ងៃ​ម្សិលមិញ​រួចមក កម្លាំង​របស់លោក​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃ​ជើង ទើប​ឈានទៅដល់​ការចាប់​ឃាត់ខ្លួន​បាន​ជនដៃដល់​ក្នុង​អំពើរ​ប្លន់ សម្លាប់​យក​គ្រឿង​អង្ការ និង​ទ្រព្យសម្បត្តិ​ម្នាក់​ខាងលើនេះ ដោយ​ធ្វើការ​ដកហូត​បាន​ខ្សែ​រករ ខ្សែរ​ដៃ ខ្សែរ​ជើង និង ទូរស័ព្ទដៃ​ម៉ាក​សាំ​ស៊ុ​ង ចំនួន​មួយគ្រឿង​ផងដែរ ដែល​សុទ្ធ​ជា​របស់​នារី​រងគ្រោះ​ទាំងអស់​មកវិញ​។​

ក្រោយ​មានការ​សហការគ្នា​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​បុរស​ជា​ជនដៃដល់​ក្នុង​អំពើរ​ឃាតកម្ម​ប្លន់​សម្លាប់​ម្នាក់​ខាង លើ ឬ​យម​ទាំង​វត្ថុតាង​រួចហើយ ក៏បាន​នាំខ្លួន​យកមក​កាន់​អធិការ​ស​ដ្ឋា​ន​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ និង កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៅទៀត​ផងដែរ​៕

សេវាកម្ម​ឯកជន​កំពុង​លើកស្ទួយ វិស័យ​ទេសចរណ៍​យ៉ាងខ្លាំង​នៅ​កោះរ៉ុង​

​ខេត្ត​ព្រះសីហនុ ៖ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​មួយ ស្តីពី កិច្ចការពារបរិស្ថាន និង អភិរក្ស​ធនធានធម្មជាតិ​ន​តាម​តំបន់ឆ្នេរ នៅ​សាលប្រជុំ នៃ​សាលាខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៨ ខែ មីនា ម្សិលមិញ​នេះ លោក​ថា​៖​សូម​គាំទ្រ​ចំពោះ​វិ​ស​យ័​ឯកជន​ក្នុងការ​បង្កើតបាន​នូវ​សក្តានុពល​ទេសចរណ៍​ថ្មីៗ កន្លែង នៅក្នុង​តំបន់​កោះរ៉ុង មានដូចជា រមណីយ៍ដ្ឋាន​ធម្មជាតិ​ឆ្នេរ​នៅលើ កោះ ការបង្កើត តំបន់​អភិរក្ស​ធនធាន​បាត សមុទ្រ ការបង្កើត​ជំរក មច្ឆា​សមុទ្រ គ្រប់​ប្រភេទ​នៅក្នុង​សមុទ្រ ដើម្បី​ទាក់ទាញ ភ្ញៀវ​ទេសចរណ៍ ទៅ​ទស្សនា​ក្នុង​បាតសមុទ្រ​ជាដើម​។​​លោក សុចិត្រ​គ្រឹ​ស្នា បាន​បន្តថា​៖ វិ​ស​យ័​ឯកជន ទាំងនេះ​គឺ​បង្កើត​គោលដៅ​ទេសចរណ៍ សម្រាប់​ទាក់ទាញ អ្នក​ទេសចរណ៍​ជាតិ​និង​អ្នក​ទេសចរណ៍​មកពី​ជុំវិញ​ពិភពលោក ចូលមក​ទស្សនា​នៅក្នុង​ខេត្ត​ព្រះសីហនុ​យើង​នេះ​។​

​ដូចគ្នានេះដែរ លោក​ឧកញ៉ា​ទៀ វិចិត្រ​ដែលជា​ប្រតិបត្តិ​ករ​រៀបចំ​បង្កើត​រមណីយ៍ដ្ឋាន​ធម្មជាតិ​នៅលើ​ប្រជុំ​កោះរ៉ុង​នេះ​មានប្រសាសន៍​អោយដឹង​ផងដែរ​ថា រមណីយ៍ដ្ឋាន​ធម្មជាតិ​កន្លែង​សម្រាក​លំហែកាយ​ឆ្នេរ​ឋាន​សួ​គ៍ ប្រជុំ​កោះរ៉ុង
​លោក ឧកញ៉ា បន្តថា បច្ចុប្បន្ន ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា​មានដូចជា​បន្ទប់​សម្រាក អាហា​រដ្ឋា​ន​និង​កន្លែង​កំសាន្ត​ផ្សេងៗ ក្រុមហ៊ុន​បានរៀបចំ​រួចរាល់​ជា​បណ្តើ​រហើយ ដោយ​ភ្ជាប់​ជាមួយនិង​សេវា​ដឹកជញ្ជូន​ភ្ញៀវ​តាម​គ្រប់​មធ្យោបាយ​ប្រកបដោយ​សុវត្ថិភាព​។​

​ទាកទិន នឹង​រឿងនេះ ដែរ ឯកឧត្តម​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ដែរ​ថា ការចូលរួម​របស់​វិ​ស​យ័​ឯកជន​មាន​សារៈសំខាន់​មិនអាច​ខ្វះ​បាន ក្នុងនោះ​ឯកឧត្តម​អភិបាលខេត្ត​បាន​សម្តែង​នូវ​មោទនៈភាព​ចំពោះ ក្រុមហ៊ុន ឯកជន​ទាំងអស់ ដែលមាន​ចក្ខុ​វិ​ស​យ័​ចូលរួម​ក្នុង​វិ​ស​យ័​ទេសចរណ៍​រយៈពេល​យូរ ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ស្រូប​ទាញ​អ្នក​ទេសចរណ៍​បរទេស​ច្រើន​លាន​នាក់មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​៕

ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ សម្រុក​វិល​មក​ស្រុកកំណើត​ឱកាស​បុណ្យចូលឆ្នាំថ្មី​ច្រើនជាង​រាល់​ឆ្នាំ​

ប៉ោយប៉ែត ៖ ពលករ​ខ្មែរ​ជាច្រើន​កំពុងតែ​វិលត្រឡប់​ពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​របស់ខ្លួន​វិញ​តាម​ច្រកទ្វារព្រំដែន​អន្តជាតិ​ប៉ោយប៉ែត​ដើម្បី​ទៅ​ជួបជុំ​បងប្អូន​នៅ​រដូវ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ខាងមុខនេះ​។ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៨​នេះ គេ​សង្កេតឃើញថា ចាប់ពី​គល់ស្ពាន​មិត្ត​កម្ពុជា ថៃ ឃើញ​មាន​ពលករ​ខ្មែរ​ជាច្រើន​នៅ​ទឹកដី​ថៃ ឈរ​ជា​ជួរ​ដើម្បី បំពេញបែបបទ​ឆ្លង​ចូល​ប្រទេស​កម្ពុជា​វិញ​មាន​ចំនួន​ច្រើនជាង​បណ្ដា​ឆ្នាំមុនៗ​ក្នុង​មួយថ្ងៃ​មិន​ក្រោម​១.០០០​នាក់​ទេ ស្របពេល​សេចក្តីប្រកាស​រួម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រាជរដ្ឋាភិបាល​ថៃ​ដែល​បាន​ឯកភាពគ្នា​មិនឱ្យ​មានការ​យកប្រាក់​ពី​ពលករ​ខ្មែរ និង​សម្របសម្រួល​បង្កលក្ខណៈ​ងាយស្រួល​ឱ្យដល់​ពលករ​ខ្មែរ​បាន​ចាកចេញ​មកលេង​ស្រុកកំណើត​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ឱ្យ​បានល្អ​ផងដែរ​។​ចាប់តាំងពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ មកនេះ មានការ​កកស្ទះ​ជាខ្លាំង ដោយសារតែរ​រថយន្ត​តាក់ស៊ី រទេះ​លក់​ផ្លែឈើ រទេះដឹក​ឥ​វ៉ាន់​ពលករ និង​រថយន្ត​ដែល​នៅតាម​បណ្ដា​ខេត្ត​មក​ចត​តាម​ចិញ្ចើមផ្លូវ​ដើម្បី​រងចាំ​ដឹក​សាច់​ញ្ញាត​ផងដែរ ទើប​មាន​ករ​កកស្ទះ ទោះ​មានការ​រៀបចំ​ពី​សំណាក់​អាជ្ញាធរ​ក្រុង និង​កម្លាំង​សមត្ថកិច្ច​ក៏ដោយ ។​

ម្យ៉ាងទៀត​បើ​ទោះ​មាន​សេចក្ដីប្រកាស់​រួមគ្នា​រវាង រាជរដ្ឋាភិបាល​កម្ពុជា​និង​រាជរដ្ឋាភិបាល​ថៃ ដែល​បាន​ឯកភាពគ្នា​មិនឱ្យ​មានការ​យកប្រាក់​ពី​ពលករ​ខ្មែរ និង​សម្របសម្រួល​បង្កលក្ខណៈ​ងាយស្រួល​ឱ្យដល់​ពលករ​យ៉ាងណាក៏ដោយ​មាន​ពលករ​មួយចំនួន​តូច​នៅតែ​ចាញ់បោក​មេខ្យល់​អូរ​ទាញ​នាំ​ចូលមក​កម្ពុជា​វិញ​តាម​ច្រករបៀង​ដើម​១០០ ឋិត​ក្នុងភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោ​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ចំងាយ​ពី​ច្រក​តំបន់​បឹង​ត្រកួន​ប្រហែល​១០០​ម៉ែត្រ​ជា​ថ្នូរ​នឹង​ការយក​លុយ​ដដែល​។​

ដោយឡែក​កម្មករ​អូរ​ទេះ​ម្នាក់​នៅ​ច្រកទ្វារ​ប៉ោយប៉ែត​ឈ្មោះ យឿន សូ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹងថា ចូលឆ្នាំៗ​នេះ​មាន​ពលករ​ខ្មែរ វិល​ត្រឡប់មក​ស្រុក​យ៉ាងច្រើន​ធ្វើ​ឲ្យ​កម្មករ​អូស​រទេះ ស៊ីឈ្នួល​ដឹក​សម្ភារៈ​ផ្សេងៗ រកចំណូលបាន​ក្នុង​មួយថ្ងៃ រហូត​ជាង​១០០០​បាត ជឿថា​មុននឹង​ចប់​ចូលឆ្នាំ ក្រុមកម្មករ​អូស​រទេះ អាច​រកចំណូលបាន​ច្រើន​បង្គួរ​។​

កម្មករ​អូរ​រទេះ​បាន​លើកឡើងថា ពួកគាត់​បាន​រកប្រាក់​ចំណូល​បាន​ច្រើន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ព្រោះថា កា​រកចំណូលបាន​នេះ​ដោយសារតែ​ពួកគាត់​ដឹក​ឥ​វ៉ាន​របស់​ពលករ​ខ្មែរ​យើង​ដែល​វិល​ពី​ប្រទេស​ថៃ មក​តាម​ច្រកទ្វារ​អន្តជាតិ​ឆ្នាំនេះ មានការ​កើនឡើង​ជាង​រាល់​ឆ្នាំ​។​

ជុំវិញ​ការ​ពលករ​ខ្មែរ​ដែល​វិល​ត្រលប់​ពី​ប្រទេសជិតខាង​ក្នុង​រដូវ​ស​ង្ក្រា​ន​ចូលឆ្នាំ​ខាងមុខនេះ​លោក ស៊ឹម សំអាត ប្រធាន​ស្នាក់ការ​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តជាតិ​ប៉ោយប៉ែត មិនអាច​សុំ​ការអធិប្បាយ​បានទេ ទូរ​សព្ទ័​របស់លោក​ចុច​ចូល​គ្មាន​អ្នកទទួល​៕