ភ្នំពេញ៖ជនសង្ស័យពីរនាក់ក្នុងចំណោម៤នាក់ត្រូបានសម្ថតកិច្ចព្រហ្មទណ្ឌខណ្ខចំកាមនសហការជាមួយកម្លាំងប៉ុស្តិ៍បឹងកេងកង១ក្រោយពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសបានសម្រេចតែរត់មិនរួច។ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង២ និង២០នាទីថ្ងៃទី៥ខែតុលា ឆ្នាំ ២០១៦ស្ថិត នៅតាមផ្លូវ៣១០សង្កាត់បឹងកេងកង១ខណ្ខចំកាមនរាជធានីភ្នំពេញ។
ក្រោយពីបានធ្វើសកម្មភាពឆក់២ទៅ៣ម៉ោងរួចត្រូវបានកម្លាំងល្បាតពួនស្ទាក់បានប្រទះឃើញហើយដេញចាប់បាននៅតាមបណ្តោយផ្លូវម៉ៅសេទុងទើបឃាត់ខ្លួនបានពីរចំណែកបក្សពួក២នាក់ទៀតបានគេចខ្លួនបាត់ស្រម៉ោល។
ជនសង្ស័យ ទី១មានឈ្មោះ ថៃ ពេញដាឡាយ៉ាភេទប្រុសអាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅម្តុំផ្សារដើមថ្កូវទី២ឈ្មោះ ហាក់ ណារត្ន័ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិ១០សង្កាត់ទន្លេបាសាក់ខណ្ខចំកាមនបានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក iphon6s ពីជនបរទេសដោយបានជិះម៉ូតូម៉ាកnexពណ៌សស្លាកលេខភ្នំពេញ1:FG7426។
ចំណែជនរងគ្រោះបានប្រាប់អោយដឹងថារូបគាត់បានជិះកង់មកពីវាំងហើយបានមកដល់ផ្លូវ៣១០ដោយទៅរកកន្លែងកាត់សក់ពេលនោះក៏មានជនសង្ស័យខាងលើបានធ្វើសកម្មភាពមកឆក់ទូរសព្ទ័ពីគាត់ហើយគេចខ្លួន។ ហើយបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកេងកង១ ហើយត្រូវបានចាប់បានពីរនាក់ក្នុងចំណោម៤នាក់។
បច្ចុប្បន្នជនសង្ស័យ និងម៉ូតូត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួនហើយបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕

រាជធានីភ្នំពេញ៖ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហាញនូវក្តីសង្ឃឹមថា ស្ថានការណ៍ នយោបាយនៅក្នុងប្រទេសកម្ពុជា ជាពិសេសនយោបាយរបស់គណបក្សទាំងពីរ នឹងវិលទៅរកប្រក្រតីឡើងវិញ ដើម្បីឱ្យបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក កឹម សុខា បានអះអាងម្តងទៀតថា លោកបានស្នាក់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ រយៈពេលជាង៤ខែមកនេះ គឺដើម្បីទាមទារឱ្យមានដំណោះស្រាយនយោបាយ ដែលមានលក្ខណៈល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងការបោះឆ្នោត ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការថ្លែងរបស់លោក កឹម សុខា ធ្វើឡើងបន្ទាប់ពីលោកចាកចេញពីបន្ទាប់ឃុំឃាំងទៅចុះឈ្មោះបោះឆ្នោត កាលពីព្រឹកមិញ ហើយពុំមានការរុកគួនដូចអ្វីដែលគណបក្សប្រឆាំងបានគិតនោះឡើយ៕

រាជធានីភ្នំពេញ៖លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវគេដឹងថា លោកកំពុងថ្លែងសារពិសេសមួយទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានទៅចុះឈ្មោះបោះឆ្នោតរួចរាល់នៅព្រឹកនេះ ។
សូមបញ្ជាក់ថា លោក កឹម សុខា បានសំងំនៅទីស្នាក់ការបក្ស អស់រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦មក បន្ទាប់ពីតុលាការមានចំណាត់ការ លើលោកជុំវិញករណីមិនចូលខ្លួនធ្វើជាសាក្សី នៅក្នុងរឿងសញ្ចារកម្ម ។
យ៉ាងណាក៏ដោយ គេមិនទាន់បានដឹងថា តើលោកនឹងត្រូវបន្តសម្ងំលាក់ខ្លួនទៀតនោះទេ ព្រោះថា ខណដែលលោកចេញទៅចុះឈ្មោះបោះឆ្នោតនោះ គេកត់សម្គាល់ថា ពុំមានហេតុការអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ៕

បាងកក៖យោងតាមសារព័ត៌មាន AFP បានផ្សាយថា មេដឹកនាំនិស្សិតហុងកុង និងជាសកម្មជនប្រជាធិបតេយ្យលោក Joshua Wong ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួននៅឯព្រលានយន្តហោះសុវណ្ណភូមិ កាលពីយប់មិញ។
ការចាប់ខ្លួនសកម្មជនគណបក្ស Demosisto រូបនេះធ្វើឡើងគ្រាដែលលោកធ្វើដំណើរតាមជើងហោះហើរក្រុមហ៊ុន Emirate ពីទីក្រុងហុងកុងទៅទីក្រុងបាងកក ជាទីដែលសកម្មជនរូបនេះគ្រោងថ្លែងទៅកាន់និស្សិតនៅសាកលវិទ្យាល័យជូឡាឡុងកន នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
ជាមួយគ្នានោះគណបក្ស Demosisto ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះអន្តរាគមន៍របស់រដ្ឋាភិបាលថៃទៅលើការកម្រិតសេរីភាព និងសិទ្ធិចូលប្រទេសនេះរបស់លោក Wong ។ ទោះជាយ៉ាណាគណបក្សនេះក៏បានអំពាវនាវឲ្យដោះលែងលោក Wong ជាបន្ទាន់ផងដែរ ហើយបានស្នើសុំជំនួយពីក្រសួងអន្តោប្រវេសន៍ហុងកុង ដើម្បីធានាសុវត្ថិភាពរបស់សកម្មជនរូបនេះ៕

រាជធានីភ្នំពេញ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅម៉ោងជាង១០ និង០០នាទី ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅក្នុងក្បែរស្នាក់ការគណបក្សបក្ស នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ការទៅចុះឈ្មោះនេះ លោក កឹម សុខា អនុញ្ញាតឱ្យមានការហែរហមដោយក្រុមតំណាងរាស្ត្រមួយចំនួន ប៉ុន្តែមិនអនុញ្ញាតឱ្យមានសកម្មជនច្រើនទៅជាមួយនោះទេ ដោយលោកខ្លាចមានការកកស្ទះ និងប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត៕


រាជធានីភ្នំពេញ៖ជនជាតិវៀតណាមចំនួន១១នាក់ ស្រី៤នាក់បន្ថែមទៀតត្រូវបានក្រុមប្រតិបត្តិការចម្រុះ រួមមាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួននៅក្នុងភូមិ ជ្រោយអំពិល សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ពួកគេជាកម្មកសំណង់ជនជាតិវៀតណាម មកធ្វើការគ្មានសៀវភៅការងារ និងគ្មានលិខិតឆ្លងដែន។ សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានយកទៅសួរនាំបន្តទៀត ដើម្បីចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យនៅទីសិប្បកម្មឈើ និងហាងលក់កាហ្វេ៕

អាឡេប៉ូ៖យោងតាមសារព័ត៌មាន Channel News Asia ផ្សាយនាព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦នេះថា រុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្បាំងដ៏ទំនើបមួយគ្រឿងទៅកាន់កំពង់ផែ Tartus របស់ស៊ីរី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្អាកកិច្ចចរចាស្តីពីបទឈប់បាញ់នៅស៊ីរីជាមួយនឹងទីក្រុងមូស្គូ ដែលធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានថ្លែងថា «S-300 គឺប្រព័ន្ធសម្រាប់ការពារសុទ្ធសាធ និងមិនបង្កជាការគំរាមកំហែង ដល់នរណាម្នាក់នោះឡើយ ហើយខ្ញុំមិនយល់សោះថា ហេតុអ្វីបានជាការដាក់ប្រព័ន្ធមីស៊ីលការពារអាកាស S-300 នេះនៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យបណ្តាប្រទេសលោកខាងលិច មានការព្រួយបារម្ភ»។
ដោយឡែកមន្ត្រីយោធារុស្ស៊ីមួយរូបក៏បានឲ្យដឹងដែរថា ទីក្រុងមូស្គូ បានរៀបចំគំរោងក្នុងការពង្រីកមូលដ្ឋានទ័ពអាកាស Hmeimin នៅក្នុងប្រទេសស៊ីរី ដែលមានប្រព័ន្ធមីស៊ីលការពារអាកាស S-400 ស្រាប់ហើយនោះ ឲ្យក្លាយទៅជាទីតាំងយោធាអចិន្ត្រៃយ៍ទៀតផង៕

រាជធានីភ្នំពេញ៖គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ម្សលិមញនេះមានប្រជាពលរដ្ឋខ្មែរចំនួន៤,៤៥៨,៤១៩នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើយោងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕

ខេត្តប៉ៃលិន៖យុវជនម្នាក់បានសម្រេចចងកបញ្ចប់ជីវិតព្រោះសុំម្តាយចូលដណ្តឹងប្រពន្ធ តែម្តាយបានបដិសេធដោយសារពុំទាន់មានលុយ និងឈានដល់ឈ្លោះប្រកែកគ្នាជារឿយៗ ដែលករណីនេះកើតឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ វេលាម៉ោង៥ និង៣០នាទី ឋិតក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆែម ចាន់ថន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ មូលហេតុ ដោយពីរបីថ្ងៃមុនជនរងគ្រោះបានសុំម្តាយចូលដណ្តឹងប្រពន្ធ តែម្តាយបានបដិសេធដោយសារពុំទាន់មានលុយ បន្ទាប់មកក៏មានការឈ្លោះប្រកែកគ្នាជារឿយៗ ។ លុះរហូតមកដល់ព្រឹកកើតហេតុក៏បានឃើញជនរងគ្រោះចងក សម្លាប់ខ្លួនបាត់ទៅហើយ។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានអោយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ដោយខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ម៉ាឡេស៊ី៖ភ្ញៀវទេសចរជនជាតិអូស្ត្រាលីចំនួន៩នាក់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ឃាត់ខ្លួន គ្រាដែលបានយកទង់ជាតិម៉ាឡេស៊ីធ្វើខោទ្រនាប់ក្នុងអំឡុងពេលកម្មវិធីប្រណាំងម៉ូតូនៅក្នុងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី។
សមត្ថកិច្ចម៉ាឡេស៊ីកំពុងតែបើកការស៊ើបអង្កេតលើអ្នកទាំងអស់នោះ ពាក់ព័ន្ធការ ប្រមាថជាអន្តរជាតិ ប៉ះពាល់ដល់សន្តិភាព។ ទន្ទឹមនោះរូបថតបុរសទាំង៩នាក់នេះ ត្រូវបានគេថតរូប ហើយចែករំលែកតៗគ្នា។ សកម្មភាពនេះទទួលការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋម៉ាឡេស៊ីជាប្រទេសប្រកាន់សាសនាឥស្លាមមួយនេះ។
នគរបាលបញ្ជាក់ថា ពួកគេបានចាប់ខ្លួនបុរសជនជាតិអូស្ត្រាលីទាំងនោះនៅម៉ោង១៧ កាលពីថ្ងៃអាទិត្យ ហើយត្រូវយកទៅឃុំខ្លួន៤ថ្ងៃដើម្បីដំណើរការនីតិវិធី៕

រាជធានីភ្នំពេញ៖នៅវេលាម៉ោង៦ព្រឹកព្រលឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមប្រតិបត្តិការចម្រុះ រួមមាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យនៅទីតាំងផ្ទះល្វែង (ភោជនីយដ្ឋានភ្នំពេញខេមរា) ស្ថិតនៅផ្លូវលេខ៦១ កែង១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៨នាក់។
សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ពួកគេជាកម្មកសំណង់ជនជាតិវៀតណាម ជួលស្នាក់នៅ បានចំនួន០៨នាក់ មានលិខិតឆ្លងដែន០៣ក្បាល ទិដ្ឋាការទេសចរណ៍ តែមកបំរើការងារខុសទិសដៅ និងគ្មានលិខិតឆ្លងដែនចំនួន០៥នាក់។
សេចក្តីរាយការណ៍ខាងលើបញ្ជាក់ថា សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានយកទៅសួរនាំបន្តទៀត ដើម្បីចាត់ការតាមនីតិវិធី៕

ខេត្តបាត់ដំបង៖មានករណីហិង្សាមួយរវាងប្តី-ប្រពន្ធចំណាស់១គូមានជម្លោះនឹងគ្នារហូតឈានដល់យកកាំបិតចាក់គ្នាទៅវិញទៅមក បណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ រីឯប្តីត្រូវគេជួយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ដែករណីនេះកាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី០៤ តុលា ២០១៦ ស្ថិតក្រុមទី៣៤ ក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពឱ្យដឹងថា ស្ត្រីជាប្រពន្ធដែលស្លាប់ឈ្មោះ សៀវ គុណ អាយុ៦៧ឆ្នាំ ចំណែកប្តីឈ្មោះ តាំង ជី អាយុ៦៩ឆ្នាំ កំពុងសង្គ្រោះ ដែលទាំង២នាក់មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
បើតាមអ្នកជិតខាងបានឱ្យដឹងថា កន្លងមក ប្តី-ប្រពន្ធតាយាយនេះ គឺតែងតែឈ្លោះគ្នាជាញឹកញាប់ ភាគច្រើនគឺបង្កឡើងដោយសារយាយរករឿង ។ លុះនៅថ្ងៃកើតហេតុ ខណៈកូនៗចេញទៅក្រៅអស់ ស្រាប់តែទាំង២នាក់កើតជម្លោះគ្នាខ្លាំង តែមិនដឹងផ្តើមចេញពីរឿងអ្វីពិតប្រាកដនោះទេ ។ លុះពេលភ្ញាក់ផ្អើលនោះ ត្រូវគេឃើញស្ត្រីជាប្រពន្ធបានដេកស្លាប់បាត់ទៅហើយ ដោយនៅដៃមានកាំបិតផង ។ ចំណែកប្តីក៏រងរបួសធ្លាយចេញពោះវៀនមកក្រៅ តែមិនទាន់ដាច់ខ្យល់ទេ ដោយបានបញ្ជូនទៅសង្គ្រោះភ្លាមៗ៕


ដោយ៖ប៉ែន សុផល
បាត់ដំបង៖លោក ណាប់ ស៊ីថា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឯកភ្នំបានអោយដឹងថា ការរុករកចាប់ផ្តើមពីព្រឹកព្រលឹមរហូតដល់ម៉ោង២ និង៣០នាទីរសៀលថ្ងៃទី០៤ ខែតុលា ទើបរកឃើញ នៅក្បែរកន្លែងហេតុចំណុចកសេះ ក្នុងភូមិរហាលសួង ឃុំព្រែកល្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ រត្ន័ សារ៉ាយ ភេទប្រុស អាយុ២៨មានមុខរបរនេសាទត្រីតាមដងស្ទឹងសង្កែ រស់នៅក្រុមទី១២ ភូមិ ឃុំកន្លែងកើតហេតុ។
លោកមេបញ្ជាការបន្តថា មុនពេលកើតហេតុស្របគ្នានិងជនរងគ្រោះកំពុងបណ្តែតមង ក៍មានកាណូស្មាច់ជិះគ្នា៣នាក់បើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចបានជ្រុលទៅបុកទូកជនរងគ្រោះហើយលេចទូក បាត់ទាំងមនុស្សតែម្តងកាលពីវេលាម៉ោង៧ និង០០ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ គ្រានេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្ករដើម្បីទទួលខុសត្រូវ។
ប្រជាពលរដ្ឋឃើញហេតុការណ៍បានអោយដឹងដែរថា អ្នកបើកកាណូតស្មាច់ដែលបង្ករមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានគេចខ្លួនបាត់រីឯសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារបន្ទាប់ពិនិត្យរួចដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕


អាមេរិក៖កាលពីថ្ងៃចន្ទម្សិលមិញសហរដ្ឋអាមេរិកបានប្រកាសទម្លាក់ចោលការខិតខំប្រឹងប្រែងរបស់ខ្លួន ដែលបញ្ចុះបញ្ចូលរុស្ស៊ីឲ្យព្រមផ្អាកឈប់បាញ់ បន្ទាប់ពីមានករណីវាយប្រហារខ្លាំងក្លាកើតឡើងភាគខាងកើតនៃក្រុងអាឡេប៉ូ។
ការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោននៅពេលនេះ ដោយចោទថា រដ្ឋាភិបាលទីក្រុងមូស្គូកំពុងតែផ្សំគំនិតជាមួយបុរសខ្លាំង បាហ្សា អាល់អាសាទ មេដឹកនាំស៊ីរី ហើយបានបាញ់សម្លាប់ពលរដ្ឋស៊ីវិលក្នុងទីក្រុង។ជាមួយគ្នានោះអ្នកនាំពាក្យសេតវិមានលោក Josh Earnest ថ្លែងថា មនុស្សគ្រប់គ្នាកំពុងតែមានការឈឺចាប់ដោយសារតែសកម្មភាពរបស់រុស្ស៊ីកំពុងធ្វើ។
ទោះយ៉ាងណា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ចន ឃែរី ថ្លែងថា លោកនៅតែស្វែងរកដំណោះស្រាយបែបការទូតក្នុងការដោះស្រាយបញ្ហានេះ ដោយឲ្យមានការព្រមព្រៀងពីពហុភាគី៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍