All posts by មេគង្គ ប៉ុស្តិ៍

​ជប៉ុន​នឹង​បង្កើន​សកម្មភាព​នៅសមុទ្រ​ចិន​ខាងត្បូង​

​ជប៉ុន​៖​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោកស្រី Tomomi Inada បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ជប៉ុន​នឹង​បង្កើន​សកម្មភាព​របស់​ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​តាមរយៈ​ការបណ្តុះបណ្តាល​ល្បាត​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក​ព្រមទាំង​ការធ្វើ​សមយុទ្ធ​ទ្វេភាគី​និង​ពហុភាគី​ជាមួយ​កងទ័ពជើងទឹក​ក្នុង​តំបន់​។​
​លោកស្រី Inada បាន​ថ្លែង​ក្នុង​សុន្ទរកថា​មួយ​នៅឯ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ​ថា ការបង្កើន​របស់​ជប៉ុន​នៅក្នុង​តំបន់​នេះ​ដែលជា​កន្លែង​សហរដ្ឋអាមេរិក និង​ជប៉ុន​មានការ​ព្រួយបារម្ភ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ទាមទារ​ទឹកដី​យ៉ាង​ទូលំទូលាយ​របស់​ប្រទេស​ចិន និង​រួមបញ្ចូល​ទាំង​ការកសាង​សមត្ថភាព​សម្រាប់​បណ្តា​ប្រទេស​ឆ្នេរសមុទ្រ​ផងដែរ​។​
លោកស្រី Inada បាន​និយាយថា ប្រសិនបើ​ពិភពលោក​អត់ឱន​ចំពោះ​ការប៉ុនប៉ង​ផ្លាស់ប្តូរ​នីតិរដ្ឋ​ហើយ​អនុញ្ញាត​ឲ្យ​ច្បាប់​មិន​ត្រឹមត្រូវ​ទទួលបាន​ជោគជ័យ​នោះ “​នឹងមាន​ផលវិបាក​ជាស​កល​”​៕

e2541542bc39cd1079583f903864f07759cc0ff3

CPP ប្រតិកម្ម​ចំពោះ​លិខិត​របស់លោក លឺ ឡាយស្រេង ថ្វាយ​ព្រះមហាក្សត្រ​

​រាជធានី​ភ្នំពេញ​៖​លោក សុខ ឥសាន អ្នកនាំពាក្យ CPP បាន​បញ្ជាក់ថា សំណើ​របស់លោក លឺ ឡាយស្រេង ដែល​ផ្ញើថ្វាយ​ព្រះមហាក្សត្រ គឺមាន​លក្ខណៈ​លម្អៀង និង​ជាការ​ចាប់បង្ខំ​ព្រះមហាក្សត្រ​ឱ្យចូល​រួម​នយោបាយ​។ ប៉ុន្តែ​ដើម្បី​ដោះស្រាយ​រឿងនេះ​លោក លឺ ឡាយស្រេង គួរតែ​ណែនាំ ដល់​មេដឹកនាំ​គណបក្សប្រឆាំង ឱ្យ​ចេះ​គោរព​ច្បាប់​ល្អ​ជាង​។ ការបញ្ជាក់​បែបនេះ របស់លោក សុខ ឥសាន គឺ​បន្ទាប់ពី​លោក លឺ ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស ហ្វ៊ុន ស៊ីន​ប៉ិច បានដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​មាន​ព្រះរាជអន្តរាគមន៍ ដោះស្រាយ​បញ្ហានយោបាយ​នៅ​កម្ពុជា ។​
​ទាក់ទង​លិខិត​នោះ​លោក សុខ ឥសាន ថ្លែងថា លោក លឺ ឡាយស្រេង អ្វីដែល​លោក​និយាយ​គឺ​គាត់​និយាយ តាម​មនោសញ្ចេតនា​អារម្មណ៍​លម្អៀង ទៅរក​គណបក្សប្រឆាំង បើ​យក​ល្អ​ក្នុងនាម​ព្រឹទ្ធាចារ្យ​ម្នាក់​ដែល​ដឹងខុសដឹងត្រូវ សូមឱ្យ​គាត់​ណែនាំ​អ្នកប្រព្រឹត្ត​ល្មើសច្បាប់ ឱ្យ​ឈប់​ប្រព្រឹត្ត​ល្មើសច្បាប់​ទៅ​វា​ច្បាប់​ហើយ មិនបាច់​អន្តរាគមន៍​ដល់​ព្រះករុណា​នោះទេ ។​
​លោក សុខ ឥសាន បាន​បន្តថា ព្រះមហាក្សត្រ ទ្រង់មាន​ព្រះរាជតម្រិះ​របស់​ព្រះអង្គ ហើយ​មិនអាច​នរណា​ចាប់បង្ខំ​ព្រះអង្គ​បានទេ បើ​ទ្រង់​យល់ថា​ជា​រឿង​ចាំបាច់​ព្រះអង្គ​នឹងមាន ព្រះរាជតម្រិះ​ដោយ​ខ្លួនឯង មិនចាំបាច់​នរណា​ទៅ​ដាស់តឿន​ទេ ហើយ​អ្នកខ្លះ​មាន​ទាំង​និយាយ​ពាក្យ​មិន​សមរម្យ​ជាមួយ​ព្រះករុណា​ផង​ធ្វើ​ហាក់ដូចជា ព្រះករុណា​ទ្រង់​មិន​ស្វែងយល់​អ្វី​ទាំងអស់ ។​
​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ CNRP មួយរូប​បាន​ខ្សឹបប្រាប់​អ្នកសារព័ត៌មាន​ថា លិខិត​របស់លោក លឺ ឡាយស្រេង ផ្ញើថ្វាយ​ព្រះមហាក្សត្រ​នោះ​គឺ​ធ្វើតាម​គំនិត​និង​ការស្នើសុំ​ពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈដែល​គណបក្ស​នេះ កំពុង​ជួប​បញ្ហា​ខាង​ផ្លូវច្បាប់​មិនអាច​ដោះស្រាយបាន ៕

fn-2016-09-16-09-44-58-0

សាលក្រម​ផ្តន្ទាទោស លោក កឹម សុខា នឹង​ចូល​ជា​ស្ថាពរ​ថ្ងៃទី​១៦ ខែតុលា​

​រាជធានី​ភ្នំពេញ​៖​សាលក្រម​ផ្តន្ទាទោស លោក កឹម សុខា នឹងត្រូវ​ចូល​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​ខាងមុខនេះ ប្រសិនបើ​សា​ម៉ី​ខ្លួន​មិន​ប្តឹង​ឧទ្ធរណ៍​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក គឹម សុ​ន្តិ​ភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។​
​ទាក់ទង​សាលក្រម​នោះ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា​នេះ កម្លាំង​សមត្ថកិច្ច បាន​យក​លិខិត​ឲ្យ​ដំណឹង​ពី​សាលក្រម អំពី​ការ «​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រលោក កឹម សុខា កំណត់​០៥​ខែ និង​ពិន័យ​ប្រាក់​៨០​ម៉ឺន​រៀល​» ទៅ​បិទ​មុខផ្ទះ​លោក កឹម សុខា ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​ផងដែរ​៕

fn-2016-09-16-08-59-30-0

គ្រាប់មីន និង​គ្រាប់កាំភ្លើង​ចំនួន​៧​គ្រាប់​ត្រូវបាន​ប្រទះឃើញ​នៅក្បែរ​ប្រាសាទ​បាណន់​

​ខេត្តបាត់ដំបង​៖​កម្លាំង​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាយ​ដំរាំ​បានអោយដឹងថា ប្រជាពលរដ្ឋ​ខណៈ​ដើរ​កាច់អុស​នៅវេលា​ម៉ោង​១០.០៥​នាទី ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ប្រទះឃើញ​គ្រាប់មីន​និង​គ្រាប់កាំភ្លើង​មិនទាន់​ផ្ទុះ​ប្រភេទ​ធ្ងន់​ចំនួន​៧​គ្រាប់​ដោយ​គ្រាប់​មួយចំនួន​នៅមាន​ប្រសិទ្ធ​នៅឡើយ ជា​ប្រភេទ​គ្រាប់​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​។​
​គ្រាប់មីន​និង​គ្រាប់កាំភ្លើង​ខាងលើ​រួមមាន​គ្រាប់មីន​ប្រភេទ​៧២​ចំនួន​១​គ្រាប់ គ្រាប់​អ៊ឹម​៧៩​ចំនួន​៣​គ្រាប់​និង​គ្រាប់បែកដៃ​ប្រភេទ​១២៨២ ចំនួន​៣​គ្រាប់ ក្រោយ​មានការ​ភ្ញាក់ផ្អើល​សមត្ថ​កិច្ច​បាន​រាយការណ៍​ដល់​មន្ត្រី​ជំនាញ​ស៊ីម៉ាក​យកទៅ​រក្សាទុក​រងចាំ​ពេលវេលា​កម្ទេចចោល​បន្ត​៕

img_2815img_2816

ក្មេងប្រុស​ស្បែក​ខ្មៅ​ម្នាក់​ ត្រូវ​ប៉ូលិស​អាមេរិក​បាញ់សម្លាប់​

អាមេរិក​៖​ក្មេង​ស្បែក​ខ្មៅ​ជនជាតិ​ស្បែក​ខ្មៅ​អាយុ​១៣​ឆ្នាំ​ម្នាក់​ត្រូវ​ប៉ូលិស​រដ្ឋ Ohio សហរដ្ឋអាមេរិក​បាញ់សម្លាប់ បន្ទាប់ពី​ក្មេងប្រុស​នោះ ព្យាយាម​ទាញ​កាំភ្លើង​ខ្យល់ ចេញពី​ខោ​របស់ខ្លួន នៅពេលដែល​ប៉ូលិស​ចាប់ខ្លួន​។​
​បើ​យោងតាម​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​បញ្ជាក់ថា មន្ត្រីប៉ូលិស​ដែល​បាន​ឆ្លើយតប​ទៅនឹង​ហេតុការណ៍​នេះ​បាន​និយាយថា ខ្លួន​បានទទួល​នូវ​ព័ត៌មាន ដែល​បាន​ប្រាប់ថា​មានការ​កើតឡើង អំពើ​ចោរប្លន់​ប្រដាប់អាវុធ​មួយ នៅក្នុង​ទីក្រុង Columbus ហើយ​បន្ទាប់មក​គេ​ក៏​បានឃើញ ជនសង្ស័យ​៣​នាក់ ដែល​ក្នុងនោះ​មាន​ក្មេងប្រុស នោះ​ម្នាក់​ផងដែរ​។​
ភ្លាមៗ​នោះ​បុរស​២​នាក់​ទៀត បាន​រត់​គេចខ្លួនបាត់ នៅពេលដែល​ក្មេងប្រុស​១៣​ឆ្នាំ​នោះ ត្រូវបាន​ប៉ូលីស​ឃាត់ខ្លួន និង​ក្រោយមក​ត្រូវបាន​បាញ់សម្លាប់ ហើយ​បាន​អះអាងថា​កាំភ្លើង​ដែល​ក្មេងប្រុស​នោះ បាន​ប្រើប្រាស់​គឺជា​កាំភ្លើង​ខ្យល់ ដែល​អាច​បង្ក​ការគំរាមកំហែង ដល់​អាយុជីវិត​ប៉ូលីស៕

831

កម្លាំង​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​លោក កឹម សុខា​

​រាជធានី​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់ CPP ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា កម្លាំង​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​លោក កឹម សុខា ប្រសិនបើ​សេចក្តីសម្រេច ចុងក្រោយ​របស់​តុលាការ​កំពូល ដោយ​តម្កល់​សាលក្រម​របស់​សាលាឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ទុកជាបានការ​ដដែល​នេះ​។​
​លោក សុខ ឥសាន អ្នកនាំពាក្យ CPP បាន​ថ្លែង​ដូច្នេះ ដើម្បី​ឆ្លើយតប​នឹង​ការប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ អំពី​ផែនការ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​សាលក្រម​របស់ តុលាការ ពាក់ព័ន្ធ​នឹង​រឿងក្តី​របស់លោក កឹម សុខា ដែល​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​រយៈពេល​៥​ខែ និង​ពិន័យ​៨០​ម៉ឺន​រៀល​។​
​លោក សុខ ឥសាន បាន​បញ្ជាក់ថា «​តាមផ្លូវ​ច្បាប់​ប្រសិនបើ​តុលាការ​កំពូល និង​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម របស់​សាលាដំបូង​បិទផ្លូវ​តវ៉ា ពេលនោះ​អាជ្ញាធរ​នឹង​ចាត់​វិធានការណ៍​ចាប់ខ្លួន​លោក កឹម សុខា​, ហើយ​ប្រសិនបើ​មានការ​ប្រឆាំង​តវ៉ា​នោះ រាជរដ្ឋាភិបាល​នឹងមិន នៅ​ស្ងៀម​នោះទេ នឹងធ្វើ​ការបង្ក្រាប​ហើយ​។​
​អ្នកនាំពាក្យ CPP ដដែល​បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​បំផ្លាញ​ខ្មែរក្រហម​ឲ្យ​រលំរលាយ​បាន ទាំង​អង្គការ​យោធា និង​អង្គការ​នយោបាយ ចុះ​ទម្រាំ​បាតុកម្ម​ប៉ុណ្ណឹង​ធ្វើ​មិនបាន​យ៉ាង​មិច​នោះ ៕

photo_2016-01-27_13-10-563107

សមត្ថកិច្ច​យក​សាលក្រម​ទៅ​បិទ​មុខផ្ទះ​លោក កឹម សុខា

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះកម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក  បាន​យក​លិខិត​ឲ្យ​ដំណឹង​ពីសា​ក​ក្រម​អំពី​ការ «​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រលោក កឹម សុខា ទៅ​បិទ​មុខផ្ទះ​លោក កឹម សុខា ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​គួរ​បញ្ជាក់ថា សាលក្រម​នោះ គឺ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន សម្រេច​ផ្តន្ទាទោស​លោក កឹម សុខា ដាក់ពន្ធនាគារ​កំណត់​០៥(​ប្រាំ​)​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨០០.០០០(​ប្រាំបី​សែ​)​រៀល ពីបទ​បដិសេធ​ក្នុងការ​ចូលខ្លួន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦​ខែឧសភា ឆ្នាំ​២០១៦ បទល្មើស​ដែលមាន​ចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៥៣៨ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

fn-2016-09-16-08-59-30-0

ខណៈ​ប្រជាកសិករ​កំពុង​ជួប​វិបត្តិ​តម្លៃ​ស្រូវ​ចុះថោក ធនាគារ​ស្រូវ​ប្រកា​សទិញ​ក្នុងតម្លៃ​៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រោយពី​ប្រជាកសិករ​មានការ​ត្អូញត្អែរ​ខ​ណះ​ដែល​ស្រូវ​សែន​ក្រអូប​កំពុងមាន​ការធ្លាក់ចុះ​តម្លៃ​យ៉ាង​កំ​ហុក​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ ឯកឧត្ដម​ច័ន្ទ សុផល អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បាត់ដំបង និង លោក​ឧកញ៉ា ភួ ពុ​យ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត និង​ជា​ប្រធាន​ធនាគារ​ស្រូវ​(​កម្ពុជា​)​ភីអិលស៊ី​បានប្រកាស​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​ក្នុងតម្លៃ​៨៤០​រៀល​ស្មើ​៧​បាត​ក្នុង​មួយ​គីឡូក្រាម​។​
ប្រជាកសិករ​ក្នុង​ខេត្តបាត់ដំបង​ទាំងមូល​បាន​ត្អូញត្អែរថា តម្លៃ​ស្រូវ​សែន​ក្រអូប​នៅពេល​ប្រមូល​ផល​នេះ​កំពុងតែ​ត្រូវបាន​ធ្លាក់ចុះ​តម្លៃ​យ៉ាង​កំ​ហុក​ជា​រៀងរាល់ថ្ងៃ​ក្នុងតម្លៃ​រហូតដល់​១​គីឡូក្រាម​ស្មើ​៥​បាត បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំមុន​ខុស​តម្លៃ​គ្នា​ក្នុង​១​គុណ​២​ធ្វើអោយ​ពួកគាត់​បាក់​ទឹកចិត្ត​លេង​ចង់​ធ្វើស្រែ​តទៅទៀត​។
ពួកគាត់​បន្តទៀតថា ប្រជាកសិករ​ដែល​ចាប់យក​របរ​ធ្វើស្រែ​ទាំងអស់​ភាគច្រើន​សុ​ត​តែ​បាន​យកលុយ​អង្គការ​ទៅ​ទិញ​ពូជ និង​ជី ក្នុងតម្លៃ​ខ្ពស់ បើសិនជា​ពេល​ប្រមូល​ផល​ស្រូវ​បាន​មានការ​ធ្លាក់​តម្លៃ​បែបនេះ​ធ្វើអោយ​ពួកគាត់​បាក់​ទឹកចិត្ត​លែង​ចង់​ធ្វើ​តទៅទៀត​និង​បង្ខំ​ខ្លួន​ចំណាក់ស្រុក​។​
ឆ្លើយតប​ទៅនឹង​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​សែន​ក្រអូប​យ៉ាង​កំ​ហុក​នេះ លោក​ឧកញ៉ា​ភួ ពុ​យ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត និង​ជា​ប្រធាន​ធនាគារ​ស្រូវ​(​កម្ពុជា​)​ភីអិលស៊ី បានចេញ​ប្រកាស់​ជូនដំណឹង​ដល់​បងប្អូន​ប្រជាកសិករ​ទាំងអស់​ក្នុង​ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ​ថា​ដោយមាន​កិច្ចសហការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ និង​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​សែន​ក្រអូប​នៅពេលនេះ​ធនាគារ​ស្រូវ​សូម​ប្រកាស​ទិញស្រូវ​សែន​ក្រអូប​សោម​ក្នុងតម្លៃ​ចាប់ពី​៨៤០​រៀល​ស្មើរ​៧​បាត​ក្នុង​មួយ​គីឡូក្រាម​ពី​កសិករ​ផ្ទាល់​នៅ​និង​ស្រែ​។​
លោក​ឧកញ៉ា បន្ត​បញ្ជាក់ថា ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​សែន​ក្រអូប​នៅពេលនេះ​មិនមែន​តែ​នៅ​កម្ពុជា​នោះទេ​សូម្បីតែ​ទីផ្សារ​សកលលោក​ក៍មាន​ការធ្លាក់ចុះ​គ្រប់​ប្រទេស​ផងដែរ​។​
លោក ច័ន្ទ សុផល ក្នុងឱកាស​នោះដែរ​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់​ធនាគារ​ស្រូវ​(​កម្ពុជា​)​ភីអិលស៊ី​ដែល​បាន​យក ចិត្ត​ទុកដាក់​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​សែន​ក្រអូប​មិនអោយ​ធ្លាក់ចុះ​ក្រោម​តម្លៃ​៨៤០​រៀល​ស្មើរ​៧​បាត​ក្នុង​មួយ​គីឡូក្រាម​។
លោក​បន្តថា ក្នុងការ​រួមចំណែក​ទ​ប់​ស្កាត់​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​សែន​ក្រអូប​ទាន់ពេលវេលា​ពី​ធនាគារ​ស្រូវ​(​កម្ពុជា​)​ភីអិលស៊ី​នេះ​ជាការ​រួមចំណែក​មួយ​ក្នុង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ដើម្បី​បន្តធ្វើ​ពូជស្រូវ​ធ្ងន់​តទៅទៀត​៕

14389876_1763995107172385_857887607_n14341521_1763995287172367_1993517454_n14355942_1763995217172374_663957646_n14384168_1763995230505706_1862235449_n14389680_1763995247172371_218957670_n14371813_1763995183839044_1339747818_n

យាយ​តា​ពីរ​នាក់​ប្តី​ប្រពន្ធ​ដង្ហោយ​រក​សម្ដេច ហ៊ុន សែន ជួយ​ក្រោយ​ភ្លើង​ផ្ទះ

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖​លោកយាយ លោកតា​វ័យ​៦០​ឆ្នាំ រស់នៅ​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​ដង្ហោយ​រក​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី និង​សម្បុរ​សជន​ឲ្យ​ជួយ​ក្រោយ​ផ្ទះ​និង​ទ្រព្យសម្បត្តិ​របស់គាត់ ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​អស់​ខ្ទេចខ្ទី​គ្មាន​សល់​។​
​ផ្ទះ​ឈើ ជញ្ជាំង​ក្តា ប្រក​សង្ក​សី មាន​ទំហំ​៦​គុណ​១២​មែត្រ ដែលមាន​លក់​បាយ​ម្ហូប កម្មង់​មួយ​ខ្នង ក្នុងចំណោម​ផ្ទះ​ជាច្រើន​ខ្នង នៅ​ម្តុំ​ផ្ទះ​ក្រហម​ជាប់​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ បាន​រង​ការឆេះ​ហ្ម​ត​ក្នុង​អណ្តាតភ្លើង យ៉ាង​ស​ន្ធា​សន្ធៅ​បង្ក​ឲ្យ​មានការ​ផ្ញា​ក់​ផ្អើល​ទាំង​ព្រឹក​។​
​ករណី​អ​គី្គ​ភ័យ​ឆេះ​ផ្ទះ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៨ និង​១០​នាទី ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ ផ្តើម​មកពី​ផ្ទុះ​កំប៉ុង​ហ្គាស នៅពេល​ម្ចាស់ផ្ទះ​ចំអិនម្ហូប​លក់​ខ្វះ​ការប្រុងប្រយ័ត្ន​។ ម្ចាស់ផ្ទះ​ឈ្មោះ អ៊ិត កឺ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ត្រូវជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ម៉ែន អឿន អាយុ ៦០​ឆ្នាំ ពីរ​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ចំណុចកើតហេតុ​ខាងលើ និង​មានមុខរ​បរជា​ម្ចាស់ផ្ទះ​លក់​បាយ​ម្ហូប​កម្មង់ ។​
​ជាមួយនិង​មហន្តរាយ​គ្រោះ​អគ្គិភ័យ​នេះ ត្រូវបាន​ម្ចាស់​លំនៅឋាន​ឈ្មោះ អិត កឺ អាយុ ៥៥​ឆ្នាំ និង​ប្រព​ន្ឋ​ឈ្មោះ ម៉ែន អឿន អាយុ​៦០​ឆ្នាំ បាន​ប្រាប់​នគរបាល​ថា មូល​ហេតុដែល​ឆាបឆេះ​បណ្តាលមកពី ការផ្ទុះ​កំប៉ុង​ហ្គាស ខណៈដែល​រូបគាត់​ជា​ម្ចាស់ផ្ទះ​បាន​ចំអិនម្ហូប​ទុកចោល ជាប់រវល់​ទទួលភ្ញៀវ និង​បាន​ផ្ទុះ​ឆាបឆេះ​ជាមួយនិង​ប៊ីដុង​សាំង​ជាច្រើន​ដប​ដែល​ស្តុក​ទុក​សម្រាប់​លក់​នៅក្បែរនោះ ។​
​អធិការនគរបាល​ស្រុក​ស្នួល​លោក​វរសេនីយ៍ទោ​ចាន់ សុ​គីម បាន​បញ្ជាក់ថា គ្រោះ​អគ្គីភ័យ​នេះ​មិនបាន​បង្ក​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​នោះទេ ប៉ុន្តែ​ផ្ទះមួយ​ខ្នង​ទំហំ ៦​គុណ​១២​ម៉ែត្រ ម៉ូតូ ប្រាក់រៀល​ចំនួន​២​លាន​រៀល​, ប្រាក់​ដុល្លា​ចំនួន​៤​ពាន់​ដុល្លារ​, សម្ភារៈប្រើប្រាស់​ផ្សេង​២​ទៀត ត្រូវបាន​ឆេះ​អស់ទាំង​ស្រុង ។​
​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ជុំវិញ​ករណី​គ្រោះ​អគ្គិភ័យ​នេះ នគរបាល​បាន ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យរ​របស់​អធិការដ្ឋាន​ស្រុក​ស្នួល និង​អធិការដ្ឋាន​នគរបាល ស្រុក​ចិត្រ​បុរី ប្រើប្រាស់​រថយន្ត​៣​គ្រឿង​ធំៗ និង​ប្រើប្រាស់​ទឹក​ចំនួន​៥​ឡាន ដើម្បី​បាញ់​ពន្លត់ ទប់ស្កាត់​មិន​ឲ្យ​មានការ​ឆាបឆេះ​រាលដាល ៕

14341494_1763711823867380_2025955836_n14315807_1763711917200704_1648201074_o14329177_1763711807200715_484517960_o14374530_1763711900534039_592179935_o14359847_1763711810534048_1426635523_o14339335_1763711897200706_2015670899_o

មន្ត្រី​អគ្គិសនី​កម្ពុជា​រង​ការចោទប្រកាន់​ឃុបឃិត​ជាមួយ​ឈ្មួញ​លួច​ភ្លើង​រដ្ឋ​

រាជធានី​ភ្នំពេញ​៖​យ៉ាងហោចណាស់​ក្នុង​មួយឆ្នាំៗ​រ​ដ្ធ​បាន​ខាតបង់​ថវិការ​ជាតិ​ខ្ទង់លាន​ដុល្លា​ពី​ការ​លួច​យក​ភ្លើង​របស់រ​ដ្ធ​ទៅ​បំរើអោយ​សេវា​ឯកជន ដែល​ទង្វើ​នេះ​គឺជា​អំពើពុករលួយ​មាន លក្ខ​ណះ​ជា​ប្រព័ន្ធ​។​
​បើតាម​ប្រភពពី​ប្រជា​ពលរ​ដ្ធ​រស់នៅក្នុង​ខណ្ឌឫស្សីកែវ​និង​ព្រែក​ព្នៅ​និយាយថា បច្ចុប្បន្ន​ភ្លើង​រដ្ឋ​នៅក្នុង​ខណ្ឌ​ទាំងពីរ​ខាងលើនេះ ត្រូវបាន​មន្ត្រី​អគ្គស​នី​ឃុបឃិត​គ្នា​លួច​យកទៅ​ផ្គត់ផ្គង់​សេវា​ឯកជន​អោយ​ឈ្មួញ​ផលិត​ទឹកកក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​
​ប្រជាពលរដ្ឋ​បាន​អះអាងថា នៅក្នុង​ខណ្ឌឫស្សីកែវ និង​ព្រែក​ព្នៅ​មាន​ទីតាំង​ផលិត​ទឹកកក​ចំនួន​៣​កន្លែង​ធំៗ​ជា​របស់​ឈ្មួញ​មួយរូប​(​សូម​លាក់​ឈ្មោះ​សិន​) ដែល​គេ​សង្ស័យថា អាច​ជាប់​ពាក់ព័ន្ធ​ក្នុងការ​លួច​ភ្លើង​រដ្ឋ​យកទៅ​ប្រើប្រាស់​ខុសច្បាប់ ដោយមាន​ការឃុបឃិត​គ្នា​ពី​មន្ត្រី​អគ្គិសនី​ប្រព្រឹត្ត​អំពើពុករលួយ​ជា​លក្ខណៈ​ប្រពន្ធ និង​មានឈ្មោះ កែវ រតនា ជាម​ន្ត្រី​PM ដែល​ត្រូវជា​ប្អូនបង្កើត​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ធ្វើជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ផងដែរ ។ នេះ​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​។​
​ប្រភព​ដដែល​បន្តថា ទីតាំង​ផលិត​ទឹកកក​ទាំង​៣​កន្លែង​ខាងលើ​ធ្លាប់​ត្រូវបាន​មន្ត្រី​ជំនាញ​ផ្នែក​អគ្គិសនី​ចុះ បង្ក្រាប​ជាច្រើន​ដង​មកហើយ​នាពេល​កន្លងទៅ ប៉ុន្តែ​រហូតដល់​ពេលនេះ​សិប្បកម្ម​ទឹកកក​ខាងលើ​នៅតែ​អាច​ដំណើការ​បាន​យ៉ាង​រលូន​ដដែល​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ក្នុងនោះ​មាន​ទីតាំង​ផលិត​ទឹកកក​មួយកន្លែង​នៅ​ម្តុំ​ខាងលិច​ផ្សារ​ព្រែក​ព្នៅ ត្រូវបាន​ខាង​មន្ត្រី​អគ្គិសនី​ក្រោម​ការគ្រប់គ្រង​ដឹកនាំ​ដោយ​លោក កែវ រតនៈ ជា​អគ្គនាយក​យក​ត្រង់​ហ្វូ​រ​ភ្លើង​ទៅ​ដាក់​ផ្ទាល់ដៃ​នៅក្នុង​ដីឡូត៍​ទីតាំង​ផលិត​ទឹកកក​នោះ​តែម្តង​ជាហេតុ​ធ្វើអោយ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មានការ​សង្ស័យថា អាចជា​ការឃុបឃិត​គ្នា​រវាង​មន្ត្រី​អគ្គិសនី ហើយ​និង​ឈ្មួញ​ឯកជន​ដើម្បី​លួច​ប្រើប្រាស់​ភ្លើង​របស់​រដ្ឋ​ខុសច្បាប់ ជាហេតុ​ធ្វើអោយ​រដ្ឋ​បាត់បង់​ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយឆ្នាំៗ​។​
​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើនេះ​ដែរ លោក កែវ រតនា ដែល​ប្រភព​អះអាងថា​គឺជា​មន្ត្រី​PM និង​ត្រូវជា​ប្អូនប្រុស​បង្កើត​លោក​អគ្គនាយក​អគ្គិសនី​កម្ពុជា​ដែល​ធ្វើជា​ខ្នងបង្អែក​អោយ​ឈ្មួញ​ទឹកកក​ខាងលើ​នោះ មិនទាន់​អាច​ស្វែងរក​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​។​
​ដោយឡែក​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​មិនអាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ព្រោះ​ទូរស័ព្ទ​របស់លោក​មិនអាច​ទទួល​ការហៅ​ចូល​បាន​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី យើង​នឹង​ស្វាគមន៍​គ្រប់ពេលវេលា​បើសិនជា​មានការ​បកស្រាយ​ណាមួយ​។ ចំពោះ​ព័ត៌មាន​បន្ថែម​និង​មាន​ផ្សាយ​ជូន​ជា​បន្តបន្ទាប់​ទៀត​៕

download

ករណី​រថភ្លើង​បុក​គ្នា​នៅ​ប៉ា​គី​ស្ថាន​ស្លាប់ និង​របួស​កើន​ដល់​១៥៦​នាក់​

ប៉ា​គី​ស្ថាន​៖ចំនួន​អ្នកស្លាប់​ក្នុង​ហេតុការណ៍រ​ភ្លើង​បុក​ពីរ​ខ្សែ​បុក​គ្នា​នៅ​ស្រុក Multan ស្ថិតនៅ​ចំ​កណ្តាល ប្រទេស​ប៉ា​គី​ស្ថាន​បាន​កើន​ឡើងដល់​០៦​នាក់​ហើយ ខណៈដែល​១៥០​នាក់​ផ្សេងទៀត​រង​។ នេះ​បើតាម ការផ្សាយ​ពី​សារព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។​
​មន្ត្រីប៉ូលិស​មូលដ្ឋាន​បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​កើនឡើង​បន្ថែមទៀត ខណៈ​អ្នករងរបួស​ភាគច្រើន ស្ថិតនៅក្នុង​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​។ លោក​បន្តថា ការបុក​គ្នា​បាន​បណ្តាល​ឲ្យ ក្បាលរថភ្លើង​មួយ​ខ្ទាត​ចេញពី​ផ្លូវដែក និង​ទូរ​រថភ្លើង​ចំនួន បួន​ក៏បាន​រមាល​ធ្លាក់​ចេញពី ផ្លូវ​ដូចគ្នា​ដែរ​។​
​មន្ត្រី​ដដែល​បញ្ជាក់ថា រថភ្លើង​ដឹក​អ្នកដំណើរ បានធ្វើ​ដំណើរ​ពី​ទីក្រុង Peshawar ភាគ​ពាយ័ព្យ​ឆ្ពោះទៅ​ទីក្រុង Karachi នៃ​ភាគខាងត្បូង​ប្រទេស បាន​បុក​នឹង​រថភ្លើង ដឹកទំនិញ​ដែល​ទើបតែ​ធ្វើដំណើរ​បាន ១៥​នាទី ប៉ុណ្ណោះ​ចេញពី​ស្ថានីយ Multan ស្ថិតនៅ​ក្នុងស្រុក Multan នៃ​ខេត្ត Punjab៕

kalka-train-derailment-ap-photo

អាជីវករ​ផ្សារ​កងកេងផ្ទុះ​ការតវ៉ា​

​ខេត្ត​ព្រះសីហនុ៖នៅ​ព្រឹក​មិញ​នេះ ក្រុម​អាជ្ញាធរ​និង​កងកម្លាំងប្រដាប់អាវុធ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក ផៃ ប៊ុន​វណ្ណៈ បាន​ចុះទៅ​រុះរើ​រៀបចំ​សណ្តាប់ធ្នាប់ និង​ដេញ​អាជីវករ​ចេញពី​ផ្សារ​កងកេង ទៅ​លក់​នៅ​ផ្សារ​ស្មាច់​ដែង​វិញ បន្ទាប់ពី​មាន​បណ្តឹង​របស់​អាជីវ​ករ​ចំនួន​៨៨​នាក់ បានសម្រេច​ដកថយ​វិញ​បន្ទាប់ពី​មានការ​តវ៉ា​ពី អាជីវករ​នៅ​ផ្សារ​កងកេង​ប្រមាណ​ជិត​២០០​នាក់ ដោយ​អះអាងថា​មិនមាន​អាជីវករ​ចំនួន​៨៨​នាក់ តាម​បណ្តឹង​ដែល​បាន​ប្តឹង​នោះទេ​៕

fn-2016-09-15-10-01-18-3fn-2016-09-15-10-01-18-0

ស្រវឹង​នាំគ្នា​ចុះរួមភេទ​ក្នុង​ស្ទឹង រួច​ខាង​ប្រុស​ឡើង​ចោល​…!

ខេត្តកំពង់ធំ​៖​សព​នារី​វ័យក្មេង​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ ក្នុងភូមិ​ពោធិ៍​បាក់ក សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ប្រទះឃើញ​អណ្តែត​ទឹក ដោយ​អាក្រាត​ល្វែង​ក្រោម បន្ទាប់ពី​ក្រុមគ្រួសារ និង​សមត្ថកិច្ច​កំពុង​ស្វែងរក ខណៈ​នារី​ខាងលើ បាន​បាត់​ខ្លួន​ក្នុង​ទឹកស្ទឹង នៅ​ចំណុច​មុខ​រោងចក្រ​ចាស់ ភូមិ​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ។​
​ពាក់ព័ន្ធ​ហេតុការណ៍​ខាងលើនេះ សមត្ថកិច្ច​នគរបាល ក្រុង​ស្ទឹងសែន​បានឱ្យដឹងថា សព​ដែល​គេ​ប្រទះឃើញ មានឈ្មោះ ហ សធ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ត្រូវបាន​គេ​ប្រទះឃើញ បន្ទាប់ពី​បាន​បាត់​ខ្លួន ២​ថ្ងៃ​កន្លងទៅ​។​
​ទាក់ទង​ហេតុការណ៍​នេះ ត្រូវបាន​សមត្ថកិច្ច អះអាងថា ជា​ករណី​លង់ទឹក​ស្លាប់ ដោយសារ​សារធាតុ​ស្រវឹង ការអះអាង​យ៉ាង​ដូច្នេះ គឺ​ផ្អែកលើ​ការបញ្ជាក់ ពី​ក្រុម​សមត្ថកិច្ច​ជំនាញ​ប ច្ចេកទេស និង​វេជ្ជបណ្ឌិត ដែល​បានធ្វើ​ការពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ។ ប៉ុន្តែ​ព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រងគ្រោះ និង​ប្រុស​ស្នេហ៍ ឈ្មោះ ប រ ដែល​មក​ស្នាក់នៅ បណ្តោះអាសន្ន​ក្នុងភូមិ​នេះ ព្រមទាំង​មិត្តភក្តិ ប្រុស​ស្នេហ៍ ៣-៤​នាក់ បាននាំគ្នា​ផឹកស្រា នៅ​ចំណុច​វាល​មាត់​ស្ទឹង មុខ​រោងចក្រ​ចាស់ ហើយ​អ្នក​ទាំងពីរ​ខាងលើ បាននាំគ្នា ចូល​គុម្ពោត​រពាក់​បាត់ គេ​សង្ស័យថា ពួកគេ​នាំគ្នា ទៅលេង​ល្បែង​ស្នេហ៍​ក្តៅ​សាច់ មួយសន្ទុះ ហើយ​ពួកគេ ក៏បាន​នាំគ្នា​មកវិញ បន្ទាប់ពី​រួចរាល់​។​
​ពួកគេ​បន្ត​ផឹកស៊ី​ទៀត មួយសន្ទុះ​ធំ ពួកគេ​ក៏​នាំគ្នា ចុះ​ក្នុង​ទឹកស្ទឹង​ម្តង ដែល​ចំណុច​នេះ គេ​មិនដឹងថា ពួកគេ​ចុះទៅ បន្ត​ល្បែង​ក្តៅ​សាច់​ក្នុង​ទឹក ដើម្បី​ប្តូរ​រសជាតិ ឬ​ពួកគេ ចុះ​ងូតទឹក​នោះឡើយ ស្រាប់តែ​មួយសន្ទុះ​ធំ ភាគី​ប្រុស​ស្នេហ៍ ក៏បាន​រត់ឡើង​លើគោក​វិញ ទាំង​ត្រហេបត្រហប ហើយ​នារី​ជា​ដៃគូ ក៏​បាត់​ខ្លួន​ជាមួយ​ខ្សែទឹក​ហូរ រឹមៗ​បាត់ទៅ​៕

q-768x432q2-768x432q3-768x432

រុស្ស៊ី​សម្ញែង​សព្វាវុធ ត្រៀម​ធ្វើ​សមយុទ្ធ​នា​ឆ្នាំ​២០១៧

មូ​ស្គូ​៖​អគ្គមេបញ្ជាការ​កងទ័ព​រុស្ស៊ី​លោក​ឧ​ត្ត​ម​សេនីយ៍ Valery Gerasimov បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​កាលពី​ម្សិលមិញ​ថា រុស្ស៊ី​នឹងធ្វើ​សមយុទ្ធ​តាម​យុទ្ធសាស្ត្រ​ថ្មី ជា​រៀងរាល់ឆ្នាំ ដែល​សមយុទ្ធ​នៅ​ថ្ងៃ​ខាងមុខ​មាន​ឈ្មោះថា Zapad 2017 នឹងត្រូវ​ធ្វើឡើង​នៅ ភាគ​ខាងលិច​នៃ​ប្រទេស​រុស្ស៊ី ដែល​ជាប់​នឹង​បណ្តា​ប្រទេស​អឺរ៉ុប និង អ៊ុយ​ក្រែ​ន ផងដែរ​។​
​គួរ​បញ្ជាក់ថា នៅក្នុង​សមយុទ្ធ​ថ្មី​នោះ ប្រទេស​រុស្ស៊ី​ក៏​គ្រោង​នឹង​បង្ហាញ​អំពី​សព្វាវុធ​ទំនើបៗ ចុងក្រោយ​របស់ខ្លួន​ផងដែរ ចាប់តាំងពី​ការកើតមាន​ជម្លោះ​ជាមួយ​អ៊ុយ​ក្រែ​ន និង​ការគ្រោង​ដាក់ពង្រាយ ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល THAAD របស់​កូរ៉េខាងត្បូង​នោះមក៕

russia-new-tank_3292245b

រថភ្លើង​បុក​គ្នា​នៅ​ប៉ា​គី​ស្ថាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​១០០​នាក់​ស្លាប់ និង​របួស​

ប៉ា​គី​ស្ថាន​៖មនុស្ស​យ៉ាងហោច​៤​នាក់​បាន​បាត់​បង់ជីវិត និង​ជាង​១០០​នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ហេតុការណ៍​បុក​គ្នា​រវាង​រថភ្លើង​ដឹក​អ្នកដំណើរ និង​រថភ្លើង​ផ្ទុកទំនិញ នៅ​សង្កាត់ Multan ស្ថិតនៅ​ចំ​កណ្តាល​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ។ នេះ​បើតាម ការផ្សាយ​នៅមុននេះ​បន្តិច ដោយសារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦៕

epa04168692 The derailed engine and carriages of the BG Express Train No.15666 at Ajuri station near Morigaon district of Assam state, about 80km away from Guwahati city, India, 16 April 2014. At least 45 people were injured when nine coaches  of Dimapur-Kamakhya BG Express derailed in central Assam in the wee hours, a news reports said.  EPA/STR