All posts by មេគង្គ ប៉ុស្តិ៍

​ផ្លូវជាតិ​លេខ​៤៨ (​​ស្រែអំបិល​-​​កោះកុង​) នឹងពង្រីកទៅជា​ផ្លូវ​ហាយ​វេ ៤​គន្លង

កោះកុង ៖ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ពង្រីក​ផ្លូវជាតិ​លេខ​៤៨ (​ផ្លូវបំបែក​ស្រែអំបិល​-​ទី​រួម​ខេត្តកោះកុង​) ទៅជា​ផ្លូវ​ហាយ​វេ ៤​គន្លង នាពេល​អនាគត ដោយ​ផ្លូវ​នេះ​គឺជា​ផ្លូវ​របៀង​មាត់សមុទ្រ​សម្រាប់​ការតភ្ជាប់​ពី​ប្រទេស​ថៃ ទៅកាន់​ប្រទេស​វៀតណាម​។ នេះ​បើតាម​ការ​ថ្លែង​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង កាលពី​ពាក់កណ្តាល​ខែធ្នូ​កន្លងទៅ​។​

​សម្តេច​បញ្ជាក់ថា ផ្លូវជាតិ​លេខ​៤៨​នេះ មិនអាច​ទុក​បានត្រឹមតែ​ជាង​១០​ម៉ែត្រ​ប៉ុណ្ណឹង​នោះទេ​។ សម្តេច​បន្តថា ពេលនេះ​រាជរដ្ឋាភិបាល​កំពុងតែ​ដំណើរការ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​គូរ​ប្លង់ សម្រាប់​ការកសាង​ផ្លូវ​នេះហើយ​។​
​សូម​ជម្រាប​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចំណាយ​ថវិកា​ប្រមាណ ៧៥​លាន​ដុល្លារ សម្រាប់​លើកកម្ពស់​ផ្លូវជាតិ​លេខ​៤៨ ទៅជា​ប្រភេទ​បេតុង​កៅស៊ូ (AC) ក្នុងពេល​ឆាប់ៗ​នេះ​។ ក្នុងនោះ ៦៧​លាន​ដុល្លារ​ជា​កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ និង​៨​លាន​ដុល្លារ ជា​ថវិកាបដិភាគ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​៕

​

 

កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី យល់ព្រម​ចូល​ម​ប្រើការ​ងារ​ដូច​ធម្មតា​វិញ​ហើយ

​ភ្នំពេញ ៖ ក្រោយពី​មានការ​សម្របសម្រួល​ពី​តំណាង​ក្រសួង​ការងារ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជាមួយ​ក្រុម​សហជីប​តំណាង​ក្រុមកម្មករ​នឹង​ថៅកែ​ក្រុមហ៊ុន​ស៊ិន​ទ្រី នៅ​រសៀល​ថ្ងៃទី​២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ ក្រុមកម្មករ​បានសម្រេច​ចូល​បម្រើ​ការងារ​ធម្មតា​វិញ ក្រោយពី​ក្រុមហ៊ុន​តំលើង​ប្រាក់​ឈ្នួល​ជូន​ពួកគាត់​ចំនួន​៩​ដុល្លារ​លើក​ប្រាក់ខែ​ប​ច្ច​ប្បន្ន​។

​ក្នុងជំនួប​ការដោះស្រាយ​បញ្ហា​កម្មករ ស៊ិន​ទ្រី ធ្វើ​កូទ​កម្មនេះ​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោក ខៀវ សាវុធ អនុប្រធាននាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​,​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ , លោក កៅ សុខ​វ៉ាត សហជីព​កម្មករ​និ​យោ​ជិ​ក​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ិន​ទ្រី នឹង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​គួរ​បញ្ជាក់ថា​កម្មករ​ក្រុមហ៊ុន ស៊ិន​ទ្រី ដែល​ធ្វើ​កូទកម្ម​ខាងលើ​មាន​ចំនួន​១៨០៦​នាក់ ដោយ​ទាមទារ​ចំនួន​៣​ចំណុច រួមមាន​៖ ១. ការ​ទូរ​ទាត់​ប្រាក់​ឈប់សម្រាក​ប្រចាំឆ្នាំ​ដែល​នៅសល់ ២. ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ តាម​ប្រកាស​.​លេខ ៤៤៣​ក​.​ប​.​ប្រ​.​ក​.​ខ​.​ល​
៣.​ការស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​ចំនួន ១៥$ សម្រាប់​ឆ្នាំ​២០១៩ និង​បញ្ហា​ផ្សេងៗ ។​ជា​លទ្ធផល​ក្នុង​សម្របសម្រួល​រវាង​ខាង​តំណាង​ក្រុមហ៊ុន ស៊ិន​ទ្រី នឹង​ក្រុម​សហជីប​តំណាង​កម្មករ​សម្រេច​យល់ស្រប​ទាំង​៣​ចំណុច​ហើយ ដោយ​ខាង​ក្រុមហ៊ុន​យល់ព្រម​បន្ថែម​ប្រាក់​ចំនួន​៩​ដុល្លារ​លើ​ប្រាក់ខែ​គោល​របស់​បុគ្គលិក​នីមួយៗ ។

​ក្រោយ​ការសម្របសម្រួល​ត្រូវ​រូ​វ​គ្នា​ក្រុមកម្មករ​បានចេញ​បំពេញភារៈកិច្ច​ប្រមូល​សំរាម​តាម​មូលដ្ឋាន​រៀងខ្លួនៗ​ដូច​ធម្មតា​វិញ​៕ ដោយ ៖ ស.ស
​

មន្ត្រីស៊ីម៉ាក់ ៖ តំបន់ដែលយន្តហោះទម្លាក់គ្រាប់បែក គឺជាដីដែលមានហានិភ័យខ្ពស់

 

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​ច្រាន​ចោលការ​លើកឡើងថា ដី​ដែលមាន​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ជា​ដី​មិនសូវមាន​ហានិភ័យ​ខ្ពស់​ទេ ហើយ​ពេល​ជីក​កកាយ​បើ​ជួប​គ្រាប់បែក​នោះ ចាំ​ហៅ​អ្នកជំនាញ​ឱ្យជួយ​។​

​ឆ្លើយតប​នឹង​ការលើកឡើង​បែបនេះ លោក ហេង រតនា បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ រាយការណ៍​ជូន​ប៉ុស្តិ៍នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន បើ​ដឹងថា​តំបន់​ខ្លួន​មាន​ត្រូវ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ក្តី ឬ​ពី​គ្រាប់​បាញ់​គ្នា​ក្នុង​សង្គ្រាម​ក្តី ដើម្បី​ចាត់វិធានការ​ឱ្យទាន់ពេល​វេលា​។​ការបញ្ជាក់​របស់លោក​អគ្គនាយក នេះ បន្ទាប់ពី​ក្រុម​ជំនាញ​ស៊ីម៉ាក់ បាន​បោសសម្អាត​គ្រាប់បែក​ដែល​ទម្លាក់​ពី​យន្តហោះ នៅក្នុង​ខេត្ត​៤​ផ្សេងៗ​គ្នា​ត្រឹម​១​ថ្ងៃ​ប៉ុណ្ណោះ​។

ក្នុងនោះ រួមមាន​ខេត្តតាកែវ (​ស្រុក​ត្រាំ កក់​) កណ្តាល (​ស្រុក​ពញា​ឭ​) រតនៈគិរី (​ស្រុក​អូរ​យ៉ា​ដាវ​) និង​ខេត្តមណ្ឌលគិរី​៕

ឆ្នាំ​២០១៩ រដ្ឋាភិបាល​គ្រោង​ចំណាយ​ជាង ៥០០​លាន​ដុល្លារ សម្រាប់​ថ្នាក់ក្រោម​ជាតិ

​ភ្នំពេញ ៖ លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា ឆ្នាំ​២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា បានគ្រោង​ចំណាយ​ថវិកា ចំនួន ៥៤៣ លាន​ដុល្លារ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ថ្នាក់ក្រោម​ជាតិ បើ​ប្រៀបធៀប​ឆ្នាំ​២០១៨ កើនឡើង​ចំនួន ១២៧ លាន​ដុល្លារ ។​

​លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​បែបនេះ​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្ដីពី ការរៀបចំ​ផែន ការ សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៩ របស់​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជា​ធិ​ប តេ​យ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​។​

​ទោះ​យ៉ាងនេះ​ក្តី គម្រោង​ចំណាយ​ថវិកា​នេះ នៅ​ពុំទាន់​បានគិត​បញ្ចូល​នូវ​ថវិកា​ដែល​ត្រូវ​ផ្ទេរ​ដោយ មាន​លក្ខខណ្ឌ​សម្រាប់​ការអនុវត្ត​មុខងារ​នានា របស់​ក្រសួង​មួយចំនួន ដែល​បាន​សម្រេចចិត្ត​ផ្ទេរ ទៅ​ឲ្យ​រដ្ឋ បាល​ថ្នាក់ក្រោម​ជាតិ​នោះឡើយ​៕

​មន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​សន្តិសុខ​ឯកជន​ចូលរួម​ការពារ​សុវត្ថិភាព​នៅ​ថ្ងៃ​សម្ពោធ វិមាន​ឈ្នះ ឈ្នះ

​ភ្នំពេញ ៖ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក លឹម សុខា​រស្មី បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​បញ្ជូន​ភ្នាក់ងារ​របស់ខ្លួន ដើម្បី​ជា​ជំនួយ​ក្នុងការ​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​ក្នុង​វិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​ចាប់ពី​ថ្ងៃទី ២៩ ដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំនេះ ខណៈ​ក្រសួងមហាផ្ទៃ​ត្រៀមកម្លាំង​ចម្រុះ​ជាង ១ ម៉ឺន​នាក់​រួចហើយ​។​

​លោក​បាន​ប្រាប់ថា «​យើង​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង ១ ម៉ឺន​នាក់​រួចហើយ សម្រាប់​ការពារ​សន្ដិសុខ​ក្នុង​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ នៅ​ចុង​ឆ្នាំនេះ ចំណែក​ការអំពាវនាវ​ឲ្យ​សន្ដិសុខ​ឯកជន​ចូល រួម​នេះ ព្រោះ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​មិន​ត្រឹមតែ​ការពារ​ទ្រព្យសម្បត្ដិ​ឯកជន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏មាន​តួនាទី​ជួយ​ថែរក្សា​ការពារ​សណ្ដាប់ធ្នាប់ សន្ដិសុខ​សង្គម​ទាំងមូល​ផងដែរ​»៕

កូរ៉េខាងត្បូង ផ្តល់​ឥណទាន​ជិត​៦៤​លាន​ដុល្លារ សម្រាប់​សង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​ក្រុង​តាខ្មៅ

​ភ្នំ​ពេ​ញ ៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង បានផ្តល់​ឥណទាន​ជិត ៦៤​លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ស្ថានីយ៍ ប្រ​ព្រឹ​ត្ដ​កម្ម​ទឹក​កខ្វក់​នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​ពិធី​ចុះហត្ថលេខា​ទទួល និង​ផ្តល់​ឥណទាន បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ រវាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Dohwa Engineering Co.,Ltd.​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បញ្ជាក់ថា ស្ថានីយ៍​ប្រ​ព្រឹ​ត្ដក​ម្ម​ទឹក​កខ្វក់​នេះ មាន​សមត្ថ ភាព ចម្រោះ ៧.៦០០​ម៉ែត្រគូប ក្នុង​១​ថ្ងៃ សាងសង់​ស្ថានីយ​បូម​ចំនួន ១០​ទីតាំង មាន​សមត្ថភាព បូម ២៩.៩៥២ ម៉ែត្រគូប ក្នុង​មួយថ្ងៃ ដោយ​ប្រើ​រយៈ ពេល​សាង​ស់​ប្រមាណ ៤៨​ខែ​។

​គួរ​ជម្រាប​ថា ស្ថានីយ​ប្រ​ព្រឹ​ត្ដក​ម្ម​ទឹក​កខ្វក់​នេះ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ច្រោះ​សម្អាត​ទឹក កខ្វក់ ពិសេស​មាន​ប្រព័ន្ធ​បណ្ដាញ​លូ និង​ការតភ្ជាប់​បណ្ដាញ​លូ​ពី​ផ្ទះ​ប្រជាពលរដ្ឋ មកកាន់​ស្ថានីយ ប្រ​ព្រឹ​ត្ដ​កម្ម​ទឹក​កខ្វក់ និង​ការពារ​ទឹកជំនន់ ជាដើម​៕

​ស្នងការ​នគរបាល​ខេត្ត បើក​កិច្ចប្រជុំ​ត្រៀម​ការពារ​សន្តិសុខ​ក្នុង​ពិធី​សម្ភោ​ធ​វិមាន ឈ្នះ ឈ្នះ

​ខេត្តកំពង់ចាម ៖ ​នៅ​រសៀល ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​តូច​ជាន់​លើ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​បើក​កិច្ចប្រជុំ​ការងារ​ត្រៀម​ការពារ សន្តិសុខ រក្សា​សុវត្ថិភាព =​សណ្តាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​ក្នុង​ខេត្ត អំឡុង​ពិធី​សម្ភោ​ធ​វិមាន​អនុ​ស្សារី​យ៍​នយោបាយ​ឈ្នះ ឈ្នះ និង​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ទិវា​ជ័យ​ជំ​នៈ ៧ មករា ឆ្នាំ ១៩៧៩ – ២០១៩ នៅ​ទីលាន គរុកោសល្យ​ភូមិភាគ ខេត្តកំពង់ចាម និង​ប្រារ​ព្ឋ​ធ្វើ​នៅ​ថ្ងៃទី ៦ ដល់​ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩ នាពេល​ខាងមុខនេះ ។

​ក្នុង​កិច្ចប្រជុំ​នេះ ក្រោម​អធិបតីភាព​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត និង​មានការ​ចូលរួម​​ពី​លោក លោកស្រី នៃ​ស្នងការរង​គ្រប់រូប លោក​អនុ​ផែន​គ្រប់រូប លោក​-​លោកស្រី​នាយ​កា​រិ​យា​
​ល័យ​គ្រប់រូប លោក​អធិការ​ស្រុក​-​ក្រុង​ទាំង ១០ ផងដែរ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល បានដាក់​បទបញ្ជា​អោយ​មន្ត្រីក្រោមឱវាទ​ត្រៀមកម្លាំង​អន្តរាគមន៍​ពិ​សេ​​ស ដល់​កម្លាំង​ល្បាត កម្លាំង​ជំនាញ​ថ្នាក់​ខេត្ត​ទាំងអស់ ត្រូវ​​យកចិត្ត​ទុក្ខ​ដាក់​ការងារ ជាពិសេស​សុវត្ថិភាព​តាម​ដងផ្លូវ ចាប់ពី​ថ្ងៃទី ៦ រហូតដល់​ចប់​ពិធី​សម្ភោ​ធ វិមាន អនុស្សា​រី​យ៍​នយោបាយ​ឈ្នះ ឈ្នះ និង​អបអ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ទិវា​ជ័យ​ជំ​នៈ ៧ មករា ( ១៩៧៩ – ២០១៩ ) ៕ ដោយ ៖ សុផល​
​

និស្សិត​អាហារូបករណ៍​កម្ពុជា ត្រូវ​សិក្សា​នៅ​អូស្ត្រាលី ចូលជួប​សម្តែង​ការគួរសម​សម្តេច ស ខេង

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ បានអនុញ្ញាត​ឲ្យ​និស្សិត​កម្ពុជា​ដែលជា​ប់​អាហារូបករណ៍ ត្រូវ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី ចូលជួប​សម្តែង​ការគួរសម និង​ផ្តល់​អនុសាសន៍​មួយចំនួន​ដល់​ក្រុមនិស្សិត​នៅ​ទី ស្តី​ការ​ក្រសួង មុនពេល​ពួកគេ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។​

​ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះ សម្តេច​ក្រឡាហោម ស ខេង បានផ្តល់​អនុសាសន៍​មួយចំនួន​ដល់​និស្សិត​ទាំងអស់​ត្រូវខិតខំ​រៀន​សូត្រ ដើម្បី​ឲ្យ​ក្លាយជា​ទំពាំង​ស្នង​ឫស្សី និង​ពេល​បញ្ចប់​ការសិក្សា ត្រូវ​ជួយ​បម្រើ​សង្គម​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត នៅលើ​មុខជំនាញ​ដែល​ខ្លួន​បាន​សិក្សា ។​

​គួរ​បញ្ជាក់ថា តាំងពី​ឆ្នាំ​១៩៩៤ មក មាន​និស្សិត​កម្ពុជា​ជិត​១.០០០​នាក់​ហើយ ដែល​បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី លើ​មុខវិជ្ជា​ដូចជា ដូចជា​ផ្នែក​ច្បាប់ អក្សរសាស្ត្រ​អង់គ្លេស សេដ្ឋកិច្ច ទំនាក់ទំនង​សាធារណៈ និង​មុខវិជ្ជា ជាច្រើន​ទៀត​៕

គ​.​ជ​.​ប និង​ភាគី​ពាក់ព័ន្ធ បើក​កិច្ចប្រជុំ​ស្ដីពី​ការផ្ដល់​សុពលភាព និង​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០១៨

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នា​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ នេះ បានរៀបចំ​កិច្ច ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្ដីពី ការផ្ដល់​សុពលភាព និង​ការប្រកាស​ផ្សាយ​បញ្ជី បោះឆ្នោត​ផ្លូវការ ឆ្នាំ ២០១៨ និង​ចំនួន​ការិយាល័យ​បោះឆ្នោត ក្រោម​អធិបតីភាព លោក ឌុ​ច សុន សមាជិក គ​.​ជ​.​ប និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ នៅ​ទីស្ដីការ គ​.​ជ​.​ប​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ ធ្វើឡើង​បន្ទាប់ពី​បានបញ្ចប់ ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ការដោះស្រាយ​បណ្ដឹងតវ៉ា និង​បណ្ដឹង​ជំទាស់​ចប់​រួចរាល់​។

​សូមជម្រាបថា បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០១៨ គ​.​ជ​.​ប នឹងត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​នេះ គ​.​ជ​.​ប នឹង​បញ្ជូនទៅ​រក្សា​ទុកជា​ឯកសារ នៅ​លេខាធិការដ្ឋាន​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត និង​នៅតាម​សាលាឃុំ សង្កាត់​ទាំង​១.៦៤៦ ទូទាំងប្រទេស​៕

រំដោះ​ស្ត្រីជន​រងគ្រោះ​ថៃ២​នាក់ ពីក្រុមចាប់ជំរិតនៅ​ខេត្ត​ជាប់​ព្រំដែន

​ព្រះវិហារ ៖ ជនសង្ស័យ​ចំនួន​៥​នាក់ ត្រូវ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ឃាត់ខ្លួន​ពាក់ ព័ន្ធ​ករណី​ឃុំឃាំង​ស្ដ្រី​ជនជាតិ​ថៃ​២​នាក់ ដើម្បី​ជំរិត​ទារប្រាក់​។ ប្រតិ​ប​ត្ត​ការណ៍​នេះ ធ្វើឡើង​នៅ​ព្រឹក ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ត្រី​រងគ្រោះ​ជា​ជនជាតិ​ថៃ​ទាំង​២​នាក់ បានធ្វើ ដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង​បាងកក មក​ចុះ​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប ។ ពេលចេញ ព្រលានយន្តហោះ មាន​រថយន្ត​មួយគ្រឿង​ចាំ​ចាប់ពង្រត់​ដឹក​ឆ្ពោះទៅ​ទីតាំង​កើតហេតុ នៅ​ស្រុក​ជាំ ក្សាន្ត ខេត្តព្រះវិហារ ហើយ​ទាកទង​ជំរិត​ទារប្រាក់​ពី​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​នៅ​ប្រទេស​ថៃ ជា​ថ្នូរ​នឹង ការដោះលែង​។​

​ក្រោយពី​ទទួលបាន​ដំណឹង​នេះ សមត្ថកិច្ច​កម្ពុជា​បាន​បើក​ប្រតិបត្តិ​ការរំដោះ​ស្ត្រី​រងគ្រោះ​ទាំងពីរ​នាក់ ដោយ​សុវត្ថិភាព និង​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់ ,​ថ្នាំញៀន​ជិត ៣​គីឡូក្រាម អាវុធ AK ស្វាយ បត់​១​ដើម រថយន្ត ម៉ូតូ សម្ភារៈ​ផ្សេង​មួយចំនួនទៀត​៕

បង់សំណាញ់​ជាប់​កាំជ្រួច​បាញ់​យន្តហោះពី​សម័យ​សង្គ្រាមក្នុង​ទន្លេមេគង្គ នៅ​ស្រុក​ស្ទឹងត្រង់

​​កំពង់ចាម ៖ កាំជ្រួច​បាញ់​យន្តហោះ មួយ​គ្រាប់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ខណៈ​បង់សំណាញ់​យក​ត្រី តាម​ដង​ទន្លេមេគង្គ ក្នុងស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ នេះ​បើតាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ នេះ​។​

​លោក ហេង រតនា បញ្ជាក់ថា កាំជ្រួច​នេះ ជា​ប្រភេទ FFAR WDU 13/A ដែល​បាន​ប្រើ​ក្នុងអំឡុង​សង្គ្រាម​ទស្សវត្ស​ទី​៧០​។ គ្រាប់​កាំជ្រួច​នេះ មាន​ម្ជុល​ដែកគោល​ចំនួន ៧០០​គ្រាប់​។​

​ជាមួយគ្នានេះ លោក ហេង រតនា ក៏បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​សហការ​ជាមួយ​ប៉ូលិស និង​អាជ្ញាធរ មូលដ្ឋាន រួមទាំង​កម្លាំង​ជំនាញ​របស់​ស៊ីម៉ាក់ ក្នុងករណី​ជួបប្រទះ​នឹង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ សូម​រាយការណ៍​ជាបន្ទាន់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​៕ ​ដោយ ៖ សុផល

ស្ថាន​តំណាង​កម្ពុជា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងស្នាក់នៅ​ឥណ្ឌូណេស៊ី ប្រុងប្រយ័ត្ន​

​ភ្នំពេញ ៖ បានចេញ​សេចក្ដីជូនដំណឹង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្នាក់នៅ សិក្សា ធ្វើការ ឬ​ធ្វើដំណើរ​កម្សាន្ត នៅ​តំបន់​ចំនួន ២ នៅ​ឥណ្ឌូណេស៊ី មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។​

​តំបន់​ទាំងពីរ រួមមាន​៖ ខេត្ត​ឡំ​ពង់ (Lampung) កោះ​ស៊ូ​ម៉ា​ត្រា​ខាងត្បូង និង​ខេត្ត​បានទេ​ន (Banten) កោះ​ចា​ហ្វា​ខាងលិច​។​

​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​២៥​ធ្នូ​នេះ ធ្វើឡើង​ក្រោយពី​អ្នកជំនាញ និង​អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ព្រមាន​អាសន្ន នៃ​ប​ន្ទុះ​កូនភ្នំ​ក្រា​កា​ទូ​អា ជាថ្មី​ម្ដងទៀត បន្ទាប់ពី​បាន​ផ្ទុះ និង​ធ្វើ​ឲ្យ​មាន​រលក​ស៊ូណាមិ កាលពី​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨​។​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី បន្តថា ក្នុងករណី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្ថិតនៅ​តំបន់​ខាងលើ​មាន​អាសន្ន​បន្ទាន់ សូម​ទាក់ ទង​មន្ត្រី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ឥណ្ឌូណេស៊ី តាមរយៈ​លេខ​ទូរ​សព្ទ​៖ +62 813 17565486, +62 82112368639 ឬ +62 812 82566658 ៕

កម្ពុជា ស្នើ​ជប៉ុន ជួយ​អភិវឌ្ឍន៍​សហគមន៍​ចិញ្ចឹមសត្វ ដោយ​ប្រើ​មេជី​វិត​សិប្បនិម្មិត​

​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ស្នើ​ភាគី​ជប៉ុន ឲ្យ​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សហគមន៍​កសិកម្ម និង​គាំទ្រ​ការអភិវឌ្ឍ​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​ទឹក​ស្ពែ​ម​សិប្ប​និ​មិ្ម​ត ស្របតាម​បរិបទ​ថ្មី​នៃ​ដំណើរការ​វិវត្តន៍​នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០ និង​សម័យ​ឌីជីថល​។

​សំណើ​នេះ ត្រូវបាន​លើកឡើង​ក្នុងជំនួប​រវាង លោក វេ​ង សាខុន និង​លោក Jun TSUSHIMA លោក Arata TAKEBE សមាជិកសភា​ជប៉ុន និង​លោក Hedehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នៅ​ទីស្តីការ​ក្រសួងកសិកម្ម នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​។​

​ក្រៅពី​សំណើ​ខាងលើនេះ លោក រដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ជប៉ុន ជួយ​គាំទ្រ​ដល់​កិច្ចដំណើរការ​មជ្ឈមណ្ឌល​ភ្ញាស់​ពូជ​ត្រី​នៅ​ខេត្ត​ព្រះសីហនុ និង​ស្នើ​គាំទ្រ​ដល់​ការបង្កើត​មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រី​ទឹកសាប​ផងដែរ ដើម្បី​ជួយ​ដល់​ការបង្កើន​ជីវភាព​ប្រជាកសិករ​ខ្មែរ​៕

ស​ត្ច​ស្លាប​ច្រើន​ប្រភេទ កំពុង​កើនឡើង​នៅ​តំបន់​អភិរក្ស​ព្រែក​ទាល់ ខេត្តបាត់ដំបង​

បាត់ដំបង ៖ សត្វ​ស្លាប​គ្រប់​ប្រភេទ កំពុងមាន​ការកើនឡើង​នៅ​តំបន់​អភិរក្ស​ព្រែក​ទាល់ ដែល ជា​ដែន​អភិរក្ស​សត្វ​ស្លាប​ដ៏​ធំ​មួយ​នៅ​កណ្តាល​បឹង​ទន្លេសាប​។​នេះ​បើតាម​ការចុះ ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AKP ដោយ​យោងតាម​ការលើក​ឡើង​របស់​មន្ត្រី​បរិស្ថាន​ខេត្តបាត់ដំបង នា​ថ្ងៃទី​២៦ ខែធ្នូ​នេះ​។​

​លោក កប បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​ថ្លែងប្រាប់ AKP ថា ចំនួន​បក្សី​បាន​កើនឡើង ៣០​ភាគរយ បើ​ធៀប​ទៅនឹង​២​ឆ្នាំមុន ដោយសារ​ព្រែក​ទាល់​ជា​តំបន់​សម្បូរ​ត្រី ដែលជា​ចំណី​របស់​បក្សី ចំណែក​បទល្មើស​នានា ដូចជា​ការ​លួច​ចូល​យក​ពង​សត្វ និង​លួច​ចូលចាប់​ត្រី​ក្នុង​តំបន់​ការពារ​នោះ គឺ​ស្ទើរតែ​គ្មាន នៅក្នុង​ឆ្នាំ​២០១៨​។

​លោក​ថា ២០% នៃ​កំណើន​សត្វ​ស្លាប គឺ​បានមកពី​ការបន្ត​ពូជ ធ្វើ​សំបុក​រស់នៅ​ទីនេះ​តែម្តង និង ១០​ភាគរយ​ទៀត គឺជា​បក្សី​ដែល​ចូលមក​រស់នៅ​ពី​តំបន់​ផ្សេងៗ​៕

 

 

មន្ត្រី​ក្រសួង​កិច្ចការនារី ជំរុញ​ឲ្យ​ស្វែងរក​យុត្តិធម៌​ដល់ ទេព បូ​ព្រឹក្ស

​ភ្នំពេញ ៖ ខណៈដែល​សិល្បៈករ និង​មហាជន​ជាច្រើន​ជម្រុញ​ស្វែងរក​យុត្តិធម៌​ដល់​តារា ចម្រៀង ទេព បូ​ព្រឹក្ស ថ្មីៗ​នេះ​មន្ត្រី​ក្រសួង​កិច្ចការនារី​ក៏​គាំទ្រ​ផងដែរ​នូវ​ចំណាត់ការ​នេះ ខណៈដែល មន្ត្រី ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​ចាត់ទុកថា ជា​រឿង​មាន​អង្គហេតុ​តូច​។​

​រឿងរ៉ាវ​តារាចម្រៀង ទេព បូ​ព្រឹក្ស ត្រូវបាន​បុរស​មួយរូប​ជះ​ស្រា​បៀ និង គប់​កំប៉ុង​ស្រា​បៀ ខណៈដែល​នាង​កំពុងតែ​សម្តែង​នៅលើ​ឆាក​ក្នុង​ហាង​មួយកន្លែង​នោះ កំពុងតែ​ក្លាយជា​ប្រធាន បទ​ក្តៅ​ដោយ​សិល្បៈករ និង មហាជន​ជាច្រើន​អំពាវនាវ​ស្វែងរក​យុត្តិធម៌​ដល់​តារា​ស្រី​រូបនេះ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​សប្បាយ លោក ជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​បាន​ប្រតិកម្ម និង បាន​អះអាងថា ទង្វើ​ដែលមាន​ក្នុង​ហេតុការណ៍​ពី​ខាង លើនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​តម្លៃ​របស់​ស្ត្រី​ទាំងមូល​។ ដូច្នេះហើយ លោក ជំទាវ ញ៉ែម មរកត បានស្នើ​ឲ្យ​បិទ​ហាង​ខាងលើ និង​បន្ត​រក​យុត្តិធម៌​ដល់​តារាចម្រៀង​រង គ្រោះ​។​

​ផ្ទុយ​ពី​មតិ​ខាងលើ បើតាម​រយៈ​កិច្ចសំភាសន៍​តាមរយៈ​ទូរស័ព្ទ​ជាមួយ​គេហទំព័រ OBN ASIA ឯកឧត្តម​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ចាត់​ទុក្ខ​ថា​ករណី នេះ​គឺមាន​អង្គ​រឿង​តូច​។​

ទាក់ទង​នឹង​ករណីនេះ​ក្នុងនោះ​អ្នកនាង​ច​ន ច័ន្ទ​លក្ខណា ដែលជា​ប្រធាន​សមាគម សិល្ប ករ ​ខ្មែរ បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា បើ​ក្នុងករណី​គ្មាន យុត្តិធម៌​សម្រាប់​កញ្ញា Tep Boprek ទេ​, សមាគម​សិល្បករ​ខ្មែរ​នឹង​អោយ​មេធាវី​ទំនាក់ទំនង​រក​ជនបង្ក​រ រួមទាំង​បក្សពួក​៕