All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋាភិបាល នឹង​បើកសម្ពោធ​វិមាន​ឈ្នះ​ឈ្នះ រយៈពេល​៣​ថ្ងៃ នៅ​ចុង​ឆ្នាំនេះ

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ៖ «​យើង​នឹងធ្វើ​បុណ្យ​៣​យប់ ៣​ថ្ងៃ នៅ​វិមាន​ឈ្នះ​-​ឈ្នះ ថ្ងៃទី​២៩-៣០-៣១ ខែធ្នូ យើង​រួមគ្នា​មក​ឆ្លង​ឆ្នាំ​ដោយ​បាញ់​កាំជ្រួច ឆ្លង​ឆ្នាំ​២០១៨ ចូល ២០១៩ នៅ​វិមាន​ឈ្នះ​-​ឈ្នះ របស់​យើង ជា​ខួប​លើក​ទី​២០ នៃ​ថ្ងៃ​ដែល​យើង​បញ្ចប់សង្គ្រាម តាម រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ដូច្នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ កម្មករ និយោជិត ៧​ពាន់ នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៤ នៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា នេះ​។

​មន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ថា ស្តូប​វិមាន​ឈ្នះ ឈ្នះ នេះ បានចាប់ផ្តើម​សាងសង់​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​ទំហំ ដី ៨ ហិកតា ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ថវិកា​ដែល​យកមក​សាងសង់ គឺជា​ថវិកា បដិភាគ​របស់​រាជរ​ដ្ឋា​ភិ​បាល ពុំមាន​ទាក់ទង​នឹង​ថវិកា​របស់​រដ្ឋ​នោះឡើយ​៕

មន្ត្រី​ធនាគារ ៖ ការ​ចរាចរណ៍​ប្រាក់​យ័នរ​បស់​ចិន សម្រាប់តែ​ពាណិជ្ជកម្ម​កម្ពុជា ចិន ប៉ុណ្ណោះ

​ភ្នំពេញ ៖ លោកស្រី ជា សេរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បានលើកឡើង​ក្នុង​សន្និសីទ សារព័ត៌មាន នៅ​រសៀល​ថ្ងៃទី​៣០ ខែតុលា នេះ​ថា «​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រាក់​យ៉​ន់​របស់​ចិន ក្នុង​ធនាគារ​កម្ពុជា គឺជា​ការជំរុញ​សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ពាណិជ្ជករ​ចិន និង​កម្ពុជា​ប៉ុណ្ណោះ »​។​

​លោក​ស្រីបាន​បញ្ជាក់ថា ការទូទាត់​ប្រាក់​យ៉​ន់​របស់​ចិន ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា គឺ​គ្រាន់តែ​ជាការ​ជំរុញ​ឲ្យ​ការទូទាត់​ទៅវិញទៅមក ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​ប៉ុណ្ណោះ មិនមែនជា​ការជំរុញ​ឲ្យ​លុយ​យ៉​ន់​ចិន មក​ចរាចរ​ក្នុងប្រទេស​កម្ពុជា ចាយវាយ ដូច​ប្រាក់​ដុល្លារ​នោះឡើយ​។

​លោក​ស្រី ​បញ្ជាក់ថា«​សូមកុំ​យល់ច្រឡំ​ថា គឺជា​ការដាក់​ចរាចរ​លុយ​យ៉​ន់ ចាយវាយ​នៅ​កម្ពុជា ដូច​ចរាចរ​លុយ​ដុល្លារ​ឡើយ ព្រោះ​ទិសដៅ​របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ការជំរុញ​ការចាយវាយ​លុយ​រៀល​របស់​ជាតិ​»៕

ថ្ងៃស្អែក កម្លាំង​មួក​ខៀវ​កម្ពុ​ជាជាង​២០០​នាក់​ទៀត ចេញទៅ​អាហ្វ្រិក​កណ្តាល

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ខាងមុខនេះ ក្រសួងការពារជាតិ​ក​ម្ពុ​ជា នឹង​បញ្ជូន​កង​វិសកម្ម​លេខ​៥៩៤ ចំនួន​២១៦​នាក់ ក្នុងនោះ​នារី​១០​នាក់ ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ នេះ​បើតាម​សេចក្តីប្រកាស​ចុះផ្សាយ​ថ្ងៃទី​៣១ ខែតុលា របស់ ក្រសួងការពារជាតិ​។​

​សេចក្តីប្រកាស​នេះ​បញ្ជាក់ថា ទន្ទឹមនឹង​ការបញ្ជូន​កងទ័ព​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នេះ កម្ពុជា​ក៏​ធ្វើ​មាតុភូមិនិវត្តន៍​នៃ​កងវិស្វកម្ម​លេខ​៩៥៤ ចំនួន​២១៦​នាក់ ក្នុងនោះ​រួមមាន​នារី​ចំនួន​១៤ នាក់ ពី​ប្រទេស​អាហ្វ្រិក​កណ្តាល និង​កងរាជអាវុធហត្ថ​លេខ​៦១៨ ចំនួន​៧៣​នាក់ រួមទាំង​នារី​៩​នាក់ ពី​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង នា​ថ្ងៃទី​០៥ ខែវិច្ឆិកា ខាងមុខនេះ ផងដែរ​៕

បាត់​រថយន្ត​ហាយ​លេន​ឌ័​រ​ពី​ម្តុំ​ទួល​សង្កែ​ ៣​ថ្ងៃ ​តាមរកឃើញ​នៅ​ខាងត្បូង​វត្តភ្នំ​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​លួច​យក​រថយន្ត​មួយគ្រឿង​បានសម្រេច និង​រក្សាទុក​អស់​រយៈពេល​៣​ថ្ងៃ ទើប​ម្ចាស់​តាមរក​ឃើញ​នៅ​ទល់មុខ​មន្ទី​ពេទ្យ​ព្រះ​អង្គឌួង ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ នឹង​ឡោមព័ទ្ធ​ចាប់បាន​ទាំង​ជនសង្ស័យ​ម្នាក់​ភ្លាមៗ នៅវេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​១១៨ កែង​ផ្លូវ​ព្រះ​ន​រោ​ត្ដម ( ទល់មុខ​មន្ទី​ពេទ្យ​អង្គឌួង ) ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

តាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត​បង្ក​បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​របស់​ជនរ​ង​គ្រោះ​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 2M-5759 ត្រូវ​ជនសង្ស័យ​លួច​យក​នៅវេលា​ម៉ោង ៣​ទាបភ្លឺ ឈានចូល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ច​ណុ​ច​មុខផ្ទះ​ជនរងគ្រោះ ដែល​ស្ថិតនៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ លុះ​មកដល់​នៅ​រសៀល ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ក៏​ប្រទះឃើញ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៍​ខ្មៅ ដែល​បិទ​ស្កុ​ត​ពណ៍ ស ពាក់​ស្លាក់​លេខ​ភ្នំពេញ 2.AH 1637 ជា​ស្លាក់​លេខ​ក្លែងក្លាយ ចត​ទុកចោល​នៅតាម​បណ្ដោយ​ផ្លូវ​១១៨ កែង​ផ្លូវ​ន​រោ​ត្ដម ( ទល់មុខ​មន្ទី​ពេទ្យ​អង្គឌួង )​។

សង្ស័យ​ដូចនេះ ម្ចាស់​រថយន្ត​ក៏​គាត់​យក​តេ​ឡេ ចុច​សាកមើល​ស្រាប់​រថយន្ត​នោះ​លោត​ភ្លើង​សញ្ញា ហើយក៏​យក​កូនសោរ​ទៅ​ចាក់​ថ្វា​រ​រថយន្ត​គឺ​ប្រាកដ​ណាស់​ជា​រថយន្ត​របស់គាត់ ទើប​ប្ដឹង​សមត្ថកិច្ច​ចុះមក​ដល់ទី​តាំង​កើតហេតុ​ខាងលើ រួច​បាន​ឡោមព័ទ្ធ​ចាប់បាន​ជនសង្ស័យ​ម្នាក់​ភ្លាមៗ​ផងដែរ​។​

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​នាំខ្លួន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ក្រុង​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ពលរដ្ឋ​ប្រតិកម្ម ចំពោះ​ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​មាស​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ​

​ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ប្រតិកម្ម​យ៉ាងខ្លាំង និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​ចិន ធ្វើ​អាជីវ​កម្ម​រ៉ែ​មាស នៅ​ចំណុច​ភូមិ​រំដេង ឃុំ​រមទម ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថានយ៉ាងធ្ងន់ធ្ងរ និង​​អាចបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វជាមិនខាន។​

​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​រំដេង បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចិន ដែល​ធ្វើ​អាជីវកម្ម​រ៉ែ នៅ​ចំណុច​ភូមិ ឃុំ ខាងលើ កំពុង​កាប់បំផ្លាញ​កូនឈើ ក្លុង និង​ត្រាច និង​ដឹកឈើ​ចូល​ចំណុច​ការដ្ឋាន​ជីក​រុករក​រ៉ែ របស់​ចិន​នោះ យ៉ាង​គគ្រឹកគគ្រេង ក្នុង​១​ថ្ងៃ​មិនតិច​ក្រោម​ពី​៥-១០​គោយន្ត តែ​មិនដឹងថា គេ​យកទៅ​ធ្វើ​អ្វី​នោះទេ​។​

​ប្រភព​ដដែល​បន្តថា ការបង្កើត​ឲ្យ​មាន​ការជីក​រុករក​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​បែបនេះ អាជ្ញាធរ គួរតែ​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់ និង​គួរ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បានដឹង ដើម្បី​ពួកគាត់​ប្រុងប្រយ័ត្ន ព្រោះថា សំណល់​នៃ​សារធាតុ​គីមី​ដែល​គេ​ប្រើ​ដើម្បី​ស​ម្រា​ញ់​យក​រ៉ែ​លោហធាតុ​មានតម្លៃ វា​នឹង​ហូរ​ចូលទៅក្នុង​ប្រព័ន្ធ​ទឹកធម្មជាតិ​តាមរយៈ​ទឹកភ្លៀង ដូចជា ស្ទឹង បឹងបួរ ហើយ​អាច​បង្ក​គ្រោះថ្នាក់​មនុស្ស សត្វ ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ ដូចដែល​ធ្លាប់​កើតមាន​ករណី​ពុល​ទឹក​ព្រែក នៅ​ខត្ត​ក្រចេះ អញ្ចឹង​ដែរ​៕

កាំភ្លើង​ទាំង ៣៥​ដើម ដែល​សមត្ថកិច្ច​ចាប់បាន​នៅ​ខេត្ត​ត្បូងឃ្មុំ គឺជា​កាំភ្លើង​ជ័រ

​ខេត្ត​ត្បូងឃ្មុំ ៖ មន្ត្រី​តុលាការខេត្ត​ត្បូងឃ្មុំ បានបញ្ជាក់​នៅ​ថ្ងៃទី​៣០ ខែតុលា​ថា កាំភ្លើង​ទាំង ៣៥ ដើម​ដែល​ជនសង្ស័យ​២​នាក់ លួច​បង្កប់​ក្នុង​រថយន្ត​ដឹកទំនិញ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់បាន​នៅក្នុង​ស្រុក​មេមត់ កាលពី​ថ្ងៃទី​២៨ តុលា​នោះ គឺជា​កាំភ្លើង​ជ័រ​។

​មន្ត្រី​ដដែល​បញ្ជាក់ថា ការរកឃើញ​នេះ នៅ​បន្ទាប់ពី​មន្ត្រី​ជំនាញ​ក្រសួងមហាផ្ទៃ​បាន​ចុះទៅពិនិត្យ ជាក់ស្តែង ប៉ុន្ដែ​មិនទាន់​ដឹងថា តុលាការ​សម្រេច​ដោះលែង​ជនសង្ស័យ​ទាំងពីរ​នាក់​ដែលជា​អ្នក​ដឹក ជញ្ជូន ឬ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ទេ ព្រោះ​តុលាការ​កំពុង​សាកសួរ​»​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៨ ខែតុលា សមត្ថកិច្ច​ចម្រុះ​ខេត្ត​ត្បូងឃ្មុំ បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ពីរ នាក់ និង​រថយន្ត​ដឹកទំនិញ​ចម្រុះ​មួយគ្រឿង លួច​បង្កប់​កាំភ្លើងខ្លី​ទំនើប​ចំនួន ៣៥​ដើម ដែលជា​ប្រភេទ​កាំភ្លើង​បាញ់​ឲ្យ​សន្លប់ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស និង​បាន​បញ្ជូន​ទាំង មនុស្ស និង​វត្ថុតាង​ទៅ​តុលាការ កាលពី​ថ្ងៃ​ទ​២៩ ខែតុលា កន្លងទៅនេះ​៕

ការទន្ទ្រាន​ដី​ក្នុង​តំបន់​អភិរក្ស​នៅ​ស្រុក​ឱ​រ៉ា​ល់ ពាក់ព័ន្ធ​មន្ត្រី​មានអំណាច​ក្នុង​ខេត្ត

​កំពង់ស្ពឺ ៖ លោក ឯម សុគន្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​នៅ​ថ្ងៃទី​៣០ ខែតុលា នេះ​ថា ប្រជា​សហគមន៍​ជនជាតិ​សួយ​ជាង ៣០០​នាក់​មកពី​ភូមិ​កោ​ដូ​ន្តី ភូមិ​ពុទ្រា និង​ភូមិ​តា​និល ក្នុង​ឃុំ​ត្រពាំង ជោរ ស្រុក​ឱ​រ៉ា​ល់ ក្នុង​រយៈពេល ៣-៤​ថ្ងៃ កន្លងមកនេះ បាននាំគ្នា​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​តំបន់​អភិ រក្ស ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដែល​ម្នាក់ៗ​ទន្ទ្រាន​យក​ក្នុង​ទំហំ​ក្បាល ៥​ម​. បណ្តោយ ១០០​ម​. និង​បាន​បោះបង្គោល​ឈើ​កំណត់​ព្រំប្រទល់​គ្នា​រួចជាស្រេច​។

​លោក ឯម សុគន្ធ បាន​បន្តថា សកម្មភាព​នេះ គឺជា​អំពើ​ល្មើសច្បាប់​ដែល​ទំនងជា​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ឈ្មួញ​ដី​ទុច្ចរិត និង​មន្ត្រី​មានអំណាច​ក្នុង​ខេត្ត​ផងដែរ​។ លោក​ថា ក្រុម​ប្រជាពលរដ្ឋ​កំពុង​ត្រូវបាន​មេខ្យល់ ឬ​ជន​ទុច្ចរិត​ណា​ម្នាក់ ប្រើប្រាស់​ដើម្បី​កេងចំណេញ ហើយ​នៅពេលនេះ ក្រុមមន្ត្រី សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជន​ដែល​នៅ​ពីក្រោយ ខ្នង​ញុះញង់ ឲ្យ​កើតមាន​បទល្មើស​នេះ​៕

ចិន ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​បន្ថែម លើ​វិស័យ​កសិកម្ម​នៅ កម្ពុ​ជា

​ភ្នំពេញ ៖ រដ្ឋាភិបាល​ចិន តាមរយៈ​អង្គការ CATAS (Chinese Academy of Tropical Agricultural Sciense ) នៃ​ប្រទេស​ចិន នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ភាគី​កម្ពុជា តាមរយៈ​រដ្ឋមន្ត្រីក្រសួង​ការងារ ឯ​.​ឧ​. អ៊ិត សំហេង ដើម្បី​ជួយ​អភិវឌ្ឍន៍ លើ​វិស័យ​កសិកម្ម នៅ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដោយ​ផ្តោត​ការបណ្តុះបណ្តាល ធនធាន មនុស្ស​លើ​ជំនាញ​បម្រើ​ឲ្យ​វិស័យ​សិ​កម្ម​។​

លោក ឡៅ ហ៊ីម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា គោលដៅ​នៃ​អនុស្សរណៈ គឺ​ចង់​បង្កើន​សមត្ថភាព ក្នុង​ការកែ​ច្នែ​ផលិតផល កសិកម្ម និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ប្រកប ដោយ និរន្តរភាព​ទាំង​នៅ​ប្រទេស​ចិន និង​កម្ពុជា ពិសេស​ជួយ​កសិករ​ខ្មែរ ឲ្យ​ចេះ​ច្នៃ​ផ្នែក​ដាំ​ដុះ​ក៏ ដូច ជា ការប្រមូល​ផល ធ្វើយ៉ាងណា​ឲ្យ​ការប្រមូល​ផល ត្រូវ​នឹង​និន្នាការ បច្ចុប្បន្ន និង​អនាគត ដូចជា​ការ ប្រើប្រាស់​ជី និង​ការប្រើប្រាស់​ពូជ​ជាដើម​៕

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ គ្រោង​ចាប់ផ្តើម​សាងសង់​នៅ​ចុងខែ​វិច្ឆិកា នេះ

​ភ្នំពេញ ៖ ផ្លូវ​ល្បឿន​លឿន ដែល​គ្រោង​សាងសង់​នៅ​ចុងខែ​វិច្ឆិកា ខាងមុខនេះ នឹងត្រូវ​ធ្វើ​លើ​គ្រឹះ​ថ្មី​សុទ្ធសាធ​ដោយមាន​ចម្ងាយ​សរុប​ប្រវែង ១៩០ គីឡូម៉ែត្រ ខណៈ​ផ្លូវជាតិ​លេខ ៤ ដែល​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន មាន​ចម្ងាយ ២៣២​គីឡូម៉ែត្រ​។

​ផ្លូវ​ថ្មី​នេះ ចេញពី​ភ្នំពេញ​ត្រង់ចំណុច​ផ្លូវបំបែក​ទំនប់​កប់​ស្រូវ មាន​ទទឹង ២៤​ម៉ែត្រ ចែកចេញជា ២ គន្លង​ទៅ ២​គន្លង​មក ដោយមាន​សួនច្បារ​នៅ​កណ្តាល និង​របង​សងខាង​សម្រាប់​ការពារ​កុំ ឲ្យ​សត្វ ឆ្លងកាត់ ដោយ​ប្រើពេល​សាងសង់​ចំនួន ៤៨​ខែ ក្នុងតម្លៃ​វិនិយោគ​ប្រមាណ ១,៩​ពាន់​លាន​ដុល្លារ​។

​លោក វ៉ា ស៊ីម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ក្រសួង​កំពុងធ្វើការ​យ៉ាងសកម្ម​ជាមួយ​ក្រុមហ៊ុន China Road & Bridge Corporation ដើម្បី​ជំរុញ​ការចាប់ផ្តើម​ការសាងសង់​ផ្លូវ​ល្បឿន​លឿន (Express Way) ដែល​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត ព្រះសីហនុ ឲ្យ​បាន​នៅ​ចុងខែ វិច្ឆិកា ឆ្នាំ​២០១៨ នេះ​៕

សម្ដេច​តេ​ជោ នឹង​ជួប​ជាមួយ​សិស្ស​ជាប់​បាក់​ឌុប​និទ្ទេស A នៅ​ថ្ងៃទី​៨ វិច្ឆិកា

​ភ្នំពេញ ៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​ជាប់​និទ្ទេស A ចំនួន​៤០៨​នាក់ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ខាង មុខ នា​វិមាន​សន្តិភាព​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​សូមជម្រាបថា សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ មាន​សិស្ស​ជាប់​និទ្ទេស A ៤០៨​នាក់ ចំណែក​និទ្ទេស B ចំនួន ២.២២២​នាក់ និទ្ទេស C ចំនួន ៦.០៤១​នាក់ និទ្ទេស D ចំនួន ១៥.១៨០​នាក់ រីឯ​និទ្ទេស E ចំនួន ៥២.១៨៣​នាក់​។​

​គួររំលឹកថា កាលពី​ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​រង្វាន់​លើកទឹកចិត្ត​សិស្សានុសិស្ស​និទ្ទេស (A)​ទាំងអស់ ក្នុង​ម្នាក់ៗ​ថវិកា ២​លាន​រៀល និង iPad ម្នាក់​មួយគ្រឿង ព្រមទាំង​ប្រាក់​កាក់​ស្លឹង​ខ្មែរ (​បោះពុម្ព​ឆ្នាំ ១៥១៤ ដែល​បាន​ស្រាវជ្រាវ​យក​ពី​ប្រទេស​ហូ​ឡង់​មកវិញ​) ចំនួន​១ ជា​អនុស្សាវរីយ៍​ផងដែរ​៕

លោក ផៃ ស៊ី​ផាន ៖ ទស្សនកិច្ច​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត គឺជា​ការងារ​បច្ចេកទេស

​ភ្នំពេញ ៖ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១១​ថ្ងៃ របស់លោក​ស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការ សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺជា​ការងារ​បច្ចេកទេស​សុទ្ធសាធ ក្នុងនាម​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០១៨​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​បញ្ជាក់ថា អ្នក​រាយ​មារ​ណ៍​ពិសេស​រូបនេះ មាន​កាតព្វកិច្ច និង​សមត្ថកិច្ច ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ជំរុញ​វិស័យនេះ ឱ្យ​ទទួលបាន​ផ្លែផ្កា​វិជ្ជមាន ដោយ​គ្មាន​ប្រទូស្ត រ៉ា​យ ជាមួយ​អធិបតេយ្យ​កម្ពុជា ដែលជា​រដ្ឋ​សមាជិក​ពេញសិទ្ធិ​របស់​អង្គការសហប្រជាជាតិ​។​

​តាម​ការគ្រោងទុក លោកស្រី រ៉ូ​ណា ស្មី​ត នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ដោយមាន​ធ្វើ​សន្និសីទ​សារ ព័ត៌មាន​មួយ​នៅវេលា​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា ដើម្បី​បង្ហាញ​ពី​ការមើលឃើញ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​កម្ពុជា នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ មនុស្ស​ប្រចាំ​កម្ពុជា ដែលមាន​អាសយដ្ឋាន នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​៕

សាធារណរដ្ឋ សេ​រ៉ា​ឡេ​អូន ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា

​ភ្នំពេញ ៖ រដ្ឋមន្ត្រី​កសិកម្ម​នៃ​សាធារណរដ្ឋ​សេ​រ៉ា​ឡេ​អូន លោក Joseph J. Ndanema បាន​ជួបពិភាក្សា​ជា មួយ​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា ឯ​.​ឧ​. វេ​ង សាខុន ស្តីពី​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា ខណៈ ដែល​ប្រទេស​នេះ កំពុង​ជួប​បញ្ហា​ផលិតកម្ម​ស្រូវ​អង្ករ ហើយ​ត្រូវ​នាំចូល​ប្រមាណ ៨០​ភាគរយ ពី បរទេស សម្រាប់​ផ្គត់ផ្គង់​ក្នុងប្រទេស​ទាំងមូល ។
​បើតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ឯ​.​ឧ​. វេ​ង សាខុន បាន​សរសេរ​កាលពី​ថ្ងៃ ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ថា កម្ពុជា នៅសល់​ស្បៀង ជាង​៥,៥​លាន​តោន សម្រាប់​នាំចេញ​ទៅ កាន់​ទីផ្សារ សេ​រ៉ា​ឡេ​អូន នាពេលខាងមុខ​។ ។

​សូមជម្រាបថា បច្ចុប្បន្ន កម្ពុ​ជាមាន​ប្រមាណ ៧០​ក្រុមហ៊ុន បាន​នាំ​អង្ករ​ចេញទៅ​កាន់​ប្រទេស ចំនួន ៦០​នៅ​ទូទាំង​ពិភពលោក ហើយ​ប្រទេស​ដែល​ទទួល​ទិញ​ច្រើនជាង​គែ គឺ​ប្រទេស​ចិន បារាំង ប៉ូឡូញ ម៉ាឡេស៊ី និង​បង់​ក្លា​ដេ​ស​។ ក្នុង​ឆ្នាំ​២០១៧ នាំរ​ចេញ​បាន ៦៣,៥ ម៉ឺន​តោន កើនឡើង ១៧,៣​ភាគរយ ធៀប​នឹង ៥៤​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៦ ខណៈ​ការនាំចេញ ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០១៨ នេះ ថយចុះ​ជិត ៦​ភាគរយ​៕

ប្រយ័ត្ន​ពុល​ត្រី​ក្រពត ! នៅ​​ខេត្តព្រះសីហនុ និង​កោះកុង មាន​អ្នកស្លាប់​២​នាក់​

​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) នៃ​ក្រសួងសុខាភិបាល បាន​ក្រើនរម្លឹក​ជាថ្មី ចំពោះ​ការបរិភោគ​ត្រី​ក្រពត បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ពុល ចំនួន ១១​នាក់ នៅ​ខេត្ត​ព្រះសីហនុ និង​កោះកុង ក្នុងនោះ មាន ២​នាក់ បាន​ស្លាប់​។

​ក្រសួង​បញ្ជាក់ថា ជាតិពុល​នៅក្នុង​ខ្លួន​ត្រី​ក្រពត គឺ​មិនអាច​កម្ចាត់​ចោល​បានទេ ទោះបីជា​បាន​ចម្អិន​ក្នុង​កម្តៅ​ខ្ពស់ ឬ​ដាក់​ក្នុង​កម្រិត​កក​យ៉ាងណាក៏ដោយ​»​។

​គួរ​ជម្រាប​ថា កម្ពុ​ជាមាន​ត្រី​ក្រពត​ចំនួន ១០​ប្រភេទ ក្នុងនោះ​មាន ៥​ប្រភេទ មាន​ជាតិពុល​។ ត្រី​ក្រពត​ទាំងនេះ មាន​ជាតិពុល​ខ្ពស់ ដែល​អាច​បណ្តាល​ឲ្យ​អ្នក​បរិភោគ​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​អាច​ស្លាប់​បាន ដោយសារ​ជាតិពុល​បាន​ជ្រាប​ចូលទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល របស់​មនុស្ស ក្រោយពី​បាន​បរិភោគ​រួច​៕

​មន្ត្រី​ខ្លះ​ស្លេក​មុខ ក្រោយពេល​ចាប់​នាយក TNM TV Online រឿង​«​ឆបោក​»​លក់​ដី​នៅ​ស្រុក​បាធាយ​

 

​ខេត្តកំពង់ចាម ៖ សំណុំរឿង​ឆបោក​ក្នុងករណី​ទិញ​លក់​ដី​រវាង​លោក សែម បូរ៉ា នាយក​ទូរទស្សន៍ TNM Online(​អ្នកលក់​) និង​លោក ទេព ភារ​ម្យ (​អ្នកទិញ​) ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ ត្រូវបាន​បញ្ជូន​ដល់ដៃ​តុលាការខេត្ត​កំពង់ចាម អស់ហើយ នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨​។ សំណុំ​រឿងនេះ អាច​ជាប់​ប្រទាញប្រទង់​ដូច​សម្លរ​កំពឹស​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន បើសិន​តុលាការ​រកឃើញថា ពួកគេ​បាន​ចូលរួម​បញ្ជាក់​ទទួលស្គាល់​ការទិញ​លក់​ដី​ក្នុង​វិវាទ​នេះ និង​ជាការ​ទិញ​លក់​ដី​បឹង និង​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​។ នេះ​បើតាម មន្ត្រីរដ្ឋបាល​សាធារណៈ​មួយរូប​បានបញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃទី​២៨ ខែតុលា នេះ​។​

ប្រភពព័ត៌មាន​ដែល​ទទួលបាន​នៅ​កន្លែងកើតហេតុ បានអោយដឹងថា ករណីនេះ មាន ភាគី​អ្នកលក់​ដី​ជា​ប្រជាជនមាន​ចំនួន ៨​គ្រួសារ មាន​ទីលំនៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

ក្នុងចំណោម​ប្រជាពលរដ្ឋ ៥​គ្រួសារ មានឈ្មោះ ១. ប្រាក់ រុណ ,២ . ហុន សារ៉េត​, ៣.​ថុ​ន ថន , ៤. នុ​ន ស៑យ​, ៥. ប៉ុល យឿ​ង បាន​បំភ្លឺ​ប្រហាក់ប្រហែលគ្នា​ថា ពួកគាត់​ទាំង​៥​គ្រួសារ មាន​ដីស្រែប្រាំង ចំនួន​៤,៣២​ហិកតា ដែលមាន​ទីតាំងនៅ​ចំណុច តំបន់​អញ្ចាញ ស្ថិតនៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ហើយ​បាន​ព្រមព្រៀងគ្នា​លក់​ដី​ខាងលើ​នោះ ដោយ​អោយទៅ​ឈ្មោះ សែម បូរ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​11A សង្កាត់​បឹង​សាឡាង ខ​ណ្ឌ័​ទួលគោក រាជធានី​ភ្នំពេញ និង​ធ្វើជា​តំណាង​អ្នកលក់​អោយ​ពួកគាត់ គឺ​លក់​ដី​ក្នុង ១​ហិកតា​តំលៃ ១២.០០០​ដុល្លារ ទៅ ១៣. ០០០​ដុល្លារ​អាមេរិក​។ បើ​សរុប​ដី​របស់​ប្រជាពលរដ្ឋ​ទាំង ៨​គ្រួសារ​វិញ មាន​ចំនួន ៧,៩៧​ហិកតា​។​

​ប្រភព​ដដែល​បាន​បន្តថា នៅ​ថ្ងៃទី​១៨ ខែ​ឩ​សភា ឆ្នាំ​២០១៨ ឈ្មោះ សែម បូរ៉ា បាន​យក​ដី​នេះ​ទៅ​លក់​អោយ ឈ្មោះ ទេព ភារ​ម្យ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម និង​បានធ្វើ​ការប្រគល់ និង​ទទួល​ប្រាក់​កក់​ជា​ហូរហែរ ដល់​ប្រជាជន​ជា​ម្ចាស់​ដី​ក្នុងនោះ​មាន ៖ ១. ប្រាក់ រុន មាន​ដីស្រែប្រាំង ទំហំ ១​ហិកតា ទទួល​ប្រាក់​កក់ ៣០០​ដុល្លារ​, ២. ប៉ុល យឿ​ង មាន​ដី ១,៥​ហិច​តា ទទួល​ប្រាក់​កក់ ៥.០០០​ដុល្លារ​, ៣. ហុន សារ៉េត មាន​ដី​១​ហិកតា មិនទាន់​បានទទួល​ប្រាក់​កក់​ទេ​, ៤. ថុ​ន ថន មាន​ដី ០, ៣៥​ហិកតា ទទួល​ប្រាក់​កក់ ២០០​ដុល្លារ​, ៥. នុ​ន ស៑យ មាន​ដីស្រែ ០,៤៧​ហិកតា ទទួល​ប្រាក់​កក់ ២.៥០០​ដុល្លារ​។ សរុប ៥​គ្រួសារ​នេះ ទទួលបាន​ប្រាក់​កក់​ចំនួន​៨. ០០០​ដុល្លារ​។​

​បើតាម​សំដី​របស់​ប្រជាពលរដ្ឋ​ទាំង ៥​គ្រួសារ បាន​បញ្ជាក់ថា ក្រោយមក ឈ្មោះ សែម បូរ៉ា​
​ បាន​ប្រាប់​ពួកគាត់​ថា ឈ្មោះ ទេព ភារ​ម្យ ( ភាគី​អ្នកទិញ​) មិន​គោរព​តាម​កិច្ចសន្យា​ទេ គឺ​មិន​ប្រគល់​ប្រាក់​ថ្លៃ​ទិញ​ដី​ឲ្យ​បាន​គ្រប់​ចំនួន​ឡើយ ទន្ទឹម​នោះ​ឈ្មោះ សែម បូរ៉ា ក៏បាន​ប្រាប់​ពួកគាត់ អោយ​ដាក់ពាក្យ​ទៅ​លោក ង៉ា ឆៃ​លាង មេឃុំ បូរ ដើម្បី​សុំ​ផ្តាច់​កិច្ចសន្យា ទិញ​លក់ ដោយ​ទាមទារ​យក​ដី​ទុក​លក់​អោយ​អ្នក​ផ្សេងទៀត​។ ចំណែក​ប្រជាជន ៣​គ្រួសារ​ទៀត​មានឈ្មោះ ១.​ម៉ន សៀ ,២. សន លូ​, ៣. យាន សល់ មិនបាន​ផ្តល់​ការបំភ្លឺ​ឡើយ ។​

​ចំណែក​ភាគី​អ្នកទិញ លោក ទេព ភារ​ម្យ បានអោយដឹងថា នៅ​ថ្ងៃទី​១៨ ខែ​ឩ​សភា ឆ្នាំ​២០១៨ លោក​បាន​ទិញ​ដីស្រែប្រាំង​ពី​ប្រជាជន​ចំនួន ៨​គ្រួសារ ដែលមាន​ទំហំ ៧, ៩៧​ហិកតា មាន​ទីតាំងនៅ​ចំណុច​តំបន់​អញ្ចាញ ដែលមាន​ឈ្មោះ សែម បូរ៉ា ជា​តំណាងអោយ​ប្រជាពលរដ្ឋ​ទាំង ៨​គ្រួសារ ជា​អ្នក​ឈរឈ្មោះ​លក់​។ លោក ទេព ភារ​ម្យ បាន​យកប្រាក់​កក់ ១០.០០០​ដុល្លារ​អោយទៅ​ឈ្មោះ សែម បូរ៉ា កាលពី​ថ្ងៃទី​១៨ ខែ​ឩ​សភា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃទី​២១ ខែ​កក្ត​ដា ឆ្នាំ​២០១៨ លោក​បានប្រគល់​ប្រាក់​បន្ថែមចំនួន ៣៩. ៥០០​ដុល្លារ​ទៀត ហើយ នៅក្នុង​ខែ​កក្ត​ដា ឆ្នាំ​២០១៨ លោក​បានប្រគល់​ប្រាក់​ចំនួន ២០. ០០០​ដុល្លារ ម្តងទៀត សរុប​ទាំង​៣​លើក ដែល​លោក​បានប្រគល់​ប្រាក់​អោយទៅ​លោក សែម បូរ៉ា អស់​ចំនួន ៦៩.៥ ០០​ដុល្លារ ហើយ​នៅ​ខ្វះ​ប្រាក់ ៣៦.៨៩០ ដុល្លារ ទៀត​ដែល​លោក ទេព ភារ​ម្យ អះអាងថា នឺង​ប្រគល់អោយ​គ្រប់​នៅពេលណា​ដែល​ឈ្មោះ សែម បូរ៉ា រត់ការ​កាត់ឈ្មោះ​ម្ចាស់​កម្មសិទ្ធិ​ដី​ស្របច្បាប់​ប្រគល់​ទៅអោយ​លោក​។​
លោក ទេព ភារ​ម្យ បាន​បញ្ជាក់ថា ឈ្មោះ សែម បូរ៉ា មិនបាន​យកប្រាក់​កក់​ខាងលើ​ប្រគល់អោយ​ប្រជាពលរដ្ឋ​ទាំង ៨​គ្រួសារ​គ្រប់​ចំនួន​នោះទេ ថែមទាំង​ញុះញុង​អោយ​ប្រជាជន​ទាំងនោះ ប្តឹង​សុំ​ផ្តាច់​កិច្ចសន្យាលក់​ទិញ​ដី​ជាមួយ​គាត់​នោះ​វិញ ដើម្បី​យក​ដី​នោះ ទុក​លក់​អោយ​អ្នកផ្សេង​ម្តងទៀត​។​

តាម​ការបំភ្លឺ​របស់លោក សែម បូរ៉ា នាយក​ទូរទស្សន៍ ធី​អិន​ធឹ​ម អន​ឡាញ ដែលជា​ចុង​បណ្តឹង​បានអោយដឹងថា លោក ពិតជា​បានធ្វើ​តំណាងអោយ​ប្រជាពលរដ្ឋ​ទាំង ៨​គ្រួសារ ក្នុងការ​ឈរ​លក់​ដី​មាន​ទំហំ ,៩៧ ហិកតា​មែន ក្នុង​តំលៃ ១០៦.៣៩០​ដុល្លារ ហើយ​លោក​បានទទួល​លុយ​កក់​ពី​ឈ្មោះ ទេព ភារ​ម្យ ចំនួន​៣​លើក សរុប​ទឹកប្រាក់​ចំនួន ៦៥. ៥០០​ដុល្លារ​រួចហើយ នៅ​ខ្វះ ៣៦.៨៩០ ដុល្លារ​ទៀត​។ លោក សែម បូរ៉ា បន្តថា លុះ​មិនឃើញ​លោក ទេព ភារ​ម្យ យកប្រាក់​មក​ប្រគល់​ឲ្យ ទើប​ប្រជាពលរដ្ឋ​ដាក់ពាក្យ​ប្តឹង​ស្នើសុំ​ផ្តាច់​កិច្ចសន្យាលក់​ទិញ​ដី​ខាងលើ​នោះ​វិញ​។​

​បើតាម​ប្រភព​ពត៍​មាននៅ​កន្លែងកើតហេតុ បានអោយដឹងថា ការប្តឹង​សុំ​ផ្តាច់​កិច្ចសន្យាលក់​ដី​អោយឈ្មោះ ទេព ភារ​ម្យ នេះ គឺ​គេ​មានបំណង​យក​ដី​ខាងលើ លក់​ទៅ​អោយឈ្មោះ ញ៉ា​ន សំអាត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​បែក ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម និង​ឈ្មោះ ជុន សុខ​ឃៀង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដិ​ល ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម ក្នុង​តំលៃ​១៣១.៦១៤​ដុល្លារ​។​

​ប៉ូលិស​បានបញ្ជា្ក​ក់​ប្រាប់​« មេគង្គ ប៉ុស្តិ៍ »​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា នេះ​ថា បច្ចុប្បន្ន​ឈ្មោះ សែម បូរ៉ា ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពីបទ​ឆបោក​ប្រាក់ ដោយយោង​តាម​ដីកា​បញ្ជា​របស់លោក ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ចាម និង​បាន​បញ្ជូនទៅ​ព្រះរាជអាជ្ញា ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​រួចហើយ តែ​រឿងរ៉ាវ​យ៉ាងណា​ទៀត​នោះ អាស្រ័យ​លើ​ស្ថាប័ន​តុលាការ ព្រោះ​សំណុំ​រឿងនេះ បាន​ឆ្លង​ផុតពី​សមត្ថកិច្ច​នគរ​បា​លហើយ​។​

​យ៉ាងណាក៏ដោយ ប្រភពព័ត៌មាន​ដោយឡែក​មួយ បាន​បង្ហើប​ឲ្យ​ដឹងថា ជម្លោះ​រហូត​ឈានដល់​ចាប់ខ្លួន​លោក សែម ប៉ូ​រ៉ា បញ្ជូនទៅ​តុលាការ នេះ គឺ​នៅក្រោយ​ពេលដែល​អភិបាល​ខេត្តកំពង់ចាម បានប្រកាស​មិន​ទទួលស្គាល់ និង​និរាករណ៍​រាល់​​លិខិតទិញ​លក់​ដី​នៅក្នុង​តំបន់​នោះ ព្រោះ​ជា​ដី​​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​(​បឺ​ង និង​ព្រៃ​លិច​ទឹក​) ។ ដោយឡែក ក្រោយពេល​ចាប់ខ្លួន​លោក សែម បូរ៉ា ឮថា មានមន្ត្រី​មូលដ្ឋាន​មួយចំនួន រួម​និង​មន្ត្រី​ភូមិបាល សូ​រិ​យោ​ដី ក៏​កំពុង​ឆ្លេឆ្លា​ស្លេក​មុខ​ក្នុង​រឿងនេះ​ដែរ​។

​នៅ​រសៀល​ថ្ងៃទី​២៩ ខែតុលា​ក នេះ «​មេគង្គ ប៉ុស្តិ៍​» មិនអាច​ទាក់ទង​សម្ភាសន៍​ជាមួយ​ភាគី​ពាក់​ព​ន្ធ័ ដើម្បី​ផ្ទៀងផ្ទាត់​នូវ​ព័ត៌មាន​ខាងលើនេះ​បាន​នៅឡើយ​ទេ ហើយ​ការិយាល័យ​និពន្ធ រង់ចាំ​ទទួល​រាល់​ការឆ្លើយតប​ពី​គ្រប់ភាគី​ទាំងអស់​៕

ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ នេះ ជា​ថ្ងៃ​គម្រប់​ខួប​លើក​ទី​១៤ ព្រះវស្សា​នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ នៃ​ព្រះមហាក្សត្រ​កម្ពុជា របស់​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ។​

« មេគង្គ ប៉ុស្តិ៍ » សូម​បង្ហាញជូន​ពី​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះអង្គ ដូចខាងក្រោម​នេះ ៖