All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរ​ដាក់​ផែនការ​សម្អាត​អនាម័យ​ឆ្នេរ​ខ្សាច់​កោះ​តូច សង្កាត់​កោះរ៉ុង ២​សប្តាហ៍​៣​ដង

​ព្រះសីហនុ ៖ ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ជាពិសេស​ភ្ញៀវ​ជាតិ ដែល​បាន​ទៅ​កម្សាន្ត និង​ចុះ​ងូតទឹក​នៅ​ឆ្នេរ​ខ្សាច់​កោះ​តូច មាន​ទីតាំងនៅ​ភូមិ​កោះ​តូច សង្កាត់​កោះរុង ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​សំដែង​ការអបអរ​សារ​ទរ​ខណៈពេលដែល​ឃើញ​អាជ្ញាធរ​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​អនាម័យ​តាម​ឆ្នេរ​ខ្សាច់​កោះ​តូច ប្រចាំ​សប្តាហ៍​។​

​លោក ឈឺ​ន ចន្ថា ចៅសង្កាត់ កោះរ៉ុង សន្លឹម ដឹកនាំ​ក្រុម​ការ រដ្ឋបាល​សង្កាត់ រួមសហការ ជាមួយនិង បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ ចុះ​សំអាត​អនាម័័យ​តាម ឆ្នេរ​ខ្សាច់ ក្នុង​មួយ​សប្តាហ៍​២​ដង ដើម្បីអោយ ទឹកសមុទ្រ​នៅ​ឆ្នេរ​ខ្សាច់​នេះ គ្មាន​ក្លិនស្អុយ ហើយ​គ្មាន​រមាស់​ស្បែក នៅពេល​ពួក​ចុះ​ងូតទឹក​សមុទ្រ​។​

​ភ្ញៀវទេសចរ​ជាតិ​ជាច្រើន​នាក់​មានប្រសាសន៍ថា ពួកគាត់​បាន​នាំ​ក្រុមគ្រួសារ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​សម្រាក លំហែ​នៅ​ឆ្នេរ​កោះ​តូច រៀងរាល់​មាន​ថ្ងៃ​បុណ្យទាន និង​ថ្ងៃ​ឈប់សំរាក ដើម្បី​ស្រូបយក​ខ្យល់អាកាស ដ៏​ល្អ​បរិសុទ្ធ និង​ងួ​ត ទឹក​ដ៏​ថ្លាឈ្វេង​នៅ​ទីនោះ​។​

​ប៉ុន្តែ​បើទោះបី​យ៉ាងនេះ​ក្តី​ក៏​នៅមាន ភ្ញៀវទេសចរ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​មួយក្រុម ដែល​បាន​ចូលទៅ​ទស្សនា​ឆ្នេរ​កោះ​តូច កាលពីដើម​ខែមេសា ឆ្នាំ​២០១៨​នេះ បាន​បង្ហោះ​សារ និង​ភ្ជាប់​ដោយ​រូបថត​ឆ្នេរ​កោះ​តូច​ផង នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) មាន​ខ្លឹមសារ​ថា ចូល​មកដល់​ឆ្នេរ​កោះ​តូច​ភ្លាម​ទទួល​ក្លិនស្អុយ​ពេញ​ច្រមុះ ព្រោះ​ឆ្នេរ​គ្មាន​អនាម័យ និង​មាន​អារម្មណ៍​ធុញទ្រាន់​មិន​ចង់​មកលេង​ឆ្នេរ​កោះ​តូច នៅលើ​កោះរុង​នេះ​ទៀត​ទេ​នា​ថ្ងៃ​ខាងមុខ​។

​ដំបូង​ឡើយ ភ្ញៀវទេសចរ​មួយក្រុម​នេះ មិនដឹងថា ក្លិនស្អុយ​នោះ ជា​ក្លិន​អ្វី និង​ចេញ​មកពី​ប្រភព​ណា​ទេ​…? ប៉ុន្តែ​ក្រោយមក​ទើប​ពួកគេ​ដឹងថា ក្លិនស្អុយ​នោះ គឺ​បាន​ភាយ​ចេញ​មកពី​ឆ្នេរ​ខ្សាច់​កោះ​តូច ដែលមាន​ខ្សាច់​សក្បុស ត្រូវ​ម្ចាស់​ភោជនីយដ្ឋាន ផ្ទះសំណាក់ ទីតាំង​ក្រុង​ហ៊ុន​ផ្សេងៗ និង​ហាង​លក់ទំនិញ​ជាដើម បាន​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​គ្មាន​សណ្តាប់ធ្នាប់​។​

​ភ្ញៀវទេសចរ​ទាំងនោះ បាន​សំណូមពរ​ដល់​អភិបាល​ក្រុង និង​អភិបាលខេត្ត​ព្រះសីហនុ ជួយ​មាន​វិធានការ​ទប់ស្កាត់​ការសង់​សំណង់​រឹងមាំ ឬ​រុះរើ​សំណង់​រឹងមាំ​ផ្សេងៗ ដែល​បាន​សង់​នៅតាម​ឆ្នេរ​ខ្សាច់​កោះ​តូច និង​ក្នុង​ទឹកសមុទ្រ ដើម្បី សង្គ្រោះ​ប រិ​ស្ថាន​ឆ្នេរ​កោះ​តូច​ឲ្យ​មាន​អនាម័យ និង​សោភណភាព​ដូចដើម​វិញ​។​

​ដើម្បី​ឆ្លើយ​តាម នៅ​និង បញ្ហា​នេះដែរ លោក ឈឺ​ន ចន្ថា ចៅសង្កាត់ កោះរ៉ុង សន្លឹម បានផ្តល់​បទសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ប្រចាំខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង ១៩​និង ០០​នាទី​នា​ថ្ងៃទី​១៣ ខែ មេសា ម្សិលមិញ​នេះ ថា​៖ ចំពោះ​បញ្ហា​នេះ​កខ្វក់​នេះដែរ លោក​ថា​៖​មាន​កត្តា​ពី​យ៉ាង កត្តា​ទីមួយ​បើ​ការ​ខ្វក់​នេះ បណ្តាលមកពី កត្តា​មនុស្ស លោក​អាច​ណែនាំ អោយ​ពួកគាត់​ចូលរួម​សំអាត​បាន​។ តែបើ​សិន​មកពី​កត្តា​ធម្មជាតិ​វិញ មានន័យថា មាន​ខ្យល់​បក់បោក រលក​ធំៗ នាំយក សំរាម​ពី គ្រប់ទិសទី​លោក មិនអាច​ណែនាំ​បានទេ ត្រង់ចំណុច​កន្លែង​នេះហើយ​ធ្វើអោយ​លោក​ឈឺក្បាល​នោះ​។​

​ចំណែក លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ លោក​ធ្លាប់មាន​ប្រសាសន៍ថា រដ្ឋបាលខេត្ត​ធ្លាប់​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​រស់នៅ​តាម​ឆ្នេរ​នេះ មិន​ឲ្យ​បន្ត​សង់​សំណង់​រឹងមាំ​ថ្មី​នៅតាម​ឆ្នេរ​កោះ​តូច​នេះ​ទៀត​ទេ ប៉ុន្តែ​ចំពោះ​សំណង់​រឹងមាំ​ដែល​សង់​រួច ឬ​ជា​សំណង់​ចាស់ៗ ត្រូវ​រក្សា​ឲ្យ​នៅ​សភាព​ធម្មតា​សិន ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ថ្ងៃ​ខាងមុខ​។​

​លោក​ថា ចំពោះ​បញ្ហា​បរិស្ថាន​នៅ​ឆ្នេរ​កោះ​តូច​នេះ មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាល​ក្រុង​-​ខេត្ត និង​អាជ្ញាធរ​សង្កាត់​កោះរុង ក៏​ធ្លាប់​ចុះ​ណែនាំ​អាជីវករ​នៅតាម​ឆ្នេរ​កោះ​តូច ឲ្យ​ជួយ​ថែរក្សា​បរិស្ថាន​ឆ្នេរ​នេះ​ជាប្រចាំ​។ ជាងនេះទៀត ក៏​ហាម​មិន​ឲ្យ​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ជាមុន និង​ហាម​មិន​ឲ្យ​នាំយក​តុ​កៅអី​ទៅ​ដាក់​លក់ដូរ​ចំណីអាហារ​ផ្សេងៗ​ជូន​ភ្ញៀវ​នៅលើ​ឆ្នេរ​ខ្សាច់​កោះ​តូច​ទៀត​ទេ ព្រោះ​នាំ​ឲ្យ​ខូច​សោភណភាព​ឆ្នេរ​ជាដើម​។​

​លោក យន្ត មីន​បាន​បន្តថា​៖ លោក បាន​រំឭក​ដល់​អាជីវករ​លក់ដូរ​នៅតាម​ឆ្នេរសមុទ្រ​ទាំងអស់ ឲ្យ​រួម​សហការគ្នា​ថែរក្សា​សម្អាត​អនាម័យ​ឆ្នេរ ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​បានជា​ប្រចាំ ដើម្បី​ឲ្យ​ឆ្នេរសមុទ្រ និង​ទីសាធារណៈ ក្នុង​ទីប្រជុំជន​ខេត្ត​នេះ​មាន​សោភណភាព​ល្អ និង​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ ឲ្យ​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ​កើន​ច្រើន​ថែម​ឡើង​ថែមទៀត​នា​បណ្តា​ឆ្នាំ​ខាងមុខៗ​៕
​

ឆ្នាំនេះ អគារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ កើន​ដល់ ៣៦៥​គំរោង

​ភ្នំពេញ ៖ ខណៈដែល​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​នានា​ក្នុងប្រទេស​កម្ពុជា មាន​តម្រូវការ​ជា​មធ្យម​ប្រមាណ​ជា​5​ម៉ឺន​លំនៅដ្ឋាន ក្នុង​មួយឆ្នាំៗ តម្រូវការ អា​ផាត​មិន ក៏​កាន់តែ​កើនឡើង​ច្រើន​ផងដែរ ដោយ​អ្នកជំនាញ​អចលនទ្រព្យ បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ​មាន អា​ផាត​ម៉ិ​ន ចំនួន ៣៦៥​គំរោង​។​

​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន Century21 Mekong បាន​និយាយ​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១​ឆ្នាំនេះ នៅ​រាជធានី​ភ្នំពេញ​មាន​អា​ផាត​ម៉ិ​ន​ចំនួន​៣៦៥​គំរោង ក្នុងនោះ អា​ផាត​ម៉ិ​ន​ចំនួន​១៤៨ ត្រូវបាន​បញ្ចប់​ការសាងសង់​និង​ដាក់​ឲ្យ​ដំណើរការ​ហើយ ដែល​ធ្វើ​ឲ្យ​ទីផ្សារ កាន់តែ​មានការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង​។ បើទោះបីជា​កំនើន​នៃ​ការផ្គត់ផ្គង់ និង​សាងសង់​ក្តី ប៉ុន្តែ​តម្លៃ​ជួល​អា​ផាត​ម៉ិ​ន​ទាំងនោះ​មិនបាន​ធ្លាក់ចុះ​នោះទេ ដោយសារ​ចំនួន​អ្នក​ជួល​នៅតែ​កើនឡើង​នៅក្នុង​ទីផ្សារ​នេះ​។

​តាម​ការវាយតម្លៃ​រប​ស់​ក្រុមហ៊ុន​អចលន​ទ​ព្យ បង្ហាញថា​ក្នុង​អា​ផាត​ម៉ិ​ន​មួយ​បន្ទប់​គេង​នៅ​តំបន់​ទួល​ទំពូង និង​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ អាច​ជួល​បាន​ក្នុងតម្លៃ​ចន្លោះ​៤០០​ទៅ​៧០០​ដុល្លារ​អាមេរិក​។

ចំណែក​អា​ផាត​ម៉ិ​ន​ដែលមាន​ពីរ​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី​៧០០ ទៅ​១៥០០​ដុល្លារ​អាមេរិក​។ និង​អា​ផាត​ម៉ិ​ន មាន​៣​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី​១៥០០ ទៅ​២៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។ មូលហេតុ​ដែលមាន​កំណើន​នៃ​តម្រូវការ​ស្នាក់នៅ​ក្នុង​អា​ផាត​មិន​នេះ គឺ​ដោយសារ កំនើន​អ្នកវិនិយោគ​អន្តរជាតិ និង​អ្នកជំនាញ​អន្តរជាតិ​កាន់តែច្រើន ចូលមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។

​គួរ​បញ្ជាក់ថា តាម​ការសិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រកឃើញថា សម្រាប់​រយៈពេល 15​ឆ្នាំ​ទៀត គិត​ចាប់ពី​ឆ្នាំ 2015 ដល់ 2030 តម្រូវការ​លំនៅដ្ឋាន​ស​ម្រា​ប់​ក្នុង​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​នានា​ក្នុងប្រទេស​កម្ពុជា មាន​ប្រមាណ 80​ម៉ឺន​លំនៅដ្ឋាន​ទៀត ដោយសារ​តម្រូវ​ជា​មធ្យម ក្នុង​មួយឆ្នាំៗ មាន​ប្រមាណ​ជា 5​ម៉ឺន​លំនៅដ្ឋាន ៕
​

គម្រោង​សំណង់​អគារ​ពាណិជ្ជកម្ម ថៃ ប៊ុន​រ៉ុង ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ាន ចំណាយ​ប្រមាណ​៦​ពាន់​លាន​ដុល្លារ

​ភ្នំពេញ ៖ គម្រោង​សាងសង់​អាគារ​ភ្លោះ ថៃ​ប៊ុន​រ៉ុង កំពស់​ជាង​៥៦០​ម៉ែត្រ ដែលជា​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ាន ត្រូវបាន​បង្កើន​ទំហំ វិនិយោគ​ឡើងដល់​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បីអោយ​គម្រោង​នេះ​អាច​ទាក់ទាញ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ធំៗ​ចូលមក​ប្រទេស​កម្ពុជា​។​

​គម្រោង​សាងសង់​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ ប៊ុន​រ៉ុង កំពស់​១៣៣​ជាន់ រឺ​ស្មើនឹង​កម្ពស់​៥៦០​ម៉ែត្រ ត្រូវបាន បង្ហាញ​កាលពីពេល​កន្លងមក​ថា​នឹង​សាងសង់​លើ​ផ្ទៃដី​ជិត​៦​ហិកតា ស្ថិតនៅ​តំបន់​ឌ្រី​ម​លែ​ន​ដ៏ ក្នុង​សង្កាត់​ចតុមុខ ខ័​ណ្ឌ​ដូនពេញ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់​ប្រកាស​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅឡើយ ដោយ ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង និង ក្រុមហ៊ុន​ដៃគូ បាន​បើក​ដំណើរ​ការជីក​ជញ្ជាំង​ទប់​ដី​នៅ​ជុំវិញ​ការដ្ឋាន​សាងសង់​អាគារ​នេះ​ជាមុនសិន​។ បើទោះបី​គម្រោង​សាងសង់​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ​ប៊ុន​រ៉ុង មិនទាន់​កំណត់​ការចាប់ផ្តើម​សាងសង់ ច្បាស់លាស់​ក្តី ប៉ុន្តែ​គម្រោង​ដ៏​ធំ ដែល​ធ្លាប់​បង្ហាញថា នឹង​ចំណាយ ទុនវិនិយោគ​ចំនួន​៥​ពាន់​លាន់​ដុល្លារ​នេះ ត្រូវបាន​បង្ហាញថា​ចុងក្រោយ​ថ្មីៗ​នេះ​ថា​នឹង បង្កើន​ទុនវិនិយោគ ឡើងដល់​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ របស់ គេហទំព័រ Property Area Asia.com ។

​បើតាម​ការបញ្ជា​ក់រប​ស់​អ្នកគ្រប់គ្រង​និង​ជា​ស្ថាបត្យករ​ដែល​ចូលរួម​គូ​ប្លង់​ក្នុង​គំរោង​ដ៏​ធំ​មួយ​នេះ លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន បានអោយដឹងថា ការចំណាយ​សម្រាប់​ការសាងសង់​អាគារ​ទាំង​មូល មាន​ទឹកប្រាក់​ប្រមាណ​៣​ពាន់​លាន​ដុល្លារ និង​៣​ពាន់​លាន​ដុល្លារ​ទៀត​គឺ​សំរាប់​ការរៀបចំ​ធ្វើយ៉ាងណា​ឲ្យ​អាគារ​នេះ​ដំណើរការ​ដោយ​ជោគជ័យ​។​ការបង្កើន​ទុនវិនិយោគ​ក្នុង​គម្រោង​នេះ គឺ​ដោយសារ មានការ​រៀបចំ​ឌី​សាញ​ឡើងវិញ និង​ការសិក្សា​យ៉ាង​ម៉ត់ចត់ ដើម្បី​ធ្វើអោយ អាគារ​នេះ ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំជាងគេ​ក្នុង​តំបន់​អាស៊ាន​។

​គួរ​បញ្ជាក់ថា អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ មិន​ត្រឹមតែ​មានតែ​អាគារ​ភ្លោះ​កំពស់​ជាង​៥៦០​ម៉ែត្រ​ប៉ុណ្ណោះ​ទេ គំរោង​នេះ​ក៏មាន​អាគារ​រណប​ចំនួន​៤​ទៀត​កំពស់​៤៥​ជាន់ ស្ថិតនៅ​ជុំវិញ​អាគារ​ភ្លោះ​នេះដែរ​។ គម្រោង​អាគារ​ពាណិជ្ជកម្ម​ខ្ពស់ជាង​នៅ​តំបន់​អាស៊ាន​ដែល​ស្ថិតក្នុង​ប្រទេស​កម្ពុជា​នេះ នឹង ផ្តល់​សេវាកម្ម​ចម្រុះ​លំដាប់​អន្តរជាតិ មានដូចជា ផ្សារ​ទំនើប អាគារ​ការិយាល័យ អា​ផាត​ម៉ិ​ន​កម្រិត​ផ្កាយ​៥ អូ​តែ​ល​កម្រិត​ផ្កាយ​៦ ខុន​ដូ​ប្រណីត សេវាកម្ម​ហាត់ប្រាណ ស្ទី​ម ម៉ាស្សា ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ កន្លែង​គយគន់​ទិដ្ឋភាព​ក្រុងភ្នំពេញ​ជាដើម​។

​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច មើលឃើញថា នៅពេល​គម្រោង​អាគារ​នេះ​សាងសង់​រួចរាល់​ហើយ វា​នឹង​ផ្លាស់ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ ហើយ​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ នឹង​មក​បោះទីតាំង​នៅលើ​អាគារ​នេះ ព្រោះ​បច្ចុប្បន្ន​មិនទាន់មាន​ក្រុមហ៊ុន​អន្តរជាតិ ច្រើន​ចូលមក​ដាក់​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​នៅឡើយ​ទេ ដោយសារ​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មិនទាន់មាន​ការិយាល័យ​លំដាប់​អន្តរជាតិ​នៅឡើយ​។

​តាម​ការសិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញថា បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ប្រមាណ​៩០​ក្រុមហ៊ុន បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា ក្នុងចំណោម​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ទាំង​៥០០​នៅក្នុង​ពិភពលោក​៕

​

ផ្ទះ​ជាង​៥០​ខ្នង​នៅ​តំបន់​ក្បាលឆាយ ត្រូវ​ទឹក​ជន់​លិច​ដោយសារ​ទប់​ទំនប់ទឹក​របស់​ក្រុមហ៊ុន​ទឹកស្អាត អាន​កូ

​ខេត្ត​ព្រះសីហនុ ៖ តំណាង​ប្រជាពលរដ្ឋ​មានផ្ទះ​ដែល​កំពុង​លិចលង់​ដោយ ជំនន់​ទឹកភ្លៀង​នៅ​តំបន់​នៅ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ក្បាលឆាយ​ដែលមាន​​ទីតាំង​ស្ថិតក្នុង​ក្រុមទី​១០​និង​ទី​១១ ភូមិ​មួយ​សង្កាត់​លេខ​មួយ​ក្រុង​-​ខេត្ត​ព្រះ​សី​ហ​នុ លោក​បាន​ឡើ​ក​លើង​ថាៈ ដើម្បី​ផលប្រយោជន៍​របស់​ក្រុមហ៊ុន ឯកជន មួយ ឈ្មោះ ក្រុមហ៊ុន ផ្គត់ផ្គង់ ទឹកស្អាត អាន​កូ សំរាប់​យក​ទឹក​មក​បំរើ​សេច ត្រូវការ អ្នក​រស់ នៅក្នុង​ក្រុងព្រះសីហនុ ស្រុក​ស្ទឹងហាវ និង ស្រុក​ព្រៃនប់ បាន​លើក​ទំនប់ទឹក ការពារ​ទឹកស្អាត របស់​ក្រុមហ៊ុន មួយ​នេះ ទើប​បណ្តាល​​អោយមាន​ការលិចលង់​ផ្ទះសំបែង របស់​ប្រជាពលរដ្ឋ​អស់​ជាង​៥០​ខ្នង​​ដែល​បង្ករ​អោយមាន​ការលំបាក ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​​តំបន់​នោះ​។​

​ថ្លែងប្រាប់​អ្នកយកព័ត៌មាន មេគង្គ​ប៉ុស្តិ៍ ប្រចាំខេត្ត​ព្រះសីហនុ​
​ដែល​បាន​ចុះទៅ​ផ្ទឹ​ត​យក​រូបភាព​ដល់​កន្លែង​កើតហេតុ បងប្រុស​ឈ្មោះ ឌិន ស្រឿ​ន ដែលជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​លិចលង់​
​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​បានអោយដឹងថា​៖​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​
​លិចលង់​នេះ​ប្រហែលជា​៦០​ទៅ​៧០​គ្រួសារ​បើ​គិត​ជា​ខ្នង​ផ្ទះ អស់​ជាង​៥០​ខ្នង​
​បងប្រុស​ថា ការលិចលង់​ផ្ទះ​នេះ​គឺ​បណ្តាលមកពី​ក្រុមហ៊ុន​ទឹកស្អាត អាន កូ​
​ទប់​ទំនប់​ទើប​បណ្តាលអោយ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​បែបនេះ​។​

ចំណែក​បងស្រី ឈ្មោះ ស៊ីម ណា​រ៉េត ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​៨
​ឆ្នាំកន្លងមក​ហើយ​បាន​មានប្រសាសន៍​អោយដឹងថា​៖​ទឹក​ជន​លិច​នេះ​មាន​រយៈ​​ពេល​ជិត​៤​ខែ មកហើយ ការ​ពីមុនមក​មិនដែល​ជន​លិច​បែបនេះ​ទេ​។​អ៊ំស្រី​បាន​បន្តថា កន្លងមក​ធ្លាប់មាន​អាជ្ញា​​ធរ​មូលដ្ឋាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​នោះដែរ តែ​បាន​ត្រឹម​ទៅ​មើល​តែប៉ុណ្ណោះ​​ទេ មិនអាច​ទៅ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន អាន កូន អោយ​រំដោះ ទឹក ដើម្បី​ការលិចលង់​ផ្ទះសំបែង​របស់​ពួកគាត់​បានទេ​។ អ៊ំស្រី​បន្តថា​ប្រជា​ពល​
​រដ្ឋ​ធ្លាប់​ឡើងទៅ​ប្រជុំ​នៅ​សាលាសង្កាត់ លេខ​១ ក្រុងព្រះសីហនុ ពេលនោះ លោក ចៅសង្កាត់ និយាយថា​បងប្អូន ចង់អោយ​ទឹក​លិច​ផ្ទះ​បងប្អូន ឆាប់​ស្រក​
​ទាល់តែ​នាំគ្នា​ទៅ តវ៉ា នៅ​សាលាក្រុង​ឬ​សាលាខេត្ត​ដោយ​ខ្លួនឯង​ទៅ​។ សំដី​
​មិន​ទទួលខុសត្រូវ​របស់លោក​ចៅសង្កាត់​រូប នេះ​ត្រូវបាន​មតិ​ហា​ជន​រស់ នៅ ក្នុង ក្រុងព្រះសីហនុ រិះគន់​ចំៗ​ថា​លោក ចៅសង្កាត់​លេខ​១ ក្រុងព្រះសីហនុ​
​នេះ​រូបនេះ​មិនមាន​សមត្ថភាព ធ្វើជា​ចៅសង្កាត់​នោះទេ​។​

​ដូចគ្នា​នោះដែរ បងស្រី​ឈ្មោះ ស៊ូ អ៊ា​ន តំណាងអោយ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ ទឹក លិច​ផ្ទះ ពួក​គាត រស់នៅ ក្នុង​ទី​១១ បាន​ប្រាប់​អោយដឹងថា​៖ បងស្រី​រង​ផលប៉ះពាល់​ពី​ផ្លូវ​រទេះភ្លើង​ហើយ​ត្រូវបាន​អាជ្ញាធរខេត្ត​ចែក​ដី​អោយមក​រស់នៅ​ទីនេះ​ជិត​១០​ឆ្នាំ​មកហើយ​មិនដែល​មាន​ផល​លិច​លង​ផ្ទះ សំបែង នោះទេ តែ ឥឡូវនេះ​បងស្រី​ជួបប្រទះ​ហើយ បងស្រី​ថា សព្វថ្ងៃ​គឺ​ពិបាក រស់ នៅ​ណាស់​ហេតុ​ដូច្នេះហើយ បងស្រី ក៏ដូចជា ប្រជាពលរដ្ឋ​ទាំងអស់ ផងដែរ សូម​សំនូមពរ​អោយ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្ត​ព្រះសីហនុ មេត្តា ជួយ ធ្វើ​អន្តរាគមន៍​ជាមួយ​ក្រុមហ៊ុន ទឹកស្អាត អាន​កូ​នេះ​ដើ​ម្បិ​អោយ ក្រុមហ៊ុន ជួយ រំដោះ ទឹក​ដែល​កំពុង​លិចលង់​ផ្ទះសំបែង​របស់​ពួកគាត់ អោយមក ដូច ដើម វិញ​។

ទាក់ទង​ទៅ​និង​បញ្ហា​នេះ លោក ប្រធាន​រដ្ឋបាល​របស់ ក្រុមហ៊ុន ផ្គត់ផ្គង់ ទឹកស្អាត អាន​កូ មិនអាច​ធ្វើការ​ទំនាក់​ទំ​នង់​បានទេ ដោយសារតែ អ្នក​
​យក​ព័ត៌មាន​យើង​ខំព្យាយាម ខ​ល​ទៅ​ទំនាក់​ទំ​នង់ តាម ទូរស័ព្ទ​ដែរ តែ​ទូរស័ព្ទ លោក​ប្រធាន​រដ្ឋបាល​មិនអាច​ទាក់ទង​បាន​។​

ចំណែក លោក ស្រ៊ុន ស្រ៊ន់ អភិបាល រង ខេត្ត​ព្រះសីហនុ និង ជា​ប្រធាន​
​ក្រុមការងារ​ដោះស្រាយ​ទំនាស់ លោក​បាន​មានប្រសាសន៍​តាមរយៈ​ទូរស័ព្ទ​
​កាលពី​វេលា​ម៉ោង ១០​និង ៤៦ នាទី ព្រឹក​ថ្ងៃទី​១១ ខែ មេសា នេះ​ថា ៖ បញ្ហា​ទឹក​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​នេះ លោក បាន​បង្កើត​ក្រុមការងារ​គណៈ​
​បញ្ជាការ​ឯកភាព​ខេត្ត​ចុះទៅ ពិនិត្យមើល​ផលប៉ះពាល់ ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​
​ជាមួយ តំណាង​ក្រុមហ៊ុន ផ្គត់ផ្គង់ ទឹកស្អាត អាន​កូ​នេះហើយ​។ ហើយ​ខាង​ក្រុមហ៊ុន សន្យា​ជាមួយនិង​ក្រុមការងារ​ថា ក្រុមហ៊ុន នឹង​យក​គ្រឿង​
​ចក្រ មក​កាយ​ទំនប់​ដើម្បី​រំដោះ​ទឹក​ចេញ តែ​ហូត​មកដល់ពេលនេះ ទឹក​ទាំង នោះ នៅតែ​មិនឃើញ​ស្រក លោក ថា លោក និង​ព្យាយាម ខ​ល ទៅប្រាប់ ក្រុមហ៊ុន​ម្តងទៀត​ដើម្បី​ក្រុមហ៊ុន​ជួយ រំដោះទុក្ខ​លំបាក​ពី​ផល​លិច លង​ផ្ទះ សំបែង​របស់ បងប្អូន ប្រជា​ពល រដ្ឋ ដែល​កំពុង​រង គ្រោះ​នេះ អោយ​ខាន តែ​បាន ព្រោះ​បើ​ប្រជាពលរដ្ឋ​ដែល​កំពុងមាន​ទុក្ខលំបាក​រដ្ឋបាលខេត្ត ក៏​មិន​សប្បាយចិត្ត​ដែរ​៕​

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្តជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ

​ភ្នំពេញ ៖ ស្រប​ពេលដែល​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្នុង​ខេត្តសៀមរាប ទទួលបាន​ជោគជ័យ​ក្នុង​រយៈពេល​៦​ឆ្នាំ​មកហើយ គិត​មកដល់​ឆ្នាំ​២០១៨​នេះ​។ ព្រឹត្តិការ​ណ៌​វប្បធម៌​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ ត្រូវបាន​ចាត់ទុកថា ជាការ​រួមចំណែក​សំខាន់​មួយ​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច សង្គម​សម្រាប់​ខេត្តសៀមរាប​ផ​ងេ និង​ប្រ​យោ​ជ​ន៌​ជារួម​ក្នុងប្រទេស​កម្ពុជា​ផង​។

​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ចាត់ទុកថា ការផ្សព្វផ្សាយ វប្បធម៌​នៃ​ព្រឹត្តិការ​ណ៌​អង្គរ​សង្ក្រាន្ត គឺជា​ឃោសនិក​ទេសចរ​ណ៌​យ៉ាងសំខាន់​ក្នុងការ​ជំរុញអោយមាន​កំណើន​ភ្ញៀវទេសចរ​ទាំង​នៅ​ខេត្តសៀមរាប ក៏ដូចជា​ប្រទេស​កម្ពុជា​ផងដែរ​។

​ទន្ទឹមនេះ ឥទ្ធិពល​នៃ​ព្រឹត្តិការ​ណ៌​អង្គរ​សង្ក្រាន្ត បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ជម្រុញអោយមាន​កំណើនសេដ្ឋកិច្ច សង្គម នៅ​កម្ពុជា ។ ជាក់ស្តែង ឧត្តមភាព​នៃ​ព្រឹត្តិការ​ណ៌​អង្គរ​សង្ក្រាន្ត បាន​បង្កើន​ចំនួន​អ្នកទេសចរ​ចូលរួម ពី​ចំនួន ជិត​១៨​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៣ កើន​ដល់​១​លាន​៦​សែន​នាក់​ក្នុង​ឆ្នាំ​២០១៧ និង​កើន​ដល់ ២​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨​នេះ​។ ឯកឧត្តម ឃឹម ប៊ុន​សុង បាន​បញ្ជាក់ថា ដោយសារ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ចំហរ​ជើងមេឃ ទើប​ជម្រុញ​ខេត្តសៀមរាប ក្លាយជា​ទីផ្សារ​ទេសចរ​ណ៌​ដ៏​មាន​សក្តានុពល និង​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំងបី​របស់​កម្ពុជា ។ កត្តា​នេះ​បានធ្វើអោយ​ខេត្តសៀមរាប ត្រូវបាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។

​បើ​មើល​កាលពី​ក្នុង​ឆ្នាំ​២០០២ ខេត្តសៀមរាប​មានតែ​ជើងហោះហើរ​អន្តរជាតិ​ចំនួន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ពេលបច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាកាសចរ​ណ៌​ជាតិ អន្តរជាតិ ចំនួន​៣១​ក្រុមហ៊ុន ដោយមាន​ជើងហោះហើរ​ក្នុង​មួយថ្ងៃ​គិត​ជា​មធ្យម​៧០​ជើង​។ ចំណែក​ចំនួន​អ្នកទេសចរ​ណ៌ ក្នុង​ឆ្នាំ​២០១៧ ខេត្តសៀមរាប​ទទួលបាន សរុប​ជាង ៥​លាន​៥​សែន​៤​ម៉ឺន​នាក់ កើនឡើង​៩.៩៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៦​។

​ដោយឡែក ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ ជាង​១​លាន​២​សែន​៤​ម៉ឺន​នាក់ កើនឡើង ៤.៩៥​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​១​ឆ្នាំ​២០១៧​។ ទន្ទឹមនេះ សេវា​ដែល​បម្រើអោយ​វិស័យ​ទេសចរ​ណ៌ ក៏បាន​កើន​ឡើងជា​លំដាប់​ដែរ ដោយ​បច្ចុប្បន្ន ខេត្តសៀមរាប​មាន​សណ្ឋាគារ ចំនួន​២២០​កន្លែង​! អា​ផាត​ម៉ិ​ន​៩​កន្លែង​! ផ្ទះសំណាក់​២៩៦​កន្លែង​! ភោជនីយដ្ឋាន​១៧១​កន្លែង​! ហាង​ម៉ាស្សា ៥០​កន្លែង​! ភ្នាក់ងារ​ទេសចរ​ណ៌ ២៨៨​សាខា​! ម​គ្គុ​ទេស​ក៏​ទេសចរ ៤៨៣៤​នាក់​! សាលា​បណ្តុះបណ្តាល​ធនធាន​មនុស្ស​៦​កន្លែង​! រម្ម​នី​យ​ដ្ឋា​ន​៣៥​កន្លែង​! និង​មធ្យោបាយ​ដឹកជញ្ជូន សរុប​៦២៣​គ្រឿង រួមមាន​ដូចជា តាក់ស៊ី ម៉ូតូឌុប និង​កាណូត ដែល​ត្រូវបាន​ចងក្រង​ជា​សមាគម​។

​ទីលាន​វាយ​កូន​ហ្កោ​ល​ខ្នាត​អន្តរជាតិ​ចំនួន​៣! ការរីកចម្រើន​ក្នុង​វិស័យ​ទេសចរ​ណ៌​នេះ បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប្រមាណ ២៨​ម៉ឺន​នាក់ ក្នុងនោះ មាន​ប្រជាពលរដ្ឋ​បម្រើការ​រងារ​ផ្ទាល់​ក្នុង​វិស័យ​ទេសចរ​ណ៌​ផ្ទាល់ ប្រមាណ​៨​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ប្រមាណ​២០​ម៉ឺន​នាក់​។ អភិបាលខេត្ត​សៀមរាប បានអោយដឹងថា ទោះជា​យ៉ាង ខេត្តសៀមរាប នៅតែ​បន្ត​យកចិត្តទុកដាក់ ក្នុងការ​រៀបចំ​សោ​ភ័​ណ្ឌ​ភាព និង​កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បីអោយ​សាក​សមជា​ទីក្រុង​បៃតង​៕​

ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ការស្លាប់​របស់​ស្ត្រី​ម៉ាស្សា​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​

​ភ្នំពេញ ៖ កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​បុរស​ជា​ឃាតករ​ម្នាក់ ដែល​បានធ្វើ​សកម្មភាព វាយ​ប្លន់​សម្លាប់​នារី ម៉ាស្សា​ម្នាក់​នៅក្នុង​ផ្ទះ​កាលពី​ថ្ងៃ​ម្សិលមិញ នៅ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

បុរស​ជា​បុគ្គលិក​ហាង​ម៉ាស្សា​ជា​ជនដៃដល់​ម្នាក់ ត្រូវបាន​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ស្រាវជ្រាវ និង ឈានទៅដល់​ការ ចាប់ខ្លួនបាន​ហើយ ក្រោយពី​រូបគេ​បានធ្វើ​សកម្មភាព​វាយ​ប្លន់​សម្លាប់​នារី​ម៉ាស្សា​ម្នាក់​យក​គ្រឿង​អង្ការ និង ទ្រព្យសម្បត្តិ​មួយ ចំនួន​នៅក្នុង​ផ្ទះ​យ៉ាង​សាហាវព្រៃផ្សៃ​កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នោះ​។​ការចាប់​ឃាត់ខ្លួន​នេះដែរ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១ និង ០០​នាទី​ថ្ងៃត្រង់ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨ នៅក្នុង​តំបន់​មិន​រៀបរយ មួយកន្លែង ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលជា​តំបន់​គ្រឿងញៀន នោះ និង​បាន​បញ្ជូនបន្ត​យកមក​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន​វិញ​ផងដែរ​។​

តាម​ប្រភពព័ត៌មាន​ពីស​ម្ថ​កិច្ច​បាន​ប្រាប់​ឱ្យដឹងថា ក្រោយពី​កើតមាន​នូវ​ករណី​ឃាតកម្ម​ប្លន់​សម្លាប់​ដ៏​សាហាវ ទៅលើ​ស្ត្រី ម៉ាស្សា​ម្នាក់​នៅក្នុង​ផ្ទះ​រួចមក កម្លាំង​នៃ​អធិការដ្ឋាន​ខណ្ឌចំការមន សហការ​ជាមួយនិង កម្លាំង​នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំង​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ និង កម្លាំង​នគរបាល​ខណ្ឌមានជ័យ បានធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​រហូត​ឈានទៅដល់​បុរស​ជា​ជនដៃដល់​ម្នាក់​ផងដែរ​។​បុរស​ជា​ឃាតករ​នេះ​មានឈ្មោះ ហុង សុខ​ហេង អាយុ ៤១​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្នុង​ហាង​ម៉ាស្សា​មួយកន្លែង ដែលមាន​ទីតាំង​នៅក្បែរ​រង្វង់​មូល​ផ្សា​ដើមថ្កូវ និង ផ្ទះកើតហេតុ​ខាងលើ និង ស្នាក់​នៅក្នុង​កន្លែងធ្វើកា​រ​នោះ​ផងដែរ​។​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្តទៀតថា ក្រោយពេល កើតហេតុ​កាលពី​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨ ក្រោយពេល​ថ្ងៃ​ចូលឆ្នាំ​ហើយ​មួយថ្ងៃ កាលពី​ថ្ងៃ​ម្សិលមិញ​រួចមក កម្លាំង​របស់លោក​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃ​ជើង ទើប​ឈានទៅដល់​ការចាប់​ឃាត់ខ្លួន​បាន​ជនដៃដល់​ក្នុង​អំពើរ​ប្លន់ សម្លាប់​យក​គ្រឿង​អង្ការ និង​ទ្រព្យសម្បត្តិ​ម្នាក់​ខាងលើនេះ ដោយ​ធ្វើការ​ដកហូត​បាន​ខ្សែ​រករ ខ្សែរ​ដៃ ខ្សែរ​ជើង និង ទូរស័ព្ទដៃ​ម៉ាក​សាំ​ស៊ុ​ង ចំនួន​មួយគ្រឿង​ផងដែរ ដែល​សុទ្ធ​ជា​របស់​នារី​រងគ្រោះ​ទាំងអស់​មកវិញ​។​

ក្រោយ​មានការ​សហការគ្នា​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​បុរស​ជា​ជនដៃដល់​ក្នុង​អំពើរ​ឃាតកម្ម​ប្លន់​សម្លាប់​ម្នាក់​ខាង លើ ឬ​យម​ទាំង​វត្ថុតាង​រួចហើយ ក៏បាន​នាំខ្លួន​យកមក​កាន់​អធិការ​ស​ដ្ឋា​ន​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ និង កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៅទៀត​ផងដែរ​៕
​

សេវាកម្ម​ឯកជន​កំពុង​លើកស្ទួយ វិស័យ​ទេសចរណ៍​យ៉ាងខ្លាំង​នៅ​កោះរ៉ុង​

​ខេត្ត​ព្រះសីហនុ ៖ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​មួយ ស្តីពី កិច្ចការពារបរិស្ថាន និង អភិរក្ស​ធនធានធម្មជាតិ​ន​តាម​តំបន់ឆ្នេរ នៅ​សាលប្រជុំ នៃ​សាលាខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៨ ខែ មីនា ម្សិលមិញ​នេះ លោក​ថា​៖​សូម​គាំទ្រ​ចំពោះ​វិ​ស​យ័​ឯកជន​ក្នុងការ​បង្កើតបាន​នូវ​សក្តានុពល​ទេសចរណ៍​ថ្មីៗ កន្លែង នៅក្នុង​តំបន់​កោះរ៉ុង មានដូចជា រមណីយ៍ដ្ឋាន​ធម្មជាតិ​ឆ្នេរ​នៅលើ កោះ ការបង្កើត តំបន់​អភិរក្ស​ធនធាន​បាត សមុទ្រ ការបង្កើត​ជំរក មច្ឆា​សមុទ្រ គ្រប់​ប្រភេទ​នៅក្នុង​សមុទ្រ ដើម្បី​ទាក់ទាញ ភ្ញៀវ​ទេសចរណ៍ ទៅ​ទស្សនា​ក្នុង​បាតសមុទ្រ​ជាដើម​។​​លោក សុចិត្រ​គ្រឹ​ស្នា បាន​បន្តថា​៖ វិ​ស​យ័​ឯកជន ទាំងនេះ​គឺ​បង្កើត​គោលដៅ​ទេសចរណ៍ សម្រាប់​ទាក់ទាញ អ្នក​ទេសចរណ៍​ជាតិ​និង​អ្នក​ទេសចរណ៍​មកពី​ជុំវិញ​ពិភពលោក ចូលមក​ទស្សនា​នៅក្នុង​ខេត្ត​ព្រះសីហនុ​យើង​នេះ​។​

​ដូចគ្នានេះដែរ លោក​ឧកញ៉ា​ទៀ វិចិត្រ​ដែលជា​ប្រតិបត្តិ​ករ​រៀបចំ​បង្កើត​រមណីយ៍ដ្ឋាន​ធម្មជាតិ​នៅលើ​ប្រជុំ​កោះរ៉ុង​នេះ​មានប្រសាសន៍​អោយដឹង​ផងដែរ​ថា រមណីយ៍ដ្ឋាន​ធម្មជាតិ​កន្លែង​សម្រាក​លំហែកាយ​ឆ្នេរ​ឋាន​សួ​គ៍ ប្រជុំ​កោះរ៉ុង
​លោក ឧកញ៉ា បន្តថា បច្ចុប្បន្ន ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា​មានដូចជា​បន្ទប់​សម្រាក អាហា​រដ្ឋា​ន​និង​កន្លែង​កំសាន្ត​ផ្សេងៗ ក្រុមហ៊ុន​បានរៀបចំ​រួចរាល់​ជា​បណ្តើ​រហើយ ដោយ​ភ្ជាប់​ជាមួយនិង​សេវា​ដឹកជញ្ជូន​ភ្ញៀវ​តាម​គ្រប់​មធ្យោបាយ​ប្រកបដោយ​សុវត្ថិភាព​។​

​ទាកទិន នឹង​រឿងនេះ ដែរ ឯកឧត្តម​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ដែរ​ថា ការចូលរួម​របស់​វិ​ស​យ័​ឯកជន​មាន​សារៈសំខាន់​មិនអាច​ខ្វះ​បាន ក្នុងនោះ​ឯកឧត្តម​អភិបាលខេត្ត​បាន​សម្តែង​នូវ​មោទនៈភាព​ចំពោះ ក្រុមហ៊ុន ឯកជន​ទាំងអស់ ដែលមាន​ចក្ខុ​វិ​ស​យ័​ចូលរួម​ក្នុង​វិ​ស​យ័​ទេសចរណ៍​រយៈពេល​យូរ ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ស្រូប​ទាញ​អ្នក​ទេសចរណ៍​បរទេស​ច្រើន​លាន​នាក់មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​៕
​

ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ សម្រុក​វិល​មក​ស្រុកកំណើត​ឱកាស​បុណ្យចូលឆ្នាំថ្មី​ច្រើនជាង​រាល់​ឆ្នាំ​

ប៉ោយប៉ែត ៖ ពលករ​ខ្មែរ​ជាច្រើន​កំពុងតែ​វិលត្រឡប់​ពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​របស់ខ្លួន​វិញ​តាម​ច្រកទ្វារព្រំដែន​អន្តជាតិ​ប៉ោយប៉ែត​ដើម្បី​ទៅ​ជួបជុំ​បងប្អូន​នៅ​រដូវ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ខាងមុខនេះ​។ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៨​នេះ គេ​សង្កេតឃើញថា ចាប់ពី​គល់ស្ពាន​មិត្ត​កម្ពុជា ថៃ ឃើញ​មាន​ពលករ​ខ្មែរ​ជាច្រើន​នៅ​ទឹកដី​ថៃ ឈរ​ជា​ជួរ​ដើម្បី បំពេញបែបបទ​ឆ្លង​ចូល​ប្រទេស​កម្ពុជា​វិញ​មាន​ចំនួន​ច្រើនជាង​បណ្ដា​ឆ្នាំមុនៗ​ក្នុង​មួយថ្ងៃ​មិន​ក្រោម​១.០០០​នាក់​ទេ ស្របពេល​សេចក្តីប្រកាស​រួម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រាជរដ្ឋាភិបាល​ថៃ​ដែល​បាន​ឯកភាពគ្នា​មិនឱ្យ​មានការ​យកប្រាក់​ពី​ពលករ​ខ្មែរ និង​សម្របសម្រួល​បង្កលក្ខណៈ​ងាយស្រួល​ឱ្យដល់​ពលករ​ខ្មែរ​បាន​ចាកចេញ​មកលេង​ស្រុកកំណើត​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ឱ្យ​បានល្អ​ផងដែរ​។​ចាប់តាំងពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ មកនេះ មានការ​កកស្ទះ​ជាខ្លាំង ដោយសារតែរ​រថយន្ត​តាក់ស៊ី រទេះ​លក់​ផ្លែឈើ រទេះដឹក​ឥ​វ៉ាន់​ពលករ និង​រថយន្ត​ដែល​នៅតាម​បណ្ដា​ខេត្ត​មក​ចត​តាម​ចិញ្ចើមផ្លូវ​ដើម្បី​រងចាំ​ដឹក​សាច់​ញ្ញាត​ផងដែរ ទើប​មាន​ករ​កកស្ទះ ទោះ​មានការ​រៀបចំ​ពី​សំណាក់​អាជ្ញាធរ​ក្រុង និង​កម្លាំង​សមត្ថកិច្ច​ក៏ដោយ ។​

ម្យ៉ាងទៀត​បើ​ទោះ​មាន​សេចក្ដីប្រកាស់​រួមគ្នា​រវាង រាជរដ្ឋាភិបាល​កម្ពុជា​និង​រាជរដ្ឋាភិបាល​ថៃ ដែល​បាន​ឯកភាពគ្នា​មិនឱ្យ​មានការ​យកប្រាក់​ពី​ពលករ​ខ្មែរ និង​សម្របសម្រួល​បង្កលក្ខណៈ​ងាយស្រួល​ឱ្យដល់​ពលករ​យ៉ាងណាក៏ដោយ​មាន​ពលករ​មួយចំនួន​តូច​នៅតែ​ចាញ់បោក​មេខ្យល់​អូរ​ទាញ​នាំ​ចូលមក​កម្ពុជា​វិញ​តាម​ច្រករបៀង​ដើម​១០០ ឋិត​ក្នុងភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោ​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ចំងាយ​ពី​ច្រក​តំបន់​បឹង​ត្រកួន​ប្រហែល​១០០​ម៉ែត្រ​ជា​ថ្នូរ​នឹង​ការយក​លុយ​ដដែល​។​

ដោយឡែក​កម្មករ​អូរ​ទេះ​ម្នាក់​នៅ​ច្រកទ្វារ​ប៉ោយប៉ែត​ឈ្មោះ យឿន សូ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹងថា ចូលឆ្នាំៗ​នេះ​មាន​ពលករ​ខ្មែរ វិល​ត្រឡប់មក​ស្រុក​យ៉ាងច្រើន​ធ្វើ​ឲ្យ​កម្មករ​អូស​រទេះ ស៊ីឈ្នួល​ដឹក​សម្ភារៈ​ផ្សេងៗ រកចំណូលបាន​ក្នុង​មួយថ្ងៃ រហូត​ជាង​១០០០​បាត ជឿថា​មុននឹង​ចប់​ចូលឆ្នាំ ក្រុមកម្មករ​អូស​រទេះ អាច​រកចំណូលបាន​ច្រើន​បង្គួរ​។​

កម្មករ​អូរ​រទេះ​បាន​លើកឡើងថា ពួកគាត់​បាន​រកប្រាក់​ចំណូល​បាន​ច្រើន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ព្រោះថា កា​រកចំណូលបាន​នេះ​ដោយសារតែ​ពួកគាត់​ដឹក​ឥ​វ៉ាន​របស់​ពលករ​ខ្មែរ​យើង​ដែល​វិល​ពី​ប្រទេស​ថៃ មក​តាម​ច្រកទ្វារ​អន្តជាតិ​ឆ្នាំនេះ មានការ​កើនឡើង​ជាង​រាល់​ឆ្នាំ​។​

ជុំវិញ​ការ​ពលករ​ខ្មែរ​ដែល​វិល​ត្រលប់​ពី​ប្រទេសជិតខាង​ក្នុង​រដូវ​ស​ង្ក្រា​ន​ចូលឆ្នាំ​ខាងមុខនេះ​លោក ស៊ឹម សំអាត ប្រធាន​ស្នាក់ការ​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តជាតិ​ប៉ោយប៉ែត មិនអាច​សុំ​ការអធិប្បាយ​បានទេ ទូរ​សព្ទ័​របស់លោក​ចុច​ចូល​គ្មាន​អ្នកទទួល​៕

​

​វិនិយោគិន​ចិន​ខេត្ត​ស៊ី​ឈួន​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​លើកដំបូង​នៅ​កម្ពុជា នា​ខែមិថុនា ឆ្នាំនេះ​

​ភ្នំពេញ ៖ វិនិយោគិន មួយក្រុម​មកពី​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ដែល​បាន​បោះទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ធំ​មួយ នៅ​អំឡុង​ខែ មិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមេសា នេះ លោក លី តុង​ឈួន អគ្គលេខាធិការ​ជំរុញ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ នៃ​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន និង​ជា​អ្នករៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ បានអោយដឹងថា ពិព័រណ៍​នៅ​ឆ្នាំនេះ​នឹងធ្វើ​តាម​យុទ្ធសាស្ត្រ​នៃ ” ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​” សម្រាប់​កសាង​វេទិកា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែលមាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ពង្រីក​ទំហំ​ថ្មី​សម្រាប់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​ផ្តោត​សំខាន់​លើ​គ្រឿង​សង្ហា​រឹម សម្ភារៈ​គ្រឿងសំណង់ សម្ភារៈ​បន្ទប់ទឹក ផលិតផល​សេ​រ៉ា​មិច ភ្លើងចង្កៀង​បំភ្លឺ គ្រឿង​សង្ហា​រឹម ឥត​ការ៉ូ ថ្ម​ម៉ាប ថ្នាំលាប​ថ្នាំ​បៀក​ជាដើម ដែល​សុទ្ធសឹង​ជាមាន​ម៉ាក​ល្បី ៗ ក្នុងប្រទេស​ចិន រួមជាមួយ​នឹង​ព្រឹត្តិការណ៍​លក់​បញ្ចុះដម្លៃ​ជាច្រើន​ក្នុង​ពិព័រណ៍​នេះ ។

​លោក​បន្តថា កម្ពុជា​គឺជា​ប្រទេស​សំខាន់​មួយ​ដែល​ខេត្ត​ស៊ី​ឈួន​ចូលរួម​ក្នុង​កសាង​យុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ដែលមាន​តម្រូវការ​យ៉ាង​ធំ​នៅក្នុង​វិស័យ​គ្រឿង​សង្ហា​រឹម សម្ភារៈ​គ្រឿងសំណង់ កសិកម្ម គ្រឿងចក្រ​ជាដើម ដែល​ផលិតផល​ភាគច្រើន​ផ្អែកលើ​ការនាំ​ចូល ដែល​នាំមក​នូវ​ការអភិវឌ្ឍ​យ៉ាង​ធំ​សម្រាប់​ឱកាស​អាជីវកម្ម និង​កន្លែង​ខ្វះចន្លោះ ។

​លោក​រំពឹងថា ព្រឹត្តិការណ៍​ពិព័រណ៍​មួយ​នេះ នឹង​អាច​ជំ​រុញអោយ​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​ទូលំទូលាយ និង​អាច​ពង្រីក​កិច្ចសហការ​ជាមួយ​ប្រទេស​កម្ពុជា និង​ចិន​បន្ថែមទៀត​អោយស្រប​ទៅនឹង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ទាំងពីរ ។

​លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា តាមរយៈ​សកម្មភាព​នេះ បាន ស បញ្ជាក់​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​ចិន មកលើ​ស្ថានភាព​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​កម្ពុជា បាន​រក្សា​នូវ​ស្ថានភាព និង​ស្ថេរភាព​ល្អ ទាំង​សេដ្ឋកិច្ច និង​នយោបាយ សម្រាប់​ទាក់ទង​វិនិយោគិន​បរទេស​នានា ។​

លោក​បន្តថា វិនិយោគិន​បរទេសមួយ​ចំនួន ដែល​មិនទាន់បាន​មកដល់​ប្រទេស​កម្ពុជា ហាក់​មានការ​រារែក បន្តិច ដោយសារ​តែមាន​អ្នក តែង​និយាយ​អាក្រក់​ពី​កម្ពុជា ដែលជា​ការ​បំ​ផ្លៃ​ពី​ការពិត​។ ក៏ប៉ុន្តែ​ជាក់ស្តែង​នៅពេល​អ្នកវិនិយោគ មកដល់​កម្ពុជា​ផ្ទាល់ ពួកគេ​នឹងមិន​រារែក​ក្នុង​ចិត្ត​ទៀត​ទេ ពោល​ពួកគេ​នឹង​បណ្ដាក់​ទុនវិនិយោគ នៅក្នុង​ប្រទេសមួយ​នេះ ។ ដោយសារ​កម្ពុជា មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​សម្រាប់​ផ្ដល់ជូន​វិនិយោគិន ហើយ​អ្វីដែល​ពិសេស​នោះ កម្ពុជា​ក៏បាន​កសាង​ហេ​ដា្ឋ​រចនាសម្ព័ន្ធ ទាំង​ផ្លូវគោក ផ្លូវទឹក ផ្លូវ​ដេក និង​ផ្លូវអាកាស សម្រាប់​ដឹកជញ្ជូន ។

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏​ធំ​មួយ​នេះ នឹង​ផ្ដោតទៅលើ​វិស័យ​សំណង់ ស្របពេល​វិស័យ​មួយ​នេះ កំពុង​ដើរ​នាទី​សំខាន់ នៅក្នុង​កំណើនសេដ្ឋកិច្ច និង ផលិតផល​ក្នុងស្រុក​សរុប ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ចេង​ទូ​ប៉ា​យី គ្រុប ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ រំពឹងថា​នឹងមាន​ក្រុមហ៊ុន​ចូលរួម​តាំង​បង្ហាញ​សម្ភារៈ​សំណង់ គ្រឿង​សង្ហា​រឹម និង​ផលិតផល​ទាក់ទង​នឹង​សំណង់​យ៉ាងតិចណាស់ ក៏​១០០​ក្រុមហ៊ុន​ដែរ ៕

​

ធនាគារ ADB ដំឡើង​ការ​ព្យាករ​ណ៌​សេដ្ឋកិច្ច​តំបន់​អាស៊ី​កើន​ដល់​៦​ភាគរយ​នៅ​ឆ្នាំនេះ

​ភ្នំពេញ ៖ ធនាគារ​អភិវឌ្ឍ​ន៌​អាស៊ី បាន​តម្លើង​ការ​ព្យាករ​ណ៌ ចំពោះ​កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី កើន​ដល់​៦​ភាគរយ​ក្នុងឆ្នាំនេះ ដោយសារ​មើលឃើញ​ពី​កំណើន​តម្រូវការ​ទំនិញ​នាំចេញ​ពិភពលោក តែ​ធនាគារ​នេះ​បាន​រំឭក​ពី​ហានិភ័យ​ដែល​បង្កឡើង​ពី​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ប្រទេស​ចិន និង សហរដ្ឋអាមេរិក​ផងដែរ​។​

​របាយការណ៍​ថ្មី របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១១ ខែមេសា ឆ្នាំ​២០១៨​នេះ បានបង្ហាញ​ពី​ចក្ខុវិស័យ​អភិវឌ្ឍន៍​នៃ​តំបន់​អាស៊ី ដែល​នឹងមាន​កំណើនសេដ្ឋកិច្ច ៦ ភាគរយ​ក្នុងឆ្នាំនេះ ខណៈដែល​ការ​ព្យាករ​ណ៌​របស់​ធនាគារ ADB កាលពី​ចុងឆ្នាំ​២០១៧ បានកំណត់​ត្រឹម ៥,៧ ភាគរយ ប៉ុណ្ណោះ​។ ធនាគារ ADB ក៏បាន​ព្យាករ​ណ៌​ដែរ​ថា កំណើនសេដ្ឋកិច្ច​តំបន់​អាស៊ី ក្នុង​ឆ្នាំ ២០១៩ នឹងមាន ៥,៩ ភាគរយ​។

​ទន្ទឹមនេះ ការ​តម្លើង​អាត្រា​កំណើនសេដ្ឋកិច្ច​នេះ ធនាគារ ADB ក៏បាន​បង្ហាញ​ផងដែរ​ពី​ផលប៉ះពាល់​នៃ​ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ទាក់ទង​នឹង​ការងារ​ក្នុង​តំបន់​នេះ ដែល​ធនាគារ​នេះ​បាន​ឲ្យ​ដឹងថា អាចធ្វើ​ឲ្យ​វិសមភាព​ដែលមាន​រួច​ជា​ស្រាប់​ហើយ​នោះ​កាន់តែ មាន​ខ្លាំង​ឡើង​ថែមទៀត​។

​ការ​ព្យាករ​នេះ កើតមានឡើង​ក្នុង​គ្រា​ដែលមាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ដែល​កំពុង​កើនឡើង​រវាង​ប្រទេស ចិន និង សហរដ្ឋអាមេរិក ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​របស់​ពិភពលោក និង ជា​ប្រទេស​សំខាន់​នៃ​ការជំរុញ​កំណើនសេដ្ឋកិច្ច​សកល​។

​គួរ​កត់សំគាល់ថា គិត​ចាប់តាំងពី​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានសម្រេច​ដាក់ចេញ​គោលនយោបាយ​គាំពារ​និយម ដែល​តម្លើង​អត្រាពន្ធ​លើ​ការ​នាំចូល ដែកថែប និង អាលុយមីញ៉ូម ចាប់តាំងពី​ដើមខែ​មីនា​មក បានធ្វើអោយ​ប្រទេស​ចិន ឆ្លើយតប​វិញ ដោយ​ប្រទេស​ចិន ក៏បាន​ប្រកាសថា​នឹង​តម្លើង​អាត្រា​ពន្ធ លើ​ទំនិញ​សំខាន់ៗ​មួយចំនួន ដែល​នាំចូល​ពី​សហរដ្ឋអាមេរិក ដូចគ្នា​ផងដែរ​៕
​ 

សមត្ថកិច្ច​កម្ពុជា​បណ្តេញ​ជនជាតិ​ចិន​៨៩​នាក់ វិល​ទៅ​ប្រទេស​ដើម​វិញ​

​ភ្នំពេញ ៖ ជនជាតិ​ចិន​ចូលមក​ជ្រកកោណ ធ្វើ​ការងារ ដោយ​ខុសច្បាប់ គ្មាន​ឯកសារ​ត្រឹមត្រូវ​ទៅតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានកំណត់ ហើយ​កន្លងមក​ជនជាតិ​ចិន​ប្រុស​-​ស្រី​ទាំងនោះ ក្រោយពី​សមត្ថកិច្ច​ជំនាញ ស្រាវជ្រាវ​ត្រួតពិនិត្យ ពុំមាន​ឯកសារ​ស្នាក់នៅ ធ្វើការ​ងារ​មិន​ស្របច្បាប់ ត្រូវបាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឃាត់ខ្លួន​ដើម្បី​សុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ និង​នគរបាល​ប្រទេស​ចិន បញ្ជូន​វិលត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ដូច​នៅក្នុងពេល​ថ្មីៗ​នេះ ជនជាតិ​ចិន​ចំនួន​៨៩​នាក់ ក្នុងនោះ​មាន​ស្រី​១៥​នាក់ ត្រូវបាន​នគរបាល​ឃាត់ខ្លួន ហើយ​ត្រូវបាន​បញ្ជូន​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ តាម​ជើងយន្តហោះ​មកពី​ប្រទេស​ចិន ។​

​តាម​ប្រសាសន៍​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១១ ខែមេសា​នេះ​ថា ជនជាតិ​ចិន​ទាំង​៨៩​នាក់ ក្នុងនោះ​ស្រី​១៥​នាក់ ក្រោយពី​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៨​កន្លងមក​នៅ អាគារ​ខុន​ដូ​លេខ​៩៧ ផ្លូវ​លេខ​៣៣៦ កែង​២៦១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​ពាក់ព័ន្ធ​ទៅនឹង​ករណី​គំរាម​គំហែង ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​អ៊ី​ន​ធី​ណែ​ត និង​ចូលមក​ស្នាក់នៅ ធ្វើការ​ងារ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ក្រសួងមហាផ្ទៃ និង​នគរបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្រេច​ឲ្យ​បញ្ជូន​ជន​ទាំងនោះ​ទៅ​ប្រទេស​ដើម​វិញ ដោយ​ចែកជា​២​វ៉ុល នៅវេលា​ម៉ោង​២​រសៀល​បញ្ជូន​ជនជាតិ​ចិន​ចំនួន​៣៤​នាក់ ស្រី​១៥​នាក់ និង​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​នេះ បញ្ជូន​ជនជាតិ​ចិន​ចំនួន​៥៥​នាក់ បន្ថែមទៀត ។​

​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា បាន​ផ្តាំផ្ញើរ​ជូន​ដល់​ជន​ជាតិចិន​ទាំងនោះ ធ្វើយ៉ាងណា​កុំ​ឲ្យ​ចាញ់បោក​មេខ្យល់ ដែល​ល្បួង​នាំមក​ធ្វើ​ការងារ​ក្ន​៧​ង​ប្រទេស​កម្ពុជា ដោយ​គ្មាន​ច្បាប់ គ្មាន​លិខិតឆ្លងដែន គ្មាន​ឯកសារ​ត្រឹមត្រូវ ធ្វើ​យ៉ាង ឲ្យ​មា​នល​៨​ខិត​ឆ្លងដែន មានច្បាប់​ការងារ​ត្រឹមត្រូវ ដើម្បី​ធ្វើ​ការងារ​ក្រៅប្រទេស​ស្របច្បាប់ ៕


​

ស្ពាន​អាកាស​ផ្សារ​ដី​ហុយបើក​ចរាចរណ៍ ស្របពេល​ស្ពាន​ថ្មើរជើង​នា​ងគ​ង្ហី​ង​ដំឡើង​គ្រោង​ដែក​ឆ្លងកាត់​ថ្នល់​

​ភ្នំពេញ ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​អញ្ជើញ ជា​អធិបតីភាព នៅក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន ស្ពាន​អាកាស​ផ្សារ​ដី​ហុយ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​ពិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ទី​១២ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៦ ៖ ៣០ នាទី​ព្រឹក ស្ថិតនៅ​ចំណុច​ខាងជើង គល់ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​។ ស្ពាន អាកាស ផ្សារ​ដី​ហុយ​នេះ នឹងត្រូវ​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន សម្រាប់​សម្រួល ដល់​ការធ្វើ ដំណើរ​របស់​ប្រជាពលរដ្ឋ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឈានចូល​មកដល់ ។​

​ក្រោយពី​ការសាងសង់​ចប់​រួចរាល់ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នេះ នឹង​រួមចំណែក​កាត់ បន្ថយ ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរ នៅលើ​វិថី​សហព័ន្ធ​រុស្សី​ផងដែរ ។​

​សូម​សម្រាប​ថា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី ចុងខែ​សីហា​២០១៦ ហើយ​បានបញ្ចប់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃទី ១២ ខែមេសា ឆ្នាំ​២០១៨​ស្អែក​នេះ ។​
​ទ​ន្ទឺ​ប​គ្នា​នឹង​ការបើក​ឲ្យ​ធ្វើ​ចរាចរណ៍​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​នេះដែរ នៅ​ព្រលប់ ថ្ងៃទី​១១ ខែមេសា នេះ ស្ពាន​ថ្មើរជើង​លើ​អាកាស​នៅ​ស្តុ​ប​នា​ងគ​ង្ហី​ង នឹង​ចាប់ផ្តើម​ដំឡើង គ្រោង​ដែក​កាត់ទ​ទឺង​ផ្លូវ ហើយ អាជ្ញាធរ​បានប្រកាស​បិទ​ផ្លូវ​មួយ​យប់ ដើម្បី​រៀបចំ​ដំឡើង គម្រោង​ឆ្អឹង​នៃ​ស្ពាន​ថ្មើរជើង​នេះ​។

​សូមបញ្ជាក់ថា ស្ពាន​អាកាស​ថ្មើរជើង​នៅ​ស្តុ​ប​នាង​គ​ង្ហី​ង ត្រូវបាន​ចាប់ផ្តើម​ដំណើរ ការ​សាង សង់​កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៧​មកម្ល៉េះ​។ ស្ពាន​នេះ​សាងសង់​ក្រោម​កិច្ច សហប្រតិបត្តិការ​រវាង​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​វិនិយោគទុន​ាណិកជន​កម្ពុជា (OCIC) ដោយ​ចំណាយ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក​។ ក្រោយ​សាងសង់​ស្ពាន អាកាស​ថ្មើរជើង​នេះ នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ក៏ដូចជា​បង្កើន សុវត្ថិភាព ដល់​អ្នក​ថ្មើរជើង​ផងដែរ​៕

(​រូបទី១ ៖ ស្ពានអាកាសស្តុបផ្សារដីហុយ រូបទី២ ៣ និង៤ ជាស្ពានថ្មើរជើង)                                                                                                                                                             

មហាសន្និបាត​«​ការអភិវឌ្ឍ​សមត្ថភាព​គឺ​ដើម្បី​ឆ្លើយតប​វិសាលភាព​ការងារ​របស់​រដ្ឋសភា​»

​ភ្នំពេញ ៖ អគ្គលេខាធិកា​រដ្ឋ​រដ្ឋ​សភា ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨​នេះ​បានរៀបចំ​ធ្វើ​សន្និបាត​បូក សរុប​លទ្ធផល​ការងារ​របស់ខ្លួន​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ សម្រាប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា និង​កំណត់​ទិសដៅ​បន្ត​សម្រាប់​នីតិកាល​ទី​៦ ដោយ​ក្នុង​មហាសន្និបាត​នេះ​អគ្គលេខាធិការដ្ឋាន រដ្ឋសភា​បាន​រំលេច​ពី​ការអភិវឌ្ឍ​នៅក្នុង​ស្ថាប័ន​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​វិសាលភាព​ការ ងារ​របស់​រដ្ឋសភា ដែល​កាន់​តែមាន​ភាព​សំខាន់​ឡើងៗ និង​ការធ្វើសមាហរណកម្មរ​បស់​ខ្លួន នៅក្នុង​តំបន់ និង​ពិភពលោក​។​

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​មានប្រសាសន៍ថា បំណង​ចម្បង របស់​យើង​គឺ​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ការបង្កើន​គុណភាព​នៃ​ការងារ​។ ក្នុង ន័យ​នេះ​យោងតាម​លទ្ធភាព​ជាក់ស្តែង យើង​បាន​បង្រួម​បណ្តា​នាយកដ្ឋាន​ដែល​ឧបនិស្ស័យ មានការ​ទាក់ទង​គ្នា​ជិតស្និទ្ធ​អោយ​ស្ថិតក្នុង​អគ្គនាយកដ្ឋាន​ជាមួយគ្នា ចំណែក​វិស័យ​ដែល​សារ សំខាន់​ខ្លាំង​ក៏​ត្រូវបាន​បង្រួបបង្រួម​គ្នា​ដែរ​។

​ឯកឧត្តម​បាន​បញ្ជាក់ថា អគ្គលេខាធិការដ្ឋានរ​ដ្ឋ សភា​ក៏មាន​កាតព្វកិច្ច​ស្នូល​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ជាអាទិ៍ ការអនុវត្ត កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ដែល​តម្រូវអោយ​មានកា​រ​រៀបចំ​ថវិកា​តាម​អង្គភាព​រដ្ឋបាល ហើយក៏​តម្រូវអោយធ្វើ​ការរៀបចំ​ធនធានមនុស្ស​អោយ​ត្រូវ​ទៅនឹង​ជំនាញ និង​បទពិសោធន៍ ទៀតផង​។​

​សម្រាប់​មហាសន្និបាត​នេះ​អនុប្រធាន​ទី​២ រដ្ឋសភា ឯកឧត្តម បណ្ឌិត ងួន ញុ​ិ​ល គូស បញ្ជាក់ថា ទោះបីជា​រដ្ឋសភា​សម្រេច​បាន​នូវ​លទ្ធផល​ជាច្រើន និង​គួរ​ជា​មោទនៈ​ក៏ដោយ ក៏ យើង​នៅតែ​ជួប​បញ្ហា​ប្រឈម​នានា​មួយចំនួន ក្នុងនោះ​មាន​បញ្ហា​ធនធានមនុស្ស អ្នកជំនាញ ឯកទេស ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា​ព័​ត៍​មាន​ជាដើម​។ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន នៃ​តម្រូវការ និង​ទំហំ​ការងារ​របស់​រដ្ឋសភា ក៏ដូចជា​ដើម្បី​ចូលរួម​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​អនុប្រធាន​ទី​២ រដ្ឋសភា ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល បានផ្តល់​អនុសាសន៍ មួយចំនួន​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា សំដៅ​ធ្វើយ៉ាងណា​ប្រែក្លាយ​ស្ថាប័ន​មួយ​នេះ អោយ​កាន់តែ​ទំនើប និង​មាន​សមត្ថភាព​ជាង​មុន ក្នុង​ការជួយជ្រោមជ្រែង​ដល់​តួនាទី​ស្នូល របស់​រដ្ឋសភា សំដៅ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា ក៏ ដូចជា​ក្នុង​ការជួយ​ពង្រឹងសមត្ថភាព​ការទូត​សភា​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​៕
​

ប្រមុខ​កម្ពុជា​អំពាវនាវ​ឲ្យ​ចិន​ដែល​កំពុង​រក​​​​ស៊ី​នៅ​កម្ពុជា​ចូលរួម​រក្សា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច

​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជួប​ពិសា​របាយ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​នៃ​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន ប្រចាំឆ្នាំ ជា​លើក​ទី​២​ហើយ​! ក្នុងពេលនោះ សម្តេច​តេ​ជោ បានបង៑ស៊ី​នៅ​កម្ពុជា តាមរយៈ​ការរក្សា​អោយបាន​នូវ​សន្តិភាព​និង​ស្ថេរភាព​ម៉​ក្រូ​%​ចិន​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា តាមរយៈ​ការរក្សា​អោយបាន​នូវ​សន្តិភាព​និង​ស្ថេរភាព​ម៉​ក្រូ​សេដ្ឋកិច្ច​។​

​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា ទៅកាន់​សមាជិក សមាជិក​ជាង​៥​ពាន់​៥​រយ​នាក់ នៃ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន ក្នុងជំនួប​ពិសា​អាហារ​សាមគ្គី​រួមគ្នា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចាត់ទុកថា ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច មាន​ចំណែក​មិនតូច​ជាង​ស្ថេរភាព​ខាង​នយោបាយ​នោះទេ​។ កត្តា​ទាំងពីរ​នេះ ជាការ​ចូលរួមចំណែក

យ៉ាងសំខាន់ ដើម្បី​ធានា​ការលូតលាស់​នៃ​សេដ្ឋកិច្ចកម្ពុជា​។ អ្វីដែល​សំខាន់​មួយទៀត សម្តេច​តេ​ជោ បានលើកឡើង​ថា​គឺ សន្តិភាព​តែម្តង ដែលជា​កត្តា​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ ហើយក៏​មិនអាច​មានការ​អភិវឌ្ឍ​ណាមួយ​នៅក្រោម​គ្រាប់បែក គ្រាប់កាំភ្លើង​នោះទេ​។ ទន្ទឹមនេះ សម្តេច​តេ​ជោ បាន​សន្យាថា នឹង​បន្ត​ការពារ​អ្នកវិនិយោគ​នៅ​កម្ពុជា តាមរយៈ​ការរក្សា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដែល​កិច្ចការ​ទាំងនេះ ត្រូវមាន​ការចូលរួម​ទាំងអស់គ្នា​។

​ទន្ទឹមនឹង​ការការពារ​ចំពោះ​ការវិនិយោគ​របស់​ជន​ជាតិចិន​នៅ​កម្ពុជា​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏ ជឿជាក់​ដែរ​ថា អ្នកវិនិយោគ​ទាំងនោះ នឹង​គាំទ្រ​នយោបាយ​ចិន​តែមួយ ស្របទៅនឹង ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​កំពុងមាន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​ផងដែរ​។ បន្ថែម​ពីនេះ សម្តេច​តេ​ជោ ហ៊ុន សែន រំពឹងថា ចំនួន​អ្នក​ទេសចរណ៍​ចិន​មក​កម្ពុជា នឹងត្រូវ​បង្កើន​ឡើងដល់​ចំនួន ០.០០៣ ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ចិន​សរុប​ប្រមាណ​១​ពាន់​៣​រយ​លាន​នាក់ គឺ​មានន័យថា នឹងមាន​អ្នកទេសចរ​ណ៌​ចិន​មកកាន់​កម្ពុជា ប្រមាណ​៣​លាន​នាក់ ខណៈដែល​ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​អ្នកទេសចរ​ណ៌​ចិន​ប្រមាណ​១​លាន​២​សែន​នាក់​។

​បើតាម​ការលើកឡើង របស់ លោក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន នៅ​កម្ពុជា បានអោយដឹងថា នៅក្នុង​ឆ្នាំ​ថ្មី​នេះ សមាគម​នេះ មាន​គម្រោង​ផែនការ​ថ្មី​៣​ចំណុច គឺ​៖ ទី​១- សមាគម​នឹង​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ភាសា​ចិន​នៅ​កម្ពុជា​បន្ថែមទៀត ។ ទី​២- សមាគម​មាន​គម្រោង​បង្កើត​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង វិស័យ​វិទ្យាសាស្ត្រ និង​វិស្វកម្ម​សម្រាប់​ប្រទេស​កម្ពុជា​។ ដែល​បច្ចុប្បន្នកំពុង​ពិភាក្សា​កិច្ចសហប្រតិបត្តិការ​ជាមួយ​សកល​វិទ្យាល័យ​បច្ចេកទេស​ធាន​ជិន​នៅ​ប្រទេស​ចិន​។ និង​ទី​៣- សមាគម​នឹង​ជំរុញ​ក្រុមការងារ​យុវជន​ឲ្យ​ចូលរួម​បង្កើត​កម្មវិធី​សប្បុរសធម៌​សង្គម និង​អប់រំ​យុវជន​អោយបាន​ច្រើន​នៅ​កម្ពុជា​ផងដែរ​៕
​

 

 

 

 

 

 

 

(​ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចូលរួមពិធីពិសាអាហារ ជាមួយសមាគម

ខ្មែរ  -​ចិន នៅកោះពេជ្រ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨)

ស្លាប់​៣​នាក់ របួស​១៧​នាក់ ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្តក្រុង​នៅ​ស្រុក​ជីក្រែង​

​សៀមរាប ៖ យ៉ាងហោចណាស់​មនុស្ស​ប្រុស​៣​នាក់ ក្នុងនោះ​ម្នាក់​ជា​អ្នកបើកបរ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​១៧​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​នៅក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្តក្រុង​ក្រុមហ៊ុន​ស៊ុន​អូ​ខុង​ដឹក​អ្នកដំណើរ​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​១១ ខែមេសា នេះ នៅ​ចំណុច​ផ្លូវ​កោង​ស្ពាន​ថ្នល់​ដាច់ តាមផ្លូវ​ជាតិ​លេខ​6​ក្នុងភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​អធិការនគរបាល​ស្រុក​ជីក្រែង លោក​សុខ សុទ្ធា​វុ​ធ បាន​ឲ្យ​ដឹងថា​
​រថយន្តក្រុង​ដែល​ក្រឡាប់​នោះ​ជា​របស់​ក្រុមហ៊ុន​ស៊ុន​អ៊ូ​ខុង​ដឹក​អ្នកដំណើរ ។ លោក​បន្តថា រថយន្ត​នោះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D5280 ធ្វើដំណើរ​ពី​ភ្នំពេញ មក​ខេត្តសៀមរាប​។ លុះ​មកដល់​កន្លែងកើតហេតុ​ដែលជា​ចំណុច​ផ្លូវ​កោង ហើយ​អ្នកបើកបរ​ទំនង​ងងុយដេក ក៏​ជ្រុល​ធ្លាក់​ផ្លូវ ក្រឡាប់​តែម្តង​។​

​លោក​អធិការ​ស្រុក​ជីក្រែង​បន្តថា រហូតដល់​ម៉ោង​៖ 00​នាទី​ព្រឹក​ដដែល​នេះ កម្លាំង​សមត្ថកិច្ច​កំពុងតែ​ខិតខំ​ស្ទូច​យក​រថយន្ត​នោះ​ចេញ​ដើម្បី​ស្វែងរក​ក្រែង​មាន​ជនរងគ្រោះ​ផ្សេងទៀត​នៅជាប់​ក្នុង​រថយន្ត​៕
​