All posts by មេគង្គ ប៉ុស្តិ៍

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ចំនួន​៥៥​ខ្នង​នៅ​ក្រុង​សំរោង

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ភ្លៀង​កក់ខែ​មួយ​មេ បាន​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ដែល​បាន​បំភ្លេច​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ៥៥​ខ្នង​ផ្ទះ ក្នុងនោះ​ក៏មាន​លំនៅដ្ឋាន ចំនួន​៥ ខ្នង ត្រូវបាន​រង​ការខូចខាត​ទាំងស្រុង ហើយ​ក៏មាន​លំនៅដ្ឋាន​ខ្មែរ​-​ឥស្លាម មួយចំនួនទៀត ក៏​រង​ការវាយប្រហារ ដោយ​គ្រោះមហន្តរាយ​នេះដែរ​។​

​តាម​របាយការណ៍​ពី​អាជ្ញាធរ បានអោយដឹងថា ភ្លៀង​កក់ខែ​ដែល​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ​ទៅលើ​តំបន់​មួយចំនួន ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ៤​លា្ង​ច​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៨ បានធ្វើអោយ​ផ្ទះ​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ ខ្មែរ​-​ឥស្លាម ត្រូវ​រំលំ​ខ្ទេច ហើយ​ខ្លះទៀត​ប៉ើង​ដំបូល និង​ជញ្ជាំង អស់​ចំនួន ៥៥​ខ្នង​ផ្ទះ​ស្ថិត នៅ​ភូមិ​កិ​រី​វ័​ន្ត សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ហើយ​ករណីនេះ​មិន​បណ្តាលអោយ​ពលរដ្ឋ​ណា​មា្ន​ក់រង​គ្រោះ​ថា្នក់​ឡើយ​។​

​យោងតាម​របាយការណ៍​របស់លោក ញ៉ើ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានអោយដឹងថា ភ្លៀង​កក់ខែ​ខាងលើនេះ ដែលមាន​កំរិត​ទឹកភ្លៀង ៣៣​ម​ម ហើយ​បាន​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ដោយបាន​វាយប្រហារ​មកលើ​តំបន់​មួយចំនួន​នៃ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បណ្តាលអោយ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​រង​ការខូចខាត​អស់​ជាច្រើន​ខ្នង ហើយ​គ្រោះធម្មជាតិ​នេះ មិនបាន​ឆាប​ឆក់យក​ជីវិត​មនុ​ស្សណា​ម្នាក់​ឡើយ​៕​

មនុស្ស​ពី​នាក់​គាប​ជាប់​ក្នុង​រថយន្ត​ដែល​បោក​ផ្ទុប់​នឹង បង្គោល​ភ្លើង

រតនគីរី ៖ ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើ​ក​ឡើង កាលពី​វេលា​ម៉ោង​4.30.​នាទី ទាបភ្លឺ ថ្ងៃទី 06.​មិនា ឆ្នាំ​2018.
តៃកុង​បើក​លឿន​រ៉េ ចង្កូត​ធ្លាក់​ពី​ផ្លូវ​ទៅបុក​បង្គោល​ភ្លើង ក្រឡាប់​គាប​ជាប់​មនុស្ស​ពី​នាក់ បណ្ដាល អោយ​បាក់​ភ្លៅ​ម្នាក់ នឹងរង​របួស​ម្នាក់ ។ រថ យន្ដ​ម៉ា​កតា​កូ​ម៉ា ព​ណ៏​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ 2L 4253. បើកបរ​តាមផ្លូវ​ជាតិ លេខ 78.​ពី​កើ​តទៅ​លិច ដល់​ត្រង់ចំណុច ខាងលិច​យាយ​ទូល​ចេក ប្រហែល​200 ម៉ែត ស្ថិត​ក្នុងភូមិ​1 សង្កាត់​កាចា​ញ ក្រុង បាន​លុង ខេត្ត​រតនគីរី ។ តៃកុង​បើកបរ​រថ យន្ដ​នេះ​មានឈ្មោះ ណា នី ភេទ​ប្រុស អា យុ​41.​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សងកាត់​ឡា​បាន សៀក ក្រុង​បាន​លុង ។ អ្នករួមដំណើរ ឈ្មោះ​ឆាន​សាវឿន ភេទ​ប្រុស​អ​យុ​31.​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​ជាមួយគ្នា ។​អ្នក​ពី​នាក់​រង របួសធ្ងន់ គាប​ជាប់​ជាមួយ​រថយន្ដ នឹង បង្គោល​ភ្លឿ​ង ត្រូវបាន​សម​ត្ត​កិច្ច​នគ​បាល សង្កាត់​កាចា​ញ និង​ប្រជាពលរដ្ឋ​ជួយ គាស់​យក​ចេញពី​រថយន្ដ ដឹក​យកទៅជួយ សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត រតនគីរី បើតាម​សម​ត្ត​កិច្ច​ដែល​ចុះ​ទៅដល់ កន្លែងកើតហេតុ​បានអោយដឹងថា រថយន្ដ នេះ​តៃកុង​បើក​លឿន ទំនង ងងុយដេក ទើប​រ៉េ ចង្កូត ធ្លាក់​ពី​ផ្លូ​ល​ទៅ​ក្រឡាប់​គាប ជាប់​នឹង​បង្គោល​ភ្លើង បាក់​បង្គោល​ភ្លើង អស់​1.​ដើម ខ្ទេច​រថយន្ដ​គាប​មនុ​ស្សទាំង ពី​នាក់ ទាល់តែ​សម​ត្ត​កិ​ច្ចនគ​បាល​ប៉ុស្តិ៍ រដ្ឋបាល​សង្កាត់​កាចា​ញ នឹង​ប្រជាពលរដ្ឋ ជួយ​គាស់​រថយន្ត​ទើប​យក​មនុស្ស​ចេញ បាន​ទៅ​ជួយសង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​សម​ត្ត​កិច្ច ដឹកយក ទៅ​ស​ង្គោះ​នៅ​មន្ទី​ពេទ្យ ចំណែក​រថយន្ត សម​ត្ត​កិច្ច​ស្ទូច​ដឹក​យកទៅ​រក្សាទុក​នៅ ការិយាល័យ​នគ​បាល​ចរាចរណ៍​ជើងគោក ខេត្ត រងចាំ​ដោះស្រាយ​ជា​បន្តទៀត​៕​

ពលរដ្ឋ​១៦០​គ្រួសារ រស់នៅ​ជិត​២០​ឆ្នាំ​ក្នុងភូមិ​ភ្នំ​ដងរ៉ែក ទទូច​សុំ​សិ​ទិ្ធ​កាន់កាប់​ស្របច្បាប់​

​ស្រុក​ថ្មពួក ៖ ប្រជាពលរដ្ឋ​ជាង​១៦០​គ្រួសារ រស់​តាម​បន្ទាត់​ព្រំដែន​ជួរ​ភ្នំ​ដងរ៉ែក ស្ថិតនៅ​ក្នុងភូមិ ភ្នំ​ដងរ៉ែក (​ហៅ​ភូមិ​ធ្នង់ )​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មានការ​ត្អួ​ញ​ត្អែ​រ ក្នុងការ​រស់ នៅ របស់​ពួកគាត់​អស់​រយៈពេល​ជិត​២០​ឆ្នាំ​កន្លងមកហើយ ដោយ​គ្មាន​លិខិត​កាន់កាប់​ដីធ្លី ស្របច្បាប់ ដូច​ពលរដ្ឋ​រស់នៅក្នុង​តំបន់​ដទៃ​នោះទេ ហាក់ ដូចជា​កំពុង​រស់នៅ​ក្រៅ​ប្រព​ន្ធ័​រដ្ឋបាល​របស់​រដ្ឋ​។​

​ក្រុម​ប្រជាពលរដ្ឋ​បាន បញ្ជាក់ថាៈ កា​រស់នៅ​របស់​ពួកគាត់​ក្នុង​តំបន់​នេះ តាំងពី​ឆ្នាំ ២០០១​មកម្ល៉េះ លុះ មកដល់​ក្នុង​ឆ្នាំ​២០០៣ មាន​មន្ត្រី​បរិស្ថាន​បាន​កាត់​ដី​របស់​ពួកគាត់ ចូលក្នុង​សហ​ម​គន៍ រហូតមកដល់ ពេលនេះ អាជ្ញាធរ​ថ្នាក់ឃុំ​/​ស្រុក​/​ខេត្ត មិនទាន់បាន ចេញ​លិខិតស្នាម​ស្របច្បាប់​ឧ្យ​ពួកគាត់ នៅឡើយ ទេ បើ​ទោះ​មានការ​ទទូច​សុំ​ពី​មេភូមិ និង​ប្រជាពលរដ្ឋ ជាច្រើនលើក​ច្រើនសា​ក៏ដោយ​។

ក្រុម​ប្រជា​ពល រដ្ឋ បាន​ត្អូញត្អែរថា​ករណី​រស់នៅ​គ្មាន​លិខិត​កាន់កាប់​ដីធ្លី​ស្របច្បាប់​បែបនេះ គឺមាន​ផល​លំបាក​ខ្លាំង ណាស់ ហើយ​បើសិន​ជាមាន​តម្រូវការ​ថវិកា​ចាំបាច់​ដោយ​ប្រការ​ណាមួយ ពួកគាត់​នឹងមិន​អាច ទៅ​ខ្ចី បុល​ប្រាក់​នរណា​បានទេ ព្រោះថា សូម្បី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏​មិនអាច​ខ្ចី​បាន ដែរ លុះត្រាតែ មាន វត្ថុ​មានតម្លៃ​សម្រាប់​ដាក់​តម្កល់ ដូចជា​ដីធ្លី ផ្ទះសម្បែង នេះ​ជាដើម ទើប បាន​។ ប្រជាពលរដ្ឋ​ដដែល​បាន​បន្តថា អ្នក​នៅក្នុង​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ នេះ ភាគច្រើន​គឺជា​អ្នកក្រ ប្រកប របរ​ដើរ​ស៊ីឈ្នួល​គេ ឬ​ធ្វើ​ចំណាកស្រុក ប៉ុន្តែ​បើ​មាន​លិខិត​កាន់ កាប់​ស្របច្បាប់​អាច​ខ្ចីប្រាក់​គេ​បាន​វិញ នោះ ពួកគាត់​នឹងធ្វើ​ការដោះដូរ​យកប្រាក់​មក បង្កើត​មុខរបរ​អាច​ផ្គត់ផ្គង់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ក្នុង​គ្រសារ បាន​យ៉ាងច្រើន​។​

ក្រុម​ប្រជាពលរដ្ឋ​បានបញ្ជាក់​អះអាងថា ពួកគាត់​បានមក​រស់​នៅក្នុង​ភូមិ​នេះ អស់​រយៈពេល​៣​ឆ្នាំ រួចហើយ ទើប​គេ​បង្កើត​ឲ្យ​សហគមន៍​។​
ជុំវិញ​ការលើកឡើង​បែបនេះ​មេភូមិ ភ្នំ​ដងរ៉ែក លោក ជិន សា​វ៉ុ​ន ក៏បាន​ត្អួ​ញ​ត្អែ​ដូច​ប្រជា​ពល រដ្ឋ ដែរ​ដោយបាន​លើកឡើងថាៈ​លោក​បាន​ទ​ទួ​ច​សុំ​ដល់​លោក​មេឃុំ និង អាជ្ញាធរ​ស្រុក​/​ខេត្ត ដែរ តែ​អាជ្ញា ធរ មិនទាន់​បានទទួល​អ្វី​សំណើ របស់​ប្រជាពលរដ្ឋ នោះ ទេ ។

​លោក ជិន សា​វ៉ុ​ន បាន​បន្តថា ក្នុងនាម​លោក​ជា​មេភូមិ លោក​មានការ​ពិបាកចិត្ត ខ្លាំង ព្រោះថា ប្រជា​ពលរ​ដ្ធ​គាត់​រស់​អត់​មាន​លិខិត​កាន់កាប់​ដី​ស្របច្បាប់​បែបនេះ ចង់ ប្រកប​រប​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ក៏​មិនដឹង​ទៅរក​ប្រាក់​តាមរយៈ​ណា ព្រោះថា ពលរដ្ឋ​មួយ ចំនួន​ចង់​បង្កើត​មុខរប​តែ​ខ្វះ​ប្រាក់ ពួកគាត់ សំអាង​លើ​ប្លង់​កាន់កាប់​ដីធ្លី​ស្រប់ច្បាប់​យកទៅដាក់​ធនា​គារ​យកប្រាក់​ប្រក​បរប​ប្រចាំថ្ងៃ បើ​មិនមាន បែបនេះ​ទេ វា​ពិបាក​ដូច្នេះ​ប្រជា​ពល រដ្ឋ ខ្លះ​ក៏​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ អ្នកខ្លះ​កាប់ ឈើ ដើរកាត់​ព្រៃ​កាត់​ភ្នំ ប្រឈម​ទៅនឹង​ការជាន់​ម៉ឺន បញ្ហា​នេះហើយ ជា​កត្តា​មួយ​ដែល​គាត់​មាន ការ ភ័យខ្លាច ពួក គាត់​ដើរកាត់​ចំការ​ម៉ី​ន​អាច​គ្រោះថ្នាក់​បាត់បង់​ជីវិត​ព្រាត់ប្រាស់​ន​រាស​គ្រួសារ ដូច្នេះ​គាត់ សួ​ម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មេត្តាជួយ​រៀបចំ​យ៉ាងណា ដើម្បី​ធ្វើលិខិត​កាន់ កាប់​ដី​ស្រប ច្បាប់​ជូន​ពលរដ្ឋ​គាត់​ផង​៕
​

អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ក្រាល​ក្ដារ​ជុំវិញ​គល់ និង​ឬ​ស​ឈើ នៅ​ប្រាសាទ តាព្រហ្ម​

​សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា អោយដឹងថា ខ្លួន​នឹង​ក្រាល​ក្ដា​ជុំវិញ​គល់ឈើ និង​លើ​ឬ​ស ឈើ និង​នៅតាម​ផ្លូវ​មួយចំនួន​សម្រាប់​អោយ​ភ្ញៀវទេសចរ​ដើរ​ទស្សនា ដើម្បី​កុំអោយ​ប៉ះពាល់ ដល់ ឬ​ស និង​គល់​រុក្ខជាតិ​ទាំងនោះ​នៅក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម ដោយ​ថា ដើម្បីអោយ​រុក្ខជាតិ នោះ លូតលាស់​តាម​ធម្មតា​សម្រាប់​ផ្ដល់​សោ​ភណ្ឌ​ភាព​ប្រាសាទបុរាណ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជម្រាបជូន​សាធារណៈជន ភ្ញៀវ ទេសចរ​ជាតិ​និង​អន្ដរជាតិ ព្រមទាំង​មគ្គុទេសក៍​ទេសចរណ៍ កាលពី​ថ្ងៃទី​១​ខែមីនា​នេះ បាន​បង្ហាញថា អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ព្រៃឈើ វប្បធម៌ និង​បរិស្ថាន នឹង​ក្រាលកំរាល​ក្ដារ​តាមផ្លូវ​មួយចំនួន នៅ ជុំរិញ​ដើមឈើ និង​ឬ​ស​ឈើ នៃ​ប្រាសាទតាព្រហ្ម អោយ​ភ្ញៀវ​ទេសចរណ៍​ដើរ​ទស្សនា​ប្រាសាទ ដោយ​ថា កុំអោយ​ប៉ះពាល់​ដល់​គល់ឈើ និង​ឬ​ស​ឈើ​។​

សេចក្តីជូនដំណឹង​ដដែល​បាន​បន្ដថា សកម្មភាព​មនុស្ស​ដើរ​ជាន់​ឬ​ស​និង​គល់ឈើ ធ្វើអោយ ស្ថានភាព​រុក្ខជាតិ​ទាំងនោះ មិន​លូតលាស់​ទៅតាម​ភាពប្រក្រតី​របស់​វា​បាន​។ ដូច្នេះ​ការ​សាសង់ កម្រាល ក្ដារ​ជុំវិញ​ដើមឈើ​នេះ ដើម្បី​ទុកអោយ​រុក្ខជាតិ​រីក​លូត តាម​ធម្មជាតិ ដែលថា អាចជួយ លើក​សោ​ភណ្ឌ​ភាព​ប្រា សាទ​បុរាណ​។​

​សេចក្តី​ជូន​ជូនដំណឹង​នេះ បាន​អនុវត្ដ​ចាប់ពី​ខែមីនា ឆ្នាំ​២០១៨ នេះ​តទៅ រហូតដល់​បញ្ចប់ ការ ងារ​នេះ​។ ប្រាសាទតាព្រហ្ម​មាន​ទីតាំង​ស្ថិតនៅក្នុង​វង់​ធំ ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប​។​

យោងតាម​ឯកសារ​ផ្សេងៗ បានអោយដឹងថា ប្រាសាទ​នេះ​ត្រូវបាន​កសាងឡើង​នៅ ក្នុង​ឆ្នាំ ១១៨៦​នៃ​គ្រឹះសករាជ ក្នុង​ស​ត្ស​វត្សរ៍​ទី​១៣ ក្រោយ​ប្រាសាទ​អង្គរវត្ដ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដើម្បី ឧទ្ទិស​ថ្វាយ​ព្រះ​មាតា​របស់​ព្រះអង្គ​ក្រោមរូបភាព​ប្រាជ្ញា​បារមី​៕​

អាអាជ្ញាធរចុះ​បិទការដ្ឋាន​សំណង់​លំដាប់​ផ្កាយ​ប្រាំនៅឆ្នេរ​អូរ​ឈើទាល​

​ខេត្ត​ព្រះសីហនុ ៖ អាជ្ញាធរ​ក្រុងព្រះសីហនុ បានចេញ​លិខិត​ផ្អាក​ការដ្ឋាន​សំណង់​សង់​អត់​ច្បាប់​មួយកន្លែង មាន​ទីតាំង​នៅតាម​ឆ្នេរ​អូរ​ឈើទាល មាន​ទីតាំង​នៅជាប់​គេហដ្ឋាន​លំហែកាយ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នា​ព្រឹក ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៨ ម្សិល​នេះ​។​

លិខិត​ចុះ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៨ មាន​ចុះហត្ថលេខា និង​បោះត្រា លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ជម្រាបជូន លោក លី ឡាយ ម្ចាស់​ការដ្ឋាន​សំណង់​ផ្លូវ​អូរ​ឈើទាល ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ដាក់​គ្រឿងចក្រ​គ្រោង​សាងសង់​សំណង់ ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​សាងសង់ ពី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់ព័ន្ធ​នោះទេ​។ ដូច្នេះ​រដ្ឋបាល​ក្រុងព្រះសីហនុ សូម​បិទ​ការដ្ឋាន​គម្រោង​សាងសង់​សំណង់​គ្រប់​ប្រភេទ របស់លោក ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ នឹងត្រូវ​អនុវត្តតាម​លក្ខខណ្ឌ​ដូច​ខាង ក្រោម​៖
១- ត្រូវ​បញ្ឈប់​គម្រោង​ការសាងសង់​សំណង់​គ្រប់​ប្រភេទ​ជា​បន្ទាប់​។​
២- ត្រូវ​រុះរើ​របង​ព័ទ្ធ​ការដ្ឋាន​លើដី​ចំណី​ឆ្នេរ និង​លើដី​ចិញ្ចើមផ្លូវ​សាធារណៈ​ចេញ​។​
៣- ត្រូវ​ដឹក​គ្រឿងចក្រ និង​សម្ភារៈ​ផ្សេងៗ ដែល​ផ្គត់ផ្គង់​ដល់​ការសាងសង់​ចេញពី​ការដ្ឋាន​។​
​រដ្ឋបាល​ក្រុង​សង្កត់ធ្ងន់ថា ក្នុងករណី​លោក លី ឡាយ មិន​ព្រម​អនុវត្តតាម​ខ្លឹមសារ​លិខិត​ខាងលើនេះ​ទេ រដ្ឋបាល​ក្រុងព្រះសីហនុ នឹង​ចុះ​រឹបអូស និង​ដកហូត​គ្រឿងចក្រ និង​សម្ភារៈ​ផ្សេងៗ ដែល​ផ្គត់ផ្គង់​ដល់​ការសាងសង់​សំណង់ យកមក​រក្សាទុក​នៅ​សាលាក្រុង ដោយ​មិន​ទទួលខុសត្រូវ នូវ​ការខូចខាត និង​បាត់បង់​ព្រ​ទ្យ​សម្បត្តិ​របស់លោក​ឡើយ​។​

​តាម​ការកត់សម្គាល់ ចាប់ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែមីនា ឆ្នាំ​២០១៨ ឃើញ​មាន​សកម្មភាព​រុះរើ​ការដ្ឋាន​សំណង់​ខាងលើ​យ៉ាង​ឆាប់រ​ហ័យ ដោយមាន​វត្ត លោក អ៊ី សុខ​ឡង អភិបាលក្រុង​ព្រះសីហនុ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត បាន​ចូលរួម​ពិនិត្យមើល​ការរុះរើ​សំណង់​ទាំងនោះ​។​

ការផ្អាក​ការដ្ឋាន​សំណង់​ខាងលើនេះ គឺ​បាន​កើតឡើង​ក្រោយពេល សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី​២ ខែមីនា បាន​អញ្ជើញ​លំហែ នៅតាម​ឆ្នេរ​អូរ​ឈើទាល ហើយ​ទំនងជា​ឃើញ​សំណង់​កំពុង​សាងសង់​នៅជាប់​ឆ្នេរសមុទ្រ ឆ្នេរ​អូរ​ឈើទាល​នេះ កំពុង​សាងសង់​នៅ​លើដី​ចំណី​ឆ្នេរ សមុទ្រ និង​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​ធ្ងន់ធ្ងរ​។​
​ទាក់ទិន​បញ្ហា​នេះ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់​សម្តេច​ប្រមុខ​ដឹកនាំ ត្រូវយក​ទីធ្លា​បរិវេណ​ដី​ការដ្ឋាន​សំណង់ មាន​ទីតាំងនៅ អតីត​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ខាងលើនេះ ដើម្បី​យកទៅ​អភិវឌ្ឍ​ជា​សួនច្បារ​សាធារណៈ ទុក​ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ចូលទៅ​កម្សាន្ត វិញ​ប្រសើរ​ជាង​៕
​

ចាប់​ជនជាតិ​ឡាវ​ម្នាក់ នៅ​ខេត្តស្ទឹងត្រែង រឹបអូស​ថ្នាំញៀន​៣០​គីឡូក្រាម​

​ស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឡាវ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ចាប់​ឃាត់ខ្លួន​នៅ​ចំនុច ព្រំដែន ក្នុង​ខេត្តស្ទឹងត្រែង ជាប់​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ដោយ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ប្រមាណ ៣០ គីឡូក្រាម​។​

​បើតាម​មន្ត្រីនគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក ថា នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ចាត់តាំង​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៥) បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​នៅ​ចំណុច​ស្ពាន​ទី​២ ផ្លូវ​ទៅ​វ៉ឺ​ន​ខាំ ព្រំដែន ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។​

​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ កុប គី​រី​ប៉ាត់ ភេទ​ប្រុស ជនជាតិ​ឡាវ អាយុ​៤៣​ឆ្នាំ ទីលំនៅ​ភូមិ​ថាំង​ឃុ​ក ស្រុក​-​ខេត្ត​ចំប៉ា​សាក់ ដោយ​ចាប់យក​វត្ថុតាង រួ​មាន សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ៣០​កញ្ចប់ ទម្ងន់​ប្រមាណ​៣០​គីឡូក្រាម ។​

​សូមបញ្ជាក់ថា នៅក្នុង​ឱកាស​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី​បូកសរុប​ការងារ​បង្ក្រាប គ្រឿងញៀន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា​“​សមត្ថកិច្ច​ណា​បង្ក្រាបបាន​គ្រឿងញៀន​១​គីឡូក្រាម​យើង​ផ្តល់រ​ង្វាន់​៤០​លាន​រៀល​ស្មើ​១​ម៉ឺន​ដុល្លារ​” ដូច្នេះ​លើក​នេះ​ថ្នាំញៀន​៣០​គីឡូក្រាម​រង្វាន់​ក៏៏​៣០​ម៉ឺន​ដែរ​៕
​

សម្តេច ហេង សំរិន អញ្ជើញ​សម្ពោធ​រូបសំណាក និង​វិថី វីរជន សាយ ភូ​ថង នៅ​ខេត្តកោះកុង​

​កោះកុង ៖ ព្រឹទ្ធាចារ្យ សាយ ភូ​ថង គឺជា​ឥស្សរជន​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានរួម​ចំណែក​កសាង និង​ដឹកនាំ​គណបក្ស​តាំងពី​ក្នុងដំណាក់កាល​តស៊ូ​រំដោះ​
​ប្រទេសជាតិ​ពីរ​បប​អាណានិគម និង​ចក្រពត្តិនិយម ជាពិសេស​ការចូលរួម​ចំណែក​
​របស់​ព្រឹទ្ធាចារ្យ ក្នុង​ដំណើរការ​រំដោះប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ចូលរួម​កសាង​ប្រទេសជាតិ​តាំងពី​បាតដៃ​ទទេ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រហូតដល់​ឆាកជីវិត​ចុងក្រោយ ដើម្បី​នាំមក​នូវ​កម្ពុ​ជាមួយ​មានការ​អភិវឌ្ឍ ដូច​សព្វថ្ងៃ​។

ដើម្បី​ជាការ​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា មិនអាច​កាត់ថ្លៃ​បាន​របស់ ព្រឹទ្ធាចារ្យ ហើយ​ចាត់ទុក​ព្រឹទ្ធាចារ្យ ជា​វីរជន​ដ៏​ឧត្តុង្គឧត្តម​របស់​បក្ស​ប្រជាជន​កម្ពុជា និង​របស់​ប្រទេសជាតិ​ទាំងមូល រូបសំណាក​ព្រឹទ្ធាចារ្យ សាយ ភូ​ថង និង​វិថី សាយ ភូ​ថង ព្រមទាំង​ចេតិយ​តម្កល់​អដ្ឋិធាតុ​របស់​ព្រឹទ្ធាចារ្យ និង​លោកជំទាវ ត្រូវបាន​សាងសង់ឡើង នៅលើ​ទឹកដី​នៃ​ខេត្តកោះកុង ដែលជា​ទឹកដី​កំណើត​របស់​ព្រឹទ្ធាចារ្យ និង​បានធ្វើ​ពិធី​
​សម្ពោធ និង​បុណ្យ​ឆ្លង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៨​នេះ ដោយ​ក្នុងឱកាស​នេះ សម្តេច​ពញា​ចក្រី​បាន​អបអរសាទរ កោត សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​ដ៏​ធំធេង ដែល​កើតឡើង​នៅទីនេះ​ថា​ពិតជា ធម្មនុញ្ញ​ផល​ប្រសូត្រ​ចេញពី​ជំនឿ និង​ការលះបង់​របស់​ព្រឹទ្ធាចារ្យ សាយ ភូ​ថង និង លោកជំទាវ ខ ភូ​ថង ព្រមទាំង​ក្រុមគ្រួសារ ដើម្បី​ប្រទេសជាតិ និង​ប្រជាជន​។

​សម្តេច​បាន គូសបញ្ជាក់ថា សន្តិភាព គឺជា​កត្តា​សំខាន់បំផុត​ដើម្បី​ធានា​ដល់​ដំណើរ​ការកសាង​លទ្ធិ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក៏ដូចជា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សមធម៌ និង​បរិ​យា​ប័ន្ន​។ ក្នុងន័យនេះ ប្រសិនជា​បាត់បង់​សន្តិភាព​នោះ ប្រទេសជាតិ​យើង​នឹង​
​បាត់បង់​អ្វីៗ​ទាំងអស់ ដែល​យើង​បាន​ប្រឹងប្រែង​រួមគ្នា ជាមួយ​គណបក្ស​ប្រជាជន កម្ពុជា​ក្នុងការ​ស្តារ និង​កសាង​ប្រទេស​ចេញពី​ចំណុចសូន្យ ដោយ​ត្រូវ​ប្រឈម​បញ្ហា និង​ត្រូវ​ហែល​ឆ្លង​ឧបសគ្គ​រាប់រយ​ជំពូក​ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​មកកាន់​ត្រើយ​សុខសន្តិភាព និង​វឌ្ឍនភាព​ដូច​បច្ចុប្បន្ន​។

​សម្តេច​ពញា​ចក្រី​បាន​បន្ថែមថា ក្នុង​រយៈពេល​២០​ឆ្នាំ​
​ចុងក្រោយ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​ក្រៅពី​ជោគជ័យ​លើ​ការពង្រឹង​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​រួមមាន ការអនុវត្ត​ច្បាប់ ការសម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ បំផុត​បើ​ធៀប​នឹង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ គឺ​យើង​បានធ្វើ​សមាហរណកម្ម​ខ្លួន យ៉ាងសកម្ម​ទៅក្នុង​តំបន់ និង​ពិភពលោក ហើយ​បាន​ក្លាយជា​ប្រទេស​គោលដៅ​ដែលមាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​វិស័យ​ទេសចរណ៍ និង​វិនិយោគ​។

ក្នុងឱកាស​នេះ​សម្តេច​បាន​ណែនាំ​ដល់​គណៈកម្មាធិការ​បក្ស​គ្រប់​ថ្នាក់ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវខិតខំ​យកចិត្តទុកដាក់​បន្ត​ផ្សាភ្ជាប់ ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ចុះ​ជួប​សាកសួរ​សុខទុក្ខ និង​ជួយ​ដល់ ប្រជាជន​នៅតាម​មូលដ្ឋាន​របស់ខ្លួន ខិតខំ​បម្រើសេវា​ផ្សេងៗ ដោយ​មិន​រើសអើង ទាំង សេវា​តម្រូវការ ក៏ដូចជា​សេវា​សំណូមពរ ដើម្បី​ទាក់ទាញ​បាន​នូវ​ទឹកចិត្ត​ស្រឡាញ់ គាំទ្រ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ខែកក្កដា​ខាងមុខនេះ ដើម្បី ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅរក​ការអភិវឌ្ឍ រីកចម្រើន​រុងរឿង​បន្ត​ទៅមុខទៀត​។​

បើតាម​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​បានអោយដឹងថា រូប សំណាក វីរជន សាយ ភូ​ថង បានចាប់ផ្តើម​កសាង​ពីថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៧ និង បាន​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​ចំណាយ​ថវិកា​អស់​ចំនួន ៨០​ពាន់​ដុល្លារ​អាមេរិក ហើយ​ចំពោះ​ចេតិយ​តម្កល់​ធាតុ វីរជន សាយ ភូ​ថង និង​លោក ជំទាវ ខ ភូ​ថង បាន​ចំណាយ​ថវិកា​ក្នុង​ការសាងសង់​អស់​ចំនួន ៣៥០​ពាន់​ដុល្លារ​អា​មេ រិ​ក​។ ដោយឡែក​វិថី សាយ ភូ​ថង ដែលមាន​ប្រវែង ៦៨​គីឡូម៉ែត្រ ទទឹង ២៣​ម៉ែត្រ ចាប់ពី​ចំណុច​រូបសំណាក ដែល​ស្ថិត​ក្នុងភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ រហូត​ទៅដល់​ចំណុច​កូន​កុក ក្នុងភូមិ​កៀន​ក្រឡាញ់ ឃុំ​ភ្ញី​មាស ស្រុក​គិរីសាគរ ដែល​បានចាប់ផ្តើម​សាងសង់​ពី​ឆ្នាំ​២០០៨ និង​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ដើមឆ្នាំ​២០១៥ ចំណាយ​ថវិកា​សរុប​ចំនួន ១៥៣​លាន​ដុល្លារ​អាមេរិក​។​

សូម​ជម្រាបជូន​ថា​៖ វីរជន សាយ ភូ​ថង កើត​នៅក្នុង​ឆ្នាំ​១៩២០ នៅ​ភូមិ​ឆ្មា​បាត់ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង​។ ពី​ឆ្នាំ​១៩៤៦ ដល់ ១៩៥៣ វីរជន សាយ ភូ​ថង បាន​ដឹកនាំ​ចលនា​តស៊ូ​នៅ​ខេត្តកោះកុង ប្រឆាំងនឹង​អាណានិគម​បារាំង ពី​ឆ្នាំ​១៩៧០ ដល់ ១៩៧៤ ដឹកនាំ​ចលនា​តស៊ូ​នៅ​ខេត្តកោះកុង ប្រឆាំងនឹង​ចក្រពត្តិ និយម​អា​មេ​រិច ពី​ឆ្នាំ​១៩៧៤ ដល់ ១៩៧៩ ដឹកនាំ​ចលនា​តស៊ូ​នៅ​ខេត្តកោះកុង ក្រោក ឡើង​ចាប់​អាវុធ​ប្រឆាំងនឹង​របប ប៉ុល ពត ហើយ​ចាប់ពី​ឆ្នាំ​១៩៧៩ ដល់ ២០១៦ មាន តួនាទី​ជា​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​៕
​

ខេត្តសៀមរាប​ប្រារព្ធ​ពិធី​ទិវា​អន្តរជាតិ​នារី​៨​មីនា លើក​ទី​​១០៧

​សៀម​រាម ៖ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុ​ស្សារី​យ៍​លើក​ទី​១០៧ ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍ​ជាតិ​»​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមីនា​នេះ ។​

​បន្ទាប់ពី​អាន​ព្រះរាជសារ​របស់​សម្តេច​ម៉ែ សម្តេច​យាយ សម្តេច​យាយទួត ដែល​ផ្ញើជូន​កូនចៅ ចៅទួត រួចមក លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ជួយ​ស្រុក​ប្រាសាទបាគង បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី នាពេលនេះ គឺ​ស្តែង​ចេញពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្នុង​ការលើក​កំពស់​សិទ្ធិ សេរីភាព​របស់​ស្ត្រី​។

​លោកជំទាវ មានប្រសាសន៍​បន្តថា ជាមួយគ្នានេះ​កត្តា​សន្តិភាព បានធ្វើ​ឲ្យ​ស្ត្រី មានឱកាស​គ្រប់យ៉ាង​ចូលរួម​គ្រប់​សកម្មភាព​សង្គម ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​ឆ្អឹងខ្នង នៃ​ករ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ទៀតផង​។ ជាក់ស្តែង មន្ត្រីរាជការ ជា​ស្ត្រី​នៅ​កម្ពុជា បច្ចុប្បន្ន​ឡើងដល់​ចំនួន ៤១ % លើសពី​ការកំណត់​តាម​ស្តង់ដារ​អន្តរជាតិ ត្រឹម ៣០% ប៉ុណ្ណោះ​។​
​

ការជ្រើសរើស ប្រធានបទ​ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ បានលើកឡើង​ពី​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ស្វែងរក​សុខ​សន្តិភាព ដោយ​លំបាក ដែល​យើង ទាំងអស់គ្នា​ទាំង​ស្ត្រី ទាំង​បុរស​ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យ​បាន​។​
​

លោកជំទាវ ឯម ផល្លា​មុន្នី ប្រធាន​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្រោយ​ថ្ងៃ​រំដោះ ឆ្នាំ​១៩៧៩ រដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ជា​ចំបង​ទៅលើ​តួនាទី​របស់​ស្ត្រី ដោយបាន​បង្កើតជា​សមា​គម​នារី​តាំងពី​ពេល​នោះមក ជាមួយនិង​រំលឹក​ខួប ទិវា​នារី​អន្តរជាតិ​៨​មីនា​ជា​រៀងដរាបមក ក្នុង​គោលបំណង​រំលឹក​ពី​ការតស៊ូ​របស់​នារី ទូទាំង​ពិភពលោក ក្នុងការ​ទាមទារ​ឲ្យ​មានការ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព តួនាទី​របស់​ស្ត្រី ឲ្យ​ទទួលបាន​នូវ​អ្វីៗ​ដែល នារី​បាន​បាត់បង់​ជា​យូរអង្វែង​ណាស់​មកហើយ ។
​

លោកជំទាវ​បន្តថា ក្នុង​គោលការណ៍​លើក​កំពស់​សមភាព យេនឌ័រ ដែល​បុរស និង​ស្ត្រី ទទួលបាន​សិទ្ធិ​ស្មើគ្នា​រួចហើយនោះ ការសហការ យោគយល់ សាមគ្គី​រវាង​គ្នា​និង​គ្នា ក្នុងការ​បំពេញ​កិច្ចការ​នានា​នឹង​សម្រេចបាន​ជោគជ័យ​៕
​

ចាប់​ជន​គប់​គ្រាប់បែក​ច្នៃ​ចូល​ផ្ទះ​លក់​អីវ៉ាន់​ចាបហួយ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

​ឧត្រមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត នា​រសៀល​ថ្ងៃទី ២ ខែមីនា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​គប់​គ្រាប់បែក​ច្នៃ បំផ្ទុះ​ទៅក្នុង​ផ្ទះ​លក់​អីវ៉ាន់​ចាបហួយ នៅ​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ពាក់ព័ន្ធ​ករណី​ខាងលើ សមត្ថកិច្ច​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ នៃ​ស្នងកា​ការ​នគរបាល​ខេត្ត បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ អស់​រយពេល​ជាច្រើន​ថ្ងៃ ទើប​កំណត់ មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ វ៉ាន់ តឿ ភេទ​ប្រុស អាយុ​៣០ ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ក្នុងការ​ចុះបង្ក្រាប កំលាំង​ជំនាញ​បាន​ចុះ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ រកឃើញ​គ្រាប់បែកដៃ​លាក់ទុក​ចំនួន​១​គ្រាប់ កាំភ្លើង​កែឆ្នៃ​ចំនួន ១​ដើម និង​រំសេវ​ពណ៌​ខ្មៅ​សម្រាប់​ឆ្នៃ​គ្រាប់​០១ ដប​(M១៥០ ទម្ងន់ ១០​ក្រាម​) ។ ហើយ​កំ​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ​កំពុងតែ​កសាង​សំណុំរឿង​ដើម្បី បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត​នា​រសៀល​ដដែល​។​

​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​៩ យប់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​មុខ​មណ្ឌល​សុខភាព​ទំនប់​ដាច់​ភូមិ​ទួល​ពង្ររ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ករណី​ជនសង្ស័យ បាន​គប់​គ្រាប់បែក​ប្រភេទ​ច្នៃ ចូលក្នុង​ផ្ទះ​លក់​អីវ៉ាន់​ចាបហួយ ដែល​ផ្ទុះ បណ្តាលអោយ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ជួប ឈុន អាយុ ៤៥​ឆ្នាំ​មុខរបរ​អាជីវករ បាន​រងរបួស​ស្រាល​៕


​

ជប៉ុន​ផ្តល់​ថវិកា​ជាង​៣៨​ម៉ឺន​ដុល្លារ ដល់​៤​អង្គភាព​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម នៅ​កម្ពុជា​

​ភ្នំពេញ ៖ ប្រទេស​ជប៉ុន បានផ្តល់​ថវិកា​ចំនួណ ៣៨៤,៨១៧ ដុល្លារ​អាមេរិក សម្រាប់​សាង សង់ មជ្ឈមណ្ឌល​សូត្រ​,​សាងសង់​មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យ និង​ចែកចាយ​បន្លែ , ការស្តារ និង ជួសជុល​ប្រព័ន្ធធារាសាស្ត្រ និង​កែលំអរ​ផ្លូវថ្នល់ នៅក្នុង​ខេត្ត​ក្រុង​ចំនួន​៤​នៃ​ប្រទេស​កម្ពុជា​។​

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ឯកឧត្តម ហ៊ី​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បាន​ថ្លែង​ឱ្យដឹង​នៅ ក្នុង ពិធី​ចុះហត្ថលេខា​ផ្តល់ និង​ទទួល​ថវិកា កាលពី​រសៀល​ថ្ងៃទី​២​ខែមីនា​នេះ​ថា រដ្ឋាភិបាល​ជប៉ុន បាន ឯកភាព​ផ្តល់​ថវិកា​ទាំងនេះ ក្រោម​គ្រោងការ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​ទ្រង់ ទ្រាយ តូច សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សារ​ណូ​ណិ​) ទៅលើ​អង្គភាព​សំខាន់ៗ​ចំនួន​៤ ដែល​ក្នុងនោះ មាន ទី​១ ៖ ផ្តល់​ជូនទៅ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​សូត្រ នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នូវ​ថវិកា​ចំនួន​៩០,៨៣៤​ដុល្លារ​អាមេរិក​។

​តាមរយៈ​គម្រោង​នេះ កសិករ​ដែល​ចិញ្ចឹម​ដង្កូវនាង កំពុង ជួបប្រទះ​នូវ​ការលំបាក ដូចជា​ជំងឺ ដង្កូវ នាង ជា​លទ្ធផល វា​បានធ្វើឱ្យ​ផលិតភាព មានការ ធ្លាក់ចុះ ហើយ​ប្រាក់ចំណូល​ក៏​ធ្លាក់ចុះ ផង ដែរ​។ មជ្ឈមណ្ឌល​សូត្រ​នេះ នឹង​ផលិត​ពង​ដង្កូវនាង​ដែល​គ្មាន​ជំងឺ ហើយ​ផ្ត​លើ​ពង​ទាំងនោះ​ដល់ កសិករ​ចិញ្ចឹម​ដង្កូវនាង ជាមួយនឹង​ការបណ្តុះបណ្តាល​បច្ចេកទេស ។ គម្រោង​នេះ​ត្រូវបាន​រំពឹងថា នឹង​រួមចំណែក​ក្នុង​ការផលិត​សូត្រ​ដែលមាន​គុណភាព​ខ្ពស់ បង្កើន​ប្រាក់ ចំណូល​ដល់​កសិករ និង​ធ្វើ ឱ្យ​វិស័យ​ឧស្សាហកម្ម សិប្បកម្ម​សូត្រ បែប​ប​ប្រពៃណី​មានការ រីកចំរើន និង​រស់​ឡើងវិញ​។​

​គម្រោង​ទី​២ ផ្តល់នូវ​ថវិកា​ចំនួន ១១៤,៨២១​ដុល្លារ​អាមេរិក ជូនទៅ​មជ្ឈមណ្ឌល ប្រមូលផ្តុំ ត្រួតពិនិត្យ និង​ចែកចាយ​បន្លែ​ថ្មី​មួយ នឹងត្រូវ​សាងសង់​នៅក្នុង​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល ដែលជា កន្លែង​ដាំ​ដុះ​ធំ​ទី​២​នៅ​កម្ពុជា ។​មជ្ឈមណ្ឌល​នេះ នឹង​ក្លាយជា​កន្លែង​ប្រមូលផ្តុំ ត្រួតពិនិត្យ និង​ចែក ចាយ បន្លែ​ដំបូង​គេ នៅ​កម្ពុជា ដែលមាន​មន្ទី​ពិសោធន៍ ដើម្បី​ពិនិត្យមើល​នូវ​ការជាប់​សេសសល់ ថ្នាំ​សម្រាប់​សម្លាប់​សត្វល្អិត ដែលមាន​នៅលើ​បន្លែ ដោយមាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​។​

​គម្រោង​នេះ​នឹង​រួមចំណែក​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព និង​ទំនុកចិត្ត ទៅកាន់​ទីផ្សារ ហើយ​បង្កើន​នូវ​ស្លាក យីហោ​បន្លែ​របស់​ខេត្តកណ្តាល ។ កសិករ​ប្រមាណ​២០០០ នាក់ នឹង​អាច​នាំចេញ​បន្លែ​របស់​ពួកគេ​តាមរយៈ​មជ្ឈមណ្ឌល​នេះ​។​

​គម្រោង​ទី​៣ ផ្តល់ជូន​នូវ​ថវិកា​ចំនួន ៨៩,៩០០​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ទ្វារ​ទឹក និង​ជួសជុល​សំណង់​លូ​ទោល សម្រាប់​ប្រព័ន្ធធារាសាស្ត្រ​ដំរែក ក្នុង​ខេត្ត​កំបង់​ឆ្នាំង ។ តាមរយៈ គម្រោង​នេះ ទំ​បន់​ទឹក​ប្រវែង​១៥០០​ម៉ែត្រ​នឹងត្រូវ​សាងសង់ និង​ជួសជុល​ឡើងវិញ នៅក្នុង​ស្រុក រលាប្អៀរ ។ គម្រោង​នេះ​រំពឹងថា នឹងមាន​ប្រជាពលរដ្ឋ​ប្រហែល ៣០០០​នាក់ ទទួលបាន​ទឹកជា ប្រចាំ ដើម្បី​ស្រោចស្រព ហើយ​ទំនប់ទឹក​នេះ នឹងត្រូវ​ប្រើប្រាស់​ជា​ផ្លូវថ្នល់​ក្រោយពេល​បញ្ចប់ គម្រោង​។​

​ចំណែក​គម្រោង​ទី​៤ ផ្តល់​ថវិកា​ចំនួន ៨៩,២៦២ ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ផ្លូវ​បេតុង នៅ​ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ។ ផ្លូវ​ដែលមាន​ស្រាប់​ប្រវែង ៤៥៣ ម៉ែត្រ នឹងត្រូវ​អភិ វឌ្ឍន៍ ទៅជា​ផ្លូវ​បេតុង ដែលមាន​ប្រព័ន្ធ​បង្ហូរទឹក ។ គម្រោង​នេះ​ត្រូវបាន​រំពឹងថា ផ្លូវ​នេះ​នឹង​ផ្តល់​អត្ថ ប្រយោជន៍ ដល់​ប្រជាជន​ជិត​១៥,៧០០​នាក់ នៅក្នុង​តំបន់ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន ក្នុង​តំបន់ ទៅ​សាលារៀន មន្ទីរពេទ្យ ផ្សារ ពិសេស លើកកម្ពស់​ការដឹកជញ្ជូន​គ្រឿង​សមុទ្រ​ស្រស់ៗ ពី​ទីផ្សារ​គ្រឿង​សមុទ្រ នៅក្នុង​តំបន់​ទៅកាន់​គោលដៅ​ចែកចាយ​។​

​សូមបញ្ជាក់ថា គម្រោង​ទាំង​៤​នេះ បានមក​ទទួល​ដោយ ឯកឧត្តម ជេ​ត ជាលី សាកល វិទ្យា​ធិ​ការ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ប៊ុន​ទួន ស៊ី​ម៉ូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ខេត្តកណ្តាល​, លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​កំពង់ ឆ្នាំង និង លោក អន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត កោះកុង​៕​

ធ្យូង​រាប់ម៉ឺន​កា​រ៉ុង​ក្នុង​១​ថ្ងៃៗ ត្រូវបាន​លួច​បញ្ជូន​ឆ្លងដែន​ទៅ​ថៃ តាម​ច្រករបៀង​ប្រាសាទ​ត្បែង

​ប៉ោយប៉ែត ៖ ធ្យូង​រាប់ម៉ឺន​កា​រ៉ុង ដែល​ក្រុម​ឈ្មួញ​ដឹក​ពី​តាម​បណ្ដា​តំបន់​មួយចំនួន​ក្នុង​ខេត្ត​ឧ​ត្ត​រ មានជ័យ និង​ខេត្ត​មួយចំនួនទៀត​តាម​បន្ទាត់​ព្រំដែន កំពុង​សំរុក​បញ្ជូន​ឆ្លងដែន​ចូល ទៅ​ទឹកដី​ថៃ តាម ច្រករបៀង​ប្រាសាទ ស្ថិត​ក្នុងភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​តាម​សេចក្ដី​រាយ​ការ​បាន​ឲ្យ​ដឹងថា ធ្យូង​ដែល​ក្រុម​ឈ្មួញ​នាំ​ចូលទៅ​ច្រករបៀង​ខាងលើ​នោះ ក្រុម ឈ្មួញ​បាន​បង់ប្រាក់​ឧ្យ​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ បារាំង ជា​យោធា​ក្នុង​វរៈ​(១)​និង​លោក រាជ្យ ប៊ុណ្ណា នាយ​ប៉ុស្ដិ៍នគរបាល ការពារ​ព្រំដែន គោក​៨០៧ ប្រាសាទ​ត្បែង ក្នុង​១​កា​រ៉ុង​ធ្យូង​ថ្លៃ​១៥០០​រៀល ជា ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ចេញទៅ​លក់​នៅក្នុង​ទឹកដី​ថៃ​។​

​ប្រជាពលរដ្ឋ បាន​សរសរ​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក ថាៈ ធ្យូង​ដែល​គេ​នាំចេញ​តាម​ច្រក របៀង ខាង លើ មាន​ប្រមាណ​90% នាំ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មួយចំនួន​តូច​ជា​របស់​អ្នកស្រុក​ដែល រស់នៅ តាម​ភូមិ​ជាប់​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​។

​ជុំវិញ​ករណីនេះ ក៏មាន​ការ​រិៈ​គន់​ពី​អ្នកស្រុក​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោ​យស​សេ​រថា​”​អស់ ហើយ ព្រៃឈើ​បើ​ធ្យូង​មួយថ្ងៃៗ​រាប់ម៉ឺន​កា​រ៉ុង​ត្រូវគេ​ផលិត​នាំ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​”​។ ប្រភពពី​អ្នក រក ស៊ី​ទិញ​លក់​ធ្យូង បាន ប្រាប់ថា ធ្យូង​ទាំងនេះ គេ​ដឹក​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅពេល​យប់​តាម​រថយន្ត ធំៗ​។​

​សូមបញ្ជាក់ថា នៅពេលដែល​អ្នកយកព័ត៌មាន បាន​ចុះ​ទៅដល់​ចំណុច​ច្រក​នាំចេញ​ដែល​គេ ចោទថា ខុសច្បាប់ តែ​ត្រូវ​លោក​មេ​ប៉ុស្តិ៍​យោធា​ប្រចាំការ​នៅ​ទីនោះ បាន​ព្យាយាម​រារាំង​ស្នើសុំ​ក្រុម អ្នក កាសែត​មិន​ឲ្យ​ថតរូប និង​ស្នើ​មិន​ឲ្យ​ចុះផ្សាយ​ថែមទៀត​ផង​។​ចំណែក លោក រាជ្យ​ប៊ុណ្ណា មេ​ប៉ុស្តិ៍ ប្រាសាទ​ត្បែង នគរបាល​ការពារ​ព្រំដែន​គោក លេខ​807 មិនអាច​ទាក់ទង សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ ដោយសារ​ចុច​ទូរស័ព្ទ​មិន​ចូល​ជា​ច្រើនដង​។
​ប្រភព​ដាច់ដោយឡែក​មួយទៀត​ប្រាប់ថា នៅក្នុង​ភូមិ​ថ្ម​ឆ័​ត្រ ឃុំ​គោក​រមៀត​ក៏មាន​ទីតាំង​ដ៏​ធំ​មួយ បាន​លាក់ទុក​ធ្យូង​រាប់ពាន់​កា​រ៉ុង​ផងដែរ​ដើម្បី​ត្រៀម​ដឹកចេញទៅ​លក់​លើទឹក​ដី​ថៃ រៀងរាល់​វេលាយប់​។

​ប្រជាពលរដ្ឋ​បានបង្ហាញ​ពី​ការព្រួយបារម្ភ​ថា បើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ពិសេស​សមត្ថកិច្ច តាម បន្ទាត់​ព្រំដែន​មិន​រួមគ្នា​ទប់ស្កាត់​លំហូរ​ចេញ​ធ្យូង​ពី​កម្ពុជា​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ​នេះ​ទេ អនាគត​ព្រៃឈើ នៅ​កម្ពុជា នឹងត្រូវ​រលាយ​ហិនហោច​ដោយ​ក្រុម​ឈ្មួញ​អស់​ជា​មិនខានឡើយ​៕​

ការដឹកជញ្ជូន​ឈើ​សង្ស័យ​អត់​មានច្បាប់​កំពុង​ហូរ​ចូល​ខេត្តព្រៃវែង​

​ព្រៃវែង ៖ ខេត្តព្រៃវែង​មិនមែនជា​ខេត្ត​ដែល​កាប់បំផ្លាញ​ព្រៃឈើ​ក៍​ពិតមែនតែ​ជា​ខេត្ត​មួយ​ដែល​ទទួលផល​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​។​ជាមួយគ្នា​នោះ​ប្រភព​បាន​បង្ហើប​ថា​បទល្មើស​ព្រៃឈើ​ដែល​កំពុង​ដឹកជញ្ជូន​ពី​ខេត្តស្ទឹងត្រែង​.​ខេត្តក្រចេះ​.​ខេត្តមណ្ឌលគិរី​ចូលមក​ខេត្តព្រៃវែង​សព្វថ្ងៃនេះ​គឺ​មន្ត្រី​ជំនាញ​មេព្រៃ​មិន​ធ្វើការ​បង្ក្រាប​ទេ​.​ដោយ​អង្គុយ​កត់​តែ​ចំនួន​ក្បាល​ឡាន​តែប៉ុណ្ណោះ​។​នេះ​ជាការ​ត្រូវដង​ត្រូវផ្លែ​គ្នា​រវាង​ឈ្មួញ​អ្នកដឹកឈើ​ឫ​ម្ចាស់​ដេប៉ូ​ក្នុងការ​បង់លុយ​ដាក់​ថ្ងៃ​.​ដាក់​ខែ​ឫ​រាប់​ចំនួន​ឡាន​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​មេព្រៃ​។ ប្រភព​ព៌​ត​មាន​បន្តថា​ដេប៉ូ​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ស្វាយ​អ​ន្ទ​រ​ដោយ​ខ្លះ​អត់​មានច្បាប់​និង​ខ្លះទៀត​មានច្បាប់​បាន​ចាំ​ទទួល​ទិញ​ឈើ​អត់​ច្បាប់​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ធំៗ​ជាច្រើន​ទៀត​ដាក់​រាយប៉ាយ​ពេញ​ផ្លូវ​ដោយ​មិន​ខ្លាចញញើត​បែបនេះ​!​ព្រោះ​គេ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ស្ថាប័ន​អនុវត្ត​ច្បាប់​អស់ហើយ​។​ទង្វើ​ល​បែបនេះ​គឺ​វា​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​!​តែ​វា​ចំណេញ​ប្រយោជន៍​បុគ្គល​។

ប្រភព​ដដែល​បន្តថា​រាល់ថ្ងៃនេះ​រថយន្ត​សាំ​យ៉ុង​មិន​ក្រោម​ពី​៦០​ទៅ​៧០​គ្រឿង​នោះទេ​ដែល​ដឹកឈើ​ពី​ខេត្ត​មួយចំនួន​នៃ​ភូមិភាគ​ឦ​សាន្ត​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៨​កាត់​តាម​ស្រុក​កំចាយមារ​ចូលមក​លក់​ឲ្យ​ដេប៉ូ​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ស្វាយ​អ​ន្ទ​រ​.​ខេត្តព្រៃវែង​នេះឯង​!​ហើយ​ក្រៅពី​រថយន្ត​សាំ​យ៉ុង​ក៍​នៅមាន​រថយន្ត​ធំៗ​ជាច្រើន​ទៀតផង​ដែរ​ដែល​ដឹកជញ្ជូន​ឈើ​ខ្លះ​អត់​ច្បាប់​និង​ខ្លះ​មានច្បាប់​តែ​ដឹក​លើ​លិខិតអនុញាត​យកមកចែក​ចាយ​លក់​ឲ្យ​តាម​ដេប៉ូ​ជាច្រើន​ទៀត​នៅក្នុង​ខេត្តព្រៃវែង​។​ប្រភព​បញ្ជាក់​បន្ថែមថា​ការដែល​ក្រុម​ឈ្មួញ​ដឹកឈើ​យកមក​លក់បាន​យ៉ាង​រលូន​បែបនេះ​គឺ​បាន​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​ចាប់ពី​៥​មុ​ឺ​ន​រៀល​ទៅ​១០​មុ​ឺ​ន​រៀល​ក្នុង​១​រថយន្ត​តាម​ឈើ​តិច​ឫ​ច្រើន​។​តែបើ​សម្រាប់​រថយន្ត​ធំ​ដឹក​លើស​លិខិតអនុញាត​(PC)​វិញ​គឺ​ត្រូវ​បង់​ឲ្យ​មន្ត្រី​ជំនាញ​មេព្រៃ​ក្នុង​១​រថយន្ត​ចាប់ពី​១០០$​ទៅ​២០០$​ជា​កំហិត​ឲ្យ​តែ​ដឹក​ឆ្លងកាត់​ខេត្តព្រៃវែង​!​ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​ត្រួតពិនិត្យ​លើ​លិខិត​និង​ទីតាំង​ដាក់​ឈើ​នោះឡើយ​។​ក្នុងនោះ​បើតាម​ប្រភពពី​អ្នករកស៊ី​ឈើ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ប្រាប់ថា​ឈើ​ដែល​ដឹក​ចូលមក​ខេត្តព្រៃវែង​រាល់ថ្ងៃ​ទាំង​រថយន្ត​តូច​និង​រថយន្ត​ធំ​គឺ​សុទ្ធសឹងតែ​ខុសច្បាប់​ទាំងអស់​!​ព្រោះ​ឈើ​ដែល​គេ​ដឹក​យកមក​នោះ​ជា​ឈើ​ដែល​គេ​លួច​កាប់​ពី​ព្រៃ​នៃ​ខេត្ត​មួយ​ចំ​នួ​យ​ភាគ​ឥ​ឦ​សាន្ត​កាត់​ដោយ​ម៉ា​សុ​ី​ន​ត្រង់​តឺ​ន័​រ​មិនមែន​កាត់​ដោយ​ម៉ាស៊ីន​រ៉ៃ ដែល​ច្បាប់​អនុញាត​នោះទេ​។

ពាក់​ព​ន្ធ័​បញ្ហា​ខាងលើនេះ​ភ្នាក់ងារ​យើង​មិនអាច​ទំនាក់ទំនង​សូម​ការបំភ្លឺ​ពី​មន្ត្រី​ជំនាញ​ស្រុក​ស្វាយ​អ​ន្ទ​រ​និង​ខេត្តព្រៃវែង​បានទេ​៕
​

លោក​ស័ក្តិ​៤ វ័ន ហាក់ បាញ់សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់ធ្វើការ​

​ភ្នំពេញ ៖ នាយផ្នែក​ការពារ​គោលដៅ​២ នៃ​នាយកដ្ឋាន​នគរបាល​ការពារ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​លោក វ័ន ហាក់ មាន​អាយុ​៥០​ឆ្នាំ​ដែលមាន​អត្ថ​លេខ​០៧១៧០
​បាន​ប្រើ​កាំភ្លើង AK៤៧ បាន​បាញ់សម្លាប់​ខ្លួនឯង​ចំនួន​២​គ្រា​ប់ណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅក្នុង​បន្ទប់ធ្វើការ​របស់ខ្លួន​ឯង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រីនគរបាល​នៅក្នុង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាលពី​វេ​កាលពី​វេលា​ម៉ោង​១០​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៨​នៅក្នុង​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ​សង្កាត់​ទន្លេបាសាក់​ខ​ណ្ខ​ចំកា​មន​រាជធានី​ភ្នំពេញ​។

​តាម​ប្រភពពី​មន្ត្រីនគរបាល​នាយកដ្ឋាន​នគរបាល​ការពារ​បាន​ប្រាប់​ឲ្យ​ដឹងថា​តាម​ការសួរនាំ​ជា​ជំ​ហ៊ាន​ដំបូង​ជនរងគ្រោះ​បានបញ្ចប់​ជីវិត​របស់​ខ្លួន​បែបនេះ​ដោយសារ​តែមាន​ជំងឺផ្លូវចិត្ត​ហើយ​ធ្លាប់​ចង់​សម្លាប់ខ្លួន​ផងដែរ​។​

​មន្ត្រីនគរបាល​បាល​បាន​បញ្ជាក់ថា (​លោក វ័ន ហាក់ បាន​បាញ់​សម្លាប់ខ្លួន​ឯ​នៅក្នុង​អង្គភាព​បង្ក​ការភ្ញាក់ផ្អើល​ពេញអង្គ​ភាព​ដែល​នេះ​អាចមកពី​ជនរងគ្រោះ មាន​ជម្ងឺផ្លូវចិត្ត​ហើយ​ធ្លាប់​ត្រូវបាន​ពេទ្យ​វៀតណាម បញ្ជូន​ត្រឡប់មក​ប្រទេស​វិញ នៅពេល​លោក​ទៅ​រៀន​នៅ​ប្រទេស​វៀតណាម​)​។

​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​និង​នគរបាល​អគ្គស្នងការ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ឆាយ គឺ​ម​ខឿន ប្រធាន​សេនាធិការ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចុះទៅពិនិត្យ​ផ្ទាល់​នៅ​កន្លែងកើតហេតុ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​និង​ប្រគល់​សព​ជូន​ជន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​៕
​

ពលរដ្ឋ​ម្នាក់​ទៀត បាន​ស្លាប់​បន្ទាប់ពី​បរិភោគ​ត្រី​ក្រពត​

​ខេត្តក្រចេះ​៖ ប្រធាន​មន្ទីរ​ជលផល​ខេត្តក្រចេះ បាន​អំពាវនាវ​សាជាថ្មី​ទៀត នៅ​ថ្ងៃទី​១ ខែមីនា​នេះ​ថា​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​បរិភោគ​ត្រី​ក្រពត​៥​ប្រភេទ ក្នុងចំណោម​ត្រី​ក្រពត ១០​ប្រភេទ ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេ តាម​បឹង​បួល តាម​ព្រែក ព្រោះថា​ត្រី​ក្រពត​ទាំង​៥​ប្រភេទ​នេះ មាន​ជាតិពុល អាច​បណ្ដាលឱ្យ​អ្នក​ដែល​បរិភោគ មាន​ជំងឺ​ធ្ងន់ធ្ងរ និង​អាច​រហូតដល់​ស្លាប់​បាន​។​

ការអំពាវនាវ​របស់ លោក សៀន គិ​ន ប្រធាន​មន្ទីរ​ជលផល​ខេត្តក្រចេះ ក្រោយពេល​ពលរដ្ឋ​រស់​នៅ​តំបន់​ដាច់ស្រយាល ក្នុងភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ម្នាក់​បាន​ស្លាប់ នឹង​ជាច្រើន​នាក់​ទៀត ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ បន្ទាប់ពី​ពួកគេ​បាន​បរិភោគ​ត្រី​ក្រពត​នេះ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ កន្លងមក​ទៅនេះ​។​

​លោក​បាន​បន្តថា ត្រី​ក្រពត​ដែលមាន​សារធាតុពុល​ទាំង​៥​ប្រភេទ​នេះ មាន​ជាតិពុល​ខ្ពស់បំផុត​នៅ​រដូវ​បន្ត​ពូជ​ពង​កូន ដែលជា​ធម្មតា​កើតឡើង​នៅក្នុង​ខែកុម្ភៈ មីនា និង​ចន្លោះ​ខែកក្កដា ទៅ​ខែកញ្ញា​។ ចំពោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី ក៏មាន​កម្រិត​ខុសគ្នា​ដែរ គឺ​ពង​រប​ស់វា​មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់មក​គឺ​ថ្លើម ពោះវៀន ស្បែក និង​សាច់​។​

​លោក​បញ្ជាក់ថា បើ​យោងតាម​ការស្រាវជ្រាវ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ​និង​នេសាទ​បាន​រកឃើញថា នៅ​ប្រទេស​កម្ពុ​ជាមាន​ត្រី​ក្រពត​ចំនួន​១០​ប្រភេទ ក្នុងនោះ​មាន​៥​ប្រភេទ មាន​សារធាតុពុល ។ សារធាតុ​នោះ​មាន​ឈ្មោះថា Tetrodotoxins​ជា​ប្រភេទ​សារធាតុពុល​ប្រ​ព័​ន្ឋ​សរសៃប្រសាទ ដែលជា​ប្រភេទ​សារធាតុពុល​ខ្លាំង មិន​រលាយ​ដោយសារ​ធារ​តុ​ការ​ចម្អិន​នោះទេ ។ ក្រពត​ទាំង​៥​ប្រភេទ​នោះ​គឺ ក្រពត​កូសាំងស៊ីន ក្រពត​អុច​ធំ ក្រពត​ភ្នែក​ក្រហម ក្រពត​អុច​បៃតង និង ក្រពត​ខ្មៅ ។

ពពួក​ក្រុម​ត្រី​ក្រពត​ទាំងនេះ គឺមាន​សារធាតុពុល​ប្រែ​ប្រួក​ទៅ​រដូវ​កាល គឺ​កំរិត​ពុល​ខ្ពស់បំផុត​នៅ​រដូវ​ពង​កូន​បន្ត​ពូជ ដែលជា​ធម្មតា​ចាប់ពី​ខែកុម្ភៈ​ដល់​ខែកញ្ញា ។ ចំពោះ​អ្នក​ដែល​បរិភោគ​ត្រី​ក្រពត​ទាំង​៥​ប្រភេទ​នេះ គឺមាន​អកា​រៈ ឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹង​ថ្គាម ស្ពឹក​ចុងដៃ​ជើង រាគរូស ក្អួតចង្អោរ ឬ​អាច​បណ្តាល​ឱ្យស្លាប់​តែម្តង ។​

​ការពុល​ត្រី​ក្រពត​រហូត​បង្កឱ្យមាន​មនុស្ស​ស្លាប់​ម្តងទៀត​នេះ បានកើត​មាន ឡើងដល់​អ្នកភូមិ​រស់​នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅពេលដែល​សាកសព​របស់​បុរសរ​ង​គ្រោះ​ម្នាក់​ឈ្មោះ ខាត់ ខាន់ អាយុ​៥៧​ឆ្នាំ ត្រូវបាន​បញ្ជូន​ពី​មន្ទីរ ពេទ្យ​ស្រុក​មេ​ម៉ត់ មកដល់​លំនៅឋាន​វិញ​។​ចំនែកឯ​ស្ត្រី​ជា​ប្រព​ន្ឋ​អាយុ​៥៧​ឆ្នាំ និង​កូនស្រី​អាយ​១៨​ឆ្នាំ ក៏ដូចជា​អ្នកភូមិ​មួយចំនួនទៀត បានកើត​អ​ការៈពុល​ដូចគ្នា​តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត ហើយ​ក៏បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​និង​មន្ទីរពេទ្យ​ស្រុក​មេ​ម៉ត់​ដូចគ្នា​។​

យោ​យ​តាម​ការ​ឱ្យដឹងពី​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា ការពុល​របស់​អ្នកភូមិ​នេះ​គឺ​ផ្តើមចេញ​ដោយសារតែ​ពុល​ត្រី​ក្រពត​។ ហើយ​ត្រី​ក្រពត​ដែល​ពួកគាត់ យកមកចែក​គ្នា​អាំង​ហូប​នេះ គឺ​បានមកពី​ការនេសាទ​នៅ​ព្រែក​ខាងក្រោយ​ភូមិ​។ ចំនែកឯ​បុរស រងគ្រោះ​បាន​ពុល​រហូតដល់​ស្លាប់ ក៏​ដោយសារតែ​គាត់​បាន​ហូប​ត្រី​ក្រពត​ដែល​ពុល​នោះ​ច្រើន ជាងគេ​ទើប​មាន​អ​ការៈពុល​ធ្ងន់ធ្ងរ​មិនអាច​ជួយ​បាន​។ បន្ទាប់ពី​មាន​ហេតុ​ការ​នេះ អាជ្ញាធរ​បាន​ចុះទៅ​ធ្វើការ​ពិសោធន៍ និង​បាន​យក​សាច់​ត្រី​ក្រពត ដែល​សង្ស័យថា​ពុល​ដែល​នៅសល់​ដាក់ឱ្យ​មាន់​និង​ឆ្កែ​ស៊ី បន្ទាប់ពី​ស៊ី​រួច​ក៏​ប្រកាច់​ងាប់​ភ្លាមៗ​តែម្តង​៕​

មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា ជំរុញ​ឱ្យ​យុវជនមាន​ចំណាប់អារម្មណ៍​ខ្លាំង

​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការ ឧបត្ថម្ភ គាំទ្រ ពី បណ្តា​ស្ថានទូត ដៃគូរ ស្ថាប័ន អង្គការ និង វិស័យ​ឯកជន​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស និង​មាន​កិច្ចសហការ ជាមួយ​អង្គការ ស្ទែ​ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០១ ខែ មីនា​នេះ បានរៀបចំ​មហោស្រព វិទ្យាសាស្ត្រ និង វិ​ស្វ័ក​ម្ម​កម្ពុជា លើក​ទី​៤ នៅ​ពហុកីឡាដ្ឋាន​ជាតិ អូឡាំពិក ដើម្បី​ជំរុញ​ឱ្យ​សិក្សា​នុ​សិស្ស យុវជន លោកគ្រូ អ្នកគ្រូ សាធារណៈជន គ្រឹះ​សា្ថ​ន​សិក្សា និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​កាន់តែ​មានការ​ចាប់អារម្មណ៍ និង​ការយកចិត្តទុកដាក់ លើ​ការសិក្សា អប់រំ ការបណ្តុះបណ្តាល​ការងារ អាជីព វិជ្ជាជីវៈ ការប្រកួតប្រជែង ការស្រាវជ្រាវ និង និ​វា​នុ​វត្ត​ន៍​លើ​មុខជំនាញ ទាក់ទង និង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​គណិតវិទ្យា ដែលមាន​សក្កដានុពល សម្រាប់​ចូលរួម​អភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ក​សិ​-​ឧស្សាហកម្ម សេវាកម្ម និង ពាណិជ្ជកម្ម​នៅ​ក​ម្ពូ​ជា​។​

​ក្នុងឱកាស​នោះ លោក បណ្ឌិត សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា បន្ទាប់ពី​ធ្វើកំណែទម្រង់ ដើម្បី​ប្រសិទ្ធភាព ក្នុង​វិស័យ​អប់រំ ឃើញថា ពិន្ទុ​របស់​សិស្ស ផ្នែក​វិទ្យាសាស្ត្រ​ទាប ដែលជា​ហានិភ័យ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ ក្រសួង​បានប្រែក្លាយ​ហានិភ័យ​ទាំងនោះ ឱ្យទៅជា​ឱកាស​សម្រាប់​យុវជន តាមរយៈ​ការបណ្តុះ បណ្តាល និង​ពង្រឹងសមត្ថភាព​គ្រូ រហូត ដល់​មាន​កំណើន​ពីមួយ​ទៅមួយ​ឆ្នាំ​គួរឱ្យកត់សម្គាល់​។​

​លោក បណ្ឌិត ច័ន្ទ រ័ត្ន ប្រធាន​នាយកដ្ឋាន ស្រាវជ្រាវ វិទ្យាសាស្ត្រ បាន​មានប្រសាសន៍​ឱ្យដឹងថា តាមរយៈ​មហោស្រព​នេះ ក៏​ជា​យុទ្ធសាស្ត្រ និង​ផែនការ សកម្មភាព បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យមាន​គុណភាព សមត្ថភាព ចំណេះដឹង នឹង​ដោះស្រាយ​បញ្ហា ដើម្បី​ឆ្លើយតប​ទៅ​និង​តម្រូវការ ទីផ្សា​ការងារ នាពេល​ប​ច្ច​យ​ប្បន្ន និង​ទៅ​អនាគត ហើយក៏​ជា​គោលដៅ​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បានអនុម័ត គោលនយោបាយ​ស្តីពី ការអប់រំ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ។​

​មួយវិញទៀត ក្រសួង​មានបំណង​ប្រាថ្នា ឱ្យ​ព្រឹត្តិការណ៍​នេះ ក្លាយទៅជា ទិវា​ជាតិ ស្តីពី វិទ្យាសាស្ត្រ និង​វិស្វកម្ម ដើម្បី​ជាការ​លើកទឹកចិត្ត​អ្នកវិទ្យាសាស្ត្រ និង​សិស្ស និស្សិត ឱ្យខិត​ខំប្រឹងប្រែង បន្ត​ប្រើប្រាស់ ឱ្យអស់​សក្កដានុពល​ដែលមាន ពិសេស យើង​មាន​ឈាមជ័រ​ពី​បុព្វបុរស ដែលមាន​ស្នាដៃ សាង ប្រាសាទ​អង្គរ​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភបលោក​។​

​សូមបញ្ជាក់ថា នៅក្នុង​មហោស្រព វិទ្យា​ស​សាស្ត្រ​នោះ ក៏មាន ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា សម្រាប់​អភិវឌ្ឍន៍ ការអប់រំ គណិតវិទ្យា និង​វិទ្យាសាស្ត្រ តាមរយៈ​ការប្រើប្រាស់ ដ៏​មាន​ប្រសិទ្ធភាព នូវ​ម៉ាស៊ីន គិត​លេខវិទ្យា​សាស្ត្រ រវាង ក្រសួង អប់រំ យុវជន និង​កីឡា និង ក្រុមហ៊ុន កាស្យូ​សិង្ហ​បុរី ផងដែរ​៕​