All posts by មេគង្គ ប៉ុស្តិ៍

គ​.​ជ​.​ប ចេញ​គោលការណ៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំឡុងពេល​ឃោសនាបោះឆ្នោត

​រាជធានី​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​គោលការណ៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ទូរទស្សន៍ វិទ្យុ សារព័ត៌មាន ដែល​ចង់​លក់ ឬ​ជួល​ម៉ោង​ឲ្យ​គណបក្សនយោបាយ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ អំឡុងពេល​ឃោសនាបោះឆ្នោត​។​
​សូម​អាន​គោលការណ៍​របស់ គ​.​ជ​.​ប សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​៖

nec_office_150115_-ousa-2015-12-12-2016-01-01-2016-01-05-2016-01-081fn-2017-04-18-15-21-18-0 fn-2017-04-18-15-21-18-1

ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​រួម​និង​ថ្នាំញៀន​ទម្ងន់​៣២,៦៥​ក្រាម​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​លក់​ចែកចាយ​គ្រឿងញៀន​មួយ​ករណី​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​និង​ថ្នាំញៀន​ចំនួន​៣ កញ្ចប់​ទម្ងន់​ស្មើរ​៣២,៦៥​ក្រាម​។​
លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់អោយដឹង​នៅ​រសៀល​ថ្ងៃទី​១៨ មេសា​នេះ​ថា​៖​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​១៦-៤០​នាទី ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧​នៅ​ចំណុច​ក្រុមទី​៥ ស្ថិតក្នុង​ភូមិ​មោង ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។ លោក​បន្តថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​មាន​៖ ទី​១​ឈ្មោះ ឈួន ជំន្នោ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិពាល​ញ៉ែ​ក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ទី​២​ឈ្មោះ ណូ​ត វ​ណ្ណះ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​មាន់ចែ ឃុំ​ព្រៃ​ញី ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់​។​
​ចំពោះ​វត្ថុតាង​ដកហូត​បានរួម​មាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៣​កញ្ចប់​ទម្ងន់​៣២,៦៥​ក្រាម​។ កូនជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១​។ ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង និង​សម្ភារ​វិច​ខ្ចប់​ថ្នាំញៀន​លក់​មួយចំនួនទៀត​។​
​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៧​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

18042732_1863942880510940_1831572606_o18009382_1863942873844274_1776343999_n

​លោក​នេន​អាយុ​១៣​ឆ្នាំ​ល្បួង​ក្មេងស្រី​អាយុ​៥​ឆ្នាំ​រំលោភ​

​ខេត្តព្រៃវែង​៖​ព្រះចៅអធិការ​វត្ត និង​អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះសង្ឃ​មួយអង្គ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួង​ក្មេងស្រី​ទើប​អាយុ​៥​ឆ្នាំ​យកទៅ​រំលោភ​បានសម្រេច​នៅក្នុង​ព្រះវិហារ កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៧​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល នៅ​ចំណុច​វត្ត​ជ្រោយ​មានជ័យ នៅក្នុង​ព្រះវិហារ​ខាងត្បូង​រូប​ព្រះពុទ្ធ ស្ថិតនៅ​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​។​
​ជនសង្ស័យ​ជា​លោក​នេន​ម្នាក់នេះ ឈ្មោះ មឿ​ន លី​ហឿន អាយុ​១៣​ឆ្នាំ ស្នាក់នៅ​វត្ត​ជ្រោយ​មានជ័យ នៅ​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ​កំពុង​លេង​នៅ​រោងបុណ្យ​ក្នុង​វត្ត ហើយ​ជនសង្ស័យ​បានឱ្យ​លុយ​ចំនួន​៥.០០០​រៀល​ទៅ​ទិញ​ប៉េងប៉ោង​យកមក​ផ្លុំ​លេង​។ នៅពេល​ទិញ​ប៉េងប៉ោង​រួច ដោយមាន​បំណង​ចង់​រួមភេទ​ក៏​ហៅ​ក្មេង​ឡើងទៅ​ក្នុង​ព្រះវិហារ​ដែលជា​កន្លែង​ស្ងាត់ រួច​ក៏​ធ្វើ​សកម្មភាព​យកដៃ​ឆ្វេង​របស់ខ្លួន​អង្អែល​លើ​ប្រដាប់ភេទ​ក្មេងស្រី​រងគ្រោះ ហើយ​ភ្លាមៗ​នោះ​សង្ឃ​កំហូច​នេះ​បាន​សើយ​ស្បង់​ជីពរ ដើម្បី​ចាប់​ក្មេងស្រី​នោះ​រំលោភ តែ​មិនបាន​សម្រេច ក៏​យក​ចង្អុលដៃ​រុក​បញ្ចូល​ក្នុង​ប្រដាប់ភេទ​ក្មេងស្រី បណ្តាលឱ្យ​រហែក​ហូរឈាម ខណៈនោះ​ដែល​ក្មេងស្រី​រងគ្រោះ​ឈឺ ក៏បាន​ស្រែកយំ ហើយ​ជនសង្ស័យ​ក៏​រត់គេច​ចេញពី​កន្លែងកើតហេតុ​តែម្តង ។​
​លោក​ស្នងការរង​បន្តថា ក្រោយពេល​កើតហេតុ​អាជ្ញាធរ និង​ព្រះសង្ឃ​បាន​ចាប់​ផ្សឹក​លោក​នេន​ដែលជា​ជនសង្ស័យ​។ ប៉ុន្តែ​ដោយ​ជនសង្ស័យ​នៅក្នុង​វ័យ​អនីតិជន ទើប​លោក​ឆ្លង​យោបល់​ព្រះរាជអាជ្ញា​សិន​មុននឹង​បន្ត​នីតិវិធី​។​
​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្នុងករណីនេះ​ជនសង្ស័យ​នៅក្នុង​វ័យ​១៣​ឆ្នាំ​ជា​អនីតិជន ហេតុនេះ​គឺ​ពុំ​អាច​ឃុំឃាំង​បានទេ គឺ​គ្រាន់តែ​ធ្វើការ​អប់រំ ហើយ​ឲ្យ​មាន​សេរីភាព​វិញ​៕

07814fe6-3d74-4dcc-84bf-bc2da4708c07

ចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃ​គ្រោះ​ចរាចរណ៍​ស្លាប់​១០​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់​

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​យោង​របាយការណ៍​បូកសរុប​របស់​ការិយាល័យ​ចរាចរណ៍​ខេត្តបាត់ដំបង​បានអោយដឹង​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧​នេះ​ថា អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល​៣​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦ ខែមេសា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ចំនួន​១៥​កណី នៅលើ​ដងផ្លូវ​សំខាន់ៗ​ជុំវិញ​ខេត្ត ដែល​ក្នុងនោះ​បណ្តាលអោយមាន​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ជា​បុរស និង​អ្នករងរបួស​ចំនួន​១៩​នាក់​ផ្សេងទៀត​។​
ប្រភព​ខាងលើ​បញ្ជាក់​អោយដឹងថា ចំនួន​អ្នកស្លាប់ និង​អ្នករងរបួស​ក្នុងអំឡុង​៣​ថ្ងៃ​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំ ឆ្នាំ​២០១៧​នេះ​មានការ​កើនឡើង​រហូត​ដល់​១០​នាក់​ធៀប​និង​ឆ្នាំ​ចាស់​អ្នកស្លាប់​ត្រឹមតែ​២​នាក់​ប៉ុណ្ណោះ ក្នុងនោះ​បង្ករ​មាន​លើ​ស្រុក​ប​វេ​ល​៣​លើក ឯក​ភ្នំ​៣​លើក ស្រុក​ថ្មគោល​២​លើក មោង​ឬ​ស្សី​១​លើក សង្កែ​១​លើក ស្រុក​កំរៀង​១​លើក បាណន់​១​លើក រុក្ខ​គី​រី​១​លើក ស្រុក​សំឡូត​១​លើក​និង​ស្រុក​សំពៅ​លូន​១​លើក​ក្នុងនោះដែរ​មាន​រថយន្ត​ប្រភេទ​តូច​ចំនួន​២​គ្រឿង ម៉ូតូ​២០​គ្រឿង​រង​ការខូចខាត​ធ្ងន់ធ្ងរ​។​
លោក​វរសេនីយ៍ទោ សាត គឹម​សាន្ត នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹង​ដែរ​ថា កត្តា​ដែល​បណ្តាលអោយ​កើតមាន​នូវ​ការគ្រោះថ្នាក់​ច្រើន​ករណីនេះ​បណ្តាលមកពី​ការបើកបរ​លើស​ល្បឿន​កំណត់ និង​ប្រជាពលរដ្ឋ​ខ្វះ​ការយល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ដោយ​បត់​ឆ្វេង បត់​ស្តាំ​ និង​ឡើង​មកលើ​ដង​ផង​ផ្លូវ​មិនមាន​ការប្រុងប្រយ័ត្ន​៕

18034912_1863801410525087_1722856885_n17965996_1863801397191755_661097659_n18035073_1863801420525086_1183289090_n

ចាប់​រថយន្ត​កែច្នៃ​ដឹកឈើ​​មួយគ្រឿង​ប្រគល់​ឲ្យ​ជំនាញ​

​ខេត្តរតនគិរី​៖​រថយន្ត​កែច្នៃ​មួយគ្រឿង ដឹកឈើ​សុក្រ​ម បើក​រត់ចេញ​ឃ្លាំង​ដំឡូង​មី​ក្រៀម គេច​ចូលទៅ​លាក់​ក្នុង​ចំការ​ស្វាយចន្ទី ត្រូវ​សមត្ថកិច្ច​រឹបអូស​យក​មក​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។ ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើឡើង​ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បង្ក្រាបបាន​នៅវេលា​ម៉ោង ៩ និង​៣០​នាទី យប់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧ នៅក្នុង​ចំការ​ស្វាយចន្ទី​មួយកន្លែង​ស្ថិត​ក្នុងភូមិ តា​អង្គ​២ ឃុំ​តា​អង្គ ស្រុក​កូន​មុំ​ខេត្តរតនគិរី​។​
សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កម្លាំង​នគ​បាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​រុក​រកឃើញ​រថយន្ត​ដឹកឈើ​នេះ ក្នុង​ចំការ​ស្វាយចន្ទី ដោយ​គេ​បើក​យក​លាក់​ទុកចោល មិនឃើញ​មាន​ម្ចាស់ បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​មក​ថា មាន​រថយន្ត​កែច្នៃ ដឹកឈើ​ចូល​ឃ្លាំង​ដំឡូង​មី​ក្រៀម ហើយ​ដឹងថា​សភាព​ការមិន​ល្អ ក៏​បើក​រត់​ចេញពី​ឃ្លាំង​ដំឡូង យកទៅ​លាក់​ក្នុង​ចំការ​ស្វាយចន្ទី​នៅក្បែរនោះ​ស្ថិតក្នុង​ចំណុច​ខាងលើ​។​
ហើយ​ឈើ​នៅលើ​រថយន្ត​កែច្នៃ ត្រូវ​សមត្ថកិច្ច​ឲ្យ​ដឹងថា ជា​ប្រភេទ​ឈើ​សុ​ក្រម មាន​ចំនួន ១៧​ដុំ មិនទាន់​ដឹង​ចំនួន​ម៉ែត្រគូប​នោះទេ អាស្រ័យ​លើ​ជំនាញ​ធ្វើការ​វាស់វែង ក្រោយពេល​សមត្ថកិច្ច​ប្រគល់ជូន​។​
ប្រភព​បាន​ឲ្យ​ដឹងថា ឃ្លាំង​ស្តុក​ដំឡូង​មី ដែល​រថយន្ត​កែច្នៃ​ដឹកឈើ​ចូល ហើយ​បើក​រត់ចេញ​វិញ​នោះ ត្រូវគេ​សង្ស័យថា ជា​កន្លែង​ដែល​រថយន្ត​យី​ឌុប​ចូល​ដឹក​ដំឡូង តែងតែ​លួច​បង្កប់​ឈើ​ជា​យូរ​មកហើយ ប៉ុន្តែ​មិនដែល​មាន​អ្នកដឹង ទើបតែ​នៅពេល​យប់​ថ្ងៃទី​១៧ ខែមេសា ស្រាប់តែ​ត្រូវគេ​ប្រទះឃើញ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ទើប​មានការ​បង្ក្រាប​នេះ​ឡើង​៕

unnamed2 3

កូរ៉េខាងជើង ៖ ​​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​អាមេរិកអាច​នឹង​ផ្ទុះគ្រប់ពេល

​សេ​អ៊ូ​ល​៖​តំណាង​ពិសេស​របស់​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Kim In Ryong បាន​ព្រមាន​ថា សង្គ្រាម​នុយក្លេអ៊ែរ អាច​នឹង​ផ្ទុះឡើង​គ្រប់ពេលវេលា​ជាមួយ​សហរដ្ឋអាមេរិក នៅក្នុង​ករណី​មានការ​វាយប្រហារ​ណាមួយ​មកលើ​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែមេសា ឆ្នាំ​២០១៧​នេះ​។​
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ UN លោក Kim In Ryong បាន​ចោទប្រកាន់ថា ភាព​តានតឹង​កើតឡើង​ដោយសារតែ​សហរដ្ឋអាមេរិក ដាក់ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ នៅក្នុង​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ជាមួយ​កូរ៉េខាងត្បូង និង​បញ្ជូន​កង​នាវាចម្បាំង​មក​ក្បែរ​តំបន់​ឧបទ្វីប​កូរ៉េ ដែល​នេះ​គឺជា​សកម្មភាព​មួយ​ត្រៀម​ឈ្លានពាន​កូរ៉េខាងជើង ព្រមទាំង​ធ្វើឱ្យ​តំបន់​ឧបទ្វីប​កូរ៉េ ស្ថិតនៅ​មាត់ជ្រោះ​នៃ​សង្គ្រាម​។​
​លោក​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​បាន​បង្ក​ឱ្យ​ស្ថានភាព​បច្ចុប្បន្ន​ប្រែជា​គ្រោះថ្នាក់ ហើយ​សង្គ្រាម​នុយក្លេអ៊ែរ អាច​នឹង​ផ្ទុះឡើង​គ្រប់ពេលវេលា នៅក្នុង​តំបន់​ឧ​ប​ទ្វី​កូរ៉េ ដែល​នេះ​នឹង​គំរាមកំហែង​ដល់​សន្តិសុខ និង​សន្តិភាព​ពិភពលោក​ទាំងមូល កូរ៉េខាងជើង​បាន​ត្រៀម​ខ្លួន​រួចស្រេច​ក្នុងការ​ធ្វើសង្គ្រាម​តាម​ដែល​សហរដ្ឋអាមេរិក​ច​ង់​បាន​។ លោក Kim បញ្ជាក់ថា កូរ៉េខាងជើង បាន​ផ្ញើលិខិត​ជា​ច្រើនដង​ទៅកាន់​អង្គការសហប្រជាជាតិ ដើម្បី​ថ្កោលទោស​ចំពោះ​សកម្មភាព​រំលោភបំពាន របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​ពួកគេ​មិនបានរ​វី​ល​រវល់​នោះទេ​។​
​គួរ​បញ្ជាក់ថា ការលើកឡើង​របស់ លោក Kim In Ryong បែបនេះ​ធ្វើឡើង​បន្ទាប់ពី​អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence បាន​ប្រាប់​កូរ៉េខាងជើង​ត្រង់ៗ​ថា កុំ​ចង់​ព្យាយាម សាកល្បង​ជាមួយ​ការអត់ធ្មត់​របស់​សហ​រដ្ឋ​អាមេរិក ហើយ​ថា ការបាញ់​សាកល្បង​មី​ស៊ី​ល​បរាជ័យ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង​គឺជា​ចេតនា​បង្ករឿង​សុទ្ធសាធ​៕

fn-2017-04-18-09-47-11-1fn-2017-04-18-09-47-11-0

វៃ​ប្លន់​យក​ម៉ូតូ ZOOMER X បានសម្រេច​នៅ​ជិត​ប៉ុស្តិ៍​នគរ​បាល​ចោមចៅ

​ភ្នំពេញ​៖នារី​ម្នាក់​ដែល​ទើប​មកពី​លេង​ផ្ទះ​យាយ​ត្រូវ​ជនសង្ស័យ​ម្នាក់​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ហើយ​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព​បង្ក​ការភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៨ និង​២០​នាទី​យប់​ថ្ងៃទី​១៧ ​ខែមេសា​ ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
​ជនរងគ្រោះ​ឈ្មោះ ម៉ា ស្រី​តា​ល់ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ម៉ូតូ​ដែល​ជនសង្ស័យ​វាយ​ប្លន់​នោះ​ម៉ាក​zoomerx ពណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DO 3339. ។
តាម​សំដី​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រូបនាង​បាន​ជិះ​ម៉ូតូ​មកពី​លេង​ផ្ទះ​យាយ​នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ដើរមក​ស្ទាក់​មុខ​ហើយ​វាយ​បណ្តាលអោយ​ធ្លាក់​ពីលើ​ម៉ូតូ​រួច​ក៏​ដណ្តើម​ម៉ូតូ​ជិះ​ទៅ​បាត់​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​និង​បាន​ត្រឹម​ដឹក​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ដើម្បី​កំណត់​មុខ​សញ្ញាណ​៕

18009778_1863763133862248_1327473184_n18009318_1863763153862246_277967651_n

ក្រុមរដ្ឋអាជ្ញា​សម្រេច​ចោទប្រកាន់លោកស្រី ផាក គឺ​ន​ហេ ពី​​បទ​ពុករលួយ​

​សេ​អ៊ូ​ល​៖​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក គឺ​ន​ហេ និង​ប្រធាន​ក្រុមហ៊ុន Lotte Group លោក Shin Dong-bin ត្រូវបាន​ក្រុម​រដ្ឋ​អាជ្ញាធរ​កូរ៉េខាងត្បូង​កាលពី​ម្សិលមិញ​ស​ម្រ​ច​ធ្វើការ​ចោទ​កាន់​ជា​ផ្លូវការ​លើ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​។ នេះ​បើ​យោងតាម​ការ​សារព័ត៌មាន Channel News Asia​។​
​ក្រុម​រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​លោកស្រី ផាក ថា បាន​ផ្សំគំនិត​ជាមួយ​មិត្តភក្តិ​ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល ក្នុងការ​លេបទឹក​ប្រាក់​១៦​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន Lotte​។ ទន្ទឹម​នោះ​លោកស្រី ផាក ក៏បាន​ទទួលរង​ការចោទប្រកាន់​ទៀតថា បាន​ប្រើប្រាស់​អំណាច​ជា​ប្រធានាធិបតី កៀបសង្កត់​អ្នកជំនួញ​នានា ឲ្យ​ផ្តល់ជំនួយ​ដល់​មូលនិធិ​សប្បុរសធម៌​របស់ ឆ​យ ស៊ូ​ន​ស៊ី​ល ដោយ​គ្មាន​មូលដ្ឋាន​។​
​ទោះបីយ៉ាងណា​ជុំវិញ​ការចោទប្រកាន់​ខាងលើ​ក្រុមហ៊ុន Lotte ក៏បាន​ច្រានចោល​ទាំងអស់ ជាពិសេស​គឺ​ទំនាក់ទំនង​ជាមួយនឹង​លោកស្រី ផាក ហើយ​សូម្បីតែ​លោកស្រី ផាក ខ្លួនឯង និង​លោកស្រី ឆ​យ ក៏​នៅតែ​បន្ត​ច្រានចោល នូវ​រាល់​ការចោទប្រកាន់​ទាំងអស់​ផងដែរ​៕

fn-2017-04-17-05-10-14-0

រមណីយដ្ឋាន​ភ្នំ​គូលែន​សៀមរាប​កំពុងតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​សៀមរាប​៖​គិត​មកដល់​ត្រឹម​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០១៧​នេះ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​បន្ទាប់ពី​បាន​សម្រាក​ពី​ការងារ និង​ធ្វើដំណើរ​ដំ​សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ដោយឡែក​នៅឯ​ខេត្តសៀមរាប នៅតាម​តំបន់​ទេសចរណ៍​នានា​នៅតែមាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ធ្វើដំណើរ​កំសាន្ត​។​
​ជាក់ស្តែង​នៅឯ​រមណីយដ្ឋាន​ភ្នំ​គូលែន​ក៏​មិន​ខុសពី​តំបន់​ទេសចរណ៍​ដទៃ​នោះទេ យោងតាម​ប្រជាពលរដ្ឋ​បានអោយដឹងថា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​នា​ឆ្នាំនេះ ដើម្បី​បំរើ​អារម្មណ៍ ដល់​ភ្ញៀវទេសចរ ដែល​បានមក​កំសាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​គូលែន ខេត្តសៀមរាប សម្រាប់​សេវា​ទំនិញ​ផ្សេងៗ ម្ហូបអាហារ និង​គ្រឿង​ភេសជ្ជៈ គឺ​បាន​ឡើងថ្លៃ​១៥%-២០% ចំពោះ​បញ្ហា​សេវា​អនាម័យ​មិនសូវមាន​ផ្តល់​តំរូវការ​គ្រប់គ្រាន់​សម្រាប់​ភ្ញៀវទេសចរ​នៅឡើយ​ទេ​។
​គួរបញ្ជាក់​ផងដែរ​ថា ចរាចរណ៍​គឺមាន​ភាពងាយស្រួល​ធ្វើដំណើរ​ទៅមក​សម្រាប់​ភ្ញៀវទេសចរ​។​
​ទោះ​យ៉ាង​រមណីយដ្ឋាន​ភ្នំ​គូលែន ដែលជា​កន្លែង​ប្រ​វត្ត​សាស្ត្រ​នៅតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលរួម​ដំន​ណើ​រ​កំសាន្ត​ជា​រៀងរាល់ថ្ងៃ​៕

18015773_1863719820533246_398087618_o18013066_1863719847199910_1799072723_o18013025_1863719873866574_143324028_o18012638_1863719833866578_1219874081_o

កូរ៉េខាងជើង​ថា នឹង​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​ជាប្រចាំ​

​កូរ៉េខាងជើង​៖​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​លោក Han Song-Ryol បាន​ថ្លែងថា កូរ៉េខាងជើង​នឹង​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល បើទោះបី​មានការ​ថ្កោលទោស​ពី​អន្តរជាតិ និង​ការកើនឡើង​នូវ​ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​សហរដ្ឋអាមេរិក​ក៏ដោយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC​។​
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ BBC នាទី​ក្រុង​ព្យុងយ៉ាង លោក Han Song-Ryol បាន​ថ្លែង​ដូច្នេះ​ថា «​យើង​នឹង​ត្រូវធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល​បន្ថែមទៀត នៅលើ​មូលដ្ឋាន​ជាប្រចាំ​សប្តាហ៍ ប្រចាំខែ និង​ប្រចាំឆ្នាំ​»​។ លោក​បាន​បន្ត​ប្រាប់ថា សង្គ្រាម​ទាំងអស់​នឹង​ចាប់ផ្តើម ប្រសិនបើ​សហរដ្ឋអាមេរិក​ធ្វើ​សកម្មភាព​យោធា​»​។​
​សូម​ជំរាប​ថា នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence ទៅកាន់​តំបន់​ព្រំដែន​គ្មាន​កងទ័ព DMZ រវាង​ប្រទេស​កូរ៉េ​ទាំងពីរ លោក Mike Pence បាន​ថ្លែង​ព្រមាន​ចំពោះ​កូរ៉េខាងជើង «​កុំ​ចង់​សាកល្បង​ចំពោះ​ភាព​អត់ធ្មត់​របស់​អាមេរិក ឬក៏​កម្លាំង​នៃ​យោធា​របស់​អាមេរិក​ឲ្យ​សោះ​!»​។ លោក​បាន​បន្តថា សម័យកាល​នៃ​ភាព អត់ធ្មត់​ជា​យុទ្ធសាស្ត្រ បានបញ្ចប់​ហើយ​, ចិន​គួរ​ដាក់​សម្ពាធ​ឲ្យ​ធ្ងន់ធ្ងរ​បំផុត​ដល់​កូរ៉េខាងជើង​។
​ជាមួយគ្នានេះ​លោក Pence បាន​ហៅ​ការធ្វើ​តេស្ត​មី​ស៊ី​ល​កូរ៉េខាងជើង​ថា «​ជាការ​បង្កហេតុ​» ហើយ​វា​ពិតជា​បង្ក​គ្រោះថ្នាក់​ទាំង​នៅ​តំបន់​ឧបទ្វីប​កូរ៉េ និង​សហរដ្ឋអាមេរិក​ផងដែរ​៕

fn-2017-04-18-01-37-15-0fn-2017-04-18-01-22-54-0

បំផ្ទុះ​រថយន្ត​អត្តឃាត​នៅ​ស៊ីរីម្លាប់​មនុស្ស​១២៦​នាក់

​អា​ឡេ​ប៉ូ​៖​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បាន​ឲ្យ​ដឹងថា ការ​បំផ្ទុះ​រថយន្ត​អត្តឃាត​ស្ថិត​នៅក្បែរ​រថយន្តក្រុង​ជាច្រើន​គ្រឿង នៅ​ទីក្រុង​ជាប់​ជាយ​ខេត្ត​អា​ឡេ​ប៉ូ ដែល​ទាហាន​ស៊ី​រី ទើបតែ​ទទួលបាន​មកវិញ​ពី​ពួក​ឧទ្ទាម បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១២៦​នាក់ ក្នុងនោះ​ភាគច្រើន​ជា​កុមារ​រហូតដល់​៦៨​នាក់​បាន​ស្លាប់​។​
​ប្រភព​ដដែល​បញ្ជាក់ថា ការវាយប្រហារ​ខាងលើនេះ​កើតឡើង​នៅក្នុង​សង្កាត់ Rashidin នៃ​ភាគ​ខាងលិច​ខេត្ត​អា​ឡេ​ប៉ូ ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​សៅរ៍ ដែលមាន​គោលដៅ​ទៅលើ​ប្រជាជន​ដែល​ភៀសខ្លួន​ពី​ទីក្រុង Fuaa និង Kafraya ដែល​រដ្ឋាភិបាល​ស៊ី​រី​ទទួល​កាន់កាប់​មកវិញ បន្ទាប់ពី​មានការ​ព្រមព្រៀងគ្នា​ជាមួយ​ពួក​ឧទ្ទាម​។ នេះ​បើ​យោងតាម​ព័ត៌មាន CNN ។
​សារព័ត៌មាន​ខាងលើ​បញ្ជាក់ថា ជន​បំផ្ទុះ​អត្តឃាត​ម្នាក់​បាន​ឱប​គ្រាប់បែក​ចូលទៅ​ក្បួន​រថយន្ត​មួយ ដែល​ចត​នៅក្បែរ​រថយន្តក្រុង​ដឹក​មនុស្ស​ភៀសខ្លួន​ជាច្រើន រួច​ក៏​បំផ្ទុះ​ខ្លួនឯង​ឡើង​តែម្តង​។ ទោះជា​យ៉ាងណា​ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​បន្ត​កើន​ចំនួន​ថែមទៀត ព្រោះ​អ្នករងរបួស​មាន​រហូត​ដល់​ទៅ​រាប់សិប​នាក់​ទៀត​ឯណោះ ខណៈដែល​រដ្ឋបាល​ស៊ី​រី​បាន​អះអាងថា វា​ជា​ទង្វើ​របស់​ក្រុម ISIS ផងដែរ​៕

fn-2017-04-16-09-38-16-1fn-2017-04-16-09-50-51-0 fn-2017-04-16-09-51-00-0

គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៥​ថ្ងៃ​អំឡុង​បុណ្យចូលឆ្នាំថ្មី ស្លាប់​៥៤​នាក់ និង​របួស​២២៦​នាក់​

​រាជធានី​ភ្នំពេញ​៖​មនុស្ស​៥៤​នាក់​បាន​ស្លាប់ ខណៈ​២២៦​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ក្នុង​រយៈពេល​៥​ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១៣ ដល់​១៧ ខែមេសា ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​របាយការណ៍​ផ្លូវការ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៥​ថ្ងៃ កើតឡើង​ចំនួន​១២១​លើក ខូចខាត​ម៉ូតូ​១៤៤​គ្រឿង រថយន្ត​តូច​៤៤​គ្រឿង រថយន្ត​ធំ​៨​គ្រឿង និង​យាន​ផ្សេងៗ​៥​គ្រឿង ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន បើកបរ​ល្បឿន​លឿន បើកបរ​ស្រវឹង បើកបរ​ជែង មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ បត់​គ្រោះថ្នាក់ កត្តា​យានយន្ត និង​ងងុយដេក​។​
​ចំណែក​ខេត្ត​ដែល​កើត​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ គឺ​ខេត្តបាត់ដំបង​១២​លើក ស្លាប់​១២​នាក់ របួស​១៧​នាក់​, ខេត្តកំពង់ធំ ៩​លើក ស្លាប់​៧​នាក់ របួស​២៦​នាក់​, ភ្នំពេញ ៧​លើក​ស្លាប់​៥​នាក់ របួស​១០​នាក់​, ស្វាយរៀង​១០​លើក ស្លាប់​៤​នាក់ របួស​២៣​នាក់​, ក្រចេះ​៩​លើក ស្លាប់​៣​នាក់ របួស​១៣​នាក់​, ខេត្តព្រះវិហារ​៧​លើក ស្លាប់​៣​នាក់ របួស​១០​នាក់​, ខេត្តព្រៃវែង ៣​លើក​ស្លាប់​៣​នាក់ របួស​៣​នាក់ និង​ខេត្ត​ព្រះសីហនុ ៣​លើក​ស្លាប់​៣​នាក់​។​
​ដោយឡែក​របាយការណ៍​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧​នេះ ដែលជា​ថ្ងៃ​បងប្អូន​ប្រជាពលរដ្ឋ​សម្រុក ត​ឡប់​មកពី​ស្រុកកំណើត​មក​បំពេញ ការងារ​ដូច​ធម្មតា​វិញ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៦​ករណី ស្លាប់​១២​នាក់ និង​៤៧​នាក់​រងរបួស​ធ្ងន់​ស្រាល​៕

fn-2017-04-17-05-57-19-1fn-2017-04-17-05-57-19-0

​រកឃើញ​គុយទាវ បាញ់​កាញ់​មាន​សារ​ជាតិគីមី ​បូរ៉ា​ក់​

​ខេត្តកំពង់ឆ្នាំង​៖​មន្ត្រី​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង​បាន​ដកហូត​ស​សៃ​គុយទាវ និង​សរសៃ​បាញ់​កាញ់​សរុប​ជាង​១១​គីឡូក្រាម​ដែល​អាជីវករ​កំពុង​ដាក់លក់​នៅក្នុង​ផ្សារ​ពង្រ ខេត្តកំពង់ឆ្នាំង យកមក​កំទេចចោល ក្រោយពី​ពិនិត្យឃើញថា​មាន​សារ​ធាតុគីមី​ហាមឃាត់​(​បូរ៉ា​ក់​)​។ ការរកឃើញ​នេះ​គ្រា​ដែល​ចុះ​ត្រួតពិនិត្យ​ទំនិញ​កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​។​
​លោក យី​វ ណារិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា ដើម្បី​ធានា​សុវត្ថិភាព​ចំនីអាហារ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ សាខា​កាំកុងត្រូល​បាន​សហការគ្នាជាមួយ​ម​ន្ត្រី​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជាច្រើន​ប្រភេទ​មានដូចជា បន្លែ ផ្លែឈើ ត្រី សាច់ គ្រប់​ប្រភេទ​នៅក្នុង​ផ្សារ​ពង្រ និង​បានធ្វើ​ការពន្យល់​ណែនាំ​ដល់​អាជីវករ​អោយមាន​ការយល់ដឹង​និង​មានការ​ប្រុងប្រយ័ត្ន ហើយ​ជៀសវាង​ការដាក់​លក់ទំនិញ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មានដូចជា កំប៉ុង​កំពិត ប៉ោង ឬ​ច្រែស​ស៊ី និង​ទំនិញ​គ្រប់​ប្រភេទ​ដែលមាន​សារធាតុ​គីមី​ហា​ឃាត់​។​
​ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ សមត្ថកិច្ច​បាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់​ដែលមាន​នៅក្នុង​ស​សៃ​គុយទាវ និង​ស​សៃ​បាញ់​កាញ់​ចំនួន​១១​គីឡូក្រាម ដែល​ផលិត​និង​ដាក់លក់​ដោយ​ដោយ​អាជីវករ​៣​នាក់​។ ក្រោយ​ពិនិត្យឃើញ​សមត្ថកិច្ច​កាំកុងត្រូល​បាន​ដកហូត​យកមក​កំទេចចោល​និង​អោយ​អាជីវករ​ពាក់ព័ន្ធ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការផលិត​និង​លក់ស​សៃ​គុយទាវ និង​ស​សៃ​បាញ់​កាញ់​ដែលមាន​សារធាតុ​គីមី​ហាមឃាត់​ទាំងនេះ​ទៀត​។​
​គួរ​បញ្ជាក់ថា សារធាតុ​បូរ៉ា​ក់​នេះ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ធ្វើអោយមាន​អកា​រៈ​ក្អួតចង្អោរ ឈឺក្បាល ថប់ដង្ហើម និង​ប៉ះពាល់​ដល់​ប្រដាប់​រំលាយ​អាហារ​ជាដើម​៕

4-10-Copy5-9

ផ្ទុះ​ប្រព័ន្ធ​ហ្គាស​ក្នុង​រោងចក្រ​មួយ​នៅ​ប៉ោយប៉ែត​របួស​កម្មករ​៣​នាក់​

​ខេត្តបន្ទាយមានជ័យ​៖​នៅ​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧​នេះ មាន​ករណី​អគ្គិភ័យ​បាន​កើតឡើង​នៅក្នុង​រោងចក្រ​ផលិត Hard Disk ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បណ្តាល​ឲ្យ​កម្មករ​៣​នាក់​របួស​។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​បណ្ដា​ឲ្យ​មាន​អគ្គិភ័យ​នេះ ដោយសារតែ​ធ្លាយ​ប្រព័ន្ធ​បណ្តាញ​បំពង់​ហ្គាស ដែល​នៅ​កៀក និង​ឡ​ស្ល​រអា​លុយ​មី​ញូ​ម​។ ក្នុង​ហេតុការណ៍​នេះ ដែល​បណ្ដាល​ឲ្យ​កម្មករ​៣​នាក់​រងរបួស ក្នុង​ស្រី​ម្នាក់ និង​ខូចខាត​ឡ​ស្លរ​អាលុយមីញ៉ូម​ចំនួន​២​ផងដែរ​។​
​តែ​ជា​យ៉ាងណាក៏ដោយ គ្រោះ​អគ្គិភ័យ​នេះ បាន​រលត់ទៅវិញ​ដោយសារ​តែមាន​ការជួយ​អន្ដរាគមន៍​ទាន់ពេល ពី​កម្លាំង​អធិការ​ក្រុង​ប៉ោយប៉ែត កម្លាំង​អាវុធហត្ថ​ក្រុង​។​
​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

1-351-331-36

កូរ៉េខាងជើង​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ដែល​បង្កឡើង​ដោយ​សហរដ្ឋអាមេរិក​

​កូរ៉េខាងជើង​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ថ្លែង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ថា កូរ៉េខាងជើង​បាន​ត្រៀម​រួចរាល់​ហើយ ក្នុងការ​ធ្វើសង្គ្រាម​ដែល​បង្កឡើង​ដោយ​សហរដ្ឋអាមេរិក ហើយ​លោក​ចាត់ទុកថា នេះ​ជា​គ្រោះថ្នាក់​របស់​អាមេរិក​ដែល​បាន​បង្កជម្លោះ​ជាមួយ​កូរ៉េខាងជើង​។ នេះ​គឺជា​ការបង្ហាញ​ប្រតិកម្ម​លើកទីមួយ​បន្ទាប់ពី​មាន​ភាព​តានតឹង​មួយរយៈ​កាល​ចុងក្រោយ​នេះ​។
​កូរ៉េខាងជើង​បាន​ថ្កោលទោស ចំពោះ​ទីក្រុង​វ៉ាស៊ីនតោន​ដែល​បានដាក់​ពង្រាយ​ក្រុម​នាវាចម្បាំង​របស់​អាមេរិក នៅក្នុង​ឧបទ្វីប​កូរ៉េ​។ ក្រុម​នាវាចម្បាំង​របស់​អាមេរិក​ឈ្មោះ Carl Vinson បាន​លុបចោល​គម្រោង​របស់ខ្លួន​ធ្វើដំណើរ​ទៅកាន់​សមុទ្រ​អូស្ត្រាលី​នៅ​សប្តាហ៍​នេះ ហើយ​បាន​ដូរ​ទិសដៅ​ទៅកាន់​តំបន់​ឧបទ្វីប​កូរ៉េ ដើម្បី​ត្រៀម​ទប់ទល់​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​កូរ៉េខាងជើង​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្មីៗ​នេះ លោក ត្រាំ បាន​គំរាមថា នឹងធ្វើ​សកម្មភាព​ដោយ​ឯកតោភាគី​ប្រឆាំង​កូរ៉េខាងជើង បើសិនជា​ចិន​មិនអាច​ដោះស្រាយ​បញ្ហា​ដែល​កូរ៉េខាងជើង​គំរាមកំហែង​សន្តិសុខ​ក្នុង​តំបន់​តាម​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​នោះ​៕

1